Koh Santipheap Daily

Koh Santipheap Daily


តារា​តឺ​ន្នីស​រុស្ស៊ី​នាង​សា​រ៉ា​ប៉ូ​វ៉ា​ចុះ​កិច្ច​​​សន្យា​3​ឆ្នាំ​ជា​មួយ​ក្រុម​ហ៊ុន​Samsung

Posted: 03 Apr 2012 12:52 AM PDT

កីឡាការិនី​​រុស្ស៊ី​ម៉ា​រី​យ៉ា សារ៉ា​ប៉ូ​វ៉ា​​​​
ម៉ា​​រី​​យ៉ា សា​រ៉ា​​ប៉ូ​​​វ៉ា​កីឡា​កា​រិ​នី​​តឺ​ន្នីស​​លំ​ដាប់​​ទី​​២​​ពិភព​លោក​ បើ​​តាម​​ការ​​ឱ្យ​​ដឹង​​ពី​​ភ្នាក់​​ងារ​​របស់​​នាង​​ថា​បាន​​ចុះ​​ហត្ថ​​លេ​ខា​​លើ​​កិច្ច​​​សន្យា​​​ភាព​​ជា​​ដៃ​​គូ​​មួយ​​មាន​​រយៈ​​ពេល​​៣​​ឆ្នាំ​ជា​​មួយ​​​ក្រុម​​ហ៊ុន​ Samsun Electronics Co។

​៩៨​គ្រួសារ​ដែល​រង​គ្រោះ​ដោយ​ខ្យល់​ព្យុះ​​ទទួល​អំណោយ​​ពី​សប្បុរស​ជន​

Posted: 03 Apr 2012 12:43 AM PDT

ប្រជា​ពលរដ្ឋ​បាន​នាំ​គ្នា​ទទួល​យក​អំណោយ​
ក្រុង​ប៉ោយប៉ែត​ ៖ ​គ្រួសារ​រងគ្រោះ​​ទាំង​៩៨​គ្រួសារ ដោយ​សារ​ខ្យល់​ព្យុះ​ពេល​ភ្លៀង​​កក់​ខែ​​​មួយ​មេ​យ៉ាង​ធំ​បង្ក​ឱ្យ​ផ្ទះ​សម្បែង​​​ចំនួន​៩៨​ខ្នង ខ្លះ​ប៉ើង​ដំបូល និង​​ខ្លះ​ដួល​រលំ​កាលពីយប់​ថ្ងៃទី​៣០ ​មីនា ២០១២ ​​​បាន​ទទួល​អំណោយ​​ពី​សប្បុរស​ជន​។ ការ​ចែក​អំណោយ​​ដល់​​គ្រួសារ​រងគ្រោះ​ខាងលើ​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃទី​២ មេសា ​ដែល​អំណោយ​​នេះ​បាន​ពី​សប្បុរស​ជន​តាម​រយៈ​សាលា​ក្រុង​ប៉ោយ​ប៉ែត ។ ​

​សម្ប​ទាន​ដី​សង្គម​កិច្ច​​ខេត្ត​ពោធិ៍​សាត់ បាន​​កសាងផ្លូវ​ សាលា​រៀន​​ អណ្តូង​ទឹក ​និង​ផ្ទះ​ព្រោង​ព្រាត

Posted: 03 Apr 2012 12:39 AM PDT

ដី​សម្បទាន​ដែល​សង្គម​កិច្ច​បាន​កសាង
ខេត្ត​ពោធិ៍​សាត់​ ៖ ​បន្ទាប់​ពី​ប្រគល់​ផ្ទះ​​​របស់​សាខា​កាក​បាទ​ក្រហម​កម្ពុជា​ ខេត្ត​ជូន​ប្រជា​ជន​ទី​​ទ័ល​ក្រ​​៤​គ្រួសារ​នៅ​ឃុំ​សន្ទ្រែ ​ស្រុក​ភ្នំ​ក្រវាញ រួច​មក នៅ​រសៀល​ថ្ងៃទី​២​ មេសា ២០១២ ​លោក​ខូយ សុខា អភិ​បាល​​ខេត្ត​ពោធិ៍​សាត់, លោក​​សួន រិន​ឌី ​អភិ​បាល​​រង​ខេត្ត, លោក​​ចេង ឡៃ ប្រធាន​មន្ទីរ​រៀបចំ​ដែន​ដី​នគរូប​នីយ​កម្ម​​សំណង់​ និង​​សុរិយោ​ដី និងលោក​ឧត្តម​សេនីយ៍​ត្រី សារុន ​ចាន់​ធី ស្នងការ​នគរបាល​ខេត្ត​​បាន​ចុះ​ទៅ​ពិនិត្យ​

​កាត់​ទោស​មេ​ចោរ​ប្លន់​បាញ់​ស្ត្រីអាជីវ​ករ​លក់​មាស-​ប្តូរ​ប្រាក់​​នៅចោមចៅ​ដាក់​គុក​អស់​មួយ​ជីវិត​

Posted: 03 Apr 2012 12:29 AM PDT

ទិដ្ឋ​ភាព​​ភ្ញាក់​ផ្អើល​នៅ​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ ​ចោរ​ប្លន់​​ដៃ​ឆៅ​បាញ់​សម្លាប់​​មនុស្សគ្មាន​មេត្តា​​ឈ្មោះ​ឡាយ វ​ណ្ណៈ ហៅ​ខ្លឹង ឬ​ហៅ​អាឥណ្ឌា ​ត្រូវ​បាន​តុលា​ការ​​ប្រកាស​សម្រេច​ទោស​​​ឱ្យ​ជាប់​ពន្ធនាគារអស់​​មួយ​ជីវិត​​កាលពី​ព្រឹកថ្ងៃ​ទី​៣​ មេសា ​២០១២ នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​​​និង​តម្រូវ​ឱ្យ​​សង​ជំងឺ​ចិត្ត​ដល់​ជន​រងគ្រោះ​៦ម៉ឺន​ដុល្លារ​​អាមេរិក​ដែល​កាត់​ទោស​​នេះ​​ធ្វើ​ឱ្យ​​មហា​ជន​គិតថា ជា​ការ​ស័ក្តិ​សម​ចំពោះ​ទង្វើ​​ឃោ​រ​ឃៅ​របស់​ជន​នេះ ។

ស្ត្រី​អង់​គ្លេស​មាន​អាការ​ភ័យ​ខ្លាច​លើ​ចំណី​អាហារ​ទទួល​ទាន​តែ​ភីហ្សា​មួយ​មុខក្នុង​រយៈ​ពេល​​8​ឆ្នាំ

Posted: 03 Apr 2012 12:15 AM PDT

ស្ត្រី​ទទួល​ទានភីហ្សា
ទី​ភ្នាក់​​ងារ​ព័ត៌​មាន​បរទេស​ កាល​ពី​ថ្ងៃទី​៣០ មីនា ផ្សាយ​ថា នាង​សូហ្វីរ៉េ អាយុ​១៩ឆ្នាំ មក​ពី​ទី​ក្រុង​វ្រេក​ហេម ប្រទេស​អង់​គ្លេស មិន​បា​ន​ទទួល​ទាន​អាហារ​សាមញ្ញ​តាំង​ពី​អាយុ​២ឆ្នាំ ​ព្រោះ​មាន​វីរុស​ក្នុង​ក្រពះ និង​ក្រោយ​មក​នៅ​ពេល​អាយុ​បាន​១១​ឆ្នាំ ​នាង​​ទទួល​ទានបាន​​ត្រឹម​តែ​ភីហ្សា​មួយ​មុខ ​ព្រោះ​​អាហារ​​​ផ្សេង​​រមែង​ធ្វើ​ឱ្យ​នាង​ចង់​ក្អួត​​ចង្អោរ ។

បញ្ចប់​ការ​ប្រកួតកីឡា​វាយ​កូន​ឃ្លី​លើ​តុ​របស់​ក្លឹប​ទួល​ស្វាយ​ព្រៃ​ថ្មី

Posted: 02 Apr 2012 11:56 PM PDT

រាជធានី​ភ្នំពេញ ៖​​ ព្រឹត្តិ​ការណ៍​នៃ​ការ​ប្រកួត​កីឡា​វាយ​កូន​ឃ្លី​លើ​តុ​ដណ្តើម​ពាន​រង្វាន់​ក្លឹប​ទួល​ស្វាយ​ព្រៃ​លើក​ទី១​បាន​បញ្ចប់​ទៅ​ដោយ​ជោគ​ជ័យ​កាល​ពី​ថ្ងៃទី​១ មេសា ​។ ការ​ប្រកួត​នេះ ធ្វើ​ឡើង​នៅ​ក្លឹប​ទួល​ស្វាយ​ព្រៃ​ ដែល​ស្ថិត​ក្នុង​សង្កាត់​បឹង​កក់​ទី​​២ ខណ្ឌ​ទួល​គោក មាន​រយៈ​ពេល​៣​ថ្ងៃ​ចាប់ផ្តើម​​ពី​ថ្ងៃ​ទី​៣០​ មីនា មក​ ។

អង្គ​ការភាព​​ញញឹម​នៃ​កុមា​​​រ​ត្រៀម​​ធ្វើ​កម្ម​វិធី​សប្បុរស​​ធម៌​ជួយ​កុមារ​​

Posted: 02 Apr 2012 11:51 PM PDT

ទិដ្ឋ​ភាព​ក្នុង​កម្ម​វិធី​
រាជ​ធានី​ភ្នំពេញ​ ៖ អង្គការ​ភាព​ញញឹម​នៃ​កុមារ​​​ត្រៀម​រៀប​ចំ​ធ្វើ​កម្ម​វិធី​​សប្បុ​រស​ធម៌​មួយ​ដើម្បី​ប្រមូល​​ថវិកា​យក​ទៅ​ជួយ​​​ឧបត្ថ​ម្ភ​​ដល់​ការ​​បណ្តុះ​បណ្តាល​​​វិជ្ជា​ជី​វៈ​សម្រាប់​​សិស្ស​ក្រី​ក្រនៃ​អង្គ​ការ​​ភាព​ញញឹម​នៃ​​​​កុមារ​​​​ ។

​រត់​ស៊ីក្លូ​សន្សំ​លុយ​ទិញ​បាន​អាទុកៗ​​ជិះ​​ទៅ​​បុក​គូទ​កាមរី​​លុត​ជង្គង់​សំពះ​សុំ​រួច​ខ្លួន​

Posted: 02 Apr 2012 11:47 PM PDT

ទិដ្ឋ​ភាព​នៅ​កន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ​បុរស​ម្នាក់​ឈ្មោះ​​ប៊ន ​បូរ៉ា អាយុ​២៥​​ឆ្នាំ ​រត់​ម៉ូតូ​​ទុកៗ​ ទើប​នឹង​ទិញ​បាន​​ប៉ុន្មាន​ថ្ងៃ​ក៏​ជិះ​ទៅ​បុក​គូទ​​រថយន្ត​កាមរី​ហាយ​​ប្រ៊ីត ពណ៌ស្ករ បណ្តាល​ឱ្យ​របក​ថ្នាំ និង​បែក​កង់​រថយន្ត​ខាង​ក្រោយ​ផ្នែក​ខាងស្តាំ ខណៈ​​​រថយន្ត​កំពុង​ឈប់​ត្រង់​ភ្លើង​ស្តុប​នៅ​ចំណុច​​ស្តុប​​មេភ្លើង ស្ថិត​ក្នុង​សង្កាត់​បឹង​កេង​កង​ទី៣ ខណ្ឌ​ចំការមន កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​២ មេសា ២០១២ ។

ម្ចាស់​​ចាក់​សោ​ផ្ទះ​​ទៅ​សែន​ផ្នូរ​ចោរ​គាស់​សោរើ​កកាយ​យក​គ្រឿង​អលង្ការ​ហ្មត់​

Posted: 02 Apr 2012 11:38 PM PDT

ទិដ្ឋ​ភាព​នៅ​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ ​លំនៅ​ឋាន​មន្ត្រី​យោធា​ម្នាក់​ត្រូវ​ក្រុម​ចោរ​គាស់​ទ្វារ​ឆ្កឹះ​សោ​សូឡិច​​ចូល​​រើ​កកាយ​​យក​ប្រាក់ និង​​គ្រឿង​អលង្ការ​ហ្មត់​​សរុប​ជា​ទឹក​ប្រាក់​អស់​ជាង​២​ម៉ឺន​ដុល្លារ ខណៈ​​ដែល​ម្ចាស់​ចាក់​សោ​ផ្ទះ ហើយ​នាំគ្នា​ទៅ​សែន​ផ្នូរ​ជីដូន​ជីតា​នៅ​ស្រុក​កោះ​សូទិន ខេត្ត​កំពង់ចាម បង្ក​ឱ្យ​មាន​ការភ្ញាក់​​​​ផ្អើល កាលពី​វេលា​ម៉ោង​៥​ព្រឹក​​ថ្ងៃ​ទី​៣ មេសា ។

ខណ្ឌ​​ពោធិ៍​​សែន​ជ័យ​​​បូក​សរុប​​​លទ្ធ​ផល​​​​ការងារ​​ឆ្នាំ​​​2011 និង​​​ទិស​ដៅ​​ឆ្នាំ​​2012

Posted: 02 Apr 2012 11:36 PM PDT

ទិដ្ឋ​ភាព​ក្នុង​ពិធី
រាជ​ធានី​ភ្នំពេញ​​ ៖ លោក​គិត សុផា ​អភិ​​បាល​​​ខណ្ឌ​ពោធិ៍​សែន​ជ័យ​​​ បាន​​​ណែ​នាំ​​​ឱ្យ​​លោក​ចៅសង្កាត់​​​ លោ​​កមេ​ភូមិ​​​ទាំង​អស់​​ត្រូវ​ផ្សព្វ​ផ្សាយ​​​ ដល់​​ប្រជា​ពលរដ្ឋ​​​របស់​ខ្លួន​​​ឱ្យ​​​ណែនាំ​​​កូន​​ចៅ​​​​​​​​ជា​យុវវ័យ​ទាំង​អស់​​​គោរព​​​តាម​គន្លង​​​ប្រពៃ​ណី​​​ខ្មែរ​​​ កុំ​ឱ្យ​​​​ដើ​រលេង​​​រហេត​រហូត​​​ មាន​ស្នេហា​​​តាមទី​​​កន្លែង​​​​ស្ងាត់​​​ តាម​វាល​ស្រែ​​​ពេល​យប់​​ងងឹត​​​នាំ​មានគ្រោះ​ថ្នាក់​​​

ប្រតិភូ​ធុរកិច្ច​​បារាំង​ជួបពិភាក្សា​​ស្វែង​យល់ជុំ​វិញ​ការ​​​​បណ្តាក់ទុន​​នៅ​កម្ពុជា

Posted: 02 Apr 2012 11:32 PM PDT

​​លោក​ឧបនាយករដ្ឋមន្ត្រី​​​សុខ អាន ជា​អធិបតី​ក្នុងពិធី
រាជធានីភ្នំពេញ ៖ ក្នុង​ជំនួប​​​ពិភាក្សា​ការ​ងារ​​​ជាមួយ​លោក​ឧបនាយករដ្ឋមន្ត្រីសុខ អាន​​ ​រដ្ឋមន្ត្រី​​​ទទួល​បន្ទុក​​​ទីស្តីការ​​គណៈរដ្ឋមន្ត្រី​​ នាព្រឹក​​​ថ្ងៃទី​២ មេសា ​​ឆ្នាំ២០១២ នៅទី​ស្តីការ​គណៈ​រដ្ឋ​ ​​មន្ត្រី​ ប្រធាន​ប្រតិភូ​​បារាំង​ដឹកនាំ​ដោយ​លោក​ Federic SANCHEZ ​​បាន​មាន​ប្រសាសន៍​​​​​ថា ​ដោយ​​មើល​ឃើញកម្ពុជា​​មាន​សន្តិភាព​ ស្ថិរភាព​ ​សន្តិសុខ​

ពល​ករ​នាំ​គ្នា​ពង្រាយ​សំរាម​នៅ​រង្វង់​មូល​ច្រក​ទ្វារ​ប៉ោយ​ប៉ែត

Posted: 02 Apr 2012 11:30 PM PDT

ក្រុង​ប៉ោយ​ប៉ែត ៖ អាច​ជា​ទម្លាប់​ ឬ​មក​ពី​ខ្វះ​ការ​យល់​ដឹង​ផ្នែក​អនា​ម័យ​ ទើប​ធ្វើ​ឱ្យ​ពលករ​របស់ក្រុម​ហ៊ុន​មួយ​ចំនួន​មុន​ពេល​ចូល​ទៅ​ប្រទេស​ថៃ​បាន​នាំ​គ្នា​ចោល​​សម្បក​កញ្ចប់​បាយ​នៅ​លើ​រង្វង់​មូល​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​បែត ដែល​ជា​ហេតុ​បង្ក​ឱ្យ​បាត់​បង់​សោភ័ណ​ភាព​ច្រក​ទ្វារ​ទេស​ចរណ៍​ដ៏​សំខាន់​មួយ​នេះ ។

ក្នុង​ចំណោម​100​នាក់​មក​ពិនិត្យ​ក្រពះ​មាន​48នាក់​មាន​មេរោគ

Posted: 02 Apr 2012 11:26 PM PDT

រាជធានី​ភ្នំពេញ ៖​​ ក្នុង​ពិធី​ការ​ពារ​និក្ខេប​បទ​ថ្នាក់​េវជ្ជ​បណ្ឌិត​របស់​លោក​ឈុត សិរីវឌ្ឍនា ដែល​បាន​ធ្វើ​ឡើង​នៅ​សាកល​វិទ្យា​ល័យ​វិទ្យា​សាស្ត្រ​សុខា​ភិបាល​ កាល​ពី​ថ្ងៃ​ទី​២៩ មីនា កន្លង​​មក​នេះ លោក​បាន​ឱ្យ​ដឹង​ថា ក្នុង​ចំណោម​អ្នក​ឈឺក្រពះ​១០០​នាក់​ដែល​​​ទៅ​ឆ្លុះ​ក្រពះ ហើយ​បាន​ច្រឹប​សាច់​យក​ទៅ​ធ្វើ​តេស្ត​ដើម្បី​រក​មើល​មេរោគ​ គឺ​មាន​៤៨​នាក់​

នាគ​​អឺរ៉ុប​​​ និង​​​ការយល​់​​​​ពី​​​នាគ​​របស់​​​ជន​​ជាតិ​​​អឺរ៉ុប​​

Posted: 02 Apr 2012 11:24 PM PDT

ទេវ​​កថា​​​អាស៊ី​​​​លើក​តម្កើង​​​​​នាគ​​ជាសត្វ​​​ទេព​​ រូប​រាង​​ស្រដៀង​​ពស់​​​តែ​​ស្អាត​​ចែង​ចាំង​​​​ និង​មាន​​ប្ញទ្ធានុ​ភាព​​​ខ្លាំង​ក្លា​​​ មាន​លក្ខ​​ណ​​​​​​​សម្បត្តិ​​​ថ្លៃ​ថ្នូ​​រ​​គួរ​ឱ្យ​​​គោរព​​ តែង​ជួយ​​​មនុស្ស​​​លោក។ ចំណែក​​​ទេវ​កថា​​អឺរ៉ុប​​វិញ​​​​​​ចាត់​ទុក​​​នាគ​​​​ជា​​សត្វ​​​មហា​​​ចង្រៃ​​​គួរ​​ឱ្យ​​ស្អប់​​ខ្ពើម​​​ ព្រោះ​​​វា​លោភ​លន់​​​គ្មាន​ព្រំ​ដែន​ ក្រឡិច​​ក្រឡុច​​ សាហាវ​​​យង់​​​ឃ្នង តែ​​​ចេះ​ស្តាប់​គ្រប់​ភាសា​មនុស្ស​​ ។ឮ

រថយន្ត​ហ៊ី​ណូ​​ដឹក​ស្រូវ​​​វាក់​ជាមួយ​​គោ​យន្ត​ច្នៃ​​គេច​ធ្លាក់​​​ផ្លូវ​ប្រះ​ខ្លួន​ដេកផ្ងារ​ចង្គ្រាង​ស្លាប់​ម្នាក់

Posted: 02 Apr 2012 11:17 PM PDT

រថយន្ត​ហ៊ី​ណូ​​ដឹក​ស្រូវ
ខេត្តបន្ទាយមានជ័យ ៖ ​​មាន​ហេតុ​ការណ៍​គួរ​ឱ្យភ្ញាក់ផ្អើល​​​​ទាំងព្រលឹម​​​ស្រាងៗ​ថ្ងៃទី២ មេសា ​​២០១២ ​​លើ​ផ្លូវ​ជាតិ​លេខ៦ ​​ចន្លោះ​​បង្គោល​​ភ្លើង​លេខ០៤៤៩ និងលេខ​០៥០០ ចម្ងាយ​២០០ម៉ែត្រ ពី​ភូមិ​​រំដួល​​ ឃុំ​ភ្នំ​លៀប ​​ស្រុក​​ព្រះនេត្រព្រះ ​​ដោយឧប្បត្តិហេតុគ្រោះ​ថ្នាក់​​​ចរាចរ​ណ៍ ​​រវា​ង​រថយន្ត​​ម៉ាក​ហ៊ីណូ​​​​​ដឹកស្រូវ ​គេច​ គោ​យន្ត​ច្នៃដឹកស្រូវ​​​ដូចគ្នា ​

ឆ្នាំរោងនេះ និយាយរឿងនាគនៅ ឥណ្ឌូ​ណេស៊ី

Posted: 02 Apr 2012 11:13 PM PDT

នាគ​ដែលលើក​មក​និយាយ​ពេលនេះ គឺ​នាគ​កូម៉ូដូ (Komodo) ​មាន​តែ​នៅ​ប្រទេស​ឥណ្ឌូណេ​ស៊ី​ប៉ុណ្ណោះ មិន​ទាន់​មាន​​កន្លែង​ណាទៀត​លើផែន​ដីនេះ​មានឡើយ។ ព្រោះ​តែ​ដូច្នេះ​ ទើ​បនាគ​កូម៉ូដូ​ ត្រូវ​បាន​ជ្រើស​យក​ជានិមិត្ត​រូប​ស៊ី​ហ្គេម​ទី​២៦ (SEA Games 26)​​ដែល​ទើបតែ​កន្លង​ផុត​ទៅ​​ ថ្មីៗនៅ​ប្រទេស​ឥណ្ឌូណេស៊ី​ ។ ក្នុង​រយៈ​ពេល​ប្រកួត​កីឡា​

សម្តេច​តេជោ​ ហ៊ុន សែន អញ្ជើញ​​​បើក​កិច្ច​​ប្រជុំ​កំពូល​​អាស៊ាន​​នឹង​ត្រូវ​​ចុះហត្ថ​លេខា​​​​ឯកសារ​ជាច្រើន

Posted: 02 Apr 2012 11:11 PM PDT

រាជធានីភ្នំពេញ ៖ ​នៅវិមាន​សន្តិភាពនា​ព្រឹកថ្ងៃទី៣ មេសា នេះ កិច្ចប្រជុំកំពូលអាស៊ាន​លើកទី២០ បានផ្តើមប្រារព្ធបើកជាផ្លូវការហើយ ក្រោមការ​ដឹកនាំកិច្ចប្រជុំដោយ​សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែនក្នុងនាមជាប្រធានប្តូរវេន​អាស៊ាន​ឆ្នាំ២០១២នេះ និងមានការអញ្ជើញចូលរួមពី​បណ្តាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃប្រទេស​ជា​សមាជិក​

​បុរស​ជន​ជាតិ​ថៃ​ម្នាក់​ធ្វើ​អត្ត​ឃាត​លោត​ពី​លើ​អគារ​កាស៊ីណូ​

Posted: 02 Apr 2012 11:07 PM PDT

ទិដ្ឋ​ភាព​នៅ​កន្លែង​កើតហេតុ
ក្រុង​ប៉ោយប៉ែត ៖ ​បុរស​ជន​ជាតិ​ថៃ​ម្នាក់​បាន​ស្លាប់​​ កាលពី​វេលា​ម៉ោង​២​នាទី​​រំលង​អធ្រាត្រ​​​ឈាន​ចូល​ថ្ងៃទី​៣ មីនា ២០១២ ​នៅ​កាស៊ីណូ​ត្រូ​ពី​កាណា ក្នុង​ភូមិ​ក្បាល​ស្ពាន​១ សង្កាត់​​​ប៉ោយ​ប៉ែត ក្រុង​ប៉ោយប៉ែត ដែល​សមត្ថ​កិច្ច​ប្រាប់​ថា ​ការស្លាប់​របស់​បុរស​ជន​ជាតិ​ថៃ ​​នេះ​ ​ដោយ​សារ​លោ​ត​ពី​លើ​អគារ​កាស៊ីណូ​​ជាន់​ទី​៥ សង្ស័យ​ចាញ់​ល្បែង ។ ​

អ្នកស្រី​ ឃី សាខន​ អ្នក​សិល្បៈ​ចម្រុះ​-សម័យ​-បុរាណ​ចៅ​តាឃី​

Posted: 02 Apr 2012 10:54 PM PDT

អ្នកស្រី​ ឃី សាខន​
រាជធានី​ភ្នំពេញ ៖ បច្ចុប្បន​្ន​​គេ​សង្កេត​ឃើញ​ថា មាន​សិល្បករ​ សិល្បការិនី​សម័យ​-​បុរាណ​​​​ជាច្រើន​ដែល​ដុះ​ចេញ​ពី​ខេត្ត​តាកែវ​ភាគ​ច្រើន​បាន​បន្តវេន​ពីវង្ស​ត្រកូលតាំង​ពី​ជីតា​រហូត​​​ដល់​ចៅ​ ចៅ​ទួត​។ ជាពិសេស​នោះ​អ្នក​ល្ខោន​យី​​​​​​កេ​​​​​តែ​ម្តង​ ជាក់​ស្តែង​ដូច​ជាអ្នក​ស្រី ឃី​ សាខន​ ក្នុងវ័យ​៤៣​ឆ្នាំ​ មាន​ស្រុក​កំណើត​​នៅ​ភូមិ​សំរោង​ ឃុំ​បឹង​ក្រាំង​ ស្រុក​សំរោង​ ខេត្ត​តាកែវ​ ដែល​មាន​ឪពុក​ឈ្មោះ យុង សារឿន​ ម្តាយ​ឈ្មោះ ឃី មុំ​

តម្លៃ​អចលន​ទ្រព្យ​សិង្ហ​បុរី​ធ្លាក់​ចុះ​ក្នុង​ត្រី​មាស​ទី១​ក្នុង​រយៈ​ពេល​៣​ឆ្នាំ

Posted: 02 Apr 2012 10:52 PM PDT

តម្លៃ​អចលន​ទ្រព្យ​ឯក​ជន​សិង្ហ​បុរី​ធ្លាក់​ចុះ​ក្នុង​ត្រី​មាស​ទី​១ ក្នុង​រយៈ​​ពេល​៣​ឆ្នាំ​មក​នេះ ស្រប​ពេល​រដ្ឋា​ភិបាល​មាន​វិធាន​ការ​បញ្ចុះ​កម្តៅ​ទីផ្សារ​អចលន​ទ្រព្យ​ដែល​កំពុង​ចាប់​ផ្តើម​ចេញ​រោគ​សញ្ញា ។

​ផ្សារ​ហ៊ុន​អាស៊ី​កើន​ឡើង​ច្រើន​ស្រប​ពេល​រោង​ចក្រ​​ក្នុង​ប្រទេស​ចិន​កើន​ឡើង​ដែរ

Posted: 02 Apr 2012 10:50 PM PDT

ផ្សារ​ហ៊ុន​អាស៊ី​កើន​ឡើង​​កាល​ពី​ថ្ងៃ​ចន្ទ ​បន្ទាប់​ពី​ការ​ស្ទង់​មតិ​​ក្នុង​ប្រទេស​ចិន​បង្ហាញ​ថា រោង​ចក្រ​ក្នុង​ប្រទេស​មហា​អំណាច​សេដ្ឋ​កិច្ច​លេខ​២​កើន​ឡើង​ការ​ផលិត​​ក្នុង​រយៈ​ពេល​៤​ខែ​ជាប់​ៗ​គ្នា ។

សភាហុងគ្រី​​​​​យល់​​​ព្រម​​​ឱ្យ​ប្រធានាធិបតី​​​​លាលែង​ចេញពី​តំណែង​

Posted: 02 Apr 2012 10:47 PM PDT

ប្រធានាធិបតី​​ហុងគ្រី​​​ដែលលាលែង​
សភា​​ហុងគ្រី​កាលពី​ថ្ងៃទី​២មេសា​ បាន​យល់​​ព្រម​​​ឱ្យ​ប្រធានាធិបតី​​​លាលែង​​ចេញពី​​តំណែង​​​​តាម​​រយៈ​​ការ​បោះឆ្នោត​​ដែល​មាន​​​សំឡេង​យល់​ព្រម​៣៣៨​​​សំឡេង​ប្រឆាំង៥​​​​​ និង​​​៦​សំឡេង​​អនុប្បវាទ ។

លោក​អាណាន់​​​ស្នើ​​ថ្ងៃ​​10មេសា​​​​ជា​ថ្ងៃ​​កំណត់​​​ចុង​ក្រោយ​​​សម្រាប់​​​អនុវត្ត​​​ផែន​ការ​​សន្តិភាព​នៅស៊ីរី

Posted: 02 Apr 2012 10:45 PM PDT

បណ្តា​អ្នក​ការទូត​​រាយ​​ការណ៍​​ថា លោក​​កូហ្វី​ អាណាន់​​កាលពី​ថ្ងៃទី​​២​ មេសា ​បាន​ស្នើ​​​ដល់​ក្រុម​​​ប្រឹក្សា​​សន្តិសុខអ.ស.ប​ ​កំណត់​​យក​ថ្ងៃទី​​​១០ មេសា ​ជាថ្ងៃ​ចុង​ក្រោយ​​​សម្រាប់​​​ការ​​អនុវត្ត​មួយ​ផ្នែក​​​​​​​នៃផែន​ការ​សន្តិភាព​​របស់​លោក​​សម្រាប់​​​​ស៊ីរី។​

ចំណាប់​ខ្មាំង​​​​​​​10នាក់​ត្រូវ​​​​បាន​ពួក​​ឧទ្ទាម​​​FARCដោះ​លែង​​ដូចការ​​​សន្យា

Posted: 02 Apr 2012 10:42 PM PDT

​ឧទ្ធម្ភាគ​ចក្រ​​​កាក​បាទ​ក្រហម​​ទៅ​ដឹក​ចំណាប់​​​ខ្មាំង​​ចេញពី​​ព្រៃ​
​ចំណាប់​ខ្មាំង​​​​កូឡុំ​ប៊ី​​​១០​នាក់​ ដែល​ត្រូវ​​ពួកឧទ្ទាម​​​​​នៃកង​កម្លាំង​​​បដិវត្តន៍កូឡុំ​ប៊ី​​ FARC ​ដោះ​លែង​​កាលពី​​ថ្ងៃទី​២មេសា ​​ត្រូវបាន​ឧទ្ធម្ភាគ​ចក្រ​​​​របស់​​កាក​បាទ​ក្រហម​​អន្តរជាតិ​​ CICR នាំយក​​​ចេញ​ពី​​​ព្រៃ​ហើយ ។

អ៊ីរ៉ាក់​​ទាម​ទារ​បញ្ជូន​ខ្លួន​អនុ​ប្រធានា​ធិបតី​ដែល​រត់​គេច​ទៅ​កាតា

Posted: 02 Apr 2012 10:35 PM PDT

អនុ​ប្រធានា​ធិបតី​អ៊ីរ៉ាក់​
ឧប​នាយក​រដ្ឋ​មន្ត្រី​អ៊ីរ៉ាក់​លោក​ហ៊ូសេន ចាហ៍​រី​ស្តា​នី​ ថ្លែង​កាល​ពី​ថ្ងៃ​ទី​២ មេសា ថា អ៊ីរ៉ាក់​យល់​ថា ជាការ​មិន​អាច​ទទួល​យក​បាន​ដែល​ប្រទេស​កាតា​ទទួល​នៅ​ក្នុង​ទឹក​ដី​របស់​ខ្លួន​នូវ​អនុ​ប្រធានា​ធិបតី​អ៊ីរ៉ាក់​ លោក​តារេក​ អាល់​ហា​សេ​មី​ ដែល​តុលាការ​ប្រទេស​លោក​តាម​រក​ចាប់​ខ្លួន​ ហើយ​ទាម​ទារ​ឱ្យ​កាតា​បញ្ជូន​ខ្លួន​អនុ​ប្រធានា​ធិបតី​រូប​នោះ។

ចាប់​ខ្លួន​កីឡា​ករ និង​ជន​ពាក់​ព័ន្ធ​ទទួល​សំណូក​លទ្ធ​ផល​បាល់​ទាត់នៅ​អ៊ី​តា​លី

Posted: 02 Apr 2012 10:30 PM PDT

ការ​ប្រកួត​បាល់​ទាត់
សមត្ថ​កិច្ច​​ប៉ូលិស បាន​​ថ្លែង​​ពី​​ការ​​ចាប់​ខ្លួន​​កីឡា​ករ និង​​ជន​​សង្ស័យ​​ដទៃ​ទៀត ដែល​​ពាក់​ព័ន្ធ​​នឹង​​ការ​​ស៊ី​​សំណូក​​លទ្ធ​ផល​បាល់​​ទាត់​​ក្នុ​ង​កា​រ​​ប្រកួត​ក្រប​ខណ្ឌ Calcio Serie A អ៊ីតា​លី​ ដែល​​ជា​ការ​​ប្រកួត​រវាង​​ក្លឹប Bari ​និង Lecce កាល​ពី​​ខែ​​ឧសភា ឆ្នាំ​២០១១ ។

​កាត់​ទោស​មេ​ចោរ​ប្លន់​បាញ់​ស្ត្រីអាជីវ​ករ​លក់​មាស-​ប្តូរ​ប្រាក់​​នៅចោមចៅ​ដាក់​គុក​អស់​មួយ​ជីវិត​

Posted: 02 Apr 2012 08:21 PM PDT

រាជធានីភ្នំពេញ ៖ ​ចោរ​ប្លន់​​ដៃ​ឆៅ​បាញ់​សម្លាប់​​មនុស្សគ្មាន​មេត្តា​​ឈ្មោះ​ឡាយ វ​ណ្ណៈ ហៅ​ខ្លឹង ឬ​ហៅ​អាឥណ្ឌា ​ត្រូវ​បាន​តុលា​ការ​​ប្រកាស​សម្រេច​ទោស​​​ឱ្យ​ជាប់​ពន្ធនាគារអស់​​មួយ​ជីវិត​​កាលពី​ព្រឹកថ្ងៃ​ទី​៣​ មេសា ​២០១២

រវល់​និយាយ​ទូរស័ព្ទ​​បើក​រថយន្ត​​បុក​របាំង​​ចែក​ផ្លូវ​​បាក់​អស់​១៣​កង់​

Posted: 02 Apr 2012 08:03 PM PDT

ទិដ្ឋភាព​នៅ​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ រថយន្ដ​ឡិច​ស៊ី​ស​៤៧០ ពណ៌​ខ្មៅ ​មួយ​គ្រឿង​រវល់​និយាយ​ទូរស័ព្ទ​បើក​ទៅ​​បុក​របាំង​ចែក​ផ្លូវ​​បាក់​អស់​​១៣កង់​ពោប​ពីលើ​ជាប់ កាលពី​វេលា​ម៉ោង​១២​និង​៤០​នាទី​រំលង​​អធ្រាត្រ​​ឈាន​ចូល​ថ្ងៃ​ទី​​៣ មេ​សា តាម​បណ្ដោយ​វិថី​ម៉ៅ​សេ​ទុង ខាងត្បូង​ស្ដុ​ប ទេព​ផ​ន​ប្រមាណ​៣០​ម៉ែត្រ ក្នុង​សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌ​ទួលគោក ។

កម្ពុជា​​អាច​រក​ចំណូល​​ពីការ​​ធ្វើ​អាជីវកម្ម​​​ដើម​​ត្នោត​​​500លាន​​ដុល្លារ​​ក្នុង​មួយ​ឆ្នាំ​ៗ

Posted: 02 Apr 2012 08:00 PM PDT

ទិដ្ឋ​ភាព​ក្នុងពិធី
រាជធានី​​ភ្នំពេញ​​​ ៖ លោក​ឧកញ៉ា​​ ហៃ​ លី​អ៊ាង ប្រធាន​​ក្រុមហ៊ុន​​​ខន់​​ហ្វី​​រែល​​​ មាន​ប្រសាសន៍​​​ថា តាម​ការ​​​ស្រាវ​ជ្រាវ​​​របស់​វិទ្យា​ស្ថាន​​ស្រាវ ជ្រាវ​​​មួយ​របស់​​ប្រទេស​​បារាំង ​​បាន​ធ្វើ​​កា​រប៉ាន់​ប្រ​មាណ​​​ថា បើ​​សិន​​​ជាមាន​​​កា​រ​គាំទ្រ​​ពេញ​លេញ​​ពីសំណាក់​​រាជ​រដ្ឋា​ភិបាល​​​កម្ពុជា​ ក្នុង​មួយ​​​ឆ្នាំ​ៗ​​កម្ពុជា​​​អាច​​​រក​ចំណូល​​​បានប្រហែល​​​៥០០​លាន​ដុល្លារ​​អាមេរិក​​​ពីកា​រ​​ធ្វើ

អាស៊ាន​សុំឱ្យ​​​ដក​ទណ្ឌ​កម្ម​សេដ្ឋ​កិច្ច​ពី​​ប្រទេស​​មី​យ៉ាន់ម៉ា​ និង​ធ្វើ​យ៉ាង​ណា​​ ​ឱ្យ​អា​ស៊ាន​​​អត់​គ្រឿងញៀន

Posted: 02 Apr 2012 07:48 PM PDT

រាជធានីភ្នំពេញ ៖ រដ្ឋមន្រ្តីការ​បរ​ទេស​ទំាង​១០នៃបណ្តាប្រទេសក្នុងតំបន់អាស៊ានបានឯក​ភាពគ្នាសុំឲ្យសហគមន៍អន្តរជាតិ ឬប្រទេស​ដែលបានដាក់ទណ្ឌកម្មសេដ្ឋកិច្ច​លើ​ប្រទេសភូមា សុំឲ្យដកទណ្ឌកម្មសេដ្ឋកិច្ចនេះចេញវិញ ដើម្បី​ជំរុញអោយប្រទេសមីយ៉ាន់ម៉ា ឈានទៅមុខបន្ត​ទៀតក្នុងការធ្វើប្រជាធិបតេយ្យភាវូបនីយកម្ម និងលើកទឹក​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!