Koh Santipheap Daily

Koh Santipheap Daily


បុរស​ម្នាក់​​ស្រវឹង​ស្រា​ជិះ​ម៉ូតូ​ទៅ​បុក​បង្កាន់​ដៃ​ស្ពាន​៧​មករា រង​របួសធ្ងន់​

Posted: 10 Dec 2011 11:57 PM PST

ជនរងគ្រោះ
រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ចេញពី​ផឹកស៊ី​ស្រវឹង​ធ្លាក់​ភ្នែក​ជិះ​ម៉ូតូ​ទៅ​បុក​ បង្កាន់ដៃស្ពាន​បណ្ដាល​ឱ្យ​រង​របួសធ្ងន់ កាលពី​វេលា​ម៉ោង​១២​និង​​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១១ ធ្នូ ​ត្រង់​ចំណុច​​ស្ពាន​៧​មក​រា ក្នុង​សង្កាត់​ក្រាំង​ពង្រ ខណ្ឌ​ដង្កោ។ ជន​រង​គ្រោះ​​ដែល​ជិះ​ម៉ូតូ​បុក​បង្កាន់​ដៃស្ពាន​​ឈ្មោះ​ស៊ុន សា​រ៉េ​ត អាយុ​៣៩​ឆ្នាំ ស្នាក់​នៅ​ភូមិ​ក្រ​សូ​ង ឃុំ​តា​ភេ​ម ស្រុក​ត្រាំកក់ ខេត្ដ​តាកែវ។

ជប៉ុន​ផ្តល់ជំនួយ​55.325ដុល្លារ​​អាមេរិក ដើម្បី​ដំឡើង​ឡ​ដុត​សំរាម​វេជ្ជ​សាស្ត្រ

Posted: 10 Dec 2011 11:56 PM PST

ក្រោម​គ្រោង​ការ​នៃ​កិច្ច​សហ​ប្រ​តិ​បត្តិ​កា​រ​សេដ្ឋ​កិច្ច​របស់​ជ​ប៉ុន​ «​ជំនួយ​ឧ​​ប​ត្ថម្ភ​​ឥត​សំណង​​សម្រាប់​គម្រោង​​ទ្រង់​ទ្រាយ​តូច​ សន្តិ​សុខ​មនុស្ស​ជាតិ (ជំនួយ​​គូសា​ណូណិ) » រដ្ឋា​ភិបាល​ជ​ប៉ុន​បាន​ផ្តល់​ជំនួយ​​ដែល​មានទឹក​ប្រាក់ ៥៥.៣២៥​ដុល្លារ​អាមេរិក ដល់​ម​ន្ទីរ​​ពេទ្យ​កុមារ​អង្គរ​សម្រាប់​គម្រោង​​ដំឡើង​​ឡ​ដុត​សំ​រាម​វេជ្ជ ​សាស្ត្រ​នៅ​មន្ទីរ​ពេទ្យ​កុមារ​អង្គរ​​ ខេត្ត​សៀម​រាប​។

ការ​កាត់​អស់​2​ពិន្ទុ​នៅ​ទឹក​ទី​៧​និង​ទី​12នាំ​ឲ្យអា​មៀ ខាន់​របូត​បាត់​ខ្សែ​ក្រវាត់​ WBAនិង IBF

Posted: 10 Dec 2011 11:54 PM PST

​សកម្មភាព​ប្រកួត​របស់កីឡាករ​អា​មៀ ខាន់​
កីឡាករ​អាមេរិក​ Lamont Petersonបាន​ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ​ក្នុង​ស្រុក​របស់​ខ្លួន​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង​បន្ទាប់​ពី​រូប​គេ​បាន​យក​ឈ្នះ​កីឡាករ​អង់​គ្លេស​អា​មៀ ខាន់​ដោយ​ពិន្ទុ​ដ៏​ចម្រូង​ចម្រាស​ដណ្តើម​បាន​ខ្សែ​ក្រវាត់​ស្ថា​ប័ន​ WBAនិង​IBFក្នុង​ប្រភេទទម្ងន់​ Junior Welterweight​កាល​ពី​ព្រឹក​ថ្ងៃ​អា​ទិត្យ​ទី​១១ធ្នូ​ ។ ដោយ​ទទួល​បាន​ជំ​នួយ​ពី​លោក​អាជ្ញា​កណ្តាល​ Joe Cooperដែល​បាន​កាត់​២ពិន្ទុ​ពី​អាមៀ ខាន់​នៅ​ទឹក​ទី​៧​និង​ទី​១២​ កីឡាករ​ Petersonក្លាយ​ជា​ម្ចាស់​ខ្សែ​ក្រវាត់​ពិភពលោក​ក្នុង​លទ្ធផល​ពិន្ទុ​ ១១៣-១១២(អា​មៀ ខាន់)​

ប្រេស៊ីលសង្ឃឹមទទួលបានកិច្ចសហការពីចិនក្នុងការរៀបចំព្រឹត្តិការណ៍កីឡាឆ្នាំ2014និង2016

Posted: 10 Dec 2011 11:53 PM PST

មន្ត្រី​ប្រទេស​ប្រេស៊ីល​មួយ​រូប​បាន​និយាយ​កាល​ពី​សប្តាហ៍​កន្លង​ទៅ​ថា បណ្តា​ទី​ក្រុង​របស់​ខ្លួន​ដែល​ត្រូវ​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​កីឡា​បាល់​ទាត់​ World Cupឆ្នាំ​២០១៤​និង​អូ​ឡាំ​ពិក​រដូវ​ក្តៅ​ឆ្នាំ​២០១៦​ដែល​នឹង​ចូល​មក​ដល់​ក្នុង​ពេល​ខាង​មុខ​កំពុង​រង់​ចាំ​ការ​សហ​ការ​ជា​មួយ​ប្រទេស​ចិន​ ។ លោក​ Albert Kleimanប្រធាន​ទី​ប្រឹក្សា​អន្តរជាតិ​របស់​លោក​ប្រធា​នា​ធិបតី​ប្រទេស​ប្រេស៊ីល​បាន​​និយាយ​បែប​​នេះ ​អំ​ឡុង​ការ​ផ្តល់​បទ​សម្ភាស​ឲ្យ​ទី​ភ្នាក់​ងារ​ព័ត៌​មាន​ស៊ី​នហួរ​នៅ​ក្នុង​វេទិកា​មួយ​ដែល​រៀប​ចំ​ឡើង​នៅ​ក្នុង​ខេត្ត​ហៃ​ណាន​ភាគ​ខាង​ត្បូង​ប្រទេស​ចិន ។

លោក​ជំទាវ​​​ជា ខេង​ ស៊ុយ សែម​ ​ចុះ​​ទៅ​ជួប​​សំណេះ​សំណាល​​​ដល់​សាលា​​​ចុង​កាត់​​មាត់​ញកជួបសិស្ស​​ស្រី​ ម្នាក់​​​មាត់​ឆែប លោក​ជំទាវ​​​បាន​​នាំ​មក​ព្យាបាល​​​នៅភ្នំពេញ

Posted: 10 Dec 2011 11:52 PM PST

សកម្មភាពចែកអំណោយ
ខេត្តពោធិ៍សាត់ ៖ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១១ លោកជំទាវជា ខេង ភរិយា​​លោក​​រដ្ឋ​មន្ត្រី​ស៊ុយ សែម និងលោកខូយ សុខា អភិ​បាល​ខេត្ត រួមដំណើរដោយលោក​ជំទាវជា​ភរិយា​ថ្នាក់ដឹកនាំក្នុងក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល និងប្រធាន-អនុប្រធានមន្ទីរ​នានាក្នុងខេត្ត បានអញ្ជើញ​ទៅ​សំណេះសំណាល​សួរសុខទុក្ខនិងនាំយកអំណោយជាសម្ភារសិក្សា​

​កំណើន​ពាណិជ្ជ​កម្ម​ក្រៅប្រទេស​​ចិន​ចុះ​​ថយ​មក​ត្រឹម​​​17,6%

Posted: 10 Dec 2011 11:50 PM PST

​នៅក្នុង​កំពង់​ផែ​​ចិនមួយ​
អគ្គ​រដ្ឋ​​​​បាល​គយចិន ​រាយការណ៍​​កាលពីថ្ងៃទី​​​​១០ ធ្នូ ​ថា ពាណិជ្ជ​កម្មក្រៅ​ប្រទេសចិន​​ធ្លាក់​មក​នៅត្រឹម​​១៧,៦% កាលពីខែ​​វិច្ឆិកា ​គឺ​មាន​ទឹក​ប្រាក់​ប្រមាណជា​​​​៣៣៤,៤ពាន់លាន​​ដុល្លារ​។​ ការ​ចុះថយ​នេះ បណ្តាលមកពី​​សេចក្តីត្រូវ​ការ​ខាងក្រៅ​​ធ្លាក់​ចុះ​ និងការ​ចុះ​​ថយនៃ​ល្បឿន​​​សេដ្ឋ​កិច្ច​​ជាតិ​។​ យោងតាម​​​ស្ថិតិ​​របស់​អគ្គ​រដ្ឋ​​​បាលគយ​ថា កំណើន​​ពាណិជ្ជ​កម្ម​ក្រៅប្រទេស​​របស់​ចិន​ក្នុង​ខែ​វិច្ឆិកា ចុះ​ថយ​​​​៤% ​ទាបជាង​កាលពីខែ​​​តុលា​។ ​

ម៉ូតូ​ពន្លះរ៉ឺម៉ក​ត្រាក់ទ័រ​ពីក្រោយ​ស្លាប់​ម្នាក់ និង​ម្នាក់​ទៀត​រងរបួស​ធ្ងន់

Posted: 10 Dec 2011 11:47 PM PST

ខេត្តបន្ទាយមានជ័យ ៖ ​យ៉ាងហោចណាស់​មានមនុស្សម្នាក់ស្លាប់នៅនឹងកន្លែងកើត​ហេតុ​ និងអ្នករួមដំណើរម្នាក់ទៀតរងរបួសធ្ងន់ក្នុង​ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ម៉ូតូបើកបុក រ៉ឺម៉កត្រាក់ទ័រពីក្រោយពេញមួយទំហឹងបាន​កើត​​ឡើង​នៅវេលា​ម៉ោង​១១ និង​៣០នាទី​​​ថ្ងៃ​ទី១១ ​​ធ្នូ នៅលើផ្លូវជាតិលេខ៦ដែលជា​ផ្លូវ​កោង ស្ថិត​ក្នុង​ភូមិគោកទ្រាស ឃុំឈ្នួរមានជ័យ ស្រុកព្រះ​

ជន​ជាតិ​ចិន​បើក​រថយន្តទួរីស12​កៅអី​​បុករបាំង​ថ្ម​​​ចែកទ្រូង​ផ្លូវបាក់​14​កំណាត់

Posted: 10 Dec 2011 11:45 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ​រថយន្ត​ទួរីស​​១២​កៅអី​​​​មួយគ្រឿង​​​​​​​ត្រូវអ្នក​បើកបរ​បើក​​បុករបាំង​​ ​​ថ្ម​ចែក​ទ្រូង​ផ្លូវ​​លើកំណាត់​​វិថី​ម៉ៅ​សេទុង​​​ស្ថិតនៅ​ក្នុង​​សង្កាត់ ​​​បឹង​​​កេងកេង​​​ទី៣ ​​ខណ្ឌចំការ​មន ​បណ្តាល​ឱ្យ​ខូច​ខាត​រថយន្ត​​​ និង​បាក់របាំង​​ថ្ម​អស់ ​​១៤​កំណាត់ ​​។ ហេតុការណ៍​​​នេះបាន​កើត​មាន​ឡើង​នៅ​វេលាម៉ោង​​២ និង​២០នាទី​​​រំលង​អធ្រាត្រ​​ឈានថ្ងៃទី១១ ​ធ្នូ ឆ្នាំ​២០១១ ។

រថយន្ត​បត់​ឆ្វេង​​​ម៉ូតូ​បុក​ពេញ​ទំ​ហឹង​​​ប៉ើង​​មនុស្ស​ដូចស្លឹក​កណ្តប

Posted: 10 Dec 2011 11:44 PM PST

នៅកន្លែងកើតហេតុ
ខេត្ត​កំពង់​ឆ្នាំង ៖​ ​បុរស​ម្នាក់​បាន​រង​របួស​ដោយ​សារ​ជិះ​ម៉ូតូ​បុក​រថយន្ត​​កាល​ពី​វេលា​ម៉ោង​ ៣​និង​១៥​នាទី រសៀល​ថ្ងៃ​ទី​៩ ធ្នូ ​នៅចំណុច​​​ផ្លូវ​បំ​បែក​ចេញ​ពី​ថ្នល់​​ជាតិ​លេខ​៥ ក្នុង​ភូមិ​តំណាក​់​ពពូល​ សង្កាត់​កំពង់​​ឆ្នាំង ក្រុង​​កំពុង​ឆ្នាំង​។

​គ្រោះថ្នាក់​​ចរាចរណ៍​​ធ្ងន់ធ្ងរ​​​2នៅចិនស្លាប់11នាក់​

Posted: 10 Dec 2011 11:41 PM PST

​រថយន្ត​​ដឹក​អ្នក​ទេសចរ​​ហុងកុង​
​អាជ្ញាធរ​​​មូលដ្ឋាន​រាយការណ៍​ថា មនុស្ស​ចំនួន​​​១១នាក់​ស្លាប់​ក្នុងគ្រោះថ្នាក់​ចរា​ចរណ៍​​​ធ្ងន់​ធ្ងរ​​​២​នៅ​​ប្រទេសចិន​។​ មនុស្ស​​​​៩នាក់​ស្លាប់ និង​​​៧​នាក់​​ទៀត​​​ត្រូវ​របួស​ធ្ងន់​​កាលពី​ព្រឹក​ថ្ងៃទី​​​១០ ធ្នូ ​ក្រោយ​ការ​បុក​គ្នា​​រវាង​រថយន្ត​​​បឺស​​​​រត់​ផ្លូវ​​ឆ្ងាយ​​មួយ និង​រថ​យន្ត​​កាំមីញ៉ុង​​មួយនៅ​ហូតាន់​​​តំបន់​ស្វយ័ត​​អ៊ួយ​ហ្គួរ ​ខេត្ត​ស៊ីន​យ៉ាង​។ ​​​គ្រោះថ្នាក់​នេះកើត​​មាន​នា​​វេលាម៉ោង​​​២​និង​​​២០នាទី​រំលងអធ្រាត្រ​​​​ពេល​​រថយន្តបឺស​​​ដឹក​ពលករ​​​​៣៣នាក់​​​រត់​រវាង​ក្រុង​អាក់​ស៊ូ ​និង​ក្រុង​​​ហូតាន់ បាន​​បុកគ្នា​​​ចំពីមុខ​​តែ​ម្តង​ជាមួយ​​​រថយន្តកាំមីញ៉ុង​​​​នៅ តាមផ្លូវ​​​ថ្នល់​មួយ​។​

​សំណាង​មួយក្នុង​មួយ​ពាន់​គ្រោះថ្នាក់​ ហោះ​ផ្លោង​20ម៉ែត្រ​​​ធ្លាក់​ចូលក្នុងជ្រោះ

Posted: 10 Dec 2011 11:41 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
ខេត្តព្រះសីហនុ ៖ ​ស្នូរប៉ះទង្គិចលាន់ដូចរន្ទះ​ បណ្តាលឱ្យបង្គោលថ្មការពារសុវត្ថិភាពតាមបណ្តោយផ្លូវជាតិលេខ៤ចំនួន៥ដើមបាក់រាបដល់ដី បន្ទាប់ពីត្រូវបានរថយន្តកាមរី​ហើម​ពណ៌​សពាក់ស្លាកលេខ ក្រុងព្រះសីហនុ ស៊េរី៩៥ មួយ​គ្រឿងបើកបរដោយជនជាតិចិនបុករះ និង​ផ្លោង​ធ្លាក់ផ្លូវចម្ងាយ២០ម៉ែត្រក្បែរ​ជ្រោះ ។ ពីចំណុច​​ដែល​កើតហេតុ​នេះ ​នៅចម្ងាយ​ប្រមាណ​ពីកន្លែង​

ការ​ប្រជុំ​​សមា​ជិក​ទូទៅ​​របស់​សភា​​​យុវ​ពាណិជ្ជ​ករអន្ត​រជាតិ​កម្ពុជា​សាខា​​ភ្នំពេញ

Posted: 10 Dec 2011 11:38 PM PST

រាជធានីភ្នំពេញ ៖ ​ការ​ប្រជុំ​​សមាជិក​​ទូទៅ​នេះ គឺជា​ការ​រៀបចំ​កម្មវិធី​ប្រចាំ​ឆ្នាំ​របស់​សភា​យុវ​ពាណិជ្ជ​ករ​អន្តរ​ជាតិ​ ​នៃ​កម្ពុជា​សាខា​ភ្នំពេញ ​សម្រាប់​ឆ្នាំ​​២០១២ ។ កម្មវិធី​នេះ ត្រូវ​បាន​រៀបចំ​ឡើង​ក្នុងគោល​បំណង​​បង្ហាញជា​សាធា​រណៈ​ពី​គម្រោង​អភិ​ វឌ្ឍន៍​​ដែល​រៀបចំ​ដោយ​សភា​យុវ​ពាណិជ្ជ​ករ​អន្តរ​ជាតិ​​នៃ​កម្ពុជា​សាខា​ ភ្នំពេញ​សម្រាប់​ឆ្នាំ​​២០១២ ​ព្រមទាំង​ដើម្បី​ប្រមូល​ផ្តុំ​រាល់​សមាជិក និង​

កិច្ច​ប្រជុំ​ទ្វេភាគី​សហ​ប្រតិបត្តិ​ការ​រវាង​ធនាគារ​ជាតិ​កម្ពុជា​ និង​ធនាគារឡាវ

Posted: 10 Dec 2011 11:37 PM PST

​រាជធានីភ្នំពេញ ៖ ​ព្រឹក​ថ្ងៃទី​១០ ធ្នូ​ ឆ្នាំ​២០១១ នៅ​ធនាគារ​ជាតិ​នៃកម្ពុជា​ មាន​រៀប​ចំ​​កិច្ច​ប្រជុំ​ទ្វេ​ភាគី​រវាង​ធនាគារ​សាធារណរដ្ឋ​ប្រជា​មានិត​ ប្រជាធិបតេយ្យ​ឡាវ និង​ធនាគារ​ជាតិ​នៃ​កម្ពុជា​ក្រោម​អធិបតីភាពលោក​​ជា ចាន់តូ ទេសា​ភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា និង​លោក​Somphao Phaysith ទេសាភិបាល​ធនាគារ​សាធារណរដ្ឋ​ប្រជា​មានិត​ប្រជា​ធិបតេយ្យ​​ឡាវ​ក្នុង​គោល​ បំណង​ពង្រឹង​

បញ្ចប់​គម្រោង​ការ​ងារ​អភិរក្ស​អង្គ​រជំហានទី​3 និង​ការ​បើក​ការដ្ឋាន​ជំហានទី​4

Posted: 10 Dec 2011 11:35 PM PST

​រាជធានីភ្នំពេញ ៖ កម្ម​វិធី​បិទគម្រោង​ជំ​ហានទី​៣​ និង​កម្ម​វិធី​បើកគម្រោង​ជំហានទី៤ នឹង​ធ្វើ​ឡើង​នៅ​​កំឡុង​ពេល​កិច្ច​ប្រជុំ​គណៈ​កម្ម​ការ​សម្រប​សម្រួល​ អន្តរជាតិ​សម្រាប់​ការ​ការពារ​ និង​អភិវឌ្ឍ​តំបន់​អង្គរ ហៅកាត់ថា​(ICC) ។ តាម​ការ​គ្រោង​ទុក​លោកសុខ អាន ឧបនាយករដ្ឋ​មន្ត្រី​​ លោក​ម៉ាសាហ្វូមី គួរ៉ូគី ឯក​អគ​្គ​រាជ​ទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ អ្នក​ស្រីអាណេ ឡីម៉ាយស្ត្រេ ប្រធាន​

រាត្រី​​ចន្ទគ្រាស​​​គួរ​ឱ្យ​​ពេចពិលរមិល​មើល​

Posted: 10 Dec 2011 11:33 PM PST

ទិដ្ឋភាពនៃរាត្រី​​ចន្ទគ្រាស​​​គួរ​ឱ្យ​​ពេចពិលរមិល​មើល​
​រាជធានីភ្នំពេញ​​​​​​ ៖ ​កាលពីរាត្រី​​​ថ្ងៃទី​​​១០ ធ្នូ ​​២០១១ ផែនដី​​បានធ្វើ​ដំណើរគោចរ​​ចូលទៅ​ដល់​ចំណុច​​ប្រសព្វនៃព្រះចន្ទ ​ពោលគឺ​​ផែនដី​បាំង​បាត់​ព្រះចន្ទ ​ឬ​ថា ​​ស្រមោល​​​ផែនដី​​បាំង​ព្រះចន្ទ ​​(ពាក្យ​​​អ្នក​តារា​វិទូ) ប៉ុន្តែ​ប្រជាជន​​កម្ពុជានៅ​តាម​ជនបទ​​ច្រើនហៅ​​ថា រាហូ​ចាប់​ចន្ទ​ ចំណែកអ្នក​ក្រុង​ហៅ​ថា ចន្ទគ្រាស ​​បានចាប់​ផ្តើម​​​បញ្ចេញ​នូវ​អព្ភូត​ហេតុ​គួរ​ឱ្យ​​​​​​​​​ចាប់អារម្មណ៍​ នៅលើផ្ទៃ​​​​មេឃា​​ល្វឹង​

ប្រមុខ​តា​លី​បង់​ប៉ា​គី​ស្ថាន​ម្នាក់​អះ​អាង​ពី​​ការ​ចរចា​សន្តិ​ភាព​

Posted: 10 Dec 2011 11:27 PM PST

រថ​យន្ត​ដឹក​ប្រេង​របស់​អូតង់​ត្រូវ​ពួក​តាលី​បង់​វាយ​ប្រហារ​ឆេះ
មេ​ដឹក​នាំ​តា​លី​បង់​ប៉ា​គី​ស្ថាន​ម្នាក់​អះ​អាង​កាល​ពី​ថ្ងៃ​ទី​១០ ធ្នូ ថា ពួក​តា​លី​បង់​ ប៉ា​គី​ស្ថាន​បាន​ចូល​រួម​ក្នុង​ការ​ចរ​ចា​សន្តិ​ភាព​ជាមួយ​រដ្ឋា​ភិ​បាល​ក្រុង​អ៊ី​ស្លាម៉ា​បាដ។ លោក​ម៉ា​អ៊ុល​វី ហ្វា​គៀរ​ម៉ូ​ហា​ម៉ាដ​ដែល​ចាត់​ទុក​​ថា ជាជន​លេខ​២​របស់​ពួក​តាលី​បង់​ប៉ា​គីស្ថាន​បញ្ជាក់​ថា ការ​ចរចា​មាន​ការ​រីក​ចម្រើន​យ៉ាង​ល្អ​ ហើយ​នា​ពេល​ឆាប់ៗ​អាច​ឈាន​ទៅ​សម្រេច​បាន​កិច្ច​ព្រម​ព្រៀង​ជា​ផ្លូវ​ការមួយ​។ នេះ​ជា​លើក​ទី​មួយ​ដែល​ប្រមុខ​តា​លី​បង់​ម្នាក់​អះ​អាង​ថា ចលនា​របស់ខ្លួន​ធ្វើ​ការ​ចរចា​ជាមួយ​រដ្ឋា​ភិ​បាល​ប៉ា​គី​ស្ថាន​។

លោក​ឧត្តមសេនីយ៍​​​យោធាកម្សត់​ម្នាក់​​​​​​ត្រូវ​ប្រពន្ធ និង​កូន​ចាប់​​បង្ខាំង​ធ្វើទារុណ​កម្ម​​​​ជំរិតទារប្រាក់​

Posted: 10 Dec 2011 11:08 PM PST

បុរសជាយោធារងគ្រោះ
រាជធានីភ្នំពេញ​​​​ ៖ ​មានរឿង​​ចម្លែក​ក្នុង​គ្រួសារ​មួយ​​​​​ដែលប្តី មាន​​​ឋានន្តរស័ក្តិ​​​​ជា​ឧត្តម​សេនីយ៍​​ត្រីយោធាម្នាក់ បានរង​នូវការ​​បង្ខាំង​​​ធ្វើទារុណ​កម្ម​យ៉ាង​សាហាវ​​​ឃោរឃៅ ព្រមទាំង​បង្ខំជំរិត​​​ទារប្រាក់​ដល់ទៅ​​៨ម៉ឺន​​ដុល្លារពីសំណាក់​អ្នក​ស្រី​ ​​ជាភរិយា​​​​ និងកូន​៣នាក់​។ ​ប៉ុន្តែអ្វី​​​​ដែល​រង​​នូវ​ការ​​ធ្វើ​ទារុណ​កម្ម​​​​​លោក​ឧត្តមសេនីយ៍​​​ បាន​សង​ទៅវិញ​​នូវការប្តឹង​​សមត្ថកិច្ច​​​ឱ្យ​ចាប់ខ្លួន​​ប្រពន្ធ និង​កូន៣​នាក់ ​​​

លទ្ធ​ផល​​​បោះឆ្នោត​ជ្រើសរើស​​​សមា​ជិក​ក្រុមប្រឹក្សា​​​ខណ្ឌពោធិ៍សែនជ័យ ​គណបក្ស​ប្រជាជន​​កម្ពុជាទទួលបាន​សំឡេង​គាំទ្រ​​ច្រើន​

Posted: 10 Dec 2011 11:07 PM PST

រាជធានីភ្នំពេញ​​​​ ៖ គណបក្សប្រជាជន​កម្ពុជាទទួលបានសម្លេងគំាទ្រ៦៧លើ ៨៩​សម្លេង នៅក្នុងការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាខណ្ឌពោធិ៍​សែនជ័យ ដែលបានធ្វើឡើង​នៅព្រឹកថ្ងៃទី១១ ធ្នូនេះ ក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន្ត ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌ​ដង្កោ រាជធានីភ្នំពេញ​។

សិស្ស​សាលា​ឧត្តម​វិជ្ជា​​ខេត្តកំពត ​ម្នាក់​បាន​ស្លាប់​ដោយ​សារ​ខ្យល់​គ​រ​នៅពេល​កំពុង​រៀន​​គួរ

Posted: 10 Dec 2011 11:06 PM PST

សពយុវសិស្ស
ខេត្តកំពត ៖ ​សិស្ស​សាលា​ម្នាក់​បាន​ស្លាប់​នៅ​ក្នុង​ថ្នាក់​​រៀន​នៃ​សាលា​ឯក​ជន​មួយ​នៅ​ ក្នុង​ភូមិ​សុវណ្ណ​សាគ សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត ខណៈ​​កំពុង​អង្គុយ​រៀន​ ​កាលពីវេលា​ម៉ោង​១២​និង​៤០​នាទី​ថ្ងៃត្រង់ ថ្ងៃទី​៩ ធ្នូ ២០១១ ។

មេ​បញ្ជា​ការ​រង​​កង​រាជអាវុធ​ហត្ថ​​​ខេត្ត​ស្រវឹង​​ធ្លាក់​ភ្នែក​​បើក​រថយន្ត​​បុក​អ្នក​ជិះ​ម៉ូតូ​​ស្លាប់​ម្នាក់​

Posted: 10 Dec 2011 11:03 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
ខេត្តបាត់ដំបង ៖ ​បុរស​ម្នាក់​បាន​ស្លាប់​ដោយ​ធ្លាក់​ចេញពី​​ម៉ូតូ​​​​ ដោយ​​សារ​លោក​មេ​បញ្ជា​ការ​រង​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​​ម្នាក់​ស្រវឹង​ ធ្លាក់​​ភ្នែក​បើក​​រថយន្ត​បុក​ទាំងកំរោល​ ​កាល​ពី​វេលា​​​ម៉ោង​៣​និង​៣០​នាទី​​រសៀល​ថ្ងៃទី​៩ ធ្នូ ​លើ​កំណាត់​​ផ្លូវជាតិលេខ​៥ ត្រង់​ចំណុច​​ភូមិវាល​ទ្រា ឃុំ​អូរ​តាគី ស្រុកថ្ម​​គោល ។​មន្ត្រីនគរបាល​​ចរាចរ​ខេត្ត​និយាយថា ​លោក​​មន្ត្រី​​កង​រាជអាវុធហត្ថ​​ខេត្ត​ដែល​​បង្ក​គ្រោះថ្នាក់​​នោះ​ឈ្មោះ​ ផុន សារិន ​បើក​បរ​រថយន្ត​​​ម៉ាក CR-V ពណ៌​ទឹក​ប្រាក់ ​ដែលស្ថិត​ក្នុង​ស្ថាន​ភាព​ស្រវឹង​បាន​បើក​​បុក​អ្នក​ជិះ​ម៉ូតូ​ម្នាក់​​ ឈ្មោះ​យឿន ​សុធី ភេទប្រុស អាយុ​​៤២​ឆ្នាំ រស់​នៅ​ភូមិ​គោកក្តុច ឃុំ​

អ្នកភូមិគោះចាន ឆ្នាំង​ក្ឌុងក្ឌាំងស្មានថា មាន​រឿងអ្វីកើតឡើងដល់ទៅសួរប្រាប់​ថា រឿង​រាហូចាប់ច័ន្ទ

Posted: 10 Dec 2011 10:56 PM PST

ប្រជាពលរដ្ឋនាំគ្នាគោះចានឆ្នាំង
ខេត្តប៉ៃលិន ៖ អ្នកភូមិស្ទើរតែទាំង​អស់​បាន​ចេញមកឈរនៅតាមមុខផ្ទះរៀងៗខ្លួន ហើយ​នាំគ្នាយកចាន ឆ្នាំង ប៉ោតមកគោះ​ឮសូរ​លាន់​ឮ​រំពងតគ្នាពីមួយទៅ​មួយ។ ដោយស្មានថា ​មាន​រឿង​អ្វី​កើត​ឡើង​​ក្នុងភូមិ​ដល់ពេលស៊ើបសួរ​ទៅ​អ្នក​ជិត​ខាង​ប្រាប់ថា រាហូចាប់ច័ន្ទ។ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើងកាលពីវេលាម៉ោង៨​និង២៥​នាទី​ ​ថ្ងៃទី១០ ធ្នូ ២០១១ ស្ថិតនៅភូមិប៉ាហ៊ីជើង សង្កាត់​

ក្រុមហ៊ុន​​​ CBL ចែករង្វាន់​​​​ម៉ូតូូ​ Tuk Tuk ចំនួន​​16​គ្រឿង​​​ដល់​អ្នក​​​ចែក​ចាយ​

Posted: 10 Dec 2011 10:55 PM PST

ខេត្តកំពង់ចាម ៖ កាលពីព្រឹកថ្ងៃទី៨ ធ្នូ ២០១១ នៅការិយាល័យតំបន់៥ ស្ថិតនៅ​សង្កាត់​​​វាលវង់ ក្រុងកំពង់ចាម មានប្រារព្ធ​ពិធី​ប្រគល់Gold Crown ម៉ូតូកង់បី(Tuk Tuk) ចំនួន១៦គ្រឿង ដល់អនុចែកចាយស្រាបៀរ​របស់ក្រុមហ៊ុនCBL ដំណាក់កាលទី៣ ចំពោះ​អាជីវករ មកពីតាមបណ្តាខេត្ត-ក្រុងចំនួន៧ ក្នុង​ភាពកក់ក្តៅនិងរាក់ទាក់ ។

ប្រគល់​​​ព្រៃសហគមន៍​​ចំនួន​5កន្លែង​​​ទំហំ​​1.783ហិកតា​​​នៅស្រុក​​​តំបែរ

Posted: 10 Dec 2011 10:54 PM PST

ខេត្តកំពង់ចាម ៖ ពិធីចុះហត្ថលេខាលើ កិច្ចព្រមព្រៀងព្រៃសហគមន៍ចំនួន៥កន្លែងបានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី៨ ធ្នូ ២០១១ ស្ថិតនៅឃុំត្រពាំងព្រីង ឃុំត្រពាំង​ព្រីង ស្រុក​តំបែរ ក្រោមអធិបតីភាព លោកលន់ លឹម​ថៃ អភិបាលរងខេត្ត តំណាងឱ្យលោកហ៊ុន ណេង អភិបាលខេត្ត ​ដោយមាន​ការចូលរួមពីសំណាក់​ប្រជា​ពលរដ្ឋ ​អាជ្ញា​ធរ​មូលដ្ឋានគ្រប់លំដាប់ថ្នាក់

​ព្រឹត្តិ​ការណ៍​ធំ​ជាង​10លើ​ពិភព​លោកក្នុង​ឆ្នាំ​​​​2011 យោង​​​​តាម TIME

Posted: 10 Dec 2011 09:54 PM PST

​មូបារ៉ាក់ ​ដេក​លើ​​គ្រែពេទ្យ​នាំមក​​កាត់ទោស
កាសែត​ថែម (TIME) របស់​អង់​គ្លេស​​​បាន​សម្រាំង​​ព្រឹត្តិការណ៍​​​​ពិភពលោក​ធំជាង​គេ​​ចំនួន​​​​​១០ ក្នុងឆ្នាំ​​២០១១​។​ ព្រឹត្តិការណ៍​​ពិភពលោក​ធំទាំង​​​១០​លើ​ពិភព​លោក​​​ ក្នុង​​​ឆ្នាំ​២០១១ នេះ ៖ ​ទី១-​ភាពចលា​ចល​នៅ​ប្រទេស​​អេហ្ស៊ីប​ដែលឈានទៅដល់​ការផ្តួល​រំលំ​​របប​លោក​​ប្រធានាធិបតី​​​​ហូ​ស្នី ​មូបា​រ៉ាក់ ​ដែលពេលនេះ​ទោះ​មាន​​​ជំងឺ​ដេកពេទ្យ​​ ​ត្រូវ​គេនាំទៅ​កាត់​ទោស​​​ទៀត​ពីបទ​ចោទ​​ប្រកាន់​យ៉ាង​​ធ្ងន់​​ធ្ងរ​ជាច្រើន​។

កីឡាករ​អាហ្សង់​ទីនឌែល​ប៉ូត្រូ​ត្រៀម​ខ្លួនបើក​រដូវកាល​ថ្មីឆ្នាំ​២០១២​ក្នុងព្រឹត្តិ​ការណ៍ Sydney International

Posted: 10 Dec 2011 09:51 PM PST

កីឡាករអាហ្សង់ទីនឌែលប៉ូត្រូ
អតី​តម្ចាស់​ជើង​ឯក​ក្រប​ខណ្ឌធំ​ U.S Open​ចូ​អាន ម៉ា​ទីន​ ឌែល​ប៉ូ​ត្រូ​នឹង​វិល​ត្រឡប់​សា​ជា​ថ្មី​ទៅ​ចូល​រួម​ព្រឹត្តិការ​ណ៍​តឺន្នីស​ Sydney International នៅ​ទី​ក្រុង​ស៊ីដ​នី​ប្រទេស​អូ​ស្ត្រា​លី​ក្នុង​ពេល​ខាង​មុខ​នេះ​។ ការ​ប្រកួត​នោះ​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ចាប់​ផ្តើម​យុទ្ធ​នា​ការ​ប្រ​ចាំ​ឆ្នាំ​២០១២​របស់​កីឡាករ​អា​ហ្សង់​ទីន​រូបនេះ​ ។​ ឌែល​ប៉ូ​ត្រូ​ដែល​ជា​កីឡាករ​លំ​ដាប់​ទី​១១​ពិភពលោក​នឹង​ចូល​រួម​ចាប់​គូ​ប្រកួត​ជា​មួយ​កីឡាករ​ ឡី​តុន ហេវីតនិង​ម៉ា​កូស បា​ដា​ទីស​ជា​ដើម​គឺ​ដូច​ជា​ការចូល​រួម​របស់​គេ​កាល​ពី​ឆ្នាំ​២០១១​ផង​ដែរ ។​

គម្រោង​ទំនប់​វារី​អគ្គ​ិសនី​សា​យ៉ា​បូរីប្រធាន​បទ​ក្តៅ​ និង​ត្រជាក់​

Posted: 10 Dec 2011 07:58 PM PST

ខេត្ត​សៀម​រាប ៖ កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​គណៈ​​កម្ម​​ការទន្លេ​មេគង្គ ដែល​មាន​ការចូលរួម​ដោយ​រដ្ឋ​មន្ត្រី​ធន​ធាន​ទឹក​ និង​បរិស្ថាននៃ​​ប្រទេស​កម្ពុជា​ ឡាវ ថៃ និង​វៀតណាម ​បាន​បញ្ចប់​ហើយ​​កាលពី​ថ្ងៃទី​៩ ធ្នូ ឆ្នាំ​២០១១។ ​តាំង​ពី​មុន​កិច្ច​ប្រជុំ​នេះ​ម៉្លេះ​សហគមន៍​ជាតិ​ អន្តរ​ជាតិ​ ​សង្គមស៊ីវិល​ អ្នក​បរិស្ថាន​រហូត​ដល់​អ្នក​នយោ​បាយ​បាន​​ផ្តោត​អារម្មណ៍​ខ្លាំង​ទៅ​លើ​ប្រ ​ធាន​បទ«សាយ៉ាបូរី»​ដែល​ជា​

នារី​៣​​នាក់​​បង​ប្អូន​បង្កើត​​ត្រូវ​ប្រេង​កាត​​ឆាប​ឆេះ​​រោល​ខ្មៅ​ពេញ​ខ្លួន​

Posted: 10 Dec 2011 07:58 PM PST

នារីរងគ្រោះ
ខេត្តព្រៃវែង ៖ នារី​៣​នាក់​បងប្អូន​បង្កើត​ត្រូវ​ប្រេងកាត​ឆាបឆេះ​រលាក​ពេញ​ខ្លួនប្រាណ ខណៈ​​ពេល​យក​ប្រេងកាត​ទៅ​ចាក់​ចង្កៀង​ហើយ​មិន​ពន្លត់ភ្លើង ទើប​ធ្វើ​ឱ្យ​ឆាបឆេះ​រលាក​ទាំង​៣​នាក់ ដោយ​រលាក​ធ្ងន់​២​នាក់ និង​ស្រាល​ម្នាក់។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលាម៉ោង​​៩​យប់ ថ្ងៃ​ទី​៩ ធ្នូ នៅ​ភូមិ​កំពង់​សាលា ឃុំ​ឈើ​កាច់ ស្រុក​បាភ្នំ ។

ជិះ​ម៉ូតូឌុប​គ្នា​៣​នាក់​ជ្រុះ​​ទូរស័ព្ទ​​ដៃ​បត់​មិន​មើល​ក្រោយ​រថយន្ត​បុក​ពេញ​ទំហឹង​ស្លាប់ទាំង​អស់​

Posted: 10 Dec 2011 07:58 PM PST

សពជនរងគ្រោះ
ខេត្តបន្ទាយមានជ័យ ៖ ឧប្បត្តិហេតុ​គ្រោះ​ថ្នាក់ចរាចរណ៍​មួយបានកើតឡើងគួរឲ្យរន្ធត់ ដោយ​រថយន្តធុនធំ​បើកបុកនិង​កិន​អ្នក​ជិះ​ម៉ូតូ​ចំនួន៣នាក់​ស្លាប់​ រណូករណែលក្នុងថ្លុកឈាម ឯ​រថយន្តបើករត់គេចខ្លួនដោយសុវត្ថិភាព។ ហេតុ​ការណ៍ដ៏គួរឲ្យតក់ស្លុតនេះ បានកើតឡើង​នៅ​វេលាម៉ោង៩និង១០នាទីយប់ថ្ងៃទី៩ ធ្នូ ២០១១ នៅលើផ្លូវជាតិ​លេខ៥ ស្ថិតក្នុងភូមិសាស្រ្ត​ភូមិអូរ​

សមត្ថកិច្ចបង្ក្រាបជនជួញដូរគ្រឿងញៀន​ចាប់​ឃាត់​ខ្លួន​២​នាក់​

Posted: 10 Dec 2011 07:38 PM PST

ជនសង្ស័យទាំង២នាក់
ខេត្តបន្ទាយមានជ័យ ៖ នៅរសៀល​ម៉ោង​១​និង​៣០​នាទី​ច្ងៃ​ទី​១០ ធ្នូ កម្លាំង​សមត្ថកិច្ច​នៃ​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​ សហការ​ជា​មួយ​កម្លាំង​នគរ​បាល​ដឹក​នាំ​ដោយ​លោក​ព្រះ​រាជ​អាជ្ញា​រង​អម​ តុលាការ​ខេត្ត​ បាន​ចុះ​ប្រតិបត្តិ​ការ​បង្ក្រាប​ករណី​ជួញ​ដូ​រ​គ្រឿង​ញៀន​នៅ​ចំ​ណុច​ផ្សារ​ ស្ថិត​ក្នុង​ឃុំ​អូរ​បី​ជាន់ ស្រុក​អូ​ជ្រៅ​ ឃាត់​ខ្លួន​ជន​សង្ស័យ​​ចំនួន​២នាក់​ និង​ដក​វត្ថុ​តាង​គ្រឿង​ញៀន​ជាង​២​ពាន់​គ្រាប់។

​ចិនធ្វើ​​ការ​​ល្បាត​​​រួម​តាម​បណ្តោយ​​ទន្លេ​មេគង្គ​​ជា​មួយ​​បណ្តា​​ប្រទេស​ជិត​ខាង​

Posted: 10 Dec 2011 07:29 PM PST

តំណាង​របស់​ប៉ូលិស​​ចិន ឡាវ ​មីយ៉ាន់​ម៉ា ​និង​ថៃ ​ពេលជួប​ចរចា​គ្នា​
​ប៉ូលិ​ស​ចិន​​បានលើកឡើងកាលពីថ្ងៃទី​​​១០ ធ្នូ ​​ពីការ​ល្បាត​​រួមគ្នា​​ជាមួយ​ប៉ូលិសឡាវ ​មីយ៉ាន់​ម៉ា និង​ថៃ ​ដើម្បីរក្សា​​សន្តិសុខ​​តាមបណ្តោយ​​​ទន្លេ​មេគង្គ ដែលជាផ្លូវ​ដឹក​ជញ្ជូន​សំខាន់​មួយក្នុង​តំបន់។​ ការ​ល្បាត​​​​រួមគ្នានេះ ​កំណត់​​ពីការ​ស្តារឡើង​វិញ​​នៃការ​​​ដឹកជញ្ជូន​​អន្តរជាតិ​តាមទន្លេ​​មេគង្គ ដែលត្រូវផ្អាក​​​​​ចាប់តាំងពី​​ការ​វាយ​​ប្រហារ​បង្ហូរ​ឈាម​​លើ​បណ្តា​នាវា​​កាហ្គោចិន ​​​កាលពីថ្ងៃទី​៥ តុលា​ កន្លង​មក​នេះ​។ អមការពារ​ដោយ​​​បណ្តា​​នាវា​ល្បាត​រួម នាវា​​កាហ្គោ​​១០គ្រឿង​កាលពីព្រឹក​​ថ្ងៃទី​​​១០ ធ្នូ ក្នុង​​​​ពិធី​មួយ​​​​បើក​ការ​​​ល្បាត​រួម​​បាន​ចាក​ចេញ​ពី​កំពង់ផែ GUAN LEI

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!