Koh Santipheap Daily

Koh Santipheap Daily


អភិបាល​ខេត្ត​យូណាន​ធ្វើ​ទស្សនកិច្ច​ លោក​ឧបនាយក​រដ្ឋ​មន្ត្រី​សុខ អាន ស្វាគមន៍

Posted: 06 Apr 2012 11:20 PM PDT

រាជធានីភ្នំពេញ ៖ជំនួប​ពិភាក្សា​ការងារ​ជា​​មួយ​លោក​ឧបនាយក​រដ្ឋ​មន្ត្រី​សុខ អាន រដ្ឋ​មន្ត្រី​​ទទួល​បន្ទុក​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​​ នា​ព្រឹក​ថ្ងៃ​ទី​៦ មេសា ឆ្នាំ​២០១២ នៅ​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​​ លោក Li Jiheng អភិបាល​ខេត្ត​យូ ណាន នៃ​សាធារណរដ្ឋ​​ប្រជា​មា​និត​ចិនមាន​ប្រសាន៍​ថា គណៈ​ប្រតិភូ​របស់​លោក​មក​ព្រះ​រាជា​ណាចក្រ​​កម្ពុជា​នៅ​ពេល​នេះ​ គឺ​ដើម្បី​អនុវត្ត​ជាក់​ស្តែង​នូវ​អ្វី​ដែល​លោក​ប្រធាន​ា​ធិបតី​ហ៊ូ ជិន​តាវ និង​សម្តេច​​អគ្គ​

អគារ​ថ្មី​គណ​បក្ស​ប្រជា​ជន​រាជធានី​ស្ថាបនា​រួច​រាល់​សម្ពោធ​បើក​ឱ្យ​ប្រើ​ប្រាស់​

Posted: 06 Apr 2012 11:00 PM PDT

រាជធានី​ភ្នំពេញ ៖​​ ​អគារស្នាក់​​ការ​ថ្មី​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា​រាជធានី​ភ្នំពេញ​ ត្រូវ​បាន​ស្ថា​បនា​រួច​រាល់​ និង​សម្ពោធ​បើក​ឱ្យ​ប្រើ​ប្រាស់​ចាប់​ពីព្រឹក​ថ្ងៃទី​៦ មេសា ​​​ត​ទៅ​ ​​ក្រោម​អធិ​​ប​តី​ភាព​លោក​កែប ជុតិមា អភិ​បាល​រាជ​ធានី និង​ជា​ប្រធាន​គណៈ​កម្មាធិការ​គណបក្ស​ប្រជា​ជន​​រាជ​ធានី​ភ្នំពេញ និង​លោក​ជំទាវ​ជុំ សាមីន ជា​ភរិយា​ ដោយ​មាន​ការ​ចូល​រួម​ពី​មន្ត្រី​សំខាន់​ៗ​របស់​គណ​បក្ស​ប្រជា​ជន​រាជធានី​ភ្នំពេញ​ជា​ច្រើន​រូប​ទៀត ។

មួយអាទិត្យ​មុន​ចាប់​ខ្លួន​​​រឿង​ប្រើ​ប្រាស់​​ថ្នាំ​ញៀន​លើក​ទី​២ ចាប់​រឿង​កាច់​សោ​ម៉ូ​តូ​

Posted: 06 Apr 2012 09:45 PM PDT

ជន​ជាប់ចោទពី​​កាច់​សោ.ក​ម៉ូតូ​
រាជ​ធានី​ភ្នំពេញ​ ៖ ជន​សង្ស័យ​ម្នាក់​ក្នុង​ចំណោម​​​បក្ស​​ពួក​​ពី​រនាក​់​​ដែល​ត្រូវ​ប៉ូលិស​ចាប់​​ខ្លួន​​កាល​ពី​​​ជាង​​១សប្តា​ហ៍​មុន​​​ពី​បទ​ប្រើ​ប្រាស់​គ្រឿង​ញៀន​ ហើយ​តុលាការ​​​ដោះ​លែង​​​ឱ្យ​​នៅ​ក្រៅ​​ឃុំ​​ ពេល​នេះ​​បា​ន​ធ្វើ​សកម្ម​ភាព​​លួច​​កាច់​សោ​ម៉ូតូ​​​១គ្រឿង​​​របស់​​មន្ត្រី​ប៉េ​អឹម​​លើ​ផ្ទៃ​ប្រទេស​ម្នាក់​​​អូស​ចេញ​​​ពី​ក្នុង​​​របង​​ផ្ទះ​​បម្រុង​ជិះ​​ចេញ​​ ប៉ុន្តែ​​ត្រូវ​​ប្រជា​ពល​រដ្ឋ​​​​ឃើញ​​ទាន់​ក៏​​​ស្រែក​ថា ​ចោរ​​ៗ​​។ ខណៈ​​នោះ​ជន​នេះក៏​ផ្តួល​ម៉ូតូ​​ចោល​​រួចព្យា​យា​ម​​​រត់​​​គេ​ចខ្លួន​​

ណែនាំ​ប្រជាពល​រដ្ឋ​ដោត​ទង់​ជាតិ​តុបតែង​ភ្លើង​​ពណ៌​​អប​អរ​សាទរ​ឆ្នាំថ្មី

Posted: 06 Apr 2012 09:30 PM PDT

កិច្ច​ប្រជុំ​ដើម្បី​ឱ្យ​ប្រជា​ពល​រដ្ឋ​ដាក់​ទង់​ជាតិ​ត្រៀម​ចូល​ឆ្នាំ​ថ្មី​
រាជធានី​ភ្នំពេញ ៖ ដើម្បី​អប​អរ​សាទរ​​​បុណ្យ​​ចូល​ឆ្នាំ​ថ្មី​ប្រពៃ​ណី​ជាតិ​នាពេល​ខាងមុខ​នេះ​ លោក​ម៉ែន​ សិរី​ ប្រធាន​ក្រុ​ម​ប្រឹ​ក្សា​​ខណ្ឌ​ទួល​គោក​ បាន​សំណូម​ពរ​ដល់​ចៅ​សង្កាត់​ឱ្យ​​ណែនាំ​ដល់​ប្រជា​​​​​ពល​​​​រដ្ឋ​ដោត​ទង់​ជាតិ​ តុប​តែង​ភ្លើង​ពណ៌​ ព្រម​ទាំង​ណែនាំ​ឱ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ពី​សុវត្ថ​ិភាព​ក្នុង​ការ​ធ្វើ​ដំណើរ​ និង​ការដុត​ទៀន​ធូប ​ចៀស​វាង​ការ​កើត​អគ្គិភ័យ​ ។

លោក​អ៊ុក រ៉ាប៊ុន ចុះ​ត្រួត​ពិនិត្យ​ការ​ជួស​ជុល​ផ្លូវ​លំ​មួយ​ខ្សែ​ប្រវែង​5គីឡូម៉ែត្រ

Posted: 06 Apr 2012 09:15 PM PDT

លោក​អ៊ុក រ៉ាប៊ុន ចុះ​ត្រួត​ពិនិត្យ​ការ​ជួស​ជុល​ផ្លូវ
ខេត្ត​កំពង់​ឆ្នាំង ៖​​ លោកអ៊ុក រ៉ាប៊ុន រដ្ឋ​លេខា​​​ធិការ​ក្រសួង​សេដ្ឋ​កិច្ច និង​ហិរញ្ញវត្ថុ​ និង​ជា​ប្រធាន​ក្រុមការ​ងារ​ចុះ​ជួយ​ស្រុក​រលា​ប្អៀរ​ កាល​ពី​ព្រឹក​ថ្ងៃទី​៤ មេសា បាន​អញ្ជើញ​ចុះ​ត្រួត​ពិនិត្យ​ការ​​ជួស​ជុល​ផ្លូវ​លំមួយ​ខ្សែ​ប្រវែង​៥​គីឡូ​ម៉ែត្រ ដែល​ខូច​ចខាត​ដោយ​ទឹក​ជំនន់​​កាល​ពី​ឆ្នាំ​កន្លង​ទៅ ។ អម​ដំណើរនា​ឱ​កាស​នោះ​​ មាន​លោក​ប៉ា សុខុម លោក​អ៊ូ

យុវ​ជន​វ័យ​17​ឆ្នាំ​ចាប់​ក្មេង​ស្រី​អាយុ​7​ឆ្នាំ​រំ​លោភ​សេពសន្ថវៈ​2លើក

Posted: 06 Apr 2012 09:00 PM PDT

យុវជន​ជាប់ចោទ
ខេត្ត​កំពង់​ចាម ៖​​ យុវជន​​ម្នាក់​រស់នៅ​ឃុំ​ត្រពាំងព្រីង​ ស្រុកតំបែរ​ ត្រូវ​​ចាប់​ខ្លួន​ពី​បទ​​ចាប់​ក្មេងស្រីអាយុ​៧​ឆ្នាំ​ រស់នៅឃុំជា​មួយ​គ្នា​រំលោភ​ជា​បន្តបន្ទាប់ចំនួន​២លើក​ ។ ​ម្តាយ​របស់​ក្មេង​ស្រីប្តឹងសមត្ថកិច្ចមូលដ្ឋាន​ឲ្យចាប់​ខ្លួន​​​ជន​នោះ​​បញ្ចូនទៅ​ស្នងការដ្ឋាននគរបាលខេត្ត និង​បំពេញបែបបទបញ្ជូនទៅសាលាដំបូងខេត្ត​។

តម្រង់​ទិស​លើ​គម្រោង​ការិយាល័យ​ច្រ​ក​ចេញ​ចូល​តែ​មួយ​ និង​ការិយាល័យ​ប្រជាពល​រដ្ឋ​

Posted: 06 Apr 2012 08:45 PM PDT

ខេត្ត​កំពង់​ចាម​ ៖ វគ្គ​តម្រង​់​ទិស​រយៈ​ពេល​២​ថ្ងៃ​ស្តី​ពី​ការ​គ្រប់​គ្រង​គម្រោង​ការិយា​​​ល័យ​ច្រក​ចេញ​ចូល​តែមួយ​ និង​ការិយាល័យ​ប្រជាពល​រដ្ឋ​សម្រាប់​មន្ត្រី រាជការ​ថ្នាក់​ខេត្ត​-​ក្រុង​ គោល​ដៅ​ថ្មី​ ត្រូ​​​វបាន​រៀប​ចំ​ដោយ​ក្រុម​គាំទ្រ​ក្រុង​ ស្រុក​ ខណ្ឌ​ គម្រោង​ការិ​យាល័យ​ច្រក​ចេញ​ចូល​តែ​​​មួយ​​នៃ​ក្រសួង​មហាផ្ទៃ​ ។ វគ្គ​តម្រង់​ទិស​នេះ​ ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​

ផ្តល់​អត្ត​ស​ញ្ញាណ​ប័ណ្ណ​​ជូ​ន​ប្រជា​ពលរដ្ឋ​ចំនួន​​1.465​​​​​​​​​​​​​​​​​នាក់ នៅ​ខណ្ឌ​មាន​ជ័យ

Posted: 06 Apr 2012 08:20 PM PDT

លោក​គួច​ ចំរើន កំពុង​ផ្តល់​អត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ
រាជធានីភ្នំពេញ ៖ ប្រជា​ពលរដ្ឋ​​ចំនួន​១.៤៦៥នាក់ រស់​នៅ​សង្កាត់​ច្បារ​អំពៅ​ទី​១ សង្កាត់​ច្បារ​អំពៅ​ទី​២ សង្កាត់​ព្រែក​ប្រា​ សង្កាត់​និរោធ និង​សង្កាត់​បឹង​ទំពុន​ ដែល​ពុំ​ទាន់​មាន​​អត្ត​សញ្ញា​ណប័ណ្ណ​ សញ្ជាតិ​ខ្មែរ​ប្រើ​ប្រាស់ បាន​ទទួល​ពី​អា​ជ្ញា​ធរ​ខណ្ឌ​​នា​ព្រឹក​ថ្ងៃ​ទី​៦​ មេសា ២០១២ ។ ពិ​ធី​នេះ​​ក្រោម​អធិបតី​​ភាព​លោក​គួច ចំរើន អភិបាល​ខណ្ឌ​មាន​ជ័យ

ប្រជុំ​​ផ្សព្វ​ផ្សាយ​អនុសាសន៍​​​​7ចំណុច​របស់​​​ប្រមុខរាជរដ្ឋាភិបាល​​​

Posted: 06 Apr 2012 08:01 PM PDT

ទិដ្ឋភាពក្នុង​​ពិធី​ប្រជុំ
ខេត្ត​បាត់​ដំបង​​ ៖ កាលពីថ្ងៃទី៣ មេសា នៅការិយា​ល័យរដ្ឋបាលជលផលខេត្ត មានបើក​កិច្ច​ប្រជុំសមត្ថកិច្ចរដ្ឋបាលជលផលនិងអតីត​អាជីវករឡូត៍នេសាទក្នុងដែន​សមត្ថ​កិច្ច​ខណ្ឌ​រដ្ឋបាលជលផលបាត់ដំបង ដោយមានការ​អញ្ជើញចូលរួមពីសំណាក់លោកបណ្ឌិតណៅ ធួក ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេ​ជោ​ហ៊ុន សែន នាយករដ្ឋ​

ធនាគារ​មេយ​​​ប៊ែង​​ ត្រៀម​សាង​​សង់​អគារ​​កម្ពស់​​10ជាន់​​

Posted: 06 Apr 2012 07:45 PM PDT

ទិដ្ឋ​ភាព​ក្នុង​សន្និសីទ​កាសែត
រាជ​ធានី​ភ្នំពេញ​​ ៖ ធនាគារ​​មេយ​​ប៊ែង​​បាន​ធ្វើ​​សន្និសីទ​​កាសែត​​​​​នៅ​សណ្ឋាគារ​​សូ​ហ្វីតែល​​​ កាល​ពី​​ថ្ងៃទី​​៤ ​មេសា ​ដើម្បី​​​ប្រកាស​​ថា ខ្លួន​​នឹង​​​បោះ​​ទុន​វិនិយោគ​​សាង​សង់​​ការិ​យាល័យ​​​សាជី​វ​កម្ម​​​ដែលមាន​កម្ពស់​​​​​១០​ជាន់​ នៅទីក្រុង​​​ភ្នំពេញ​​ ​​​​ស្ថិត​​នៅតាម​​បណ្តោ​យ​​​មហា​វិថី​ព្រះ​​​​នរោត្តម​​​​ និង​​គ្រោង​​សាង​សង់​​រួច​​​រាល់​​ក្នុង​រយៈ​ពេល​​២ឆ្នាំ​​ខាង​មុខ​នេះ ។

ដើម្បីកាត់បន្ថយគ្រោះថ្នាក់​ចរាចរណ៍អោយមានប្រសិទ្ឋភាព ដរាបណាមន្ត្រីនគរបាលសណ្តាប់ធ្នាប់ទាំងអស់យល់ច្បាស់ពីតួនាទីចាំបាច់ដែលត្រូវអនុវត្ត

Posted: 06 Apr 2012 07:20 PM PDT

ខេត្តព្រះសីហនុ​ ៖ «ដើម្បីកាត់បន្ថយគ្រោះ​ថ្នាក់​ចរាចរណ៍​អោយមានប្រសិទ្ធ​ភាពដរាបណា​មន្ត្រីនគបាលសណ្តាប់ធ្នាប់ទាំងអស់យល់ច្បាស់ពី​តួ​​នាទីចាំបាច់ដែលត្រូវអនុវត្ត​ព្រោះគ្រោះថ្នាក់​​ចរាចរណ៍ជាបញ្ហារដ៏ធ្ងន់​ដែលបានសម្លាប់​​មនុស្ស​មិនតិចជាង២នាក់ក្នុងមួយថ្ងៃទេ» ។​ នេះ​ជា​សំដីរបស់លោកវរសេនីយ៍ឯក ទីន ប្រសើរ អនុប្រធាននាយក​

ពិធី​សម្ពោធ​​សាលាបុណ្យ​ភូមិ​ត្រពាំង​គៀប ឃុំ​ត្រពាំង​ក្រសាំង​ ​ស្រុក​បាទី

Posted: 06 Apr 2012 07:00 PM PDT

ខេត្តតាកែវ ៖ នៅព្រឹកថ្ងៃទី​​៥​​ មេសា​ ​លោក​ សូរ ឃុន ​រដ្ឋ​មន្ត្រី​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ រួមដំណើរ​​ដោយ​លោក ប្រាក់​ ធុជ ​តំណាង​រាស្ត្រ​មណ្ឌល​តាកែវ​ ព្រមទាំង​អស់​លោក​ លោក​ស្រី​​ ជាមន្ត្រី​ អ្នក​មុខ​​អ្នកការ​​ក្រោម​​ឱវាទ​ក្រសួង​ បាន​អញ្ជើញ​ចូល​រួម​ក្នុង​ពិធី​សម្ពោធ​​​សាលា​បុណ្យ​ភូមិ​ត្រពាំង​គៀប​ ឃុំ​ត្រពាំងក្រ​សាំង​ ស្រុក​

ធនាគារ​កម្ពុជា​សាធារណៈ​ផ្តល់​អំណោយ​ជូន​មូល​និធិ​នគរទេព្វ

Posted: 06 Apr 2012 06:45 PM PDT

ទិដ្ឋ​ភាព​ក្នុង​ការ​ចែកអំណោយ
រាជធានីភ្នំពេញ​​​​ ៖ មូលនិធិ​នគរទេព្វ​ គឺ​ជ​ា​អង្គ​ការ​ក្រៅ​រដ្ឋាភិបាល​​មួយ​ដែល​ធ្វើ​​ប្រតិបតិ្ត​ការ​​ក្នុង​ប្រទេស​​កម្ពុជា​​ និង​​បាន​ស្ម័គ្រ​ចិត្ត​​ប្រមូល​​រៃ​អង្គាស​​មូល​និធិ​ ដើម្បី​​​សាង​សង់​​មន្ទីរ​ពេទ្យ​​​ (មន្ទីរពេទ្យ​​ស្ត្រី​នគរទេព) ដែល​​មាន​គ្រែ​​ចំនួន​២២០ និង​ត្រូវ​ចំណាយ​អស់​ទឹក​ប្រាក់​ចំនួន​៥,៥លាន​ដុល្លារ​អាេមរិក និង​ត្រូវ​បំពាក់​​នូវ​គ្រឿង​​បរិក្ខា​រ​​ពេទ្យ​​សម្រាប់​​

យោធា​ម្នាក់​​​ស្រវឹង​ស្រា​​ជិះ​ម៉ូតូ​​​បាញ់​​មេឃ​​​បង្ក​ការ​​ភ្ញាក់​ផ្អើល​​ទាំងយប់​​

Posted: 06 Apr 2012 06:20 PM PDT

រាជ​ធានី​ភ្នំពេញ​​ ៖ មន្ត្រី​យោធា​ម្នាក់​​ផឹក​ស្រា​ស្រវឹង​​ជិះ​​ម៉ូតូ​​តាម​ផ្លូវ​​ដក​កាំភ្លើង​​ខ្លី​បាញ់​​មេឃ​ជា​ច្រើន​​គ្រាប់​បង្ក​ការ​ភ្ញាក់​ផ្អើល​​ទាំង​​យប់​​ដល់​ប្រជា​​ពល​រដ្ឋ​​ដែល​កំពុង​​និទ្រា​​​​​​ ចំណែក​សមត្ថ​កិច្ច​ទាំង​​ប៉េអឹម​ និង​ប៉ូលិស​​ក៏​បាន​ចេញ​អន្តរា​គមន៍​ពួន​ស្ទាក់​​ភ្លាមៗ​​ដែរ ប៉ុន្តែ​​ពេល​​បាន​ជួប​​ជន​​បង្ក​ ​មិន​បាន​ឃាត់​ខ្លួន​​​​ទេ ​​គ្រាន់​តែ​​ដក​ហូត​​យក​​អាវុធ​ខ្លី​១​ដើម​​ប៉ុណ្ណោះ។

លើក​ពេល​ប្រកាស​សាល​​ក្រម​បង្ខាំង​ពលករ​និង​នាំ​ចេញ​ដោយ​ខុស​ច្បាប់

Posted: 06 Apr 2012 06:00 PM PDT

រាជធានីភ្នំពេញ ៖ សំណុំ​រឿង​បង្ខាំង​ពលករ​ និង​ការ​នាំ​ចេញ​ដោយ​ខុស​ច្បាប់ ដែល​មាន​ជន​ជាប់​ចោទ​៣​នាក់ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៥ មេសា ​ត្រូវ​បាន​សាលាដំបូង​រាជ​ធានីភ្នំពេញ​ លើក​យក​មក​បើក​សវនា​ការ​ជំនុំ​ជម្រះ​ទោស​ ប៉ុន្តែ​សាល​ក្រម​ត្រូវ​បាន​លើក​ពេល​ទៅ​ថ្ងៃ​ទី​៣០ មេសា ខាង​មុខ ។

អត្រា​​​​ឆ្លង​មេរោគ​​​អេសដ៍​​សម្រាប់​​ឆ្នាំ២០១០ ​ធ្លាក់​​​ចុះ​​​​មក​ត្រឹម​​​​០,៨​ភាគ​រយ

Posted: 06 Apr 2012 05:40 PM PDT

កិច្ច​ប្រជុំ​ពីអត្រា​ឆ្លង​មេ​អេដស៍​នៅ​ឆ្នាំ​២០១០
រាជធានីភ្នំពេញ​ ៖​​រដ្ឋលេខាធិការក្រសួង​សុខាភិបាលលោកអេង ហួត បានឲ្យដឹងថា អត្រាប្រេវ៉ាឡង់មេរោគអេដស៍ឬអត្រាចម្លង​មេរោគ​អេដស៍បានធ្លាក់ចុះពី២,៤% នៅក្នុងឆ្នាំ​១៩៩៨ មកនៅត្រឹម០,៨% នៅ​ក្នុង​ឆ្នាំ​២០១០ ខណៈពេលដែលអត្រាស្រ្តីនៅក្នុងវ័យបន្តពូជ​ដែលត្រូវប្រើប្រាស់វិធីសាស្ត្រពន្យារកំណើតពី ២៧% នៅក្នុងឆ្នាំ២០០៥ រហូតដល់៣៥% នៅឆ្នាំ២០១០ ។

ម៉ូតូឌុប​បើក​ឆ្លង​ផ្លូវ​មិ​ន​មើល​មុខ​វាក់​រថយន្ត​វ៉ា​គ្នា​ធ្លាក់​ចូលប្រឡាយ

Posted: 06 Apr 2012 05:20 PM PDT

ទិដ្ឋភាព​កន្លែងកើតហេតុ
រាជធានីភ្នំពេញ​​​​ ៖ បុរស​អ្នក​រត់​ម៉ូតូ​​ ​និង​ម៉ូយ​ជា​ស្រ្តី​​ម្នាក់​ទៀត​ដែល​ជិះ​ពី​ក្រោយ​​បាន​រង​​របួស​​យ៉ា​ង​ដំណំ​នៅ​ក្នុងខណៈ​ពេល​ដែល​ពួក​គេ ជិះ​ម៉ូតូ​ឌុប​គ្នា​ក្នុង​ល្បឿន​លឿន​ប​ញ្រ្ចាស​ទិស​ ​បន្ទាប់​​មក​បាន​បើក​ឆ្លង​ផ្លូវ​មិន​មើល​មុខ​មើល​ក្រោយ​​ ហើយ​វាក់​ជា​មួយ​រថយន្ត​​ធុន​ធំ​ៗ​កំពុង​បើក​ជែង​គ្នា ​ធ្វើ​ឱ្យ​អ្នក​រត់​ម៉ូតូ​ឌុប​នោះ​ខំ​បើក​គេច​ ព្រោះ​ខ្លាច​រថយន្ត​​

លោក​មេឃុំ​​នាំ​កូន​​ប្រុស​មក​​ប្តឹង​​សុំជំនួយ​ផ្នែក​​ច្បាប់​ពីសមាគម​​អាដហុក​រឿង​ប៉េអឹម១​ក្រុម​​វាយកូន​គាត់​បែកក្បាល​ដោយគ្មាន​​​កំហុស

Posted: 06 Apr 2012 05:05 PM PDT

ជនរងគ្រោះត្រូវបានសម្រាក​ក្នុងមន្ទីរពេទ្យ
ខេត្តបាត់ដំបង ៖ ​មេឃុំ​​​កន្ទឺ១​​ លោក​ខ្លឹង ​​ហូរបាន​នាំកូន​ប្រុស​វ័យ​២​៥ឆ្នាំ​ ទៅ​កាន់ទីស្នាក់​ការ​អង្គ​ការ​​ការពារ​សិទ្ធិ​មនុស្ស ​«អាដហុក» ​​ប្រចាំ​ខេត្ត​បាត់ដំបង ​កាលពីព្រឹកថ្ងៃទី​៥ មេសា ​​ដើម្បី​​​ដាក់ពាក្យ​​បណ្តឹង​​​​សុំជំនួយ​អន្តរាគមន៍​​​ផ្នែកច្បាប​់​ដោយចោទ​​​​មន្ត្រី​​កង​រាជ​អាវុធហត្ថ​​​ស្រុកបា​ណន់មួយ​ក្រុម​​ថា បាន​ចាប់​កូនប្រុស​​​គាត់ ដែល​គ្មាន​កំហុស​ដាក់​

សេចក្តី​ប្រកាស​​​ព័ត៌​មាន​​​លទ្ធផល​​​កិច្ច​ប្រជុំ​​​​លើកទី១​​​នៃ​ក្រុម​​​ការងារ​​​រួមកម្ពុជា​-ថៃ​នៅក្រុងបាងកក

Posted: 06 Apr 2012 12:45 PM PDT

ទិដ្ឋ​ភាព​ក្នុង​កិច្ច​ប្រជុំ
រាជធានីភ្នំពេញ ៖ កាល​ពី​​វេលា​ម៉ោង​​៧​និង​៤៥​នាទី​យប់​ថ្ងៃទី​៥ មេសា លោក​នាយ​ឧត្តមសេនីយ៍​នាង​ ផាត​ រដ្ឋ​លេខា​ធិការ​​​ក្រសួង​ការ​ពារ​ជាតិ​ និង​ជា​ប្រធាន​​ក្រុម​ការងារ​​រួម​ដើម្បី​អនុវត្ត​ដីកា​​បង្គាប់​​​​របស់​តុលាការ​យុត្តិ​ធម៌​ក្រុង​ឡា​អេ បាន​ដឹក​នាំ​គណៈ​ប្រតិ​ភូ​ក្រុម​ការ​ងារ​​ធ្វើ​​​​​មាតុ​ភូមិ​និវត្ត​ន៍ បន្ទាប់​ពី​បាន​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​៣​ដល់​ថ្ងៃ​ទី​

អភិបាល​ខេត្ត​យូណាន​ធ្វើ​ទស្សនកិច្ច​ លោក​ឧបនាយក​រដ្ឋ​មន្ត្រី​សុខ អាន ស្វាគមន៍

Posted: 06 Apr 2012 12:15 PM PDT

ទិដ្ឋ​ភាព​ក្នុង​​ពិធី​ជំនួប​ពិភាក្សា​ការងារ
រាជធានីភ្នំពេញ ៖ជំនួប​ពិភាក្សា​ការងារ​ជា​​មួយ​លោក​ឧបនាយក​រដ្ឋ​មន្ត្រី​សុខ អាន រដ្ឋ​មន្ត្រី​​ទទួល​បន្ទុក​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​​ នា​ព្រឹក​ថ្ងៃ​ទី​៦ មេសា ឆ្នាំ​២០១២ នៅ​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​​ លោក Li Jiheng អភិបាល​ខេត្ត​យូ ណាន នៃ​សាធារណរដ្ឋ​​ប្រជា​មា​និត​ចិនមាន​ប្រសាន៍​ថា គណៈ​ប្រតិភូ​របស់​លោក​មក​ព្រះ​រាជា​ណាចក្រ​​កម្ពុជា​នៅ​ពេល​នេះ​

ពិធី​​​ចុះ​សួរ​សុខ​ទុក្ខ​​​​កង​ទ័ព​ និងនាំយក​​អំណោយ​​ទៅ​​ចែក​​ជូន​​ដល់​​​​គ្រួសារ​​​ទ័ព

Posted: 06 Apr 2012 04:37 AM PDT

ទិដ្ឋ​ភាព​នៃពិធី​ចុះ​សួរ​សុខ​ទុក្ខ​ដល់​កង​ទ័ព​
ខេត្ត​ព្រះ​វិហារ ៖ ព្រឹក​​ថ្ងៃ​ទី​៦ មេសា ​​២០១២​នេះ លោក ឱម យិ​ន​ទៀង ទេស​រដ្ឋមន្ដ្រី ប្រធាន​អង្គភាព ប្រឆាំង​អំពើ​ពុក​រលួយ ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​​ និង​ជា​អនុប្រធាន​​​លេខា​ធិ​ការ​ដ្ឋាន គណៈ​កម្មាធិ​ការ​ជាតិ​ប្រឆាំង​ភេរវកម្ម បាន​​ដឹកនាំ​ប្រតិភូ​​​​៣​អង្គភាព ជា​សម្ព័ន្ធ​​មេត្រីភាព​​ ដែល​មាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​​ អង្គភាព​ប្រឆាំង​ភេរវកម្ម និង​អង្គភាព​ សិទ្ធិ​មនុស្ស​ ​ប្រមាណ​១០០​នាក់ ​​​​ចុះ​សួរសុខទុក្ខ និង​នាំ​

អ្នក​ភូមិ​ត្រពាំង​អញ្ចាញ​៤​ចោទ​ប្រកាន់​គ្នា​ផ្ទុះ​ហិង្សា​រង​របួស​ធ្ងន់-ស្រាល​ច្រើន​នាក់

Posted: 06 Apr 2012 04:32 AM PDT

ទិដ្ឋ​ភាពនៅ​កន្លែងកើតហេតុ​
រាជធានីភ្នំពេញ​​​​ ៖ ប្រជាពលរដ្ឋ​២​ក្រុម ​​ដែល​ជា​អ្នក​ភូមិ​ចាស់​ និងអ្នក​​ភូមិ​ថ្មី​ បាន​ផ្ទុះ​ទំនាស់គ្នា​រហូតឈានដល់ការ​ប្រើអំពើ​ហិង្សា​វាយប្រយុទ្ធ​គ្នា​​ដោយ​ប្រើ​ដំបង​និង​ដុំ​ថ្ម​ បណ្ដាល​ឱ្យ​រង​របួស​ប្រជា​ការពារ​៤​នាក់​ ។ ​អ្នក​ភូមិ​ចំណូល​ថ្មី​របួស​ធ្ងន់​៣​នាក់​ និងស្រាល​៤​នាក់​ ក្នុងហេតុ​ការណ៍នេះ​បានកើតឡើងកាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ ថ្ងៃ​ទី​៥​ មេ​សា​ នៅ​ក្នុងភូមិ​ត្រ​ពាំងអញ្ចាញ​៤ សង្កាត់​ត្រ​ពាំងក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ផ្ទុះ​បាតុ​កម្ម​បិទ​ផ្លូវ​ជាតិ​លេខ៧៣ ទាម​ទារ​ឱ្យ​ដោះ​លែង​អ្នក​តំណាង​ម្នាក់​ដែល​សមត្ថ​កិច្ច​ចាប់​ខ្លួន​ឃុំ

Posted: 06 Apr 2012 04:27 AM PDT

ទិដ្ឋភាព​នៅ​កន្លែង​កើតហេតុ​
ខេត្ត​ក្រចេះ​ ៖ ប្រជាពលរដ្ឋ​ក្មេង​ចាស់​មាន​ចំនួន​ជាង​១០០​នាក់​មកពី​ស្រុក​ឆ្លូង​ បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​បិទផ្លូវជាតិ​លេខ​៧៣​ ត្រង់​ក្បាល​ស្ពាន​ពាមទេ​​ ក្នុងឃុំ​រការ​កណ្តាល​ ក្រុង​ក្រចេះ​ ដើម្បី​ទាមទា​រ​សុំ​ឱ្យ​អាជ្ញាធរខេត្ត​ធ្វើការ​ដោះ​លែង​បុរស​ម្នាក់​ដែ​ល​សមត្ថកិច្ច​​បាន​ចាប់​​ឃុំ​ខ្លួន​ក្នុង​សំណុំ​រឿង​ធ្វើ​ឱ្យ​​ខូច​ខាត​ដោយ​ចេតនា​ក្នុង​ជម្លោះ​ដី​ធ្លី​ជាមួយ​​​ក្រុម​ហ៊ុន​។

ព្រះ​បដិ​មា​សំរឹទ្ធិ​វត្ត​សំបួរ​មាស​មាន​បារមី រក​ឃើញ​វិញ

Posted: 06 Apr 2012 04:18 AM PDT

ព្រះ​បដិមា​ត្រូវបានរក​ឃើញវិញ​
រាជធានី​ភ្នំពេញ ៖ ដោយ​មាន​កិច្ច​សហ​ការ​ល្អ​រវាង​នគរ​បាល​ការិយាល័យ​ព្រហ្ម​ទណ្ឌកម្រិត​ធ្ងន់​នៃ​នាយ​កដ្ឋាន​នគរ​បាល​ព្រហ្ម​ទណ្ឌក្រសួង​មហា​ផ្ទៃ និង​នគរ​បាល​ការិយាល័យ​កម្រិត​ធ្ងន់​ស្នង​ការដ្ឋាន​នគរ​បាល​រាជធានី​ភ្នំពេញ បាន​ស្រាវ​ជ្រាវ​រក​ឃើញ​ព្រះ​បដិមា​សំរឹទ្ធ​ទម្ងន់​៤០​គីឡូ​ក្រាម​ របស់​វត្ត​សំបួរ​មាស​ ដែល​ចោរ​លួច​ និង​ឃាត់​ខ្លួន​ជន​សង្ស័យ​ជា​បន្ត​បន្ទាប់​ចំនួន​៥​នាក់​កាល​ពី​ព្រឹក​​ថ្ងៃទី​៦ មេសា ។

នាំ​ជន​​​ត្រូវ​​​ចោទ​​​មក​​សាក​សួរ​​ទល់​មុខ​​​ដើម​​បណ្តឹង​រឿង​​​ឆបោក​​​​ប្រាក់​ជាង​១២ម៉ឺន​ដុល្លារ​

Posted: 06 Apr 2012 04:13 AM PDT

រាជធានីភ្នំពេញ ៖ កាលពីព្រឹក​ថ្ងៃទី​​​៥ មេសា ​​សាលា​ដំបូង​រាជធានីភ្នំពេញ​បាន​អនុញ្ញាត​​ឱ្យ​អនុរក្ស​ពន្ធនាគារ​​ប៉េហ្ស៊ី​​ នាំខ្លួន​​​ជន​ដែល​​ត្រូវ​​ចោទ​ម្នាក់​មក​សាក​សួរ​​ទល់​មុខ​​ដើម​បណ្តឹង​​ ដើម្បី​បញ្ចប់​ការ​​ស៊ើប​អង្កេត​​ឈានទៅ​​បើក​សវនាការ​​​ផ្តន្ទាទោស​លើ​សំណុំ​រឿង​ឆបោក ។​

នាង​អ្នក​ចម្រៀង​ដើរ​ប្តឹង​ពេល​យប់​អត់​លុយ​ឱ្យ​ម៉ូតូ​ឌុប

Posted: 06 Apr 2012 04:07 AM PDT

នារី​អ្នកចម្រៀង​ដែល​ដើរ​ប្តឹង​ប៉ូលិស​
រាជ​ធានី​ភ្នំពេញ​​ ៖ នៅ​វេលា​ម៉ោង​៣​និង​១០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​​​៦ មេ​សា​ មាន​នារី​ម្នាក់​រត់​ចុះ​ពីលើ​ម៉ូតូឌុប ​ដែល​​មាន​ស្ពាយ​​កាបូប​ដើរ​សំដៅ​ចូល​ទៅ​ក្នុង​ប៉ុស្ដិ៍​នគរបាល ​សង្កាត់​ផ្សារ​ដើម​គ ខណ្ឌ​​ទួលគោក​​ ដោយ​​ប្រាប់​ថា​ នាង​ជា​អ្នកចម្រៀង​សុំ​ប្ដឹង​ពី​សន្ដិ​​សុខ​ នៅ​ក្លឹ​ប​រាត្រី​​មួួយ​​​ដែល​បាន​ចាប់​ទាញ​នាង​អូស​​ចេញពី​ក្នុង​ក្លឹ​ប​ថា​ នាង​ស្រវឹង ​ហើយ​​បង្ក​ភាព​រញ៉េរញ៉ៃ​​​ ។

បន្ទប់​ជួល​ចំនួន​៨​ក្លាយ​ជា​ចំណី​ភ្លើង ដោយ​សារ​ទុស្សេ​ចរន្ត​អគ្គិ​សនី

Posted: 06 Apr 2012 04:00 AM PDT

ទិដ្ឋ​ភាព​នៅ​កន្លែងកើតហេតុ​
ក្រុង​ប៉ោយ​ប៉ែត ៖ អគ្គិភ័យ​ដ៏​សន្ធោ​សន្ធៅ​មួយ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១០ និង​២០​នាទី​ព្រឹក​ថ្ងៃទី​៦ មេសា នៅ​ចំណុច​ផ្លូវ​កែង​ចូល​ផ្សា​ររ៉ារថ​ភ្លើងចាស់​​ ស្ថិត​ក្នុង​ភូមិ​ក្បាល​ស្ពាន​១ សង្កាត​់​ប៉ោយ​ប៉ែត ដែល​ទី​នោះ​ជា​លំនៅ​ឋាន​ប្រជា​ពល​រដ្ឋ​ជួលស្នាក់​នៅ​៨​បន្ទប់ ។ បន្ទាប់​ពី​មាន​ហេតុ​ការណ៍​នេះ​អស់​រយៈ​ពេល​ប្រមាណ​១០​​នាទី កម្លាំង​សមត្ថ​​កិច្ច​មាន​ប៉ូលិស និង​ប៉េអឹម​ ក្រោម​វត្ត​មាន​លោក​អភិបាល​រង​ក្រុង​ប៉ោយ​ប៉ែត ២​រូប​

សេចក្តី​​ប្រកាស​ព័ត៌​មាន​ លទ្ធ​ផល​កិច្ច​ប្រជុំ​លើក​ទី​១ នៃ​ក្រុម​ការ​ងារ​រួម​កម្ពុជា​-ថៃ​នៅ​ក្រុង​បាង​កក​

Posted: 06 Apr 2012 03:51 AM PDT

ពិធី​ប្រកាស​ព័ត៌​មាន​​លទ្ធ​ផល​​កិច្ច​ប្រជុំ​
រាជធានីភ្នំពេញ ៖ កាល​ពី​​វេលា​ម៉ោង​​៧​និង​៤៥​នាទី​យប់​ថ្ងៃទី​៥ មេសា លោក​នាយ​ឧត្តមសេនីយ៍​នាង​ ផាត​ រដ្ឋ​លេខា​ធិការ​​​ក្រសួង​ការ​ពារ​ជាតិ​ និង​ជា​ប្រធាន​​ក្រុម​ការងារ​​រួម​ដើម្បី​អនុវត្ត​ដីកា​​បង្គាប់​​​​របស់​តុលាការ​យុត្តិ​ធម៌​ក្រុង​ឡា​អេ បាន​ដឹក​នាំ​គណៈ​ប្រតិ​ភូ​ក្រុម​ការ​ងារ​​ធ្វើ​​​​​មាតុ​ភូមិ​និវត្ត​ន៍ បន្ទាប់​ពី​បាន​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​៣​ដល់​ថ្ងៃ​ទី​៥ មេសា នៅ​ទី​ក្រុង​បាង​កក ​​ប្រទេស​ថៃ​ ។ លោក​នាយ​ឧត្តម​​សេនីយ៍​​បាន​បញ្ជាក់​ថា

អ្នក​ភូមិ​​ចាស់​​និង​អ្នក​​ចំណូល​​​ថ្មី​វាយគ្នា​​​របួស​​​ប្រជា​​ការពារ​​​៤នាក់​ អ្នក​ចំណូល​​​ថ្មី​​ធ្ងន់​និង​ស្រាល​​​៧នាក់​​

Posted: 06 Apr 2012 03:27 AM PDT

ទិដ្ឋ​ភាព​នៅ​​កន្លែង​កើតហេតុ​
រាជ​ធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​​២​​ក្រុមជា​អ្នក​ភូមិ​ចាស់​និង​អ្នក​ចំណូល​​ថ្មី​ទាស់​គ្នា​រហូត​ប្រើ​ហិង្សា​វាយគ្នា​​​ដោយ​ប្រើ​ដំបង​និង​ដុំ​ថ្ម​​បណ្ដាល​ឱ្យ​​​ប្រជា​ការពារ​៤​នាក់រង​​របួស​ស្រាល​​​ និង​អ្នក​ភូមិ​ចំណូល​ថ្មី​​របួសធ្ងន់​៣​នាក់​ ស្រាល​៤​​នាក់ កាលពី​វេលា​ម៉ោង​៧​និង​​៣០​នាទី​យប់​ថ្ងៃ​ទី​​​៥​​ មេ​សា​​ នៅ​​​ភូមិ​ត្រ​ពាំង​​អញ្ចាញ​៤​ សង្កាត់​ត្រ​ពាំង​​​ក្រសាំង​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។

អភិបាល​ខណ្ឌ​ដង្កោ​នាំ​យក​អំណោយ​ចែកជូនជន​ចាស់ជរា

Posted: 06 Apr 2012 03:14 AM PDT

ទិដ្ឋ​ភាព​ក្នុង​ពិធីចែកអំណោយ
រាជធានីភ្នំពេញ​​​​ ៖ នៅវេលាម៉ោង​៨ព្រឹក​​ថ្ងៃទី​៦ មេសា លោក នុត ពុធ​ដារ៉ា អភិបាល​ខណ្ឌ​​ដង្កោ​ និង​លោក​ស្រី គឹម សេដ្ឋានី ​បាន​នាំ​យក​អំណោយ​​របស់​សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន​ សែន និង​លោក​ជំទាវ​កិតិ្តព្រឹទ្ធ​បណ្ឌិត ទៅ​ចែក​ជូន​លោក​យាយ​ លោក​តា​​ ចំនួន​១០០​គ្រួសារ ក្នុង​សង្កាត់​រលួស រួម​ដំណើរ​​ដោយ​លោក​ តិមា សោភា

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!