Koh Santipheap Daily

Koh Santipheap Daily


ភ្ញៀវ​ទេស​ចរ​​ចូល​តាម​​ច្រក​​ទ្វា​​រ​អន្តរ​ជាតិ​បាវិត​មាន​ការ​កើន​ឡើង​

Posted: 13 Dec 2011 12:14 AM PST

ច្រកព្រំដែនបាវិត
ខេត្តស្វាយរៀង ៖ ​មាន​ភ្ញៀវ​ទេស​ចរ​ចំនួន​៥​ប្រទេស​បាន​​ចូល​មក​​ព្រះ​រាជា​ណាចក្រ​កម្ពុជា តាម​ច្រក​ទ្វារ​អន្តរជាតិ​បាវិត ​ក្រុង​​បាវិត ​មាន​ការ​កើន​ឡើង​បើ​ធៀប​នឹង​ឆ្នាំ​ទៅ។ បើតាម​លោក​វរសេនីយ៍​ទោ ហួយ​គ្រី ​នាយ​ប៉ុស្តិ៍​​នគរបាល​អន្តោ​ប្រវេសន៍​ច្រក​ទ្វារ​​​អន្តរ​ជាតិ​​បាវិត​មាន​ ប្រសាសន៍​​​កាលពីថ្ងៃទី​​១២ ធ្នូ ថា ​ភ្ញៀវ​​ធ្វើ​ដំណើរ​​ឆ្លង​កាត់​​ច្រក​ទ្វារ​​អន្តរ​ជាតិ​​បាវិត​ចាប់​ ពីថ្ងៃទី​១

បើក​​ម៉ូតូ​​វ៉ា​រថយន្ត​​​​មិនផុត​​​ត្រូវ​បាន​​​​​កៀរ​​​ដួល​រួចកិនស្លាប់​​​ភ្លាម​

Posted: 13 Dec 2011 12:06 AM PST

នៅកន្លែងកើតហេតុ
​ខេត្ត​កណ្តាល​ ៖​ យុវជន​ម្នាក់​​​បើក​ម៉ូតូ​​បោះពួយ​​​វ៉ា​រថយន្ត​ដឹក​​ទំនិញ​​​មិន​ផុត​​​​ បាន​​​ទៅ​កៀរ​​​​រថយន្ត​​ផ្នែក​​ខាងមុខ ​​បណ្តាល​​​ឱ្យ​ដួល​​ម៉ូតូ​​​ហើយ​ត្រូវ​​រថយន្ត​​នោះ​​កិន​ស្លាប់​​​នៅ​​​ កន្លែង​​កើត​ហេតុ​ចំណែក​​​អ្នក​​បើកបរ​រថយន្ត​​​បន្ទាប់​​​ពី​​កើត​​ហេតុ​​ បាន​​ចតរថយន្ត​​​​ទុក​ចោល​​ហើយ​​​រត់គេច​ខ្លួនបាត់​។ ហេតុការណ៍​​​គ្រោះ​ថ្នាក់​​ចរាចរណណ៍​​នេះ​កើត​​ឡើង​​​​​កាលពី​​​ម៉ោង​​៥​និង ​​​​២៥​នាទី​​ល្ងាច​​ថ្ងៃទី​​១២ ធ្នូ​ នៅលើ​​ផ្លូវ​​

​គណបក្ស​ប្រឆាំងសំខាន់ភូមា​​​ក្លាយ​ជា​ស្របច្បាប់

Posted: 12 Dec 2011 11:59 PM PST

គណៈ​កម្មាធិការ​​បោះឆ្នោត​​​របស់សហភាព​​​មីយ៉ាន់ម៉ា​​​​កាលពីថ្ងៃទី​១៣ ធ្នូ ​​បានចេញផ្សាយ​សេចក្តី​​ប្រកាស​មួយ​តាមសារព័ត៌មាន​​​​ផ្លូវ​ការ​​ថា ​​គណបក្ស​ប្រឆាំង​​សំខាន់​របស់មីយ៉ាន់​ម៉ា ​គឺ​គណ​បក្ស​​​សម្ព័ន្ធ​​ជាតិ​ដើម្បី​​លទ្ធិប្រជា​ធិបតេយ្យ​​ LND ​ដឹកនាំ​​ដោយលោកស្រី​​អ៊ួងសាន់ ស៊ូជី ​​បានវិល​​មក​​ទទួល​បាន​លក្ខន្តិកៈ​​​ជា​គណបក្ស​​នយោ​បាយ​​ស្របច្បាប់​​វិញ​ហើយ ។ ប្រភពព័ត៌មាន​​​ក្នុងស្រុក​បញ្ជាក់ថា ​​ដើម្បី​វិល​​​​​ត្រឡប់មក​​​កាន់​ឆាក​​នយោបាយ​​វិញ​គណបក្ស LND ​បានចុះ​ឈ្មោះ​​​​បេក្ខជនក្នុង​បញ្ជី​​នៅ​​គណៈ​​​កម្មា​ធិការ​​បោះឆ្នោត​ដែលក្នុង​

មហាសេដ្ឋី​​រុស្ស៊ីម្នាក់​ឈរឈ្មោះ​ជាបេក្ខជន​​ប្រធានាធិបតី​

Posted: 12 Dec 2011 11:56 PM PST

​សេដ្ឋីរុស្ស៊ី លោក​មីខាអ៊ីល ​ប្រូខូណូវ​
​​មហាសេដ្ឋី​​​​រុស្ស៊ីម្នាក់ លោក​មីខាអ៊ី​ល ​ប្រូ​​ខូណូវ ប្រកាស​​កាលពីថ្ងៃទី​​១២ ធ្នូ ថា លោក​នឹង​​ឈរ​ឈ្មោះជា​បេក្ខជន​​​​ប្រធានាធិបតី​​ក្នុង​ការ​បោះ​ឆ្នោត​​​​​នា​ខែ​មីនា​ខាង​មុខនេះ​។​ ក្នុង​​​សន្និសីទសារ​ព័ត៌ មាន​​​​មួយនា​ទីក្រុង​មូស្គូ ​លោកប្រូ​ខូណូវ ថ្លែង​ថា ​​ខ្ញុំបាន​ធ្វើការ​​សម្រេច​​​ចិត្ត​​​នេះ ប្រហែលជា​សេចក្តី​​​សម្រេច​​​​ចិត្ត​​​ដ៏ធំ​​​បំផុត​មួយ​នៃជីវិត​របស់ខ្ញុំ​។ ​​​ខ្ញុំនឹង​​​ឈរឈ្មោះ​​​បេក្ខជន​​​ប្រធានាធិបតី​។​

គ្រូ​វិទ្យា​ល័យ​កំពង់​ស្ពឺ​​ច្រាន​ចោល​​លិខិត​អនា​មិក​​ចោទ​ជុំ​វិញ​រឿង​​​បង្រៀន​

Posted: 12 Dec 2011 11:40 PM PST

ខេត្ត​កំពង់​ស្ពឺ ៖​ ​វិទ្យា​ល័យ​កំពង់​ស្ពឺ​ ដែល​មានទីតាំង​​​នៅ​ចំណុច​ប្រ​ជុំ​ជន​ទី​រួម​ខេត្ត ​មានសិស្សា​​នុសិស្ស​​មក​ពី​​តាម​បណ្តា​ស្រុក​ជុំវិញ​ខេត្ត​​​ចូល​រៀន​សូត្រ ​ ពិសេស​សម្រាប់​គ្រួ​សារ​ ដែល​មាន​ជីវ​ភាព​​ធូរ​ធារ ប៉ុន្តែ​​មិន​​មែន​មាន​ន័យ​ថា តាម​ស្រុក​មួយ​ចំនួន​​មិន​​មាន​វិទ្យាល័យ​នោះ​ទេ​ ។

ស្ត្រី​បម្រើ​ការ​ក្នុង​​ហាង​ខារ៉ាអូខេ​ស្លាប់​ដោយ​សារ​គាំង​បេះដូង

Posted: 12 Dec 2011 11:34 PM PST

សពស្រ្តីបំរើការក្នុងហាងខារ៉ាអូខេ
ខេត្តមណ្ឌលគិរី ៖ ស្ត្រីម្នាក់បំរើការនៅក្នុង​ហាងខារ៉ាអូខេទីក្រុងសុបិន ទើបបានមួយថ្ងៃ​​​ក៏​មាន​​ជំងឺ​ត្រូវបានអ្នករួមការងារបញ្ជូនទៅព្យា​បាលនៅ​ មន្ទីរពេទ្យបង្អែកសែនមនោរម្យ បាន​៤​ទៅ​៥​ម៉ោង​ក៏ស្លាប់បាត់បង់ជីវិត នៅវេលាម៉ោង​ជាង​៤​ទៀបភ្លឺថ្ងៃទី១៣ ធ្នូ ២០១១។

សមត្ថកិច្ច​​​​​គាស់​យក​​​សព​ចេញ​​ពីក្នុង​​រថយន្ត​​ហ៊ីណូ ​ទាំង​​​៤​នាក់​​​​បាន​​ហើយ ​​និង​​ស្គាល់​​ពី​អត្ត​សញ្ញាណ​

Posted: 12 Dec 2011 11:34 PM PST

សកម្មភាពគាស់យកសព
ខេត្ត​កំពង់ស្ពឺ​​​​​ ៖ គិតត្រឹមវេលាម៉ោង​១០​និង​២៥​នាទីព្រឹកថ្ងៃទី១៣ ធ្នូ នេះ សាកសព​បុរស​៤នាក់ ដែលកៀបជាប់ក្នុងកាប៊ីនរថយន្ត ដោយសារគ្រោះថ្នាក់ចរាចរណ៍រថយន្តបុករថយន្តនោះ នៅមិនទាន់ត្រូវបានយកចេញពីកាប៊ីន​រថយន្តនៅឡើយទេ ​ប៉ុន្តែ​​​​មក​ដល់​​វេលាម៉ោង​​១​រសៀល​ថ្ងៃ​ដដែល ទើបក្រុម​​​សមត្ថ​កិច្ច​បានធ្វើ​ការ​គាស់​​យក​សព​ចេញពីក្នុង​​រថយន្ត​​បាន​ ដោយ​មានការខំ​ប្រឹង​

ឡើង​បេះ​ផ្លែ​អម្ពិល​​របូត​ដៃ​​ធ្លាក់​រង​របួស​ធ្ងន់

Posted: 12 Dec 2011 11:32 PM PST

ជនរងគ្រោះ
ខេត្តកំពង់ឆ្នាំង ៖ ​កុមារា​​ម្នាក់បាន​រងរបួស​​​យ៉ាងធ្ងន់​ធ្ងរ ​​ដោយសារ​​​ធ្លាក់ពី​​ចុងអម្ពិល​​ ខណៈ ពេល​​ម្តាយ​​ប្រើ​​​​ឱ្យឡើង​​​​បេះ​ផ្លែ​​​អម្ពិល ដើម្បី​​​យក​ទៅ​លក់ ។ ហេតុការណ៍​​នេះ បានកើតឡើង​នៅ​វេលាម៉ោង​៥ល្ងាច​​ថ្ងៃ​ទី​១២ ​ធ្នូ នៅភូមិ​​ព្រៃខ្មែរ​ ឃុំរលាប្អៀរ ​ស្រុករលា​ប្អៀរ ។ ​

យុវជន​​២​នាក់​ជិះ​ម៉ូតូ​​វ៉ា​​រថយន្ត​​​ស្លាប់​ម្នាក់​ របួស​ធ្ងន់ម្នាក់​

Posted: 12 Dec 2011 11:30 PM PST

បុរសរងគ្រោះ
ខេត្ត​កំពង់​ឆ្នាំង ៖ យុវជន​ម្នាក់​បា​ន​ស្លាប់​ និង​ម្នាក់​ទៀត​ រង​របួស​ធ្ងន់​ដោយ​សារ​ជិះ​ម៉ូតូ​ប៉ះ​ជា​មួយ​រថយន្ត​ ហើយ​ដួល​បោកទៅ​លើ​​ថ្នល់ជាតិ​ ។ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​​កាលពី​វេលា​ម៉ោង​៧ និង​១៥​នាទី​យប់​ថ្ងៃ​ទី​១២ ធ្នូ នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​ស្មែត ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលាប្អៀរ​ ។

រថយន្ត​​ហ៊ីណូ​​ធុន​ធំ​​បុក​គ្នា​​​ពេញ​​ទំហឹង​​​​កៀប​​មនុស្ស​​​​ស្លាប់​​​៤​នាក់ រងរបួស​​ធ្ងន់​ម្នាក់​

Posted: 12 Dec 2011 11:29 PM PST

នៅកន្លែងកើតហេតុ
ខេត្ត​កំពង់ស្ពឺ​​​​​ ៖ មនុស្សយ៉ាង​ហោចណាស់​​៤នាក់ ត្រូវបានគេឃើញ​ស្លាប់កៀប​ជាប់ក្នុង​កា​ប៊ីន​រថយន្ត និងម្នាក់ រងរបួស​ធ្ងន់ធ្ងរ នៅក្នុង​គ្រោះ​ថ្នាក់ចរាចរណ៍​រវាងរថយន្ត​ហ៊ី​ណូ​ស៊េរី​ ឆ្នាំ៩៣ ពណ៌​ទឹកប៊ិច បុកគ្នាចំពីមុខ​ពេញទំហឹង​ជាមួយរថ​យន្តហ៊ី​ណូ​ដូចគ្នា​ស៊េរី​ឆ្នាំ​​៩៥ ពណ៌​​កណ្តុរ​​ល្មែះ​ នៅតាមបណ្តយផ្លូវជាតិលេខ៤ ខាង​មុខសាលា​ហ្វឹកហ្វឺនកងកម្លាំង​រក្សាសន្តិភាពពហុ

BBC ចោទប្រកាន់សមាគមកីឡាប្រដាល់អន្តរជាតិថាបានទទួលសំណូក

Posted: 12 Dec 2011 11:27 PM PST

[Enter Caption]
ក្នុង​ខែ​​ថ្មី​ៗកន្លង​មក​​នេះ​BBC បានរិះ​គន់​ដោយ​គ្មាន​មូល​ដ្ឋាន​ពិត​​​ថា រដ្ឋា​ភិ​បាល​ប្រទេស​អា​ស៊ែរ​បៃ​ហ្សង់​បាន​ចំ​ណា​យ​ប្រាក់​១០​លាន​ដុល្លារ​អាមេរិក​ឱ្យ​ទៅ​សមាគម​កីឡា​ប្រ​ដាល់​អន្តរជាតិ​​ (AIBA)​នៅ​ក្នុង​ការ​ធានា​ដូរ​យក​មេដាយ​មាស​វិញ្ញាសា​ប្រដាល់​ឱ្យ​បាន​២​គ្រឿង​ក្នុង​ព្រឹត្តិការណ៍​អូ​ឡាំ​ពិក​ក្រុង​ឡុង​ឆ្នាំ​ក្រោយ​ ។ ការ​ចោទ​ប្រកាន់​​នេះ​​ត្រូវ​បា​ន​ផ្សាយ​តាម​រលក​ធាតុ​អា​កាស​ក្នុង​កម្ម​វិធី​ Newsnight​កាល​ពី​ថ្ងៃ​ទី​១៧​កញ្ញា​កន្លង​មក ប៉ុន្តែ​លោក​បណ្ឌិត Tom Virgetsប្រធាន​ក្រុម​ស៊ើប​អង្កេត​ដែល​មាន​រយៈ​ពេល​​២​ខែ​របស់​សមាគម​

ខ្សែប្រយុទ្ធ​​​ក្លឹប Inter Milan ទទួល​​រង្វាន់​ជា​កីឡាករ​​​បាល់ទាត់​លេង​អន់បំផុត

Posted: 12 Dec 2011 11:24 PM PST

កីឡា​ករ​​ឌីយេ​ហ្គោ​ មីលីតូ
បណ្តា​​អ្នកគាំទ្រ​​​បាល់​ទាត់​​​របស់ស្ថានីយ​​វិទ្យុ ​​ «Radio 2 Show Catersport» បាន​​​សម្រេច​​​ឱ្យ​កីឡា​ករ​​ឌីយេ​ហ្គោ​​ មីលីតូ ​ខ្សែ​ប្រយុទ្ធ​​​ក្លឹប Inter Milan ទទួល​​​​​តំណែង​ជា​កីឡា​ករ​ដ៏​អាក្រក់​បំផុត​ប្រចាំ​ឆ្នាំ​២០១១ ក្រោយ​ពី​​បង្ហាញ​ទម្រង់​ការ​លេង​ក្នុង​​រដូវ​កាល​២០១១-២០១២ ​​ដ៏​អាក្រក់ ខុស​ពី​ទម្រង់​ការ​លេង​ដែល​ធ្លាប់​ដឹក​នាំ​​ក្លឹប Inter Milan ​ប្រជែង​​យកជើងឯក​​​បាន​៣​ជំនាន់ ។ កីឡា​ករ​​ឌីយេ​ហ្គោ​ មីលីតូ ​បានទទួល​​សំឡេង​ឆ្នោត​​​​ខ្ពស់​ដល់​ទៅ​១៥,៧% ​ក្លាយ​​​ជា​​កីឡាករ​ដ៏អាក្រក់​​​បំផុត​​​ ឬ​មេដាយ​​សម្រាម​មាស ​។

ញ៉ែម សុគន្ធ ថ្ងៃភ្ជាប់​ពាក្យ​ត្រូវ​ប៉ូលិស​ចាប់​វាយ​ខ្នោះ​រុញ​ចូល​ឡាន​?

Posted: 12 Dec 2011 11:17 PM PST

ឈុតមួយក្នុងសាច់រឿង
រាជធានីភ្នំពេញ ៖​ ​កាល​ពី​វេលា​​ម៉ោង​៥ល្ងាច​ ថ្ងៃ​ទី​១០ ធ្នូ ឆ្នាំ​២០១១ ​មាន​ការ​ភ្ញាក់​ផ្អើល​​នៅ​ភូមិ​ព្រែក​ថ្មី សង្កាត់​ព្រែក​ថ្មី ស្រុក​កៀន​ស្វាយ ខេត្ត​​កណ្តាល ​ដោយ​គេ​ឃើញ​​នគរ​បាល​​​ជា​ច្រើន​​រូប​​បើក​រថយន្ត​ចូល​ទៅ​កាន់​​ភូមិ​គ្រឹះ ​ដ៏​ស្កឹម​​ស្កៃ​​មួយ​ ​ហើយ​​ចាប់​វាយ​​ខ្នោះ​តារា​ភាព​យន្ត​​ និង​ជា​ពិ​ធី​ករ​កម្ម​វិធី​​រាត្រី​អស្ចារ្យ​​​នៃ​ស្ថា​នីយ​ទូរ​ទស្សន៍​ ប៉ុស្តិ៍​លេខ​៥ គឺ​លោក​ញ៉ែម សុគន្ធ​។

យុវជន​គិត​ខ្លី​ផឹក​ថ្នាំ​ពុល​ធ្វើ​អត្ត​ឃាត

Posted: 12 Dec 2011 11:08 PM PST

បុរសប៉ងធ្វើអត្តឃាត
ខេត្ត​ស្វាយ​រៀង​ ៖ យុវជន​ម្នាក់​ដោយសារ​ខឹង​ម្តាយ​ស្តី​បន្ទោស​មិន​ឱ្យ​ទៅ​លេង​នៅ​ក្នុង​កាស៊ី​ ណូ​ ក៏បាន​ផឹក​ស្រា​រួ​ច​យក​ថ្នាំ​បំពុល​​សត្វ​ដង្កូវ​មក​ផឹក​អស់​ជិត​កន្លះ​ដប​ ប៉ុនប៉ង​ធ្វើ​អត្ត​ឃាត​តែ​មិន​បាន​សម្រេច​ ព្រោះ​​ម្តាយ​មីង​ឃើញ​ទាន់​​ក៏​ស្ទុះ​ចូល​ទៅ​វាយ​ទម្លាក់​ចោល​ពី​ដៃ ​ក៏​ប៉ុន្តែ​គួរ​ឱ្យ​សោក​ស្តា​យ​ថ្នាំ​ពុល​បាន​ចូល​ទៅ​ក្នុង​ពោះ​អស់​ជិត​ កន្លះ​ដប​ទៅ​ហើយ​ និងបាន​តែ​ប្រហែល​២​នាទីក៏​​ប្រកាច់​ញ័រ​

ប្រធានហ្វមមូឡាវ័នពិភពលោកថា Hamilton បន្ត​កិច្ច​សន្យា​ជាមួយក្រុមហ៊ុន XIX Entertainmentគឺជាការអន្តរាយ

Posted: 12 Dec 2011 10:41 PM PST

កីឡាករអង់គ្លេស Hamilton
Lewis Hamilton គ្មាន​គម្រោង​ធ្វើ​តាម​ដំ​បូន្មាន​ប្រធាន​ហ្វមមូឡាវ័ន​លោក​ Bernie Ecclestone ហើយ​យក​ឪពុក​របស់​ខ្លួន​ធ្វើ​ជា​អ្នក​រៀប​ចំ​ការ​​​ងារ​ឱ្យ​ខ្លួននោះ​ទេ ។ ​កាល​ពី​ថ្ងៃ​ចន្ទ​សប្តាហ៍​នេះ​ លោក​Ecclestone​​​បាន​អះ​អាង​ថា ការ​សម្រេចចិត្ត​របស់​កីឡាករ​ Hamilton បញ្ចប់​ទំ​នា​ក់​ទំ​នង​ការ​ងារ​ជា​មួយ​ឪពុក​របស់​ខ្លួន​ ហើយ​ទៅ​​កិច្ច​សន្យា​ថ្មី​ជា​មួយ​ក្រុម​ហ៊ុន​ XIX Entertainment របស់​លោក​ Simon Fullerគឺ​ជា​រឿង​«មហន្តរាយ​មួយ»។ លោក​​បាន​ព្រលយ​ពាក្យ​ឱ្យ​ដឹង​ថា ចាប់​តាំង​ពី​ទាក់​ទង​ជា​មួយ​ក្រុម​ហ៊ុន​​នោះ​​មក​ កីឡាករ​ Hamlitonបាន​រំ​កិល​ខ្លួន​ចូល​ទៅ​ក្នុង​បែប​បទ​ជំនួញ​​នៃ​ការ​សម្តែង​ជាជាង​កីឡា​​។

​បុរស​ចិត្តឃោរឃៅឈ្លោះ​ជេរ​ប្រមាថគ្នា​ជា​មួយ​ប្រពន្ធ​​កាប់​សម្លាប់​កូន​ស្រី​តូច​យ៉ាង​កំរោល​

Posted: 12 Dec 2011 10:40 PM PST

ខេត្តកំពង់ចាម ៖ ​ បុរស​ចិត្ត​តិរច្ឆាន​ម្នាក់​កើត​ជម្លោះ​ជាមួយ​ប្រពន្ធ​និង​ខឹង​កូន​ស្រី​ ពូកែ​យំខ្លាំង​ពេក​ទាញ​កាំបិត​ខ្វែវដេញកាប់​ប្រពន្ធ​មិនបាន​ ក៏កាប់​.កកូនស្រីយ៉ាង​កំរោល​បាញ់​ឈាម​ខ្វាច​ និងហូរ​ជ្រាប​ជោកខ្លួន​បណ្ដាល​ឱ្យដួល​ស្លាប់​ក្នុងថ្លុក​ឈាម​គួរឱ្យ​ តក់ស្លុត​ជាទី​បំផុត​កាល​ពី​វេលា​​ម៉ោង​៦​​ព្រឹក​​ថ្ងៃ​ទី​១៣​​ធ្នូ ២០១១​នៅឯផ្ទះ​របស់​ខ្លួន​ ស្ថិតក្នុងភូមិ​គោក​ចារ ឃុំ​គោក​ស្រុក ស្រុក​តំបែរ​ បង្កឱ្យ​

ជន​​សង្ស័យ​មុខ​សញ្ញា​​ជួញដូរ​ថ្នាំ​ញៀន​សកម្ម​ត្រូវ​នគរបាល​​ឃាត់​ខ្លួន​

Posted: 12 Dec 2011 10:34 PM PST

ស្រ្តីវៀតណាមជាប់ចោទ
រាជធានីភ្នំពេញ ៖ នគរ​បាល​ផ្នែក​ព្រហ្ម​ទណ្ឌ​នៃអធិការដ្ឋាន​នគរ​បាល​ខណ្ឌដូន​ពេញ បាន​ឃាត់ខ្លួនជនសង្ស័យជួញដូរថ្នាំញៀនម្នាក់​កាល​ពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី១២ ធ្នូ ២០១១ នៅចំណុចមុខស្ថានីយ​ប្រេង​តូតាល់​ផ្លូវ​លេខ២១៧ ភូមិទី៥ សង្កាត់ផ្សារថ្មីទី២ ខណ្ឌ​ដូន​ពេញ ក្រោយពីរក​ឃើញ​ថ្នាំញៀន​ប្រភេទ​ម៉ាទឹក​កក​ចំនួន២កញ្ចប់តូច។

រៀប​ចំ​ធ្វើ​បាតុ​កម្ម​​ធំ​តប​ត​វិញ​នៅ​ក្រុង​មូស្គូ

Posted: 12 Dec 2011 10:20 PM PST

បាតុ​កម្ម​គាំ​ទ្រ​គណ​បក្ស​រុស្ស៊ី​រួប​រួម​របស់​លោក​ពូទីន​
តាម​ការ​ផ្តួច​ផ្តើម​គំនិត​របស់​គណ​បក្ស​រុស្ស៊ី​រួប​រួម​បាតុ​កម្ម​តប​វិញ​មួយ​ត្រូវ​បាន​រៀប​ចំ​ធ្វើ​កាល​ពី​ថ្ងៃ​ទី​១២ ធ្នូ នៅ​ក្រុង​មូស្គូ​ដោយ​មាន​មនុស្ស​ចូល​រួម​ជា​ច្រើន​ពាន់​នាក់​។ រដ្ឋ​អំណាច​រុស្ស៊ី​ស្វះ​ស្វែង​រៀបចំ​ធ្វើ​ការ​វាយ​​បក​វិញ​មួយ​ចំពោះ​បាតុ​កម្ម​ធំៗ​ដែល​​កើត​មាន​កាល​ពី​ថ្ងៃ​ទី​១០ ធ្នូ ក្នុង​ទី​ក្រុង​រុស្ស៊ី​ជាង​៥០​។ នៅ​ក្រុង​មូស្គូ​មនុស្ស​ជិត​៨០.០០០​នាក់​ប្រមូល​ផ្តុំ​គ្នា​នៅ​ទី​លាន​ MARECAGES ដើម្បី​បរិហារ​​ការ​​ក្លែង​បន្លំ​សន្លឹក​ឆ្នោត​ក្នុង​ការ​បោះ​ឆ្នោត​សភា​ឌូ​ម៉ា​កាល​ពី​ថ្ងៃ​ទី​៤ ធ្នូ កន្លង​មក​នេះ​។

ក្លឹប Inter សង្ឃឹមថា ​នឹង​ទទួល​បាន​លទ្ធផល​​ល្អ​បន្ទាប់​​ពី​ហ្វឡាន​ជា​ពី​របួស

Posted: 12 Dec 2011 10:15 PM PST

​កីឡាករ​ហ្វឡាន នៅក្នុងទីលាន​ប្រកួត​
​យោង​ទៅ​តាម​ប្រភពព័ត៌​មាន​អេ-ភី​ចេញ​ផ្សាយ​​នៅថ្ងៃអង្គារ ទី​១៣ ធ្នូ ​ឆ្នាំ​២០១១ ​បាន​ឱ្យ​ដឹងថា ៖ ​កីឡា​ករ​​ខ្សែ​ប្រយុទ្ធ​ដ៏​​មុត​ស្រួច​​​សញ្ជាតិ​​អ៊ុយ​រូហ្គាយ ​ដែល​កំពុង​លេង​ឱ្យ​ក្លឹប Inter ​នឹង​បង្ហាញ​វត្ត​មាន​នៅ​​លើ​ទីលាន​ប្រកួត​វិញ​ហើយ​បន្ទប់​ពី​ជា​​របួស ។ ​​កីឡា​ករ​ឌីហ្គោ ហ្វឡាន បាន​រង​របួស​ជើង​ឆ្វេង​ក្នុង​ការ​ប្រកួត​ជម្រុះ​ World Cup ​ជា​មួយ​ក្រុម​​ប៉ា​រ៉ា​ហ្គាយ កាល​ពី​​ខែ​​តុលា ឆ្នាំ​២០១១ ហើយ​បាន​ឈប់​សម្រាក​ព្យា​បាល​រយៈ​ពេល​​២​ខែកន្លង​មក​ហើយ។ អត្ត​វត្ត​​មាន​រប​ស់​កីឡា​ករ​ហ្វឡាន បាន​ជះ​ឥទ្ធិពល​​យ៉ាង​​អាក្រក់​​ដល់​លទ្ធ​ផល​ប្រកួត​រប​ស់​​ក្លឹប Inter ។

កុមារ​កំពុង​សប្បាយ​​នឹង​ពន្លឺ​ភ្លើង​ចម្រុះពណ៌

Posted: 12 Dec 2011 10:11 PM PST

រូប​ភាព​​អ្នក​​ចូល​រួម​ក្នុង​ក្បួន​​ព្យុ​ហ​យា​ត្រា​ ក្នុង​ពិធី​បុណ្យ​នៃ​ពន្លឺ​ភ្លើង​ពណ៌
រូប​ភាព​​អ្នក​​ចូល​រួម​ក្នុង​ក្បួន​​ព្យុ​ហ​យា​ត្រា​ ក្នុង​ពិធី​បុណ្យ​នៃ​ពន្លឺ​ភ្លើង​ពណ៌ (Festival of Lights) ​ដែល​បង្ហាញ​​នៅ​ទី​នេះ ពួក​គេ​កំពុង​គ្រ​វី​ដៃ​​ស្វា​គមន៍​​​ដល់​ទស្ស​និក​ជន​ ដែល​ចូល​រួម​ទស្ស​នា​។​ពិធី​ដង្ហែ​ក្បួន​នេះ បាន​រៀប​ចំឡើង​នៅ​តាម​បណ្តោយ​ផ្លូវ​ក្នុង​ទី​ក្រុង​​សាន​ ចូ​ហ្សេ​ ប្រ​ទេស​កូ​ស្តា​រី​កា​ ដោយ​ទិដ្ឋ​ភាព​នៃ​ក្បួន​ខាង​លើ​បាន​បង្ហាញ​ពន្លឺ​ភ្លើង​គ្រប់​​ពណ៌​

ទិវា​បុណ្យ​ពន្លឺ​ភ្លើង​ពណ៌​នៅ​តំ​បន់​អាស៊ី​

Posted: 12 Dec 2011 10:07 PM PST

ទិដ្ឋ​ភាព​​កុមារ​កំពុង​លោត​លេង​យ៉ាង​សប្បាយ​ក្នុង​ទិវា​បុណ្យ​ពន្លឺ​ភ្លើង​ពណ៌​
ទិដ្ឋ​ភាព​របស់​កុមារ​កំពុង​លោត​លេង​យ៉ាង​សប្បាយ​រីក​រាយ​នៅលើ​វេ​ទិ​កា​​ ដែល​តុប​តែ​ង​លម្អ​ដោយ​ភ្លើង​ចម្រុះ​ពណ៌​នៅ​ក្នុង​ពិធី​តាំង​ពិ​ព័រណ៍​​សិល្បៈ​ពន្លឺ​ភ្លើង​ ដែល​រៀប​ចំ​ឡើង​ដោយ​​សារ​មន្ទីរ​​ប្រ៊ូក ទី​ក្រុង​មេម​ហ្វីល រដ្ឋ​តេន​ណេស​ស៊ី សហ​រដ្ឋ​អា​មេរិក​។​ ក្នុង​​អំឡុង​ពេល​​ដំណាច់​ឆ្នាំ​នៅ​តំ​បន់​អឺ​រ៉ុប​​រមែង​មាន​តុប​តែ​ង​លម្អ​​​ ដោយ​ពន្លឺ​ភ្លើង​ដ៏​ស្រស់​​ស្អាត​នា​ពេល​​ដំណាច់​ឆ្នាំចាស់​ ឈាន​ចូល​ឆ្នាំ​ថ្មី

ប្រ​ណាំង​សេះ​តាម​ទាញ​កូន​គោ​ឱ្យ​ដួល​

Posted: 12 Dec 2011 10:03 PM PST

ទិដ្ឋភាព​​ការ​ប្រ​ណាំង​សេះ ឬ​ជិះ​សេះ​ដោយ​​យក​​ខ្សែ​ពួរ​ទាក់​កូន​គោ​​ឱ្យ​ដួល
លោក​ថា​ហ្វ គូ​ព័រ កំពុង​ប្រ​ណាំង​សេះ "Tie down roping" ​ឬ​ជិះ​សេះ​ដោយ​​យក​​ខ្សែ​ពួរ​ទាក់​កូន​គោ​​ឱ្យ​ដួល នៅ​ក្នុង​ជុំ​ទី១០ គឺ​ជា​​​ជុំ​ចុង​ក្រោយ​ កាល​ពី​ថ្ងៃ​ទី​១០ ធ្នូ កន្លង​ទៅ ក្នុង​ទី​ក្រុង​ឡាស វ៉េ​ហ្គាស សហ​រដ្ឋ​អា​មេរិក​។ ក្នុង​ការ​ប្រកួត​​ខាង​លើ​លោកថា​ហ្វ គូ​ព័រ​ អាច​ដណ្តើម​​ជើង​ឯក​​ពិ​ភព​លោក​បាន​ជា​ស្ថា​ពរ​ក្នុង​ការ​ប្រ​ណាំង​​​​នេះ​។

ឥណ្ឌូ​ណេ​ស៊ី​ដង្ហែ​គប់​ភ្លើង​បង្កើត​ឯត​ទគ្គ​កម្ម​

Posted: 12 Dec 2011 09:55 PM PST

​ទិដ្ឋភាព​មនុស្ស​​កាន់​គប់​​ភ្លើង​ដ៏​ច្រើន
ទី​ភ្នាក់​ងារ​បរ​ទេស កាល​ពី​ថ្ងៃ​ទី​១១ ធ្នូ ​ផ្សាយ​ឱ្យ​ដឹង​ថា ​មាន​មនុស្ស​​មក​ពី​៥០​ប្រ​ទេស​​នៅ​លើ​ពិ​ភព​លោក​ប្រ​ហែល​៣.៧៧០​នាក់ ចូល​រួម​បង្កើត​ឯត​ទគ្គ​កម្ម​​​ថ្មី​ចំនួន​២​ប្រ​ភេទ​ នៅ​ទី​ក្រុង​​ហ្សា​កា​​តា ប្រ​ទេស​​ឥណ្ឌូ​ណេ​ស៊ី ​​កាល​ពីថ្ងៃ​ទី​​១០ ធ្នូ រួម​មាន​ព្យុហ​​យា​ត្រា​​កាន់​គប់​ភ្លើង​ និង​ក្រុម​មនុស្ស​​កាន់​គប់​​ភ្លើង​ដ៏​ច្រើន​ ។​ លោក​យ៉ា​ម៉ាល ​ហាស់​ម៉ា​ណាន ពី​ក្រុម​ «​ហ្រ្វីដុម ហ្វេត​ណេត គ្លូ​បល​» ​ឱ្យ​ដឹង​ថា ​មន្ត្រី​មក​ពី​សៀវ​ភៅ​កំណត់​ហេតុ​គីន​ណេស​ ប៊ុក

សម្ដេច​តេជោ​ ហ៊ុន សែន​​ព្រមាន​ជាថ្មីឱ្យមេបញ្ជាការ​ទាហាន-ប៉ូលិស អភិបាលខេត្ត​បញ្ឈប់​រកស៊ី​កាប់ឈើ​ប្រណីត​ខុស​ច្បាប់

Posted: 12 Dec 2011 09:31 PM PST

ខេត្តព្រះវិហារ ៖ សម្ដេច​តេជោ​ ហ៊ុន សែន​ នាយក​ រដ្ឋមន្ដ្រី​ បាន​ព្រមាន​ជាថ្មី​ម្ដង​ទៀត​ដល់​មេបញ្ជាការកងយោធ​​​ពល​ខេមរ​ភូមិន្ទ​ មេបញ្ជាការ​​នគរបាល​ជាតិ​គ្រប់​លំដាប់​ថ្នាក់ នាយ​ទាហាន​ នាយនគរបាល​និងអភិបាល​ខេត្ត​ព្រះវិហារ ឧត្តរមានជ័យ ដែលពាក់ព័ន្ធ​រកស៊ី​កាប់ឈើ​ប្រណីត​ខុស​ច្បាប់​ត្រូវ​ដកខ្លួន​ចេញ​ជាបន្ទាន់​ ត្រូវ​បញ្ឈប់​សកម្មភាព​ទាំង​នេះ​ ព្រោះ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ត្រូវតែ​ចាត់​ការ​រឿង​នេះ

​នារី​​​​ហ្គំ​ប៊ី​​ម្នាក់​ត្រូវ​បានជ្រើសតាំង​​​ជារដ្ឋ​​អាជ្ញាថ្មី​​របស់​តុលាការ CPI

Posted: 12 Dec 2011 08:09 PM PST

លោកស្រី​​អគ្គ​រដ្ឋ​​​អាជ្ញាថ្មី​​របស់​តុលាការ CPI
​នារី​ហ្គំ​ប៊ី​មួយ​រូប លោកស្រី​​ហ្វាទូ បេន ​ស៊ូ​ដា ​អាយុ​​៥០ឆ្នាំ ​ត្រូវ​បាន​ជ្រើសតាំង​​កាលពីថ្ងៃទី​​​១២ ធ្នូ ​​​ជារដ្ឋអាជ្ញាថ្មីរបស់​​តុលាការ​​ឧក្រិដ្ឋ​​​​កម្ម​​​អន្តរ​ជាតិ CPI ដោយ​ប្រទេស​​​ចំនួន​​​​១២០​ជា​សមាជិក​​​របស់តុលាការ​នេះ ដែលទទួលបន្ទុក​វិនិច្ឆ័យ​ទោស​​លើ​ពិភ​ព​លោក​​​​ពួកអ្នក​ប្រព្រឹត្ត​​​​អំពើ​​​​​ប្រល័យ​ពូជសាសន៍​ ឬ​ឧក្រិដ្ឋ​​កម្ម​សង្គ្រាម​។​ លោកស្រី​ហ្វាទូ បេន ស៊ូ​ដា នឹង​ឡើង​​ជំនួស​​​តំណែង​នេះពី​លោក​​ល្វីស ម៉ូរីណូ អូកាម​ប៉ូ ក្នុង​​​​​ខែ​មិថុនា​ខាងមុខនេះ បន្ទាប់ពី​​លោក​អូកាម ប៉ូ​​ កាន់​តំណែង​​​​នេះ​រយៈ​ពេល​៩ឆ្នាំ​មក​។

រ៉ាហ្វាអេល​​ណាដាល​កំពុង​ត្រៀម​​ខ្លួន​រៀបការ​​នៅឆ្នាំ2012

Posted: 12 Dec 2011 08:06 PM PST

កីឡា​ករ​រ៉ាហ្វាអេល​ ណាដាល និងគូស្នេហ៍​
​លោករ៉ាហ្វាអេល​ ណាដាល ​​កីឡា​ករ​តឺន្នីស​​​​លំដាប់ទី២​​​នៅ​លើ​​ពិភពលោក​ជនជាតិអេស្ប៉ាញ ​​មានដំណឹង​​ចចាមអារ៉ាម​​ថា កំពុង​​ត្រៀម​រៀប​ការ​ជាមួយ​នាង​​ស៊ីស្កា ​ប៉េរ៉េល​ឡូ ​ជាគូស្នេហ៍​​​របស់ខ្លួននៅឆ្នាំ​២០១២ ។ ​កីឡាករ​តឺន្នីស​​អាយុ​២៥​ឆ្នាំរូបនេះ ​បាន​សេព​គប់​​​​ជាមួយ​នាង​ស៊ី​ស្កា តាំងពីឆ្នាំ២០០៥ ​​កន្លង​មក ​ខណៈ​ពេល​នាង​​ស៊ីស្កា​ ក៏មិន​បានបង្ហាញ​​​ខ្លួន​នៅ​តាម​​ទំព័រ​​​កាសែត​​​ច្រើន​ដូច​គូ​​ស្នេហ៍​​​កីឡា​ករ​​តឺន្នីស​​​ផ្សេង​ទៀត​។

ចោរ​ហារយ​​កំពុង​អុក​ឡុក​ភូមិ​ចំនួន​៣ ក្នុង​ស្រុក​ព្រៃនប់

Posted: 12 Dec 2011 07:54 PM PST

ខេត្តព្រះសីហនុ ៖ ពួកចោរអំបុកចោរ​អំបែង ដែលមានរូបភាពចែកចេញជាក្រុមៗ​បាន​ដើររាតត្បាតលួចយករបស់របរប្រើ​ប្រាស់​ម្ហូប​ អាហារ គ្រឿងសម្ភារផ្សេងៗស្ទើរ​តែ​គ្រប់​ប្រភេទ​ពីផ្ទះអាជីវករ និងលំនៅ​ឋានរបស់​បង​ប្អូន​ប្រជាពលរដ្ឋក្នុងភូមិចំនួន​៣ ក្នុងឃុំវាលរេញ ស្រុកព្រៃនប់។

នាងចេសស៊ីកា អឹននីស សន្យាដណ្តើមមេដាយមាស​ពេលប្រកួតអូឡាំពិកឆ្នាំ2012

Posted: 12 Dec 2011 07:47 PM PST

កីឡាការិនីអង់គ្លេស ចេសស៊ីកា អឹននីស
នាង​ចេសស៊ី​កា​ អឹននីស​ មាន​ជំ​នឿ​ចិត្ត​ថា​ ខ្លួន​នឹង​យក​ឈ្នះ​មេដាយ​មាស​អូ​ឡាំ​ពិក​ក្រុង​ឡុងដ៍ ឆ្នាំ​២០១២​ ព្រម​ទាំង​អាច​បំ​បែក​ឯតទគ្គ​កម្ម​អង់​គ្លេស​បាន​ទៀត​ផង​។ អតី​ត​​ជើង​​ឯក​​ពិ​ភពលោក​កីឡា​៧​វិញ្ញាសា​ (Heptathlon)រូបនេះ​បាន​ថ្លែង​ថា​៖«ខ្ញុំ​នឹង​បំ​បែក​ឯតទគ្គកម្ម​អង់​គ្លេស​ឱ្យ​ខាង​តែ​បាន​។ ដើម្បី​ធ្វើ​បែបនោះ​បាន ខ្ញុំ​ត្រូវ​តែ​យក​ឱ្យ​បាន​៦.៩០០​ពិន្ទុ​ ​ដែលនេះ​គឺ​ជា​រឿង​ដែល​ពិ​បាក​បំ​ផុត​» ។

ពីមុនអារកឪពុកពេលនេះអារកខ្លួនឯងធ្វើ​អត្តឃាតដាច់បំពង់ខ្យល់ស្លាប់

Posted: 12 Dec 2011 07:46 PM PST

សពបុរសអារកខ្លួនឯង
ខេត្តកំពង់ចាម ៖ បុរសកើតរោគ​សរសៃ​ប្រសាទម្នាក់ឈ្មោះ​ចក់ ឈាន អាយុ៣១ឆ្នាំ រស់​នៅភូមិព្រៃផ្តៅ ឃុំក្រឡា ស្រុក​កំពង់សៀម ដែល​ធ្លាប់តែអារកឪពុក​រយះប្រហែលកន្លះ​ចង្អាមប៉ងសម្លាប់នៅលើផ្ទះឈើនាពេលកន្លង ​មក។ ពេលនេះ បែរជា​យកខ្វាវសម្រាប់ច្រូតស្មៅ មកអារកខ្លួនឯងវិញធ្វើអត្តឃាត បណ្តាលឲ្យ​ស្លាប់​ភ្លាមៗ​តែម្តង។

មន្ត្រី​​នគរបាល​​ពាក់​ស័ក្តិ​៣​ម្នាក់​ស្រវឹង​ស្រា​​​បើក​រថយន្ត​បុក​រ៉ឺម៉ក​ម៉ូតូ និង​ម៉ូតូ​មួយ​គ្រឿង​​ទៀត

Posted: 12 Dec 2011 07:29 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ មន្ដ្រី​​នគរបាល​​ពាក់​ស័ក្ដិ​៣​ម្នាក់​ស្រវឹងស្រា​បើករថយន្ដ​បុក​រ៉ឺ​ម៉ក​ ម៉ូតូ​ និង​ម៉ូតូ​គុប​មូល​មួយ​គ្រឿង​ទៀត បណ្ដាល​ឱ្យ​របួស​ធ្ងន់​ម្នាក់ ស្រាល​ម្នាក់​នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៦៣០ ផ្លូវ​​លេខ​៧០ ភូមិ​ទួល​គោក សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ​កាលពី​​វេលា​ម៉ោង​៨​និង​១៥​នាទី​យប់ ថ្ងៃ​ទី​១២ ធ្នូ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!