Koh Santipheap Daily

Koh Santipheap Daily


ភ្ញៀវទេសចរជាងមួយម៉ឺននាក់បន្ត​ចូលមកម្សាន្តនៅខេត្តព្រះសីហនុ ក្រោយពី​ពិធីបុណ្យសមុទ្រ

Posted: 22 Jan 2012 11:59 PM PST

ទិដ្ឋភាពនៅឆ្នេរខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ ៖ ភ្ញៀវទេសចរ​ប្រមាណ​ជាង១ម៉ឺននាក់បានចូលមកដល់ខេត្ត​ព្រះ​សីហនុ ហើយនាព្រឹកថ្ងៃទី២៣ មករា ២០១២ នេះ ដើម្បីមកកម្សាន្ត​ក្នុងថ្ងៃសម្រាក​ក៏​ដូច​អបអរ​ថ្ងៃ​ បុណ្យចូលឆ្នាំចិន-វៀតណាមដែល​មាន​រយៈ​ពេល​៣ថ្ងៃ។

​ស្លាប់​2នាក់​ក្នុង​​​ការ​ធ្លាក់​យន្តហោះ​​​​តូច​មួយ​នៅ​នូវែល​​ហ្សេ​ឡង់​

Posted: 22 Jan 2012 11:42 PM PST

​​​​យន្តហោះ​តូច​មួយគ្រឿង​​​បានធ្លាក់​​កាលពី​ព្រឹក​ថ្ងៃទី​​២៣ មករា ក្នុងទីក្រុង​ FEILDING នៅកោះ​ខាង​ជើង​របស់​​នូវែល​ហ្សេឡង់​​ដោយ​ប៉ូលិស​​​​អះអាង​ថា ​មនុស្ស​​​២នាក់ ​​ជិះក្នុង​​យន្ត​ហោះ​​នេះបានត្រូវ​​ស្លាប់​។​ ពួកភ្នាក់ងារ​​​​សង្គ្រោះបន្ទាន់​​បាន​ទៅ​កាន់​កន្លែង​​​​យន្តហោះ​​ធ្លាក់ ក្នុង​​ឧទ្យាន​​​​ទីម៉ូណា ។ យន្ត​ហោះ​នេះ​ធុន YAK បានធ្លាក់​​​នា​ថ្ងៃទី​​​២៣ មករា ​វេលាម៉ោង​​​១០​និង​​​៤៥នាទី​​​​ម៉ោង​ក្នុងស្រុក​។​

​លីប៊ី ៖ អនុប្រធាន​​ CNT បង្ខំ​ចិត្ត​​​លាលែង​​ពីតំណែង​

Posted: 22 Jan 2012 11:39 PM PST

អនុប្រធាន​​​ CNT ដែល​សុំ​លាលែង​
​​​ប្រមុខអាជ្ញាធរ​​​​​ថ្មីលីប៊ី ​លោក​មូស្តា​​​ផា អាប់​​ដែល​ចាលីល ​កាលពីថ្ងៃទី​​​​២២ ​មករា បាន​បដិ​សេធ​​​​​ការលាលែង​​​​របស់ក្រុម​​ប្រឹក្សាជាតិ​​បណ្តោះ​អាសន្ន​​លីប៊ី CNT ដែលប្រឈមមុខ​​នឹងវិបត្តិ​នយោបាយ​​​​មួយ​ដោយ​បង្ខំ​ឱ្យជន​លេខ​​​​​២របស់ CNT សុំលាលែង​​​​ចេញពី​តំណែង​។ ក្រោម​ការ​​​គាបសង្កត់​​របស់បាតុ​កម្ម CNT ក៏​ពន្យារ​ពេល​ផងដែរ ​​អនុម័ត​​​ច្បាប់បោះ​ឆ្នោត​​​​សម្រាប់​ការ​បោះឆ្នោត​​សភាធម្ម​​​នុញ្ញ​​​នា​ខែ​​​មិថុនា ​​ខាងមុខនេះ ​បន្ទាប់​ពី​ការ​​លុកលុយ​​ចូលទីស្នាក់​ការ​​របស់ខ្លួន​នៅ​ក្រុងបេនហ្គាហ្ស៊ី ​ជាមូល​ដ្ឋាន​បង្អែក​​នៃបដិវត្តន៍​​ស្ថិតនៅ​​ភាគ​​ខាងកើត​​ប្រទេស​។​

កាស៊ីណូ​​​មួយ​កន្លែង​​​ថ្មីទៀត​​បាន​បើក​​ដំណើរ​ការ​​​នៅ​​ច្រក​​ព្រំ​ដែន​​ឡាប៉ាខេ

Posted: 22 Jan 2012 11:11 PM PST

ខេត្ត​រតនគិរី ៖​ អបអរ​​ថ្ងៃបុណ្យ​​​ចូល​ឆ្នាំ​ចិន​​​​ -វៀត​ណាម​កាស៊ីណូ​ HOANGIEU CASINO& HOTEL ​​ដែល​មាន​​ទីតាំង​​​នៅ​​ច្រក​អន្តរជាតិ​​​​​​ឡាប៉ាខេ បាន​បើក​សម្ពោធ​​​​ឱ្យ​ភ្ញៀវ​​ចូល​​លេង​​​ កាលពី​ថ្ងៃទី​​១៧ មករា និង​មាន​​ភ្ញៀវ​​​ចូល​លេង​​​​យ៉ាង​​ច្រើន​​កុះ​ករ​​​ទាំង​​ជនជាតិ​​វៀត​ណាម និង​កម្ពុជា​​ ។ តែអ្វី​​​ដែល​​ជាការ​​ចាប់​អារម្មណ៍​​​​​គឺ​​​ភ្ញៀវ​​​​ដែល​ចូល​​​លេង​​​ ល្បែង​​​​ក្នុង​កាស៊ីណូ​​​​មួយ​​នេះ​​សុទ្ធ​តែ​​​ជា​ជន​​ជាតិ​ខ្មែរ​

តែងតាំង​​ប្រធាន​-អនុ​ប្រធាន​ និង​សមា​ជិក សមាជិកា​គណៈ​កម្មាធិការ​គណ​បក្ស​​ប្រជា​ជន​​កម្ពុជា​​ខណ្ឌ​ដង្កោ

Posted: 22 Jan 2012 11:11 PM PST

ទិដ្ឋភាពក្នុងពិធី
រាជធានីភ្នំពេញ ៖ លោក​កែប ជុតិមា ​ប្រធាន​គណៈ​កម្មាធិការ​គណបក្ស​ប្រជាជន​​កម្ពុជា រាជធានីភ្នំពេញ ​និង​ជាអភិ​​បាល​រាជធាន​ី​ភ្នំពេញ​ បានអញ្ជើញ​​ជាអធិបតី​​ក្នុង​ពិធី​​ប្រកាស​​សមាស​ភាព​ប្រធាន​-អនុ​ប្រធាន​ និងសមាជិក​​គណៈ​កម្មាធិការ​​គណ​បក្ស​​ប្រជាជន​កម្ពុជា ខណ្ឌ​ដង្កោ ​កាលពីព្រឹក​​ថ្ងៃទី​២៣ មករា ២០១២ ​នៅទី​ស្នាក់​ការ​គណ​បក្ស​សង្កាត់​ពង​ទឹក ​ខណ្ឌ​ដង្កោ ។

គ្រូ​បង្វឹក​ក្លឹប Man Utd ​លុប​ចោល​គម្រោង​នាំ​ប្រ​ពន្ធ​​ទៅ​ទស្ស​នា​​​ការ​ប្រ​​គំ​តន្ត្រី​​​​

Posted: 22 Jan 2012 10:58 PM PST

លោក​អា​ឡិច ហ្វើ​គូ​សុន ​គ្រូ​បង្វឹក​ក្លឹប​​បិ​សាច​ក្រ​ហម Man Utd
ទី​ភ្នាក់​ងារ​​​ព័ត៌​មាន​បរ​ទេស កាល​ពី​ថ្ងៃ​ទី​២២ មក​រា ​ផ្សាយ​ឱ្យ​ដឹង​ថា​ លោក​អា​ឡិច ហ្វើ​គូ​សុន ​គ្រូ​បង្វឹក​ក្លឹប​​បិ​សាច​ក្រ​ហម Man Utd ​អាយុ​៧០​ឆ្នាំ បាន​បង្ហាញ​កា​យ​វិ​ការ​​​ល្អូក​​ល្អិន​ជា​មួយ​​​​លោក​ស្រី​ខេ​ធី ជា​ភរិ​យា​​​ក្រោយ​ពី​មាន​របាយ​ការណ៍​បញ្ជាក់​ថា ​លោក​មាន​​​គម្រោង​​នាំ​​ប្រ​ពន្ធ​​ទៅ​ទស្ស​នា​​ការ​សម្តែង​​របស់​លោក​​ល្វ៊ី​ ហ៊ូ​វើ​​ តារា​​​​ចម្រៀង​ដ៏​​​ពេញ​និយម​ក្នុង​ការ​ប្រ​គំ​តន្ត្រី​រំលឹក​ដល់​លោក​ហ្វ្រែង​ស៊ី​ណា​ត្រា​​ នៅ​ទី​ក្រុង​ឡុង ​ក្នុង​ថ្ងៃ​បុណ្យ​នៃ​សេច​ក្តី​ស្រ​ឡាញ់​​នៅ​​ខែ​ក្រោយ ។ លោក​​ហ្វើ​​គូ​សុន ​មាន​មោទ​​ន​ភាព​​ទៅ​លើ​​លោក​ហ៊ូ​វើ ​​ហើយ​ធ្លាប់​​កោត​សរ​សើរ​ដល់​តារា​ចម្រៀង​​ម្នាក់​នេះ​ថា

ជិះម៉ូតូ​​បុក​កង់​កំពុង​​ឆ្លង​ផ្លូវ​ប្រជា​ពល​រដ្ឋ​​ចាប់​បាន​បន្ទាប់​មក​គេច​ខ្លួន​បាត់​ទៀត​

Posted: 22 Jan 2012 10:55 PM PST

រាជធានីភ្នំពេញ ៖ បុរស​​ម្នាក់​ ខណៈ​​កំពុង​ជិះ​កង់​​ឆ្លង​​ផ្លូវ​ត្រឡប់​មក​ពី​លេង​ផ្ទះ​បងប្អូន​ត្រូវ​ ម៉ូតូ​មួយ​គ្រឿង​បុក​កណ្តាល​ថ្នល់​ បណ្តាល​​ឱ្យ​ដួលរង​របួស​បែក​ក្បាល និង​ជង្គង់​ដើរ​អត់​រួច។ គ្រោះថ្នាក់​ចរា​ចរណ៍​នេះ​កើតឡើង​​កាល​ពី​វេលា​ម៉ោង​៩​និង​១០​នាទី​យប់​ថ្ងៃ ​ទី​២២ មក​រា នៅ​ផ្លូវ​២៧១ មុខ​ហាង​នំប៉័ង​បាយ័ន ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

ថ្ងៃសែន​ចូល​ឆ្នាំ​​ចិន​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ភូមិ​សាស្ត្រ​ខណ្ឌ​​ម​ាន​ជ័យ​​ស្លាប់​មនុស្ស​៣​នាក់​របួស​ធ្ងន់​៧​នាក់​

Posted: 22 Jan 2012 10:55 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ មនុស្ស​៣​នាក់​បាន​ស្លាប់​​​បាត់​បង់​ជីវិត​​ភ្លាមៗ​​ជា​បន្ត​បន្ទាប់​ និង​​៧​នាក់​ទៀត​បាន​រង​របួស​​ធ្ងន​់​ធ្ងរ​ដោយ​សារ​ហេតុ​ការណ៍​​គ្រោះ​ ថ្នាក់​ចរា​ចរណ៍​ដ៏​រន្ធត់​​ដែល​កើត​​​ឡើង​ជា​បន្ត​បន្ទាប់​​ក្នុង​រយៈ​​ពេល ​ប្រមាណ​ជា​៥​ម៉ោង​ប៉ុណ្ណោះ​​នៅ​​ក្នុង​ភូមិ​សាស្ត្រ​ខណ្ឌ​មាន​ជ័យ គិត​ត្រឹម​​ម៉ោង​​៥​ល្ងាចថ្ងៃទី​២២ មករា ​២០១២ ​ដល់​ម៉ោង​៨​យប់​​ថ្ងៃ​ដដែល ។ ​

សម្ព័ន្ធ​​អារ៉ាប់​អនុម័ត​​ផែនការ​​ថ្មី​​សម្រាប់ស៊ីរី​

Posted: 22 Jan 2012 10:40 PM PST

ក្នុងកិច្ច​ប្រជុំ​​​របស់​​​រដ្ឋមន្ត្រី​​​ការបរទេស​​សម្ព័ន្ធអារ៉ាប់​
​​​បណ្តាប្រមុខ​​​ការទូតអារ៉ាប់​បានអនុម័ត​​​​កាល​ពីថ្ងៃទី​​២២ មករា ​​នូវការផ្តួចផ្តើម​​​គំនិតថ្មី​​​មួយ​សម្រាប់​​ដំណោះស្រាយ​​​វិបត្តិ​​ស៊ីរី ដែល​​គ្រោង​ផ្ទេរ​អំណាច​របស់​​លោកប្រធានាធិបតី​បាចា អាល់​អាសាដ ​ទៅ​ឱ្យ​អនុប្រធានាធិបតី​​​របស់​លោក ហើយ​​បង្កើត​រដ្ឋាភិបាល​​រួបរួមជាតិមួយ ជាមួយ​​ចេតនា​​ឱ្យទទួល​បាន​ការគាំទ្រ​របស់ អ.ស.ប ​ចំពោះផែនការ​​របស់ខ្លួន​។​ ក្នុងន័យនេះ ​បណ្តារដ្ឋមន្ត្រី​​ការបរទេស​អារ៉ាប់​​ដែលរួប​ប្រជុំគ្នា​​​​នៅទីក្រុង​គែរ បាន​​​សម្រេច​​​ពន្យារពេល​​​បេសក​កម្ម​​ពួកអ្នក​​សង្កេត​ការណ៍​​អារ៉ាប់នៅ​ស៊ីរី

ពូទីន​នឹង​អនុញ្ញាត​ឱ្យ​អ្នក​គាំ​ទ្រ​បាល់​ទាត់​ចូល​ប្រទេស​រុស្ស៊ី​ដោយ​មិន​បាច់​​មាន​ទិដ្ឋាការអំឡុង​ពេល​ប្រកួត​បាល់​ទាត់​ពិភពលោក​ 2018

Posted: 22 Jan 2012 10:37 PM PST

​ទីលាន​ប្រកួតបាល់​ទាត់​នៅ​រុស្ស៊ី​
លោក​វ៉្លាឌីមៀ ពូទីន នាយករដ្ឋ​មន្ត្រី​នៃ​ប្រទេស​រុស្ស៊ី​ បាន​បង្ហើប​ឱ្យ​ដឹង​ពី​គម្រោង​អនុញ្ញាត​ដល់​អ្នក​គាំ​ទ្រ​បាល់​ទាត់​នៅ​ទូ​ទាំង​ពិភព​លោក​ អាច​ធ្វើ​ដំណើរ​ចូល​ទស្សនា​ការ​ប្រកួត​បាល់​ទាត់​ពិភព​លោក​២០១៨ ដែល​រុស្ស៊ី​​ធ្វើ​ជា​ម្ចាស់​ផ្ទះ​​​ដោយ​មិន​បាច់​សុំ​ទិដ្ឋា​ការ​ចូល​ប្រទេស​ដូច​ពេល​កន្លង​មក​ រួម​ទាំង​អាច​ធ្វើ​ដំណើរ​ទៅ​ទី​លាន​ប្រកួត​ផ្សេងៗ​ បាន​ដោយ​មិន​បាច់​ចំណាយ​ថវិកា ។

តៃវ៉ាន់់​​​ស្នើ​ដល់​​ប្រជា​ពល​រដ្ឋ​​​គួរមាន​​​​កូន​​​ក្នុងឆ្នាំ​នាគ​រាជ​ជា​​​ឆ្នាំ​​​សិរីមង្គល​​

Posted: 22 Jan 2012 10:34 PM PST


​អាជ្ញាធរ​​តៃ​វ៉ាន់ ​​បាន​ជំរុញ​​ដល់​​គូស្វាមី​​ ភរិយា​​​​គួរ​​​​មាន​កូន​នៅ​ក្នុង​​ឆ្នាំ​រោង​​ ឬ​​ឆ្នាំ​នាគ​​​រាជ​ ​ដែល​​​ចាត់​ទុក​ថា​ជា​ឆ្នាំ​​នៃសិរី​មង្គល​​​ ស្រប​តាម​​​ហោរាសាស្ត្រ​​​របស់​ចិន​​ និង​​ថែម​ទាំង​​ជួយ​​បង្កើន​​​ចំនួន​ប្រជា​​​ជន​​ផងដែរ ក្រោយ​ពី​​​អត្រា​​​កំណើត​​បាន​​​​ធ្លាក់​ចុះ​ ។ ទីភ្នាក់​​​ងារ​​ព័ត៌​មាន​​​បរទេស​​​ផ្សាយ​​ឱ្យ​ដឹងថា លោក​​ម៉ា​​អ៊ី​ង​​ជីវ ​ប្រធានាធិបតី​​តៃ​វ៉ាន់​​ ដែល​​​ទើប​​​ជាប់​​ឆ្នោតក្នុង​​​អាណត្តិ​ទី២​​ បាន​​ធ្វើ​​​​ការ​​​អំពាវ​នាវ​​ដល់​​​គូ​​​​​ស្វាមី​​-​ភរិយា​​​គួរ​​ជួយ​​បង្កើន​​​ទាយាទ​​​របស់​ខ្លួន​​ នៅ​ក្នុង​​​ឆ្នាំ​ថ្មី​​​នេះ ​ដោយ​​ចាត់​ទុកថា​ ​ជា​ឆ្នាំ​​​នាគរាជ​​​​។

កីឡាករបារាំងឡូអែបឈ្នះជើងឯកប្រណាំងរថយន្ត Monte-Carlo Rallyeនៅម៉ូណាកូ

Posted: 22 Jan 2012 10:31 PM PST

កីឡាករ​សេបា​ស្ទៀន ឡូ​អែប ​បាន​ក្លាយ​ជា​អ្នក​គ្រប់​គ្រង​​ពាន​ជើង​ឯក​នៃការ​ប្រណាំង​រថយន្ត​ប្រភេទ​រែលលី​កម្ម​វិធី​ Monte-Carlo Rallye បន្ទាប់​ពី​បាន​យក​ឈ្នះ​ការ​ប្រណាំង​នៅ​ដំ​ណាក់​ផ្តាច់​ព្រ័ត្រ​កាលពីថ្ងៃ​អា​ទិត្យ​ទី២២​ ខែមក​រា​ ​កន្លង​មក​នេះ​។ ការ​ប្រណាំង​នេះ​​បាន​បញ្ចប់​នៅ​​រដ្ឋ​ទី​ក្រុង​អធិបតេយ្យ​ភាព​ម៉ូ​ណា​​កូ​​។ ឡូ​អែប ដែល​បើក​បរ​ឱ្យ​ក្រុម​ស៊ី​ត្រូអ៊ែន (Citroen)​បាន​ចូល​ដល់​ទី​ព្រ័ត្រ​យក​ឈ្នះ​ជើង​ឯក​ការ​ប្រណាំង​ក្នុង​ថិរវេលា​៤ម៉ោង​៣២​​នាទី​និង​៣៩.៩​​វិនាទី​ យក​ឈ្នះ​កីឡាករ​អេស្ប៉ាញ​ដា​នី ស័រ​ដូ​ បើក​បរ​ឱ្យ​ក្រុម​​Mini​​ដែ​ល​បាន​ប្រើ​ពេល​អស់​៤​ម៉ោង​៣៥​នា​ទី​និង​២៥.​៤​​វិនា​ទី​​ ច្រើន​ជាងឡូ​អែប​​២​នា​ទី​និង​៤៥.៥​​វិនាទី​។

កីឡាករស្វ៊ីស ហ្វេដឺរ័រឈានចូលដល់វគ្គ១/៤ផ្តាច់ព្រ័ត្រប្រកួតតឺន្នីសក្របខណ្ឌធំ

Posted: 22 Jan 2012 10:28 PM PST

កីឡាករស្វ៊ីស ហ្វេដឺរ័រ
រ៉ូ​ជើ ហ្វេដឺរ័រ​បាន​ធ្វើ​ឱ្យ​អ្នក​ទស្ស​នា​ក្នុង​ស្រុក​មាន​ភាព​ស្រ​ងាក​ចិត្ត​យ៉ាង​ខ្លាំង​ខណៈ​ដែល​រូប​គេ​បាន​បំ​បាក់​កីឡាករ​ក្តី​សង្ឃឹម​របស់​អូ​ស្ត្រា​លី​បឺ​ណាដ តូ​មិច​ឱ្យធ្លាក់​ចេញ​ពី​​កម្ម​​វិធី​ប្រកួត​ក្នុង​ជុំ​ទី​៤​កាល​ពី​ល្ងាច​ថ្ងៃ​​អា​ទិត្យ​ទី​២២​មក​រា​​។ ហ្វេដឺរ័រ​បាន​យក​ឈ្នះ​កីឡាករ​វ័យ​១៩​ឆ្នាំ​របស់​អូ​ស្ត្រា​លី​តូ​មិច​ក្នុង​លទ្ធផល​ពិន្ទុ​៦-៤,៦-២និង​៦-២ ឈាន​ចូល​ដល់​វគ្គ​៨​នាក់​ចុង​ក្រោយ​ក្នុង​ក្តី​រីក​រាយ​។ នៅ​ក្នុង​ចំណោម​ពាន​ជើង​ឯក​ក្រប​ខណ្ឌធំ​ដែល​គេ​បាន​យក​ឈ្នះ​​​១៦​លើក​ ក្នុង​នោះ​មាន​៤​លើក​ដែល​ជា​ពាន​ក្រប​ខណ្ឌធំ​ Australian Open។​ ពេល​នេះ​ហ្វេដឺរ័រ​កំ​ពុង​តែ​សំ​ឡឹង​រក​ពាន​នេះ​ជា​លើក​ទី​៥​ក្នុង​អា​ជីព​ ។​

ឡិចស៊ីស​បត់​មិន​​មើល​មុខ​ត្រូវ​ម៉ូតូ​​ស្តេប​បុក​របួស​នារីម្នាក់​

Posted: 22 Jan 2012 10:17 PM PST

ស្រ្តីរងគ្រោះ
រាជធានីភ្នំពេញ ៖ ​រថយន្តឡិចស៊ីស​ RX-300 ​ពណ៌ស្ករ មួយ​​គ្រឿង​បត់​ដោយ​ពុំ​បាន​មើល​ទៅ​ខាង​មុខត្រូវ​​ម៉ូតូ​ស្តេប​ពណ៌​ក្រហម​ លាយ​ខ្មៅ​ជិះ​គ្នា​២​នាក់​​​បើក​បរ​ដោយ​ស្ត្រី​ម្នាក់​អាយុ​ប្រហែល​​១៨​ ឆ្នាំ ​បុក​​ចំ​ហៀង​​គូទ​ខាង​ស្តាំ​រថយន្ត​បណ្តាល​​ឱ្យ​នារី​ម្នាក់​រង​របួស​ធ្ងន់ ​។ ​ហេតុការណ៍​នេះ​កើតឡើង​​កាលពី​វេលា​ម៉ោង​៨​​យប់​​ថ្ងៃទី​២២

ស្រវឹងធ្លាក់​ភ្នែក​បោះពួយ​​ម៉ូតូទៅ​បុក​​រថយន្ត​ដឹក​សាំង​​ដែល​ចត​​ស្ងៀម​​សន្លប់​បាត់​​មាត់​ឈឹង

Posted: 22 Jan 2012 10:13 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ​បុរស​ស្រវឹង​ម្នាក់​អាយុ​​ប្រហែល​២៧ឆ្នាំ ​បាន​បោះពួយ​​ម៉ូតូសង់​កូរ៉េ​ពណ៌​ក្រហម ​​ទៅ​បុក​រថយន្ត​ដឹក​​សាំង​មួយ​គ្រឿង​ ​កំពុងឈប់​​ស្ងៀម​នៅតាម​​ចិញ្ចើម​​​ផ្លូវ​បណ្តាល​ឱ្យ​សន្លប់​បាត់​មាត់​ឈឹង​ ​ ឯ​រថយន្ត​ដឹក​ប្រេង​សាំង​​ក៏បើក​រត់​បាត់​ស្រមោល ។ ហេតុ​ការណ៍​នេះ​​កើតឡើង​​​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​​​រសៀល​ថ្ងៃទី​​២២ មករា ២០១២ ​តាម​បណ្តោយ​​ផ្លូវ​ភ្នំពេញ-ហាណូយ ​

សាឡង់ដឹក​​​ស៊ីម៉ង់ត៍​បុក​​​​សសរ​​ស្ពាន​កោះ​កុង​​បាក់​ក្រឡាប់ផ្ងារ​ពោះ​​ចាក់ស៊ីម៉ង់ត៍​​​​ចូល​សមុទ្រ​​អស់​

Posted: 22 Jan 2012 07:51 PM PST

​ទិដ្ឋភាព​សាឡង់​​ផ្ទុកស៊ីម៉ង់ត៍​​​​​​​​បុកសសរ​ស្ពាន​កោះកុង​​​ចំពាក់​កណ្តាល​​​នៃ​តួស្ពានបណ្តាល​​ឱ្យ​ក្រឡាប់​ផ្ងារ​ពោះ​​
​ខេត្តកោះកុង​​​​​ ៖ ​​កាលពីវេលាម៉ោង​​​១១​​​និង​​​​១០នាទីយប់ថ្ងៃទី​​​២២ មករា ​​២០១២ ​​​មាន​ឧប្បត្តិហេតុ​​​​សាឡង់​​ផ្ទុកស៊ីម៉ង់ត៍​​​​​ និង​​អូស​ដោយ​ក្បាល​​​រ៉ឺម៉ក​គ័រ សណ្តោង​​​មួយ​គ្រឿង​​​ផ្សេង​ទៀត​​នោះ បាន​​បុកសសរ​ស្ពាន​កោះកុង​​​ចំពាក់​កណ្តាល​​​នៃ​តួស្ពាន​​​ បណ្តាល​ឱ្យ​ក្បាលសាឡង់​​គង​ជាប់​លើ​ធ្នឹម​​​ជើង​តាង​​​នៃ​សសរ​ស្ពាន​​​​ បន្ទាប់​មក​​​សាឡង់​​ត្រូវ​ក្រឡាប់​ផ្ងារ​ពោះ​​ឡើងលើ ​បណ្តាល​ឱ្យ​ស៊ីម៉ង់ត៍​​​ដែលផ្ទុក​​​នៅក្នុងសាឡង់ធ្លាក់​ចូល​​ទៅ​ក្នុង​​សមុទ្រ​​​ទាំងអស់ ។ ​

ពស់ញី​ឈ្មោល​ស្គារ​​គ្នា​ផ្អើល​ទាំង​​ព្រឹក​នៅ​ថ្ងៃ​សែន​ចូល​ឆ្នាំ​​ចិន-វៀតណាម

Posted: 22 Jan 2012 07:49 PM PST

ពស់ញី​ឈ្មោល​​មួយគូខ្មៅ​រលោង​ស្គារ​​គ្នា​ដែលគេ​ប្រទះឃើញ​​​​តាម​ដង​ផ្លូវ​​រថ​​ភ្លើង​
រាជធានីភ្នំពេញ ៖ ​ពស់​ញី​ឈ្មោល​មួយ​គូ​ប៉ុន​ក.ដៃ​​ក្មេង​បាន​ចេញ​មក​​កណ្តាល​វាល​ ហើយ​​​​ស្គារ​គ្នា​ទាំង​ព្រឹក​​ចំថ្ងៃ​សែន​ចូល​​ឆ្នាំ​ចិន​បាន​​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ប្រជា​ពល​រដ្ឋ​មក​នាំ​គ្នា​​មើល​យ៉ាង​ច្រើន​កុះ​ករ ។ ហេតុ​ការណ៍​​​នេះ​បាន​កើត​ឡើង​​​កាលពី​​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃទី​២២ មករា ​នៅ​តាម​ផ្លូវ​រថ​ភ្លើង​​ក្រោយ​​វិទ្យា​ស្ថាន​​បច្ចេក​វិទ្យា​កម្ពុជា (សាលា​តិច​ណូ) ស្ថិត​​ក្នុង​​សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួល​គោក ​។ ​

កងរាជអាវុធ​​ហត្ថ​ស្រុក​ស្ទឹង​​ហាវ ឃាត់​ខ្លួន​​យុវជន​បង្ក​របួស​ស្នាម​

Posted: 22 Jan 2012 07:49 PM PST

ខេត្ត​ព្រះ​សីហនុ ៖ យុវជនស្ទាវម្នាក់ត្រូវ​​ក្រុម​ម៉ូតូឌុបចាប់ឃាត់ខ្លួនបញ្ជូនទៅ​កាន់​ទី​ស្នាក់​ការ​កងរាជអាវុធហត្ថ​ស្រុកស្ទឹងហាវ​កាល​ពី​វេលា​ម៉ោង​១១​និង៤០នាទីព្រឹក​ថ្ងៃទី២២ មករា ២០១២ នៅ​ចំណុច​ក្រុម​៦ ភូមិ​​១ ឃុំ​កំពេញ ​ស្រុក​ស្ទឹង​ហាវ ។ បន្ទាប់ពីយុវ​ជនរូបនេះបាន​យក​ដំបងឈើបួន​ជ្រុងវាយ​ទៅលើយុវជន​ម្នាក់​ទៀតដែលកំពុង​ផឹក​ស៊ីជា​មួយគ្នា​​បណ្តាល​ឱ្យ​រងរបួស​។

​បើក​​បុក​ហ៊ី​យ៉ាន់​ដាយ​​អ្នក​បើក​បរ​​របួស​ស្រាល​ឯរថយន្ត​ខូច​ខាត​យ៉ាង​ដំណំ

Posted: 22 Jan 2012 07:45 PM PST

​រថយន្ត​មីត​ស៊ុ​​យប៊ី​ស៊ី​​ដ្រាយ​តុនបុកគ្នាជាមួយ​រថយន្ត​​ហ៊ី​យ៉ាន់​ដាយ
ក្រុងប៉ោយ​ប៉ែត ៖ ​រថយន្ត​មីត​ស៊ុ​​យប៊ី​ស៊ី​​ដ្រាយ​តុន​មួយ​គ្រឿង​​បាន​បុក​រថយន្ត​​ហ៊ី​យ៉ាន់​ដាយ​​ផ្ទុក​ឥដ្ឋ​​ការ៉ូ​​ដែល​កំពុង​ចត​នៅ​ចិញ្ចើម​​ផ្លូវ​យ៉ាងពេញ​​ទំហឹង​កាលពីវេលា​ម៉ោង​៦​និង​២០​នាទី​ល្ងាច​​ថ្ងៃ​ទី ២២ មករា ២​០១២ ​នៅលើ​ផ្លូវ​លំ​មួយ​កន្លែង​​ស្ថិត​នៅភូមិ​​​បាលិលេយ្យ​២ ​សង្កាត់​​ប៉ោយ​ប៉ែត ក្រុង​ប៉ោយ​ប៉ែត បង្ក​ឱ្យ​រថយន្ត​មីតស៊ុយប៊ីស៊ី​ខូច​ខាត​​យ៉ាង​ដំណំ​​ផ្នែក​ខាង​មុខ​​ ឯ​អ្នក​បើក​បរ​របួស​​​ស្រាល​ឡើង​ម៉ូតូ​ឌុប​ទៅ​រ​កពេទ្យ​​ខ្លួន​ឯង ។

​ពលរដ្ឋក្រូអាស៊ី​​បោះ​ឆ្នោត​​គាំទ្រ​​ឱ្យ​ប្រទេស​​​ចូល​សមាជិក​​​​សហភាព​​អឺរ៉ុប​

Posted: 22 Jan 2012 07:42 PM PST

​ក្នុងការិយាល័យ​​បោះ​ប្រជា​មតិ​មួយ​
ពលរដ្ឋ​ក្រូអាស៊ី​ដ៏ច្រើន​​លើស​លុប​​កាលពីថ្ងៃ​ទី​​​២២ មករា ​បានបោះ​ប្រជាមតិ​គាំទ្រ​​​​ការចូល​របស់​ប្រទេស​​នេះជាសមាជិក​​​សហភាព​​អឺរ៉ុប ​​គិត​ចាប់​ពីថ្ងៃទី​​១ កក្កដា ​​ឆ្នាំ​​២០១៣ ​ទៅ ទោះបី​ជា​មាន​​​ការព្រួយបារម្ភ​​​កាន់តែ​​ខ្លាំងឡើង​​ ដោយសារ​ការលំបាក​​បច្ចុប្បន្ន​​​ទាំងឡាយ​​​​របស់​តំបន់​​អឺរ៉ូ​ក៏ដោយ​។​ យោងតាម​​​លទ្ធ​ផល​​ស្ទើរតែ​​​​ជា​ស្ថាពរ​នៃ​​ការ​បោះ​ប្រជាមតិ​នេះ​ ​អ្នកគាំទ្រ​​​មាន​សំឡេង​ដល់​​​ទៅ​​៦៦% ។ ​​អត្រា​​អ្នក​​ចូល​​​រួមក្នុង​ការបោះ​ប្រជា​មតិ​​នេះ មាន​​ត្រឹមតែ​​៤៤% ​ប៉ុណ្ណោះ​។​

​ថ្ងៃទី​10​នៃបាតុកម្ម​ប្រឆាំង​​​ប្រធានាធិបតី​​​នៅរូម៉ានី​

Posted: 22 Jan 2012 07:38 PM PST

បាតុកម្ម​ប្រឆាំង​​ប្រធានាធិបតី​​​រូម៉ានី​
ចូលដល់ថ្ងៃទី​​​១០ ជាប់​ៗគ្នា ​​​​ពលរដ្ឋ​​​​រូម៉ានី​កាល​ពីថ្ងៃទី​​​២២ មករា ​​​បាននាំគ្នា​​​ធ្វើបាតុ​កម្ម​នៅ​​ទីក្រុង​​​ប៊ូកា​​រេស្ត ​ព្រមទាំង​​​ក្នុងទីក្រុង​​ជាច្រើន​​ទៀត​នៅតាមខេត្ត ​​ដើម្បីទាមទារ​​ឱ្យរដ្ឋា​ភិបាល​​​​លា​លែង​​ដោយ​​សារ​នយោបាយ​​​ស្តារ​សេដ្ឋកិច្ច​​​របស់​ខ្លួន​។​ បាតុកម្ម​​ទាំងឡាយ​​ដែល​បាតុកម្ម​​​ខ្លះ​មាន​ផ្ទុះ​អំពើ​ហិង្សា​​​​ត្រូវបាន​ធ្វើឡើង​​​​ ខណៈ​ដែល​រដ្ឋ​មន្ត្រី​​​​សុខាភិបាល​ដែលមាន​​​ប្រជាប្រិយភាព​​​​បាន​លា​លែង​​ ព្រោះ​​​រដ្ឋ​មន្ត្រី​រូប​នេះ​​ប្រឆាំង​នឹង​​គម្រោង​​ធ្វើ​​​​​ឯកជន​​​​ភាវូប​នីយ​កម្ម​​​នៃ​ផ្នែកនេះ ។

ថ្ងៃសែន​ចិន-វៀតណាម​​​​អ្នក​គ្រោះ​ថ្នាក់​ចរាចរ​ណ៍ចូល​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ​ចំនួន​២៣​នាក់​

Posted: 22 Jan 2012 07:27 PM PST

អ្នករងគ្រោះថ្នាក់ចរាចរណ៍ចូល​សំរាក​ក្នុងមន្ទីរពេទ្យ
រាជធានីភ្នំពេញ ៖ នា​ឱកាស​ថ្ងៃចូល​ឆ្នាំ​ប្រពៃណី​ចិន​-​វៀតណាម​ថ្ងៃ​ទី​២២  មក​រា នេះ​បន្ទាប់​ពី​សែន​រួច នៅ​ក្នុង​បន្ទប់សង្គ្រោះបន្ទាន់​នៃ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​ពេញ​ប្រៀប​ទៅ​ ដោយ​អ្នក​គ្រោះថ្នាក់​ចរាចរ​ណ៍ទាំងអស់ដែល​បញ្ជូន​មក​ពី​បណ្ដា ខេត្ដ​និង​ រាជធានី​ភ្នំពេញ។ 

​បាញ់​សម្លាប់​​​ពួកទាហាន​បារាំង ព្រោះតែ​​​វីដេអូទាហានអាមេរិក​នោម​ដាក់​​សព​ពួកតាលីបង់​

Posted: 22 Jan 2012 07:24 PM PST

ពួកទាហានអាមេ​​រិក​​កំពុងនោម​​ដាក់​សាកសព​​ពួកតាលីបង់​
ប្រភពព័ត៌មាន​​​​សន្តិសុខ​​​អាហ្វហ្គានីស្ថាន​​​និយាយ​ថា ​​ការមើល​​វីដេអូ​​ពួកទាហាន​អាមេរិក​​នោមដាក់​សាកសព​​​ពួកតាលីបង់ បើ​តាម​សម្តី​​របស់ទាហាន​​​អាហ្វហ្គានីស្ថាន ដែលបាញ់​សម្លាប់ទាហាន​​បារាំង​​៤​នាក់ ​​កាលពីថ្ងៃទី​​​២០ មករា កន្លងមក​នេះ គឺជា​​មូលហេតុ​​ធ្វើ​ឱ្យ​​គេ​ខឹង​​​ ហើយឈាន​​​​ទៅប្រព្រឹត្ត​​​អំពើបែបនេះ​ ពុំមែន​​​​ជា​ការលួចបម្រើ​​​​ចលនា​តាលី​បង់​ឡើយ​។​ ប្រភពនេះ​​គូស​បញ្ជាក់​ថា ​នេះជាទាហាន​​អាហ្វហ្គានីស្ថាន​​​ពិត​ប្រាកដ​។ ​

រំលោភ​​ក្មួយស្រី​បាន​សម្រេច​​វេច​បង្វេច​​ប្រុង​រត់​គេ​​សមត្ថ​កិច្ច​ចាប់​ខ្លួន​

Posted: 22 Jan 2012 07:06 PM PST

បុរសជាប់ចោទ
ខេត្តកំពង់ស្ពឺ ៖ ឪពុក​មាតិ​​រច្ឆាន​ម្នាក់​ត្រូវ​​បាន​សមត្ថ​កិច្ច​ស្រុក​សំរោង​ទង​ចាប់​ ខ្លួន​កាល​ពី​វេលា​ម៉ៅង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២០ មករា ២០១២ ​ខណៈ​​ដែល​បុរស​រូប​នោះ​​បម្រុង​វេច​​បង្វេច​គេច​​ខ្លួន​​ក្រោយ​ពី​​រំលោភ​​ ក្មួយស្រីអាយុ​៦​ឆ្នាំ ​ដែល​មាន​លំនៅ​​​ស្រុក​​សំរោង​ទង ខេត្ត​កំពង់ស្ពឺ ។

​ប្រធានាធិបតី​​យេម៉ែន​​សុំ​ទោស​​​មុនចេញ​​​ទៅអាមេរិក​

Posted: 22 Jan 2012 06:59 PM PST

ប្រធានាធិបតី​​យេ​ម៉ែន
ប្រធានាធិបតី​​យេម៉ែន លោកអាលី អាប់​ឌុលឡាហ៍ ​សាឡេហ៍ ​​ដែលកំពុងចាកចេញ​​ពី​អំណាច​​ក្រោម​ការ​​​គាបសង្កត់​​នៃបាតុកម្ម​បាន​ស្នើ​សុំ​​​ទោស​​ចំពោះជន​រួមជាតិ​​របស់​​លោក​ចំពោះ​ការ​ខុសឆ្គង​​​ទាំងឡាយ​នៃ​ការ​គ្រប់គ្រង​​​រយៈ​ពេល​​៣៣​ឆ្នាំ ​​របស់​​លោកមុនពេល​​លោក​ចេញ​​ដំណើរ​ទៅ​កាន់​​ប្រទេស​អូម៉ង់ បន្ទាប់​​មក​ទៅ​កាន់​សហ​រដ្ឋ​អាមេ​រិក​។ នាវេលា​ល្ងាច​​​ថ្ងៃទី​​២២ មករា លោក​សា​ឡេហ៍​ បានចាកចេញ​​ពីទីក្រុង​​​សាណា ទៅ​កាន់​ប្រទេស​អូម៉ង់ ដែល​​លោកស្នាក់​នៅ​ទីនោះ ​ប៉ុន្មាន​ថ្ងៃ​​​​មុន​ពេល​ធ្វើដំណើរ​ទៅ​កាន់​​សហ​រដ្ឋ​អាមេ​រិក​។

វាយប្រហារ​​​នៅភាគខាង​​ជើងនីហ្សេរីយ៉ា​​អ្នក​ស្លាប់​ឡើង​​​យ៉ាង​តិច178​នាក់​

Posted: 22 Jan 2012 06:46 PM PST

ប្រមូល​សាកសព​​​ជន​រងគ្រោះ​
​យោងតាម​​គ្រូពេទ្យ​​​ម្នាក់ធ្វើការ​ក្នុង​មន្ទីរពេទ្យ​សំខាន់​មួយ​នៃទីក្រុង​​​កាណូ​ ថា ​តុល្យការ​​បណ្តោះ​អាសន្ន​នៅឡើយ​នៃ​ការវាយប្រហារ​​នានា​កាល​ពី ​យប់ថ្ងៃទី​​២០ មករា ​កន្លងមក​​នេះ នៅទីក្រុង​​កាណូ ភាគខាង​ជើង​នីហ្សេរីយ៉ា ​​គិតមក​ដល់​ថ្ងៃ​ទី​២២ មករា ​អ្នកស្លាប់​ឡើង​​​ដល់​​​​១៧៨​នាក់​។​ ការិយាល័យ​​ប៉ូលិស​​ចំនួន​១០​កន្លែង​​នៅទី​ក្រុង​ដ៏ធំ​​មាន​ប្រជាជន​​១០លាននាក់នេះ រង​ការ​វាយប្រហារ​ដោយ​​មានការ​សម្រប​សម្រួល​​គ្នា ។

បើក​លឿន​ដូច​គ្នា​​ជ្រុល​ទៅ​បុក​ម៉ូតូ​៤​គ្រឿង​ដួល​រដូក​រណែល​ពេញ​ផ្លូវ​

Posted: 22 Jan 2012 06:26 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​៥​និង​៥០​នាទី​ល្ងាចថ្ងៃ​ទី​២២ មករា មាន​ករណី​គ្រោះ​ថ្នាក់​ចរា​ចរណ៍​រវាង​ម៉ូតូ​និង​ម៉ូតូ​បុក​ត​គ្នា​៤​គ្រឿង​ ដួល​រដូ​ក​រណែល​ពេញ​ផ្លូវ ដោយសារ​តែ​បើក​វ៉ា​គ្នា​លឿន​ពេក។ ហេតុការណ៍​​នេះ​កើត​ឡើង​នៅ​​មុខ​ផ្សារ​ស៊ីធី​ម៉ល តាម​បណ្តោយ​​ផ្លូវ​២១៧ ​​ក្រុម​៦៣ សង្កាត់​វាល​វង់ ខណ្ឌ​៧​មករា ។

ស្រវឹងស្រា​ជិះ​វីវ៉ា​​ទៅ​បុក​គូទ​​សង់​កូរ៉េ​​ពី​ក្រោយ​​របួស​ធ្ងន់​ខ្លួន​​ឯង​ទារ​ឱ្យ​សង់​​កូរ៉េ​សង​

Posted: 22 Jan 2012 06:23 PM PST

​ប៉ូលិស​​​ចុះ​ពិនិត្យ​កន្លែង​កើតហេតុ និង​ជនរងគ្រោះ​សន្លប់​នៅ​កណ្តាល​ថ្នល់​
រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ទំនងជា​ស្រវឹង​ស្រា​ជិះ​ម៉ូតូ​វី​វ៉ា ពណ៌​ខ្មៅ ទៅ​បុក​គូទ​ម៉ូតូ​សង់​កូរ៉េ ពណ៌​ក្រហម ពីក្រោយ​បណ្ដាល​ឱ្យ​ដួល​ទាំងអស់​គ្នា​ហើយ​ទារ​ឱ្យ​ខាង​សង់​កូរ៉េ​សង​ទៅ​វិញ។ ​ហេតុ​ការណ៍​នេះ កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៥​និង​៣០​នា​ទី​ល្ងាច​ថ្ងៃទី​២២​​ មករា ​នៅ​មុខ​ភោជនីយ​ដ្ឋា​ន​រស្មី​បូព៌ា​ជិត​​ស្ថានទូត​អា​ល្លឺ​ម៉​ង់ តាម​មហាវិថី​មុនី​វង្ស​កែង​ផ្លូវ​លេខ​​​២១៤ សង្កាត់​បឹង​រាំង ខណ្ឌដូនពេញ ។

ចៅក្រម​​សាលា​ដំបូង​ខេត្តក​ណ្តាល​ម្នាក់​ត្រូវ​​បាន​បញ្ជូន​ទៅ​ពន្ធនាគារ​ព្រៃ.ស អ្នក​ផ្សេងទៀត​​រួច​ខ្លួន​

Posted: 22 Jan 2012 06:02 PM PST

ខេត្តកណ្តាល​ ៖ បន្ទាប់​ពី​សាក​សួរ​អស់​រយៈ​ពេល​​ច្រើន​ម៉ោង​រួច​មក​ ព្រះ​រាជ​អាជ្ញា​រង​​លោក​​វង្ស ប៊ុន​វិសុទ្ធ ​បាន​បង្គាប់​ឱ្យ​សមត្ថ​កិច្ច​នាំ​យក​លោក​ហួត ហ៊ាង ​ចៅក្រម​​ស៊ើប​សួរ​ដែល​​​ជាប់​ចោទ​ពុក​រលួយ​ដីធ្លី​​ទៅ​ឃុំ​បណ្តោះ​អាសន្ន​​នៅ​ពន្ធនាគារ​​ព្រៃ.ស ​កាលពីវេលា​​ម៉ោង​៦​ល្ងាច​ថ្ងៃ​ទី​២២ មករា ​២០១២ ។ ​ចំណែក​លោក​ស្រី ខូវ ​ចាន់​ផូរ ចៅក្រម​ស៊ើប​សួរ​នៃ​សាលា​ដំបូង​ខេត្ត​កណ្តាល ដែល​​ត្រូវឃាត់​ខ្លួន​ដែរ​នោះ ក្លាយ​ជា​​សាក្សី​ទៅវិញ​ ហើយ​មិន​ត្រូវ​បាន​ឃុំ​ខ្លួន​ទេ... ​ចំណែក​លោក​យឹម វួច ​មន្ត្រី​សុរិយោ​ដី​ក្លាយ​ជា​ជន​រងគ្រោះ និង​ជា​ដើម​បណ្តឹង​ ហើយ​មិន​ត្រូវ​បាន​ឃុំ​ខ្លួន​ទេ ។

របាយការណ៍​​សភា​សម្ព័ន្ធ​​សហ​ជីព​​ជាតិ​កម្ពុជា​​ស្តី​ពី​​​ឧស្សា​ហកម្ម​​វាយ​​ន​ភ​ណ្ឌ​ និង​ស្បែក​ជើង​ឆ្នាំ​2011

Posted: 22 Jan 2012 05:44 PM PST

​​បណ្តា​កម្មការិនីនៅក្នុង​រោងចក្រ​​កាត់ដេរ​សម្លៀកបំពាក់​មួយ​
សភាសម្ព័ន្ធ​សហ​ជីពជាតិ​កម្ពុជា​(NACC) គឺ​ជា​សម្ព័ន្ធ​សហ​ភាព​​​នៃ​អង្គ​ការ​​​វិជ្ជា​​ជី​វៈ​សហជីព​​កម្ម​ករ​​​​ មាន​សហ​ព័ន្ធ​សហ​ជីព​​/សមាគមចំ​នួន​​២០​ជា​សមា​ជិក​​ និង​មាន​ស​មា​ជិក​សរុប​​​ចំនួន​​២១០.៩១៨​នាក់​។ NACC ​បាន​និង​កំ​ពុង​​​​​​​​តែ​ធ្វើ​សកម្ម​ភាព​​​យ៉ាង​សកម្ម​នៅ​ក្នុង​​​វិ​ស័យ​​វាយ​នភណ្ឌ​​កាត់​ដេរ​សម្លៀក​បំពាក់​​ និង​ស្បែក​ជើង​​ វិ​ស័យ​សេដ្ឋ​កិច្ច​​​ក្រៅ​ប្រ​ព័ន្ធ​​​​ វិ​ស័យ​​អប់​រំ​ ​វិ​ស័យ​​​ចម្ការ​កៅ​ស៊ូ​ វិស័យ​​កម្ម​ករ​អន្តោ​​ប្រវេសន៍​​។ល។ ក្នុង​គោល​បំណង​ចូលរួម​ចំ​ណែក​ការ​ពារ​សិទិ្ធ​​​ និង​ផល​ប្រ​យោជ​ន៍​ស្រប​ច្បាប់​​របស់​កម្ម​ករ​​និ​យោ​ជិត​​ និង​រួម​ចំណែក​​ការ​ពារ​​នូវ​បរិ​យា​កាស​​​​​វិ​និ​យោគ​នៅ​ក្នុង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​​។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!