Koh Santipheap Daily

Koh Santipheap Daily


ប្រពៃណី​​បឺត​ស្រា​ពាង​​អបអរ​ពីភោគ​ផល​កសិ​កម្ម​​របស់ជន​ជាតិ​​ភាគតិច​ព្នង

Posted: 24 Jan 2012 11:43 PM PST

ខេត្តមណ្ឌលគីរី ៖ បងប្អូន​ជនជាតិ​ព្នង ​នៅ​ខេត្ត​មណ្ឌលគីរី មក​ដល់​សព្វ​នេះ​​នៅ​​តែ​ប្រកាន់​​ខ្ជាប់​​​ប្រពៃណី​​ជួប​ជុំ​​គ្នា​បឹត​ ស្រា​ពាង​ ដើម្បី​​អប​អរ​​សាទរ​នូវភោគ​ផល​ពីស្រែ​​ចម្ការ​​រប​ស់​គាត់​ដែល​ បន្ទាប់​ពី​បង្ក​បង្កើន​​ផល​​​តែង​​តែ​​ជួប​ជុំ​គ្នា​ធ្វើ​ពិធី​សែន​ព្រេន​​ ដោយ​មាន​គ្រឿង​​ក្លែម​ ហើយ​បឺត​ស្រា​ពាង​យ៉ាងសប្បាយ​រីក​រាយ។

គួរ​តែ​ចាត់​ការ​​អ្នក​បើក​បរ​បញ្ច្រាស​​ទិស​​រង្វង់​មូល​

Posted: 24 Jan 2012 11:40 PM PST

សកម្មភាពបើកបរបញ្ច្រាស់រង្វង់មូល
ក្រុង​ប៉ោយ​ប៉ែត​​ ៖ មាន​ការ​រិះ​គន់​ពី​​មជ្ឈ​ដ្ឋាន​នានា​ជា​​ច្រើន​បាន​​លើកឡើង​​​ថា នៅ​​ចំណុច​​​រង្វង់​មូល​​នៃ​ច្រក​ទ្វារ​​​អន្ត​រជាតិ​​ប៉ោយ​ប៉ែត​​​មា​ន​ម៉ូ ​តូ​​ និង​រថ​យន្ត​​​​ជា​​ច្រើន​​​គ្រឿង​​បាន​​បើក​បញ្ច្រាស​​ទិស​​​​ ខណៈ​​​នៅ​ទី​នោះ​មាន​​​​សមត្ថ​កិច្ច​​ជា​ច្រើន​ស្ថាប័ន​​​​​ ប្រចាំ​ការ​ហើយ​អ្ន​ក​បើក​បរ​បញ្ច្រាស​​​ទិស​​នៅ​ទី​នោះ​​​ ក៏​មាន​មន្ត្រី​​សមត្ថ​កិច្ច​​​ផង​ដែរ​ ​ដែល​បញ្ហា​នេះ​​​​ជា​គំ​រូ​នៃ​ការ​មិន​គោរព​ច្បាប់​​​មួយ​​​ចេញ​ពី​អ្នក​ អនុ​វត្ត​ច្បាប់

នគរបាល​ស្រុក​មង្គល​បុរី​ ចាប់​ខ្លួន​ពិរុទ្ធ​ជន​​ម្នាក់​តាម​ដីកា​តុលាការ

Posted: 24 Jan 2012 11:38 PM PST

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ អនុវត្ត​តាម​ដី​កា​បង្គាប់​ឱ្យ​ចាប់​ខ្លួន​របស់​សាលា​ដំបូង​​ខេត្ត​​ ពិរុទ្ធ​ជន​ម្នាក់​ដែល​ជាប់​​ចោទ​ពី​បទ​នាំ​មនុស្ស​ឆ្លង​ដែន​មិន​ស្រប​ ច្បាប់​ ត្រូវ​បាន​កម្លាំង​នគរ​បាល​​ស្រុក​មង្គល​បុរី​ចាប់​ខ្លួនកាលពី​​វេលា​ម៉ោង​៨ ​ព្រឹក ​ថ្ងៃទី​២៥ មករា នៅ​​​ភូមិ​ចក ឃុំ​រហាត់​ទឹក​ ស្រុក​មង្គល​បុរី​ ។

អ្នក​វិទ្យា​សាស្ត្រ​រុស្ស៊ី​មាន​ជំ​នឿថាភពផ្កាយ​ព្រះ​សុក្រ​មាន​​​ជីវិត​រស់​នៅ​

Posted: 24 Jan 2012 11:38 PM PST


ប្រភពព័ត៌​មាន​បរទេស​កាល​ពី​ថ្ងៃ​ទី​២៤​ មករា​ ផ្សាយ​ឱ្យ​ដឹង​ថា លោក​រ៉ើ​យ៉ូនីត កាសាន​ហ្វូ​ម៉ាលីទី អ្នក​វិទ្យា​សាស្ត្រ​​នៃ​អង្គ​ការ​ស្រាវ​ជ្រាវ​អវ​កាស​របស់​រុស្ស៊ី​បញ្ជាក់​ថា តាម​រយៈ​ការ​ស្រាវ​ជ្រាវ​​នៅ​ពិភព​ផ្កាយ​ព្រះ​សុក្រ​ដោយ​យាន​អវ​កាស​រុស្ស៊ី​ ឬ​«យាន​វីណាស់​១៣»​កាល​ពី​៣០​ឆ្នាំ​មុន​​ឃើញ​ថា​ ពិភព​ផ្កាយ​នោះ​អាច​មាន​​ជីវិត​​រស់​​នៅ ។ យាន​នោះ​ថត​យក​បាន​​​រូប​ភាព​ដែល​​ប្រទះ​ឃើញ​នៅ​លើ​ពិភព​ផ្កាយ​ និង​តាម​ការ​វិភាគ​ឃើញ​​ថា ​​មាន​ជីវិត​ស្រដៀង​​​ខ្ទួយ​ ឬ​ខ្យា​ដំរី រស់​នៅ​ តែ​​ក្រោយ​មក​ក៏​បាត់​ខ្លួន​ទៅ​វិញ ។

ប្អូន​ស្រី​​ប្រ​ធានា​ធិប​តី​​ហ្វ៊ី​លី​ពីន​បង្ហាញទស្ស​នៈ​​របស់​ខ្លួន​​ក្នុង​​​គេហ​​ទំព័រ​ថា​លោ​ក​ស្រី​យីង ឡាក់ ស័ក្តិ​សម​ជា​បង​ថ្លៃ​ខ្លួន​

Posted: 24 Jan 2012 11:29 PM PST

នាង​គ្រី​ស អា​គី​ណូ​ ប្អូន​ស្រី​​​ប្រ​ធានា​ធិប​តី​​​ហ្វ៊ីលីពីន​
នាង​គ្រី​ស អា​គី​ណូ​ ប្អូន​ស្រី​​​ប្រ​ធានា​ធិប​តី​​លោក​បេ​នី​ញ៉ូ អា​​គី​ណូ នៃ​ប្រ​ទេស​ហ្វ៊ី​លី​ពីន កំពុង​ក្លាយ​ជា​​ចំណុច​​​រិះគន់​ពី​សំណាក់​​​ប្រ​ជា​ជន​ហ្វ៊ី​លីពីន​​​ ក្រោយពី​បង្ហាញ​​ទស្ស​នៈ​នៅ​លើគេ​ហ​ទំ​ព័រ​​របស់​ខ្លួន​ ដោយ​បាន​កោត​សរ​សើរ​​សម្រស់​​លោក​ស្រីយីង​ឡាក់ នាយក​រដ្ឋ​មន្ត្រី​ថៃ​ និង​បាន​គូស​បញ្ជាក់​​ថា នាយក​រដ្ឋ​មន្ត្រី​​រូប​នេះ ស័ក្តិ​សម​​​ធ្វើ​ជា​បង​ថ្លៃ​​របស់​ខ្លួន ។ តាម​ការ​ផ្សព្វ​ផ្សាយ​​ពីកា​សែត «ថែម​ប៉ូ» របស់​ហ្វ៊ី​លី​ពីន​ កាល​ពី​ថ្ងៃ​ទី​២១ មក​រា ​កន្លង​មក ។

បើក​វគ្គបណ្តុះ​បណ្តាល​​ជំ​នាញ​ទូ​ទៅ​ដល់​មន្ត្រី​នគរ​បាល​​ខេត្ត​​បន្ទាយ​មាន​ជ័យ

Posted: 24 Jan 2012 11:18 PM PST

ទិដ្ឋភាពក្នុងពិធី
ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ សិក្ខាកាមជា​នគរ​បាល​ខេត្តបន្ទាយមានជ័យចំនួន១១០នាក់បាន​​​​ទទួល​ វគ្គបណ្តុះបណ្តាលជំនាញទូទៅកាល​ពី​​​ថ្ងៃ​ទី២៥ មករា ឆ្នាំ២០១២ ដែល​វគ្គនេះ​បាន​ប្រា​រព្ធ​​ពិ​​​ធីបើកក្រោមអធិបតីភាពលោក​វរសេនីយ៍​ឯក ចាន់ តារា ស្នងការរងតំណាង លោក​ឧត្តម​សេ​នីយ៍​​ត្រីខេង ស៊ុម ស្នងការនគរ​បាល​ខេត្ត​ និង​មាន​ការចូលរួមពីអស់លោកជានាយ នាយរង​ការិ​

តវ៉ា​សុំលុបចោល​ការដោះដូរ​ចំណតរថយ​ន្ត​កំពង់ស្ពឺ

Posted: 24 Jan 2012 11:14 PM PST

ខេត្តកំពង់ស្ពឺ ៖ ​ប្រជាពលរដ្ឋ​​​រស់នៅ​ក្រុង​ច្បារ​​មន​​​​​ ខេត្តកំពង់ស្ពឺ ​​សរុប​មាន​គ្នា​ចំនួន​១៨០ ​នាក់ បានធ្វើ​​ពាក្យបណ្តឹង​មួយ​ដោយ​មាន​តំណាង​ទទួល​​ខុសត្រូវ​​ផង​ ផ្ញើ​ជូន​​សម្តេច​​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​​​ និង​ជា​​ប្រធាន​ក្រុមប្រឹក្សា​​​អភិវឌ្ឍ​​​កម្ពុជា​​ដោយគូស​​បញ្ជាក់​​​ថា ​​​សុំប្តឹង​​​ទប់ស្កាត់​​​បដិសេធ ឬលុប​ចោល​សំណើ​​​សុំ​វិនិយោគ​​​ប្តូរទី​តាំង​ចំណត​រថយន្ត​​​ផ្សារ​​ កំពង់ស្ពឺ​​​

​លោក​អូបាម៉ា ​​បង្ហាញគោល​នយោបាយ​របស់​លោក​សម្រាប់​​អាណត្តិ​ទី​​​2

Posted: 24 Jan 2012 11:10 PM PST

 ​លោកបារ៉ាក់ អូបា​ម៉ា
​ប្រធានាធិបតី​អាមេ​រិក ​លោកបារ៉ាក់ អូបា​ម៉ា ចង់​​បញ្ចុះបញ្ចូល​​ពលរដ្ឋ​អាមេ​រិក​ឱ្យ​បោះ ឆ្នោត​​​គាំទ្រ​​លោក​ឱ្យ​​​​បាន​កាន់​តំណែង​​អាណត្តិ​ទី​២ ​ក្នុងការបោះឆ្នោត​​ប្រធានាធិបតី​នា​ខែ​វិច្ឆិកា ខាង​មុខនេះ ​​​ដោយ​លើក​ឡើង​​​កាលពីថ្ងៃទី​​២៤ មករា ក្នុង​សុន្ទរកថា​​​​ជា​ប្រពៃណី​​​​ស្តីពី​សភា​ព​របស់​សហ​រដ្ឋ​ពីវិធានការ​​នានា​នៃ​​ការពង្រឹង​​សេដ្ឋកិច្ច​​​​ដែល​ទទួល​​ការរិះគន់​​​រួច​ហើយ​​​ ដោយ​ពួក​ប្រជែង​​នៃ​គណ​បក្ស​​សាធារណរដ្ឋ​។​

គោយន្ត​​ច្នៃ​ក្រឡាប់​​ធ្លាក់​​​ពី​លើ​ស្ពាន​​គ្រប​ក្មេង​ៗ​៤-៥​នាក់​

Posted: 24 Jan 2012 11:05 PM PST

អ្នករងគ្រោះ
ខេត្តស្វាយរៀង ៖ គោ​យន្ដ​កែច្នៃដឹក​កូន​ក្មេង​ក្រឡាប់​ចូលទឹកអូរ​សង្កត់​ក្មេង​ប្រុស​អាយុ​១២ ​ឆាំ្ន​កៀប​ជាប់​ភ្លៅ​ម្ខាង និង​ក្មេងតូច​ធំ​៤​នាក់ ទៀតត្រូវ​គោ​យន្ដ​គ្រប​សង្កត់ពីលើ​ជាប់​ ប៉ុន្តែ​ត្រូវ​បាន​មនុស្សចាស់​៣​នាក់​(​ស្រី​២​ប្រុស​១) ​នាំ​គា្ន​គាស់​បង្ហើបគោ​យន្ដ​ឡើង​ទាញ​យក​ក្មេង​ទាំង​៥​នាក់ចេញ​។

លោក Davd Scheffer តំណាង អ.ស.ប ​ធ្វើ​សន្និ​សីទ​កាសែត​​ស្តីពី​បញ្ហា​សាលា​ក្តី​ខ្មែរ​ក្រហម

Posted: 24 Jan 2012 11:03 PM PST

​លោក David Scheffer អ្នក​ជំនាញ​​ពិសេស​របស់​​អគ្គ​លេខា​ធិការ​ អ.ស.ប ​ទទួល​បន្ទុក​​កិច្ច​ការ​សាលា​ក្តី​​ខ្មែរក្រហម​ គ្រោង​នឹង​​ធ្វើសន្និ​សីទ​​កាសែត​នៅ​សណ្ឋា​គារ​ឡឺ​រ៉ូយ៉ាល់​​ស្តីពី​ដំណើរ​ ការ​​សាលា​ក្តី​​ខ្មែរ​ក្រហម​​នា​វេលា​ម៉ោង​​៤​រសៀល​ថ្ងៃទី​​២៥ មករា ២០១២ ​នេះ ​។

កូនអកតញូផឹកស្រា​ស្រវឹង​​​ថ្ងៃចូល​ឆ្នាំ​ចិន​​ទាញ​ដែក​គាស់​វាយឪពុក​

Posted: 24 Jan 2012 11:03 PM PST

បុរសជាប់ចោទ
ខេត្តកណ្តាល ៖ កូន​ប្រុស​​អកតញូ​​​​​​ម្នាក់​​​ដែល​​​ផឹក​ស្រវឹង​​​​​​ថ្ងៃចូល​​ឆ្នាំ​ចិន​ ​បាន​យក​​ដែក​​គាស់​វាយ​​និង​ចាក់​​​ឪពុក​​បង្កើត​​ឱ្យ​​រងរបួស​​ស្ទើរ​ ស្លាបប់​​និង​ទាញ​​​កាំបិត​​​​ផ្គាក់​​​​​បម្រុង​​កាប់បន្ថែម​ទៀត​​ ប៉ុន្តែ​​ត្រូវ​បាន​​​អ្នក​ភូមិ​​​​ជួយ​​ឃាត់​​ទាន់​ពេល​​​។ ហេតុ​ការណ៍​នេះ​កើតឡើង​កាល​ពីវេលា​ម៉ោង​៨​យប់​ថ្ងៃទី​២៣ មករា ​នៅភូមិ​​អន្លង់​តាសេក​លើ ឃុំ​ព្រែក​អំពិល ស្រុក​ស្អាង​ ។

ខ្ចីម៉ូតូថៅកែជិះ​ដើរ​លេង​រវល់​ងាក​មើល​គេ​ជ្រុល​ទៅ​បុក​រថយន្ត​កូរ៉ូ​ឡា​ផ្លោង​លើ​រថយន្ត​​ទាំង​៣​នាក់​

Posted: 24 Jan 2012 10:47 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ យុវជន​៣​នាក់​ជិះ​ម៉ូតូឌុប​គ្នា​ដើរ​លេង​នៅ​មាត់ទន្លេ ហើយ​រវល់​ងាក​មើល​គេឯង ស្រាប់តែ​ជ្រុល​ចង្កូត​ទៅ​បុក​រថយន្ដ​កូ​រ៉ូ​ឡា ពណ៌​ស បណ្ដាល​ឱ្យ​ហោះខ្ទាតលើ​រថយន្ដ​​រង​របួស​ស្រាល ។ គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើត​ឡើង​​កាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី​យប់​ថ្ងៃ ​ទី​២៤ មក​រា នៅតាម​វិថី​ព្រះ​សីហ​នុ​កែងវិថី​ព្រះ​នរោត្ដម ស្ថិត​ក្នុងភូមិ​៤ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន

ការស្រាយបំភ្លឺរបស់ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិនចំពោះប្រជា​ពល​រដ្ឋ​ដែលតវ៉ា

Posted: 24 Jan 2012 10:38 PM PST

ប្រជាពលរដ្ឋដែលនាំគ្នាតវ៉ា
ខេត្តប៉ៃលិន ៖ កាលពីវេលា​ម៉ោង២និង៣០​នាទី​​រសៀល​ថ្ងៃ​ទី២៤ មករា ២០១២ ស្ថិតនៅ​ក្នុង​ការិយា​ល័យ​នៃ​​មន្ទីរអប់រំ យុវជន និងកីឡា​ខេត្តប៉ៃលិន លោក​តង់ ធារ៉ា ប្រធាន​មន្ទីរបាន​លើក​យកភស្តុតាង​ជាក់ស្តែង និង​កាលបរិច្ឆេទ​ប្លង់ដីពិតប្រាកដ​របស់​សាលា​មកអះអាង​បញ្ជាក់​ថា ដីដែល​​ប្រជា​ពល​រដ្ឋ​តវ៉ា​នឹងការប្តឹងទាំងនេះ​ជាដី​កម្មសិទ្ធិ​របស់​សាលា​ រៀន​ពិតមែន ។

រថយន្ត​វ៉ា​គ្នា​ចូល​ចិញ្ចើម​ផ្លូវ​កៀរ​​ម៉ូតូ​ដួល​របួស​៣​នាក់​

Posted: 24 Jan 2012 10:37 PM PST

បុរសរងគ្រោះ
រាជធានីភ្នំពេញ ៖ បុរស​២​នាក់ និង​ស្ដ្រី​ម្នាក់​រង​របួស​ដោយសារ​រថយន្ដ​កៀរ​ឱ្យ​ដួល​នៅ​ចិញ្ចើម​ផ្លូវ​។ គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​​កាលពី​​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ ទី​២៤ មករា នៅ​តាម​ផ្លូវ​ចម្ការ​ដូង ទល់មុខ​ហាង​នំប៉័ង​បាយ័ន ក្នុង​សង្កាត់​ដង្កោ ខណ្ឌដង្កោ ។

ក្លឹប Fiorentina ទិញ​កីឡាករ​ខ្សែប្រយុទ្ធ Amauri ពីក្លឹប Juventus

Posted: 24 Jan 2012 10:33 PM PST

កីឡា​ករ Amauri
​យោង​​​ទៅតាម​​ប្រភព​​​មានពី​គេហទំព័រ​​ Goal.Com ​​​ចេញ​ផ្សាយ​កាលពីថ្ងៃ​​ពុធ​ ទី២៥ ​មករា ឆ្នាំ​២០១២ ​​បាន​ឱ្យ​ដឹងថា ក្លឹប Fiorentina បាន​សម្រេច​​ចុះ​ហត្ថលេខា​​ទិញ​កីឡា​ករខ្សែប្រយុទ្ធ​​ Amauri ពីក្លឹបគូ​បដិបក្ស​​ Juventus ​ដើម្បី​យកមក​ពង្រឹង​​​ក្លឹប ។ ​កីឡាករ​ខ្សែប្រយុទ្ធ​​វ័យ​៣១​ឆ្នាំ ​Amauri ​បាន​ធ្វើ​​ដំណើរ​​មក​ដល់​ក្លឹប Fiorentina ​​ជា​ផ្លូវ​ការ​​​ហើយ​កាលពីល្ងាច​ថ្ងៃអង្គារ​ ដើម្បី​ធ្វើ​ការ​ពិនិត្យ​​សុខភាព​​​ មុន​នឹង​បង្ហាញ​វត្ត​មាន​ក្នុង​ទី​​លាន​ប្រកួត ។ ​គោលបំណង​​​របស់ក្លឹប Fiorentina ​ក្នុងការ​​​ទិញ​យក​កីឡាករ​សញ្ជាតិ​ប្រេស៊ីល​​រូបនេះ

ក្រុម​​ហ៊ុន​​​អ៊ី​តាឈី​​ត្រៀម​​​បញ្ឈប់​​ការ​ផលិត​​​ទូរទស្សន៍​​​មូល​ហេតុ​ការ​ប្រកួត​​​ប្រជែង​​​ខ្ពស់​​​និង​​ប្រាក់​ចំណូល​​ទាប

Posted: 24 Jan 2012 10:26 PM PST

LCD ដែល​ជា​​ផលិត​ផល​របស់​ក្រុមហ៊ុន​អ៊ីតាឈី​
«អ៊ី​តាឈី» ដែល​ជា​ក្រុម​​​ហ៊ុន​​​ផលិត​ឧបករណ៍​​​អេឡិច​​ត្រូនិក​​​​របស់​ជប៉ុន​ប្រកាស​ថា នឹង​​បញ្ឈប់​​​ការ​ផលិត​​ទូទស្សន៍​​​ចាប់ពី​ដំណាច់​ខែ​កញ្ញា​​ខាង​មុខ​តទៅ ក្រោយពី​​នៅទីផ្សារ​​មាន​ការ​ប្រកួត​​ប្រជែង​​លើតម្លៃ​និងធ្វើ​​ឱ្យ​មាន​​​ប្រាក់​ចំណូលទាប ។​ ​​ទីភ្នាក់​ងារ​​ព័ត៌​មាន​បរទេស​​​កាលពី​ថ្ងៃ​ទី​២៣ មករា ផ្សាយ​​ឱ្យ​ដឹង​ថា លោក​​​សាយ៉ូរី នីស៊ីណូ អ្នក​នាំពាក្យ​​​​​របស់​​ក្រុម​ហ៊ុន​​​អ៊ី​តាឈីដែល​ជា​ក្រុម​​​ហ៊ុន​​​មួយ​ក្នុង​​ចំណោម​​ក្រុម​ហ៊ុន​​ផលិត​ឧបករណ៍​​អេឡិច​​ត្រូនិក​ដ៏​ធំរបស់​​​ជប៉ុន បង្ហើប​​ឱ្យ​ដឹង​ថា ក្រុម​ហ៊ុន​​​ត្រៀម​បញ្ឈប់​​ការ​ផលិត​​​ទូរទស្សន៍​​​ទាំងអស់​​​

ម្ចាស់​ក្លឹប​ Malaga ប្រកាស​​មិន​ទិញ​កីឡា​ករ​បន្ថែម​ទៀត ​

Posted: 24 Jan 2012 10:25 PM PST

យោង​​ទៅ​តាម​ប្រភព​ព័ត៌​មាន​ចេញ​ផ្សាយ​​កាល​ពី​ថ្ងៃ​ពុធ​ទី​​២៥ មករា ឆ្នាំ​២០១២ ​បាន​ឱ្យ​ដឹង​ថា ម្ចាស់​ក្លឹប​ Malaga ដែល​ជាសែរាជ​វង្ស​របស់​ព្រះ​ម​ហា​ក្សត្រ​កាតា​បាន​ប្រកាស​ថា មិន​ទទួល​យក​សំណើ​សុំ​ទិញ​កីឡាករ​ថ្មី​​បន្ថែម​ទៀត​មក​ពង្រឹង​ក្លឹប​នោះ​​ទេនៅ​ក្នុង​រដូវ​កាលដោះ​​​​ដូរ​ខែ​មករា ​នេះ ។ មូល​ហេតុ​​​ដែល​នាំ​ឱ្យ​លោក​Sheikh ប្រកាស​មិន​ទិញ​កីឡា​ករ​ គឺ​ដោយ​សារ​តែ​ក្លឹប​ Malaga កំពុង​ជំ​ពាក់​បំណុល​ក្លឹប Osasuna ច្រើន​ពេក ។

ហ្វេដឺរ័រជួបណាដាល់វគ្គ1/2ផ្តាច់ព្រ័ត្រ ខណៈនាងវ៉ូនីអាកគីប្រឈមនឹងការបាត់បង់តំណែងលេខ1លើលោក

Posted: 24 Jan 2012 10:21 PM PST

កីឡាការិនីដា​ណឺម៉ាក នាង​វ៉ូ​នី​អាកគី
កីឡាកររ៉ា​ហ្វា​អែល ណា​ដាល់​នឹង​ជួប​ប្រកួត​ជា​មួយ​កីឡាករ​រ៉ូ​ជើ ហ្វេដឺរ័រ​ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ដើម្បី​ប្រជែង​យក​កន្លែង​មួយ​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​ប្រកួតតឺន្នីស​ក្រប​ខណ្ឌធំAustralian Openនៅ​ទី​ក្រុង Melbourneប្រទេស​អូ​ស្ត្រា​លី​។​ដោយ​ឡែក​ផ្នែក​នា​រី​វិញ​ នាង​ការ៉ូ​លីន​ វ៉ូ​នី​អាកគី​នឹង​ត្រូវ​បាត់​បង់​តំណែង​ជា​កីឡាការិនី​លំ​ដាប់​ទី​១​ពិភពលោក​របស់​ខ្លួន​បន្ទាប់​ពី​បាន​ធ្លាក់​ក្នុង​វគ្គ​១/៤​ផ្តាច់​ព្រ័ត្រ​ក្រោម​ថ្វី​ដៃ​នាង​គីម ឃ្លីស្ទ័រ​កាល​ពី​ថ្ងៃ​អង្គារ។ ណា​ដាល់​ដែល​ធ្លាប់​ឈ្នះ​ពាន​ជើង​ឯក​ក្រប​ខណ្ឌធំ​ចំនួន​១០​លើក​បាន​ឈាន​ចូល​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​

​លោកអូបាម៉ា ៖ ​ពួកអាល់​កៃ​ដា​​បាក់ស្រុត​​​ពីប៉ាគីស្ថាន​​ដល់​យេម៉ែន​

Posted: 24 Jan 2012 10:15 PM PST

​ប្រធានាធិបតី​​អាមេរិក ​លោកបារ៉ាក់ អូបាម៉ា ​​​ថ្លែង​​​កាលពីយប់ថ្ងៃទី​​​២៤ មករា ក្នុង​​​សុន្ទរកថា​​​ស្តីពី​​សភាព​​​នៃ​​​សហព័ន្ធ​​​ថា អាល់​កៃ​ដា ​​បានបាក់ស្រុត​​​គ្រប់​កន្លែង​​​​តាំង​ពី​​ប៉ាគីស្ថាន​​រហូត​ដល់​​យេម៉ែន​។​ លោក​អូបាម៉ា ​អះអាង​ថា ​​ការបញ្ចប់​សង្គ្រាម​​នៅអ៊ី​រ៉ាក់​​អាច​ឱ្យ​​សហរដ្ឋអាមេរិក​​​​សំពង​យ៉ាង​​​​ដំណំ​លើ​ពួក​​សត្រូវ ។ ​លោកថ្លែង​​​​ថា ​ចាប់​ពី​ប៉ាគីស្ថាន​​ទៅយេ​ម៉ែន​​បណ្តាសមាជិក​​អាល់កៃ​ដា​​បានរត់គេចខ្លួន ។ ពួកនេះ​​ដឹង​ថា ​ពួកគេ​នឹង​​​ពុំ​អាច​​គេ​ចផុត​​ពីការ​​​សំពង​របស់សហរដ្ឋអាមេ​រិក​​ឡើយ ។​

បើក​ម៉ូតូ​​បញ្ច្រាសទិស​​​បុក​ម៉ូតូ​មួយ​គ្រឿង​​ដួល​ត្រូវ​រថយន្ត​មក​ដល់​បុក​បន្ថែម​​ទៀត​

Posted: 24 Jan 2012 08:01 PM PST

ម៉ូតូរងការខូចខាត
រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​រង​របួស​បែក​ប្រអប់ជើង​ស្ដាំ ខណៈ​កំពុង​​ជិះ​ម៉ូតូ​ស្រាប់​តែ​មាន​ម៉ូតូ​មួយ​គ្រឿងទៀត​បើកបញ្ច្រាស​​ទិស​​ ចាប់​ហ្វ្រាំង​មិន​ទាន់​ក៏​ជ្រុល​ទៅ​បុក​ចំ​បំពង់​ស៊ឺ​ម៉ាំង​ដួល​ខ្លួនឯង ស្រប​ពេលរថយន្ដ​មួយ​គ្រឿង​ទៀត​មក​ដល់​បុក​រុញ​បន្ថែម ​បណ្ដាល​ឱ្យ​រង​របួស​តែ​ម្ដង។ គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​នៅ​ចំណុច​រង្វង់​មូល​ទួល​គោក ស្ថិត​ក្នុងភូមិ​៤ សង្កាត់​បឹង​កក់​ទី​២

ដើមឈើ​​វាយប្រហារ​បណ្តាល​ឱ្យ​ស្លាប់​​ក្រោយ​ពេល​ចូល​មន្ទីរ​ពេទ្យ​២​ម៉ោង​

Posted: 24 Jan 2012 07:58 PM PST

ខេត្តក្រចេះ ៖ បុរស​ម្នាក់​​បានស្លាប់​​​បាត់​បង់​ជីវិត​ ដោយសារកាប់រំលំដើម​ឈើបាក់ដល់ដី​ហើយ​មែកឈើវាយចំពីក្រោយ​ខ្នងរបួសយ៉ាង​ដំណំ ក្រោយពេលគ្រូពេទ្យជួយសង្គ្រោះបាន ​ត្រឹម​២ម៉ោងប៉ុណ្ណោះ។ ហេតុការណ៍​នេះ​បាន​កើត​ឡើងនៅភូមិអូរ​កណ្តៀរ ឃុំអូរគ្រៀង ស្រុក​សំបូរ ខេត្តក្រចេះ ជាប់​ព្រំប្រទល់​ខេត្តស្ទឹងត្រែង កាលពី​វេលា​ម៉ោង៤រសៀល​ថ្ងៃទី២៤ មករា ២០១២។

មន្រ្តីនគរបាលប៉ុស្ត៏ទ្រាន ត្រូវក្មេង​ទំនើង​ចាក់​២ដែកឆាបរបួសធ្ងន់

Posted: 24 Jan 2012 07:39 PM PST

បុរសរងគ្រោះ
ខេត្តកំពង់ចាម ៖ មន្រ្តីនគរបាលប៉ុស្តិ៍​រដ្ឋ​បាល​ឃុំទ្រាន​ម្នាក់ត្រូវបានក្មេងទំនើងយកដែក​ ឆាប​ចុង​ស្រួចមកចាក់ត្រូវ២កន្លែង លើរាងកាយ បណ្តាល​ឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង​ប្រហែល​៩យប់​ថ្ងៃទី២៤ មករា ២០១២ ស្ថិត​ក្នុង​ភូមិ​ប៉ែន ឃុំទ្រាន ស្រុក​កំពង់​សៀម ។

ជិះ​ម៉ូតូ​​វ៉ា​ម៉ូតូ​មួយ​គ្រឿង​​ទៀត​​​​ចូល​ផ្លូវ​​រថយន្ត​​ចាប់​ហ្វ្រាំង​មិន​ទាន់​បុក​របួស​២​នាក់​

Posted: 24 Jan 2012 07:31 PM PST

ម៉ូតូខូចខាត
រាជធានីភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀលថ្ងៃ​ទី​២៤ មក​រា នៅ​តាម​ផ្លូវ​ទំ​បន់​ទឹកហួស​រង្វង់​មូល​កាំ​កូ​ស៊ី​ធី ចំងាយ​ប្រមាណ​១​គីឡូម៉ែត្រ ស្ថិត​ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សីកែវ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ដ​​កាមរី​ឆ្លាម​បុក​គ្នា​ជាមួយ​ ម៉ូតូ​ម៉ាក​ឌ្រីម C125 បណ្តាល​ឱ្យ​​របួសធ្ងន់​ម្នាក់ និង​ស្រាល​ម្នាក់។

កម្ពុជា-អ.ស.ប ​យល់​ឃើញ​​ផ្សេង​គ្នា​​លើ​ការ​​បង្កើត​​សាលា​ក្តី​ខ្មែរ​ក្រហម​ ប៉ុន្តែ​បន្ត​កិច្ច​ការសំខាន់​ៗ​ជា​មួយ​គ្នា​

Posted: 24 Jan 2012 07:27 PM PST

នេះគឺ​ជា​សេចក្តីថ្លែង​ការណ៍​រួម​​រវាង​លោក​ឧប​នាយក​រដ្ឋ​មន្ត្រី​ សុខ អាន និង​លោក David Scheffer អ្នក​ជំនាញ​​ពិសេស​របស់​​អគ្គ​លេខា​ធិការ​ អ.ស.ប ​។ នៅ​រសៀល​​​ថ្ងៃ​​ទី​២៤ មករា ២០១២ លោក​​ឧប​នាយក​រដ្ឋ​​មន្ត្រី សុខ អាន ​បាន​ជួប​ជា​មួយ​លោក​ឯក​អគ្គ​រដ្ឋ​ទូត ដាវីដ ​សែ​ហ្វឺ (David Scheffer) ​អ្នក​ជំនាញ​​ពិសេស​​របស់​លោក​អគ្គ​លេខាធិការ

ប៉ុនប៉ង​​​លួច​ទូរស័ព្ទ​​ដៃ​ក្នុង​រថយន្ត​ម្ចាស់​គេ​ទាន់​ដេកព្រៃស

Posted: 24 Jan 2012 07:15 PM PST

យុវជនជាប់ចោទ
រាជធានីភ្នំពេញ ៖ យុវ​ជន​ម្នាក់ត្រូវតុលា​ការ​សាលាដំបូងរាជធានី​ភ្នំពេញ សម្រេចឃុំខ្លួន​ដាក់ពន្ធនា​គារព្រៃស​ជា​បណ្តោះអាសន្ន​ក្រោម​ការ​ ចោទប្រកាន់ថា បាន​ប៉ុនប៉ងលួចទូរស័ព្ទដៃ​ក្នុងរថយន្ត​គេ។

ស្រវឹងស្រាជិះ​ម៉ូតូ​​បុក​បង្គោល​ភ្លើង​​បំភ្លឺ​ផ្លូវ​នៅ​មុខ​ស្ថាន​ទូត​បារាំង

Posted: 24 Jan 2012 07:13 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ បុរស​៣​នាក់​ទំនងជា​ស្រវឹងស្រា​ជិះ​ម៉ូតូ​សង់​កូរ៉េ ពណ៌​ខ្មៅ ឡើង​លើ​ចិញ្ចើម​ផ្លូវ​ទៅ​បុក​បង្គោល​តឿ​ដាក់​ច្រវាក់​រួច​ជ្រុល​ទៅ​បុក​ បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​បណ្ដាល​ឱ្យ​ដួល​សន្លប់​ទាំង​៣​នាក់ ធ្ងន់​២​នាក់ ស្រាល​ម្នាក់ ។ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៤ មក​រា នៅ​មុខ​ស្ថានទូត​បារាំងវិថី​ព្រះ​មុនី​វង្ស​កែង​​ផ្លូវ​លេខ​៨០ ក្នុង​ភូមិ​២១ សង្កាត់​

ស្រវឹងស្រា​ជិះ​ម៉ូតូ​​បុក​របាំង​ចែក​ផ្លូវ​នៅ​គល់​ស្ពាន​អាកាស​​មន្ទីរពេទ្យ​​​ព្រះ​កុសុមៈ

Posted: 24 Jan 2012 06:48 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​១​និង​១០​នាទី​រំលង​អធ្រាត្រឈានចូល​ថ្ងៃ​ទី​២៥ មក​រា នៅ​ចំណុច​គល់​ស្ពាន​អាកាសមន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ​ខាង​កើត​តាម​បណ្ដោយ​វិថី ​សហព័ន្ធ​រុ​ស្ស៊ី ក្នុង​សង្កាត់​បឹង​កក់​ទី​១ ខណ្ឌទួលគោក ​មាន​យុវជន​៣​នាក់​ទំនងជា​ស្រវឹង​ស្រា​​បាន​បោះពួយ​ម៉ូតូ​យ៉ាង​​លឿន​ជ្រុល​ ទៅ​បុក​​របាំង​ចែក​ផ្លូវ​​នៅ​គល់​ស្ពាន​អាកាស បណ្ដាល​ឱ្យ​ដួល​សន្លប់​ទាំង​៣​នាក់

ក្មេងប្រុស​​អាយុ​៦​ឆ្នាំ ​ម្នាក់​លង់​ទឹក​ស្រះ​មុខ​វត្ត​នន្ទ​មុន្នី​ស្លាប់​

Posted: 24 Jan 2012 06:46 PM PST

សពក្មេងប្រុស
រាជធានីភ្នំពេញ ៖ ​កុមារា​អាយុ​៦​ឆ្នាំ ​ម្នាក់​បាន​ស្លាប់​បាត់​បង់​​ជីវិត​យ៉ាង​​អាណោច​អាធ័ម​​ដោយសារលង​់ទឹក​ស្រះ ​វត្ត​នន្ទ​មុន្នី​​កាល​ពីវេលា​ម៉ោង​៤​និង​៤០​នាទី​​រសៀល​ថ្ងៃទី​២៤ មករា ​​២០១២ ​ស្ថិតក្នុងភូមិ​ដំណាក់​​ធំ សង្កាត់​ស្ទឹង​​មាន​ជ័យ ​ខណ្ឌមានជ័យ ។​

រថយន្តដឹកទឹកកកបុករបងក្រុមហុ៊ន​កាំមីន​តែល​ទាំអព្រឹកព្រលឹម

Posted: 24 Jan 2012 06:43 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ រថយន្តដឹកទឹកកក​ទំនង​ជាអ្នកបើកនៅសល់ជាតិស្រវឹងពីយប់បាន​ពន្លះ​ របងក្រុមហ៊ុនកាំមីនតែល ដែល​​មាន​ទីតាំងកែង​ផ្លូវលេខ៨៨ និងវិថីព្រះស៊ីសុវត្ថិ ស្ថិតក្នុងសង្កាត់​ស្រះចក ខណ្ឌដូនពេញ កាល​ពី​វេលាម៉ោង​៥​និង​១៥នាទីព្រឹកថ្ងៃទី២៥ មករា ២០១២។ នៅក្នុង​ហេតុ​ការណ៍គ្រោះថ្នាក់ខាងលើ​នេះ​មិនមាន​អ្នក​​រង​របួសនោះទេ គ្រាន់តែបាក់របងថ្មបីម៉ែត្រ​របស់​

ឡាន និង​ម៉ូតូ​បុក​គ្នា​​របួស​អ្នក​ជិះ​ម៉ូតូ​៤​នាក់​​ដេក​រដូក​រណែល​​​

Posted: 24 Jan 2012 06:36 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ក្រុម​យុវវ័យ​៤​នាក់​បាន​រង​របួស​រដូក​រណែល​​ពេញ​លើ​​មហាវិធី​​ព្រះ​នរោត្តម ​​ត្រង់​ចំណុច​មុខ​ផ្ទះ​លេខ​១៥៨ សង្កាត់​ទន្លេ​​បាសាក់ ខណ្ឌ​​ចំការ​មន កាលពីវេលា​ម៉ោង​៩​និង​៣០​នាទី​​យប់ថ្ងៃទី​២៤ មករា ​២០១២ ដែល​បណ្តាល​មកពី​ឧប្បត្តិ​ហេតុ​​​គ្រោះ​ថ្នាក់​​ចរាចរណ៍​ដ៏​រន្ធត់​​មួយ​ រវាង​​រថយន្ត​ម៉ាក​កាមរី​ឆ្លាម​​ពណ៌​ត្រី​ឆ្លូញ ​​និង​ម៉ូតូ​ម៉ាក​​ស្មាស់​រីវ៉ូ ​ពណ៌​ខ្មៅ មួយ​គ្រឿង បណ្តាល​​ឱ្យ​​អ្នក​​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!