VOA News: ព័ត៌មាន: “បានគីមូនស្នើកូរ៉េខាងជើងឲ្យពិចារណាឡើងវិញពីការបង្ហោះផ្កាយរណបវិទ្យាសាស្រ្ត” plus 2 more

VOA News: ព័ត៌មាន: “បានគីមូនស្នើកូរ៉េខាងជើងឲ្យពិចារណាឡើងវិញពីការបង្ហោះផ្កាយរណបវិទ្យាសាស្រ្ត” plus 2 more


បានគីមូនស្នើកូរ៉េខាងជើងឲ្យពិចារណាឡើងវិញពីការបង្ហោះផ្កាយរណបវិទ្យាសាស្រ្ត

Posted: 25 Mar 2012 09:37 AM PDT

លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិបាន គី​មូន ​នៅ​ក្នុង​ជំនួប​មួយ​ជាមួយ​លោក​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង ​លោកលី យុង ប៉ាក់ (Lee Myung-bak) កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍​បាន​សុំ​ដល់​កូរ៉េខាង​ជើង​ឱ្យ​ពិចារណា​ជា​ថ្មី​អំពី​ផែនការ​ដែល​ខ្លួន​បាន​ប្រកាស​ថា​នឹង​បង្ហោះ​អ្វី​ដែល​ហោ​ថា​ «ផ្កាយ​រណប​វិទ្យាសាស្ត្រ​អនុវត្ត» ​នៅ​ខែ​ក្រោយ។​

សេចក្តី​ថ្លែងការណ៍​ដែល​ចេញ​ផ្សាយ​ដោយ​ការិយាល័យ​របស់​លោក​បាន​និយាយ​ថា​លោក​បាន គីមូន​ បាន​សុំ​ដល់​រដ្ឋាភិបាល​ក្រុងព្យុងយ៉ាងឱ្យ​ធ្វើ​តាម​ឱ្យ​បាន​ពេញ​លេញ​នូវ​សេចក្តី​សម្រេច​ចិត្ត​ដែល​មាន​ពាក់​ព័ន្ធ​របស់​ក្រុម​ប្រឹក្សា​សន្តិសុខអង្គការ​សហប្រជាជាតិ ​ជាពិសេស​សេចក្តី​សម្រេចចិត្ត​ដែល​ហាម​ប្រាម​ «ការ​បង្ហោះ​ដែល​ប្រើប្រាស់​បច្ចេកទេសកាំជ្រួច​ផ្លោង»។ ​លោក​ក៏​បាន​សុំ​ដល់​កូរ៉េខាង​ជើង​ដែរ​ឱ្យ​ពិចារណា​ជា​ថ្មី​អំពី​សេចក្តី​សម្រេច​របស់​ខ្លួន ​ដែល​ពាក់​ព័ន្ធ​នឹង​កិច្ច​ព្រមព្រៀង​កាល​ពី​ពេល​ថ្មីៗ​នេះ​របស់​ខ្លួន​ក្នុង​ការ​ទប់​ចិត្ត​មិន​បង្ហោះ​កាំ្រជ្រួច​មីស៊ីល ​មាន​វង់​ប្រតិបត្តិការ​ឆ្ងាយ។

កូរ៉េ​ខាង​ត្បូង៖ ពួក​មេដឹកនាំ​ពិភពលោក​បាន​ចាប់​ផ្តើម​ធ្វើ​ដំណើរ​ទៅ​ដល់​ក្រុង​សេអ៊ូល​ហើយ​ដើម្បី​ចូល​រួម​ក្នុង​សន្និសីទ​កំពូល​សន្តិសុខ​បរមាណូ​នៅ​សប្តាហ៍​ក្រោយ​។

លោក​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​ មែនមូហាន ស៊ីន (Manmohan Singh) បាន​ធ្វើ​ដំណើរ​តាម​យន្តហោះ​ទៅ​ដល់ជាមួយ​ការ​យក​ចិត្ត​ទុក​ដាក់​។ លោក​បាន បាន​ព្រមាន​ថា​ភេរវកម្ម​បរមាណូ​ជា​កង្វល់​មួយ​ដែល​មាន​ត​ទៅ​ទៀត ​ហើយ​ត្រូវ​តែ​ដោះស្រាយ​មុន​ពី​លោក​ចេញ​ដំណើរ​ពី​ក្រុងពីក្រុង​ញូវដែលី។

ម៉ាលី៖ លោក​ អាម៉ាដូ សាណូហ្គូ មេដឹកនាំ​រដ្ឋប្រហារនៅ​ម៉ាលី បាន​ចេញ​មក​អំពាវនាវ​ឱ្យ​មាន​ការ​ស្ងប់​ស្ងៀម ​ដោយ​ខិត​ខំ​ព្យាយាម​ធានារ៉ាប់​រង​ជា​ថ្មី​ដល់​សាធារណជន​ដែលមាន​ការ​ប្រយ័ត្ន​ប្រយែង​ដោយ​ប្រឈម​មុខ​នឹង​ការ​លួច​ប្លន់​និង​ការ​ខ្វះខាត​ម្ហូបអាហារ​និង​ប្រេង​ឥន្ធនៈ ហើយ​ថា​​បេសកកម្ម​ចម្បង​របស់​ពួក​បុរស​របស់​លោក​គឺថែរក្សា​បូរណភាព​ដែនដីម៉ាលី​និង «សន្តិសុខ​របស់​ប្រជារាស្ត្រ​និង​ទ្រព្យ​សម្បត្តិ​របស់​ពួក​គេ។»

គុយបា៖ សម្តេច​ប៉ាប​ Benedict ជួប​ជាមួយ​លោក​ប្រធានាធិបតី​ Felipe Calderon នៃ​ប្រទេស​ ម៉ិកស៊ិក កាល​ពី​ថ្ងៃ​សៅរ៍ ​នៅ​ពេល​ដែល​ព្រះ​ប្រមុខ​ព្រះ​វិហារ​គ្រឹស្តសាសនា​​និកាយ​កាតូលីក ​បំពេញ​ព្រះរាជ​ទស្សនកិច្ច​៥​ថ្ងៃ​ក្នុង​ទ្វីប​អាមេរិក​ទ្បាទីន​ដែល​នឹង​នាំ​ព្រះ​អង្គ​ទៅ​កាន់គុយបា​ផង​ដែរ។

អេហ្ស៊ីប៖ ការ​ប៉ះ​ទង្គិច​គ្នា​កាល​ពី​ពេល​ថ្មីៗ​នេះ​រវាង​ពួក​ទាហា​នអេហ្ស៊ីប និង​ពួក​អ្នក​ចូលចិត្ត​កីទ្បា​បាល់​ទាត់​ខឹង​សំបារ​រាប់​ពាន់​នាក់​នៅ​ក្នុង​ក្រុង​កំពង់​ផែ​ ផត សេទ (Port Said) នា​ប៉ែក​ខាង​ជើង​នៃ​ប្រទេស​ជាប់​នឹង​ឆ្នេរ​សមុទ្រ​មេឌីទែរ៉ាណេ បាន​បណ្តាល​ឱ្យ​យុវជន​ម្នាក់​ស្លាប់​និង​មាន​មនុស្ស​៦៨​នាក់​ទៀត​ត្រូវ​របួស។

This posting includes an audio/video/photo media file: Download Now

លោក អូបាម៉ា និង លោក លី បង្ហាញ​រណសិរ្ស​រួបរួម​ប្រឆាំង​ទៅ​នឹង​ការ​បៀតបៀន​ជា​យថាហេតុ​ដោយ​នុយក្លេអ៊ែរ​ពី​កូរ៉េខាងជើង

Posted: 25 Mar 2012 09:30 AM PDT

ប្រធានាធិបតី​ស.រ.អា លោក បារ៉ាក់ អូបាម៉ា និង ប្រធានាធិបតី​កូរ៉េខាងត្បូង លោក​លី ម្យុង បាក់ បាន​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​ទីក្រុង សេអ៊ូល កាល​ពី​ថ្ងៃ​អាទិត្យ​នេះ ហើយ បាន​បង្ហាញ​រណសិរ្ស​រួបរួម​មួយ ដើម្បី​ប្រឆាំង​ការ​គម្រាម​ណា​មួយ​ពី​ប្រទេស​កូរ៉េខាងជើង។

នៅ​ក្នុង​សន្និសីទ​កាសែត​រួម​គ្នា​មូយ​នៅ​ក្រោយ​កិច្ច​ប្រជុំ លោក អូបាម៉ា មាន​ប្រសាសន៍​ថា កូរ៉េខាងជើង​នឹង​មិន​សម្រេច​បាន​អ្វី​សោះ ដោយ​ការ​គម្រាម ហើយ​លោក​ថ្លែង​ថា ប្រទេស​កូរ៉េខាងជើង​នឹង​ធ្លាក់​ជ្រៅ​ចូល​ទៅ​ក្នុង​ភាព​ឯកោ បើ​កាល​ណា​ខ្លួន​អនុវត្ដ​ការ​បាញ់​បង្ហោះ​គ្រាប់​រុកកែត​នៅ​ខែ​ក្រោយ។

លោក លី ម៉្យុង បាក់ យល់​ស្រប​ពី​អ្វី​ដែល​ហៅថា ការ​បាញ់​បង្ហោះ​កាំជ្រួច​រយៈចម្ងាយ​ឆ្ងាយ​នោះ ជា​ការ​ញុះញង់ ដែល​គម្រាម​មក​លើ​សន្ដិសុខ​សកល ហើយ​ប្រឆាំង​នឹង​សេចក្ដី​សម្រេច​របស់​អ.ស.ប និង​កិច្ច​ព្រមព្រាង​មួយ​ជាមួយ​ស.រ.អា។

ព័ត៌មាន​អន្តរជាតិ​សំខាន់​ៗ​ផ្សេងទៀត៖

ស.រ.អា/បាគីស្ថាន៖ មន្ដ្រី​យោធា​ស.រអា​និយាយ​ថា មិន​មាន​ទាហាន​អាមេរិកំាង​ណា​មួយ​ទេ ដែល​ត្រូវ​បាន​ដាក់​ទណ្ឌកម្ម​វិន័យ​ពាក់ព័ន្ធ​នឹង​ការ​វាយ​ប្រហារ​ដោយ​យន្ដហោះ​នៅ​ខែ​វិច្ឆិកា ដែល​សម្លាប់​ទាហាន​បាគីស្ថាន ២៤ នាក់ បណ្ដាល​ឲ្យ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ធ្លាក់​ចុះ​ដុនដាប។

<!--IMAGE-RIGHT-->ស.រ.អា៖ បេក្ខជន​ប្រធានាធិបតី​ពី​គណបក្ស​សាធារណរដ្ឋ លោក រីក សង់តូរូម (Rick Santorum) បាន​ថ្លែង​អំណរគុណ​ក្រុម​អ្នក​គាំទ្រ​របស់​លោក ក្រោយ​ពី​បាន​យក​ជ័យជម្នះ​ក្នុង​រដ្ឋ​លូអ៊ីស្យាណា (Louisiana) ជ័យជម្នះ​លើក​ទី​១១ ក្នុង​ចំណោម​ការ​ប្រកួត​៣៤​លើក ដើម្បី​ទទួល​បាន​ការ​តែងតាំង​ជា​បេក្ខជន​ប្រធានាធិបតី​របស់​គណបក្ស​សាធារណរដ្ឋ។

ឥណ្ឌា៖ ក្រុម​បះបោរ​ម៉ៅ​និយម​នៅ​ក្នុង​ប្រទេស​ឥណ្ឌា បាន​ដោះលែង​ជនជាតិ​អ៊ីតាលី​ពីរ​នាក់ ដែល​ខ្លួន​បាន​ចាប់​ធ្វើ​ជា​ចំណាប់​ខ្មាំង កាល​ពី​ពីរ​សប្ដាហ៍​មុន​នៅ​ក្នុង​រដ្ឋ​អូរីសា (Orissa)។

ម៉ិកសិច៖ ពួក​អ្នក​កាន់​សាសនា​គ្រិស្ត​និកាយ​រូម៉ាំង​កាតូលិក​រាប់​ពាន់​ម៉ឺន​នាក់​នៅ​ក្នុង​ប្រទេស​ម៉ិកសិក​បាន​ត្រូវ​គេ​រំពឹង​ថា​នឹង​មក​ចូលរួម​ក្នុង​ពិធី ម៉ាស (Mass) ជាមួយ​សម្ដេច​ប៉ាប បេណេដិច (Pope Benedict) នៅ​ថ្ងៃ​អាទិត្យ​នេះ នៅ​លើ​ទី​វាល​ឡេអន (Leon) ជា​ថ្ងៃ​ទី​បី​នៃ​ដំណើរ​ទស្សនកិច្ច​៥​ថ្ងៃ​ របស់​សម្ដេច​ប៉ាប​នៅ​ក្នុង​តំបន់​អាមេរិកឡាទីន ដែល​ព្រះអង្គ​នឹង​ទៅ​ទស្សនា​ប្រទេស​គុយបា​ផង​ដែរ។

ជប៉ុន៖ ទូក​នេសាទ​ត្រី​ដ៏​ធំ​មូយ ដែល​បាន​ត្រូវ​រលក​យក្ស​ស៊ូណាមី​នាំ​ចេញ​ពី​ប្រទេស​ជប៉ុន បាន​ត្រូវ​គេ​មើល​ឃើញ​នៅ​ជិត​ឆ្នេរ​សមុទ្រ​ប្រទេស​កាណាដា​ភាគ​ខាង​លិច។

ជប៉ុន/កាណាដា៖ ជប៉ុន​និង​កាណាដា​បាន​ព្រមព្រាង​គ្នា​កាល​ពី​ថ្ងៃ​អាទិត្យ​ថា នឹង​បើក​ការ​ចរចា​អំពី​កិច្ច​ព្រមព្រាង​ពាណិជ្ជកម្ម​សេរី ដែល​គេ​រំពឹង​ថា​នឹង​នាំ​ទៅ​រក​កតិកាសញ្ញា​មួយ​រវាង​ជប៉ុន​និង​ក្រុម​ប្រទេស​ទាំង​៨ ដែល​មាន​សេដ្ឋកិច្ច​ធំ​ជាង​គេ​បង្អស់។

កូរ៉េខាងត្បូង៖ សកម្មជន​ការពារ​បរិស្ថាន​នៃ​ប្រទស​កូរ៉េខាងត្បូង​បាន​ធ្វើ​ការ​​តវ៉ា​កាល​ពី​ថ្ងៃ​អាទិត្យ​នេះ ដោយ​អំពាវនាវ​ដល់​មេដឹកនាំ​ពិភពលោក ដែល​ចូលរួម​ក្នុង​សន្និសីទ​កំពូល​ក្នុង​ក្រុង​សេអ៊ូល សុំ​ឲ្យ​បោះបង់​ចោល​ថាមពល​នុយក្លេអ៊ែរ​ទាំង​ស្រុង។

បារាំង៖ ចៅក្រម​បារាំង​បាន​ចេញ​ដីកា​ឲ្យ​ចាប់​ខ្លួន​ដាក់​គុក​បង​ប្រុស​របស់​ឃាតករ​ម្នាក់​ដែល​បាន​សម្លាប់​មនុស្ស​៤​នាក់​នៅ​ក្នុង​សាលារៀន​ជ្វីប​ក្នុង​ក្រុង​ទូលូស កាល​ពី​សប្ដាហ៍​មុន​ខណៈ​ដែល​ព្រះរាជអាជ្ញា ធ្វើ​ការ​ស៊ើបអង្កេត​មក​លើ​លទ្ធភាព​នៃ​ការ​ឃុបឃិត។

This posting includes an audio/video/photo media file: Download Now

អាមេរិកស្នើ​ឈ្មោះ​បេក្ខជន​ដើម​កំណើត​កូរ៉េ​សម្រាប់តំណែង​ប្រធាន​ធនាគារ​ពិភពលោក

Posted: 25 Mar 2012 08:59 AM PDT

លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់​ អូបាម៉ា​បាន​ស្នើ​ឈ្មោះ​លោក​ ជីម យុង គីម (Jim Yong Kim)​ ប្រធាន​មាន​ដើម​កំណើត​កូរ៉េ​នៃ​មហាវិទ្យាល័យ​ ដាត​មោទ (Dartmouth) ​ឱ្យ​កាន់​តំណែង​ជា​ប្រធាន​ធនាគារ​ពិភពលោក​ជំនួស​លោក​ រ៉ូប៊ីត ហ្សូលីខ (Robert Zoellick) ដែល​បាន​ប្រកាស​អំពី​ការ​ចុះចេញ​ពី​តំណែង​របស់​លោក​ចាប់​តាំង​ពី​ដំណាច់​ខែ​មិថុនា។ នេះ​ជា​ការ​ភ្ញាក់​ផ្អើល​មួយ នៅ​ពេល​ជនជាតិ​អាមេរិកាំង​ម្នាក់​តែងតែ​កាន់​តំណែង​ជា​ប្រធាន​ធានាគារ​ពិភពលោក​។

លោក​អូបាម៉ា​បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​សុក្រ​ថា​លោក Kim ​មាន​គុណវុឌ្ឍិ​​ល្អ មាន​​ការ​ពិសោធន៍​សាកល​ដោយ​ពិត​ប្រាកដ ដែល​បាន​ធ្វើការ​ពី​ទ្វីប​អាស៊ី​ ទៅ​ដល់​ទ្វីប​អាហ្វ្រ៊ិក​ ដល់​ទ្វីប​អាមេរិក​ ពី​រដ្ឋធានី​ដល់​ភូមិ​តូចតាច។ ហើយ​នេះជា​និមិត្តរូប​មួយ​នៃ​ភាព​ប្លែកៗ​គ្នា​របស់​ប្រជារាស្ត្រ​អាមេរិកាំង ជាមួយ​នឹង​ជំនាញ​ទូលំទូលាយ​ខាង​ការ​ថែរក្សាសុខភាព​នៅ​ទូទាំង​ពិភពលោក។ ​លោក​ប្រធានាធិបតី​បាន​បន្ត​មាន​ប្រសាសន៍​ថា​លោក​ជា​ឧទាហរណ៍​មួយ​នៃ​ភាព​ប្លែក​គ្នាដ៏​ធំ​នៃ​ប្រទេស​របស់​យើង និង​ការ​ពិត​ជាក់​ស្ដែង​ដែល​ថា​​នរណា​ក៏​អាច​សម្រេច​បំណង​បាន​ដែរ​ដរាប​ណា​គេ​ធ្វើការ​ច្រើន​និង​ជួយ​អ្នក​ឯ​ទៀត។

<!--IMAGE-RIGHT-->

ជប៉ុន៖ បាន​និយាយ​ថា​ខ្លួន​ប្រុងប្រៀប​ប្រព័ន្ធ​ការពារ​នឹង​កាំជ្រួច​ផ្លោង​របស់​ខ្លូន​ហើយ​ដើម្បី​បាញ់​ទម្លាក់កាំជ្រួច​កូរ៉េខាង​ជើង​ណា​មួយ​ដែល​គំរាម​កំហែង​ទឹកដី​ជប៉ុន។

ចិន៖ ​និយាយ​ថា​ខ្លួន​នឹង​បំបាត់​ចោល​ការ​យក​សរីរាង្គ​មនុស្ស​ពី​ពួក​អ្នក​ទោស​ត្រូវ​ប្រហារ​ជីវិត​ក្នុង​រយៈពេល​ពី​៣​ទៅ​៥​ឆ្នាំ​ទៀត។

បារំាង៖ លោក​នាយក​រដ្ឋមន្ត្រី​បារាំង​ Francois Fillon ​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ដែល​ថារដ្ឋាភិបាល​លោក​អាច​បញ្ចៀស​​មិន​ឱ្យ​មាន​ការ​បាញ់​សម្លាប់​ដោយ​អ្នក​កាន់​សាសនា​អ៊ីស្លាម​និយម​ជ្រុល​ម្នាក់​ដែល​បាន​បណ្តាល​ឱ្យ​មនុស្ស​៧​នាក់​ស្លាប់។

ម៉ាលី៖ សហភាព​អាហ្វ្រ៊ិក​បាន​និយាយ​ថា​លោក​ប្រធានាធិបតី​​ម៉ាលី​ អាម៉ាដូ ទួម៉ានី ទួរ (Amadou Toumani Toure) មាន​សុវត្ថិភាព​មួយ​ថ្ងៃ​ក្រោយ​ពី​ពួក​ទាហាន​ប្រព្រឹត្ត​តាម​តែ​អំពើ​ចិត្ត​បាន​ប្រកាស​ថា​ពួក​គេ​បាន​ទម្លាក់​រដ្ឋាភិបាល​របស់​លោក​ហើយ។

សហភាព​អាហ្វ្រ៊ិក៖ នឹង​បញ្ជូន​ទាហាន​បន្ថែម​៥​ពាន់​នាក់​ទៀត​ដើម្បី​ស្វែង​រក​ ជួសេផ កូនី (Joseph Kony) ​មេដឹកនាំ​ឧទ្ទាម​រត់​គេច​ខ្លួន​ដែល​ជា​ប្រធាន​នៃ​កងទ័ព​តស៊ូ​របស់​ព្រះ​អាទិទេព​ដែល​ហៅ​កាត់​ថា​ LRA។

រុស្ស៊ី៖ ឯកអគ្គរដ្ឋទូត​ថ្មី​ប្រចាំ​ប្រទេស​រុស្ស៊ី លោក​មីឆែល ម៉ាក់ ហ្វល បាន​និយាយ​ថា​លោក​មាន​ការ​ភ្ញាក់​ផ្អើល ​ដោយ​មនោសញ្ចេតនា​ប្រឆាំង​នឹង​អាមេរិកាំង​ដែល​លោក​បាន​ជួប​ប្រទះ ​នៅ​ពេល​លោក​កាន់​តំណែង​ថ្មី​របស់​លោក​ តែ​ពួក​មន្ត្រី​រុស្ស៊ីនិង​អាមេរិកាំង​មិន​ចង់​វិល​ត្រទ្បប់​​ទៅ​កាន់​ភាព​តានតឹង​ខាង​ការ​ទូត ​នៅ​ពេល​មាន​ការ​ប្រកួត​ប្រជែង​អាវុធ​បរមាណូ​កាល​ពី​ពាក់​កណ្តាល​សតវត្សរ៍​ទី​២០​ទេ។

រុស្សី៖ លោក​ប្រធានាធិបតី​រុស្សី​ ឌីមីទ្រី មេដវីដេវ (Dmitry Medvedev)​ បាន​មាន​ប្រសាសន៍​ថា ​ជិត​អស់​ពេល​វេលា​ហើយ​សម្រាប់អាមេរិក​ដាក់​ស្នើ​ផែនការ​មួយ​ដើម្បី​ឱ្យ​មាន​ការ​យល់​ព្រម​ពី​​រុស្ស៊ីដល់​ប្រព័ន្ធ​ការពារ​នឹង​កាំជ្រួច​ផ្លោង​របស់​អង្គការ​អូតង់​ដែល​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិកក្នុង​ទ្វីប​អឺរ៉ុប។​

គុយបា៖ សម្តេច​ប៉ាប​ បេនីឌីក (Benedict) បាន​មាន​បន្ទូល​ថា​ព្រះវិហារ​គ្រឹស្តសាសនា​ កាតូលីក (Catholic) ​ប្រុង​ប្រៀប​ជួយ​ប្រទេស​ នេះ​ឱ្យ​ងាក​ចេញ​ពី​លទ្ធិ​កុម្មុយនិស្ត​ដោយ​ព្រះ​អង្គ​បាន​មាន​បន្ទូល​ថា​មនោគមវិជ្ជាម៉ាស៊ីស ​លែង​ស៊ី​គ្នា​នឹង​ការ​ពិត​ជាក់​ស្តែង​ហើយ។

ស៊ីរី៖ សហភាព​​អឺរ៉ុប​បាន​ដាក់​ការ​ហាមប្រាម​​មិន​ឱ្យ​ធ្វើ​ដំណើរ និង​​ផ្អឹប​ទ្រព្យសម្បតិ្ត​ទៅ​លើ​ប្រពន្ធ​របស់​ប្រធានាធិបតី​ បាសារ អាល អាសាទ (Bashar al-Assad​) ដែល​កើត​ក្នុង​ប្រទេស​អង់គ្លេស​និង​សមាជិក​មួយ​ចំនួន​នៃ​គ្រួសារ​និង​រដ្ឋបាល​របស់​លោក​កាល​ពី​ថ្ងៃ​សុក្រ។

<!--AV-->

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!