VOA News: ព័ត៌មាន: “ហេឡូ​វីអូអេ ២៦ មិនា ២០១២៖ លទ្ធផល​សម្រេច​បាន​របស់​ចៅក្រម​កាស្ពែ អង់សឺម៉េ​ក្នុង​ពេល​បំពេញ​ការងារ​នៅ​តុលាការ​ខ្មែរ​ក្រហម” plus 2 more

VOA News: ព័ត៌មាន: “ហេឡូ​វីអូអេ ២៦ មិនា ២០១២៖ លទ្ធផល​សម្រេច​បាន​របស់​ចៅក្រម​កាស្ពែ អង់សឺម៉េ​ក្នុង​ពេល​បំពេញ​ការងារ​នៅ​តុលាការ​ខ្មែរ​ក្រហម” plus 2 more


ហេឡូ​វីអូអេ ២៦ មិនា ២០១២៖ លទ្ធផល​សម្រេច​បាន​របស់​ចៅក្រម​កាស្ពែ អង់សឺម៉េ​ក្នុង​ពេល​បំពេញ​ការងារ​នៅ​តុលាការ​ខ្មែរ​ក្រហម

Posted: 26 Mar 2012 12:20 PM PDT

មាន​ការ​ប្រកាស​លាលែង​របស់​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ​នៅ​ឯ​សាលាក្តី​ខ្មែរ​ក្រហម​ ម្នាក់​​ហើយ​ម្នាក់​​ទៀត​ ដោយ​លើក​ឡើង​ពី​ហេតុផល​ប្រហាក់​ប្រហែល​គ្នា​ គឺ​ការ​ជ្រៀត​ជ្រែក​ពី​ភាគី​កម្ពុជា។ លោក​ចៅក្រម​ស៊ើប​អង្កេត​ឡូរ៉ង់ ​កាស្ពែ​អង់សឺម៉េ ​បាន​មក​កាន់​តំណែង​មួយ​រយៈ​ពេល​ខ្លី​ គឺ​ចាប់​ពី​ចុង​ឆ្នាំ​មុន​ ហើយ​នៅ​ថ្ងៃ​ទី​៤ ​ខែ​ឧសភា​ខាង​មុខ​ គឺ​ជា​ពេល​វេលា​ចុង​ក្រោយ​របស់​លោក​ក្នុង​ការ​ងារ​នៅ​សាលាក្តី​នេះ។

តើ​ការ​កាន់​តំណែង​រយៈ​ពេល​ខ្លី​នេះ​លោក​បាន​សម្រេច​អ្វី​ខ្លះ​ ដែល​ជា​ប្រយោជន៍​ដល់​សាលាក្តី​និង​ការស្វែង​រក​យុត្តិធម៌​សម្រាប់​ជន​រងគ្រោះ?

លោក អ៊ូ វីរៈ ​ជា​ប្រធាន​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​ចូលរួម​វិភាគ​លើក​ឡើង​ពី​ការសម្រេច​បាន​របស់​លោក​ចៅក្រម​កាស្ពែ ​អង់​សឺ​ម៉េ។

សូម​ស្តាប់​សំឡេង​ទាំង​ស្រុង​នៃ​កម្មវិធី​ហេឡូ​វីអូអេ​ថ្ងៃ​ទី ២៦ ខែ​មិនា​ ឆ្នាំ​២០១២៖

<!--AV-->

មធ្យោបាយ​ចូល​រួម​ពី​ប្រិយមិត្ត៖ ទូរស័ព្ទ ០១២​ ៥១ ៥១ ៩៤ ហ្វេសប៊ុក facebook.com/voakhmer អ៊ីម៉េល hellovoa@voanews.com



 

This posting includes an audio/video/photo media file: Download Now

ភាព​តានតឹង​កាន់​តែខ្លាំង​ឡើង​ក្នុង​ជម្លោះ​សាលាក្តី​ខ្មែរ​ក្រហម

Posted: 26 Mar 2012 09:14 AM PDT

ការ​ខ្វែង​គំនិត​គ្នា​រវាង​ចៅក្រម​នៃ​តុលាការ​កាត់ក្ដី​ខ្មែរក្រហម​ បាន​ផ្ទុះ​ឡើង​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ ដោយ​ចៅក្រម​​ខ្មែរ​ស្វាគមន៍​ការ​លាលែង​ចេញ​ពី​តំណែង​របស់​សមភាគី​ជាតិ​អឺរុប​ដែល​បាន​ថ្អូញថ្អែរ​ថា ​មាន​ការ​ជ្រៀតជ្រែក​មិន​សមរម្យ​មក​លើ​ការ​ស៊ើបអង្កេត។

សហចៅក្រម​ស៊ើបអង្កេត​ខ្មែរ​ លោក​ យូ ប៊ូនឡេង​ នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ដ៏​វែងអន្លាយ ​ថ្លែង​ថា​ លោក​មាន​ជំនឿ​ច្បាស់​ថា​ ការ​លាលែង​ចេញ​ពី​តំណែង​របស់​ចៅក្រម​ស្វ៊ីស​ លោក​ ឡូរ៉ង់ កាស្ពែរ អង់ស៊ែរម៉េ (Laurent Kaspar-Ansermet)​ បង្ហាញ​ថា​ លោក​«ទទួល​ខុស​ត្រូវ​ចំពោះ​កំហុស​ឆ្គង​វិជ្ជាជីវៈ ដ៏​ដូចជា​កំហុស​ឆ្គង​នីតិវិធី»។

កាល​ពី​សប្ដាហ៍​មុន ​លោក​អង់ស៊ែរម៉េ​ថ្លែង​ថា​ លោក​មិន​អាច​បន្ដ​កិច្ចការ​របស់​លោក​បាន​ទេ​ ដោយសារ​តែ​មាន​ការ​ប្រឈម​មក​លើ​កិច្ចការ​របស់​លោក​ពី​សំណាក់​លោក​ យូ ប៊ុនឡេង។

ព័ត៌មាន​អន្តរជាតិ​សំខាន់ៗ​ដទៃ​ទៀត៖

<!--IMAGE-RIGHT-->ចិន-អាមេរិក៖ មន្ដ្រី​ស.រ.អ.​ថ្លែង​ថា ​ស.រ.អ.​និង​ប្រទេស​ចិន​យល់ព្រម​នឹង​សហការ​គ្នា​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​បាញ់​បង្ហោះ​មីស៊ីល​របស់​កូរ៉េ​ខាងជើង​ ដែល​ជា​រឿង​គ្រប​ដណ្ដប់​មក​លើ​សន្និសីទ​កំពូល​អំពី​សន្ដិសុខ​នៅ​ក្នុង​ក្រុង​សេអ៊ូល។

ប្រធានាធិបតី ​បារាក់ អូបាម៉ា​ បាន​ជួប​ពិភាក្សា​ជាមួយ​ប្រធានាធបតី​ចិន​ លោក ហ៊ូ ជីនតាវ ​កាល​ពី​ថ្ងៃ​ច័ន្ទ​ នៅ​ក្រៅ​កិច្ចប្រជុំ​កំពូល​រវាង​ប្រទេស​៥៣​ អំពី​សន្ដិសុខ​នុយក្លេអ៊ែរ​ ក្នុង​រដ្ឋធានី​សេអ៊ូល​ប្រទេស​កូរ៉េ​ខាងត្បូង។

គេ​រំពឹង​ថា​ មេដឹកនាំ​ប្រទេស​ទាំង​ពីរ​រូប​នឹង​ពិភាក្សា​គ្នា​អំពី​រឿង​ទ្វេភាគី ​រាប់​ទាំង​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង​និង​កូរ៉េខាងជើង។

កូរ៉េ​ខាង​ត្បូង៖ មេដឹកនាំ​ប្រទេស ​៥៣​បាន​ចាប់​ផ្ដើម​បើក​សន្និសីទ​កំពូល​ពីរ​ថ្ងៃ​ក្នុង​ក្រុង​សេអ៊ូល​ ដោយ​គេ​មាន​ការ​ព្រួយបារម្ភ​អំពី​ពេល​កំណត់​នៃ​ការ​បាញ់​បង្ហោះ​កាំជ្រួច​មិស៊ីល។ គោលដៅ​នៃ​សន្និសីទ​កំពូល​ពីរ​ថ្ងៃ​នៅ​ក្នុង​ថ្ងៃ​ច័ន្ទ​នេះ​ក្នុង​ក្រុង​សេអ៊ូល​គឺ​ ធានា​ថា​ សម្ភារៈ​នុយក្លេអ៊ែរ​មិន​ត្រូវ​ធ្លាក់​ចូល​ក្នុង​ដៃ​របស់​ភេរវជន​ទេ។

កូរ៉េ​ខាងជើង៖ រដ្ឋមន្ដ្រី​ការពារ​ប្រទេស​នៃ​ប្រទេស​កូរ៉េ​ខាងត្បូង​ថ្លែង​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា កូរ៉េ​ខាង​ត្បូង​កំពុង​រៀបចំ​ប្រុងប្រៀប​បាញ់​ទម្លាក់​កាំជ្រួច​របស់​កូរ៉េ​ខាងជើង​ ប្រសិន​បើ​វា​ ហោះ​ចូល​ក្នុង​ដែនអាកាស​កូរ៉េ​ខាងត្បូង ​ក្នុង​អំឡុង​ពេល​ការ​បាញ់​បង្ហោះ​ ដែល​គេ​គ្រោង​ធ្វើ​នៅ​ខែ​ក្រោយ។

អាមេរិក-រុស្ស៊ី៖ ប្រធានាធិបតី ​បារាក់​ អូបាមា ​ថ្លែង​ថា​ នៅ​មាន​កន្លែង​ចន្លោះ​សម្រាប់​កិច្ច​ព្រមព្រៀង​មួយ​ទៀត ​នៃ​ការ​កាត់​បន្ថយ​អាវុធ​បរិមាណូ​ជាមួយ​រុស្ស៊ី។ ក្រោយ​ពី​បាន​ចរចា​គ្នា​ជា​មួយ​ប្រធានាធិបតី​រុស្ស៊ី ​លោក ​Dmitry Medvedev ​នៅ​ក្នុង​ទី​ក្រុង​សេអ៊ូល​កាល​ពី​ថ្ងៃ​ច័ន្ទ​ លោក​អូបាមា​ថ្លែង​ថា​ ប្រទេស​ទាំង​ពីរ​អាច​បន្ដ​ឲ្យ​មាន​ការ​ជឿនលឿន​ទៅ​មុខ​នូវ​ការ​កាត់​បន្ថយ​ចំនួន​ឃ្លាំង​អាវុធ​បរិមាណូ។

អាហ្វហ្គានីស្ថាន៖ អង្គការ​អូតង់​ (Nato) ​និយាយ​ថា​ មនុស្ស​ម្នាក់​ស្លៀកពាក់​ឯកសណ្ឋាន​ទាហាន​អាហ្វហ្គានីស្ថាន​បាន​បាញ់​កាំភ្លើង​មក​លើ​កង​កម្លាំង​ចម្រុះ​នៅ​តំបន់​ភាគ​ខាងត្បូង ​ដោយ​បាន​សម្លាប់​ទាហាន​ពីរ​នាក់។

ស៊ីរី៖ ប្រទេស​តួកគី​បាន​បិទ​ទ្វារ​ស្ថានទូត​របស់​ខ្លួន​ប្រចាំ​ប្រទេស​ស៊ីរី​ ដោយសារ​អ្វី​មួយ​ដែល​មន្ដ្រី​តួកគី​និយាយ​ថា​ជា​ស្ថានការ​សន្ដិសុខ​កាន់​តែ​ធ្ងន់ធ្ងរ។

សេណេហ្គាល់៖ បេក្ខជន​នៃ​គណបក្ស​ជំទាស់​លោក​ Macky Sall​ ថ្លែង​ថា​ យុគ​ថ្មី​មួយ​បាន​ចាប់​ផ្ដើម​នៅ​ក្នុង​ប្រទេស​សេណេហ្គាល់ ​ក្រោយ​ពី​លោក​ទទួល​ជ័យជម្នះ​ក្នុង​ការ​បោះឆ្នោត​វគ្គ​ទី​ពីរ ​ក្នុង​ការ​ជ្រើសតាំង​ប្រធានាធិបតី។

គុយបា៖ ខណៈ​ដែល​មេដឹកនាំ​និកាយ​វិហារ​រូម៉ង់​កាតូលិក​ (Roman Catholic Church)ធ្វើ​ដំណើរ​មក​ដល់​ប្រទេស​គុយបា​នៅ​ថ្ងៃ​ច័ន្ទ​ ក្រុម​សកម្មជន​នៅ​មាន​សេចក្ដី​សង្ឃឹម​ថា​នឹង​អាច​បង្ហាញ​ទស្សនៈ​របស់​ខ្លួន​ អំពី​រដ្ឋាភិបាល​កុម្មុយនីស្ដ​នេះ។

អាមេរិក៖ ច្បាប់​ថែទាំ​សុខភាព​មួយ​របស់​ប្រធានាធិបតី​ បារាក់ អូបាមា​ ដែល​ធ្វើ​ឲ្យ​មាន​ការ​ខ្វែង​គំនិត​គ្នា​ បាន​ធ្វើ​មក​ដល់​តុលាការ​កំពូល​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ ខណៈ​ដែល​ក្រុម​ជំទាស់​បាន​ថ្លែង​អះអាង​ថា​ វិធានការ​ដូច្នោះ​ជា​ការ​បំពាន​លើ​រដ្ឋធម្មនុញ្ញ ​ហើយ​ជាន់​ឈ្លី ​សេរីភាព​បុគ្គល។

ទីបេតិ៍៖ ជនជាតិ​ទីបេតិ៍​ម្នាក់​បាន​យក​ភ្លើង​មក​ដុត​ខ្លួនឯង​ នៅ​មុន​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ចិន​ទៅ​ឥណ្ឌា។ ជន​នោះ​បាន​ត្រូវ​ភ្លើង​ឆេះ​ទ្រលោម​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ ក្នុង​ក្រុង​ញូវដែលី​ មុន​នឹង​មិត្ដភក្ដិ​ចូល​មក​ពន្លត់​ភ្លើង។

ស៊ីរី៖ សេតវិមាន​និយាយ​ថា​ ប្រធានាធិបតី​ បារាក់ អូបាមា ​កំពុង​ពិចារណា​ផ្ដល់​ជំនួយ​ដែល​«មិន​សម្លាប់​មនុស្ស»​ ដល់​ក្រុម​បះបោរ​ស៊ីរី​ដែល​កំពុង​តស៊ូ​ប្រឆាំង​នឹង​មេដឹកនាំ​កាន់​អំណាច​ផ្ដាច់ការ​ លោក Bashar al Assad។

គុយបា៖ ប្រធានាធិបតី​នៃ​ប្រទេស ​វ៉េណេស៊ុយអេឡា​ លោក​ Hugo Chavez ​បាន​វិល​ត្រឡប់​មក​ប្រទេស​គុយបា​វិញ​ដើម្បី​ព្យាបាល​ជំងឺ​មហារីក​ក្នុង​វគ្គ​ទី​ពីរ។​ លោក​បាន​ជួប​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​គុយបា​ លោក​ Raul Castro​ កាល​ពី​យប់​ថ្ងៃ​សៅរ៍​នៅ​ក្នុង​អាកាសយានដ្ឋាន ​ឡាហាវ៉ាន (Havanna)។

This posting includes an audio/video/photo media file: Download Now

ស.រ.អនិង​សម្ព័ន្ធ​មិត្ត​ពិចារណា​ផ្តល់​ជំនួយ​មិនមែន​អាវុធ​ដល់​ក្រុម​បះបោរ​ស៊ីរី

Posted: 26 Mar 2012 01:38 AM PDT

សេតវិមាន​និយាយ​ថា​លោក​ប្រធានាធិបតី​បារ៉ាក់ ​អូបាម៉ា​ពិចារណា​ផ្តល់​ជំនួយ «មិន​មែន​ជា​អាវុធ» ​ទៅ​ឱ្យ​ពួក​ឧទ្ទាម​ស៊ីរីនៅ​ក្នុង​ការ​បះបោរ​របស់​ពួក​គេ​ដែល​មាន​រយៈពេល​មួយ​ឆ្នាំ​មក​ហើយ ​ដែល​ប្រឆាំង​នឹង​មេដឹកនាំ​ផ្តាច់ការ​របស់​ប្រទេស​ឈ្មោះ​បាសារ អាល់​ អាសាដ។​

លោក​អូបាម៉ា​បាន​ពិភាក្សា​អំពី​វិធី​ជួយ​ពួក​ឧទ្ទាម​ជាមួយ​លោក​នាយករដ្ឋមន្ត្រី​ រីស៊ីប តាយីប អេដូហ្កាន ​នៃ​ប្រទេសតួកគី​កាល​ពី​ថ្ងៃ​អាទិត្យ​ក្នុង​ក្រុង​សេអ៊ូល ​ដែល​នៅ​ទី​នោះ​លោក​ទាំង​ពីរ​នាក់​នឹង​ចូល​រួម​ក្នុង​សន្និសីទ​កំពូល​សន្តិសុខ​បរមាណូ។ លោកបេន រ៉ូដស៍​ ​ទីប្រឹក្សា​រង​ខាង​សន្តិសុខ​ជាតិ​អាមេរិក បាន​និយាយ​ថា​មេដឹកនាំ​ទាំង​ពីរ​នាក់​នេះ​បាន​យល់​ស្រប​គ្នា​ថា​នឹង​លើក​យក​បញ្ហា​ផ្តល់​ជំនួយ​មិន​មែន​ជា​អាវុធ​ទៅ​និយាយ​នៅ​ក្នុង​ការ​ប្រជុំ​មួ​យ​នៃ ​«ក្រុម​ប្រទេស​ជា​មិត្ត​របស់​ស៊ីរី» ​នៅ​ក្នុង​ប្រទេស​តួកគីនៅ​ថ្ងៃ​ទី​មួយ​ខែ​មេសា។ ​លោក​ រ៉ូដស៍​ បាន​ថ្លែង​ថា​ជំនួយ​បែប​នេះ​អាច​មាន​រួម​បញ្ចូល​ឧបករណ៍​ពេទ្យ​និងឧបករណ៍​ទំនាក់ទំនង តែ​មិន​មែន​អាវុធ​ទេ។

កូរ៉េ​ខាង​ត្បូង​៖ លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់​ អូបាម៉ា​និង​លោក​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​ លីម្យុង បាក់​ បាន​ជួប​គ្នា​នៅ​ក្នុង​ក្រុង​សេអ៊ូល​កាល​ពី​ថ្ងៃ​អាទិត្យ​ហើយ​បាន​បង្ហាញ​​រណសិរ្ស​រួបរួម​មួយ​ប្រឆាំង​នឹង​លទ្ធភាព​នៃ​ការ​គំរាម​កំហែង​ពី​ប្រទេសកូរ៉េ​ខាង​ជើង។​

នៅ​ក្នុង​សន្និសីទ​កាសែត​រួម​គ្នា​មួយ​នៅ​ក្រោយ​ជំនួប​របស់​លោក​ទាំង​ពីរ​ លោក​អូបាម៉ា​បាន​មាន​ប្រសាសន៍​ថា​កូរ៉េ​ខាង​ជើង​នឹង​មិន​បាន​សម្រេច​អ្វី​ទ្បើយ​ដោយ​ធ្វើការ​គំរាម​កំហែង ​ហើយ​លោកបាន​មាន​ប្រសាសន៍​ទៀត​ថា​កូរ៉េ​ខាង​ជើង​នឹង​ឋិត​នៅ​ឯកោ​ដាច់​ពី​គេ​ជាង​មុន​ថែម​ទៀត ​បើ​ខ្លួន​បង្ហោះ​កាំជ្រួចផ្លោង​តាម​ការ​ប្រកាស​នៅ​ខែ​ក្រោយ។​

លោក​លី​យល់​ស្រប​ជាមួយ​លោក​អូបាម៉ា​ដោយ​បាន​ហៅ​ការ​បង្ហោះ​កាំជ្រួច​មាន​វង់​ប្រតិបត្តិការ​ឆ្ងាយ​ដែល​កូរ៉េខាង​ជើង​គ្រោង​នឹង​អនុវត្ត ថា​ជា​សកម្មភាព​បង្ក​រឿង​​​ដែល​គំរាម​កំហែង​ដល់​សន្តិភាព​សាកលលោក ​​ហើយ​ជា​ការ​ប្រឆាំង​នឹង​សេចក្តី​សម្រេច​របស់​អង្គការ​សហប្រជាជាតិ​និង​កិច្ច​ព្រមព្រៀង​មួយ​ជាមួយអាមេរិក។

លោក​អូបាម៉ា​ក៏​បាន​មាន​ប្រសាសន៍​ដែរ​ថា​ប្រទេស​ចិន ​«ផ្តល់​រង្វាន់​ដល់​ទង្វើ​អាក្រក់» ​ដោយ ​«ធ្វើ​មិន​ឃើញ​ការ​បង្ក​រឿង​ដោយ​ចេតនា​» របស់​កូរ៉េ​ខាងជើង។ ​លោក​ប្រធានាធិបតី​បាន​សុំ​ដល់ចិន​ឱ្យ​ប្រើ​ឥទ្ធិពល​របស់​ខ្លួន​ដើម្បី​លើក​ទឹក​ចិត្ត​កូរ៉េ​ខាងជើង​ឱ្យ​បញ្ឈប់​អាកប្បកិរិយា​បែប​នេះ។

អាហ្វហ្គានីស្ថាន៖ អាជ្ញាធរ​អាហ្វហ្គានីស្ថាន​និយាយ​ថាអាមេរិក​បាន​បង់​ប្រាក់​រាប់​ម៉ឺន​ដុល្លារ​ទៅ​ឱ្យ​គ្រួសារ​នៃ​ពួក​ជន​រងគ្រោះ​ដែល​បាន​ត្រូវ​បាញ់សម្លាប់​ដោយ​ទាហាន​អាមេរិកាំង​ម្នាក់។

អាហ្វហ្គានីស្ថាន៖ ពួក​មន្ត្រី​នៅអាហ្វហ្គានីស្ថាន​និយាយ​ថា​ការ​ផ្ទុះ​គ្រាប់​បែក​មួយ​គ្រាប់​បាន​បណ្តាល​ឱ្យ​មនុស្ស​យ៉ាង​តិច​ណាស់​៨​នាក់​ស្លាប់ ​ដោយ​មាន​រួម​បញ្ចូល​ទាំង​ប៉ូលីស​មួយ​ចំនួន​ផង​ដែរ។ ​អាជ្ញាធរ​ថ្លែង​ថា​ការ​ផ្ទុះ​នេះ​បាន​កើត​មាន​ទ្បើង​កាល​ពី​ថ្ងៃ​សៅរ៍​នៅ​ក្នុង​ក្រុង​អាហ្កាដាប់​ ក្នុង​ខេត្ត​ Kandahar នា​ប៉ែក​ខាង​ត្បូង​ប្រទេស។

សេណេហ្កាល់៖ ធ្វើការ​បោះឆ្នោត​ប្រធានាធិបតី​ជុំ​ទី​ពីរ​កាល​ពី​ថ្ងៃ​អាទិត្យ​ដែល​ជា​ការ​ប្រកួត​ប្រជែង​រវាង​ប្រធានាធិបតី​អាយុ​៨៥​ឆ្នាំ​និង​គូ​ប្រជែង​ម្នាក់​ដែល​មាន​ការ​គាំទ្រ​ពី​ពួក​មេដឹកនាំ​ក្រុម​ប្រឆាំង​១២​នាក់​ទៀត​។​

មិចស៊ិក៖ សម្តេច​ប៉ាប​ បេណេឌិក ​Benedict ​បាន​ប្រារព្ធ​ពិធីសូត្រ​ធម៌​ម៉ាស​ Mass ​នៅ​មុខ​ក្រុម​អ្នក​កាន់​គ្រឹស្តសាសនា​និកាយ​ កាតូលិក រាប់ម៉ឺន​នាក់​ក្នុង​ក្រុង​ស៊ីឡាវ​ ​នា​ប៉ែក​កណ្តាល​នៃ​ប្រទេស​មិចស៊ិក។​

អេហ្ស៊ីប៖ ពួក​អ៊ីស្លាម​និយម​អេហ្ស៊ីប​បាន​ទទួល​កៅអី​ភាគ​ច្រើន ​នៅ​ក្នុង​គណៈកម្មការ​មួយ​មាន​សមាជិក​១០០​នាក់​ដែល​បាន​ត្រូវ​ចាត់​ឱ្យ​ព្រាង​រដ្ឋធម្មនុញ្ញ​ថ្មី​មួយ​ដែល​ក្រុម​មិន​មាន​សាសនា​ជា​ធំ​និង​ពួក​អភិរក្ស​និយម​ព្រួយ​បារម្ភ​ថា​នឹង​បង្កើន​មុខ​នាទី​របស់​សាសនា​អ៊ីស្លាម​ក្នុង​សង្គម។​​​

បារាំង៖ ពួក​រដ្ឋអាជ្ញា​បាន​ដាក់​ពាក្យ​ចោទ​ប្រកាន់​ដំបូង​ប្រឆាំង​នឹង​បង​ប្រុស​របស់​ជន​ប្រដាប់​អាវុធ​អ៊ីស្លាម​និយម​ម្នាក់​ដែល​បាន​បាញ់​សម្លាប់​មនុស្ស​៧​នាក់​ក្នុង​ការ​បាញ់​កាំភ្លើង​ដូច​កម្រោល​ចូល​ក្នុង​ប៉ែក​និរតី​នៃ​ប្រទេស​បារាំង​កាល​ពី​ពេល​មុន​នេះ​ក្នុង​ខែ​នេះ។​​​

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!