VOA News: ព័ត៌មាន

VOA News: ព័ត៌មាន


​អ្នក​​គាំ​ទ្រ​ក្រុម​​ប្រឆាំង​ស៊ីរី​ជួបជុំ​គ្នា​ក្នុង​ក្រុង​អ៊ីស្តង់ប៊ុល

Posted: 01 Apr 2012 09:40 AM PDT

រដ្ឋ​មន្រ្តី​ក្រសួង​ការបរទេស​ជាង​៧០​ប្រទេស​មក​ពី​ប្រទេស​លោក​ខាង​លិច​និង​អារ៉ាប់​ដែល​កំពុង​គាំទ្រ​ការ​ងើប​បះបោរ​ក្នុង​ប្រទេស​ស៊ីរី កំពុង​ជួប​ប្រជុំ​គ្នា​ក្នុង​ទី​ក្រុង​អ៊ីស្តានបុល (Istanbul) ដើម្បី​ចរចា​ដែល​មាន​គោល​បំណង​ដាក់​ការ​គាប​សង្កត់​លើ​រដ្ឋា​ភិបាល​ទី​ក្រុង​ដាម៉ាស (Damascus) ឲ្យ​អនុវត្ត​បទ​ឈប់​បាញ់​គ្នា​ជា​បន្ទាន់​​ហើយ​នឹង​ជំរុញឲ្យ​ក្រុម​​ប្រឆាំង​រួប​រួម​គ្នា។

នាយករដ្ឋ​មន្រ្តី​តួកគី​លោក រីសីព តាយវីព អឺដូហ្គាន (Recep Tayyip Erdogan) បាន​អំពាវនាវ​​ឲ្យ​សហគន៍​អន្តរជាតិ​​គាំទ្រ​សិទ្ធិ​ការពារ​ខ្លួន​​របស់​ប្រជាពលរដ្ឋ​ស៊ីរី​ ប្រសិន​បើ​អង្គការ​សហប្រជាជាតិ​បរាជ័យ​មិន​បាន​បញ្ឈប់​ការ​បង្ក្រាប​បង្ហូរ​ឈាម​​របស់​ប្រធានាធិបតី​លោក បាស្សា អាល អាសាដ (Basha al-Assad) លើ​ការ​ងើប​បះបោរ​ការ​ប្រឆាំង​រដ្ឋាភិបាល។

ក្នុង​ព្រឹត្តិការណ៍​សំខាន់​មួយ​ទៀត ចិននិង​រុស្ស៊ី​មិន​បាន​ចូលរួម​ជំនួប​នៅ​ថ្ងៃ​អា​ទិត្យ​នេះ​ទេ​។ ប្រទេស​ទាំង​២​ បាន​ការ​ពារ​រដ្ឋាភិបាល​លោក អាសាដ ២​លើក​រួច​មក​ហើយ​មិន​ឲ្យ​មាន​ការ​រិះគន់​យ៉ាង​ខ្លាំង​​ពី​ក្រុម​ប្រឹក្សា​​សន្តិសុខ​អង្គការ​សហប្រជា​ជាតិ ដោយ​ភ័យ​ខ្លាច​ថា​វិធានការណ៍​បែប​នេះ​អាចនាំ​ឲ្យ​មាន​អន្តរាគមន៍​ខាង​យោធា​​ពី​បរទេស។ ប្រទេស​អ៊ីរ៉ង់​ដែល​ជា​សម្ព័ន្ធ​មិត្ត​ដ៏​ជិត​ស្និទ្ធ​​របស់​ស៊ីរី​ មិន​ត្រូវ​បាន​គេ​អញ្ជើញ​ឲ្យ​ចូល​រួម​ជំនួប​នេះ​ទេ។

ព័ត៌មាន​អន្តរជាតិ​សំខាន់​ៗ​ផ្សេង​ទៀត៖

អាហ្វហ្គានីស្ថាន៖ ពួក​មន្រ្តី​ក្នុង​តំបន់​ខាង​ត្បូង​អាហ្វហ្គានីស្ថាន និយាយ​ថា​ការ​ផ្ទុះ​គ្រាប់​បង្កប់​នៅ​តាម​ជាយ​ផ្លូវ​​បាន​សម្លាប់​សមាជិក​ក្រុម​ប្រឹក្សា​មូលដ្ឋាន​២​នាក់​​ហើយ​និង​មន្រ្តី​ប៉ូលីស​អាហ្វហ្គានីស្ថាន​ម្នាក់។

<!--IMAGE-RIGHT-->ស.រ.អា/អ៊ីរ៉ង់៖ លោកស្រី​រដ្ឋ​មន្រ្តី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​Hillary Clinton​មាន​ប្រសាសន៍​ថា​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន (Washington) តាំង​ចិត្ត​ពង្រឹង​សមត្ថភាព​ខាង​វិស័យ​ការពារ​ប្រទេស​​របស់​សម្ព័ន្ធ​អារ៉ាប់​នៅ​ក្នុង​តំបន់​ឈូង​សមុទ្រ​ពែក​នៅ​ក្នុង​ការ​ប្រឈម​មុខ​ការ​គម្រាម​កំហែង​កាន់​តែ​ខ្លាំង​ឡើងពី​ប្រទេស​អ៊ីរ៉ង់។

កេនយ៉ា៖ ការ​វាយ​ប្រហារ​គ្រាប់​បែក​ដៃ​២​គ្រាប់​ស្ទើរ​តែ​ពេល​តំណាល​គ្នា​នៅ​ក្នុង​ទីក្រុង​កំពង់​ផែ មុមបាសា (Mombasa) ហើយ​និង​ទី​ប្រជុំ​ជន​តូច​មួយ​ទៀត​នៅ​ជិត​នោះ​​ក្នុង​​ប្រទេស​កេនយ៉ា (Kenya) បាន​សម្លាប់​មនុស្ស​ម្នាក់​​ហើយ​នឹង​ធ្វើ​ឲ្យ​មនុស្ស​យ៉ាង​ហោច​ណាស់​ក៏​២៤​នាក់​ដែរ​បាន​រង​របួស។

យេម៉ែន៖ កងជីវពល​ដែល​សង្ស័យ​មាន​ចំណង​ទាក់ទង​ជាមួយ​ក្រុម​អាល កៃដា (al-Qaida) បាន​វាយ​សង្គ្រប់​បន្ទាយ​យោធា​យេម៉ែន (Yemen) នៅ​តាម​បណ្តោយ​ឆ្នេរ​ខាង​ត្បូង​ក្នុង​ខេត្ត​ឡាហីជ (Lahij) កាល​ពី​ថ្ងៃ​សៅរ៍​ដោយ​ធ្វើ​ឲ្យ​មាន​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំង​​ដែល​​ធ្វើ​ឲ្យភាគី​ទាំង​២​មាន​​មនុស្សស្លាប់​​​យ៉ាង​ហោច​ណាស់​ក៏​៣០​នាក់​ដែរ​ ភាគ​ច្រើន​​ជា​ទាហាន​រដ្ឋាភិបាល។

ហ្វីលីពីន៖ ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP បាន​រាយការណ៍​ថា​​ប្រទេស​ហ្វីលីពីន​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃ​​អាទិត្យ​នេះ​ថា​ខ្លួន​បាន​ដាក់​ពាក្យ​តវ៉ា​ប្រឆាំង​​ខាង​ការទូត​​នៅ​អង្គការ​សហប្រជាជាតិ ចិន និង​ប្រទេស​​ជាតិ​តំបន់​អាស៊ី​អាគ្នេយ៍​ដែល​នឹង​ធ្វើ​សន្និសីទ​កំពូល​នៅ​សប្តាហ៍​នេះ​លើ​ផែនការ​បាញ់​បង្ហោះ​កាំជ្រួច​រ៉ុកកែត​របស់​កូរ៉េ​ខាងជើង។

ភូមា៖ ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​ AFP ​រាយការណ៍​​​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា​ខ្លួន​បាន​ឃ្លាំ​មើល​យ៉ាង​ដិត​ដល់ ដល់​ការ​បោះឆ្នោត​នៅ​ក្នុង​ប្រទេស​ភូមា​ហើយនឹង​កាត់​បន្ថយ​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​​ប្រសិន​បើ​ការ​បោះឆ្នោត​នោះ​ត្រូវ​បាន​វិនិច័្ឆយ​ថា​មាន​ភាព​សេរី​និង​យុត្តិធម៌។

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!