Koh Santipheap Daily

Koh Santipheap Daily


រថយន្ត​បុក​ម៉ូតូ​ពី​​​​ផ្លូវ​​​ជាតិលេខ៣ចាប់បាន​​នៅ​ផ្លូវជាតិលេខ២ របួសធ្ងន់ម្នាក់ ​និងស្រាល​ម្នាក់

Posted: 23 Mar 2012 01:03 AM PDT

ជនរងគ្រោះកំពុងសម្រាក​ក្នុងមន្ទីរពេទ្យ
ខេត្តកណ្តាល ៖ ​យុវជន​ម្នាក់​របួសធ្ងន់ និង​ម្នាក់​ទៀត​របួសស្រាល ដោយសារ​គ្រោះថ្នាក់​ចរាចរ​ណ៍រវាង​ម៉ូតូ​និង​រថយន្ដ​បុក​គ្នា នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៣ កាលពី​វេលា​ម៉ោង​៨ ​និង​២០​នាទី​យប់ថ្ងៃ​ទី​២២ មីនា នៅ​ចំណុច​ភួ​មិ​ទួល​ព្រិច ឃុំ​ត្រពាំង​វែង ស្រុក​កណ្ដាលស្ទឹង ។

មេចុងភៅ​ម្ហូប​ការ​ម្នាក់​ស្លាប់ ឯ​ម្នាក់​ទៀត​បាក់​ជើង​ដោយ​សាររថយន្ត​កូរ៉េ​បុក​ពេល​ជិះ​ឆ្លង​ថ្នល់

Posted: 23 Mar 2012 12:50 AM PDT

ទិដ្ឋ​ភាពនៅកន្លែងកើតហេតុ
ខេត្តបាត់ដំបង ៖ បុរស​ម្នាក់​បានស្លាប់ និង​ម្នាក់​ទៀត​រង​របួស​បាក់​ជើង​ម្ខាង ដោយ​សារ​រថយន្តកូរ៉េ​មួយ​គ្រឿង​បុក​ពេញ​ទំហឹង ខណៈ​កំពុង​ជិះ​ម៉ូតូ​ឆ្លង​ថ្នល់​កាលពី​វេលា​​ម៉ោង​១០​យប់​​ថ្ងៃទី​២២ មីនា ​នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៥៧ ស្ថិតក្នុង​​ភូមិចំការឫស្សី សង្កាត់​ព្រែក​ព្រះស្តេច ​ក្រុង​បាត់ដំបង ។

លោក​ MITT ROMNEYនឹង​​ក្លាយ​​ជា​​គូ​​ប្រជែង​​លោក​​អូបា​ម៉ា

Posted: 23 Mar 2012 12:50 AM PDT

លោក​ SANTORUM និង លោក ROMNEY
បើ​ពិនិត្យ​លើ​លទ្ធ​ផល​នៃ​ការ​បោះ​ឆ្នោត​សម្រាំង​បេក្ខ​ជន​ប្រធានា​ធិបតី​នៃ​គណ​បក្ស​សា​ធា​រណ​រដ្ឋ​របស់​អាមេរិក​ បេក្ខ​ជន​លោក MITT ROMNEY ​បាន​ឈ្នះ​ក្នុង​រដ្ឋ​ជា​ច្រើន​ ហើយ​ជោគ​ជ័យ​របស់​លោក​កាន់​តែ​រឹង​មាំ​ពេល​លោក​ឈ្នះ​ការ​បោះ​ឆ្នោត​សម្រាំង​នៅ​រដ្ឋ​អីុល​លី​ណយ កាល​ពី​ថ្ងៃ​ទី​២០ មីនា ។ ពេល​នេះ​វា​ស្ទើរ​តែ​ប្រាកដ​ទៅ​ហើយ​ដែល​បេក្ខ​ជន​រូប​

ចែក​អត្តសញ្ញាណ​ប័ណ្ណ​​ប្រជា​ជន​នៅ​​ខណ្ឌ​ដូន​ពេញ​១.៦០៣នាក់

Posted: 23 Mar 2012 12:40 AM PDT

ពិធីចែក​សញ្ញាណ​ប័ណ្ណ
រាជធានីភ្នំពេញ ៖ ​លោក​សុខ សម្បត្តិ ជំនួយ​ការ​សម្តេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន ​និង​ជាអភិ​បាល​ខណ្ឌ​ដូន​ពេញ​អម​ដោយ​​លោក​អភិ​បាល​រង​ អធិ​ការ​នគរបាល​មន្ត្រី​​​កង​រាជ​អាវុធ​ហត្ថ​​ខណ្ឌ​បាន​ចុះ​ចែក​អត្តសញ្ញាណ​ប័ណ្ណ​ប្រជា​ជន​ចំនួន​១.៦០៣​នាក់ នៅ​សាល​ប្រជុំ​សាលាខណ្ឌ​ដូន​ពេញ កាលពី​ព្រឹក​ថ្ងៃទី​២៣​ មីនា ​២០១២ ។

គេហដ្ឋាន​​របស់​ស្តេច​ចម្រៀង​​ប៉ុប​​ម៉ៃ​ឃើ​ល​​ជែក​សុន​​ ប្រកាស​​លក់​តម្លៃ​​23,9លាន​ដុល្លារ​

Posted: 23 Mar 2012 12:39 AM PDT

គេហដ្ឋាន​​របស់​ស្តេច​ចម្រៀង​​ប៉ុប​​ម៉ៃ​ឃើ​ល​​ជែក​សុន
យោង​តាម​ប្រភព​ព័ត៌មានពី​​​គេហ​​ទំព័រ​​​​ដេលី​​​ឈីលី​​​ចេញ​​ផ្សាយ​​ កាល​ពី​ថ្ងៃ​​​​ព្រហស្បតិ៍​​ ទី​​២២ ខែមីនា​​​ ឆ្នាំ​២០១២​ បាន​ឱ្យ​ដឹង​​ថា​ គេហដ្ឋាន​ដ៏​​ស្កឹម​ស្កៃ​​​របស់​​ស្តេច​ចម្រៀង​​ប៉ុប​​ម៉ៃ​​ឃើល​​​ជែក​សុន​​​​ បាន​ប្រកាស​​ដាក់លក់​​ក្នុ​ងតម្លៃ​​២៣.៩​លាន​ដុល្លារ​​ ។ ក្រោយ​​​​​ពី​​ប្រកាស​លក់​ភ្លាម​​​ មាន​តារា​ល្បី​​ៗ​​ជា​ច្រើន​រូប​​បានបង្ហាញ​​ការ​ចាប់​អារម្មណ៍​​​ទិញ​ តែ​គេ​​នៅ​មិន​ដឹង​

ទាហាន​​​អាមេរិក​​សម្លាប់​​មនុស្ស​​​17នាក់​​​នៅ​​អាហ្វហ្គានីស្ថាន​​​​​អាច​​មានទោស​​ប្រហារ​ជីវិត​

Posted: 23 Mar 2012 12:35 AM PDT

  ​​​​​បែរ​មុខ​​ចំ​ជា​ទាហាន​​​ឃាតករ
អ្នកទទួល​​ខុសត្រូវ​​​​​​អាមេរិក​​ម្នាក់​​​អះអាង​ថា ​​​នាយទាហាន​​​រង​អាមេរិក​​ ROBERTBELES ​សង្ស័យ​​​​ជា​អ្នក​បាញ់​​សម្លាប់​​​អ្នក​ភូមិ​​​អាហ្វ​ហ្គានីស្ថាន​​​​ច្រើន​​​​នាក់​​​ក្នុង​​នោះ​​រួម​មាន​​កុមារជា​ច្រើន​​ត្រូវទទួល​​​ការ​​ចោទ​​ប្រកាន់​​​ផ្លូវ​ការ​​​​​​នា​ថ្ងៃទី​​​២៣ មីនា ​ពីបទ​​សម្លាប់​​មនុស្ស​​១៧​នាក់​ ​និង​ការ​​​​ប៉ុន​ប៉ង​​​​​​សម្លាប់​​មនុស្ស​​​​៦​​ករណី​ទៀត ។

រថយន្ត​យីឌុប​ម៉ាកហ៊ីណូដឹក​ស៊ីម៉ង់ត៍​ត្របាក់​ម៉ូតូ​ឌុប​របួស​ធ្ងន់​ពីរនាក់

Posted: 23 Mar 2012 12:28 AM PDT

រថយន្តបង្កហេតុ
​ខេត្តកំពត ៖ ​​រថយន្ត​ប្រភេទយីឌុប​ ម៉ាក​ហ៊ីណូ ​ដឹកស៊ីម៉ង់ត៍​មួយគ្រឿង​​​ បាន​បើក​​បុក​​​គ្នា​ជា​មួយ​ម៉ូតូ​​សង់​កូរ៉េ​ពេញ​​​​​​ទំហឹង ​​​នៅ​ត្រង់​​​ចំណុច​​​​ផ្លូវ​​កែង​បណ្តាល​​​ឱ្យ​​មនុស្ស​ពីរនាក់​​ជិះម៉ូតូ​ខ្ទាត​ចេញ​បោក​នឹង​​​ខឿន​​ថ្នល់ រងរបួស​​​ធ្ងន់​ទាំងពីរនាក់ ឯ​ម៉ូតូ​ត្រូវ​​រថយន្ត​​​​​ត្របាក់​ជាប់ពី​ក្រោម​ កាលពី​វេលា​​ម៉ោង​៦និង៥៥​នាទីព្រឹកថ្ងៃទី​២៣ មីនា ​​ឆ្នាំ​២០១២ ​​នៅ​

សាលមហោ​ស្រព​មួយកំពុង​​​ដំណើរ​​ការ​សាង​សង់​​​ក្នុង​ទីបញ្ជា​ការ​កង​ពលធំ​​អន្តរាគមន៍​​លេខ៣

Posted: 23 Mar 2012 12:23 AM PDT

សាល​មហោស្រពក្នុង​ទឹកដី​ព្រះវិហារ
ខេត្តព្រះវិហារ ៖ សាលមហោស្រព​មួយ​ត្រូវ​បាន​គេ​កំពុង​សាងសង់ ក្នុង​បញ្ជាការដ្ឋានកង​ពលធំអន្ដរាគមន៍​លេខ​៣ តាម​ដងផ្លូវ​ជាតិ​លេខ​៦២ ស្ថិ​តក្នុងភូមិ​មរតក​តេ​ជោ​សែន ឃុំ​រំដោះ​ស្រែ ស្រុក​ជាំ​ក្សាន្ដ ខេត្ដព្រះវិហារ មាន​ចម្ងាយ​ប្រមាណ​ជាង​២០​គីឡូ​ម៉ែត្រ ​ពី​ប្រាសាទ​ព្រះ​វិហារ ។ ​សាលមហោស្រព​មួយ​កន្លែង​នេះ ត្រូវ​បាន​ដំណើរការ​សាងសង់​

ស្ត្រីមេម៉ាយ​​​​ទុរគតដើរ​​​រើស​​​​បន្លែ​​​​នៅ​ផ្សារ​​​ដើមគយក​​​​​ទៅ​លក់​​​​​ត្រូវ​​​​រ៉ឺម៉ក​​​​ដឹក​ស្វាយ​​​កៀរ​​​បាក់​ភ្លៅ​

Posted: 23 Mar 2012 12:16 AM PDT

ទិដ្ឋ​ភាព​​នៅ​កន្លែង​កើតហេតុ
រាជធានី​ភ្នំពេញ ៖ ស្ដ្រី​មេម៉ាយ​ទុរគត​ម្នាក់​ដែល​ប្រកប​របរ​ដើរ​រើស​បន្លែ​ដែល​គេ​បោះចោល​នៅ​ផ្សារ​ដើម​គយ​ក​ទៅ​លក់​ឱ្យកន្លែង​ធ្វើ​តាំង​ឆាយ​និង​បន្លែ​ល្អ​យក​ទៅ​លក់​នៅ​ផ្សារ​ក្រោយ​វត្ដ​ចាក់​អង្រែបាន​រង​របួស​បាក់​ភ្លៅ ខណៈ​ពេល​កំពុង​តែ​ឈរជួយ​រើ​បន្លែ​ចេញពី​រ៉ឺ​ម៉ក​ម៉ូតូ​ក៏ត្រូវ ​រ៉ឺ​ម៉ក​ម៉ូតូ​​​ដឹក​ស្វាយ១គ្រឿង​​ទៀត​​បើក​កៀរ​បណ្ដាល​ឱ្យ​រង​របួសកាលពី​វេលា​ម៉ោង​១០​និង​២៥​នាទី​យប់ថ្ងៃ​

ចោរប្លន់​បាញ់​អ្នក​លក់​គ្រឿង​ទេស២​គ្រាប់​ខឹង​ដណ្តើម​ខ្សែ​.ក និង​កាបូប​មិនបាន

Posted: 23 Mar 2012 12:16 AM PDT

សមត្ថ​កិច្ច​បញ្ជូន​ជន​រងគ្រោះ​ទៅ​មន្ទីរពេទ្យ
ខេត្តរតនគិរី ៖ ចោរ​ព្រហើន​២​នាក់​បាន​ប្លន់​អ្នក​លក់​គ្រឿង​ទេសស្រស់ៗបាញ់​​ត្រូវ​ដៃ​ និង​ត្រគាក បណ្តាល​ឱ្យរងរបួស​ធ្ងន់​ ចំណែក​ពួក​ចោរ​ក៏​មិន​បាន​យក​អ្វី​ទាន់​ដែរ​ បានត្រឹម​​រត់​យក​រួច​ខ្លួន​តែប៉ុណ្ណោះ ដែល​ហេតុ​ការណ៍​នេះ​​បាន​កើតឡើង​កាលពី​ថ្ងៃទី​២២ មីនា ២០១២ ​វេលា​ម៉ោង​៥​ល្ងាច ​នៅ​ចំណុច​ទួល​បឹង​កំសាន្ត តាម​ផ្លូវ​សាធា​រណៈ​ចំណុច​ភូមិ​៧ សង្កាត់​ឡាបានសៀក ក្រុង​បាន​លុង

លិច​​នាវា​​CONCORDIA​រ​ក​​ឃើញ​​​សាក​​សព​​​​​ថ្មី​​​5​នាក់​​ទៀត​​

Posted: 22 Mar 2012 11:57 PM PDT

នាវា​​​ CONCORDIA ​ដែល​លិច
ពួកអ្នកទទួល​​​​ខុសត្រូវ​​នៃ​ប្រតិបត្តិការ​​​តាម​​​រុក​​រក​​​រាយការណ៍​​កាលពី​​ថ្ងៃ​​ទី​២២ មីនា​ថា ​សាក​សព​​មនុស្ស​​​​៥​នាក់​​​ថ្មីទៀត​​​ត្រូវបាន​​​​រក​ឃើញ​​​​ក្នុង​​​ខ្មោច​នាវា​​កម្សាន្ត​ COSTACONCORDIA ដែល​បាន​​លិច​​​នៅ​ក្បែរ​កោះ​​អុីតាលី​​ GIGLIO ​កាលពី​​​​​ថ្ងៃទី​​១៣ មករា​កន្លងមកនេះ ។

ស្រវឹងធ្លាក់​ភ្នែក​បើក​ម៉ូតូ​​ទៅ​បុក​រថយន្ត​ពីក្រោយ​របួស​ធ្ងន់​ម្នាក់ ស្រាល​២​នាក់

Posted: 22 Mar 2012 11:55 PM PDT

ទិដ្ឋ​ភាព​នៅ​កន្លែង​កើតហេតុ
រាជធានីភ្នំពេញ ៖ ​បុរស​៣នាក់​ស្រវឹង​ធ្លាក់​ភ្នែកជិះម៉ូតូ​​​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​មិន​ស្គាល់​ម៉ាក​ចំពី​​ក្រោយ​ពេញ​ទំហឹង បណ្តាល​ឱ្យ​បុរស​ម្នាក់​រងរបួស​ធ្ងន់​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​​បន្ទាន់​នៅ​មន្ទីរពេទ្យ​ ឯ​២​នាក់​ទៀត​រង​របួស​ស្រាល។ ចំណែក​​ម្ចាស់​​រថយន្ត​ឃើញ​​ដូច​នោះក៏​បើក​រថយន្ត​​រត់​គេច​បាត់ស្រមោល​ ។

ម៉ូតូ​បុក​ជាមួយ​រ៉ឺម៉ក​ម៉ូតូ​​ម្នាក់​របួស​បាក់​ជើង​ទាំងពីរ​២​នាក់​ទៀត​របួស​ស្រាល

Posted: 22 Mar 2012 11:50 PM PDT

ជនរងគ្រោះ​សម្រាក​ព្យាបាល​នៅ​មន្ទីរ
​ខេត្តកណ្តាល ៖ យុវជន​ម្នាក់​បាក់ជើង​ទាំង​ពីរបែកក្បាល បែក​មាត់ របួស​ធ្ងន់ធ្ងរ និង២​នាក់​ទៀត​របួសស្រាល ខណៈ​ពេល​ជិះ​ម៉ូតូ​បុក​គ្នា​ជាមួយ​រ៉ឺ​ម៉ក​ម៉ូតូ កាលពី​វេលាម៉ោង​៩​និង​២០​នាទី​យប់ថ្ងៃ​ទី​២២ មីនា នៅ​ចំណុច​ភូមិ​ព្រែក​តា​ម៉ាក់ ឃុំ​ព្រែក​តា​ម៉ាក់ ស្រុក​ខ្សាច់កណ្ដាល ។

​ធនា​គារ​ពិភព​លោក​កាត់​តម្រឹម​ការ​​ព្យាករណ៍​ពី GDP ពិភព​លោក

Posted: 22 Mar 2012 11:27 PM PDT

ធនា​គារ​ពិភព​លោក​បាន​ព្រមាន​ដល់​ប្រទេស​កំពុង​អភិ​វឌ្ឍន៍​​កាល​ពី​ថ្ងៃ​ពុធ ឱ្យ​រៀប​ចំ​ខ្លួន​សម្រាប់​គ្រោះ​ថ្នាក់​ដ៏​ពិត​ប្រាកដ​នៃ​ការ​រីក​ធំ​ឡើង​​ឥត​ស្រាក​ស្រាន្ត​​នៃ​វិបត្តិ​ហិរញ្ញ​វត្ថុ​ក្នុង​តំបន់​អឺរ៉ុប​ ដែល​​​​ធ្វើ​​ឱ្យ​សេដ្ឋ​កិច្ច​ពិភព​លោក​ធ្លាក់​ចុះ​​ដូច​​​ឆ្នាំ​២០០៨-២០០៩ ។

អ្នក​របួស​៤​នាក់​ដែល​អះអាង​​ក្រឡាប់​រថយន្ត​​នៅ​ខេត្ត​កំពង់ឆ្នាំង ​បី​គ្នា​ និង​គ្រាហ៍​គ្នារត់​ចេញ​ប្រសាច​ពីមន្ទីរពេទ្យ

Posted: 22 Mar 2012 11:22 PM PDT

ទិដ្ឋ​ភាព​នៅ​កន្លែង​កើតហេតុ
រាជធានីភ្នំពេញ ៖ កាលពីវេលា​ម៉ោង​១១​និង​​៣០​នាទី​យប់​ថ្ងៃ​ទី​២២ មីនា នៅ​ក្នុង​មន្ទីរ​ពេទ្យ​​ព្រះ​កុសុមៈ​មាន​អ្នក​របួស ដោយសារ​គ្រោះ​ថ្នាក់​ចរាចរណ៍​ចូល​ព្យាបាល​ណែនណាន់តាន់តាប់ ក្នុង​នោះ​មាន​អ្នក​របួស​៤​នាក់ គឺស្រី​៣​នាក់ និង​ប្រុស​ម្នាក់​បាន​អះអាង​ប្រាប់​គ្រូពេទ្យ​ថា ​របួស​ដោយ​សារ​ក្រឡាប់​រថយន្ដ​នៅ​ខេត្ដកំពង់ឆ្នាំង ហើយ​បាន​ដឹក​តាម​រ៉ឺ​ម៉ក​ម៉ូតូ​ចូល​ទៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​​ ។

តួក​គី៖​ ​​ប្រតិ​បត្តិ​​ការ​​​ប្រឆាំង​​​​ពួក​​ឧទ្ទាម​​​​ឃើត​

Posted: 22 Mar 2012 11:13 PM PDT

កងទាហាន​​​តួកគី​​កំពុង​ធ្វើ​ប្រតិបត្តិការ​
ប្រភព​​​ព័ត៌មាន​​​​សន្តិ​សុខ​គូសបញ្ជាក់​​កាលពី​​​​ថ្ងៃទី​​២២ មីនាថា ​ប៉ូលិស​​៦​នាក់​​​និងពួក​​ឧទ្ទាម​​​​​ឃើត​​៦​នាក់ ​​នៃគណបក្ស​​​ពលករ​​ឃើត​​ឌីស្ថាន​ PKKបាន​​​​ត្រូវ​ស្លាប់​​​​ក្នុង​​​រយៈ​​ពេល​​​​២ថ្ងៃ​​នៃការ​​ប្រយុទ្ធ​គ្នា​​​យ៉ាង​ខ្លាំង​​​​ក្លា​​នៅ​​ភាគ​អាគ្នេយ៍​​​​តួកគី ។

លោក​ ណៅ​ ធួក​​ ពិនិត្យ​​ស្រះ​​មេពូជ​ និង​មជ្ឈមណ្ឌល​​វារី​​វប្ប​កម្ម​​សមុទ្រ​​

Posted: 22 Mar 2012 11:05 PM PDT

លោកបណ្ឌិត​ណៅ ធួក​ កំពុង​ពិនិត្យកន្លែង​មេពូជត្រី
ខេត្តព្រះ​សីហនុ​​​​​​​ ៖ កាល​ពីថ្ងៃ​ទី​​២០​ ខែ​មីនា​​ ឆ្នា​ំ​២០១២កន្លង​ទៅ​​​​​​​នេះ លោក​បណ្ឌិត​ ណៅ​ ធួក​ ​​ប្រតិ​ភូ​រាជ​រដ្ឋា​​ភិបាល​​កម្ពុជា​​​ទទួល​បន្ទុក​​​ជា​ប្រធាន​​រដ្ឋ​បាល​​ជល​ផល​ ​រួម​​ដំណើរ​​​ដោយ​មន្ត្រី​​គម្រោង​​ថ្នាក់​តំបន់​​​ស្តី​ពី​ការ​ចិញ្ចឹម​​​ជីវិត​​​ផ្អែក​​លើ​​ធន​ធាន​​ជល​ផល​​ (RFLP) និង​មន្ត្រី​​​សមត្ថ​កិច្ច​​​នៃអធិការ​​ដ្ឋាន​ជល​ផល​​​សមុទ្រ​​​ បាន​អញ្ជើញ​​ទៅ​ពិនិត្យ​​​ស្រះ​មេ​

ព្រះ​មហាក្សត្រ​នឹង​យាង​​ជា​រា​ជាអធិបតី​បើក​សម័យ​ប្រជុំ​ព្រឹទ្ធ​សភា​នីតិ​កាល​ទី៣ ព្រឹក​ស្អែកនេះ

Posted: 22 Mar 2012 10:04 PM PDT

រាជធានីភ្នំពេញ ៖ ​តាមគម្រោងព្រឹទ្ធ​សភា​នីតិកាលទី៣នឹងបើកសម័យប្រជុំលើក​ដំបូង​របស់ខ្លួននាវេលាម៉ោង៩ព្រឹកថ្ងៃទី២៤ មីនា ២០១២ស្អែកនេះ ក្រោមព្រះរាជាធិបតីភាព​ដ៏ខ្ពង់​ខ្ពស់របស់ព្រះករុណព្រះបាទសម្តេចព្រះ​បរម​​នាថ នរោត្តម សីហមុនី ព្រះមហា​ក្សត្រនៃ​ព្រះរា​ជា​ណាចក្រកម្ពុជា ។

កម្ពុជា​ នឹង​មិន​លើក​​យក​ករណី​ជម្លោះ​​នៅ​ក្នុង​សមុទ្រ​ខាង​ត្បូង​ដាក់​ចូល​ក្នុង​របៀប​វារៈ​នៃ​កិច្ច​ប្រចុំ​អាស៊ាន​​លើក​ទី២០ ​នៅភ្នំពេញ​ទេ

Posted: 22 Mar 2012 09:23 PM PDT

រាជធានីភ្នំពេញ ៖ ​លោក​ជាម យៀប តំណាង​រាស្ត្រ​មក​ពីគណ​បក្ស​ប្រជាជន​កម្ពុជា​បាន​​មាន​ប្រសាសន៍​ថា ​ក្នុង​នាម​ប្រទេស​កម្ពុជា ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​​លើក​ទី២០ នេះ​កម្ពុជា​នឹង​​មិន​លើក​​​ករណី​ជម្លោះ​​នៅ​ក្នុង​​សមុទ្រ​ចិន​ខាង​ត្បូង​ដាក់​ចូល​ក្នុងរបៀប​វារៈ​នៃ​កិច្ច​ប្រជុំ​នេះ​ទេ​ ព្រោះ​កម្ពុជា​ជា​ប្រទេស​អព្យា​ក្រឹត និង​មិន​ចូល​បក្ស​សម្ព័ន្ធ​​ មិន​គាំទ្រ​ប្រទេស​ណា​មួយ​នៅ​ក្នុងជម្លោះ​​

បញ្ចូលសភាពាណិជ្ជកម្មខេត្តកណ្តាលនិងកំពង់ឆ្នាំងធ្វើជាសភាតែមួយ

Posted: 22 Mar 2012 09:09 PM PDT

ទិដ្ឋភាពក្នុង​ពិធីសំណេះសំណាល
រាជធានីភ្នំពេញ​​​​ ៖ យោង​ទៅ​លើខេត្ត​កំពង់​ឆ្នាំង​​មិន​ទាន់​មាន​លក្ខណសម្បត្តិ​គ្រប់​គ្រាន់​​ក្នុង​ការ​បង្កើត​សភា​ពាណិជ្ជ​កម្ម​​បាន​ដោយ​ខ្លួន​ឯង​នោះ​ រាជ​រដ្ឋាភិបាល​​កម្ពុជា បាន​សម្រេច​យក​សភា​ពាណិជ្ជ​កម្មខេត្ត​កណ្តាល​​ធ្វើ​ជាសភា​ពាណិជ្ជ​កម្ម​​ខេត្ត​កំពង់​ឆ្នាំង​​ផងដែរ ​ប៉ុន្តែ​​​ការិ​យាល័យ​ប្រតិបត្តិ​​នៃ​​មណ្ឌល​សភា​ពាណិជ្ជ​កម្ម​​ខេត្ត​ទាំងពីរ​​នេះត្រូវ​ស្ថិត​នៅ​ទី​រួម​ខេត្ត​កណ្តាល។​

ជប៉ុន​ផ្តល់​​៩២.២៩០​ដុល្លារ​អាមេរិក ​បំពាក់​សម្ភារ​បរិក្ខារ​ដល់​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​ជើងព្រៃ​

Posted: 22 Mar 2012 08:59 PM PDT

រាជធានីភ្នំពេញ ៖ ​យោងតាម​សេចក្តី​ប្រកាស​ព័ត៌​មាន​​របស់​ស្ថាន​ទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​ចុះថ្ងៃទី​២២ មីនា ២០១២ ​ឱ្យ​ដឹងថា ក្រោម​គម្រោង​នៃ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​សេដ្ឋ​កិច្ចរបស់​ជប៉ុន​ជំនួយ​ឥត​សំណង​សម្រាប់​គម្រោង​​ទ្រង់​ទ្រាយ​​តូច​សន្តិ​សុខ​មនុស្ស​ជាតិ (ជំនួយ​គូសា​ណូណិ) ​រដ្ឋាភិបាល​ជប៉ុន នឹង​ផ្តល់​ទឹក​ប្រាក់​សរុប​ចំនួន​៩២.២៩០ដុល្លារ​អាមេរិក ដល់​ការិយា​ល័យ​ស្រុក​ប្រតិ​បត្តិ​ជើង​ព្រៃ​​

ហេង​ សុកញ្ញា​​ ចង់​ក្លាយ​​ជា​ពិធីការិនី​​ទូរទស្សន៍​​

Posted: 22 Mar 2012 08:49 PM PDT

 កញ្ញា​ ហេង​ សុកញ្ញ
រាជ​ធានីភ្នំពេញ​​​​ ៖ ជាការ​ពិត​ណាស់​​​ថា​ ​​តារា​ថ្មី​​​ៗ​ជាសិល្បការិនី​​ដែល​​ទើប​បោះ​ជំហាន​​ចូល​​ប្រឡូក​​ក្នុង​សង្គម​​សិល្ប​ៈ​​សម្តែង ​​ភាគ​ច្រើន​​សុទ្ធ​តែ​​​មាន​​មហិច្ឆ​តា​​​​រៀង​ៗខ្លួន​​​ ។ ​ កញ្ញា​ ហេង​ សុកញ្ញា​​ ​ក្នុ​​ង​វ័យ​​​១៩​ឆ្នាំ​​ មាន​ស្រុក​កំណើត​​​នៅស្រុក​កៀន​ស្វាយ​ ខេត្ត​កណ្តាល​​ និង​​មាន​ឪពុក​​ម្តាយ​​ជា​អាជីករ​​​ តែ​​​​កញ្ញា​​​មាន​​និស្ស័យ​​​ស្រឡាញ់​​សិល្បៈ​តាំង​ពី​

បាឡែន​បើក​វ៉ា​​​រថយន្ត​មួយគ្រឿងលើ​​ស្ពាន​ជ្រោយ​ចង្វា​បុក​ម៉ូតូ​ស្លាប់​ម្នាក់ ធ្លាក់​ទឹកស្លាប់​ម្នាក់ និងម្នាក់​ទៀត​របួសធ្ងន់

Posted: 22 Mar 2012 08:43 PM PDT

រថយន្ត​បង្ក
រាជធានីភ្នំពេញ ៖ ​យុវជន​ម្នាក់​​ស្លាប់បាត់​បង់​ជិវិត​ នៅលើ​ស្ពាន​​ជ្រោយចង្វា ​​ម្នាក់​ទៀត​ផ្លោង​ធ្លាក់​​ចូលក្នុងទឹកទន្លេសាប ហើយ​ក្រោយ​​មក​រកឃើញសព​នៅ​វេលា​ព្រឹក​ និងម្នាក់​ទៀត​របួសធ្ងន់​ ​ត្រូវបញ្ជូន​​ទៅមន្ទីរពេទ្យ​​យ៉ាងប្រញាប់​ប្រញាល់​​ ដោយ​សាររថយន្ត​បាឡែន​បើក​វ៉ា​រថ​យន្តមួយទៀត ហៀរ​ចូលទៅបុកពេញ​ទំហឹង ខណៈ​ជនរងគ្រោះទាំង៣​

រថយន្តកាមរី​ពណ៌ស បើក​បុក​ម៉ូតូ​ឌ្រីម​សេ​១២៥ ​ដួល​សន្លប់​​រថយន្ត​រត់​គេច​បាត់​

Posted: 22 Mar 2012 08:40 PM PDT

ទិដ្ឋ​ភាព​នៅ​កន្លែង​កើតហេតុ
រាជធានីភ្នំពេញ ៖ យុវជន​ម្នាក់​ដួល​បែក​ក្បាល​ហូរ​ឈាម​ពេញ​មុខ​សន្លប់​មួយសន្ទុះ​ទើប​ដឹងខ្លួន ខណៈ​​ជិះ​ម៉ូតូ​ទៅ​ដល់​ផ្លូវកែង​ត្រូវ​រថយន្ដ​កាម​រី ពណ៌​ស បុក​លាន់​ដូច​រន្ទះខ្ទាត​ទៅ​ចិញ្ចើម​ផ្លូវ​សន្លប់​ស្ដូកស្ដឹង ​កាលពី​វេលា​ម៉ោង​១​និង​៥០​នាទី​រំលង​អធ្រាត្រ​​ឈាន​ចូល​ថ្ងៃ​ទី​២៣ មីនា នៅ​ចំ​ណុ​ចផ្លូវ​លេខ​១៩៣​កែង​​ផ្លូវលេខ​​៣៨៨ ស្ថិត​ក្នុង​ក្រុម​៤១ ភូមិ​៥ សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌចំការមន ។

រដ្ឋ​ប្រហារ​នៅ​ម៉ា​លី​ស្លាប់​3នាក់​ ពួក​ទាហាន​ធ្វើ​រដ្ឋ​ប្រហារ​បិទព្រំ​ដែន

Posted: 22 Mar 2012 08:34 PM PDT

កង​យោធា​បះ​បោរ​ម៉ាលី​
មនុស្ស​៣​នាក់​បាន​ត្រូវ​ស្លាប់​ ហើយ​៤០​នាក់​​ត្រូវ​របួស​នៅ​ម៉ា​លី​ក្នុង​ការ​ធ្វើ​រដ្ឋ​ប្រហារ​ប្រឆាំង​ប្រធានា​ធិបតី លោក​អាម៉ា​ឌូ ទូ​ម៉ា​នីទូរេ ពី​សំណាក់​​កង​យោធា​ដែល​បិទ​ព្រំ​ដែន​របស់​ប្រទេស​ ហើយ​ដាក់​បំរាម​គោចរ​នា​ពេល​យប់​ដែល​ញ៉ាំងឱ្យ​មាន​រលក​នៃ​ការ​ថ្កោល​ទោស​នៅ​ឯ​បរទេស។

​រថយន្ត​លាយស៊ីម៉ង់ត៍​បត់​ឆ្វេង​ពេល​ផ្លូវ​​កំពុង​ស្ទះ​ចរាចរណ៍​វាត់​កន្ទុយ​​ទៅ​ប៉ះ​នឹង​​រថយន្ត​អេស្កាឡែត

Posted: 22 Mar 2012 08:23 PM PDT

ទិដ្ឋ​ភាព​នៅ​កន្លែង​កើតហេតុ
រាជធានីភ្នំពេញ ៖ ខណៈចរាចរណ៍​កំពុង​តែ​កកស្ទះ​ណែនណាន់តាន់តាប់​មានរថយន្ដ​លាយ​ស៊ីម៉ង់ត៍​មួយ​គ្រឿងបត់​ឆ្វេង​បណ្ដាល​ឱ្យ​វាត់​កន្ទុយ​ត្រូវ​រថយន្ដ​អេ​ស្កា​​ឡែត​បែក​កញ្ចក់​​ចំហៀង​ខាងឆ្វេង ​ឆ្កូត​ថ្នាំ​ និងកាន់តែ​ធ្វើ​ឱ្យ​កក​ស្ទះ​ខ្លាំង​ឡើង ។ ហេតុ​ការណ៍​នេះ​កើតឡើង កាលពី​វេលា​ម៉ោង​៥​និង​៤០​នាទី​ល្ងាច​ថ្ងៃ​ទី​២២ មីនា នៅ​​តាម​ផ្លូវ​លេខ​១៣២​កែង​ផ្លូវ​លេខ​៦១៦ ទល់មុខ​ផ្ទះ​សំណាក់​ស្រែ​

រ៉ឺម៉ក​​ម៉ូតូ​បុក​​ម៉ូតូ​​វ៉េវ​អ៊ិច​ បើក​រត់​​បាន​៣០០​ម៉ែត្រ ​ទើស​រោង​បុណ្យ​ទៅ​មុខ​លែង​រួច​

Posted: 22 Mar 2012 07:58 PM PDT

ម្ចាស់រ៉ឺម៉ក​ម៉ូតូ
​​រាជធានីភ្នំពេញ ៖ បុរស​​ម្នាក់​បើក​រ៉ឺ​ម៉ក​ម៉ូតូ​ចេញពី​ផឹកស៊ី​ស្រវឹង​ទៅបុក​ម៉ូតូ​វ៉េវ​អ៊ិច​នៅ​ចំណុច​ផ្លូវកែង​​បណ្តាល​ឱ្យ​ម៉ូតូ​ដួល​​​ ឯ​មនុស្ស​រង​របួស​ចុក​ដើមទ្រូង​ តែ​អ្នកបើក​បរ​​រ៉ឺម៉ក​ម៉ូតូ​​ព្យា​យាមរត់​បាន​​៣០០​ម៉ែត្រ​ ទើស​នឹង​រោង​បុណ្យ​នៅ​កណ្ដាលផ្លូវ​បើក​ទៅ​មុខ​លែង​រួច​ត្រូវ​សមត្ថកិច្ច​ក្របួចបាន ។ ​ហេតុ​ការណ៍​នេះ​កើតឡើង​កាល​ពី​​វេលា​ម៉ោង​៨​និង​៣០​នាទី

អំពើ​ហិង្សា​នៅ​ស៊ីរី​ស្លាប់​62នាក់​ទៀត

Posted: 22 Mar 2012 07:52 PM PDT

ពួក​បះ​បោរ​ប្រដាប់​អាវុធ​ស៊ីរី​រត់​គេច​គ្រាប់​
អំពើ​ហិង្សា​​នៅ​ស៊ីរីមាន​សភាព​ខ្លាំង​ក្លា​កាល​ពី​ថ្ងៃ​ទី​២២ មីនា ជាមួយ​នឹង​ការ​ស្លាប់​មនុស្ស​៦២​នាក់​ទៀត​ ភាគ​ច្រើន​ជា​ជន​ស៊ីវិល​ដែល​ស្លាប់​ក្នុង​ប្រតិ​បត្តិ​ការ​យោធា​នានា​ប្រឆាំង​បណ្តា​ទីក្រុង​ដែល​មាន​ការ​បះ​បោរ​ ទោះ​បី​ជា​មាន​ការ​អំពាវ​នាវ​របស់​ក្រុម​ប្រឹក្សា​សន្តិ​សុខ​អ.ស.ប​ឱ្យ​មាន​ការ​ឈប់​បាញ់​គ្នា​ក៏​ដោយ ។

ប៉ុន​ប៉ង​រំលោភ​​មិន​បាន​សម្រេច​ត្រូវ​អ្នក​ស្រុក​ចាប់​ខ្លួន​​ប្រគល់​ឱ្យសមត្ថ​កិច្ច​

Posted: 22 Mar 2012 07:47 PM PDT

យុវជន​ជាប់​ចោទពាក់អាវ​ក្រហម​ដែល​ត្រូវចាប់​
​​​​រាជធានីភ្នំពេញ ៖ ​យុវជន​ម្នាក់​ត្រូវ​បាន​ប្រជា​ពលរដ្ឋ​ចាប់​ខ្លួន​ប្រគល់​​ឱ្យ​នគរ​បាល​​ប៉ុស្តិ៍​ស្ទឹង​​មាន​ជ័យ ​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៣ មីនា ២០១២ ​​នៅ​បន្ទប់​​ផ្ទះ​ជួល​ ស្ថិត​ក្នុង​ក្រុម​ទី​៤ ភូមិ​ដំណាក់​ធំ​ទី​២ ​សង្កាត់​ស្ទឹង​​មាន​ជ័យ ខណ្ឌ​មាន​ជ័យ ខណៈ​ដែល​យុវជន​​រូប​នេះ​ប៉ុន​ប៉ង​រំលោភ​នារី​​ម្នាក់​​មិន​បាន​សម្រេច ។

ប៉ូលិស​បារាំង​បាញ់សម្លាប់​ខ្មាន់​កាំភ្លើង​​នៅ​ទូលូស

Posted: 22 Mar 2012 07:39 PM PDT

កង​កម្លាំង​ពិសេស​របស់ប៉ូលិស​បារាំង
ខ្មាន់កាំភ្លើង​​​សម្លាប់​មនុស្ស​ច្រើននាក់​​នៅ​ភាគ​​និរតី​​​បារាំង​ឈ្មោះ ម៉ូហាម៉េដ ​មឺរ៉ាហ៍ ​ត្រូវ​ប៉ូលិស​​ពិសេស​បារាំង​បាញ់​ស្លាប់កាលពីថ្ងៃទី​២២​ មីនា ​​នៅក្រុង​​ទូលូស ​ក្នុងការវាយឆ្មក់​​មួយ​ ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!