VOA News: ព័ត៌មាន: “បណ្តាប្រទេសជិតខាងបានឈានដល់កិច្ចព្រមព្រាងជាមួយពួកមេដឹកនាំរដ្ឋប្រហាររបស់ម៉ាលី” plus 1 more |
បណ្តាប្រទេសជិតខាងបានឈានដល់កិច្ចព្រមព្រាងជាមួយពួកមេដឹកនាំរដ្ឋប្រហាររបស់ម៉ាលី Posted: 07 Apr 2012 09:44 AM PDT មេដឹកនាំរដ្ឋប្រហារយោធាក្នុងប្រទេសម៉ាលី បានឈោងដល់កិច្ចព្រមព្រៀងមួយជាមួយក្រុមប្រទេសក្នុងតំបន់ដែលមានសមាជិកចំនួន១៥ប្រទេសហៅថាកាត់ថា អ៊ីកូវ៉ាស (ECOWAS) ដើម្បីធ្វើឲ្យអំណាចរដ្ឋាភិបាលស៊ីវិលឡើងវិញនៅក្នុងប្រទេសជាតិដែលមានជម្លោះនោះ។ ពាក្យពេជន៍នៃកិច្ចព្រមព្រៀងនោះបានត្រូវផ្សាយតាមទូរទស្សន៍រដ្ឋ។ ទូរទស្សន៍នោះបានប្រកាសថាក្រុមប្រឹក្សាយោធាបានព្រមព្រៀងគ្នាបង្កើតរដ្ឋាភិបាលអន្តរកាលមួយដែលដឹកនាំដោយនាយករដ្ឋមន្រ្តីដែលបានព្រមព្រៀងគ្នានៅក្នុងការដោះដូរនឹងការលើកលែងទោសដល់មេដឹកនាំរដ្ឋប្រហារហើយនឹងការលប់ចោលការដាក់ទណ្ឌកម្មសេដ្ឋកិច្ចដែលប្លុក អ៊ីកូវ៉ាស បានដាក់លើប្រទេសម៉ាលី។ ប្រធានរដ្ឋសភាជាតិ ត្រូវធ្វើជាប្រធានាធិបតីអន្តរកាលដើម្បីរៀបចំការបោះឆ្នោត។ បណ្តាលរដ្ឋនៃអាហ្វ្រិកខាងលិចបានសម្តែងនូវការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសម៉ាលីកាន់កាប់តំបន់ខាងជើងឡើងវិញ។ ពួកឧទ្ទាម ទូអារេគ (Tuareg) ដែលមានការគាំទ្រពីពួកអ្នកប្រយុទ្ធអ៊ីស្លាមបានកាន់កាប់ទីក្រុងសំខាន់ៗក្នុងតំបន់ខាងជើងប្រទេសម៉ាលីហើយកាលពីថ្ងៃសុក្របានប្រកាសរដ្ឋឯករាជ្យដែលមានឈ្មោះថា អាហ្សាវ៉ាដ (Azawad)។ ព័ត៌មានអន្តរជាតិសំខាន់ៗផ្សេងទៀត៖ ស.រ.អា/ម៉ាឡាវី៖ សហរដ្ឋអាមេរិកប្រាប់ឲ្យដឹងថាខ្លួនចង់ឃើញការផ្ទេរអំណាចក្នុងប្រទេសម៉ាឡាវីកើតមានឡើងបន្ទាប់ពីមរណភាពរបស់ប្រធានាធិបតីរបស់ប្រទេសនោះ។ <!--IMAGE-RIGHT-->ស.រ.អា៖ លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា បានថ្លែងសុន្ទរកថាប្រចាំសប្តាហ៍របស់លោកដល់ការទទួលស្គាល់ពីបុណ្យអ៊ីស្ទឺ (Easter) និង ផាសអូវើ (Passover)។ យេម៉ែន៖ ប្រធានាធិបតីទើបតែងតាំងថ្មីរបស់ប្រទេសយេម៉ែន បានដកឥស្សរជនជាច្រើនចេញពីរដ្ឋាភិបាលរបស់អតីតប្រធានាធិបតី លោក អាលី អាបឌូឡា សាឡេស (Ali Abdullah Saleh) រួមមានសាច់ញាតិយ៉ាងហោចណាស់ក៏ម្នាក់ដែររបស់អតីតមេដឹកនាំរូបនេះ នៅក្នុងការដោះដូរយោធាដ៏សំខាន់មួយ។ ជប៉ុន/ចិន៖ រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុជប៉ុននិងចិន បានព្រមព្រៀងគ្នានៅថ្ងៃសៅរនេះដើម្បីសហប្រតិបត្តិការលើការរួមវិភាគទានដល់អង្គការមូលនិធិរូបីយវត្ថុអន្តរជាតិ (IMF) នៅពេលមានកិច្ចខិតខំប្រឹងប្រែងដើម្បីជួយវិបត្តិបំណុលអឺរ៉ុប។ រុស្ស៊ី៖ ប្រទេសរុស្ស៊ីបានប្រាប់ឲ្យដឹងថាខ្លួន នឹងចូលរួមជាមួយទីភ្នាក់ងារអវកាសអឺរ៉ុបដើម្បីធ្វើបេសកកម្មបាញ់បង្ហោះទៅកាន់ផ្កាយព្រះអង្គារដើម្បីយកសំណាកធូលីដែលជាសញ្ញនៃជីវិត។ <!--AV--> This posting includes an audio/video/photo media file: Download Now |
តុលាការអាមេរិកនឹងបើកសវនាការសម្រេចលើជោគវាសនាវត្ថុបុរាណខ្មែរដែលត្រូវលួចពីប្រាសាទកោះកែ Posted: 06 Apr 2012 08:25 PM PDT តុលាការសហព័ន្ធនៃសហរដ្ឋអាមេរិកប្រចាំក្រុងញ៉ីវយ៉កនឹងបើកសវនាការទាក់ទងនឹងវត្ថុបុរាណខ្មែរដែលសារៈមន្ទីរ Sothebyបានរៀបចំដាក់លក់ដេញថ្លៃហើយត្រូវអាជ្ញាធរកម្ពុជានិងសហរដ្ឋអាមេរិកនិយាយថាត្រូវបានលួចចេញពីប្រាសាទកោះកែរបស់ខ្មែរ។ អង្គសវនាការនោះនឹងធ្វើឡើងនៅថ្ងៃទី ១២ខែមេសា ដោយផ្អែកលើពាក្យបណ្តឹងរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក។ នេះបើយោងតាមឯកសារតុលាការដែលវីអូអេផ្នែកខេមរភាសាទទួលបាន។ លោកចៅក្រម George Daniels បានបញ្ជាថា៖ «បង្គាប់ឱ្យសារៈមន្ទីរ Sotheby ផ្អាកការលក់ដូរ ផ្ទេរ ឬយកទៅបោះចោល ឬក៏ផ្លាស់ប្តូរទីតាំងចេញពីកន្លែងបច្ចុប្បន្ន នូវទ្រព្យសម្បត្តិដែលសហរដ្ឋអាមេរិកបានបញ្ជាក់ក្នុងពាក្យបណ្តឹងចុះថ្ងៃទី៤ខែមេសា ឆ្នាំ២០១២ថាជារូបចម្លាក់ថ្មភក់នាសតវត្សរ៍ទី១០របស់កម្ពុជារហូតដល់មានការបញ្ជាថ្មីពីតុលាការ»។ វត្ថុបុរាណដែលហៅថាជា អ្នកចម្បាំង សម័យបុរាណ ត្រូវបានសារមន្ទីរ Sotheby គ្រោងដាក់លក់ដេញថ្លៃកាលពីខែមិនាឆ្នាំ២០១១ប៉ុន្តែបានដកចេញវិញ នៅនាទីចុងក្រោយបន្ទាប់ពី មានការជំទាស់យ៉ាងខ្លាំងពីអាជ្ញាធរកម្ពុជា។ លោកផៃ ស៊ីផានរដ្ឋលេខាធិការនិងអ្នកនាំពាក្យនៃទីស្តីការគណៈរដ្ឋមន្ត្រីបានបញ្ជាក់ថា៖ «បែបបទដែលកម្ពុជាមាននឹងដាក់បង្ហាញពីភស្តុតាងដែលគ្មានទេនៅក្នុងលោកមានតែកម្ពុជាមួយទេដែលមានវត្ថុបុរាណនេះ»។ វត្ថុបុរាណនោះត្រូវគេរាយការណ៍ថាអាចមានតម្លៃពីពីរលានដល់បីលានដុល្លារ។ <!--IMAGE-LEFT--> មន្ត្រីតុលាការម្នាក់ដែលសុំមិនបញ្ចេញឈ្មោះបានបញ្ជាក់ប្រាប់វីអូអេថាគ្រប់ភាគីពាក់ព័ន្ធនឹងចូលរួមពិភាក្សានៅសប្តាហ៍ក្រោយនេះថាតើនឹងត្រូវសម្រេចធ្វើយ៉ាងណាទៀត។ អាជ្ញាធរអាមេរិកចង់រឹបអូសយកហើយប្រគល់ទៅឱ្យប្រទេសកម្ពុជាវិញតាមការទាមទារប៉ុន្តែក្នុងសេចក្តីថ្លែងការពាររបស់មេធាវីនៃសារមន្ទីរSotheby គឺស្នើសុំមិនឱ្យរដ្ឋាភិបាលរឹបអូសយកនៅឡើយទេ។ លោកមេធាវី Peter Neimanបានបញ្ជាក់ក្នុងឯកសាររបស់តុលាការថាក្រសួងសន្តិសុខជាតិដែលមានភារៈកិច្ចជាអ្នកត្រូវមករឹបអូសយកគឺមានបច្ចេកទេសតិចតួចក្នុងការទុកដាក់វត្ថុដ៏ មានតម្លៃមហាសាលនេះហើយវាកំពុងត្រូវរក្សាទុកក្នុងកន្លែងត្រឹមត្រូវហើយ៕ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |