Koh Santipheap Daily

Koh Santipheap Daily


កងទ័ពកូរ៉េ​ខាងត្បូង​នឹង​ចូលរួមក្នុង​​សមយុទ្ធ​រួមនៅ​ថៃ​

Posted: 26 Jan 2012 11:34 PM PST

កងទាហាន​ម៉ារីន កូរ៉េខាងត្បូង​ពេល​ចេញដំណើរ​ទៅធ្វើ​​សម​យុទ្ធ​​
កងម៉ារីន​កូរ៉េខាងត្បូង​​រាយការណ៍​កាលពីថ្ងៃ​ទី​​​២៦ មករា ​​ថា កង​ឯកភាព​ម៉ារីនកូរ៉េខាង​ត្បូង​​​ជាច្រើន​​កង​នឹងចូលរួម​ក្នុង​សមយុទ្ធ​យោធា​​​ពហុ​ជាតិ​​ដែលនឹង​​​ប្រព្រឹត្ត​ទៅ​​នា​​ខែ​​​ខាងមុខនេះ ​នៅ​ថៃ ​ដែល​សមយុទ្ធនេះធ្វើឡើង​​​ក្រោម​ការដឹកនាំ​របស់​សហរដ្ឋ​អាមេរិក​​​។​ យោធាកូរ៉េ​​​ខាងត្បូង​ប្រមាណជា​​​៣២០នាក់ ​​​រថក្រោះ​​​បើកក្នុង​​ទឹក និង​​នាវា​ចម្បាំង​​មួយ​គ្រឿង​​ចំណុះ​​២.៦០០​តោន ​នឹង​ចូលរួម​ជាមួយ​កង​​ឯក​ភាព​ទាំងឡាយ​​បញ្ជូនមក​​​ពីប្រទេសដទៃ​​ៗទៀត

ដុតកម្ទេច​​​សាច់មាន់ និង​ទំនិញ​ខូចគុណភាព​​​ជាង​1តោន​

Posted: 26 Jan 2012 11:21 PM PST

សកម្មភាពដុតកម្ទេច
​ក្រុងប៉ោយប៉ែត​​​​ ៖ ​សាច់​មាន់ និងទំនិញ​ខូច​គុណភាព​​ជាង​​១តោន ​បានត្រូវ​​មន្ត្រីកាំកុង​ត្រូល​​​សាខា​ខេត្ត​​​បន្ទាយមានជ័យ សហការ​ជា​​​មួយ​ស្ថាប័ន​​​ពាក់ព័ន្ធ​​​​ដូចជា​​មន្ត្រី​​គយ និង​​រដ្ឋាករ​​ មន្ត្រីគណៈ​កម្មការ​ច្រកទ្វារ​ និងប៉ូលិស​​អន្តោ​ប្រវេសន៍​​​​រួម​គ្នា​​​យក​ទៅដុត​​កម្ទេច​ចោល​​​​​កាល​ពី​ វេលាម៉ោង​​​​ជាង​​​​២​រសៀលថ្ងៃទី​​២៦ មករា ក្រោយ​​ពី​ចាប់​​​បាន​ជា​​បន្តបន្ទាប់​​នៅច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែត ។

ថៃហ្គ័រ វូដ​បើក​រដូវ​កាល​ប្រកួត​ជា​មួយ​នឹង​លទ្ធផល​2អាន់​ឌ័​រ ប៉ា​ នៅ​អា​រ៉ាប់​រួម​

Posted: 26 Jan 2012 11:10 PM PST

កីឡាករ​អា​មេរិក​ថៃហ្គ័រ វូដ​​​
​ម្ចាស់​ជើង​ឯក​ពាន​រង្វាន់​ធំ​ថៃហ្គ័រ វូដ​បាន​បើក​រដូវ​កាល​ប្រកួត​ឆ្នាំ​២០១២​របស់​ខ្លួន​ជា​មួយ​នឹង​លទ្ធផល​២​អាន់​ឌ័រ​ប៉ា ៧០​ក្នុង​កម្ម​វិធី​ Abu Dhabi HSBC Golf Championship​នៅ​ទី​ក្រុង​អា​ប៊ូ​ដា​ប៊ី​ប្រ​ទេស​អា​រ៉ាប់​រួម​។ ការ​ប្រកួត​ក្នុង​ជុំ​ទីមួយ​​ត្រូវ​បាន​រៀប​ចំធ្វើ​នៅ​លើ​ទី​លាន​វាយ​កូន​ហ្គោល​ Abu Dhabi Golf Club។ តាម​រយៈ​លទ្ធ​ផល​នេះនាំ​ឱ្យ​ថៃ​ហ្គ័រ វូដ​តាម​ពី​ក្រោយ​កីឡាករ​អៀ​រឡង់​រ៉ូ​រី ម៉ាក​អ៊ីល​រ៉យ​ដែល​នាំ​មុខ​ជុំ​ទី​១​ចំនួន​៣​ស្ត្រូក​។ សម្រាប់​ថៃ​ហ្គ័រ វូដ​នេះ​គឺ​ជា​ការ​ចាប់​ផ្តើម​យ៉ាង​ល្អ​មួយ​ក្នុង​រដូវ​កាល​ថ្មី ។​ គេ​បាននិយាយ​ថា​៖«ពេញ​មួយ​ថ្ងៃ​នេះ ការ​វាយ​កូន​បាល់​ពិត​ជា​ល្អ​។

អ្នក​ទោស​ក្នុង​ពន្ធ​នា​គារ​​​ប្រ​ទេស​កៀ​ហ្ស៊ី​​​ស៊ី​ស្ថាន​«​​ដេ​រមាត់​»​ប្រ​ឆាំង​​​​​ឆ្មាំ​គុក​

Posted: 26 Jan 2012 11:06 PM PST

​អ្នក​ទោសដែល​បាន «​ដេរ​មាត់» របស់​ខ្លួន​​ ដើម្បី​ប្រ​ឆាំង​នឹង​ស្ថាន​​ភាព​ដ៏​អា​ក្រក់ក្នុង​​ពន្ធ​​នា​គារ
ប្រ​​ភព​ពី​ទី​ភ្នាក់​ងារ​​ព័ត៌​មាន​​បរ​ទេស​​ កា​ល​ពី​ថ្ងៃ​ទី​២៦​ មក​រា ​ ​​ផ្សាយ​ឱ្យ​ដឹង​ថា ​មាន​កើត​ហេតុ​គួរ​ឱ្យ​រន្ធត់​មួយ​នៅ​ពេល​អ្នក​ទោស​ក្នុង​ប្រ​ទេស​កៀ​​ហ្ស៊ី​​​ស៊ី​ស្ថាន ​ចំនួន​ជាង​១.៣០០​នាក់ ​​បាន «​ដេរ​មាត់» របស់​ខ្លួន​​ ដើម្បី​ប្រ​ឆាំង​នឹង​ស្ថាន​​ភាព​ដ៏​អា​ក្រក់ក្នុង​​ពន្ធ​​នា​គារ​​រួម​ទាំង​ប្រ​ឆាំង​​ដោយ​បង្អត់​​​អា​​​ហារ​ដើម្បី​ទាម​ទារ​សេរី​ភាព​ក្នុង​ទី​ធ្លា​​ពន្ធ​នា​គារ ។ ​មូល​ហេតុ​នៃ​ការ​ប្រ​ឆាំង​ដ៏​​ខ្លាំង​​ក្លា​នេះ

​កូន​ប្រុសច្បង​​លោក​សាកូហ្ស៊ី ចូលពេទ្យ​​ព្រះពុលអាហារ​

Posted: 26 Jan 2012 10:56 PM PST

កូនប្រុស​ច្បង​របស់​ប្រធានាធិបតី​​​បារាំង​​​​
​ទីភ្នាក់ងារ​​​ព័ត៌មាន INTERFAX-UKRAINE រាយការណ៍​​កាលពីថ្ងៃទី​​២៥ មករា ​​ថា លោក​​ព្យែរ​សាកូហ្ស៊ី ​កូនប្រុសច្បង​​​របស់​ប្រធា​នា​ធិបតី​​បារាំង លោកនីកូឡាស់ សាកូហ្ស៊ី ​បាន​​ចូល​មន្ទីរពេទ្យ​ក្រុង​អូ​​ដេ​សា ភាគខាង​ត្បូង​អ៊ុយ​ក្រែន ដោយសារ​តែពុល​អាហារ​។​ លោកព្យែរ សាកូហ្ស៊ី ​អាយុ​​​២៦ឆ្នាំ ​ជា​ផលិត​ករ​បទភ្លេង​ត្រូវ​បានបញ្ជូន​ទៅ​មន្ទីរពេទ្យ​ក្រោយ​​ធ្លាក់​​ខ្លួន​ឈឺ។

សហរដ្ឋអាមេ​រិក​​ប្រកាស​ពីការកាត់បន្ថយ​​យ៉ាង​ច្រើន​​​នូវបុគ្គលិក​កងទ័ពជើង​គោក​

Posted: 26 Jan 2012 10:55 PM PST

​​​​រដ្ឋមន្ត្រី​​ការពារ​ប្រទេស​​អាមេរិក លោក LEON PANETTA លាត​ត្រដាង​​កាលពីថ្ងៃទី​​២៦ មករា ពីផែនការ​​នានា​​នៃការ​កាត់បន្ថយ​​​ចំនួនទាហាន​នៃកង​ទ័ព​​ជើងគោក​​​​ដែលកំពុង​ធ្វើ​ការ​​ពីចំនួន​​​៥៧០.០០០​នាក់ ក្នុងឆ្នាំ​​២០១០ ​មក​ត្រឹម​​៤៩០.០០០​នាក់ ក្នុង​​ឆ្នាំ​២០១៧​។​ លោក PANETTA ក្នុងសន្និសីទ​​សារព័ត៌​មាន​មួយនា​មន្ទីរ​​ប៉ង់​តាហ្គោន​​ថ្លែ​ង​ថា ​​ការកាត់​បន្ថយ​​បុគ្គលិក​​យោធា​នេះ​​ឆ្លុះ​បញ្ចាំង​​​ពីការ​​បញ្ចប់​​ប្រតិបត្តិការ​​យោធា​​​អាមេ​រិក​នៅ​អ៊ី​រ៉ាក់ និង​​ការ​ជំរុញ​​ការផ្ទេរ​​សន្តិសុខ​​​នៅអាហ្វហ្គានីស្ថាន​​។

យប់មិញបងគេងក្បែរអូន ភ្លឺឡើងឆ្កែងាប់​៣​ក្បាល បាត់ម៉ូតូ២គ្រឿង

Posted: 26 Jan 2012 10:50 PM PST

ខេត្តពោធិ៍សាត់ ៖ ​កាលពីយប់ថ្ងៃទី២៥ មករា ២០១២ ក្រុមចោរមិនស្គាល់មុខមួយក្រុម​បាន​ដាក់ថ្នាំ​បំពុលសត្វឆ្កែងាប់ចំនួន៣ក្បាល និង​គាស់បន្ទប់​យកម៉ូតូអស់ចំនួន២គ្រឿង​ទៀត​ដោយ​សុវត្ថិភាព​ ខណៈម្ចាស់កំពុងដេក​លង់​លក់​លើផ្ទះជា​មួយប្រុសស្នេហ៍​ ស្ថិត​ក្នុង​ភូមិ​កណ្តុរ​.ស ឃុំ​បឹង​កន្ទួត ស្រុក​ក្រគរ។

រដ្ឋាភិបាលអាមេរិកផ្តល់២,៧១លានដុល្លារ ដល់កសិករសហគ្រាសក្នុងវិស័យកសិកម្ម

Posted: 26 Jan 2012 10:40 PM PST

រាជធានីភ្នំពេញ ៖ ​​យោងតាមសេចក្តី​ប្រកាស​ព័ត៌មានរបស់ស្ថានទូតអាមេរិកប្រចាំ​នៅ​ កម្ពុជាដែលកោះសន្តិភាពបានទទួលកាលពី​ព្រឹក​ថ្ងៃទី​២៧ មករា ២០១២ ឲ្យដឹងថា រដ្ឋា​ភិបាល​សហ​រដ្ឋអាមេរិកកំពុងធ្វើជាដៃគូជាមួយធនាគារ​ភូមិ (ខេមបូឌា) អិល ធី ឌី ដើម្បីផ្តល់ប្រាក់​កម្ចី​ចំនួន២,៧១លានដុល្លារអាមេរិកសម្រាប់រយៈ​ពេល៤​ ឆ្នាំខាងមុខដល់កសិករសហគ្រាសក្នុង​វិស័យ​កសិ​

ប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងភូមិ​ប្រហូត ក្រុងសិរីសោភ័ណ មានមុខរបរ​ដាំផ្កា​លក់​ក្រៅពីធ្វើស្រែ-ចម្ការ

Posted: 26 Jan 2012 10:38 PM PST

សកម្មភាពដាំផ្កា
ខេត្តបន្ទាយមានជ័យ ៖ ​​ប្រជាពលរដ្ឋដែល​រស់នៅតាមដងស្ទឹងភូមិប្រហូត ក្រុងសិរី​សោភ័ណ មានមុខរបរដាំផ្កាលក់ក្រៅពីធ្វើស្រែ​ចម្ការ ដែលជាមុខរបរមួយតាំងពី​យូរយារ​មក​​ហើយ ។ ពាក់ព័ន្ធនឹងការដាំផ្កា​ធ្វើ​ជាមុខរបប​នេះ​ឈ្មោះម៉េង ហាវ ភេទប្រុស អាយុ២៣ឆ្នាំ បាន​ប្រាប់ឱ្យ​កោះ​សន្តិភាពដឹងថា ជាក់ស្តែងដូច​ឃើញ​ ស្រាប់​ហើយ​រដូវទឹកសម្រក​ខែប្រាំង​មក​ដល់ប្រជាកសិករ​

បើក​រថយន្ត​បុក​របាំង​​ថ្ម​ចែក​ផ្លូវ​ បណ្តាល​ឱ្យ​ខូច​ខាត​របាំង​ថ្ម​អស់​មួយ​ជួរ​

Posted: 26 Jan 2012 10:35 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ​​​រថយន្ត​មួយ​គ្រឿង​​ម៉ាក​​មីតស៊ុយប៊ីស៊ីម៉ុង តេរ៉ូ ពណ៌​ទឹក​ប្រាក់ ​ត្រូវអ្នក​បើក​​បុក​របាំង​ថ្ម​ចែក​ផ្លូវ​លេខ​២៧១ ​ស្ថិត​ក្នុង​ភូមិ​សាស្ត្រ​សង្កាត់​​ទំនប់​ទឹក ខណ្ឌ​ចំការ​មន កាល​ពី​វេលា​ម៉ោង​១១​យប់​ថ្ងៃទី​២៦ មករា ២០១២ បណ្តាល​ឱ្យ​បាក់​ប្រេះ​របាំង​ថ្ម​​អស់​មួយ​ជួរ​​ចំនួន​ជាង​២០​កំណាត់​ ។ ចំណែក​រថយន្ត​បង្ក​​រង​ការ​ខូច​ខាត​យ៉ាង​ដំណំ​ រីឯ​អ្នក​បើក​​បរ​បាន​រង​របួស​បែក​មាត់​​ហូរ​

សំរាម​​​ផ្សារ​​ក្បាល​​ហុង​​គ្មាន​​​អ្នក​​ទទួល​​​ខុស​ត្រូវ​​​​ហៀរ​លើ​ថ្នល់​​ជិត​មួយ​ខែ​​ហើយ

Posted: 26 Jan 2012 10:32 PM PST

គំនរសំរាម
​ខេត្ត​ពោធិ៍​សាត់ ៖ គំនរ​​​សំរាម​​នៅ​ផ្សារ​​​ក្បាល​​​ហុង​​ ឃុំ​វាល​​ ស្រុក​​កណ្តៀង​ ពីមួយ​ថ្ងៃ​​​ទៅ​​​​មួយ​ថ្ងៃ​កាន់​តែ​ច្រើន​​​ឡើងៗ​​ហៀរធ្លាក់​​​​មក​​លើ​​​ ថ្នល់​​​​ស្អុយ​​រលួយ​​​ជះ​ក្លិន​​អសោចិ៍​​​​ដល់​អ្នក​​​​ធ្វើ​​ដំណើរ​​ដោយ​ ពុំ​មាន​​ខាង​ណាទទួល​​ខុស​ត្រូវ​ឡើយ ​ហើយ​គេបែរជា​នាំ​គ្នា​​​ឈរ​មើល​​​​ឆ្លើយ​​​ដាក់​គ្នា​​ទៅ​​វិញ ។

នាយក​រដ្ឋ​មន្ត្រីថៃ​ចង់ពង្រីក​ទំនាក់​​ទំនង​​​ពាណិជ្ជ​កម្ម​និង​យុទ្ធ​សាស្ត្រ​ជាមួយ​​ប្រទេស​ឥណ្ឌា

Posted: 26 Jan 2012 10:15 PM PST

លោកស្រី​ យីងឡាក់ ស៊ី​ណា​​​វ៉ាត្រា នាយករដ្ឋ​មន្ត្រីថៃ​
លោកស្រី​នាយករដ្ឋ​មន្ត្រីថៃ​យីងឡាក់ ស៊ី​ណា​​​វ៉ាត្រា នៅថ្ងៃពុធ និយាយ​ថា ប្រទេស​​របស់​លោក​ស្រីមាន​ឆន្ទៈពង្រីក​ទំនាក់ទំនង​ពាណិជ្ជ​ក​ម្ម​ជាមួយ​ប្រទេស​ឥណ្ឌា និងបង្កើន​ទំនាក់​​ទំនងទ្វេ ភាគីទៅ​រកកម្រិត​យុទ្ធសាស្ត្រ​មួយ ។ លោកស្រី​យីងឡាក់ នឹងក្លាយ​ជាភ្ញៀវ​កិត្តិ​​យស​​​​​ក្នុងកម្ម​វិធីហែក្បួន​ព្យុហយា​ត្រា នៅ​ថ្ងៃ​​សាធា​​រ​ណ​​​រដ្ឋឥណ្ឌាថ្ងៃ​ព្រហស្បតិ៍ ដើម្បី​រំលឹក​​ដល់​​ថ្ងៃ​​ប្រកាសឯក​រាជ្យឆ្នាំ១៩៣០​ពីចក្រភព​​អង់​គ្លេស​ ។ ពិធី​បុណ្យ​នេះនឹង​​ប្រព្រឹត្តទៅ​​នៅ​​Rashtrapatai Bhavan ។

សណ្តែក​​វ៉ល​ណាត់​(Walnut)​មាន​គុណ​ប្រយោជន៍​​ជួយ​ទ្រ​ទ្រង់​បេះ​ដូង​ និង​​កាត់​បន្ថយ​ជាតិ​ខ្លាញ់​ក្នុង​ឈាម

Posted: 26 Jan 2012 10:12 PM PST

សណ្តែក​​វ៉ល​ណាត់​​​ (Walnut)​
វ៉េប​សាយ​​ MD ​ផ្សាយ​​ឱ្យ​ដឹង​ថា ​អ្នក​ស្រាវ​ជ្រាវ​មហា​​វិទ្យា​ល័យ​​ស្កេន​​​តុន​ សហរដ្ឋ​អា​មេ​រិក​​ បាន​សិក្សា​​ស្រាវ​ជ្រាវ​​ឃើញ​ថា ​សណ្តែក​​វ៉ល​ណាត់​​​(Walnut)​មានគុណ​​សម្បត្តិ​​ក្នុង​ការ​ជួយ​​ទំ​នុក​បំរុង​​បេះ​ដូង​​ដ៏​ល្អ​​បំ​ផុត​​​​ ទោះ​បី​​ជា​លីង​ ឬ​ឆៅ​ ក្តី​ ។ សណ្តែក​​ Walnut ​មានសារ​ធាតុ​​ប៉ូ​លី​ហ្វ៊ី​​ណុល​​ជា​​ប្រ​ភេទ​​សារ​ធាតុ​​ការ​ពារការ​​​ចុះ​ខ្សោយ​​នៃ​រាង​កាយ​​ ។ សារ​ធាតុនេះ​​​ជួយ​​ទ្រ​ទ្រង់​​ដល់​បេះ​​ដូង​ កាត់​បន្ថយ​​ជាតិ​ខ្លាញ់​​ក្នុង​ឈាម​​ ធ្វើ​ឱ្យ​​ឈាម​ដើរ​​បាន​ល្អ​ និង​កាត់​បន្ថយ​​​​ការ​​​រលាក​​ ឬ​ស្ពៀត​ បើ​ទោះ​បី​ជា​​​មាន​ជាតិ​ខ្លាញ់​​ខ្ពស់​​ ប៉ុន្តែ​​មិនធ្វើ​​ឱ្យ​​ទំ​ងន់​​ដង​ខ្លួន​​កើន​ឡើង​​ទេ ។​

ណា​ដាល់​បំ​បាក់​ហ្វេដឺរ័រឈាន​ចូល​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រប្រកួតតឺន្នីសនៅ​អូ​ស្ត្រា​លី​

Posted: 26 Jan 2012 10:08 PM PST

កីឡាករ​អេស្ប៉ាញ ណា​ដាល់​
រ៉ា​ហ្វា​អែល ណា​ដាល់កំពុង​តែ​ខិត​ចូល​កាន់​តែ​កៀក​ទៅ​រក​ពាន​ជើង​ឯក​តឺន្នីស​ក្រប​ខណ្ឌ Australian Openខណៈ​កាល​ពី​ថ្ងៃ​ព្រ​ហស្បតិ៍​ទី​២៦​មក​រា​គេ​បាន​យក​ឈ្នះ​កីឡាករ​រ៉ូ​ជើ ហ្វេដឺរ័រ​ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ ។​ ការ​ប្រកួត​នោះ​ត្រូវ​បាន​រៀប​ចំ​ធ្វើ​នៅ​ក្នុង​ទី​ក្រុង Melbourne​ប្រទេស​អូ​ស្ត្រា​លី​។​​ ណា​ដាល់​ដែល​ធ្លាប់​ឈ្នះ​ពាន​ជើង​ឯក​ក្រប​ខណ្ឌធំ​ចំនួន​១០​លើក​​យក​ឈ្នះ​ហ្វេដឺរ័រ​ក្នុង​លទ្ធ​ផល​៦-៧,៦-២​,និង​៧-៦​ឆ្លង​ចូល​ទៅ​ដល់​វគ្គ​ផ្តាច់​​ព្រ័ត្រ​ដោយ​ក្តី​រីក​រាយ​​។ គេនិយាយ​ថា​៖«វា​ជា​ជ័យ​ជម្នះ​ដ៏​ត្រចះ​ត្រចង់​មួយ​សម្រាប់​រូប​ខ្ញុំ​។ ខ្ញុំ​សប្បាយ​ចិត្ត​ជា​ខ្លាំង​ដែល​បាន​ប្រកួត​ជា​មួយ​កីឡាករ​ជើង​ខ្លាំង​លើ​លោក​ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​។

គណបក្សប្រជាជន​​កម្ពុជា​ខណ្ឌ​​ដូនពេញ​បិទ​យុទ្ធនា​ការ​ឃោសនា​បោះ​ឆ្នោត​​ព្រឹទ្ធ​សភា​

Posted: 26 Jan 2012 08:00 PM PST

សមាជិក​សមាជិកានៃគណបក្ស​​ប្រជាជន​កម្ពុជា​សង្កាត់​ទាំង១១បានជួបជុំ​គ្នានៅរមណីយ​ដ្ឋាន​វត្ត​ភ្នំ
រាជធានីភ្នំពេញ ៖ ​​គណបក្ស​ប្រជាជន​​កម្ពុជា​ខណ្ឌ​ដូនពេញ​រាជធានី​ភ្នំពេញដឹ​កនាំ​ដោយ​​លោកស៊ីម កា សមាជិក​អចិន្ត្រៃយ៍​គណៈ​​កម្មាធិ​ការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា និងជា​​សមាជិក​ព្រឹទ្ធសភា​ភូមិភាគទី១ ភ្នំពេញ លោក​ម៉ប់ សារិន សមាជិក​គណៈ​កម្មា​ធិកាកណ្តាល​​អនុ​ប្រធាន​ប្រចាំការ​គណៈកម្មាធិ​ការបក្សរាជ​ធានី​លោក​សុខ សម្បត្តិ ប្រធាន​គណបក្ស​ប្រជាជន​​ខណ្ឌដូនពេញ និងក្រុមការ​ងារចុះជួយ​​ខណ្ឌ ព្រម​ទាំង​សមាជិក​សមាជិកានៃគ្រួសារ​គណបក្ស​​ប្រជាជន​កម្ពុជាសង្កាត់​ទាំង១១សរុប​ជាង​១.០០០​នាក់

បាក់​អគារ​3នៅក្រុង​​​រីយ៉ូ​ដឺហ្សា​​​ណឺរ៉ូស្លាប់​4នាក់​

Posted: 26 Jan 2012 07:58 PM PST

ទិដ្ឋភាព​​កន្លែង​​​អគារ​​បាក់​​
​​​សាកសព​មនុស្ស​​​៤នាក់​ត្រូវបាន​​ទាញ​យក​ចេញ​កាលពីថ្ងៃទី​​២៦ មករា ​ពីគំនរ​បាក់​បែក​នៃ​​អគារ​​៣​ដែល​រលំបាក់​​​ពេល​មុននេះ នៅពេល​​យប់​​នា​កណ្តាល​​ទីក្រុង​​រីយ៉ូ ដឺហ្សា​​ណឺរ៉ូ របស់​ប្រេ​ស៊ីល។ ផ្ទុយទៅវិញ មនុស្ស​​​៦​នាក់​​​​ដែល​នៅ​រស់​​​ត្រូវ​បាន​​ទាញ​យក​ចេញ​ពី​គំនរបាក់​​បែក​​​នៃអគារ​ទាំង​នេះ ដែលអគារ​​មួយមាន​កម្ពស់​ដល់ទៅ​​២០​ជាន់។ អាជ្ញាធរ​​​រៀបរាប់​ពី​មនុស្ស​​បាត់ខ្លួន​​​១៧​នាក់ ។

ជនជាតិ​​​អ៊ី​រ៉ង់​11នាក់​ចាប់ពង្រត់​​នៅភាគ​កណ្តាល​​​ស៊ីរី​

Posted: 26 Jan 2012 07:47 PM PST

​​​ក្រុង​តេហេរ៉ង់​​​ឱ្យដឹង​​​កាលពីថ្ងៃទី​​២៦ មករា ថា ជនជាតិ​អ៊ី​រ៉ង់​​​១១នាក់​​បានត្រូវ​​ចាប់ពង្រត់​​​នៅ​ស៊ីរី​ក្នុង​ពេល​ធ្វើ​ធម្មយាត្រា​​​មួយ​។​ លោកម៉ាមូដ អាខា​វ៉ាន ​មន្ត្រីជាន់ខ្ពស់​​មួយ​រូប ទទួលបន្ទុក​​ខាង​ធម្មយាត្រា​​ដកស្រង់​សម្តី ដោយ​ទីភ្នាក់ងារ​​​​ព័ត៌មាន​ផ្លូវការ​​​អ៊ី​រ៉ង់ ​​IRNA និយាយ​ថា រថយន្តបឺស​របស់​អ្នកទាំង​នេះ ដែល​កំពុង​តែ​បើក​ទៅកាន់ក្រុង​ដាម៉ាស់ ​​ត្រូវរង​ការ​វាយប្រហារ​​នៅ​ភាគកណ្តាល​ស៊ីរី​ហើយ​អ្នក​ដំណើរ​១១នាក់ត្រូវ​​​​ចាប់​ពង្រត់​។​

នារីវ័យ​​ជំទង់​​ម្នាក់ត្រូវ​​ក្មេង​ទំនើង​​​៤​នាក់​ចាប់រំលោភ​​សេព​សន្ថវៈ​​ប្តូរ​វេន​​គ្នា​រហូត​សន្លប់​​ដល់​ទៅ​ពីរ​លើក​

Posted: 26 Jan 2012 07:34 PM PST

ជនដែលត្រូវឃាត់ខ្លួន
ខេត្តកំពត ៖ ​​​នគរបាល​​ការិយា​ល័យ​ព្រហ្ម​ទណ្ឌ​​កម្រិតធ្ងន់​​នៃ​ស្នងការ​​ដ្ឋាន​នគរបាល ​​ខេត្ត​បាន​ទទួល​ពាក្យ​​បណ្តឹង​​ពីអាណា​ព្យា​បាល​​នារី​រង​គ្រោះ​​ កាលពីថ្ងៃទី​១៨ មករា ២០១២ ​កន្លង​មក​នេះ ​ដោយ​ប្តឹង​ថា ​នារីរងគ្រោះ​​ត្រូវ​ក្មេង​​ទំនើង​​៤​នាក់ ចាប់​រំលោភ​​សេព​សន្ថវៈ​​រហូតបាន​សម្រេច​កាលពី​​វេលា​ម៉ោង​​​១១​យប់​ថ្ងៃទី​ ១៤ មករា នៅ​ខេត្ត​ត្រាត ប្រទេសថៃ ។

កូកាអ៊ីន​តម្លៃ​​​2លានដុល្លារ​​​​ផ្តល់​​ច្រឡំ​ទៅទីស្នាក់​ការ អ.ស.ប

Posted: 26 Jan 2012 07:24 PM PST

ការបង្ហាញ​​កូកាអ៊ីន
​ប៉ូលិសក្រុង​​​ញូវយ៉ក​​រាយការណ៍​កាលពីថ្ងៃទី​​២៦ មករា ​​ថា កញ្ចប់​​២ ដែលមានកូកាអ៊ី​ន១៦​គីឡូក្រាម ត្រូវបាន​គេផ្តល់​​ច្រឡំ​ទៅទីស្នាក់​ការ អ.ស.ប កាលពីសប្តាហ៍​មុន ។ កញ្ចប់​ទាំង​​២នេះ ​​ផ្ញើ​មក​​​​ពី​ម៉ិចស៊ិក ​​មានសៀវភៅ​១៤​​ក្បាលដែល​ទំព័រ​ទាំង​ឡាយ​ត្រូវហែក​ចេញ​​ដើម្បី​​ដាក់​កូកា​អ៊ី​ន​ជាង​​​១គីឡូក្រាម ក្នុងសៀវភៅ​នីមួយៗ ។ ​កញ្ចប់​ទាំង​២នេះ​​មានដាក់​ឡូហ្គោ​ដូច​ឡូហ្គោរបស់ អ.ស.ប។

ក្រុម​ការងារ​ក្រសួងធន​ធាន​ទឹក​​ចុះ​បូម​ទឹក​សង្គ្រោះ​​ស្រូវប្រាំង​​ប្រជា​ពល​រដ្ឋ​​នៅតាម​មូល​ដ្ឋាន​​ខេត្តកំពង់ធំ

Posted: 26 Jan 2012 07:09 PM PST

សកម្មភាពជួយបូមទឹកជួយសង្រ្គោះស្រូវប្រាំងរបស់​ប្រជាពលរដ្ឋ
ព្រឹក​ថ្ងៃទី​២៦ មករា ២០១២ ​លោក​វេង សាខុន ​រដ្ឋលេខាធិការ​​ក្រសួងធន​ធាន​ទឹក​ និង​ឧតុនិយម​រួម​នឹង​មន្ត្រី​​បច្ចេកទេស​​ជា​ច្រើន​​ និង​លោក​ប្រធាន​​មន្ទីរធន​ធាន​ទឹក​ និង​ឧតុនិយម​​ខេត្ត​កំពង់ធំ ​បាន​ចុះ​​ជួយ​ធ្វើ​អន្តរាគមន៍​​បូម​ទឹក​សង្គ្រោះ​​ស្រូវ​រដូវ​របាំង​នៅ​ឃុំ ​ឈូក ស្រុក​ប្រាសាទ​​សំបូរ ឃុំ​កំពង់ស្វាយ ស្រុក​កំពង់​ស្វាយ ​និង​សង្កាត់​អូរ​កន្ធរ ​​ក្រុង​ស្ទឹង​សែន ខេត្ត​កំពង់​ធំ។ ​

យក​ប្រដាប់ភេទ​ទៅ​ញល់​ប្រដាប់​ភេទ​​កុមារី​អាយុ​៥​ឆ្នាំ ​ត្រូវ​ឃាត់​ខ្លួន​

Posted: 26 Jan 2012 06:59 PM PST

ជនជាប់ចោទ
ខេត្តពោធិ៍សាត់ ៖ ​​​យុវជន​ល្មោភកាមម្នាក់​បាន​យកប្រដាប់ភេទរបស់​​ខ្លួន​ទៅ​ញល់​លេង​នឹង​ ប្រដាប់​ភេទ​កុមារី​​​អាយុ​៥​ឆ្នាំ ​ថា ជា​ការ​លេង​សើច ត្រូវ​ឪពុក​ម្តាយ​ប្តឹង​​សមត្ថ​កិច្ច​​ឱ្យ​ឃាត់​ខ្លួន​តែ​ម្តង ។ ករណី​នេះ​​បាន​កើតឡើង​​កាលពី​ថ្ងៃទី​​២៥ មករា ​២០១២ ​វេលា​ម៉ោង​២​និង​២០​នាទី​រសៀល​នៅ​ស្រុក​បាកាន ។

គ្រួសារ​ជន​រង​គ្រោះ​​ដែល​រង​ការ​បាញ់​​ប្រហារ​​ពី​សន្តិ​សុខ​ក្រុម​ហ៊ុន TTY ទទួល​​អំណោយ​

Posted: 26 Jan 2012 06:57 PM PST

ទិដ្ឋភាពនៃការចែកអំណោយ
ខេត្តក្រចេះ ៖ ​​កាលពីល្ងាចថ្ងៃទី២៦ មករា លោកឧត្តមសេនីយ៍ត្រី ជួង ស៊ាងហាក់ និង​សហ​ការី​បាននាំយក​អំណោយរបស់រាជរដ្ឋាភិបាល​កម្ពុជា មាន​គ្រឿងឧបភោគបរិភោគ និងថវិកា​មួយ​ចំនួនទៅ​ប្រគល់ជូនដល់គ្រួសារជនរងគ្រោះ​ទាំងបួននាក់​ ដែលជួបហេតុការណ៍នៃអំពើរបាញ់​ប្រហារពី​សំណាក់សន្តិសុខយាមក្រុមហ៊ុន TTY។

​ធ្លាក់​យន្តហោះ F-14 មួយ​គ្រឿង​របស់អ៊ី​រ៉ង់​​ស្លាប់​2នាក់​

Posted: 26 Jan 2012 06:56 PM PST

​ម៉ាស៊ីន​ឃោសនា​ក្នុង​ស្រុក​រាយការណ៍​​ថា យន្តហោះ​​​ប្រយុទ្ធធុន F-14 មួយគ្រឿងរបស់​អ៊ី​រ៉ង់​ បានធ្លាក់​កាលពី​ថ្ងៃទី​​​​២៦ មករា ក្នុង​ខេត្ត​​​​ BUSHEHR ភាគខាង​ត្បូងអ៊ី​រ៉ង់ ​បណ្តាល​ឱ្យ​ស្លាប់​អ្នក​បើក​​​ និងសហ​អ្នក​បើក​។​ យោង​តាមម​​​​ទីភ្នាក់ងារ​​​ព័ត៌មាន​​ពាក់​កណ្តាល​​ផ្លូវការ​អ៊ី​រ៉ង់​​​​ MEHR ថា យន្តហោះ​​​នេះ​​បានធ្លាក់​​នៅ​ជាយក្រុង​ BUSHEHR នាវេលាម៉ោង​​​​៤​​និង​​៣៣នាទី ម៉ោងក្នុងស្រុក​​ដោយសារ​បញ្ហា​​បច្ចេក​ទេស៕​

​ស្លាប់​​​​17នាក់​ក្នុង​អំពើហិង្សា​​​នានា​នៅអ៊ី​រ៉ាក់​

Posted: 26 Jan 2012 06:54 PM PST

ប្រភព​​​សន្តិសុខ​​​ និង​មន្ទីរពេទ្យ​​​​រាយការណ៍​​ថា មនុស្ស​​​យ៉ាង​តិច​​១៧​នាក់ ​​បានត្រូវស្លាប់​​​​កាល​ពី​ថ្ងៃទី​​២៦ មករា ក្នុងអំពើ​ហិង្សា​​​នានា​នៅអ៊ី​រ៉ាក់ ​ក្នុង​នោះ​​​​១០នាក់​ស្លាប់​ក្នុង​​​ការ​វាយប្រហារ​​​​ដោយ​គ្រាប់​បែក​ប្រឆាំង​​​​​​នឹង​គេហដ្ឋាន​​​របស់​បង​ប្អូន​​ប៉ូលិស​​​២នាក់ នៅទីក្រុង​មូសា​​​យេប ​​ចម្ងាយ​​​​៦០​គីឡូម៉ែត្រ ​​​ខាង​ត្បូង​ក្រុងបាដាដ​។​ នាយប៉ូលិស​​​​ម្នាក់​នៃទីក្រុង​​ហ៊ីលឡា ទីប្រជុំ​ជន​​​ខេត្ត​​​បាប៊ីឡោន បញ្ជាក់​​ថា គ្រាប់​បែកជា​ច្រើន​​គ្រាប់​​ដាក់​នៅ​​ជុំវិញ​​​គេហ​ដ្ឋានរបស់​លោក ​​អាម៉ាដ ​និង​លោក​​ជីហាន ​ហ្សូ​វ៉ើ​​​អ៊ីន ​បានផ្ទុះ​​នា​វេលា​​ម៉ោង​៤ម៉ោងក្នុង​​​ស្រុក ដោយ​កម្ទេច​​គេហដ្ឋាន​​​នោះ ដែលរលំបាក់ ។

ស៊ីរី ៖ ​ស្លាប់​34នាក់​​ខណៈ​កងទ័ព​​​វាយលុក​លើ​ទីក្រុង2

Posted: 26 Jan 2012 06:51 PM PST

បាញ់ទឹក​​បំបែកពួកបាតុករ
ការបង្ក្រាប​​​​ត្រូវ​បង្កើន​​អំពើ​ហិង្សា​​​​នៅស៊ីរី ដែលនៅទីនោះ​ជនស៊ីវិល​​​៣៤នាក់ ​​ក្នុងនោះមាន​​កុមារ​២នាក់ ​​ស្លាប់កាលពីថ្ងៃទី​​​២៦ មករា ដោយ​កង​កម្លាំង​​ស៊ីរីដែលបើកការ​វាយលុក​​លើទីក្រុង​​​បះបោរ​​​២​ ​ពេល​សម្ព័ន្ធ​អារ៉ាប់​​​ស្នើ​ឱ្យ​មាន​​អន្តរា​គមន៍​​របស់ អ.ស.ប ។ អគ្គលេខាធិការ​​សម្ព័ន្ធអារ៉ាប់​នឹង​ទៅកាន់​ទីស្នាក់​ការ​​ អ.ស.ប ​​នាថ្ងៃទី​​​២៨ មករា ដើម្បី​​ស្នើ​ការ​ទ្រទ្រង់​​របស់ក្រុម​ប្រឹក្សា​​​សន្តិសុខ អ.ស.ប លើ​ផែនការ​​​​ចេញពី​វិបត្តិ​​របស់​សម្ព័ន្ធ​​​អារ៉ាប់ សម្រាប់​ស៊ីរី​។​

សព​​​ស្ត្រី​ម្នាក់​អណ្តែត​ទឹកស្រះ​ត្រូវ​បាន​គេ​ប្រទះ​​ឃើញក្នុង​​​បរិវេណ​សាកល​វិទ្យា​​ល័យ​ភ្នំពេញ​

Posted: 26 Jan 2012 06:42 PM PST

នៅកន្លែងប្រទះឃើញសពស្រ្តីអណ្តែតទឹក
រាជធានីភ្នំពេញ ៖ ​សព​ស្ត្រី​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​​​អណ្តែត​ទឹកស្រះនៅក្នុង​បរិវេណ​​​ ​សាកលវិទ្យាល័យ​​ភូមិន្ទ​ភ្នំពេញ និង​មុខ​មជ្ឈ​មណ្ឌល​​​សហ​ប្រតិបត្តិការ​​​កម្ពុជា​-ជប៉ុន ​(CJCC) ស្ថិត​ក្នុង​​​សង្កាត់​ទឹក​ល្អក់​ទី​១ ខណ្ឌទួល​គោក បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល កាលពីវេលាម៉ោង​​៨ព្រឹក​​ថ្ងៃ​ទី​​​២៧ ​​មករា ​​២០១២ ​​ដោយ​មនុស្ស​​​ម្នាជា​ច្រើន​​​បាន​ទៅចោមរោមមើល​​​កុះករ ដើម្បីចង់​​ដឹង​ថា តើ​ការ​

ស្ត្រី​អង់​គ្លេស​គ្មាន​​​​ដៃ​​ក្លាយ​​ជា​អ្នក​ម៉ា​ស្សា​ដោយ​ប្រើជើង​​​និង​ពេញ​និ​យម​

Posted: 26 Jan 2012 06:28 PM PST

សកម្មភាព​ស្ត្រី​អង់​គ្លេស​គ្មាន​​​​ដៃ​​​កំពុង​​ម៉ា​ស្សា​ជូន​អតិថិជន​ដោយ​ប្រើជើង​​​
តាម​ទី​ភ្នាក់​ងារ​ព័ត៌​មាន​បរ​ទេស​ផ្សាយ​​ថា​ លោក​ស្រី​​​ស៊ូ កេន ​ជន​ជាតិ​អង់​គ្លេស​​ អាយុ​​៤៩​ឆ្នាំ ដែល​ពិ​ការ​ដៃ​​តាំង​ពី​កំណើត​​អាច​​បង្កើត​លទ្ធ​ភាព​​ដ៏​អ​ច្ឆ​រិ​យៈ​មួយ​ដល់ខ្លួន និង​មនុស្ស​​នៅ​ជិត​ខាង ក្រោយ​ពី​ក្លាយ​ជា​អ្នក​ម៉ា​ស្សា​​​​ដោយ​ជើង​​និង​ជា​បុគ្គ​លិក​ម៉ា​ស្សា​​ចាប់​សរសៃ​​​របស់​ក្រុម​កី​ឡា​ករ​ជន​ពិការ​​​អូ​ឡាំ​ពិក​របស់អង់​គ្លេស​​​​ ដែល​​ជា​ក្តី​ស្រ​មៃ​ដ៏ខ្ពង់ខ្ពស់​​របស់​ សា​មី​​ខ្លួន ព្រោះ​យល់​ថា ​កី​ឡា​ករ​​​​ជន​ពិ​កា​​​រជា​ភាព​ដ៏​អស្ចារ្យ​​​សម្រាប់ជនពិ​កា​រដូច​គ្នា​ ។

​នៅ​រស់​ក្នុង​ភេរវ​កម្ម​លើ​យន្ត​ហោះ​​ដោយ​សារ​ប​ន្លំ​ខ្លួន​ជា​មូស្ល៊ីម

Posted: 26 Jan 2012 06:21 PM PST

​ទី​បំផុត​​យន្ត​ហោះ​បូអ៊ីង​៧៤៧​មាន​អត្ត​លេខ​៧៣ របស់​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ Pan Am ​ក៏​មក​ដល់​បន្ទាប​ខ្លួន​​ចុះ​ព្រលាន​យន្ត​ហោះ​ការ៉ា​ជី ប្រទេស​ប៉ា​គី​ស្ថាន ​។ ទ្វារ​យន្ត​ហោះ​​ចាប់​​បើក​ទទួល​អ្នក​ដំណើរ ។ ម៉ៃឃ៍ ចន ថិចតុន (Mike John Thex Ton) ម្នី​ម្នា​​ឡើង​តាម​ជណ្តើរ​​ជា​មួយ​ភ្ញៀវ​​ឯ​ទៀត ។ ​អ្នក​ស្វាគមន៍​គាត់​មុន​គេត្រង់​​ទ្វារ​យន្ត​ហោះ​គឺ​​នារី​បម្រើ​​លើ​យន្ត​ហោះ​ដ៏​ស្រស់​ច្រឡឹង​ជន​ជាតិ​ឥណ្ឌា ។

ថ្ងៃ​ចូល​ឆ្នាំចិន វៀត​ណាម នៅ​លើ​ប្រាសាទ​ព្រះវិហារ​អ្នកទេស​ចរ​ជាតិ អន្តរ​ជាតិ ជាង​1ពាន់នាក់​ក្នុង​1ថ្ងៃទៅ​ទស្សនា

Posted: 26 Jan 2012 05:46 PM PST

អ្នកទេសចរ​នៅ​ប្រាសាទព្រះវិហារ
ខេត្តព្រះវិហារ ៖ ​រមណីយដ្ឋាន​ទេស​ចរណ៍​​​វប្បធម៌​ប្រាសាទ​ព្រះវិហារ​​​នាឱកាសបុណ្យ​ចូល​ឆ្នាំ ​​​ប្រពៃណី​​ចិន-វៀតណាម​​ឆ្នាំនេះ ​មាន​សភាពអ៊ូ​អរ​​​ខុសពីប៉ុន្មាន​​​ឆ្នាំមុន ដោយ​មាន​​ភ្ញៀវ​​​​ទេស​ចរ​ជាតិ និង​អន្តរជាតិ​​ឡើងទៅ​​ទស្សនា​ក​ម្សាន្ត​​​យ៉ាង​ច្រើន​កុះករគួរឱ្យ​ កត់សម្គាល់ ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!