Koh Santipheap Daily

Koh Santipheap Daily


អង្គការ​សេ​អ៊ីសេ​អឹម​ចែក​អំ​ណោយ​ពល​រដ្ឋ​រង​គ្រោះ​ទឹក​ជំ​នន់

Posted: 15 Dec 2011 11:55 PM PST

រាជ​ធា​នី​ភ្នំ​ពេញ​​ ៖ ​នៅទី​ស្នាក់​ការ​​​​​​សាខា អង្គការ​សេអ៊ីសេ​អឹម ​ដែល​មានទីតាំង​ស្ថិតនៅ​ភូមិ​ក្តី​​​កណ្តាល ​ឃុំ​​សារិកា​​​កែវ ស្រុក​​​ល្វាឯម ​​កាល​ពីថ្ងៃទី​​​១៤ ធ្នូ ​​មាន​រៀបចំ​​​ពិធីចែក​អំណោយ​ដល់​ប្រជា​ពលរដ្ឋ​ដែលរងគ្រោះ​​​ដោយ​ទឹកជំនន់​​ ចំនួន​​១៥០គ្រួសារ ​ក្រោមអធិបតីភាព​​លោក​​ឆាន់ វឌ្ឍនៈ អនុរដ្ឋ​​លេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​​​លោក ផៃ ប៊ុន​ឈឿន ​​អភិបាល​​​​រង​​ខេត្ត​​

ឧកញ៉ា​​អូស្មាន ហាស្សាន់​ ​ប្រគល់​​​វិញ្ញាបនបត្រ​និង​ផ្តល់​​​ប្រាក់​ឧបត្ថម្ភក្នុង​ឱកាស​​​​​បិទ​ វគ្គ​បណ្តុះ​បណ្តាល​​​​បច្ចេក​​​ទេសគរុកោសល្យ​​​​គ្រូបង្រៀន​​​អ៊ិស្លាម

Posted: 15 Dec 2011 11:52 PM PST

ទិដ្ឋភាពក្នុងពិធី
​រាជធានីភ្នំពេញ ៖ កាលពី​​រសៀល​​ថ្ងៃទី​​​១៥ ខែធ្នូ ​លោក​ឧកញ៉ា​​​អូស្មាន​​ ហាស្សាន់​​ រដ្ឋ​​លេខា​ធិការ​​​ក្រសួង​​ការងារ​​និងបណ្តុះ​បណ្តាល​​​វិជ្ជា​ជីវៈ​ ទីប្រឹក្សា​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ​​ហ៊ុន សែន និង​ជា​ប្រធាន​​​អង្គការ​​មូលនិធិ​​អភិវឌ្ឍន៍​មូស្លីម​​​កម្ពុជា បាន​អញ្ជើញ​​​ជា​អធិបតី​ក្នុង​ឱកាស​​​​បិទ​វគ្គ​បណ្តុះ​បណ្តាល​​គរុកោសល្យ​​ ​គ្រូបង្រៀន​​​​អ៊ិស្លាម​ ​និង​​​ចែក​វិញ្ញា​បនបត្រ​ដល់​គ្រូ​​អ៊ិស្លាម​​ ចំនួន​១៦០​​

សម្តេច​តេ​ជោ​ ហ៊ុន​ សែន ស្វា​គម​ន៍​ប្រធានា​ធិប​តី​ប៉ា​ឡេ​ស្ទីន

Posted: 15 Dec 2011 11:50 PM PST

រាជធានីភ្នំពេញ ៖ ​លោក​អ៊ាង សុផល្លែត ​ជំនួយ​ការសម្តេចអគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន ​បានមានប្រ​សាស​ន៍​ឱ្យ​ដឹង​ថា ក្នុង​ជំនួប​សម្តែង​ការ​គួរ​សមនិង​ពិភាក្សា​​ការ​ងារ​ជា​មួយ​សម្តេច​អគ្គ​ មហា​សេនាបតីតេជោ​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ​នា​រសៀល​ថ្ងៃទី​១៥ ធ្នូ ២០១១ ​នៅ​វិមាន​សន្តិ​ភាព​ លោក Said Abu Ali បេសក​ជន​​ពិសេស​រប​ស់​ប្រធានា​ធិបតី​ប៉ាឡេស្ទីន ​បាន​ជម្រាប​សម្តេច​​

រថយន្ត​កូរ៉េ​ឡើង​ចំណោត​រលត់​រអិល​ថយ​ក្រោយ​បុក​ចូល​ស្នាក់​ការ​កិន​ម៉ូតូ​5​គ្រឿង

Posted: 15 Dec 2011 11:25 PM PST

ម៉ូតូរងការខូចខាត
រាជ​ធានី​ភ្នំពេញ ៖​ រថយន្ត​ម៉ាក​ហ៊ី​យ៉ាន់​ដាយ ដឹក​ទឹ​ក​កក​មួយ​គ្រឿង​បាន​បើក​ឡើង​ចំណោត​ហួស​កម្លាំង​ទាញ​ក៏​បាន​រលត់​ ម៉ាស៊ី​ន​ហើយ​រអិល​ថយ​ក្រោយ ​ពេល​នោះ​អ្នក​បើ​កបរ​ជាន់​ហ្វ្រាំង​ក៏​មិន​ស៊ី ទើប​បាន​​ថយ​​ក្រោយ​បុក​​ចូល​ផ្ទះ​លោក​សយ កុសល ជា​ចៅ​សង្កាត់​ដែល​ជា​លំ​នៅ​ឋាន​លើក​ស្លាក​គណបក្ស​ ហើយ​កិន​ម៉ូតូ​ដែល​ឈប់​ចត​មុខ​សង្កាត់​បណ្តាល​​ឱ្យ​ខូច​ខាត​អស់​ចំនួន​៥​ គ្រឿង​ ។

បើកលឿន​​កណ្តាល​អធ្រាត្រ​​សមត្ថកិច្ច​​​​ដេញ​​តាម​ទាន់​​ឃើញ​​ធ្លាក់​ប្រឡាយនៅ​​សង្កាត់​​វត្ត​គរ

Posted: 15 Dec 2011 11:19 PM PST

នៅកន្លែងកើតហេតុ
ខេត្តបាត់ដំបង ៖ រថយន្តម៉ាកតូយ៉ូតាព្រីស មួយគ្រឿងត្រូវបានសមត្ថកិច្ចដេញតាមទាន់​​ខណៈពេលដែល​​រថយន្ត​នេះធ្លាក់ក្នុង​ ប្រឡាយ​ ។ ​ ការ​ដេញតាម​នេះ បន្ទាប់ពីបានប្រទះឃើញ​រថយន្តបើកលឿនហើយជ្រែពេញថ្នល់តាមផ្លូវ​ ខាងមុខសាលាខេត្តកាលពីវេលាម៉ោង១២និង​១៥​នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៦ ធ្នូ ហើយ​បានទៅធ្លាក់ចូលប្រឡាយនៅក្បែរផ្លូវ​

បើក​រថយន្ត​លឿន​ដល់​ផ្លូវកោង​​ក្រឡាប់​​របួសធ្ងន់​​ម្នាក់​ ស្រាល​២​នាក់​

Posted: 15 Dec 2011 11:16 PM PST

ជនរងគ្រោះ
ខេត្តស្ទឹងត្រែង ៖ បុរសម្នាក់បានរងរបួស​ធ្ងន់ និង២នាក់ទៀតរងរបួសស្រាល បន្ទាប់ពី​ជួប​ឧប្បត្តិហេតុក្រឡាប់ឡាននៅចំណុចជិតស្ពានអូរ​ណូ ក្នុងភូមិអូរព្រះ ស្រុកសំបូរ ខេត្តក្រចេះ ជាប់​ព្រំប្រទល់ខេត្តស្ទឹងត្រែង វេលាម៉ោងប្រហែល៤ និង៣០នាទី​រសៀល​ថ្ងៃទី១៥ ធ្នូ ២០១១ ហើយ​បញ្ជូនទៅ​សង្គ្រោះនៅមន្ទីរពេទ្យខេត្តស្ទឹងត្រែង។

បុរសម្នាក់បាក់ជើង៣កំណាត់ដោយគ្រោះ​ថ្នាក់ចរាចរណ៍

Posted: 15 Dec 2011 11:13 PM PST

បុរសរងគ្រោះ
ខេត្តព្រះសីហនុ ៖ ភាពស្រវឹងជោគជាំ​បាន​បណ្តាលឱ្យបុរស២នាក់រួមនឹងកុមារាម្នាក់រង​របួស​ ដោយ​បុរសម្នាក់បាក់ជើង​ឆ្វេងចំនួន៣​កំណាត់​ក្នុងហេតុការណ៍គ្រោះថ្នាក់​ ចរាចរណ៍​មួយកាលពីយប់ថ្ងៃទី១៥ ធ្នូ ២០១១ នៅ​ចំណុច​ចំណោទលោក​យាយម៉ៅ ស្ថិត​ក្នុង​ភូមិ១ សង្កាត់​លេខ​១។

ក្រុម​ហ៊ុន​ម៉ូ​ធ័រ​អ៊ី​មេជ នឹង​នាំ​ចូល​រថយន្ត​​ស៊ូ​បា​​រុ​ស៊េរី​ថ្មី​2012

Posted: 15 Dec 2011 11:10 PM PST

រថយន្តដែលនាំចូល
រាជធានីភ្នំពេញ ៖​ ​ក្រោយ​ពី​ការ​អញ្ជើញ​​អ្នក​កា​សែត​​កម្ពុជា​​ទៅ​ធ្វើ​ទស្ស​ន​កិច្ច​​​​​ ការ​តាំ​ង​ពិ​​ព័រណ៍រថយន្ត​ កាល​ពី​ថ្ងៃ​ទី​៨ ធ្នូ ឆ្នាំ​២០១១ ​កន្លង​មក​នោះ​ ក្រុម​ហ៊ុន​ម៉ូ​ធ័រ​អីុ​មេជ​ បាន​ប្រាប់​កាសែត​​​កោះ​សន្តិ​ភាព​​​​ថា ​រថយន្ត​ស៊ូ​បារុអិុច​វី (XV) ​ស៊េរី​ថ្មី​២០១២ ជា​ប្រ​ភេទ​រថយន្ត​​ក្រូស​អូ​វើ​ ដែល​បាន​ផលិត​ឡើង​បែប​លក្ខណៈ​​​ទំនើប​​ទាន់​សម័យ​​​នឹង​មក​ដល់​កម្ពុជា​នា​ ពេល​ឆាប់​ៗ​នេះ ​ ។​

ភ្នំពេញ​​មាន​ប្រ​ជា​ជន​4​លាននាក់​​និង​ជន​​ចំណាក​ស្រុក​​15សែន​នាក់​

Posted: 15 Dec 2011 10:36 PM PST

រាជធានីភ្នំពេញ ៖​ ​មជ្ឈមណ្ឌល​​​​វប្បធម៌​ជាតិ និង​​សីលធម៌​សង្គម​បាន​​រៀបចំ​​វេទិកា​​​សន្តិសុខ​ជាតិស្តីពី​ការ​​ប្រយុទ្ធ ​ប្រឆាំង​ការ​ជួញដូរ​​មនុស្ស​ និង​ការពារ​​អនីតិជន​​ប្រឆាំង​​​គ្រឿងញៀន​ និង​ច្បាប់​ចរាចរណ៍​​ក្រោម​អធិប​តីភាព​​​​ លោក​ចាន់ អ៊ាន ​​អគ្គស្នងការ​​រង​នគរ​​បាល​​​ជាតិ​ ដែល​ពិធី​​​​នោះ​បានធ្វើឡើង​​នៅវិទ្យាស្ថាន​​ជាតិអប់រំ​​កាល​ពីថ្ងៃទី​​​១៥ ធ្នូ កន្លង​មក​ វេទិកា​​នេះ​មាន​អ្នក​​ចូលរួម​ចំនួន​​​​

ក្រុម​ហ៊ុន​ B.O.S ចែក​ចាយ​ប្រេង​ឆា​ស៊ីមភ្លី​ចូល​រួម​ការ​តាំង​ពិព័រណ៍​

Posted: 15 Dec 2011 10:35 PM PST

រាជ​ធានី​ភ្នំ​ពេញ ៖ ក្នុង​ឱ​កាស​តាំង​ពិ​ព័រណ៍​ខេត្ត​មួយ​ ផលិត​ផល​មួយ​ និង​ផលិត​ផល​នាំ​ចេញ នាំ​ចូល​ដែល​រៀ​ប​ចំ​ឡើង​ដោយ​ក្រសួង​ពាណិជ្ជ​កម្ម​នៅ​​ម​ជ្ឈ​មណ្ឌ​ល​កោះ​ ពេជ្រ​ ដែល​មាន​រយៈ​ពេល​ ៤​ថ្ងៃ​ ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី ១៨​ ធ្នូ ឆ្នាំ​២០១១ ។ ក្រុម​ហ៊ុន B.O.S ​ជា​ក្រុម​ហ៊ុន​ចែក​ចាយ​ប្រេង​ឆា​សីុ​​មភ្លី​ប្រចាំ​ព្រះ​រាជា​ណាចក្រ​កម្ពុ ​ជា​បាន​​ចូល​រួម​តាំ​ង​​បង្ហាញ​ផលិត​ផល​របស់​ខ្លួន​ និង​

ស៊ីរី ៖ ដំណោះស្រាយ​​​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​​របស់​រុស្ស៊ី​​​នៅ អ.ស.ប​

Posted: 15 Dec 2011 10:33 PM PST

​រុស្ស៊ី​​​រហូត​មកដ​ល់​ពេលនេះ​បានប្រឆាំង​​​នឹង​រាល់​ដំណោះស្រាយ​​ដែល​ថ្កោលទោស​​​ការ​បង្ក្រាប​​​របស់​​​​របប​លោក​ប្រធានាធិបតី​ស៊ីរី​បា​ចា​អាល់​អាសាដ ។ ក៏ប៉ុន្តែ​​​កាលពីយប់ថ្ងៃទី​​១៥ ធ្នូ ​​ប្រទេស​រុស្ស៊ី​​​បែរ​ជា​​​ដាក់​គម្រោង​​​ដំណោះស្រាយ​​មួយក្នុង​​​ន័យ​​នេះ​។​ ប្រទេស​បារាំង​​បានស​ម្តែង​ការ​​អបអរ​សាទរ​​​ចំពោះព្រឹត្តិការណ៍​​វិសាមញ្ញ​​​នេះ ដែលធ្វើ​​ឱ្យ​សហ​គមន៍​​អន្តរជាតិ​មានការ​ភ្ញាក់​ផ្អើល​​​ដោយ​នា​​យប់​ថ្ងៃទី​១៥ ធ្នូ ​ក្រុង​មូស្គូ​បានបង្ហាញ​​គម្រោង​​​ដំណោះ​ស្រាយ​​​​​​​ស្តីពីស៊ីរី ដល់​​ក្រុម​​​ប្រឹក្សា​សន្តិ​សុខ​ អ.ស.ប ​​។​

នគរបាល​សេដ្ឋកិច្ច​​រាជធានីភ្នំពេញ​ឆែក​ឆេរ​ឃើញ​​ទឹក​សាប៊ូ​លាង​ចាន​នាំចូល​​រំលោភ​សិទ្ធិ​​ផ្តាច់​មុខ

Posted: 15 Dec 2011 10:28 PM PST

ការឆែកឆេរ
រាជធានីភ្នំពេញ ៖ ​កម្លាំងនគរបាល​ការិយា​ល័យ​​ប្រឆាំង​បទ​ល្មើស​សេដ្ឋ​កិច្ច​នៃ​ស្នងការ​ដ្ឋាន ​​នគរ​បាល​​រាជធានីភ្នំពេញ ដោយ​​មាន​ការ​សហ​ការ​ពី​លោក​មាស ច័ន្ទ​ពិសិដ្ឋ ​ព្រះរាជអាជ្ញា​រង​អម​សាលា​ដំបូង​រាជធានីភ្នំពេញ មន្ត្រី​​ក្រឡា​បញ្ជី និង​អាជ្ញា​ធរ​ដែន​ដី​បាន​ធ្វើការ​ឆែក​ឆេរ​ឃ្លាំង​​មួយ​កន្លែង។ ​​ដែល​សង្ស័យថា ​មាន​ស្តុក​ទុក​ទឹក​សាប៊ូ​​លាង​ចាន​ម៉ាក​ក្រអូប​ក្រូច​ឆ្មា​​ រំលោភ​សិទ្ធិ​​ផ្តាច់​មុខ​​របស់​

ថ្ងៃ​រះ​នាទិសនារតី​​នឹង​​​បើក​​​ទំព័រ​​ប្រវត្តិ​​​សាស្ត្រ​​​នា​ថ្ងៃ​​ទី​31 ខែធ្នូ​ ឆ្នាំ2011ខាងមុខ

Posted: 15 Dec 2011 10:27 PM PST

​ខេត្តព្រះសីហនុ​ ៖ ស្របពេលជាមួយនឹង​ ការអបអរសាទរបុណ្យចូលឆ្នាំសាកល ជា ពិសេសដើម្បីអបអរក្នុងការចូលជាសមាជិកក្លិប​ឆ្នេរស្អាតជាង​គេលើពិភពលោក ទឹក​ដី​នៃ​ខេត្ត​ព្រះសីហនុ​បាន​និងកំពុងក្លាយទៅជាវេទិកាកិត្តិ​យស​ក្នុងការ​ ប្រារព្ធពិធីបុណ្យសមុទ្រជាលើក​ដំបូង ហើយក៏ជា​ប្រវត្តិសាស្រ្តសម្រាប់ប្រទេស​កម្ពុជាផងដែរ ​ដែលកាលពីអតីតកាលប្រទេស​កម្ពុជា​មិន​ធ្លាប់​បាន​

បុរសម្នាក់​​ស្រវឹងជោកជាំរហូត​លែង​ខ្លាច​អ្វី​ទាំង​អស់បើក​រថយន្ត​ទៅ​ចត​នៅ​ចិញ្ចើម​ផ្លូវ​រាប់​ម៉ោង

Posted: 15 Dec 2011 10:25 PM PST

បុរស និងរថយន្តរបស់គាត់
រាជធានីភ្នំពេញ ៖ ​បុរស​ម្នាក់​អាយុ​ជាង​៤០​ឆ្នាំ​ស្រវឹងជោកជាំ​ដល់​ថ្នាក់​លែង​ដឹង​ខុស​ត្រូវ ​មិន​ខ្លាច​អ្វី​ទាំងអស់​បាន​បើករថយន្ដ​កាម​រី​ស៊េរី​៩១ ពណ៌​ស ទៅ​ឈប់​រើ​កកាយ​របស់របរ​ក្នុង​រថយន្ដ​រាប់​ម៉ោង​នៅ​ចិញ្ចើម​ផ្លូវ​មុខ​ហាង​ វ៉ែនតាអាយ​ឃែរ ក្បែរ​ស្ដុ​ប​ផ្សារ​ដើម​គ តាម​បណ្ដោយ​វិថី​ព្រះ​មុនី​រ៉េ​ត ស្ថិត​ក្នុង​សង្កាត់​ទួល​ស្វាយ​ព្រៃ​ទី​២ ខណ្ឌចំការមន កាលពី​វេលា​ម៉ោង​៩​និង ៣០​នាទី​យប់​ថ្ងៃ​ទី​១៥

ជន​ប្រដាប់អាវុធ​​ម្នាក់​បាញ់​នៅ​​មុខស្ថានកុងស៊ុល​ចិន ​​ប្រចាំ​ក្រុង​​​ឡូស​អេន​ចឺឡេស​

Posted: 15 Dec 2011 08:09 PM PST

​​​បណ្តា​​អ្នក​​ការទូតនៃ​ស្ថានកុង​ស៊ុល​ចិន​និយាយ​ថា ​ជនប្រដាប់អាវុធ​​ម្នាក់​បាន​ធ្វើការ​បាញ់​ប្រហារ​​​នៅមុខ​ស្ថានកុងស៊ុល​ចិនប្រចាំ​​​​ទី​ក្រុង​​​ឡូស​អេនចឺឡេស កាលពី​រសៀលថ្ងៃទី​​១៥ ធ្នូ ។ ​កញ្ចក់​ទ្វារ​ចូល​​​អគារ​ស្ថានកុងស៊ុល​​​រង​ការ​ខូចខា​ត​​ដោយ​សារ​​ត្រូវ​គ្រាប់​។​ ពុំមាន​មនុស្សណាម្នាក់ត្រូវ​របួសឡើយ ក្នុង​ការបាញ់ប្រហារ​​​នេះ ហើយ​ខ្មាន់កាំភ្លើង​​​​​បាន​រត់​គេច​​ខ្លួន​។ ស្ថានកុង​​ស៊ុល​នេះ​​បានរាយ​ការណ៍​​​ភ្លាមៗ​ដល់​ប៉ូលិស​មូលដ្ឋាន​​​រួច​​បណ្តា​​ភ្នាក់ងារ​​​ប៉ូលិស​​​ក៏មក​ដល់​ដែរ​។​

​អតីត​​​ប្រធានាធិបតី​​បារាំង លោកហ្សាក់​​​ស៊ីរ៉ាក់ ត្រូវកាត់ទោស​​ដាក់​គុក​2​ឆ្នាំ​

Posted: 15 Dec 2011 08:06 PM PST

លោក​ហ្សាក់​ស៊ី​រ៉ាក់ អតីត​ប្រធានាធិបតី​​​បារាំង
លោក​ហ្សាក់​ស៊ីរ៉ាក់ ​អតីតប្រធានាធិបតី​​បារាំង ​​(១៩៩៥-២០០៧) ​​នឹង​ពុំ​ប្តឹង​​​តវ៉ា​​​ទៅ​សាលា​​ឧទ្ធរណ៍​​​ឡើយ តែ​បាន​​បដិសេធ​​យ៉ាងម៉ឺង​ម៉ាត់​​ចំពោះការ​​វិនិច្ឆ័យ​ទោស លោក​បន្ទាប់ពី​លោក​ទទួលការកាត់ទោស​កាលពីថ្ងៃទី​​​១៥​ ធ្នូ ​​​ឱ្យ​លោកជាប់​គុក​​​២​ឆ្នាំ ​ជាមួយនឹង​​ការ​ព្យួរទោស ​ទាក់ទិន​​ដល់​រឿង​​ចោទប្រកាន់​​​ទាំងឡាយ​​ពេល​​លោក​កាន់​តំណែង​ជា​អភិបាល​​ក្រុង​​​ប៉ារីស​មក​។​ ក្នុងសេចក្តី​ប្រកាសមួយ​​លោក​​ស៊ីរ៉ាក់ គូស​បញ្ជាក់​​ថា ​​ខ្ញុំ​សូម​តវ៉ាយ៉ាង​ម៉ឺង​ម៉ាត់​​ចំពោះ​​ការ​វិនិច្ឆ័យ​​​​ទោស​នេះ ។ ​តែ​ទោះបីជា​​​យ៉ាង​ណា ខ្ញុំ​នឹង​​ពុំតវ៉ា​​ទៅសាលា​ឧទ្ធរណ៍​​​ឡើយ

ក្រុម​តារា​សម្តែង Wonder Girls​ ត្រូវ​បាន​តែងតាំង​ជា​ឯកអគ្គ​​រដ្ឋ​ទូត​​កីឡា​ Special ​អូឡាំពិក​ 2013

Posted: 15 Dec 2011 07:49 PM PST

តារា​សម្តែង​​កូរ៉េក្រុម Wonder Girls ត្រូវ​បាន​តែងតាំង​ជា​ឯកអគ្គ​​រដ្ឋ​ទូត​​កីឡា​ Special ​អូឡាំពិក​ 2013
​យោង​ទៅ​តាម​ប្រភពព័ត៌​មាន​​កូរ៉េ​​ចេញ​ផ្សាយ​​កាលពី​ថ្ងៃ​​ព្រហស្បតិ៍ ​ទី​១៥ ធ្នូ ឆ្នាំ​២០១១ បាន​ឱ្យ​ដឹងថា ៖ តារា​សម្តែង​​កូរ៉េក្រុម Wonder Girls ​ត្រូវបាន​តែង​តាំង​​ជា​ឯក​អគ្គ​រដ្ឋទូត​​ផ្សព្វ​ផ្សាយ​​ពាណិជ្ជ​កម្ម​សម្រាប់​ព្រឹត្តិ​ការណ៍​​កីឡា​​Special ​អូឡាំពិក ឆ្នាំ២០១៣ ​នៅ​ក្នុង​​ទី​ក្រុង​ Pyeongchany ។ ក្រុម​តារា​ចម្រៀង​​ដែល​មាន​សមាជិក​៥​នាក់​ត្រូវ​បាន​តែងតាំង​ជា​ផ្លូវ​ការ​កាលពីថ្ងៃពុធ នៅ​​សារ​​មន្ទីរ​ជាតិ​ក្នុង​ទី​ក្រុង​​សេអ៊ូល ។

អភិបាល​ខេត្ត​ដឹក​នាំ​មន្ត្រី​រាជ​ការ សមត្ថ​កិច្ច​ គ្រូ និងសិស្ស សម្អាត​បរិស្ថាន

Posted: 15 Dec 2011 07:48 PM PST

ទិដ្ឋភាពរើសសំរាម
ខេត្ត​មណ្ឌលគិរី ៖​ ស្រប​តាម​អនុសាសន៍​សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​កំណើន​ទេសចរណ៍​នា​ពេល​​​បច្ចុប្ប​ន្ន​ដែល​កំ​ពុង​ មាន​ការ​កើន​ឡើង​សម្រាប់​ប្រទេសកម្ពុជា ​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ធ្នូ កន្លង​មក​នេះ​ លោក​ចាន់ យឿន អភិបាល​ខេត្ត​មណ្ឌល​គិរី បាន​ដឹក​នាំ​មន្ត្រី​រាជ​ក្រោម​ឱវាទ​ រួម​គ្នា​​សម្អាត​​បរិស្ថាន​ក្នុង​ក្រុង​សែន​មនោរម្យ​​​តាម​ពាក្យ​ស្លោក​

​រស់​នៅ​ក្នុង​​រថយន្ត​​ជាវិធី​​ដោយបង្ខំ​​ចិត្ត​មួយ​នៅ​​អាមេ​រិក​

Posted: 15 Dec 2011 07:45 PM PST

រថយន្ត​ដែល​​​គេ​យក​ធ្វើជា​ផ្ទះរស់នៅ​
វិបត្តិ​​​សេដ្ឋកិច្ច​​ញ៉ាំង​​ឱ្យ​​មានវិធី​សាស្ត្រ​ថ្មី​​នៃ​ការ​​រស់នៅ​​ដែលមាន​​ចាប់តាំង​ពី​ឆ្នាំ​​​២០០៨​មក ។ ​មនុស្សម្នា​​ទាំងឡាយត្រូវបង្ខំ​ចិត្ត​ចាកចេញ​​ពីផ្ទះ ដែលត្រូវ​​​​គេរឹបអូស​ដោយសារ​​ពុំ​​មាន​​លទ្ធភាព សង​ប្រាក់​​​​ធនាគារ ហើយត្រូវ​ស្វែង​​​​រកដំណោះ​ស្រាយ​​ជាក់ស្តែង​​​​ដើម្បី​​​​​រស់នៅ​ជាមួយ​នឹង​ការ​គ្មាន​​ផ្ទះនេះ ។ រថយន្ត​​កាំមីញ៉ុង​​ និង​រថយន្ត​​ឯទៀតៗ​បានក្លាយ​ជា​​កន្លែង​​​សម្រាប់​​​​ការ​​រស់​​នៅ​ក្នុង​តំបន់​ស្ងាត់នៃ​​ទីក្រុង​។​

បេសក​ជន​​ប្រធានាធិបតី​ប៉ាលេស្ទីន ​ទទួល​ស្គាល់​​ភាព​ជោគជ័យ​​ប្រកប​ដោយ​​ឧត្តម​​ភាព​របស់​កម្ពុជា​

Posted: 15 Dec 2011 07:35 PM PST

ទិដ្ឋភាពក្នុងជំនួប
រាជធានីភ្នំពេញ ៖ ​លោក​អ៊ាង សុផល្លែត ​ជំនួយ​ការ​សម្តេចអគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន ​បាន​ប្រាប់​​អ្នក​យក​ព័ត៌​មាន​ថា ក្នុង​ជំនួប​សម្តែង​ការ​គួរ​សម​ពិភាក្សា​​ការ​ងារ​ជា​មួយ​សម្តេច​អគ្គ​មហា​ សេនាបតីតេជោ​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ​នា​រសៀល​ថ្ងៃទី​១៥ ធ្នូ ២០១១ ​នៅ​វិមាន​សន្តិ​ភាព​ លោក Said Abu Ali បេសក​ជន​​ពិសេស​រប​ស់​ប្រធានា​ធិបតី​​នៃរដ្ឋ​ប៉ាលេស្ទីន ​បាន​ជំរាប​

Samsung ដាក់​ជូន​បច្ចេក​វិទ្យា​ទំនើប​ចុ​ងក្រោយ​​រប​ស់​ខ្លួន​ដល់​សាធារណ​ជន​

Posted: 15 Dec 2011 07:19 PM PST

ការ​តាំង​​ពិព័រណ៍​​បច្ចេក​វិទ្យា​ទំនើបរបស់​ក្រុម​ហ៊ុន​​ Samsung ជូន​ដល់​​សា​ធារណ​ជន
រាជធានីភ្នំពេញ ៖ Samsung ក្នុង​​នាម​ជា​អ្នក​​ឈាន​​មុខ​គេ​ក្នុង​វិស័យ​​ទូរស័ព្ទ​​ចល័ត និង​គំនិត​​ច្នៃ​ប្រឌិត​​ថ្មី​នៃ​បច្ចេក​វិទ្យា​នៅ​លើ​ពិភព​លោក​​ ឥឡូវ​នេះ​​បាន​នាំ​យក​នូវ​សមិទ្ធ​ផល​​ល្អ​ឥត​ខ្ចោះ​​​ដូច​ជា Samsung Galaxy SII, Samsung Galaxy Tab10.1 ​និង​របក​គំហើញ​នៃ​គំនិត​​ច្នៃ ប្រឌិត​ថ្មី​ចុង​ក្រោយ គឺ Samsung Galaxy Note រួម​ទាំង​ផលិត​ផល​​ជា​ច្រើន​មក​ដាក់​តាំង​បង្ហាញ​ដើម្បី​ឱ្យ​សាធារណ​ជន​​ចូល​រួម​​សាក​ល្បង​​ប្រើ​​ប្រាស់​ ក្នុង​ឱកាស​​តាំងពិព័រណ៍​​ខេត្ត​មួយ​ផលិត​ផល​មួយ នៅ​មជ្ឈ​មណ្ឌល​​កោះ​ពេជ្រ​ ចាប់​តាំង​ពី​ថ្ងៃ​ទី​១៥​ដល់​១៨ ​ខែធ្នូ នេះ ដើម្បី​ទទួល​យក​នូវ​បទ​ពិសោធន៍​ និ​ង​អារម្មណ៍​​ប្លែក​ខុស​គេ ។

មន្ទីរប្រឆាំងគ្រឿងញៀនឃាត់ខ្លួនជន​សង្ស័យជួញដូរគ្រឿងញៀនម្នាក់

Posted: 15 Dec 2011 07:18 PM PST

ជនជាប់ចោទ
រាជធានីភ្នំពេញ ៖ លោកវ៉ាន់ កុសល នាយក​រងមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហា​ផ្ទៃ និងលោកខៀវ ផល្លា ព្រះរាជអាជ្ញារង​អម​សាលាដំបូងរាជធានីភ្នំពេញសហការជាមួយ​ អាជ្ញាធរខណ្ឌដូនពេញបានធ្វើការឆែកឆេរផ្ទះ​លេខ១៦១E៣ ផ្លូវលេខ១៣៦ ភូមិទី១១ សង្កាត់​ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ កាលពី​វេលាមោ៉ង៨និង៤៥នាទីយប់ ថ្ងៃទី១៥ ធ្នូ

​រដ្ឋមន្ត្រី​​​ការពារប្រទេស​​​អាមេ​រិក​​ប្រកាស​​ជា​ផ្លូវ​ការ​​​ពី​​​ការ​បញ្ចប់​​បេសក​កម្ម​​យោធា​​នៅ​​អ៊ី​រ៉ាក់​

Posted: 15 Dec 2011 07:16 PM PST

ទាហានអាមេរិក​​​ក្នុងពិធី​​​​ផ្លូវ​ការ​​បញ្ចប់​បេសក​កម្ម​​​យោធា​
រដ្ឋមន្ត្រី​​​ការពារ​ប្រទេស​​​អាមេ​រិក លោក LEON PANETTA បានប្រកាស​ជា​ផ្លូវ​ការ​​​​កាលពីថ្ងៃទី​​​​១៥ ធ្នូ ​ពីការ​បញ្ចប់​​​បេសក​កម្ម​​​យោធា​​អាមេ​រិក ​នៅអ៊ី​រ៉ាក់​ក្នុង​​​ឱកាស​នៃ​​ពិធី​មួយ​នៅក្រុង​​បាដាដ​​​​​​៩​ឆ្នាំ​​​ក្រោយ​ការធ្វើ​សង្គ្រាម​ក្នុង​ប្រទេស​​​​នេះមក​។​ ចូលរួមក្នុង​​ពិធី​​នេះដែរ ​​​​មាន​ឧត្តមសេនីយ៍​​ LLOYD AUSTIN មេ​បញ្ជា​ការ​​​កងទ័ព​អាមេ​រិក​នៅអ៊ី​រ៉ាក់ និង​លោក​​ JAMES JEFFREY ឯកអគ្គរដ្ឋទូត​​អាមេ​រិក​​​ប្រចាំ​អ៊ី​រ៉ាក់ ព្រមទាំង​​ឧត្តម​សេនីយ៍​ទោ​បាបា​គ័រ ​ហ្សឺ​​​បារី នាយ​​សេនា​ធិ​ការ​​​នៃ​កងទ័ពអ៊ី​រ៉ាក់ ​​

ឆេះ​សណ្ឋា​គារ​​ភោជនីយ​ដ្ឋាន​​ម៉េល​ប៊ិន ​និង​រង្គ​សាល​ឌីស្កូ​យីហោ​៩៩៩៩ ​ក្រោយ​​បុរី​កីឡា​

Posted: 15 Dec 2011 07:13 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ក្លឹប​កម្សាន្ត​​រាត្រី​មួយ​កន្លែង​​ត្រូវ​បាន​អគ្គីភ័យ​​ឆាប​ឆេះ​​ហុយ​ ផ្សែង​​ទ្រលោម​​ទៅលើ​អាកាស​​យ៉ាង​ខ្លាំង​បង្ក​​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​​ ដោយ​សំឡេង​ខ្ញៀវ​ខ្ញារ​​ កង​រំពឹង​រាត្រី ឡូក​ឡំ​​ជា​មួយ​នឹង​ភាព​រន្ធត់​​ដល់​មនុស្ស​ដែល​បាន​ឃើញ​ហេតុការណ៍​កាល​ពី​ វេលា​ម៉ោង​​១០​និង​៤០​នាទី​យប់ ​នៅ​លើ​កំណាត់​ផ្លូវ​លេខ​១៤៦ ​សង្កាត់​វាល​វង់ ខណ្ឌ​៧​មករា ។

​ចិន​​​អះអាង​ពីការ​​​ជួបជាមួយមេដឹកនាំ​ប្រឆាំង​ភូមា​

Posted: 15 Dec 2011 06:49 PM PST

​ប្រទេស​ចិន​អះអាង​​​កាលពីថ្ងៃទី​​១៥ ធ្នូ ថា ​ឯក​អគ្គ​រដ្ឋទូត​របស់ខ្លួន​​ប្រចាំ​មីយ៉ាន់​ម៉ា ​​(ភូមា) ​​បានជួបជាមួយ​លោកស្រី​អ៊ួង សាន់​ស៊ូជី ​​មេដឹក​នាំ​​​​នៃ​​គណបក្ស​​​ប្រឆាំង​របស់​ប្រទេស​នេះ​។​ ក្នុងសន្និសីទ​​​​សារព័ត៌​មាន​​​​​មួយ​​ អ្នកនាំពាក្យ​​​របស់​ក្រសួង​​ការបរទេស​​​ចិន លោក​លូ វ៉ីមីន ​ឱ្យ​​ដឹង​ថា ​ឯកអគ្គរដ្ឋទូត​​​ចិន​បាន​ជួបជាមួយ​លោក​ស្រីអ៊ួង សាន់ស៊ូជី ក្រោយ សំណើ​​​ជាច្រើន​​​លើក​របស់​លោកស្រី ដើម្បី​​​ធ្វើ​ការ​​ប្រាស្រ័យ​​ទាក់ទង​ជា​មួយ​ចិន ហើយ​​ឯកអគ្គ​​រដ្ឋទូត​​​​​ចិន​បាន​​​ស្តាប់​ទស្សនៈ​​ទាំងឡាយ​របស់​លោកស្រី ។​

តុប​តែងរូប ​Angry Birds ​​លើ​ដើម​គ្រិស្ត​មាសជាងមួយ​ម៉ឺន​គ្រាប់

Posted: 15 Dec 2011 06:48 PM PST

ដើមគ្រិស្ត​មាស​ដែល​តុប​តែង​លម្អ​ដោយ​រូប​សត្វ​ Angry Birds
នៅ​សល់​ជាង​មួយ​សប្តាហ៍​ទៀតប៉ុណ្ណោះ​ ពិ​ធី​បុណ្យ​គ្រិស្ត​មាស​ នឹង​ចូល​មក​ដល់ ។ នៅ​តាម​បណ្តា​ប្រទេស​ដែល​កាន់​សាស​នា​គ្រិស្ត​ទាំង​អស់​ នឹង​ចូល​រួម​ក្នុង​ពិធី​បុណ្យ​ដែល​ជា​ប្រ​ពៃ​ណី​របស់​ពួក​លោក​ខាង​លិច​នេះ​ យ៉ាង​ឱឡា​រិក ។ ស្រព​ពេល​ជា​មួយ​គ្នា​នេះ​ដែរ ប្រជា​ជន​បណ្តា​ប្រទេស​ដែល​កាន់​សាស​នា​គ្រិស្ត​ទាំង​អស់​​កំពុង​មមា​ញឹក​ រៀប​ចំ​លម្អ​គេ​ហ​ដ្ឋានរបស់​ខ្លួន​ អម​ដោយ​ដើម​គ្រិស្ត​មាស​ដោយ​មាន​ការ​តុប​តែង​ភ្លើង​ពណ៌ មាន​លក្ខណៈ​ប្លែក​ៗ ដើម្បី​ទទួល​សិរី​សួស្តី​កើត​មាន​ដល់​ក្រុម​គ្រួ​សារ​ក្នុង​ថ្ងៃ​បុណ្យ​ គ្រិស្ត​មាស​ នេះ ។

ផ្ទះដីឡូត៍​​ធ្វើអំពីឈើ​លើ ថ្មក្រោម​​៤​ខ្នង និង​ឃ្លាំង​ស្តុកខោអាវជជុះ​១​ខ្នង ត្រូវអគ្គិ​ភ័យ​​​​​ឆាបឆេះ​​​ធ្ងន់ធ្ងរ​​​​

Posted: 15 Dec 2011 06:34 PM PST

នៅកន្លែងឆេះ
រាជធានីភ្នំពេញ​​​​ ៖ ​ផ្ទះដីឡូត៍​​ធ្វើអំពី​ឈើ​លើ​​​ ថ្ម​ក្រោម ​​​៤ខ្នង ​​​និងឃ្លាំង​ស្តុក​​​ខោអាវជជុះ​​ធំ​​១ខ្នង ​ត្រូវអគ្គិភ័យ​​ឆាបឆេះ​​​សន្ធោសន្ធៅ​​ជះអណ្តាត​​​​ភ្លើង​​​ក្រហម​ច្រាល​​​ ជ្រែក​ស្បៃ​រាត្រី ​ខ្ជាក់ផ្សែង​​​​ខ្មួល​ខ្មាញ់​​​ទៅលើអាកាស​​​​វេហាស៍ ​បង្ក​ឱ្យមានការ​​ភ្ញាក់​ឆោឡោ ​​និងធ្វើ​​​ឱ្យ​អ្នកឃើញ​ហេតុ​ការណ៍​​ញាប់​ញ័រ​រន្ធត់​​​​​​កាលពី​វេលាម៉ោង​ ​​១​១​យប់​​ថ្ងៃទី​​​១៥ ធ្នូ ​​​​​២០១១ ស្ថិត​​នៅលើកំណាត់​ផ្លូវ​​លេខ​​​១៩៩ លេខ​១៩៩

ខលហ្គេត​​មាន​ផែនការ​ផ្សព្វ​ផ្សាយ​អំ​ពី​សុខ​ភាពមាត់​ធ្មេញ​ឆ្នាំ​2011-2012

Posted: 15 Dec 2011 06:13 PM PST

ទិដ្ឋភាពក្នុងពិធី
រាជ​ធានី​ភ្នំ​ពេញ ៖ ក្រុមហ៊ុន​ Colgate-Palmolive សហ​ការ​ជា​មួយ​ក្រសួង​អប់​រំយុវ​ជន​និងកីឡា​ ប្រារព្ធ​ពិធី​បើក​សិក្ខា​សាលា​ផ្សព្វ​ផ្សាយ​ស្តី​ពី​ការ​អ​ប់​រំ​សុខ​ភាព​ មាត់​ធ្មេញ​ និង​អនាម័យ​លាង​សម្អាត​ដៃសម្រាប់​​សាលា​បឋម​សិក្សា​រាជ​ធានី​ភ្នំ​ ពេញក្នុងឆ្នាំ​សិក្សា​ ២០១១-២០១២ កាលពី​ថ្ងៃ​ទី​១៤ ធ្នូ នៅ​ក្រសួង​អប់់រំ​យុវ​ជន​ និង​កី​ឡា​។​ សិក្ខាសាលានេះមាន​ការ​ចូល​រួម​ពី​សំ​​ណាក់​លោក​គ្រូ​

ស្លាប់​2នាក់​ក្នុង​ថ្ងៃ​តែមួយ ​ម្នាក់​ដោយ​ខ្សែ​ភ្លើង​ឆក់​ ម្នាក់​លង់​ទឹក​ស្ទឹង

Posted: 15 Dec 2011 06:10 PM PST

ខេត្ត​បន្ទាយ​​មានជ័យ​ ៖ នៅក្នុងថ្ងៃតែ​មួយ​ គឺថ្ងៃទី១៤ ធ្នូ មានមនុស្សចំនួន២នាក់​​​បាន​ស្លាប់​បាត់បង់ជីវិតដោយមូល​ហេតុ​ខុស​គ្នា​​ ម្នាក់​ជា​ក្មេង​ប្រុស​​អាយុ​៥​ឆ្នាំ​ ស្លាប់ដោយសារ​លង់​​ទឹក​ស្ទឹងនៅស្រុកភ្នំស្រុក ខណៈពេលឪពុក​​នាំទៅ​​​ជិះ​ទូក​បង់ត្រី និងម្នាក់ទៀតជា​បុរស​អាយុ​​​​​២៧​ឆ្នាំ ​ស្លាប់ដោយ​សារ​​​ខ្សែភ្លើងឆក់ ខណៈ​​​ពេលដើរ​ទៅដកឌុយខ្សែ​ភ្លើង​ពេល​បូម​ទឹក​ពេញពាង

ឆ្នាំ​2011​ចំនួន​គ្រោះ​ថ្នាក់​ចរាចរណ៍​មាន​ការ​ថយ​ចុះ​តែ​ចំនួន​អ្នក​ស្លាប់​កើន​ឡើង​

Posted: 15 Dec 2011 06:10 PM PST

ខេត្ត​កំពង់​ធំ ៖ គ្រោះថ្នាក់​ចរាចរណ៍​នៅ​តែ​ជា​បញ្ហា​ប្រឈម​​ បើទោះ​បី​សមត្ថ​កិច្ច​ជំនាញ​ខិត​ខំ​យក​ចិត្ត​ទុក​ដាក់​អនុវត្ថ​ច្បាប់​ ចរាចរណ៍​​ផ្លូវ​គោក​តាម​រយៈការ​ចុះ​ផ្សព្វ​ផ្សាយ​ច្បាប់​នេះ​ នៅតាម​បណ្តា​មូលដ្ឋាន​នានា និង​ធ្វើ​សកម្ម​ភាព​ចល័ត​ចុះ​ផាក​ពិ​ន័យ​ទៅ​លើ​យាន​យន្ត​មួ​យ​ចំនួន​ សំ​ដៅ​កាត់​បន្ថយ​អត្រា​មនុស្ស​ស្លាប់​ក៏​ដោយ ​ក៏​គ្រោះ​ថ្នាក់​ចរាចរ​ណ៍​នៅ​តែ​បន្ត​កើត​មាន​គួ​រ​ឱ្យ​ព្រួ​យ​បារម្ភ​ ។ ​តាម​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!