VOA News: ព័ត៌មាន: “អ្នក​វិភាគ៖ អាស៊ាន​ជាប់គាំង​ក្នុង​រឿង​ដំណោះស្រាយ​សមុទ្រ​ចិន​ខាង​ត្បូង” plus 3 more

VOA News: ព័ត៌មាន: “អ្នក​វិភាគ៖ អាស៊ាន​ជាប់គាំង​ក្នុង​រឿង​ដំណោះស្រាយ​សមុទ្រ​ចិន​ខាង​ត្បូង” plus 3 more


អ្នក​វិភាគ៖ អាស៊ាន​ជាប់គាំង​ក្នុង​រឿង​ដំណោះស្រាយ​សមុទ្រ​ចិន​ខាង​ត្បូង

Posted: 04 Apr 2012 09:59 AM PDT

ទី​ភ្នាក់ងារ​សារព័ត៌មាន​បារាំង​ AFP ​សរសេរ​នៅ​ថ្ងៃ​នេះ​ថា ​ សមាគម​អាស៊ាន​បាន​ត្រូវ​​គាំង​ដំណើរ​ដោយសារ​តែ​ការ​ខ្វែង​គំនិត​គ្នា​ ថា​តើ​ត្រូវ​ដោះស្រាយ​យ៉ាង​ដូច​ម្ដេច​ជាមួយ​​ប្រទេស​មហា​អំណាច​ចិន​ ដែល​ទាមទារ​យក​កោះ​យុទ្ធសាស្រ្ដ​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង។​ នេះ​ បើ​តាម​អ្នក​វិភាគ​នយោបាយ។​

ការ​ខ្វះ​ការ​សម្របសម្រួល​គ្នា​រវាង​សមាជិក​ប្រទេស​១០​នៃ​សមាគម​អំពី​របៀប​​នៃ​ដំណើរការ​ដើម្បី​ចរចា​ជាមួយ​ចិន​អំពី​ក្រម​សីលធម៌​នៅ​លើ​សមុទ្រ​ ជា​ចំណុច​​ដ៏​លំបាក​របស់​សន្និសីទ​កំពូល​ពីរ​ថ្ងៃ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ក្នុង​សប្ដាហ៍​នេះ។​

រដ្ឋមន្ដ្រី​ការបរទេស​ហ្វីលីពីន ​លោក Albert Del Rosario ​ថ្លែង​ថា​ មាន​«ការ​ខ្វែង​គំនិត​​គ្នា​ដ៏​ធំធេង»​ កាល​ពី​ថ្ងៃ​អង្គារ​អំពី​រឿង​នេះ​ ខណៈ​ដែល​នាយករដ្ឋមន្ដ្រី​ខ្មែរ ​លោក​​ហ៊ុន សែន​ បាន​វាយ​តម្លៃ​ទាប​ដោយ​មិន​សប្បាយ​ចិត្ត​ នូវ​សេចក្ដី​រាយការណ៍​របស់​​បណ្ដាញ​ព័ត៌មាន ​អំពី​ការ​ខ្វែង​គំនិត​គ្នា​នោះ។

នៅ​ទី​បញ្ចប់​មេដឹកនាំ​អាស៊ាន​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​នៅ​ថ្ងៃ​ពុធ​ បង្ហាញ​សាមគ្គីភាព ​តែ​ស្រទាប់​លើ ​និង​សន្យា​ថា ​នឹង​បង្កើន​កិច្ច​ប្រឹងប្រែង​ឆ្ពោះ​ទៅ​រក​​ការ​អនុវត្ដ ​កិច្ច​ព្រមព្រៀង​ ដើម្បី​លើក​ស្ទួយ​សន្ដិភាព ​ដែល​បាន​ត្រូវ​ចុះ​ហត្ថលេខា​​កាល​ពី​១០​ឆ្នាំ​មុន។

<!--IMAGE-RIGHT-->

លោក​ ហោ ណាំហុង​នឹង​ធ្វើ​ដំណើរ​ទៅ​កូរ៉េ​ខាងជើង​

សេចក្ដី​រាយការណ៍​របស់​ទី​ភ្នាក់ងារ​សារព័ត៌មាន​បារាំង​ អាអេហ្វប៉េ ​និយាយ​ថា​ រដ្ឋមន្ដ្រី​​ការបរទេស​ខ្មែរ​ លោក ​ហោ ណាំហុង ​នឹង​ទៅ​ទស្សនា​ប្រទេស​កូរ៉េ​ខាងជើង ​ក្នុង​ឆ្នាំ​នេះ​ ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ច​ប្រឹងប្រែង​របស់​ប្រទេស​សមាគម​អាស៊ាន ​ដើម្បី​កាត់​បន្ថយ​ភាព​តានតឹង​នៅ​លើ​ឧបទ្វីប​កូរ៉េ។

អគ្គលេខាធិការ​របស់​អង្គការ​អាស៊ាន ​លោក ​សុរិន្ទ ពិតសុវណ្ណ ​ថ្លែង​ថា​ លោក​ ហោ​ណាំហុង ​នឹង​ធ្វើ​ដំណើរ​មុន​កិច្ចប្រជុំ​វេទិកា​សន្ដិសុខ​អាស៊ី​មួយ ​ដែល​នឹង​ប្រព្រឹត្ដ​ធ្វើ​នៅ​ខែ​កក្កដា​ និង​រៀបចំ​ដោយ​សមាគម​ប្រទេស​អាស៊ាន ។​

ប្រទេស​កម្ពុជា​ដែល​មាន​វេន​ជា​ប្រធាន​របស់​សមាគម​អាស៊ាន​មាន​ការ​ជិតស្និត​ជាមួយ​កូរ៉េ​ខាងជើង។ ​លោក​ សុរិន្ទ ​ថ្លែង​ដូច្នេះ​ប្រាប់​ក្រុម​អ្នក​កាសែត​នៅ​ក្នុង​រាជធានី​ភ្នំពេញ​នៅ​ពេល​បញ្ចប់​កិច្ចប្រជុំ​កំពូល​ប្រចាំ​ឆ្នាំ​របស់​សមាគម​អាស៊ាន។ តាម​ប្រសាសន៍​របស់​លោក ​សុរិន្ទ​ថា ​«ខ្ញុំ​សង្ឃឹម​ថា ​កម្ពុជា​នឹង​ដើរ​តួនាទី​តែ​មួយ​គត់​ម្ដង​ទៀត ​ហើយ​ខ្ញុំ​យល់​ថា​លោក​រដ្ឋមន្ដ្រី​ការបរទេស​ខ្មែរ ​បាន​ប្រុងប្រៀប​ខ្លួន​ស្រាច់​ហើយ​ ដើម្បី​ធ្វើ​ទស្សនកិច្ច​​នៅ​ពេល​មុន​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ដ្រី​របស់​វេទិកា​តំបន់​អាស៊ាន​ក្នុង​ខែ​កក្កដា។

ព័ត៌មាន​អន្តរជាតិ​សំខាន់ៗ​ផ្សេងៗ​ទៀត៖

<!--IMAGE-LEFT-->

សហរដ្ឋ​អាមេរិក៖​ បេក្ខជន​ប្រធានាធិបតី​នៃ​គណបក្ស​សាធារណរដ្ឋ ​លោក ​មិត រ៉មនី​ (Mitt Romney) មាន​សន្ទុះ​កាន់​តែ​ខិត​ជិត​ទៅ​មក​ដល់​ការ​តែងតាំង​លោក​ជា​បេក្ខជន​ប្រធានាធិបតី​របស់​គណបក្ស​ ដែល​លោក​នឹង​ប្រយុទ្ធ​តទល់​នឹង​ប្រធានាធិបតី ​បារ៉ាក់ អូបាម៉ា។

ព័ត៌មាន​ចុង​ក្រោយ​ពី​ការ​​ដំណើរ​ការ​បោះឆ្នោត​នៅ​អាមេរិក៖

<!--AV-->

ឥណ្ឌូនេស៊ី៖ មណ្ឌល​មួយ​នៅ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​បាន​ផ្ដល់​ជា​ប្រាក់​សុទ្ធ​ឲ្យ​ប្រជាពលរដ្ឋ​ណា​ដែល​ស្ម័គ្រ​ចិត្ដ​ឲ្យ​ពេទ្យ​កាត់​បំពុង​ទឹក​កាម​ចេញ។​ តែ​គំនិត​នោះ​បាន​ធ្វើ​ឲ្យ​ស្រ្ដី​ជា​ភរិយា​មាន​ការ​ភ័យ​ខ្លាច​ថា​ ប្ដី​របស់​នាង​នឹង​អាច​មាន​សហាយ​ស្មន់។

អាស៊ាន៖ មេដឹកនាំ​សមាគម​អាស៊ាន​បាន​អំពាវនាវ​តាម​ផ្លូវការ​ ដើម្បី​ឲ្យ​បស្ចិម​ប្រទេស​ ដក​ចេញ​នូវ​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​ប្រទេស​ភូមា។​ សេចក្ដី​អំពាវនាវ​ដូច្នោះ​ ធ្វើ​ឡើង​នៅ​ពេល​បញ្ចប់​សន្និសីទ​កំពូល​ពីរ​ថ្ងៃ​ដោយ​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​នៅ​ថ្ងៃ​ពុធ។

អូស្ត្រាលី៖ កងទ័ព​ម៉ារីន​អាមេរិកាំង​ជំនាន់​ទី​១ ​បាន​មក​ដល់​តំបន់​ភាគ​ខាងជើង​ប្រទេស​ ​អូស្រាលី ​ដោយ​កត់​សម្គាល់​ការ​ចាប់ផ្ដើម​នៃ​វត្ដមាន​ធំធេង​របស់​កង​យោធា​ស.រ.អ.​នៅ​លើ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។

អាហ្វហ្គានីស្ថាន៖ មន្ដ្រី​នៃ​តំបន់​ភាគ​ខាងជើង​ប្រទេស​អាហ្វហ្គានិស្ថាន​និយាយ​ថា ​អត្ដឃាតជន​ម្នាក់​បាន​បំផ្ទុះ​គ្រាប់បែក​ ហើយ​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​៥នាក់​និង​ ធ្វើ​ឲ្យ​របួស​២៦​នាក់។

កូរ៉េ​ខាងជើង៖ អង្គការ​ស្រាវជ្រាវ​មួយ​នៅ​ក្នុង​ទី​ក្រុង​សេអ៊ូល​ និយាយ​ថា​ មាន​សេចក្ដី​សង្ឃឹម​ថា​នឹង​មាន​ការ​យក​ចិត្ដ​ទុក​ដាក់​ប្រសើរ​ដល់​អ្នក​រត់​ចោល​ប្រទេស​កូរ៉េ​ខាងជើង​នៅ​ក្នុង​ប្រទេស​ចិន​ ក្រោយ​ពី​ឃើញ​មាន​សញ្ញា​ដែលចិន​នឹង​បញ្ជូន​ជនភៀស​ខ្លួន​ទាំង​នោះ​ទៅ​ឲ្យ​កូរ៉េ​ខាងជើង​វិញ។

ស៊ីរី៖ កងកម្លាំង​ស៊ីរី​បាន​បើក​ការ​វាយ​ប្រហារ​ថ្មី​ថ្មោង​ ប៉ុន្មាន​ម៉ោង​បុណ្ណោះ​ ក្រោយ​ពី​​រដ្ឋាភិបាល​ស៊ីរី​និយាយ​ថា​ខ្លួន​បាន​ចាប់​ផ្ដើម​ដក​កងទ័ព​ចេញ​ពី​ទី​ក្រុង​ខ្លះ​ដើម្បី​អនុវត្ដ​តាម​ផែនការ​អន្ដរជាតិ​ឈប់​បាញ់​គ្នា។

ហិរញ្ញវត្ថុ​ពិភពលោក៖ នាយក​របស់​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្ដរជាតិ ​IMF ​ព្រមាន​ដល់​មេដឹកនាំ​ប្រទេស​ក្នុង​ពិភពលោក​អំពី​ការ​យល់​ខុស​អំពី​សុវត្ថិភាព​ខណៈ​ដែល​សេដ្ឋកិច្ច​សាកល​កំពុង​ងើប​ខ្លួន​ចេញ​ពី​រដូវ​ត្រជាក់​ធ្ងន់ធ្ងរ​មិន​ធ្លាប់​មាន​ជា​យូរ​មក​ហើយ។

ម៉ាឡេស៊ី៖ សកម្មជន​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​បាន​អំពាវនាវ​ឲ្យ​ធ្វើ​បាតុកម្ម​ធំធេង​នៅ​ចុង​ខែ​នេះ​ ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​កែ​ទម្រង់​ក្នុង​ប្រព័ន្ធ​បោះឆ្នោត ​មុន​ការ​បោះឆ្នោត​ជាតិ​កំណត់​ធ្វើ​នៅ​ឆ្នាំ​ក្រោយ។

This posting includes an audio/video/photo media file: Download Now

រូបិយប័ណ្ណក៉្យាត​របស់​ភូមា​ដាក់​ដេញ​ថ្លៃនឹង​ប្រាក់​អន្តរជាតិ

Posted: 04 Apr 2012 03:10 AM PDT

​ភូមា​បាន​ធ្វើ​ការ​ដេញ​ថ្លៃ​ប្តូរ​ប្រាក់​បរទេស​ជា​លើក​ដំបូង​តាម​រយៈ​ប្រព័ន្ធ​ថ្មី​មួយ​ដែល​កំណត់​តម្លៃ​ប្រាក់​ ក្យ៉ាត ​Kyat ​ដោយ​សេរី​ពី​អត្រា​ប្តូរ​ប្រាក់​កំណត់​ជាក់លាក់​កាល​ពី​ពេល​មុន។​ កាល​ពី​ថ្ងៃ​អង្គារ​កាសែត​ពន្លឺ​ថ្មី ដែល​ជា​កាសែត​រដ្ឋ​ បាន​ប្រកាស​អំពី​អត្រា​អណ្តែត​ក្នុង​កម្រិត​របស់​ប្រាក់​ក្យ៉ាត ​ដោយ​បោះបង់​ចោល​អត្រា​កំណត់​៨,៥ ក្យ៉ាត ស្មើ​នឹង​១​ដុល្លារ។ ​កាល​ពី​ថ្ងៃ​អង្គារ​ ទី​ផ្សារ​បាន​កំណត់​អត្រា​៨១៨ ​kyat ​ស្មើ​នឹង​មួយ​ដុល្លារ។​ សេចក្តី​រាយការណ៍​និយាយ​ថា​​ពេល​នេះ​អត្រា​ប្តូរ​ប្រាក់​ត្រូវ​កំណត់​ដោយ​ការ​ដេញ​ថ្លៃ​ប្រចាំ​ថ្ងៃ ​ហើយ​ចែង​ថា​ធនាគារ​កណ្តាល​រក្សា​សិទ្ធិ​ក្នុង​ការ​ធ្វើ​អន្តរាគមន៍​​​ម្តងម្កាល​ដើម្បី​បញ្ចៀស​កុំ​ឱ្យ​មាន​ប្រែប្រួល​តម្លៃ​រូបិយប័ណ្ណ​ខ្លាំង​ពេក​។

<!--IMAGE-RIGHT-->

ហុងកុង៖ មហា​សេដ្ឋី​ពីរ​នាក់​ដែល​មាន​ធនធាន​ច្រើន​ជាង​គេ​បំផុត​ក្នុង​ទ្វីប​អាស៊ី​បាន​និយាយ​ថា​ពួក​គេ​គ្មាន​ទោស​ពៃរ៍​អ្វី​ទេ​ក្នុង​​ការ​សង្ស័យ​ថា​សូក​ប៉ាន់ ​នៅ​ក្រោយ​ការ​ចាប់​ខ្លួន​ពួក​គេ​កាល​ពី​សប្តាហ៍​មុន​ក្នុង​ក្រុង​ហុងកុង ​ជា​ផ្នែក​មួយ​នៃការ​ស៊ើប​អង្កេត​អំពី​ការ​ស៊ី​សំណូក​ធំ​បំផុត​ក្នុង​ក្រុង​នេះ​ក្នុង​រយៈពេល​ច្រើន​ទសវត្សរ៍​មក​ហើយ។​​

ស៊ីរី៖ ក្រុម​ការងារ​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​កំណត់​នឹង​ធ្វើ​ដំណើរ​ទៅ​ដល់​ ស៊ីរី​ក្នុង​រយៈពេល​៤៨​ម៉ោង​ទៀត​ដើម្បី​ពិភាក្សា​អំពី​ការ​ដាក់​ពង្រាយ​ក្រុម​អ្នក​ថែរក្សា​សន្តិភាព ​នៅ​ក្នុង​កិច្ច​ប្រឹង​ប្រែង​​ដើម្បី​បញ្ឈប់​អំពើ​ហិង្សា​ដោយសារ​ការ​បង្ក្រាប​របស់​រដ្ឋាភិបាល​មួយ​ឆ្នាំ​មក​នេះ​ទប់ទល់​នឹង​ក្រុម​ប្រឆាំង។

ម៉ាលី៖ សហភាព​អាហ្វ្រិក​បាន​ដាក់​កំហិត​ការ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​មេដឹកនាំ​​រដ្ឋប្រហារ​យោធានៅម៉ាលី​និង​ពួក​សម្ព័ន្ធ​មិត្ត​ដែល​សហភាព​នេះ​និយាយ​ថា​ការណ៍​នេះ​បាន​ជួយ​រារាំង​មិន​ឱ្យ​មាន​ការ​វិល​ត្រទ្បប់​ទៅ​កាន់​របៀបរយ​រដ្ឋធម្មនុញ្ញ​វិញ។

សហរដ្ឋអាមេរិក​៖ គេ​រំពឹង​ថា​លោក​​​មិត​ រ៉មនី​ ​បេក្ខជន​ប្រធានាធិបតី​អាមេរិកខាង​គណបក្ស​សាធារណរដ្ឋ​ជិត​បាន​ទទួល​ការ​តែង​តាំង​ពី​គណបក្ស​លោក ​ហើយ​នៅ​ពេល​ដែល​រដ្ឋ​ពីរ​និង​រដ្ឋធានី​របស់​ប្រទេស​ជាតិ​បោះឆ្នោត​នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​ដំបូង​កាល​ពី​ថ្ងៃ​អង្គារ។

សហរដ្ឋអាមេរិក៖ បាន​ស្នើ​ផ្តល់​រង្វាន់​រហូត​ដល់​១០​លាន​ដុល្លារ​ឱ្យ​ដល់​ជន​ទាំង​ទ្បាយ​ណា​ដែល​ផ្តល់​ព័ត៌មាន​សម្រាប់់​ការ​ចាប់​ខ្លួន​បុរស​ប៉ាគីស្ថាន​ម្នាក់ដែល​បាន​ត្រូវ​ចោទ​ប្រកាន់​ថា​ជា​មេ​គំនិត​ក្នុង​ការ​វាយ​ប្រហារ​ភេរវកម្ម​​ដ៏​ប្រល័យកាល​ពី​ឆ្នាំ​២០០៨​ក្នុង​ក្រុង​ មុំបៃ។

សហរដ្ឋអាមេរិក៖ ប៉ូលីស​អូកឡែន ​រដ្ឋ​កាលីហ្វរញ៉ា​ ថា​អតីត​និស្សិត​ម្នាក់​ដែល​បាន​សម្លាប់​មនុស្ស​៧​នាក់​កាល​ពី​ថ្ងៃ​ច័ន្ទ ​នៅ​ក្នុង​មហាវិទ្យាល័យ​មួយ​ដែល​មាន​និស្សិត​ភាគ​ច្រើន​ជា​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​កូរ៉េ ​បាន​ខឹង​សំបារ​នឹង​ពួក​គណៈគ្រប់គ្រង​មហាវិទ្យាល័យ​នេះ​ដែល​បាន​បណ្តេញ​ខ្លួន​ចេញ​កាល​ពី​ពេល​មុន​នេះ​ក្នុង​ឆ្នាំ​នេះ។
<!--AV-->

This posting includes an audio/video/photo media file: Download Now

អាស៊ាន​៖ ​សហគមន៍​អន្ដរជាតិ​ត្រូវ​ដក​ទណ្ឌកម្ម​សេដ្ឋកិច្ច​​ពី​ភូមា

Posted: 03 Apr 2012 08:38 PM PDT

ប្រមុខ​ដឹកនាំ​នៃ​បណ្ដា​ប្រទេស​ជា​សមាជិក​សមាគម​អាស៊ាន​ទាំង​ដប់​បាន​អំពាវនាវ​នៅ​ថ្ងៃ​អង្គារ​នេះ​ឲ្យ​សហ​រដ្ឋអាមេរិក ​និង​សហភាព​អឺរ៉ុប​ដក​ទណ្ឌកម្ម​សេដ្ឋកិច្ច​ចេញ​ពី​ប្រទេស​ភូមា។ ​នេះ​បើ​យោង​ទៅ​តាម​ក្រុម​មន្ដ្រី​ ដែល​បាន​ចូលរួម​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ថ្ងៃ​នេះ។ ​កិច្ចប្រជុំ​កំពូល​ ដែល​នឹង​ដំណើរការ​ពី​ថ្ងៃ​នេះ​នឹង​បិទ​បញ្ចប់​នៅ​ថ្ងៃ​ពុធ​ស្អែក​ ដោយមាន​ការ​ចូលរួម​ពី​នាយក​រដ្ឋមន្ដ្រី ​និង​ ប្រធានាធិបតី​នៃ​បណ្តាប្រទេស​ដែល​ជា​សមាជិក​អាស៊ាន​ទាំង​ដប់។

សហរដ្ឋ​អាមេរិក ​បាន​ដាក់​ទណ្ឌកម្ម​ផ្នែក​ហិរញ្ញវត្ថុ​លើ​ប្រទេស​ភូមា។​ រីឯ​សហភាព​អឺរ៉ុប​បាន​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​អំណាច​យោធា​មួយ​នេះ​ ខាង​ផ្នែក​ហិរញ្ញវត្ថុ ​និង​ផ្នែក​សេដ្ឋកិច្ច។

<!--AV-->

<!--AV-->

លោក​កៅ ​គឹមហួន ​រដ្ឋលេខាធិការ​ក្រសួង​ការបរទេស​កម្ពុជា​ និង​ជា​អ្នក​នាំពាក្យ​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន ​បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា ​មេ​ដឹកនាំ​កំពូល​ប្រទេស​អាស៊ាន​បាន​ព្រមព្រៀង​គ្នា​នៅ​ក្នុង​កិច្ចប្រជុំ​ឲ្យ​មាន​ការ​លើកលែង​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដល់​ប្រទេស​ដ៏​ក្រីក្រ​មួយ​នេះ។

«ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​ក៏​បាន​ស្នើសុំ​ឲ្យ​លើក​ទណ្ឌកម្ម​ទាំង​ឡាយ ​ដែល​កន្លង​មក​ដាក់​ចំពោះ​ប្រទេស​មីយ៉ាន់ម៉ា​នេះ ​ព្រោះ​ការ​លើក​ទណ្ឌកម្ម​នេះ​អាច​វិជ្ជមាន​ល្អ​ សម្រាប់​ដំណើរការ​នៃ​ការ​ធ្វើ​ប្រជា​ធិបតេយ្យ ​ជាពិសេស​ទៀត​គឺ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រទេស​មីយ៉ាន់ម៉ា​ហ្នឹង»។

ជាមួយ​គ្នា​នេះ ​លោក​Marty Natalegawa ​រដ្ឋមន្ដ្រី​ការបរទេស​ប្រទេស​ឥណ្ឌូណេស៊ី ​ក៏​បាន​បញ្ជាក់​ដូច​គ្នា​នេះ​ដែរ។ លោក ​Marty ​មាន​ប្រសាសន៍​ក្រោយ​ពី​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ថ្ងៃ​នេះ​ថា​ វា​ដល់​ពេល​វេលា​ ដែល​សហគមន៍​អន្ដរជាតិ​ ត្រូវ​ដក​ទណ្ឌកម្ម​ពី​ប្រទេស​ភូមា​ហើយ។ ​ជាពិសេស​លោក ​Marty Natalegawa ​បាន​សង្កត់ធ្ងន់​ទៅ​លើ​ព្រឹត្តិការណ៍​បោះឆ្នោត ​នៅ​ប្រទេ​សភូមា ​ដែល​លោក​ចាត់​ទុក​ថា​ នេះ​គឺ​ជា​ជំហាន​កំពុង​ផ្លាស់​ប្តូរ​នៅ​ក្នុង​របប​នេះ។

«ការ​ដាក់​ទណ្ឌកម្ម​គឺ​អមនុស្សធម៌។ ​វា​អាច​ជា​ការ​រើសអើង​ខ្លាំង​ណាស់​ ហើយ​វា​មិន​មែន​ជា​គោល​ដៅ​ខ្ពស់​បំផុត​នោះ​ទេ»។

នៅ​ក្នុង​ការថ្លែង​បើក​សម័យ​ប្រជុំ​កំពូល​អាស៊ាន ​លោក​នាយក​រដ្ឋមន្ដ្រី​ខ្មែរ​ហ៊ុន ​សែន​បាន​លើក​ពី​ការ​ជំរុញ​ផ្នែក​សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់ ​ហើយ​លោក​បាន​ព្រមាន​ថា​ វិបត្តិ​សេដ្ឋកិច្ច​នៅ​តំបន់​អឺរ៉ុប ​វិបត្តិ​នយោបាយ​នៅ​មជ្ឈឹម​បូព៌ា ​និង​នៅ​ទ្វីប​អាហ្វ្រិក​ អាច​ជា​ការ​គំរាមកំហែង​ទៅ​ដល់​ «ការ​ខិតខំ​ប្រឹងប្រែង»​ ដើម្បី​សម្រេច​គោលដៅ​ នៃ​ការ​កសាង​សហគមន៍​អាស៊ាន​មួយ​ពេញ​លេញ។​ នោះ​គឺ​សហគមន៍​អាស៊ាន​តែ​មួយ​ នៅ​ឆ្នាំ ​២០១៥៕

This posting includes an audio/video/photo media file: Download Now

ជម្លោះ​ដែនសមុទ្រ​ខាង​ត្បូង​ប្រទេស​ចិន​ជា​របៀបវារៈ​សំខាន់ក្នុង​ជំនួប​កំពូល​អាស៊ាន

Posted: 03 Apr 2012 08:09 PM PDT

នៅ​ចុង​បញ្ចប់​ប្រទេស​ដែល​ជា​បណ្តា​សមាជិក​ប្រជាជាតិ​អាស៊ាន​បាន​សម្រេច​ដាក់​បញ្ចូល​របៀបវារៈ​ ដ៏​មាន​សារៈសំខាន់​មួយ ​ដែល​និយាយ​អំពី​ជម្លោះ​ដែនសមុទ្រ​ខាង​ត្បូង​ប្រទេស​ចិន​ចូល​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​ នៅ​ថ្ងៃ​ពុធ​ស្អែក​នេះ។​ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​ជាន់ខ្ពស់​នៃ​សមាជិក​អាស៊ាន​ទាំង​អស់​ ដែល​បាន​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅ​ថ្ងៃ​អង្គារ​នេះ។

លោកស្រី ​សឿ ​រដ្ឋចាវី​ រដ្ឋលេខាធិការ​ក្រសួង​ការ​បរទេស​ បាន​ថ្លែង​ប្រាប់​វីអូអេ​សម្លេង​សហរដ្ឋ​អាមេរិក​ នៅ​ប៉ុន្មាន​ម៉ោង​មុន​នេះ​ថា​ ការ​សម្រេច​ដាក់​របៀប​វារៈ​ នៃ​ជម្លោះ​ដែន​សមុទ្រ​ចិន​ភាគ​ខាង​ត្បូង​នេះ ​ធ្វើឡើង​ដោយសារ​តែ​ជា​រៀងរាល់​ឆ្នាំ​ នៅ​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​អាស៊ាន​ស្តីពី​កិច្ច​សហប្រតិបត្តិការ​សមុទ្រ​ចិន​ខាង​ត្បូង​គឺ​ជា​បញ្ហា​ដ៏​សំខាន់​ ដែល​យើង​តែងតែ​លើក​យក​មក​ពិភាក្សា​គ្នា។

«នេះ​ជា​រឿង​ទូទៅ​ធម្មតា។ ​ដូច្នេះ ​វា​គ្មាន​មូល​ហេតុអ្វី ​ដែល​កម្ពុជា​ត្រូវ​តែ​ដាក់ ​ឬ​ មួយ​មិន​ដាក់​ទេ។​ ចង់​និយាយ​ថា ​ទាំង​ថ្នាក់​ដឹកនាំ​អាស៊ាន​ ទាំង​ថ្នាក់​ដឹកនាំ​ចិន ​បាន​ឯកភាព​គ្នា​ថា​ ត្រូវ​ខិតខំ​ធ្វើ​យ៉ាងណា ​ដើម្បី​អនុវត្ត​សេចក្តីថ្លែង​ការណ៍​ស្តីពី​ការ​ប្រតិបត្តិ​របស់​ភាគី​សមុទ្រ​ចិន​ខាង​ត្បូង​ហ្នឹង​ ឲ្យ​បាន​មាន​ប្រសិទ្ធិភាព​បំផុត»។

<!--IMAGE-LEFT-->

កាល​ពី​ថ្ងៃ​ច័ន្ទ​ នៅ​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន ​មាន​ការ​ពិភាក្សា​គ្នា​យ៉ាង​តឹងតែង​ ដោយសារ​តែ​ប្រទេស​មួយ​ចំនួន​ គឺ​ប្រទេស​វៀតណាម ​និង​ប្រទេស​ហ្វីលីពីន​ បាន​លើក​យក​បញ្ហា​ជម្លោះ​ដែន​សមុទ្រ​ចិន​ភាគ​ខាង​ត្បូង​ទៅ​ដាក់​នៅ​ក្នុង​កិច្ច​ប្រជុំ។

<!--AV-->

<!--AV-->

ប្រទេស​ហ្វីលីពីន​ នៅ​ថ្ងៃ​អង្គារ​នេះ ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ ​ដោយ​លោក​ប្រធានាធិបតី​ អាគីណូ ​បាន​អំពាវនាវ​ឲ្យ​រដ្ឋ​ដែល​ជា​សមាជិក​អាស៊ាន​ទាំង​អស់​ ត្រូវ​តែ​មាន​ជំហរ​រួម​ស្តីពី​ក្រមនីតិប្រតិបត្តិ ​មុន​នឹង​ប្រជុំ​ជាមួយ​នឹង​ប្រទេស​ចិន ​ដើម្បី​រៀបចំ​ឯកសារ​ផ្លូវច្បាប់​សម្រាប់​ជា​មគ្គុទេសក៍​ដល់​ប្រទេស​ដែល​មាន​ជម្លោះ​នៃ​ដែន​សមុទ្រ​ភាគ​ខាង​លិច​នៃ​ប្រទេស​ហ្វីលីពីន។

លោក ​Albert Del Rosario ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ហ្វីលីពីន​ បាន​ថ្លែង​ប្រាប់​ក្រុម​អ្នកកាសែត​នៅ​ឯ​វិមាន​សន្តិភាព​ថា ​ប្រទេស​អាស៊ាន​ទាំង​អស់​បាន​យល់ព្រម​ដាក់​ក្រមប្រតិបត្តិ​ ឬ COC​ ដ៏​មាន​សារៈ សំខាន់​រួច​រាល់​ហើយ ​ហើយ​រំពឹង​ថា ​កិច្ចការ​នេះ​នឹង​ដំណើរការ​ទៅ​បាន​យ៉ាង​ល្អ ​ដើម្បី​ឲ្យ​ប្រទេស​ចិន​មក​ជួប​ប្រជុំ​ស្តីពី​បញ្ហា​សមុទ្រ​ចិន​ភាគ​ខាង​ត្បូង។

«យើង​ឆ្លៀត​យក​ឱកាស​នេះ​ត្រឡប់​ទៅ​ក្នុង​កិច្ចការ​ជាមួយ​អាស៊ាន។ ​វា​ពិត​ថា​ នេះ​គឺ​ជា​សកម្មភាព​អស្ថេរភាព​ ដោយ​គ្មាន​ការ​ស្វែង​រក​នូវ​ចំណុច​កណ្តាល​ណាមួយ។ ​ដូច្នេះ ​យើង​អាច​និយាយ​បាន​ថា​ យើង​ត្រូវ​តែ​អញ្ជើញ​ខាង​ភាគី​ប្រទេស​ចិន។ ​ក៏ប៉ុន្តែ​កិច្ចការ​នេះ​អាច​នឹង​ធ្វើ​ទៅ​បាន​ បន្ទាប់​ពី​មាន​ការ​យល់ព្រម​ពី COC»។

លោក ​Marty M. Natalegawa ​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ឥណ្ឌូនេស៊ី​ បាន​មាន​ប្រសាសន៍​ថា​ នៅ​ថ្ងៃ​ពុធ​ស្អែក​នេះ ​អាស៊ាន​នឹង​ពិភាក្សា​គ្នា​បន្ថែមទៀត​អំពី​បញ្ហា​សមុទ្រ​ចិន​ភាគ​ខាង​ត្បូង។

មុន​កិច្ចប្រជុំ​កំពូល​អាស៊ាន​មក​ដល់​ មន្ត្រី​រដ្ឋាភិបាល​ជាន់​ខ្ពស់​កម្ពុជា​បាន​បញ្ជាក់​រួច​មក​ហើយ​ថា​ ជំហរ​កម្ពុជា​ នឹង​មិន​ដាក់​របៀប​វារៈ​នៃ​ដែន​សមុទ្រ​ចិន​ខាង​ត្បូង​ចូល​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ទេ។​ ក៏ប៉ុន្តែ​ដោយសារ​តែ​មាន​ការ​គាប​សង្កត់​ពី​បណ្តា​ប្រទេស​អាស៊ាន​មួយ​ចំនួន​ ទើប​កម្ពុជា​សម្រេច​ដាក់​របៀបវារៈ​នេះ​ទៅ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន។

លោកស្រី ​សឿ រដ្ឋចាវី ​រដ្ឋលេខាធិការ​ក្រសួង​ការបរទេស​កម្ពុជា ​បាន​បញ្ជាក់​ថា​ មិន​មែន​ជា​ការ​ដាក់​សម្ពាធ​ ទើប​កម្ពុជា​ដាក់​របៀប​វារៈ​នៃ​ដែន​សមុទ្រចិន​ភាគ​ខាង​ត្បូង​ ចូល​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​នោះ​ទេ។

«ឥត​មាន​សម្ពាធ​ពី​ខាង​ណា​ទេ។ ​យើង​ជា​ប្រធាន ​យើង​ត្រូវ​តែ​ដាក់។​ ជា​រឿង​ធម្មតា។​ ឥត​មាន​សម្ពាធ​ពី​ខាង​ណា​ទេ ​ព្រោះ​យើង​ក៏​ជា​ភាគី​នៃ​សេចក្តី​ថ្លែងការណ៍​ហ្នឹង​ដែរ។ ​ដូច្នេះ​ សំខាន់​គឺ​ថ្នាក់​ដឹកនាំ​ទាំង​អស់​បាន​ឯកភាព​គ្នា​ថា​ ​ត្រូវតែ​អនុវត្ត​សេចក្តី​ថ្លែងការណ៍​ហ្នឹង​ឲ្យ​មាន​ប្រសិទ្ធិភាព។ ​ដូច្នេះ ​វា​ត្រូវតែ​មាន​លើក​យក​មក​ពិភាក្សា ​ថា​ធ្វើ​យ៉ាងម៉េច​ដើម្បី​យើង​អនុវត្ត​ការ​តាក់តែង​ឲ្យ​មាន​ប្រសិទ្ធិភាព»។

លោក​ឈាង ​វណ្ណារិទ្ធិ​ នាយក​វិទ្យាស្ថានខ្មែរ​សម្រាប់​កិច្ចសហប្រតិបត្តិការ ​និង​សន្តិភាព​ បាន​មាន​ប្រសាសន៍​ថា​ បញ្ហា​សមុទ្រចិន​ភាគ​ខាង​ត្បូង​ជា​បញ្ហា​ដ៏​សំខាន់​មួយ​ ដែល​ទាមទារ​ឲ្យ​បណ្តា​ប្រទេស​ ដែល​ជា​សមាជិក​អាស៊ាន​ទាំង​អស់​ ត្រូវ​តែ​ពិភាក្សា​ស្វែងរក​ដំណោះស្រាយ​ ដោយ​មិន​អាច​ជៀសវាង​បាន។

ដែន​សមុទ្រ​ចិន​ភាគ​ខាងត្បូង​ មាន​ព្រំប្រទល់​ជាប់​នឹង​ប្រទេស​ចំនួន​បួន ​ក្នុង​តំបន់​អាស៊ាន ​ដែល​រួមមាន​ប្រទេស​ហ្វីលីពីន ​ម៉ាឡេស៊ី ​វៀតណាម ​និង​ប្រទេស​ប្រ៊ុយណេ។ ​តំបន់​សមុទ្រ​ចិន​ភាគ​ខាង​ត្បូង ​គឺ​ជា​តំបន់​ដ៏​មាន​សក្តានុពល​ខាង​ផ្នែក​ធនធានរ៉ែ ​ឧស្ម័ន ​និង​ ត្រី៕

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!