Koh Santipheap Daily

Koh Santipheap Daily


ជំងឺ​​​ឈី​គុណ​​ ហ្គុន​យ៉ា​ ឬជំងឺ​​​​ ឈិក​​​បានផ្ទុះ​​​​ឡើង​​​សារជាថ្មី​​​ម្តង​ទៀត​​​នៅ​ប្រទេស​កម្ពុជា

Posted: 06 Apr 2012 01:12 AM PDT

រោគ​សញ្ញានៃ​ជំងឺ
លោក​​​​សាស្ត្រា​​ចារ្យ​​ ង៉ាន់​ ច័ន្ទ​​ថា​ ​​​​​នាយក​រង​​​នៃ​មជ្ឈមណ្ឌ​​ជាតិ​​ប្រយុទ្ធ​​​នឹ​​ង​ជំងឺ​​គ្រុន​ចាញ់​​​ និ​ង​​​ជានាយក​​កម្ម​​វិធី​​​ជាតិ​ប្រយុទ​្ធ​​​នឹ​​ង​ជំងឺ​​​គ្រុន​ឈាម​​ បាន​ប្រាប់​កោះ​​​សន្តិភាព​​​ឱ្យដឹ​ង​ថា ​ជំងឺ​​ឈី​​គុណ​​​ហ្គុន​​​យ៉ា​(CHIKUNGUNYA) នេះ​​ គឺជាជំងឺ​​​មួយ​ប្រភេទ​​​ដែល​​ឆ្លង​តាម​រយៈ​​​​ការខាំ​​របស់​​​​​​​មូស​​​ខ្លាញី​​​​​​ ដូច​​​​ជំងឺ​​គ្រុន​​ឈាម​​ដែរ​ ហើយ​​​​​​វា តែង​តែ​​​ធ្វើ​​​សកម្មភាព​​​នៅ​

ចាក់​សាប​មុខ​ផ្ទះ​ទំនាស់​​គ្នា​បែក​ផ្សែង​​ចោទ​អនុ្​ប្រធាន​ប៉ុស្តិ៍​ទួល​សង្កែ​​ដក​​កាំភ្លើង​​​ភ្ជង់​​

Posted: 06 Apr 2012 01:00 AM PDT

ទិដ្ឋ​ភាព​នៅ​កន្លែងកើត​ហេតុ​
រាជធានីភ្នំពេញ ៖ ​ប្រជា​ពលរដ្ឋ​​រាប​់​សិប​​នាក់​បាន​នាំគ្នា​​ចោម​រោម​មើល និងភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ ​ក្នុង​ទំនាស់​រវាង​​លោក​នង សាបុង អនុ​​ប្រធាន​ប៉ុស្តិ៍​​ទួល​សង្កែ ​និង​ប្រជា​ពល​រដ្ឋ​​​២​គ្រួសារ រស់​នៅ​ក្បែរ​​ខាង​គ្នា​​ដោយ​សារ​រឿង​ចាក់​​សាប​មុខ​ផ្ទះ​ទំនាស់​នេះ​​​ ​​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​៥ មេសា ២០១២ ​នៅក្នុង​ភូមិ​​ទួល​​សង្កែ សង្កាត់​ទូល​សង្កែ ខណ្ឌ​ឫស្សីកែវ ។

បិទវគ្គ​បំប៉ន​បច្ចេកទេស​គ្រូបង្វឹក​កាយ​សម្ព័ន្ធ

Posted: 06 Apr 2012 12:55 AM PDT

រាជធានី​ភ្នំពេញ ៖​​​ វគ្គ​បំប៉ន​បច្ចេក​ទេស​គ្រូ​បង្វឹក​កីឡា​កាយ​សម្ព័ន្ធ​ដែល​បាន​ធ្វើ​ឡើង​ចាប់​តាំង​ពី​ថ្ងៃ​ទី​២៦ មីនា រហូត​មក​នោះ ​​បាន​បញ្ចប់​ទៅ​ដោយ​ជោគ​ជ័យ​កាល​ពី​ថ្ងៃទី​៥ មេសា កន្លង​មក​​នេះ នៅ​ទី​ស្នាក់​ការ​គណៈ​កម្មា​ធិការ​ជាតិ​អូឡាំ​ពិកកម្ពុជា ។

​​តារា​ចម្រៀង​​វ័យ​ក្មេង​​​ចាស្ទីន​​ ប៊ីប៊ើ​​ពូកែ​​​​ថ្មម​គូ​ស្នេហ៍

Posted: 06 Apr 2012 12:43 AM PDT

ចាស្ទីន​​ ប៊ីប និង សេឡេណា​​ ហ្គោមេស​
យោង​ទៅតាម​​​ប្រភព​​ព័ត៌មាន​​​ពី​​​​គេហ​​ទំព័រ The sun​​​ ចេញ​ផ្សាយ​​​កាល​​ពី​​​ថ្ងៃ​​សុក្រ​ ទី​​​៦ មេសា ឆ្នាំ​​២០១២ បាន​​ឱ្យ​ដឹង​ថា តារា​ចម្រៀង​​​វ័យ​ក្មេង​​ ចាស្ទីន​​ប៊ី​​ប៊ើរ​ ​​បាន​បង្ហាញ​​​រូប​ថត​​​ដើរ​កម្សាន្ត​​​នៅក្នុង​​​​ឧទ្យាន ​​​Griffith Park រដ្ឋកាលី​​ហ្វរ​​នីញ៉ា សហរដ្ឋ​​អាមេរិក​​​ ជាមួយ​គូស្នេហ៍​​​​របស់​​គេ គឺ​នាង​​​ សេឡេណា​​ ហ្គោមេស​ ។

សហរដ្ឋអាមេរិក​​មើល​​​ស្រាល​​កំណើន​​យោធា​​​របស់​ចិន​

Posted: 06 Apr 2012 12:37 AM PDT

ព្យុហយាត្រា​​​យោធា​​​ចិនមួយ​
យោងតាម​​​របាយ​ការណ៍​​មួយ​​ចេញ​ផ្សាយ​​​​កាលពី​​ថ្ងៃទី​៥​មេសា នៅ​​ក្រុង​​វ៉ាស៊ីន​​តោន​​​ថា ​សហរដ្ឋអាមេរិក​​​​​​មើល​ស្រាល​​​​ដល់​​កំណើន​​​យោធា​​​របស់​ចិន​​ព្រម​ទាំង​គំនិត​​​​​​របស់​បណ្តា​​​​​មេដឹក​នាំ​​​ចិន​ដែល​​ចង់​​​ឡើង​ជំនួស​អាមេរិក​ជា​មហា​អំណាច​​​​យោធា​​​​​ធំជាង​គេ ។​​របាយ​ការណ៍​​​នេះ​​រៀបចំ​​សម្រាប់​​​​គណៈ​កម្ម​ការ​​​​អាមេរិក​-​ចិន​​ទទួល​បន្ទុក​​​ខាង​សេដ្ឋកិច្ច​​សន្តិសុខ

ផែន​​ការ​​ធ្វើ​​តេស្ត​រក​​សារ​​ធា​តុ​​ញៀន​​អូ​​ឡាំ​​ពិក​​ត្រូវ​​​ផ្លាស់​​ប្តូរ​​ក្រោយ​​​លេ​ច​​ឮ​​ថា​តែ​​បៃ​​តង​​អា​ច​​ធ្វើ​​ឱ្យ​​​​ពិ​និត្យ​​មិ​ន​ឃើញ​​ច្បាស់​​​

Posted: 06 Apr 2012 12:20 AM PDT

មន្ត្រី​អូ​ឡាំ​ពិក​ក្រុង​ឡុង​ឆ្នាំ​២០១២​ទទួល​បន្ទុក​ផ្នែក​សារ​ធាតុ​ញៀន​បាន​សម្តែង​ជា​ក្តី​បា​រម្ភ​ដែល​ថា​ បណ្តា​អត្ត​ពលិក​អាច​នឹង​ប្រើ​ប្រាស់​តែ​បៃ​តង​ដើម្បី​បិទបាំង​វត្ត​មាន​នៃ​សារ​ធាតុ​ហាម​ឃាត់​ក្នុង​ខ្លួន​របស់​ពួក​គេ​អំ​ឡុង​ពេល​ធ្វើ​តេស្ត​។

សូត្រ​មន្ត​ទទួល​អំណរឆ្នាំ​ថ្មី​ និងសំណេះ​សំណាល​ជាមួយ​មន្ត្រី​ចូល​និវត្តន៍​​​ក្រសួង​ប្រៃ​សណីយ៍​ និងទូរគមនាគមន៍

Posted: 06 Apr 2012 12:19 AM PDT

រាជធានី​ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី​៤ មេសា​ នៅទីស្តីការ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរ​​​គម​នាគមន៍​ មាន​រៀប​ចំ​ពិធី​សូត្រ​មន្ត​ទទួល​អំណរ​សាទរ​​ បុណ្យ​ចូលឆ្នាំ​​ថ្មី​ ឆ្នាំ​រោង​ ចត្វាស័ក ពុទ្ធ​សក​​​​​រាជ​២៥៥៦ ដែល​នឹងឈាន​ចូល​មក​ដល់​នា​ពេល​ឆាប់​ៗ​ខាងមុខនេះ​ ដោយ​មាន​ការ​អញ្ជើញ​ចូលរួម​ពីលោក​សូរ ឃុន​ រដ្ឋមន្ត្រីក្រសួង​ប្រៃស​​ណីយ៍ និង​ទូរគមនា​គមន៍​ និង​លោក​ជំទាវ​ ព្រម​ទាំង​លោក​-លោក​ជំទាវ​ អស់​លោក​-​លោក​ស្រី​ ជា​​​ថ្នាក់​

នាង​ស៊េរី​​ណា​​និង​​នាង​​វេ​នីស វី​លៀម​​​ឈ្នះ​ជុំ​ទី​​3​ប្រកួត​តឺ​ន្នីស​នៅ​អា​មេ​រិក

Posted: 06 Apr 2012 12:14 AM PDT

នាង​ស៊េរី​ណា​
កីឡាការិនី​អា​មេរិក​បងប្អូន​ត្រកូល​វីលៀម​​នាង​ស៊េរី​ណា​និង​នាង​វេនីស​​​បានសម្តែង​​ក្តី​រីក​រាយ​ជា​ខ្លាំង​​ក្រោយ​ពី​ពួកនាង​បាន​ឆ្លង​ផុត​ជុំ​ទី​៣​​ប្រកួតតឺន្នីស​កម្ម​វិធី Family Circle Cup​​កាល​ពី​ថ្ងៃព្រហស្បតិ៍​ទី៥​​​ខែ​មេសា​កន្លង​មក​នេះ​។ ការ​ប្រ​កួត​កម្ម​វិធី​នេះ​ត្រូវ​បាន​រៀប​ចំ​ធ្វើ​នៅ​ទី​ក្រុង​ Charleston​រដ្ឋ​ South Carolinaសហ​រដ្ឋ​អា​មេរិក​ ។​នាង​ស៊េរី​ណា​

អូស្ត្រាលី​​ និងណូវែល​សេ​ឡង់​ត្រៀម​ពិចារណា​ប្រើ​ប្រាស់​ក្រដាស​ប្រាក់​រួម​គ្នា

Posted: 06 Apr 2012 12:13 AM PDT

ក្រដាសប្រាក់អូស្ត្រាលី
សារព័ត៌​មាន​​​បរទេស​ផ្សាយ​​ឱ្យ​​ដឹងថា ប្រ​​​ទេស​​​​អូស្ត្រាលី​​ និង​ណូវែល​សេ​ឡង់​អាច​​ពិចារណាស្តីពីការ​ប្រើប្រាក់តែ​មួយ​​​ដើម្បី​កាត់បន្ថយ​ដើម​​ទុន​ជំនួញ​ ក្រោយពីសមតុល្យ​ផ្នែក​សេដ្ឋកិច្ច​​នៃ​​​​ប្រទេស​ទាំង២​ មាន​ការខុស​ប្លែក​ជារឿយៗ​ ប៉ុន្តែ​អាច​មានភាព​ប្រថុយ​ប្រថាន​ធ្វើ​ឱ្យ​កើត​មាន​បញ្ហា​សេដ្ឋ​កិច្ច​​ដូចគ្នា​នៅតំបន់​អឺរ៉ុប​ ។

មុខ​ព្រះ​យេស៊ូ​បង្ហាញ​នៅ​ពី​លើ​ខ្នង​ត្រី​បបែលលើ​ឆ្នេរ​ខ្សាច់

Posted: 06 Apr 2012 12:05 AM PDT

លើខ្នង​ត្រី​មុខ​ដូច​ព្រះយេស៊ូ
ស្ត្រី​ជន​ជាតិ​អា​មេរិក​ម្នាក់​​បាន​ថត​រូប​ភាព​ចម្លែក​ស្រដៀង​ នឹង​ផ្ទៃ​មុខ​របស់​​ព្រះ​យេ​ស៊ូ​គ្រឹស្ត​​នៅ​លើ​ខ្នង​ត្រី​បបែល ដែល​ទើរ​នៅ​លើ​​ឆ្នេរ​ខ្សាច់ ក្នុង​រដ្ឋ​សៅ​ឃែ​រ៉ូ​ឡៃ​ណា សហរដ្ឋ​អា​មេរិក នៅ​មុន​ពេល​ចូល​ដល់​ពិធី​បុណ្យ​ «​អីុ​ស្ទ័រ» ​ឬ​បុណ្យ​ព្រះ​យេ​ស៊ូ ថ្ងៃ​ទី​៨ មេសា ។

ប្រទេស​ចិន​​ក្លាយ​ជា​ទីផ្សារ​គ្រឿង​ទេស​ធំ​បំផុត​ក្នុង​ពិភព​លោក

Posted: 05 Apr 2012 11:38 PM PDT

ដំណើរ​ការ​ដណ្តើម​ក្លាយ​ជា​ប្រទេស​មហា​អំណាច​សេដ្ឋ​កិច្ច​លេខ​១​របស់​ប្រទេស​ចិន​ជំនួស​សហ​រដ្ឋ​អាមេ​រិក​ពេល​នេះ ប្រហែល​ជា​កំពុង​ធ្វើ​ចរា​ចរណ៍​ទៅ​មុខ​ឥត​ឈប់​ឈរ។ ពេល​នេះ​ទីផ្សារ​គ្រឿង​ទេស​ធំ​បំផុត​បាន​ក្លាយ​ជា​របស់​ប្រទេស​ចិន​មិន​មែន​ជា​របស់​សហ​រដ្ឋ​អាមេ​រិក​ទៀត​ទេ​ក្នុង​ឆ្នាំ​២០១១។ នេះ​បើ​តាម​ការ​ស្រាវ​ជ្រាវ​របស់​ចក្រ​ភព​អង់​

លំនៅ​ឋាន​ជាច្រើន​ខ្នង​​នៅ​ក្រុង​ប៉ោយ​ប៉ែត ​កំពុងត្រូវអគ្គិ​ភ័យ​ឆាប​ឆេះ​​បង្ក​ភាព​រន្ធត់​

Posted: 05 Apr 2012 09:16 PM PDT

ទិដ្ឋ​ភាព​នៅ​កន្លែងកើតហេតុ​
ក្រុង​ប៉ោយ​ប៉ែត ៖ ​ផ្ទះ​ស្តុក​ទំនិញ និង​លំនៅ ឋាន​ជា​ច្រើន​​ខ្នង​ទៀត ​ខ្លះ​សង់​ពី​ឈើ​សុទ្ធ ខ្លះ​សង់​ពី​ថ្ម​ក្រោម​ឈើ​លើ​ត្រូវ​អគ្គិ​ភ័យ​​ឆាប​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ​​ខ្ជាក់​ផ្សែង​ខ្មៅ​ខ្ជោល​ខ្មួល​ខ្មាញ់​ហុយ​ឡើង​ទៅលើ​អាកាស​វេហាស៍​​បង្ក​ឱ្យ​​មាន​ការភ្ញាក់​ផ្អើល​ និង​តក់​ស្លុត​​កាលពីវេលា​ម៉ោង​១០​និង​៣០​នាទី​​​ព្រឹក​​ថ្ងៃទី​៦ មេសា ២០១២ ​តាម​បណ្តោយ​ផ្លូវ​ទៅផ្សារ​រ៉ាចាស់ ស្ថិត​នៅ​ក្នុងភូមិ​ក្បាល​ស្ពាន សង្កាត់​ប៉ោយប៉ែត ​ក្រុង​ប៉ោយប៉ែត ប្លុក​ផ្ទះ​

រថយន្ត​កុងតឺន័របើកប៉ះ​​គូទរថយន្តកាមរី​ឆ្លាម

Posted: 05 Apr 2012 09:01 PM PDT

រថយន្ត​ត្រូវបានខូចខាត
រាជធានីភ្នំពេញ ៖ ​រថយន្ត​​កុង​តឺន័រមួយ​គ្រឿង​​​បានបើក​​​ទៅប៉ះ​​​គូទ រថយន្ត​​​​កាម​រី​ឆ្លាម​ ពណ៌ស្ករ ​បណ្តាល​ឱ្យ​​​ក្រពឹតចំហៀង​គូទ​ខាង​ឆ្វេង​​បន្តិច​ ។ ​ហេតុការណ៍គ្រោះថ្នាក់​​ចរា​ចរណ៍នេះ ​​​​កើត​​​ឡើង​​​កាលពីវេលាម៉ោង​​៧ និង​២៤​នាទី​យប់​ថ្ងៃ​ទី​​៥ មេសា ២០១២ ​តាមបណ្តោយផ្លូវ​​​២៧១ សង្កាត់​ទឹកថ្លា ​ខណ្ឌសែនសុខ ។​​

ម៉ូតូ​ឌុប​​បើក​​ឆ្លង​ផ្លូវ​​វាក់​ជា​មួយ​រថយន្ត​ធំ​ៗ​កំពុង​បើក​​​ជែង​គ្នា​​គេច​​ធ្លាក់​​ប្រឡាយ​

Posted: 05 Apr 2012 09:00 PM PDT

ទិដ្ឋ​ភាព​នៅ​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ ​បុរស​អ្នក​រត់​ម៉ូតូ​ឌុប​ម្នាក់ និង​​ស្ត្រី​ម្នាក់​ទៀត​ដែល​ជិះ​ពី​ក្រោយ​​បាន​រង​របួស​យ៉ាង​ដំណំ​​​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​ ខណៈ​ដែល​បុរស​ខាងលើ​ជិះ​ម៉ូតូ​ឌុប​​ស្ត្រី​ខាង​លើ​ក្នុង​ល្បឿន​​លឿន​​​បញ្ច្រាស​ទិស​​ ​​ហើយ​ឆ្លង​ផ្លូវ​មិន​មើល​មុខ​មើល​​ក្រោយ​ ក៏​វាក់​ជា​មួយ​រថយន្ត​ធុន​ធំៗ​​ដែល​កំពុង​បើក​​ជែង​គ្នា​ធ្វើ​ឱ្យ​​អ្នក​រត់​ឌុប​​ខំ​​​គេច ក៏ជ្រុល​​ធ្លាក់​​ចូល​ទៅ​ក្នុង​ប្រឡាយ​ទឹក​ស្អុយ​ ហើយ​​ខ្ទាត​​ចេញ​ពី​ម៉ូតូ​​ផ្លោងបោក​នឹង​ថ្នល់​របួស​ធ្ងន់​តែ​ម្តង ។

​​​AIRBUS ចាប់​ផ្តើម​​​ដំឡើង​​​​បង្ហើយ​​​យន្ត​ហោះ​​ធុន​​A350XWBដំបូង​របស់ខ្លួន

Posted: 05 Apr 2012 08:58 PM PDT

យន្ត​A350 ​XWB កំពុង​ដំឡើង​
ក្រុម​​ហ៊ុនផលិត​​​​​​យន្ត​​ហោះ​អឺរ៉ុប​​ AIRBUS ​​ថ្លែង​​កាលពី​​ថ្ងៃទី​៥​មេសា​​ថា​ខ្លួនចាប់​ផ្តើម​ដំឡើង​​​បង្ហើយ​​​យន្ត​ហោះ​រត់​ផ្លូវឆ្ងាយធុន​ A350 XWB ​លើក​ដំបូង​​របស់​ខ្លួន​​​នៅទីក្រុង​ទូលូស​ ភាគ​និរតី​ បារាំង ។​

ចិន​នឹង​ចរចា​ដោយ​ផ្ទាល់​​ជាមួយ​អាស៊ាន​ស្តី​ពី​ក្រម​សីល​ធម៌​សមុទ្រ​ចិន​ខាង​ត្បូង​

Posted: 05 Apr 2012 08:58 PM PDT

លោក​ហុង​ឡី អ្នក​នាំ​ពាក្យ​របស់​ក្រសួង​ការ​បរទេស​ចិន​ថ្លែង​កាល​ពី​ថ្ងៃ​ទី​៥ មេសា ថា ប្រទេស​ចិន​នឹង​ចរចា​ដោយ​ផ្ទាល់​ជាមួយ​បណ្តា​សមា​ជិក​របស់​អាស៊ាន​ដើម្បី​តាំង​តែង​ក្រម​សីល​ធម៌​មួយ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង ។ក្នុង​សន្និ​សីទ​សារ​ព័ត៌​មាន​មួយ​អ្នក​នាំ​ពាក្យ​រូប​នេះ​បន្ត​ថា ឯកសារ​នោះ​សំខាន់​ណាស់​សម្រាប់​អនុវត្ត​សេចក្តី​ថ្លែង​ការណ៍​ស្តី​ពី​ក្រម​

​ស្រវឹងធ្លាក់​ភ្នែក​បើក​ម៉ូតូ​ទៅ​បុក​គូទ​​រថយន្ត​ដឹក​ចំណី​សត្វ​ឈប់​ស្ងៀម​

Posted: 05 Apr 2012 08:50 PM PDT

ទិដ្ឋ​ភាព​នៅ​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ ​បុរស​ស្រវឹង​​ធ្លាក់​ភ្នែក​ម្នាក់​បាន​បើក​ម៉ូតូ​​សង់​កូរ៉េ ពណ៌​ក្រហម ​មួយ​គ្រឿង​ទៅ​បុក​គូទ​​រថយន្ត​ហ៊ីយ៉ាន់​ដាយ​ ​ដឹក​ចំណី​សត្វ​ដែល​ឈប់​លើ​​ចិញ្ចើម​​ផ្លូវ​ ពេញ​ទំហឹង បណ្តាល​ឱ្យ​​ម៉ូតូ​កៀប​ជាប់​នៅ​គូទ​រថយន្ត ឯ​​អ្នក​​បើក​បរ​​រងរបួស​ធ្ងន់​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​​នៅ​មន្ទីរ​ពេទ្យ​​ព្រះ​កុសុមៈ កាលពីវេលា​ម៉ោង​១០​និង​៣៥​នាទី​យប់​ថ្ងៃទី​៥ មេសា ​២០១២ ​ក្នុង​​សង្កាត់​ទឹក​​ថ្លា ខណ្ឌ​សែន​សុខ ។

នារី​ម្នាក់​​ស្ពាយ​កាបូប​​ជិះ​ម៉ូតូ​​ឌុប​ដើរ​ប្តឹង​ប៉ូលិស​​​ពេញ​មួយ​រាត្រី​ចុង​បញ្ចប់​​អត់​លុយ​ឱ្យ​​ថ្លៃ​ម៉ូតូ​ឌុប​

Posted: 05 Apr 2012 08:39 PM PDT

ស្ត្រី​​ដែល​ជិះ​ម៉ូតូ​ឌុប​ដើរ​ប្តឹង​ប៉ូលិស​
រាជធានីភ្នំពេញ ៖ ​នារី​ម្នាក់​រត់​ចុះ​ពីលើ​ម៉ូតូ​ឌុប​​មាន​ស្ពាយ​កាបូប​ដើរ​សំដៅ​ចូល​ទៅ​ក្នុង​ប៉ុស្ដិ៍​នគរបាល​សង្កាត់​ផ្សារ​ដើម​គ ខណ្ឌ​ទួល​គោក ប្រាប់​ថា ​នាង​ជា​អ្នកចម្រៀង​សុំ​ប្ដឹង​ពី​សន្ដិ​សុខ​នៅ​ក្លឹ​ប​​កម្សាន្ត​មួយ​ដែល​បាន​ចាប់​ទាញ​នាង​ចេញពី​ក្នុង​ក្លឹ​ប​ថា​ នាង​ស្រវឹង​បង្ក​ភាព​រញ៉េរញ៉ៃ​ក្នុង​ក្លឹ​ប​កាលពី​វេលា​ម៉ោង​៣​និង​១០​នាទី​ទៀប​ភ្លឺ​​ថ្ងៃទី​៦ មេសា ។

ដាក់ថ្នាំ​​ពុល​ក្នុង​ចម្ការ​​​ពោត​ការពារ​​​សត្វ​ចង្រៃ​​​ស៊ីបំផ្លាញ​​មាន់​ស៊ីពុល​ងាប់គេ​ប្តឹង​​​ឱ្យ​សង​

Posted: 05 Apr 2012 08:30 PM PDT

ម្ចាស់​ចម្ការ​បង្ហាញ​កញ្ចប់ថ្នាំពុល
ខេត្តប៉ៃលិន ៖ ​បុរស​​ឈ្មោះ​ស៊ីម​​​ សុថុល ​​​អាយុ៤៧​ឆ្នាំ ​ប្រពន្ធ​ឈ្មោះ​​សួន ស្រី​​​ទូច អាយុ​៤៦​ឆ្នាំ ​​​រស់នៅ​ភូមិ​ទួលខៀវ ​​សង្កាត់ប៉ៃលិន ​​ក្រុង​ប៉ៃលិន ​ត្រូវបាន​អ្នក​ជិត​ខាង​២​គ្រួសារ​​​​ប្តឹង​ទៅ​​ការិយាល័យ​​នគរបាល​​​​ព្រហ្ម​ទណ្ឌ​​​​កម្រិត​​​ស្រាល​​​​ទាមទារ​ឱ្យបង់ប្រាក់​ថ្លៃ​​មាន់​ងាប់​ចំនួន​៧០ម៉ឺន​​រៀល ដោយ​ចោទ​​ថា ​ធ្វើ​ឱ្យ​ប៉ះ​ពាល់​​ និងបំផ្លាញ​​ប្រយោជន៍​​

​យោធា​ម្នាក់​​ស្រវឹង​ស្រា​ជិះ​​​ម៉ូតូ​​​ដក​កាំភ្លើង​បាញ់​​មេឃ​បង្ក​ការ​​ភ្ញាក់​ផ្អើល​

Posted: 05 Apr 2012 08:30 PM PDT

រាជធានីភ្នំពេញ ៖ ​ជន​ប្រដាប់​អាវុធ​ម្នាក់​ជា​មន្ត្រី​យោធា​ផឹក​ស្រា​ស្រវឹង​​ជិះ​​ម៉ូតូ​​តាម​ផ្លូវ​​ដក​កាំភ្លើង​​ខ្លី​បាញ់​​មេឃ​ជា​ច្រើន​​គ្រាប់​បង្ក​ការ​ភ្ញាក់​ផ្អើល​​ទាំង​​យប់​​ ចំណែក​សមត្ថ​កិច្ច​ទាំង​​ប៉េអឹម​ និង​ប៉ូលិស​​ក៏​បាន​ចេញ​អន្តរា​គមន៍​ពួន​ស្ទាក់​​ចាប់​ដែរ ប៉ុន្តែ​​ពេល​​បាន​ជួប​​ជន​​នោះ​មិន​បាន​ឃាត់​ខ្លួន​ទេ ក៏​គ្រាន់​តែ​​ដក​ហូត​​យក​​អាវុធ​ខ្លី​១​ដើម​​ប៉ុណ្ណោះ។

​ផ្ទះ​​ឈើ​២​ខ្នង​ក្លាយ​ជា​ចំណី​ភ្លើង​ទាំង​ព្រឹក​

Posted: 05 Apr 2012 07:57 PM PDT

ទិដ្ឋ​ភាព​នៅ​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ ​ផ្ទះ​ឈើ​២​ខ្នង​នៅ​កៀក​​គ្នា​​ត្រូវអគ្គិ​ភ័យ​​លេប​​ត្របាក់​​ទាំង​ព្រឹក​ដែល​១​ខ្នងក្លាយ​ជា​ផេះ​ផង់​​ទាំង​ស្រុង និង​១​ខ្នង​ទៀត​​ឆេះ​អស់​ពាក់​កណ្តាល បន្ទាប់​ពី​មាន​ការ​បាញ់ទឹក​អន្តរាគមន៍​​ពី​កង​កម្លាំង​​ពន្លត់​អគ្គិ​ភ័យ ។ ​ហេតុ​ការណ៍​​នេះបង្ក​ឱ្យ​មាន​ការ​​​ភ្ញាក់​ផ្អើល​ និង​រន្ធត់​យ៉ាង​ខ្លាំង​កាល​ពីវេលា​ម៉ោង​៩​ព្រឹក​ថ្ងៃទី​៦ មេសា ២០១២ ​ស្ថិត​ក្នុង​ភូមិ​ដី​ថ្មី ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

កាត់​ទោស​មេ​រត់​ពន្ធ​​អាវុធ​រុស្ស៊ី​ដាក់​គុក​25ឆ្នាំ​

Posted: 05 Apr 2012 07:55 PM PDT

លោក​វិក​ទ័រ​ប៊ូត​ ពេល​ឃុំ​ខ្លួន​នៅ​ថៃ
បុរស​រុស្ស៊ី លោក​វិក​ទ័រ​ប៊ូត ដែល​ទទួល​ការ​ចោទ​ប្រកាន់​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១១ ពី​បទ​រត់​ពន្ធ​អាវុធ​ឱ្យ​ដល់​ពួក​ឧទ្ទាម​កូ​ឡុំ​ប៊ី​នោះ​បាន​ត្រូវ​​ចៅ​ក្រម​តុលាការ​ក្រុង​ញូវ​យ៉ក​មួយ​រូប​កាត់​ទោស​កាល​ពី​ថ្ងៃ​ទី​៥ មេសា ដាក់​គុក​ដល់​ទៅ​២៥​ឆ្នាំ ។

អាមេរិក​​ ៖ នារី​ម្នាក់​​រៀប​ការ​​ជាមួយ​​ខ្លួន​ឯង

Posted: 05 Apr 2012 07:53 PM PDT

 នារី​​ដែល​រៀប​ការ​​ជាមួយ​​ខ្លួន​ឯង​​ផ្ទាល់​
នេះជា​​រឿង​ចម្លែក​​មួយ​តែ​វាបាន​កើត​មាន​ពុំ​មែន​ជា​លើក​ដំបូងនោះ​ឡើយ ។ ដោយមិន​ប៉ុន​ប៉ង​​ស្វែង​រកសុភមង្គល​ជាមួយ​បុរស​ណាម្នាក់​ នារីអាមេរិក​​អាយុ​៣៦ឆ្នាំ​​ម្នាក់​​បាន​រៀប​ការ​​ជា​មួយ​ខ្លួនឯង​​ផ្ទាល់​​រួច​នោះពុំ​មែន​ជាលើកទីមួយ​​​ទេ​ដែល​គេប្រទះឃើញ​​ការ​រៀប​ការ​​បែបនេះ ។​

ក្រុម​ប្រឹក្សា​ខណ្ឌ​​ទួលគោក​ ណែ​នាំ​​ដល់​ប្រជា​ពលរដ្ឋ​​ដោត​ទង់​ជាតិ​តុប​តែង​ភ្លើង​ពណ៌​អប​អរ​សាទរ​​ឆ្នាំ​ថ្មី​

Posted: 05 Apr 2012 07:41 PM PDT

កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​ខណ្ឌ​ទួល​គោក​
រាជធានីភ្នំពេញ ៖ ​ដើម្បី​អប​អរ​សាទរ​​ក្នុង​ឱកាស​​​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​​ជាតិ​ខាង​មុខ​នេះ​លោក​​ម៉ែន ​សិរី ប្រធាន​ក្រុម​ប្រឹក្សា​ខណ្ឌ​​ទួល​គោក​បាន​​សំណូម​​ពរ​ដល់​ចៅ​សង្កាត់​ឱ្យ​ណែនាំ​ដល់​ប្រជា​ពលរដ្ឋ​ដោត​ទង់​ជាតិ​តុប​តែង​ភ្លើង​​ពណ៌ ព្រមទាំង​ណែ​នាំ​ប្រជា​ពលរដ្ឋ​ឱ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​​ពី​សុវត្ថិ​ភាព​ក្នុង​ការ​ធ្វើដំណើរ​ និង​ការ​ដុត​ទៀន​ធូប​ចៀសវាង​ការ​កើត​មាន​អគ្គិ​ភ័យ​កាល​ពី​រសៀល​ថ្ងៃទី​៥ មេសា ២០១២ នៅ​ក្នុង​​កិច្ច​ប្រជុំ​សាមញ្ញ​

កិច្ច​​ប្រជុំ​​​ក្រុម​ការងារ​​​​រួម​កម្ពុជា-ថៃ​យល់​ព្រម​​អនុវត្ត​​​សាល​ដីកា​​​តុលា​ការ​​យុត្តិ​ធម៌​​​​អន្តរ​ជាតិ​​​គ្រប់​​លក្ខខណ្ឌ​​ និងទប់ស្កាត់​​​សកម្ម​ភាព​​​​ជ្រុល​និយម

Posted: 05 Apr 2012 07:40 PM PDT

រាជធានីភ្នំពេញ ៖ ​យោងតាមគេហទំព័រ​ទីស្តីការគណៈរដ្ឋមន្រ្តីចេញផ្សាយកាលពីយប់ថ្ងៃ​ទី៥មេសាបានអោយដឹងថា គណៈប្រតិភូក្រុម​ការងាររួមកម្ពុជា-ថៃ (JWG) តំណាង រាជ​រដ្ឋាភិ បាលកម្ពុជា ដែលដឹកនាំដោយលោកនាយ ឧត្តមសេនីយ៍នាង ផាត រដ្ឋលេខាធិការក្រសួង ការពារជាតិ និងជាប្រធានក្រុមការងាររួម ដើម្បីអនុវត្តដីកាបង្គាប់

​ក្មេង​ទំនើង​​២​​ក្រុម​ចេញ​ពីផឹក​ស៊ី​ជិះ​ម៉ូតូ​វាយ​តប់​គ្នា​តាម​ផ្លូវ​សាធារណៈ​​ទាំង​រំលង​អធ្រាត្រ​

Posted: 05 Apr 2012 07:29 PM PDT

ទិដ្ឋ​ភាព​នៅ​កន្លែង​កើត​ហេតុ​
រាជធានីភ្នំពេញ ៖ ក្មេង​ទំនើង​២​ក្រុម​ចេញ​ពី​ផឹកស៊ី​ជិះ​ម៉ូតូ​វាយតប់​គ្នា​តាម​ផ្លូវ​សាធារណៈ​ត្រូវ​សមត្ថកិច្ច​​ក្របួច​បាន​ម្នាក់ ​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រំលង​អធ្រាត្រ​​ឈាន​ចូល​ថ្ងៃ​ទី​៦ មេសា តាម​បណ្តោយវិថី​ព្រះ​មុនី​រ៉េ​ត​កែង​ផ្លូវ​២២៣ ក្នុង​សង្កាត់​ផ្សារ​ដើម​គ ខណ្ឌទួលគោក ។

​បុរស​ចំណាស់​ពិការ​ជើង​ក្មួយ​ប្រុស​ឌុប​​ចេញ​ពី​បន្ទាយ​ទាហាន​ដួល​​ម៉ូតូ​រង​របួស​ធ្ងន់​

Posted: 05 Apr 2012 07:25 PM PDT

ជន​រងគ្រោះ​សម្រាក​ព្យា​បាល​នៅ​មន្ទីរ​​ពេទ្យ​
ខេត្ត​កំពង់​ស្ពឺ ៖ បុរស​ចំណាស់​ពិការ​ជើង​ស្ដាំ​ត្រឹម​ភ្លៅ​​បាន​រង​របួសធ្ងន់ ​ក្នុង​គ្រោះ​​ថ្នាក់​ចរា​ចរណ៍​មួយ​ដែល​ក្មួយ​ប្រុស​ជាអ្នក​ឌុប​ចេញពី​បន្ទាយ​​ទាហាន​នៅ​សាលា​លេខ​ប្រាំ ហើយ​ដួល​ម៉ូតូ​​ខ្លួន​ឯង​ ​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៥ មេ​សា នៅ​ចំណុច​ភូមិ​ព្រែក ឃុំ​អម​លាំង ស្រុក​ថ្ពង ។

រវល់​និយាយ​​ទូរស័ព្ទ​​បើក​រថយន្ត​បុក​រនាំង​ដែក​ចែក​ផ្លូវ​​ទ្រេត​អស់​២​ផ្ទាំង​

Posted: 05 Apr 2012 07:20 PM PDT

ទិដ្ឋ​ភាព​នៅ​កន្លែងកើត​​ហេតុ​
រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​កំពុង​បើក​បរ​​រថយន្ត​រវល់​​និយាយ​ទូរស័ព្ទ​​ក៏​រេ​ចង្កូត​ទៅ​បុក​រនាំង​ដែក​ចែកផ្លូវ​បណ្ដាល​ឱ្យ​ទ្រេត​អស់​២​ផ្ទាំង ​កាលពី​វេលា​ម៉ោង​១២​និង​៣៥​នាទី​រំលង​អធ្រាត្រ​​ឈាន​ចូល​ថ្ងៃ​ទី​៦ មេ​សា តាម​មហាវិថី​សេនាប្រមុខ​គីម​អ៊ីល​​ស៊ុ​ង ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌទួលគោក ។

អ្នក​រត់​តុ​​​​នៅ​ភោជ​នី​យ​ដ្ឋាន​​​​របួស​បាក់​​ជើង​​ពី​រ​កំណាត់​​ដោយ​សារ​​ចោ​រ​ប្លន់​ម៉ូតូ

Posted: 05 Apr 2012 06:45 PM PDT

ជន​រងគ្រោះ​ត្រូវ​បានសម្រាក​ក្នុង​មន្ទីរពេទ្យ
រាជ​ធានី​ភ្នំពេញ​ ៖ យុវ​ជន​ម្នាក់​បាន​​រង​​របួស​​យ៉ាង​ធ្ងន់​ធ្ង​រ​​​បាក់​ជើង​ខាង​ឆ្វេង​​ពី​រ​កំណាត់​​​និង​​ដាច់​​​រ​លាត់​មុខ​​​ ​សន្លប់​បាត់​ស្មា​រតី​​ដេក​ដួល​​នៅ​លើ​​​ចិញ្ចើម​ផ្លូវ​​ ត្រូវ​ប្រជា​ពល​រដ្ឋ​​​ដែល​ធ្វើ​ដំណើរ​​​ឆ្លង​កាត់​​​ផ្លូវ​នោះ​ប្រទះ​ឃើញ​ហៅ​រថយន្ត​​ពេទ្យ​​ដឹក​​ទៅ​សង្គ្រោះ​​ ដែល​មុន​​ដំបូង​​គេ​នឹក​ស្មាន​​ថា​ យុវ​ជន​នោះ​​​​រង​របួស​​ដោយ​​គ្រោះ​ថ្នាក់​ចរាចរណ៍​​​ ប៉ុន្តែ​​​ក្រោយពេល​​​​

នៅ​តែ​៦​ថ្ងៃ​ទៀត​ចូល​រោង​ការ​កូន​កំលោះ​មរណា​ស្មាន​មិន​ដល់​ចោល​កូន​ក្រមុំ​ឱ្យ​មេម៉ាយ​ខាន់​ស្លា

Posted: 05 Apr 2012 06:34 PM PDT

ទិដ្ឋ​ភាព​នៅ​កន្លែង​កើតហេតុ​
ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ គ្រោះ​អកុសល​មួយ​ដែលចាត់​ទុកថា​ អយុត្តិ​ធម៌​សម្រាប់​អនាគត​កូន​កម្លោះ​ដែល​ជិត​ចូលរោង​ការ​ទៅ​ហើយ​ បែរ​​ជាស្លាប​់​ស្មាន​មិន​ដល់​ឃ្លាត​ឆ្ងាយ​ពីភ្លេង​បាយ​ខុន​ចង​ដៃ​មេបា​ប្រុស​ស្រី​ឱ្យ​ពរ​ជ័យ​។ គ្រោះ​អកុ​សល​​​​ដែល​ឆក់​យក​​អាយុជីវិត​កូន​កម្លោះ​នេះ​គឺ​ការ​ធ្លាក់​ពី​លើ​អង្រឹង​ផ្កាប់​មុខ​ ដាច​់សរសៃ​​ខួរ​ក្បាល​។ មច្ចុ​រាជ​ដែល​ឆាបចាប់​យ​ក​ជីវិត​ដោយ​គ្មាន​ក្តី​មេត្ត​ា​​​​​​ដល់​កូន​ក្រមុំ​ ធ្វើ​ឱ្យ​រូបនា​ង​យំសោក​បោក​ខ្លួន​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!