|
វិសមភាពយេនឌ័រនៅតែមានកម្រិតខ្ពស់នៅកម្ពុជា និងតំបន់អាស៊ី Posted: 18 Jun 2012 08:03 PM PDT ស្ដ្រីនៃប្រទេសកម្ពុជា ក៏ដូចជាស្ដ្រីនៅបណ្តាប្រទេសអាស៊ីបូព៌ា ប៉ាស៊ីហ្វិចដែរ នៅតែមានឱកាសតិចតួច និងមានឥទ្ធិពលតិចជាងបុរសនៅក្នុងសង្គម។ នេះគឺជារបាយការណ៍របស់ធនាគារពិភពលោក ដែលចេញផ្សាយនៅថ្ងៃច័ន្ទនេះ។ របាយការណ៍ស្ដីពី«ឆ្ពោះទៅរកសមភាពយេនឌ័រ» ឬ ភាពស្មើគ្នារវាងបុរស និងស្ដ្រីនៅតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិចបង្ហាញថា កុមារីនៅតំបន់នេះមានអត្រាចូលរៀនខ្ពស់បំផុតធៀបនឹងចំនួនកុមារានៅក្នុងចំណោមបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀតក្នុងពិភពលោក។ របាយការណ៍បន្ថែមថា ស្ដ្រីនៅតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិចចំនួន៧០ភាគរយ ចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ច គឺជាតួលេខដែលស្ដ្រីចូលរួមក្នុងការគ្រប់គ្រង និងធ្វើជាម្ចាស់ក្រុមហ៊ុននៅតំបន់នេះក៏មានចំនួនច្រើនជាងនៅតំបន់កំពុងអភិវឌ្ឍដទៃទៀតដែរ។ ប៉ុន្តែរបាយការណ៍ដែលរៀបរៀងរួមគ្នាដោយលោកអេនឌ្រូវ ម៉េសាន់ (Andrew Mason) និងលោកស្រី រីណា បាឌីយ៉ានី (Reena Badiani) បញ្ជាក់ថា គម្លាតរវាងស្ដ្រី និងបុរសអំពីយេនឌ័រក្នុងកាលានុវត្តភាពសេដ្ឋកិច្ចនិងសំឡេង រួមទាំងឥទ្ធិពលនានានៅតែបន្តកើតមានក្នុងតំបន់នេះនៅឡើយ ជាពិសេសក្នុងការរស់នៅក្នុងគ្រួសារ ក្នុងផ្នែកនយោបាយ និងសង្គមស៊ីវិល។ រីឯការរកប្រាក់ចំណូលរបស់ស្ដ្រីក៏នៅមានកម្រិតមិនទាន់ប្រៀបធៀបបានជាមួយបុរសនៅឡើយ។ នេះជាការកត់សម្គាល់ក្នុងរបាយការណ៍នៃធនាគារពិភពលោក។ លោក Andrew Mason អ្នកសហការរៀបរៀងរបាយការណ៍ មានប្រសាសន៍ថា នៅក្នុងសន្និសីទកាសែតរបស់ធនាគារពិភពលោកតាមវីដេអូពីទីក្រុងបាងកកឲ្យថា ប្រទេសមួយចំនួនក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិចនៅតែប្រឈមនឹងបញ្ហាយេនឌ័រ និងការអប់រំជាមូលដ្ឋាន។ ហើយប្រទេសកម្ពុជា គឺជាប្រទេសមួយក្នុងចំណោមនោះ។ «ឧទាហរណ៍ នៅក្នុងកម្រិតមធ្យមសិក្សា យើងបានឃើញថា មានតែយុវនារីចំនួន ៨៥ភាគរយប៉ុណ្ណោះបានចូលរៀន បើធៀបនឹងចំនួនយុវជន។ ដូច្នេះនៅមានគម្លាតនៃការអប់រំដែលត្រូវបំពេញ។ ដូចជានៅប្រទេសថៃដែរ យើងបានឃើញមានកម្លាំងពលកម្មស្ដ្រីខ្ពស់ខ្លាំងក្នុងការងារនៅប្រទេសកម្ពុជា ហើយយើងក៏ឃើញស្រ្ដីមានចំនួនច្រើនខ្លាំងដែរ ក្នុងការងារកសិកម្មប្រចាំគ្រួសារនិងក្នុងវិស័យសេដ្ឋកិច្ចផងដែរ។ ស្ដ្រីរកប្រាក់ចំណូលបាន៧៥សេនក្នុងមួយនៅពេលដែលបុរសរកបានមួយដុល្លារ។ ដូច្នេះនៅមានគម្លាតក្នុងការទទួលបានប្រាក់ចំណូលផងដែរ»។ លោក Andrew Mason សង្កត់ធ្ងន់ថា យេនឌ័រគឺជាទ្រព្យសម្បត្តិផ្នែកសេដ្ឋកិច្ច និងផលិតកម្មយ៉ាងសំខាន់សម្រាប់តំបន់នេះ។ ជាមួយគ្នានេះ អ្នកស្រី រីណា បាឌីយ៉ានី (Reena Badiani) មានប្រសាសន៍ថា ស្ដ្រីនៅតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិកប្រឈមគ្រោះថ្នាក់ច្រើនជាងបុរសចំពោះអំពើជួញដូរមនុស្ស។ វីអូអេបានព្យាយាមទាក់ទងលោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ដ្រីក្រសួងកិច្ចការនារី និងអតីតយុទ្ធជន និងលោកស្រី ស៊ី ដេហ្វ៊ីន អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងនេះ តែមិនអាចទាក់ទងបានទេនៅថ្ងៃនេះ ដែលជាថ្ងៃឈប់សម្រាករបស់រាជការខ្មែរ។ ដោយឡែកលោកស្រី ហ៊ុន ផាណ្ណា នាយិការស្ដីទីរបស់អង្គការចម្រើនស្ដ្រីមានប្រសាសន៍ស្របនឹងរបាយការណ៍នៃធនាគារពិភពលោកដែរ។ «ស្រ្តីរកដែរ តែរកបានប្រាក់កំរៃមិនខ្ពស់ដូចបុរស។ តាមការធ្វើការងាររបស់ខ្ញុំ ស្ដ្រីរងគ្រោះ និងងាយរងគ្រោះជាងបុរស។ គឺថា ការជួញដូរគឺផ្តោតលើស្ដ្រី និងកុមារជំទង់ ទាំងផ្នែកជួញដូរផ្លូវភេទទាំងផ្នែកជួញដូរពលកម្ម»។ របាយការណ៍របស់ធនាគារពិភពលោកផ្តល់អនុសាសន៍ថា ការជំរុញសមភាពយេនឌ័រនៅតែជាអាទិភាពសម្រាប់តំបន់ ចាត់វិធានការបង្រួមគម្លាតផ្នែកសេដ្ឋកិច្ចនៃមនុស្សទាំងពីរភេទ ពង្រឹងភ្នាក់ងាររបស់ស្ដ្រី និងជាពិសេសពង្រឹងតួនាទីរបស់រដ្ឋបាលសាធារណៈសម្រាប់លើកស្ទួយស្ដ្រី៕ This posting includes an audio/video/photo media file: Download Now |
Posted: 18 Jun 2012 07:26 PM PDT ទីផ្សារគំនូរជីវចល 3Dនៅកម្ពុជាមិនទាន់មានភាពទូលំទូលាយនៅឡើយ។ វិស័យគំនូរជីវចល 3Dនៅកម្ពុជាខ្វះទាំងធនធានមនុស្សដែលមានជំនាញ ហើយកម្មវិធីសម្រាប់ផលិតក៏មានតម្លៃថ្លៃដែរ។ លោក ហេង ជលសា ដែលជាផលិតករ គំនូរជីវចល 3D មួយរូបព្យាយាមផ្សព្វផ្សាយនិងលើកកម្ពស់វិស័យនេះដោយបានបើកវគ្គបណ្តុះបណ្តាល និងផលិតគំនូរជីវចលបានមួយចំនួនឲ្យក្រុមហ៊ុនឯកជន និង BBC World Service Trust។ លោកបានចូលរួមពិភាក្សាអំពីរឿងនេះនៅក្នុងកម្មវិធីសំឡេងជំនាន់ថ្មី (ហេឡូវីអូអេ) កាលពីយប់ថ្ងៃច័ន្ទទី១៨ ខែមិថុនា ឆ្នាំ២០១២។ បទសម្ភាសន៍តាម Skype ជាមួយលោក ហេង ជលសា៖ <!--AV--> សូមស្តាប់សំឡេងទាំងស្រុងនៃកម្មវិធីសំឡេងជំនាន់ថ្មី (ហេឡូវីអូអេ) ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១២៖ <!--AV--> មធ្យោបាយចូលរួមពីប្រិយមិត្ត៖ ទូរស័ព្ទ ០១២ ៥១ ៥១ ៩៤ ហ្វេសប៊ុក facebook.com/voakhmer អ៊ីម៉េល hellovoa@voanews.com This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |