Koh Santipheap Daily

Koh Santipheap Daily


ចាក់​សាំង​​ក្បែរ​ចង្ក្រាន​​​​ផ្ទុះ​​ឆាប​ឆេះ​​ផ្ទះ​​ឆេះទាំង​ខ្លួន​​​ស្ទើរ​​តែក្សិណក្ស័យ​

Posted: 02 Apr 2012 12:25 AM PDT

ស្ត្រី​រងគ្រោះ​កំពុង​សម្រាក​ក្នុង​មន្ទីរពេទ្យ
ខេត្ត​ស្វាយ​រៀង​ ៖ ​ស្ត្រី​​ម្នាក់​​​​ត្រូវ​ភ្លើង​​​​​សាំង​ឆាប​ឆេះ​​រលាក​រលួយ​​ពេញ​​​ខ្លួន​​​​ដោយសារ​​​​យក​ប៊ីដុង​​​សាំងទៅ​ចាក់​​​​ផ្ទេរ​ចូល​ដប​​​ក្បែរ​​​​ចង្ក្រាន​​​បាយ​បណ្តាល​ឱ្យ​ផ្ទុះ​​ឆាប​ឆេះ​​ផ្ទះ​​អស់​​​​សល់​​តែផេះ និង​ឆេះ​​​​ខ្លួន​ប្រាណ​​រលាក​​​​រលួយ​​ស្ទើរ​​តែស្លាប់​ ។​​​​ ហេតុការណ៍​​​​នេះ​​បាន​កើត​ឡើង​​​​​កាល​ពី​ថ្ងៃទី​​២៩ ​មីនា​ វេលា​ម៉ោង​​៩​ព្រឹក​នៅភូមិ​​​ត្រពាំង​​រំដេញ​ ឃុំ​​​​ត្រពាំង​​ស្តៅ ​ស្រុក​​

កីឡា​ករ​បែល​ហ្ស៊ិក Boonenនិង​កីឡា​ការិ​នី​អា​ល្លឺ​ម៉ង់ Arndt​ឈ្នះ​ជើង​ឯ​ក​ប្រណាំង​កង់​នៅ​បែល​ហ្ស៊ិក

Posted: 02 Apr 2012 12:20 AM PDT

កីឡាការិនី​អា​ល្លឺ​ម៉ង់​
កីឡាករ​បែល​ហ្ស៊ិក​ Tom Boonenនិង​កីឡាការិនី​អា​ល្លឺ​ម៉ង់​ Judith Arndtបាន​សម្តែង​ក្តី​រីក​រាយ​យ៉ាង​ខ្លាំង​បន្ទាប់​ពី​ពួក​គេ​យក​ឈ្នះ​ពាន​ជើង​ឯក​ប្រ​ណាំង​កង់​ដែល​មាន​រយៈ​មួយ​ថ្ងៃ​ Tour of Flanders នៅ​ប្រ​ទេស​បែល​ហ្ស៊ិក​។ ការ​ប្រ​ណាំង​នេះ​ត្រូវ​បាន​រៀប​ចំ​ធ្វើ​នៅ​ទី​ក្រុង Oudenaardeកាល​ពី​ថ្ងៃ​អា​ទិត្យ​ទី​០១​ខែ​មេសា​​ ។​

ក្រុមប្រឹក្សា​​ខណ្ឌ​មាន​ជ័យបើក​សម័យ​ប្រជុំ​លើក​ទី​៣៥​​ជំរុញ​ឱ្យរៀបចំ​សណ្តាប់ធ្នាប់បោ​សសំអាត​រថ​យន្ត​ចត​អនាធិបតេយ្យ

Posted: 02 Apr 2012 12:14 AM PDT

ទិដ្ឋាព​ក្នុងពិធីប្រជុំ
រាជធានីភ្នំពេញ ៖ ​នៅ​សាលា​ខណ្ឌ​មាន​ជ័យ ​ព្រឹកថ្ងៃទី២ មេសា ២០១២ ​បានបើក​អង្គ​ប្រជុំ​​ក្រុម​ប្រឹក្សា​​​ខណ្ឌ​លើកទី​៣៥ ​អាណត្តិ​ទី១ ​ក្រោម​អធិបតីភាព​លោក​អែម ​​សុខលាង ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ​មាន​ជ័យ ​​និង​លោក​​ហ៊ុយ ​​សារុន ​អភិបាល​រង​ខណ្ឌ​មានជ័យ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពីមន្ត្រី​រាជការ ​កម្លាំង​ប្រដាប់អាវុធ​នៅទូទាំង​​​ខណ្ឌ​មាន​

រ៉ូបូតូ​​ច​​ដែល​​អាច​លោត​បាន​​កម្ពស់​​​ដល់​​​9ម៉ែត្រ​

Posted: 02 Apr 2012 12:11 AM PDT

 រ៉ូបូ​​​​ចៃខ្សាច់​
ជា​គម្រោង​​មួយ​​ផ្តល់​​លុយ​កាក់​​​ដោយ​​​​​​កង​ទ័ព​​អាមេរិក​​​​​រ៉ូបូដ៏តូច​​​​ដែល​​មាន​ឈ្មោះ​​ថា SAND FLEA (ចៃខ្សាច់​)​​ ត្រូវ​បាន​​​ផលិត​​ដោយ​​រ៉ូបូ​​តូច​ល្អិត​​​នេះ​​ធ្វើ​ឱ្យ​​មាន​ការ​​​ភ្ញាក់​ផ្អើល​​​​ព្រោះ​​តែ​វា​អាច​​​​លោត​បាន​​​កម្ពស់​​​ដល់​ទៅ៩​​ម៉ែត្រ ។​

បិទ​ទីលាន​​​ក្រហម​​​​​ក្រុង​​​មូស្គូ​​រារាំង​​បាតុកម្ម​

Posted: 02 Apr 2012 12:09 AM PDT

បិទច្រក​​ទៅ​កាន់​​ទីលាន​​ក្រហម​
អាជ្ញាធររុស្ស៊ី​​កាលពី​​ថ្ងៃទី​​​​១មេសា​​បាន​​​បិទ​​​​ទាំងស្រុង​​​នូវ​​​ទីលាន​​ក្រហម​​​​ក្រុង​​មូស្គ​​ ដោយ​ចាប់​​​ខ្លួន​​​​សកម្មជន​​​ប្រឆាំង​​​​៥៥​នាក់​ ដែល​​គ្រោង​​​​​​ប្រមូល​​​​​ផ្តុំ​គ្នា​​​​នៅ​​ទី​នោះ​​ដោយ​លើក​​​ក្រណាត់​​ពណ៌ស​​និមិត្ត​​រូបនៃ​ការ​តវ៉ា​​​ប្រឆាំង​​​នឹង​​រដ្ឋអំណាច​​​​បច្ចុប្បន្ន​។​ ​​

ប្រធានាធិបតី​​មីយ៉ាន់ម៉ា​​​បានមក​ដល់​​កម្ពុជា ដើម្បី​ចូល​រួម​​កិច្ច​ប្រជុំ​​កំពូល​អាស៊ាន

Posted: 02 Apr 2012 12:04 AM PDT

រាជធានីភ្នំពេញ ៖ វេលា​ម៉ោង​១១ និង​៤៥​នាទីព្រឹកថ្ងៃទី២ មេសា លោកយូ ថេនសេន ប្រធា​​នា​ធិបតី​នៃ​ប្រទេស​មីយ៉ាន់ម៉ា​បាន​ដឹកនាំ​​គណៈ​​ប្រតិភូ​ជាន់​ខ្ពស់មកដល់ព្រលាន​យន្ត​ហោះ​អន្តរជាតិភ្នំពេញ ដើម្បីចូលរួមក្នុងកិច្ចប្រជុំ​កំពូល​អាស៊ាន​ ។

កីឡា​ករ​អា​មេ​រិក​ម៉ា​ហាន់​ឈ្នះ​ជើង​ឯក​វាយ​កូន​ហ្គោល​នៅ​តិច​សាស់

Posted: 01 Apr 2012 11:57 PM PDT

កីឡាករ​អា​មេរិក​ហាន់​ធ័រ ម៉ា​ហាន់​
កីឡាករ​អា​មេរិក​ហាន់​ធ័រ ​ម៉ា​ហាន់​បាន​ក្លាយ​ជា​ម្ចាស់​ពាន​កីឡា​វាយ​កូន​ហ្គោល​កម្ម​វិធី​ Shell Houston Openដែល​មាន​ទឹក​ប្រាក់​រង្វាន់​សរុប​៦​លាន​ដុល្លារ​អា​មេរិក​បន្ទាប់​ពី​បញ្ចប់​ជុំ​ផ្តាច់​ព្រ័ត្រ​ធ្វើ​បាន​ពិន្ទុ ១​អាន់​ឌ័រ​ប៉ា​៧១​។ ការ​ប្រ​កួត​ក្នុង​ជុំ​ផ្តាច់​ព្រ័ត្រ​ត្រូវ​បាន​រៀប​ចំ​ធ្វើ​នៅ​ទី​លាន​វាយ​កូន​ហ្គោល Redstone Golf Clubស្ថិត​ក្នុង​ទី​ក្រុង Humbleរដ្ឋ​

​ប្រមុខ​​​ការ​​ទូត​​អា​ស៊ាន​​បើក​កិច្ច​​ប្រជុំ ដើម្បី​​ត្រួស​ត្រាយ​​​កិច្ច​​សហ​ប្រតិ​បត្តិ​ការ

Posted: 01 Apr 2012 11:54 PM PDT

រាជធានីភ្នំពេញ ៖ ​តាមគម្រោងរដ្ឋមន្រ្តីការ​បរទេសអាស៊ានទាំង១០ប្រទេស និងឧត្តម​មន្រ្តីអាស៊ាននឹងបើកកិច្ចប្រជុំរបស់ខ្លួនក្នុងរាជធានី​ភ្នំពេញ នៅថ្ងៃទី២ មេសា២០១២​នេះ ។កិច្ចប្រជុំនេះ ជាកិច្ចប្រជុំដ៏មានសារសំខាន់ មួយ ដើម្បីពិភាក្សានិងត្រួសត្រាយផ្លូវសម្រាប់ កិច្ចប្រជុំកំពូលអាស៊ានលើកទី២០ ដែលនឹង​ប្រារព្ធ​ធ្វើឡើងនៅថ្ងៃទី៣មេសា

បើកការដ្ឋាន​​​សាង​សង់​​​ផ្លូវ​​​បេតុង​​​បន្ត​​​​ក្រោម​​​​អធិបតីលោកអភិបាលក្រុង​​ប៉ោយប៉ែត​

Posted: 01 Apr 2012 11:08 PM PDT

ក្រុម​ការងារ​កំពុងបើកការ​ដ្ឋានសាងសង់បន្តផ្លូវបេតុង
ក្រុង​​ប៉ោយប៉ែត​ ៖​ ​នៅព្រឹកថ្ងៃទី២៨ មីនា ​កន្លងមក​ លោកង៉ោ ម៉េងជ្រួន អភិបាលក្រុង និង​លោកប្រធានក្រុមប្រឹក្សាក្រុងប៉ោយប៉ែត បានដឹកនាំក្រុមការងារមួយ​ក្រុមចុះ​បើក​ការ​ដ្ឋានសាងសង់បន្តផ្លូវបេតុងមួយខ្សែប្រវែង ១២០​ម៉ែត្រ នៅចំណុចផ្លូវចូលទៅអង់តែន​០១៦ ខាងលិចវត្តបាលិលេយ្យ ស្ថិតក្នុងភូមិ​ក្បាល​ស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុង

តារា​ម៉ូដែល​លីបង់​ដើរ​បង្ហាញ​ម៉ូដ​ឈុត​ក្នុង​

Posted: 01 Apr 2012 11:01 PM PDT

ការដើរបង្ហាញម៉ូដ​របស់ជន​ជាតិលីបង់
នេះ​គឺ​ជា​ការ​ដើ​រ​បង្ហាញ​ម៉ូដ​សម្លៀក​បំពាក់​ឈុត​ក្នុង​​​របស់​តារា​ម៉ូដែល​លីបង់​

ប្រជា​​ប្រិយ​​​ភាព​របស់​នាយក​រដ្ឋមន្ត្រី​​​​​អង់​គ្លេស​ធ្លាក់​ដាំដូង​

Posted: 01 Apr 2012 09:03 PM PDT

នាយករដ្ឋមន្ត្រី​​​​អង់គ្លេស​
យោង​តាម​​​ការ​ស្ទាប​ស្ទង់​​​​មតិ​​មួយ​របស់​​ YOUGOV ​​​សម្រាប់​​​កាសែត​​​ SUNDAY TIMES​ថា​​​ ​​ប្រជា​ប្រិយ​​​​​ភាព​​​របស់​នាយក​រដ្ឋ​​​​​​​​មន្ត្រី​អង់​គ្លេសលោក​​​​ដាវីដ កាមីរ៉ូន​ ​​បាន​​ធ្លាក់​​​​ចុះ​​​ក្នុង​​កម្រិត​​​ទាប​បំផុត​​​ចាប់តាំងពី​លោក​​ចូល​​កាន់​​​តំណែង​​​មក ។

តម្រៀប​​​ចា​ន​បង្គន់​​​និង​ដាំ​ផ្កា​​​កុលាប​​​ចំនួន6.000​​​ទង​ទុក​​ធ្វើ​ជា​កាដូ​​​ជូន​​​ប្រពន្ធ​​

Posted: 01 Apr 2012 08:57 PM PDT

ផ្កាដែល​ដាំ​ក្នុង​ចានបង្គន់
យោ​ង​ទៅ​តាម​​​ប្រភព​​ព័ត៌មាន​​​ពី​​​គេហទំព័រ​​​​​ឆាយណា​​ ដេលី​​​ចេញ​ផ្សាយ​​​កាល​ពី​​​ថ្ងៃសៅរ៍​​ទី​​​៣០ ​មីនា ឆ្នាំ២០១២ ​បាន​ឱ្យ​​ដឹង​ថា​​ លោក​​​​Wei Hua ​​សាស្ត្រាចារ្យ​​​​បង្រៀន​​​នៅសាកល​វិទ្យាល័យ​​វិចិត្រ​​សិល្បៈ​​​បាន​​​កែ​ច្នៃ​​​​ចាន​​បង្គន់​​​​ជាច្រើន​​​តម្រៀប​​​គ្នា​​​​​​ជាជ​​ញ្ជាំង​​​​​​ដែល​គេ​​ឱ្យ​ឈ្មោះ​​​​ទឹក​ធ្លាក់​​​ចាន​​បង្គន់​​​(Toilet Waterfall) ។ បន្ថែម​ជាមួយ​​​​​នឹង​​ការ​​តម្រៀប​​​ចាន​បង្គន់​

ស៊ីរី ៖ មាន​ការ​ប្រយុទ្ធ​​គ្នា​យ៉ាង​ខ្លាំង​ក្លា​ក្នុង​ប្រទេស

Posted: 01 Apr 2012 08:53 PM PDT

ផ្សែង​ហុយ​ពី​លើ​ទី​ក្រុង​ដែល​មាន​ការ​ប្រយុទ្ធ​គ្នា
​យោង​តាម​អង្គ​ការ​សិទ្ធិ​មនុស្ស​ស៊ីរី​ OSDH ដែល​ស្ថិត​នៅ​ខាង​ពួក​ប្រឆាំង​ស៊ីរី​ថា មនុស្ស​យ៉ាង​តិច​៤០​នាក់​បាន​ត្រូវ​ស្លាប់​ កាល​ពី​ថ្ងៃ​ទី​១ មេសា នៅ​ស៊ីរី​ ក្នុង​នោះ​មាន​សមាជិក​កង​កម្លាំងរដ្ឋា​ភិ​បាល​១៥នាក់​ក្នុង​ការ​ប្រយុទ្ធ​គ្នា​ដ៏​សាហាវ​​ និង​ការ​វាយប្រហារ​នានា​របស់​ពួក​ឧទ្ទាម​ក្នុង​ប្រទេស។

ពួក​​​បាតុករ​​​​ប៉ុនប៉ង​​​ចូលទៅ​​​ឡោម​ព័ទ្ធ​​​ទី​​ស្នាក់​ការ​​​អូតង់​​នៅ​ក្រុង​​ព្រុចសែល​

Posted: 01 Apr 2012 08:51 PM PDT

ពួក​បាតុករ​​​ដែល​​​ត្រូវ​​ប៉ូលិស​ចាប់​ខ្លួន
ក​​សកម្ម​ជន​​​សន្តិភាព​​និយម​​​មកពី​ប្រទេស​​ប្រមាណ​ជា​​​១០​ ​​កាលពី​​​ថ្ងៃទី​​​១មេសា​ ​បាន​ប៉ុន​ប៉ង​​​លើក​គ្នា​មក​​ឡោមព័ទ្ធ​​​​​ទី​ស្នាក់​ការ​​​​របស់​អង្គ​ការ​អូតង់​​នៅ EVERE ជាយ​​ក្រុង​​ព្រុចសែល​​​​​​​។​ ​ ​ប្រមូល​ផ្តុំ​គ្នា​​​​​នៅ​​ជុំ​វិញ​​ទីស្នាក់​ការ​​​នោះ​​ពួក​បាតុករ​ជា​​ច្រើន​​​រយ​នាក់​​សម្រប​សម្រួល​​ដោយ​​​​ក្រុម​សម្ព័ន្ធ​ភាព​ដើម្បី​​សន្តិភាព​បែល​ហ្ស៊ិក​​​សង្ឃឹម​លើក​គ្នា​​​​បិទ​​ទ្វារ​​និង​

យ៉ូ​កូ​វិច​យក​ឈ្នះ​ជើង​ឯក​តឺ​ន្នីស Sony Ericsson Open​នៅ​អា​មេ​រិក

Posted: 01 Apr 2012 08:48 PM PDT

កីឡាករ​ណូ​វ៉ាក់ យ៉ូ​កូ​វិច​-ស៊ែ​ប៊ី
កីឡាករ​លំ​ដាប់​ទី​១​ពិភព​លោក​ណូ​វ៉ាក់ យ៉ូ​កូ​វិច​​​បាន​សម្តែង​​ក្តី​រីក​រាយ​ជា​ខ្លាំង​បន្ទាប់​ពី​បំបាក់​បាន​កីឡាករ​ជើង​ខ្លាំង​របស់​អង់​គ្លេស​អ៊ែន​ឌី មូ​រ៉េ​​​ក្នុង​វគ្គ​​ផ្តាច់​ព្រ័ត្រ​ប្រ​កួតតឺន្នីស​កម្ម​វិធី Sony Ericsson Open​ដែល​​ធ្វើ​នៅ​ទី​ក្រុង​ Key Biscayneរដ្ឋ​ផ្លរី​ដា​សហ​រដ្ឋ​អា​មេរិក​កាល​ពី​ថ្ងៃ​អា​ទិត្យ​ទី០​១​ខែមេសា​​ ​។

ប្រទេស​​ជាង70ជួប​​​ប្រជុំ​គ្នា​នៅ​​ក្រុង​​​អុីស្តង់​ប៊ុល​​​បង្កើន​​ការ​​គាប​សង្កត់​​​លើ​របបស៊ីរី

Posted: 01 Apr 2012 08:44 PM PDT

អ្នក​​ចូលរួម​​​ក្នុង​សន្និសីទ​​ក្រុង​​អុីស្តង់​ប៊ុល​​​​ស្តីពី​ស៊ីរី​
តំណាង​​របស់​​​ប្រទេស​​​ជាង៧០​​បានជួប​ប្រជុំ​​​​គ្នា​​កាលពី​​ថ្ងៃទី​​១​មេសា​ នៅទីក្រុង​​​ស្តង់​​ប៊ុល​​​​ប្រទេស​​តួកគី​​​ ដើម្បី​​​ពិនិត្យ​​​ពីមធ្យោ​បាយ​​​​ទាំង​ឡាយ​​​​​​​​បង្កើន​​ការគាប​សង្កត់​​របស់​​អន្តរជាតិ​​​​​លើ​របប​​​ស៊ីរី របស់​​​​លោក​​ប្រធានាធិបតី​​​​បាចា​អាល់​​អាសាដ​ ដើម្បី​​​​​ឱ្យ​​របប​នេះ​​បញ្ឈប់​​អំពើ​​​​ហិង្សា​ ​ហើយ​​ព្រមទទួល​​​​​យក​ការ​ឆ្លង​កាត់​​នយោ​បាយ​​​ដោយ​​​សន្តិវិធី​​មួយ ។​

ព្រះបដិមា​សំរឹទ្ធិ​ទម្ងន់​៤៥​គីឡូ​ក្រាម ​ត្រូវ​ក្រុម​ចោរ​ទមិឡអត់​សាស​នា​លួច​យក​ចេញ​​ពី​វត្ត​

Posted: 01 Apr 2012 06:09 PM PDT

សមត្ថ​កិច្ច​កំពុង​ត្រួត​ពិនិត្យ​កន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ​ព្រះ​បដិ​មា​សំរឹទ្ធិ​​១​ព្រះ​អង្គ​ទម្ងន​់​៤៥​គីឡូ​ក្រាម ​ត្រូវ​បាន​ក្រុម​ចោរ​ទមិឡ​ឥត​សាសនា​មួយ​ក្រុម​ធ្វើ​សកម្ម​ភាព​កាត់​សោ​ទ្វារ​​បន្ទប់​សាលា​ឆាន់​ក្នុង​វត្ត​សំបួរ​​មាស​លួច​យក​ទៅ​បាត់​ដោយ​សុវត្ថិ​ភាព ហើយ​​ប្រភព​នានា​សង្ស័យ​ថា វត្ត​នោះ​មាន​រនុក​ក្នុង​ ។ ​ហេតុ​ការណ៍​​​នេះ​បង្ក​ឱ្យ​មាន​កា​រ​​ភ្ញាក់​ផ្អើល​កាលពី​​ព្រឹក​ថ្ងៃ​ទី​១ មេសា ​២០១២ ​​នៅ​ក្នុង​វត្ត​សំបួរ​មាស ភូមិ​សំបួរ សង្កាត់​​ដង្កោ ខណ្ឌ​​ដ្កោ ។

​អាជ្ញា​ធរ​រៀបចំ​សណ្តាប់​ធ្នាប់​ កែលំអ​សោភ័ណ​​ភាព​ឆ្ពោះ​ទៅ​រក​ទីក្រុង​ស្អាត​

Posted: 01 Apr 2012 06:09 PM PDT

ទិដ្ឋ​ភាព​នៃ​ការ​រៀបចំ​សណ្តាប់​ធ្នាប់
ក្រុង​ប៉ោយប៉ែត ៖ ​ដើម្បី​កែ​​លម្អ​​សោភ័ណ​ភាព​ឆ្ពោះ​ទៅ​រក​ទី​ក្រុង​ស្អាត កាលពី​ព្រឹក​ថ្ងៃ​ទី​២ ​មេសា ២០១២ ​អាជ្ញា​ធរ​ និង​សមត្ថ​កិច្ច​​ក្រុង​ប៉ោយ​ប៉ែត ដែលបានចុះ​រៀបចំ​សណ្តាប់​ធ្នាប់​​តាម​ដង​ផ្លូវ រហូត​ទៅ​ទល់​នឹង​រង្វង់​មូល​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ​​ដឹក​នាំ​ដោយ​លោក​នង ធឿន អភិ​បាល​​រង​ក្រុង​ លោក​អ៊ុំ សុផល អធិការ​នគរ​បាល​ក្រុង និង​​មាន​ការ​ចូលរួម​ពី​កម្លាំង​ប៉ូលិស និង​ប៉េអឹម ព្រម​ទាំង​អាជ្ញា​ធរ​សង្កាត់​ ភូមិ​ជាច្រើន​នាក់​ផង​ដែរ ។

​ជិះ​ម៉ូតូ​វាក់​ជាមួយ​រថយន្ត​ជាន់​ហ្វ្រាំង​ដួល​ម្នាក់​ឯង​

Posted: 01 Apr 2012 06:09 PM PDT

ទិដ្ឋ​ភាព​នៅ​កន្លែង​កើតហេតុ
រាជធានីភ្នំពេញ ៖ ​យុវជន​​ម្នាក់​​​បានរង​របួស​​ដោយ​សារ​តែ​ជិះ​ម៉ូតូ​​វាក់​ជា​មួយ​រថយន្ត​មួយ​គ្រឿង បើក​បរ​បញ្ច្រាស​ទិស​​គ្នា បណ្តាល​ឱ្យ​​ដួល​នៅ​មុខ​មន្ទី​រពេទ្យ​មិត្តភាព​​ខ្មែរ​​-​សូវៀត​ កាលពី​វេលា​ម៉ោង​៩​និង​៤៥​នាទី​យប់​ថ្ងៃ​ទី​១​ មេសា​ ២០១២​។ ​ទោះ​យ៉ាងណា​គ្រោះថ្នាក់​ចរា​ចរណ៍​នេះអ្នកបើកបរ​​គ្រាន់​តែ​រង​របួស​រលាត់​ដៃ​ជើង​តិចតួច​ប៉ុណ្ណោះ​។

មន្ត្រី​សាលា​ស្រុក​ពាមរក៍ ទៅ​ព្យា​បាល​នៅ​ផ្ទះ​គ្រូ​បុរាណ​លេបថ្នាំ​១​​គ្រាប់​ ១​០​​នាទី​ក្រោយ​ស្លាប់​

Posted: 01 Apr 2012 06:09 PM PDT

សាកសព​ដែល​លេប​ថ្នាំ​គ្រូ​បុរាណ​ស្លាប់​
ខេត្តព្រៃវែង ៖ បុរសម្នាក់​បាន​ស្លាប់​​នៅ​​ក្នុងផ្ទះ​គ្រូ​ឱសថ​បុរាណ បន្ទាប់​ពី​បុរស​នោះ​ឈឺ ទៅ​រក​គ្រូឱសថ​បុរាណ​ជួយ​ព្យាបាល​​ឱ្យ កាលពី​​វេលា​ម៉ោង៩ព្រឹក​ថ្ងៃទី​៣០ មីនា ។ ជន​រងគ្រោះ​ឈ្មោះ កែន សាវុទ្ធ​​ អាយុ​៥០ឆ្នាំ​ រស់នៅ​ភូមិ​ស្ទឹង​ស្លូត ឃុំ​អ្នក​​លឿង ស្រុក​ពាមរក៍ ជាមន្ត្រី​សាលា​ស្រុក​​នោះ មាន​ប្រពន្ធ​ឈ្មោះ​អ៊ុន សុភាព អាយុ​ ៤១ ឆ្នាំ ។ ចំណែកគ្រូឱសថបុរាណ​​ឈ្មោះ​ ង្វៀង​ យ៉ាំង​បៀង ភេទ​ប្រុស​ អាយុ​៦៩ឆ្នាំ ជា​គ្រូឱសថ​បុរាណ​​មាន​យី​ហោ​ វិហា​រ​នាគខៀវ ​នៅក្នុង​ភូមិ​ជាមួយគ្នា ។

ផ្ទុះ​គ្រាប់​ B40 សល់​ពី​​សង្គ្រាម​​ឆក់​យក​ជីវិត​ក្មេង​ប្រុស​២​នាក់ និង​ស្ត្រី​ជា​ជីដូន​រង​របួស​ធ្ងន់

Posted: 01 Apr 2012 06:09 PM PDT

គ្រាប់​បេ៤០សល់​ពី​សង្គ្រាម ដែល​ធ្វើ​ឱ្យ​មនុស្ស​ស្លាប់​
ខេត្ត​ឧត្ត​រ​មាន​ជ័យ​ ៖ គ្រាប់​បេ​​៤០​​ដែល​បន្សល់​ទុក​តាំង​ពី​សម័យ​សង្គ្រាម​​​បាន​ផ្ទុះ​ឡើង​​​ធ្វើ​ឱ្យ​ក្មេ​ង​ប្រុស​​​២នាក់​​ ម្នាក់​ឈ្មោះ​សួន ​ណៃ អាយុ​​១២ឆ្នាំ​​ និង​ម្នាក់​ទៀត​​​ឈ្មោះ វិន សុខា​ ​អាយុ​​៨ឆ្នាំ ​​ត្រូវ​ស្លាប់​​​​យ៉ាង​អា​ណោច​អាធ័ម​​នៅ​នឹង​កន្លែង​កើត​​ហេតុ​​ ចំណែក​​​ស្រ្តី​ឈ្មោះ​​ស្រី នី អាយុ៤៨ឆ្នាំ ​រងរបួស​​ជា​ទម្ងន់​ដោយ​បាក់​ភ្លៅ​ បាក់កជើង​​​​​​ និ​ង​របួស​​​​​ទ្រូង​​​​ត្រូវ​​នាំ​យក​​​​​ទៅ​សង្គ្រោះ​​នៅ​មន្ទីរ​ពេទ្យ​​​ខេត្ត​សៀម​រាប​​ ។ ហេតុ​ការ​ណ៍​​ផ្ទះ​​​គ្រាប់​​នេះ​បាន​កើត​​​ឡើង​កាល​ពី​​​វេល​ា​ម៉ោង​​​៧​ព្រឹក​ថ្ងៃ​​ទី​៣១ មីនា ​កន្លង​

​រថយន្ត​ដឹក​​សិស្ស​១​គ្រឿង​បើក​បុក​ម៉ូតូ​ បណ្តាល​ឱ្យ​ប្រពន្ធ​​ស្លាប់ ប្តី និង​កូន​២​នាក់​ទៀត​របួស​ធ្ងន់​ធ្ងរ​

Posted: 01 Apr 2012 06:09 PM PDT

ទិដ្ឋ​ភាព​នៅ​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ ​សោកនា​ដ​កម្ម​​នៅ​ក្នុង​គ្រួសារ​មួយ​ប្រពន្ធ​ត្រូវ​​ស្លាប់​ភ្លាមៗ​​នៅ​នឹង​កន្លែង​ ឯ​បុរស​ជា​ប្តី និង​កូន​តូច​ពីរ​នាក់​រង​របួស​យ៉ាង​ធ្ងន់​ធ្ងរ​ត្រូវបាន​គេ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ ដើម្បី​សង្គ្រោះ​​​បន្ទាន់​ ខណៈ​ដែល​ពួក​គេ​កំពុង​ជិះ​ម៉ូតូ​១​គ្រឿង​ឌុបគ្នា​ធ្វើ​ដំណើរ​​តាម​ផ្លូវ​ពេល​យប់ ហើយ​​ត្រូវ​រថយន្ត​ដឹក​សិស្ស​សាលា​ឯក​ជន​បើក​បរ​​ដោយ​ជន​ប្រមឹក​​ម្នាក់​​បុក​ពេញ​ទំហឹង​ បន្ទាប់​មក​​រថយន្ត​នោះ​​​ព្យា​យាម​បើក​រត់​​​បាន​ចម្ងាយ​ប្រមាណ​​១០០​ម៉ែត្រ​ ក៏​ជ្រុល​​ទៅ​បុក​បង្គោល​​ភ្លើង​​ និង​ជញ្ជាំង​​ថ្ម​ឃ្លាំង​​មួយ​កន្លែង​

ជាងកាត់​ដេរ​ចេញពី​រាំ​នៅ​ក្លឹប​ឌីស្កូ​មួយត្រូវគេព្រួត​វាយ​រហូត​សន្លប់​ដេក​ស្តូក​លើ​ចិញ្ចើម​ផ្លូវ​

Posted: 01 Apr 2012 06:09 PM PDT

ទិដ្ឋ​ភាព​នៅ​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ ជាងកាត់ដេរ​ម្នាក់​ត្រូវ​​ក្រុម​ក្មេង​ស្ទាវ​ព្រួត​គ្នា​វាយ រហូត​​ដល់​សន្លប់​បាត់​ស្មារតី​​ដេក​លើ​ចិញ្ចើម​​ផ្លូវ​ តាម​បណ្ដោយ​ផ្លូវ​ម៉ៅ​សេ​ទុង ក្នុង​សង្កាត់​ទួល​ស្វា​យព្រៃ​២ ខណ្ឌ​ចំការ​មន កាលពី​វេលា​ម៉ោង​២​និង​៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​​ថ្ងៃ​ទី​២​ មេសា​ ២០១២ ខណៈ​ចេញពី​រាំ​នៅ​​ក្លឹ​ប​ឌី​ស្កូ​មួយ​ឈ្មោះ​យ៉ាំ​ង ហ្គើ​ល ​ដែល​មា​នទី​តាំងនៅ​មិន​ឆ្ងាយ​ពី​កន្លែង​កើតហេតុ​ ។

​ជិះ​​ម៉ូតូ​​លឿន​ពេក​ចាប់​ហ្វ្រាំង​មុខ​បណ្តាល​ឱ្យ​ដួល​បោក​នឹង​ថ្នល់​បែក​ផ្កា​ភ្លើង​ហៀរ​សាំង​ឆាប​ឆេះ​សន្ធោ​សន្ធៅ​

Posted: 01 Apr 2012 06:09 PM PDT

ទិដ្ឋ​ភាព​នៅ​កន្លែង​កើតហេតុ
រាជធានីភ្នំពេញ ៖ យុវជន​២​នាក់ ជិះ​ម៉ូតូ​ស្មាស់ ស៊េរី​២០០៨ ពណ៌​ខ្មៅ បើក​លឿន​ពេក​ចាប់​ហ្វ្រាំង​មុខ​បណ្ដាល​ឱ្យ​ដួល បោក​នឹង​ថ្នល់​បែក​ផ្កាភ្លើង​រួច​ហៀរ​សាំង​ចេញពី​ម៉ូតូ​ឆាបឆេះ​សន្ធោសន្ធៅ​ កាលពី​វេលា​ម៉ោង​១​និង​០៥​នាទី​រំលង​អ​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២​មេ​សា ស្ថិតក្នុង​សង្កាត់​ផ្សារ​ដើម​គ ខណ្ឌ​ទួល​គោក ។

រ៉ឺម៉ក​ម៉ូតូ​កៀរ​ម៉ូតូ​​ដួល​បែក​​មាត់ និង​ចង្កា​សន្លប់​ស្តូក​​រ៉ឺម៉ក​​រត់​គេចបាត់​

Posted: 01 Apr 2012 06:09 PM PDT

ទិដ្ឋ​ភាព​នៅ​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ យុវជន​ម្នាក់​​សន្លប់​ស្ដូក​ស្ដឹង​​នៅ​កណ្ដាលផ្លូវ បន្ទាប់​ពី​ជិះ​ម៉ូតូ​វ៉ា​គ្នា​ជាមួយ​រ៉ឺ​ម៉ក​ម៉ូតូ​ត្រូវ​រ៉ឺ​ម៉ក​ម៉ូតូ​កៀរ​ឱ្យ​ដួល កាលពី​វេលា​ម៉ោង​៨​និង​៥០​នាទី​យប់​ថ្ងៃ​ទី​១ មេ​សា តាម​បណ្ដោយ​វិថី​ព្រះ​មុនី​រ៉េ​ត ស្ថិត​ក្នុងភូមិ​ទ្រា​៣ សង្កាត់​​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។

ATOZ និង​ ACCORD បុក​គ្នា​ដោយ​សារ​បើក​បរ​មិន​គោរព​ផ្លូវ​អាទិ​ភាព​

Posted: 01 Apr 2012 06:09 PM PDT

ទិដ្ឋ​ភាព​នៅ​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ ​រថយន្ដ​ពីរ​គ្រឿង​បុក​គ្នា​នៅ​ចំណុច​ផ្លូវកែង ដោយ​សារ​បើក​បរ​មិន​គោរព​ផ្លូវ​អាទិ​ភាព​​ចុង​ក្រោយ​សុំ​ស្មើគ្នា ធ្វើ​ឱ្យ​នារី​អ្នក​បើក​រថយន្ដ​ឈរ​យំ​ដោយ​មិន​អស់ចិត្ដ កាល​ពី​​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី១ មេ​សា តាម​បណ្ដោយ​វិថី​ព្រះ​សីហ​នុ​កែង​វិ​ថី​សហ​ព័ន្ធ​អឺរ៉ុប ក្នុ​ប​សង្កាត់​បឹង​កេង​កង​២ ខណ្ឌចំការមន។

​លោក​អនុ​ប្រធាន​នាយក​ដ្ឋាន​​មួយ​នៅ​​ក្រសួង​មហា​ផ្ទៃ​ផឹក​​ចំ​ស្រា​​ញៀន​បាញ់​ដក​កាំភ្លើង​​បាញ់​ប្រមាណ​១០​គ្រាប់

Posted: 01 Apr 2012 06:09 PM PDT

រាជធានីភ្នំពេញ ៖ ​មន្ត្រី​ប៉ូលិស​​ម្នាក់​​ត្រូវ​ប្រភព​ខ្លះ​អះ​អាងថា មាន​ឋានៈ​ជាអនុ​ប្រធាន​នាយក​ដ្ឋាន​​កង​អង្គរក្ស​​​​នៅ​​ក្រសួង​មហា​​ផ្ទៃត្រូវ​កម្លាំង​​កង​រាជអាវុធហត្ថ​​ខណ្ឌ​ឫស្សី​កែវ ព័ទ្ធ​ចាប់​​ខ្លួន​នៅ​ក្នុង​បរិវេណ​​សណ្ឋា​គារ​​មីលី​​នែរ​ថោន ស្ថិត​ក្នុង​សង្កាត់​ជ្រោយ​ចង្វា និង​ដក​ហូត​បាន​រថយន្ត​​ម៉ាក​ប្រាដូ​ ពណ៌ស ​​មួយ​គ្រឿង ចំណែក​រថយន្ត​បានឡែន​១​គ្រឿង​ទៀត​ត្រូវ​បក្ស​ពួក​របស់​គេ​រំដោះ​ចេញ​ទៅ​ផុត ​បន្ទាប់​ពី​​​ផឹកស៊ី​ស្រវឹង​ដក​កាំភ្លើង​​ម៉ាក​ឡុក​បាញ់​​ប្រមាណ​១០​គ្រាប់ ក្នុង​ភោជនីយ​​ដ្ឋាន​​ចំការ​

ម៉ូតូពីរ​គ្រឿង​បុក​​គ្នា​​សន្លប់​ដេកឱប​គ្នា​ទាំង​ពីរ​នាក់​នៅ​ជាប់​ម៉ូតូ​

Posted: 01 Apr 2012 06:09 PM PDT

ទិដ្ឋ​ភាព​នៅ​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ ​ម៉ូតូ​២​គ្រឿង​បាន​បុក​គ្នា​​ បណ្តាល​ឱ្យ​សន្លប់​២​នាក់​ កាលពី​វេលា​ម៉ោង​១​និង​២០​​នាទី​រំលង​អធ្រាត្រ​​ឈាន​ចូល​ថ្ងៃ​ទី​២ មេសា តាមបណ្តោយ​វិថី​ព្រះ​មុនី​រ៉េ​ត ចំណុច​មុខ​ផ្សារ​ទំនើប​ស៊ី​ធី​ម៉​ល ក្នុង​ក្រុម​៧ សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា ។ ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ម៉ូតូ​អ៊ែ​រ​ប្លែត ពណ៌​សលាយ​ក្រហម ជិះ​គ្នា​២​នាក់ ជា​បុរស​វ័យ​ចំណាស់ បើក​ពី​កើត​ទៅ​លិច។ ចំណែក​ម៉ូតូ​ស្ដេ​ប ពណ៌​សលាយ​ខ្មៅ ជិះ​គ្នា​២​នាក់ ជាយុវជន​អាយុ​ក្រោម​២០​ឆ្នាំ បើក​ពីក្រោយ​ម៉ូតូ​អ៊ែ​រប្លែត ក្នុង​ល្បឿន​

រថយន្ត CR-V ​បោល​បុក​​គ្នា​ជា​មួយ​ម៉ូតូ​គុប​រួច​អូស​​ម៉ូតូ​តាម​ថ្នល់​បែក​ផ្កា​ភ្លើង​ជិត​១​គីឡូ​ម៉ែត្រ​

Posted: 01 Apr 2012 06:09 PM PDT

ទិដ្ឋ​ភាព​នៅ​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ រថយន្ដ CR-V ពណ៌​ខ្មៅ​ បើកបរ​ដោយ​យុវជន​ម្នាក់​ទំនងជា​ស្រវឹង​ផង​បាន​បោល​បុក​ម៉ូតូ​គុប​សេ​៩០​ ក្នុងទិស​ដៅ​បញ្ច្រាស​គ្នា ​បណ្តាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​​ផ្លោង​​ប្រហែល​​១០​ម៉ែត្រ ឯម៉ូតូ​វិញ​ត្រូវ​បានជាប់​ជា​មួយ​រថយន្ដ រួច​បើក​រត់​អូស​ទាំង​ម៉ូតូ​តាម​ផ្លូវ​បែក​ផ្កាភ្លើង​ព្រាត​ៗបាន​ប្រមាណ​ជិត​១​គីឡូម៉ែត្រ ទើប​​ធ្លាក់​ម៉ូតូ​ចេញ​។ ​ទោះ​បែប​ណា​រថយន្ដ​បង្ក​ត្រូវ​បាន​សមត្ថកិច្ច​តាម​ប្រ​មា​ញ់​ចាប់​បាន​នៅមិន​ឆ្ងាយ​ពី​ប៉ុ​ស្ដិ៍ប៉ូលិស​ផង​ដែរ​។ ​ករណី​នេះ​បាន​កើត​ឡើង​កាលពី​​វេលា​ម៉ោង​៩​និង​

RANGE ROVER បុក​ទ្រូង​​ផ្លូវ​ក្រពឹត​ក្បាល​ទៅ​មុខ​លែង​រួច​

Posted: 01 Apr 2012 06:09 PM PDT

ទិដ្ឋ​ភាព​នៅ​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ ​រថយន្ត​មួយ​គ្រឿង​ម៉ាក​រ៉ង់​រ៉ូ​វែ ពណ៌ខ្មៅ ត្រូវ​អ្នក​បើក​​បរ​បុក​របាំង​​ថ្ម​ចែក​​ផ្លូវ បណ្តាល​ឱ្យ​ក្រពឹត​​ក្បាល​រថយន្ត​បើក​ទៅ​មុខ​លែង​រួច ។ ​ហេតុ​ការណ៍​នេះ​​កើត​ឡើង​នៅ​​លើ​កំណាត់​ផ្លូវ​វ៉េង​ស្រេង ស្ថិត​ក្នុងភូមិ​ដំណាក់​​ធំ សង្កាត់​​ស្ទឹង​មាន​ជ័យ ខណ្ឌ​​មាន​ជ័យ ​កាលពី​វេលាម៉ោង​១០​និង​១៥​នាទី​យប់​ថ្ងៃទី​១ មេសា ​​២០១២ ។ តែមិន​បណ្តាល​ឱ្យ​មាន​មនុស្ស​ណា​ម្នាក់​រង​របួស​ធ្ងន់​ឡើយ ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!