Koh Santipheap Daily

Koh Santipheap Daily


ព្រឹត្តិ​ការណ៍​ពិភពលោក​សំ​ខាន់​ៗ​កើត​ឡើង​ក្នុង​ថ្ងៃទី​១៧​​ធ្នូ​

Posted: 16 Dec 2011 04:00 PM PST

កុប្បកម្ម​ក្រុម​អ្នក​តវ៉ា​ប្រ​ឆាំង​នឹង​អង្គការ​ WTOបាន​ផ្ទុះ​ឡើង​នៅ​សង្កាត់​ Wan Chaiក្រុង​ហុង​កុង​កាល​ពី​ឆ្នាំ​២០០៥​
*ឆ្នាំ​១៥៨៦ -ស្តេច​ Go-Yozeiបាន​ក្លាយ​ជា​អធិ​រាជ​របស់​ជប៉ុន ។ *ឆ្នាំ​១៧១៨ -អង់​គ្លេស​ប្រកាស​សង្គ្រាម​ជា​មួយ​អេស្ប៉ាញ។ *ឆ្នាំ​១៧៧៧ -ប្រទេស​បារាំង​ប្រកាស​ផ្លូវ​ការ​ទទួល​ស្គាល់​សហរដ្ឋ​អា​មេរិក​ក្នុង​នាម​ជា​ប្រទេស​មួយ។ *ឆ្នាំ​១៩០៧ -ព្រះ​អង្គ​ម្ចាស់​ Gongsa Ugyen Wangchuck​​​​បាន​ឡើង​គ្រង​រាជ្យ​ក្នុង​នាម​ជា​មហាក្សត្រ​ដំបូង​របស់​ប្រទេស​ប៊ូ​តាន​ ។​

សម្តេចតេជោ​​ប្រកាសលុប​ឡូត៍​នេសាទទៅ​ហើយបែ​រជា​ថៅ​កែ​ឡូត៍​​​ចាប់​មង​ប្រជា​ជន​ហែក​ចោល

Posted: 16 Dec 2011 03:12 AM PST

កន្លែងនេសាទជាលក្ខណៈគ្រួសារ
ខេត្ត​កំពង់​ចាម ៖​ ឡូត៍នេសាទចំនួន ៣ក្នុងនោះមានឡូត៍លេខ០២,០៣និងលេខ​០៩ ​ របស់​ខេត្ត​កំពង់ចាម ត្រូវបានសម្តេចតេជោ​នាយក​រដ្ឋ​មន្រ្តី​នៃព្រះរាជាណាចក្រកម្ពុជា សម្រេច​​លុបចោល​ទៅហើយ​ទុកឱ្យនៅទំនេរ​សម្រា​ប់​ដេញ​ថ្លៃនៅឆ្នាំក្រោយ​​។​​

ក្មេង​ដែល​ឪពុកជក់​បា​រី​​ចំ​ពេលចាប់​កំណើត​ក្នុង​ផ្ទៃ​ម្តាយ​ប្រ​ឈម​​ការ​កើត​ជំ​ងឺ​ឈាម​សស៊ី​ឈា​ម​ក្រហម​១៥​%

Posted: 16 Dec 2011 02:49 AM PST


​ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាននិយាយ​ថា ក្មេង​ដែល​មាន​ឪពុក​ជក់​បា​រី​នៅ​ចំ​ពេលចាប់​កំណើត​ក្នុង​ផ្ទៃ​ម្តាយ​ប្រ​ឈម​នឹង​ការ​កើតជំ​​ងឺ​មហារី​ក​នៅ​វ័យ​កុ​មារ​​ដែលស្ថិត​ក្នុង​ប្រភេទ​ជំ​ងឺ​ឈាម​សស៊ី​ឈាម​ក្រហម​ដល់​ទៅ​១៥​%​។ Acute lymphoblastic leukemia (ALL)​គឺ​ជា​ជំ​ងឺ​មហារីក​វ័យ​កុ​មា​រដ៏​សាមញ្ញ​បំ​ផុត​ហើយ​វាស្ថិត​ក្នុង​ករណី​កម្រ​ដោយ​ក្នុង​ក្មេង​១ម៉ឺននាក់​មាន​តែ​៣​ទៅ​៥​នាក់​ប៉ុណ្ណោះ​ដែល​រង​គ្រោះ​ដោយ​ជំ​ងឺ​នេះ​។ ​សាស្ត្រា​ចារ្យ​ Elizabeth Milneរបស់​វិទ្យា​ស្ថាន ​Telethon Instituteទទួល​បន្ទុក​ស្រាវ​ជ្រាវ​សុខ​ភាព​កុ​មារ​នៅ​ប្រ​ទេស​អូ​ស្ត្រា​លី​បាន​និយាយ​ថា​៖«លទ្ធផល​នៃ​ការ​សិក្សា​នេះ​បង្ហាញ​ថា ឪពុក​ជា​អ្នក​ជក់​បា​រី​បន្ត​កន្ទុយ​អំ​ឡុង​ពេល​ការ​ចាប់​​កំណើត

លួចម៉ូតូ​​ពីក្រុង​ព្រះ​សីហនុ​ទៅ​​លាក់​ខ្លួន​នៅ​ស្រុក​ព្រៃ​នប់​ អស់​លក្ខណ៍

Posted: 16 Dec 2011 02:45 AM PST

ជនសង្ស័យទាំង៣នាក់
ខេត្តព្រះសីហនុ ៖ ជនសង្ស័យចំនួន៣​នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថសហការ​ជាមួយ​ កម្លាំងនគរបាលស្រុកព្រៃនប់ធ្វើការឃាត់ខ្លួន។ បន្ទាប់​ពីជនសង្ស័យទាំងបីនាក់នេះបានធ្វើ​សកម្ម​ ភាពលួចកាច់កម៉ូតូពីខេត្តព្រះសីហនុ ​ហើយ​រត់​គេច​ខ្លួនបាត់​មួយ​រយៈ។ ​ការ​ចាប់​ខ្លួន​​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលាម៉ោង១និង២០នាទីរសៀល ថ្ងៃទី១៦ ធ្នូ ២០១១ នៅតាមផ្លូវលំមួយកន្លែង​

Lee Da hae ទទួល​ពាន​រង្វាន់​តួ​សម្តែងឆ្នើម​​ប្រចាំ​ឆ្នាំ​2011

Posted: 16 Dec 2011 02:45 AM PST

តារា​សម្តែង​កូរ៉េ​ នាង Lee Da hae
​យោង​ទៅ​តាម​ប្រភពព័ត៌​មាន​​ពី​តារា​កូរ៉េ​ចេញ​ផ្សាយ​​កាលពីថ្ងៃ​សុក្រ ទី​១៦ ធ្នូ ឆ្នាំ​២០១១ បាន​ឱ្យ​ដឹងថា ៖ នាង Lee Da hae ត្រូវបាន​ជ្រើស​រើស​​ជាប់​​ជាតារា​​​សម្តែង​​ឆ្នើម​​ប្រចាំ​ឆ្នាំ​២០១១ ដែល​បាន​ប្រារព្ធ​​ធ្វើឡើង​​ក្នុង​ទី​ក្រុង​សេអ៊ូល ​កាលពីថ្ងៃ​​ព្រហស្បតិ៍ ​ទី​១៥ ធ្នូ កន្លង​ទៅ​នេះ ។ ​នៅ​​ក្នុងពិធី​ប្រគល់​ពាន​រង្វាន់​លើកទី១៩ នេះ គេ​បាន​ផ្តល់​ពាន​រង្វាន់​​​កិត្តិ​យស​ទៅ​ឱ្យ​សិល្ប​ករ សិល្ប​ការិនី​​ ផ្នែក​តន្ត្រី​​-ចម្រៀង ខ្សែភាពយន្ត និង​ល្ខោន​ភាគ​។ ផ្នែក​ចម្រៀង​បាន​ទៅលើ​អ្នក​ចម្រៀង​ជើង​ចាស់ Song Dae Kwan និង​លោក Park Sang Chul ។ ផ្នែក​​ខ្សែ​ភាព​យន្ត​​បាន​ទៅលើ​តារា​​សម្តែង​​ So Ji Sub ​និង​នាង​ Lee Da hae ។

ឪ​ពុក​ម្តាយ​ទៅ​ច្រូត​ស្រូវ​កូន​ប្រុស​អាយុ​៦ឆ្នាំ​នៅ​ចាំ​ផ្ទះ​លង់​ទឹក​ស្លាប់

Posted: 16 Dec 2011 02:43 AM PST

រៀបចំធ្វើបុណ្យសពក្មេងប្រុស
ខេត្ត​ពោធិ៍សាត់ ៖ ក្មេង​ប្រុស​អា​យុ​៦​ឆ្នាំ​ ម្នាក់​ក្នុង​ចំ​ណោម​២នាក់​ ពូ​ហើយ​និង​ក្មួយ​បាន​លង់​ទឹក​ស្លាប់​ ខណៈ​ពេល​លេង​បង់​សំ​ណាញ់​លើ​ទ្វា​រ​ទឹក​ ហើយ​រអិល​ជើង​ធ្លាក់​ចូល​ក្នុង​ទឹក​ ។ ហេតុ​ការណ៍​នេះបាន​កើត​ឡើង​នៅ​ភូមិ​អូរ​រការ សង្កាត់​ចំរើន​ផល​ ក្រុង​ពោធិ៍​សាត់​ កាល​ពី​ថ្ងៃ​ទី​១៤ ធ្នូ វេលា​ម៉ោ​ង​២​និង​៣០​នាទី​រសៀល​ ។ លោក​អនុសេ​នីយ៍​ទោ​ នៅ​ ហៀម​ នាយក​ប៉ុស្តិ៍​ចំ​ន​រើន​ផល​ឱ្យដឹង​ថា

ជុំ​វិញ​ការ​បាញ់​ឧទ្ធ​ម្ភាគចក្រ​ ចំណុច​អូរ​ត្រាវ​ដែល​ឧទ្ធ​ម្ភាគចក្រ​ថៃ​ប៉ុន​ប៉ង​ចុះ​ចត តែ​កង​ទ័ព​កម្ពុជា​បាន​ហាមឃាត់

Posted: 16 Dec 2011 02:42 AM PST

ខេត្ត​កោះ​កុង ៖​ ការ​បាញ់​​​​​អស់​ជាច្រើន​គ្រាប់​​​ដោយ​​​​កង​ទ័ព​​​កម្ពុជា​ដែល​​ឈរ​ជើង​​​ ​ការពារ​​​ខ្សែ​​បន្ទាត់​​​ព្រំដែន​​ខេត្ត​កោះ​កុង​ ​ជា​ការ​​​រារាំង​​ឧទ្ធម្ភាគ​​ចក្រ​​​​ទាហាន​​​ឈុត​​ខ្មៅ​ថៃ​ដែល​​​​​​ហោះ​​ ​​ហើរ​​​រំលោភ​​​មក​លើ​​បូរណភាពទឹកដី​​កម្ពុជា​​ កាលពី​​រសៀល​ថ្ងៃទី​​​​​១៥ ធ្នូ ​​។ មន្ត្រី​​យោធា​​​ជាន់​ខ្ពស់​​​ ប្រចាំ​​​​​ទិស​​យោធភូមិភាគ​៣ ​បញ្ជាក់​ថា កងទ័ព​​កម្ពុជា​​​​​បាន​ប្រកាន់​​​​​ជំហរ​ថា ការ​បាញ់​​​​ទៅ​លើ​​ឧទ្ធម្ភាគចក្រ​​​​​ទាហាន​ឈុត

លោកសុខ សម្បត្តិ សំណេះសំណាលជា​មួយ​​សមា​ជិកបក្សសង្កាត់ចតុមុខ

Posted: 16 Dec 2011 02:38 AM PST

ទិដ្ឋភាពក្នុងកិច្ចប្រជុំ
រាជធានីភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី១៦ ធ្នូ ២០១១ លោកសុខ សម្បត្តិ ជំនួយការ​សម្តេច​អគ្គមហាសេនាបតីតេជោហ៊ុន សែន និងជា​ប្រធាន​គណបក្សខណ្ឌដូនពេញ ជាអភិបាល​ខណ្ឌ​ ព្រមទាំងក្រុមការងារចុះជួយ​សង្កាត់ចតុមុខបាន​ធ្វើការសំណេះសំណាលជា​ មួយសមាជិកបក្ស​ភូមិចំនួន៨ភូមិក្នុងសង្កាត់ចតុមុខ។

ខេត្តបន្ទាយមានជ័យនៅតាមដងផ្លូវជាតិ​លេខ៥មានភូមិក្រឡានឆ្ងាញ់

Posted: 16 Dec 2011 02:37 AM PST

ខេត្តបន្ទាយមានជ័យ ៖ នៅតាមដងផ្លូវ​ជាតិ​លេខ៥ មានភូមិលក់ក្រឡានដ៏ឈ្ងុយឆ្ងាញ់​ដែល​អ្នក​ដំណើរដែល​ឆ្លងកាត់​តែងតែ​នាំគ្នា​ ឈប់​មិន​អាច​ខានបាន គឺ​ស្ថិតក្នុងភូមិគោក​ទំលាប់ ឃុំ​បន្ទាយ​នាង ស្រុកមង្គលបូរី ។

គ្រោះអគ្គិភ័យ3បានកើតឡើងនៅរាជធានី2កន្លែង​ ក្រុងតាខ្មៅ1កន្លែង

Posted: 16 Dec 2011 02:33 AM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ​លំនៅ​ឋាន​ប្រជាពល​រដ្ឋ​​​​៤ខ្នង​​​ដែលធ្វើអំពី​​ឈើប្រក់​​ក្បឿង​​​​​​ថ្ម​​ ​ពី​ក្រោម​ និង​ឃ្លាំង​​​ស្តុក​​​​ខោអាវ​​​ជជុះ​មួយ​កន្លែង​​​បាន​ក្លាយ​ជា​ចំណី​​ ព្រះអគ្គី​​ឆាប​ឆេះ​​​ស្ទើរអស់ទាំងស្រុង​​​ ។ ចំណែក​​​ផ្ទះធ្វើពី​​បេតុង៣កន្លែង​​ផ្សេង​ទៀត​ដែល​​នៅ​ជាប់​គ្នា ក៏​ត្រូវ​អណ្តាតភ្លើង​​ឆេះរោល​​​​ខ្មៅ​​អស់​​​ដែរ ។

ការទស្សន៍​ទាយ​បាល់​ទាត់​ក្រប​ខណ្ឌ​អ៊ី​តា​លី​ស៊េរី​Aជុំ​ទី15 ក្រុម Juventus, Milan, Inter នឹងឈ្នះ​គូប្រកួត​របស់​ខ្លួន

Posted: 16 Dec 2011 02:13 AM PST

កីឡា​ករ​ក្រុម Interថត​រូបជា​អនុស្សា​វរីយ៍​មុន​ពេល​ប្រកួត
ការប្រកួត​បាល់ទាត់​អ៊ី​តាលី​ស៊េរី A ជុំទី 15 សម្រាប់ចុង​សបា្តហ៍នេះមាន 10 ប្រកួត ។ ក្រុម​ម្ចាស់​ផ្ទះ​ Juventus, Milan និងភ្ញៀវ​ Inter មាន​សង្ឃឹម​ឈ្នះគូ​ប្រកួត ។ ថ្ងៃសៅរ៍ Chievo (15) V Cagliari (9) Chievo 7 ប្រកួត​ក្នុងផ្ទះ​ គឺ 3-3-1 ​ស៊ុត​បាល់​បាន​ 6 គ្រាប់ និងរបូតវិញ​ 4 គ្រាប់ ។ 3 ប្រកួត​​​ចុង​​ក្រោយ​គឺ​លេង​​ចាញ់ Milan 4-0 ក្រៅផ្ទះ ​ស្មើ Atalanta 0-0 ក្នុងផ្ទះ ​​បន្ទាប់មក​លេង​ចាញ់ Udinese 2-1 ក្រៅផ្ទះ​។Cagliari 7 ប្រកួតក្រៅផ្ទះ គឺ 3-1-3 ស៊ុត​បាល់បាន 9 គ្រាប់ និងរបូតវិញ​8 គ្រាប់ ។

ព្យា​ករណ៍​បាល់​ទាត់​អាល្លឺ​ម៉ង់​ប៊ុន​ដេ​ស្លី​ហ្គា​ជុំ​ទី17 Leverkusen, Dortmund, Gladbach ជា​ក្រុម​ល្អ

Posted: 16 Dec 2011 02:08 AM PST

ការ​ប្រកួត​រវាង​កីឡា​ករ​ក្រុម Genk​និង​កីឡា​ករ​ក្រុម Leverkusen
​ការប្រកួត​​បាល់ទាត់អាល្លឺម៉ង់​ប៊ុន​ដេស្លី​ហ្គា​​សម្រាប់​​ចុង​សបា្តហ៍​នេះ មាន 8 ប្រកួត​។ ក្រុម Dortmund, Leverkusen និង​ Gladbach ជា​​​ក្រុមជម្រើស​ល្អ​។ ​ថ្ងៃសៅរ៍ Leverkusen (6) V Nurnberg (16) Leverkusen 7ប្រកួត​​ក្នុងផ្ទះ ​គឺ 3-2-2 ​​ស៊ុត​បាល់បាន 9 គ្រាប់ និងរបូតវិញ 8 គ្រាប់ ។ 3 ប្រកួត​​ចុង​ក្រោយ​ គឺ​លេង​ឈ្នះ​ Hoffenheim 2-0 ក្នុងផ្ទះ ស្មើ Genk 1-1 និង​​ស្មើ Hannover 0-0 ក្រៅផ្ទះ ។ Nurnberg 8 ប្រកួត​​​ក្រៅផ្ទះ​​គឺ 2-0-6 ​​ស៊ុត​បាល់​បាន 4 គ្រាប់ និងរបូតវិញ​16 គ្រាប់ ។

Fulham,Chelsea,Man Utd ប៉ះ​គូប្រកួត​ខ្សោយ ឯកាំ​ភ្លើង​ធំ Arsenal​ អាច​ប្រឈម​មុខ​ជា​មួយ Man City

Posted: 16 Dec 2011 02:03 AM PST

កីឡាករ​ក្រុម Chelseaសប្បាយ​រីក​រាយ​ពេល​ប្រកួត​ឈ្នះ​កន្លង​មក
​ការប្រកួត​​បាល់​ទាត់​​​អង់គ្លេស​ប្រឺមីញេលីក​​ជុំ​ទី 16 ​នៅចុង​សបា្តហ៍នេះមាន 10 ប្រកួត ។ ក្រុម Arsenal ​អាច​ប្រឈមមុខ​​​ជាមួយ​នឹង​ម្ចាស់​ផ្ទះ​ Man City ខណៈ​ពេល​ដែល​ Tottenham, Chelsea, Man Utd, និង Fulham មាន​ប្រៀប​​​​​ជា​ង​គូប្រកួត ។ ថ្ងៃសៅរ៍ Wigan (18) V Chelsea (3) Wigan 7 ប្រកួត​​ក្នុងផ្ទះ​គឺ 1-2-4 ​​ស៊ុត​បាល់​បាន 8 គ្រាប់ និងរបូតវិញ 15 គ្រាប់ ។

Real M នឹង​ឈ្នះ Sevilla ​ដើម្បី​កាន់​តំណែង​លេខ 1 ឯ Atletico,Valencia សង្ឃឹម​រកបាន​3ពិន្ទុ​ថ្ងៃនេះ

Posted: 16 Dec 2011 01:58 AM PST

ការ​ប្រកួត​​បាល់​ទាត់​​អេស្ប៉ា​ញ​​ព្រីមេរ៉ា​លី​​ហ្គា សម្រាប់​ចុង​សប្តាហ៍​​នេះ​មាន​9ប្រកួត ។ ក្រុម Real M ត្រូវការ​ឈ្នះ​​ Sevilla ដើម្បី​ឡើង​​មក​កាន់​កាប់​តំណែង​លេខ​1​ក្នុង​តារាង ។ ចំណែក​​ឯ Atletico និង Valencia សង្ឃឹម​​រក​​បាន​3ពិន្ទុ។ ថ្ងៃសៅរ៍ Mallorca (11) V Getafe (13) Mallorca 8 ប្រកួត​ក្នុង​​ផ្ទះ គឺ 3-3-2 ​ស៊ុត​បាល់​​បាន​ 8គ្រាប់​ និង​របូត​វិញ​ 7គ្រាប់។

​អ្នកកាសែត​​ម្នាក់ត្រូវ​បាញ់​​សម្លាប់​​នៅរុស្ស៊ី​

Posted: 16 Dec 2011 01:50 AM PST

​លោក​ខាដជីមូរ៉ាដ ​​​កាម៉ា​ឡូវ ដែល​​ល្បី​​ដោយសារ​​​សេរីភាព​​​ខាង​ការ​និយាយ​បាន​ត្រូវ​​​ជន​មិនស្គាល់​​មុខ​បាញ់​សម្លាប់​​​ កាលពី​​យប់ថ្ងៃទី​​​​១៥ មក​​​១៦ ធ្នូ ​​នៅដា​ហ្គេស្ថាន ​ជា​សាធារណ​រដ្ឋ​​​​មាន​អស្ថេរ​ភាព​​​មួយនៅ​​តំបន់​​កូកាស់​​​រុស្ស៊ី​។​ អ្នកកាសែត​​​​រូបនេះ​​​ដែលមានឈ្មោះ​ល្បី​ល្បាញ​​​​នៅ​​ដាហ្គេ​ស្ថាន​​​ ជាស្ថាប​និក​​នៃ​កាសែត​​ដាហ្គេ​ស្ថាន ​TCHERNONOVIK និងជា​​អគ្គ​នាយក​​នៃ​ក្រុមហ៊ុន​បោះពុម្ព​​​​ផ្សាយ SVOBODA SLOVA (សេរីភាព​នៃការ​​និយាយ​ស្តី) ​

ជិះម៉ូតូធ្លាក់ពីលើស្ពានឈើសន្លប់បាត់​ស្មារតី និងរយះកំភួនដៃខាងឆ្វេង

Posted: 16 Dec 2011 01:47 AM PST

ជនរងគ្រោះ
ខេត្តប៉ៃលិន ៖ បុរសម្នាក់​​បាន​រង​របួស​​ ខណៈ​ដែល​ជិះម៉ូតូធ្លាក់ពីលើ​ស្ពានឈើមួយកន្លែង បណ្តាល​ឲ្យសន្លប់ និងរយះ​កំភួនដៃ​ខាង​ឆ្វេង​ដេរ​អស់ជាច្រើនថ្នេរ។ ហេតុការណ៍នេះ​បាន​កើត​ឡើង​កាលពីវេលាម៉ោង១២និង៣០នាទី​​​យប់​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃទី១៥ ធ្នូ ២០១១ ។

​តារា​បង្ហាញ​ម៉ូដ Nathalia គ្រង​មកុដ​​ប្រតិ​ទិន្ន​ Kingfisher ឆ្នាំ2012

Posted: 16 Dec 2011 01:44 AM PST

តារា​បង្ហាញ​ម៉ូដ​​កូន​កាត់​ឥណ្ឌា-ប្រេស៊ី​ល ​នាង​ Nathalia Pinheiro
​យោង​តាម​ប្រភពព័ត៌​មាន​ពី​គេហ​ទំព័រ​​បូលី​វូដ ចេញផ្សាយ​កាលពីថ្ងៃ​សុក្រ ទី​១៦ ធ្នូ ឆ្នាំ​២០១១ ​បាន​ឱ្យ​ដឹងថា ៖ តារា​បង្ហាញ​ម៉ូដ​​កូន​កាត់​ឥណ្ឌា ប្រេស៊ី​ល Nathalia Pinheiro ​បាន​គ្រង​មកុដ​​ប្រតិ​ទិន្ន​ Kingfisher Calendar Girl ឆ្នាំ​២០១២ ។ ​តារា​ម៉ូដែល​​រាង​សិច​ស៊ី​វ័យ​២១​ឆ្នាំ បាន​យក​ឈ្នះ​​លើ​តារា​ម៉ូដែល​១៥​រូប​ផ្សេង​ទៀតដែល​​បាន​ចូល​រួម​ប្រឡង​ ។​ បន្ទាប់​ពី​​​ទទួល​បាន​ជ័យ​ជម្នះ​​ Nathalia បាន​​និយាយថា ៖ ខ្ញុំ​​​មាន​ការ​​រំភើប​ចិត្ត​​ខ្លាំង​ណាស់​​នៅពេល​ដែល​គណៈ​មេ​ប្រយោគ​​​ប្រកាស​លទ្ធ​ផល​​ជ័យ​លាភី​ ។

កម្ម​ករ​រោង​ចក្រ​​កាត់​ដេរ​​ហុង​វ៉ាជាង​៥​រយ​នាក់​ធ្វើ​កូដ​កម្ម​តវ៉ា​សុំ​លក្ខ​ខណ្ឌ​​ការ​ងារ​១៥​ចំណុច​

Posted: 16 Dec 2011 01:44 AM PST

ការធ្វើបាតុកម្ម
រាជធានីភ្នំពេញ ៖ ​កម្មករ កម្មការិនី​​រោងចក្រកាត់​ដេរ​​​​​​យីហោ​​ហុងវ៉ា ​​​ជាង​​​​៥០០​នាក់​ ក្នុង​ចំណោម​កម្មករសរុប​​​​​៣.២០០​នាក់ ​​បានប្រមូលផ្តុំ​​គ្នាធ្វើ​កូដ​កម្ម​តវ៉ា​​​​ប្រឆាំងនឹង​​​​ថៅកែ​​​ របស់ខ្លួន​ដើម្បី​​​ទាមទារ​​​សុំ​​ឱ្យ​ដោះ​​ស្រាយ​នូវ​​លក្ខ​ខណ្ឌការងារ​​​​ ចំនួន​​១៥​ចំណុច ​ដែល​ការតវ៉ា​នេះ​មានរយៈ​ពេល​​​៣ថ្ងៃ​មក​​ហើយ ដោយ​​ពួក​គេ​ប្រមូល​ផ្តុំគ្នា​​​​នៅក្នុង​បរិវេណ​​​រោង​ចក្រ​​មិន​​ចេញ​ក្រៅ ​​​នោះទេ ​​ប៉ុន្តែ​ដោយ​​សារ​​​​តែ​

ដំណាំ​​ម្រេច​​មាន​អាយុ​កាល​វែង​ដល់​ទៅជាង​ម្ភៃ​ឆ្នាំ

Posted: 16 Dec 2011 01:43 AM PST

ចំការម្រេច

បើកការដ្ឋាន​​​​ស្ថាបនា​​ផ្លូវ​​​​ចាក់បេតុង​​3ខ្សែ​​និង​​កៅស៊ូ​​ DBSTមួយខ្សែ​នៅព្រំប្រទល់ខណ្ឌ​សែនសុខ-ដង្កោ

Posted: 16 Dec 2011 01:41 AM PST

ទិដ្ឋភាពក្នុងពិធីបើកការដ្ឋាន
​រាជធានីភ្នំពេញ ៖​ ព្រឹក​ថ្ងៃទី​​​១៦ ធ្នូ ២០១១​ សាលា​រាជធានីភ្នំពេញ​​​​​បាន​ប្រារព្ធ​ពិធី​​បើក​​​ការដ្ឋាន​​ស្ថាបនា​ផ្លូវ ​​ចំនួន​​៤​ខ្សែ​​​ ក្នុង​នោះ​​មាន​ផ្លូវ​​​​ចាក់​បេតុង​៣ខ្សែ​​និងស្រោច​​កៅស៊ូ​​​ប្រភេទ​​ DBST មួយ​ខ្សែ​​​ ស្ថិត​នៅ​ព្រំប្រទល់​​​​​រវាង​ខណ្ឌ​ដង្កោ​ និង​ខណ្ឌ​​សែន​សុខ ។ ពិធី​នេះ​​ធ្វើ​ឡើង ក្រោម​​អធិបតីភាព​លោក​កែប ជុតិមា ​អភិបាល​​រាជ​ធានី​ភ្នំពេញ​​ ដោយ​មាន​ការ​​ចូលរួម​ពី​​មន្ត្រី​​​​រាជការ​​​ក្រោម​ឱវាទ​​​​សាលា​

អាមេរិក​និង​អង់​គ្លេសក្នុង​ចំ​ណោម​ប្រ​ទេស​៥​ ​រួម​ដៃ​គ្នា​ប្រ​ឆាំង​​ការ​ប្រើ​សារ​ធាតុ​ហាម​​ឃាត់​ក្នុង​វិ​ស័យ​កីឡា​

Posted: 16 Dec 2011 01:41 AM PST

សហ​រដ្ឋ​អា​មេរិក​និង​ប្រទេស​៤​ផ្សេង​ទៀត​បាន​រួម​ដៃ​គ្នា​ដើម្បី​កែលំ​អ​ធ្វើ​ឱ្យ​ល្អ​ប្រ​សើ​រឡើង​​ស្តង់​ដា​តេស្តិ៍រក​សារ​ធាតុ​ញៀន​ជុំ​វិញ​ពិ​ភព​លោក។ ​វិទ្យា​ស្ថាន​នៃ​អង្គការ​ប្រ​យុទ្ធ​ប្រ​ឆាំង​នឹង​ការ​ប្រើ​ប្រាស់​សារ​ធាតុ​ញៀន​ជាតិ​បាន​​បង្កើត​ឡើង​ដោយ​សហ​រដ្ឋ​អាមេរិក អូ​ស្ត្រា​លី អង់​គ្លេស កា​ណា​ដា ​និងន័រ​វេស​ ។​ កាល​ពី​ខែ​កន្លង​ទៅ​មាន​ប្រទេស​ចំនួន​២៤​បាន​ទៅ​ជួប​ប្រជុំ​គ្នា​ជា​លើក​ដំបូង​ និង​ជ្រើ​សរើស​ប្រធាន​ម្នាក់​សម្រាប់​ចាត់​ចែង​ការ​ងារ​ដែល​ចាប់​ផ្តើម​នៅ​ខែ​ក្រោយ។

អបអរសាទរ​អ្នក​ឈ្នះ​​រង្វាន់ធំ​​​1.000$ទាំង​8នាក់ និង​​ច្រើន​ជាង​8ម៉ឺន​​នាក់ទៀត​​ ឈ្នះរង្វាន់​​​1$​​ដល់​​500$​ពីសែលកាត!!

Posted: 16 Dec 2011 01:39 AM PST

​រាជធានីភ្នំពេញ​ ៖​ ក្រុម​​​ហ៊ុន​​​ទូរស័ព្ទ​​​​ចល័ត​​​​សែល​កាត​​ បាន​ផ្តល់​​​រង្វាន់​ធំ​​ទឹកប្រាក់​​សុទ្ធ​​ដល់​​អតិថិ​ជន​​​សែល​កាត​​ចំនួន ​​៨​នាក់ ដោយម្នាក់​​ៗឈ្នះ​​រង្វាន់​​ទឹក​ប្រាក់​​​ ១.០០០​​ដុល្លារ​​ និងអ្នក​​​ឈ្នះ​​​រង្វាន់​​ពី​១​ដុល្លារ​ដល់​៥០០ដុល្លារ​​ ច្រើន​ជាង​​​៨​ម៉ឺន​​នាក់ ពីកម្ម​វិធី​​បញ្ចូល​​ទឹក​​ប្រាក់​​សែល​កាត​​​​ក្នុង​​​រយៈពេល​​៨​​ថ្ងៃ​ ដំបូង ​។​ កម្មវិធី​​​បញ្ចូលទឹកប្រាក់​​​ Cellcard ​មាន​​​រយៈពេល​​៣០​​ថ្ងៃ​ ដែល​​ចាប់​​​ផ្តើម​​​​​ពី​ថ្ងៃ​ទី​៦

​យុវជន​ពីរ​នាក់​​ត្រូវ​​​ក្រុម​ជន​ពាល​ស្រវឹង​​ព្រួត​វាយ​បែក​​​ក្បាល​​

Posted: 16 Dec 2011 01:30 AM PST

ជនជាប់ចោទ
រាជធានីភ្នំពេញ ៖ ​យុវជន​​ពីរ​នាក់​បាន​រង​របួស​​​បែក​ក្បាល​​យ៉ាង​ដំណំ​ដោយ​សារ​ជន​ប្រ​មឹក​១ ​ក្រុម​ធ្វើ​សកម្ម​ភាព​ព្រួត​គ្នា​វាយនឹង​​ដុំ​​ឥដ្ឋ​​ដែល​ក្នុង​នោះ​យុវជន​ ​ម្នាក់​កំពុង​​អង្គុយនិយាយ​ទូរ​ស័ព្ទ​នៅ​លើ​ម៉ូតូ​​ហើយ​ត្រូវ​​​ក្រុម​អន្ធ ​ពាល​លប​វាយ​ពី​ក្រោយ​ ស្រប​ពេល​ដែលយុវជន​​ម្នាក់​ទៀត ​ដើរ​ទៅ​ដល់​ក្រុម​ជន​​ពាល​ច្រ​ឡំ​​ថា បក្ស​ពួក​​​ក៏​បាន​​ស្ទុះ​​ទៅ​វាយ​​ក្បាល​បណ្តាល​ឱ្យ​របួស​ម្នាក់​ទៀត បន្ទាប់​មក​ពួក​

ម៉ូងតេ​រ៉ូ ពន្លះគ្នា​​ជា​មួយ​តាកូ​ម៉ា​ត្រង់​ផ្លូវ​​ទួល​​ របួស​ធ្ងន់​ស្រាល​៣​នាក់​

Posted: 16 Dec 2011 01:25 AM PST

រថយន្តរងការខូចខាត
ខេត្តរតនៈគីរី ៖ ​រថយន្ត​​ម៉ុង​តេ​រ៉ូ​ពន្លះ​គ្នា​យ៉ាង​ពេញទំហឹងជា​មួយ​រថ​យន្ត​តា​កូ​ម៉ាមួយ ​គ្រឿង​​​ខូច​ខាត​ទាំងស្រុង​​ បណ្តាល​ឱ្យ​អ្នក​ជិះ​ក្នុង​រថ​យន្ត​របួស​ធ្ងន់​ និង​ស្រាល​ចំនួន​៣​នាក់​។ ហេតុ​ការ​គ្រោះ​ថ្នាក់ចរាចរណ៍​នេះ​ បាន​កើត​​ឡើង​លើកំ​ណាត់ផ្លូវ​ជាតិ​លេខ​៧៨A ចំណុច​ផ្លូវ​ឡើង​ទួល​ ក្នុង​ភូមិ​ឡា​ប៉ូ​ សង្កាត់​យក្ស​ឡោម​ ក្រុង​បាន​លុង​ នា​វេលា​ម៉ោង​២០ និង​៨​នាទី​ ថ្ងៃ​ទី​១៥​ ធ្នូ​ ។

អបអរសាទរ​​ទិវា​​ជន​ពិការ​​​កម្ពុជា​និង​​ជន​ពិការ​​​​អន្តរជាតិ​​​3 ធ្នូ

Posted: 16 Dec 2011 01:24 AM PST

ខេត្ត​​ស្វាយ​រៀង ៖​ កាលពី​​​ថ្ងៃទី​​១៣ ធ្នូ ​២០១១ នៅភូមិ​ព្រៃត្រុំ​​ ឃុំ​ញរ ស្រុក​​​​កំពង់​រោទ៍​​ សហព័ន្ធ​​អភិវឌ្ឍ​ន៍​​​​ជន​ពិការ​​ស្រុក​​កំពង់​រោទ៍ បាន​រៀបចំ​​ពិធី​រំលឹក​ខួបទិវា​​ជន​ពិការ​​​កម្ពុជា​លើក​ទី​​១៣ ​និងទិវា​​​​ជនពិការ​​អន្តរជាតិ​លើក​ទី​​២៩ ក្រោម​ប្រធានបទ​ «រួម​គ្នា​​អនុវត្ត​​​អនុសញ្ញា​​ទីក្រុង​​​​អូតាវ៉ា​ ដើម្បី​​ទប់​​​ស្កាត់​​​ពិការ​ភាព និង​លើក​​​កម្ពស់​​​សិទ្ធិ​​ជន​ពិការ​​» ក្រោម​​អធិបតី​ភាព​​​​លោក​ស្រី​ សោម សេដ្ឋា ​

ភេ​ឌី ម៉ឺន​សុភា មិន​​ស្កប់​​ស្កល់​​​នឹង​​ជ័យ​​ជម្នះ​​បបួល​ ជ័យ​ កុសល​​​ សាក​កម្លាំង​នៅ​លើ​សង្វៀន​​ស៊ីធី​អិន

Posted: 16 Dec 2011 01:23 AM PST

កីឡា​ករ​ប្រដាល់ ភេឌី ម៉ឺន​សុភា (រូប​ឆ្វេង) កីឡាករ​ប្រដាល់ ជ័យ កុសល (រូប​ស្តាំ​)
រាជធានីភ្នំពេញ ៖​ ​ក្រោយពី​​បានផ្តួលជើង​ខ្លាំង​​​​ឱ្យចាញ់​​នៅ​លើ​សង្វៀន​​​ជា​បន្តបន្ទាប់​​រួច​មក ​​នៅថ្ងៃអាទិត្យ ទី​​១៨ ធ្នូ ខាង​មុខ​នេះ កីឡាករ​​ជើង​​​ថ្មី​ភេឌី ​ម៉ឺនសុភា មក​ពីក្លឹប​យុវជន​អង្គរ បាន​បបួល​​ជ័យ ​​កុសល ​អ្នកប្រដាល់​​​ចាស់វ​ស្សា​​មក​ពីក្លឹប​​​សិង្ហ​កីឡា​ ឡើង​ប្រកួត​សាកកម្លាំង​​​​គ្នា​នៅ​លើ​​សង្វៀន​​​ CTN ម្តង​។​ ប្រវត្តិ​​​​ឡើង​សង្វៀន​​ប្រកួត​របស់​​សុភា ​មាន​ត្រឹម​តែ​​​​​១៥ដង​ប៉ុណ្ណោះ ​ប៉ុន្តែ​​​មិនធ្លាប់​​​​ចាញ់​​ម្តង​​ណា​ឡើយ ​​មិនតែប៉ុណ្ណោះ ​កាលពី​ជាង​​​១ខែ​​​មុន​កន្លង​មក​​នេះ ​គេថែម​ទាំង​បាន​វាយផ្តួល​​​កំពូល​អ្នកប្រដាល់​​​ជើង​ខ្លាំង​​​​អូត ភូថង ​​

មេការ​សំណង់​នៅ​ខេត្តកំពត​ត្រូវ​កម្ម​ករ​​ព្រួ​ត​វាយ​​ និង​កាប់​សុស​ក្បាល​ស្លាប់​

Posted: 16 Dec 2011 01:20 AM PST

សពមេការសំណង់
ខេត្តកំពត ៖ ​យោង​តាម​ប្រភព​ព័ត៌​​មាន​ពី​កម្ម​ករ​សំណង់​នៅ​ក្នុង​ការ​​ដ្ឋាន​មួយ​​ឱ្យ​ ដឹងថា ​នៅ​វេលា​ម៉ោង​ប្រហែល​ជាង​១០​យប់​ ថ្ងៃទី​១៥ ធ្នូ ២០១១ ​មាន​កម្ម​ករ​​សំណង់​មួយ​ក្រុម​មាន​គ្នា​​បួន​ប្រាំ​នាក់​បាន​ផឹក​ស្រា​ ថ្នាំ​នៅ​ក្រោយ​​វត្ត​សំពៅ​ប្រាំ ហើយ​បាន​ឈ្លោះ​ប្រកែក​គ្នា​​​ ក្រោយ​មក​​ក៏​ឈាន​ដល់​ការ​វាយតប់​គ្នា​តែ​ម្តង ​​ដោយ​ពួក​​កម្ម​ករ​បួន​នាក់​បាន​​ព្រួត​គ្នា​​វាយ​ទៅលើ​​មេ​ការ​សំណង់​ជន​ ជាតិ​

ស្ត្រី​២​នាក់ និង​យុវ​​​សិស្ស​ម្នាក់​ប៉ង​ធ្វើ​​អត្ត​ឃាត​សម្លាប់​ខ្លួន​ តែ​មិន​បាន​សម្រេច​

Posted: 16 Dec 2011 01:18 AM PST

នារីប៉ងធ្វើអត្តឃាត
ខេត្តស្ទឹងត្រែង ៖ ស្រ្តី២នាក់ និងយុវ​សិស្ស​ម្នាក់បានលេបថ្នាំសម្លាប់ខ្លួនក្នុងថ្ងៃតែមួយនៅ​ កន្លែងផ្សេងៗគ្នាត្រូវក្រុមគ្រួសារយក​ទៅ​ សង្គ្រោះនៅមន្ទីរពេទ្យបន្តបន្ទាប់កាលពីវេលា​ម៉ោង៧និង៣០​នាទី​យប់ថ្ងៃទី១៥ ធ្នូ ២០១១។

ជួបជាមួយ​​អាជីវករ​​​ខ្មែរ​​កំពុង​លក់​​ដូរ​ក្នុង​ផ្សារ​រុង​ក្លឿ​ប្រទេសថៃ

Posted: 16 Dec 2011 01:16 AM PST

ស្រះកែវ-ថៃ ៖ ក្រោយពេលបញ្ចប់វគ្គ​បណ្តុះ​បណ្តាលអ្នកសារព័ត៌​មានអន្តរ​ជាតិ​នៅ​ ប្រទេសថៃរួចមក សិក្ខាកាមកម្ពុជាបានធ្វើកម្ម​សិក្សានៅផ្សាររុងក្លឿក្នុងទឹកដីប្រទេសថៃ​នា​ វេលា​ល្ងាចថ្ងៃទី១៤ ធ្នូ​ ឆ្នាំ២០១១​ដោយមាន​អ្នក​សារ​ព័ត៌​មានអាមេរិក ​និងន័រវ៉េសចូលរួម​ផង​ដែរ ។​ អ្នកសារព័ត៌មានបានជួបអ្នកស្រីអ៊ិត អាត អាយុ​៥៥​ឆ្នាំ ម្ចាស់តូបលេខក៧លក់កាបូប ​និងរបស់​ក្មេងលេង

ចាប់ខ្លួនជនសង្ស័យលួចគោដកហូតបានតែកន្ទុយ

Posted: 16 Dec 2011 01:15 AM PST

ខេត្ត​បន្ទាយ​មានជ័យ ៖​ ​សមត្ថកិច្ចនគរ​បាល​​​ក្រុងសិរីសោភ័ណ បាន​ស្រាវជ្រាវ និង​​ឃាត់​ខ្លួនជនសង្ស័យចំនួន២នាក់ ​ដែល​ម្នាក់ជា​ជាង​កាត់​សក់​មិន​កាក់​កប​បែរ​ជា​ធ្វើចោរលួចគោ​ក៏​ត្រូវ​ចាប់ ​ខ្លួន​នៅ​ក្រុង​សិរីសោ​ភ័ណ និងម្នាក់​ទៀត​ជា​អ្នក​រក​ចាប់​ចង្រឹត​លក់​មិន​សូវ​ចំណេញ ដើរតួជាអ្នក​កាប់​គោ​ជាប់​ចោទ​ពីបទទទួល​ផល​ចោរ​កម្ម ចាប់ខ្លួន​នៅ​ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយ​មានជ័យ ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!