VOA News: ព័ត៌មាន: “ក្រុមហ៊ុន Chevron រង់ចាំលក្ខខណ្ឌសារពើពន្ធមុនការបូមប្រេងនៅកម្ពុជា” plus 1 more |
ក្រុមហ៊ុន Chevron រង់ចាំលក្ខខណ្ឌសារពើពន្ធមុនការបូមប្រេងនៅកម្ពុជា Posted: 17 Dec 2011 07:08 AM PST កាលពីដើមសប្តាហ៍នេះលោក Gareth Johnstone ទីប្រឹក្សាព័ត៌មានប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃក្រុមហ៊ុន Chevron ដែលបានទទួលសិទ្ធិក្នុងការខួងរុករកប្រេងនៅក្នុងដែនសមុទ្រកម្ពុជា បាននិយាយតាមរយៈសារអេឡិចត្រូនិច ឬអ៊ីម៉ែលមកថា ក្រុមហ៊ុនកំពុងតែទន្ទឹងតែរង់ចាំនូវលក្ខខណ្ឌសារពើពន្ធសម្រាប់គម្រោងដែលចាំបាច់ ត្រូវតែអនុម័តពីរដ្ឋាភិបាលជាមុនសិន។ ប្រទេសកម្ពុជា បានប្រកាសថា ខ្លួននឹងទទួលបានដំណក់ប្រេងជាលើកដំបូង នៅវេលាម៉ោង១២ ថ្ងៃទី១២ ខែ១២ឆ្នាំ២០១២ខាងមុខនេះ។ លោក Gareth Jonhstone បានមានប្រសាសន៍ថា ក្រុមហ៊ុន Chevron បានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការបន្តការសាងសង់របស់ខ្លួន ក៏ប៉ន្តែគន្លឹះសំខាន់មួយទៀត ដែលត្រូវបំពេញឈានទៅដល់ដំណាក់កាលបន្តបន្ទាប់។ ដំបូងគឺលក្ខខណ្ឌសារពើពន្ធ នឹងការដាក់ពាក្យស្នើរសុំការអនុញ្ញាតផលិតប្រេង ពីរដ្ឋាភិបាលជាមុនសិន។ លោក Gareth Jonhston បានមានប្រសាសន៍ទៀតថា នៅពេលដែលលក្ខខណ្ឌទាំងនោះត្រូវបានសម្រេចហើយ សេចក្តីសម្រេចសម្រាប់ការវិនិយោគចុងក្រោយ នឹងអាចធ្វើទៅបានបើទោះបីជាមានការសន្យារបស់រដ្ឋាភិបាល ក្នុងការខួងយកប្រេងតាមការកំណត់ ក៏មន្ត្រី នៃអង្គការក្រៅរដ្ឋាភិបាលមួយចំនួន ដែលតាមឃ្លាំមើលចំនូលធនធានមិនរំពឹងថា ការខួងយកប្រេងនេះ នឹងអាចប្រព្រឹត្តបានតាមការកំណត់។ លោក ហាយ សារ៉ាត់ អ្នកសម្របសម្រួលសម្ព័ន្ធភាពកម្ពុជា ដើម្បីចំនូនធនធានបានមានប្រសាសន៍ថា វិស័យប្រេងកាត និងឧស្ម័ននៅកម្ពុជា គឺជាវិស័យថ្មីមួយដែលទាមទារបច្ចេកទេស និងសមត្ថភាពខ្ពស់។ ដូច្នេះលោករំពឹងថា បើទោះបីជាមានការយឺតយ៉ាវ បន្តិចបន្តួច ក៏លោកសុំស្វាគមន៍។ «យើងដឹងហើយថា ទីមួយគឺទាក់ទងនឹងរឿងប្រទេសយើង។ បើនិយាយពីរឿងការរីកចម្រើន នៅក្នុងវិស័យនេះ យើងទើបតែប៉ុន្មានឆ្នាំថ្មីៗនេះទេ។ ដូច្នេះការវិនិយោគនៅក្នុងវិស័យនេះ គឺយើងមិនទាន់ផ្តោតអារម្មណ៍ជាខ្លាំងនៅឡើយទេ។ អ្វីដែលសំខាន់គឺយើងខ្វះធនធានថវិកាហ្នឹង ហិរញ្ញវត្ថុដើម្បីឲ្យយើងឈានទៅរកការអភិវឌ្ឍធនធានមនុស្សរបស់យើង»។ ក្រុមហ៊ុន Chevron បានទទួលសិទ្ធិរុករកប្រេងនៅក្នុងប្លុក A ដែលគ្រប់ដណ្តប់នៅលើផ្ទៃដីប្រមាណជាងបួនពាន់គីឡូម៉ែតពីឈូងសមុទ្រកម្ពុជា នៃភូមិភាគនីរតីនៃប្រទេស។ លោក ដៀប សេរីវិសិត ជំនួយការផ្ទាល់លោកឧបនាយករដ្ឋមន្ត្រីសុខ អាន នៃអាជ្ញាធរប្រេងកាតជាតិកម្ពុជា មិនបានឆ្លើយតបទៅនឹងសំនួររបស់វីអូអេសម្លេងសហរដ្ឋអាមេរិច តាមរយៈសារអេឡិចត្រូនិច ឬអ៊ីម៉ែលនោះទេ ក៏ប៉ុន្តែលោកបានផ្ញើសំនូរនេះទៅមន្ត្រីដែលជាអ្នកទទួលបន្ទុក ជាអ្នកឆ្លើយទៅនឹងសំនួរទាំងនេះ។ រហូតមកដល់ថ្ងៃសៅរ៍នេះ មិនមានចម្លើយឆ្លើយតបពីមន្ត្រីរដ្ឋាភិបាលនោះទេ។ កាលពីថ្ងៃពុធ ក្រុមហ៊ុនប្រេង និងឧស្ម័នដ៏ធំមួយរបស់ប្រទេសចិន ដែលមានឈ្មោះថា CNOOC បានជួបពិភាក្សាគ្នាមួយ ជាមួយនឹងលោកឧបនាយករដ្ឋមន្ត្រីសុខ អាន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានអះអាងថាក្រុមហ៊ុននេះ នឹងធ្វើការជីអណ្តូងទីមួយ នៅក្នុងប្លុកF ក្នុងខែធ្នូ ខាងមុខនេះ។ ក្រុមហ៊ុន CNOOC បានចាប់ផ្តើមវិនិយោគលើទឹកប្រាក់ប្រមាណជាង២០លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ការជីករុករកប្រេង នៅក្នុងប្លុកFនេះ។ ប្រទេសកម្ពុជាមានប្លុកប្រេងចំនូនប្រាំមួយ នៅក្នុងឈូងសមុទ្រ ចាប់ពីប្លុកA រហូតដល់ប្លុកF។ ប្លុកទាំងនេះត្រូវបានផ្តល់ដល់ក្រុមហ៊ុន ដែលបានចុះកិច្ចព្រមព្រៀងជាមួយប្រទេសកម្ពុជា។ ក្រុមហ៊ុនទាំងនោះរួមមានក្រុមហ៊ុនមកពីសហរដ្ឋអាមេរិក ប្រទេសចិន រុស្សី បារាំង និងប្រទេសជប៉ុន។ ដើម្បីគ្រប់គ្រងចំណូលប្រេងកាត និងឧស្ម័នឲ្យមានប្រសិទ្ធិភាព ប្រទេសកម្ពុជា បានធ្វើសេចក្តីព្រាងច្បាប់ចំនួនពីរ គឺសេចក្តីព្រាងច្បាប់ពីការគ្រប់គ្រងវិស័យប្រេងកាត និងសេចក្តីព្រាងច្បាប់លើការយកពន្ធលើវិស័យប្រេងកាត ដែលសេចក្តីព្រាងច្បាប់ទាំងពីរនេះ កំពុងតែស្ថិតនៅទីស្តីការគណៈរដ្ឋមន្ត្រីនៅឡើយ៕ This posting includes an audio/video/photo media file: Download Now |
ព័ត៌មានអន្តរជាតិវីអូអេ ១៧ ធ្នូ Posted: 16 Dec 2011 11:14 PM PST សហរដ្ឋអាមេរិក៖ មេធាវីការពារក្តីម្នាក់កាលពីថ្ងៃសុក្របានអំពាវនាវឲ្យចៅក្រមដកពាក្យប្តឹងចោទប្រកាន់ទាហានសហរដ្ឋអាមេរិកម្នាក់ពីការទម្លាយឯកសារសម្ងាត់។ ក្នុងសវនាការមុនការជុំនុំជម្រះលើលោកពលបាលប្រ៊េដលី មេននីង Bradley Manning មេធាវីដេវិឌ ឃូមប៍ David Coombs លើកឡើងថាមន្រ្តីសវនាការនោះ ត្រូវតែចុះចេញពីតំណែង ព្រោះលោកធ្វើការងារជារដ្ឋអាជ្ញារបស់ក្រសួងយុត្តិធម៌ក្នុងកិច្ចការស៊ីវិល។ ក្រសួងយុត្តិធ៌មកំពុងធ្វើការស៊ើបអង្កេតដាច់ដោយឡែកពីគ្នាពីលោកជូលៀន អាសាង Julian Assange អ្នកបង្កើតវីគីលីក Wikileaks ដែលរងការចោទប្រកាន់ពីបានទទួលឯកសារសម្ងាត់មកពីលោកមេននីង ។ ជប៉ុន៖ នាយករដ្ឋមន្រ្តីជប៉ុនយ៉ូស្ហ៊ីហ៊ីកូ ណូដា Yoshihiko Noda បាននិយាយថារោងចក្រនុយក្លេអ៊ែរដែលខូចខាតដោយសារលកយក្សស៊ូណាមី កាលពីថ្ងៃទី១១ មិនា បានឈានដល់ការបិទទ្វារដែលជាជំហាន ដ៏សំខាន់មួយក្នុងការខិតខំប្រឹងប្រែងដើម្បីធ្វើគ្រប់គ្រងគ្រោះមហន្តរាយនុយក្លេអ៊ែរដ៏អាក្រក់របស់ជប៉ុន។ រុស្ស៊ី៖ អង្គការពាណិជ្ជកម្មពិភពលោកបានសុខចិត្តទទួលយករុស្ស៊ីជាផ្លូវការជាសមាជិក បន្ទាប់ពីការចរចាអស់រយៈពេល១៨ឆ្នាំ។ សហរដ្ឋអាមេរិក៖ មេដឹកនាំព្រឹទ្ធសភានិងសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក និយាយថាពួក លោកបានឈានដល់កិច្ចព្រមព្រៀងមួយលើការផ្តល់ថវិកាដល់រដ្ឋាភិបាលសហព័ន្ធដែលអាចបញ្ចៀសការអាចកើតមាននូវភាពគាំងប្រតិបត្តិការរបស់រដ្ឋាភិបាលស្ទើរតែទាំងអស់។ ស៊ីរី៖ ពួកសកម្មជនថាកងកម្លាំងសន្តិសុខស៊ីរីបានសម្លាប់មនុស្ស៤នាក់កាលពីថ្ងៃសុក្រនៅពេលដែលបាតុករជាង២សែននាក់បានធ្វើការជួបជុំមហាជនប្រឆាំងរដ្ឋាភិបាលប្រធានាធិបតីបាសា អាល់ អាសាដ Bashar al- Assad។ អេហ្ស៊ីប៖ កងកម្លាំងសន្តិសុខអេហ្ស៊ីប បានប៉ះទង្គិចជាមួយបាតុករដែលកំពុងទាមទារឲ្យបញ្ចប់ការគ្រប់គ្រងរបស់ពួកយោធា។ បាតុកររាប់ពាន់នាក់នៅក្នុងរដ្ឋធានីឡឺគែរបានចោលដុំថ្មនិងគ្រាប់បែកសាំងទៅលើកងអាវុធហត្ថកាលពីថ្ងៃសុក្រ ខណៈដែលក្រុមកងកម្លាំងតបវិញដោយប្រើប្រាស់កាណុងបាញ់ទឹក និងបាញ់គ្រាប់កាំភ្លើងបង្ហើរទៅលើអាកាស។ កាហ្សាក់ស្ថាន៖ ការប្រារព្ធពិធីបុណ្យឯករាជ្យនៅកាហ្សាក់ស្ថានបានជួបប្រទះការសៅហ្មងដោយមានអំពើហិង្សាប៉ះទង្គិចគ្នាដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ក៏១០នាក់ដែរ។ រុស្ស៊ី៖ អាជ្ញាធររុស្ស៊ី ប្រាប់ឲ្យដឹងថាពួកគេ បានរឹបអូសយកឧបករណ៍សម្រាប់ផលិតវិទ្យុសកម្មនៅចំណតអាកាសយានទីក្រុងម៉ូស្គូពីវ៉ាលីរបស់អ្នកដំណើរម្នាក់ដែលធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ង់។ ឥណ្ឌា៖ រុស្ស៊ីនិងឥណ្ឌាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីអនុញ្ញាតិឲ្យឥណ្ឌាទិញយន្តហោះចម្បាំងរុស្ស៊ីចំនួន៤២គ្រឿងដែលត្រូវដំឡើងនៅក្នុងប្រទេសឥណ្ឌា។ សូម៉ាលី៖ ចោរសមុទ្រសូម៉ាលី២នាក់ ត្រូវគេរំពឹងថានឹងត្រូវកាត់ទោសឲ្យជាប់គុកអស់មួយជីវិតកាលពីថ្ងៃសុក្រចំពោះតួនាទីរបស់ពួកគេក្នុងការប្លន់ដែលបាននាំឲ្យស្លាប់ជនជាតិអាមេរិកាំងអស់៤នាក់។ <!--AV--> This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |