Koh Santipheap Daily

Koh Santipheap Daily


ជន​បរទេស​​ទំនើង​បើក​រថយន្ត​បុក​ម៉ូតូ​ និង​រថយន្ត​ដែល​គេ​ចត​ចោល​

Posted: 05 Apr 2012 01:17 AM PDT

ទិដ្ឋ​ភាពនៅ​កន្លែង​កើតហេតុ​
ខេត្ត​ព្រះ​សីហនុ ៖ ​ដោយ​ភាព​​ព្រហើន​​ក្នុង​ការ​បើក​បរ​​ជន​បរទេស​ទំនើង​ម្នាក់​ត្រូវ​បាន​បាក់​អំនួត ខណៈ​រថយន្ត​ដែល​​ខ្លួន​កំពុង​​បើក​​ជ្រុល​​ទៅ​បុក​ម៉ូតូ និង​រថយន្ត​ដែលគេ​ចត​ចោល​នៅ​មុខ​ផ្សារ​​អូររ៉ែន ​បណ្តាល​ឱ្យ​រង​ការ​ខូចខាត​ ស្ថិត​ក្នុងសង្កាត់​​លេខ​​៤ ក្រុង​ព្រះ​សីហនុ ​កាលពី​វេលា​ម៉ោង​​១០​និង៤០​នាទី​យប់​​ថ្ងៃទី​៤ មេសា ២០១២។

ប្រកួត​​​ជ្រើសរើស​​​បវរ​កញ្ញា​​ម៉ាប់​​នៅ​រុស្ស៊ី​

Posted: 05 Apr 2012 01:16 AM PDT

ការប្រកួត​ប​វរ​កញ្ញាម៉ាប់
ការ​ប្រកួត​​ជ្រើសរើស​​បវរកញ្ញា​​​ម៉ាប់​​ជា​កញ្ញា​​​​មាន​​​​មាឌធាត់ៗ​​​ឡើង​មូល​បាន​ប្រព្រឹត្ត​ទៅ​​នៅ​​​​ប្រទេស​​​រុស្ស៊ី ។ ​មាន​កញ្ញា​ម៉ាប់​​ៗជាច្រើន​​បាន​​ចូលរួម​​​ក្នុង​ការ​​​ប្រកួតនេះ​ដោយពួក​​​​នាង​ពុំ​មាន​​​ការ​អៀន​​ខ្មាស​ឡើយបញ្ចេញ​​រាងឱ្យគេ​មើល​​​លក្ខណៈពិសេស​​​របស់​ពួក​​នាង​ ។ ​

ទូក​ប្រណាំង​កម្ពុជា​​​ទទួល​ចំណាត់ថ្នាក់​​លេខ​​​2នៅ​ម៉ាឡេ​ស៊ី​​​

Posted: 05 Apr 2012 01:05 AM PDT

ទិដ្ឋភាពក្នុងពិធីប្រណាំងទូក
រាជ​ធានី​ភ្នំពេញ ៖ តាម​​​ការ​​ឱ្យ​ដឹង​​ពីមន្ត្រី​​​ក្រសួង​ទេសចរ​ណ៍​​​ ទូក​ខ្នាត​អន្តរជាតិ​​របស់​​ប្រទេស​កម្ពុជា​​​ ដែល​ចូល​រួម​​ក្នុង​ពិធី​​​ប្រណាំង​​ទូក​ខ្នាត​អន្តរជាតិ​​​​​ នៅរដ្ឋ​កេដាស​ ប្រទេស​ម៉ាឡេ​ស៊ី​ ដើម្បី​​អប​អរ​​សាទរ​ពិធី​​ចម្រើន​​​​ព្រះ​ជន្ម​​​គម្រប់​​​៨៤​​​ព្រ​ះ​វស្សា​​ព្រះមហា​ក្ស​ត្រ​​ប្រទេស​​ម៉ា​ឡេ​ស៊ី​​ព្រះ​បាទ ​​TUANKU SULTAN នោះ​គឺទូក​​កម្ពុជា​​​ទទួលបាន​​ចំណាត់​ថ្នាក់​

កីឡា​​​កា​រិ​នី​​តឺ​ន្នីស​ សា​រ៉ា​ប៉ូ​វ៉ា ត្រៀម​​​​ចុះ​​​ហត្ថ​​លេខា​​​​ជា​មួយ​​​ក្រុ​ម​ហ៊ុន​​​ឧបត្ថម្ភ​​​​«សាំ​ស៊ុង» និង​​​ជា​​​កីឡា​​​ការិ​នី​​​ទទួល​​​ចំណូល​​​ខ្ពស់​​​ក្នុង​​​មួយ​​​ឆ្នាំ​​

Posted: 05 Apr 2012 01:02 AM PDT

កីឡាការិនីសារ៉ា ប៉ូវ៉ា
នាង​​ម៉ារីយ៉ា សារ៉ា​ប៉ូវ៉ា កីឡា​កា​​រិនី​​​តឺ​​ន្នីស​​លំ​ដាប់​ទី​​២ នៅលើ​​ពិភព​លោក​​​ ជន​ជាតិ​រុស្ស៊ី​​ ត្រៀម​ទទួល​​ប្រាក់​​ក្នុង​ការ​ចុះ​ហត្ថ​លេខា​​​​រយៈ​​ពេល​​៣ឆ្នាំ​ ជាអ្នក​​​ផ្សាយពាណិជ្ជ​កម្ម​​​ឱ្យ​​​ក្រុម​​ហ៊ុន​​​​«សាំស៊ុង អេឡិច​ត្រូនិក​​» ​ផលិត​ផល​​កូរ៉េ ។ នាង​​​សារ៉ាប៉ូវ៉ា ទើប​​ខក​ខាន​​​ក្លាយ​​ជាជើង​ឯក​​ WTA Tour ក្នុង​កម្ម​វិធី​​«សូនី​​អេរីក​​សាន់​ អូផេ​​ន» នៅក្រុង​ម៉ៃ​អាមី​ រដ្ឋ​​

អត្រា​​សម្លាប់​​ខ្លួន​​ដោយ​​អត្ត​​ឃាត​​កើន​​ឡើង​​ក្នុង​​ចំណោម​​បណ្តា​​ក្មេង​​ស្រី​​វ័យ​​ជំ​ទង់​​នៅ​​កា​​ណា​​ដា​

Posted: 05 Apr 2012 12:57 AM PDT

ការ​សិក្សា​មួយ​ក្នុង​ពេល​ថ្មី​ៗ​​​បាន​បង្ហាញ​ថា​ ក្នុង​រយៈពេល​៣​ទសវត្ស​ចុង​ក្រោយ​នេះ អត្រា​ធ្វើ​អត្ត​ឃាត​ក្នុង​ចំណោម​យុវ​វ័យ​នៅ​កា​ណា​ដា​មាន​ការ​កើន​ឡើង​គួរ​ឱ្យ​ព្រួយ​បា​រម្ភ​ជា​ពិសេស​ក្នុង​ចំណោម​ក្មេង​ស្រី​ ។​

រថយន្ត​កូរ៉េ​ដឹក​​ក្រួស​គាំង​ចង្កូត​ធ្លាក់​ផ្លូវ​​ក្រឡាប់​សង្កត់​​កម្ម​ករ​២​នាក់​របួស​ធ្ងន់​ ៤​នាក់​របួស​ស្រាល​

Posted: 05 Apr 2012 12:47 AM PDT

ទិដ្ឋភាព​កន្លែងកើតហេតុ​
ខេត្ត​ស្វាយរៀង ៖ កម្មករ​២នាក់​បាន​រង​របួសធ្ងន់ និង​៤​នាក់​ផ្សេង​ទៀត​រង​របួសស្រាល​នៅ​ក្នុង​ហេតុការណ៍​ក្រឡាប់​រថយន្ដ​​ដែល​បាន​កើតឡើង​កាលពី​វេលាម៉ោង​២​រសៀល​ថ្ងៃ​ទី​៤​ មេ​សា នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ត្រង់​ចំណុច​​ភូមិ​​ប្រសូត្រ ​ឃុំ​ប្រ​សូត្រ ស្រុក​សា្វ​យ​ទាប ខេត្ដ​សា្វ​យ​រៀង​។

​ប្រជា​ពល​រដ្ឋ​​ប្រុស​ស្រី​ចំនួន​១៤​នាក់​ ពុល​ត្រប៉ែ​​ជួយសង្គ្រោះ​​ទាន់​គ្មាន​អ្នក​ស្លាប់​

Posted: 05 Apr 2012 12:30 AM PDT

ខេត្ត​បន្ទាយ​មានជ័យ ៖ ​​មនុស្ស​ប្រុស​ស្រី​ចំនួន​១៤​នាក់ ​បាន​ពុល​ត្រប៉ែ​ បណ្តាល​ឱ្យ​ក្អួត​​ចង្អោរបង្កឱ្យ​​មាន​ការភ្ញាក់​ផ្អើល កាលពីថ្ងៃទី​៤ មេសា ​២០១២ ​នៅ​​ភូមិ​ទ្រយោង ​ឃុំ​ភ្នំ​លៀប ​ស្រុក​ព្រះ​នេត្រ​ព្រះ ខេត្ត​បន្ទាយ​មានជ័យ ។

​ឃាត់​រថយន្ត​ទាហាន​ស្លាក​លេខ​ ខ-ម ​ដឹក​ឈើ​គគីរ​​ជាង​៧​ម៉ែត្រ​​គូប​ប្រគល់​​ឱ្យ​មេ​ព្រៃ​

Posted: 05 Apr 2012 12:24 AM PDT

ទិដ្ឋ​ភាព​កន្លែងកើត​ហេតុ​
ខេត្ត​សៀមរាប ៖ ​រថយន្ត​ធុន​ធំ​ ពណ៌​ត្រេអ៊ី ​​​ដែល​​មាន​ផ្ទុកឈើ​គគីរ​មុខ​កាត់​ធំៗ​ជាង​៧​ម៉ែត្រ​គូប​មួយ​គ្រឿង​ត្រូវបាន​លោក​ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​សៀម​រាប ​ទី​ សុវិន​ថាល់ បញ្ជា​​ឱ្យ​មន្ត្រី​ជំនាញ​ផ្នែក​រដ្ឋបាល​​ព្រៃ​ឈើ​ចាប់ឃាត់​បញ្ជូន​ទៅ​រក្សាទុក​បណ្តោះ​​អាសន្ន​នៅ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​​ខេត្ត​កាល​ពី​វេលា​ម៉ោង​ជាង​​៨​យប់​​ថ្ងៃទី​៤ មេសា ២០១២ កន្លង​ទៅ​នេះ។

ចាក់​សាំង​រួច​បញ្ឆេះ​ម៉ូតូ​​​បែរ​ជា​ត្រូវភ្លើង​ឆេះ​ទៅវិញ​

Posted: 05 Apr 2012 12:21 AM PDT

ទិដ្ឋ​ភាពនៅ​កន្លែង​កើតហេតុ​
ខេត្តកណ្តាល ៖ យុវជន​ម្នាក់​​ចូល​ចាក់​​សាំង​ម៉ូតូ ​រួច​ក៏​ប​ញ្ឆេះ​ បែ​រជា​មិន​ឆេះ​ម៉ាស៊ីន​ឆេះ​ម៉ូតូ​បង្ក​​ឱ្យ​ផ្អើល​អ្នក​ជិតខាង​រត់​ជាន់​ជើង​គ្នា រីឯ​ម្ចាស់​ម៉ូតូ​ក៏​បាន​រង​របួស​ ដោយសារ​ភ្លើង​ឆេះ​នោះ​ដែរ។​ ករណី​នេះ​បាន​កើតឡើង​​កាលពី​​វេលា​ម៉ោង​​១២​ថ្ងៃត្រង់​​ថ្ងៃទី​៤ មេសា ២០១២ នៅ​មុខ​​ផ្សារ​​គគី​រ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១ ​ភូមិ​ទួល​ត្នោត ឃុំ​គគីរ ស្រុក​កៀនស្វាយ ។

រថយន្ត​​កូរ៉េ​​បុក​គ្នា​ជា​មួយ​រថយន្ត​កាមរី​បាឡែន បែក​កញ្ចក់​​​មួយ​ផ្ទាំង និង​ក្រពឹត​​

Posted: 05 Apr 2012 12:16 AM PDT

ទិដ្ឋ​ភាព​នៅ​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ រថយន្ដ​កូរ៉េ​មួយ​តោន​កន្លះ ពណ៌​ខៀវ បុក​គ្នា​ជាមួយ​រថយន្ដ​កាម​រី​បា​ឡែ​ន ពណ៌​ទឹកប្រាក់ បើកបរ​ដោយ​ស្ដ្រី​ម្នាក់​បណ្ដាល​ឱ្យ​រថយន្តបា​ឡែ​ន​បែ​កក​ញ្ចក់មួយ​ផ្ទាំង និង​ក្រពឹត​ទ្វារ​មុខ​ដល់​កាង​ក្រោយ​ចំហៀង​ខាង​ស្ដាំ កាលពី​វេលា​ម៉ោង​៨​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​៥ មេ​សា នៅ​ចំណុច​​ផ្លូវ​លេខ​២៣០​កែង​​​ផ្លូវ​លេខ​២៣៩ ស្ថិតក្នុង​ក្រុម​១១ ភូមិ​២ សង្កាត់​ផ្សារ​ដើម​គ ខណ្ឌ​ទួល​គោក ។

បាក់​​​ផ្ទាំង​ថ្ម​​​​​នៅ​​កេន​យ៉ា​​​​ស្លាប់7នាក់​

Posted: 05 Apr 2012 12:14 AM PDT

សែងសាកសព​​​​អ្នក​ស្លាប់​​ដោយ​ការ​​បាក់​ថ្ម​
តុល្យការ​​​​​នៃ​ការ​​​បាក់​ផ្ទាំង​ថ្ម​​​ធំៗ​​​នៅ​​តំបន់​​ជាយ​ក្រុង​​​មួយ​នៃ​រដ្ឋធានី​​​ណៃរ៉ូប៊ី​​​របស់​​​​​កេន​យ៉ា​​​​​ អ្នក​ស្លាប់​​​​ឡើង​ដល់​​​៧​នាក់​​ក្រោយ​​​ពីការ​​​រក​ឃើញ​​​​​សាក​សព​​​មនុស្ស​៣​នាក់​​​ទៀត​​​​​ក្នុង​​គំនរ​​​បាក់​បែក ។ ​នេះ​ជា​ការអះអាង​​កាលពី​​ថ្ងៃទី​​៤ មេសា​របស់​​អង្គការ​ជំនួយ​មនុស្សធម៌​នៅ​​​កេន​យ៉ា ។

វិញ្ញាសាប្រណាំងកង់ឡើងភ្នំនៃព្រឹត្តិការណ៍អូឡាំពិកក្រុងឡុងកែសម្រួលបន្ទាប់ពីមាន​សំណើពីកីឡាករ

Posted: 05 Apr 2012 12:09 AM PDT

BBC​ឱ្យ​ដឹង​ថា អ្នក​រៀប​ចំ​ការ​ប្រ​កួត​អូ​ឡាំ​ពិក​ទី​ក្រុង​ឡុង​ឆ្នាំ​២០១២​បាន​ធ្វើ​សេចក្តី​ប្រកាស​មួយ​អំ​ពី​ការ​ផ្លាស់​ប្តូរ​វិញ្ញាសា​ប្រ​ណាំង​កង់​ឡើង ​ភ្នំ​ក្រោយ​ពី​ទទួល​បាន​មតិ​កែ​លំអ​ពី​បណ្តា​កីឡា​ករ ។

លោក​ វីលៀម ដត ត្រូវ​បាន​ព្រឹទ្ធ​សភា​អាមេរិក​តែង​តាំង​ជា​ឯ​​ក​អគ្គ​រដ្ឋ​ទូត​អាមេរិក​​ប្រចាំ​កម្ពុជា​ជា​ផ្លូវ​ការ

Posted: 05 Apr 2012 12:03 AM PDT

រាជធានីភ្នំពេញ ​​៖ យោង​តាម​សេចក្តី​ប្រ​កាស​ព័ត៌មាន​​របស់​ស្ថាន​ទូ​ត​អា​មេរិក​កាល​ពី​ថ្ងៃ​ទី​៤ មេសា ឱ្យ​ដឹងថា លោក​ប្រធានា​ធិបតី​ បាន​តែង​​​​តាំង​លោក​ William E. Todd ជា​ឯ​កអគ្គ​រដ្ឋ​ទូត​ថ្មី​​​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​​នៅ​ថ្ងៃ​ទី​១ ធ្នូ ២០១១ ។ លោក​ប្រធានា​ធិបតី​​ បាន​ប្រកាស​​ពី​បំណង​តែង​តាំង​លោក​ William E. Todd ជា​ឯកអគ្គ​រដ្ឋ​ទូត​ថ្មី​របស់​

ប្រទេស​​ចិន​ប្រហែល​អនុ​ញ្ញាត​ឱ្យ​មាន​ការ​វិនិ​យោគ​​ពី​បរ​ទេស

Posted: 05 Apr 2012 12:01 AM PDT

ប្រទេស​​ចិន​ប្រហែល​​ត្រូវ​សម្លឹង​មើល​ច្បាប់​វិនិ​យោគ​បរ​ទេស​ជា​ថ្មី​ សម្រាប់​អ្នក​វិនិ​យោគ​ឯក​ជន។ នេះ​បើ​តាម​​ប្រសាសន៍​របស់​ប្រធាន​ធនា​គារ​កណ្តាល​ចិន ។ ក្រុម​ប្រឹក្សា​រដ្ឋ​កាល​ពី​សប្តាហ៍​មុន​បាន​​ថ្លែង​ថា ខ្លួន​នឹង​អនុ​ញ្ញាត​ឱ្យ​មាន​ការ​សិក្សា​ពី​ការ​វិនិ​យោគ​ពី​បរ​ទេស​ផ្ទាល់​​នៅ​ក្នុង​តំបន់​ទីក្រុង Wenzhou ​ភាគ​ខាង​កើត​ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ធ្វើ​

អតិ​ផរណា​ខែ​មីនា​កើន​ឡើង​៣,៤៥​ភាគ​រយ

Posted: 04 Apr 2012 11:58 PM PDT

អតិ​ផរណា (CPI) សម្រាប់​ខែ​មីនា​ បាន​កើន​ឡើង​៣,៤៥​ភាគ​រយ​ធៀប​ជា​មួយ​ខែ​កុម្ភៈ នេះ​បើ​តាម​របាយ​ការណ៍​របស់​ក្រសួង​ពាណិជ្ជ​កម្ម​ថៃ ។អត្រា​មធ្យម CPI សម្រាប់​ត្រី​មាស​ទី​១ ឆ្នាំ​២០១២ បាន​កើន​ឡើង​៣,៣៩​ភាគ​រយ​ធៀប​ជា​មួយ​ត្រី​មាស​ទី​១​ឆ្នាំ​មុន ។ CPI ដែល​មិន​រាប់​បញ្ចូល​ពី​តម្លៃ​ស្បៀង​អាហារ និង​ថាម​ពល​សម្រាប់​ខែ​មីនា​កើន​ឡើង​

មន្ត្រី​ជាន់​ខ្ពស់​កីឡា​របស់​សូម៉ា​លី​2​រូប​ស្លាប់​នៅ​ក្នុង​ការ​បំផ្ទុះ​គ្រាប់​បែក

Posted: 04 Apr 2012 11:53 PM PDT

ការបំផ្ទុះគ្រាប់បែក
ប្រ​ធាន​​គណៈ​កម្មា​​ធិ​ការ​​អូ​​ឡាំ​​ពិ​ក​​រ​បស់​​ប្រ​ទេស​​សូ​ម៉ា​លី​លោក Aden Yabarow Wiish ព្រ​ម​ទាំង​ប្រ​ធាន​សហ​ព័ន្ធ​កីឡា​បាល់​ទាត់​ផង​​ គឺលោក Said Mohamed Nur កាល​ពី​ថ្ងៃ​​ទី​៤​មេសា​បាន​ស្លាប់​បាត់​ជី​វិត​នៅ​ក្នុង​ការ​បំ​ផ្ទុះ​គ្រាប់​បែក​អត្ត​ឃាត​មួយ​។ គណៈ​កម្មា​ធិការអ​ូ​​ឡាំ​ពិក​អន្តរជាតិ IOCបាន​ហៅ​ហេតុ​ការ​ណ៍​នោះ​ថា​ «ជា​អំពើ​មនុស្ស​ឃាត​ដ៏​

ចិន​​បង្កើត​​ឯត​ទគ្គ​កម្ម​ថ្មី​ក្លាយ​ជា​ជើង​ឯក​ប្រជា​ជន​ទិញ​ទំនិញ​ច្រើន

Posted: 04 Apr 2012 11:35 PM PDT

កន្លែង​លក់ទំនិញ
ចិន​​បង្កើត​​ឯត​ទគ្គ​កម្ម​ថ្មី​​ក្លាយ​​ជា​​ប្រទេស​​ដែល​​​ប្រជា​ជន​​មាន​​ការ​​ចំណាយ​​ទិញ​​ផលិត​​ផល​​ច្រើន​​បំផុត​​​នៅ​​លើ​​ពិភព​លោក​​នាំ​មុខ​​សហ​រដ្ឋ​​អា​មេ​រិក​។ ការ​ចំណាយ​​របស់​ប្រជា​ជន​ចិន​ក្នុង​ការ​ទិញ​ទំនិញ​​បាន​កើន​ឡើង​១១% ឬ​មាន​តម្លៃ​ប្រហែល​៦០៧.០០០លាន​ផោន សម្រាប់​ឆ្នាំ​២០១១ ខណៈ​ពេល​សហរដ្ឋអាមេរិក​​ធ្លាក់​ចុះ៤% ​មាន​តម្លៃ​​ប្រហែល​

ហ្វីលីពីន​បំបែក​ក្រុម​ភ្នាល់​ឆ្កែ​ខាំ​គ្នា​សង្គ្រោះ​បាន​300​ក្បាល​

Posted: 04 Apr 2012 11:28 PM PDT

ភ្នាល់​ឆ្កែ​ខាំ​គ្នា
ទី​ភ្នាក់​ងារ​ព័ត៌​មានបរទេស​ផ្សាយ​ឱ្យដឹង​ថា​ ប៉ូលិស​ហ្វីលីពីន​បាន​ចូល​បំបែក​ក្រុម​ភ្នាល់​ល្បែង​«​ឆ្កែ​ខាំ​គ្នា»​កាលពី​ថ្ងៃ​សុក្រ​(៣០​ មីនា​)​កន្លង​មក​ និង​អាចជួយ​ឆ្កែពូជ​«​ភីត​ប៊ូល»​ធ្វើ​ជាឧបករ​ណ៍​ភ្នាល់​ចំនួន​៣០០​ក្បាល​ នៅទី​ក្រុង​ឡាគូណា​ ភាគ​​ខាង​ត្បូងប្រទេស​ ។ ប៉ូលិស​បានចាប់​ខ្លួន​អ្នក​ពាក់ព័ន្ធ​ចំនួន​៩​នាក់​ដែល​ដំណើរ​ការមុខ​ជំនួញ​ខុស​ច្បាប់​ខាង​

ឪពុក​​ម្តាយ​​​ដែល​អាក្រក់​​​បំផុត​​​លើ​​ពិ​ភព​​លោក​​​

Posted: 04 Apr 2012 11:19 PM PDT

រូបភាពដែលចម្លែក និងអាក្រក់
ជាទូ​​ទៅ​​ ឪពុក​​ម្តាយ​​​ក៏​ដូច​​ជា​​អាណា​ព្យាបា​លទាំង​ឡាយ​​ តែង​​រិះ​រក​​វិធី​​ល្អៗ​​​ និង​វត្ថុ​​ល្អ​​ៗ​​ផ្តល់​​ដល់​​កូន​​​ ព្រោះ​តែ​​ក្តី​ស្រឡាញ់​​ និង​ត្រូវការ​​​ឱ្យ​កូន​​​ទទួល​​បាន​​សមិ​ទ្ធផល​​​ខ្ពស់​​ ជា​ពិសេស​​​​គឺ​ការ​​​ចិញ្ចឹម​​​បី​បាច់​​​ ត្រូវ​​​ថែ​​ទាំ​​យ៉ាង​​ដិត​ដល់​ រួម​​ទាំង​ប្រុង​ប្រយ័ត្ន​​​ចំពោះ​​ទង្វើ​​ប្រកប​​​ដោយ​​​​គ្រោះ​ថ្នាក់​​ផ្សេងៗ ដែល​​អាច​កើ​ត​​គ្រោះ​ថ្នាក់​​​​ជា​យថា​ហេតុ​​ដល់​កូន​ ។ ប៉ុន្តែ​​

វាយ​ប្រហារ​​​រោង​​មហោស្រព​ជាតិ​​នៅរដ្ឋធានី​សូម៉ាលី​​ស្លាប់​​​​10នាក់

Posted: 04 Apr 2012 11:16 PM PDT

រោងមហោស្រពដែល​​រង​ការ​​​វាយ​​ប្រហារ​
មនុស្ស​​​យ៉ាងតិច​១០​នាក់​ក្នុង​នោះ​​មាន​​មន្ត្រី​​​ខាងកីឡា​​២នាក់​​បានត្រូវ​ស្លាប់​ ហើយ​មនុស្ស​​​​១០​នាក់​​ត្រូវរបួស​​​​កាលពី​​ថ្ងៃទី​​៤ មេសា ​ខណៈពេល​​ដែល​​ជន​អត្តឃាត​​​​ម្នាក់​ធ្វើ​​​ឱ្យ​ផ្ទុះ​​​ក្នុង​ពិធីមួយ​នៅ​​រោងមហោស្រព​ជាតិ​ក្រុង​​​ម៉ូហ្គាឌីស៊ីយ៉ូ ។​ឥស្សរជន​​​ជាន់​ខ្ពស់​​​​ទាំងឡាយ​​​​របស់​​​រដ្ឋា​ភិបាល​​​សូម៉ាលី​​ក្នុង​​នោះ​មាន​នាយករដ្ឋមន្ត្រី​លោក​អាប់​ឌី​​វ៉ើល ម៉ូហាម៉េដ​

​៦​ថ្ងៃ​ទៀត​ចូល​រោង​ការ​បែរ​ជា​ធ្វើ​រោង​បុណ្យ​សព​កូន​កំលោះ​​ទៅវិញ​

Posted: 04 Apr 2012 11:16 PM PDT

ទិដ្ឋ​ភាព​នៅ​កន្លែងកើត​ហេតុ​
ខេត្ត​បន្ទាយ​មានជ័យ ៖ ​នៅ​សល់​តែ​៦​ថ្ងៃ​ទៀត​ប៉ុណ្ណោះនឹង​ត្រូវ​​ចូល​រោង​ការ ​​ដែល​មាន​ចាស់​ទុំ​ញាតិ​មិត្ត​​ទាំង​សង​ខាង​ចង​ដៃ​ឱ្យ​ពរ​ជ័យ​ តែ​បច្ច័យ​​អាក្រក់​ បែរជា​កូន​​កំលោះ​​​ជួប​គ្រោះ​អកុសល​​​ធ្លាក់​ពី​លើ​អង្រឹង​ផ្កាប់​មុខ​ត្រូវ​មច្ចុ​រាជ​ឆក់​យក​ជីវិត​​​គ្មានក្តី​មេត្តា​ដល់​កូន​ក្រមុំ​​បន្តិច​សោះ​ឡើយ ​ និង​ត្រូវ​ក្លាយ​ជា​​ស្ត្រី​មេម៉ាយ​ខាន់​ស្លា​ទាំង​វ័យ​ក្មេង​គួរ​ឱ្យ​​សង្វេគ​​ខ្លួន​ពេក​​ក្រៃ ។ ​ហេតុ​ការណ៍​​ដ៏​ភ្ញាក់​ផ្អើល​​នេះ​បាន​កើត​​ឡើង​​កាលពី​េលា​ម៉ោង​៨​និង​៥​

រថយន្ត​និងម៉ូតូ​បុក​គ្នា​នៅ​​ចំណុច​ផ្លូវ​​​កែង​ដោយសារបើកបរ​​​​មិនគោរព​សិទ្ធិគ្នា

Posted: 04 Apr 2012 11:04 PM PDT

រថ​យន្តត្រូវបានខូចខាត
រាជធានីភ្នំពេញ ៖ ​រថយន្ដ​កាម​រី ពណ៌​ស្ករ បើកបរ​ដោយ​ស្ត្រី​ម្នាក់បាន​បុក​គ្នា​ជាមួយ​ម៉ូតូ​គុប​ជ្រុង​សេ៩០ ពណ៌ទឹក​ប៊ិច នៅ​ចំណុច​ផ្លូវកែង​បណ្ដាល​ឱ្យ​អ្នក​បើក​ម៉ូតូ​រង​របួស​ធ្ងន់។ គ្រោះ​ថ្នាក់​នេះ​កើតឡើង​​កាលពីវេលា​ម៉ោង​៩ ​និង​៤០​នាទី​យប់ថ្ងៃទី​៤ មេ​សា តាម​ផ្លូវ​លេខ​២៧១​ កែង​៤៣២ មុខ​ហាង​លក់​ទូរស័ព្ទម៉ែ​ន សុធី ក្នុង​សង្កាត់​ទួល​ទំពូង​២

ច្រាំងទន្លេ​ស្រុកសៀម​​បូកជា​​​​តំបន់​ស្តុក​ឈើ​​ប្រណីត​សម្រាប់នាំចេញ​យ៉ាងរឹងមាំ

Posted: 04 Apr 2012 10:58 PM PDT

ឈើ​ប្រណីត​ដែលត្រូវ​បានគេអារ
ខេត្តស្ទឹងត្រែង ៖ ​ព្រៃ​ឈើ​នៅ​​ស្រុក​សៀម​​បូក​ខេត្ត​​ស្ទឹង​ត្រែង ​រង​ការ​​ហិន​ហោច​​​ពីសំណាក់​ឈ្មួញទុច​្ច​រិត​​ដែលធ្វើ​សកម្ម​ភាព​​កាប់បំផ្លាញ​​គ្មាន​ពេល​ស្រាកស្រាន្ត​​ បើទោះជា​មានការបង្ក្រាប​​​ពី​​ម​ន្ត្រី​​​ជំនាញ​​កន្លងមកក៏ដោយ ។ ​ព្រៃ​​​ឈើ​​ក្នុង​តំបន់​ជាច្រើន​ ក្នុង​​ស្រុក​មួយ​នេះ ត្រូវ​​ឈ្មួញ​ឱ្យ​តម្លៃថា ​​ជា​តំបន់​សេដ្ឋ​កិច្ច​​ដ៏​ល្អ​ សម្រាប់ ​​ពួកគេ​​ដោយ​សារ​តែ​

​តំណាង​ក្រសួង​ពាណិជ្ជ​កម្ម​កម្ពុជា​-ថៃ​​ជួប​ប្រជុំ​គ្នា​​នៅ​ច្រក​ទ្វារ​​អន្តរ​ជាតិ​ប៉ោយប៉ែត ​ដោះ​ស្រាយ​រឿង​កសិ​ផល​តាម​បន្ទាត់​ព្រំដែន​

Posted: 04 Apr 2012 10:31 PM PDT

ក្រុង​ប៉ោយ​ប៉ែត ៖ ​តំណាង​ក្រសួង​​ពាណិជ្ជ​កម្ម​កម្ពុជា​-ថៃ​​បាន​ណាត់​​ជួ​បប្រជុំ​គ្នា​នៅ​អគារ​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយប៉ែត​​នៅ​ព្រឹក​ថ្ងៃទី​៥ មេសា ២០១២ ​។ ​តាម​ប្រភព​ពី​​មន្ត្រី​​កម្ពុជា​​ប្រចាំ​​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ​ប្រាប់​ថា ក្នុង​កិច្ច​ប្រជុំ​នេះ​ នឹង​លើក​យក​បញ្ហា​កសិ​​​ផល​តាម​​បន្ទាត់​ព្រំដែន​​នៃ​ប្រទេស​ទាំង​២ មក​ពិភាក្សា ។ ​​

អតិ​ផរណា​ខែ​មីនា​កើន​ឡើង​៣,៤៥​ភាគ​រយ

Posted: 04 Apr 2012 08:52 PM PDT

អតិ​ផរណា (CPI) សម្រាប់​ខែ​មីនា​ បាន​កើន​ឡើង​៣,៤៥​ភាគ​រយ​ធៀប​ជា​មួយ​ខែ​កុម្ភៈ នេះ​បើ​តាម​របាយ​ការណ៍​របស់​ក្រសួង​ពាណិជ្ជ​កម្ម​ថៃ ។អត្រា​​មធ្យម CPI សម្រាប់​ត្រី​មាស​ទី​១ ឆ្នាំ​២០១២ បាន​កើន​ឡើង​៣,៣៩​ភាគ​រយ​ធៀប​ជា​មួយ​ត្រី​មាស​ទី​១​ឆ្នាំ​មុន ។ CPI ដែល​មិន​រាប់​បញ្ចូល​ពី​តម្លៃ​ស្បៀង​អាហារ និង​ថាម​ពល​សម្រាប់​ខែ​មីនា​កើន​ឡើង​

បណ្តាញ​ស្ត្រី​​ចែក​អំណោយ​​​​​​ដល់​​គ្រួ​សារ​ក្រី​ក្រ​​​ ទើប​ឆ្លង​​​ទន្លេ​​​មួយ​គ្រួសារ​​

Posted: 04 Apr 2012 08:43 PM PDT

លោក​​ស្រី​ ច័ន្ទសុខា កំពុង​ចែកអំណោយ​ដល់ប្រជាពលរដ្ឋ
ខេត្ត​ព្រះ​សីហនុ​​​​​ ៖ អំណោយ​​​ជា​ថវិ​​កា​​​ ​គ្រឿង​​​ឧបភោគ​បរិភោគ​ និងសម្ភារ​ប្រើប្រាស់​​​ប្រចាំ​ថ្ងៃ​​មួយ​ចំនួន​​​ ត្រូវ​បាន​​បណ្តាញ​ស្ត្រី​​​ខេត្ត​​​ ​​​ដឹកនាំ​ដោយ​​​​លោកស្រី​ ប្រាក់​ ច័ន្ទ​សុខា អភិបាល​រង​​​ខេត្ត​​​​​​ តំណាង​​សាខា​កាកបាទ​ក្រហម​​​កម្ពុជា​​ ខេត្ត​​ និង​លោក​ស្រី​​​ដែល​ជា​តំណាង​​ឱ្យ​​មន្ទីរ​​​នានា​​ជុំ​វិញ​ខេត្ត​​​ នាំ​​​យក​ទៅ​​ចែក​​ជូន​​​ដល់​​​​ពលរដ្ឋ​​​ក្រី​ក្រ​​១​គ្រួ​សារ​​ នៅ​​​ក្នុង​​​

ពល​​រដ្ឋ​​ប៉ា​គី​ស្ថាន​​​​​​​250​ពាន់​នាក់​​​​​ភៀស​ខ្លួន​​​ពី​ការ​​​ប្រយុទ្ធ​​​​នៅ​​​ព្រំ​​ដែន​​​​អាហ្វ​ហ្គា​​នី​ស្ថាន

Posted: 04 Apr 2012 08:40 PM PDT

ជំរំជន​ភៀសខ្លួន​​ប៉ាគីស្ថាន​
អង្គការ​​សង្គ្រោះ​​​កុមារ​​ SAVE THE CHILDREN រាយការណ៍​​​​​កាលពី​​ថ្ងៃទី​​៤ មេសា ​ថា ជន​ភៀសខ្លួន​​​ប៉ាគីស្ថាន​​ជិត​​២៥០.០០០​​នាក់​ មាន​ការ​​​ខ្វះ​ខាត​ស្បៀង​ ទឹក និង​​ថ្នាំ​ពេទ្យ ក្រោយ​​​ពីពួក​គេ​​រត់​គេចខ្លួន​ពីការ​​ប្រយុទ្ធ​​គ្នា​​​កាន់​តែ​ខ្លាំងក្លា​ឡើង​​ រវាង​​កងទ័ព​​ប៉ាគីស្ថាន​ ​និងពួកតាលីបង់​​ ​នៅ​​តាម​ព្រំដែន​ជាមួយ​អាហ្វហ្គានីស្ថាន ។​​​​យោងតាម​​អង្គការ​​​

​ប្លន់​យក​​មាស.ស​១៥​គីឡូ​ក្រាម​ ពី​ជន​ជាតិ​ថៃ​ក្នុង​កា​ស៊ីណូ​​ផ្អើល​​​​ក្រុង​ប៉ោយ​ប៉ែត​

Posted: 04 Apr 2012 08:38 PM PDT

ជន​រងគ្រោះ​ដែល​ត្រូវ​ចោរ​ប្លន់​
ក្រុង​ប៉ោយប៉ែត ៖ ​មាន​ការ​ភ្ញាក់​ផ្អើល​ឆោ​ឡោ​ខ្លាំង​មួយ​ ខណៈ​​ក្រុម​ចោ​បើក​រថយន្ត​រត់​គេច​ក្រោយ​​ធ្វើ​សកម្ម​ភាព​​ប្លន់​​​យក​​មាស.ស​១៥​គីឡូ​ក្រាម ​ពី​​ជន​ជាតិ​ថៃ​​ពីរ​នាក់​ប្តី​-ប្រពន្ធ កាលពី​វេលា​ម៉ោង​៦ល្ងាច​​ថ្ងៃ​ទី​៤ មេសា ២០១២ ​ក្នុង​បរិ​វេណ​​កាស៊ីណូ​​ត្រូ​ពី​កាណា ស្ថិត​ក្នុង​ភូមិ​ក្បាល​ស្ពាន​១ ​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ។

នាងម៉ា​រី​យ៉ុង បា​តូ​លី​ឈ្នះជុំទី​2​ប្រកួតតឺន្នីស Family Circle Cupនៅអាមេរិក

Posted: 04 Apr 2012 08:34 PM PDT

កីឡាការិនី​បា​រាំង​​ម៉ា​រី​យ៉ុង បា​តូ​លី
កីឡាការិនី​បា​រាំង​មា​រី​យ៉ុង​ បា​តូ​លី​​បាន​ឈាន​ចូល​ដល់​ជុំ​ទី​៣​​ប្រកួតតឺន្នីស​កម្ម​វិធី Family Circle Cupបន្ទាប់​ពី​បាន​បំ​បាក់​គូ​ប្រ​កួត​របស់​ខ្លួន​នាង Vera Dushevinaក្នុង​ជុំ​ទី​២​កាល​ពី​ថ្ងៃទី​៤​​ ខែ​មេសា​ ​។ ការ​ប្រ​កួត​កម្ម​វិធី​នេះ​ត្រូវ​បាន​រៀប​ចំ​ធ្វើ​នៅ​ទី​ក្រុង​ Charleston​រដ្ឋ​ South Carolinaសហ​រដ្ឋ​អា​មេរិក​ ។​នាង​បា​តូ​លី​​បាន​យក​ឈ្នះនាង

រថយន្ត​​ដឹក​សំរាម​​​​បុក​និង​​​កិន​​ម៉ូតូ​ស្លាប់​​ម្តាយ​​និងកូន​ប្រុស​ ឯ​ប្តី​​របួស​ធ្ងន់

Posted: 04 Apr 2012 08:16 PM PDT

ទិដ្ឋ​ភាព​នៅ​កន្លែងកើត​ហេតុ​
រាជធានី​ភ្នំពេញ​​​​ ៖ ស្ត្រី​​ម្នាក់​និ​ង​កូន​​​ប្រុស​​ត្រូវ​​​​​​​រថយន្ត​​ដឹក​សំរាម​​​​មួយ​គ្រឿង​​កិន​ជាប់​​​ក្រោម​កង់​​​ស្លាប់​ភ្លាម​​ៗ​​ ឯបុរស​​​ជាប្តី​​រង​របួស​​​ធ្ងន់​ធ្ងរ​​​ ​​​ខណៈ​​​​​​​​​​​ពួកគេ​​​ជិះ​ម៉ូតូ​​​ឌុបគ្នា​​​ តាមផ្លូវ​​​ត្រឡប់​​មក​​ពី​​​សែន​​ផ្នូរ​​​​ដូនតា​​​​​នៅ​ខេត្ត​តាកែវ​​​ ទៅ​ផ្ទះ​​​វិញ​​​ ហើយ​ពេល​​​ទៅ​ដល់​​ចំណុច​​កើត​ហេតុ​​​ក៏ត្រូវ​​​រថយន្ត​​​ដឹក​សំរាម​​​​​របស់​​ក្រុម​ហ៊ុន​​​ស៊ិនទ្រី​​​នោះ​​បើក​ម​​ក​​បុក​និង​​កិន​​​បណ្តាល​​​ឱ្យ​​​​​ស្លាប់​​និង​របួស​​​​ធ្ងន់​​តែម្តង​ ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!