Koh Santipheap Daily

Koh Santipheap Daily


ពល​​ករ​ស្រប​ច្បាប់​​ម្នាក់​គាំង​បេះ​ដូង​​ស្លាប់​​នៅ​ដី​ថៃ​ប​ញ្ជូន​សព​មក​កម្ពុជា​វិញ​

Posted: 25 Jan 2012 10:25 PM PST

សពពលករ
​​ក្រុង​ប៉ោយ​ប៉ែត ៖ ​​​សព​ពល​ករ​ស្រប​ច្បាប់​​ម្នាក់​ត្រូវ​បាន​ភាគី​ថៃ​បញ្ជូន​មក​ឱ្យកម្ពុជា​ វិញតាម​ច្រក​ទ្វារ​អន្តរជាតិ​​ប៉ោយ​ប៉ែត ​កាលពីវេលា​ម៉ោង​ជិត​​៥​​ល្ងាច​ថ្ងៃទី​​២៥ មករា ២០១២ ​តាម​គ្រួសារ​សព​​ប្រាប់​ថា ​ស្លាប់​ដោយ​សារគាំង​បេះដូង ។

ឆេះ​ផ្ទះ​មួយខ្នង​​នៅ​ភូមិ​តាឡី សមត្ថកិច្ច​ទៅដល់​​ភ្លើង​ឆេះ​​​​អស់​

Posted: 25 Jan 2012 10:09 PM PST

ទិដ្ឋភាព​នៅ​កន្លែងកើតហេតុ​
រាជធានីភ្នំពេញ​​​​ ៖ អគ្គិភ័យ​​​បានឆាបឆេះ​​ផ្ទះប្រជាពលរដ្ឋ​​​មួយខ្នង​​ទាំងស្រុង បណ្តាល​ឱ្យ​មានការភ្ញាក់​ផ្អើល​​​​កាលពីវេលាម៉ោង​​​​១១​និង​​​​​៥០​នាទីថ្ងៃ​ត្រង់​​ទី​​២៦ មករា ​២០១២ ​នៅភូមិតាឡី ​សង្កាត់​ដង្កោ ​​ខណ្ឌដង្កោ ​ដោយមាន​មនុស្ស​​​​រត់​ឆ្លេឆ្លា​​ប្រកូកប្រកាស​​​​ហៅ​សាច់ញាតិ​​​​​ជួយជញ្ជូន​​​អីវ៉ាន់ ​ខណៈ​រថយន្ត​​​ពន្លត់​​​​អគ្គិភ័យ​​ចំនួន​​៣គ្រឿង បានទៅដល់​កន្លែង​កើតហេតុ ​និងបាញ់ទឹក​ពន្លត់​​​រងើកភ្លើង​​​​កុំ​ឱ្យ​ប៉ើង​​ហើរ​ទៅ​ឆេះ​កន្លែង​​ផ្សេង​ទៀត​។​

លោក​ឧបនាយករដ្ឋមន្ត្រី​​ ស ខេង ​និង​គាត ឈន់ ​​បើក​កិច្ច​​​ប្រជុំ​លើកទី​៦ ​​សម្រាប់​ការ​​អភិវឌ្ឍន៍​បែប​​លទ្ធិប្រជាធិបតេយ្យ​

Posted: 25 Jan 2012 08:05 PM PST

រាជធានីភ្នំពេញ​​​​ ៖ គណៈកម្មាធិ​ការ​ជាតិ​​សម្រាប់ការ​អភិវឌ្ឍតាម​បែបលទ្ធិ​ប្រជាធិប​តេយ្យនៅ​ថ្នាក់ក្រោម​ជាតិ ហៅកាត់ថា «គ.ជ.អ.ប» បានបើក​កិច្ចប្រជុំលើក​ទី៦របស់​ខ្លួន​នៅ​ព្រឹកថ្ងៃទី​២៦ មករានេះ នៅទីស្តី​ការ​ក្រសួង​​មហាផ្ទៃ ក្រោមអធិបតី​ភាពលោក​ឧប​នាយក​រដ្ឋមន្ដ្រី​ស ខេង រដ្ឋមន្ដ្រី​ក្រសួង​មហាផ្ទៃ, លោក​ឧបនាយក​រដ្ឋមន្ដ្រី​គាត ឈន់ រដ្ឋមន្ដ្រី​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងថ្នាក់​ដឹកនាំក្នុង​ជួរ​រាជរដ្ឋាភិបាល ក៏ដូចជា​មានការចូល​រួមផង​ដែរ​ពីអាជ្ញាធរ​​ខេត្ដ-រាជធានី កម្លាំងនគរ​បាល​ជាតិ​​តំណាងមកពី​ទូទាំងប្រទេស​​។

លោករដ្ឋ​​មន្ត្រី​​លឹម គាន​ហោ ចុះពិនិត្យ​​ការ​បង្ក​បង្កើន​​ផល​ស្រូវប្រាំង​​នៅ​ស្រុក​ឯក​ភ្នំ ​ខេត្តបាត់ដំបង

Posted: 25 Jan 2012 07:53 PM PST

សកម្មភាពចុះពិនិត្យស្រូវប្រាំងរបស់លោករដ្ឋមន្រ្តី
ព្រឹកថ្ងៃទី​២៦ មករា ២០១២ ​នេះ​លោក​លឹម គាន​ហោ រដ្ឋ​មន្ត្រី​​ក្រសួងធន​ធាន​​ទឹក និង​ឧតុនិយម​​បាន​បន្ត​ដំណើរ​ចុះ​​ពិនិត្យ​​មើល​ការ​​​បង្ក​បង្កើន​​​ផល​ ស្រូវ​ប្រាំង​​រប​ស់​បង​ប្អូន​ប្រជា​កសិ​ករ​នៅ​ឃុំ​ព្រែក​​នរិន្ទ ​ស្រុក​ឯក​ភ្នំ ​​ខេត្ត​បាត់ដំបង ​និង​ពិនិត្យ​​មើល​ប្រព័ន្ធ​​ធារា​សាស្ត្រ​​នៅ​មូល​ដ្ឋាន​ផ្សេងៗ​​ទៀត ។ ​តាម​ផែន​ការ​នៅ​ក្នុង​ឃុំ​ព្រែក​នរិន្ទ​ ការ​បង្ក​បង្កើន​ផល​ស្រូវ​ប្រាំង​​មាន​ចំនួន​៤០០​ហិកតា ​ប៉ុន្តែពេល​

ព្រះសង្ឃ​​មួយ​រូបរំលោភ​ក្មេង​​ស្រី​៤​នាក់ បាន​សម្រេច​២​នាក់ ​ន​គរបាល​​​ក្រុង​សំរោង​ ឃាត់​ខ្លួន​បញ្ជូន​ទៅ​តុលា​ការ​

Posted: 25 Jan 2012 07:42 PM PST

កុមារីទាំង៤នាក់រងគ្រោះ និងសង្ឃដែលចាប់សឹក
ខេត្តឧត្តរមានជ័យ ៖ ​​ព្រះសង្ឃ​​មួយរូប​​ឈ្មោះ​សាំង ចក់ អាយុ​​៣៩​ឆ្នាំ ​គង់​នៅ​​វត្ត​​ជ្រឹង​ស្ថិត​ក្នុងសង្កាត់​កូន​ត្រៀល ក្រុង​សំរោង ​ត្រូវ​​នគរបាល​​ក្រុង​សំរោង​ធ្វើ​ការ​ឃាត់​ខ្លួន​បញ្ជូន​ទៅ​​តុលា​ការ​ ខេត្ត កាលពី​ថ្ងៃទី ២០ មករា ២០១២ ​កន្លង​ទៅ​ ពី​បទ​រំលោភ​ក្មេង​ស្រី​៤​នាក់​ មាន​អាយុ​ពី​៨​ដល់​១១​ឆ្នាំ​​ក្នុង​នោះ បាន​សម្រេច​២​នាក់ ។

ជិះ​ម៉ូតូ​​មក​ដល់​មុខ​ផ្ទះ​ចោរ​៣​នាក់​ភ្ជង់​​ប្លន់​​បាញ់​២​គ្រាប់​​យក​ម៉ូតូទៅ​បាត់​

Posted: 25 Jan 2012 07:35 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ​​ចោរ​៣​នាក់​​បាន​សម្រុក​ទៅ​ប្លន់​ម៉ូតូ​១​គ្រឿង​ ដែល​ម្ចាស់​ជិះ​មក​ដល់​​មុខ​ផ្ទះ​ និង​បម្រុង​​អូស​ចូល​​ទៅ​​ក្នុង​ផ្ទះ​ ស្រាប់​តែ​​ត្រូវ​ចោរ​ភ្ជង់​ជាប់​និង​បាញ់​​២​គ្រាប់​ឡើង​លើ​ បន្ទាប់​មក​​យក​ម៉ូតូ​​ជិះ​​ចេញ​ទៅ​បាត់​​ស្រមោល​​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ ផ្អើល​យ៉ាង​ខ្លាំង​​កាលពីវេលា​ម៉ោង​៩​និង​៥០​នាទី​ព្រឹក​ ថ្ងៃទី​២៦ មករា ២០១២ ​នៅ​មុខ​ផ្ទះ​មួយ​តាម​​បណ្តោយ​ផ្លូវ​បេតុង​ ស្ថិត​ក្នុងភូមិ​​ចំរើន​ផល សង្កាត់​​

ជិះ​ម៉ូតូ​​មក​ដល់​មុខ​ផ្ទះ​ចោរ​៣​នាក់​ភ្ជង់​​ប្លន់​​បាញ់​២​គ្រាប់​​យក​ម៉ូតូទៅ​បាត់​

Posted: 25 Jan 2012 07:30 PM PST

រាជធានីភ្នំពេញ ៖ ​​ចោរ​៣​នាក់​​បាន​សម្រុក​ទៅ​ប្លន់​ម៉ូតូ​១​គ្រឿង​ ដែល​ម្ចាស់​ជិះ​មក​ដល់​​មុខ​ផ្ទះ​ និង​បម្រុង​​អូស​ចូល​​ទៅ​​ក្នុង​ផ្ទះ​ ស្រាប់​តែ​​ត្រូវ​ចោរ​ភ្ជង់​ជាប់​និង​បាញ់​​២​គ្រាប់​ឡើង​លើ​ បន្ទាប់​មក​​យក​ម៉ូតូ​​ជិះ​​ចេញ​ទៅ​បាត់​​ស្រមោល​​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ ផ្អើល​យ៉ាង​ខ្លាំង​​កាលពីវេលា​ម៉ោង​៩​និង​៥០​នាទី​ព្រឹក​ ថ្ងៃទី​២៦ មករា ២០១២ ​នៅ​មុខ​ផ្ទះ​មួយ​តាម​​បណ្តោយ​ផ្លូវ​បេតុង​ ស្ថិត​ក្នុងភូមិ​​ចំរើន​ផល សង្កាត់​​

ដឹកទឹកកក​ពីក្រុង​​ច្បារ​មន​ទៅ​ឱរ៉ាល់​​ក្រឡាប់​​រថយន្ត​ស្លាប់​២ របួស​១

Posted: 25 Jan 2012 07:28 PM PST

នៅកន្លែងកើតហេតុ
ខេត្តកំពង់ស្ពឺ ៖ ​​​គ្រោះថ្នាក់​​ចរាចរ​ណ៍​មួយ​បាន​​កើតឡើង​​នៅ​លើ​កំណាត់​ផ្លូវ​ក្រាល​កៅស៊ូ ​​ពី​ក្រុង​ច្បារ​​មន ទៅផ្សារ​ក្រាំង​ចេក ក្នុង​ស្រុក​​ឧដុង្គ កាលពីវេលា​ម៉ោង​៣​និង​៤០​នាទី​​ទៀបភ្លឺ​ថ្ងៃទី​​២៦ មករា ២០១២ ​នៅ​ចំណុច​​មុខ​ផ្លូវ​ចូល​ភូមិ​​ត្រពាំង​អូល ​ឃុំ​ព្នាយ ស្រុក​សំរោង​ទង់ ។ ករណី​នេះ​​បណ្តាល​ឱ្យ​បុរស​​ចំនួន​២​នាក់​ស្លាប់ និង​ម្នាក់​​របួស​ស្រាល ។

វីដេ​អូ​គ្លីប​រួម​ភេទ​មួយ​របស់​សិស្ស​អនុវិទ្យាល័យ​ក្នុង​ខេត្ត​វូហាន​ ប្រទេស​ចិន​នៅ​តែញ័រ​រញ្ជួយ​តាម​បណ្តាញ​អ៊ីនធើរណេត

Posted: 25 Jan 2012 06:58 PM PST


តាម​ប្រភព​គេ​ហ​ទំព័រ​ chinabuzz បាន​ឱ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី​២៤ តុលា​ ឆ្នាំ ២០១១ វីដេអូ​គ្លីប​មួយ​បាន​បង្ហាញ​ពី​គូ​ស្នេហ៍​ជា​សិស្ស​សាលា​មួយ​គូ​កំពុង​រួម​ភេទ​ក្នុង​ថ្នាក់​រៀន​របស់​ពួក​គេ ហើយ​រហូត​មក​ដល់​ពេល​នេះ វីដេអូ​គ្លីប​មួយ​ឈុត​នេះ​នៅ​តែ​ធ្វើ​ឱ្យកក្រើក​បេះ​ដូង​ប្រិយមិត្ត​ដែល​ចូល​ចិត្ត​ប្រើ​ប្រាស់​ប្រព័ន្ធ​​​អ៊ី​ន​ធើ​រណេត ។ ប្រភព​បន្ត​ថា វីដេអូ​គ្លីប​រួម​ភេទ​នេះ​ត្រូវ​បាន​ថត​ក្នុង​អំឡុង​ពេល​សម្រាក​ថ្ងៃ​ត្រង់ នៅ​ក្នុង​ថ្នាក់​រៀន​ លេខ​១៧ ​នៃ​អនុ​វិទ្យាល័យ​ក្រុង​វូ​ហាន ខេត្ត​​ហ៊ូបេ ប្រទេសចិន ។ វីដេ​អូ​គ្លីប​នេះ​មាន​រយៈ​ពេល​២៨​នាទី ហើយ​ចាប់​ផ្តើម​ពី​ចំណុច​ក្មេង​ស្រី​ជំទង់​កំពុង​ដេក​នៅ​លើ​តុ​របស់​នាង​ទាំង​កាយ​អាក្រាត ហើយ​ក្នុង​ពេល​នោះ​ក្មេង​ប្រុស​ជំទង់​បានយក​ទូរស័ព្ទ​ដៃ​ថត​សកម្ម​ភាព​រួម​ភេទ​របស់​ពួក​គេ ខណៈ​ដែល​ក្មេង​ស្រី​រូប​នេះ​បាន​ព្យាយាម​លាក់​មុខ​ដោយ​ក្តី​អៀន​

ស្រវឹង​ស្រា​ជិះ​ម៉ូតូ​​​បុក​ម៉ូតូ​​​មួយ​គ្រឿង​​ទៀត​បណ្តាល​​ឱ្យ​​ស្ត្រី​ម្នាក់​របួស​​ធ្ងន់​​

Posted: 25 Jan 2012 06:58 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ​​ស្ដ្រី​ម្នាក់​​រង​របួស​បែក​ក្បាល​និង​សន្លប់​បាត់ស្មារតី​​ក្នុង​​ គ្រោះថ្នាក់​ចរា​ចរណ៍មួយ​បង្ក ដោយ​បុរស​ម្នាក់​ស្រវឹងស្រា ហើយ​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿនបុក​នឹង​ម៉ូតូ​ជន​រង​គ្រោះ​ដែល​កំពុង​ធ្វើ​ ដំណើរប​ញ្ជ្រា​សទិស​គ្នា​យ៉ាង​ពេញទំហឹង​។ ករណី​នេះ​បាន​កើតឡើង​​កាល​ពី​វេលា​ម៉ោង​៨​និង​​២០​នាទី​យប់​ថ្ងៃ​ទី​២៥​ មករា​ ២០១២ ​ស្ថិត​​នៅ​តាម​បណ្ដោយផ្លូវ​ណ​ត​ប្រ៊ី​ត​សង្កាត់​ទឹកថ្លា

ដើរ​មក​ពី​មើល​គេ​រាំ​ធុង​បាស់​ត្រូវ​ម៉ូតូ​​បុក​ពី​ក្រោយ​​ប្រេះ​លលាដ៍​ក្បាល និង​​ឈាម​កក​ក្នុង​ខួរ​ក្បាល​

Posted: 25 Jan 2012 06:58 PM PST

ជនរងគ្រោះ
ខេត្តកំពត ៖ ​​បុរស​ម្នាក់​រង​របួសក្បាល​​ធ្ងន់​ធ្ងរ​រហូត​លែង​មាន​សង្ឃឹម​ប្រពន្ធ​កូន​ បម្រុង​យក​ចេញពី​មន្ទីរពេទ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ បន្ទាប់​ពី​​បុរស​​នោះ​​ដើរមក​ពី​មើល​គេ​រាំ​ធុងបាស់​ក្នុងភូមិ​ត្រូវ​ម៉ូតូ ​បុក​ពីក្រោយ​ពេញទំហឹង​បណ្តាល​ឱ្យ​សន្លប់​ស្ដូកស្តឹង កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២៤ មក​រា នៅ​ចំណុច​ភូមិ​ត្នោត ឃុំ​ម៉ាក់​ប្រាំង ស្រុក​ទឹកឈូ ។

ចាន់ កុសល ​​ត្រូវពន្យារពេល​​ចូលតុលា​ការ​​​ឆ្លើយ​​​​បំភ្លឺ​​​រឿង​ចេញ​​​​សែក​អត់​សាច់​ប្រាក់​

Posted: 25 Jan 2012 06:45 PM PST

រាជធានីភ្នំពេញ​​​​ ៖ ​លោកចាន់ កុសល ​​អតីត​ទីប្រឹក្សា​​​​សម្តេចជា​ ស៊ីម ​និងជា​ប្រធាន​​ក្រុម​ហ៊ុន​កយ សម្បត្តិ ​​​ដល់​ពេលដែល​​ត្រូវ​​អនុ​រក្ស​​ពន្ធនាគារ​​​ព្រៃ.ស​​នាំ យក​​​មក​​​សាលាដំបូង​រាជ​ធានីភ្នំពេញ​ នៅព្រឹក​ថ្ងៃទី​​​២៦ មករា ​​២០១២ ​នេះ ដើម្បីឆ្លើយ​​​​បំភ្លឺ​ជុំវិញ​​​ការចោទប្រកាន់​​​ពីបទ​ឆបោក​​​​ប្រាក់​រាប់​ ម៉ឺន​​​ដុល្លារ​​​បន្ថែមទៀត​​​​ពី​​ឈ្មោះ ម៉ី ​​រដ្ឋា គឺ​​ចេញសែក​​គ្មានសាច់​ប្រាក់​​ ប៉ុន្តែ​ត្រូវ​អាក់​ខាន​​ទៅវិញ

ជិះ​ម៉ូតូ​ដឹក​កូន​តូច​បង​ថ្លៃ​ស្រី និង​ប្អូន​​ទៅ​មើ់ល​ចម្ការ​ដំឡូង​​មីត្រូវ​ម៉ូតូ​​​កងរាជ​អាវុធ​ហត្ថ​​បុក​ របួសធ្ងន់​ម្នាក់ និង​ស្រាល​​៣​នាក់​

Posted: 25 Jan 2012 06:39 PM PST

ខេត្តកំពង់ធំ ៖ ​​បុរស​ម្នាក់​រងរបួស​មុខ​មួយ​ចំហៀង និង​ហើម​មុខ​ពោរ​បាក់ឆ្អឹង​ដង​កាំបិត ខណៈ​ជិះ​ម៉ូតូ​ដឹក​កូន​តូច​បងថ្លៃ​ស្រី និង​ប្អូន​ប្រុស​ទៅ​មើល​ចម្ការ​ដំឡូង​មី​ត្រូវ​​ម៉ូតូមន្ត្រី​រាជ​អាវុធ​ ហត្ថ​​បុក​ពេញទំហឹង កាលពី​វេលា​ម៉ោង​៦ល្ងាច​​ថ្ងៃ​ទី​២៥ មក​រា នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦A ត្រង់​ចំណុច​ភូមិ​ត្រ​ពាំ​ង​ទឹក ឃុំ​បឹងរ​វា ស្រុក​សន្ទុក។

សមត្ថ​កិច្ច​ស្រុក​សំពៅ​លូន​ចុះត្រួតពិនិត្យ​​អាវុធ​ជាតិ​ផ្ទុះ​​ និង​បទ​​ល្មើស​ផ្សេងៗ​​ពេល​យប់​

Posted: 25 Jan 2012 06:35 PM PST

សកម្មភាពចុះត្រួតពិនិត្យ
ខេត្តបាត់ដំបង ៖ ​​ឆ្លើយ​តប​នឹង​គោល​នយោ​បាយ «ភូមិ-ឃុំមានសុវត្ថិភាព» របស់រាជ​រដ្ឋាភិបាលកម្លាំងនគរ​បាល​ស្រុក​សំពៅលូន​​បាន​ដឹក​នាំ កម្លាំង​ចុះអនុ​វត្តន៍​ការងារនេះ ដើម្បីពង្រឹងសន្តិ​សុខ​ក្នុង​​មូល​​​ដ្ឋាន​កាល​ពី​យប់​​ថ្ងៃទី​២៥ មករា ២០១២។

មន្ត្រី​យោធា​​ម្នាក់​ស្រវឹង​​ស្រា​ជោក​​បើក​រថយន្ត​​ឆ្លាម​​បុក​រះ​​ស្លាប់​១ របួស​ធ្ងន់​១ រួច​ជ្រុល​ទៅ​បុក​ដើម​ឈើ​

Posted: 25 Jan 2012 06:33 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ​​​រថយន្ត​​កាមរី​ឆ្លាម​​មួយ​គ្រឿង​​​បើក​បរ​ដោយ​មន្ត្រី​យោធា​ម្នាក់​ ស្រវឹង​​ជោក​បាន​បោះពួយ​យ៉ាង​លឿន​ជ្រុល​ទៅ​បុក​រះ​​អ្នក​ជិះ​ម៉ូតូ​ពីរ​ គ្រឿង​ជា​បន្ត​បន្ទាប់​​បណ្តាល​ឱ្យ​អ្នក​បើក​បរ​ម៉ូតូ​ម្នាក់​ស្លាប់​ភ្លាមៗ ​​នៅ​នឹង​កន្លែង​​ និង​ម្នាក់​ទៀត​រង​របួស​ធ្ងន់​ ។ រីឯ​រថយន្ត​បាន​រេ​ចង្កូត​ឡើង​ចិញ្ចើម​​ផ្លូវ​រួច​ជ្រុ​ល​ទៅ​បុក​​ដើម​​ឈើធំ ​​មួយ​ដើម​​ បណ្តាល​ឱ្យ​ក្រពឹត​​រួញ​ខូច​ខាត​ទាំងស្រុង ។

សិស្ស​ប្រុស​ម្នាក់​​ចេញពី​សាលា​រៀន​​ជិះ​ម៉ូតូ​​រអិល​​ដួល​បាក់​ជើង​

Posted: 25 Jan 2012 05:39 PM PST

សិស្សរងគ្រោះ
ខេត្តប៉ៃលិន ៖ យុវសិស្សម្នាក់ឈ្មោះសាក់ សុជាតិ ភេទប្រុស អាយុ១៦ឆ្នាំ រៀនថ្នាក់ទី៨ នៅអនុវិទ្យាល័យប៉ាងរលឹម បានរងរបួស​យ៉ាង​ធ្ងន់ធ្ងរ ខណៈជិះ​ម៉ូតូឌុប​មិត្ត​ភក្តិចំនួន២​នាក់​ចេញ​ពី​សាលារៀន​ ហើយ​រអិលកង់​ម៉ូតូ​ដួល​នៅលើ​ផ្លូវ​​ក្រួ​សក្រហម បណ្តាលឲ្យស្រាំឆ្អឹង​ស្មងជើង​ខាង​ស្តាំ។ ចំណែកមិត្តភក្តិរបស់គេ​ទាំង​២​នាក់​មិន​បាន​រង​គ្រោះថ្នាក់ធ្ងន់ធ្ងរទេ គឺគ្រាន់​តែ​រលាត់ដៃ​ជើង​

អ្នក​ដំណើរ​តាម​ផ្លូវ​រង​របួស​បែក​ក្បាល​ដោយ​ក្រុម​ក្មេងទំ​នើង​វាយ

Posted: 25 Jan 2012 05:37 PM PST

ខេត្ត​ស្វាយ​រៀង ៖ ក្រុម​ក្មេង​ទំនើង​ស្រវឹង​ស្រា​បានព្រួត​គា្ន​វាយ​អ្នកដំណើរ​តាម​ផ្លូវ​ ត្រូវ​​​សមត្ថកិច្ច​​​ចាប់ខ្លួន​​ម្នាក់ ​តែ​​មិន​ផ្ដល់​ព័ត៌​មាន​ដល់​អ្នកកាសែតទេ ​ដោយ​និយាយ​ថា​ជា​រឿង​តូច​តាច។ ​​តាម​ប្រភព​ព័ត៌​មាន​ផ្សេង​ទៀត​​បាន​ឱ្យដឹង​ថា កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៤ ​មក​រា ឆ្នាំ​​២០១២ មាន​ករណី​បង្ក​របួស​សា្ន​ម​មួយ​​​កើតឡើង​ដោយ​ជន​​បង្ក​ជា​ក្មេង​ទំនើង​ ស្រវឹង​ស្រា​

ជិះ​ម៉ូតូ​ចេញ​ពី​រាំ​ត្រូវ​​គូ​បដិ​បក្ស​កាប់​1​ពូថៅ​របួស​ធ្ងន់​ធ្ងរ

Posted: 25 Jan 2012 05:26 PM PST

បុរសរងគ្រោះ
ខេត្ត​កំពង់​ចាម ៖ បុរសម្នាក់​ប្រដាប់​​​​​ដោយ​ពូថៅ​ បានស្ទាក់កាប់លើគូបដិបក្សដែល​កំពុង​តែ​ជិះម៉ូតូមានគ្នាចំនួន៣នាក់នៅលើកំណាត់ ​ផ្លូវ​លំ​ស្ថិតក្នុងភូមិកញ្ចែរ ឃុំកក់ ស្រុកពញាក្រែក កាល​ពីវេលាម៉ោង១និង៣០នាទីរំលងអធ្រា​ត្រ​ឈានចូលថ្ងៃទី២៥ មករា ឆ្នាំ២០១២ បណ្តាល​ឲ្យ​ដួលម៉ូតូ និងរងរបួសធ្ងន់បុរសម្នាក់ដែល​អង្គុយ​នៅខាងក្រោយគេត្រូវ១ពូថៅចំខ្នង​ផ្នែក​ ខាងឆ្វេង ​

​អាជ្ញាធរ​​លីប៊ី​​អះអាង​​​​ថា ត្រួតត្រា​​​ទីក្រុងបានី​វ៉ា​លីដ​

Posted: 25 Jan 2012 05:20 PM PST

ខ្មោច​រថក្រោះ និង​​រថយន្ត​​​កាំជ្រួច​​​​ហ្វូងក្នុងទីក្រុង​​បានី​​​វ៉ាលីដ
​អាជ្ញាធរ​​លីប៊ី​​​អះអាង​កាលពីថ្ងៃទី​​​​២៥ មករា ថា ខ្លួន​ត្រួតត្រា​​​​លើ​ទីក្រុង​​​បានី​វ៉ាលីដ ​​អតីត​​​មូល​ដ្ឋាន​បង្អែក​​របស់​របប​ត្រូវផ្តួលរំលំ​ក្រោយ​​​ពី​មាន​ព័ត៌មាន​​ផ្ទុយគ្នា ​​​ពី​ការ​ដណ្តើម​​​​កាន់កាប់ទីក្រុងនេះ ដោយ​​​ពួក​អ្នកស្មោះត្រង់​​​នឹង​លោក​មូអាម៉ាកាដា​ហ្វី​។​ យោងតាម​​​អ្នក​យក​​ព័ត៌មានម្នាក់​របស់ AFP នៅនឹង​កន្លែង​​​ថា ភាព​ស្ងប់ស្ងាត់​​​​កើត​មានឡើង​​វិញ ក្នុង​​​​ទីក្រុង​នេះ ដែលស្ថិត​នៅ​​ចម្ងាយ​​១៧០​គី​ឡូម៉ែត្រ ភាគអាគេ្នយ៍​ក្រុងទ្រីប៉ូលី​។​

​លោកម៉េដ​វេដេវ ប្រកាស​ថា ថ្ងៃណាមួយ​លោក​នឹង​​ឈរ​ឈ្មោះ​​ធ្វើ​ប្រធានាធិបតី​​ទៀត​

Posted: 25 Jan 2012 05:10 PM PST

លោក​ឌីមីឌ្រី ម៉េដ​វេដេវ
​ប្រធានាធិបតី​​រុស្ស៊ី ​លោក​ឌីមីឌ្រី ម៉េដ​វេដេវ ថ្លែង​​​កាលពីថ្ងៃទី​​​២៥ មករា ថា ​លោក​ពុំ​​បដិសេធ​​ឡើយ​នូវ​​​លទ្ធភាព​ឈរឈ្មោះ​​ធ្វើប្រធានាធិបតី​​មួយអាណត្តិ​​​ទៀត​​នា​ពេលអនាគត​។​ ទៅកាន់​​បណ្តា​និស្សិត​​​នៃសាកលវិទ្យាល័យ​​ក្រុង​មូស្គូ លោកម៉េដវេដេវ ​ថ្លែង​ថា លោក​នឹង​​អាច​ឈរឈ្មោះ​​​ប្រធានាធិបតី​ម្តង​​ទៀត​ក្នុង​​​ថ្ងៃ​ណាមួយ និងថា លោក​នឹង​មិន​​ចាកចេញ​​​ពីជីវ​ភាព​​នយោបាយ​​​ឡើយ ទោះបីជា​​លទ្ធ​ផល​នៃ​ការ​បោះឆ្នោត​ប្រធានាធិបតី​​​​នាខែ​​​​មីនា ខាង​មុខនេះ មាន​សភាពបែប​​​យ៉ាង​​​ម៉េច​ក៏ដោយ។​

​អ្នកបើក​​រថយន្តបឺស​​​ម្នាក់​មានចេតនា​​បុកសម្លាប់​​​មនុស្សជា​ច្រើន​​​នាក់​នៅ​ឥណ្ឌា​

Posted: 25 Jan 2012 05:05 PM PST

រថយន្ត​​បឺស​ដែល​​បើក​បុករះគេ​ឯង]
​អ្នកបើក​រថយន្ត​ក្រុងម្នាក់​​កាលពីថ្ងៃទី​​​​២៥ មករា បាន​បើក​រថយន្ត​​​បុកដោយ​​​ពុំ​សម​ហេតុ​ផល​​​សម្លាប់​​មនុស្ស​​​​៩​នាក់ និង​​ធ្វើ​​ឱ្យ​របួស​​​២៧​នាក់ ​​ពេល​រូបគេ​​បើក​​រថយន្ត​យ៉ាង​លឿន​ដូច​ឆ្កួត​ក្នុង​វិថី​​​ទាំងឡាយ​​នៃទីក្រុង PUNE ជា​ទីក្រុង​​​មួយ​នៅភាគ​​​ខាង​លិច​ឥណ្ឌា​​។​ ប្រមុខ​​ប៉ូលិស​​មូលដ្ឋាន​និយាយ​ប្រាប់​​​​សារ​ព័ត៌មាន​​​ថា បុរស​អ្នក​​បើក​បរ​​​រូប​​នេះ​​​​ស្រាប់តែ​ឆ្កួត​ភ្លាម​ៗ ។ ​​គេ​រីករាយ​​ដែលបានបើក​​បុក​រថយន្ត​ទាំងឡាយ​​នៅពីមុខគេ​​​តាម​ផ្លូវ​​​សាធា​រណៈ​។ ​​

​បាក់​​អណ្តូងរ៉ែ​ហ្វូស្វាត​មួយ​នៅប៉ាគីស្ថាន​​ស្លាប់​10នាក់​

Posted: 25 Jan 2012 05:00 PM PST

​ម៉ាស៊ីន​ឃោសនា​ក្នុង​ស្រុករាយការណ៍​ថា ​កម្មករ​យ៉ាង​តិច​​១០នាក់ ​​បានត្រូវស្លាប់​​​ពេល​ដែល​​​អណ្តូងរ៉ែ​​​ហ្វូស្វាត​​មួយបានបាក់​​កាលពី​ថ្ងៃទី​​​​២៥ មករា ​ក្នុងទីក្រុង​អាប់​បូតាបាដ ភាគ​ពាយ័ព្យ​​​​​ប៉ាគីស្ថាន​។​ យោងតាមទូរទស្សន៍​​​ក្នុងស្រុក EXPRESS TV ថា គ្រោះថ្នាក់​នេះកើត​​​​​មាននា​ថ្ងៃទី​​​២៥ មករា ​​វេលាម៉ោង​​​១៤ ម៉ោង​ក្នុងស្រុក​​ក្នុង​តំបន់​​​កាលី​​ដា​អារ នៃក្រុង​​អាប់​​បូតា​បាដ ​ជាទីក្រុង​​តំបន់​ភ្នំ​មួយ​ស្ថិតនៅ​ចម្ងាយ​​​៦០គីឡូម៉ែត្រ ​​ខាងជើង​​ក្រុង​អ៊ិស្លា​ម៉ាបាដ ​រដ្ឋធានី​ប៉ាគីស្ថាន ពេលដែល​​​កម្មករ​​​ពុំ​​​​​ដឹងពី​ចំនួន​ពិតប្រាកដ​​​កំពុង​ធ្វើការ​​ក្នុងអណ្តូងរ៉ែ​នេះ​។​

បុរស​​​រសាត់អណ្តែត​​អត់ហ៊ាន​​ចូល​ភូមិ​កំណើត​​ចាក់សាំង​ដុត​​​ខ្លួនឯង​

Posted: 25 Jan 2012 04:50 PM PST

បុរសចាក់សាំងដុតខ្លួនឯង
រាជ​ធានី​ភ្នំពេញ ៖ យុវ​ជន​ម្នាក់​ដែល​ញៀន​ថ្នាំ​ដល់​កម្រិត​រហូត​លែង​ចង់​រស់​ និង​អះ​អាង​ថា ត្រូវ​ក្រុម​​ឈ្មួញ​គ្រឿង​ញៀន​គំរាម​សម្លាប់​ផ្តាច់​ពូជ​ទៀតនោះ បាន​ជ្រើស​រើស​យក​វិធី​សម្លាប់​ខ្លួន​ឯង​ដើម្បី​បញ្ចប់​រឿង​ មិន​ឱ្យ​​ពាក់​ព័ន្ធ​ជាមួយ​ក្រុម​គ្រួសារ​ ដោយបាន​យក​ប្រេង​សាំង​កន្លះ​លីត្រ​ចាក់​ស្រោច​លើ​ខ្លួន​ប្រាណ

សម្តេច​ហេង សំរិន អញ្ជើញ​ឱ្យ​ភ្លើង​បូជា​លោក ជា សុទ្ធ នៅ​មុខ​វត្ត​បទុមវតី

Posted: 25 Jan 2012 03:12 AM PST

ទិដ្ឋភាពក្នុងពិធី
រាជធានីភ្នំពេញ ៖ ​​បន្ទាប់​ពី​បាន​តម្កល់​​ទុក​ធ្វើ​បុណ្យ​​ទក្ខិ​ណា​នុ​ប្ប​ទាន​តាម​ប្រពៃណី ​​ព្រះ​ពុទ្ធ​សាសនា​​ និង​ប្រពៃណី​ជាតិ​នៅ​គេហ​ដ្ឋាន​​លេខ​២៧៩ ​​ផ្លូវ​លេខ​​២៦៣ ​សង្កាត់​​ទន្លេ​បាសាក់ ​ខណ្ឌ​ចំការ​មន ​រាជធានីភ្នំពេញ ​អស់​ចំនួន​៣​ថ្ងៃ​រួច​មក​ នៅ​ព្រឹក​ថ្ងៃទី​​​២៥ មករា ឆ្នាំ​២០១២ ​គណៈ​កម្ម​ការ​​រៀបចំ​បុណ្យ​​សព និង​ក្រុម​គ្រួសារ​សពបាន​ប្រារព្ធ​​ពិធីដង្ហែ​​សព​លោក​ជា

ជំនួបជាមួយ​មន្រ្តី​ អ.ស.ប ភាគី​ទាំង២​យល់​ស្រប​គ្នា​ថា​សាលានឹង​អាច​ទទួល​បាន​ជោគជ័យ​ក្នុង​អាណត្តិ​របស់​ខ្លួន

Posted: 25 Jan 2012 03:10 AM PST

រាជធានីភ្នំពេញ ៖ ​ស្របពេលដែល​រលក​​​ព័ត៌​មាន​នានា​កំពុង​​តែផ្តោត​ទៅលើ​​​ករណី​​​នៃ​ការ​​​ មិន​តែង​តាំង​​​សហចៅក្រម​​ស៊ើប​​​សួរ​​​បម្រុង​​​អន្តរ​ជាតិ លោក Laurent Kasper-Ansermet ​ដោយ​មជ្ឈ​ដ្ឋាន​​មួយចំនួន​​បានចោទប្រកាន់​​​រដ្ឋា​ភិបាល​​​ថា មិន​បាន​គោរព​​កិច្ច​​​ព្រម​ព្រៀង​ជាមួយ​អ.ស.ប ​ស្តីពីការ​​​បង្កើត​​​​អង្គជំនុំជម្រះ​​វិសាមញ្ញ​ក្នុង​តុលា​ការ​​កម្ពុជា​ ហៅ​​​​សាលា​ក្តីខ្មែរក្រហម​​ ខណៈ​នេះ​​មាន​​​​ទស្សនកិច្ច​

ព្យាករណ៍​បាល់​ទាត់​ចម្រុះ​នៅ​តំបន់​អឺរ៉ុប​សម្រាប់​ថ្ងៃព្រហស្បតិ៍​នេះ​​ក្រុម​កូត​ឌីវ័រ និងក្រុម​អង់​ហ្គោឡា​សង្ឃឹម​ឈ្នះ​គូ​ប្រកួត​ខ្លួន​បន្ត​ទៀត

Posted: 25 Jan 2012 02:36 AM PST

ការ​ប្រកួត​រវាង​កីឡាករ​ក្រុម Ivory Coast និង​កីឡាក​រក្រុម Sudan​កន្លង​មក
ការ​ប្រកួត​បាល់ទាត់​​ចម្រុះ​​សម្រាប់​រាត្រី​ថ្ងៃ​​​ព្រហស្បតិ៍នេះ​មាន​ 5 ប្រកួត ។​ ក្រុមកូតឌីវ័រ និង​អង់ហ្គោឡា​នឹងបន្ត​ឈ្នះគូប្រកួត (អាហ្វ្រិក​ខាប់) ​ចំណែកឯ Milan និង​​ Standard ជា​ក្រុម​​ល្អ ។ បាល់ទាត់​អាហ្វ្រិកខាប់ Sudan (4) V Angola (1) Sudan ចំណាត់​​ FIFA លេខ 120 ។ វត្ត​​​មាន​​ក្នុងការ​ប្រកួតបាល់​ទាត់​អាហ្វ្រិក​ខាប់​បាន​ចំនួន​ 7 លើក ។ លទ្ធផលល្អ​បំផុត​ គឺធ្លាប់​ទទួល​បាន​​ចំណាត់ថ្នាក់​​លេខ 1 ម្តង គឺឆ្នាំ 1970 ចំណាត់​ថ្នាក់​លេខ 2 ពីរដង គឺ​ឆ្នាំ 1959, 1963 និង​ចំណាត់​​ថ្នាក់​​លេខ 3 ​ម្តង​ក្នុងឆ្នាំ 1957 ។

អ្នក​​ប្រ​ដាល់​​កម្ពុជា​​3នាក់​​​ត្រៀម​​ស្វា​គមន៍​​ជើង​ខ្លាំង​​​ថៃ​​ថ្ងៃទី​28​ មក​រា

Posted: 25 Jan 2012 02:30 AM PST


រាជ​ធានី​ភ្នំពេញ​ ៖ នៅ​លើ​សង្វៀន​ស្តាត​ចាស់​​​នា​ថ្ងៃ​សៅរ៍ ទី​២៨ មក​រា ខាង​មុខ​នេះ​ស្ថានីយ​​​ទូរទស្ស​ន៍​​អប្ស​រា​​ ​មាន​រៀប​ចំ​​នូវ​ព្រឹត្តិ​ការណ៍​នៃ​ការ​ប្រកួត​​ប្រ​ដាល់​ក្បាច់​គុន​បុរាណ​ខ្មែរ​​ជា​លក្ខណៈ​អន្តរ​ជាតិ​​ជា​ថ្មី​ម្តង​ទៀត ។​ កី​ឡា​ករជើង​ខ្លាំង​មក​​ពី​ប្រ​ទេស​ថៃ​​ត្រូវ​ជួប​​​ប្រ​កួត​ជាមួយ​ជើង​ខ្លាំង​​កម្ពុជា ចំ​នួន​៣​គូ​ ឯ​​៣​គូ​​​ទៀត ជា​ការ​​​​ជួប​ប្រ​កួត​រវាង​​កីឡា​ករ​កម្ពុជា ដែល​ជា​ជន​​​​រួម​​ជាតិ ។ ឃឹម ឌី​ម៉ា មក​ពី​ក្លឹប​កី​ឡា​ប្រ​ដាល់​​​ក្រ​សួង​​ក​សិ​កម្ម​​​ ជួប​ជា​​មួយ​កីឡា​ករ​​ថៃ​ ​ខូ​​បា​នលែក ។

ផុន ផាន់​​ណា​ ​ជួប ​​​វ៉ាន់​ ចាន់​វៃ ឯ សារឹម​ ​ង៉ា​ ​ជួប​​ ធី ណារិន​ ​នៅ​​លើ​​សង្វៀន​​​​ប៉ុស្តិ៍​​លេខ​5 ថ្ងៃ​​អាទិត្យ​​ ទី29 មករា

Posted: 25 Jan 2012 02:27 AM PST

កីឡាករប្រដាល់ វ៉ាន់ ចាន់វៃ (រូបឆ្វេង) និង​កីឡាករ​ប្រដាល់ ផុន ផាន់ណា (រូបស្តាំ)
រាជធានីភ្នំពេញ ៖ ​ផុន ផាន់​ណា​ ​​មកពី​ក្លឹប​អប្សរា​គុន​ខ្មែរ​ ជួប​ប្រកួត​ជាមួយ​​វ៉ាន់់ ចាន់​វៃ ​​មកពី​ក្លឹប​​​​សិង្ហ​កីឡា​ ឯ​​សារឹម​ ង៉ា​ មកពី​ក្លឹប​​កីឡា​ប្រដាល់​​ក្រសួង​ការ​ពារ​ជាតិ​​​ចង់​​សាក​កម្លាំង​ជាមួយ​​​ធី ណារិន មកពី​ក្លឹប​​​​​កងពល​ធំ​​អន្តរាគមន៍​លេខ​៣​ព្រះ​វិហារ​ ​​នៅ​លើ​សង្វៀន​​ស្ថានីយ​ទូរ​ទស្សន៍​​ប៉ុស្តិ៍​លេខ​​៥ នាថ្ងៃ​អាទិត្យ​ទី​​២៩ មករា​​ខាង​មុខ​នេះ ។​ ​ផាន់​ណា​ និង​​វ៉ាន់​ ចាន់​វៃ ធ្លាប់​បាន​ប៉ះ​គ្នា​​​ចំនួន​​២-៣​លើក​​​រួច​មក​​ហើយ​ ឯ​​​លទ្ធផល​​គឺ​មាន​​​​ឈ្នះ​​ទៅវិញ​ទៅមក​​ដូច​គ្នា​ ផាន់​ណា​ ​ពូកែ​​​ស្នៀត​​កែង​និង​ជង្គង់​​​ជាង។

លោក​កែប ជុតិមា សម្ពោធ​​ដាក់​ឱ្យ​ប្រើ​ប្រាស់​អគារ​អធិការ​ដ្ឋាន​​នគរបាល​​ និង​កង​រាជអាវុធ​ហត្ថ​​ខណ្ឌ​សែន​សុខ

Posted: 25 Jan 2012 02:22 AM PST

ទិដ្ឋភាពក្នុងពិធី
រាជធានីភ្នំពេញ ៖ អគារអធិការដ្ឋាននគរ​បាល និងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌសែន​សុខ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជា​ផ្លូវ​ការ​នាព្រឹកថ្ងៃទី​២៥ មករា ​ក្រោម​អធិបតី​ភាព​លោក​កែប ជុតិមា ​អភិ​បាល​រាជ​ធានីភ្នំពេញ ។ នេះ​ជាសមិទ្ធ​ផល​ថ្មី​មួយទៀតសម្រាប់ខណ្ឌសែន​សុខ ដែលកើត​ចេញ​ពីការខិតខំ​ច្នៃប្រឌិតខ្ពស់​របស់​លោកឃួង ស្រេង អភិបាលខណ្ឌ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!