Koh Santipheap Daily

Koh Santipheap Daily


KFC បង្កើតគេហទំព័រលក់ខិត្តប័ណ្ណសម្រាប់ប្តូរយកសាច់មាន់បំពង

Posted: 01 Apr 2012 01:22 AM PDT

រាជធានីភ្នំពេញ​​​​ ៖ នៅសាខា KFC មជ្ឈ​មណ្ឌល​ពាណិជ្ជកម្ម​អែ៊តវូត កាលពី​ថ្ងៃទី​៣០ មីនា​ មាន​រៀបចំ​ធ្វើ​សន្និសីទ​សារព័ត៌មាន​ ដើម្បី​ប្រកាស​ឱ្យ​សាធារណជន​ដឹង​ថា KFC បាន​បើក​ឱ្យ​ដំណើរការ​គេហទំព័រ​KFC ហើយ​ ដើម្បី​លក់​ខិត្តប័ណ្ណ KFC សម្រាប់​ឱ្យ​អតិថិជន​យក​ទៅ​ប្តូរ​យក​​អាហារ​បំពងសាច់មាន់ KFC នៅ​ថ្ងៃ​អនាគតដ៏​ឆាប់ៗ​ខាងមុខ​

ពួកឧទ្ទាម​​​​ម៉ាលី​​​លុក​ចូល​​​​កាន់​កាប់​​​ទីក្រុង​​GAO

Posted: 01 Apr 2012 01:17 AM PDT

​​ពួកអ្នក​​​​គាំទ្រ​ឧទ្ទាម​​​​ម៉ាលី​​​ធ្វើបាតុកម្ម​​​នៅ​រដ្ឋ​​ធានី​​បាម៉ាកូ​
ក្រោយពីលុក​​ចូល​​​​ដណ្តើម​​​កាន់​​​កាប់​ទីក្រុង​​​​​​ KIDAL ​​​នៅព្រឹក​ថ្ងៃទី​​​​៣០ មីនាមក ទីក្រុង​​ GAO ​​ក៏ត្រូវ​បាន​​​ធ្លាក់​​ក្នុង​​កណ្តាប់​ដៃ​​ពួកឧទ្ទាម​​​​នៃចលនា​​ជាតិ​​រំដោះ​​AZAWAD (MNLA) ​​ដែរ ។​

សែន រ៉ាឌី​ ហៅ​​​ម្ទេសខ្មាំង​​ក្លាយជាម្ចាស់​ខ្សែ​ក្រវាត់​​អន្តរជាតិ​​​ទម្ងន់​​​54គីឡូក្រាម​​

Posted: 01 Apr 2012 01:12 AM PDT

កីឡាករ​សែន រ៉ាឌី​ 
រាជធានី​​ភ្នំពេញ​​ ៖ កំពូល​​អ្នក​លេង​ស្នៀត​កែង​​ សែន​ រ៉ាឌី​​​​​ ហៅ​ម្ទេស​ខ្មាំង​​មក​ពីក្លឹប​​​អប្សរា​​គុន​​ខ្មែ​រ​​ បានក្លាយ​​ជាម្ចាស់​ខ្សែ​​ក្រវាត់​​អន្តរជាតិ​​​ទម្ងន់​​​៥៤គីឡូក្រាម​​​ បន្ទាប់​​ពីបាន​​យក​ឈ្នះ​​​កីឡាករ​​​​ថៃ​ PHET​ BUNSONG LOUK PHRAK​​ BATH ដោយ​ពិន្ទុ​​​ប្រកួត​​​នៅ​លើ​សង្វៀន​​​ស្តាតចាស់​​​ ដែល​រៀប​ចំ​​ដោយ​​​ទូរ​​ទស្សន៍​អប្សរា​​​​ កាលពី​​យប់​ថ្ងៃ​​សៅរ៍​​ ទី​៣១​ មីនា​

ការ​នាំ​ចេញ​​ផលិត​ផល​កសិ​កម្ម​​របស់​ប្រទេស​វៀត​ណាម​ផ្តល់​ប្រាក់​​ចំណូល​៦​ពាន់​លាន​ដុល្លារ

Posted: 01 Apr 2012 01:11 AM PDT

ការ​នាំ​ចេញ​​ផលិត​ផល​កសិ​កម្ម​របស់​ប្រទេស​វៀត​ណាម​ត្រូវ​បាន​គេ​ព្យាករ​ថា មាន​ចំនួន​៥,៩​ពាន់​លាន​ដុល្លារ​ក្នុង​ត្រី​មាស​ទី១ ឆ្នាំ​២០១២។ នេះ​បើ​តាម​​ប្រសាសន៍​លោក​ Cao Duc Phat រដ្ឋ​មន្ត្រី​ក្រសួង​កសិ​កម្ម និង​អភិ​វឌ្ឍន៍​ជន​បទ ។

ប៉ូលិស​​អាល្លឺម៉ង់​​​​ប៉ះ​ទង្គិច​គ្នា​យ៉ាង​​សាហាវ​​​​ជាមួយ​​​ពួកបាតុករ​

Posted: 01 Apr 2012 12:43 AM PDT

ប៉ូលិស​​​​និង​ពួក​បាតុករ​​ពេល​​ប៉ះទង្គិច​គ្នា​
ប៉ូលិស​​​រាយការណ៍​​​ថា មាន​ការ​​ប៉ះទង្គិច​​​​គ្នា​​យ៉ាង​​​សាហាវ​​​​នានា​​​កាលពី​​​ថ្ងៃទី​៣១ មីនា​​​ ​នៅទី​ក្រុង​ FRANCFORT ភាគ​​ខាង​​​លិច​​អាល្លឺម៉ង់​​​​រវាង​​​ប៉ូលិស​​និងពួក​​បាតុករ​​ដែល​​​លើកគ្នា​​​​មក​​តវ៉ា​​​​ប្រឆាំង​​នឹង​នយោ​បាយ​​​​ស្តារ​សេដ្ឋកិច្ច​​​​ដាក់​​ដោយ​​​សហភាពអឺរ៉ុប​​ និង​ធនាគារ​​​កណ្តាល​អឺរ៉ុប​ ​ BCE ចំពោះ​​បណ្តា​ប្រទេស​​នៅជាប់​​សមុទ្រ​​​​មេឌីទែរ៉ា​ណេ។​

ប្រទេស​​ឥណ្ឌូ​ណេ​ស៊ី​ត្រៀម​ប្រកាស​​ហាម​ស្ត្រី​ស្លៀក​​សំពត់​ខ្លី mini-Skirt

Posted: 01 Apr 2012 12:39 AM PDT

នារីៗស្លៀក​សំពត់ខ្លី
ទីភ្នាក់​ងារព័ត៌មាន​បរទេស​ផ្សាយឱ្យ​ដឹងថា លោក​ស៊ូ​រ៉ាយ៉ា​ ថាម៉ា​អាលី រដ្ឋ​មន្ត្រី​ក្រសួង​ធម្មការ និង​សាសនា ប្រទេស​ឥណ្ឌូ​ណេស៊ី កំពុង​ត្រៀម​​ប្រកាស​ហាម​ស្ត្រី​​ឥណ្ឌូណេស៊ី​ស្លៀក​សំពត់​ខ្លី​ប្រភេទ​ "mini-skirt" ដោយផ្តល់​​ហេតុ​ផលថា ​ជា​​ការ​តុប​តែង​ខ្លួនផ្ទុយ​នឹងច្បាប់​​ប្រឆាំង​អំពើ​អនាចារ និង​ថែម​ទាំង​ញុះញង់​ដល់​បុរសឱ្យ​​មាន​អារម្មណ៍​​ផ្លូវ​ភេទ

ស៊ីរី​​អះអាង​​​​ថា​​​​កម្ទេច​​​ការ​បះបោរ​​​​​​​​​​ប៉ុន្តែ​កងទ័ព​​​បន្ត​វាយ​​ប្រហារ​

Posted: 01 Apr 2012 12:36 AM PDT

រថក្រោះ​​​ស៊ីរី​​ក្នុង​ទីក្រុង​​បះបោរ​មួយ
របប​​ស៊ីរី​​អះអាង​ថា​ទទួល​​បាន​ជោគជ័យ​​​​ប្រឆាំង​​​កា​រ​បះ​បោរ​​​​ ក៏​ប៉ុន្តែ​​​​​កងទ័ព​​​របស់​​ខ្លួន​​​​​​កាលពី​​ថ្ងៃទី​​៣១មីនា ​ពុំ​បាន​​បញ្ឈប់​​ការ​វាយ​​ប្រហារ​​​​ប្រឆាំង​​​​លើ​បណ្តា​​​​​ទីតាំង​ពួកប្រឆាំង​ដែល​​​បង្ខំ​​​ពួកគេ​ឱ្យ​​​​អំពាវ​នាវ​​បំពាក់​អាវុធ​​​​​​​​មុនពេល​​​​​កិច្ច​​​​ប្រជុំ​​​របស់​​ក្រុម​ប្រទេស​មិត្ត​ស៊ីរី​​​​នៅ​ក្រុង​​​​​​អ៊ីស្តង់​​​ប៊ុល ។​

ប្រជាពលរដ្ឋ​​​​នៅ​ក្នុង​ខណ្ឌ​​​សែនសុខ​ជាង​​​៣០០​នាក់​ទទួល​​​ការ​ព្យា​បាល​ដោយឥត​គិតថ្លៃ

Posted: 01 Apr 2012 12:21 AM PDT

លោកគ្រូ​ពេទ្យ​កំពុង​ត្រួតពិនិត្យ​ប្រជាពលរដ្ឋ
រាជធានីភ្នំពេញ ៖ ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ ជាង​៣០០​នាក់​បាន​ទទួល​ការ​ព្យាបាល​ជំងឺ​ទូទៅ​ ដោយឥត​គិតថ្លៃ​ពី​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ដ ​ដែល​ដឹកនាំ​ដោយ​លោក​ម៉​ម ប៊ុ​ន​ហេង​ រដ្ឋមន្ដ្រី​ក្រសួងសុខាភិបាល ​និង​ជា​ប្រធាន​គណៈ​ពង្រឹង​គណបក្ស​ប្រជាជន​​កម្ពុជា ខណ្ឌសែន​សុខ កាលពី​វេលា​ម៉ោង​២​ និង​៣០​នាទី​

រថយន្ត​យី​ឌុប​ដឹក​ឈើ​ចេញ​ពី​ក្រុម​ហ៊ុន​ព្រៃ​សម្បទាន​សេដ្ឋ​កិច្ច​បង្កើត​មន្ទិល

Posted: 01 Apr 2012 12:16 AM PDT

ឈើដែលរឹបអូសបាន
ខេត្តស្ទឹងត្រែង ៖ លោក​សិទ្ធ សំណាង​ នាយ​ផ្នែក​រដ្ឋ​បាល​​ព្រៃ​ឈើ​ស្ទឹង​ត្រែង​ ដឹកនាំ​​មន្ត្រី​រដ្ឋ​បាល​ព្រៃ​ឈើ​ជា​ច្រើន​នាក់​​​ត្រួត​ពិនិត្យរថយន្ត​​​ប្រភេទ​​យី​ឌុប​​​​៥​ភ្លៅ​ ដែល​ដឹក​ឈើ​ពេញ​ចេញ​ពី​ដី​សម្បទាន​​សេដ្ឋ​កិច្ច​​របស់​ក្រុម​​ហ៊ុន​សុក​ ហេង ដោយ​​សង្ស័យ​ថា​មាន​បង្កប់​ឈើ​ប្រណីត ។

ម៉ូតូវ៉េវ​បើកបុក​គ្នា​ជាមួយម៉ូតូ​​ស្ទេប​កំពុង​​ឆ្លង​ថ្នល់​របួសធ្ងន់​ម្នាក់ ស្រាល​៣នាក់

Posted: 31 Mar 2012 11:45 PM PDT

ទិដ្ឋភាព​កន្លែង​កើតហេតុ
រាជធានីភ្នំពេញ ៖ ​ម៉ូតូ​​​វ៉េវ ពណ៌​​ក្រហម​មួយ​​​គ្រឿង បើកបរ​ដោយ​​បុរសម្នាក់​ទៅបុក​ជាមួយ​ម៉ូតូស្ទេប​​​ពណ៌ខ្មៅ​​​​លាយ​ក្រហម ​​​មួយគ្រឿង​​​ជិះ​គ្នា​​​៣នាក់ ​ដែល​កំពុង​​ឆ្លងថ្នល់​​​ចំពាក់កណ្តាល​ម៉ូតូ​​​យ៉ាងពេញ​ទំហឹង​​បណ្តាលឱ្យរបួស​ធ្ងន់ម្នាក់​​ស្រាល​៣នាក់ ​។ ហេតុការណ៍​​​នេះ ​​​កើត​ឡើង​កាលពីវេលាម៉ោង​​១១ និង​១៥នាទី​​​យប់​ថ្ងៃ​ទី៣១ ​មីនា ​២០១២ ​​​

ក្រុង​អា​ប៊ូ​ដា​ប៊ី​សង្ឃឹម​រក្សា​បាន​ភាព​ជា​ម្ចាស់​ផ្ទះ​ប្រណាំង​ហ្វម​មូ​ឡា​វ័ន Young Driver Test

Posted: 31 Mar 2012 11:41 PM PDT

ការ​ប្រ​ណាំង​ហ្វមមូ​ឡា​វ័ន​នៅ​ទី​លាន​ Yas Marinaកន្លង​មក​​​​​
ម្ចាស់​ទី​លាន​ប្រ​ណាំង​​​ក្រុង​អា​ប៊ូ​ដា​ប៊ី​នៅ​តែ​មាន​សង្ឃឹម​ថា បណ្តា​ក្រុម​ប្រ​ណាំង​រថយន្ត​ហ្វមមូ​ឡា​វ័ន​នឹង​យល់​ព្រម​បន្ត​ការ​ប្រ​ណាំង​សាក​ល្បង​ Young Driver Testរបស់​ពួក​គេ​នៅ​ឯទី​លាន Yas Marina ​ដដែល​បើ​ទោះ​ណា​មាន​ការ​ពិ​ចារ​ណា​យ៉ាង​ស៊ី​ជម្រៅ​មួយ​ក្នុង​ការ​ផ្លាស់​ប្តូរ​ការ​ប្រ​ណាំង​នេះ​ទៅ Silverstoneប្រ​ទេស​អង់​គ្លេស​ក៏​ដោយ ។​

អត្រា​អ្នក​អត់​ការ​ងារ​ធ្វើ​នៅ​ជប៉ុន​ធ្លាក់​ចុះ​៤,៥​ភាគ​រយ ​ខណៈ​តម្លៃ​ទំនិញ​ឡើង​ថ្លៃ​

Posted: 31 Mar 2012 11:39 PM PDT

អត្រា​​អ្នក​អត់​ការ​ងារ​ធ្វើ​ក្នុង​ប្រទេស​ជប៉ុន​បាន​ធូរ​ស្រាល​មក​ត្រឹម​៤,៦​ភាគ​រយក្នុង​ខែ​កុម្ភៈ។ តួលេខ​ចុង​ក្រោយ​បាន​បង្ហាញ​ពី​ការ​ប្រសើរ​ជាង​ការ​ព្យាករ​របស់​អ្នក​សេដ្ឋ​កិច្ច​ថា មាន​ចំនួន​៤,៦​ភាគ​រយ។ អត្រា​អ្នក​អត់​ការ​ងារ​ធ្វើ​ជា​បុរស​នៅ​ជប៉ុន​ធ្លាក់​ចុះ​ ចំណែក​​អ្នក​អត់​ការ​ងារ​ធ្វើ​ជា​ស្ត្រី​ធ្លាក់​ចុះ​មក​ត្រឹម​៤,២​ភាគ​រយ គឺ​ធ្លាក់​ចុះ​០,២​ភាគ​រយ ។ស្រប​​ពេល​

យុទ្ធ​នា​ការ​បង្ក្រាប​បទ​ល្មើស​​នេសាទ​​ពី​រថ្ងៃ​នៅ​ស្រុក​​ក្រ​គរ​ខេត្ត​ពោធិ៍​សាត់​

Posted: 31 Mar 2012 11:35 PM PDT

យុទ្ធ​នា​ការ​ប​ង្ក្រាប​​បទ​ល្មើស​​នេ​សាទ
ខេត្ត​ពោធិ៍​សាត់​ ៖ យុទ្ធ​នា​ការ​ប​ង្ក្រាប​​បទ​ល្មើស​​នេ​សាទ​​រយៈ​ពេល​​​២ថ្ងៃ​​គឺ​​ថ្ងៃ​ទី​​២៨ និង​​២៩ មីនា ​ឆ្នាំ​​២០១២ ​នៅ​ស្រុក​ក្រគរ​​ដែល​ដឹក​នាំ​​កម្លាំង​​​ច​ម្រុះ​ដោយ​លោក​ សុខ​ វិសាល រដ្ឋ​លេខា​ធិ​ការ​​​​ក្រសួង​​​​កសិកម្ម​​​​​រុក្ខា​ប្រមាញ់​ និង​​នេ​សាទ លោក​ ខូយ សុខា អភ​ិ​បាល​​ខេត្ត​ពោ​​ធិ៍​សាត់​​ លោក​​ហុង​ ហ៊ី ប្រធាន​រដ្ឋ​​​បាល​ជល​​ផល​ខាង​​ត្បូង​បឹ​ង​ទន្លេ​សាប​ និង

គម្រោង​បច្ចេក​វិទ្យា​បង្កើន​សន្តិ​សុខ​​ស្បៀង​​ដល់​កសិករក្រីក្រ​

Posted: 31 Mar 2012 11:29 PM PDT

ទិដ្ឋ​ភាពក្នុងពិធី
រាជ​ធានី​ភ្នំពេញ​ ៖ ក្រោម​ការ​​ជួយ​ឧ​បត្ថម្ភ​​ពី​សហ​​ភាព​អឺ​រ៉ុប​​ អង្គ​ការ​សេ​ដាក បាន​សហ​ការ​​ជា​មួយ​​ដៃ​គូរ​បស់​​ខ្លួន​​បើក​​សិក្ខា​សាលា​​​ផ្សព្វ​ផ្សាយ​​គម្រោង​​បច្ចេក​វិទ្យា​​សម​ស្រប​​មួយ​ ដើម្បី​បង្កើន​សន្តិ​​សុខ​ស្បៀង​​​ដល់​កសិករ​ក្រី​ក្រ​​​ និង​​ជន​​ជាតិ​​ដើម​​ភាគ​តិច​​​នៅ​ក្នុ​ង​​ប្រទេស​​កម្ពុជា​ និង​ប្រទេស​​​ឡាវ​ដែល​​សិក្ខា​សាលា​​​នោះ​បាន​​ធ្វើ​ឡើង​​​កាល​​ពី​ថ្ងៃ​ទី​២៨ មីនា​ ​​​

បំបែក​​​បាតុកម្ម​​នៅរុស្ស៊ី​​​​​ចាប់​ខ្លួន​​​​​ច្រើន​​​សិបនាក់​

Posted: 31 Mar 2012 09:20 PM PDT

ប៉ូលិស​ចាប់​​ខ្លួន​​បាតុករ​
មនុស្ស​​​ប្រមាណ​ជា​​៨០​នាក់​​​បាន​ត្រូវ​​​​​ចាប់​​ខ្លួន​​​​កាលពី​ថ្ងៃទី​​៣១មីនា​ នៅ​ក្រុង​​​​មូស្គូ​​​ក្នុងពេល​​បង្ក្រាប​បាតុកម្ម​​​​របស់​ពួក​​​ប្រឆាំង​ដែល​ក៏​កើត​​​មាន​នៅ​​​ទីក្រុង​​​សាំងប៉េទ័រស្បួរផងដែរ​។ ​ក្នុង​​ចំណោម​​​មនុស្ស​ត្រូវ​​ចាប់​ខ្លួន​​មាន​អ្នក​​និពន្ធ​​​និង​ជា​​មេដឹកនាំ​​​គណបក្ស​​ជាតិនិយម​​​​​​​ឆ្វេង​​​លោក​​​អេឌូ​​អាដ​​លី​ម៉ូណូវ ។ ​

ស្ត្រី​ចំណាស់​ម្នាក់​​ព្រោះ​តែ​​គ្មាន​លុយ​​​ព្យា​បាល​ជំងឺ​​ដាច់​ចិត្ត​ចង​ក

Posted: 31 Mar 2012 09:16 PM PDT

សព​ស្ត្រី​ចំណាស់​
ខេត្តបន្ទាយ​មាន​ជ័យ ៖ ​ ​មាន​ការ​​ភ្ញាក់​​ផ្អើលមួយ​បាន​​កើត​ឡើង​​​​នៅ​ភូមិ​​ព្រះ ពន្លា ​សង្កាត់ព្រះ​​​ពន្លា ​​ក្រុង​សិរី​សោ​ភ័ណ​ ​កាលពី​​វេលា​ម៉ោង​៨ និង​៣០​នាទីព្រឹក​​​ថ្ងៃទី​៣១ មីនា ២០១២ ដោយសារ​​តែ​​ស្ត្រីចំណាស់​​​ម្នាក់ ​បាន​ចង​.ក​ធ្វើអត្តឃាតចោល​​ប្តី​ ។ និង​កូន​​ប្រុស ស្រី​ចំនួន​៥​នាក់ ​។

ធ្វើសកម្មភាពលើសពីការបិទភ្លើងមួយម៉ោងដើម្បីការពារភពផែនដី

Posted: 31 Mar 2012 09:10 PM PDT

រាជធានីភ្នំពេញ​​​​ ៖ ឆ្នាំនេះ មានរាជធានី និងទី​ក្រុង​ទាំង​អស់​ចំនួន​៤ ព្រមទាំង​ក្រុម​​ហ៊ុន​ឯក​ជន​ទាំងអស់​ចំនួន​១៥០​ នៅ​ក្នុងប្រទេស​កម្ពុជា​​ប្រារព្ធការ​បិទភ្លើង​​ជានិមិត្ត​រូប​រយៈពេល​១​ម៉ោង​​ កាលពីថ្ងៃសៅរ៍ ទី​៣១ មីនា ចាប់ពី​ម៉ោង​៨និង​៣០​នាទី ដល់​ម៉ោង​៩និង​៣០​នាទី​យប់​ ។​

ផ្ទុះ​​​​ឆេះ​រោង​ចក្រ​​​គីមី​​មួយ​នៅ​អាល្លឺ​ម៉ង់​​បាត់​ខ្លួន​​​3នាក់

Posted: 31 Mar 2012 09:09 PM PDT

​រោង​ចក្រ​​គីមី​​​ដែល​​មាន​​ភ្លើង​​ឆេះ​
យោងតាម​​​​ពួកអ្នក​ជួយ​​សង្គ្រោះ​​​​ថា​​ធុង​​មួយ​​​​បាន​​​​ផ្ទុះ​​​កាលពី​​​​​ថ្ងៃទី​​៣១មីនា ​ក្នុង​​រោងចក្រ​​​គីមី​ ​ MARL ភាគ​ខាង​លិច​អាល្លឺម៉ង់​​​​​បណ្តាល​ឱ្យ​មនុស្ស​​ម្នាក់​ត្រូវ​​របួស​ធ្ងន់​​​ហើយ​មនុស្ស៣នាក់​​​​​បាត់​ខ្លួន ។​

ប្រមុខ​​ក្រុម​​​ម៉ា​ហ្វី​​យ៉ា​​​អ៊ីតាលី​​​​ម្នាក់​​​ជាប់​អន្ទាក់​​​នៅ​​ថៃ​​ដោយសារ​​FACEBOOK

Posted: 31 Mar 2012 08:57 PM PDT

ជន​​ឈ្មោះ​​VITO ROBERTO PALAZ-ZOL ដែល​​ចាត់​ទុក​ថា​ជា​មេដឹកនាំ​សំខាន់​​ម្នាក់​​​របស់​​ក្រុម​​ម៉ាហ្វីយ៉ា​​​​ COSA NOSTRA ​ក្រុង​​ស៊ីស៊ីល​​របស់​​អុីតាលី​​​បានត្រូវ​​​ចាប់​ខ្លួន​​​កាលពី​យប់​​​ថ្ងៃទី​​​៣០ មីនា ​​នៅ​ព្រលាន​​យន្ត​ហោះ​​​ក្រុង​​​បាង​កក​​​ក្នុង​​ក្របខណ្ឌ​​នៃ​ប្រតិបត្តិការ​មួយ​របស់​​​ប៉ូលិសអន្តរជាតិ​អាំងទែរប៉ូល ។​

​កូកា-កូឡា​​ប្រគល់​រង្វាន់​​កាក់​រូប​នាគ​​មាស​​​ជូន​​អ្នក​​ឈ្នះ​​​ដល់​គេហដ្ឋាន

Posted: 31 Mar 2012 08:49 PM PDT

អ្នក​ដែល​ត្រូវ​ឈ្នះ​រង្វាន់កូកាកូឡា
រាជធានី​​ភ្នំពេញ ​ថ្ងៃទី​​​៣០ ខែមីនា​ ឆ្នាំ​២០១២ ​៖ ចាប់​តាំង​​​ពីកម្ម​វិធី​​​«បើក​​​ផលិត​ផល​​​កូកា-កូឡា​​ ឈ្នះ​​មា​សទទួល​​​បាន​អានុភាព​​​នៃ សំណាង​​​អស្ចារ្យ​​ក្នុង​​ឆ្នាំ​ថ្មី​» ត្រូវបាន​​ប្រកាស​​ចាប់​ផ្តើម​​ជាផ្លូវការ​​ ធ្វើ​ឱ្យ​​​គ្រប់​គ្នា​ដែល​​តែង​​តែ​ចូល​ចិត្ត​​​ពិសា​កូកា-កូឡា​​​គ្រប់​ពេល​វេលា​​ គ្រប់​ទីកន្លែង​​នោះ​​ កាន់​តែ​​​មា​ន​ភាព​រំភើប​​​រីករាយ​​ថែម​ទៀត​​​​​​​ ក្នុងការ​​​គាស់​​ផលិត​​​ផល​

វ្ល៉ា​ឌី​មៀ ឃ្លីត​ស្កូ​ដាក់​ដេញ​ថ្លៃ​លក់​មេ​ដាយ​មាស​អូ​ឡាំ​ពិក​របស់​ខ្លួន​1​លាន​ដុល្លារ​អា​មេ​រិក

Posted: 31 Mar 2012 08:46 PM PDT

វ្ល៉ាឌីមៀ ឃ្លីតស្កូបង្ហាញមេដាយមាសអូឡាំពិកឆ្នាំ១៩៩៦របស់ខ្លួន​​​​
ម្ចាស់​​ជើង​​ទម្ងន់​​ធ្ងន់​​ពិភព​លោ​ក​​វ្ល៉ា​​ឌី​មៀ ឃ្លីត​ស្កូ​​កាល​​ពី​​ថ្ងៃ​​សុក្រ​​សប្តាហ៍​​កន្លង​​​ទៅ​​រក​​បាន​ប្រាក់​​១​លាន​​ដុល្លារ​​អា​​មេ​រិក​​ផ្តល់​​ជូន​​ទៅ​​មូល​​និធី​​សប្បុ​​រស​​ធម៌​​ជួយ​​ដល់​​កុ​មា​រ​​ក្នុង​​ស្រុក​មួយ​​បន្ទាប់​​ពី​​រូប​​គេ​​បាន​​យក​​មេ​ដាយ​​មាស​​អូ​​ឡាំ​​ពិក​​ក្រុង​​អា​ត្លង់​​តា​​​ឆ្នាំ​ ១៩៩៦​​របស់​​ខ្លួន​ដាក់​​លក់​​ដេ​ញ​​ថ្លៃ​ ។ ទោះ​​ជា​​យ៉ាង​​ណា​​ក្តី​ កីឡាករ​​វ័យ​​៣៥​​ឆ្នាំ​​របស់​​អ៊ុយ​​ក្រែន​​រូប​នេះ​

លោ​កនាយ​​រង​ប៉ុស្តិ៍​​​ព្រែក​អាជី​​ក្លាយ​ជា​​​ជន​ជាប់​​​ចោទ​បាញ់ប្រជាពលរដ្ឋ​​ស្លាប់

Posted: 31 Mar 2012 08:27 PM PDT

សពជនរងគ្រោះ​ត្រុវ​បានតម្កល់​នៅផ្ទះ
ខេត្តកំពង់ចាម ៖ ​ប្រជាពលរដ្ឋ​​​ម្នាក់​​​បាន​រង​នូវការ​បាញ់ប្រហារ១គ្រាប់​​កាំភ្លើង AR ​ចំ​ក្រោម​​​ដោះ​ខាង​ឆ្វេង ​បណ្តាល​ឱ្យស្លាប់​ភ្លាម​ៗ​នៅ​​ក្នុង​ថ្លុកឈាម​​​កាលពីវេលាម៉ោង​៨​​យប់​ថ្ងៃទី​៣០ មីនា ២០១២ ​​​​​​ក្នុងជម្លោះ​​​មួយ​​ជាមួយ​អ្នក​ភូមិ​​​​​ដោយ​​​​មានកាំបិត​​​នៅ​ក្នុង​​ដៃ​​ប៉ង​​​កាប់​ចាក់គ្នា​​​ ស្រប​ពេល​សមត្ថ​កិច្ចចុះទៅ​ឃាត់ ​បែរ​ជា​លោក​នាយ​រង​ប៉ុស្តិ៍​​ព្រែកអាជី​​​បំផ្ទុះ​​​

ប្រយុទ្ធ​គ្នា​​​រយៈពេល​​​​​​​1​សប្តាហ៍​មក​​​​ហើយ​​​​នៅ​ខាង​​​ត្បូង​​​​​លីប៊ីស្លាប់​​​147នាក់​

Posted: 31 Mar 2012 08:24 PM PDT

ទិដ្ឋភាព​​​នៃ​ការ​​ប្រយុទ្ធ​​​គ្នា​​​​​នៅ​​ក្រុង​សេបហា​
ការប៉ះ​ទង្កិច​​​​​គ្នា​​រវាង​​​ពួក​ជីវ​​ពល​​ដែល​ប្រជែង​គ្នា​​​​​​បណ្តាល​ឱ្យ​​មនុស្សស្លាប់​​​ឡើង​ដល់​​១៤៧​​​នាក់​ហើយ​​ក្នុង​រយៈពេល​​​១សប្តាហ៍​​​​នៅភាគ​​ខាង​ត្បូង​​​លីប៊ី​​​ ។ ​​​នេះជាការ​ប្រកាស​​​កាលពី​ថ្ងៃទី​​៣១មីនា ​របស់​​​​រដ្ឋាភិបាល​​​​​ក្រុង​​ទ្រី​ប៉ូលី​ដែលថា​កិច្ច​ព្រម​ព្រៀង​​ឈប់​បាញ់​​គ្នា​មួយ​​​ត្រូវ​បាន​​​ចុះ​ហត្ថ​លេខា​ដោយ​​ក្រុម​ច្បាំង​គ្នា​​ទាំង២។​

ភ្លៀង​កក់​ខែ​​មួយ​​មេ​នាំព្យុះ​​បក់បោកមក​លើ​ភូមិ​​២ បាក់បង្គោលភ្លើង​​៥ និងរលំ​ផ្ទះ​​​៩៨​ខ្នង

Posted: 31 Mar 2012 08:18 PM PDT

ខ្យល់ព្យុះ​រលំ​ផ្ទះ
ក្រុង​​ប៉ោយប៉ែត ៖ ​ភ្លៀង​កក់​ខែមួយ​​​មេ​នាំ​​ខ្យល់​​​​ព្យុះ​បោក​​បក់​ លំនៅ​ឋាន​របស់​​ប្រជា​ពលរដ្ឋ​​​​​ចំនួន​២​ភូមិ​​​បណ្តាល​ឱ្យបាក់​បង្គោលភ្លើង និងរលំ​ផ្ទះ​សម្បែងខូច​ខាត​​​អស់​​​ចំនួន៩៨​ខ្នង​​ ។ ហេតុ​ការណ៍​​​នេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង៨ និង​៣០នាទី​​​យប់​ថ្ងៃទី​៣០ មីនា ២០១២​ ភូមិ​​ផ្សារ​​​កណ្តាល ​និងភូមិ​​គីឡូ​ម៉ែត្រលេខ៤ ​សង្កាត់​ផ្សារ​​​កណ្តាល ក្រុង​

ផ្ទុះ​គ្រាប់​បែក​​នៅភាគ​​​​ខាងត្បូង​​​ថៃស្លាប់​​​​​10នាក់​

Posted: 31 Mar 2012 07:54 PM PDT

រថយន្ត​​​បំផ្លាញ​​​​ដោយសារ​ការ​ផ្ទុះ​
​មនុស្ស​​​​១០​នាក់​​​បាន​ត្រូវ​​​​​​ស្លាប់​​ ហើយ​​ជាង​​​​១០០​នាក់​​​​ទៀត​​​ត្រូវ​​របួស​​ដោយ​​​សារ​ការ​ផ្ទុះ​​គ្រាប់​បែក៣​គ្រាប់​​​កាលពី​ថ្ងៃទី​​៣១មីនា​​​​​ក្នុង​​ទីក្រុង​​ធំ​​មួយ​​នា​ចុង​​​ខាងត្បូង​​ថៃ​ជា​​កន្លែង​​​​កើត​មាន​​ការបះបោរ​ ។​

​អគ្គិភ័យ​បំផ្លាញ​​រោង​ផ្ទុក​កន្ទក់​​​សម្រាប់​ធ្វើ​ចំណី​ត្រី​​ឆេះ​អស់​១០​តោន​នៅព្រែក​ព្នៅ

Posted: 31 Mar 2012 07:42 PM PDT

ទិដ្ឋ​ភាព​នៅ​កន្លែង​កើត​ហេតុ​
រាជធានីភ្នំពេញ ៖ ក​ន្ទក់​ចំនួន​១០​តោន ​​និង​​ម៉ាស៊ីន​កិន​ចំណី​ត្រីចំនួន​២​គ្រឿង​​ត្រូវ​បាន​អគ្គិ​ភ័យ​​បំផ្លាញ​គ្មានសល់​ ដោយសារ​តែ​ការ​ធ្វេស​ប្រហែស​របស់​កម្មករ​ដែល​​ដុត​ភ្លើង​ដោយ​ប្រើ​ក្រណាត់​ធ្វើ​ចំណី​ត្រី ហើយ​ដេក​លក់​​បណ្តាល​ឱ្យ​ភ្លើង​ក្ដៅ​ខ្លាំង​ ក៏​ឆេះ​រាល​ដាល​ដល់​ក្រណាត់​នៅ​ក្បែរ​នោះ​បង្ក​ទៅ​ជា​អគ្គិ​ភ័យ​​ឆាប​ឆេះ​យ៉ាង​សន្ធោ​​សន្ធៅឡើង​ កាល​ពី​វេលា​ម៉ោង​១​និង​៣០​នាទី​​រសៀល​ថ្ងៃ​ទី​១ មេសា ​២០១២​ ក្នុងភូមិ​ឌួ​ង សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​សែន​សុខ។ ​

កកស្ទះ​​រថយន្ត​រាប់​ម៉ោង​​នៅ​ស្ពាន​​ជ្រោយ​ចង្វា​​ពេល​ឆេង​ម៉េង​ថ្ងៃ​ដំបូង​

Posted: 31 Mar 2012 07:42 PM PDT

ទិដ្ឋ​ភាព​នៃ​ការ​ស្ទះ​ចរាចរណ៍​នៅ​គល់​ស្ពាន​ជ្រោយ​ចង្វា
រាជធានីភ្នំពេញ ៖ ​រថយន្ត​រាប់​រយ​គ្រឿង​បន្ត​កន្ទុយ​គ្នា​លើ​កំណាត់​ផ្លូវ​​​លេខ​៤៧ ​ផ្លូវ​លេខ​៧០ និង​មហា​វិថី​ព្រះ​មុនីវង្ស​​ បណ្តាលឱ្យ​កក​ស្ទះ​​ចរាចរណ៍​រាប់ម៉ោង​នៅ​គល់​ស្ពាន​​ជ្រោយ​ចង្វា​ត្រើយ​ខាង​លិច​កាលពី​ព្រឹក​ថ្ងៃទី​១ មេសា ២០១២ ​ខណៈ​​ពេល​ដែល​ប្រជា​ពលរដ្ឋ​កូន​កាត់​ចិន​នាំគ្នា​សម្រុក​​ចេញ​​ទៅ​ខេត្ត ដើម្បី​សែន​ផ្នូរ (ឆេង ម៉េង) ​ថ្ងៃ​ដំបូង ។

ស្រាយ​គំនុំ​​ចាស់​ក្មេង​ស្ទាវ​មួយ​ក្រុម​​ព្រួត​គ្នា​វាយ​កម្ម​ករ​សំណង់​ម្នាក់​ស្លាប់​គួរ​ឱ្យ​អាណោ​ច​អាធ័ម

Posted: 31 Mar 2012 07:42 PM PDT

ទិដ្ឋ​ភាព​នៅ​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ កម្មករ​សំណង់​ម្នាក់​បាន​ស្លាប់​​បាត់​បង់​ជីវិត​នៅ​​ក្នុង​ថ្លុកឈាម​គួរ​ឱ្យ​អាណោ​ច​​អា​ធ័​ម ដោយ​សារ​តែ​ក្រុម​ក្មេង​ស្ទាវ​ប្រើ​កាំបិតប៉័ងតោ ដំបង និង​ដំ​ថ្ម​វាយ​កាប់​ចិ​ញ្ច្រាំ​ខ្ទេច​មុខ​និង​ក្បាល ព្រោះតែ​ស្រាយគំនុំ​ចាស់​ដែល​​បាន​គុំកួន​ជាមួយ​ជន​រង​គ្រោះ​។​ ករណី​នេះ​បាន​កើត​ឡើង​​កាលពី​វេលា​ម៉ោង​៨​និង​១០​នាទី​យប់​ថ្ងៃ​ទី​៣០ ម​ី​នា ២០១២​ នៅ​មុខ​ការដ្ឋាន​សំណង់​មួយ ស្ថិត​ក្នុងភូមិស្លែង​រលើង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។

ចោរ​ប្លន់​ជើង​ខ្លាំង​ទៅ​ប្តឹង​ប៉ូលិស​​ពីរឿង​ចោរ​លួច​ម៉ូតូត្រូវ​​ប៉ូលិស​ចាប់​ខ្លួន​

Posted: 31 Mar 2012 07:42 PM PDT

រាជធានីភ្នំពេញ ៖ ​​មុខ​សញ្ញា​​ចោរ​ប្លន់​​ប្រដាប់​អាវុធហត្ថ​​ដ៏​កក្រើក​​និង​ជាអ្នក​ទទួល​ផល​ចោរ​កម្ម​ផង កាលពី​អំឡុង​ឆ្នាំ ២០០២-២០០៣ ​ហើយ​ព្យាយាម​រត់​គេច​ខ្លួន​រហូត​​បន្ទាប់​ពី​ដឹងថា ​តុលា​ការ​ចេញដីកា​ស្វែង​រក​ចាប់​ខ្លួន​​ដល់​ទៅ២​ករណី​នោះ​​ពេល​នេះត្រូវ​អស់​លក្ខណ៍​​ជាប់​អន្ទាក់​​ប៉ូលិស​​ប៉ុស្តិ៍​កាកាប ខណ្ឌ​ពោធិ៍សែន​ជ័យ ពេល​ដែល​ជន​នេះទៅ​ប្តឹង​ប៉ូលិស​​​ពីរឿង​ចោរលួច​ម៉ូតូ​​របស់​ខ្លួន ពោល​គឺ​​ជន​នេះ​​ភ្លេច​ថា ​ខ្លួន​មាន​​ទោស​​បាន​ទៅ​ជួប​ប៉ូលិស​ប៉ុស្តិ៍​ ដើម្បី​ដាក់​ពាក្យ​ប្តឹង​ពី​អ្នក​លួច​ម៉ូតូ និង​សុំ​​

​បុរស​ម្នាក់​ផឹក​ស្រា​ស្រវឹង​រហូត​ខ្យល់​គរ​ស្លាប់​

Posted: 31 Mar 2012 07:42 PM PDT

ទិដ្ឋ​ភាព​នៅ​កន្លែង​កើតហេតុ
ខេត្តព្រះ​សីហនុ ៖ ​​សព​បុរស​ម្នាក់ត្រូវ​បាន​ស្ត្រី ជា​កម្ម​ករ​សំណង់​ប្រទះ​ឃើញ​ដេក​ស្លាប់​ដោយ​ផ្កាប់​មុខ​ក្បែរ​ស្ពាន​ កាលពី​វេលា​ម៉ោង​៤​និង​៤០​នាទី​រសៀល​ថ្ងៃទី​៣១ មីនា ២០១២ ​នៅ​ចំណុច​គល់​ស្ពាន​ទឹក​ស្អាត ស្ថិត​ក្នុង​ក្រុង​១៧ ​ភូមិ​៤ សង្កាត់​លេខ​៤ ខេត្ត​ព្រះ​សីហនុ ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!