Koh Santipheap Daily

Koh Santipheap Daily


តែងខ្លួនជា​​សង្ឃ​​​​ចិនបណ្តែត​​​នៅ​​លើ​អាកាស​​​

Posted: 25 Mar 2012 01:00 AM PDT

ទីភ្នាក់​ងារ​​​​ព័ត៌​មាន​​​​បរទេស​ផ្សាយ​ថា ​លោក​​លី​​វើយ​ សិល្បករ​​​​ជន​ជាតិ​ចិន ដែល​សាង​​កេរ្តិ៍​​​ឈ្មោះ​​ដោយ​​សិល្បៈបំភាន់​​​ភ្នែក​ បច្ចុប្បន្ន​​​​បាន​​​​​​​​​​​​បង្កើត​​សមិទ្ធផលថ្មី​​ដោយ​​​តុប​តែង​ខ្លួន​​ជា​សង្ឃ​ចិន​ ​​ដោយ​ប្រើ​​​ខ្សែពួរ​​ស្ទូច​​​​ព្យួរ​​​​ខ្លួន​គេ​នៅ​កណ្តាល​​​​លំហ​អាកាសវេហា​គួប​ផ្សំ​​​​នឹង​​​​បច្ចេក​​វិទ្យា​​​ថត​រូប និង​​ឧបករណ៍​​​​តាំង​លម្អ​​ផ្សេងៗ​ទៀត​ដើម្បី​​បង្កើត​​រូបភាព​បំភាន់​ភ្នែក​​​​មើល

បង្ក្រាប​សង្វៀន​​បញ្ជល់​មាន់​មួយ​កន្លែង​ អ្នក​ភ្នាល់​រត់​ប្រសាច​គេច​អស់ ខណៈ​​ល្បែង​ទឹក​ភ្លៀង​ចាប់​ផ្តើម​ដំណើរ​ការ​ក្នុងឆ្នាំនេះ

Posted: 25 Mar 2012 12:57 AM PDT

សមត្ថ​កិច្ច​បង្ក្រាប​អ្នក​ភ្នាល់​បញ្ជល់​មាន់
​ខេត្ត​បាត់ដំបង ៖ សង្វៀន​​បញ្ជល់​មាន់​គ្មាន​ច្បាប់​មួយ​កន្លែង​ត្រូវបាន​កម្លាំង​នគរបាលខេត្ត​ព័ទ្ធចាប់​កាល​ពី​រសៀល​ថ្ងៃទី​២៤ ​មីនា នៅ​​ចំណុចភូមិ​ស្វាយ​ឆ្អេះ ​សង្កាត់​វត្ត​គរ​ ក្រុងបាត់​ដំបង ​ដោយ​រឹប​អូស​បាន​មាន់​​ជល់​២​ក្បាល ឃាត់​ខ្លួន​អ្នក​លេង​បាន​៣​នាក់ ខណៈ​​ជាង​៣០​នាក់​ទៀត​រត់​ប្រសាច​ពេញ​វាល​ស្រែ​ចោល​ម៉ូតូ​ប្រហែល​១០​គ្រឿង ប៉ុន្តែ​ល្បែង​ទឹក​ភ្លៀង​ក៏កំពុងតែដំណើរ​ការ​

បុរស​ចម្លែក​​គិត​​តែ​«សើច»​ធ្វើឱ្យ​​​រំខាន​​​​ដល់​​អ្នក​ជិតខាង​គឺ​ជា​បុរស​​សប្បាយ​​​​​បំផុត​​​នៅលើ​​​ពិភព​លោក​

Posted: 25 Mar 2012 12:57 AM PDT

បុរស​ដែល​ចូល​ចិត្ត​សើច
បុរស​ចំណាស់​​​​​​ជន​ជាតិ​​អាល្លឺម៉ង់​​​​​​​​ម្នាក់​​​មាន​​​អាការ​​​ចម្លែក​​​«សើច​ឥតឈប់​​»ក្រោយ​​​​ពី​​ធ្វើ​ការ​​​វះ​កាត់​​ត្រគាក​​​ កាលពី​​​​២​ឆ្នាំមុន​ ​និង​អាច​​​​ជា​មនុស្ស​​មាន​អារម្មណ៍​​​​សប្បាយ​​បំផុត​​នៅ​លើ​​ពិភព​លោក ។​

លោក​​លឿង​​ជុន​យិញ​ជាប់​ឆ្នោត​​​​ជា​ប្រមុខ​​​​ប្រតិបត្តិ​​ក្រុង​​​ហុងកុង

Posted: 25 Mar 2012 12:53 AM PDT

ប្រមុខ​​ប្រតិបត្តិ​​​​ក្រុង​ហុង​​កុង​
លោក​​​លឿង​​ជុន​យិញ ​អតីត​​ប្រធាន​​សមាជិក​​​​​មិន​ផ្លូវ​ការ​​​នៃក្រុម​​​ប្រឹក្សា​ប្រតិបត្តិ​ក្រុង​​ហុង​កុង​​កាលពី​​​ថ្ងៃទី​​២៥ មីនា ​​បាន​​​ជាប់ឆ្នោត​​​អាណត្តិ​​​ទី​៤ ជា​ប្រមុខ​​ប្រតិបត្តិ​​​តំបន់​​​រដ្ឋបាល​​ពិសេស​​​ហុង​កុង​​​ ។ នេះ​ជា​ការ​​​ប្រកាស​នា​ថ្ងៃទី​២៥ មីនា វេលា​ម៉ោង​​​​១២​និង​៣៣​នាទី​​​​របស់​លោក​​​ POON SHIU-CHOR ប្រធាន​ការិយាល័យ​​​បោះ​ឆ្នោត​។​ លោក​​ POON គូស​បញ្ជាក់​​​​ថា

កាណូត​​3គ្រឿង​​​បុកគ្នា​បន្ត​បន្ទាប់​​របួស​​ម្នាក់​ធ្ងន់​ធ្ងរ​​​បាត់​ប្រាក់​​50ម៉ឺន​រៀល​

Posted: 25 Mar 2012 12:48 AM PDT

រូប​ភាពម្ចាស់កាណូត
ខេត្ត​កំពង់​ឆ្នាំង​​​​ ៖ កាណូត​ចំនួន​៣គ្រឿង​​​បាន​បុក​​​គ្នា​បន្ត​បន្ទាប់​​បណ្តាល​​ឱ្យមនុស្ស​​​ម្នាក់​​​​រង​របួស​​​យ៉ាង​ធ្ងន់​ធ្ងរ​​ ព្រោះ​តែ​​ធ្លាក់​​ពី​លើ​​កាណូត​​​ចូល​​នឹង​ស្លាប​​ចក្រ​ និ​ង​​​២​នាក់​​ទៀត​របួស​​​ស្រាល​ ចំណែក​​ឯកាណូត​​​ទី​៣​​​ បាន​លិច​ធ្វើ​ឱ្យ​​​ខូច​ខាត​​របស់​របរ​​មួយ​ចំនួន​​ និង​បាត់​ប្រាក់​​អស់​​៥០ម៉ឺន​រៀល​ ​​។ ហេតុការណ៍​នេះ​​​បាន​កើត​ឡើង​​កាល​ពី​​វេលា​ម៉ោង​​៧និង​​

ប្រជាពលរដ្ឋ​​ខ្មែរ​ឡើង​ភ្នំដងរែក​ទាហាន​សៀម​បាញ់​ស្លាប់​​១ រត់​រួច​៤​នាក់ ស្ទើរ​លស់​ព្រលឹង

Posted: 25 Mar 2012 12:40 AM PDT

ប្រជាពលរដ្ឋ​ឡើង​ភ្នំដងរែក​
ខេត្ត​ឧត្តរ​មានជ័យ ៖ ​ប្រជាពលរដ្ឋ​​ខ្មែរ​ម្នាក់​​ឈ្មោះ​ហិន វុទ្ធី ​ភេទប្រុស អាយុ​២១​ឆ្នាំ រស់​នៅ​ក្នុងភូមិ​ចារ​ថ្មី ឃុំ​ទំនប់ដាច់ ស្រុក​ត្រពាំង​ប្រាសាទ ​បានស្លាប់​បាត់​បង់​ជីវិត​ ខណៈ៤​នាក់​​ទៀត​បាន​រត់រួច​ពី​ការ​ស្លាប់​​វិលត្រឡប់​​មក​កាន់​​លំនៅ​ឋាន​វិញ​កាលពី​ថ្ងៃទី​២១ មីនា ២០១២ បន្ទាប់​ពី​​​ពួកគេបាន​​ឡើង​ទៅ​លើ​ភ្នំ​ដងរែក​​ចូល​ទៅ​ក្នុង​ទឹក​ដី​ថៃ​ស្វែង​ករ​កាប់​ឈើ​គ្រញូង​ ហើយ​​ត្រូវ​ទាហាន​​ថៃ​ដេញ​បាញ់​

ក្លឹប​​Real Madrid មាន​​គម្រោង​​​សាង​​សង់​​​រម​ណីយ​​ដ្ឋាន​​​នៅ​​អារ៉ាប់​​រួម​​

Posted: 25 Mar 2012 12:40 AM PDT

ប្រ ទេស​​អេមីរ៉ាត​​អារ៉ាប់​រួម មាន​គម្រោង​​សាង​សង់​​រមណីយ​ដ្ឋាន​​
ទី​​ភ្នាក់ងារព័ត៌មាន​​បរទេស​​ផ្សាយ​​ឱ្យ​​ដឹង​ថា​ ក្លឹប​​«ស្តេច​.ស» Real Madrid ​​បាន​​និយាយ​​​​នៅ​ក្នុង​​សន្និសីទ​សារព័ត៌​មានមួយ​​​​ស្តីពី​គម្រោង​​សាង​សង់​​រមណីយ​ដ្ឋាន​​«រា​ល​ម៉ា​ឌ្រីត​​ រី​សត​ អ៊ីស្លង់​» ជា​ផ្លូវ​ការ​​ នៅ​ឯ​ទី​លាន​​ប្រកួត​​​ សានទី​យ៉ា​ហ្គោ​ ប៊ឺ​ណា​ប៊ីវ​ ដោយ​ចាត់​ទុក​ថា​​ ​ជា​​គម្រោង​​ប្រភេទ​​​ទេសចរ​​​ណ៍​​ថ្មី​​ដ៏ធំ​​​ នៅ​ឯរដ្ឋ​​​ រ៉ាស់ អាល់​កៃ​​ម៉ា ប្រ ទេស​​អេមីរ៉ាត

អគ្គិភ័យ​​ឆាបឆេះ​ឃ្លាំង​លេខ​​១៦៨​កាប់​សាច់​​រថយន្ត​នៅទួល​សង្កែ ផ្អើល​រថយន្ត​ពន្លត់​អគ្គិ​ភ័យ​

Posted: 25 Mar 2012 12:36 AM PDT

ទិដ្ឋភាពនៅ​កន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ​ឃ្លាំង​លេខ​១៦៨ កាប់​សាច់​​រថយន្ត​ ស្ថិត​នៅ​ដីឡូត៍​លេខ​៩ ផ្លូវលេខ​២៧៣ ភូមិ​ទួលគោក សង្កាត់​ទួលសង្កែ ​ខណ្ឌ​ឫស្សី​​កែវ ​ត្រូវអគ្គិភ័យ​​ឆាបឆេះ​កាលពី​វេលា​ម៉ោង​៣​និង​១៥​នាទី​​រសៀល​ថ្ងៃទី​២៤ មីនា បណ្តាល​ឱ្យ​មាន​ការភ្ញាក់​​​ផ្អើល​យ៉ាង​ខ្លាំង​​។ ទោះ​បី​យ៉ាង​​ណា ភ្លើង​ពុំ​ឆេះ​រាល​ដាល​ធ្ងន់​ធ្ងរឡើយ គឺ​គ្រាន់​តែ​ឆេះ​​អេប៉ុង ​លាយ​ដែក​ចាស់ៗ​​រថយន្ត​កាប់សាច់​ដែល​​មាន​ជាតិ​

ចាប់​រង្វាន់​ដល់​គូ​​ស្វា​មី​ភរិ​យា​​​ក្នុង​កម្ម​វិធី​​​អា​ពាហ៍​ពិ​ពាហ៍​​​ស្រា​បៀរ​អង្គ​រ បេះ​ដូង​ខ្មែរ​ 2012

Posted: 25 Mar 2012 12:27 AM PDT

ការ​ចាប់​រង្វាន់របស់​ស្រាបៀរ​អង្គរ
រាជ​ធានី​ភ្នំពេញ​ ៖ កាលពី​ថ្ងៃ​​ទី​​២៤ មីនា ​នៅ​ក្រុម​ហ៊ុន​ស្រា​បៀរ​អង្គរ​​​កម្ពុជា​​​​ខេម​ប្រ៊ូវ បាន​​ប្រា​រព្ធ​ពិធី​​​ចាប់​រង្វាន់​​លើកទី​​១​​សម្រាប់​​រដូវ​កាល​កម្ម​វិធី​​​អាពាហ៍​ពិពាហ៍​​ឆ្នាំ​​​២០១១-​២០១២​ ដល់​គូ​ស្វា​មីភរិ​យា​​​​ដែល​​​ជាវ​ស្រា​បៀរ​អង្គរ​​​ បេះ​ដូង​ខ្មែរ​​យ​កទៅ​​​ទទួល​ភ្ញៀវ​​​ក្នុង​ពិ​ធី​​សិរី​មង្គល​​របស់​ខ្លួន​ ។ ចំ​ពោះ​ពិធី​ចាប់​​ឆ្នោត​​​​​នៅថ្ងៃទី​​​២៤ មីនា ​ឆ្នាំ​​២០១២ ​ក្រុម​​ហ៊ុន​​​

ជិះម៉ូតូបញ្រ្ចាសទិសបុកគ្នា​ពាក់កណ្តាលផ្លូវ​ខូចខាតទាំងសងខាង

Posted: 25 Mar 2012 12:22 AM PDT

សមត្ថកិច្ច​កំពុងត្រួតពិនិត្យ
រាជធានីភ្នំពេញ​​​​ ៖ ម៉ូតូ​​ម៉ាកឌ្រីម​សេ​១០០ ស៊េរី​២០០០​ និងមូ៉តូម៉ាក​ស្មាស់ ស៊េរី​២០១១ ​បាន​បុក​គ្នា​ពេញ​ទំហឹង​នៅ​មុខវត្តចាក់​អង្រែ​ក្រោម​ ស្ថិត​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​២​ ក្នុង​ភូមិ​ទួល​រកា សង្កាត់​ចាក់​អង្រែក្រោម ខណ្ឌមាន​ជ័យ កាលពី​វេលា​ម៉ោង​១០និង​៣០នាទីព្រឹក​ថ្ងៃទី​២៤ មីនា ។​ គ្រោះថ្នាក់​ចរាចរណ៍​នេះ ពុំ​បណ្តាល​ឱ្យ​មនុស្ស​ណាម្នាក់​

សេ​មិន​​យ៉ា​​ឈ្នះ​​ជើង​​ឯក​​រត់​​ចម្ងាយ​​800​​ម៉ែត្រ​​នៅ​​អា​​ហ្វ្រិក​​ខាង​​ត្បូង​​ទឹក​​ដី​​កំណើត​​របស់​​ខ្លួន​

Posted: 25 Mar 2012 12:17 AM PDT

នាង ខា​ស្ទ័រ ​សេមិន​យ
នាង​ខា​ស្ទ័រ ​សេមិន​យ៉ា​អតី​ត​ជើង​ឯក​រត់​ប្រ​ណាំង​ពិភពលោក​បាន​ស្គាល់​រស​ជាតិ​​ជ័យ​ជម្នះ​ជា​លើក​ដំ​បូង​របស់​ខ្លួន​ប្រ​ចាំ​ឆ្នាំ​២០១២​បន្ទាប់​ពី​បាន​យក​ឈ្នះ​ជើង​ឯក​រត់​ចម្ងាយ​៨០០​ម៉ែត្រ​នៅ​ក្រុង ​Potchefstroomប្រ​ទេស​អា​ហ្វ្រិក​ខាង​ត្បូង​កាល​ពី​ថ្ងៃ​សៅ​រ៍​ទី​២៤​មីនា​ ​។

លោក​វេជ្ជ​បណ្ឌិត​​ កែវ​ សាន​​ ដឹកនាំ​​ក្រុម​ការងារ​​សួរ​​សុខ​ទុក្ខ​​ និង​ពិនិត្យ​​ផ្ទៃ​ពោះ​ស្ត្រី​​

Posted: 25 Mar 2012 12:10 AM PDT

លោក​វេជ្ជ​បណ្ឌិត​​ កែវ​ សាន​​ ដឹកនាំ​​ក្រុម​ការងារ​​សួរ​​សុខ​ទុក្ខ​​
ខេត្ត​កណ្តាល​​ ៖កាល​ពី​ព្រឹក​​ថ្ងៃទី២៤​ មីនា​​ លោក​វេជ្ជ​​បណ្ឌិត​​ កែវ​ សាន​ ទី​ប្រឹក្សា​ផ្ទាល់​​សម្តេច​​អគ្គ​មហា​សេនា​បតី​​តេ​ជោ​ ហ៊ុន​ សែន ​គណៈ​ពង្រឹង​​មូល​ដ្ឋាន​​សង្កាត់​​កំ​​ពង់​​សំណា​ញ់​ អនុ​ប្រធាន​​គណៈ​ពង្រឹង​​​ក្រុង​តាខ្មៅ​​ និ​ង​ជា​​ប្រធាន​​មូល​និធិ​​​សប្បុរស​ធម៌​ លោក​​​វេជ្ជបណ្ឌិត​​​កែវ សាន​បាន​ដឹកនាំ​​ក្រុម​ការ​ងារ​​របស់​​មូល​និធិ​ចុះ​​ពិនិត្យ​​​និ​ងព្យាបាល​​

ពួក​ប្រឆាំង​​​​​លោក​​​​ពូទីន​​ជិត​​2.000នាក់​​ធ្វើ​បាតុកម្ម​​​​នៅ​​​​ក្រុង​​សាំង​ប៉េទ័រស្បួរ

Posted: 25 Mar 2012 12:05 AM PDT

បាតុ​កម្ម​ប្រឆាំង​​លោក​ពូទីន​
ពួក​​ប្រឆាំង​​​​​រុស្ស៊ីជិត​​​​២.០០០​នាក់​ ​កាលពី​​​​ថ្ងៃទី​​​​២៤ ​មីនា ​​បាន​នាំគ្នា​​ធ្វើ​​បាតុកម្ម​​នៅទីក្រុង​​​​​​​សាំង​​ប៉េទ័រស្បួរ​ ​ប្រឆាំង​​​​លោក​​វ៉្លាឌីមៀរ​ ​​​​ពូទីន​ ដែល​​នឹង​​ចូល​​​កាន់​តំណែង​​​​​ប្រធានាធិបតី​​នា​ខែឧសភា​​​ខាង​មុខនេះ​​សម្រាប់​​អាណត្តិ​​​ទី​៣ ។​

ហ្វេ​ដឺ​រ័រ​ឆ្លង​ផុត​ជុំ​ទី​2​ប្រកួត​តឺន្នីស Sony Ericsson Open​នៅ​​អា​​មេ​រិក​

Posted: 25 Mar 2012 12:01 AM PDT

[កីឡាករ​ស្វ៊ីសហ្វេដឺរ័រ
​កីឡាករ​ស្វ៊ីស​រ៉ូ​ជើ ហ្វេដឺរ័រ​បាន​ឆ្លង​ផុត​ជុំ​ទី​២​ប្រ​កួតតឺន្នីស​​កម្ម​វិធី Sony Ericsson Open​បន្ទាប់​ពី​បាន​យក​ឈ្នះ​កីឡាករ​ម្ចាស់​ផ្ទះអា​មេរិក​ Ryan Harrisonក្នុង​លទ្ធផល​៦-២​និង​៧-៦​កាល​ពី​ថ្ងៃ​សៅរ៍​ទី​២៤​មីនា​ ។ ការ​ប្រកួត​នៃ​កម្ម​វិ​ធី​ដែល​មាន​ទឹក​ប្រាក់​រង្វាន់​សរុប​ជិត​១០​លាន​ដុល្លារ​នេះ​ត្រូវ​បាន​រៀប​ចំ​ធ្វើ​នៅ​ទី​ក្រុង ​KEY BISCA​YNEរដ្ឋ​ផ្លរី​ដា​សហ

Digi បើក​យុទ្ធ​នា​ការ​​ប្រកួត​ប្រជែង​វី​ដេ​អូ​ចម្រៀង​លើក​ដំបូង​តាម​គេហ​ទំព័រ​ ដោយ​មាន​អ្នក​ចូល​រួម​ប្រកួត​ប្រជែង​ទូទាំង​ប្រទេស​កម្ពុជា​

Posted: 24 Mar 2012 11:59 PM PDT

ផ្ទាំងផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុន
រាជ​ធានី​ភ្នំពេញ ៖ Digi បង្កើត​ការ ប្រកួត​ប្រជែង​ចម្រៀង​តាម​អ៊ិន​ធឺណិត​ដែល​មិន ធ្លាប់​មាន​ពីមុន​​មកដោយ​គ្រប់​គ្នា​អាច​ចូល​រួម​ប្រកួត​ប្រជែង​ពីផ្ទះ​របស់​ខ្លួន​បាន។ នៅក្នុង​សប្តាហ៍ទី​មួយ​នៃខែ​មីនា​ការ​ប្រកួត​ប្រជែង​ចម្រៀង​តាមអ៊ិន​ធឺណិតនឹង​ធ្វើឡើង​នៅ លើ​វេទិកាអន្តរ​កម្មក្នុង​គេហទំព័រwww.digistar.ws ហើយ​នឹង​​នាំមក​

គណបក្ស​សម​រង្ស៊ី, ហ៊្វុន​ ស៊ី​​នប៉ិច ​និង​នរោត្ត​ម រណ​ឫទ្ធិ ចំនួន​១.៩១៧​នាក់ ​ក្នុង​ស្រុក​ទឹកឈូ​ ចុះ​ចូល​គណ​បក្ស​ប្រជាជន​កម្ពុជា

Posted: 24 Mar 2012 11:49 PM PDT

លោក​បណ្ឌិត​ ប៉ែន ស៊ីម៉ន ថ្លែង​សុន្ទរកថា
ខេត្តកំពត ៖ ព្រឹក​ថ្ងៃទី​២៤ មីនា ២០១២ ​កន្លង​មក​នេះ គណៈ​​កម្មាធិការ​​បក្ស​ប្រជាជន​​កម្ពុជា​ស្រុក​ទឹកឈូ បានធ្វើ​ពិធីបញ្ចូល​សមា​ជិក​បក្ស​​ថ្មីចំនួន​១.៩១៧​នាក់ ​ក្នុង​នោះ​ស្រី​ស៧៤២​នាក់ នៅ​ក្នុង​បរិវេណ​វត្ត​ជុំ​គ្រៀល ។ អញ្ជើញ​ចូល​រួម​ជា​អធិបតី​នា​ឱកាស​​​នោះ​​មាន​លោក​បណ្ឌិត​ ​ប៉ែន ​ស៊ីម៉ន អគ្គ​នាយក​​នៃអគ្គ​នាយក​​ដ្ឋាន​​គយ និងរដ្ឋា​ករ​កម្ពុជា និងជា​សមា​ជិក​ក្រុម​ការ​ងារគណៈ​កម្មាធិ​ការ​

គណៈ​កម្ម​ការ​ចម្រុះខណ្ឌ​ដូនពេញ ​ប្រមូល​ជន​អនាថា​បាន​១០៨​នាក់

Posted: 24 Mar 2012 11:38 PM PDT

ជនអនាថា​ដែល​សមត្ថ​កិច្ច​ប្រមូល​បាន
រាជធានីភ្នំពេញ ៖ ​គណៈ​កម្ម​ការ​ចម្រុះ​​មាន​នគរបាល​ កងរាជអាវុធហត្ថ​​ និងសណ្តាប់​ធ្នាប់​ខណ្ឌ​ប្រមាណ​ជាងមួយ​រយ​នាក់​បាន​ចុះ​យុទ្ធ​នា​ការបង្ក្រាប និង​ប្រមូល​ជន​អនាថា​​ អ្នក​សុំ​ទាន ក្មេង​ហិត​កាវ តាម​ផ្លូវ​សាធារណៈ​ក្នុង​ភូមិ​សាស្ត្រ​ខណ្ឌ​ដូនពេញ​កាលពី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៥ មីនា ២០១២ ​ដើម្បីអប​អរ​សាទរ​កិច្ច​ប្រជុំ​កំពូលអាស៊ាន​​ដែល​កម្ពុជា​ជា​ម្ចាស់​ផ្ទះ ។

សម្ពោធកម្មវិធីសន្ទនាមតិអភិវឌ្ឍន៍មូលដ្ឋាននៃវិទ្យុ9មករាFMជាតិ99.70MHz

Posted: 24 Mar 2012 11:38 PM PDT

លោកខៀវ​ កាញារីទ្ធ អញ្ជើញ​កាត់ខ្សែបូ
ខេត្តកំពត ៖ នៅព្រឹកថ្ងៃទី​២២ មីនា ​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ អម​ដោយ​ប្រតិភូ​ក្រសួង​​ជា​ច្រើន​រូបទៀត បាន​អញ្ជើញ​ចូល​រួម​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​កម្មវិធី​ សន្ទនា​មតិ​អភិវឌ្ឍន៍​មូល​ដ្ឋាន​ នៃ​វិទ្យុ​៩​មករា​FMជាតិ​៩៩.៧០MHz នៅក្នុង​បរិវេណ​នៃ​មន្ទីរ​ព័ត៌មាន​ខេត្តកំពត ។​ ​​ក្នុងកម្ម​វិធី​នេះ​ក៏​មានវត្ត​មាន​​លោក ខូយ ឃុន​ហ៊ួរ

ស្រវឹង​ស្រា​ជិះ​ម៉ូតូ​ពេល​យប់​លឿន​ពេក​ជ្រុល​ទៅ​បុក​ក្បាលរបាំង​​ចែកផ្លូវ​ពេញទំហឹង

Posted: 24 Mar 2012 11:19 PM PDT

ទិដ្ឋ​ភាព​កន្លែង​កើតហេតុ
រាជធានីភ្នំពេញ ៖ ​យុវជនម្នាក់​បាន​រង​របួស​​ធ្ងន់ធ្ងរ​​និង​ម្នាក់​ទៀត​រងរបួស​ស្រាល ដោយ​​សារ​ស្រវឹង​ស្រាជិះ​ម៉ូតូ​ជ្រុល​ទៅ​បុក​ក្បាល​របាំង​ដែក​ចែក​ផ្លូវ​ពេញ​ទំហឹង​នាវេលា​ពាក់​កណ្តាល​អធ្រាត្រ​ ហើយ​ជន​រង​គ្រោះ​ទាំងពីរ​នាក់​នោះ​ត្រូវ​បាន​គេហៅ​​រថយន្ត​ពេទ្យ​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាមៗ​បាត់​ទៅ​​ ។

ដឹក​សង្សារ​ទៅ​លេង​ផ្ទះ​ត្រូវ​រថយន្ត​កៀរ​របួស​បាក់ជើង និង​នារី​2នាក់​​របួស​ស្រាល

Posted: 24 Mar 2012 11:15 PM PDT

ជនរងគ្រោះទាំង​៣​នាក់កំពុង​សម្រាក​នៅមន្ទីរពេទ្យ
រាជធានី​ភ្នំពេញ ៖​​ យុវ​ជន​ម្នាក់ពេល​កំពុង​​ដឹក​សង្សារ​ទៅ​លេង​ផ្ទះ​របស់​ខ្លួន​ត្រូវ​រថយន្ត​កូរ៉ឡា​ ពណ៌​ស ១គ្រឿង​​​បើក​កៀរ​​បណ្តាល​ឱ្យ​ដួល​រង​របួស​បាក់​ជើង​ និង​នារី​២​នាក់​ទៀត​​រង​របួស​បែក​មាត់ រលាត់​ដៃ​ជើង ចំណែក​រថយន្ត​​បាន​បើក​គេច​ខ្លួន​បាត់ ។ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​​ម៉ោង​១២ និង​៤០​នា​ទី​រំ​លង​អធ្រាត្រ​ឈាន​ចូល​​ថ្ងៃទី​

បត់ចូល​ផ្ទះ​អត់​ស៊ីញ៉ូ​ត្រូវម៉ូតូ​មួយ​គ្រឿង​ទៀត​បុក​ដួល​គរ​លើ​គ្នា​​រង​របួស​ស្រាល​សុំ​ស្មើ​គ្នា

Posted: 24 Mar 2012 11:15 PM PDT

ទិដ្ឋ​ភាពនៅ​កន្លែង​កើតហេតុ
រាជធានីភ្នំពេញ ៖ ម៉ូតូ​ពីរ​គ្រឿង​បុក​គ្នា ​ដោយ​សារ​​​ម៉ូតូ​ឌ្រីមសេ​១២៥ ស៊េរី​២០១០ ពណ៌​ខ្មៅ បត់​ចូល​ផ្ទះ​អត់​បាន​ស៊ី​ញ៉ូ​ធ្វើ​ឱ្យ​ម៉ូតូ សង់​កូរ៉េ ពណ៌​ទឹកក្រូច បុក​ពីក្រោយ​ដួល​គរ​លើ​គ្នា​កៀប​ជាប់​អ្នក​បើកម៉ូតូ​សង់​កូរ៉េ​រង​របួស​ស្រាល ​កាលពី​វេលា​ម៉ោង​៩​និង​៥០​នាទី​យប់​ថ្ងៃ​ទី​២៤ មីនា លើ​កំណាត់​ផ្លូវ​នេហ៍រុ (២១៥) កែង​ផ្លូវ​​លេ​ខ១៥០ ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា ។

ប្រទះឃើញ​សព​ចង.ក​នៅ​លើ​​ដើម​គគីរ​កម្ពស់​៤​ម៉ែត្រ​ក្បែរ​​មាត់​ស្ទឹង​សៀមរាប

Posted: 24 Mar 2012 11:11 PM PDT

ទិដ្ឋភាពនៅ​កន្លែ​ង​កើតហេតុ​
ខេត្តសៀមរាប ៖ ​សព​បុរស​ម្នាក់​​ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​​ចង.ក​ធ្វើ​អត្ត​ឃាត​​​នៅ​លើ​​ដើម​គគីរ​កម្ពស់​ប្រមាណ​៤​ម៉ែត្រ ស្ថិត​នៅ​ក្នុង​ក្រុម​ទី​៦ ​ភូមិ​ទ្រាំង សង្កាត់​ស្ល​ក្រាម ក្រុង​សៀម​រាប បង្ក​​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​កម្លាំង​សមត្ថ​កិច្ច​ប៉ូលិស​​អាជ្ញា​ធរ​មូល​ដ្ឋាន​សង្កាត់​ស្ល​ក្រាម សហ​ការ​ជាមួយ​កម្លាំង​​នគរបាល​ក្រុង​ចុះទៅត្រួត​ពិនិត្យ​ កាលពីវេលាម៉ោង​ជាង​១​រសៀល​ថ្ងៃ​ទី​២៣ មីនា ។

រថយន្តកាមរី​​បាឡែន​បើក​កៀរ​រនាំង​ដែក​វៀច​អស់​១​ផ្ទាំងដាច់​រ៉ូទីល​នៅ​មុខ​មិន​រួច

Posted: 24 Mar 2012 11:06 PM PDT

ទិដ្ឋ​ភាព​​នៅកន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ ​រថយន្ត​ម៉ាក​​កាមរី​​បាឡែន​​១​គ្រឿង​​បាន​បើក​​បរ​ក្នុង​​ល្បឿន​​លឿន ​​ជ្រុល​ទៅ​បុក​កៀរ​​រនាំង​ដែក​ចែក​ទ្រូង​ផ្លូវ​មុខ​ព្រលាន​​យន្ត​​ហោះ​អន្តរ​ជាតិ​ភ្នំពេញវៀច​អស់​១​ផ្ទាំង ​បណ្តាល​ឱ្យ​​រថយន្ត​នោះ​រង​ការ​ខូចខាត​ដាច់​កញ្ចក់​​ចំហៀង​ខាង​ឆ្វេង​ ព្រម​ទាំង​​ដាច់រ៉ូទីល​បញ្ជា​ចង្កូត​លែងបាន​ និង​ទៅ​មុខ​លែង​រួច ។

ជិះ​ម៉ូតូ​ឌុបគ្នាទៅ​បុក​រថយន្ត​ដឹក​ដី​កំពុង​បត់​ស្លាប់​ម្នាក់របួស​ធ្ងន់​ម្នាក់​

Posted: 24 Mar 2012 10:47 PM PDT

ជនរងគ្រោះ​ត្រូវ​បានជួយសង្គ្រោះ
ខេត្ត​ពោធិ៍សាត់ ៖ ​បុរសម្នាក់​​បានស្លាប់​ពេល​បញ្ជូន​ដល​មន្ទីរ​ពេទ្យ និង​ម្នាក់​ទៀត​ជាអ្នក​​បើក​ម៉ូតូ​រង​របួស​ធ្ងន់​ដោយ​សារ​ជិះ​ម៉ូតូ​ឌុប​គ្នា​ទៅ​បុក​រថយន្ត​ដឹក​ដី​ដែលកំពុងបត់ ។ គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​បាន​កើត​ឡើង​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​សាលា​គំរូ សង្កាត់ព្រៃ​ញី ក្រុង​ពោធិ៍សាត់ កាលពី​វេលាម៉ោង​១១​និង​៤៨​នាទី​ព្រឹក​ថ្ងៃទី​២៣​

ជួន​ ថាវរ៉ា​ ចេញថតភាព​យន្ត​ថ្មី​រឿង​ «​ពន្លក​ស្នេហ៍​ក្បែរ​ជាយ​ដែន​»

Posted: 24 Mar 2012 10:42 PM PDT

កញ្ញាជួន ថាវរ៉ា
រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ខ្សែ​វីដេអូ​ភាគ​ដែល​កំពុង​ចាក់​ផ្សាយ​រាល់រាត្រ​ី​ថ្ងៃ​ចន្ទនិង​ថ្ងៃ​​អង្គារ​ តាម​កញ្ចក់​ទូរ​ទស្សន៍​កង​​យោធពល​ខេមរ​ភូមិន្ទ​ប៉ុស្តិ៍​លេខ​៥​ គេ​​​ឃើញ​មាន​តារាសម្តែង​ស្រី វ័យ​ក្មេង​ជាច្រើន​រូប​សម្តែង​​ជាតួ​ម្តាយ​កំពុង​តែ​ប្រជែង​បង្ហាញ​ទេពកោសល្យ​ សមត្ថភាព​​ជូន​ប្រិយ​មិត្ត​អ្នក​ទស្ស​នា​បាន​ឃើញ​ក្នុង​រឿង​សេដ្ឋី​​វ័យ​ក្មេង​។ នៅ​ក្នុង​

គូស្នេហ៍​វ័យ​ក្មេង​​​ពង្រត់​គ្នា​ចេញ​ពី​ផ្ទះ​​​ ភាគី​​ខា​ង​ប្រុ​ស​ក្លាយ​ជាអ្នកទោស

Posted: 24 Mar 2012 10:10 PM PDT

យុវជនជាប់ចោទ
ខេត្ត​ស្វាយរៀង​ ៖ ទាក់​ទង​តាម​ទូរស័ព្ទ​ក្លាយ​ជា​ភ្លើង​ស្នេហ៍​​​ទុំ​មុន​ស្រគាល​​​​ មិន​ចូល​តាម​ច្បាប់​​បែរ​ជាលេង​​ផ្លូវកាត់​​ពង្រត​់​​គ្នា​ចេញ​ពី​ផ្ទះ​​​ ទី​បំផុតឪពុក​ម្តាយ​​​​ខាង​ស្រី​​​ប្តឹងប៉ូលិ​ស​​​​​​​​ពី​បទ​​​នាំ​​ក្មេង​ស្រី​​​ជា​​អនីតិ​ជន​​​​ចេញដោយ​​មិន​ស្រប​ច្បាប់​​ ត្រូវ​បាន​​​​​​ឃាត់​ខ្លួ​​ន​​ និ​ង​កសាង​សំណុំ​រឿង​​បញ្ជូន​ទៅសាលា​ដំបូង​​​ខេត្ត​ចាត់​ការ​តាម​នី​​តិ​វិធី​​ ។ ករណី​នេះ​​កើត​ឡើង​​

តំណាង​អង្គ​ការ​សង្គម​ស៊ី​វិល​​ចេញ​​សេច​ក្តី​​​​​ថ្លែង​ការ​ណ៍​ពី​បញ្ហា​​ប្រឈម​​របស់​​ស្ត្រី​

Posted: 24 Mar 2012 10:01 PM PDT

ទិដ្ឋ​ភាព​ក្នុងពិធី
រាជ​ធានី​ភ្នំពេញ​ ៖ បន្ទាប់​​ពី​បាន​ចូល​រួម​​ពិ​ភាក្សា​​យ៉ាង​​ផុលផុស​​​​រយៈ​ពេល​​ពី​រ​ថ្ងៃ​​​នៅសណ្ឋា​គារ​​​ឡាក់ឃី​​ស្តា​រ៍ពី​ថ្ងៃទី​​​២១ដល់​​២២ មីនា ​កន្លង​​មក​នេះ​​ ស្ត្រី​​ចំនួន​១២០រូប​​ដែល​តំណាង​​ឱ្យ​​អង្គការ​​​​​សង្គម​ស៊ីវិល​​ បាន​ចេញ​​សេច​ក្តី​​ថ្លែង​កា​រណ៍​​រួម​មួយ​​​​ក្នុង​​ថ្ងៃ​​ដដែល​​នោះ​ ដើម្បី​ប្រកាស​​ជា​​សាធារ​ណៈ​​អំពី​​បញ្ហ​ា​ប្រឈម​​​នានា​​របស់​ស្ត្រី​​ដែលរក​ឃើញ​​នៅក្នុង​​

ម៉ូតូ​សណ្តោង​រ៉ឺម៉ក​ ជាង​ធាក់​បញ្ឆេះសាកស្រាប់តែឆេះសន្ធោសន្ធៅ

Posted: 24 Mar 2012 10:00 PM PDT

ម៉ូតូ​រ៉ឺម៉ក​ដែលឆេះ
រាជធានីភ្នំពេញ​​​​ ៖ ម៉ូតូសណ្តោងរ៉ឺម៉ក​ដឹក​ទ្វារ​ដែក​មួយ​គ្រឿង​ ត្រូវភ្លើង​ឆាបឆេះ​សន្ធោ​សន្ធៅ​​​បណ្តាល​ឱ្យ​មាន​ការភ្ញាក់​ផ្អើល​ទាំង​ព្រឹក​ ។ មូល​ហេតុការឆេះនេះ​ត្រូវបាន​ឱ្យ​ដឹង​ថា គឺបន្ទាប់​ពី​ជិះ​រលត់​ម៉ាស៊ីន​ ម្ចាស់ធាក់មិនឆេះ​អូសយកទៅ​ឱ្យ​ជាងជួស​ជុល ​​លុះ​ពេលទៅ​ដល់​ជាង​ក៏​ធាក់​បញ្ឆេះ​​សាក​មើល​ហើយចៃដន្យ​ធ្លាយ​ទុយោ​សាំង​​ហូរ​ធ្លាក់​ប៉ះ​ចំ​

លោក​​​អូបាម៉ា​ ជ្រើស​​​តាំងលោក​​ជីម​​យ៉ុង​​គីម​ ជា​​​បេក្ខ​ជន​​ប្រធាន​​ធនាគារ​ពិភព​លោក​

Posted: 24 Mar 2012 09:15 PM PDT

លោក​អូបាម៉ា​​និង​​​​លោក​ជីម យ៉ុងគីម​
​ប្រធានាធិបតី​​​​អាមេរិក​​​លោក​បារ៉ាក់ អូបាម៉ា​ ​បាន​ប្រកាស​​ពី​ថ្ងៃទី​២៣​ ​មីនា ​កន្លងមក​នេះ​​ថា លោក​បាន​​ជ្រើស​​រើស​លោក​​​ជីម យ៉ុង​​គីម ​​ជាជន​​​ជាតិ​អាមេរិក​​មាន​​ដើមកំណើត​​​​​កូរ៉េ​​ បច្ចុប្បន្ន​​​ជា​​ប្រធាន​​​​សាកល​​វិទ្យា​ល័យ​​​ DARTMOUTH ជាបេក្ខជន​​​​ប្រធាន​​​ធនាគារ​​​ពិភព​លោក​ ។​

ជិះ​ម៉ូតូ​​បញ្ច្រាស​ទិស​គ្នា​​បុក​គ្នា​​នៅចំណុច​​ពាក់​កណ្តាល​ផ្លូវ​ខូចខាត​ទាំង​សង​ខាង

Posted: 24 Mar 2012 09:13 PM PDT

សមត្ថ​កិច្ច​កំពុង​ត្រួតពិនិត្យ​កន្លែង​កើតហេតុ
រាជធានីភ្នំពេញ ៖ ម៉ូតូ​ពីរ​គ្រឿង​​បុក​គ្នា​ពេញ​ទំហឹង​នៅ​ចំណុច​​មុខ​វត្ត​ចាក់​អង្រែ​ក្រោម ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​២ ស្ថិតក្នុង​ភូមិ​ទួល​​រកា សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌ​មាន​ជ័យ ​កាលពី​វេលាម៉ោង​​១០​និង​៣០​នាទី​ព្រឹក ថ្ងៃទី​២៤ មីនា ២០១២ តែពុំ​បណ្តាល​ឱ្យ​​មាន​មនុស្ស​ណា​ម្នាក់​រង​របួស​ធ្ងន់​ធ្ងរ​ឡើយ គឺ​គ្រាន់​តែ​​របួស​សើ​ស្បែក​​បន្តិចប​ន្តួចប៉ុណ្ណោះ ។ ​ចំណែក​ឯម៉ូតូ​ទាំង​ពីរគ្រឿង​វិញ រង​ការ

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!