Koh Santipheap Daily

Koh Santipheap Daily


សុបិន​ប្រផ្នូល​អាក្រក់​ចៀស​​មិនផុតពីគ្រោះអកុសល

Posted: 23 Mar 2012 04:36 AM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
ខេត្ត​កំពង់​ចាម​ ៖ រថយន្ត​សាង​យ៉ុង​១​គ្រឿង​ ពណ៌​សម្បក​ឪឡឹក ដឹក​អ្នក​ដំណើរ​ ភ្នំពេញ​-ព្រែក​អាជី-ពាម​ជីលាំង ដែល​បើក​​បោះ​ពួយ​​យ៉ាង​លឿន​នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៧ បាន​ជ្រុល​ទៅ​បុក​​ម៉ូតូ​វីវ៉ា​ ពណ៌​ក្រ​ហម១​គ្រឿង​​​​​ពេញ​ទំ​ហឹង​ ​​នៅ​ភូមិ​ត្រកួន ឃុំ​ក្រឡា ស្រុក​កំពង់​សៀម កាល​ពី​វេលា​ម៉ោង​៧ និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​២៣ មីនា ។ ឧប្បត្តិ​ហេតុ​គ្រោះ​ថ្នាក់​នេះ​បណ្តាល​​ឱ្យ​អ្នក​ជិះ​ម៉ូតូ​១​

រថយន្ត​កាមរី​ឆ្លាម​បុក​រថយន្ត​​​ក្រុង​ដឹក​ភ្ញៀ​វ​​ថៃ​ពាក់​កណ្តាល​ខ្លួន​​

Posted: 23 Mar 2012 04:35 AM PDT

រថយន្ត​ការមី​ដែលរងការរងការខូចខាត
ខេត្ត​ឧត្តរ​មានជ័យ​​ ៖ គ្រោះ​ថ្នាក់​​ចរាចរណ៍​​​ដ៏រន្ធត់​​មួយ​បាន​កើត​ឡើង​​តាម​បណ្តោយ​​ផ្លូវ​ជាតិ​​លេខ​​៦៧​​​B ស្ថិត​​នៅ​ក្នុង​​ភូមិ​​ស្លែង​​ព័រ ឃុំ​​ត្រពាំង​​​តាវ​ ស្រុក​អន្លង់​វែង​​​ ​​បង្ក​ដោយ​​រថយន្ត​​ម៉ាកកាមរី​​ឆ្លាម​​​​ស៊េរី​​៩៦​ ពណ៌​ស្ករ​ ​ជិះ​​២នាក់​​ប្តី​ប្រពន្ធ​​​ទៅបុក​​​ចំ​ឆ្អឹង​ជំនី​​រ​​រថយន្ត​​​ក្រុង​​​ដឹក​​ភ្ញៀវ​ថៃ​ កាល​ពី​វេលា​ម៉ោង​​២និង​​​៣០​នាទី​​​រសៀល​​ ថ្ងៃទី​​២៣ មីនា​​ ២០១២​

បាត់​ដំណឹង​កូន​ស្រីទៅធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី​មួយឆ្នាំ​ម្តាយ​ចង.ក​សម្លាប់​ខ្លួន​

Posted: 23 Mar 2012 04:25 AM PDT

សពនារីរងគ្រោះ
​ខេត្តពោធិ៍សាត់ ៖ ​ស្ត្រី​ម្នាក់​ដែល​ឱ្យ​​កូន​ស្រី​ទៅធ្វើ​ការ​នៅប្រទេសម៉ាឡេស៊ី ​អស់​រយៈ​ពេល​មួយ​ឆ្នាំ​មក​ហើយ​ពុំ​ឮ​ដំណឹង​អ្វីសោះ​ធ្វើ​ឱ្យ​គាត់​មាន​ការព្រួយ​បារម្ភ​​ពីមួយ​ថ្ងៃទៅ​មួយ​​ថ្ងៃ រហូត គិត​ខ្លី​ចង.ក​ធ្វើ​អត្តឃាតសម្លាប់​ខ្លួន កាល​ពី​ថ្ងៃទី​២២ មីនា ២០១២ ​វេលាម៉ោង​១​រសៀល​​ស្ថិត​ក្នុង​ភូមិ​ទួល​​​ជ្រាវ ឃុំ​តា​លោ ស្រុក​បាកាន ដែល​​ស្ត្រីរង​គ្រោះ​ឈ្មោះ​​ពូក

ក្តៅ​ក្រហាយ​ប្រពន្ធ​រត់​ចោល បិទទ្វារ​ហាង​ប៉ង​សម្លាប់​ខ្លួន​ និងសម្លាប់​កម្ម​ករ

Posted: 23 Mar 2012 04:20 AM PDT

សមត្ថ​កិច្ច​ចាប់ខ្លួន​ជនសង្ស័យ
ខេត្ត​បាត់​ដំបង​​ ៖ បុរសជនជាតិវៀត​ណាម​​ម្នាក់​ដែល​ជាម្ចាស់ភោជនីយដ្ឋានមួយ បាន​ចាក់​សោ​ទ្វាររបងហាង ហើយយកកាំ​បិត​ប៉័ង​តោ​ភ្ជង់កប៉ងសម្លាប់ខ្លួនឯង និងគំរាម​សម្លាប់​កម្ម​​ករ​ក្នុង​ហាង​ទៀត ដោយសារខឹងប្រពន្ធ​រត់​ចោល ប៉ុន្តែត្រូវនគរ​បាល​ព្រហ្ម​ទណ្ឌ​ខេត្ត និង​កងអន្តរាគមន៍​ពិសេស​ផ្លោះ​របង​ចូលទៅ​បង្រ្កាប​​កាលពីវេលា​​ម៉ោង​១០​​និង​៤៥នាទីព្រឹក​ថ្ងៃទី២៣ មីនា ​ស្ថិត​ក្នុង​ភូមិ​

មន្ត្រី​ជំនាញ​នាំ​ស៊ុត​មាន់​ និង​ទំនិញ​ចម្រុះ​ជិត​1​តោន​ទៅ​ដុត​កម្ទេច​ចោល

Posted: 23 Mar 2012 04:16 AM PDT

ក្រុង​ប៉ោយ​ប៉ែត ៖ ស៊ុត​មាន់​ និង​ទំនិញ​ចម្រុះ​ជិត​១​តោន​ត្រូវ​បាន​មន្ត្រី​ជំនាញ​កាំ​កុង​ត្រូល​សហ​ការ​ជា​មួយ​ស្ថា​ប័ន​ពាក់​ព័ន្ធ​នៅ​ចំណុច​ខ្លោង​ទ្វារ​ប្រាសាទ​កំពូល​បី​នៃ​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែត នាំ​យក​ទៅ​ដុត​កម្ទេច​ចោល​ក្រោយ​ពី​ចាប់​បាន​ជា​បន្ត​បន្ទាប់​ក្នុង​រយៈ​ពេល​ជិត​២​សប្តាហ៍​កន្លង​មក​នេះ ។

អាជ្ញាធរ​រាជធានី​ភ្នំពេញ​​​​​​ជំ​រុញ​​​ឱ្យ​សាលា​​​​បង្រៀន​​​បើក​​​បរ​ឯក​ជន​​ពង្រឹង​​​​ច្បាប់​​​ចរាចរណ៍

Posted: 23 Mar 2012 04:06 AM PDT

ទិដ្ឋភាពក្នុងពិធី
រាជធានីភ្នំពេញ​ ៖ បញ្ហា​​​គ្រោះ​​ថ្នាក់​​ ចរាចរ​ណ៍​នៅ​​​​​​​កម្ពុជា​​ត្រូវបាន​ចាត់​ទុក​ជា​បញ្ហា​​​​ចម្បង​​​​ដែល​​​អាជ្ញាធរ​គ្រប់​ផ្នែក​​​ក៏ដូចជា​​ជំនាញ​​​ពាក់​ព័ន្ធ​​​​កំពុង​មាន​​​​ការ​យក​ចិត្ត​ទុក​ដាក់​​​​ក្នុង​​វិធាន​ការ​​​​រក​វិធី​​​ឬ​ជា​​គន្លឹះ​​ដើម្បី​​​កាត់​បន្ថយ​​​​​​​​​អត្រា​​គ្រោះ​​ថ្នាក់​​​​​​ឱ្យ​នៅ​ចំនួន​​​​ទាប ។ ​​ជាក់​ស្តែង​​ក្នុង​​រយៈ​ពេល​កន្លងមក​គ្រប់​ផ្នែក​​និងជំនាញ​​​​តែង​​មាន​​ការ​អប់​រំ​​ ​​​​ផ្សព្វ​ផ្សាយ​​​​គ្រប់​ប្រព័ន្ធ​​​

ផ្តាច់​ជីវិត​លើស្ពាន​​ជ្រោយ​ចង្វា បាឡែន​បុក​ម៉ូតូស្លាប់​លើស្ពាន​ម្នាក់​ របួស​បាក់ភ្លៅ​ម្នាក់ និង​ម្នាក់​ផ្លោង​ធ្លាក់​ទឹក​ទន្លេ​ស្លាប់

Posted: 23 Mar 2012 04:05 AM PDT

ទិដ្ឋ​ភាពនៅ​កន្លែង​កើតហេតុ
រាជ​ធានី​ភ្នំពេញ​ ៖ រថយន្ត​កាម​រី​បាឡែន​​ ពណ៌​​​ទឹកប្រាក់​​ ​​មួយគ្រឿង​​បាន​​​​​បុកជាមួយ​​​ម៉ូតូ​​​​ហុ​ង​ដាឌ្រីម​​​ធុន​សេ​១២៥ ​ពណ៌​ខ្មៅ​​មួួយ​គ្រឿង​​​​ នៅលើ​ស្ពាន​​ជ្រោយចង្វា​​ ក្នុង​ទិសដៅ​​​បញ្ច្រាស​គ្នា​​ បណ្តាល​ឱ្យ​​​អ្នក​ជិះ​ម៉ូតូ​​​៣នាក់​ក្នុ​ងនោះ​​២នាក់​​ស្លាប់​​ ដែល​​ម្នាក់​ស្លាប់​​ក្បែរ​​បង្កាន់​ដៃ​​ស្ពាន​ ម្នាក់​ខ្ទាត​​ផ្លោង​​​ធ្លាក់​ទៅ​ក្នុង​​ទឹក​​​ទន្លេ​​សាប​លង់​ស្លាប់​​ និង​ម្នាក់​​ទៀត​រ​ង​របួស​ធ្ងន់​ ។

សន្និបាត​​បូក​សរុប​ការងារ​ចាត់​តាំង​អនុវត្តន៍​គោល​នយោ​បាយ​ភូមិ​-ឃុំ​មាន​សុវត្ថិភាព

Posted: 23 Mar 2012 04:00 AM PDT

លោក​ ហ៊ុន​​ ណេង និងលោកឆាយ​ គឹម​សុន​ ក្នុងពិធី
ខេត្ត​កំពង់ចាម ៖ នៅសាលសន្និសីទ​សា​​លា​​​ខេត្ត​កាលពីព្រឹកថ្ងៃទី​២១ មីនា មានរៀប​​​ចំ​​​ប្រារព្ធ​ធ្វើ​សន្និបាត​បូក​​​សរុបការងារ​ចាត់​តាំង​អនុវត្តន៍គោលនយោបាយ​​​ភូមិ-ឃុំ មានសុវត្ថិ​ភាព​ប្រចាំឆ្នាំ២០១១ និងលើក​​​ទិស​​​ដៅ​អនុវត្ត​បន្តឆ្នាំ២០១២​ ក្រោម​​អធិ​​​បតី​​​ភាពលោក តេង សាវង្ស រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ តំណាង​លោក​

អាជ្ញាធរ​សង្កាត់​ស្នោ​បំផុស​ចលនា​សប្បុរស​ជន​ធ្វើ​ផ្លូវ​លំ​ប្រវែង​10​គីឡូម៉ែត្រ​

Posted: 23 Mar 2012 03:54 AM PDT

ផ្លូវលំដែលកំពុង​ធ្វើ​ការឈូសឆាយ
រាជធានី​ភ្នំ​ពេញ ៖ អាជ្ញាធរ​សង្កាត់​ស្នោ​ដឹក​​​​នាំ​ដោយ​លោក​ចៅសង្កាត់​​ សៀ​ អៀវ​ សហ​​​​ការ​​ជាមួយ​លោក តាំង​ ហុង​ស្រេង​ ដែល​​​ជា​​សប្បុ​​​​រស​ជន ​បាន​បើក​ធ្វើ​ការ​ឈូស​ឆាយ​ផ្លូវ​លំ​ក្រួស​​ក្រហម​ និង​ផ្លូវលំចូល​ភូមិ​ប្រជា​​ពល​​​រដ្ឋ​មួយ​ចំនួន​ ​​មាន​ប្រវែង​សរុប​ជិត​១០​គីឡូ​ម៉ែត្រ​ ដែល​ពេល​នេះ​កំណាត់​ផ្លូវ​ខាងលើ​កំពុង​​រង​ការ​ខូ​ច​ខាត​ត្រង់​ចំណុច​ខ្លះ​ៗ​ ប៉ុន្តែ​

ត្រៀមការបង្ហាញម៉ូដដ៏ធំនៅមជ្ឈមណ្ឌលកោះពេជ្រ

Posted: 23 Mar 2012 03:53 AM PDT

រាជធានីភ្នំពេញ​​​​ ៖ តារាបង្ហាញម៉ូដ​ជាតិ​ប្រមាណ​​ជាង​៥០នាក់ ​ត្រូវ​បាន​គេ​ត្រៀម​រួច​ជា​ស្រេច​​សម្រាប់ការដើរ​បង្ហាញ​ម៉ូដ​ដ៏​ធំមួយ​នៅ​មជ្ឈមណ្ឌលកោះ​ពេជ្រ​នារាត្រីថ្ងៃ​ទី​៣០ មីនា ខាងមុខ​នេះ ដើម្បី​បង្ហាញ​ម៉ាក​ផលិត​ផល​ល្បីៗចំនួន​៤ ហើយ​​សន្និ​សីទ​សារព័ត៌មាន​​ប្រកាស​អំពី​គម្រោង​ការនេះ ត្រូវ​បាន​ធ្វើឡើង​​កាលពី​ថ្ងៃទី​២៣ មីនា នៅ​សណ្ឋាគារ

កាក​បាទក្រហម​ប្រជុំត្រៀម​រៀបចំទិវា8 ឧសភា

Posted: 23 Mar 2012 03:46 AM PDT

ទិដ្ឋ​ភាពក្នុង​កិច្ច​ប្រជុំ
រាជធានីភ្នំពេញ ​៖ គណៈកម្មការ​​ អនុ​គណៈ​កម្មការ​រៀប​ចំ​ខួប​១៤៩ ទិវា​​​ពិភពលោក​​កាក​បាទ​ក្រហម​​ អឌ្ឍចន្ទ​ក្រហម​ ៨ ​​​ឧសភា​របស់​កាក​បាទ​ក្រហម​​កម្ពុជា​​ បាន​បើក​​កិច្ច​ប្រជុំ​កាល​ពី​ថ្ងៃ​២២ មីនា​ នៅ​កាក​បាទ​​​ក្រហម​កម្ពុជា​ ដើម្បី​ពិនិត្យ​លទ្ធផល​​​​ការងារ​របស់​​គណៈ​កម្មការ​ និង​​អនុ​គណៈកម្មការនីមួយៗ ថា​តើ​ធ្វើ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បាន​អ្វី​ខ្លះ​ហើយ ។

មន្ត្រីជំនាញឃាត់​រថយន្ត​កូរ៉េ​ដឹកផ្តៅអត់​ច្បាប់​3​គ្រឿងយកទៅព្រមាន

Posted: 23 Mar 2012 03:43 AM PDT

រថយន្ត​ដែល​ត្រូវ​រឹបអូសបាន
ខេត្ត​ឧត្តរមាន​ជ័យ​ ៖ រថយន្ត​កូរ៉េ​ចំនួន​៣​គ្រឿង​ ដែល​មន្ត្រី​មាន​សមត្ថកិច្ច​​និយាយថា​ ដឹក​ផ្តៅ​អត់​មាន​ច្បាប់​​ ត្រូវ​​ឃាត់​​ព្រមាន​នៅ​ភូមិ​ជើង​ភ្នំ ឃុំ​ត្រពាំង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្រីយ៍ ស្រុក​អន្លង់វែងកាលពី​ព្រឹក​ថ្ងៃ​ទី​២១ មីនា ។

ភ្លៀង​កក់​ខែ​១​​មេ​ធំ​នាំព្យុះ​កំបុត​ត្បូង​បោក​រំលំ​ផ្ទះ​ ធ្លុះធ្លាយ​​​ជញ្ជាំង​ ដំបូល​អស់​៥០​​ខ្នង​

Posted: 23 Mar 2012 03:39 AM PDT

ទិដ្ឋ​ភាព​ដែល​ត្រូវព្យុះ​ភ្លៀង​បោក​បក់
ខេត្តតាកែវ ៖ ​យ៉ាងហោចណាស់​លំនៅ​ឋាន​​ប្រជា​ពលរដ្ឋ​ចំនួន​៥០​ខ្នង ​ត្រូវ​ព្យុះ​ភ្លៀង​​មួយ​មេយ៉ាងធំ​បោក​បក់​ផ្តួលរំលំ​អស់​គ្មាន​សល់ និង​បណ្តាលឱ្យ​មនុស្ស​៣នាក់រងរបួស​។ ​ហេតុ​ការណ៍​នេះបាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀលថ្ងៃទី​២២ មីនា ២០១២ ស្ថិតនៅភូមិកោះ​កុសល់ ឃុំ​​រាម​អណ្តើក ​ស្រុក​គិរី​វង់។ ​

គណៈ​បញ្ជា​ការ​ឯក​ភាពសង្កាត់​ច្រាំង​ចំរេះ​ទី២ ត្រួតពិនិត្យ​​ឆែកឆេរ​​អាវុធ​បង្ក្រាប​​រថយន្ត​​ដឹក​​ឈើ​គ្រញូងដក​ហូតបាន​១៥៦​ដុំ​

Posted: 23 Mar 2012 03:35 AM PDT

សមត្ថ​កិច្ច​កំពុងត្រួតពិនិត្យ​ឈើ​គ្រញូង
រាជធានីភ្នំពេញ ៖ ​រថយន្ត​កាមរី​​ដឹក​ឈើ​គ្រញូង​​មួយ​គ្រឿង​ត្រូវបាន​គណៈ​បញ្ជា​ការ​ឯក​ភាព​​ សង្កាត់​ច្រាំង​ចំរេះទី២ ខណ្ឌ​ឫស្សីកែវ ចាប់​​ឃាត់​បញ្ជូន​ទៅ​​កាន់​សាលា​ខណ្ឌ​ក្នុង​ការ​ចុះ​ត្រួត​ពិនិត្យ​​ឆែកឆេរ​​អាវុធ​ជាតិ​ផ្ទុះ​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃទី​២២ មីនា នៅ​ក្នុង​មូល​ដ្ឋាន ស្ថិតក្នុង​ភូមិ​ខ១ សង្កាត់​ច្រាំង​ចំរេះទី២។

សាខាគយ​ចាប់​រថយន្ត​ដឹកទំនិញសំពីង​សំពោង​បង្កប់​ទឹកផ្លែ​ឈើ​គេចពន្ធ

Posted: 23 Mar 2012 03:32 AM PDT

រថយន្ត​ដែល​ត្រូវ​រឹបអូស​បាន
ខេត្តតាកែវ​ ៖ រថយន្ត​កែ​ច្នៃ​​​​«សាំឡ» ដឹក​មី​១គ្រឿង​ត្រូវ​សមត្ថកិច្ចចម្រុះសាខា​គយ​ និង​ថ្នាក់​ខេត្ត​ស្ទាក់​ចាប់​បាន ​​រួច​​អូស​យកទៅ​​កាន់​ស្នាក់​​​ការ​​សាខា​គយ​ ដើម្បី​ត្រួត​ពិនិត្យ​ ខណៈ​ពេល​រថយន្ត​ច្នៃ​សាំ​ឡ​នេះ ​ដឹក​ទំនិញ​បង្កប់​ជា​​​មួយ​​ទំនិញ​អត់​បង់​ពន្ធ​ ដែល​នាំ​ចូល​មក​ពី​ប្រទេស​វៀត​ណាម​​តាម​ច្រក​ស្រុក​គិរី​វង់​ ដឹក​យក​ទៅ​ចែក​ចាយ​ឱ្យ​ម៉ូយ​នៅ​តាម​

ម្ចាស់​ភោជនីយ​ដ្ឋាន «ថាងថាង» ជា​ជនជាតិ​វៀតណាម​ វាយ​ដំ​ប្រពន្ធ​​រាល់​ថ្ងៃ​ពេល​​ប្រពន្ធ​រត់​ចោល​បិទ​​ទ្វារ​គំរាម​សម្លាប់​ខ្លួន

Posted: 23 Mar 2012 03:28 AM PDT

សមត្ថកិច្ច​ឃាត់​ខ្លួន​ជនសង្ស័យ
ខេត្ត​​​បាត់ដំបង ៖ ​បុរស​ជន​ជាតិ​​វៀត​ណាម​​ម្នាក់​​ជា​ម្ចាស់ ភោជនីយ​ដ្ឋាន​មួយ​បាន​ចាក់​សោ​ទ្វារ​របង​ហាង​ ហើយ​យក​កាំបិត​​ប័ុង​តោ​​គំរាម​អារ.ក​ប៉ងសម្លាប់​​ខ្លួន​ឯង និង​គំរាម​សម្លាប់​​​​កម្ម​ករ​ក្នុង​ហាង​២​នាក់​​ទៀត ដោយ​សារ​ខឹង​ប្រពន្ធរត់​ចោល ប៉ុន្តែត្រូវបាន​កម្លាំងនគរបាល​ព្រហ្ម​ទណ្ឌ​​ខេត្ត និង​កម្លាំង​កង​​អន្តរាគមន៍​​ពិសេស​ផ្លោះ​របង​ឆ្មក់​ចូល​ទៅ​បង្ក្រាប​បាន​ កាលពី​វេលា​ម៉ោង​១០​​និង​៤៥​នាទី​

អគ្គ​ស្នង​ការ​​​ដ្ឋាននគរបាល​ជាតិ​ជួបចម្ការ​កៅស៊ូបឹង​កេត ឯព្រះ​ខ័នរាជ្យ​ជួបឆ្លាម​សមុទ្រខណៈ​បៀល​ប្រាយ​ជួបណា​ហ្គា​ខប និងសាកល​វិទ្យា​ល័យ​វេស្ទើន​ជួប​ភ្នំពេញ​ក្រោន

Posted: 23 Mar 2012 03:23 AM PDT

កីឡាករក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ       
រាជធានី​ភ្នំពេញ ៖​​ នា​ថ្ងៃ​សៅរ៍​ ទី២៤ មីនា​ ​ការ​ប្រកួត​បាល់​ទាត់​ថ្នាក់​ជាតិ​ឆ្នាំ​២០១២ មាន​២​ប្រកួត​ ​គឺក្រុម​អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ជាត​ិ ជួប ​ក្រុម​ចម្ការ​កៅស៊ូ​បឹង​កេត ហើយ​ក្រុម​ព្រះ​ខ័ន​រាជ្យ ជួប​ក្រុម​ឆ្លាម​សមុទ្រ ។ ដោយ​ឡែក​​នៅ​ថ្ងៃ​អាទិត្យ​​​ ទី​២៥ មីនា មាន​២​ប្រកួត​ទៀត​ គឺ​ក្រុម​ណាហ្គា​ខប ជួប​ ក្រុម​បៀល​ប្រាយ ​ហើយ​​ក្រុម​​សាកល​វិទ្យា​ល័យ​

អ៊ី​តា​លី​ស៊េរី​Aជុំ​ទី​29​សម្រាប់​ចុង​សប្តាហ៍​នេះ​Milan ជួប Roma​ ឯ ​Inter ជួប Juventus​ខណៈ Lazio,Napoli សង្ឃឹម​ឈ្នះ​ក្នុង​ផ្ទះ

Posted: 23 Mar 2012 03:16 AM PDT

ការ​ប្រកួត​​​បាល់​ទាត់​​​​អ៊ីតា​លី​ស៊េរីA ​ជុំ​​ទី29 សម្រាប់​​​​​​ចុង​​សប្តាហ៍​​​​​នេះ​មាន​​10​ប្រកួត​​​ ។ ​ក្រុម​​ ខ្លាំង​​ប៉ះ​​ខ្លាំង​ Juventus ទទួល​​ភ្ញៀវ​​ Inter និង Roma ធ្វើ​ដំណើរ​​​ទៅ​ផ្ទះ​ Milan ចំណែក​​​ឯ Lazio និង​ Napoli ល្អ​ក្នុង​ផ្ទះ​ ។ បញ្ជាក់​ក្រុម​ Milan ជាប់​លេង​​ឆេមពាន​លីក ។

ចោរគាស់​ផ្ទះ​​ប្រជាពលរដ្ឋវាយ​ម្ចាស់​រង​របួស​អស់​​លក្ខណ៍​ជាប់អន្ទាក់​​ប៉ូលិស​

Posted: 23 Mar 2012 03:02 AM PDT

សមត្ថ​កិច្ច​ឃាត់​ខ្លួន​ជន​សង្ស័យ
ក្រុងប៉ោយប៉ែត ៖ ​ជនសង្ស័យ​​ម្នាក់​ត្រូវ​បាននគរបាលវរ​ការ​ពារ​ព្រំដែន​គោក​លេខ​៨៩១ ឃាត់​ខ្លួន​កាលពី​​វេលាម៉ោង​១១​​យប់​ថ្ងៃទី​២២ មីនា ២០១២ ​នៅចំណុច​ក្បាល​កោះ​ស្ថិត​ក្នុងភូមិ​ក្បាល​ស្ពាន សង្កាត់​ប៉ោយ​ប៉ែត​ ដោយ​​យោង​តាម​​ពាក្យ​បណ្តឹង​​របស់​ជនរងគ្រោះ​ឈ្មោះ​ម៉ៃ រដ្ឋ ភេទ​ប្រុស អាយុ​៥០​ឆ្នាំ រស់​នៅ​ក្នុងភូមិ-ឃុំ​ខាង​លើ ។

អាល្លឺម៉ង់ប៊ុនដេស្លីហ្គាBayern,Gladbach,Schalke,Bremen ជាក្រុមជម្រើសល្អក្នុងផ្ទះ

Posted: 23 Mar 2012 03:01 AM PDT

ការ​​ប្រកួត​​បាល់់ទាត់​​​អាល្លឺ​ម៉ង់​​​​ប៊ុន​ដេស្លី​ហ្គា​​ជុំ​​ទី​29សម្រាប់​​ចុង​សប្តាហ៍​​នេះ​មាន​​​​ 8ប្រកួត​​ ។ ក្រុម​ Bayern,Schalke, Ghadbach និង​ Bremen ជា​ជម្រើសល្អ​​ក្នុង​​ទឹក​ដី​ ។ ថ្ងៃ​សៅរ៍​

ក្រុម Real M ត្រូវ​ការ​ឈ្នះ​ដើម្បី​ដាក់​សម្ពាធ Barcelon​a​ខណៈ Bilbao,Osasuna​សង្ឃឹម​រក​បាន​3​ពិន្ទុ​ថ្ងៃ​នេះ

Posted: 23 Mar 2012 03:01 AM PDT

ការ​ប្រកួត​បាល់ទាត់​អេស្ប៉ាញ​ព្រីមេរ៉ាលីហ្គា​​ជុំ​ទី​ 29 សម្រាប់​ចុង​សប្តាហ៍​នេះ​មាន​ 9 ប្រកួត​ ។ ក្រុម ​Real M, Bilbao, Osasuna និង​ Espanyol ជាក្រុម​ជម្រើ​សល្អ​។ បញ្ជាក់​​ក្រុម Real M, Barcelona ជាប់​លេង​ឆេម​ពាន​លីក​ ។ ចណែក​ឯ​ Atletico និង Bilbao ជាប់​លេង​យូហ្វា​ខាប់ ។

ស្នេហ៍​បឋម​វ័យ​​មិន​គ្រប់​អាយុ​ខាង​ប្រុស​ជាប់​ឃុំ

Posted: 23 Mar 2012 02:58 AM PDT

សមត្ថ​កិច្ច​​ជាប់​ចោទ
ខេត្តស្វាយរៀង ៖ ទាក់ទង​តាម​ទូរ​សព្ទ័​រហូត​ស្រឡាញ់​គា្ន មិន​ចូល​តាម​ផ្លូវ​ទៅ​តាម​ច្បាប់​បែរ​ជា​លេងផ្លូវ​កាត់​ពង្រត់​គា្ន​ចេញពីផ្ទះ​ ទីបំផុត ម្ដាយ​ខាង​ស្រី​ប្ដឹង​នគរបាលឱ្យចាប់​ខ្លួនពីបទ​នាំ​អ​នីតិ​ជន​ចេញ​ដោយ​មិន​ស្របច្បាប់​ និង​មាន​គោល​ដៅ​។ ការឃាត់ខ្លួន​នេះធ្វើឡើង បន្ទាប់​ពី​យុវជន​រូប​នោះ​បានពង្រត់​ក្មេង​ស្រី​ជា​អនីតិ​ជន​ដែល​មាន អាយុ​ទើបតែ​១៣​ឆាំ្ន​ពី​ផ្ទះ​នៅ​ឯ​ខេត្ដ​សា្វ​យ​រៀង​ហើយ​នាំ​

យល់​សប្តិ​ឃើញ​ប្រផ្នូល​អាក្រក់​មិន​ហ៊ាន​ទៅ​​ណា​ទេ ​លុះ​ចេញ​ម្តង​ជួប​គ្រោះថ្នាក់​

Posted: 23 Mar 2012 02:40 AM PDT

ទិដ្ឋភាពនៅ​កន្លែង​កើតហេតុ
ខេត្តកំពង់ចាម ៖ មនុស្ស​២​នាក់​បានស្លាប់​​បាត់​បង់​ជីវិត និង​២​នាក់​ទៀត​រង​របួសធ្ងន់​ដោយ​សារ​រថយន្ត​សាំងយ៉ុង​១​គ្រឿង​ពណ៌​សំបក​ឪឡឹក​​ដឹក​អ្នកដំណើរ​​​​បាន​បោះ​ពួយ​យ៉ាង​លឿន​​បុក​ម៉ូតូ​​វីវ៉ា​១​គ្រឿង​ ពណ៌​ក្រហម​ ពេញ​ទំហឹង ​បណ្តាល​​ឱ្យ​អ្នក​ជិះស្លាប់​ និង​របួស​ ។ ​​ហេតុ​ការណ៍​នេះ​កើត​​​​ឡើង​​នៅ​ភូមិ​ត្រកួន ឃុំ​ក្រឡា ស្រុក​កំពង់​សៀម កាល​ពី​វេលា​ម៉ោង​៧​និង​៥០​នាទី​ព្រឹក​ថ្ងៃទី​​២៣ មីនា

ពេជ្រ សម្បតិ្ត ជួប​ជា​មួយ ពៅ​ ស័ក្តិ​សិទ្ធិ ចំណែក​ឯ​ហ៊ុល ដារ៉ា ជួប​ជាមួយ អ៊ុង ស៊ី​ណា នៅ​​លើ​រេញ TV5

Posted: 23 Mar 2012 02:39 AM PDT

កីឡាករពេជ្រ សម្បត្តិ (ឆ្វេង) និងកីឡាករពៅ ស័ក្តិសិទ្ធិ        
រាជធានី​ភ្នំពេញ ៖​​ ពេជ្រ សម្បត្តិ​ មក​ពី​ក្លឹប​កីឡា​ប្រដាល់​ក្រសួង​ការ​ពារ​ជាតិ ​ជួប ពៅ ស័ក្តិ​សិទ្ធិ មកពី​ក្លឹប​ក្រសួង​មហា​ផ្ទៃ​នៅ​លើ​សង្វៀន​ស្ថានីយទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ នា​ថ្ងៃ​អាទិត្យ ទី​២៥ មីនា ខណៈ​ហ៊ុល ដារ៉ា ​មក​ពី​ក្លឹប​សាលវ័ន្ត​កីឡា ជួប​ អ៊ុង ស៊ីណា មក​ពី​ក្លឹប​សិង្ហ​កីឡា ។

បាល់​ទាត់​អង់​គ្លេស​ប្រឺ​មី​ញេ​លីក​ជុំ​ទី​3​0​សម្រាប់​​ចុង​សប្តាហ៍​នេះ

Posted: 23 Mar 2012 02:31 AM PDT

កីឡាករក្រុម Arsenal និងកីឡាករក្រុម Everton
ការ​ប្រកួត​បាល់​ទាត់​អង់​គ្លេស​ប្រឺមីញេលីក​​ជុំ​ទី 30 សម្រាប់រាត្រី​ថ្ងៃ​សៅរ៍នេះ​មាន​ 9 ប្រកួត​ ។ ក្រុមភ្ញៀវ​ Tottenham​ និង​ Man City ប្រាថ្នា​ចង់​​ឈ្នះនៅ​ផ្ទះ​គូ​ប្រកួត​ម្តង។​ ចំណែក​ឯ​ Arsenal និង​Liverpool ល្អ​ក្នុង​ផ្ទះ ។​​ បញ្ចាក់​ Chelsea ជាប់​លេង​យូហ្វា​ឆេម​ពាន​លីក​ ។

ធ្វើអត្តឃាត​ដោយ​ប្រើ​រណារ​អគ្គិសនីនៅអាមេរិក

Posted: 23 Mar 2012 02:30 AM PDT

រណារ​ដែលសម្រាប់​ធ្វើអត្តឃាត
ទីភ្នាក់ងារ​ព័ត៌មាន​បរទេស​ កាលពី​ថ្ងៃទី​១៧ មីនា ផ្សាយ​ឱ្យដឹងថា ​មាន​កើ​ត​ហេតុគួរ​ឱ្យ​រន្ធត់ មួយ​ដោយ​ស្ត្រី​ម្នាក់​​ឈ្មោះ វ៉ា​ឡេរី ណេស អាយុ​៤៧ឆ្នាំ​ បាន​ស្លាប់​ដោយ​មាន​រណារ​អគ្គិសនី ​អារ នៅ​បរិវេណ.ក ក្នុងផ្ទះ​របស់​ខ្លួន​នៅ​ទីក្រុង​ឡូស​​អេនចឺឡេស សហរដ្ឋអាមេរិក ។​ បងប្អូន​របស់​ជន​រងគ្រោះ​បាន​ប្រទះ​ឃើញ​សព​ និង​រាយ​ការណ៍​​​ទៅ​ប៉ូលិស​ឱ្យ​មក​

ឆ្កែដើរឆ្លងផ្លូវដោយជើង2ត្រាប់តាមម្ចាស់

Posted: 23 Mar 2012 02:30 AM PDT

សកម្មភាព​ឆ្កែ​ធ្វើត្រាប់តាមមនុស្ស
ចាត់ទុកថា ជាហេតុ​ការណ៍​គួរឱ្យ​​អស់​សំណើច​មួយ នៅពេល​​មាន​សត្វឆ្កែ​មួយក្បាល​​ធ្វើត្រាប់តាម​ម្ចាស់​ ​ដោយ​ដើរជើង២​ឆ្លងកាត់ផ្លូវ​​ ក្នុង​អំឡុង​​ពេល​មានភ្លើង​ស្តុបពណ៌​ក្រហម​សម្រាប់​​​មនុស្ស​ដើរឆ្លងកាត់​​ លុះពេល​ទៅ​ដល់​ចិញ្ចើម​ផ្លូវ​ម្ខាង​ទៀត ទើបដើរជើង៤វិញ ។​

បាក់​អគារ​កំពុង​សាងសង់​មួយនៅ​​អាហ្សង់​ទីនស្លាប់7នាក់

Posted: 23 Mar 2012 02:19 AM PDT

រូបអគារ​ដែលបាក់
ប៉ូលិស​រាយការណ៍​​ថា មនុស្ស​យ៉ាង​តិច​​​​៧​នាក់​ បានត្រូវ​ស្លាប់​ ហើយ​៣នាក់​​​​ទៀត ​​ត្រូវ​របួស ក្នុង​ការបាក់​អគារ​កំពុង​សា​ងសង់​​​​មួយ​ កាល​ពីថ្ងៃទី២២ មីនា នៅទីក្រុង​ CORRIE-NTES ភាគ​​ខាងជើង​​អាហ្សង់​ទីន ។

ទទួល​​ទាន​​កា​​ហ្វេ​​ជា​​ប្រ​​ចាំ​​ជួយ​​កាត់​​បន្ថយ​​ការ​​កើត​​​​​ជំ​ងឺ​​ភ្លេច​​ភ្លាំង​​របស់​​មនុស្ស​ចាស់​

Posted: 23 Mar 2012 02:19 AM PDT


តាម​ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា​ ការ​ទទួល​ទាន​កា​ហ្វេ​ទៀង​ទាត់​អាច​ជួយ​កាត់​បន្ថយ​អត្រា​ប្រ​ឈម​នឹង​ជំ​ងឺ​ភ្លេច​ភ្លាំង​បាន​។ សារ​ធាតុ​ កា​ហ្វេអុីន​ត្រូវ​គេ​រក​ឃើញ​ថា មាន​អត្ថ​ប្រ​យោជន៍​ជួយ​ការ​ពារ​ខួរ​ក្បាល​គេច​ផុត​ពី​ការ​ចុះ​ខ្សោយ​។​ ដូច្នេះ​ការ​ទទួល​ទាន​កា​ហ្វេ​ជា​ប្រ​ចាំ​នឹង​ជួយ​រក្សា​កម្រិត​កា​ហ្វេអ៊ី​ន​នៅ​ក្នុង​ឈាម​​ខ្ពស់​ ។​

ផ្ការីក​នៅក្បែរទួរអេហ្វែល ប្រទេសបារាំង

Posted: 23 Mar 2012 02:19 AM PDT

ផ្ការ​រីក​នៅ​ប្រទេស​បារាំង
ក្នុង​ទិដ្ឋភាព​ដែល​បង្ហាញ​នេះ ជារូបភាព​ផ្ការីក​ពេញដើមឈើ​ក្បែរទួរអេហ្វែល និមិត្តរូប​ប្រចាំ​ក្រុង​ប៉ារីស ប្រទេសបារាំង ខណៈ​ពេល​សីតុណ្ហភាព ចាប់​ផ្តើម​ល្អ​ប្រសើរ ធ្វើ​​ឱ្យ​ភ្ញៀវ​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!