Koh Santipheap Daily

Koh Santipheap Daily


ជប៉ុន​​រៀបចំ​​​កិច្ចការពារ​​​ប្រឆាំង​​​មីស៊ីល​​​មុន​​ក្រុង​ព្យុង​យ៉ាង​​​​បាញ់​​​បង្ហោះ​​​​កាំជ្រួច

Posted: 27 Mar 2012 01:15 AM PDT

មីស៊ីល​​​ PATRIOT PAC-3​
រដ្ឋមន្ត្រី​​ការពារ​ប្រទេស​​ជប៉ុន​​​លោក​ណា​​អូគី​តាណា​កា​ បាន​​ចេញ​​​បញ្ជា​​​កាលពី​ថ្ងៃទី​​​២៧ មីនា ​ឱ្យ​រៀបចំ​​ប្រព័ន្ធ​​​ការពារ​​ប្រឆាំង​​​មីស៊ីល​​ជាការ​​​ឆ្លើយ​​តប​ចំពោះ​​គម្រោង​​របស់​​​កូរ៉េ​​​ខាង​ជើង​បាញ់​​​បង្ហោះ​​​កាំជ្រួច​​នា​​ខែ​មេសា​ខាង​មុខនេះ ។​

លោកថោង ខុន ចូលរួម​​បើ​ការ​ដ្ឋាន​ជួស​ជុល និង​ក្រាល​កៅស៊ូ​ផ្លូវ​ពី​តាំងគោក​ទៅ​អូរ​រំចេក​ស្រុក​បារាយណ៍

Posted: 27 Mar 2012 01:11 AM PDT

ពិធីថ្លែង​សុន្ទរកថា
ខេត្តកំពង់ធំ ៖ លោកថោង ខុន​រដ្ឋ​មន្ត្រី​ក្រសួងទេសចរណ៍កាលពីថ្ងៃទី២៤ មីនា ២០១២ កន្លងទៅនេះ បានអញ្ជើញចូល​រួមក្នុងពិធីបើក​ការ​ដ្ឋានជួសជុល និងក្រាលកៅស៊ូ​​ផ្លូវ​មួយខ្សែ​ប្រវែង​៦.០០០​ម៉ែត្រពីតាំង​គោក​ទៅ​ភូមិអូរ​រំចេក ឃុំច្រនាង ស្រុកបារាយណ៍ ខេត្ត​កំពង់ធំ ដើម្បីសម្រួលដល់ការធ្វើចរាចរ​របស់​ប្រជាពល​រដ្ឋ។

កីឡា​​​ករ​ក្រុម​​ជម្រើស​ជាតិ​​ដួល​ផ្ងារ​ជើង​​ ប៉ុន្តែ​​​អាច​យក​​ឈ្នះ​​គូ​ប្រកួត​​ក្នុង​​លទ្ធផល​​​៦-០

Posted: 27 Mar 2012 01:09 AM PDT

កីឡា​ករ​អាមេរិក​​​ដួល​​​ផ្ងាជើង​
កីឡាករ​​ កូ​ហ្វី​​ សាកូ​​ឌី​ ខ្សែ​​ការពារ​​ក្រុម​​​ជម្រើស​​ជាតិ​​អាមេរិក​​ ដែល​​កំពុង​​ស្ថិត​ក្នុង​​​ការ​ប្រកួត​​​អូឡាំ​ពិក​ក្នុង​​​​​ជុំ​​ជម្រុះ​ ត្រូវ​បាន​​កីឡាករ​​ ហ័រ​​ជេ​ ហ្វារី​​​​យ៉ូ​ណាស់​ របស់​​គុយបា​​​ បុក​​ឱ្យ​​

ទូក​ក្តោង​​​នៅក្នុង​​​កំ​​ណក​​ព្រិល​​ ឬអ័ព្ទ​​នៅ​ជិត​​​ស្ពាន​​សហរដ្ឋ​អា​​មេរិក​​

Posted: 27 Mar 2012 01:08 AM PDT

ទូក​ក្តោង​​ក្នុង​តំណក់​​ព្រិល
ទូក​ក្តោង​​​ចំនួន​២គ្រឿង​​​ត្រូវបាន​ថត​រូប​ភាព​​ ខណៈ​​ពេលកំពុង​​បើក​​បរ​នៅ​លើ​​ផ្ទៃទឹក​​ ក្បែរ​​ស្ពាន​​«ហ្គោល​​​ដេន​ ហ្គេត​» ក្នុ​ងទីក្រុង​​​​សាន​ហ្វ្រាន់​​ស៊ី​ស្កូ រដ្ឋ​កាលីហ័្វ​​រនី​ញ៉ា សហរដ្ឋ​​

រថយន្ត​ដឹក​ជ្រូក និង​ម៉ូតូ​បុកគ្នា​​ អ្នក​បើក​​ម៉ូតូស្លាប់​​នៅ​នឹង​កន្លែង​

Posted: 27 Mar 2012 01:06 AM PDT

ទិដ្ឋ​ភាព​នៅ​កន្លែង​កើតហេតុ
ខេត្តកំពង់ឆ្នាំង ៖ បុរស​ម្នាក់​បាន​ស្លាប់​​ភ្លាម​មួយ​រំពេច ខណៈ​​ជិះម៉ូតូ​ទៅបុក​រថយន្ត​​ដឹក​ជ្រូក​ដែល​បើក​បញ្ច្រាស​ទិស​គ្នា​កាល​ពីវេលា​ម៉ោង​​១០​និង​៤០​នាទី​យប់​ថ្ងៃទី​​២៦ មីនា នៅ​តាម​​បណ្តោយ​​ផ្លូវ​ជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ​លេខ​៥១ និង​៥២ ​ជិត​ស្ពាន​អូរញ៉ឹង ស្ថិត​ក្នុង​ភូមិ​សាលា​លេខ៥ ឃុំ​អូរ​ឫស្សី​ ស្រុក​កំពង់ត្រឡាច ។

អ្នក​ប្រណាំង​រថយន្ត​​ល្បី​​ឈ្មោះ​​ជន​ជាតិ​​​​​អាល្លឺ​ម៉ង់​​​ ហាត់​សម​នៅ​​ប្រទេស​​ម៉ាឡេស៊ី​

Posted: 27 Mar 2012 01:05 AM PDT

អ្នក​​ប្រណាំង​​រថយន្ត​​ល្បី​​ឈ្មោះ​​​ជនជាតិ​​អាល្លឺម៉ង់​​​
លោក​​​​​ សេបា​ស្ទៀន ​វ៉េត​​ថេល អ្នក​​​ប្រណាំង​​រថយន្ត​​​ជន​ជាតិ​​អាល្លឺម៉ង់​​​ របស់​ក្រុម​​​ Red Bull Formula One កំពុង​​បើក​បរ​រថយន្ត​​​សំណព្វ​ចិត្ត​​​របស់​ខ្លួន​​​ឆ្លង​កាត់​​ទង់​ជាតិ​​​ម៉ាឡេស៊ី​​

កូរ៉េ​ខាង​ត្បូង​​​​អាចស្ទាក់​កម្ទេច​​កាំជ្រួច​​​​កូរ៉េ​ខាងជើង​​ក្នុង​​​ករណី​​រំលោភ​

Posted: 27 Mar 2012 01:01 AM PDT

​ក្រសួង​ការពារ​​​ប្រទេស​​​កូរ៉េ​ខាងត្បូង​​​​ប្រកាស​​កាលពី​​ថ្ងៃទី​២៦ មីនាថា​កូរ៉េ​​​​​​ខាងត្បូង​​​នឹងអាច​ស្ទាក់​​កម្ទេច​​កាំជ្រួច​បញ្ជូន​​​ដែល​កូរ៉េ​ខាងជើង​​គ្រោង​​​បាញ់​​បង្ហោះ​​​នា​ខែ​មេសា​ខាង​មុខនេះ​​​ប្រសិន​​បើ​​កាំជ្រួច​នោះ​​​ហោះ​​ឆ្លង​កាត់​​​​ដែនដី​ខ្លួន ។​

សុន្ទរកថា​របស់​​​លោក​​​ហ៊ូ​ជីន​តាវ​ ក្នុង​កិច្ចប្រជុំ​​​កំពូល​ក្រុង​​​​សេអ៊ូល​

Posted: 27 Mar 2012 12:58 AM PDT

រូប​​កណ្តាល​​លោក​ហ៊ូជីន​តាវ
ប្រធានាធិបតី​​​​ចិន​​​លោក​​​ហ៊ូជីន​តាវ​​ថ្លែង​កាល​ពី​​​​​​​ថ្ងៃទី​២៧​ មីនា​​ នៅ​ក្រុង​សេអ៊ូល​ថា ​ចិន​បាន​​​ចាត់​​​វិធានការ​​​​សកម្មនានា​​ដើម្បី​​ពង្រឹង​សន្តិសុខ​​នុយ​ក្លេអ៊ែរ​ ហើយ​សម្រេច​​បាន​ការរីក​​​ចម្រើន​​​​​ថ្មី​​ៗថែម​​ទៀត​​ចាប់​តាំងពី​​កិច្ច​ប្រជុំ​​កំពូល​​​​លើកទី​​មួយ​​ស្តីពី​​សន្តិសុខ​នុយ​ក្លេអ៊ែរ​​​​នៅ​ក្រុង​​វ៉ាស៊ីន​តោន​​​​​កាលពី​​​២ឆ្នាំមុន​​មក ។

កីឡា​ករ​​​សឺ​ជី​អូ ហ្គុន អា​ក្វេ​​រ៉ូ ប្រកាស​​​មិន​​​ចាក​​ចេញ​​​ពី​​​ក្លឹប​ Man City ទៅ​​លេង​​​​នៅ​ Real Madrid

Posted: 27 Mar 2012 12:56 AM PDT

កីឡាករ​​សឺជីអូ ហ្គុន អាក្វេ​រ៉ូ 
កីឡាករ​​អា​ក្វេរ៉ូ ខ្សែ​ប្រយុទ្ធ​​ក្លឹប Man City ជា​ម្ចាស់​​​តម្លៃ​ខ្លួន​ ៣៥​លាន​ផោន មាន​លេច​ឮ​​ដំណឹង​​​​​ចចាម​​អា​រា៉ម​ថា ​​ទទួល​ចំ​ណាប់​អារម្មណ៍​​ពី​ក្លឹប​​​ ​Real Madrid ក្នុង​​ការ​ទិញ​​​ទៅ​ពង្រឹង​​ក្លឹប​​នៅ​រដូវ​កាល​​ក្រោយ ។ ​ទោះ​ជា​យ៉ា​ង​ណ​ា​ក៏​ដោយ​​​ សម្រាប់​​​​ព័ត៌​មាន​​​ចុង​ក្រោយ​​ ខ្សែ​​ប្រយុទ្ធ​​​អា​យុ​​២៣​ឆ្នាំ​​​រូប​នេះ​ បាន​គូស​បញ្ជាក់​​ថា ខ្លួន​គ្មាន​គំ​និត​​​នឹង​ផ្លាស់​ប្តូរ​​​ចេញពី​​

កីឡា​ករ​​​​​រុត​​វ៉ាន​ នី​ស្តេល​​រ៉យ​ អា​ច​​​សម្រេច​​​ចិត្ត​​​​ចូល​​​និ​វត្ត​ន៍​ក្នុង​​​ពេល​​​ចប់​​​រដូវ​​​​​​កាល​​នេះ

Posted: 27 Mar 2012 12:53 AM PDT

កីឡាករ​​​​រុត​វ៉ាន​ នីស្តេល​រ៉យ​
វ៉ាន​ នី​ស្តេ​ល​រ៉យ​ អតីត​​ខ្សែ​​​ប្រយុទ្ធ​​ក្លឹប Man Utd បច្ចុ​ប្បន្ន​​​លេង​​ឱ្យ​​​​ក្លឹប​​ Malaga ក្នុង​​​ក្រ​ប​ខណ្ឌ​​ Laliga អេស្ប៉ាញ បាន​​​​​​​​ឱ្យ​ដឹង​ថា ​អាច​សម្រេច​ចិត្ត​​ចូល​និ​វត្ត​ន៍​​​ក្រោយ​ពី​​ចប់​​រដូ​វ​កាល​នេះ​ និង​​រំពឹង​​​ថា នឹង​​សម្រេច​​​ជា​ថ្មី​​នៅ​​អំ​ឡុង​​​ខែ​មេ​សា​ខាង​មុខ ។

កីឡា​​ករ​​​ម៉ៃ​​ឃើល​ បាល់​​​ឡាក់ ត្រៀម​​​ដើរ​​​តាម​​គន្លង​​​របស់​​​កីឡា​​ករ​​​បេក​​ខាំ និង​​ហង់​​រី ទៅ​​​ក្រប​​ខណ្ឌ​​​បាល់​​ទាត់​​​​មេ​ជឺ​លីក សុក​​ឃ័រ​

Posted: 27 Mar 2012 12:50 AM PDT

កីឡា​ករ​​ម៉ៃ​ឃើល​ បាល់​​ឡាក់
ម៉ៃ​ឃើល បាល់​ឡាក់ នៅ​​សល់​កិច្ច​​​សន្យ​ា​ក្នុង​​ក្លឹប Leverkusen ក្នុង​​​​ក្រប​ខណ្ឌ​​​ Bundesliga រហូត​​​​​​ដល់​ដំណាច់​ខែ​​មិ​ថុ​នា ​ខាង​មុខ​​​​​ ខណៈ​​ពេល​​កីឡា​ករ​​​បាល់​ទាត់រូប​នេះ​​​​ស្ទើ​រ​តែ​​មិន​បាន​ទទួល​​ឱ​កាស​​ពីលោក​​រ៉ូ​ប៊ីន ឌុក គ្រូ​​បង្វឹក​ ធ្វើ​​ឱ្យ​​​លោក​​ម៉ៃ​​ឃើល​​​ បេក​ហ្គ័រ​ តំណាង​​​ផ្ទាល់​​​​មាន​គ​ម្រោង​​ជំរុញ​​កីឡា​ករ​​​ស្ថិ​ត​ក្រោម​​​ការ​គ្រប់​គ្រង​​​រ​បស់​ខ្លួននេះ​​​​ទៅ​លេង​​​​

កីឡា​ករ​​​​អេ​ឌីន សេហ្គោ ខ្សែ​​​ប្រយុទ្ធ​​ក្រុម​​​​​ជម្រើ​ស​​ជាតិ​​​បូ​ស្ន៊ី​មាន​​​តម្រុយ​​​ថា ​នឹង​​ចាក​​ចេញ​​​ពី​​ក្លឹប​ Man City

Posted: 27 Mar 2012 12:48 AM PDT

កីឡាករ​​​អេឌីន សេហ្គោ
​អេឌីន សេហ្គោ ខ្សែ​​ប្រយុទ្ធ​​ក្រុម​​ជម្រើស​ជាតិ​​​បូស្នុី​ មាន​តម្រុយ​​ថា ​នឹង​​ចាក​ចេញ​​​​ពី​ក្លឹប​​ Ma City នៅ​រដូវ​កាល​​ក្រោយ​​ បន្ទាប់​ពី​​មិន​សូ​វ​​មាន​ឱកាស​ក្លាយ​ជា​​​កីឡា​ករ​​​ជម្រើស​​ដំបូង​​​​ ។ លើស​ពី​នេះ​​ ក៏​មាន​​លេចឮ​​ដំណឹង​ថា​​ ក្លឹប​នឹង​ទិញ​កីឡាករ​​ ហ្គុនសាឡូ អ៊ីក្វាអ៊ីន ​ខ្សែ​​ប្រយុទ្ធ​​​ក្លឹប​ Real Madrid មក​ពង្រីក​ក្លឹប​ផង​ដែរ ។

កី​ឡា​ករ​​ ឌើក ខាវ ខ្សែ​​ប្រយុទ្ធ​​​ក្រុម​​​ជម្រើស​​ជាតិ​​​ហូ​ឡង់​​​គំ​រាម​​​ចាក​​ចេញ​​​ពី Liverpool ព្រោះ​​​ក្លាយ​​​ជា​​កី​ឡា​ករ​​បម្រុង​​

Posted: 27 Mar 2012 12:45 AM PDT

កីឡាករ​​ ឌើក ខាវ
ឌើក ខាវ​ បច្ចុ​ប្បន្ន​​​មាន​អាយុ​​៣១ឆ្នាំ ​ក្លាយ​ជា​​កីឡា​ករ​បម្រុង​​ជាបន្ត​​បន្ទាប់ ព្រោះ​​លោក​​ ដាល​គ្លីស ​ជា​គ្រូ​បង្វឹក​​​ពេ​ញ​ចិត្ត​​​ឱ្យ​កីឡា​ករ​​ ហ្ស័រ​ឌែន​ហេនដឺសុន បំពេញ​​តួនាទី​​ក្នុង​តំ​ណែង​​ជំនួស។

កីឡាករ​​ផូស្កូល​ ដើរ​​តាម​​គន្លង​​​រ៉ៃ​អាន់​ ហ្គិក បន្ត​កិច្ច​​សន្យា​​រយៈ​ពេល​​១ឆ្នាំ​​ ជា​មួយ​​​ក្លឹប​​បិសាច​​ក្រហម​​ Man Utd

Posted: 27 Mar 2012 12:42 AM PDT

កីឡាករ​​ផូស្កូល
កីឡាករ​​ផូល​ស្កូល អាយុ​​៣៧ឆ្នាំ​ មាន​​ចំណែក​​សំខាន់​ក្នុង​ការ​​ជួយ​ក្លឹប​​ Man Utd ឱ្យ​​មាន​លទ្ធ​ផល​​ល្អ​ជា​បន្ត​​បន្ទាប់​​ និង​កាល​ពី​​សប្តាហ៍​មុន​បាន​​ជួយ​​ឱ្យ​ក្លឹប​​នាំ​មុខ​​​ក្លឹប​ Man City ក្នុង​​តារាងក្រប​​ខណ្ឌ​​ប្រឺ​មីញេ​លីក ។ ​ជា​ចុង​ក្រោយ​​នេះ កីឡា​ករ​​​ផូល​ស្កូល​​ ត្រៀម​​ដើរ​​តាម​​គន្លង​​​កីឡា​ករ​​រ៉ៃ​អាន់ ហ្គិក​ អាយុ​​៣​៨ឆ្នាំ ​ដោយ​ប​ន្ត​​កិច្ច​សន្យា​​​​រយៈ​ពេល​​១ឆ្នាំ​​ជាមួយ​​​

ជន​សង្ស័យ​លួច​ក្របី​​6​ក្បាល​ត្រូវ​បាន​នគរ​បាល​ចាប់​ខ្លួន​2នាក់

Posted: 27 Mar 2012 12:35 AM PDT

ខេត្ត​​កំពត ៖​​ ជន​សង្ស័យ​២​នាក់ ត្រូវ​នគរ​បាល​ស្រុក​បន្ទាយ​មាស​ចាប់​ខ្លួន​​ កាល​ពី​រសៀល​ថ្ងៃទី​២២ មីនា​ កន្លង​ទៅ​​ បន្ទាប់​ពី​មាន​ការ​ស៊ើប​អង្កេត​ថា ជ​ន​សង្ស័យ​ទាំង​២​នាក់​នោះ​មាន​ការ​ពាក់​ព័ន្ធ​លួច​ក្របី​នៅ​ក្នុង​ក្រោល​មួយ​ស្ថិត​នៅ​ក្នុង​ភូមិ​ត្នោត ឃុំ​ត្នោត​ចុងស្រង់ ស្រុក​បន្ទា​យ​មាស​ កាល​ពី​វេលា​ម៉ោង​១១ និង​៣០​នាទី​យប់​ថ្ងៃទី​១៨ មីនា ។

ខឹង​ឪពុក​វាយ​៣​វែក​ឆាទាញ​ព្រនង់វាយ​សង​សឹកវិញ​ស្លាប់​នៅ​នឹង​កន្លែង

Posted: 27 Mar 2012 12:31 AM PDT

ជន​ជាប់​សង្ស័យ​ដែល​សមត្ថ​កិច្ច​ចាប់ខ្លួន​
ខេត្តស្វាយរៀង ៖ ជន​ឃោរ​ឃៅ​វាយ​ប្រហារ​ឪពុក​រហូត​ដល់​ស្លាប់​ ឈ្មោះម៉ិញ សំណាង ភេទប្រុស អាយុ២៣​ឆ្នាំ ​ជា​កម្ម​ករ​មាន​ទី​លំនៅភូមិ​​ធ្លក សង្កាត់​​ច្រក​ម្ទេស ​ក្រុង​បាវិត ។ ​បើ​តាម​លោក​វរ​សេនីយ៍​ត្រី សួស ​សារិន ​នាយ​ការិយា​ល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល​នៃស្នង​ការ​ដ្ឋាន​​នគរបាល​ខេត្ត​បាន​ប្រាប់​កោះសន្តិ​ភាព​​ថា ​បុរស​​រងគ្រោះ​ឈ្មោះ​ម៉ិញ សាលី អាយុ​​៥២​ឆ្នាំ ត្រូវ​កូនប្រុស​ទុរយស​វាយនឹង​គល់​អាកាស្យា​​ចំ​ក្បាល​ពី​ក្រោយ​​សន្លប់​ធំ​ ហើយ​ត្រូវ​បានស្លាប់​​ពេល​យក​ទៅ​ដល់​មន្ទីរ​

តារា​ NOKIA N9 ចាប់​ឆ្នោត​ផ្តល់​រង្វាន់​ជូន​អតិថិជន​ NOKIA នៅ​ CTN

Posted: 27 Mar 2012 12:30 AM PDT

ក្នុង​ពិធី​ចាប់​រង្វាន់​​ Nokia N9
រាជធានី​ភ្នំពេញ ៖​​ កាល​ពី​រាត្រី​ថ្ងៃ​ទី​២៥ មីនា ឆ្នាំ​២០១២ ក្រុម​ហ៊ុន​ NOKIA ​បាន​រៀប​ចំ​កម្មវិធី​ចាប់​ឆ្នោត​​ផ្តល់​រង្វាន់​ធំចុង​ក្រោយ​ ដើម្បី​បញ្ចប់​វគ្គ«Nokia Festive Promotion»​ ។ ការ​ចាប់​ឆ្នោត​ផ្តល់​រង្វាន់​​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​ក​ម្ម​វិធី​តន្ត្រី​ថ្ងៃ​​អាទិត្យ​របស់​ស្ថាន​ីយទូរទស្សន៍​ CTN ដោយ​មាន​ការ​ចួល​រួម​ពី​កញ្ញា​សុខ ពិសី ដែល​​ជា​តារា

កាមរី​​បើក​ដោយ​ស្ត្រី​ម្នាក់​បត់​ឆ្វេង​ប៉ះ​ជា​មួយ​ម៉ូតូ​ដួល​បង្ហាញ​សុជីវធម៌​ដ៏​ប្រពៃ

Posted: 27 Mar 2012 12:23 AM PDT

ទិដ្ឋ​ភាព​នៅ​កន្លែង​កើត​ហេតុ​
រាជធានី​ភ្នំពេញ ៖​​ បុរ​ស​ម្នាក់​រង​របួស​ស្រាល​ និង​ខូច​ខាត​ម៉ូតូ​ ដោយ​សារ​​​រថយន្ត​កាមរី​​បើក​​​ដោយស្ត្រីម្នាក់​ ​​បត់​ឆ្វេង​​ជ្រុល​ទៅ​ប៉ះ​​បណ្តាល​ឱ្យ​ដួល​ ។ ជា​កាយ​វិការ​ដ៏​ប្រពៃ​អ្នក​បើក​​​រថយន្ត​បាន​ចុះ​ទៅ​សុំ​ទោស ​​និង​ធានា​ចេញ​ថ្លៃ​ជួ​ស​ជុល​ម៉ូតូ​​ដោយ​មិន​បាច់​មាន​អន្ត​រា​គមន៍​ពី​សមត្ថ​កិច្ច​ឡើយ ។ ហេតុ​ការណ៍​នេះ​កើត​ឡើង​​កាល​ពី​វេលា​ម៉ោង​៨​ និង​២៥​នាទី​យប់​ថ្ងៃទី​២៦​ មីនា នៅ​មុខ​វត្ត​សំរោង​អណ្តែត​ លើ​កំណាត់​ផ្លូវ​​ភ្នំ​ពេញ​-ហាណូយ ក្នុង​ភូមិ​គោក​ឃ្លៀង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

ក្រុម​​ត្រួត​​ពិនិត្យ​​​​យាន​​យន្ត​​​​ត្រូវ​​ដ​ក​​កម្លាំង​​​​មក​​​កាន់​​​​គោល​​ដៅ​​​​ទី​​ចាប់​​ផ្តើម​​​​វិញ​​

Posted: 27 Mar 2012 12:21 AM PDT

លោកឧត្តម​​សេនីយ៍​នេត សាវឿន ចូល​រួម​ក្នុងពិធី
ខេត្ត​ព្រះ​សីហនុ​​ ៖ ក្រុម​ហ៊ុន​​ដឹក​ជញ្ជូន​​​ទាំង​អស់​​​ត្រូវ​តែ​​​ប្រកាន់​​គោលការណ៍​​ទាំង​​៤​ចំណុច​ ជា​ចំបង​​​រួម​មាន​ កង់​,​​ចង្កូត​,​​ហ្វ្រាំង​, និង​ភ្លើង​ចង្កៀង​​​ ដើម្បី​​រួម​គ្នា​កាត់បន្ថយ​​​​អត្រា​នៃការ​ស្លាប់​​ដោយ​​​គ្រោះ​ថ្នាក់​ចរាចរណ៍​​​ ។ នេះ​​​​ជាប្រសាសន៍​​របស់​លោក​នាយ​ឧត្តម​សេនីយ៍​​​ នេត សាវឿ​ន អគ្គស្នង​ការ​​​នគរ​បាល​​​ជាតិ​​ ​ថ្លែង​​​ក្នុង​កិច្ច​ប្រជុំ​​ស្តី​ពី​​សុវត្ថិ​ភាព​​​ដឹក​

​​​​ប្រយ័ត្ន​​​​​​ឆ្លង​​​វីរុស​​ HIV ​​​ពេល​​ទៅ​​​​ទស្ស​នា​​​ការ​​ប្រកួត​​​​បាល់​ទាត់​​​​នៅ​​ប្រទេស​​​ប៉ូឡូញ​​ និង​​​អ៊ុយ​​​ក្រែន

Posted: 27 Mar 2012 12:16 AM PDT

ស្ត្រី​មាន​វីរុសហ៊ីវ
កាសែត​​​ដឹ​​​ សាន់​ របស់​​អង់​គ្លេស​​​ បាន​បង្ហេើប​​​​ឱ្យ​ដឹង​ពី​​​​​ទិន្នន័យ​​​គួ​រឱ្យ​​​​បារម្ភ​​ ដើម្បី​​ដាស់តឿន​​ដល់​អ្នក​គាំ​ទ្រ​​បាល់ទាត់​​ដែល​​ធ្វើ​​​ដំណើេ​រ​​ទៅ​ទស្សនា​​​ការ​ប្រកួត​​​​​បាល់​ទាត់​​អឺរ៉ុប​(UERO ២០១២ )​​នៅ​ប្រទេស​​​ប៉ូឡូញ​ និង​​អ៊ុយ​ក្រែន​ ក្នុង​​រវាង​ពីថ្ងៃទី​​​៨​ មិថុនា​ ដល់​​ ១ កក្កដា​​ ខាងមុខ​​​ ត្រូវ​​ប្រុង​ប្រយ័ត្ន​​ចំពោះ​​​​ស្ត្រី​​ពេស្យា​​ដែល​​​​​មានផ្ទុក​​​​វីរុស​​ HIV ទោះ​​បី​ជា​

ខឹង​ប្អូន​និយាយ​ប្រដៅ​ពីរឿង​គោ​ស៊ី​ស្រូវ​ទាញ​កាំបិត​កាប់​ក្បាល​ផុង​លលាដ៍

Posted: 27 Mar 2012 12:12 AM PDT

ជនសង្ស័យ​ដែល​សមត្ថ​កិច្ច​ឃាត់​ខ្លួន​
ខេត្តស្វាយរៀង ៖ បងកាប់​ប្អូន​ប្រុស​គ្មាន​ត្រា​ប្រណី​​នេះ​បាន​​កើត​​ឡើង​​កាលពី​ថ្ងៃទី​២៦ មីនា ២០១២ ​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច​នៅ​ភូមិ​បឹង​កែក ឃុំ​ឆ្មា ស្រុក​រំដួល ។ ជន​រង​គ្រោះ​ជា​ប្អូន​ឈ្មោះ​​​យិន សា​មាន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រស់​នៅ​ភូមិ​-ឃុំ​កើត​ហេតុ​ខាង​លើ​ត្រូវ​បង​ប្រុស​បង្កើត​​ឈ្មោះ​យិន ​សាម៉ុន អាយុ​៤៥​ឆ្នាំ កាប់​៣​កាំបិត​​ទៅ​លើ​ក្បាល​មុត​ផុង​លលាដ៍ គឺ​១​កាំបិត​ចំលើ​ក្បាល​ពី​មុខ​ ២​កាំបិត​ចំ​ក្បាល​ពីក្រោយ​ផុង​លលាដ៍ ហូរ​ឈាម​ស្រោច​ខ្លួន​ និង​ផ្ទៃ​មុខ គួរ​ឱ្យ​ញាក់​សាច់​

ប្រតិភូ​​​កាក​បាទ​ក្រហម​​​​កម្ពុជា​និង​​​សាខា​ខេត្ត​​កណ្តាល​​​​​ចែក​​​ជំនួយ​​សង្គ្រោះ​ដល់​​ប្រជាពលរដ្ឋ

Posted: 27 Mar 2012 12:08 AM PDT

សកម្ម​ភាព​មន្ត្រី​កាកបាទក្រហម​​ចែក​អំណោយ​​ដល់​ប្រជាពលរដ្ឋ
ខេត្ត​កណ្តាល ៖ នៅព្រឹកថ្ងៃទី២២ ខែ មីនាកន្លងមក លោក​វេជ្ជបណិ្ឌតអ៊ុយ សំអាត នាយកនៃនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ​កាកបាទក្រហមកម្ពុជា និង​ជាទី​ប្រឹក្សា​គណៈ​កម្មា​ធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបាន​នាំយកជំនួយសង្គ្រោះរបស់កាកបាទក្រហម​កម្ពុជា ទៅចែកជូនប្រជាពលរដ្ឋរងផលប៉ះពាល់​ដោយ​គ្រោះ​ទឹក​ជំនន់​ចំនួន​

ចាប់ខ្លួនជនសង្ស័យលួចម៉ូតូ​ពីខេត្តក្រចេះ មកលាក់ទុកនៅស្ទឹងត្រែង

Posted: 27 Mar 2012 12:07 AM PDT

ជន​សង្ស័យ​ដែល​ត្រូវ​បាន​ឃាត់​ខ្លួន
ខេត្តស្ទឹងត្រែង ៖ យុវជន​ម្នាក់​​ត្រូវបាន​​នគរ​បាល​យុតិ្តធម៌​នៃ​ស្នងការ​ដ្ឋាន​នគរបាល​េខត្ត​ស្ទឹង​ត្រែង​ ចាប់​បញ្ជូន​មក​កាន់​តុលា​ការ​ និង​បន្ត​បញ្ជូន ទៅឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ បន្ទាប់​ពី​ធ្វើ​សកម្មភាព​​លួច​ម៉ូតូ​​របស់​គេ កាលពី​​ថ្ងៃទី​២៤ មីនា​ ​វេលា​ទៀប​​ភ្លឺ​​ នៅ​​ស្រុក​សំបូរ​ ខេត្ត​ក្រចេះ ។

តារា​​សម្តែង​អា​មេ​រិក​​ អាស្លី ប៊ិនសុន ឆ្លៀត​រក​ប្រាក់​​​កម្រៃ​​ក្រៅ​​​ ថតឈុត​ប៊ីគី​នី​​​ផ្សាយ​​ពាណិជ្ជ​កម្ម​

Posted: 27 Mar 2012 12:03 AM PDT

តារា​​សម្តែង​អា​មេ​រិក​​ អាស្លី ប៊ិនសុន
យោងទៅ​​​​​តា​ម​ប្រភព​​ព័ត៌​​មាន​​​ដេលី​ ម៉េល​ ​ចេញ​ផ្សាយ​​កាលពី​ថ្ងៃ​​ចន្ទ ទី​​២៦ មីនា​ ឆ្នាំ​២០១២ ​បាន​​ឱ្យ​ដឹង​ថា ​តារា​សម្តែង​​​​អា​មេរិក​​ អាស្លី ប៊ិន​សុន បាន​ឆ្លៀត​​ឱ​កាស​​ពី​ការអារ​​​មមា​ញឹក​​ថត​​ខ្សែ​​ភាព​យន្ត​​​រឿង The Spring Breakers ទៅ​​ថត​បង្ហាញ​ម៉ូដ​ឈុត​​ប៊ី​​គីនី​​​​ហែល​ទឹក​​​សមុទ្រ​ ជា​មួយ​នឹង​​សហការីរបស់​នាង​គឺ​ លូស៊ី ហាឡេ ។

អតីត​អគ្គ​នាយក​ IMF ជាប់​ឃុំ​ ហើយ​បង់​ប្រាក់​ធានា​នៅ​ក្រៅ​ឃុំ​1សែន​អឺរ៉ូ​ទាក់​ទិន​រឿង​ពេស្យាចារ​

Posted: 26 Mar 2012 11:58 PM PDT

លោក​ STRAUSS KANH ក្នុង​រថ​យន្ត​
លោក DOMINIQUE STRAUSS KAHN អតីត​អគ្គ​នាយក IMF ត្រូវ​ឃុំ​ខ្លួន​កាល​ពី​យប់​ថ្ងៃ​ទី​២៦ មីនា ពី​បទ​សញ្ចារ​កម្ម​ធ្ងន់​ធ្ងរ​ដែល​មាន​ការ​រៀប​ចំ​ក្នុង​រឿង CARLTON ក្រុង LILLE ហើយ​លោក​ទទួល​ការ​ដោះ​លែង​ឱ្យ​នៅ​ក្រៅ​ឃុំ​ក្រោម​ការ​តាម​ដាន​របស់​តុលា​ការ​ និង​បង់​ប្រាក់​ធានា​១០០.០០០អឺរ៉ូ ។

​ប្រទេស​ឥណ្ឌូ​ណេស៊ី​សម្លឹង​​ការ​វិនិ​យោគ​ពី​ប្រទេស​ចិន

Posted: 26 Mar 2012 11:48 PM PDT

សេចក្តី​ថ្លែង​ការណ៍​​រួម​មួយ​ក្នុង​ទីក្រុង​ប៉េកាំង ​ឱ្យ​ដឹង​ថា ​ដំណើរ​​ទស្សន​កិច្ច​របស់​​ប្រធានា​ធិបតី​ឥណ្ឌូ​ណេស៊ី​​ទៅ​កាន់​ក្រុម​ហ៊ុន​ប្រទេស​ចិន​​ធ្វើ​ឡើង​ដើម្បី​បង្កើន​ការ​វិនិ​យោគ​របស់​ពួក​គេ​ក្នុង​ប្រទេស​​ឥណ្ឌូ​ណេស៊ី ។

រដ្ឋ​មន្ត្រី​ការ​បរទេស​អូ​ស្ត្រា​លី​ សាទរ​ស្នា​ដៃ​ដែល​កម្ពុជា​ទទួល​បាន

Posted: 26 Mar 2012 11:45 PM PDT

រាជធានី​ភ្នំពេញ ៖​​ លោក​អ៊ាង​ សុផល្លែត ជំនួយ​ការ​សម្តេច​អគ្គ​មហាសេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា បាន​ប្រាប់​ឱ្យ​ដឹង​នៅ​ក្រោយ​ជំនួប​សម្តែង​ការ​គួរ​សម​នា​រសៀល​ថ្ងៃទី​២៦ មីនា ឆ្នាំ២០១២ ជា​មួយ​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នៅ​វិមាន​សន្តិភាពថា​ លោក​ Bob Carr រដ្ឋ​មន្ត្រី​ក្រសួង​ការ​

នគរ​បាល​ឃាត់​ខ្លួន​​ជនសង្ស័យ​​ប្រើ​ប្រាស់​ថ្នាំ​ញៀន​ពីរនាក់

Posted: 26 Mar 2012 11:39 PM PDT

ជនប្រើ​ប្រាស់​ថ្នាំ​ញៀន​ពីរនាក់
រាជធានីភ្នំពេញ ៖ ​នគរបាលខណ្ឌដូនពេញ បានឃាត់ខ្លួនជនសង្ស័យប្រើ​ប្រាស់​ថ្នាំ​ញៀន​ពីរនាក់​កាលពីវេលា​ម៉ោង​៦​ និង​៤៥​នាទី​ល្ងាច​ថ្ងៃទី២៦ មីនា​ ២០១២​នៅផ្ទះ​ជួល​លេខ៥៤អឺ៤ ផ្លូវលេខ១២៦ ស្ថិត​ក្នុង​ភូមិ៣​ សង្កាត់​ផ្សារ​ថ្មី២ ខណ្ឌដូនពេញ ។

ផឹក​ចំស្រា​កាច​ម៉ោង​ជិត​10​យប់​មិត្ត​ភក្តិ​សុំ​ទៅ​ផ្ទះ​មិន​ឱ្យទៅចាក់​សម្លាប់​គ្នា

Posted: 26 Mar 2012 11:32 PM PDT

ជនដែលត្រូវចាប់ខ្លួន
រាជធានី​ភ្នំពេញ ៖ ម៉ោង​ប្រមាណ​ជិត​១០​យប់​ថ្ងៃទី២៥ មីនា​ ក្រុម​កម្មករសំណង់​ការដ្ឋាន​ផ្ទះ​ល្វែង១​កន្លែង​នៅ​ខាង​ក្រោយចំណត​រថយន្ត​ក្រុង​ក្រុម​ហ៊ុន​ផារ៉ា​ម៉ោន​អង្គរ​ ស្ថិតនៅ​បុរី​កីឡា​ សង្កាត់​​វាល​វង់​ ខណ្ឌ​៧​មករា​ បាន​មាន​ទំនាស់​កាប​់​ចាក់​​គ្នា​បណ្តាលឱ្យស្លាប់​ម្នាក់​ ព្រោះ​តែពួក​គេ​ផឹក​ប៉ះ​ចំ​ស្រា​កាច​អស់​ចំនួន​៤​ដប​ ។ បន្ទាប់ពី​ជន​ម្នាក់​ត្រូវ​គេ​ចាក់​

រ៉ឺម៉ក​ម៉ូតូ​បត់​ចូល​ផ្ទះ​ត្រូវ​រថយន្ត​កាមរី​ ពណ៌​ស បុក​ពី​ក្រោយ បណ្តាល​ឱ្យ​ក្រឡាប់​ផ្អៀង

Posted: 26 Mar 2012 11:29 PM PDT

ទិដ្ឋភាព​នៅ​កន្លែង​កើត​ហេតុ​
រាជធានីភ្នំពេញ ៖ បុរស​២​នាក់​របួស​រយះ​ជើង​ស្ដាំ​ដូច​គ្នា ខណៈ​កំពុង​បើក​រ៉ឺ​ម៉ក​ម៉ូតូ​បត់​ចូល​ផ្ទះ​ស្រាប់តែ​មាន​រថយន្ដកាម​រី ពណ៌​ស បើក​ទៅ​បុក​ចំ​កង់​ក្រោយ​ចំហៀង​ខាងឆ្វេង បណ្ដាល​ឱ្យ​ក្រឡាប់​រ៉ឺ​ម៉ក​ម៉ូតូ​ផ្អៀង​រង​របួស​ទាំង​ពីរ​នាក់ ហើយ​រថយន្ដ​ព្យាយាម​បើក​រត់​ទាំង​បែក​កង់​មុខ​ខាងស្ដាំ កាលពីវេលា​ម៉ោង​១១​និង​៥០នាទី​យប់ ថ្ងៃ​ទី​២៦ មីនា នៅ​ចំណុច​ផ្លូវ​លេខ​១៦៣​កែង​៤៨២ ក្រុម​២១ ភូមិ​៣ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌ​ចំការមន ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!