Koh Santipheap Daily

Koh Santipheap Daily


ហ៊្វុយ​សូ​ធុន​​​ធ្ងន់​បើក​គេ​ច​រទេះ​​គោ​​ជ្រុល​ទៅ​បុក​កាម​រី​ឆ្លាម​​លើ​ផ្លូវ​ជាតិ​លេខ​5

Posted: 14 Dec 2011 11:20 PM PST

រថយន្តបង្កហេតុ
ខេត្ត​កំពង់​ឆ្នាំង ៖​ ​រថយន្ត​ម៉ាក​ហ៊្វុយ​សូ​​ធុន​ធ្ងន់​​មួយ​គ្រឿង ​បានជ្រុល​ទៅ​បុក​រថយន្ត​ម៉ាក​កាមរី​​ឆ្លាម​​ក្នុង​ដំណើរ​​បញ្ច្រាស​ទិស​ គ្នា​ បណ្តាល​ឱ្យ​រថយន្ត​កាម​រី​​ឆ្លាម​ខូច​មួយ​ចំណាត់​មុខ​ទាំង​ស្រុង ​សំណាង​ល្អ​មិន​មាន​នរ​ណា​​ម្នាក់​រង​របួស​ធ្ងន់​​​ ​ក្នុង​ហេតុ​ការ​ណ៍​ ដែល​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​​៧​និង​៣០នាទីព្រឹក​ថ្ងៃ​ទី​១៥ ធ្នូ ​តាម​បណ្តោ​យ​ផ្លូវជាតិ​លេខ​​៥​ចន្លោះ​​​គីឡូ​ម៉ែត្រ​លេខ​៨០​ និង​៨១

ឡង់​គ្រីស្ស័រ​​គេចម៉ូតូ​ទៅ​បុក​ខ្មែរអិស្លាម​​កំពុង​ជិះ​​កង់​ស្លាប់​

Posted: 14 Dec 2011 11:18 PM PST

ខេត្តពោធិ៍សាត់ ៖ ​ស្ត្រី​ខ្មែរអិស្លាម​​ម្នាក់ត្រូវ​រថយន្ត​បុក​របួស​យ៉ាងធ្ងន់​ធ្ងរ​​ ខណៈ​ពេល​កំពុង​ជិះ​​កង់។ គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​​បាន​កើតឡើង​​នៅ​​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ​ត្រង់​​ចំណុច​ខាង​មុខ​​ភោជនីយ​ដ្ឋាន​ឡាំ​ស៊ីវ​អេង ស្ថិត​ក្នុងភូមិ​ពាល​ញែក​១ ​សង្កាត់​ផ្ទះ​ព្រៃ ​​កាលពី​​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​១៣ ធ្នូ ២០១១ ​។

ស្លាប់​29នាក់​ទៀត​នៅ​សីុរី​​លោក​បាន​គី​មូន​ជំរុញ​សហ​គមន៍​អន្តរ​ជាតិ​ឱ្យ​បញ្ចេញប្រតិ​កម្ម​

Posted: 14 Dec 2011 11:16 PM PST

ទិដ្ឋ​ការ​បាតុ​កម្ម​ក្នុង​ឱកាស​បញ្ចុះ​សព​បាតុ​ករ​ម្នាក់​
អគ្គ​លេខា​ធិការ​អ.ស.ប​ លោក​បាន​គី​មូន បាន​ជំរុញ​សហ​គមន៍​អន្តរ​ជាតិ​ឱ្យ​បញ្ចេញ​ប្រតិ​កម្ម​ទាក់​ទិន​ដល់​ស៊ី​រី​ដែល​នៅ​ទី​នោះ​អំពើ​ហិង្សា​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​២៩​នាក់​ទៀត​កាល​ពី​ថ្ងៃ​ទី​១៤ ធ្នូ ដោយ​ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំង​នេះ​មាន​ជន​ស៊ីវិល​២១​នាក់​ ខណៈ​ដែល​ការ​តវ៉ា​ប្រឆាំង​របប​លោក​ប្រធានា​ធិបតី​បាចា​អាល់​អាសាដ​ ឈាន​ចូល​ដល់​ខែ​ទី​១០​ហើយ។

ស្រវឹង​ស្រា​យក​ដប​សូដា​គប់​កញ្ចក់​​ឡាន​អ្នក​ដទៃ​ត្រូវ​ឃាត់​ខ្លួន

Posted: 14 Dec 2011 11:16 PM PST

ខេត្តពោធិ៍សាត់ ៖ ​បុរស​រពិស​ដៃ​​នាំ​ចង្រៃ​​ដល់​ខ្លួន​ត្រូវ​បាន​នគរបាល​ឃាត់​ខ្លួន​បញ្ជូន​​ ទៅតុលា​ការ​​ បន្ទាប់​​ពី​បុរស​រូប​នេះ​ស្រវឹងស្រា​យក​ដប​សូដា​គប់​កញ្ចក់​រថយន្ត​អ្នក​ ដទៃ​​ធ្វើ​ជា​ល្បែង​កម្សាន្ត​អារម្មណ៍ ។ ករណី​នេះ​បាន​កើត​ឡើង​​កាលពី​ថ្ងៃទី​១៣ ធ្នូ ២០១១ វេលា​ម៉ោង​​៨​និង​​៣០​នាទី​យប់​នៅ​ហាង «អូខុង» ស្ថិត​ក្នុង​ភូមិ​ចំការ​ចេក​ខាង​ជើង ​សង្កាត់​ផ្ទះ​ព្រៃ​ ក្រុង​ពោធិ៍​សាត់ ។

ជូន​រង្វាន់​​ឥតគិត​ថ្លៃ​​​​ជាមួយ​កម្មវិធី​ qb’s Up 2 U!

Posted: 14 Dec 2011 11:13 PM PST

បណ្ដាញ​ទូរ​សព្ទ័ qb ធ្វើការ​ណែនាំ​នូវ​កម្មវិធី​ពិសេស​ដ៏​គួរ​ឱ្យ​រំភើបដែល​មានឈ្មោះ​ថា Up 2 U ដែល​ជា​កម្មវិធី​ផ្ដល់​រង្វាន់ជូន​អតិថិជន​របស់​ខ្លួន​ដោយ​ឥត​គិតថ្លៃ​ ។ លោកLuke Wilkie ប្រធាន​ផ្នែក​ទំនាក់ទំនង​ម៉ាក​សញ្ញាqb មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា «​ជាមួយqb យើង​តែង​ខិតខំ​ប្រឹងប្រែង ដើម្បី​ផ្ដល់​ជូន​អតិថិជន​របស់​យើង​នូវ​កម្មវិធី​ថ្មីពោរពេញ​ដោយ​ភាព​រំភើប​ ជា​និច្ច​។ កម្មវិធី Up 2 U

ស្រុក​បាទី​អបអរ​ខួប​អនុស្សាវរី​យ៍​លើក​ទី​33​ថ្ងៃ​បង្កើត​រណសិរ្ស​សាម​គ្គី​សង្គ្រោះជាតិ​កម្ពុជា​

Posted: 14 Dec 2011 11:12 PM PST

ខេត្ត​តា​កែវ ៖ នៅ​ឃុំ​ចំប៉ី ស្រុក​បាទី​ ​នា​ព្រឹក​ថ្ងៃទី​៧ ធ្នូ ​កន្លង​ទៅ​មាន​រៀប​ចំ​ពិធី​អប​អរ​សាទរ​ខួប​អនុស្សា​វ​រីយ៍​លើក​​ទី​​៣៣​​​នៃ ​​ថ្ងៃ​បង្កើត​រណ​សិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​ ដោយ​មាន​ការ​ចូលរួម​ជា​​អធិបតីភាព​ លោក​ឆេង សែ នាយ​រង​​បុគ្គ​លិក​បច្ចេ​កទេស​ក្រសួង​ការ​ពារ​ជាតិ​ លោក​​ឡេង កេង​ អភិបាល​រង​ស្រុក​បាទី​ ព្រម​ទាំង​​សមាជិក​សមាជិកា​ យ៉ាង​ច្រើនកុះករ ។

ជ្រូក​​ចម្លែក​ភ្នែក​​3​មាត់​2 នៅ​ប្រទេស​ចិន​

Posted: 14 Dec 2011 11:11 PM PST

សត្វ​ជ្រូក​​ចម្លែក​
ជ្រូក​​មេ​មួយ​ក្បាល​​នៅ​ក្នុង​​កសិ​ដ្ឋាន​​រប​ស់​លោក​សៀវ ជីន​ធូ ក្នុង​ទី​ក្រុង​ជាំង​តៃ ​តំបន់​​ហ្វូ​ជៀន ភាគ​ខាង​ត្បូង​ប្រទេស​ចិន ​កើត​កូន​ខុស​ប្រក្រតី​គឺមាន​​​ភ្នែក​៣​ មាត់​២ ​ធ្វើ​ឱ្យ​ភ្ញាក់​ផ្អើល​ដល់​អ្នក​ស្រុក​នាំគ្នា​​មក​ចោម​រោម​មើល​​ឥតដាច់។ ​លោក​សៀវជីន​ធូ ​ឱ្យ​ដឹង​ថា កូនជ្រូក​មួយ​ក្បាល​នេះ កើត​ក្នុង​លំដាប់​លេខ​រៀង​ទី​៥ ពី​ចំនួន​សរុប​១២​ក្បាល ​តែមាន​លក្ខណៈ​​ខុស​គេ​ដោយ​មានភ្នែក​​ដល់​ទៅ​៣ គឺភ្នែក​ខាង​ស្តាំ​មាន​លក្ខណៈ​​ប្រក្រតី ប៉ុន្តែ​ម្ខាង​ទៀត​ស្ថិត​នៅ​ចំ​កណ្តាល និង​​ភ្នែក​១​ទៀត​ក៏​បាន​ប្រជ្រៀត​គ្នា​នៅ​ក្បែរ​នោះ​ដែរ។

ស្ត្រីទុរគត​​អង្គុយ​​អាំង​ភ្លើង​​ប្រកាច់​រលាក​ខ្លួន​របួសធ្ងន់

Posted: 14 Dec 2011 11:09 PM PST

ស្រ្តីរងគ្រោះ
ខេត្តកំពង់ឆ្នាំង ៖ ​ស្ត្រីទុរគត​ម្នាក់​បាន​រង​របួស​ដោយ​រលាក​ភ្លើង​ពេញ​ខ្នង​ចង្កេះ​​ និង​កំប៉េះ​​គូទ​ ខណៈ​ដែល​​ស្ត្រី​រូប​នោះ​​​កំពុង​អង្គុយ​​អាំង​ភ្លើង ហើយ​មាន​ជំងឺ​ប្រចាំ​កាយ​រើ​ឡើង​ក៏​​ប្រកាច់​ចូល​ភ្នក់​ភ្លើង​តែ​ម្តង ។ ​​ហេតុ​ការណ៍​​គួរ​អាសូរ​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៧​​ព្រឹក​​​ថ្ងៃទី​១៤ ធ្នូ នៅ​ខ្ទម​ស្ត្រី​រងគ្រោះ​ស្ថិត​ក្នុងភូមិ​អូរ​រំចេក ​ឃុំ​ចក ស្រុក​បរិ​បូណ៌ ។

កុមារ​អង់​គ្លេស​​ហាត់​ច្រៀង​​នៅ​ក្នុង​វិហារ​ «សង់​ប៉ូល»

Posted: 14 Dec 2011 11:08 PM PST

កុមារ​អង់​គ្លេស​​ហាត់​ច្រៀង​​នៅ​ក្នុង​វិហារ​ «សង់​ប៉ូល»
​កុមារ​តូចៗ​​ទាំងនេះ ដែលជា​សមាជិក​របស់​ក្រុម​អ្នក​ចម្រៀង​ចម្រុះ​ប្រចាំ​​ព្រះ​វិហារ «សង់​ប៉ូល» ​ក្នុង​ទី​ក្រុង​ឡុង ប្រទេសអង់គ្លេស បាន​ថត​រូប​រួមគ្នា​ ខណៈ​ពេល​កំពុង​ហាត់​សម​ច្រៀង​​កាលពី​ថ្ងៃទី​១២ ធ្នូ កន្លង​មក ។ ​ទិដ្ឋភាព​​ខាង​លើ​ចាត់​ទុក​ថា ​ជា​ការ​ហាត់​សម​ច្រៀង​រប​ស់​កុមារ​ជន​ជាតិ​អង់​គ្លេស

ស្រវឹងស្រាយកដុំថ្មគប់រថយន្តអ្នកធ្វើដំណើរត្រូវប៉េអឹមក្របួចបានម្នាក់

Posted: 14 Dec 2011 11:07 PM PST

ជនជាប់ចោទ
ខេត្ត​ស្ទឹង​ត្រែង ៖​ ​ក្មេងទំនើង​អគតិ​ម្នាក់​ក្នុង​ចំណោមបក្សពួកពីរនាក់ ​បានត្រូវ​កម្លាំងកង​រាជ​អាវុធហត្ថស្នាក់ការសន្តិសុខ៧២២ ប្រចាំនៅ​ភ្នំក្រហម ចាប់​ឃាត់ខ្លួននិងកសាងសំណុំរឿង​បញ្ជូន​ទៅសាលាដំបូង បន្ទាប់ពីផឹកស្រា​ស្រវឹង​​ក៏​បង្ក​ភាពអសន្តិសុខទៅលើអ្នក​ធ្វើដំណើរ​តាម​ ផ្លូវ​ជាតិបណ្តាលឱ្យរងរបួស ។​ ហេតុការណ៍នេះ​បានកើតឡើងកាលពីវេលា​ម៉ោង​៨និង​៤៥នាទី​យប់

ក្រុម​សង្គម​ងងឹត​​កំពុង​​ព្យាយាមវាយ​ប្រហារ​លើ​វិស័យព័ត៌​មានគេហទំព័រ​កោះ​សន្តិភាព​កំពុង​​​រង​ការ​​វាយប្រហារ

Posted: 14 Dec 2011 11:06 PM PST

រាជធានីភ្នំពេញ ៖ ​ដើម​ខែ​ធ្នូ​​ឆ្នាំ​២០១១ ​ឈាន​មក​ដល់​​​ មហា​ជន​​​បានកត់​សម្គាល់​​ឃើញ​ថា ​«គេហទំព័រ​»​ របស់​​​សារព័ត៌មាន​​ក្នុង​ស្រុក​ទាំង​ឡាយ​​ ដែលកំពុង​ផ្សាយ​ព័ត៌មាន​​ទាន់ហេតុ​ការណ៍ និងពេញ​និយម​ក្នុងព្រះ​រាជាណា​ចក្រ​កម្ពុជា​​​​ កំពុង​​​ទទួល​រង​នូវ​ការ​​​វាយ​ប្រហារ​​​​​ជា​បន្ត​បន្ទាប់យ៉ាង​ធ្ងន់​ធ្ងរ​ ​​ និងគួរ​ឱ្យ​​​​ស្អប់​ខ្ពើម​បំផុត​​​ពី «​ក្រុម​សង្គម​ងងិតលើ​វិស័យ​ព័ត៌មាន» ។

គ្រូ​បង្វឹក​​បាល់​ទាត់​​កំពុងជួប​​បញ្ហា​​ទទួល​ការ​ពិន័យ​ និង​បណ្តេញ​​ចេញ​

Posted: 14 Dec 2011 11:00 PM PST

លោក​​ឌីយេហ្គោ ម៉ា​រ៉ា​ដូណា អតីត​ប្រធាន​ក្រុម​ និង​គ្រូបង្វឹក​​ក្រុម​ជម្រើស​ជាតិ​អាហ្សង់​ទីន
*លោក​ឌី​យេ​ហ្គោ ម៉ា​រ៉ា​ដូណា គ្រូ​បង្វឹក​​ក្លឹប Al Wasl ត្រូវ​ពិ​ន័យ​​ជា​ប្រាក់​ និង​ដាក់​បម្រាម​​៣​ប្រកួត តាម​សារ​ព័ត៌​មាន​បរទេស​​ផ្សាយ​ឱ្យ​ដឹង​ថា លោក​ឌីយេ​ហ្គោ ​ម៉ា​រ៉ា​ដូ​ណា ​គ្រូបង្វឹក​ក្លឹប Al Wasl ​ក្នុង​ក្រប​ខណ្ឌ​​បាល់​ទាត់​​ប្រទេស​អេមី​រ៉ាត ​អារ៉ាប់​រួម ​ទទួល​រង​ការ​ពិន័យ​​ជា​ប្រាក់ និង​ហាម​មិន​ឱ្យ​ដឹក​នាំ​ការ​ប្រកួត​​ចំនួន​៣​លើក ក្រោយ​ពី​ មាន​ការ​ឈ្លោះ​​ទាស់​ទែង​​គ្នាជា​មួយ​គ្រូ​​​បង្វឹក​​ក្លឹប​​ផ្សេង​ ។

ការប្រណាំងម៉ូតូជីភីឆ្នាំ២០១២នឹងចាប់ផ្តើមលឿនជាងឆ្នាំចាស់១សប្តាហ៍

Posted: 14 Dec 2011 10:55 PM PST

ការ​ប្រ​ណាំង​ម៉ូ​តូ​ជី​ភី​កន្លង​មក​
ការ​ប្រ​ណាំង​ម៉ូ​តូ​ជី​ភី​រដូវ​កាល​ថ្មី​ឆ្នាំ​២០១២​នឹង​ចាប់​ផ្តើម​លឿន​ជាង​គម្រោង​ដែល​បាន​គ្រោង​ទុក​ពី​ខាង​ដើម​ដល់​ទៅ​១សប្តាហ៍​បន្ទាប់​ពី​អ្នក​រៀប​ចំ​ការ​ប្រណាំង​បាន​កែ​ប្រែ​ផ្នែក​ខ្លះ​ក្នុង​តារាង​ប្រតិ​ទិន​របស់​ខ្លួន​។ ការ​ប្រណាំង​បើក​រដូវ​កាល​ឆ្នាំ​២០១២​នឹង​ចាប់​ផ្តើម​នៅ​ទី​លាន​វាល​ខ្សាច់​ Losailក្នុង​ប្រទេស​​​កា​តា​នៅ​ថ្ងៃ​ទី​៨​ខែ​មេសា​ ។ ចំណែក​ការ​ប្រណាំង​នៅ​ប្រទេស​អេស្ប៉ាញ​ Spanish Grand Prixត្រូវ​បាន​គេ​អះ​អាង​ថាធ្វើ​នៅ​ចុង​សប្តាហ៍​ថ្ងៃទី​២៩​មេសា​។

ក្រុមអាមៀ ខាន់ប្តឹងឧទ្ធរណ៍ប្រឆាំងលទ្ធផលប្រកួតជាមួយកីឡាករអាមេរិក Peterson

Posted: 14 Dec 2011 10:51 PM PST

កីឡាករ​អាមៀ ខាន់
អាមៀ ខាន់​ជឿ​ថា រូប​គេ​​ពិត​ជា​មាន​ឱកាស​អាច​លុប​ចោល​ការ​បរាជ័យ​​​ក្រោម​កណ្តាប់​ដៃ​កីឡាករ​អាមេរិក Lamont Peterson​បាន​​មិន​ខាន​តាម​រយៈ​ពាក្យ​បណ្តឹង​ឧទ្ធរណ៍​របស់​ខ្លួន​មួយ​។ កីឡាករ​វ័យ​២៥​ឆ្នាំ​របស់​អង់​គ្លេស​រូប​នេះ​បាន​បាត់​បង់​ខ្សែ​ក្រវាត់​ស្ថាប័ន​ WBAនិង IBFរបស់​ខ្លួន​បន្ទាប់​ពី​ចាញ់​ Peterson​ដោយ​ពិន្ទុ​កាល​ពី​រាត្រី​ថ្ងៃ​សៅរ៍​កន្លង​មក​នៅ​សង្វៀន​ក្នុង​ទី​ក្រុង​វ៉ា​ស៊ីន​តោន​ឌី​ស៊ី​សហរដ្ឋ​អាមេរិក ។ អំ​ឡុង​ការ​ប្រកួត​អា​មៀ ខាន់​ត្រូវ​បាន​អាជ្ញា​កណ្តាល​កាត់​អស់​២ពិន្ទុ​ដោយ​សារ​តែ​រុញ​គូ​ប្រកួត​​ក្នុង​ទឹក​ទី​៧​និង​ទី​១២ ។

ប្រធាន​សភា​ឌូម៉ា​រុស្ស៊ី​សុំ​លា​លែង​ចេញ​ពី​តំណែង

Posted: 14 Dec 2011 10:48 PM PST

ប្រធាន​សភា​ឌូ​ម៉ា​រុស្ស៊ី
ប្រធាន​សភាឌូម៉ារុស្ស៊ី​លោក​បូ​រីស ហ្គ្រី​ស្លូវ បាន​សុំ​លា​លែង​ចេញ​ពី​តំណែង​ហើយ​កាល​ពី​ថ្ងៃ​ទី​១៤ ធ្នូ​។ ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​លោក​ហ្គ្រី​ ស្លូវ​ អះ​អាង​ថា ថ្ងៃ​​នេះខ្ញុំ​បាន​សម្រេច​ចិត្ត​ចាក​ចេញ​ពី​តំណែង​របស់​ខ្ញុំ​។ លោក​បន្ត​ថា លោក​បាន​ធ្វើ​ការ​សម្រាប់​សភា​ឌូ​ម៉ា​រយៈ​ពេល​៨​ឆ្នាំ​ជាប់ៗ​គ្នា​ ហើយ​លោក​យល់​ថា បច្ចុប្បន្ន​វា​ពុំ​ត្រូវ​ឡើង​ដែល​នៅ​​បន្ត​កាន់​កាប់​តំណែង​នោះ​ហួស​ពី​២​អាណត្តិ​ជាប់ៗ​គ្នា​។ ខ្ញុំ​នឹង​លែង​ធ្វើ​ការ​សម្រាប់​សភា​ឌូ​ម៉ា​ទៀត​ហើយ​។

សត្វខ្ទីង​មួយ​ក្បាល​​​ដ៏ធំ​ត្រូវ​បាន​គេ​សម្លាប់​

Posted: 14 Dec 2011 10:35 PM PST

សត្វខ្ទីងដែលងាប់
​ខេត្តមណ្ឌលគិរី ៖ ​សត្វ​ខ្ទីង​មួយ​ក្បាល​ដ៏ធំ​ដេក​ដួល​ស្លាប់​ហើម​ស្អុយ ​​ត្រូវ​គេ​ប្រទះឃើញ​ក្នុង​ព្រៃ​តាម​បណ្តោយ​ផ្លូវ​ជាតិ​៧៦A ​មាន​ចម្ងាយ​​ប្រហែល​៤០​ម៉ែត្រ​​ប៉ុណ្ណោះ​ពី​ផ្លូវថ្នល់​ ហើយ​ត្រូវ​អ្នក​ប្រមាញ់​​កាត់​យក​ស្នែង​និង​អារ​យក​សាច់​ចំឡក​អស់​មួយ​ដុំ​ ធំ ។ សាក​សព​សត្វ​ខ្ទីង​មួយ​ក្បាល​នេះ​ត្រូវ​គេ​​ប្រទះ​ឃើញ​នៅ​ថ្ងៃ​ទី​១៤ ធ្នូ ២០១១ ​ត្រង់​ចំណុច​គីឡូ​​ម៉ែត្រ​១៦២​ ជិត​ទីស្នាក់​ការ​រង​គីឡូ​ម៉ែត្រ​​លេខ​

សិក្ខា​​សាលា​ស្តី​ពី បច្ចេក​វិទ្យា​នៃ​ការ​ធ្វើ​ទុយ​ណែល​ និង​សំណង់​ក្រោម​ដី

Posted: 14 Dec 2011 10:27 PM PST

រាជ​ធានី​ភ្នំ​ពេញ ៖ នៅថ្ងៃ​ទី​១៤ ធ្នូ​ ឆ្នាំ​២០១១ ផ្នែក​វិស្វកម្ម​សំណង់​ស៊ី​វិល​នៃ​សាកល​វិទ្យាល័យ​ន័រ​តុន​ បាន​រៀ​ប​ចំ​សិក្ខា​សាលា​មួយ​ដ៏​ធំ​ស្តី​ពី​ «បច្ចេក​វិទ្យា​នៃ​ការ​ធ្វើ​ទុយ​ណែល​ និង​សំ​ណង់​ក្រោម​ដី​»​ នៅ​សណ្ឋាគារ​ហ៊ី​ម៉ា​វ៉ា​រី​ ដោយ​មាន​គណៈ​គ្រប់​គ្រង​ សាស្ត្រាចារ្យ​ មន្ត្រី​ជំ​នាញ​តាម​ក្រ​សួង​ ស្ថា​ប័ន​ដែល​ពាក់​ព័ន្ធ​ និង​វិស្វករនៃ​ក្រុម​ហ៊ុន​សំ​ណង់​ ព្រម​ទាំង​និស្សិត​ផ្នែក​វិស្វកម្ម​​សំ​ណង់​ស៊ី​វិល​ ចូលរួម​ចំនួន​ ១០០នាក់​ ដើម្បី​សិក្សា​ដក​ស្រង់​យក​នូវ​បទ​ពិ​សោធ​ន៍ ក្នុង​វិជ្ជា​ជី​វៈ​ជំ​នាញ​ ពីវា​គ្មិន​ល្បីៗ ដែល​ជា​វិស្វករ​លំ​ដាប់​អន្តរ​ជាតិ​ប្រកប​ដោយ​បទ​ពិសោធន៍​ជា​ច្រើន ។

ក្រោយ​ពី​គ្រោះថា្នក់​ចរាចរណ៍​កើតក្នុង​ខែ​ធ្នូ​ ឆ្នាំ​2011ស្លាប់​រហូត​ដល់104​នាក់ ស្នង​ការ​នគរ​បាល​ខេត្ត​បាន​និមន្ត​ព្រះ​សង្ឃ​9​អង្គ​​​​​​​​​​​​​​​​ប្រោះ​ព្រំតាម​ដង​ផ្លូវ​ជាតិ

Posted: 14 Dec 2011 10:21 PM PST

ស្នង​ការ​នគរ​បាល​ខេត្ត​​និមន្ត​ព្រះ​សង្ឃ​សូត្រធម៌ប្រោះ​ព្រំ​តាម​ដង​ផ្លូវ​ជាតិ​លេខ​៥ និង​លេខ​៦
ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ដោយ​សារ​ការ​កើត​​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​ញឹក​ញាប់​​បាន​កើត​ឡើ​ង​ក្នុង​ឆ្នាំ​២០១១​ និង​មាន​អ្នក​ស្លាប់​រហូត​ដល់​១០៤​នាក់​ ស្នង​ការ​នគរ​បាល​ខេត្ត​បន្ទាយ​មាន​ជ័យ​បាន​និមន្ត​ព្រះ​សង្ឃ​៩​អង្គ​ សូត្រធម៌ប្រោះ​ព្រំ​តាម​ដង​ផ្លូវ​ជាតិ​លេខ​៥ និង​លេខ​៦ ដើម្បី​ជម្រះ​គ្រោះចង្រៃ​និង​ភ័យអន្ត​រាយ​ផ្សេងៗ​ ដែល​មាន​កន្លង​មក​ឱ្យសាប សូន្យ​ដោយ​នាំ​មក​វិញ​នូវ​សុខ​សួ​ស្តី​តាម​ដង​ផ្លូវ ។

ស្រ្តី​ចំណាស់​ម្នាក់​ដើរ​ឆ្លង​ថ្នល់​ត្រូវ​ម៉ូតូ​បុក​ស្លាប់​យ៉ាង​អាណោច​អាធ័ម​

Posted: 14 Dec 2011 09:57 PM PST

​សព​ស្ត្រី​រងគ្រោះ​
ខេត្ត​កែប ៖ ស្រ្តី​ចំណាស់​ម្នាក់ពេល​កំពុង​ដើរ​ឆ្លង​ផ្លូវ​មក​ពី​ទិញ​ចំណី​ត្រូវ​ម៉ូតូ​C១០០​កូរ៉េ១​គ្រឿង​​​បុកប​ណ្តាល​ឱ្យ​រង​របួស​យ៉ាង​ធ្ងន់​ធ្ងរ ហើយ​​ត្រូវ​បាន​​កង​រាជ​អាវុធ​ហត្ថ​ក្រុង​កែប​ ដឹក​តា​ម​រថយន្ត​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្តកំពត ​។ ​ប៉ុន្តែ​ជា​អកុសល​ដោយ​សាររ​របួស​ធ្ងន់​ពេក ​ស្ត្រី​រូប​នោះ​បាន​ដាច់​ខ្យល់​ស្លាប់​បាត់​​ក្រោយ​​ពេល​ដឹក​ដល់​មន្ទីរ​ពេទ្យ​បាន​តែ​បន្តិច​ ។​ហេតុ​ការណ៍​​​នេះ ​បាន​កើ​ត​ឡើង​កាល​ពី​វេ​លា​ម៉ោង​៧​ និង​១៥​នាទី​យប់​ថ្ងៃ​ទី​១៣ ធ្នូ​ លើ​កំ​ណាត់​​ផ្លូវ​លេខ​៣៣ កំពង់​ត្រាច​-កំពត ត្រង់​ចំណុច​មុខ​មណ្ឌ​ល​សុខ​ភាពមួយ​

បើក​​​ការ​ប្រកួត​​​កីឡាបាល់ទាត់​​​មហា​ជន​​​ដណ្តើម​​ពាន​​រង្វាន់​​​7មករា

Posted: 14 Dec 2011 08:21 PM PST

​ការ​ប្រកួត​បាល់ទាត់​
ខេត្ត​បន្ទាយ​មានជ័យ ៖ កាលពី​​ថ្ងៃទី​​១៤ ​ធ្នូ​ នៅ​បរិវេណ​​​​សាកល​វិទ្យាល័យ​​​​មាន​ជ័យ​ ​ស្ថិត​ក្នុង​​​ភូមិ​​​ទឹក​ថ្លា សង្កាត់​​ទឹក​​ថ្លា ក្រុង​​សិរីសោភ័ណ​ ​​មាន​រៀបចំ​​ពិធី​​បើក​​ការ​​ប្រកួត​កីឡា​បាល់​ទាត់​​​មហា​ជន​​ពាន​​រង្វាន់​​​៧​មករា ក្រោម​អធិបតី​​ភាព​​​លោក​អ៊ុង ​អឿន អភិបាល​​​ខេត្ត​​ ព្រមទាំង​មាន​ការ​​ចូលរួម​​​ពី​មន្ត្រី​សហ​ព័ន្ធ​​​កីឡា​​បាល់​ទាត់​​​កម្ពុជា​ និង​​មន្ត្រី​​រាជ​ការ​​ជា​ច្រើន​​រូបទៀត ។

ឡង់​គ្រី​ស្ស័រ​គេច​ម៉ូតូ​ទៅ​បុក​ស្ត្រី​ខ្មែរ​អ៊ិស្លាម​កំពុង​ជិះ​កង់​ស្លាប់​

Posted: 14 Dec 2011 08:17 PM PST

ខេត្ត​ពោធិ៍​សាត់​ ៖ ​ស្ត្រី​ខ្មែរ​អ៊ិស្លាម​ម្នាក់​ត្រូវ​រថ​យន្ត​បុក​របួស​​ធ្ងន់​ ខណៈ​ពេល​កំពុង​ជិះ​កង់​ លុះ​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​រាជ​ធានី​ភ្នំពេញ​ដល់​ត្រឹម​ខេត្ត​កំពង់​ឆ្នាំង​ក៏​ស្លាប់​ទៅ។ គ្រោះ​ថ្នាក់​ចរា​ចរណ៍​នេះ​កើត​ឡើង​លើ​​​ផ្លូវ​ជាតិ​លេខ​៥​ត្រង់​ចំណុច​ខាង​មុខ​ភោជ​នីយ​ដ្ឋាន​ឡាំ​ស៊ីវ​អេង​ស្ថិត​ក្នុង​ភូមិ​ពាល​ញែក​១ សង្កាត់​ផ្ទះ​ព្រៃ​ ក្រុង​ពោធិ៍​សាត់​ កាល​ពី​ថ្ងៃ​ទី​១៣ ធ្នូ ២០១១ វេលា​ម៉ោង​៥​ល្ងាច​។

កីឡាករវាយសីម៉ាឡេស៊ីនិងចិនឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំ២០១១

Posted: 14 Dec 2011 08:13 PM PST

កីឡាករម៉ាឡេស៊ី Lee Chong Wei
កាល​ពី​ថ្ងៃ​ពុធ​សប្តាហ៍​នេះ​ គណៈ​កម្មា​ធិការ​វាយ​សី​ពិ​ភព​លោក​បាន​ចុះ​ឈ្មោះ​​កីឡាករ​ម៉ា​ឡេ​ស៊ី​ Lee Chong Weiនិង​កីឡាការិនី​ចិន​នាង​ Wang Xiaoli និង​នាងYu Yangក្នុង​បញ្ជី​កីឡាករ​ឆ្នើម​ប្រ​ចាំ​ឆ្នាំ​២០១១។ សម្រាប់​កី​ឡាករ​លំ​ដាប់​ទី​១ពិភព​លោក​វ័យ​២៩​ឆ្នាំ Lee Chong Wei នេះ​គឺ​ជា​ឆ្នាំ​ទី​៣​ហើយ​ដែល​រូប​គេ​ទទួល​បាន​ពាន​កិត្តិ​យស​ប្រ​ចាំឆ្នាំ​មួយ​នេះ​។ ក្នុង​រដូវ​កាល​ឆ្នាំ​នេះ គេ​ដណ្តើម​បាន​ពាន​ជើង​ឯក Superseriesចំនួន​៥​។

កាមរី​​ឆ្លាម​​បុក​រ៉ឺម៉ក​​កង់​​បី​​ប៉ើង​ទៅ​ប៉ះ​​រថយន្ត​ស៊ី​លីកា​ចត​ស្ងៀម​​បើក​រត់​ទៅ​បុក​​ម៉ុង​តារ៉ូ​​នៅ​ស្តុប​ទេព​ផន​ ស៊ី​លីកា​ដេញ​​តាម​ទៅ​បុក​ពី​ក្រោយ​ក្រពឹត​រួញ​

Posted: 14 Dec 2011 08:09 PM PST

​ទិដ្ឋភាព​នៅកន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ ​រថយន្ត​​កាមរី​ឆ្លាម​ពណ៌ស មួយ​គ្រឿង​​បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​​បុក​រ៉ឺម៉ក​​កង់​៣ ​ប៉ើ​ង​ទៅ​ប៉ះ​រថយន្ត​ម៉ា​ក​ស៊ី​លីកា ​ដែល​ចតស្ងៀម ហើយ​រថយន្ត​បង្ក​បាន​ព្យា​​យាម​បើក​គេច​ខ្លួន​​ក៏​ទៅ​បុក​រថយន្ត​ម៉ា​ក​មីត​ស៊ុយ​​បីស្សី​ម៉ុង​តា​រ៉ូ ​ដែល​​ឈប់​ស្តុប​​ រួច​រេ​ចង្កូត​ទៅ​បុក​របាំង​ថ្ម​ចែក​​ផ្លូវ ឯ​រថយន្ត​ស៊ី​លីកា​​ដែល​ដេញតាម​ជ្រុល​បុកកាមរី​ឆ្លាម​ពីក្រោយ​​ក្រពឹត​​រួញ ។ ហេតុ​ការណ៍​​គ្រោះ​ថ្នាក់​​បុក​បន្ត​បន្ទាប់​គ្នា​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​​ថ្ងៃទី​១៤ ធ្នូ នៅ​ចំណុច​ស្តុប​ទេព​ផន​​ក្នុង​សង្កាត់​​ទឹកល្អក់​ទី​២ ខណ្ឌ​ទួល​គោក ។ ​

ស​ម្លាប់​អារ.ក​​មន្ត្រី​ប៉េអឹម​​បោះ​ចោល​​លើ​ពំនូក​ខ្សាច់​​ធំ​មួយ​គួរ​ឱ្យ​តក់​ស្លុត​

Posted: 14 Dec 2011 08:03 PM PST

សពជនរងគ្រោះ​
រាជធានីភ្នំពេញ ៖ ​មន្ត្រី​កង​រាជអាវុធ​ហត្ថ​ម្នាក់​ត្រូវ​បាន​គេ​ប្រទះឃើញ​​ដេក​ស្លាប់​​នៅលើ​ពំនូក​​ខ្សាច់​ធំ​មួយ​ដិត​ដាម​ដោយ​ឈាម​ជោក​ខ្លួន ដោយ​សារ​ឃាត​ជន​អារ.ក​ដែល​មើល​ទៅគួរ​ឱ្យ​ញាក់​សាច់​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​កាលពី​វេលា​ម៉ោង​៨​និង​២០​​ព្រឹក​​ ថ្ងៃទី​១៥ ធ្នូ ២០១១ ​ស្ថិត​ក្នុង​ភូមិ​ព្រែក​លៀប សង្កាត់​ព្រែក​លៀប ខណ្ឌ​​ឫស្សីកែវ ។ សព​បុរស​នេះ​ត្រូវ​បាន​គេ​ស្គាល់​​ឈ្មោះថា សេង វ៉ាន់​នីន ​អាយុ​២៨ឆ្នាំ ​ជា​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​បម្រើ​ការ​នៅ​ការិយា​ល័យ​ប្រឆាំ​ង​ភេរវ​កម្ម​នៃ​ទី​បញ្ជា​ការ​កង​រាជអាវុធហត្ថ​​លើ​ផ្ទៃ​ប្រទេស​ និង​មាន​ស្រុក​កំណើត​​នៅ​ខេត្ត​កំពត ។ ​

​អៃ​ចា​កាដាហ្វី ចង់​ឱ្យ​​តុលាការ CPI ​ស៊ើបអង្កេត​លើការ​ស្លាប់​​របស់​​ឪពុកនាង​

Posted: 14 Dec 2011 07:58 PM PST

​នាង​អៃ​ចា​កូនស្រី​លោកកាដាហ្វី​​
​នាង​អៃ​ចា កូនស្រីរបស់​អតីត​​​មេដឹកនាំ​​​លីប៊ី ​លោក​មូអាម៉ា កាដាហ្វី ដែលនាង​​រត់​ភៀសខ្លួន​ទៅ​​កាន់​អាល់​ហ្សេរី ចាប់តាំងពី​​ខែ​សីហា មក​ ចង់​ឱ្យ​តុលាការ​​​​ឧក្រិដ្ឋ​​​​កម្មអន្តរជាតិ CPI ក្រុង​ឡាអេ ធ្វើ​​ការ​ស៊ើប​​​អង្កេត​មួយ​ជុំវិញ​​​​ការ​ស្លាប់របស់​​​ឪពុក ​នាង និង​​​បងប្រុស​នាង​​ លោក​មូតាស៊ីម​។​ លោកនីក ​កាអ៊ូហ្វម៉ាន់ មេធាវី​របស់​នាង​អៃ​ចា​ បញ្ជាក់​កាលពីថ្ងៃទី​​១៤ ធ្នូ ​​ថា បាន​​​សរសេរ​ទៅ​កាន់​​រដ្ឋអាជ្ញា CPI ដើម្បី​​​ស្នើ​ដល់រដ្ឋ​​អាជ្ញា​រូប​នេះ​ថា តើ​ការ​​ស៊ើបអង្កេត​​​មួយ​បែបនោះ​​​​​អាច​​​បើកធ្វើ​​​​បាន​ដែរ ឬ​យ៉ាង​ណា​។​ ​

​ជប៉ុន ​ចិន និងអាមេ​រិក ត្រូវ​ពង្រឹង​​​កិច្ច​សហ​ប្រតិបត្តិ​ការ​

Posted: 14 Dec 2011 07:57 PM PST

រដ្ឋមន្ត្រី​​​ការបរទេស​​ជប៉ុន
​រដ្ឋ​មន្ត្រី​​ការបរទេស​​​ជប៉ុន លោក​កូអ៊ី​ជីរ៉ូ​ហ្សេម​បា ថ្លែង​កាលពីថ្ងៃទី​​​១៤ ធ្នូ ថា ​​វា​សំខាន់​ណាស់​សម្រាប់​ការ​​ចរចា​ត្រីភាគី​ដែល​គួរ​រៀប​ចំធ្វើ​រវាង​​​​ជប៉ុន ​ចិន និងសហរដ្ឋអាមេរិក និង​ថា សន្តិភាព​​ និងភាព​​រុងរឿង​​​នឹងអាចសម្រេច​​​បានប្រសិនបើ​​​​ប្រទេសទាំង​៣ពង្រឹង​​​កិច្ច​សហ​ប្រតិបត្តិការ​។​ នៅ​​​ឯក្លឹប​​​​​សារព័ត៌មាន​ជាតិជប៉ុន លោក​ហ្សេម​បា ថ្លែង​​​ថា ជប៉ុន​​​​​ត្រូវធ្វើ​​​នូវអ្វី​តាម​ដែល​ខ្លួនអាច​ធ្វើទៅបាន ដើម្បី​​ជំរុញ​​ការ​​ចរចា​ត្រី​​ភាគី​រវាង​អ្នក​ការទូត​​ជាន់ខ្ពស់​របស់ប្រទេស​ទាំង​​​៣ និង​​​ថា​ពេល​​វេលា​​​បានម​ក​ដល់​​ហើយ ​ដើម្បី​​ឱ្យ​មានការ​ចរចា​យុទ្ធ​សាស្ត្រ​​ពហុភាគី​ច្រើនថែម​ទៀត។​

លើក​ពេល​ប្រ​កាស​សាល​ក្រម​ទៅ​ថ្ងៃ​ទី​20 ធ្នូ ជន​ត្រូវ​​​ចោទ​ក្នុង​អំពើ​សញ្ចារ​កម្ម​

Posted: 14 Dec 2011 07:45 PM PST

ជន​​ជាប់​​ចោទ
រាជធានីភ្នំពេញ ៖​ ​កាល​​ពី​ថ្ងៃ​ទី​១៤ ធ្នូ សាលា​​ដំ​បូង​​​រាជ​ធានីភ្នំពេញ បាន​បើក​សវ​នា​ការ​លើ​សំណុំ​រឿង​​​​សញ្ចារ​កម្ម​ តែ​សវ​​នា​ការ​​​នោះ​ត្រូវ​លើក​ពេល​ប្រកាស​​សាល​ក្រម​​​ទៅ​ថ្ងៃ​ទី​២០ ធ្នូ ឆ្នាំ​២០១១ ​ខាង​មុខ​ ។ ​មាន​ការ​កត់​សម្គាល់​​ថា ចម្លើយ​​ជន​ត្រូវ​ចោទ​​​បាន​ឆ្លើយ​​ដាក់​សមត្ថ​កិច្ច​ទទួល​សំណូក​ ដែ​ល​មាន​​ភាព​សាំ​ញ៉ាំ​បណ្តាល​ឱ្យ​ផុត​ម៉ោង​សម្រាក​ ។ អង្គ​ស​វ​នាការ​​នេះ មាន​លោក​ឌុច គឹម​សន ប្រធាន​ក្រុម​ប្រឹក្សា​​​ លោក​​តែ​​សំអាង និង​លោក​សេង នាង ចៅ​ក្រម​អម រី​ឯ​តំណាង​អយ្យ​ការ​ គឺ​លោក​​ហោ លី​ណា​ ព្រះ​​រាជ​អាជ្ញា​រង​ ​ចំពោះ​មុខ​ជន​

រថយន្ត​​​យោធា​មួយ​គ្រឿង​​​បើក​​ចាក់​កួក្រឡាប់​​​នៅ​​ផ្លូវ​​​បំបែក​​ភ្លើង​​ស្តុប​​ចំការមន

Posted: 14 Dec 2011 07:39 PM PST

រថយន្ត​​ពណ៌​​ត្រេអ៊ី​ ដឹក​តុ​ កៅអី​​បានក្រឡាប់​​
រាជធានីភ្នំពេញ ៖​ រថយន្ត​​ពណ៌​​ត្រេអ៊ី​មួយ​គ្រឿង​​​ ពាក់​​ស្លាក​លេខខេមរភូមិន្ទ​​ បាន​​​ក្រឡាប់​​​​ខណៈ​បើក​​​ចាក់កួ​នៅ​ចំណុច​​​កែង​មហា​វិថី​ម៉ៅសេទុង​​​​​ និង​មហា​វិថី​ព្រះ​នរោត្តម​​ ស្ថិត​​ក្នុង​​សង្កាត់​​ទន្លេ​​បាសាក់ ខណ្ឌ​ចំការ​មន​​ កាលពី​​វេលា​​​ម៉ោង​​​៤​និង​​៤០​នាទី​​​រសៀល​​​ថ្ងៃទី​​១៤ ធ្នូ ។ ទោះជា​​យ៉ាង​ណា​ ​គ្រោះ​​ថ្នាក់​​​​នេះ​មិន​​បណ្តាល​ឱ្យ​​មាន​មនុស្ស​​​ណា​ម្នាក់​​រងរបួស​​​ធ្ងន់ធ្ងរ​​​​ឡើយ តែសម្ភារ​​​នៅក្នុង​​​រថយន្ត​មាន​​​​តុ កៅអី​​ សម្រាប់​​រៀបចំ​ពិធី​​​​​ត្រូវខូច​ខាត​អស់់​មួយ​ចំនួន​​​ ។

បង្ក្រាប​​ទូក​ដឹក​ឈើ​​ធ្នង់​1,7​ម៉ែត្រគូប

Posted: 14 Dec 2011 07:30 PM PST

​ឈើ​ធ្នង់​​ដែល​​សមត្ថ​កិច្ច​​​​រឹបអូស​បាន​
ខេត្តស្ទឹងត្រែង ៖ ឈើធ្នង់ចំនួន២១ដុំ និង​ទូកចំណុះ១តោនមានម៉ាស៊ីនគោយន្តកម្លាំង១៨ ​សេះ ដែលជាមធ្យោបាយបម្រើបទល្មើស​ ត្រូវ​មន្រ្តី​ខណ្ឌ​រដ្ឋបាលព្រៃឈើស្ទឹងត្រែង សហការ​ជាមួយកងរាជអាវុធហត្ថខេត្ត ចាប់​រឹបអូសនៅ​ចំណុច​មាត់កំពង់ទឹក ក្នុងភូមិបាចុង សង្កាត់​ព្រះបាទ ក្រុងស្ទឹងត្រែង ។ មន្ត្រីខណ្ឌ​រដ្ឋបាលព្រៃឈើខេត្តបាន​ប្រាប់​ឲ្យ​ដឹង​ថា ការចុះបង្រ្កាបនេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​​​រំលង​​អធ្រាត្រ​ថ្ងៃទី១៣ឈានចូលថ្ងៃទី១៤ ធ្នូ។

ខ្សែភាព​យន្ត​រឿង«Flying Swords of Dragon Gate» ត្រូវ​បាន​ដាក់​បញ្ចាំង​

Posted: 14 Dec 2011 07:15 PM PST

លោក Tsui Hark (​ឆ្វេង ខាងមុខ) លោក Jet Li (ស្តាំ ខាងមុខ​)​ព្រមទាំង​តា​រា​ភាព​យន្ត​ល្បី​ៗ​ជា​ច្រើន​ទៀត​ក្នុង​សន្នីសីទ​កាសែត​
យោង​តាម​ប្រភព​ពី​គេហទំព័រស៊ី​ ហួ ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៣ ធ្នូ បាន​ឱ្យ​ដឹង​ថា ខ្សែ​ភាព​យន្ត​រឿង« Flying Swords of Dragon Gate » ដែលនិពន្ធ​ និង​​ដឹក​នាំ​រឿង​ដោយ​លោក​ Tsui Hark ត្រូវ​បាន​ដាក់​បញ្ចាំង​នៅ​រោង​មហោ​ស្រព​ភាព​យន្ត​ទូ​ទាំង​ប្រទេស​ចិន​ នៅ​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ ២០១១​ នេះ​ និង​ដាក់​បញ្ចាំង​លើក​ទី​២​ នៅ​ទី​ក្រុង​ហុង​កុង​ នៅ​ថ្ងៃ​ទី​២២ ខែ​ធ្នូ ខាង​មុខ ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!