VOA News: ព័ត៌មាន |
ព័ត៌មានអន្តរជាតិវីអូអេ ១១ ធ្នូ Posted: 11 Dec 2011 05:26 AM PST រុស្ស៊ី៖ មនុស្សរាប់ម៉ឺននាក់បានដើរធ្វើបាតុកម្មនៅតាមដងផ្លូវក្នុងរដ្ឋធានីមូស្គូ និងទីក្រុងឯទៀតៗនៅទូទាំងប្រទេសរុស្ស៊ីកាលពីថ្ងៃសៅរ៍ដើម្បីតវ៉ាប្រឆាំងនឹងការបន្លំសន្លឹកឆ្នោត នៅក្នុងការបោះឆ្នោតសភាដែលគណបក្សបង្រួបបង្រួមប្រទេសរុស្ស៊ីរបស់លោកនាយករដ្ឋមន្ត្រី វ៉្លាឌីម៊ែរ ភូទីន (Vladimir Putin) បានទទួលជ័យជំនះ។ ន័រវេស៖ ប្រធានាធិបតីលីប៊ី អ៊ីឡែន ជោនសាន់ សីរឡីវ (Ellen Johson Sirleaf) សកម្មជនសន្តិភាពលីប៊ី ឡីម៉ា បូវី (Leymah Gbowee) និងអ្នកស្រី ថាវ៉ាកូល ខាមែន (Tawakkul Karman) នៃប្រទេសយេម៉ែន ដែលបានប្រយុទ្ធប្រឆាំងនឹងអយុត្តិធ៌មការសង្កត់សង្កិននិងអំពើហិង្សាផ្លូវភេទបានទទួលរង្វាន់ណូប៊ែលសន្តិភាពឆ្នាំ២០១១កាលពីថ្ងៃសៅរ៍នៅក្នុងពិធីមួយក្នុងរដ្ឋធានីអូស្លូ។ កុងហ្គោ៖ រដ្ឋាភិបាលកុងហ្គោបានថ្កោលទោសលោក អ៊ីធីនណី ថស៊ីសិខេឌី នៅក្រោយពេលលោកប្រកាសខ្លួនឯងជាប្រធានាធិបតី ដែលប្រឆាំងនឹងលទ្ធផលនៃការបោះឆ្នាតដែលបង្ហាញថា លោក ជូសកាប៊ីឡាជាអ្នកឈ្នះនៅក្នុងការបោះឆ្នោតសប្តាហ៍មុន។ សកម្មភាពរបស់លោក អ៊ីធីនណី ថស៊ីសិខេឌី ត្រូវបានគេចាត់ទុកថាជាទង្វើ ដែលគ្មានការទទួលខុសត្រូវហើយបានរំលោភលើរដ្ឋធម្មនុញ្ញ។ ប៉ាគីស្ថាន៖ មេដឹកនាំតាលីបាន់ប៉ាគីស្ថានជាន់ខ្ពស់ម្នាក់បាននិយាយថាក្រុមជនសកម្មប្រយុទ្ធបានចូលធ្វើកិច្ចចរចាសន្តិភាពជាមួយរដ្ឋាភិបាល។ អាហ្វ្រិកខាងត្បូង៖ គេឃើញមានការធ្វើការហួសម៉ោងកាលពីថ្ងៃសៅរ៍នៅក្នុងសន្និសីទមួយស្តីពីធាតុអាកាសនៅអាហ្វ្រ៊ិកខាងត្បូង ដោយក្រុមប្រតិភូមកពីប្រទេសជិត២០០បានខិតខំព្យាយាមធ្វើឱ្យបានសម្រេចកិច្ចព្រមព្រៀងមួយស្ពីការប្រយុទ្ធប្រឆាំងនឹងធាតុអាកាសសាកលក្តៅជាងមុន គឺធ្វើការពិភាក្សាវាយតម្លៃសម្នើមួយដែលអំពាវនាវឱ្យមានរយៈពេលនៃការប្តេជ្ញាទីពីរទៅលើពិធីសារក្យូតុតាមរយៈ «ផែនទីបង្ហាញផ្លូវ» របស់សហភាពអឺរ៉ុបដែលមានរយៈពេលយ៉ាងតិចណាស់៥ឆ្នាំ ហើយនិងត្រូវតែអនុវត្តមិនឱ្យហូសពីឆ្នាំ២០២០។ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |