Koh Santipheap Daily

Koh Santipheap Daily


បញ្ជាការដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ​ប្រជុំ​បូកសរុប​លទ្ធ​ផល​ការ​ងារ​ឆ្នាំ​2011

Posted: 21 Jan 2012 11:38 PM PST

ទិដ្ឋភាពរួមនៃ​អង្គប្រជុំ
​​​រាជធានី​ភ្នំពេញ ៖ នៅ​បញ្ជាការដ្ឋាន​កង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​​ នារសៀល​ថ្ងៃទី​២១ មករា មាន​​បើក​កិច្ច​ប្រជុំ​បូក​សរុប​ល​ទ្ធ​ផល​ការងារ​ឆ្នាំ ២០១១​និង​ទិស​ដៅ​ការងារ​ឆ្នាំ​២០១២​របស់​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ ក្រោម​​អធិប​តីភាព​លោក​​នាយ​ឧត្ដម​សេនីយ៍​ សៅ សុខា ​អគ្គមេបញ្ជាការ​រងនៃ​​កង​យោធ​ពល​ខេម​រភូមិន្ទ​ ​​មេបញ្ជាការ​កងរាជ​អាវុធ​ហត្ថ​​​លើផ្ទៃ​ប្រទេស​ និង​ជាទី​ប្រឹក្សា​ផ្ទាល់​សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ​ហ៊ុន សែន ​នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​

បុរសជនជាតិ​វៀតណាម​​ម្នាក់​ស្រវឹង​​ធ្លាក់​ ភ្នែក​​បើក​ម៉ូតូឡើង​ទួល​កាត់​ថ្នល់​ដួល​បោក​ក្បាល​​របួសធ្ងន់​

Posted: 21 Jan 2012 11:32 PM PST

​បុរសរងគ្រោះ​
ខេត្តស្វាយរៀង ៖ ​​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​​ដោយ​សារ​​បុរស​ជន​ជាតិវៀត​ណាម​ម្នាក់​ស្រវឹង​ធ្លាក់​ភ្នែក​​បើក​​​ម៉ូតូ​យ៉ាង​លឿន​​មិ​ន​មើល​ស្លាក​សញ្ញា​ចរាចរណ៍​ដាក់​ថា បន្ថយ​ល្បឿន​ ត្រង់​កន្លែង​ពំនូក​ទួល​​ខ្ពស់​កាត់​ថ្នល់​​​ បណ្តាល​ឱ្យ​ហោះ​ឡើង​លើ​កម្ពស់​មួយ​ម៉ែត្រ​ខ្ទាត​ទៅ​មុខ​​ជាង​ប្រាំ​ម៉ែត្រ​​ដួល​បោក​ទៅ​លើ​ថ្នល់​​បែក​ក្បាល​​ឈាម​​ហូរ​ស្រោច​​ផ្ទៃ​មុខ​​សន្លប់​នៅ​នឹង​​​កន្លែង​​ ។ ​ករណី​នេះ​​កើតឡើង​កាល ពីវេលា​ម៉ោង​២​រសៀល​​ថ្ងៃ​ទី​២០ មករា ២០១២ ​នៅ​លើ​​​ផ្លូវ​ជាតិ​លេខ​១ ​​​ស្ថិត​ក្នុង​ភូមិ​មេភ្លើង​ សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង។

​ពលរដ្ឋ​អេហ្ស៊ីប​​បន្តធ្វើបាតុកម្ម​​នៅទីក្រុងគែរ​

Posted: 21 Jan 2012 11:28 PM PST

បាតុកម្ម​នៅក្រុងគែរ
ពលរដ្ឋអេហ្ស៊ីប​​​​ជាច្រើន​រយ​នាក់ បាន​ប្រមូលផ្តុំគ្នា​​​កាលពីថ្ងៃទី​​​២០ មករា ​​​កន្លង​​មក​នេះ ​​នៅទីក្រុងគែរ ​ដើម្បីចូលរួម​​ធ្វើបាតុ​កម្ម​​ដែល​អំពាវ​នាវ​​ដល់អាជ្ញាធរ​​​ឱ្យធ្វើ​​តាមការអំពាវ​នាវ​​​ទាំង​ឡាយ​របស់ពួកគេ​។​ ក្រោយ​ពិធីសូត្រធម៌​ថ្ងៃត្រង់​​​មនុស្សជា​ច្រើន​រយ​នាក់​​បាន​ប្រមូលផ្តុំ​គ្នាក្នុង​សង្កាត់ផ្សេងៗនៃ​រដ្ឋ​ធានី​មុនពេល​​​លើកគ្នា​​ឆ្ពោះ​​​ទៅកាន់​ទីលាន TAHRIR ដែលធ្វើ​ឱ្យ​​ស្ទះចរាចរណ៍​​នៅ​កណ្តាល​ក្រុង​។ ​​ពួកបាតុករ​​​បានអំពាវនាវ​ដល់ប្រមុខ​​​​ក្រុម​ប្រឹក្សា​​​​យោធាជាន់ខ្ណស់​​​​សេនាប្រមុខ​​​ហ៊ូសេន ​តាន់​តាវី

គ្រោះ​ថ្នាក់​ចរាចរណ៍​ផ្តាច់​ជីវិត​ប៉ូលិស​ចរាចរ​ម្នាក់​ តាចំណាស់​ម្នាក់​ និង​ស្ត្រី​ម្នាក់​របួស​ធ្ងន់​

Posted: 21 Jan 2012 11:15 PM PST

សព​តាចំណាស់​
​ខេត្ត​កំពង់​ធំ ៖ រយៈ​ពេល​២​ថ្ងៃ​ គឺ​​ថ្ងៃ​ទី​១៩-២០​មករា ​​ក្នុង​ភូមិ​សាស្ត្រ​​​ខេត្ត កើត​​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​ចំនួន​២​ករណី​ផ្តាច់​ជីវិត​មនុស្ស​២នាក់ របួស​ធ្ងន់​ម្នាក់ ក្នុង​នោះ​នៅ​ស្រុក​ប្រាសាទ​បល្ល័ង្ក​ ប៉ូលិស​ចរាចរ​ស្លាប់​ម្នាក់​ និង​ប្រពន្ធ​របួស​ធ្ងន់ និង​ស្រុក​កំពង់​ស្វាយ​ តាជិះ​កង់​ដើរ​សំលៀង​កាំ​បិទ​ម្នាក់​ត្រូវ​រថយន្ត​បុក​ស្លាប់ ។ ​តាម​របាយការណ៍​របស់​សមត្ថ​កិច្ច​​ស្រុក​ប្រាសាទ​បល្ល័ង្កបាន​ឱ្យ​ដឹង​ថា​ កាល​ពី​ថ្ងៃ​ទី​១៩ មករា ២០១២ វេលាម៉ោង​២ និង​៤០​នាទី​រសៀល​​នៅ​តាម​ដង​ផ្លូវ​ជាតិ​លេខ​៦២ (កំពង់ធំ​-ព្រះ​វិហារ)​ចំណុច​ភូមិ​សាលា​វិស័យ

ម៉ែដុតផ្ទះកូនចោល ព្រោះ​ខឹងកូនប្រដៅ​ម៉ែ​រឿង​ផឹកស្រាស្រវឹងអួទីនួជេរគេជេរឯង​រាល់​ថ្ងៃ

Posted: 21 Jan 2012 11:09 PM PST

​ទិដ្ឋភាពនៅ​កន្លែងកើតហេតុ​
ខេត្តពោធិ៍សាត់ ៖ ស្រ្តីចាស់ទំនើងម្នាក់​ខឹង​កូន​ស្រីស្ដីបន្ទោសរឿងផឹកស្រាស្រវឹងអួទីនួរាល់​ថ្ងៃបានដុតផ្ទះកូនចោលផ្អើលដល់​អ្នកជិតខាង​រត់​មកជួយពន្លត់ហើយ​ក៏ត្រូវនគរ​បាលឃាត់ខ្លួន​យកទៅអប់រំតាមសំណូមពររបស់កូន។ ​ហេតុ​ការណ៍​នេះ​បានកើតឡើងកាលពីវេលាម៉ោង៦​និង​​៣០​នាទី​ល្ងាចថ្ងៃទី១៩ មករា នៅ​ភូមិស្តុកខ្ទុម ឃុំផ្ទះ​រុង ស្រុកភ្នំក្រវាញ។

បុរស​​រត់​រទេះ​សេះ​​លាង​ទឹក​​​រអិល​ជើង​​លង់​​ស្លាប់

Posted: 21 Jan 2012 11:05 PM PST

សព​បុរស​ចំណាស់​
​​ខេត្ត​ស្វាយ​រៀង ៖ ​បុរស​​ចំណាស់​​​​ម្នាក់​​បាន​ជួប​​គ្រោះ​ថ្នាក់​​អកុសលដោយ​​​យក​សេះ​​ទៅ​លាង​ទឹក​​​នៅ​​លើ​ទំនប់​​​តាណេង​​ ព្រែក​​​ទន្លេ​​វ៉ៃគោ​​ ​ រអិល​ជើង​​​​ចូល​ក្នុង​​អន្លង់​​​ជ្រៅ​ បណ្តាល​ឱ្យ​​លង់​ទឹក​ស្លាប់​​ក្នុង​ទឹក​​​ជម្រៅ​​៤​ម៉ែត្រ​​​រក​មិន​ឃើញ ។ ករណី​នេះ​​បាន​កើត​ឡើង​​កាលពី​ថ្ងៃទី​​២០ ​មករា ​​វេលា​ម៉ោង​​​១២​និង​៣០នាទី​​​រសៀល​​​​ស្ថិត​ក្នុង​​ភូមិ​​​មេភ្លើង​ សង្កាត់​​ស្វាយ​​រៀង​​ ក្រុង​ស្វាយ​​រៀង​​ ធ្វើ​ឱ្យ​មនុស្ស​​ម្នា​​​ផ្អើល​​​​មក​មើល​​រាប់​រយ​​​​នាក់ ។

ប្រជាពលរដ្ឋជិត២០គ្រួសារមិនសុខចិត្ត​ចំពោះពាក្យបណ្តឹងរបស់នាយកអនុវិទ្យា​ល័យផ្សារព្រំ​ដែល​ចោទ​ពួកគាត់​យកដីសាលា​រៀន

Posted: 21 Jan 2012 10:47 PM PST

​ប្រជាពលរដ្ឋ​ដែល​ទទួលរង​ការ​ចោទប្រកាន់​
ខេត្តប៉ៃលិន ៖ ដោយមានការកោះ​ហៅ​ប្រជាពលរដ្ឋមួយចំនួនក្នុងចំណោមប្រជាពលរដ្ឋ​ជិត២០គ្រួសារដែលរស់នៅ​ភូមិដីថ្មី ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ មកសាកសួរ​ពីសំណាក់តុលា​ខេត្ត​ប៉ៃលិន ១លើកជា២លើក​ តាម​ពាក្យ​បណ្តឹង​របស់លោកសុជាតិជានាយក​អនុវិទ្យា​ល័យ​ផ្សារព្រំ ដោយ​ចោទ​ថា ​ប្រជា​ពល​រដ្ឋ​ទាំង​នោះ​បានមក​រស់នៅ​លើ​ដីសាលារៀនដែលជាដី​កម្ម​សិទ្ធិរបស់​រដ្ឋ ទើប​ប្រជា​ពឡ​រដ្ឋ​កើតទុក្ខមិន​សុខ​ចិត្តចំពោះ​ពាក្យ​បណ្តឹង​ដែលថា ពួកគាត់​ប៉ុន​ប៉ង​រំលោភយកដីសាធារណៈ។

វត្តព្រៃរោងប្រេះជាពីរ ម្ខាងផ្ដិតមេដៃដក​ព្រះចៅអធិការចេញ ម្ខាងផ្ដិតមេដៃគាំទ្រវិញ

Posted: 21 Jan 2012 10:42 PM PST

​ព្រះសង្ឃ និងពុទ្ធបរិស័ទ​ចំណុះ​ជើង​វត្ត
ខេត្តពោធិ៍សាត់ ៖ ព្រះចៅអធិការវត្តសុវណ្ណ​មុនីរុក្ខា ហៅព្រៃរោង នៅឃុំតាលោ ស្រុក​បាកាន ព្រះនាមឌឿន កុសលព្រះ​ជន្ម​៣២​វស្សា​​ដែលសម្ដេចអគ្គមហា​សេនា​បតី​តេជោហ៊ុន សែន ទើបតែប្រគេនសាលាឆាន់ ហើយ​លោក​ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងឧស្សាហ​កម្មរ៉ែ និង​ថាម​ពល និងលោកជំទាវប្រគេន​កុដិ​ធំមួយ​ខ្នង​កាល​ពី​កន្លង​ទៅ​នេះ ខណៈ​ចាប់ផ្ដើមសាងសង់ ស្រាប់តែ​គណៈ​កម្មការ អាចារ្យ និងពុទ្ធបរិស័ទ​ចំណុះ​ជើង​វត្តចែកបក្សគ្នានាំគ្នាផ្ដិតមេដៃដក​តំណែង​ពីព្រះ​ចៅ​អធិការឲ្យមកជាសង្ឃធម្មតា​វិញ។

ការ​​ធ្វើ​ចរាចរណ៍តាម​​ផ្លូវ​​ជាតិ​​​លេខ​​78Aសូម​​មាន​ការ​ប្រុង​ប្រយ័ត្ន​​​ខ្ពស់​

Posted: 21 Jan 2012 10:31 PM PST

​ខេត្តស្ទឹងត្រែង ៖ ផ្លូវជាតិលេខ៧៨A មាន សភាពហ៊ុយដីទ្រលោម​ស្ទើរមើលគ្នាមិនឃើញ នៅពេលរថយន្តតូចធំធ្វើចរាចរ​ណ៍​ឆ្លងកាត់ផ្លូវ ​​នេះ​ពីចំណុចអូរពងមាន់ ខេត្តស្ទឹង​ត្រែង ដល់​ចំណុច​អូរអន្តមប្រវែង​ប្រហែលជាង៤០គីឡូ​ម៉ែត្រ ដែល​អាច​​​​​បង្ក​​​​​ឱ្យ​មាន​​គ្រោះ​ថ្នាក់​​​ចរាចរណ៍ជាយ​ថាហេតុ​​ ។ ព័ត៌​មាន​​​នេះ​ក៏​ជា​​​​ដំណឹង​​ដល់​​អ្នក​មានបំណង​ធ្វើចរា​ចរណ៍ឆ្លងកាត់ទៅទស្សនាកម្សាន្ត​តំបន់​ទេស​ចរណ៍ល្អៗនៅខេត្តរតនគិរីក្នុងឱកាសបុណ្យ​ចូលឆ្នាំថ្មីៗប្រពៃណីចិន-វៀតណាម នាពេលនេះ​ផងដែរ ។

ប៉ូ​លិស​​បញ្ជូន​​ខ្លួន​​ជន​​ជាប់​ចោទ​​ពី​បទ​​រំ​លោភ​​លើ​សេច​ក្តី​ទុក​ចិត្ត​​ទៅ​សាលា​ដំបូង​

Posted: 21 Jan 2012 10:24 PM PST

​ជន​សង្ស័យដែលត្រូវ​​ប៉ូលិស​​ចាប់​ឃាត់ខ្លួន
ខេត្ត​ក្រ​ចេះ ៖ ប៉ូលិសបានចាប់ខ្លួន​ជន​សង្ស័យ​ម្នាក់់បញ្ជូន​ទៅកាន់សាលាដំបូងខេត្ត នៅ​ព្រឹកថ្ងៃទី២០ មករា ពីបទរំលោភ​លើសេចក្តី​ទុក​ចិត្ត ដែលបានប្រព្រឹត្តកាលពីថ្ងៃទី១៧ មករា។​ ជនសង្ស័យរូបនេះឈ្មោះ​ឈួន កវី អាយុ​​​​២២ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូរ​តាណឹង ឃុំក្បាលដំរី ស្រុកសំបូរ។ លោកអនុសេនីយ៍ទោ នួន សារិន នាយ​ផ្នែកព្រហ្មទណ្ឌ​នៃអធិការដ្ឋាន​​ប៉ូ​លិស​ស្រុក​សំបូរ​បានអោយដឹង​ថា កាលពីថ្ងៃទី១៧ មករា ជនសង្ស័យរូបនេះ

បុរស​ព័រ​ទុយ​ហ្គាល់​ស្លាប់​សង្ស័យ​ចរន្ត​អគ្គិ​សនី​​ឆ្លង​ពី​ម៉ូ​ទ័រ​បូម​ទឹក​ឆក់​

Posted: 21 Jan 2012 10:19 PM PST

សព​បុរសជនជាតិ​ព័​រ​ទុ​យ​ហ្គា​ល់​
ខេត្ត​សៀម​រាប ៖ បុរសជនជាតិ​ព័​រ​ទុ​យ​ហ្គា​ល់​ម្នាក់់​​ បានត្រូវ​គេ​ប្រទះ​ឃើញ​ដេក​ផ្កាប់មុខ​ស្លាប់​នៅ​ក្បែរ​ស៊ីទែន​ទឹក​ជាន់​លើ​នៃ​ផ្ទះល្វែង​ជួល​មួយ​កន្លែង ក្នុងភូមិ​វត្ដ​ស្វាយ​ សង្កាត់សាលា​កំរើក​​ ក្រុងសៀមរាប។​ ហេតុ​ការ​ណ៍នេះ​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាល​ពី​វេលា​ម៉ោង៨​យប់ថ្ងៃទី១៩ មក​រា​ កន្លង​ទៅ ខណៈ​គេ​ឃើញ​មានទឹក​ហៀរ​ពី​ស៊ីទែន​ទឹក​នោះ​ហើយ​ទ្វារផ្ទះ​បិទ​​ជិត​ពី​ក្នុង ។

ឆេះផ្ទះ​​មួយ​ទៀត​ហើយ​នៅ​សង្កាត់​ទួល​សង្កែ ​ម្ចាស់​ចាក់​សោ​ទុក​ចោល​

Posted: 21 Jan 2012 07:46 PM PST

រាជធានីភ្នំពេញ ៖ ​អគ្គិ​ភ័យ​​បាន​ឆេះ​​លំនៅ​ឋាន​មួយ​ខ្នង​ទៀតហើយ​កាល​ពី​វេលា​ម៉ោង​​១០​និង​៣០​នាទីព្រឹក ថ្ងៃទី២២ មករា ២០១២ ​នៅ​ភូមិ​ទួល​​គោក សង្កាត់​ទួល​សង្កែ ​ខណ្ឌ​ឫស្សី​កែវ ​បង្ក​ឱ្យ​​មាន​ការ​ភ្ញាក់​ផ្អើល​​យ៉ាង​ខ្លាំង​ ហើយ​​ភ្លាមៗ​នេះ​សមត្ថ​កិច្ច​កំពុង​តែ​ចាត់​ចែង​​ជួយ​អន្តរាគមន៍។ ​គេពុំ​ទាន់​ដឹងពីមូលហេតុ​​នៃការឆេះនៅ​ឡើយ​​ទេ ពី​ព្រោះតែផ្ទះនេះត្រូវម្ចាស់​ចាក់សោ​ទុក​ចោល...។

នារី​អ្នក​ចម្រៀង​​នៅ​បៀរ​ហ្គា​ឌិន​សប្បាយ​​រាត្រី​មិន​ចង់​រស់​ដោយ​សារ​សង្សារ​ពូកែ​​ប្រចណ្ឌ​​​ពេក

Posted: 21 Jan 2012 07:43 PM PST

​នារី​​រងគ្រោះ​ពេល​បញ្ជូន​​ដល់​មន្ទីរពេទ្យ​
រាជធានីភ្នំពេញ ៖ នារី​​អ្នកចម្រៀង​ប្រចាំ​នៅ​បៀរហ្គាឌិន​សប្បាយ​រាត្រី​ ខឹង​សង្សារ​ពូកែ​ប្រចណ្ឌ​ពេក និង​ម្យ៉ាងទៀត​អស់សង្ឃឹម​ក្នុង​ជីវិត​ដោយសារ​តែ​នាង​មាន​ជំងឺមហារីក​ច្រមុះ​ធ្ងន់ធ្ងរ​មិន​អាច​ព្យាបាល​ជា​ ទើប​ដាច់​ចិត្ដ​លេបថ្នាំ​ងងុយ​ដេក​ចំនួន​២០​គ្រាប់​ដើម្បី​ធ្វើ​អត្ដឃាត​ កាលពី​វេលា​ម៉ោង​ប្រមាណ​៦​យប់ថ្ងៃ​ទី​២១ មក​រា នៅ​ផ្ទះ​ជួល​ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​៣ ខណ្ឌទួលគោក ។

ភ្លើង​​ធូប​ឆេះ​ផ្ទះ​លោក​ព្រះ​រាជ​អាជ្ញា​រង​មួយ​ដង្ហើម​ចង្រិត​ ព្រោះអ្នក​ជិត​ខាង​ជួយ​ទាន់​

Posted: 21 Jan 2012 07:34 PM PST

រាជធានីភ្នំពេញ ៖ ​លំនៅ​ឋាន​របស់​លោក​ព្រះ​រាជអាជ្ញា​​រង​ម្នាក់​ត្រូវ​អគ្គិភ័យ​​ឆាបឆេះ​​មួ​យ​ដង្ហើម​​ចង្រិត​បង្ក​ឱ្យ​មាន​ការភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ខណៈ​​ព្រះ​រាជអាជ្ញា​រង​រូប​នេះ​​អុជ​ធូប​សែន​ជំនាង​ផ្ទះ​ រួច​ហើយ​ចាក់​សោចោល​​ ចេញទៅ​មាន​កិច្ច​​ការ​នៅ​ខាង​ក្រៅ ហើយ​ត្រូវ​បាន​ប្រជា​ពល​រដ្ឋ​អ្នក​ជិត​ខាង​ចោម​រោម​ជួយ​ពន្លត់​​ទាន់​ពេល​វេលា​។ ​លោក​ព្រះ​រាជអាជ្ញា​រង​ដែល​ភ្លើង​​ធូប​បង្ក​ជា​ចំហេះ​ឆេះ​ផ្ទះ​រូប​នេះ​ឈ្មោះ​ហៀង ​សុភ័ក្ត្រ ​ជា​ព្រះរាជ​អាជ្ញា​​រង​នៃ​សាលា​ដំបូង​រាជធានីភ្នំពេញ ​

សភាយេម៉ែន​​អនុម័ត​ច្បាប់ស្តីពី​អភ័យ​ឯកសិទ្ធិ​​របស់​លោក​​សាឡេហ៍​

Posted: 21 Jan 2012 07:25 PM PST

លោកប្រធានាធិប​តី​​សាឡេហ៍​
​​សភាយេម៉ែន​​បានអនុម័ត​​កាលពីថ្ងៃទី​​២១ មករា នូវ​ច្បាប់​មួយដែលផ្តល់​​ឱ្យប្រធានាធិបតី​​​ត្រូវ​ចាកចេញ​​​ លោកអាលី ​អាប់ឌុលឡាហ៍ ​សាឡេហ៍ ​​នូវអភ័យ​ឯកសិទ្ធិ​​​​ប្រឆាំង​​​​រាល់​ការ​​កាត់​ទោស​​លោក​នៅតុលាការ​​ជា​វិធានការ​​​មួយ ដែល​​មានចែងក្នុង​​​​កិច្ចព្រមព្រៀង​​​​ដែលចុះហត្ថលេខា​​​ក្រោម​ការ​​ជួយឧបត្ថម្ភ​​​របស់​ក្រុមប្រឹក្សា​​​កិច្ច​​​សហ​ប្រតិបត្តិការ​​ឈូង​សមុទ្រ​​​ CCG ហើយទទួល​ការ​គាំទ្រ​​​​ពី អ.ស.ប ​​សំដៅ​សម្រួល​​ដល់​ការ​ផ្ទេរ​អំណាច​​នៅយេម៉ែន​។​

មន្ត្រីទាហាន​ម្នាក់​រង​របួស​បោក​​ក្បាល​​ដោយ​សារ​ម៉ូតូ និង​សាមឡ​បុក​គ្នា​

Posted: 21 Jan 2012 07:23 PM PST

មន្ត្រីទាហាន​រង​របួស
រាជធានីភ្នំពេញ ៖ បុរស​២​នាក់​រង​របួស​ធ្ងន់ ដោយ​សារ​​ម៉ូតូ​និង​សាមឡ​បុក​គ្នា​នៅ​មុខ​​ស្នាក់​ការ​សារព័ត៌មាន​រស្មី​កម្ពុជា តាម​បណ្ដោយ​​ផ្លូវ​លេខ​២៧១ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការ​មន កាលពី​វេលា​ម៉ោង​១១​និង​១០​នាទី​យប់​ថ្ងៃ​ទី​២០ មក​រា ។ សាក្សី​ឃើញ​ហេតុការណ៍​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​សាម​ឡ​បើក​ដឹក​នារី​ម្នាក់​តាម​ផ្លូវ​លេខ​២៧១ ក្នុង​ទិ​សដៅ​ពី​លិច​ទៅ​កើត ចំណែក​ម៉ូតូ​សង់​កូរ៉េ ពណ៌​ក្រហម​ជិះ​គ្នា​២​នាក់ ម្នាក់​ជាម​ន្ដ្រី ទាហាន​អង្គុយ​ពីក្រោយ​បើក​តាម​ផ្លូវ​២៧១​ពី​កើត​ទៅ​លិច​​បញ្ច្រាស​ទិស​គ្នា​

​អតីតប្រធានាធិបតី​​ម៉ាដាហ្គាស្ការ​ប៉ុនប៉ង​​​មិនសម្រេច​​​វិញ​ចូល​ស្រុកវិញ​

Posted: 21 Jan 2012 07:14 PM PST

អតីតប្រធានាធិបតី​​​​ម៉ា​ដា​ហ្គា​ស្ការ និង​​ភរិយា​
​អតីតប្រធានាធិបតី​ម៉ា​ដាហ្គាស្ការ​ លោក​ម៉ាក់ រ៉ាវ៉ាឡូ ​ម៉ាណា​​ណា ប៉ុនប៉ង​​កាលពីថ្ងៃទី​​​២១ មករា ​​វិលត្រឡប់​​មក​ប្រទេសវិញ​៣​ឆ្នាំ ​ក្រោយ​ពី​លោកត្រូវផ្តួល​​រំលំ​​​ ហើយ​លោក​ចាកចេញ​​ទៅ​រស់នៅ​​​និរទេស​ក្នុង​​ប្រទេស​អាហ្វ្រិកខាង​ត្បូង​មក​។​ ចាកចេញពីទីក្រុង​​​ចូហា​​ណេស្បួរ ​​អាហ្វ្រិក​​ខាង​ត្បូង យន្ត​ហោះ​ដែលលោក​​​ជិះ​ ​​​ទទួល​បទ​បញ្ជា​​​​​ឱ្យ​​​បក​ក្រោយ​វិញ បន្ទាប់ពី​​ហោះ​ចូល​ដែន​អាកាស​​ម៉ា​ដាហ្គាស្ការ​មក ។ ​​យន្តហោះ​​​​នេះ​វិល​ត្រឡប់​មក​​​​កាន់​​​អាហ្វ្រិក​​​​ខាងត្បូងវិញ បន្ទាប់ពី​​ឈប់​ចាក់ប្រេង​​​នៅប្រទេស​​ម៉ូ​ហ្សំ​ប៊ិក។​

ផឹកស្រវឹង​​ដក​កាំភ្លើង​​បាញ់​សម្តែង​​ឫទ្ធិ​​នៅ​មុខ​សណ្ឋា​គារ​ហ្គោ​លសាន់ ឃាត់​ខ្លួន​២​នាក់​

Posted: 21 Jan 2012 07:10 PM PST

រាជធានីភ្នំពេញ ៖ ​មន្ត្រី​កង​រាជអាវុធ​ហត្ថ​​ម្នាក់​ រួម​ទាំង​​មិត្តភក្តិ​​​ត្រូវ​​កម្លាំង​សមត្ថ​កិច្ច​ចម្រុះ​ខណ្ឌ​ឫស្សីកែវ ​សហ​ការ​ជា​មួយ​កម្លាំង​កង​​រាជ​អាវុធហត្ថ​​ខណ្ឌ​ដូន​ពេញ ឃាត់​ខ្លួន​កាលពី​វេលា​​ពាក់​កណ្តាល​យប់​ថ្ងៃទី​២១ មករា ​​ក្បែរ​ស្ថានីយ​​ប្រេង​តូ​តាល់​ខាង​កើត​សណ្ឋា​គារ​ហូរលីដេ​ក្នុង​ខណ្ឌ​ដូនពេញ បន្ទាប់​ពី​​មន្ត្រី​​រូប​នោះ​​ និង​មិត្តភក្តិ​ផឹក​ស្រវឹង​ហើយ​ដក​កាំភ្លើង​​ម៉ាក​ឡុក ​បាញ់​សម្តែង​ឫទ្ធិ​ចំនួន​៥​គ្រាប់​នៅ​មុខ​សណ្ឋា​គារ​ហ្គោ​លសាន់ អតីត​សណ្ឋា​​គារ​ឆាយ​ហុង តាម​ផ្លូវ​លេខ​6A ​ក្នុង​សង្កាត់​​​ព្រែក​​លៀប ខណ្ឌ​ឫស្សី​កែវ ។ ​

បញ្ជាការដ្ឋាន​កង​រាជអាវុធ​ហត្ថ​​រាជ​ធានី​ភ្នំពេញ ប្រជុំ​បូក​សរុប​លទ្ធ​ផល​ការ​ងារ​ឆ្នាំ ២០១១

Posted: 21 Jan 2012 07:07 PM PST

​ទិដ្ឋភាព​រួម​​នៃអង្គប្រជុំ​
រាជធានីភ្នំពេញ ៖ កាលពី​​រសៀល​ថ្ងៃ​ទី​២១ មករា ២០១២ បញ្ជាការដ្ឋាន​កង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​បើក​អង្គប្រជុំ​បូក​សរុប​ល​ទ្ឋ​ផល​ការងារ​ឆ្នាំ ២០១១​និង​ទិស​ដៅ​​ឆ្នាំ​២០១២ ក្រោម​អធិប​តី​ភាព​លោក​​នាយ​ឧត្ដម​សេនីយ៍​ សៅ សុខា ​អគ្គបញ្ជាការ​រង​ខេមរៈភូមិន្ទ​ និង​ជា​មេបញ្ជាការ​កងរាជអាវុធ​ហត្ថ​​​លើផ្ទៃ​ប្រទេស​​ទី​ប្រឹក្សា​ផ្ទាល់​សម្ដេច​អគ្គមហា​សេនា​បតី​តេ​ជោ​ហ៊ុន សែន ​និងលោក​​កែប ជុតិមា ​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​

ទីស្នាក់​ការ CNT នៅ​ក្រុង​បេនហ្គា​ហ្ស៊ី​របស់​លីប៊ី​រង​ការ​លុក​លុយ​​របស់ពួក​បាតុករ

Posted: 21 Jan 2012 06:55 PM PST

បាតុករ​ប្រឆាំង​នៅ​ទីស្នាក់​ការ CNT
ពួក​បាតុករ​​​ដែលមាន​​​​​​កំហឹង​​កាលពី​ថ្ងៃទី២១ ​​មករា បាន​លើកគ្នា​​លុកចូលក្នុង​ទីស្នាក់​​ការ​របស់​ក្រុម​​​ប្រឹក្សា​ជាតិ​​បណ្តោះ​​អាសន្នលីប៊ី CNT នៅ​​ក្រុង​​បេនហ្គាហ្ស៊ី (ភាគ​ខាង​កើត​​ប្រទេស) ជា​ការ​វាយ​ប្រហារ​មួយ​ដែល​នឹង​អាចធ្វើឱ្យ​​ខ្សោយ​​ដល់​បណ្តា​​មេដឹកនាំ​​ថ្មី​លីប៊ី​ក្នុង​ការគ្រប់គ្រង​អំណាច​​​ក្រោយ​ជម្លោះ​​​ជា​ច្រើន​ខែ និង​ក្រោយការ​​​ផ្តួល​​រំលំ​ និងសម្លាប់​​​អតីត​មេដឹកនាំ​​លោកមូអាម៉ា កាដាហ្វី ។

អង្គរក្ស​​អ្នក​មាន​ចំណាច​​ទឹក​ប្រាក់​ម្នាក់​បាញ់​បុរស​ជន​ជាតិ​​អាមេរិកាំង​របួស​​ ព្រម​ប្រគល់​ខ្លួន​​ឱ្យ​ប៉ូលិស​ និង​ត្រូវ​បញ្ជូន​ទៅ​តុលា​ការ​​ព្រឹក​នេះ​

Posted: 21 Jan 2012 06:37 PM PST

រាជធានីភ្នំពេញ ៖ ​អង្គ​រក្ស​​អ្នក​មាន​អំណាច​​ទឹក​ប្រាក់​ម្នាក់​​ដែល​បាញ់​បុរស​ជន​ជាតិ​អាមេរិ​កាំង​​​ បណ្តាល​ឱ្យ​របួស ខណៈ​​គាត់​ស្រវឹង​​ទៅ​វាយ​ទ្វារ​​រថយន្ត​ទំនើប​​មេ​រប​ស់​គេ​នោះ​​បាន​ចូល​ខ្លួន​ប្រគល់​​ឱ្យ​​ប៉ូលិស​​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​​រាជ​ធានី​ភ្នំពេញ ចាត់​ការ​តាម​ច្បាប់​ ​ហើយ​នៅ​​វេលា​ម៉ោង​​៨​និង​៣០​នាទី​ព្រឹក​​ថ្ងៃទី​២២ មករា ២០១២ ​នេះ​សមត្ថ​កិច្ច​​បាន​បញ្ជូន​​អង្គ​រក្ស​ដៃ​ដល់​ម្នាក់​នោះ​​ទៅ​កាន់​​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​ដើម្បី​ឱ្យ​​ព្រះ​រាជ​អាជ្ញា​​សួរ​នាំ​ដាក់​បន្ទុក​ធ្វើ​ការ​​ចោទ​ប្រកាន់​​ទៅ​តាម​នីតិ​វិធី ។

​ស្លាប់​យ៉ាង​តិច​162នាក់ ក្នុង​ការ​វាយប្រហារ​​​ទាំងឡាយ​នៅ​នីហ្សេរីយ៉ា​

Posted: 21 Jan 2012 06:25 PM PST

ទិដ្ឋភាព​​នៅ​កន្លែង​​​វាយប្រហារ​មួយ
​សាកសព​មនុស្ស​យ៉ាង​តិច១៦២នាក់ ​ត្រូវ​បាន​រាប់​ឃើញ​​កាលពីថ្ងៃទី​​២១ មករា នៅទីក្រុង​​កាណូ ជាទីក្រុង​ធំទី​២ ​របស់​​នីហ្សេរីយ៉ា ​​ដែល​នៅ​ទី​នោះ​សាកសព​មនុស្សគេឃើញ​នៅ​រាយ​ប៉ាយ​​តាមដង​វិថី​​​ទាំងឡាយ​​ក្រោយការ​វាយ​ប្រហារ​​​មួយ​ចំនួន ប្រកាស​ទទួលខុសត្រូវ​​ដោយ​ក្រុម​​អ៊ិស្លាម​​បូកូ​ហារ៉ាម​។​ អ្នកទទួលខុសត្រូវ​ម្នាក់​នៃ​​កន្លែង​​ដាក់​សព​​សំខាន់នៃ​ក្រុង​កាណូ ​គូស​បញ្ជាក់​ថា ​​សាកសព​មនុស្ស​​​១៦២​នាក់ ​​ត្រូវ​បាន​​គេប្រមូលយក​មក​ដាក់​​នៅទីនោះ ​តាំង​ពីមានអំពើហិង្សា​​​​ពីយប់ថ្ងៃទី​​២០ មករា​ មក ​ហើយ​វាយ​​តម្លៃ​ថា ចំនួនអ្នក​​​ស្លាប់​​អាច​មាន​ច្រើនជាង​​នេះទៀត​។​

សមាជិក​​​សភា​ដែល​​មាន​វ័យ​ចាស់​ទុំ​​ជាង​គេ លោកជា សុទ្ធ ​​ទទួលមរណភាព​​​​ជរាពាធ​

Posted: 21 Jan 2012 05:58 PM PST

រាជធានីភ្នំពេញ​​​​ ៖ យោងតាម​ប្រភពពី​​មន្ត្រីគណ​បក្ស​ប្រជាជន​កម្ពុជា​បាន​អោយ​ដឹង​នៅ​ព្រឹក​ថ្ងៃទី២២ មករា ២០១២ នេះថា ព្រឹទ្ឋសមា​ជិករដ្ឋ​សភា និង​ជាសមា​ជិកគណៈ​កម្មា​ធិ​ការ​កណ្តាល​គណ​បក្ស​ប្រជាជន​កម្ពុជា លោក ជា សុទ្ធ នៅ​ក្នុង​​វ័យ​៨៦​ឆ្នាំ បាន​ទទួល​​មរណភាព​ហើយ ដោយជរា​ពាធក្នុង​វ័យ​ជាង​​៨០​ឆ្នាំកាល​ពីល្ងាច​ថ្ងៃទី២១ មករា ២០១២ ។ គួរបញ្ជាក់ថា លោក ជា សុទ្ធ គឺជាសមា​ជិក​រដ្ឋ​សភា​មណ្ឌល​ព្រៃវែង​។

ស្ត្រី​​​ជន​​ជាតិ​​អង់​​គ្លេស​​​ម្នាក់​​មាន​​អវ​យវៈ​​ភេទ​ពីរ ​​បារម្ភ​​​លើ​ការ​​មាន​​គភ៌​​ស្រប​​គ្នា

Posted: 21 Jan 2012 05:49 PM PST

​នាង​ហាសេល ចូន
ទី​ភ្នាក់ងារ​ព័ត៌​មាន​​បរទេស​ កាលពី​ថ្ងៃ​ទី​​១២​ មករា​ ផ្សាយ​ថា ​នាង​ហាសេល ចូន ជ​នជាតិ​អង់​គ្លេស​​​​ អាយុ​២៧​ឆ្នាំ​បង្ហើប​ឱ្យ​ដឹង​ថា ​នាងមាន​​ផ្លូវ​ភេទ​ពី​រ​កន្លែង​ ដែល​លក្ខ​ណៈ​បែប​នេះ​​ត្រូវ​បាន​ដឹង​ខណៈ​នាង​មានអាយុ​១៨​ឆ្នាំ​ ហើយ​គ្រូ​ពេទ្យ​និយាយថា ​ក្នុងចំណោម​​ស្ត្រី១​លាន​នាក់​ ទើប​តែ​​ឃើញ​​នាង​ម្នាក់​​ប៉ុណ្ណោះ​ដែល​មាន​ផ្លូវ​ភេទ​​២បែប​​នេះ​។ ​នាង​ហាសេល​ ​បញ្ជាក់​ថា នាងបាន​ទៅ​ជួប​​​គ្រូ​ពេទ្យ​ក្រោយ​ពី​មិត្ត​ប្រុស​​​ប្រាប់​ថា​​នា​ង​មាន​ភាព​ខុស​ប្រក្រ​តី​​នៅ​បរិ​វេណ​អ​វ​យវៈ​ភេទ​​​ និង​ក្នុង​ពេល​កន្ល​ង​មក​នាង​មាន​​​ការប្រឆាំង​​​លើ​រឿង​ភេទ​ ប៉ុន្តែ​​បច្ចុប្បន្ន​​អាច​សម្រប​ចិត្ត​បន្តិ​ច​បាន​​ និង​គ្មាន​អារម្មណ៍​​ប្រឆាំ​ង​​ទាក់​ទង​​នឹង​រឿង​នេះ​ឡើង។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!