VOA News: ព័ត៌មាន: “ព័ត៌មានអន្តរជាតិវីអូអេ ២២ មករា យប់” plus 1 more |
ព័ត៌មានអន្តរជាតិវីអូអេ ២២ មករា យប់ Posted: 22 Jan 2012 07:26 AM PST អារ៉ាប់៖ សម្ព័ន្ធអារ៉ាប់ប្រជុំគ្នាក្នុងប្រទេសអេហ្ស៊ីប នៅថ្ងៃអាទិត្យនេះដើម្បីពិនិត្យមើលខែទីមួយនៃបេសកកម្មសង្កេតការរបស់ពួកគេក្នុងប្រទេសស៊ីរី ដែលបានទទួលការរឹះគន់ជាខ្លាំង។ គេរំពឹងថាប្លុកអារ៉ាប់នេះនឹងពន្យាពេលបេសកកម្មរបស់ពួកគេដែលមានសមាជិក១៦៥នាក់ និងពង្រីកទំហំបេសកកម្មនេះផងដែរ។ អាស៊ី៖ អង្គការសិទ្ធិមនុស្ស Human Rights Watch បានចេញផ្សាយសេចក្តីរាការណ៍ប្រចាំឆ្នាំរបស់ពួកគេដោយបង្ហាញស្ថានភាពងងឹតអាប់អួរនៅក្នុងតំបន់ជាច្រើននៃទ្វីបអាស៊ី។ ក្រូអាស៊ី៖ ប្រជារាស្ត្រក្រូអាស៊ី (Croatie) បោះឆ្នោតប្រជាមតិនៅថ្ងៃអាទិត្យនេះដើម្បីសម្រេចថាតើប្រទេសរបស់ពួកគេនឹងចូលរួមក្នុងសហភាពអឺរ៉ុបនៅឆ្នាំក្រោយឬទេ។ ស.រ.អ.៖ លោកលីយ៉ុង ប៉ាន់នីតា (Leon Panetta) រដ្ឋមន្ត្រីការពារជាតិ ស.រ.អ. បានមានប្រសាសន៍ថាកងទ័ពជើងទឹកនឹងរក្សាទុកនាវាផ្ទុកយន្តហោះចម្បាំង១១គ្រឿង និងកងនាវាអមដំណើរ ទោះបីជាមានការកាត់បន្ថយថវិកាយ៉ាងច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះក៏ដោយ។ This posting includes an audio/video/photo media file: Download Now |
ព័ត៌មានអន្តរជាតិវីអូអេ ២២ មករា Posted: 22 Jan 2012 07:05 AM PST សហរដ្ឋអាមេរិក៖ ការស្ទង់មតិកាលពីពេលថ្មីៗនេះអំពីការបោះឆ្នោតក្នុងរដ្ឋការ៉ូលីណា ខាងត្បូង (South Carolina) នាផ្នែកអាគ្នេយ៍អាមេរិកបង្ហាញថាលោក ញូត ជីងរីក (Newt Gingrich) អតីតសមាជិកសភាជាអ្នកប្រជែងលេចមុខជាមួយលោក មីទ រ៉ូមនី (Mitt Romney) អតីតអភិបាលរដ្ឋ ម៉ាសាជូសេទ (Massachusetts) ដែលបានឈ្នះការបោះឆ្នោតដំបូងសំខាន់មួយកាលពីសប្តាហ៍មុនក្នុងរដ្ឋ ញូវ ហេមសៀ (New Hampshire) ហើយជិតស្មើគ្នានៅក្នុងការប្រកួតតែងតាំងទីមួយក្នុងរដ្ឋ អាអូវ៉ា (Iowa)។ ម៉ាដាហ្គាស្កា៖ យន្តហោះមួយគ្រឿងដែលដឹកអតីតមេដឹកនាំនិរទេសខ្លួនបានត្រូវបង្ខំឱ្យវិលត្រទ្បប់ទៅកាន់ក្រុង ជូហាននីសប៊ឺខ (Johannesburg) វិញ ក្រោយពីអាជ្ញាធរនៅក្នុងមាតុភូមិលោកបានបិទដែនអាកាសរបស់ប្រទេស និងព្រមានថាលោកនឹងអាចត្រូវបានចាប់ខ្លួន។ ភូមា៖ ពួកមេដឹកនាំប្រឆាំងដើម្បីប្រជាធិបតេយ្យកាលពីឆ្នាំ១៩៨៨ដែលមិនាបានជោគជ័យមានការជឿទុកចិត្តលើលោកស្រី អោង សាន ស៊ូជី (Aung San Suu Kyi) មេដឹកនាំលម្អៀងទៅខាងលទ្ធិប្រជាធិបតេយ្យ។ នីហ្សេរីយ៉ា៖ ការបំផ្ទុះគ្រាប់បែកមួយចំនួនដែលមានការសម្របសម្រួលនៅក្នុងក្រុង ខាណូ (Kano) នាប៉ែកខាងជើងនីហ្សេរីយ៉ាបានបណ្តាលឱ្យមនុស្សជាង១០០នាក់ស្លាប់។ ស៊ីរី៖ ការផ្ទុះគ្រាប់បែកមួយគ្រាប់នៅតាមដងផ្លូវមួយក្នុងផ្នែកពាយ័ព្យនៃប្រទេស បានសម្លាប់មនុស្សយ៉ាងតិចណាស់១៤នាក់ និងធ្វើឲ្យមនុស្ស២៦នាក់ត្រូវរបួស ពេលដែលមានការផ្ទុះមួយចំនួនត្រូវចំទ្បានកាំមីញុង (camion) គុកមួយគ្រឿងដែលដឹកពួកអ្នកទោសក្នុងខេត្តអៃលីប (Idlib)។ យេម៉ែន៖ លោកប្រធានាធិបតី អាលី អាបដូឡាក សាឡេ (Ali Abdullah Saleh) ត្រូវបានសភានៃប្រទេស យ៉េមែន (Yemen) បានយល់ព្រមជាផ្លូវការដល់ច្បាប់មួយដែលផ្តល់ឱ្យនូវអភ័យឯកសិទ្ធិពីការយកមកកាត់ទោសជាថ្នូរនឹងការចាកចេញពីតំណែងដែលលោកបានកាន់ជាងបីទសវត្សរ៍មកហើយ។ អេហ្ស៊ីប៖ គណបក្សគណបក្សសេរីភាពនិងយុត្តិធ៌មរបស់អង្គការភាតរភាពមួស្លីម (Muslim Brotherhood) បានទទួលជ័យជំនះនៅក្នុងការបោះឆ្នោតសភារបស់ប្រទេសដោយបានទទួលសន្លឹកឆ្នោតគាំទ្រ១០លាន១សែន៣ម៉ឺន៤ពាន់ហើយទទួលអាសនៈ១២៧ដែលស្មើនឹង៤៧ភាគរយនៃកៅអីនៅក្នុងសភាថ្មី។ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |