Koh Santipheap Daily

Koh Santipheap Daily


ប្រកាស​តែង​តាំង​​និង​ផ្ទេរ​ភារកិច្ច​​មន្ត្រី​មន្ទីរ​កសិកម្ម​ និង​រដ្ឋបាល​ព្រៃឈើ

Posted: 11 Dec 2011 11:42 PM PST

ទិដ្ឋភាពក្នុងពិធី
ខេត្តមណ្ឌលគិរី ៖ ​នាព្រឹកថ្ងៃទី១០ ធ្នូ នៅ​សាលាខេត្តមណ្ឌលគិរីមានរៀបចំពិធី​ប្រកាស​តែងតាំង និងផ្ទេរភារកិច្ចប្រធានមន្ទីរកសិកម្ម​ខេត្ត ក្រោមអធិបតីភាពលោកប៉ោ ទ្រី រដ្ឋ​លេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ​ដោយមានការចូលរួមពីលោកចាន់ យឿន អភិ​បាលនៃគណៈអភិបាលខេត្ត លោកអេង ប៉ុន​ហ៊ាង ប្រធានក្រុមប្រឹក្សាខេត្ត លោក​ស្នងការរង

ស្ត្រី​រក​ស៊ី​ចែក​ចាយ​គ្រឿង​ញៀនត្រូវ​បានចាប់​់​ខ្លួនដោយ​ប៉េអឹម​ស្រុក​ត្រពាំ​ង​ប្រាសាទ

Posted: 11 Dec 2011 11:39 PM PST

ស្រ្តីជាប់ចោទ
ខេត្តឧត្តរមានជ័យ ៖ ស្រ្តីម្នាក់ឈ្មោះ ឆែម ណាវី អាយុ៣៥​ឆ្នាំ​ដែល​ជាប់់​ចោទ​ពីបទជួញដូរ​និង​ចែក​ចាយគ្រឿងញៀន​បានត្រូវអា​ ជា្ញ​ធរស្រុក​ត្រពាំងប្រាសាទដឹកនាំកម្លាំងប៉េអឹមស្រុក​ឃាត់​ខ្លួន​ក្នុង​ ផ្ទះរបស់់ខ្លួននៅក្នុងភូមិ​អូរ​ទឹកថ្លា ឃុំ​​ទំ​នប់់ដាច់់ ស្រុកត្រពាំងប្រា​សាទ កាល​​​ពីវេលា​ម៉ោង ៥ល្ងាចថ្ងៃទី៩ ធ្នូ ក្រោយ​ពីឆែក​ឆេរ​រក​ឃើញថ្នាំញៀន​ប្រភេទ​យ៉ា​ម៉ាចំនួន៤០​គ្រាប់់​ ជាមួយ​នឹង​ថ្នាំ​ញៀន​

យុវជន​កំព្រា​រង​គ្រោះ​ដោយ​ចរា​ចរណ៍​ត្រូវ​ការ​ការ​ជួយ​សង្គ្រោះ​បន្ត​

Posted: 11 Dec 2011 11:35 PM PST

ក្មេងជំទង់រង់គ្រោះ
ខេត្តស្ទឹង​ត្រែង ៖ ​ក្រោយពី​មានការ​ជួយ​សង្គ្រោះ​តាម​រយៈ​ការ​ផ្តល់​ថវិកា​ចំនួន​២០០​ដុល្លារ​ ពី​សប្បុរស​ជន​នៅ​ប្រទេស​អាមេរិក យុវ​ជន​ជី ​ធី អាយុ​១៨​ឆ្នាំ​ ដែល​រង​គ្រោះ​ថ្នាក់​ចរា​ចរណ៍​កាល​ពី​ថ្ងៃ​ទី​២៩ តុលា ​រហូត​មក​ទល់​នឹង​ពេល​នេះ​បាន​ធូរ​ស្រាល​ និង​ដឹង​ខ្លួន​អាច​និយាយ​បាន​ខ្លះៗ​ និង​អាច​ដេក​ផ្អៀង​បាន​ តែ​នៅ​មិន​ទាន់​អាច​ងើប​អង្គុយ​បាន​នៅ​ឡើយ​ទេ​។

កំពុងឈរ​​យាម​ត្រូវ​​​ក្មេង​​ទំនើង​​ដេញ​កាប់​​មួយ​កាំបិត​​ប៉័ង​តោ​​​រង​របួស

Posted: 11 Dec 2011 10:49 PM PST

ជនរងគ្រោះ
រាជធានីភ្នំពេញ ៖ យុវជន​ជា​សន្ដិសុខ​ម្នាក់​ត្រូវ​ក្មេង​ទំនើង​កាប់​មួយ​កាំបិតប៉័ងតោចំ​ឆ្អឹង ​ជំនីរ​ខាងឆ្វេង ខណៈ​ពេល​​ឈរ​យាម​ក្រុមហ៊ុន​តិច​ណូ​ឡូ​ជី​​ដែល​មា​នទី​តាំងនៅ​តាម​វិ​ថី​ស៊ី​ សុវត្ថិ​ជិត​រូប​សំណាក​​សម្ដេច​ជួន ណាត ស្ថិត​ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ កាលពី​វេលា​ម៉ោង​១២​និង​១០​នាទី​រំលង​អធ្រាត្រ​​ឈានចូល​ថ្ងៃ​ទី​១២ ធ្នូ។

ប្រធាន​សហ​ព័ន្ធ​​កីឡា​ប្រដាល់​កម្ពុជា​នាំ​យក​បច្ច័យ​​ទៅ​ចូល​រួម​​បុណ្យ​គម្រប់​​៧​ថ្ងៃ​ដល់​វិញ្ញាណ​ក្ខន្ធ​កីឡា​ករ​ពុទ្ធ ហ៊ុយ

Posted: 11 Dec 2011 10:47 PM PST

ការប្រគល់អំណោយ
រាជធានីភ្នំពេញ ៖ លោក​ឧត្ដមសេនីយ៍ទោ តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា រួម​​ដំណើរ​ជា​មួយលោក​ម៉ិ​ល កាដូ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​កីឡា​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា និង​លោក​យឹ​ម ឈឿ​ន ប្រធាន​ក្លឹ​ប​ពុទ្ធ​សិរី​វង្ស ព្រែក​តា​ទែន បាន​យក​បច្ច័យ​​ទៅ​ចូលរួម​ពិធីបុណ្យ​គំរប់​៧​ថ្ងៃ​ដល់​វិញ្ញាណ​ក្ខន្ធ​ កីឡាករ​ពុទ្ធ ហ៊ុយ ហៅ​មឿ​ន ឃី​ម ដល់​ស្រុក​កំណើត​នៅ​ភូមិ​រកា​កោង

ជិះ​ម៉ូតូ​បត់​ឆ្វេង​ឆ្លង​ផ្លូវ​ រថយន្ត​ធុន​ហ៊ីណូដឹ​ក​ស៊ីម៉ង់​ត៍​បុក​ស្លាប់

Posted: 11 Dec 2011 10:39 PM PST

រថយន្តបង្កហេតុ
ខេត្ត​កំពង់ស្ពឺ ៖ គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​បាន​កើត​ឡើង​វេលា​ម៉ោង​៦ និង​៣០​នាទី​ថ្ងៃ​ទី៩ ធ្នូ​ លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៤ ចំណុច​មុខ​មន្ទី​រ​ពាណិជ្ជ​កម្ម​ខេត្ត​ចន្លោះគី​ឡូ​ម៉ែត្រ​លេខ​៤៦ និង​៤៧​បង្ក​ឡើង​ដោយ​ម៉ូតូ​​ និង​រថយន្ត​ដឹក​ស៊ី​ម៉ង់​ត៍​ បណ្តាល​ឱ្យ​ស្លាប់​អ្នក​បើក​ម៉ូតូ ពេល​ដឹក​ទៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ ដោយ​ពុំ​ទាន់​បាន​ចូល​ក្នុង​បន្ទប់​សង្គ្រោះ​ផង ។

ស្ត្រី​​ល្បី​លួង​លោម​​ក្មេង​ស្រី​​សិស្ស​​សាលា​​ដោះគ្រឿង​​អលង្ការត្រូវ​អស់​លក្ខណ៍

Posted: 11 Dec 2011 10:37 PM PST

ស្រ្តីជាប់ចោទ
ខេត្តព្រះសីហនុ ៖ ស្ត្រី​វ័យក្មេងដែលជាប់​​​ចោទពីបទលួង​លោមក្មេងស្រីសិស្សសាលាដោះ​យកគ្រឿង​ អលង្ការម្នាក់ ត្រូវបានប៉ូលិសស្រុក​ព្រៃនប់​ចាប់​ឃាត់ខ្លួនបញ្ជូនទៅស្នងការដ្ឋាន​​នគរ​បាល​ ខេត្ត ។ ហេតុការណ៍ឃាត់ខ្លួននេះបាន​កើត​មាន​ឡើងកាលពីថ្ងៃទី៩ ធ្នូ វេលាម៉ោង២និង៣០​នាទី​រសៀល នៅសាលាបឋមសិក្សា​អូរ​តាសេក ស្ថិតក្នុងភូមិអូរឧកញ៉ាហេង ឃុំអូរ​ឧក​ញ៉ាហេង

លោក​វីល​ឡឺប៉ាំង​ និង​លោក​ស្រី​ម៉ារីនឡឺ​ប៉េន​ ឈរ​ឈ្មោះ​ជា​បេក្ខ​ជន​ប្រធានា​ធិបតី​

Posted: 11 Dec 2011 09:55 PM PST

លោក​ស្រី​ម៉ារីន​ឡឺ​ប៉េន
អតីត​នាយក​រដ្ឋ​មន្ត្រី​បារាំង​ លោក​ដូមី​នីក​ ដឺ​វីល​ឡឺ​ប៉ាំង​ និង​លោក​ស្រី​ម៉ារីន​ឡឺ ប៉េន កាល​ពីថ្ងៃ​ទី​១១ ធ្នូ បាន​ប្រកាស​​ពី​ការ​​ឈរ​ឈ្មោះ​ជា​បេក្ខ​ជន​ប្រធានា​ធិបតី​បារាំង​សម្រាប់​ការ​បោះ​ឆ្នោត​ប្រធានា​ធិបតី​​នា​ឆ្នាំ​២០១២ខាង​មុខ​នេះ​។ លោក​ដូ​មី​នីក ដឺ​វីល​ឡឺ​ប៉ាំង​ ថ្លែង​ថា លោក​ជា​បេក្ខ​ជន​ប្រធានា​ធិបតី​ឆ្នាំ​២០១២ ។ ប្រធាន​ និង​ជា​ស្ថាប​និក​នៃ​គណ​បក្ស​សាធារណ​រដ្ឋ​សាមគ្គីភាព​ដែល​បង្កើត​ឡើង​កាលពី​ខែ​មិថុនា ឆ្នាំ​២០១០ បាន​ធ្វើ​ការ​ប្រកាស​នោះ​កាល​ពី​ថ្ងៃ​ទី​១១ ធ្នូ តាម​ទូរ​ទស្សន៍​TF-1។

អគ្គិភ័យ​​​កំពុង​ឆេះ​ព្រៃ​នៅ​ជើងភ្នំ​បូកគោ​​​រាល​ដាល​ធំទៅៗ​សម្លឹង​ទៅ​សាលា​រៀន​មួយ​យ៉ាង​មុតមាំ​សមត្ថកិច្ច​​​​កំពុង​បាញ់​​​ទឹក​ពន្លត់​​ខ្វែង​ដៃ​ខ្វែង​ជើង

Posted: 11 Dec 2011 09:15 PM PST

អគ្គិភ័យ​សន្ធោ​សន្ធៅ​កំពុង​ទំពា​លេប​ព្រឹក្ស​ព្រៃ​កាន់តែ​រាលដាល​ធំទៅៗ​បង្ក​ឱ្យ​មាន​ការភ្ញាក់​ផ្អើល​ឆោឡោ​និងព្រួយ​បារម្ភ​ពី​មន្រ្ដី​អាជ្ញាធរ-​សមត្ថកិច្ច​ចេញ​អន្តរាគមន៍​បង្រ្កាប​យ៉ាងញាប់ដៃញាប់ជើង ដោយ​គេឃើញ​រថយន្ដ​ពន្លត់​អគ្គិភ័យ​​របស់​ស្នងការ​នគបាល​ខេត្តកំពត​២គ្រឿង​បានប្រតិបត្តិ​ការ​បាញ់​​​ទឹក​ពន្លត់​ឥត ហ៊ាន​សម្រាក​កាល​ពីវេលា​ម៉ោង១០​ព្រឹក​​ថ្ងៃទី​១២ធ្នូ​២០១១​នៅក្បែរ​ជើងភ្នំ​បូកគោ

ការប៉ះទង្គិច​គ្នា​រវាង​កងទ័ព​​​ និងពួក​ជីវ​ពល​នៅ​ព្រលាន​​យន្តហោះ​ក្រុង​​​ទ្រីប៉ូលី​

Posted: 11 Dec 2011 08:07 PM PST

​មេ​បញ្ជា​​​ការ​របស់​កងជីវពល​​មូលដ្ឋាន​មួយរាយ​ការណ៍​​កាលពី​​ថ្ងៃទី​​​១១ ធ្នូ ថា ការ​បាញ់​​តគ្នា​​បានផ្ទុះឡើង​​​កាលពីយប់ថ្ងៃទី​​​១០ មក​ទី​១១ ធ្នូ ​នៅជិត​ព្រលានយន្តហោះ​​​​អន្តរ​ជាតិ​ក្រុង​ទ្រី​ប៉ូលី​រវាង​ពួកអ្នក​ទទួលខុសត្រូវ​នៃកង​​ទ័ពលីប៊ីថ្មី ​និង​ពួកជីវពល​​ប្រដាប់អាវុធ ។​ ការប៉ះ​ទង្គិចគ្នា​​នេះ​ជា​​ការ​​ប៉ះទង្គិច​គ្នា​ចុ​ង​ក្រោយ​​​​មួយ​ក្រោយ​​ការ​ប៉ះទង្គិច​​​គ្នាមួយ​​ចំនួន​​រវាង​ពួក​ជីវពល​ដែលប្រជែង​​រក​អំណាច​ពិត​ប្រាកដ​​នៅ​តាម​​​វិថី​​នា​នា​នៃ​​​រដ្ឋធានី​លីប៊ី ​​ខណៈ​​​ដែល​​រដ្ឋាភិបាល​​​កណ្តាលមួយ​នៅពុំទាន់​​ធ្វើ​ប្រតិ​បត្តិ​ការ​​ពេញ​លេញ ។​

កីឡាករអង់គ្លេសលុក ដូណាល់ឈ្នះពានជើងឯក Race To Dubaiឆ្នាំ២០១១

Posted: 11 Dec 2011 08:03 PM PST

កីឡាករអង់គ្លេសលុក ដូណាល់
លុក ដូ​ណាល់​បាន​យក​ឈ្នះ​ពាន​ជើង​ឯក​ Race To Dubaiប្រ​ចាំឆ្នាំ​២០១១​ក្លាយ​ជា​កីឡាករ​ដំ​បូងគេ​ក្នុង​ប្រ​វត្តិ​សាស្ត្រ​កីឡា​វាយ​កូន​ហ្គោល​ដែល​ដណ្តើម​បាន​ចំ​ណាត់​ថ្នាក់​កំពូល​នៅ​លើ​តារាង​ទឹក​ប្រាក់​ទាំង​ក្នុង​ទ្វីប​អឺរ៉ុប​និង​អាមេរិក​ក្នុង​ឆ្នាំ​តែ​មួយ​។ កាលពី​ខែ​កន្លង​ទៅ​ កីឡាករអង់​គ្លេស​រូបនេះ​បាន​យក​ឈ្នះ​ពាន​ PGA Tourរបស់​អាមេរិក​ប្រ​ចាំ​ឆ្នាំ​២០១១​ទទួល​បាន​ទឹក​ប្រាក់​៤,១៩លាន​ផោន​ ហើយ​សម្រាប់​ពាន​ជើង​ឯក​ Race To Dubaiរូប​គេ​ត្រូវ​ការ​ត្រឹម​តែ​ចំ​ណាត់​ថ្នាក់​លេខ៩​ប៉ុណ្ណោះ​ក្នុង​កម្ម​វិធី​ដំ​ណាច់​ឆ្នាំ​ Dubai World Championship នោះ​នឹង​គ្រប់​គ្រាន់​ឲ្យ​គេ​គ្រង​ជើង​ឯក​។​

សម្តេច​តេជោ និង​លោក​ជំទាវ នឹង​អញ្ជើញ​​ជា​អធិបតី​​បើក​សម្ពោធ​ឱ្យ​ប្រើ​ប្រាស់​កំណាត់​​ផ្លូវលេខ​៦២ ​និង​លេខ​២១០ នៅ​ខេត្ត​ព្រះវិហារ

Posted: 11 Dec 2011 07:52 PM PST

សមទ្ធិផលដែលបើកសម្ពោធ
ខេត្តព្រះវិហារ ៖ វេលា​ម៉ោង​​៨​ព្រឹក​ថ្ងៃទី​​១៣ ធ្នូ ២០១១ ​ខាង​មុខ​នេះ ​សម្តេច​អគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ជា​មួយ​លោក​​ជំទាវ​កិត្តិ​ព្រឹទ្ធ​​បណ្ឌិត​ ប៊ុន រ៉ានី ​ហ៊ុន សែន ​ប្រធាន​​កាក​បាទ​ក្រហម​កម្ពុជា ​នឹង​អញ្ជើញ​​ជាអធិបតី​​ដ៏ខ្ពង់​ខ្ពស់​ក្នុង​​ពិធី​សម្ពោធ​​បើក​ឱ្យ​ប្រើ​ ប្រាស់​​ជា​ផ្លូវការ​​កំណាត់​ផ្លូវ​ជាតិលេខ​៦២ ​ប្រវែង​​១១០​គីឡូ​ម៉ែត្រ ​ពីត្បែង​មាន​ជ័យ​

ជិះ​ម៉ូតូ​ត្រ​ឡប់​​ពី​ស៊ី​ឈ្នួល​ច្រូត​​​ស្រូវ​នៅ​អូរ​ជ្រៅ​ម៉ូតូ​ជាប់​ហ្វ្រាំង​ដួល​​​​របួស​​ធ្ងន់​ស្រាល​5​នាក់​

Posted: 11 Dec 2011 07:52 PM PST

ក្មេងៗរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍
ខេត្ត​បន្ទាយ​មាន​ជ័យ ៖​ ​គ្រួសារមួយដែល​មានសមាជិក៦នាក់ រស់​នៅភូមិថ្មគោល ​ឃុំ​ទំពូន ស្រុកថ្មគោល ខេត្តបាត់ដំបង ដោយ​សារ​ស្រូវ​លិចលង់ដោយទឹកជំនន់ខូចអស់ ក៏បាន​សម្រេច​​ចិត្តនាំ​គ្នា​​ទៅស៊ីឈ្នួលច្រូត​ស្រូវ​ឱ្យ​គេ​នៅ​ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្ត​បន្ទាយ​មាន​ជ័យ។ ជាអកុសលពេល​ត្រឡប់​មកស្រុកវិញ បាន​ជួប​គ្រោះថ្នាក់​​ដួល​​ម៉ូតូ​ដោយ​សារ​ជាប់​ហ្វ្រាំង​​ បណ្តាលឱ្យប្តីប្រពន្ធ​

សន្តិ​សុខ​ឯក​ជន​ម្នាក់​ត្រូវ​រថ​យន្ត​កៀរ​ធ្លាក់​ប្រឡាយ​របួស​បាក់​ភ្លៅ​ស្តាំ

Posted: 11 Dec 2011 07:47 PM PST

បុរសរងគ្រោះ
រាជ​ធានី​ភ្នំពេញ ៖ ​បុរស​ជា​សន្តិ​សុខ​ឯកជន​ម្នាក់​របួស​បាក់​ភ្លៅ​ស្ដាំ ខណៈ​ពេល​ជិះ​ម៉ូតូ​ចេញពី​យាម​ទៅ​លេង​ស្រុក​កំណើតត្រូវ​រថយន្ដ​កៀរ​ធ្លាក់​ ស្នាមភ្លោះ​ទាំង​ម៉ូតូ​និង​មនុស្ស ​រង​របួស​ជា​ទម្ងន់​កាលពី​វេលា​ម៉ោង​១២​យប់​អធ្រាត្រ ថ្ងៃ​ទី១១ ធ្នូ នៅ​តាម​ផ្លូវជាតិ​លេខ​៨ ក្នុងភូមិ​កំពង់អំពិល ឃុំ​កំពង់អំពិល ស្រុក​ពារាំង ខេត្ដព្រៃវែង ។

កុំ​យក​ថវិកាសមា​គម​ទៅ​លេង​ល្បែង​ ឬ​ប្រើ​ប្រាស់​ខុស​ពី​លក្ខន្តិកៈ

Posted: 11 Dec 2011 07:46 PM PST

ខេត្ត​ពោធិ៍​សាត់​ ៖ ​ថវិកា​មរណៈ​សង្គ្រោះ​ចំនួន​៨.០០០.០០០រៀល​របស់​សមា​គម​អតីត​យុទ្ធ​ជន​ កម្ពុជា​បាន​ត្រូវ​លោក​ញឹក សារ៉េត ប្រធាន​មន្ទីរ​សង្គម​កិច្ច​ អតីត​យុទ្ធ​ជន​ និង​យុវ​នីតិ​សម្ប​ទា​ និង​ជា​ប្រធាន​សមា​គម​អតីត​យុទ្ធ​ជន​កម្ពុជា​ខេត្ត​ពោធិ៍​សាត់​ និង​សហការី​នាំ​យក​ទៅ​ប្រគល់​ជូន​គ្រួសារ​សព​អតីត​យុទ្ធ​ជន​២​នាក់​ដល់​លំនៅ ​ឋាន​នា​ព្រឹក​ថ្ងៃ​ទី​៩ ធ្នូ ២០១១​។

ឃាត់ខ្លួនស្រ្តីជនជាតិថៃពាក់ព័ន្ធករណី​លួចទូរសព្ទ័ដៃ

Posted: 11 Dec 2011 07:43 PM PST

ស្រ្តីជនជាតិថៃជាប់ចោទ
ក្រុងប៉ោយប៉ែត ៖ ស្ត្រីជនជាតិថៃម្នាក់​ត្រូវបានកម្លាំងកងរាជអាវុធក្រុងប៉ោយប៉ែត​ ឃាត់ខ្លួនយកទៅសួរនាំ​តាមពាក្យបណ្តឹង​ពី​ស្រ្តី​ម្នាក់ឈ្មោះវ៉ាន់ គន្ធា អាយុ២៤ឆ្នាំ ជាអ្នក​លក់​ខោអាវនៅប្លុកកាស៊ីណូហ្គោឌិន​ក្រោន​។

រថយន្តឡិចស៊ីស RX 300 សាក​កម្លាំង​ជា​មួយ​របងបេតុងសួនកុមារ

Posted: 11 Dec 2011 07:43 PM PST

ទិដ្ឋភាពភ្ញាក់ផ្អើលនៅកន្លែងកើតហេតុ
ខេត្តកំពង់ចាម ៖ រថយន្តម៉ាកឡិច​ស៊ីស​ពណ៌.ស ១គ្រឿងប្រភេទ RX 300 បានបោះ ​ពួយ​យ៉ាងលឿននៅលើកំណាត់ផ្លូវខាងមុខ​សាលា​ខេត្ត ស្ថិត​ក្នុង​ភូមិទី១៤ សង្កាត់កំពង់ចាម ដោយ​បួង​ចង្កូតមិនទាន់​ទៅបុក​របង​ថ្មបេតុង សួន​កុមារលាន់ដូចរន្ទះ បណ្តាល​ឲ្យបាក់​ខឿន​របង​ប្រវែង​៥ម៉ែត្រ និង​របង​ថ្ម​ប្រវែង៧ម៉ែត្រ កាលពីវេលាម៉ោង១០និង៤០នាទីព្រឹក ​ថ្ងៃទី​១០ ធ្នូ ។

​នារីម្នាក់​រស់នៅជាមួយបុរស​​2នាក់​​​ដែលនាង​ស្រឡាញ់​

Posted: 11 Dec 2011 07:43 PM PST

នារី​មានប្តី​២​រស់នៅ​ជុំគ្នា​​
​នារី​ម្នាក់​បានរស់នៅ​​​ជុំគ្នា​​​ជាមួយ​បុរស​​២នាក់ ដែល​នាង​ស្រឡាញ់​យ៉ាង​ខ្លាំង​​ ហើយ​​មាន​កូន​​មួយ​ជាមួយ​​​បុរស​ម្នាក់​​ក្នុង​ចំណោម​ប្រុសស្នេហ៍​​ទាំង​​​២នាក់​នេះ ។ នេះជា​​​គំរូស្ត្រី​​​​មានប្តី​​ច្រើន​​ដែល​ចេញ​​ពីរឿង​ស្នេហា​។​ គេធ្លាប់​ឃើញតែ​​បុរស​ៗ​​​មាន​ប្រពន្ធ​ច្រើន ឬ​​ការ​រួមរស់​​ជាមួយគ្នា​​របស់​ពួកអ្នក​​​និយម​រួម​ភេទ​​​ដូចគ្នា ។ ក៏ប៉ុន្តែ​នារី​មាន​​​ប្តី​​លើស​ពី​​២នៅជុំ​គ្នា ​ជា​រឿង​កម្រ​មានក្នុង​​​ទំនាក់​ទំនង​​​ស្នេហា​។​

ចេស៊ី​កា​ប៊ីល សារ​​ភាពថា ៖ ខ្ញុំ​គឺជា​ក្មេង​ស្ត្រី​មាន​​ភាព​ខ្មាស​អៀន​​ច្រើន​កាលពី​យុវវ័យ

Posted: 11 Dec 2011 07:40 PM PST

តារា​​សម្តែង​ នាង​ចេស៊ី​​កា ប៊ីល
​យោង​ទៅតាម​​ប្រភព​ព័ត៌​មាន​​ពី​គេហ​ទំព័រ​​តារា​​ហូលីវូដ​ចេញ​ផ្សាយ​​កាលពីថ្ងៃ​អាទិត្យ ​ទី១១ ធ្នូ ឆ្នាំ​២០១១ ​បាន​ឱ្យ​ដឹងថា ៖ តារា​​សម្តែង​ចេស៊ី​កា ប៊ីល ​បាន​សារ​ភាពថា៖ ខ្ញុំ​គឺជា​ក្មេង​ស្រី​​មួយ​រូប​ដែល​មាន​​ការ​ខ្មាស់​អៀន​ច្រើន​កាលពី​​​​​នៅ​យុវ​​វ័យ​ ។ ​តារា​សម្តែង​អាមេរិក​សក់​ពណ៌​ទង​​ដែង ​​រូប​នេះ​បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា ៖ ខ្ញុំ​​មិន​សូវ​ទទួល​បាន​ការ​​ចាប់​អារម្មណ៍​ច្រើន​​ប៉ុន្មាន​​ទេ ពី​បុរស​ៗ​​​ទូទៅ​​ដោយ​សារ​​តែ​​ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​​​ច្រើន​ពី​បញ្ហា​សន្តិ​សុខ​ជុំវិញ​ខ្លួន​​​។ បញ្ហា​នេះ​ហើយ​ដែល​​បាន​ធ្វើ​ឱ្យ​​ខ្ញុំ​ឃ្លាត​ឆ្ងាយ​​ពី​​មនុស្ស​​ទូទៅ ។

ប្រកាស​បញ្ចូល​​សមា​ជិក​ថ្មី​ចំនួន​២៤១​នាក់​នៅ​ស​ង្កាត់​​ផ្សារ​ដេប៉ូ​ទី​៣

Posted: 11 Dec 2011 07:37 PM PST

ទិដ្ឋភាពក្នុងពិធី
រាជធានីភ្នំពេញ ៖ គណ​បក្ស​ប្រជា​ជន​កម្ពុជា​សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ​ខណ្ឌ​ទួល​គោក ​កាល​ពី​ព្រឹក​ថ្ងៃទី​១១ ធ្នូ បាន​​រៀប​ចំពិធី​​ប្រកាស​បញ្ចូល​​សមា​ជិក​ថ្មី​ចំនួន​២៤១​នាក់ ​​ក្រោម​​អធិបតី​​ភាព​​លោក​ឈុន អូន ទី​ប្រឹក្សា​​ផ្ទាល់​សម្តេច​​អគ្គ​មហា​​ធម្ម​ពោធិ​សាល ជា ស៊ីម​ ​ប្រធាន​​​ព្រឹទ្ធ​សភា​ ​​ប្រធាន​គណ​បក្ស​​ប្រជា​ជន​កម្ពុជា និង​​ជា​ប្រធាន​ក្រុម​ការ​ងារ​ចុះ​ជួយ​​មូល​ដ្ឋាន​​សង្កាត់​ផ្សារ​ដេប៉ូ​ទី​ ៣ ព្រម​ទាំង​​

ជិះ​ម៉ូតូ​វ៉ា​រថយន្ដ​បុក​គ្នា​រង​របួសធ្ងន់​ម្នាក់​និង​ស្រាល​ម្នាក់

Posted: 11 Dec 2011 07:37 PM PST

ជនរងគ្រោះទាំង២នាក់
រាជធានីភ្នំពេញ ៖​ យុវជន​២​នាក់ ម្នាក់​របួសធ្ងន់ និង​ម្នាក់​ទៀត​​ស្រាល ខណៈ​ពេល​ជិះ​ម៉ូតូ​បុក​គ្នា​នៅ​មុខ​សាលា​គរុកោសល្យ​ និង​វិ​ក្រិ​ត​​ការ​រាជធានី​ភ្នំពេញជិត​ផ្សារ​ហេង លី ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​២៧១ ក្នុង​សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌ​ទួលគោក កាលពី​វេលា​ម៉ោង ៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១០ ធ្នូ។

គណៈ​ពង្រឹង​​ឃុំ​ស្ទឹង​​ឆាយ​ពាំ​នាំ​ស្លាក​សញ្ញា​​និង​អំណោយ​ចែក​សមា​ជិកបក្ស​

Posted: 11 Dec 2011 07:37 PM PST

ទិដ្ឋភាពក្នុងពិធី
ខេត្ត​ព្រះ​សី​ហ​នុ ៖​ ​​កាលពីព្រឹកថ្ងៃទី៩ ធ្នូ ​ក្រុមការងារគណបក្សប្រជាជនខេត្ត​​ដឹក​នាំ​ដោយលោកហ៊ាង នឹន ប្រធាន​ក្រុមការងារ​គណ​បក្សចុះជួយឃុំស្ទឹងឆាយស្រុក​កំពង់សិលា អមដំណើរដោយលោកហេង ប៊ុន​ទី អនុ​ប្រធាន​ក្រុមការងារ ប្រធាន អនុប្រធាន​ក្រុម​ការងារ​ស្រុក​កំពង់សិលាចុះជួយឃុំស្ទឹងឆាយ បាន​នាំយក​ស្លាកសញ្ញាគណបក្សនឹងនាំ​អំណោយ​មួយ​

​បាក់​ដី​នៅ​​ចិន​​ស្លាប់​​4នាក់​កប់​បាត់​3នាក់​

Posted: 11 Dec 2011 07:13 PM PST

​បណ្តា​អ្នក​​​​ទទួលខុសត្រូវ​​មូលដ្ឋាន​រាយ​ការណ៍​​កាលពីថ្ងៃទី​​​​១១ ធ្នូ ​ថា ​តុល្យ​ការ​នៃការបាក់​ដី​​​​​បណ្តាល​មកពីការ​ផ្ទុះមួយក្នុង​ខេត្ត​​ហ្គីហ្សូ ​​(ភាគ​និរតី​​ចិន​) ​តុល្យ​ការ​​អ្នក​ស្លាប់​​​មាន​​​៤នាក់​។ ​​មនុស្ស​​​២នាក់​​អាច​ជួយ​សង្គ្រោះ​​​​ក៏ប៉ុន្តែ​​​​មនុស្ស​​​៣​នាក់ នៅ​តែ​​​កប់បាត់​។​ អ្នកទទួលខុសត្រូវ​​​៤នាក់ ​នៃរោងចក្រ​​​ស៊ីម៉ង់ត៍​ដែល​​កើត​មានការ​ផ្ទុះនេះ ​បានត្រូវ​ប៉ូលិស​ចាប់ខ្លួន​។

កូដកម្ម​បន្តទៀត​​ក្នុង​រោង​ចក្រ​​មួយ​នាភាគ​ខាងត្បូង​ចិន

Posted: 11 Dec 2011 07:12 PM PST

​កូដ​កម្ម​មួយនៅ​បន្ត​ទៀត​​កាលពីថ្ងៃ​ទី១១ ធ្នូ ​រយៈ​ពេល​៧​ថ្ងៃ​​ជាប់គ្នា​ហើយក្នុងរោង​ចក្រ​​មួយ​នៃទីក្រុង​សេនហ្សេន ភាគខាង​ត្បូងចិន ​ដោ​យ​ពួកកម្មករ​ដែលមានការព្រួយ​បារម្ភ​ចំពោះ​​ផល​ប្រយោជន៍​​ និងតំណែង​​របស់ពួកគេពុំ​​ត្រូវបាន​​​ធានា​​ក្រោយ​ការ​​​​លក់​រោងចក្រ​នោះ ។ ​ចាប់​តាំងពី​ថ្ងៃទី៤ ធ្នូ ​មកកម្មករ​ប្រមាណ​​ជា​​១.០០០នាក់បាននាំគ្នា​រាំងខ្ទប់​ច្រកចូល​រោង​ចក្រ HAILIANG STORAGE PRODUCT CO. LTD ​​​​ក្រុង​សេនហ្សេន ​​ដែល​រោង​ចក្រ​នេះ​ជា​សាខា​មួយរបស់​ក្រុមហ៊ុន HITACHI GLOB-AL STORAGE TECHNOLOGIES ។

លោកម៉េដវេដេវ បញ្ជា​​ឱ្យស៊ើបអង្កេត​លើ​ការ​​លួចបន្លំ​​សន្លឹក​ឆ្នោត​

Posted: 11 Dec 2011 06:59 PM PST

បាតុ​កម្ម​​ប្រឆាំង​​​ការក្លែង​បន្លំ​សន្លឹក​ឆ្នោត​​​
​​ប្រធានាធិបតី​​​រុស្ស៊ី​ លោកឌីមីឌ្រី ម៉េដ​វេដេវ ​​បានសរសេរ​​​កាលពីថ្ងៃទី​​​​១១ ធ្នូ ​តាម FACE-BOOK ថា លោក​បាន​​ចេញបញ្ជា​​​ឱ្យបើក​​​ការ​ស៊ើប​អង្កេត​​​​មួយលើ​ការ​​ក្លែងបន្លំ​​សន្លឹក​ឆ្នោត​​​ក្នុង​ការបោះ​ឆ្នោ​តសភា ទោះបីជា​​​​​លោក​ពុំ​យល់​​ស្រប​តាម​​ការ​​​ចោទប្រកាន់ និង​សេចក្តីថ្លែង​ការណ៍​​​​ទាំងឡាយ​របស់​ពួកបាតុករ​​​ក៏​ដោយ​។​ កាល​ពីថ្ងៃទី​​​១០ ធ្នូ ​កន្លង​មក​នេះ ​​ពលរដ្ឋ​រុស្ស៊ី​​ជា​ច្រើន​សិប​ពាន់នាក់បាននាំគ្នា​​ធ្វើ​បាតុ​កម្ម​នៅ​តាមដងវិថី​​ក្នុងទីក្រុង​ជា​ច្រើន ដើម្បី​​​តវ៉ា​​​ប្រឆាំង​នឹងការ​ក្លែង​ប​ន្លំ​ ក្នុងការបោះឆ្នោត​សភា​​ដែល​​គណបក្ស​​រុស្ស៊ី​​រួប​រួម​ជា​

​អតីត​​ជនផ្តាច់​ការ​ប៉ាណាម៉ា ​​លោកណូនីយេហ្គា ចាប់​បញ្ជូន​ទៅ​ស្រុក​វិញ​

Posted: 11 Dec 2011 06:54 PM PST

​លោក​​ណូរីហ្គា​
ឧត្តមសេនីយ៍​​​ម៉ា​នុយ​អែល ​ណូរីយេហ្គា ជា​អតីត​​​​ជនផ្តាច់​ការ​​ប៉ាណាម៉ា ម្នាក់​​ទទួលការ​កាត់​​​ទោស​នៅបារាំង​​ដាក់​គុក​​​៧ឆ្នាំ ពីបទ​​លាង​លុយ​កខ្វក់​​បានម​កពី​​ការ​រត់​ពន្ធគ្រឿង​ញៀន​​នោះ​ ត្រូវ​​ធ្វើ​​បត្យាប័ន​​​​កាលពីព្រឹកថ្ងៃទី​​១១ ធ្នូ ​ទៅកាន់​ប្រទេសប៉ាណាម៉ា ​​វិញ ។​ ក្រោម​កិច្ច​​​អម​ការពារ​​របស់​រថយន្ត​​​ និង​ម៉ូតូ​​​ប៉ូលិស​​ជាច្រើន​​​​ លោក​ម៉ានុយ​​អែល អាន​តូ​នីញ៉ូ ​ណូរី​យេហ្គា បានចាកចេញ​​​ពីមន្ទីរពេទ្យ​ពន្ធនាគារ​ក្រុង​ប៉ារីស​ដើម្បីនាំទៅកាន់​ព្រលានយន្តហោះ​ ORLY ។

ទាហានម៉ារីនសហរដ្ឋអាមេរិក និង​កង​យោធពល​​ខេមរភូមិន្ទ​កម្ពុជា​ បន្តសហប្រតិ​បត្តិការ

Posted: 11 Dec 2011 06:50 PM PST

រាជធានីភ្នំពេញ ៖យោងតាម​សេចក្តី​​ប្រកាស​​ព័ត៌​មាន​របស់ស្ថាន​ទូតអាមេរិក​ប្រចាំនៅ​​កម្ពុជា ដែលកោះ​សន្តិភាពបាន​ទទួលកាល​​ពីថ្ងៃទី​១២ ធ្នូ ២០១១ ឲ្យដឹង​ថា កង​ទាហាន​ម៉ារីន​​សហ​រដ្ឋ​​អាមេរិក​និងកងយោធ​ពលខេមរ​ភូមិន្ទ​​កម្ពុជា នឹងចូលរួម​គ្នាក្នុង​លំហាត់​សម​យុទ្ធ​​ផ្តល់​ជំនួយ​​សង្គ្រោះ​មហន្ត​រាយ និងជំនួយ​មនុស្សធម៌​​ពីថ្ងៃទី​១២ ដល់ថ្ងៃ​ទី១៨ ធ្នូ ២០១១ នៅជិត​​ទី​ក្រុង​​ភ្នំពេញ និងក្រុង​ព្រះ​សីហនុ។

ស៊ីអ័រ​​វី​បើក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បរ​ដោយ​​ជន​ជាតិ​​​ហ្វ៊ី​លីពីន​​បោះ​ពួយ​​បុក​បង្គោល​​ភ្លើង​បាក់​ដល់​ដី​

Posted: 11 Dec 2011 06:34 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ​រថយន្ត​ម៉ាក​​ CR-V​ពណ៌​ទឹ​ក​ប្រាក់​ ​មួយ​គ្រឿង​​ដែល​បើក​បរ​​ដោយ​ជន​ជាតិ​ហ្វ៊ី​លីពីន​​បាន​បោះ​ពួយ​​ឡើង​ ចិញ្ចើម​​ជ្រុល​ទៅ​បុក​​បង្គោល​ភ្លើង​​បំពាក់​ខ្សែ​បណ្តាញ​​ទូរស័ព្ទ​​ បណ្តាល​ឱ្យ​បាក់​​រាប​ដល់​ដី។ គ្រោះថ្នាក់​​ច​រាចរណ៍​​នេះ​​កើតឡើង​​កាល​ពី​វេលា​​ម៉ោង​១​រំលង​​អធ្រាត្រ​​ ​ឈាន​ចូល​ថ្ងៃទី​១២ ធ្នូ នៅ​តាម​បណ្តោយ​ផ្លូវ​​លេខ​៣១៥ ​សង្កាត់​បឹង​កក់​ទី​២ ខណ្ឌ​ទួល​គោក ។

ក្រុមហ៊ុន​តូយ៉ូតា ខាត​បង់ប្រាក់​​ចំណូល​​៥៦​ភាគ​​រយ ដោយ​សារប្រាក់​យ៉េន​ឡើង​ថ្លៃ​និង​​ទឹក​​ជំនន់​​នៅ​​ថៃ

Posted: 11 Dec 2011 06:31 PM PST

ក្រុមហ៊ុន​ផលិត​រថយន្ត​តូយ៉ូតា ត្រូវ​ខាត​​បង់​ប្រាក់​ចំណូល​ដែលបាន​ព្យាករណ៍​ក្នុងកិច្ច​ការ​​ជំនួញ​ឆ្នាំនេះ ថា​មាន​​ចំនួន​ជា​ងពាក់​កណ្តាល ដោយសារ​​ប្រាក់​យ៉េន​​ឡើង​ថ្លៃ​និងគ្រោះ​ទឹកជំនន់​ក្នុងប្រទេស​​​ថៃដែល​​បន្ថែមការ​កាត់ផ្តាច់​ខ្សែ​សង្វាក់​ផលិតកម្ម​​របស់​ក្រុម​ហ៊ុន។ ក្រុមហ៊ុន​​តូយ៉ូតា​​របស់​​ជប៉ុន​​សង្ឃឹម​ថា ប្រាក់​ចំណូល​​របស់ខ្លូន​ក្នុងឆ្នាំ​នេះ រហូតដល់​ថ្ងៃទី​៣១ មីនា​ ឆ្នាំ២០១២ មាន​ចំនួន​២,៦​ពាន់​លាន​​ដុល្លារ​ គឺ​ធ្លាក់​ចុះ៥៧​ភាគរយ ធៀប​ជាមួយ​ឆ្នាំចាស់ និង​តិច​ជាងការ​ព្យា​ករណ៍​​របស់អ្នក​​សេដ្ឋកិច្ច​​ថា​​មាន​ចំនួន​ប្រហែល​៥,៤​ពាន់​លាន​ដុល្លារ។

តម្កល់​​ទុក​មិន​​ចាត់​ការ​បណ្តឹង​របស់​សហ​មេធាវី​​ការ​ពារ​នួន​ ជា​ ប្តឹង​ថ្នាក់​​ដឹក​នាំ​រាជ​រដ្ឋា​ភិបាល​11​រូប​

Posted: 11 Dec 2011 06:25 PM PST

រាជធានីភ្នំពេញ ៖ ​ព្រះរាជ​អាជ្ញា​​អម​សាលា​​ដំបូង​​រាជធានីភ្នំពេញ បាន​សម្រេច​​តម្កល់​ទុក​​មិន​ចាត់​ការ​លើ​រឿង​ក្តី​ដែល​​សហ​មេធាវី​​ការពារ​ នួន ជា ប្តឹង​ថ្នាក់​ដឹកនាំ​រាជរដ្ឋា​ភិបាល​​ចំនួន​១១​រូប ។ ​លោក​​សុខ រឿន ​ព្រះ​រាជ​អាជ្ញា​រង​​​បាន​សម្រេច​តម្កល់​​ទុក​មិន​ចាត់​ការ​ចំពោះ​រឿង​​ ក្តី​ដែល​សហ​មេធាវី​​បរទេស​​ការពារ​លោក​​នួន ជា គឺ​លោក Michiel Pestman ​និង​លោក Andrew Lanuzzi ​​បាន​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!