Koh Santipheap Daily

Koh Santipheap Daily


ប្រធាន​​ADB ចូល​រួម​​កិច្ច​ប្រជុំ​​រដ្ឋ​មន្ត្រី​​​ហិរញ្ញ​​វត្ថុ​​​អាស៊ាន​​នៅ​​កម្ពុជា​​

Posted: 29 Mar 2012 01:11 AM PDT

ទីក្រុង​ម៉ានីល​​​ ប្រទេស​​ហ្វ៊ីលីពីន​​(ថ្ងៃទី ​​២៩ ខែមីនា​ ឆ្នាំ​​២០១២) ៖ លោក​​​​ហា​រុ​ហ៊ី​កុ គូ​រ៉ូ​ដា​(Haruhiko Kuroda​)​​ ប្រធាន​ធនាគារ​​អភិ វឌ្ឍន៍អាស៊ី(ADB) នឹង​ធ្វើ​ដំណើរ​មក​កាន់​រាជធានី​ភ្នំពេញ​​​ប្រទេស​កម្ពុជា ដើម្បី​ថ្លែងសុ​​​ន្ទ​រក​ថា​ទៅ​កាន់​កិច្ច​​ប្រជុំ​​រដ្ឋមន្ដ្រីក្រសួង​ហិរញ្ញ​​វត្ថុ​នៃ​សមាគម​ប្រជា​​​ជាតិ​អាស៊ី​អាគ្នេយ៍​​(​អាស៊ាន​)​​ លើក​ទី​​​​១៦​​ នៅ​ថ្ងៃ​ទី​​៣០​ ខែ​​មីនា​​

អ្នក​ទោស​​3នាក់​​​​ប្រហារ​ជីវិត​​​​នៅ​ជប៉ុន​

Posted: 29 Mar 2012 01:05 AM PDT

 បន្ទប់​​ប្រហារជីវិត​​​​​​អ្នក​ទោស​​​​នៅជប៉ុន​
ក្រសួង​​យុត្តិធម៌​​​​ជប៉ុន​​​រាយ​ការណ៍​​ថា ​​អ្នក​​ទោស​៣​នាក់​​ដែល​ទទួល​​ការ​កាត់​​ទោស​ប្រហារ​ជីវិត​​ត្រូវ​​បាន​ប្រហារ​ជីវិត​​​ដោយ​​ព្យួរ​.ក​​​​កាលពី​​​​​ថ្ងៃទី​២៩ មីនា ​នៅ​​​ជប៉ុន​​​​​ ដែល​ពុំបាន​​​អនុវត្ត​ការ​​​​ប្រហារ​ជីវិត​​​អ្នក​ទោស​ចាប់តាំង​ពី​ជិត២​ឆ្នាំ​មក​​ហើយ ។

2​នាក់​បង​ប្អូន​ព្រួត​វាយ​និង​គប់​ដោយ​ដុំ​ថ្ម​របួស​បែក​ក្បាល

Posted: 29 Mar 2012 12:57 AM PDT

ជនរងគ្រោះ​ដែលត្រូវគេគប់ដុំថ្ម
ខេត្ត​កំពង់​ឆ្នាំង ៖ បុរស​ម្នាក់​​បាន​ត្រូវ​ជន​​២​នាក់​បង​ប្អូន​ព្រួត​គ្នា​វា​យ​និង​​គប់​​ដុំ​ថ្ម​ ​បណ្តាល​​ឱ្យ​​របួស​​បែក​​ក្បាល​​ពី​រ​កន្លែង​​​ដេរ​​៨​ថ្នេរ កាល​ពី​​វេលា​​ម៉ោង​​៥​និង​៣០​នាទី​​ល្ងាច ថ្ងៃ​ទី​២៧ មីនា​​ នៅ​ក្នុង​​ភូមិ​​ក្បាល​កន្លង់ ឃុំ​​ពាម​​ឆ្កោក ស្រុក​​ជល​គិរី​ ខណៈ​មាន​​ទំនាស់​​គ្នា​រឿង​​លេង​​បាល់​​ភ្នាល់​​ដាក់​លុយ ។​

សេដ្ឋីចិនចែកមាសដល់អ្នកស្រុក សម្រាប់ជារង្វាន់លើកទឹកចិត្ត

Posted: 29 Mar 2012 12:53 AM PDT

ដុំមាសសុទ្ធ
សារ​ព័ត៌មាន «ឆាយណា ដេលី» ផ្សាយ​ឱ្យដឹងថា​ ​អ្នកស្រុក​នៅ​ក្នុង​ភូមិ​សាង​ជាំង ​​មានក្តី​រំភើប ​បន្ទាប់​​ពី​ម្ចាស់​ក្រុមហ៊ុន​ «ជាំងស៊ូ​ស៊ីន​សាង​​ជាំង» ដែលជាក្រុមហ៊ុន​អគ្គិសនី ​ដែក និងផលិត​ផលគីមី បាន​បង្កើតភាពភ្ញាក់​ផ្អើល​ក្នុង​ឱកាស​គម្រប់ខួប​៤០ឆ្នាំ​ របស់ក្រុម​ហ៊ុន​ដោយការ​ចែក​មាស​​ចំនួន​១០០ក្រាម និង​ប្រាក់​​ចំនួន១០០​​​ ​ក្រាម ។​

លោក​ចច​​ប៊ូស​​​ នឹង​គាំទ្រ​​​​លោក​​ ROMNEY សម្រាប់​បេក្ខជន​​ប្រធានាធិបតី

Posted: 29 Mar 2012 12:51 AM PDT

លោក​​MITT  ROMNEY
ដោយ​​​ដក​ស្រង់​​​សំដី​​របស់​​​​​លោក​ចច​ប៊ូស ​កាសែតអាមេរិក​​មួួយរាយការណ៍​​កាលពី​​ថ្ងៃទី​​២៨ មីនា​​ថា អតីត​​ប្រធានាធិបតី​​អាមេរិក​​​លោក​​ចច​ប៊ូស​ (ឪពុក​​​​​របស់​លោក​ចច​ដាប់​​ប៊ល​​យូប៊ូល​) នឹង​​​គាំទ្រលោក​​​​ MITT ROMNEY សម្រាប់​​​​ការ​​​បោះ​ឆ្នោត​​​ប្រធានាធិបតី​​នាពេល​​ខាងមុខ​នេះ។

កីឡា​ករ​​អា​​ល្លឺ​​ម៉ង់​ Kittel ឈ្នះ​​ដំ​ណាក់​​ទី​​2​​​ប្រ​ណាំង​កង់​នៅ​​​បែល​​ហ្ស៊ិក​

Posted: 29 Mar 2012 12:48 AM PDT

កីឡាករ​អា​ល្លឺ​ម៉ង់​ Marcel Kitte
Marcel Kittelបាន​បើក​រដូវ​កាល​ប្រ​ណាំង​កង់​របស់​ខ្លួន​ជា​មួយ​នឹង​ជ័យ​ជម្នះ​ក្នុង​ដំ​ណាក់​ទី​២​នៃ​កម្ម​វិធី​ La Panneនៅ​ទី​ក្រុង​ Koksijdeប្រ​ទេស​បែល​ហ្ស៊ិក​។ ការ​ប្រ​ណាំង​ក្នុង​ដំ​ណាក់​នេះ​​រៀប​ចំ​ធ្វើ​កាល​ពី​ថ្ងៃ​ទី​២៨​​ ខែ​មីនា​ ។​ Kittelដែល​ជា​អ្នក​ជិះ​កង់​ឱ្យ​ក្រុម​ Project 1t4iបាន​យក​ឈ្នះ​ដំ​ណាក់​ដែល​មាន​ចម្ងាយ​ផ្លូវ​ ២១៦,១​​គី​ឡូ​ម៉ែត្រ​ចេញដំណើរ​ពី​ទី​ក្រុង Zottegemឆ្ពោះ​ទៅ​កាន់​ទី​ក្រុង

ការជួល​ពលរដ្ឋ​​​ឱ្យ​ចិញ្ច្រាំ​​ដំឡូង​មី​​​លើ​ចិញ្ចើម​​​ផ្លូវ​​ជាតិ​​ប្រឈម​​​នឹងគ្រោះ​ថ្នាក់​

Posted: 29 Mar 2012 12:43 AM PDT

​​​​​​ខេត្ត​ឧត្តរ​​មាន​ជ័យ​​​​​ ៖ ប្រជាពលរដ្ឋ​​​រាប់​រយ​នាក់​​​ ត្រូវបាន​​​គេ​ជួល​​ឱ្យអង្គុយ​​ចិញ្ច្រាំ​​ដំឡូង​មី​​​នៅលើ​ចិញ្ចើម​​​ផ្លូវ​ជាតិ​​លេខ​​PR១៧៤ ស្ថិត​​​​ក្នុង​​ភូមិ​ពពេល​ ឃុំ​ផ្អាវ ស្រុកត្រពាំង​​​​​ប្រាសាទ ដែល​​​ប្រការ នេះ​​បាន​​ធ្វើ​ឱ្យ​​​មានការ​​បារម្ភ​​មួយ​​ព្រោះ​ជាការ​​​ប្រឈម​​នឹង​​​គ្រោះ​ថ្នាក់​ខ្ពស់​​ដោយសារ​តែ​​​​​យាន​យន្ត​​​បើកបរ​ឆ្លង​​​​កាត់​​​តាម​​ផ្លូវនេះ​​​ សុទ្ធ​តែមាន​​​ល្បឿន​

​ក្រុម​លេខា​គណៈ​កម្មាធិការព្រំ​ដែន​​កម្ពុជា​-ថៃបើក​កិច្ច​ប្រជុំ​ស្វែង​រក​ដំណោះ​ស្រាយ​​នៅ​ខេត្ត​សៀម​រាប

Posted: 29 Mar 2012 12:24 AM PDT

ទិដ្ឋ​ភាពសាល​ប្រជុំ
ខេត្ត​សៀមរាប ៖ ​កិច្ច​ប្រជុំ​គណៈ​​កម្មា​ធិការ​ព្រំដែន​​​ថ្នាក់​ភូមិ​ភាគ​កម្ពុជា-ថៃ RBC ​លើក​ទី​២០​ត្រូវ​បាន​ចាប់​​ផ្តើម​​នៅ​សណ្ឋា​គារ​អង្គរ​សិន​ជូរី (Century Angkor) ក្នុង​ក្រុង​សៀមរាប ​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៦​ដល់​ទី២៧ មីនា ២០១២ ។ ក្រុម​លេខា​ទាំង​​នេះ​ភាគី​កម្ពុជា​ដឹក​នាំ​ដោយ​លោក​ឧត្តម​សេនីយ៍​ទោ ឯក សំអូន ទី​ប្រឹក្សា​​សម្តេច​តេ​ជោ ហ៊ុន សែន ​ជា​មេបញ្ជា​ការ​រង និង​ជា​នាយ​សេនា​ធិ​ការ​យោធ​ភូមិ​ភាគ​ទី​៥ ឯ​ខាងភាគ​ីថៃ​ដឹក​នាំ​ដោយ​លោក​ឧត្តម​​សេនីយ៍​ត្រី ស៊ូ

លី ច័ន្ទសីហា​ ប្រាថ្នា​​អនាគត​​​​ប្តី​​​​​​​ជាមនុស្ស​​​​​ទទួល​​​ខុស​ត្រូវខ្ពស់​​​​​ចំពោះ​​​គ្រួសារ​​​​​

Posted: 29 Mar 2012 12:18 AM PDT

កញ្ញា​លី ច័ន្ទសីហា
រាជធានី​​ភ្នំពេញ​​​​ ៖ ​បន្ទាប់​​ពីបែកបាក់​ពី​​​​​​​គូ​​ដណ្តឹង​​​ ដែលជាកូន​​​ប្រុស​​​លោក​ជា ចេង កាល​​ពី​​ដើម​ខែ​​ធ្នូ​ ឆ្នាំ​​២០០៩ ដែល​​​​​គ្រោង​​រៀបការ​​​នាថ្ងៃទី​​​២៥ មីនា​​ ឆ្នាំ​២០១០​​ ដោយ​​ហេតុ​​​​​​ចាស់ទុំ​ទាំង​សងខាង​​​មិន​យល់ចិត្ត​​​គ្នា​​​មក​​ បាន​​ធ្វើ​ឱ្យ​​​​កញ្ញា​​ លី​ ច័ន្ទ​សីហា​​ឃា្លត​​​ឆ្ងាយ​​​ពី សិល្បៈ​អស់​រយៈ​​ពេល​​​​ជិត​២ឆ្នាំ​​ ។ ​​​​​ថ្មីៗនេះ​​​​​​​​នាង​​បានត្រឡប់​​ចូលខ្លួន​​មក​សម្តែង​​​វិញ​​​

លោក​តា​ភិរម្យ ​ប្រាជ្ញ​ឈួន ចូល​មន្ទីរ​ពេទ្យ​បេះដូង​ត្រៀម​វះកាត់​

Posted: 29 Mar 2012 12:13 AM PDT

​លោក​តា​ភិរម្យ ប្រាជ្ញ​ឈួន កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ
​​​​រាជធានីភ្នំពេញ ៖ ​លោក​តាភិរម្យ ប្រាជ្ញ​ឈួន ស្ថិត​ក្នុង​វ័យ​៧៦​ឆ្នាំ ​ជាអ្នក​ចម្រៀងចាប៉ី​ដង​វែក​ជើង​ចាស់​ដ៏​ល្បី​ឈ្មោះ​ពេល​នេះ​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូនទៅ​សម្រាក​ព្យា​បាល​នៅ​មជ្ឈ​មណ្ឌល​ព្យា​បាល​ជំងឺ​បេះដូងភ្នំពេញ ដែល​មានទីតាំង​​ខាង​ជើង​មន្ទីរ​ពេទ្យ​កាល់​ម៉ែត ​កាល​ពី​​យប់​ថ្ងៃទី​២៧ មីនា ២០១២ ​បន្ទាប់​ពី​បេះដូង​មាន​បញ្ហា ។

​ប្រទះឃើញ​គ្រាប់​យុទ្ធភណ្ឌ​​មិនទាន់​​ផ្ទុះ​​១៥​គ្រាប់

Posted: 29 Mar 2012 12:13 AM PDT

ប្រជា​ពល​រដ្ឋ​ប្រទះឃើញ​គ្រាប់​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ
ខេត្ត​​បន្ទាយ​មានជ័យ ៖ គ្រាប់យុទ្ធ​ភណ្ឌ​មិន​ទាន់ផ្ទុះចំនួន១៥គ្រាប់ ត្រូវបាន​ប្រជា​ពល​រដ្ឋ​ជីកដីធ្វើរបង​ផ្ទះ​ប្រទះ​ឃើញ​កាលពីវេលាម៉ោង​១២​ថ្ងៃត្រង់ថ្ងៃទី២៨ មីនា ២០១២ នៅភូមិ​ភ្នំ​ជញ្ជាំង ឃុំជប់វ៉ារី ស្រុកព្រះនេត្រ​ព្រះ ខេត្ត​បន្ទាយ​​មាន​ជ័យ ។ លោកវរសេនីយ៍ត្រី កែវ ប៊ុនយឿន អធិ​ការ​នគរបាលស្រុកព្រះនេត្រព្រះ​បានឲ្យដឹងថា ប្រជា​ពលរដ្ឋដែលបានជីកដីធ្វើរបងខាងក្រោយផ្ទះ​ឈ្មោះ​​ហេង គក់ ​ភេទ​ស្រី អាយុ​៤៧​ឆ្នាំ និង​​ម្នាក់​ទៀត​ឈ្មោះ​ភួង ឌី ភេទ​ប្រុស អាយុ​៣៥ឆ្នាំ រស់​នៅ​ភូមិ​-ឃុំ​

បណ្តា​ស្ត្រី​ពេស្យា​ប្រតិ​បត្តិ​ដើម្បី​សង្គម​ផ្អាក​ផ្តល់​សេវា​កម្ម​រួម​ភេទ ជាមួយ​បុគ្គ​លិក​ធនា​គារ ប្រសិន​បើ​មិន​ផ្តល់​​ប្រាក់​កម្ចី​ឱ្យ​ដល់​ប្រជា​ជន

Posted: 29 Mar 2012 12:12 AM PDT

រូបស្ត្រីពេស្យា
ទីភ្នាក់ងារ​ព័ត៌មាន​បរទេស ផ្សាយ​ឱ្យដឹងថា ​បណ្តាស្រ្តី​ពេស្យាវណ្ណៈខ្ពស់ ឬ​ស្រ្តី​ពេស្យា​សម្រាប់​​​កំដរភ្ញៀវ​ទេសចរ​របស់​អេស្ប៉ាញ បាន​សហការ​​​មិនផ្តល់​សេវាកម្មដល់បុគ្គលិក​ធនាគារ​ដោយមិន​កំណត់​ពេល ​បើសិនពួកគេមិនផ្តល់ប្រាក់​កម្ចី​ឱ្យ​ដល់​ប្រជាជន​​អេស្ប៉ាញ​ក្នុងការធ្វើជំនួញផ្សេងៗ​។​

ព្រឹទ្ធ​សភា​​នីតិ​កាល​​ទី៣បើក​​សម័យប្រជុំ​​​​លើកទី១​របស់ខ្លួន​ដឹកនាំ​ដោយ​លោកសាយ ​ឈុំ ប្រធាន​ស្តីទី

Posted: 29 Mar 2012 12:10 AM PDT

រាជធានីភ្នំពេញ ៖ ​ព្រឹទ្ធសភា​​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​​​​​នីតិ​កាល​​ទី៣ បើក​ប្រជុំ​របស់​ខ្លួន លើកទី១ កាលពី​ព្រឹកថ្ងៃទី២៩ តាម​ការ​​គ្រោង​ទុក​​​មានកូរ៉ុម​សរុបចំនួន​៥៥រូប​​​​​ ក្នុង​ចំណោម​សមា​ជិក​​​សរុប​៦១​រូប​​ ដឹកនាំ​ដោយ​​លោកសាយ ឈុំ ​​​ប្រធាន​ស្តីទី​​​ ខណៈ​ដែលសម្តេច​​​អគ្គ​​​មហា​ធម្មពោធិសាល​ ជា ស៊ីម ប្រធានព្រឹទ្ធ​សភា​​​​​ មាន​ជំងឺ​ពិនិត្យ​​​សុខ​ភាព​

មជ្ឈមណ្ឌល​ពាណិជ្ជ​កម្ម​អន្តរ​ជាតិ​ទី​ក្រុង​ហ្សឺណែវ​ពិភាក្សា​អំពី​ផលិត​ផល​ទេស​ចរណ៍

Posted: 29 Mar 2012 12:04 AM PDT

ទិដ្ឋភាព​ក្នុង​​ពិធិប្រជុំ
រាជធានី​ភ្នំពេញ ៖​​ ក្នុង​គោល​បំណង​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​ឱ្យ​មក​ទស្សនា​​ប្រទេស​កម្ពុជា​កាន់​តែ​ច្រើន​ឡើង​នោះ កាល​ពី​ថ្ងៃទី​២៦ មីនា ឆ្នាំ​២០១២ ក្រសួង​ទេសចរណ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មជ្ឈមណ្ឌល​ពាណិជ្ជ​កម្ម​អន្តរ​ជាតិ​ទី​ក្រុង​ហ្សឺ​ណែវ បាន​ជួប​ពិភាក្សា​ការ​ងារ​​មួយ​ចំនួន​ទាក់​ទង​នឹង​វិស័យ​ទេសចរណ៍​ ក្នុង​នោះ​ការ​ពិភាក្សា​​អំពី​

ប្រទះឃើញ​សព​២​នាក់​ប្តី​ប្រពន្ធ​ សមត្ថ​កិច្ច​សន្និ​ដ្ឋានករណី​ឃាតកម្ម​

Posted: 28 Mar 2012 11:55 PM PDT

សាក​សព​ដែល​ត្រូវ​ប្រទះឃើញ
ខេត្ត​បន្ទាយ​មានជ័យ ៖ ​សព​មនុស្ស​ប្រុស​ស្រី​២​នាក់ ត្រូវបាន​គេ​ប្រទះ​ឃើញ​ស្លាប់​​រលេះ​រលួយនៅ​​សល់​តែ​លលាដ៍​ក្បាល ឆ្អឹង​ដៃ និង​ជើង ​កាលពី​វេលាម៉ោង​៨​ព្រឹក​ថ្ងៃទី​២៨ មីនា ២០១២ ​ត្រង់​ចំណុច​ព្រៃ​រនាម​ធំ ចម្ងាយ​៤​គីឡូ​ម៉ែត្រ ស្ថិត​នៅ​ប៉ែក​ខាង​លិច​ភូមិ​ទ័ព​សៀម ឃុំ​ស្ល​ក្រាម ​ស្រុក​ស្វាយ​ចេក​ ខេត្ត​បន្ទាយមានជ័យ ។

ត្រឡប់​មកពី​ផឹក​កាហ្វេ​ត្រូវ​ជន​ដៃ​ដល់​កាប់​៣​កាំបិត​ប័ុង​តោ​របួសធ្ងន់​

Posted: 28 Mar 2012 11:51 PM PDT

ជន​រងគ្រោះ​សម្រាក​ព្យា​បាល​នៅ​មន្ទីរពេទ្យ
រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​​រង​របួស​ធ្ងន់ ខណៈ​ត្រឡប់​មក​ពី​ផឹក​កាហ្វេ​វិញ​ត្រូវ​ជន​ដៃដល់​ដេញ​កាប់​ចំនួន​៣​កាំបិតប៉័ងតោ ក្នុង​នោះ​មួយ​ប៉័ងតោ​ចំ​ចង្កេះ​ដេរ​១៥​ថ្នេរ ដោយសារ​តែ​ខឹង​ជន​រង​គ្រោះ​លក់​ថ្នាំ​ញៀន​ក្លែងក្លាយ​ឱ្យ ​កាល​ពីវេលា​ម៉ោង​៩​និង​៤០​នាទី​យប់​ថ្ងៃ​ទី​២៨ មីនា ស្ថិត​ក្នុង​ភូមិ​ទួល​គោក សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ។

នាយក​រដ្ឋ​មន្ត្រី​អង់​គ្លេស​អះ​អាង​ថា​ក្រុង​ឡុង​រៀ​ប​ចំ​ខ្លួន​រួច​ជា​ស្រេច​ទទួល​អូឡាំ​ពិក​ឆ្នាំ​2012

Posted: 28 Mar 2012 11:37 PM PDT

​​នា​យក​រដ្ឋ​មន្ត្រី​អង់​គ្លេស
នា​យក​​រដ្ឋ​​មន្ត្រី​​អង់​​គ្លេស​​លោក​​ដេវីដ កា​​មេ​រ៉ុន​​បាន​​និយាយ​​កាល​​ពី​​ថ្ងៃ​​ទី​​២៨​​មី​នា​ថា ទី​​ក្រុង​​ឡុង​​មក​​ដល់​​ពេល​​នេះ​​បាន​​ត្រៀម​​ខ្លួន​​រួច​​ជា​​ស្រេច​​ទទួល​​រៀប​​ចំ​​ព្រឹត្តិ​ការ​ណ៍​​កីឡា​​ដ៏​​ធំ​អស្ចារ្យ​​មួយ​​នៅ​​ក្នុង​​ពិ​ភព​​លោក​។

ការចូល​ចត​របស់​នាវា​ល្បាត​​បារាំង “Vendémiaire” ធ្វើ​ឱ្យ​​មាន​ការ​ចាប់​អារម្មណ៍​ជា​ថ្មី​​ទៀត​

Posted: 28 Mar 2012 11:25 PM PDT

នា​វា​ល្បាត​បារាំង​ដែល​ធ្វើឱ្យ​មាន​ការ​ចាប់​អារម្មណ៍
នាវា​ល្បាត​នៃ​កងទ័ពជើងទឹក​បារាំង​ឈ្មោះ «Vendémiaire» ដែល​ទើប​មក​ពី​ប្រទេស​វៀតណាម នឹង​ធ្វើការ​ចូល​ចត​សំដែង​ការ​គួរសម​នៅ​កំពង់​ផែ​ក្រុងព្រះសីហនុ​ពី​ថ្ងៃ​ទី​២៩​មីនា​ដល់​ថ្ងៃ​ទី​២​ មេ​សា មុន​នឹង​បន្ដដំណើរ​ឆ្ពោះទៅ​ប្រទេស​​ថៃ​។ ការ​ចូល​សំចត​ដែល​ធ្វើ​ឡើង​ក្រោយ​ពី​​ធ្វើ​ដំណើរ​អស់​រយៈពេល​ជា​ច្រើន​ខែ​នេះ គឺជា​ឱកាស​មួយ​ដើម្បី​រឹតចំណង​មិត្ដភាព​រវាង​កង​ទ័ព​ជើងទឹក​ប្រទេស​បារាំង និង​កម្ពុជា ។ តាម​រយៈ​គម្រោង​កម្មវិធី​ក្រៅពី​ជំនួប​ពិភាក្សា​ជាមួយ​មេ​បញ្ជាការ​កង​ទ័ព​

បំពាក់ឯក​សណ្ឋាន​​ការងារ ​សញ្ញា​ស័ក្តិ និង​​គ្រឿង​ឥស្សរយស​ជូន​ដល់​​មេឃុំ​​ចៅ សង្កាត់​ និងសមាជិក​​ក្រុមប្រឹក្សា​​ឃុំ​​ សង្កាត់

Posted: 28 Mar 2012 11:21 PM PDT

សមាជិក​​ក្រុមប្រឹក្សា​​ឃុំ​​ សង្កាត់
ខេត្តសៀមរាប ៖ ​ក្រុម​​មន្ត្រី​ថ្នាក់​​មេឃុំ ចៅ​សង្កាត់ ​ជំទប់ឃុំ ចៅសង្កាត់រង ​និង​សមាជិក​ក្រុម​​​ប្រឹក្សា​ឃុំ​​​​-សង្កាត់​ទូទាំង​ខេត្ត​សៀមរាបប្រមាណ​​​ជាង​៦០០​នាក់ ​​ត្រូវ​បាន​​​​ថ្នាក់ដឹក​នាំ​​​​​អាជ្ញា​ធរ​​ខេត្ត​បើកកិច្ចប្រជុំ​​​បំពាក់ឯក​សណ្ឋាន​ការ​ងារ​ សញ្ញា​ស័ក្តិ ​​​និង​គ្រឿង​​ឥស្សរយស ដែល​ប្រព្រឹត្ត​​ឡើង​នៅ​បរិវេណ​​​ហាង​សមភាព​​​ ស្ថិត​ក្នុង​​​ភូមិស្ទឹងថ្មី ​​សង្កាត់​​ស្វាយ​

យកសាច់មនុស្សធ្វើគ្រឿងក្លែម ត្រូវប៉ូលិសចាប់ខ្លួននៅរុស្ស៊ី

Posted: 28 Mar 2012 11:12 PM PDT

សាច់​ដែល​សង្ស័យ​ថា ជា​សាច់មនុស្ស្
បុរសជនជាតិរុស្ស៊ី​ អាយុ​៣៥ឆ្នាំម្នាក់ ​បាន​សារភាពប្រាប់ប៉ូលិសថា គេ​បាន​ចាក់សម្លាប់​មិត្ត​ភក្តិ​ម្នាក់ អាយុ៤១ឆ្នាំ​ ក្នុង​វង់ផឹកស៊ី​ក្រោយ​ពី​គ្រឿងក្លែម​ស្រា​វ៉ុតការបស់​ពួកគេ​អស់ បន្ទាប់​មក​ក៏​ចៀរសាច់​សពធ្វើគ្រឿង​ក្លែម​ស្រា​វ៉ុតកា​ជំនួស​ ។​

តុលា​ការ​​​ឃុំ​ខ្លួន​​​បណ្តោះ​អាសន្ន​​​​កូន​អ្នក​មាន​​ម្នាក់​ក្នុង​ចំណោម​បក្សពួក២នាក់​​ពីបទ​ជួញ​ដូរគ្រឿងញៀន

Posted: 28 Mar 2012 11:02 PM PDT

យុវជន​២នាក់ ដែល​ត្រុវ​ចាប់ខ្លួន
រាជធានីភ្នំពេញ ៖ ​សាលាដំបូង​​រាជធានី​ភ្នំពេញ ​​​​​បានសម្រេច​​​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​​​​ទៅ​លើ​​យុវជនកូន​អ្នក​មា​ន​​ម្នាក់​​ដាក់​ពន្ធ​នាគារ​ព្រៃ​ស​កាល​ពី​រសៀល​ថ្ងៃទី២៨ មីនា ​រង់​ចាំ​ការ​​​​សម្រេច​អង្គ​​សេចក្តី ​​ដើម្បី​ផ្តន្ទា​ទោស​​​​​តាម​ផ្លូវ​ច្បាប់​​​ស្តីពី​ការ​​​បង្ក្រាប​​​បទ​ល្មើស ​​គ្រឿង​ញៀន ។ ​​

ការនាំ​​ចេញ​របស់​​​អាមេរិក​​​​ទៅ​​ចិន​​​ឡើង​​លើស​​100ពាន់​​​លាន​​​​ដុល្លារ

Posted: 28 Mar 2012 10:35 PM PDT

យោង​តាម​​​របាយ​ការណ៍​​​​ប្រចាំឆ្នាំ​​​​របស់​​ US-CHINA BUSINESS CONNCIL ​ហៅ​កាត់​​ថា USCBC ​ចេញ​​ផ្សាយ​​​កាលពី​​ថ្ងៃទី​​២៨ មីនា​ថា​​​​ ការ​​នាំចេញ​​​របស់​​​សហរដ្ឋអាមេរិក​​​​​ទៅ​កាន់​​​​ប្រទេស​​ចិន​ឡើង​​លើស​ពី​​១០០​​​ពាន់​​លាន​ដុល្លារ​​ ​ជាលើក​​​ដំបូង​​​​គឺដល់​​១០៣,៩​​ពាន់​លាន​​​​ដុល្លារ​​ក្នុង​ឆ្នាំ​២០១១ ។

ម៉ូតូកង់​បី​បុក​សង់កូរ៉េរងរបួស​ស្រាលម្នាក់

Posted: 28 Mar 2012 08:59 PM PDT

ម្ចាស់​ម៉ូតូ​រងគ្រោះ
រាជធានីភ្នំពេញ ៖ ម៉ូតូ​កង់​បី​មួយ​គ្រឿង​ដែល​បើក​ដោយ​បុរស​​​​​ម្នាក់​បា​នជ្រុល​​ទៅ​​បុក​គ្នា​ជាមួយ​ម៉ូតូ​សង់​កូរ៉េ បណ្តាល​ឱ្យ​អ្នក​បើក​ម៉ូតូ​សង់​កូរ៉េ​ រង​របួស​ស្រាល​​ កាល​ពី​វេលា​ម៉ោង​​​៤​និង​២៥​នាទី​រសៀល​ថ្ងៃ​ទី​២៨​ មីនា ២០១២ នៅ​ផ្លូវ​លេខ​​២៤៧កែង​​ផ្លូវ​លេខ​១៩២ ក្នុង​សង្កាត់​ទឹក​ល្អក់​ទី​៣ ខណ្ឌ​ទួល​គោក ។

ស្មាស់​វី​បុក​ជា​​មួយ​ស្មាស់​រីវ៉ូ​រួច​ខ្ទាត​ទៅប៉ះ​រថយន្ត​ទៀត

Posted: 28 Mar 2012 08:46 PM PDT

ទិដ្ឋភាព​កន្លែង​កើតហេតុ
រាជធានីភ្នំពេញ ៖ បុរស​​ម្នាក់​ជិះ​ម៉ូតូ​ស្មាស់​វី​ ​បានជ្រុលទៅ​​​​​​​​​​​​​​​បុកគ្នា​​ជា​មួយ​ម៉ូតូ​ស្មាស​់​រីវ៉ូ​បណ្តាល​​ឱ្យ​ខ្ទាត​ទៅ​ប៉ះ​​រថយន្ត​ហ្វ័រ​ធូ​ន័រ​​ ដែល​កំពុងបើក​​​ស្រប​ទិស​គ្នា​​ជា​មួយ​​ម៉ូតូ​ស្មាស់​រីវ៉ូ​ ចំណែក​ឯ​អ្នក​បើក​ម៉ូតូ​​រង​របួស​បន្តិច​បន្តួច ។

លិច​​នាវា​​មួយនៅ​​​​តៃវ៉ាន់​​​​បាត់​​ខ្លួន​​អ្នក​នេសាទ​​7នាក់​

Posted: 28 Mar 2012 08:44 PM PDT

ម៉ាស៊ីន​​​ឃោសនា​​ក្នុង​​ស្រុក​​​រាយការណ៍​​កាលពី​​ថ្ងៃទី​​២៨ មីនា​​ថា នាវិក​​​៧​នាក់​​​បាត់​ខ្លួន​​ក្រោយពី​​នាវា​​​​នេសាទ​មួយគ្រឿង​​​របស់​​​​តៃវ៉ាន់​​​​​​​បាន​​លិចក្នុង​​ដែនទឹក​​នៃ​ឆ្នេរ​សមុទ្រ​​​​ភាគ​សាន​​​​តៃវ៉ាន់​ ។​ការ​​ប្រាស្រ័យ​​​​ទាក់ទង​​​​បាន​​​​បាត់​​កាលពី​​​​ថ្ងៃទី​​២៥ មីនា ​​ជាមួយ​​នាវា​ឈ្មោះ​​​ HSIN FU TA NO ​ក្រោយ​​​​ការ​​ហៅ​​តាម​​​ទូរស័ព្ទ​​​​ចុង​​ក្រោយ​​​​របស់​​កាពីតែន​​នាវា​​​នេះ​ជា​

វ្ល៉ា​ឌី​មៀ ឃ្លីត​ស្កូ​នឹង​ឡើង​សង្វៀន​ជា​ថ្មី​នៅ​ថ្ងៃ​ទី​7​កក្កដា​ខាង​មុខ

Posted: 28 Mar 2012 08:31 PM PDT

កីឡាករ​ប្រ​ដាល់​អ៊ុយ​ក្រែន​វ្ល៉ា​ឌីមៀ ឃ្លីតស្ក
លោក Shelly Finkelទី​ប្រឹក្សា​របស់​កីឡាករ​អ៊ុ​យ​ក្រែ​វ្ល៉ា​ឌីមៀ ឃ្លីតស្កូ​បាន​អះ​អាង​ថា កីឡាករ​របស់​ខ្លួន​នឹង​ឡើង​រេញ​ជា​ថ្មី​ប្រ​កួត​ការ​ពារ​ខ្សែ​ក្រវាត់​ជា​លើក​ទី​១២​នៅ​ថ្ងៃ​ទី​៧​ខែ​កក្ក​ដា​ ដោយ​ជួប​ជា​មួយ​កីឡាករ​អា​មេរិក​តូនី ថំ​សុន​។ ​ការ​ប្រ​កួត​នេះ​គ្រោង​នឹង​ធ្វើ​នៅ​សង្វៀន​Stade de Suisse Wankdorfស្ថិត​ក្នុង​ទី​ក្រុង Bern​ប្រ​ទេស​ស្វ៊ីស ។​

ធ្វើសកម្ម​ភាព​ឆក់​កាបូប​​​​២នាក់​​ ពេល​​​សមត្ថកិច្ច​​​ដេញចាប់ខ្លួន​​ ម្នាក់​រត់​ចោល​​គូ​កន

Posted: 28 Mar 2012 08:28 PM PDT

ជនសង្ស័យ​​ដែល​ត្រូវ​ចាប់​ខ្លួន
រាជធានីភ្នំពេញ ៖ ​យុវជន​ម្នាក់ ក្នុង​​ចំណោម​បក្ស​ពួក​​​២នាក់ ត្រូវ​សមត្ថ​កិច្ច​​​នគរ​បាល​​​​ការិយាល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​​​ស្រាលនៃ​​នាយក​ដ្ឋាន​ព្រហ្ម​ទណ្ឌ​​​​​​ក្រសួង​​​មហា​ផ្ទៃ ​​ឃាត់​ខ្លួន ​​​បញ្ជូ​នទៅ​​​កាន់​សាលា​ដំ​បូង​​​​រាជ​ធានីភ្នំពេញ ​កាល​ពី​​​ថ្ងៃទី២៧ ​មីនា ​ខណៈ​យុវជន​​ម្នាក់នោះ​​​​​​ជាប់​ពាក់​ព័ន្ធ​​​​អំពើ​ឆក់​កាបូប​​​អ្នកដំណើរ​​​​តាមដង​ផ្លូវ​​​​សា​ធារណៈ ។

ចិនៈ ​ស្លាប់​​​4នាក់​​​​​ឆេះផ្ទះ​​​100​ខ្នង​ក្នុង​​ការ​​ផ្ទុះ​​រថយន្ត​​​​ដឹក​​កាំជ្រួច​ភ្លើង​មួយ​

Posted: 28 Mar 2012 08:25 PM PDT

អាជ្ញាធរ​​​មូល​ដ្ឋាន​​​រាយ​ការណ៍​​​កាលពី​​​ថ្ងៃទី​​​​​​២៨ មីនាថា ​មនុស្ស​៤នាក់​​បាន​ត្រូវ​​ស្លាប់​​ហើយ​​២១​នាក់​ទៀត​​ត្រូវ​​របួស​ពេល​​រថយន្ត​​កាំមឺញ៉ុង​​​​មួយ​​​ដែល​​ដឹក​កាំជ្រួច​ភ្លើង​​បាន​បុក​ជាមួយ​រថយន្ត​មួយ​ទៀត​មុនពេល​​​ផ្ទុះ​តាម​​ផ្លូវ​​​ថ្នល់​មួយ​នៃខេត្ត​អាន​​ហ្វីភាគ​កណ្តាល​​​ចិន ។​

សហរដ្ឋ​អាមេរិក​​​​​​ផ្អាក​​​​ជំនួយ​​ស្បៀង​​​​​ដល់​កូរ៉េ​​​​ខាង​ជើង​

Posted: 28 Mar 2012 08:18 PM PDT

អ្នក​ទទួល​ខុស​ត្រូវ​​​ម្នាក់​​របស់​​​​​មន្ទីរ​ប៉ង់​​តាហ្គោន​​​​ថ្លែង​​កាលពី​ថ្ងៃទី​​​២៨ មីនាថា សហរដ្ឋ​អាមេរិក​​​​​បាន​ផ្អាក​​​​កម្មវិធី​​​​​​ផ្តល់​ជំនួយ​​ស្បៀង​​​​ឱ្យ​ដល់​​​កូរ៉េខាងជើង​​​ហើយ​​ដោយសារ​តែការ​​​មាន​ៈរបស់​ប្រទេស​​នេះ​បាញ់​​បង្ហោះ​​ផ្កាយ​​រណប។​

កីឡា​ករ​អង់​គ្លេស​មូ​រ៉េ​ឈាន​ចូល​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ប្រកួត​តឺន្នីស​នៅ​អា​មេ​រិក

Posted: 28 Mar 2012 08:12 PM PDT

កីឡាករ​អង់​គ្លេស​មូ​រ៉េ​​​
អ៊ែន​ឌី មូ​រ៉េ​សម្តែង​ក្តី​រំ​ភើប​រីក​រាយ​ជា​ខ្លាំង​ខណៈ​កាល​ពី​ថ្ងៃទី​២៨​ខែ​​មី​នា​ ​បាន​ឆ្លង​ចូល​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ប្រ​កួតតឺន្នីស​កម្ម​វិធី Sony Ericsson Open​ នៅ​ទី​ក្រុង​ Key Biscayne​ រដ្ឋ​ផ្លរី​ដា​សហ​រដ្ឋ​អា​មេរិក​។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!