Koh Santipheap Daily

Koh Santipheap Daily


កីឡា​ក​រ​​បា​រាំង​​ Chavanel ឈ្នះ​ជើង​​ឯក​​ប្រ​ណាំង​​កង់​​នៅ​​ប្រ​ទេស​​បែល​​ហ្ស៊ិក​

Posted: 30 Mar 2012 12:36 AM PDT

កីឡាករ​បា​រាំង​​ Sylvain Chavanel
Sylvain Chavanelបាន​បើក​រដូវ​កាល​ ប្រ​ណាំង​កង់របស់​ខ្លួន​ជា​មួយ​នឹង​ជ័យ​ជម្នះ​ពាន​ជើង​ឯក​នៃ​កម្ម​វិធី​ La Panneនៅ​​ប្រ​ទេស​បែល​ហ្ស៊ិក​។ ការ​ប្រ​ណាំង​កម្ម​វិធី​នេះ​ក្នុង​ដំ​ណាក់បញ្ចប់​​​រៀប​ចំ​ធ្វើ​នៅ​ទីក្រុង De Panne​​​កាល​ពី​ថ្ងៃ​ព្រ​ហស្បតិ៍​ទី​២៩​​​ខែ​មីនា​ ។​

អំណោយ​​សប្បុរសជន​​លើកទី៣​តាម​រយៈ​​កោះសន្តិភាព​ជូន​លោក​យាយ​អាយុ​​៩៩ឆ្នាំ ​​និង​៦៥​ឆ្នាំ

Posted: 30 Mar 2012 12:27 AM PDT

លោក​ទាំងពីរ​ត្រូវ​បាន​ទទួលអំណោយ
ខេត្តប៉ៃលិន៖ ​អំណោយ​​​​ជា​ថវិកា​ចំនួន​​១៥​ម៉ឺន​​​២ពាន់​រៀលរបស់​សប្បុរសជន​​​​​តាម​រយៈកោះ​សន្តិភាព​​ ត្រូវ​បាន​នាំ​​យក​​ទៅប្រគល់​​ជូន​​ដ​ល់​ដៃ​​​លោក​យាយ​ជា​ម្តាយ​​អាយុ​៩៩​ឆ្នាំ ​​និង​លោក​យាយ​ជា​​កូនអាយុ​៦៥​ឆ្នាំ ​​​កាលពីវេលាម៉ោង​​​៥ ​និង​៣០នាទី​​​ល្ងាច​ថ្ងៃ​ទី​២៩ មីនា ឆ្នាំ​២០១២ ​​​ដោយ​​មានការ​​ចូល​រួម​ពី​​​លោក​កាយ ចំរើន ​​ជាមេ​ភូមិ​​​ទួលល្វា ​​សង្កាត់​

ក្រុម​​ហ៊ុន​​ខេម​បូ​ឌា​ន​ឈីង​​យាន​ ខូ​​អិល​​ធី​​ឌី​ កែ​​លម្អ​​ការ​វេច​​ខ្ចប់​ តែ​​ត្រជាក់​ និស្ស័យ​​ស្នេហ៍​ ពី​​កំប៉ុង​​ដែក​​ទៅ​​កំប៉ុង​​អា​លុយ​​មី​​ញ៉ូម និង​ចេញ​​លក់​​ទឹ​ក​​ផ្លែ​​ឈើ​​កំប៉ុង​​និស្ស័យ​​ស្នេហ៍​3​ប្រភេទ​

Posted: 29 Mar 2012 11:52 PM PDT

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​​ខ្មែរទូ​​ទៅ​​​​​​​បាន​​ស្គាល់តែ​ត្រជាក់និស្ស័យស្នេហ៍ តាម​រយៈ​​ប្រ​ព័​ន្ធ​ផ្សព្វ​ផ្សាយ​​ពាណិជ្ជ​កម្ម​​នា​នា​ ជា​​ពិសេសតាម​​រយៈ​​ការ​​ចា​ក់ផ្សាយ​​រឿង​​ភាគ​​ខ្មែរ «ភ័ព្វសំណាង​​» និង«ផ្កា​រីក​ក្នុង​ចិត្ដ» ដែល​ចាក់​បញ្ចាំង​ជូន ទស្សនា​លើ​កញ្ចក់​ទូរទស្សន៍ CTN រាល់​ថ្ងៃ​នេះ​។

នាង​សា​រ៉ា​ប៉ូ​វ៉ា​ឈាន​ចូល​ដល់​វគ្គ​​ផ្តាច់​ព្រ័ត្រ​ប្រកួត​តឺន្នីស​នៅ​​អា​​មេ​រិក​

Posted: 29 Mar 2012 11:29 PM PDT

នាង​សារ៉ាប៉ូ​វ៉ា​-រុស្ស៊ី
កីឡាការិនី​លំ​ដាប់​ទី​២​ពិ​ភព​លោក​​ម៉ា​រី​យ៉ា​ ​​សារ​៉ា​ប៉ូ​វ៉ា​សម្តែង​ក្តី​រំ​ភើប​រីក​រាយ​ជា​ខ្លាំង​ខណៈ​កាល​ពី​ថ្ងៃ​ព្រ​ហស្បតិ៍​ទី​២៩​​មី​នា​ ​នាង​បាន​ឆ្លង​ចូល​ដល់​វគ្គ​​ផ្តាច់​ព្រ័ត្រ​ប្រ​កួតតឺន្នីស​កម្ម​វិធី Sony Ericsson Open​ នៅ​ទី​ក្រុង​ Key Biscayneរដ្ឋ​ផ្លរី​ដា​សហ​រដ្ឋ​អា​មេរិក​។កីឡាការិនី​រុស្ស៊ី​រូបនេះ​បាន​ចំ​ណាយ​ពេល​អស់​ដល់​ទៅ​​២​ម៉ោង​និង​៣៤​នា​ទី​ទើប​អាច​​​​

ឆេះ​​​ពន្ធ​នាគារ​​​​មួយ​​នៅ​​​ហុង​​ឌូរ៉ាស់​​​​ស្លាប់​​​13នាក់​

Posted: 29 Mar 2012 09:10 PM PDT

នៅ​ពន្ធនាគារ​​ដែល​មាន​ភ្លើង​​ឆេះ​
មនុស្ស១៣​នាក់​​​បាន​ត្រូវ​​​​ស្លាប់​​កាលពី​​​ថ្ងៃទី​​​​២៩ មីនា​ ​ដោយសារ​​ភ្លើង​​​ឆាប​ឆេះ​​​​​ក្នុង​ពន្ធ​នាគារ​​​មួយ​​នៃទីក្រុង​​​​សាន់​​ប៉េដ្រូ​​ ស៊ូឡា​ ​ភាគ​ខាង​​​ជើង​​​​​ហុង​ឌូរ៉ាស់​ ។ អគ្គិភ័យ​​នេះ​​កើត​មាន​​​​​​មួយខែ​​​​កន្លះ​​​​ក្រោយ​ភ្លើង​​​ឆាប​ឆេះ​​​ពន្ធនាគារ​​​​មួយទៀត​ក្នុង​​ប្រទេស​​​​នេះបណ្តាល​​ឱ្យ​មនុស្ស​​​​​ស្លាប់​​ជាង​​​​៣៥០​នាក់​ កាលពី​​​ពាក់កណ្តាល​​​ខែកុម្ភៈ​នាភាគ​​កណ្តាល​​​ប្រទេស​ ។​

លោក​អូ​បា​ម៉ា​ ស្នើ​សភា​​លុប​​ចោល​​​ការ​កាត់​​​បន្ថយ​​​ពន្ធ​​​របស់​​​​​ឧស្សា​ហ​កម្ម​​ប្រេង​

Posted: 29 Mar 2012 09:07 PM PDT

លោក​​​បារ៉ាក់​អូបាម៉ា​
ប្រធានាធិបតី​​​អាមេរិក​​​លោកបារ៉ាក់​ អូបាម៉ា​ ​បាន​ស្នើ​​​​កាលពី​​ថ្ងៃទី​​​​២៩ មីនា ​​ដល់​​​សភា​ឱ្យ​បញ្ឈប់​​​​​របប​ឧបត្ថម្ភ​​​​មាន​ទឹក​ប្រាក់​​​ជា​​ច្រើន​​​ពាន់​​​លាន​ដុល្លារ​​​​ផ្តល់ឱ្យ​​​បណ្តា​ឧស្សា​ហកម្ម​​ប្រេង​​​ក្នុង​​មួយ​​ឆ្នាំៗ

សហ​ភាព​អឺ​រ៉ុប​​​ និង​អាស៊ាន​​ពង្រឹង​​​​ទំនាក់​ទំនង​​​ពាណិជ្ជកម្ម​​​និង​​​ការ​វិនិយោគ​នៅ​អាស៊ី

Posted: 29 Mar 2012 09:01 PM PDT

ទិដ្ឋ​ភាព​ក្នុង​ពិធី​ប្រជុំ
​​រាជ​ធានី​​ភ្នំពេញ​​​ ៖ យោង​​តាម​សេចក្តី​​ប្រ​កាស​​ព័ត៌​មាន​​​របស់​គណ​​ៈ​​កម្ម​ការ​អឺរ៉ុប​​​ បាន​ឱ្យ​ដឹង​​​ថា លោក​​​Karel De Gucht ស្នង​ការ​​នៃ​សហ​ភាព​អឺ​រ៉ុប​​ទទួល​​បន្ទុក​​​ផ្នែក​​ពាណិជ្ជ​កម្ម​​ បាន​អញ្ជើញ​​មក​ប្រទេស​​កម្ពុជា​​​នៅ​ថ្ងៃទី​​​២៩ ​ខែ​មីនា​ ដើម្បី​​ចូលរួម​​​នឹង​​​រដ្ឋ​មន្ត្រី​​​សេដ្ឋ​​កិច្ច​អាស៊ាន​​ និង​កិច្ច​ប្រជុំ​​​កំពូល​​​ធុរកិច្ច​​​លើ​ក​ទី​​២​​ រវាង​អាស៊ាន​និ​ង​​សហ​​ភាព​អឺ​រ៉ុប​​​ ដែល​

ស្លៀក​​ឈុត​ក្នុង​​​ ដើរ​ដង្ហែរ​​ក្បួន​​អប​អរ​ទិ​វាស្ត្រី​​

Posted: 29 Mar 2012 08:57 PM PDT

ការ​បង្ហាញ​ម៉ូដ​របស់​ស្ត្រី
​​យោងទៅ​​តាម​​​ប្រភព​​ព័ត៌ មាន​​​​​​​​ពី​កាសែត​​​អង់​គ្លេស​​The sun ​​ចេញ​ផ្សាយ​​​កាល​ពី​ថ្ងៃ​​សុក្រ​ ទី​​​៣០ មីនា​​ ឆ្នាំ​​២០១២​ បាន​ឱ្យ​ដឹង​ថា​ ​​​ក្រុម​​ស្ត្រី​​​​​​នៅ​ក្នុង​ទីក្រុង​ឡុង​មួយ​​​ចំនួន​​​​បាន​នាំគ្នា​​​ស្រាត​សម្លៀក​បំពាក់​​​ក្រៅ​ចេញ​​​អស់​រលីង​​​​ ដោយ​ទុក​​តែខោ​ស្លីប​​​ និងអាវ​​​​​ទ្រនាប់​​​​​​បង្អួត​​រាងកាយ​របស់​ពួកគេ​​​​​​​​នៅ​តាម​​​ដង​​វិថី​​Oxford Street ចំកណ្តាល​ទីក្រុង​ឡុង​​​ ។

ប្រធានាធិបតី​​​ចិន​​​សន្ទនា​ជាមួយ​​​នាយក​រដ្ឋមន្ត្រី​​​​​ឥណ្ឌា​​នៅក្រៅ​​​កិច្ច​​ប្រជុំ​​កំពូល​​​BRICS

Posted: 29 Mar 2012 08:54 PM PDT

លោក​ហ៊ូជីន​តាវ​​​និង​លោក​​​ម៉ាន់​​ម៉ូហាន់ស៊ិញ
ប្រធានាធិបតី​​​លោក​ហ៊ូជីនតាវ​​​ បាន​ជួប​​ពិភាក្សា​​​កាលពី​​ថ្ងៃទី​​២៩ ​មីនា​ ​វេលា​​រសៀល​​ជាមួយ​​​​​​​នាយក​រដ្ឋមន្ត្រី​​​​​ឥណ្ឌា​​លោក​​​ម៉ាន់​ម៉ូហាន់​ស៊ិញ ​​ ​នៅ​ខាង​ក្រៅ​កិច្ចប្រជុំ​​​កំពូល​​របស់​​​​ក្រុម​​​ប្រទេស​មាន​សេដ្ឋកិច្ច​​ហក់​ឡើង​​​ BRICS ​ដែល​​​ប្រព្រឹត្ត​​ទៅ​​នៅ​​ក្រុង​​ញូវ​​​ដែល្លី​​​​រដ្ឋធានី​​​ឥណ្ឌា ។​

វិទ្យា​ស្ថាន​និង​សាលា​រៀន​អន្តរ​ទ្វីប​អា​មេ​រិ​កាំង​​បើ​ក​សិក្ខា​សាលា​​ក្រោម​ប្រធាន​បទ វិធី​សាស្ត្រ​បង្ការ និង​ការ​ពារ​កុំ​ឱ្យ​ឆ្លង​ជំងឺ​របេង

Posted: 29 Mar 2012 08:48 PM PDT

ទិដ្ឋ​ភាព​ក្នុងពិធី
រាជធានីភ្នំពេញ​​​​ ៖ កាលពីសប្តាហ៍កន្លង​ទៅ​នេះ គណៈគ្រប់គ្រង​វិទ្យាស្ថាន​ និង​សាលា​រៀន​អន្តរទ្វីបអាមេរិកាំង សហការជាមួយ​មជ្ឈមណ្ឌល​ជាតិ​កម្ចាត់​រោគរបេង​ និង​ហង់​សិន​បាន​រៀបចំ​បើក​វគ្គ​សិក្ខា​សាលា​ក្រោម​ប្រធាន​បទ​ ស្តីពី​ «វិធីសាស្រ្ត​បង្ការ​ និងការពារ​កុំ​ឱ្យ​ឆ្លង​ជំងឺ​របេង» ដែល​ប្រារព្ធ​ធ្វើ​នៅ​សាល​ប្រជុំ​វិទ្យា​ស្ថាន​ និង​សាលា​រៀន​អន្តរ​

ប្រទេស​​ឥណ្ឌូ​​ណេ​ស៊ី​​នឹង​​ដំឡើង​​តម្លៃ​​ប្រេង​​ឱ្យ​​ខ្ពស់​ តែ​​គ្មាន​​គ្រោះ​​ថ្នាក់​​នៃ​​អត្រា​​អតិ​​ផរ​ណា

Posted: 29 Mar 2012 08:46 PM PDT

លោក Muhammad Chatib Basri ដែល​ជា​អនុ​ប្រធាន​គណៈ​កម្មា​ធិការ​សេដ្ឋ​កិច្ច​​ជាតិ​ឥណ្ឌូ​ណេស៊ី​បាន​​ថ្លែង​ថា លោក​មាន​ទំនុក​ចិត្ត​ថា សភា​នឹង​អនុ​ម័ត​លើ​សំណើ​របស់​រដ្ឋា​ភិបាល​ក្នុង​ការ​កាត់​បន្ថយ​​តម្លៃ​ប្រេង​៣៣​ភាគ​រយ ពេល​មាន​កិច្ច​ប្រជុំ​នា​សប្តាហ៍​ក្រោយ។ ចំណែក​​​អតិ​ផរណា​នឹង​មិន​អាច​នៅ​ខ្ពស់​ហួស​ពី​ការ​គ្រប់​គ្រង​​របស់​រដ្ឋា​ភិបាល​​បាន​​

ប្រធានា​ធិបត​​​ចិន​លោក​ហ៊ូ ជិន​តាវ ​នឹង​អញ្ជើញ​​​​ដ​ល់​ប្រទេស​កម្ពុជា ក្នុង​​​ដំណើរ​​ទស្ស​ន​កិច្ច​ផ្លូវ​រដ្ឋ​​​​រសៀល​នេះ

Posted: 29 Mar 2012 08:36 PM PDT

រាជធានីភ្នំពេញ ៖ ​ប្រធានាធិបតីចិន លោក ​ហ៊ូ ជិនតាវ និង ភរិយា ព្រមទំាងគណៈ​ប្រតិ​ភូជាន់ខ្ពស់អមដំណើរផ្តើមដំណើរ​បំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា​នៅវេលា​ថ្ងៃទី៣០ មីនានេះហើយ ។

ចាប់​បុរស​ជន​ជាតិ​កូរ៉េ​​បញ្ជូន​​ទៅ​តុលា​ការ​ពាក់ព័ន្ធ​​​រឿង​ជំរិត​ទារ​ប្រាក់គ្នា​ឯង

Posted: 29 Mar 2012 08:12 PM PDT

រាជធានី​ភ្នំពេញ ៖ សមត្ថ​កិច្ច​កង​រាជ​​អាវុធហត្ថ​រាជធានី​ កាលព​ីព្រឹក​ថ្ងៃទី​២៨​ មីនា​ បាន​បញ្ជូន​ជន​ជាតិ​កូរ៉េ​ម្នាក់​ទៅ​កាន់​សាលាដំបូង​រាជធានី​ ដើម្បី​សាកសួរ​និង​ធ្វើ​ការ​ចោទប្រកាន់​ជាផ្លូវ​ការ​ ពីបទ​​បាន​ប្រព្រឹត្ត​អំពើ​​ច្រ​បាច់.ក​ ​ជន​ជាតិ​កូរ៉េ​ដូច​គ្នា​គំរាម​យក​ប្រាក់​ចំនួន​៤​ម៉ឺនដុល្លារ​អាមេរិក​ ។ ជន​​​ដែល​សមត្ថ​កិច្ច​កង​រាជអាវុធ​ហត្ថ​ចាប់បញ្ជូន​ខ្លួ​ន​

ចិនៈ ​មនុស្ស3នាក់​​​​​​ប្រហារ​ជីវិត​​​ពីបទ​​​បង្ក​​អគ្គិភ័យ​​​​សម្លាប់​មនុស្ស​

Posted: 29 Mar 2012 08:09 PM PDT

តុលាការ​​​មូល​ដ្ឋាន​​​​មួយ​រាយ​ការណ៍​​​​ថា មនុស្ស​​​​​៣នាក់​ដែល​​​​​ទទួល​​​ខុស​ត្រូវ​​​លើ​​អគ្គិភ័យ​​​​​ឧក្រិដ្ឋ​​មួយ​​​​ដែល​​​បណ្តាល​ឱ្យ​​​មនុស្ស​ស្លាប់​​១១​​នាក់​​​និងរបួស​ធ្ងន់​​២នាក់​ កាលពី​​ឆ្នាំ​២០១១​ ​ក្នុង​ខេត្ត​​ជីលីនភាគ​|សាន​ចិន​​​​បាន​ត្រូវ​​ប្រហារ​ជីវិត​​​កាលពី​​ថ្ងៃទី​​២៩ មីនា ។​

ស៊ីរី​​នឹង​ធ្វើ​ការ​​​ខិតខំ​​​ប្រឹង​ប្រែង​​​​​​ឱ្យ​​បេសកកម្ម​​​លោក​អាណាន់​ទទួល​​បាន​​ជោគជ័យ

Posted: 29 Mar 2012 07:56 PM PDT

ប្រធានាធិបតី​​​
ប្រធានាធិបតី​​​ស៊ីរី​​លោក​​បាចា​​អាល់​ អាសាដ​​ ថ្លែង​​​​កាលពី​​ថ្ងៃទី​​២៩ ​មីនា​ថា ​ប្រទេស​​របស់​លោក​​​​បាន​​​ឆ្លើយតប​​ចំពោះ​​​​បេសកកម្ម​​​​​នៃបេសក​ជន​​​របស់​អ.ស.​ប​ ​​និង​​របស់​សម្ព័ន្ធ​​​​​អារ៉ាប់​​​លោក​​​កូហ្វីអាណាន់​​​ ដោយ​​​គូសបញ្ជាក់​​​​​​ថា​ ស៊ីរី​​​នឹង​ធ្វើ​​​​រាល់​ការខិតខំ​​​​​ប្រឹង​ប្រែង​​​ដើម្បី​​ឱ្យ​បេសកកម្ម​​​របស់​​​​​​លោក​អាណាន់​​ទទួល​​បាន​ជោគជ័យ​​ ដើម្បី​​ស្តារ​​​​​​សន្តិសុខ​​​និង​

អង្គការនគរបាលទេស​ចររកឃើញ​ទ្រព្យ​សម្បត្តិ​​ភ្ញៀវ​ដែល​ជ្រុះ​​បាត់​ប្រគល់​ឱ្យ​ម្ចាស់​ដើម​វិញ

Posted: 29 Mar 2012 07:35 PM PDT

សមត្ថកិច្ច​ប្រគល់​ឱ្យ​​ម្ចាស់​ដើម​វិញ
ខេត្តសៀមរាប ៖ មន្ត្រី​អង្គ​ភាព​នគរបាល​​ទេស​ចរ​ប្រចាំ​ខេត្ត​សៀម​រាប ​បានឱ្យ​ដឹងថា​ក្នុង​អំឡុង​ខែ​មីនា ២០១២ នេះ កម្លាំងនគរបាល​បាន​​​ស្រាវជ្រាវ​រក​ឃើញ​សម្ភារ​​ជា​ទ្រព្យ​សម្បត្តិ​របស់​ភ្ញៀវ​ទេស​ចរ​បរទេស​ដែល​ជ្រុះ​ និង​ភ្លេច​បាត់​នៅតាម​បណ្តា​​ទី​នានា​ក្នុង​ខេត្ត​ មកប្រគល់​ជូន​ឱ្យ​ម្ចាស់​ដើម​វិញ ជាបន្ត​បន្ទាប់​ចំនួន៤​លើក ។ 

ក្រុម​ប្រឹក្សា​​ខណ្ឌ​ដូន​ពេញ​ពង្រឹង​កិច្ច​ការ​ពារ​ប្រជុំកំពូល​អាស៊ាន

Posted: 29 Mar 2012 07:35 PM PDT

សាល​ប្រជុំ​ក្រុម​ប្រឹក្សា​ខណ្ឌ​ដូនពេញ
រាជធានីភ្នំពេញ ៖ នៅល្ងាច​ថ្ងៃទី២៩ មីនា ក្រុម​ប្រឹក្សាខណ្ឌ​ដូនពេញ ​បាន​បើក​កិច្ចប្រជុំ​សាមញ្ញ​លើកទី៣៤ អាណត្តិទី១ ក្រោមអធិបតី​ភាព​លោក​ហែម អាន ប្រធានក្រុមប្រឹក្សា​ខណ្ឌ​ លោក​សុខ សម្បត្តិ ជំនួញការ​សម្តេចអគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន និងជា​អភិ​បាល​ខណ្ឌ​ដូនពេញ និងមានការចូលរួមពីអភិបាលរង​ សមា​ជិក​ក្រុម​ប្រឹក្សាខណ្ឌ-សង្កាត់​ជា​ច្រើន​រូប​ទៀត ។

ម៉ូតូសាន់យ៉ាន់បុករថយន្ត​ហាយឡេនឌ័រ​ពីក្រោយដែល​ចត​លើ​ចិញ្ចើមថ្នល់របួសធ្ងន់

Posted: 29 Mar 2012 07:35 PM PDT

រាជធានីភ្នំពេញ​​​​​​​​​​​​​​​ ៖​ បុរស​ម្នាក់​រងរបួស​ធ្ងន់​ដោយ​សារ​ជិះ​ម៉ូតូ​​ម៉ាក​សាន់​យ៉ាន់​ ជ្រុល​ទៅ​បុក​​រថយន្ត​ហាយឡេនឌ័រ ពីក្រោយ​ពេញ​ទំហឹង​ បណ្តាល​ឱ្យ​របួស​បាក់​ក្តោង​ច្រមុះ និង​បែក​ក្បាល​​ខាង​ក្រោយ ។ បុរសនោះត្រូវ​រថយន្ត​គ្លីនិក​ឯក​ជន​ដឹក​យក​ទៅ​ព្យាបាល​ភ្លាម ។

ឃាត់​ខ្លួន​ជន​ជាតិ​កូរ៉េ​ម្នាក់​​ពីបទ​​ប្រើ​ប្រាស់​សារធាតុ​ផ្សំ​គ្រឿងញៀន​

Posted: 29 Mar 2012 07:35 PM PDT

សារ​ធាតុ​ផ្សំ​គ្រឿង​ញៀន​ដែល​សមត្ថ​កិច្ច​រឹប​អូស
ខេត្ត​បន្ទាយ​មានជ័យ ៖ កម្លាំងនគរបាល​​ការិយា​ល័យ​ប្រឆាំងគ្រឿងញៀន សហ​ការ​ជា​មួយ​កម្លាំង​​សន្តិ​សុខ​ក្រុម​ហ៊ុន​កាស៊ី​ណូ​ក្រោន​រីសត ដោយ​មានការ​អនុ​ញ្ញាត​ពី​លោក​ផាន់ ​វណ្ណរ័ត្ន ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត បាន​ចាប់​​ឃាត់​ខ្លួន​ជន​ជាតិ​កូរ៉េម្នាក់ ​កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​២៧ មីនា ២០១២ ​នៅចំណុច​អគារ​សន្តិ​សុខ​ក្រុម​ហ៊ុន​កាស៊ីណូ​ក្រោន​រីសត ​ស្ថិត​ក្នុង​ភូមិ​ក្បាល​​ស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយ​ប៉ែត ​​ចោទប្រកាន់​ពី​ករណី​ប្រើ​ប្រាស់​សាធាតុ​ផ្សំ​គ្រឿងញៀន​ និង​

​ចាប់​​ឃាត់​​ខ្លួន​មនុស្ស​​៣​នាក់​ពី​បទ​សេព​គ្រឿង​ញៀន​

Posted: 29 Mar 2012 07:35 PM PDT

ជន​ដែល​សមត្ថ​កិច្ច​ឃាត់​ខ្លួន​
ខេត្ត​បន្ទាយមានជ័យ ៖ កម្លាំង​នគរបាល​​ស្រុក​មង្គល​បុរី​ដឹក​នាំ​ដោយ​​លោក​វរ​សេនីយ៍​ត្រី យ៉ត សុផល​​ អធិ​ការ​នគរបាល​ស្រុក​មង្គល​បុរី កាលពី​​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀ​លថ្ងៃ​ទី​២៨ មីនា ២០១២ ​បាន​ចុះ​បង្ក្រាប​​ចាប់​ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន​៣​នាក់ ​ក្នុង​ចំណោម​បក្ស​​ពួក​៤​នាក់​ដែល​ម្នាក់​ជា​មុខសញ្ញា​ត្រូវ​ចាប់ខ្លួន​រត់​គេច​​បាត់​ពី​បទលួច​សេព​គ្រឿង​ញៀន​ក្នុង​មូល​ដ្ឋាន​នៃ​ស្រុក​មង្គល​បុរី ។

សពទារិកា​កំសត់​ត្រូវ​ជន​អនាមិក​បោះ​ចោល​លើ​គំនរ​សំរាម

Posted: 29 Mar 2012 07:35 PM PDT

សមត្ថកិច្ច​​កំពុង​ត្រួតពិនិត្យ
ខេត្តកំពង់​ស្ពឺ ៖ ​សព​ទារិកា​ម្នាក់​ត្រូវបាន​អ្នក​​សម្អាត​ផ្សារ​កំពងស្ពឺ​ប្រទះឃើញ​​ច្រក​ក្នុង​ស្បោង​​ប្លាស្ទីក​​ពណ៌ខ្មៅ​មួយ​​ ខណៈ​កំពុង​កាយ​សំរាម​​កាលពីវេលា​ម៉ោង​៣​ទៀប​ភ្លឺ​​ថ្ងៃទី​៣០ មីនា ២០១២ ​ហើយ​រត់​ទៅរាយ​ការណ៍​ប្រាប់​មន្ត្រី​នគរបាល​​សណ្តាប់ ធ្នាប់​​ប្រចាំ​ផ្សារ​ឱ្យ​ចុះ​ត្រួត​ពិនិតិ្យ ។

កូរ៉ូឡា​​ងោក​មួយ​ផាំង​​បើក​ភ្នែក​ឡើង​ចាំង​ភ្លើង​ហ្វា​រថយន្ត​បុករបាំង​ចែក​ផ្លូវ​

Posted: 29 Mar 2012 07:35 PM PDT

ទិដ្ឋ​ភាពនៅ​កន្លែង​កើតហេតុ
រាជធានីភ្នំពេញ ៖ អ្នក​បើក​បរ​រថយន្ដ​​កូរ៉ូឡា​ងោក​មួយ​ផាំង​បើកភ្នែក​វិញ​ចាំង​ភ្លើង​ហ្វា​រថយន្ដ​ធ្វើ​ឱ្យ​ជ្រុល​ចង្កូត​ទៅ​បុក​ក្បាល​​ព្រួញ​ចែកផ្លូវ​ខូចខាត​អស់​៥​កង់ កាលពី​វេលា​ម៉ោង​៨​និង​៤៥​នាទី​យប់​ថ្ងៃ​ទី​២៩ មីនា តាម​បណ្ដោយ​​វិ​ថី​ព្រះ​មុនី​វង្ស ក្នុង​សង្កាត់​បឹង​ត្របែក ខណ្ឌ​ចំការ​មន ។

ក្របួច​បាន​​ក្តឹប​​ចោរ​អាយុ​​៩​ឆ្នាំ​​​ម្នាក់​ចូលតាម​ប្រលោះ​ទ្វារ​របង​លួច​គ្រឿង​បន្លាស់​​ជួស​ជុល​ម៉ូតូ​

Posted: 29 Mar 2012 07:35 PM PDT

ទិដ្ឋា​នៅ​កន្លែង​កើតហេតុ
រាជធានីភ្នំពេញ ៖ ចោរ​វ័យក្មេង​អាយុ​៩​ឆ្នាំ​​​ម្នាក់​បាន​លបចូល​តាម​ប្រលោះ​ទ្វាររបង​ទៅ​លួច​យក​គ្រឿងបន្លាស់​ម៉ូតូ​​ហើយ​ត្រូវ​​ម្ចាស់ផ្ទះ​ចាប់​ក្របួច​ជាប់​ប្រគល់​ឱ្យ​សមត្ថកិច្ច​យក​ទៅ​អប់រំ​ណែនាំ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​២​រំលង​អធ្រាត្រ​​ថ្ងៃទី​៣០ មីនា ​នៅ​ផ្ទះ​​លេខ​៤៧០ ជាប់​របង​រោង​ពុម្ព​កាសែត​រស្មី​កម្ពុជា​ តាម​មហា​វិថី​ព្រះ​មុនី​វង្ស ក្នុង​សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចំការ​មន ។

​សាលា​ដំបូង​​សម្រេច​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​​​ក្រុម​ជួញដូរ​គ្រឿងញៀន​​៣​នាក់​

Posted: 29 Mar 2012 07:35 PM PDT

ជនសង្ស័យ​ពី​បទ​​ជួញដូរ​គ្រឿងញៀន​
រាជធានីភ្នំពេញ ៖ ​ចៅ​ក្រម​​ស៊ើប​សួរ​សាលា​ដំបូង​រាជធានីភ្នំពេញ នៅថ្ងៃទី​៣០ មីនា ​បាន​សម្រេច​ឃុំ​ខ្លួន​ក្រុម​ជួញដូរ​គ្រឿងញៀន​ចំនួន​៣​នាក់ ​ដាក់​ពន្ធ​នាគារ​ជា​បណ្តោះអាសន្ន​រង់​ចាំ​ការ​សម្រេច​អង្គ​សេចក្តី​ ដើម្បី​ផ្ទន្ទា​ទោស​​តាម​ផ្លូវ​ច្បាប់ ។ ជនសង្ស័យ​ជួញដូរគ្រឿងញៀន​៣​នាក់ ១-ឈ្មោះ​​តាំង ប៊ូ ​ភេទប្រុស អាយុ​៤៤​ឆ្នាំ ​ជា​អាណិក​​ជន​​ខ្មែរ​ រស់​នៅ​ប្រទេស​អូស្ត្រាលី បច្ចុ​ប្បន្ន​​​មក​រស់​នៅ​កម្ពុជា​គ្មាន​មុខ​របរ និង​ផ្ទះ​សម្បែង​​​ពិត​ប្រាកដ​។ ​២-ឈ្មោះ​​ដាញ់ លូយិន ​ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ​ជន

ប៉ូលិស​យាម​កុង​ស៊ី​កាប់​ជ្រូក​ម្នាក់​ស្រវឹង​ជោក​ជាំ​ បាញ់​បីគ្រាប់​ស្វាគមន៍​មុនដំណើរ​​គណៈ​ប្រតិភូ​អាស៊ាន​​មក​​ទស្សន​កិច្ច​​សៀម​រាប

Posted: 29 Mar 2012 07:35 PM PDT

ខេត្ត​សៀមរាប ៖ មន្ដ្រី​ប៉ូលិស​មួយ​រូប​ដែល​គេ​​ស្គាល់​ច្បាស់​ថា​ជា​ប្អូនថ្លៃ​របស់​លោក​ឧកញ៉ា​ទូច សៀ ត្រូវ​បាន​គេ​រាយ​ការ​ណ៍ថា​ស្រវឹង​ជោក​ជាំ​ ហើយ​បាញ់បោះ​សេរី​ចំនួន​៣​គ្រាប់ ធ្វើ​ឱ្យ​ផ្អើល​អស់​សមត្ថ​កិច្ច​មូលដ្ឋាន និង​ប្រជា​ពល​រដ្ឋ​។ ហេតុ​ការ​ណ៍បាញ់បោះ​សេរី​បាន​កើតឡើង​កាលពី​វេលា​រសៀល​ថ្ងៃ​ទី​២៨ មីនា ២០១២ នៅ​ម្ដុំ​ទី​សត្ត​ឃាត​​​ខេត្ដ ក្នុងភូមិ​ខ្នារ សង្កាត​ជ្រាវ ក្រុង​សៀម​រាប ខណៈ​​ដែល​អាជ្ញាធរ​ខេត្ដ​នេះ​កំពុង​តែ​ប្រឹង​ប្រែង​រឹត​បន្ដឹង​សន្ដិសុខ​រង​ចាំ​ស្វាគមន៍​​គណៈ​ប្រតិភូ​​​អាស៊ាន​

ចាប់រទេះ​​​ទំនិញ​​​ឱ្យ​​ចូល​បង់​ពន្ធ​​​កម្មករ​​​លើ​​កគ្នា​​តវ៉ា

Posted: 29 Mar 2012 07:35 PM PDT

ទិដ្ឋ​ភាព​នៃ​ការ​ចាប់​រទេះ​ទំនិញ
ក្រុង​ប៉ោយ​ប៉ែត​ ៖ កម្មក​​រ​​​អូសរទេះ​​មួយ ក្រុម​​បាន​នាំគ្នា​​តវ៉ា​នៅ​មុខ​​​ស្នាក់ការ​​គយ​​រដ្ឋា​​ករ​ច្រក​​ទ្វារ​​​អន្តរជាតិ​​​​​ប៉ោយប៉ែត​​​ កាលពី​​វេលាម៉ោង​​ជាង​​​៣​​​​​​រសៀល​​​ថ្ងៃទី​​​២៩ មី​នា​​ ​​២០១២ ​​ខណៈ​​មន្ត្រី​​​គយចាប់​​​​​រទេះ​​​រប​ស់​ពួកគេ​​​យក​ចូល​​​ស្នាក់​ការ​​​​​​ដើម្បី​​ឱ្យ​​ចូល​​​បង់​ពន្ធ​ ។ ​មុន​​​​​ផ្ទុះ​​​ការ​តវ៉ា​​ពីសំណាក់​​​​កម្មករ​​​អូស​រទេះ​​​ គេឃើញ​​​ក្រុម​មន្ត្រី​​​គយ​​​ចល័ត​​បាន​នាំគ្នា​​​កាក់​រទេះ​​​ប្រហែលជាង​​​១០​រទេះ​​​ ក្រោយ​ពី​​​ក្រុម​​​កម្មករ​​​នាំគ្នា​​​អូស​ចេញ​​​ពី​ប្រទេសថៃ​​តាម​​ច្រកទ្វារ​​អន្តរជាតិ​​​ប៉ោយ​​ប៉ែត​​ យក​ចូល​​​ទៅ​ស្នាក់​​​ការ​​គយ​​រដ្ឋាករ​​​

បើក​រ​ថយន្ត​សណ្តោង​​គ្នា​ឡើង​ស្ពាន​អាកាស​​ដាច់​​ខ្សែ​​​​រអិល​ចុះ​ក្រោម​បុក​បង្កាន់​ដៃ​ស្ពាន​

Posted: 29 Mar 2012 07:35 PM PDT

ទិដ្ឋភាព​នៅ​កន្លែង​កើតហេតុ
រាជធានីភ្នំពេញ ៖ ​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់​​ដាយ​ ពណ៌​ខៀវ​លាយ​ស មួយគ្រឿង​ដែល​ត្រូវ​រថយន្ត​ម៉ាក​ឡង់​គ្រី​ស្ស័រ​ ពណ៌​ស្លែ បើក​សណ្តោង​​តាំង​ពី​ស្រុក​ស្អាង ខេត្ត​កណ្តាល មក​ដល់​ចំណុច​លើ​ស្ពាន​អាកាស​​ក្បាល​ថ្នល់​​បាន​ដាច់​ខ្សែ​សណ្តោង​​​រអិល​ចុះ​ក្រោម​ បណ្តាលឱ្យ​បុក​បង្កាន់​​ដៃ​ស្ពាន​ផ្នែក​​ខាង​ត្បូង​ ស្ថិត​ក្នុងសង្កាត់​ចាក់​អង្រែ​លើ​ ខណ្ឌ​​មាន​ជ័យ ​កាលពី​​វេលា​ម៉ោង​២​និង​៣០​នាទី​​រំលងអធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​​៣០ មីនា ២០១២ ។

កម្ម​ការិនី​ចេញពី​ធ្វើ​ការ​ដើរ​ឆ្លង​​ផ្លូវត្រូវ​ម៉ូតូ​កៀរ​ដួល​បែកក្បាល​

Posted: 29 Mar 2012 07:35 PM PDT

កម្ម​ការិនី​ត្រូវ​​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ
រាជធានីភ្នំពេញ ៖ កម្មការិនី​កាត់ដេរ​ម្នាក់​របួស​បែកក្បាល ខណៈ​ចេញពី​ធ្វើការ​ដើរ​ឆ្លងផ្លូវ​ដល់​ពាក់កណ្ដាល​ផ្លូវត្រូវម៉ូតូ​មួយ​គ្រឿង​ជិះ​គ្នា​២​នាក់​បើក​ទៅ​កៀរ​បណ្ដាល​ឱ្យ​ដួល​បោក​ក្បាល​នៅ​នឹង​ថ្នល់ កាលពី​វេលា​ម៉ោង​៨​និង​៤០​នាទី​យប់​ថ្ងៃ​ទី​២៩ មីនា នៅមុខ​រោងចក្រ​កាត់​ដេរ អេ​គ្រី​ន តាម​បណ្ដោយ​មហាវិថី​សហព័ន្ធ​រុស្ស៊ី ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

ម៉ូតូ​គុប​បើក​វ៉ា​រថយន្ត​បុក​​ម៉ូតូ​​គុប​មួយ​គ្រឿង​​ទៀត​របួស​ម្នាក់​

Posted: 29 Mar 2012 07:35 PM PDT

ទិដ្ឋ​ភាព​នៅ​កន្លែង​កើតហេតុ
រាជធានីភ្នំពេញ ៖ ​ម៉ូតូ​ម៉ាក​គុប​ជ្រុង​ពណ៌​ទឹក​ប៊ិច បើក​វ៉ា​រថយន្តមួយ​គ្រឿង​ក្នុង​ទិស​ដៅ​ស្រប​គ្នា​​​ជ្រុល​ទៅ​បុក​ម៉ូតូ​​​​គុប មួយ​គ្រឿង​ទៀត​ដែល​កំពង់​ឆ្លង​ផ្លូវ បណ្តាល​ឱ្យ​ម៉ូតូ​ទាំងពីរ​ដួល​គរ​លើ​គ្នា និង​រងរបួស​ម្នាក់ កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៩ មីនា ២០១២ ​នៅតាម​ផ្លូវ​លេខ​២៧៣ ភូមិ​ទួល​គោក សង្កាត់​ទួល​សង្កែ ​ខណ្ឌ​ឫស្សីកែវ ។

បុគ្គ​លិក​ក្រុម​ហ៊ុន​ស្រា​បៀរ​ម្នាក់​ចេញពី​ធ្វើ​ការ​ត្រូវ​រថយន្ត​បុក​របួសធ្ងន់​ រថយន្តគេច​បាត់​

Posted: 29 Mar 2012 07:35 PM PDT

ជន​រងគ្រោះ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ
រាជធានីភ្នំពេញ ៖ បុគ្គលិក​ក្រុមហ៊ុនស្រា​បៀរ​ម្នាក់​របួស​ធ្ងន់ធ្ងរ ខណៈ​​ជិះ​ម៉ូតូ​ចេញពី​ធ្វើការ​ត្រូវ​រថយន្ដ​មួយ​គ្រឿង​បើក​បុក​ហើយ​រត់គេច​បាត់ កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៩ មីនា លើ​កំណាត់​ផ្លូវ​​លេខ​២០០៤ ក្នុងភូមិ​ប៉ប្រក សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!