VOA News: ព័ត៌មាន

VOA News: ព័ត៌មាន


ព័ត៌មាន​អន្តរជាតិ​វីអូអេ​ ២៨ មករា​ យប់​

Posted: 28 Jan 2012 08:22 AM PST

ស៊ីរី៖ ប្រទេស​រុស្សី​បាន​និយាយ​ថា ផ្នែក​ខ្លះ​នៃ​សេចក្តី​​ព្រាង​សម្រេច​ចិត្ត​របស់​អឺរ៉ុប និង​ពួក​ប្រទេស​អារ៉ាប់​អំពី​ប្រទេស​ស៊ីរី ដែល​បាន​ត្រូវ​ផ្សព្វផ្សាយ​ក្នុង​ក្រុម​ប្រឹក្សា​សន្តិសុខ អ.ស.ប. កាល​ពី​ថ្ងៃ​សុក្រ​ជា «ការ​មិន​អាច​ទទួល​យក​បានទេ» ហើយ​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ​ប្រុង​ប្រៀប​ធ្វើ​​ការ​ចរចា»។

អាហ្វហ្គានីស្ថាន៖ លោក​ប្រធានាធិបតី​បារាំង នីកូឡាស សាគូហ្ស៊ី (Nicolas Sarkozy) បាន​មាន​ប្រសាសន៍​ថា ពួក​ទាហាន​បារាំង​នឹង​ធ្វើ​កិច្ច​ប្រតិបត្តិការ​ហ្វឹក​ហ្វឺន​ជា​ថ្មី​ទ្បើង​វិញ​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន ក្រោយ​ពី​បាន​ផ្អាក​មួយ​អាទិត្យ​ដោយសារ​មាន​ការសម្លាប់​បុគ្គលិក​យោធា​បារាំង​បួន​នាក់​ដោយ​ទាហាន​អាហ្វហ្គានីស្ថាន​ម្នាក់។

ស.រ.អ.៖ លោក លីយ៉ុង ផាណែតា (Leon Panetta) រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ស.រ.អ. បាន​មាន​ប្រសាសន៍​ថា​ លោក​ខ្វល់​ខ្វាយ​អំពី​វេជ្ជបណ្ឌិត​​ប៉ាគីស្ថាន​ម្នាក់ ដែល​បាន​ជួយ ស.រ.​អ. ឱ្យ​​រក​ឃើញ អូសាម៉ា ប៊ីនឡាឌីន (Osama bin Laden) ​មេដឹកនាំ​ពួក​ អាល់ ខៃដា (al-Qaida)។

រុស្សី៖ ពួកមន្ត្រី​រុស្សី​បាន​រារាំង​លោក​ ហ្គ្រីកហ្គោរី យ៉ាវលីនស្គី (Grigory Yavlinsky) មេដឹកនាំ​ក្រុម​ប្រឆាំង​សេរីនិយម មិន​ឱ្យ​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​ប្រឆាំង​នឹង​លោក​នាយក​រដ្ឋមន្ត្រី​ វ្លាត់មៀ ពូទីន (Vladimir Putin) ទេ ដោយសារ​មាន​បញ្ហា​ជាមួយ​សំណុំ​ឯកសារ​ចុះ​ឈ្មោះ​របស់​លោក។

<!--AV-->

 

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!