Koh Santipheap Daily

Koh Santipheap Daily


សមត្ថកិច្ចចម្រុះឆែកឆេរ​​រថយន្ត​ដឹក​ស្រូវ​រក​ឈើ​គ្រញូង​អត់​ឃើញ​ខ្មាស​គេ​យ៉ាង​ខ្លាំង

Posted: 23 Jan 2012 11:46 PM PST

រថយន្តដឹកស្រូវ
ខេត្តកំពង់ចាម ៖ រថយន្តដឹកស្រូវប្រភេទ​យីឌុប១គ្រឿងបានបើកចេញពីខេត្តឧត្តរមាន​ជ័យ ឆ្ពោះទៅកាន់ខេត្តកំពង់ចាមមិនទាន់នឹង​ដល់​ គោលដៅផង ត្រូវកម្លាំងសមត្ថកិច្ចមួយក្រុមពុំ​ដឹងជានៅខាងណាខ្លះនោះទេ មានរហូតដល់ទៅ​ជាង១០រថយន្ត ក្នុងនោះមានឡិចស៊ីសផងដែរ បានមកស្ទាក់ឃាត់រថយន្តដឹកស្រូវនេះយ៉ាងស្វិត​ស្វាញនៅត្រង់ចំណុចកំពង់ថ្ម

សហព័ន្ធប្រណាំងរថយន្តអន្តរជាតិហាមប្រើបច្ចេកវិទ្យាថ្មីក្នុងហ្វមមូឡាវ័ន

Posted: 23 Jan 2012 11:25 PM PST

ស្លាកសញ្ញាឡូហ្គោរបស់ សហព័ន្ធប្រណាំងរថយន្តអន្តរជាតិ
គណៈ​​កម្មា​ធិការ​រៀប​ចំ​ការ​ប្រ​ណាំង​ហ្វមមូ​ឡា​វ័ន​បាន​ប្រកាស​ថា​ខុស​ច្បាប់​ចំពោះ​ការ​អភិ​វឌ្ឍ​នូវ​បច្ចេក​វិ​ទ្យា​​មួយ​ដែល​នឹង​ជួយ​ឱ្យ​ក្រុម​ទាំង​ឡាយ​កែ​លំ​អ​លំ​នឹង​និង​ថាម​ពល​ខ្យល់​ឌី​ណា​មិក​របស់​រថយន្ត​ប្រ​ណាំង​។ សហ​ព័ន្ធ​ប្រ​ណាំង​រថយន្ត​អន្តរជាតិ​ (FIA)​បាន​​សម្រេច​ចិត្ត​​ហាម​មិន​ឱ្យ​ប្រើ​ប្រាស់​ប្រព័ន្ធ​ឆ្លើយ​តប​បើក​បរ​កម្រិត​ខ្ពស់​សម្រាប់​រដូវ​កាល​ប្រ​ណាំង​ឆ្នាំ​ ២០១២​។ មាន​ក្រុមមួយ​ចំនួន​ដែល​ត្រូវ​បាន​គេ​គិត​ថា​ចង់​​កែ​ប្រែ​រូប​រាង​ផ្ទាល់​ខ្លួន​របស់​គេ​ក្នុង​នោះ​មាន​ក្រុម​ Ferrari ក្រុម​Mercedes ក្រុម ​Williams និង​ក្រុម ​Lotus។

នាងសារ៉ាប៉ូវ៉ានិងកីឡាករមូរេឈានចូលដល់វគ្គ1/4ផ្តាច់ព្រ័ត្រប្រកួតតឺន្នីសក្របខណ្ឌធំ

Posted: 23 Jan 2012 11:22 PM PST

កីឡាការិនី​រុស្ស៊ី​សារ៉ា​ប៉ូ​វ៉ា​
កីឡាការិនី​រុស្ស៊ី​​ម៉ា​រី​យ៉ា សា​រ៉ា​ប៉ូ​វ៉ា​និង​កីឡាករ​​លំ​ដា​ប់​ទី​១​របស់​អង់​គ្លេស​អ៊ែន​ឌី មូ​រេ​​​បាន​ខិត​ចូល​កាន់​តែ​ជិត​ទៅ​រក​ពាន​ជើង​ឯក​ក្រប​ខណ្ឌធំ​ Australian Open​បន្ទាប់​ពី​​​ពួក​គេ​បាន​ឈាន​ចូល​ដល់​វគ្គ​១/៤​ផ្តាច់​ព្រ័ត្រ​ ឬវគ្គ​៨​នាក់​ចុង​ក្រោយ​កាល​ពី​ថ្ងៃ​ទី​២៣​ ​មក​រា ​​នៅ​លើ​ទី​លាន​ប្រកួត​ក្នុង​​ទី​ក្រុង​ Melbourne ប្រទេស​អូ​ស្ត្រា​លី​ ។​ ​សា​រ៉ា​ប៉ូ​វ៉ា​ដែល​ជា​ម្ចាស់​ជើង​ឯក​ក្រប​ខណ្ឌ​មួយ​នេះ​កាល​ពី​ឆ្នាំ​២០០៨​បាន​ប្រើ​ពេល​អស់​​ប្រមាណ​ជា​​២​ម៉ោង​និង​១៥​នា​ទី​ទើប​​​បំ​បាក់បាន​​គូ​ប្រកួតសញ្ជាតិ​អា​ល្លឺ​ម៉ង់​​​របស់​ខ្លួន​នាង​សា​ប៊ីន លី​ស៊ីកគី​​​​ក្នុង​លទ្ធផល​៣-៦,៦-២​និង​៦-៣។

ត្រីពុល​អណ្តែត​ពេញ​ទន្លេ​​វ៉ៃ​គោ​ផ្អើល​​មនុស្សស្ទើរ​ពេញ​​ក្រុង​ស្វាយរៀង​

Posted: 23 Jan 2012 11:19 PM PST

នៅកន្លែងត្រីពុល
ខេត្ត​ស្វាយរៀង ៖ មនុស្ស​ម្នា​រាប់រយ​នាក់​​បាន​នាំ​​គ្នា​​ទៅ​​​មើល​ត្រី​រាប់​ម៉ឺន​ក្បាល​ ដែល​កំពុង​ពុល​អើត​ក្បាល​បណ្តែត​ខ្លួន​ម្ហបៗលើ​ផ្ទៃទឹក​ក្នុង​ទន្លេ​​វ៉ៃ​គោ ត្រង់ចំណុច​​ស្ពាន​ហ៊ុន​សែន​​គយ​ត្របែក​​​ចន្លោះ​សណ្ឋា​គារ​​​ទន្លេវ៉ៃ ស្ថិត​ក្នុង​ភូមិរោង​បន្លែ​ សង្កាត់​ស្វាយរៀង ​ក្រុង​ស្វាយ​រៀង ​កាល​ពី​ថ្ងៃទី​​២៤ មករា ២០១២ ​វេលា​ម៉ោង​៧​ព្រឹក ។

ឆ្នាំ​​2011ប្រជា​ជន​ចិន​​ស្ថិត​ក្នុង​វ័យ​ធ្វើការ​​បាន​ធ្លាក់​ចុះ​ព្រោះ​​នយោ​បាយ​កូន​តែ​មួយ

Posted: 23 Jan 2012 11:14 PM PST

ទីភ្នាក់ងារ​​​ព័ត៌មាន AFP ផ្សាយ​ឱ្យដឹង​ថា វិទ្យាស្ថាន​ជាតិ​ស្ថិតិ​របស់ចិន ​​បង្ហើប​ឱ្យ​​ដឹង​ថា ប្រជាជន​​ចិនក្នុង​វ័យបំពេញការងារ​ក្នុងឆ្នាំ​​​២០១១ ​បានធ្លាក់​ចុះ​​​ជាលើកដំបូង​​ចាប់តាំង​ពី​​​ឆ្នាំ​​២០០២មក ហើយ​បច្ចុប្បន្ន​​ចិន ត្រូវ​ប្រឈម​មុខ​នឹង​​កង្វះ​​​ពលករ​​ដ៏ច្រើន​ ព្រោះតែ​​​នយោ​បាយ​​កូន​តែ​មួយ​​របស់​​រដ្ឋាភិបាល​។​ ចំនួន​ប្រជាពល​រដ្ឋ​អាយុពី​​១៥ឆ្នាំ​ ទៅ​​៦៤​ឆ្នាំ ​​ស្ថិត​នៅ​ក្នុងអត្រា​​​​៧៤,៤% ​ទោះជាយ៉ាង​ណា​ក៏​ដោយ​ ការធ្លាក់​​ចុះ​​​នេះ​​ចាត់​ទុក​ថា ជាបញ្ហា​សម្រាប់​​ប្រទេស​ចិន​​ដែលមាន​​ប្រជាជន​​ច្រើន​បំផុត​នៅ​លើ​ពិភពលោក​​​​ ត្រូវប្រឈម​​មុខ​។

ផឹកស្រា​ជុំ​គ្នា​និយាយ​ប្រមាថ​ម្តាយ​កាប់​​មួយ​កណ្តៀវ​ចំ​ក្បាលរយះ​មួយ​ចំអាម​ ព្រោះ ខឹង​គេមើល​ងាយ

Posted: 23 Jan 2012 11:11 PM PST

ជនជាប់ចោទ
ខេត្តកណ្តាល ៖ បុរ​ស​ម្នាក់​ត្រូវ​បាន​​កម្លាំង​កងរាជ​អាវុធ​ហត្ថ​​​ស្រុកស្អាង​​ចាប់​ ខ្លួន​បន្ទាប់​ពី​​បាន​យក​កណ្តៀវ​ទៅ​កាប់​ចំ​ក្បាល​បុរស​ម្នាក់​ទៀត​​ បណ្តាលឱ្យ​រយះហូរ​ឈាម​ រង​របួស​ធ្ងន់ ខណៈ​កំពុង​​​ផឹក​ស្រា​​ទាស់​​ពាក្យ​សម្តី​​គ្នា​។ ហេតុ​ការណ៍​​នេះ​កើត​ឡើង​ កាល​ពី​​ម៉ោង​៤​រសៀល​​ថ្ងៃ​ទី​​២៣ មក​​រា នៅ​ភូមិ​លេខ​៤ ឃុំ​ស្វាយ​រលំ​ ស្រុក​ស្អាង។ ​

អគ្គិភ័យ​​កំពុងឆាបឆេះ​​​លំនៅឋាន​ពល​រដ្ឋ​​នៅ​ក្រោយ​​​​ផ្សារ​​​ទឹកថ្លា​

Posted: 23 Jan 2012 11:07 PM PST

ទិដ្ឋភាព​​អគ្គិភ័យ​​​កំពុងឆាបឆេះ​​​លំនៅឋាន​​ប្រជាពលរដ្ឋ​​
រាជធានីភ្នំពេញ​​​​ ៖ ​​​អគ្គិភ័យ​​​កំពុងឆាបឆេះ​​​លំនៅឋាន​​ប្រជាពលរដ្ឋ​​នៅ​ក្រោយ​​​ផ្សារទឹកថ្លា ​​(ក្បែរផ្សារ) ​សង្កាត់ទឹកថ្លា ​​ខណ្ឌសែនសុខ បង្ក​ឱ្យ​មានការភ្ញាក់​ផ្អើល​ និងភ័យតក់ស្លុត​កាល​ពី​វេលា​ម៉ោង​​​១​និង​​​៥០នាទី​​​​រសៀលថ្ងៃទី​​២៤ មករា ​​​២០១២ ​​ហើយពេល​នេះ​សមត្ថកិច្ច​​​កំពុង​ចេញ​អន្តរាគមន៍​ ។ ព័ត៌​មា​នលម្អិត​នឹងផ្សាយ​ជូននៅ​ពេលក្រោយ នៅ​លើ​ទំព័រកាសែតកោះ​សន្តិ​ភាព និង​​នៅតាមវិទ្យុសំឡេង​កោះសន្តិភាព 87.75 ភ្នំពេញ, 87.5​បាត់​ដំបង​៕​​

ជិះ​ម៉ូតូ​​បុក​គ្នា​​ស្លាប់​១ របួស​១ ​នៅ​កោះ​កុង

Posted: 23 Jan 2012 10:51 PM PST

ជនរងគ្រោះ
ខេត្តកោះកុង ៖ កាលពីវេលា​ម៉ោង​​៧​និង​១០​នាទី​យប់​ថ្ងៃទី​២៣ មករា ២០១២ ​មាន​ម៉ូតូ​២​គ្រឿង​ជិះ​បញ្ច្រាសទិស ហើយ​​បុក​​គ្នា​​ចំពី​មុខ​បណ្តាល​ឱ្យ​ម៉ូតូទាំង​២​​រួញ​ខ្ទេច​មួយ​កំណាត់​​ មុខ ចំណែក​​អ្នក​បើក​បរ​​ភាគីម្ខាង​​ជិះ​គ្នា​​៣​នាក់​រង​របួស​ធ្ងន់​ម្នាក់ រីឯភាគី​ម្ខាង​ទៀត​បាក់.ក​ស្លាប់​​នៅ​នឹង​កន្លែង។ ​ករណី​គ្រោះ​ថ្នាក់​​ចរាចរ​ណ៍​នេះ​​បាន​កើត​ឡើង​​នៅ​ចំណុច​ភូមិ​២ សង្កាត់​ដងទង់ ក្រុង​​ខេមរភូមិន្ទ ​។

ស្រវឹងស្រា​ជិះ​ម៉ូតូ​​លឿន​ដល់​ផ្លូវ​កំពុង​​ជួសជុល​ចាប់​​ហ្វ្រាំង​ដួល​បោក​​ក្បាល​សន្លប់​​

Posted: 23 Jan 2012 10:49 PM PST

ជនរងគ្រោះ
រាជធានីភ្នំពេញ ៖ យុវជន​ម្នាក់ដេក​សន្លប់​ស្ដូក​ស្ដឹង​នៅ​កណ្ដាលផ្លូវ​ម្នាក់ឯង​បែក​មុខ​ហូរ​ ឈាម ខណៈ​ជិះ​ម៉ូតូ​លឿន​ពេកទៅ​ដល់​ផ្លូវ​កំពុង​ជួសជុល​​ចាប់​ហ្វ្រាំង​ដួល​បោក​ ក្បាល​តែ​ម្ដង។ គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១២​​និង​៣០​នាទី​រំលង​ អធ្រាត្រ​ឈានចូល​ថ្ងៃ​ទី​២៤ មក​រា នៅតាមវិថី​ព្រះ​មុនី​វង្ស ហួស​វត្ដ​ន​ន្ទ​មុនី​ប្រមាណ​៣០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​ដំណាក់​ធំ

គូ​ដណ្តឹង​​កីឡា​ករ​រ៉ូណា​ល់ដូ​​​​អាច​ធ្វើ​ឱ្យ​​​​គូស្នេ​ហ៍​ប្រ​ចណ្ឌ​

Posted: 23 Jan 2012 10:47 PM PST

នាង​អ៊ី​រី​ណា ​​ឆេក និង​​​​តារាបង្ហាញ​ម៉ូដ​បុរស ថត​បង្ហាញម៉ូដខោខូវបយ​
ទី​ភ្នាក់​ងារ​​​​ព័ត៌​មាន​បរ​ទេស​​ ​កាល​ពី​ថ្ងៃ​ទី​២៣ មក​រា ​ផ្សាយ​​ឱ្យ​ដឹង​ថា នាង​អ៊ី​រី​ណា ​​ឆេក ​កំពូល​តារា​​ម៉ូដ​​ជា​គូ​​ដណ្តឹង​របស់​កីឡា​ករ​​គ្រី​ស្ទៀ​ណូ រ៉ូ​ណាល់​ដូ ខ្សែ​បម្រើ​ឆ្នើម​​ក្លឹប "Real Madrid ​បាន​បង្ហាញ​​ម៉ូដ​​ខោ​ខូវ​បយ ស្លាក​​យី​​ហោ​ "Replay"​​ ដោយ​សង្កត់​ធ្ងន់​ទៅ​លើ​ការ​បង្ហាញ​ម៉ូដ​​ខោ​ខូវ​បយ​​តែ​ម្យ៉ាង​​ ព្រោះ​តារា​​​ម៉ូដ​​​អាយុ​២៦​ឆ្នាំ ដែល​ធ្លាប់​បង្ហាញ​ម៉ូដ​​ឈុត​ហែល​​ទឹក ផ្សាយ​​នៅ​លើ​ទំ​ព័រ​ទស្ស​នា​វដ្តី​​ «​ស្ព័រ អ៊ី​ល​ឡា​ស្ត្រេ​​ធីត» ឆ្នាំ​២០១១ ​រូប​នោះ​បាន​លះ​បង់​​កេរ្តិ៍​ឈ្មោះ​ដោយ​​ស្រាត​ននលគក​ ​ត្រឹម​ដើម​ទ្រូង​​​​សល់​តែ​​ខោ​ខូវ​បយ​ ។

ថៃហ្គ័រ វូដត្រៀមបើករដូវកាលថ្មីនៅទីក្រុងអាប៊ូដាប៊ីសប្តាហ៍នេះ

Posted: 23 Jan 2012 10:43 PM PST

កីឡាករអា​មេរិក ថៃហ្គ័រ វូដ​​​​​​
អតី​ត​កីឡាករ​វាយ​កូន​ហ្គោល​លំ​ដាប់​ទី​១ពិភពលោក​ថៃ​ហ្គ័រ វូដ​ នឹង​បើក​យុទ្ធ​នា​ការ​ឆ្នាំ​ថ្មី​របស់​ខ្លួន​នៅ​ក្នុង​ទី​ក្រុង​​អា​ប៊ូ ដា​ប៊ី​នា​ចុង​សប្តាហ៍​នេះ​ ហើយ​ប្រ​សិន​ជា​រូប​គេ​អាច​យក​ឈ្នះ​ពាន​ជើង​ឯក​នៅ​ទី​នោះ​ គេ​នឹង​ឡើង​ទៅ​កាន់​ចំ​ណាត់​ថ្នាក់​ពិភពលោក​ទី​១០ ។​ ​ថៃ​ហ្គ័រ​ វូដ​ដែល​ជា​ម្ចាស់​ពាន​ជើង​ឯក​កម្ម​វិធី​ធំ​ចំនួន​១៤​សម័យ​កាល ​កាល​ពី​ខែ​កន្លង​ទៅ​បាន​ធ្លាក់​ចំ​ណាត់​ថ្នាក់​ពិភពលោក​ទៅ​លំ​ដាប់​ទី​៥០​ តែ​បាន​ឡើង​មក​កាន់​លំ​ដាប់​ទី​២១​វិញ​បន្ទាប់​ពី​បាន​យក​ឈ្នះ​ពាន​ជើង​ឯក​កម្ម​វិធី Chevron World Challenge។ ចំណែក​កីឡាករ​កំពូល​ៗ​ទាំង​៤​រូប​

​កាំជ្រួចភ្លើង​​​បន្សល់ទុកកាកសំណល់​​ជាច្រើន​​​ពាន់​តោន​​នៅ​ប៉េកាំង​​​ និង​សៀង​ហៃ​

Posted: 23 Jan 2012 10:34 PM PST

កាកសំណល់​​​នៃ​កាំជ្រួច​​ភ្លើង​​​
​ពួកអ្នកប្រមូល​​​សម្រាម​ក្រុងប៉េកាំង​​​ និង​ក្រុង​​​សៀងហៃ ​​បានធ្វើការ​​យ៉ាងធ្ងន់​​កាលពីព្រឹកថ្ងៃទី​​​២៣ មករា ជា​ថ្ងៃ​ដំបូង​នៃបុណ្យ​​ចូលឆ្នាំ​​ថ្មី ឆ្នាំ​​​​នាគ​ដោយ​​​ប្រមូល​សម្រាម​​​​​​​ជាកាក​សំណល់​​​កាំជ្រួច​​​ភ្លើង​​​ដល់ទៅ​ជាង​​១.០០០​តោន​។​ អ្នក​ប្រមូល​​​សម្រាម​​​ជាង​​៣០.០០០​​​នាក់​នៅ​ក្រុង​សៀងហៃ ​បានចាប់ផ្តើម​​​​បោស​សំអាត​​​​កាក​សំណល់​​​​កាំជ្រួច​​ភ្លើង ដែល​មនុស្ស​​​​ម្នា​នាំគ្នា​​​បាញ់​នា​ពាក់​កណ្តាល​យប់​ ​ពេល​​ឆ្លង​ឆ្នាំ ។

ខឹង​មិន​ដេក​ជា​មួយ​ចាក់​ប្រពន្ធ​​ហើយ​ត្រូវ​ចាប់​ខ្លួន​

Posted: 23 Jan 2012 10:30 PM PST

បុរសជាប់ចោទ
រាជធានីភ្នំពេញ ៖ ​គ្រូបង្រៀន​​ម្នាក់​ត្រូវ​បង​ប្អូន​​នាំ​គ្នា​​ចាប់​ខ្លួន បន្ទាប់​​ពី​ចាក់សម្លាប់​​ប្រពន្ធ​ខ្លួន​ឯង​ជា​ច្រើន​កាំបិត​​ដោយសារតែ​ខឹង​ ប្រពន្ធ​មិន​​ដេក​ជា​មួយ ។ ​ហេតុការណ៍​នេះ​បា​ន​កើត​ឡើង​​​កាល​ពី​វេលា​ម៉ោង​​​១​យប់​រំលង​អធ្រាត្រ​ឈាន ​ចូល​​ថ្ងៃទី​២៤ មករា នៅ​ចំណុច​ផ្ទះ​ជួល​លេខ​១០៩ ​ក្រុម​ទី​៩ ​ផ្លូវ​ឧកញ៉ា​បណ្ឌិត​ ​ម៉ុង ឫទ្ធី ​ក្នុងភូមិ​ទួល​គោក សង្កាត់​ទួល​សង្កែ​ ខណ្ឌ​ឫស្សី​កែវ ។

ព័ត៌មាន​ជុំ​វិញ​តា​រា​ចម្រៀង​ តារា​ម៉ូដែល និង​តា​រា​សម្តែង កំពុង​ពេញ​និយម​

Posted: 23 Jan 2012 10:28 PM PST

នាង វ៉ាង យី ណា  (Wang Yi Na)
តាម​ប្រភព​ពី​គេ​ហ​ទំព័រ redflava បាន​ចេញ​ផ្សាយ​នូវ​ព័ត៌​មាន​​ទាក់​ទង​នឹង​តា​រា​ចម្រៀង តា​រា​ម៉ូដែល និង​តា​រា​សម្តែង ​ដែល​កំពុងទទួល​ការ​គាំ​ទ្រពី​ប្រិយមិត្ត​យុវវ័យតា​ម​រយៈ​​ទេព​កោ​សល្យ​នៃ​ការ​សម្តែង និង​រូប​សម្រស់​ដ៏​ស្រស់​ផូរ​ផង់​របស់​ពួក​នាងដែល​មាន​វត្ត​មាន​នៅ​ក្នុង​​ព្រឹត្តិ​ការណ៍​ប្រគំ​តន្ត្រី​ ក៏​ដូច​ជាក្នុង​​កម្ម​វិធី​បង្ហាញ​ម៉ូដ​ផ្សេង​ៗ ។ ពិសេស​ជាង​នេះទៅ​ទៀត ពួក​នាង​កំពុង​ក្លាយ​ជា​រាជិនី​ដ៏​ស្រស់​ស្អាត​នៅ​ក្នុង​ដួង​ចិត្ត​ប្រិយមិត្ត​ដែល​និយម​តាម​ដាន​ព័ត៌មាន​តាម​ប្រព័ន្ធ​អ៊ីន​ធើ​រ​​ណេត ។ តារា​រូប​ស្រស់​ទាំង​នោះ​រួម​មាន​ ៖

​អតីត​​​ភ្នាក់ងារ CIA ម្នាក់​​​ជាប់​ចោទ​​​​ទម្លាយ​​រឿង​​​សម្ងាត់​​​ដល់​សារព័ត៌មាន​

Posted: 23 Jan 2012 10:25 PM PST

អតីត​​​​​ភ្នាក់ងារ​ CIA ដែលជាប់ចោទ​
អតីត​​ភ្នាក់ងារ​​ CIA ម្នាក់​សង្ស័យ​​​​ពីបទ​​​ទម្លាយ​​ព័ត៌មាន​​​សម្ងាត់​​​នានា​ឱ្យ​​​ដល់​បណ្តា​អ្នក​​​​កាសែត​​​ ហើយរូបគេ​​អាច​ត្រូវ​​​​តុលាការ​​​កាត់​ទោស​​ដាក់គុក​​​​៣០ឆ្នាំ ។​ លោក JOHN KIRIAKOU អតីតអ្នក​​​ទទួលខុសត្រូវ​​ម្នាក់របស់ CIA ទទួលការ​ចោទ​ប្រកាន់​​​​កាលពីថ្ងៃទី​​​​២៣ មករា ​​ថា បានទម្លាយ​​​ព័ត៌មាន​​​សម្ងាត់​​​​​នានា​​​​ប្រាប់​ដល់​​​បណ្តា​អ្នក​​​កាសែត​​​​ក្នុងនោះ​មាន​​ទាំង​ឈ្មោះ​​សហការីខ្លួន​​ម្នាក់ដែល​​​ធ្វើការ​​​ក្រោម​បង្គាប់​​​របស់គេ ​​ព្រមទាំង​​​​ព័ត៌​មាន​​​​អំពីការ​​សួរចម្លើយ​​​សមាជិកអាល់កៃ​ដា​ម្នាក់​។

ចាប់​ខ្លួន​ជនជាតិឡាវ​ម្នាក់​ចោទ​ប្រកាន់​ពី​បទ​ឆ្លង​ដែន​ខុស​ច្បាប់​

Posted: 23 Jan 2012 09:36 PM PST

ខេត្តស្ទឹងត្រែង ៖ កាលពីវេលាម៉ោង៤​និង៣០នាទីរសៀលថ្ងៃទី២៣ មករា ២០១២ កម្លាំង​នគរបាលប៉ុស្តិ៍​ការពារព្រំដែនខាំភោគ​ចំណុះ​ឲ្យ​វរ​សេនា​លេខតូច៧០១ សហការជា​មួយទាហ៊ាន គ១ វរសេនាតូចការពារព្រំដែន​លេខ១០១ ចាប់​​ឃាត់​ខ្លួនបុរសជនជាតិឡាវ​ម្នាក់រួមនិងវត្ថុ​តាង​មួយចំនួនទៀត ពី​បទ​ឆ្លង​ដែន​ខុសច្បាប់ ចូល​មក​លួចកាប់​ឈើ​ប្រណីតក្នុង​ដី​កម្ពុជា។

សម្តេចតេជោ​​​​ជួបពិភាក្សា​​​​ជាមួយឯក​​អគ្គរាជទូត ​អគ្គកុង​​ស៊ុល​កម្ពុជា ​ប្រចាំ​នៅ​​បណ្តា​ប្រទេស​​នានា ណែនាំ​​ពីគោលនយោ​បាយ​​​រាជរដ្ឋាភិបាល​

Posted: 23 Jan 2012 08:14 PM PST

រាជធានីភ្នំពេញ​​​​ ៖ នៅទីស្តីការ​ក្រសួងការ​​បរទេស​និងសហ​ប្រតិបត្តិការ​អន្តរជាតិ នាព្រឹក​ថ្ងៃទី២៤ មករានេះ សម្តេចនាយក​រដ្ឋមន្រ្តី​​ហ៊ុន សែន ជួបពិភាក្សា​ការងារ​និងផ្តល់​អនុ​សាសន៍ លើ​គោល​នយោបាយ​សំខាន់ៗ​របស់រាជ​រដ្ឋាភិ​បាល​​ក្នុងឆ្នាំ២០១២ ជូនដល់​ឯកអគ្គរាជ​ទូត និង​អគ្គកុងស៊ុល​ទាំងអស់ប្រចាំ​នៅបណ្តា​ប្រទេសជា មិត្តនៅ​ទូទាំង​ពិភព​លោក ។

ក្រុម​ជន​ដៃ​ដល់​​វាយ​ប្លន់​សម្លាប់​គូដណ្តឹង​​កាលពី​មួយ​សប្តាហ៍​មុន​ត្រូវ​ចាប់​ខ្លួន ខណៈ​​ពួក​គេ​ប្លន់​គូ​សង្សារ​​មួយ​គូ​ទៀត

Posted: 23 Jan 2012 07:45 PM PST

គូស្នេហ៍ថតរូបរួមគ្នា
រាជធានីភ្នំពេញ ៖ ជនដៃ​ដល់​ជា​ចោរ​៣​នាក់​ ក្នុង​នោះ​មាន​​ស្រី​២​នាក់ ​ដែល​ប្រើ​ដំបង​​ និង​ដុំ​ថ្ម​វាយ​សម្លាប់​​បុរស​ជា​គូដណ្តឹង​ និង​បៀត​បៀន​រូប​រាង​កាយ​​នារី​ជា​គូ​ដណ្តឹង​​​កាលពី​មួយ​សប្តាហ៍​​កន្លង​ទៅ ​នោះ ​ត្រូវបាន​កម្លាំង​នគរបាល​​ខណ្ឌ​ពោធិ៍សែន​ជ័យ ដឹក​នាំ​ដោយ​​លោក​វរសេនីយ៍​ទោ ប៊ន ​សំអាត ​អធិការ​នគរបាល​​ខណ្ឌ​​ចុះ​បង្ក្រាប​​ចាប់​បាន​ជា​បន្ត​បន្ទាប់​ កាលពី​​វេលា​ម៉ោង​ជិត​៤​ទៀប​ភ្លឺ​​

​សហភាពអឺរ៉ុប​​​ផ្អាកការ​​​នាំចូល​ប្រេង​អ៊ី​រ៉ង់ ក្រុង​តេហេរ៉ង់​​គំរាម​

Posted: 23 Jan 2012 07:41 PM PST

​សហភាពអឺរ៉ុប​​កាលពីថ្ងៃទី​​​២៣ មករា បាន​​សម្រេច​​​ផ្អាក​​ការនាំ​ចូល​​ប្រេង​កាត​​អ៊ី​រ៉ង់​ ដោយ​រួមដៃ​​​​ជាមួយ​សហ​រដ្ឋអាមេ​រិក ​ដើម្បី​វាយ​ប្រហារ​ឱ្យ​​​​​ចំបេះដូង​​​នៃសេដ្ឋកិច្ច​​​របស់អ៊ី​រ៉ង់ ជា​ការ​​​ដាក់​ទណ្ឌ​កម្ម​​ ព្រោះតែ​​ការ​បន្ត​​សកម្មភាព​នុយ​ក្លេ​អ៊ែរ​​​ដ៏ចម្រូងចម្រាស់​​​របស់​ប្រទេស​នេះ​។​ ការសម្រេច​ចិត្ត​​​របស់​សហភាពអឺរ៉ុប​​​​ហាម​ឃាត់​រាល់​កុងត្រាថ្មី​​ដែលទាក់ទិន​ដល់​​ការ​នាំ​ចូល​ប្រេងអ៊ី​រ៉ង់ ​ការទិញ ឬ​​ការ​ដឹក​​ប្រេង​​កាត​អ៊ី​រ៉ង់ ​ក៏​ប៉ុន្តែ​​​​​​បណ្តាកុងត្រា​ដែលចុះ​​ហត្ថលេខា​​​​រួច​ហើយ​​រវាង​​អ៊ី​រ៉ង់ ​​និងបណ្តា​ប្រទេស​ជា​សមាជិក​​​​នឹង​​​អាច​បន្ត​​​​​រហូត​ដល់​​ថ្ងៃទី​​​១ កក្កដា ។ ​​​

កម្មការិនី​​រោងចក្រ​​កាត់​ដេរ​នៅ​ទួល​សង្កែ​​៥០​នាក់ ​ដួល​សន្លប់​​ត្រូវគ្រូពេទ្យ​កាល់​ម៉ែត​ជួយ

Posted: 23 Jan 2012 07:41 PM PST

កម្មការិនីរងគ្រោះ​ពេលសំរាកព្យាបាល​ក្នុង​មន្ទីរពេទ្យ
រាជធានីភ្នំពេញ ៖ កម្ម​ការិនី​រោង​ចក្រ​កាត់​ដេរ​​មួយ​កន្លែង​​ជាង​៥០​ន​ាក់​​ក្នុង​ចំណោម​​ ជាង​៥០០​នាក់ ​បាន​រង​ការ​ពុល​ដួល​សន្លប់​​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាងា​ខ្លាំង កាលពីវេលា​ម៉ោង​៩​ព្រឹក​ថ្ងៃទី​២៤ មករា ២០១២ ហើយ​អ្នក​រង​ការ​ពុល​​ទាំង​នោះត្រូវ​បាន​បញ្ជូន​ទៅ​​ព្យា​​បាល​​នៅ​មន្ទីរ​ ពេទ្យ​កាល់​ម៉ែត្រ ។

ប៉ូលិស​ចាប់​បាន​ឃាតក​​សម្លាប់​​បុគ្គ​លិក​ទស្សនាវដ្តី​​ហើយ គឺជា​មិត្តភក្តិ​​ប្លន់​យក​ម៉ូតូ​

Posted: 23 Jan 2012 07:36 PM PST

ជនជាប់ចោទពេលឃាត់ខ្លួន
ខេត្តកំពង់ចាម ៖ ប៉ូលិស​សម្ងាត់​​ក្រសួង​​មហា​ផ្ទៃ​​មួយ​ក្រុម​ចេញ​ប្រតិ​បត្តិ​ការ​​​តាម​ ចាប់​ឃាត​ក​ម្នាក់​​ដែល​អារ.ក​​សម្លាប់​​បុគ្គ​លិក​ទស្សនា​វដ្តី​​ VIRTUS Group ​​បាន​​សម្រេច​ហើយ​​កាល​ពី​​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​​ថ្ងៃទី​២៣ មករា ២០១២ ​នៅ​ចំណុច​​ចម្ការ​កោះ​ ភូមិ​ផ្ទះ​វាល ឃុំ​ព្រែក​ដំបូក ​ស្រុក​ស្រី​សន្ធរ បន្ទាប់​ពី​​ដឹង​ថា ឃាតក​ម្នាក់​នេះ​លាក់​ខ្លួន​​នៅទី​នោះ​​យ៉ាង​ត្រជាក់​ល្ហឹម​រយៈ​ពេល​​មួយ​

ស្ពានចំណាស់ក្នុងសង្កាត់ស្រះឫស្សីត្រូវ​អគ្គិភ័យលេបត្របាក់​នគរបាល​ជួយទាន់

Posted: 23 Jan 2012 07:31 PM PST

នៅកន្លែងកើតហេតុ
ខេត្តស្ទឹងត្រែង ៖ ស្ពានឈើមួយខ្សែ​ឆ្ពោះ​ទៅព្រលានយន្តហោះខេត្តត្រូវបានអគ្គិភ័យឆាបឆេះ​ តែបានកម្លាំងអន្តរាគមន៍របស់នគរបាល​កណ្តាលយុត្តិធម៌នៃស្នងការដ្ឋានខេត្តនាំយក ​រថយន្តពន្លត់អគ្គិភ័យចំនួនពីរគ្រឿងទៅជួយ​ទាន់ពេល។ ហេតុការណ៍នេះបានកើតឡើង​កាល​ពី​វេលា​ម៉ោង១២និង១៥នាទីថ្ងៃត្រង់ថ្ងៃទី២៣ មករា ២០១២ ស្ថិតក្នុងសង្កាត់ស្រះឫស្សី ក្រុងស្ទឹង​

រន្ទះ​​ខែប្រាំង​​ប្រហារជីវិត​ប្តី​ប្រពន្ធ​​រង​របួស​

Posted: 23 Jan 2012 07:27 PM PST

​ខេត្ត​បន្ទាយមានជ័យ​​​​​ ៖ បុរសម្នាក់បាន​ស្លាប់ និងប្រពន្ធ​រងរបួសធ្ងន់ដោយសាររន្ទះ​បាញ់ភ្លៀងកក់ខែមួយមេធំកាលពីវេលាម៉ោង៥ និង៤០នាទី​ល្ងាចថ្ងៃទី២៣ មករា ២០១២ នៅ​ចំណុចភូមិខ្វាវ ឃុំបោះស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

​តុលាការ​​​​ CPI ចោទប្រកាន់​​​មេដឹកនាំ​​​ជាន់ខ្ពស់​​កេនយ៉ា​​4រូប​ពី​បទឧក្រិដ្ឋ​ប្រឆាំង​​មនុស្ស​ជាតិ​

Posted: 23 Jan 2012 07:27 PM PST

​ឧបនាយក​រដ្ឋ​មន្ត្រី​​​និងអតីត​រដ្ឋ​មន្ត្រី​​កសិ​កម្ម​​កេនយ៉ា​ដែល​ជាប់​ការ​​ចោទប្រកាន់​​
បណ្តា​ចៅក្រុម​នៃ​​​តុលាការ​​​ឧក្រិដ្ឋ​​​អន្តរជាតិ ​​CPI បានអះអាង​​​ពីការ​ចោទប្រកាន់​​​ប្រឆាំង​អ្នក​ទទួលខុសត្រូវ​​​ជាន់ខ្ពស់​​​កេនយ៉ា​​៤រូប ​ពីបទ​​ឧក្រិដ្ឋ​​​​ប្រឆាំង​​មនុស្សជាតិ​។​ បន្ទាប់ពី​​ការ​រង់ចាំ​​​អស់រយៈ​ពេល​​​​​៤ឆ្នាំ​​​មក​តុលាការ CPI កាលពីថ្ងៃទី​​២៣ មករា ​​បាន​សម្រេច​​ចេញ​ការចោទ​ប្រកាន់​​ប្រឆាំង​អ្នក​​ទទួល​ខុស​ត្រូវ​​ជាន់ខ្ពស់​​​​​កេនយ៉ា​​​​ទាំង​​​៤រូបនេះ ដែ​លជា​ការ​​បើកផ្លូវ​​ឱ្យ​​មាន​សវនាការ​​កាត់ទោស​​​មួយ​ពី​បទ​ឧក្រិដ្ឋ​ប្រឆាំង​មនុស្ស​ជាតិ ។ ​

ប៉ូលិសតាម​​ប្រកៀក​ប្រកិត​ចាប់​បាន​ឃាតក​​សម្លាប់​​បុគ្គ​លិក​ទស្សនាវដ្តី​​ហើយ

Posted: 23 Jan 2012 07:14 PM PST

បុរសជាឃាតកពេលឃាត់ខ្លួន
ខេត្តកំពង់ចាម ៖ ប៉ូលិស​សម្ងាត់​​ក្រសួង​​មហា​ផ្ទៃ​​មួយ​ក្រុម​ចេញ​ប្រតិ​បត្តិ​ការ​​​តាម​ ចាប់​ឃាត​ក​ម្នាក់​​ដែល​អារ.ក​​សម្លាប់​​បុគ្គ​លិក​ទស្សនា​វដ្តី​​ VIRTUS Group ​​បាន​​សម្រេច​ហើយ​​កាល​ពី​​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​​ថ្ងៃទី​២៣ មករា ២០១២ ​នៅភូមិ​ផ្ទះ​វាល ឃុំ​ព្រែក​ដំបូក ​ស្រុក​ស្រី​សន្ធរ បន្ទាប់​ពី​​ដឹង​ថា ឃាតក​ម្នាក់​នេះ​លាក់​ខ្លួន​​នៅទី​នោះ​​យ៉ាង​ត្រជាក់​ល្ហឹម​រយៈ​ពេល​​មួយ​ សប្តាហ៍ ​ហើយ​

ក្មេងស្ទាវ​បែក​មុខ​បែក​មាត់​​ ព្រោះ​តែ​ស្រវឹង​​ស្រា​ជិះ​ម៉ូតូ​​ទៅ​បុក​គេ​

Posted: 23 Jan 2012 06:58 PM PST

រាជធានីភ្នំពេញ ៖ ក្មេង​ស្ទាវ​ចំនួន​២​នាក់​អាយុប្រមាណ​២០​ឆ្នាំ​បាន​ជិះ​ម៉ូតូ​ទាំង​ស្រវឹង​ ក្នុង​ល្បឿន​លឿនបាន​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត​ទាំង​កំរោលដែល​​បើក​បរ​ ក្នុង​ទិស​ដៅ​ប​ញ្ច្រាសគ្នា បណ្ដាល​​ឱ្យ​ក្មេង​ស្ទាវ​២​នាក់​នេះ​បែក​មុខ​បែក​មាត់​និង​របួស​ជើងដៃ​ ។ ហេតុ​ការណ៍​នេះ​​កើត​ឡើង​​កាលពី​វេលា​ម៉ោង​៧​និង​២០​នាទី​យប់​ថ្ងៃទី​២៣ មករា ២០១២ ត្រង់​ចំណុច​​ផ្លូវ​លេខ​១៨៤ កែង​ផ្លូវ​នរោត្តម

អគ្គិភ័យ​​ឆាបឆេះ​​ផ្ទះ​​មន្ត្រីជាន់​ខ្ពស់​មួយ​រូប​​ឆេះ​មួយ​ដង្ហើម​ចង្រិត

Posted: 23 Jan 2012 06:52 PM PST

រាជធានីភ្នំពេញ ៖ ​អគ្គិ​ភ័យ​​បាន​ឆាបឆេះ​​បន្ទប់​ខាង​ក្រោយ​នៃ​ផ្ទះ​ជាន់​ទី​២ ​មួយ​កន្លែង​​បង្ក​ឱ្យ​​មាន​ការភ្ញាក់​​ផ្អើល​យ៉ាង​ខ្លាំង​​កាលពី​វេលា​ម៉ោង ​៩​និង​២០​នាទីព្រឹក​ថ្ងៃទី ២៤ មករា ២០១២ ​គឺផ្ទះ​លេខ​២២E ​ផ្លូវ​លេខ​៥៩៨ ​សង្កាត់​បឹង​កក់​២ ខណ្ឌទួល​គោក ​ប៉ុន្តែត្រូវ​បាន​ពន្លត់​​ទាន់​ពេលវេលា​​ពីសំណាក់​សមត្ថ​កិច្ច​។

​លីប៊ី ៖ ប៉ះទង្គិចគ្នា​​​នៅទីក្រុង​​​បានី​វ៉ាលីដ​

Posted: 23 Jan 2012 06:40 PM PST

គ្រាប់​រ៉ុក្កែត ពេល​បាញ់​​​ចេញ​នៅក្រុង​​បានី​​​វ៉ាលីដ​
​មនុស្ស​​៥​នាក់​បានត្រូវ​​ស្លាប់កាលពីថ្ងៃទី​​​២៣ មករា ​​ក្នុងការប៉ះទង្គិចគ្នា​​​​នានា​​​​ដែលអាជ្ញាធរ​​​​​មូល​ដ្ឋាន​​​អះអាង​ថា ​កើតមាន​​​ជាមួយ​​​ពួក​​អ្នក​ស្មោះ​ត្រង់​​ចំពោះ​លោក​មូអា​​ម៉ា កាដាហ្វី ដែលត្រូវ​​សម្លាប់​​​ តែ​ក្រសួង​​​មហាផ្ទៃ​​​​ថា មកពី​ជម្លោះ​​ផ្ទៃ​ក្នុង​ទេ​។​ យោងតាម​​​ប្រភពព័ត៌មាន​​​មូលដ្ឋាន​ថា ​កង​ទ័ព​រដ្ឋាភិបាល​លីប៊ី ត្រូវ​បាន​បញ្ជូន​​​ទៅ​កាន់​ទី​ក្រុង​បានី ​​វ៉ាលីដ ​អតីតទីតាំង​​​បង្អែក​របស់​លោកកាដាហ្វី​ ដែល​​​​​ធ្លាក់​​​កាលពីថ្ងៃទី​​២៣ មករា ​​ក្នុង​ដៃ​​​​របស់​ពួកអ្នក​​​នៅតែស្មោះត្រង់​​​​នឹង​​អតីតមេ​ដឹកនាំ​​​រូបនេះ​ ។​

​ក្រុម​ស្ទាវ​​៦​នាក់​វាយ​កាប់​ចាក់​លើ​​ក្រុម​ម្ខាង​ទៀត​ចំនួន​២​នាក់​

Posted: 23 Jan 2012 06:38 PM PST

បុរសរងគ្រោះ
ខេត្តបន្ទាយមានជ័យ ៖ ក្រុមក្មេង​ស្ទាវ​ដែល​​មានគ្នាចំនួន៦នាក់ បានធ្វើសកម្មភាព​ហៅ​ក្រុម​ម្ខាងទៀតពីក្នុងផ្ទះ​មក​វាយនិងកាប់ បណ្តាល​​ឲ្យរងរបួសចំនួន២នាក់ ។ ហេតុការណ៍​នេះបានកើតឡើងកាលពីវេលាម៉ោង៩យប់ថ្ងៃទី​២២ មករា ២០១២ នៅភូមិត្របែកឃុំបន្ទាយ​នាង ស្រុកមង្គលបូរី។

បុរសម្នាក់​​បែក​ក្បាល​​ផុង​លលាដ៍​​ដោយ​​សារ​ជិះ​​ម៉ូតូ​​ទៅ​បុក​រថយន្ត​ត្រង់​ផ្លូវ​បែក​ជា​បួន​

Posted: 23 Jan 2012 06:26 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​បាន​រង​របួស​បែកក្បាល​ផុង​លលា​ដ៍ ដោយសារ​តែ​ជិះ​ម៉ូតូ​​លឿន​ពេកជាន់​ហ្វ្រាំង​មិន​ទាន់​ជា​ហេតុ​បណ្ដាល​ឱ្យ​ បុក​ចំហៀង​ក្បាល​រថយន្ដ​​ពេញទំហឹង​​ត្រង់​ផ្លូ​បែក​ជា​៤​ក្នុងសង្កាត់​ផ្សារ ​ដេប៉ូ​៣ ខណ្ឌទួល​គោក។​ ករណី​នេះ​បាន​កើតឡើង​កាលពីវេលា​ម៉ោង​​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៣​ មករា ២០១២​ នៅ​តាម​បណ្ដោយ​ផ្លូវ​កម្ពុជា​ក្រោម​កែង​ផ្លូវ​​លេខ២២១​។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!