Koh Santipheap Daily

Koh Santipheap Daily


អត្តពលិក​ហ្សា​ម៉ា​អ៊ី​ក Powell​បញ្ជាក់​ថា​ខ្លួន​នឹង​ចូល​រួម​ប្រ​កួត​ព្រឹត្តិ​ការ​ណ៍​ Indoor Grand Prix​នៅ​បឺ​មីង​ហាំ​

Posted: 13 Dec 2011 11:38 PM PST

អត្តពលិកហ្សាម៉ាអ៊ី​ក Powell
អតី​ត​ជើង​ឯក​រត់​ចម្ងាយ​១០០​ម៉ែត្រ​ពិភព​លោក​​របស់​ហ្សា​ម៉ា​អ៊ី​​ Asafa Powellបាន​បញ្ជាក់​ថា ខ្លួននឹង​ចូល​រួម​ប្រកួត​ព្រឹត្តិការណ៍​រត់​ប្រណាំង​ Indoor Grand Prixនៅ​ទី​ក្រុង​បឺមីង​ហាំ​ប្រទេស​អង់​គ្លេស​នាថ្ងៃទី​១៨​ខែ​កុម្ភៈ​​ឆ្នាំ​ក្រោយ ។ អត្ត​ពលិក​វ័យ​២៩​ឆ្នាំ​រូបនេះ​ឱ្យ​ដឹង​ថា ការចូល​រួម​របស់​ខ្លួន​ក្នុង​ព្រឹត្តិការណ៍​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​ការរៀប​ចំ​ខ្លួន​ត្រៀម​យក​ជ័យ​ជម្នះ​ក្នុង​ព្រឹត្តិការណ៍​អូ​ឡាំពិក​ទី​ក្រុង​ឡុង​ឆ្នាំ​២០១២ ។

លុក ដូណាល់ជាប់ឈ្មោះជាកីឡាករឆ្នើមប្រចាំឆ្នាំរបស់សមាគមកីឡាវាយកូនហ្គោលអាជីព PGA Tour

Posted: 13 Dec 2011 11:35 PM PST

កីឡាករអង់គ្លេសលុក ដូណាល់
លុក​ ដូ​ណាល់​បាន​ជាប់​ឈ្មោះ​ជា​កីឡាករ​ឆ្នើម​ប្រ​ចាំ​ឆ្នាំ​២០១១​របស់​សមាគម​កីឡា​វាយ​កូន​ហ្គោល​អាជីព​ PGA Tourបន្ទាប់​ពី​ទទួល​ជោគជ័យ​ឈ្នះ​ពាន​ប្រ​ចាំ​ឆ្នាំ​និង​ស្ថិត​នៅ​លំ​ដាប់​លើ​គេ​នៃ​តារាង​ទឹក​ប្រាក់​របស់​ក្រប​ខណ្ឌ​ទេស​ចរណ៍​​អា​មេរិក​និង​អឺរ៉ុប ។ ដូ​ណាល់​វ័យ​៣៤​ឆ្នាំ​ដែល​បាន​យក​ឈ្នះ​ពាន​រង្វាន់​បញ្ចប់​រដូវ​កាល​ក្រប​ខណ្ឌ​ទេសចរណ៍​អឺរ៉ុប​បន្ទាប់​ពី​ដណ្តើម​បាន​ចំ​ណាត់​ថ្នាក់​លេខ​៣​ក្នុង​ការ​ប្រកួត​នៅ​ក្រុង​ឌូ​បៃ​សប្តាហ៍​កន្លង​មក​គឺ​ជា​កីឡាករ​អង់​គ្លេស​ដំ​បូង​គេ​ហើយ​ដែល​បាន​ឈ្នះ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ចាប់​តាំងពី​ឆ្នាំ​១៩៩០​មក​។ កីឡាកររូបនេះ​បាននិយាយ​ថា​៖«នេះ​គឺ​ជា​កិត្តិ​យស

អាវុធ​​​ខុសច្បាប់​​​9ដើម​​​ប៉េអឹម​ប្រមូល​​បាន​​ពីភូមិ​​​សាស្ត្រ​​ស្រុក​​ឱរ៉ាល់

Posted: 13 Dec 2011 11:33 PM PST

អាវុធដែលរកឃើញ
ខេត្ត​​កំពង់​​ស្ពឺ ៖ ​ អាវុធ​​ចំនួន​​​៩​ដើម​​​​ ត្រូវ​មន្ត្រី​​​កងរាជ​អាវុធ​​​​ហត្ថ​​​ស្រុក​ឱរ៉ាល់​​​ប្រមូល​​​​បាន​ក្នុង ​​​ឆ្នាំ​​២០១១​ តាម​​រយៈការ​ស្រាវ​ជ្រាវ​​​​និង​ដាក់​​​​​កម្លាំង​​ស៊ើប​រក​មុខសញ្ញាជន​​ លាក់​អាវុធ​​​ប្រើ​ប្រាស់​​​ខុសច្បាប់​ ​ដោយយក​​អាវុធ​​ទាំងនោះ​​មក​​រក្សា​​​ទុក​ប្រើ​ប្រាស់​​​សម្រាប់ការ​​​បរ​ បាញ់​​​សត្វ​​​​​​ឬ​ក៏​​​​​ទុក​​លួចធ្វើ​​​សកម្ម​ភាព​​​បទ​ល្មើស​​​ផ្សេងៗ ។ ​​

ស្ត្រីចំណាស់​​ដើរ​​ថ្នល់​​ត្រូវ​ម៉ូតូ​​បុក​ស្លាប់​

Posted: 13 Dec 2011 11:31 PM PST

សពស្រ្តីរងគ្រោះ
ខេត្តកែប ៖ ​ស្ត្រីចំណាស់​ម្នាក់​បាន​រង​របួស​យ៉ាង​ធ្ងន់​ធ្ងរ​ ហើយ​ត្រូវ​បាន​​កម្លាំង​កង​រាជ​អាវុធ​​​ហត្ថ​​ក្រុង​កែប ​ជួយ​ដឹក​តាម​រថយន្ត​ទៅសង្គ្រោះ​​នៅ​មន្ទីរពេទ្យ​​បង្អែក​ខេត្តកំពត តែ​ដោយ​សារ​​របួស​ធ្ងន់​ធ្ងរពេក ស្ត្រីរូប​នោះ​បាន​ដាច់​ខ្យល់​ស្លាប់​បាត់​បង់​ជីវិត ក្រោយ​ពេល​​ដឹក​ដល់​មន្ទីរ​ពេទ្យ​បាន​​ប៉ុន្មា​ន​​​នាទី​ប៉ុណ្ណោះ ។ ​គ្រោះថ្នាក់​​ចរាចរណ៍​​​នេះ​បង្ក​ឡើង​​ដោយ​ម៉ូតូ​មា៉ក​សេ១០០ កូរ៉េ​មួយ​គ្រឿង​​

អាជ្ញា​ធរ​ចុះ​បិទ​ផ្ទះ​សំណាក់​​លីម៉េង​ថ្មី​១​ក្រោយ​​ពី​មាន​ឃាត​កម្ម​

Posted: 13 Dec 2011 11:29 PM PST

ផ្ទះសំណាក់ដែល​មាន​ឃាតកម្ម​អាជ្ញាធរបិទ
រាជធានីភ្នំពេញ ៖ គណៈកម្មការចម្រុះ​ដឹក​នាំ​ដោយលោក​យស់ យុទ្ធី អភិបាលរងខណ្ឌដូន​ពេញ បាន​ចុះទៅបិទផ្ទះសំណាក់យីហោ លី​ម៉េង​ថ្មី១ ដែលមានទីតាំង​ផ្ទះ​លេខ៤១អឺ០ ផ្លូវលេខ​៨១ ភូមិទី៧ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ កាល​ពីវេលាម៉ោង៨និង៣០នាទីថ្ងៃទី១៤ ធ្នូ ២០១១ បន្ទាប់ពីមានឃាតកម្មសម្លាប់​និស្សិត​ស្រីម្នាក់។

ប្តីជាយោធា​​រវល់​​ការពារ​​ព្រំដែន​​ប្រពន្ធ​​នាំ​កូន​ទៅ​ច្រូត​ស្រូវ​ផ្ទះ​​គ្មាន​​មនុស្ស​​នៅ​ត្រូវ​អគ្គី​ភ័យ​​ឆាប​ឆេះ​

Posted: 13 Dec 2011 11:28 PM PST

លំនៅឋានដែលរងការឆេះ
ក្រុង​ប៉ោយ​ប៉ែត ៖ ​លំនៅ​ឋាន​​មួយ​ខ្នង​​ដែល​ប្តី​ជា​យោធា​រវល់​​ទៅ​​ការពារ​​ព្រំដែន​​ឯខេត្ត​ ព្រះ​វិហារ ប្រពន្ធ​​រវល់​នាំ​កូន​ទៅច្រូត​​ស្រូវ ​នៅ​ឯ​ស្រុក​កំណើត​ខេត្ត​​​ព្រៃ​វែង ​ហើយ​គ្មាន​មនុស្ស​នៅ​​​ ត្រូវ​​បាន​អគ្គីភ័យ​​ឆាប​ឆេះ ​​កាលពី​​វេលាម៉ោង​៤​និង​៣០​នាទី​​ទៀប​ភ្លឺ​​ថ្ងៃ​​ទី ១៤ ធ្នូ ក្នុង​ភូមិ​​ចាន់​គិរី សង្កាត់​ប៉ោយ​ប៉ែត ​អ្នក​ស្រុក​​សង្ស័យ​​ថា ជា​ការ​លួច​ដុត​ ។

ផ្ទុះ​ហិង្សា​បង​ថ្លៃ​និងប្អូនថ្លៃ​​ម្នាក់​របួស​​​ស្រាល​​ម្នាក់​ធ្ងន់​រឿង​ជម្លោះ​​ជេរម្រ៉ាយ

Posted: 13 Dec 2011 11:25 PM PST

ខេត្តកំពង់ឆ្នាំង ៖ ​​បុរសម្នាក់បាន​រង​របួស​​​​យ៉ាងធ្ងន់​ធ្ងរ​​​ និងម្នាក់​ទៀត​​​​​រង​របួស​​ស្រាល​ក្នុង​អំពើ​ហិង្សា​​មួយដែលបាន​​កើត​ឡើង​​ កាល​ពី វេលា​ម៉ោង​​៧ និង​៣០នាទី​​យប់​ថ្ងៃ​ទី១៣ ធ្នូ ​នៅ​ក្នុងភូមិជើង​ខ្នា ​​ឃុំពន្លៃ ​​ស្រុក​រលាប្អៀរ ។ ​

ឱកាសឈ្នះរបស់ចន ស៊ីណាលើម៉ាក ហេនរីត្រូវរលាយបាត់បន្ទាប់ពីឃេនចូលឆាឆៅ

Posted: 13 Dec 2011 11:24 PM PST

ការប្រកួតរវាងស៊ីណា(ខ្លួនទទេ)និងម៉ាក ហេនរី(សក់វែង)
ការ​ប្រកួត​រវាង​ចន ស៊ី​ណា​និង​បុរស​ខ្លាំង​ក្នុង​លោក​ម៉ាក​ ហេនរី​បាន​បញ្ចប់​ទៅ​ដោយ​គ្មាន​អ្នក​ឈ្នះ​និង​អ្នក​ចាញ់​បន្ទាប់​ពី​ឃេន​ដែល​បាន​បាត់​មុខ​ពី​សង្វៀន​មួយ​រយៈ​ពេល​ហើយ​នោះ​​​ចេញ​មក​ឆាឆៅ​និង​ផ្តល់​មេរៀន​យ៉ាង​ចាស់​ដៃ​ឱ្យ​ចន ស៊ី​ណា។ ចំណែក​ម៉ាក ហេនរី​រួច​ខ្លួន​បន្ទាប់​ពី​ដឹង​សភាព​ការ​ណ៍ទាន​់​ពេល​ប្រាស​ចុះ​ពី​សង្វៀន​មុន​ការ​វាយ​ប្រហារ​។ ព្រឹត្តិការណ៍​កីឡា​ដ៏​ជក់​ចិត្ត​នេះ​ត្រូវ​បាន​រៀប​ចំ​ធ្វើ​នៅសង្វៀន​កីឡាកាស ​RAW ស្ថិត​ក្នុង​ទី​ក្រុង​Norfolkរដ្ឋ​ Virginia សហរដ្ឋ​អាមេរិក​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​ទី​១៣ធ្នូ ។

កីឡា​ករ​រ៉ៃ​អាន់​ហ្គិក​​ដើរ​កម្សាន្ត​​ក្នុង​រង្គ​សាល​ ប្រពន្ធទៅ​តាម​ខ្លាច​ផិត​ក្បត់​​លើក​ទី​2

Posted: 13 Dec 2011 11:18 PM PST

​កីឡា​ករ​រ៉ៃ​អាន់ ហ្គិក និ​ងប្រពន្ធ​
​​តាម​កាសែត​​ដឹ​សាន់ ​ផ្សាយថ្ងៃទី​​១៣ ធ្នូ ​​ថា ​កីឡា​ករ​​រ៉ៃ​អាន់​ ហ្គិក ​ខ្សែ​បម្រើ​ក្លឹប​​បិសាច​ក្រហម​ Man Utd ​ជួប​នឹង​រឿង​ដ៏​អកុសល​​មួយ​ ខណៈ​​ពេល​នាំ​មិត្តភក្តិ​​រួម​​ក្លឹប​​ទៅ​ចូល​រួម​ក្នុង​ពិធី​ជប់​លៀង​​គ្រីស្មាស់​​​នៅ​ឯ​រង្គ​សាល​មួយ​​​កន្លែង​ក្នុង​ទី​ក្រុង​​មេន​ឆេ​ស្ទ័រ ​ព្រោះ​ត្រូវ​នាង​ស្តេ​ស៊ី​ ជា​ប្រពន្ធ​​តាម​ទៅ​ជា​មួយ​ ស្រប​ពេល​ដែល​ពិធី​ជប់​លៀង​ទាំង​មូល​​គ្មាន​គូ​ស្នេហ៍​​ ឬ​ប្រពន្ធ ​កីឡា​ករ​ (WAG) ​ណា​ម្នាក់​ទទួល​ការ​អញ្ជើញ​​ឱ្យ​ចូល​រួម​ ។ ​នៅ​ក្នុង​របាយ​ការណ៍​​ឱ្យ​ដឹង​ថា ​កីឡា​ករ​រ៉ៃ​អាន់ ហ្គិក ព្យា​យាម​សុំ​ការ​​អនុ​ញ្ញាត​ពី​ប្រពន្ធ​ដើម្បី​ទៅ​ចូលរួម​​សប្បាយ​​រី​ករាយ​ជា​មួយ​មិត្ត​ភក្តិ​​រួម​ក្លឹប​

ជួប​ជា​មួយ​លោក​តា លោកយាយ ជា​ប្តី​-ប្រពន្ធ​ដែល​ចាស់​ជាង​គេ​បំផុត​

Posted: 13 Dec 2011 10:55 PM PST

លោក​យាយ​ Jin Jifen លើក​អាហារ​ជូន​លោក​តា​ពិសា​
តាម​ប្រភព​ពី​គេហ​ទំព័រ ឆាយណា​ដេលី ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី ១៣ ធ្នូ​ បាន​ឱ្យ​ដឹង​ថា លោក​យាយ Jin Jifen អាយុ​១០៦ និង​ស្វាមី​​ឈ្មោះ Yang Shengzhong ​អាយុ​១០៩ ត្រូវ​បាន​​វិទ្យា​ស្ថាន​ស្រាវ​ជ្រាវ​សង្គម​មនុស្ស​ជរា​សាស្ត្រ​ នៃ​ប្រទេស​​ចិន​(Gerontological Society of China) បាន​ទទួល​ស្គាល់​ថា ជាប្តី​ប្រពន្ធ​ដែល​មាន​អាយុ​ច្រើន​ជាង​គេ​បំផុត ។

ក្រុម​គ្រួ​សារ​អូ​បា​ម៉ា​ចូល​រួម​ឆ្លង​​បុណ្យ​​​ណូ​អែល​នៅ​វ៉ា​ស៊ី​ន​តោន

Posted: 13 Dec 2011 10:47 PM PST

ក្រុម​គ្រួ​សារ​អូ​បា​ម៉ា​ចូល​រួម​ឆ្លង​​បុណ្យ​​​ណូ​អែល​នៅ​វ៉ា​ស៊ី​ន​តោន
ក្រុម​គ្រួ​សារ​​មេ​ដឹក​នាំ​សហ​រដ្ឋ​​​អា​មេរិក និង​យុវជន​នានា​ បាន​តុប​តែង​កាយជា​តា​ណូ​អែល ចូល​រួម​ប្រា​រព្ធ​ពិធី​បុណ្យ «​គ្រី​ស្ត​ស្មាស អ៊ី​ន វ៉ាស៊ីន​តោន» ក្នុង​ទី​ក្រុង​​វ៉ាស៊ីន​តោន កាល​ពី​ថ្ងៃ​ទី​១១ ធ្នូ កន្លង​ទៅ​ ។ គួរ​បញ្ជាក់​ថា បុណ្យ​គ្រី​ស្ត​ស្មាស​រមែង​រៀប​ចំ​ឡើង​ជា​រៀង​រាល់​ឆ្នាំ នៅ​ថ្ងៃ​ទី​២៥ ធ្នូ ​ដោយ​បណ្តា​ប្រ​ទេស​​នានា​ នៅ​លើ​ពិ​ភព​លោក​បាន​ប្រារព្ធ​​ពិធី​នេះ​ឡើង

នាយក​រដ្ឋ​មន្ត្រី​ន័រ​វែស​ចូល​រួម​ប្រា​រព្ធ​ខួប​100ឆ្នាំ​​​នៃ​ការ​ធ្វើ​ដំណើរ​ទៅ​ដល់​តំ​បន់​ប៉ូល​នៃ​អ្នក​ស្រាវ​ជ្រាវ​

Posted: 13 Dec 2011 10:40 PM PST

នាយក​រដ្ឋ​មន្ត្រី​ន័រ​វែស​ចូល​រួម​ប្រា​រព្ធ​ខួប​100ឆ្នាំ​​​នៃ​ការ​ធ្វើ​ដំណើរ​ទៅ​ដល់​តំ​បន់​ប៉ូល​ខាង​ត្បូង​នៃ​អ្នក​ស្រាវ​ជ្រាវ​
លោក​យេន ស្តូល​ថេន​ប៊ើក នាយក​រដ្ឋ​មន្ត្រី​​ប្រ​ទេស​ន័រ​វែស ​ត្រូវ​បាន​ថត​រូប​ភាព​​ទុក កាល​​ពី​ថ្ងៃ​ទី​១២ ធ្នូ កន្លង​មក ខណៈ​ពេល​ធ្វើ​ដំណើរ​​ទៅ​​​ទស្ស​ន​កិច្ច​នៅ​ប៉ូល​​ខាង​ត្បូង ដើម្បី​ប្រារព្ធ​ខួប​គម្រប់​១០០ឆ្នាំ​ ដែល​លោក​រ៉ូ​អាល អា​មុន​សេន ​អ្នក​ស្រាវ​​ជ្រាវ​​ជន​ជាតិ​ន័រ​វែស ក្លាយ​ជា​បុគ្គ​ល​​ដំបូង​ទៅ​ដល់​ប៉ូល​ខាង​ត្បូង​ ​កាល​ពី​ថ្ងៃ​ទី​១៤ ធ្នូ ឆ្នាំ​១៩១១​ ។​

កូកា-កូឡា​ណែនាំ​​​ភេសជ្ជៈ​​បង្កើន​ថាម​ពល​​​​រសជាតិ​​ស្ត្របឺរីថ្មី​

Posted: 13 Dec 2011 10:40 PM PST

​រាជធានីភ្នំពេញ ​​​ថ្ងៃទី​​​​១៦ ​ខែ​វិច្ឆិកា ឆ្នាំ​​២០១១៖ ​នៅ​​​ក្នុង​ឱកាស​​អបអរសាទរ​​​ខួបទី​​​១២៥ឆ្នាំរបស់​​ខ្លួន​ ក្រុមហ៊ុន​​ភេសជ្ជៈ​​កូកា-កូឡា​​​​កម្ពុជា​​​​​បាន​ណែនាំ​​​ជូន​ដល់​អតិថិជន ​​​​នូវ​ភេសជ្ជៈ​​បង្កើន​​ថាម​ពល​សាមុរ៉ៃ​ រសជាតិ​​ស្ត្របឺរី​​​​ថ្មី​​​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា ។ សាមុរ៉ៃ​ មាន​ឈ្មោះ​​​ដូច​អ្នក​​ចម្បាំង​​​ជប៉ុន ជា​ប្រភេទ​​​ភេសជ្ជៈ​​បង្កើន​​​ថាម​ពល​​ដែល​មាន​គ្រឿង​​ផ្សំ​​ផ្តល់​​អត្ថ​ ប្រយោជន៍​​​​ដល់​​រាងកាយ​​ដូច​ជា​

កូកា-កូឡា​ណែនាំ​​​ភេសជ្ជៈ​​បង្កើន​ថាម​ពល​​​​រសជាតិ​​ស្ត្របឺរីថ្មី​

Posted: 13 Dec 2011 10:40 PM PST

​រាជធានីភ្នំពេញ ​​​ថ្ងៃទី​​​​១៦ ​ខែ​វិច្ឆិកា ឆ្នាំ​​២០១១៖ ​នៅ​​​ក្នុង​ឱកាស​​អបអរសាទរ​​​ខួបទី​​​១២៥ឆ្នាំរបស់​​ខ្លួន​ ក្រុមហ៊ុន​​ភេសជ្ជៈ​​កូកា-កូឡា​​​​កម្ពុជា​​​​​បាន​ណែនាំ​​​ជូន​ដល់​អតិថិជន ​​​​នូវ​ភេសជ្ជៈ​​បង្កើន​​ថាម​ពល​សាមុរ៉ៃ​ រសជាតិ​​ស្ត្របឺរី​​​​ថ្មី​​​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា ។ សាមុរ៉ៃ​ មាន​ឈ្មោះ​​​ដូច​អ្នក​​ចម្បាំង​​​ជប៉ុន ជា​ប្រភេទ​​​ភេសជ្ជៈ​​បង្កើន​​​ថាម​ពល​​ដែល​មាន​គ្រឿង​​ផ្សំ​​ផ្តល់​​អត្ថ​ ប្រយោជន៍​​​​ដល់​​រាងកាយ​​ដូច​ជា​

ទេស​ភាព​ថ្ងៃ​​រៀប​អស្ត​ង្គត​​នៅ​សហ​រដ្ឋ​អា​មេរិក​

Posted: 13 Dec 2011 10:36 PM PST

ទិដ្ឋ​ភាពគួរ​ឱ្យ​គយ​គន់​​នៃ​ថ្ងៃ​បុណ្យ​រៀប​អស្ត​ង្គត
លោក​ជេហ្វ ​ហេ​ណេស ជាង​ថត​រូប​ឆ្នើម​​របស់​ទី​ភ្នាក់​ងារ​​ «​រ៉យ​ទ័រ​​» ​បាន​ថត​រូប​ព្រះ​អា​ទិត្យ​​​ដ៏​ធំ​​មួយ​នៅ​វេលា​ល្ងាច​នៃ​ថ្ងៃ​រៀប​អស្តង្គត​ នៅ​​ឯ​បរិវេណ​ជា​យ​ក្រុង​ក្លូ​ហ្វេក រដ្ឋ​អាយ​អូ​វ៉ា សហ​រដ្ឋ​​អា​មេរិក កាល​ពី​ថ្ងៃ​ទី​១១ ធ្នូ កន្លង​មក​ ។ ទិដ្ឋ​ភាព​នៃ​ថ្ងៃ​បុណ្យ​រៀប​អស្ត​ង្គត ត្រូវ​បាន​សង្កេ​ត​ឃើញ​​មាន​លក្ខណៈ​ល្អ​ឥត​គណ​នា​ ប្រ​កប​ដោយ​ទេស​ភាពគួរ​ឱ្យ​គយ​គន់​ពី​សំណាក់​អ្នក​ប្រ​ទះ​ឃើញ ។

ដើម​គ្រី​ស្តស្មាស​ត្រូវ​បាន​​តុប​តែង​លម្អ​​នៅ​តាម​ផ្ទះ​

Posted: 13 Dec 2011 10:33 PM PST

ដើម​ឈើ​​ដែល​តុប​តែង​លម្អ​ដោយ​ភ្លើង​ចម្រុះ​ពណ៌​​ដ៏​ស្រស់​​ស្អាត​នៅ​តាម​ផ្ទះ​
ដើម​ឈើ​​ដែល​​​គេតុប​តែង​លម្អ​ដោយ​ភ្លើង​ចម្រុះ​ពណ៌​​ដ៏​ស្រស់​​ស្អាត​នេះ​ ​ត្រូវ​បាន​រៀប​ចំឡើង​នៅ​ក្នុង​លំ​នៅ​ឋាន​មួយ​ខ្នង​​​ក្នុង​​ភូមិ​ក្រា​បូ​ហ្វ​នី​កា ភាគ​កណ្តាល​ប្រ​ទេស​ក្រូ​អាត​​ស៊ី ដើម្បី​ត្រៀម​​ស្វា​គមន៍​ទិវា​បុណ្យ​គ្រី​ស្ត​ស្មាស​ ដែល​ខិត​ជិត​​​​ចូល​មក​ដល់​នា​ពេល​ឆាប់​ៗ​​ខាង​មុខ​នេះ​ ។​ បច្ចុប្បន្ន​តំ​បន់​អឺរ៉ុប​កំពុង​​​ម​មា​ញឹក​តុប​តែង​លម្អ​ដើម​ឈើ ដោយ​ភ្លើង​ចម្រុះ​ពណ៌ ដើម្បី​ស្វាគមន៍បុណ្យ​គ្រី​ស្ត​ស្មាស

ប៉ូលិស​ចរាចរ​ហ្វ៊ីលី​ពីន​​តែង​ខ្លួន​​ជា​​សាន​តា​ក្លូស​

Posted: 13 Dec 2011 10:24 PM PST

ប៉ូលិស​ចរាចរ​​​តែង​ខ្លួន​​ជា​​សាន​តា​ក្លូស​ និង​រេ​រាំ​តាម​តាម​បទ​ចម្រៀង​​អតី​ត​​ស្តេច​ចម្រៀង​ប៉ុប ម៉ៃ​ឃើ ជេក​​​សុន
ទី​ភ្នាក់​ងារ​​​បរ​ទេស កាល​ពី​ថ្ងៃ​ទី​១៣ ធ្នូ​ កន្លង​មក​ផ្សាយ​​ថា ប៉ូលិស​ចរាចរ​​អាយុ​៥៥​ឆ្នាំ ម្នាក់​បង្កើត​ភាព​សប្បាយ​រីក​រាយ​ ក្នុង​ពេល​​​បំពេញ​ភារកិច្ច​​​ដោយ​បា​ន​តុប​តែង​​ខ្លួន​ជា​សាន​តា​ក្លូស និង​រេ​រាំ​តាម​បទ​ចម្រៀង​​អតី​ត​​ស្តេច​ចម្រៀង​ប៉ុប ម៉ៃ​ឃើ ជេ​ក​សុន ធ្វើឱ្យ​កក​ស្ទះ​ចរាចរណ៍​នៅ​ក្នុង​ទី​ក្រុង​​ម៉ា​និល ប្រ​ទេស​ហ្វ៊ី​លី​ពីន ។ ​ប៉ូលិស​ខាង​លើ​​​​​និយាយ​ថា «​ខ្ញុំ​​ដឹង​​ច្បាស់​​ថា អំឡុង​ពេល​ដែល​​មនុស្ស​កំពុង​​រូត​រះ​​​ធ្វើ​ដំណើរ​​បែប​នេះ ប្រា​កដ​មាន​ទឹក​ចិត្ត​​​ឆេវ​ឆាវ និង​តប់​ប្រ​មល់ខ្លាំង ខណៈ​ពេល​ខ្ញុំ​នាំ​យក​លក្ខណៈ​របស់​ម៉ៃ​ឃើល ​​ជែក​សុន

គណៈ​ប្រតិភូ​ខណ្ឌ​ទួល​គោក​ និង​ខណ្ឌ​7មករា​នាំ​អំណោយ​ឧបត្ថ​ម្ភ​ដល់​កង​ទ័ព

Posted: 13 Dec 2011 10:18 PM PST

ការប្រគល់អំណោយដល់កងទ័ព
ខេត្ត​ព្រះវិហារ ៖ គណៈ​ប្រតិ​ភូ​ខណ្ឌ​ទួល​គោក​ និង​ខណ្ឌ​៧មករា កាល​ពី​ព្រឹក​ថ្ងៃ​ទី​១១ ធ្នូ កន្លង​មក​នេះ​ បាន​ចុះ​សាកសួរ​សុខទុក្ខ និង​នាំ​អំ​ណោ​យ​ឧបត្ថម្ភ​ដល់​គ្រួសារ​កង​ទ័ព​ និង​កង​ទ័ព​វរ​សេនាតូចលេខ​៣៩៣ ចំណុះ​ឱ្យ​កង​ពល​តូច​អន្ត​រាគមន៍ លេខ​៩ ដែល​កំពុង​ឈរ​ជើ​ង​ និង​រស់​នៅ ​ក្នុងភូមិ​សែន​រុង​រឿង ឃុំ​ទឹក​ក្រហម ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះ​វិហារ ។ ការ​ចុះ​សាក​​សួរ​សុខ​ទុក្ខ​នេះ​​

អំពើ​ហិង្សា​សម្លាប់​មនុស្ស​ថ្មីៗ​នៅ​បន្ត​ក្នុង​ប្រទេស​ស៊ី​រី

Posted: 13 Dec 2011 10:07 PM PST

ទិដ្ឋ​ភាព​ឃោសនា​បោះ​ឆ្នោត​​ ទោះ​ជា​មាន​អំពើ​ហិង្សា​
ពួក​ប្រឆាំង​ស៊ី​រី​និយាយ​ថា មនុស្ស​យ៉ាង​តិច​២៨​នាក់​បាន​ត្រូវ​ស្លាប់​កាល​ពី​ថ្ងៃ​ទី​១៣ ធ្នូ នៅ​ស៊ី​រី​ក្នុង​អំពើ​ហិង្សា​​ថ្មីៗ។ នៅ​អ៊ីដ​ លីប (ភាគ​ខាង​ជើង​ប្រទេស​)​ កង​កម្លាំង​សន្តិ​សុខ​ បា​ន​បាញ់​ប្រហារ​ទៅ​លើ​មនុស្ស​ជា​ច្រើន​ពាន់​នាក់​​ដែល​លើក​គ្នា​ទៅ​ចូលរួមក្នុង​ពិធី​បញ្ចុះ​សព​បាតុ​ករ​ម្នាក់​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​២​នាក់។ យោង​តាម​អង្គ​ការ​សិទ្ធិ​មនុស្ស​ស៊ី​រី​មួយ​ថា កង​កម្លាំង​​សន្តិ​សុខក៏​បាន​សម្លាប់​ជន​ស៊ី​វិល​២​នាក់​ដែរ​ក្នុង​ភូមិ​២​ស្ថិត​​នៅ​ជិត​ព្រំ​ដែន​តួក​គី​។

ចូល​ក្នុង​ផ្ទះ​​ភ្ជង់​ប្លន់​យក​ម៉ូតូ​​ទាំងព្រឹក​​នៅ​គីឡូ​ម៉ែត្រ​លេខ​៦

Posted: 13 Dec 2011 08:22 PM PST

លំនៅឋានដែលចោរចូលប្លន់
រាជធានីភ្នំពេញ ៖ ​ម៉ូតូ​ម៉ាក​ឌ្រីម C125 ​ស៊េរី​២០០៧ ​ពណ៌​ខ្មៅ ​បិទតែម​ស៊េរី​២០១១ មួយ​គ្រឿង​​ត្រូវជន​ម្នាក់​ចូល​ដល់​​ក្នុង​ផ្ទះ​ភ្ជង់​​ប្លន់​​យក​ទៅ​បាត់​ ទាំង​​ព្រឹក​ ខណៈ​​ម្ចាស់​បណ្តើរ​ចេញ​ប្រុង​ធ្វើ​ដំណើរ​​ទៅ​ផ្សារ ហើយ​គ្មាន​​ប្រទាំង​ប្រទើស​ជា​មួយ​សមត្ថ​កិច្ច​ ឬដេញ​តាម​ពី​ក្រោយ​​ដើម្បី​ងបង្ក្រាប​​នោះ​ទេ។ អំពើ​ប្លន់​​នេះ​បាន​កើត​ឡើង​​កាល​ពី​វេលា​ម៉ោង​៨​និង​២០​នាទី​ព្រឹក​ថ្ងៃទី ​​១៤ ធ្នូ នៅ​ចំណុច​ផ្ទះ​សិប្ប​

​ចិន​បញ្ជូន​​នាវាល្បាត​ដ៏ធំ​របស់ខ្លួន​​​មក​កាន់​សមុទ្រ​​ចិន​ខាង​កើត​

Posted: 13 Dec 2011 07:53 PM PST

នាវា​ល្បាត​​​ចិន HAIJIAN-50
​ប្រទេស​ចិន​​បានបញ្ជូន​​កាលពីថ្ងៃទី​​​​១៣ ធ្នូ ​នូវ​នាវាល្បាត​​​ធំបំផុត​​របស់ខ្លួន​​ទៅកាន់​សមុទ្រ​ចិន​ខាងកើត ដែល​ប្រទេស​នេះ​​អះអាង​ថា ​​ដើម្បី​ការពារ​​បណ្តា​សិទ្ធិ​​ដែនដី​ និង​បណ្តា​​​ផល​ប្រយោជន៍​​សមុទ្រ​​​ជាតិ​។​ នាវា​ឈ្មោះ HAIJIAN-50 ជា​នាវា​ចំណុះ​​៣.០០០​តោន នឹង​​ទៅកាន់​​ដែនទឹក​​ក្បែរ​​តំបន់​ថ្ម​​ប៉ប្រះទឹក RIXIANG និង​ស៊ូ​យ៉ាន ​​ចម្ការ​ប្រេង​​​​ និង​ឧស្ម័ន​​ក្រោមសមុទ្រ CHU​NXIAO និង PINGHU ព្រមទាំង​​បណ្តា​តំបន់​អភិវឌ្ឍន៍​រួម​​ចិន-ជប៉ុន។​

ប្រជា​ការពារ​​សង្កាត់​ព្រែក​​លៀម​ម្នាក់​បើក​ម៉ូតូ​​ដេញ​ចាប់​ឃាតក​បុក​​រ៉ឺម៉ក​​ពីក្រោយ​​ស្លាប់​

Posted: 13 Dec 2011 07:52 PM PST

សពប្រជាការពារ
រាជធានីភ្នំពេញ ៖ ​ប្រជា​ការពារ​​សង្កាត់​​ព្រែក​លៀប​ម្នាក់​បាន​ជួប​​គ្រោះ​ថ្នាក់​​ដោយ​បើក​ ម៉ូតូ​​ម៉ាក​ឌ្រីម​ C125 ស៊េរី​២០០៨ ​ពណ៌​ខ្មៅ ​មួយ​គ្រឿង​​ទៅ​បុក​រ៉ឺម៉ក​​ដឹក​កម្ម​ករ​ពី​ក្រោយ​បណ្តាល​ឱ្យ​​​បោក​ក្បាល​​ ស្លាប់​ ខណៈ​គាត់​ដេញ​​ប៉ផាប់​​ពភីង ដើម្បី​​ចាប់​ឃាតក​​ចិន​២​នាក់ ដែល​​អារ.ក​​សម្លាប់​គ្នា​ឯង ហើយ​​រត់​គេច​ខ្លួន​តាម​ដង​ផ្លូវ​ជាតិ​​លេខ​6A ​​កាលពី​វេលា​ម៉ោង​​៨​និង​៣០​នាទី​​យប់​ថ្ងៃទី​​១៣ ​ធ្នូ

បុក​ម៉ូតូ​គេ​ហើយ​បើក​រត់​ពេល​ម្ចាស់តាម​សួរ​​​នាំ​វាយ​ម្ចាស់​ថែម​ទៀត

Posted: 13 Dec 2011 07:42 PM PST

រថយន្ត និងម៉ូតូពេលនាំយកមកប៉ុស្តិ៍
ក្រុង​ប៉ោ​យប៉ែត ៖ បុរស​ម្នាក់​​និង​រថយន្ត​ឡិចស៊ីស​​​​ RX 300 មួយ​គ្រឿង​​ត្រូវ​​បាន​នគរ​បាល​ចរាចរ​នាំទៅ​កាន់​អធិ​ការ​ដ្ឋាន​នគរបាល​​​ ក្រុង ​​​​កាលពី​វេលា​ម៉ោង​​​​៥​ល្ងាចថ្ងៃ​ទី​១៣ ធ្នូ ២០១១ បន្ទាប់ពី​ចោទ​​ថា ​​​បុកម៉ូតូ​គេច​​ត​ក្បែរ​​ផ្លូវ ហើយ​​ បើក​រត់​​​​ពេល​​ម្ចាស់ម៉ូតូ​តាម​​សួរ​នាំ​​​​​​​វាយ​ម្ចាស់​​ម៉ូតូ​​ថែម​ ទៀត​។​ បុរស​ជាប់ចោទ​​ខាងលើ​ឈ្មោះ​​ស៊ុន គ្រី អាយុ​​៥១​ឆ្នាំ ​ជា​អ្នក​​​លក់​​គីប ខោ​អាវជជុះ ​​មាន​ទីលំនៅ​

ឡិច​ស៊ីសRX300 បោះ​ពួយ​បុក​ដើម​​ក្ងោក​​បាក់​១​ដើម​ និង​ក្រឡាប់​ច្រើន​ត្រឡប់​របួស​​២​នាក់​

Posted: 13 Dec 2011 07:24 PM PST

នៅកន្លែងកើតហេតុ
រាជជ​ធានី​ភ្នំពេញ ៖​ រថយន្ត​ម៉ាក​ឡិច​ស៊ីស​RX៣០០ ពណ៌​ខ្មៅ​ បាន​បោះ​ពួយ​ទៅ​បុក​ដើម​ក្ងោក​បណ្តាល​ឱ្យ​បាក់​រាបដល់​ដី​អស់​១ដើម​ និង​ថែម​ទាំង​ក្រឡាប់​ជា​ច្រើន​ត្រឡប់​ខ្ទាត​ចម្ងាយ​ពី​ដើម​ក្ងោក​ប្រមាណ​ជា ​២០​ម៉ែត្រ​ រួច​ងើប​ឈរ​​ឡើង​វិញ​ ​បែរ​ក្បាល​ទៅ​ទិស​ខាង​ជើងដែល​​មុន​ពេល​កើត​ហេតុ​រថយន្ត​នេះ​បាន​ធ្វើ​ដំណើរ ​ពីលិច​ទៅ​កើត​ ។ ចំណែក​អ្នក​បើក​បរ​​ដែល​ស្រវឹង​​ស្រា​ និងអ្នក​​រួម​

ណូវ៉ាក់ យ៉ូកូវិច​និងនាង​វីតូវ៉ាជាប់​ឈ្មោះ​ជា​ជើង​ឯក​​​​ឆ្នើម​ពិភព​លោក​ប្រចាំ​​​ឆ្នាំ២០១១​​របស់​សហ​ព័ន្ធ​កីឡា​តឺន្នីស​​អន្តរ​ជាតិ

Posted: 13 Dec 2011 07:24 PM PST

ណូវ៉ាក់ យ៉ូកូវិច(ស្តាំ)និងនាងវីតូវ៉ាអំឡុង​ការ​ទទួល​ពាន​ជើង​ឯក​Wimbledon​នៅ​ខែ​កក្ក​ដា
កាល​ពី​ថ្ងៃ​អង្គារ​សប្តាហ៍​នេះ​ សហព័ន្ធ​កីឡា​តឺន្នីស​អន្តរជាតិ​(ITF)បាន​​សម្រេចចិត្ត​ផ្តល់​ពាន​កិត្តិ​យស​ប្រ​ចាំ​ឆ្នាំ​ដល់​កីឡាករ​និង​កីឡាការិនី​​​របស់​ខ្លួន​២​រូប​ដែល​មាន​ស្នា​ដៃ​ឆ្នើម​ប្រ​ចាំ​ឆ្នាំ​២០១១ ​នោះ​គឺ​ណូ​វ៉ាក់​ យ៉ូ​កូ​វិច​និង​នាង​ប៉េ​ត្រា​ វី​តូ​វ៉ា​។ ពេល​នេះ​ពួក​នាង​គឺ​ជា​ជើង​ឯក​ឆ្នើម​ប្រ​ចាំ​ឆ្នាំ​២០១១​របស់​ ITF។ កីឡាករ​លំ​ដាប់​ទី​១​ពិភពលោក​សញ្ជាតិ​ស៊ែរ​ប៊ីយ៉ូ​កូ​វិច​ចាប់​ផ្តើម​រដូវ​កាល​ដោយ​បាន​យក​ឈ្នះ​ការ​ប្រកួត​៤៣លើក​បន្ត​បន្ទាប់​គ្នា​ និង​ក្រោយ​មក​បាន​យក​ឈ្នះ​ពាន​ជើង​ឯក​ក្រប​ខណ្ឌធំ​ចំនួន​៣​ក្នុង​នោះ​មាន​ Australian Open , Wimbledonនិង​U.S ​Open។

​ម៉ា​ឡេស៊ី​​​ចាប់រឹបអូស​​ភ្លុក​ដំរី​ និង​​​វត្ថុធ្វើ​​ពីភ្លុក​​មា​នតម្លៃ​​​​1,3លាន​ដុល្លារ​

Posted: 13 Dec 2011 07:21 PM PST

មន្ត្រី​​ម្នាក់​រាយការណ៍​​​កាលពីថ្ងៃទី​​​១៣ ធ្នូ ថា ​គយ​ម៉ាឡេស៊ី​​បាន​រកឃើញ​​​ការប៉ុនប៉ង​​រត់ពន្ធ​ភ្លុក​ដំរី​​ និង​របស់​របរ​​សិប្ប​កម្ម​ធ្វើពីភ្លុក ដែលមាន​តម្លៃ​​​សរុប​ប្រមាណ​​​​ជា​​​១,៣​លាន​ដុល្លារ​។​ លោកអាហ្ស៊ីស ​​យ៉ាគុប ​នាយ​​​ក​​គយ​នៃ​រដ្ឋ​​សឺ​ឡាន​ហ្គ័រ​របស់​ម៉ាឡេស៊ី​ថ្លែង​​ក្នុង​ឱកាស​​​នៃ​សន្និ​សីទ​​សារព័ត៌មាន​មួយ​​ថាកុងតឺន័រ​​មួយត្រូវ​​បាន​​ចាប់​កាលពីថ្ងៃទី​​៨ ធ្នូ ​កន្លងមក​នេះ ​នៅ​ឯកំពង់​ផែ​​ក្លាង ជា​កំពង់ផែ​​​ធំបំផុត​​របស់ម៉ាឡេស៊ី​ក្រោយ​​​ទទួលបាន​ព័ត៌​មាន​​ស៊ើប​​ការណ៍​មួយ​មក​។ ​​​កុងតឺន័រ​​​នោះត្រូវ​រើ​​​ឆែក​ឆេរ​​កាលពីថ្ងៃទី​​​១២ ធ្នូ ។

អង្គ​ការ WWF បាន​​ប្រគល់​​រង្វាន់​កិត្តិ​យស​​អន្តរ​ជាតិ​​ជូន​អង្គ​​​ភាព​​ព្រៃ​​ការពារ​មណ្ឌល​គិរី

Posted: 13 Dec 2011 07:14 PM PST

ខេត្តមណ្ឌលគិរី ៖ កាលពីរសៀលថ្ងៃទី១៣ ធ្នូ នៅសណ្ឋាគារ ពេជ្រាដា ស្ថិតក្នុងក្រុងសែន មនោរម្យ អង្គការWWFបានរៀបចំពិធីប្រគល់ រង្វាន់កិត្តិយសអន្តរជាតិស្តីពីការអភិរក្សសត្វខ្លា ជូនអង្គភាពព្រៃការពារមណ្ឌលគិរីដែនជម្រក សត្វព្រៃភ្នំព្រេចនិងស្នងការដ្ឋាននគរបាលខេត្ត​មណ្ឌលគិរី។ ក្នុងពិធីនោះមានការចូលរួមពីលោក ហេង សំណាង អភិបាលរងខេត្តមណ្ឌលគិរី

​អ៊ី​រ៉ង់​​​នឹង​ធ្វើ​​​​​សម​យុទ្ធ​​​យោធា​បិទ​ច្រក​សមុទ្រ​​​​អ័រមូស​

Posted: 13 Dec 2011 07:05 PM PST

នាវា​ដឹក​ប្រេង​បើកកាត់​ច្រក​​សមុទ្រអ័រមូស​
​ទីភ្នាក់ងារ​​​​សារព័ត៌មាន​​អ៊ី​រ៉ង់ ​MEHR រាយ​ការណ៍​​ថា សមាជិក​សភា​អ៊ី​រ៉ង់​​​មួយរូប​ថ្លែង​កាលពីថ្ងៃទី​​​១៣ ធ្នូ ថា ​អ៊ី​រ៉ង់​នឹងធ្វើ​នា​​ពេល​​ដ៏​ឆាប់​​ខាងមុខនេះ នូវសម​យុទ្ធ​​យោធាមួយ​ក្នុង​ច្រក​​សមុទ្រ​​​អ័រ​មូស​។​ សមាជិក​​គណៈ​កម្មការ​​សន្តិសុខ​​ជាតិ និង​​នយោបាយ​​ការបរទេស​​របស់សភា​អ៊ី​រ៉ង់ លោក​ប៉ា​​​​រវីស ​សូរូរី ថ្លែង​ថា ​អ៊ី​រ៉ង់​​​​គ្រោង​សាកល្បង​​សមត្ថ​ភាព​បិទច្រក​​សមុទ្រអ័រ​​​​​មូស ដែលជា​ចំណុច​​​​ឆ្លងកាត់​​យុទ្ធ​សាស្ត្រ​​​ដ៏សំខាន់​បំផុតមួយ​​​សម្រាប់​នាំ​ចេញ​​​ប្រេង​ឆៅ ឬ​ប្រេង​ចម្រាញ់​របស់​​​​បណ្តា​​រដ្ឋ​​នៅឈូងសមុទ្រ​​ពែរ្ស៍​។​

ស្រវឹងធ្លាក់ភ្នែកបើករថយន្តកៀររបាំង​ដែកចែកផ្លូវលើវិថីសហព័ន្ធរុស្សី

Posted: 13 Dec 2011 07:04 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ បុរសម្នាក់ស្រវឹង​ធ្លាក់​ភ្នែក​បើករថយន្តកាមរីឆ្លាម ពណ៌ខ្មៅ បាន​កៀរ​របាំងដែកចែកផ្លូវលើ​វិថីសហព័ន្ធរុស្សី មុខ​ក្រសួង​ការពារជាតិ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌ​ដូនពេញ កាលពីវេលា​មោ៉ង១និង៤០នាទី​រំលង​អាធាត្រឈានចូលថ្ងៃទី១៤ ធ្នូ ២០១១ ។

អង្គជំនុំជម្រះតុលាការកំពូល​ច្រាន​ចោល​សេចក្តីសម្រេចរបស់អង្គជំនុំជម្រះសាលា​ដំបូងដែលបង្គាប់ឲ្យដោះលែង អៀង ធីរិទ្ធ

Posted: 13 Dec 2011 07:03 PM PST

រាជធានីភ្នំពេញ ៖ អង្គជំនុំជម្រះតុលាការ​កំពូលនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការ​កម្ពុជា (អ.វ.ត.ក) កាលពី​​ថ្ងៃ​ទី​១៣ ធ្នូ ២០១១ បានទទួលយកបណ្តឹងសាទុក្ខភ្លាមៗ​របស់​សហ​ព្រះរាជអាជ្ញាដោយមតិភាគច្រើនលើសលប់ ហើយ​​ច្រាន​ចោល​​សេចក្តីសម្រេច​របស់អង្គជំនុំ​ជម្រះ​ សាលាដំបូងដែលចេញនៅថ្ងៃទី​១៧ វិច្ឆិកា ២០១១ បង្គាប់ឲ្យដោះលែងជនជាប់ចោទ អៀង ធីរិទ្ធ

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!