Koh Santipheap Daily

Koh Santipheap Daily


ទឹក​ផុសពណ៌​​បៃ​តង​ខ្ចី​នៅ​ឧទ្យាន​នៃ​សេ​ត​វិមាន​សហរដ្ឋ​អាមេរិក

Posted: 26 Mar 2012 01:03 AM PDT

ទឹក​ផុសពណ៌​​បៃ​តង​ខ្ចី​
ទឹក​ជ្រោះ​ ឬ​ទឹក​ផុស​ នៅ​ឧទ្យា​ន​ប៉ែក​ខាង​ត្បូង​នៃ​សេត​វិមាន​ ​ផុស​ចេញ​មាន​ពណ៌​បៃ​តង​។ គេ​រចនា​ទឹក​ផុស​នេះ​​ ដើម្បី​ប្រារព្ធ​ពិធី​បុណ្យ​ «សេត​ ប៉ា​ទ្រិក​»​ ឬ​ទិវា​រំលឹក​អ្នក​គ្រប​​​​់​គ្រង​នៅប្រទេស​អៀរ​ឡង់​ ។

ពិធី​បុណ្យលាប​ពណ៌នៅ​​លើ​ដង​ខ្លួន​របស់ជន​ជាតិ​ហិណ្ឌូ​

Posted: 26 Mar 2012 01:00 AM PDT

ទិដ្ឋភាពក្នុងពិធីបុណ្យ
សាសនិក​ហិណ្ឌូ​ ក្នុង​ទី​ក្រុង​គូឡាឡាំ​ពួរ​​ ប្រទេស​ម៉ាឡេ​សីុ​ កំពុង​សប្បាយ​រីក​រាយ​នឹង​ពិធី​បុណ្យ​ប្រពៃណី​ «​ហូលី»​ ឬ​ពិធី​បុណ្យ​នៃ​ការ​លាប​ពណ៌​លើ​ដង​ខ្លួន​ ជាពិធី​បុណ្យ​របស់​អ្នក​កាន់​សាសនា​ហិណ្ឌូ​នៅ​ប្រទេស​ឥណ្ឌា​ បង់​ក្លាដេស​ ប៉ា​គី​ស្ថាន​ នេប៉ាល់ និង​ប្រទេស​ផ្សេងៗ​ទៀត​ដែល​និយម​លើ​ការលេង​ពណ៌​ បាន​ជះ​ដាក់គ្នា​ទៅ​វិញ​ទៅមក​ជារៀង​

អ៊ែន​ឌី មូ​រ៉េ​ឈាន​ចូល​ដល់​ជុំ​ទី​4ប្រ​កួតតឺន្នីស​ Sony Ericsson Open នៅ​អា​មេរិក​

Posted: 26 Mar 2012 12:56 AM PDT

កីឡាករ​អង់​គ្លេស​អ៊ែន​ឌី មូ​រ៉
កីឡាករ​លំ​ដាប់​ទី​៤​ពិភពលោក​អ៊ែន​ឌី មូ​រ៉េ​បាន​ឆ្លង​ផុត​ជុំ​ទី​៣​នៃ​ការ​ប្រ​កួតតឺន្នីស​កម្ម​វិធី Sony Ericsson Openដោយ​មិន​បាច់​បង្ហូ​រ​ញើស​អស់​មួយ​តំ​ណក់​ខណៈ​គូ​ប្រកួត​ប្រកួត​ប្រជែង​របស់​គេ​កីឡាករ​កា​ណា​ដា​ Milos Raonicបាន​ដក​ខ្លួន​ចេញ​ដោយ​របួស​កជើង​ស្តាំ​។ ព្រឹត្តិការ​ណ៍​ប្រកួត​ Sony Ericsson Openជុំ​ទី​៣​នេះ​ត្រូវ​បាន​រៀប​ចំ​ធ្វើ​នៅ

បង្ក្រាប​​ករណីលក់​​​ចែក​ចាយ​គ្រឿង​ញៀន​​​ចាប់​ខ្លួន​​​ជន​សង្ស័យ​​​ចំនួន2​​​នាក់​

Posted: 26 Mar 2012 12:37 AM PDT

ថ្នាំញៀន​ដែលរឹបអូសបាន
ខេត្ត​បន្ទាយ​មាន​ជ័យ​​ ៖ កម្លាំង​​នគរបាល​​​ការិយាល័យ​​​​ប្រឆាំង​​គ្រឿង​ញៀន​​ សហការ​ជាមួយ​​​កម្លាំង​នគរបាល​​​ស្រុក​ថ្ម​ពួក​​ បាន​ចុះ​​បង្ក្រាប​​ករណី​លក់​​ចែក​ចាយ​​​គ្រឿង​ញៀន​ និង​​ចាប់​ឃាត់​ខ្លួន​​ជន​សង្ស័យ​​ស្រី​-ប្រុស​ចំនួន​​​២នាក់​​ កាល​​ពី​​វេលាម៉ោង​​​៣និង​​៤០​នាទី​រសៀល​ ថ្ងៃទី​​​២៤​ ​មីនា​ ឆ្នាំ​​២០១២ ​នៅ​​​​​​ភូមិ​ដង​រែក​ ឃុំ​បន្ទាយ​​​ឆ្មារ​ ស្រុក​ថ្ម​ពួក​ ។

គូដណ្តឹង​កីឡាករ​រ៉ូណាល់​ដូ បង្ហាញ​ខ្លួន​នៅ​មាត់​សមុទ្រ​ម៉ៃ​អាមី

Posted: 26 Mar 2012 12:27 AM PDT

គូដណ្តឹង​របស់រ៉ូណាល់ដូ (ស្តាំ)
រូប​ភាព​ដែល​បង្ហាញ​នេះ​ជា​កំពូល​តារា​ម៉ូដ​ចំនួន​២​រូប​ ​​​ស្លៀកឈុត​ប៊ីគីនី កំពុង​កម្សាន្ត​សប្បាយ​នឹង​ទឹក​រលក​នៅ​បរិវេណឆ្នេរ​សមុទ្រ​ម៉ៃ​អាមី សហរដ្ឋ​អាមេរិក គឺ​នាង​អ៊ីរីណា ឆេក គូ​ដណ្តឹង​​កីឡាករ​គ្រីស្ទៀណូ រ៉ូណាល់​ដូ ខ្សែ​បម្រើ​ក្លឹប​ Real Madrid ជា​ក្លឹប​ល្បី​ក្នុង​ក្រប​ខណ្ឌ​បាល់​ទាត់​ Laliga អេស្បា៉ាញ និង​នាង​អេនណេ វ៉ាឡា​លីតស៊ីណា ​ជា​

ជិះ​​ម៉ូតូ​​​បុកគល់​​ដើមអាកាស្យាស្លាប់​​1សន្ល​​ប់​ម្នាក់​

Posted: 26 Mar 2012 12:25 AM PDT

ទិដ្ឋភាពកន្លែងកើតហេតុ
ខេត្ត​កំពង់​ចាម​​​ ៖ យុវជន​​​ម្នាក់​​​​​បាន​ស្លាប់​​​​ និង​​ម្នាក់​ទៀត​​​​​​រងរបួស​​​ធ្ងន់​​រហូត​​សន្លប់​​ នៅ​ក្នុង​​ឧប្បត្តិ​ហេតុ​​​គ្រោះ​ថ្នាក់​ចរាចរណ៍​​​ ដោយ​សារតែ​​ជិះ​​ម៉ូតូ​​ម៉ាក​​គុប​​​៥០​​ ពណ៌​ព្រីង​ទុំ​​​​​ គ្មាន​ស្លាក​លេខ​​​​ ទៅ​បុក​​គល់​​អាកាស្យា​​យ៉ាង​ពេ​ញ​ទំហឹង​​ ។ ហេតុការណ៍​​ដ៏រន្ធត់​នេះ​​​ បានកើតឡើង​​​កាល​ពី​​​វេលា​ម៉ោង​​​៩​និង​៣០នាទី​​​យប់​​ថ្ងៃទី​​២៤ មីនា​ ​ស្ថិត​​​នៅភូមិ​​​រវាង ​ឃុំ​​ខ្នុរ​

ក្រុម​គ្រូពេទ្យ​អាមេរិក​​ព្យា​បាល​​សុខ​​ភាព​មាត់​ធ្មេញ​​ដល់​កម្ម​ការិនី​២០០​នាក់ ​នៅរោង​ចក្រ​អ៊ីន​ធើរណេស្សូ​ណលហ្វេ​ស៊ិនរ៉ូ​យ៉ាល់

Posted: 26 Mar 2012 12:24 AM PDT

ទិដ្ឋ​ភាព​នៅ​កន្លែង​ព្យា​បាល​
រាជធានីភ្នំពេញ ៖ កម្មការិនី​ធ្វើការ​នៅ​រោង​ចក្រ​អ៊ីន​ធើរណេស្សូណល ហេ្វស៊ិនរ៉ូយ៉ាល់ (International Fashion Royal Co.Ltd) ដែល​​មាន​​ទីតាំង ស្ថិត​នៅ​​សួន​កាណាឌីយ៉ា អគារ​លេខ​៣៤ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌ​ដង្កោ រាជធានីភ្នំពេញ បាន​ទទួលការ​ព្យា​បាល​សុខ​ភាព​មាត់​ធ្មេញ​ពីក្រុមគ្រូពេទ្យ មក​ពី​ស​ហ​រដ្ឋ​អាមេ​រិក ។

ជុំ​វិញ​លទ្ធ​ផល​​ការ​ប្រកួត​បាល់​ទាត់​មិត្ត​ហ្វូន​​លីក2012​វគ្គ​ជម្រុះ

Posted: 26 Mar 2012 12:07 AM PDT

ក្រុមណាហ្គាខប (បៃតង)
រាជធានី​ភ្នំពេញ ៖​​ ក្រុម​​អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ ឆ្លង​កាត់​ការ​ប្រកួត​២​លើក​មក​នេះ​រក​បាន​៦​ពិន្ទុហើយ បន្ទាប់​ពី​​​យក​ឈ្នះ​ក្រុម​ចម្ការ​កៅ​ស៊ូបឹង​កេត ២-១ ក្នុង​ការ​ប្រកួត​នៅ​លើ​ទី​លាន​ពហុ​កីឡដ្ឋាន​ជាតិ​ កាល​ពី​រសៀល​ថ្ងៃ​សៅរ៍​ទី២៤ មីនា ​ខណៈ​ក្រុម​ព្រះ​ខ័ន​រាជ្យ​យក​ឈ្នះ​ក្រុម​ឆ្លាម​សមុទ្រ​៦-០ ។

ក្រុម​ជួញ​ដូរ​ផ្លូវ​ភេទ​នៅ​អាស្ប៉ាញ​សាក់​លេខ​កូដនៅ​លើ​.កដៃ​នារី​រង​គ្រោះ​

Posted: 26 Mar 2012 12:03 AM PDT

កូដនៅ​លើ​.កដៃ​នារី​រង​គ្រោះ
តាម​​ទី​ភ្នាក់​ងារ​ព័ត៌​មាន​បរទេស​ ផ្សាយ​​ឱ្យ​ដឹង​ថា ប៉ូលិស​ក្រុង​ម៉ាឌ្រីដ ប្រទេស​អេស្ប៉ាញ​ បាន​ជួប​នឹង​ហេតុ​ការណ៍​គួរ​ឱ្យ​រន្ធត់​មួយ ​ក្រោយ​ពី​​បើក​ប្រតិ​បត្តិ​បំបែក​ក្រុម​បង្ខំ​ឱ្យ​ស្ត្រី​​​រួម​រ័ក​ដោយ​ជួយ​ស្ត្រី​រង​គ្រោះ​អាយុ​១៩​ឆ្នាំ​ម្នាក់​ ដែល​មាន​សាក់​«លេខ​កូដ​»​នៅ​លើ​.ក​ដៃ​ សម្រាប់​ជា​សញ្ញា​បញ្ជាក់​ថាជា​ជន​រង​គ្រោះ​ពី​ក្រុម​ជួញ​ដូរ​ផ្លូវ​ភេទ ។

ប្លន់​យក​ម៉ូតូ​សេ១២៥ ទៅ​បាត់​​នៅ​ជិត​ផ្សារ​សៀមរាប​កន្ទួត

Posted: 25 Mar 2012 11:59 PM PDT

ជន​រង​គ្រោះ​សម្រាក​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ
ខេត្តកណ្តាល ៖ បុរស​ម្នាក់​រង​របួស​៨​កាំបិត​ដោយសារ​ជនសង្ស័យ​៣​នាក់ ប្រុស​២​នាក់ ស្រី​ម្នាក់ ហៅ​ឱ្យ​ឌុ​ប​ទៅម្តុំ​ផ្សារ​​សៀមរា​បក​ន្ដួ​ត លុះ​​ដល់​កន្លែង​ស្ងាត់​​ក៏​ធ្វើ​សកម្មភាព​ចាក់​ប្លន់​យក​ម៉ូតូ​ឌ្រីម​សេ​១២៥ ស៊េរី​២០០៨ ពណ៌​ខ្មៅ ទៅ​បាត់​ដោយ​សុវត្ថិភាព កាលពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​២៥ មីនា ២០១២ នៅ​ជិត​ផ្សារ​សៀមរាប ក្នុងភូមិ​ជើង​កែប ​ឃុំ​សៀម​រាប ស្រុក​កណ្ដាល​ស្ទឹង ។

ហេលស៊ី​ឆេហ្វ​ ផ្តល់​​សំណាង​​ជូន​ដល់​​អតិថិជន​​​ប្រើ​ប្រាស់​​ និង​ដេប៉ូ​​ចែក​ចាយ​​ លើក​ទី​​2

Posted: 25 Mar 2012 11:59 PM PDT

ទិដ្ឋភាព​ក្នុង​ពិធីចាប់​រង្វាន់​
រាជ​ធានី​ភ្នំពេញ​​​ ៖ កាល​​ពី​ថ្ងៃទី​​​២៥​ មីនា​​ ឆ្នាំ​​២០១២​ ​​ក្រុម​ហ៊ុន​ជីប​ម៉ុង​គ្រុប​​ ដែល​​​ជា​អ្នក​ចែក​ចាយ​​​ផ្តាច់​មុខ​​​​ប្រេង​ឆា​ ហេល​ស៊ី​​ឆេហ្វ​ បាន​ធ្វើ​ការ​​ចាប់​រង្វាន់​​ផ្សង​សំណាង​​​​ជូន​ដល់​អតិ​ថិជន និង​ដេ​ប៉ូ​​​ចែក​ចាយ​​​​លើ​ក​ទី​​២​ នៅ​ក្នុង​​កម្ម​​វិធី​​ប្រគំ​​​តន្ត្រី​​​​ Modern Concert នៅ​ស្ថានីយ​​ទូរទស្សន៍​​ CTN និង​ធ្វើ​​​ការ​ប្រគល់​​រង្វាន់​​នៅ​ថ្ងៃទី​​​៨ ខែ​មេសា​ ឆ្នាំ​២០១២​ ​។

កាប់មួយកាំបិតស្រាំលលាដ៍ក្បាល​​និងដាល់មួយស្នាប់ដៃដេរអស់6ថ្នេរ

Posted: 25 Mar 2012 11:59 PM PDT

ជន​រងគ្រោះ​សម្រាក​ព្យា​បាល​នៅ​មន្ទីរពេទ្យ
ខេត្ត​ប៉ៃ​លិន​​ ៖ យុវជនម្នាក់​បាន​រង​​របួស​ធ្ងន់​ខណៈ​កំពុង​​​អង្គុយ​លេង​​​​កម្សាន្តនៅសួនកុមារនា​ចុង​​សប្តាហ៍ជា​មួយ​បងប្អូនចំនួន៣នាក់ ស្រាប់តែ​ត្រូវ​ជនដៃ​ដល់មួយ​ក្រុម​ជិះម៉ូតូមកឈប់ក្បែរ រួច​កាប់​ពីក្រោយ​មួយ​កាំបិតចំព​ី​លើក្បាលប​ណ្តាល​ឱ្យស្រាំលលាដ៍ និងដក​ស្នាប់ដៃដាល់ថែម​ចំគុម្ព​ត្រចៀក​ខាង​ឆ្វេង​​រយះ​ហូរ​ឈាម​​​រួច​រត់គេច​បាត់​ស្រមោល ។ ​ជន​រង​គ្រោះត្រូវបាន​បងប្អូន​ដឹក​យក​​​មក​ព្យា​បាល​នៅមន្ទីរពេទ្យ​បង្អែក​ខេត្ត ដេរ​អស់៦ថ្នេរ ​ឈ្មោះ​ដូច សុខឌី អាយុ២១ឆ្នាំ រស់​នៅ​

ប៉ូលិស​​ចាប់​​រថ​​យន្ត​ដឹក​​រថ​​យន្ត​​​​ត្រួត​​លើ​​គ្នា​​​នៅ​​ចិន​

Posted: 25 Mar 2012 11:42 PM PDT

ប៉ូលិស​កំពុង​​តែត្រួតពិនិត្យ
ប្រព័ន្ធ​វេប​សាយ​​​ដេ​លី​​ ម៉េល​ របស់​​អង់​គ្លេស​​ផ្សាយ​​ឱ្យ​ដឹង​ថា ​ប៉ូលិស​​ចរាចរ​​ក្នុង​ទី​ក្រុង​​​ស៊ូ​ចូវ​ តំបន់​​អាន​ហ៊ុយ​​ ប្រទេស​ចិន​ បាន​ត្រួត​​ពិនិត្យ​​ និង​ឃាត់​​​​ខ្លួន​អ្នក​​បើក​បរ​​រថ​យន្ត​​​​ផ្ទុក​​ទំ​និញ​​ជន​ជាតិ​​​ចិន​ម្នាក់​​ពី​បទ​​​ដឹក​​រ​ថយន្ត​​២​គ្រឿង​ត្រួត​លើ​គ្នា​​​យក​ទៅ​​​ប្រគល់​​ឱ្យ​អតិ​ថិ​ជន ។

ក្មេង​រត់ឆ្លង​​​ថ្នល់​រថយន្ត​​ហ៊ីណូ​​គេច​ទៅ​បុក​អ្នកអង្្គុយ​​និយាយ​ទូរស័ព្ទ​លើ​​ម៉ូតូ

Posted: 25 Mar 2012 11:23 PM PDT

ទិដ្ឋភាពកន្លែងកើតហេតុ
ខេត្តបន្ទាយមានជ័យ ៖ ​បុរស​ម្នាក់ និងស្ត្រី​​ម្នាក់ បាន​រង​របួស​​ធ្ងន់​ធ្ងរ ក្នុង​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​​ចរាចរណ៍​​​មួយ​បង្ក​ដោយ​រថយន្ត ​​ម៉ាក​ហ៊ី​ណូ​​​បើកគេច​​​ក្មេង​រត់​​ឆ្លងថ្នល់​ជ្រុលទៅបុក​​ពួកគេ​ដែល​ឈប់​ម៉ូតូ​និយាយ​ទូរស័ព្ទបង្កឱ្យ​​​​មាន​ការ​ភ្ញាក់​ផ្អើល​​កាលពីវេលាម៉ោង​៥​ល្ងាច ថ្ងៃទី​២៤ ​មីនា ២០១២ លើ​ផ្លូវ​ជាតិលេខ៥ ​ស្ថិត​ក្នុង​ភូមិ​ជំទាវ ​ឃុំ​

មិត្តភក្តិហៅ​ទៅភ្ជាប់ពាក្យ​ប្អូន​ស្រី​រាំធុង​បាស់ ហើយ​ហៅជូន​សង្សារ​របស់​គេទៅ​ផ្ទះ​វិញ ត្រូវជន​ដៃដល់​ព្រួត​វាយ និងកាប់

Posted: 25 Mar 2012 11:21 PM PDT

រថយន្ត​ដឹក​ជន​រងគ្រោះ​នៅ​ទៅ​សង្គ្រោះ​​នៅ​មន្ទីរពេទ្យ
ខេត្តកំពង់ស្ពឺ ៖ យុវជន​ម្នាក់​ត្រូវ​ជន​ដៃដល់​ព្រួត​វាយ​និង​កាប់​សុសពេញ​ក្បាល​ហូរ​ឈាម​ស្រោច​ពេញ​ខ្លួន​រង​របួស​ធ្ងន់ធ្ងរ ខណៈ​ពេល​មិត្ដ​ភក្ដិ​ហៅ​ទៅ​ភ្ជាប់ពាក្យ​ប្អូនស្រី​ហើយ​ពេល​រាំ​ធុង​បាស់​ដល់​យប់​មិត្ដភក្ដិ​នោះ​ហៅ​ជូន​សង្សារ​គេ​ត្រឡប់​ទៅ​ផ្ទះ​វិញ ​កាលពីវេលា​ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៤ មីនា ស្ថិតក្នុងភូមិ​អូរ​កូន​ត្រុំ ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ។

ស្ត្រីម្នាក់​បើករថយន្ត​បាឡែ​នបោះ​ពួយជ្រុល​ទៅ​បុក​រនាំង​ដែក​ចែកទ្រូង​ផ្លូវ​បាក់​3ផ្ទាំង

Posted: 25 Mar 2012 11:13 PM PDT

ទិដ្ឋ​ភាព​នៅ​កន្លែង​កើត​ហេតុ​
រាជធានីភ្នំពេញ​ ​៖ រថយន្ត​ម៉ាក​តូយ៉ូតា​ កាមរី ​បាឡែន ​បើក​​ដោយ​ស្រី្ត​វ័យ​ក្មេង​ម្នាក់​​ក្នុង​ល្បឿន​លឿន​ ​​ពុំ​ដឹងថា​ងងុយ​ដេក ឬ​ក៏​ស្រវឹង​ស្រា​​ទេ ស្រាប់​​តែ​រេចង្កូត​ជ្រុល​ទៅ​បុក​​​​​​រនាំង​ដែក​ពុះ​ចែក​ទ្រូង​ផ្លូវ​ពេញ​ទំហឹង​ បណ្តាល​ឱ្យ​​បាក់​អស់​ចំនួន​៣​ផ្ទាំង​ ឯ​​រថយន្ត​នោះ​បែក​កង់​មុខ​ខាង​ឆ្វេង និង​ជ្រុល​ទៅ​មុខ​ប្រមាណ​ជាង​២០​ម៉ែត្រ​ ទើប​ឈប់​ស្ងៀម​ ។ ​ស្ត្រី​ជា​អ្នក​បើក​បរ​បាន​​គេច​ខ្លួន​បាត់​ភ្លាម​ ។

មិន​ទាន់ចេះជិះ​ម៉ូតូត្រឹម​ត្រូ​វ​ផង​ចេញ​ពីផឹ​កស៊ីបើក​វ៉ា​រថយន្ត​ទៅ​បុក​រនាំង​ដែក​របួស​ធ្ងន់​2​ស្រាល1

Posted: 25 Mar 2012 11:07 PM PDT

ជន​រង​គ្រោះ​ត្រូវ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ
រាជធានីភ្នំពេញ​ ​៖ យុវជន​២​នាក់​រង​របួស​ធ្ងន់ និង​ម្នាក់​ស្រាល​ ខណៈ​ពេល​​ចេញ​ពី​ផឹក​ស៊ី​មិន​​ទាន់​ចេះ​ជិះ​ម៉ូតូ​​ស្រួល​បួល​​ផង​ បើក​វ៉ា​រថយន្ត​ជ្រុល​ទៅ​បុក​រនាំង​ដែក​ពុះ​ចែក​ផ្លូវ​បណ្តាល​ឱ្យ​​ដួល​បោក​នឹងរនាំង​ដែក​ ។ ពេល​នោះ​អ្នក​អង្គុយ​​ក្រោយ​រង​របួសស្រាល​​ស្ទុះ​ងើប​ឡើង​​យក​ម៉ូតូ​ជិះ​ចេញ​ទៅ​បាត់ ។ ​ហេតុ​ការណ៍​នេះ​កើត​ឡើ​ង​​នៅ​វេលា​ម៉ោង​១​និ​ង១៥​នាទី​រំលង​អធ្រាត្រថ្ងៃ​ទី​២៦ មីនា នៅ​តាម​មហា​វិថី​សហព័ន្ធ​រុស្សី ក្នុង​សង្កាត់​ទឹក​ល្អក់​១ ខណ្ខ​ទួល​គោក ។

អាល់​​ហ្សេរី ៖ ​រថយន្ត​បឺស​ក្រឡាប់​​ចូល​​ជ្រោះ​​ស្លាប់​​​19នាក់

Posted: 25 Mar 2012 11:06 PM PDT

ម៉ាស៊ីន​​​ឃោសនា​​​​ក្នុង​ស្រុក​​រាយ​ការណ៍​ថា ​មនុស្ស​​ដល់​ទៅ​​​​​១៩​នាក់​​​ស្លាប់​ហើយ​​៣០​នាក់​ទៀត​​ត្រូវ​របួស​​កាលពី​​យប់​​​ថ្ងៃទី​​​២៤មក២៥ មីនា ​ពេល​រថយន្ត​​បឺស​មួយ​គ្រឿង​​ក្រឡាប់​​ធ្លាក់​​ក្នុង​​ជ្រោះ​​​​មួយ​នៅ​ទីក្រុង​​​​ទីអារេត ភាគ​​ខាង​លិច​​អាល់​​ហ្សេរី​ ។

រថយន្តពីរគ្រឿង​​ និង​ម៉ូតូ​២​គ្រឿង​បុក​គ្នា​​នៅ​កន្លែង​តែមួយ បណ្តាល​ឱ្យ​កក​ស្ទះ​​ចរា​ចរណ៍

Posted: 25 Mar 2012 10:55 PM PDT

ទិដ្ឋភាព​នៅ​កន្លែង​កើតហេតុ
រាជធានីភ្នំពេញ ៖ រថយន្ដ​កាម​រី​បា​ឡែ​ន និង​រថយន្ដ​ម៊ែ​រ​សឺ​ដេស​បុក​គ្នា​ នៅ​ចំណុច​ផ្លូវ​លេខ​២៧១ ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ​កាលពី​វេលា​ម៉ោង​៥​និង​១០​នាទី​ល្ងាច​ថ្ងៃ​ទី​២៥ មីនា ស្រប​ពេលនោះ​ក៏មាន​ម៉ូតូ​ពីរ​គ្រឿង​ទៀត​បាន​បុក​គ្នា​នៅ​កន្លែង​នោះ​ដែរ​។

រ៉ឺម៉ក់​​ម៉ូតូ និង​រថយន្ត​បើក​បញ្ច្រាស​ទិស​គ្នា​​បុក​គ្នាស្លាប់​ម្នាក់​

Posted: 25 Mar 2012 10:49 PM PDT

សមត្ថកិច្ច​ឃាត់​អ្នក​បើក​បរ
ខេត្តកណ្តាល ៖ មនុស្ស​ម្នាក់​​បាន​ស្លាប់​បាត់​បង់​ជីវិត​​យ៉ាង​អាណោច​អាធ័ម​ និង​ពីរនាក់​ទៀត​​រង​របួស​ធ្ងន់ក្នុងហេតុ​ការណ៍​គ្រោះ​​ថ្នាក់​ចរាចរណ៍​មួយ​ដែល​បង្ក​ឡើង​ដោយ​រ៉ឺម៉ក​ម៉ូតូ និង​រថយន្ត​បើក​​បុកគ្នានៅ​លើ​កំណាត់​ផ្លូវ​ជាតិ​​លេខ​១ ស្ថិត​ក្នុង​ភូមិ​ធំ ​ឃុំ​ភូមិធំ ស្រុក​កៀន​ស្វាយ ​កាលពី​វេលា​ម៉ោង​១​និង​២០​នាទី​​រំលង​អធ្រាត្រ​​ឈាន​ចូល​ថ្ងៃទី​២៥ មីនា ២០១២ ។

សមាគម​ត្រកូលលីម​នាំ​អំណោយ​ចែ​ក​ជូន​ប្រ​ជារាស្ត្រ​ក្រី​ក្រ​200គ្រួ​សារ​នៅ​ខណ្ឌឫស្សី​កែវ​

Posted: 25 Mar 2012 10:39 PM PDT

 ពិធី​ថ្លែង​សុន្ទរកថា
រាជធានី​ភ្នំពេញ ៖ សមាគម​ត្រកូលលីម​មក​ពី​ប្រទេស​សិង្ហ​បុរី​ និង​សមាគម​ត្រកូល​លីម​កម្ពុជា​ កាល​ពីរសៀល​ថ្ងៃទី​២៤​ មីនា​ បាន​នាំ​​អំណោយ​ទៅចែក​ជូន​ប្រជាពលរដ្ឋ​ក្រី​ក្រ​ចំនួន​២០០​គ្រួ​សារ​ រស់​នៅសង្កាត់​គីឡូ​ម៉ែត្រ​លេខ​៦​ និង​សង្កាត់​ច្រាំង​ចំរេះទី២​ ខណ្ឌ​ឫស្សី​កែវ​ ។

រថយន្ត​ដឹក​ត្រាក់​ទ័រ​បុក​ជាមួយ​រថយន្ត​ដឹក​អ្នក​ដំណើរ​របួស​ធ្ងន់​1​ស្រាល1

Posted: 25 Mar 2012 10:32 PM PDT

ទិដ្ឋ​ភាព​នៅ​កន្លែង​កើតហេតុ
រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​ត្រាក់​ទ័រ​មួយ​គ្រឿង​ បាន​​​បុកជាមួយ​រថយន្ត​ដឹក​អ្នក​ដំណើរ​របស់​ក្រុម​ហ៊ុន​ពន្លឺ​អង្គរ​ខ្មែរចំពី​មុខ​ពេញ​ទំហឹង​ បណ្តាល​ឱ្យ​​​រង​រ​បួស​ធ្ងន់​ម្នាក់ និងស្រាល​ម្នាក់ ​បញ្ជូន​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរ​ពេទ្យ ​ភ្លាមៗ​ ។ ហេតុ​ការណ៍​គ្រោះ​ថ្នាក់​​​នេះបាន​​កើត​ឡើង​កាល​ពី​វេលាម៉ោង​២​និង​០៥​នាទី​រសៀល​ថ្ងៃទី​២៥​ មីនា​ តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៥​ ស្ថិត​ក្នុង​ភូមិ​ឌួង​ សង្កាត់​ព្រែក​ព្នៅ​ ខណ្ឌសែន​សុខ​។

នឹកគូដណ្តឹងជិះម៉ូតូទៅលេងជ្រុះរបស់តាមផ្លូវឱនរើសត្រូវរថយន្តបុក

Posted: 25 Mar 2012 10:20 PM PDT

ទិដ្ឋ​ភាព​នៅកន្លែង​កើតហេតុ
រាជធានីភ្នំពេញ​​​​ ៖ យុវជន​ម្នាក់​ពេលកំពុង​អង្គុយផឹក​ស៊ី​ជា​មួយ​មិត្តភក្តិ​សុខៗ​ស្រាប់​តែ​នឹក​គូដណ្តឹង​ក៏បាន​​ខ្ចី​លុយ​មិត្តភក្តិ​ជិះ​ម៉ូតូ​ទៅលេង​ផ្ទះ​គូ​ដណ្តឹង​ លុះ​ដល់ពាក់​កណ្តាល​ផ្លូវ​​ទំនង​ជា​គេ​ស្រវឹង​ផង​បាន​ធ្វើ​ឱ្យ​ជ្រុះ​ធ្លាក់របស់​របរក៏ឈប់​ម៉ូតូ​ឱនរើសត្រូវ​រថយន្ដ​​មួយ​គ្រឿង​បើក​មក​ពី​ ក្រោយ​បុក​ខ្ទាតប្រមាណ​​២០​ម៉ែត្រ​បណ្តាលឱ្យ​រង​របួសជាទម្ងន់ ។​ ហេតុការណ៍​នេះ​កើត​ឡើង​​នៅ​វេលា​ម៉ោង​១១​និង​៥០​នាទី​យប់​ ថ្ងៃ​ទី​២៥​ មីនា​ តាម​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី​ ក្នុងភូមិ​ក្បាលដំរី​ សង្កាត់​កា​កាប

បញ្ចប់​​​ទស្ស​ន​​កិច្ច​​​​នៅ​​សៀម​​រាប​​ប្រមុខ​​​​ការ​​ទូត​​​អូស្ត្រាលី​​នឹង​​មក​​ដល់​ភ្នំពេញ​ មុន​​ពេល​​​រសៀល​​​ជួប​​ពិភាក្សា​​ការ​​ងារ​​​​​ជា​មួយ​នឹង​​លោក​​ឧប​​នាយក​​រដ្ឋ​​មន្ត្រី​​ហោ ណាំហុង

Posted: 25 Mar 2012 09:11 PM PDT

រាជ​ធានី​ភ្នំពេញ ៖ ​បន្ទាប់​ពីប​ញ្ចប់​ទស្ស​ន​​កិច្ច​នានា​ក្នុង​ខេត្ត​សៀម​រាប​នោះ​រួច​មក សមា​ជិក​ព្រឹទ្ធសភា និងជារដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកបុប ខារ​គ្រោងនឹងមក​ដល់​រាជធានី​ភ្នំពេញ នៅថ្ងៃទី២៦ មីនា នេះ ក្នុងដំណើរ​បំពេញទស្សនកិច្ចផ្លូវការរយៈ៤ថ្ងៃក្នុងប្រទេសកម្ពុជា ដោយផ្តើមពីថ្ងៃទី២៤ មីនា ២០១២ ។ ហើយ​នៅ​​ពេល​មក​ដល់​

លោក​​​ឆាវេស​ចាប់​ផ្តើម​ព្យា​បាល​​​​​មហារីក​​​​បន្ត​នៅ​​​គុយ​បា​

Posted: 25 Mar 2012 08:56 PM PDT

លោក​​ឆាវេស​​​និង​​​លោក​​រ៉ាអ៊ូល​​​ កាស្ត្រូ​​ នៅ​ក្រុង​​​ឡាហាវ៉ាន
ប្រធានាធិបតី​​​​វេណេ​ស៊ុយ​អេឡា​​​ លោក​​​ហ៊ូ​​ ហ្គោ​​​ឆាវេស​​ ​ប្រកាស​​ថា ​លោក​ចាប់​​ផ្តើម​​​​​ធ្វើ​ការ​ព្យាបាល​ជំងឺ​​មហា​រីក​​​​បន្ត​តាម​​​រយៈ​​​​ RADIOTH​-ERAPIE នៅ​ប្រទេស​​​​គុយ​បា​ ​​ដែល​​​លោក​​វិល​​​​មក​កាន់​​ទី​នោះ​​​កាលពី​​​ចុង​​​សប្តាហ៍​​​​កន្លងមក​​នេះ​ ​​។​​​នៅទី​​នោះ​​លោក​​​នឹង​​ជួប​​ជាមួយ​សម្តេច​ប៉ាប​កាតូលិក ​​​បេណត​​ទី​១៦ ​​​ដែល​​យាង​​ទៅ​កាន់​​​​គុយ​បា​​​នា​ថ្ងៃទី​​​២៦

រថយន្តបែន​ដឹក​ដី​បត់​ឆ្វេងទៅ​បុក​ម៉ូតូ​​​របួស​ធ្ងន់​​ម្នាក់​

Posted: 25 Mar 2012 08:54 PM PDT

ទិដ្ឋ​ភាព​នៅ​កន្លែង​កើតហេតុ
ខេត្ត​ស្ទឹងត្រែង ៖ ​បុរស​វ័យ​ចំណាស់​ម្នាក់​បាន​រង​របួស​ធ្ងន់​ត្រូវ​បានគេបញ្ជូន​ទៅ​​មន្ទីរ​ ពេទ្យ​ខេត្ត ​ដោយ​សារ​​រថយន្ត​បែន​ដឹក​ដី​បើក​បរ​ក្នុង​ល្បឿន​លឿន​បត់​ឆ្វេង​ទៅ​ប​ុកចំពី​ចំហៀង​​ ​ត្រង់​ចំណុច​​ផ្លូវ​​កែង​ក្នុងភូមិ​ស្រែ​ពោធិ៍​ ​សង្កាត់​ស្រះ​ឫស្សី ក្រុង​ស្ទឹង​ត្រែង កាលពីវេលាម៉ោង​៩​និង​៣៥​នាទី​ព្រឹក​ថ្ងៃទី​២៥​មីនា ២០១២ ខណៈ​បុរស​រងគ្រោះ​កំពុង​ជិះ​ម៉ូតូម្នាក់​ឯង។

កងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទលួចម៉ូតូ

Posted: 25 Mar 2012 08:53 PM PDT

កងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ
រាជធានីភ្នំពេញ​​​​ ៖ នៅវេលាម៉ោង​៧និង​៤០​នាទី​យប់ ថ្ងៃទី​២៤ មីនា ​កម្លាំង​ល្បាត​កងរាជ​អាវុធហត្ថ​ខណ្ឌ​សែន​សុខ បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​លួចម៉ូតូ​ម្នាក់​​ពេល​​កំពុង​ប្រតាយប្រតប់​ជាមួយ​ម្ចាស់ម៉ូតូ ។

​ការ​កើន​ឡើង​តម្លៃ​ពល​កម្ម​របស់​ប្រទេស​ចិន​នាំ​ឱ្យ​​ក្រុម​ហ៊ុន​អាមេ​រិក​ឈឺ​ក្បាល

Posted: 25 Mar 2012 08:50 PM PDT

អស់​រយៈ​ពេល​១០​ឆ្នាំ​មក​ហើយ ដែល​សហ​រដ្ឋ​អាមេ​រិក​បាន​បញ្ចេញ​សំឡេង​ដូច​ចង្រិត​អំពី​ផល​ប៉ះ​ពាល់​ដែល​នៅ​ជាប់​គាំង​នៃ​តម្លៃ​ពល​កម្ម​ទាប​របស់​ប្រទេស​ចិន​ចំពោះ​រោង​ចក្រ​​ក្នុង​ស្រុក ​ហើយ​ពេល​នេះ​ក្រុម​ហ៊ុន​អាមេ​រិក​កំពុង​មួម៉ៅ​អំពី​ផល​ប៉ះ​ពាល់​នៃ​តម្លៃ​ប្រាក់​ឈ្នួល​​របស់​ចិន ។

​តូចចិត្ត​នឹង​ប្រពន្ធ​មិន​ហៅហូប​បាយ​ផឹក​ថ្នាំ​ពុល​អស់​ជា​ច្រើន​

Posted: 25 Mar 2012 08:45 PM PDT

ជនរងគ្រោះ​សម្រាល​ព្យាបាល​នៅ​មន្ទីរពេទ្យ
ខេត្ត​ប៉ៃលិន ៖ ដោយសារ​តូចចិត្ត​នឹង​ប្រពន្ធ​​ដាំ​បាយ​ឆ្អិន​​ ហើយ​ដួស​ហូប​តែ​ម្នាក់​ឯង មិន​បាន​​ហៅ​ប្តី​ឱ្យ​ហូប​ជាមួយ ទើប​ធ្វើ​ឱ្យ​បុរស​ជា​ប្តី​សម្រេច​ចិត្ត​យកថ្នាំ​ពុល​ប្រភេទ​ទឹក​ឃ្មុំ​​ទៅ​សម្ងំ​ផឹក​នៅ​ក្នុង​បន្ទប់​អស់​ជា​ច្រើន​ប៉ង​ធ្វើ​អត្ត​ឃាត​បញ្ចប់​ជីវិត តែ​​ត្រូវ​បាន​ប្រពន្ធ​ឃើញ​បែក​ពពុះ​មាត​់ ក្អួត​ចង្អោរ ក៏រត់​ទៅ​ប្រាប់​អ្នក​ជិតខាង​ឱ្យជួយដឹកទៅសង្គ្រោះ​នៅ​មន្ទីរ​​ពេទ្យ​បង្អែក​​ខេត្ត​ប៉ៃ​លិន ។

សមាគម​ត្រកូលលីម​នាំ​អំណោយ​ចែ​ក​ជូន​ប្រ​ជារាស្ត្រ​ក្រី​ក្រ​200គ្រួ​សារ​នៅ​ខណ្ឌឫស្សី​កែវ​

Posted: 25 Mar 2012 08:42 PM PDT

សកម្មភាព​ចែក​​អំណោយ​របស់ត្រកូល​លីម
រាជធានី​ភ្នំពេញ ៖ សមាគម​ត្រកូលលីម​មក​ពី​ប្រទេស​សិង្ហ​បុរី​ និង​សមាគម​ត្រកូល​លីម​កម្ពុជា​ កាល​ពីរសៀល​ថ្ងៃទី​២៤​ មីនា​ បាន​នាំ​​អំណោយ​ទៅចែក​ជូន​ប្រជាពលរដ្ឋ​ក្រី​ក្រ​ចំនួន​២០០​គ្រួ​សារ​ រស់​នៅសង្កាត់​គីឡូ​ម៉ែត្រ​លេខ​៦​ និង​សង្កាត់​ច្រាំង​ចំរេះទី២​ ខណ្ឌ​ឫស្សី​កែវ​ ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!