VOA News: ព័ត៌មាន: “ឌុច​ចង្អុល​បង្ហាញ​នួន ជា​ ក្នុង​ពេល​ធ្វើ​សក្ខីកម្ម” plus 3 more

VOA News: ព័ត៌មាន: “ឌុច​ចង្អុល​បង្ហាញ​នួន ជា​ ក្នុង​ពេល​ធ្វើ​សក្ខីកម្ម” plus 3 more


ឌុច​ចង្អុល​បង្ហាញ​នួន ជា​ ក្នុង​ពេល​ធ្វើ​សក្ខីកម្ម

Posted: 20 Mar 2012 10:47 AM PDT

អតីត​ឆ្មាំ​គុក​បាន​ចង្អុល​បង្ហាញ​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​ នួន ជា​ មេ​មនោគមន៍វិជ្ជា​របស់​ក្រុម​ខ្មែរ​ក្រហម​ និង​អតីត​មេបញ្ជាការ​ផ្ទាល់​របស់​គាត់​ នៃ​គុក​ទួលស្លែង​ ដែល​នៅ​ទីនោះ​មនុស្ស​ជាង​មួយ​ម៉ឺន​នាក់​ បាន​ចាត់ទុក​ថា​ជា​ខ្មាំង​ រួច​បាន​ត្រូវ​ធ្វើ​ទារុណកម្ម​ រួច​យក​ទៅ​សម្លាប់​ចោល។

កាំង ហ្កេកអ៊ាវ ​ហៅ​ឌុច​ បាន​ថ្លែង​ជា​កសិណសាក្សី ​ប្រាប់​តុលាការ​កាល​ពី​ថ្ងៃ​អង្គារ​ ក្នុង​ការ​កាត់​ក្ដី​ នួន ជា​ អតីត​ប្រមុខរដ្ឋ​មាន​តែ​ឈ្មោះ ​ខៀវ សំផន ​និង​ អតីត​រដ្ឋមន្ដ្រី​ការបរទេស ​អៀង សារី។​ អ្នក​ទាំង​បី​ជា​មេដឹកនាំ​ជាន់​ខ្ពស់​រស់រាន​មាន​ជីវិត​ដែល​បាន​ប្រើ​នយោបាយ​ឃោរឃៅ​សាហាវ​យង់ឃ្នង​ក្នុង​របប​គ្រប់គ្រង​ខ្មែរក្រហម​នៅ​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៧០។

ឌុច​បាន​ត្រូវ​វិនិច្ឆ័យ​ទោស​ដោយ​តុលាការ​ឧក្រិដ្ឋកម្ម​អន្ដរជាតិ​ ថ្លែង​នៅ​ក្នុង​សវនាការ​តុលាការ​ថ្ងៃ​ទី​ពីរ​ថា​ នួន ជា​ ធ្លាប់​ជា​មេ​ផ្ទាល់​របស់​គាត់​យ៉ាង​តិច​ក៏​មួយ​រយៈ​ដែរ​ក្នុង​ពេល​លោក​ធ្វើ​ការ​នៅ​គុក​ ស២១។

ឌុច​ ទទួល​ស្គាល់​ថា​ បញ្ញវន្ដ​ខ្លះ​ដែល​ត្រូវ​ចាប់​ខ្លួន​បញ្ជូន​ចូល​គុក ​ស២១​ មិន​មាន​ទោស​កំហុស​អ្វី​សោះ។

ឌុច​ដែល​មិន​ការពារ​សកម្មភាព​របស់​គាត់​បាន​ត្រូវ​គេ​រំពឹង​ថា​ នឹង​ផ្ដល់​ភស្ដុតាង​គន្លឹះ​ឲ្យ​តុលាការ​ ដែល​ដំណើរការ​រាល់ថ្ងៃ​ក្នុង​សប្ដាហ៍​នេះ។

ព័ត៌មាន​អន្តរជាតិ​សំខាន់ៗ​ដទៃ​ទៀត៖

<!--IMAGE-RIGHT--> អាស៊ាន៖ សមាគម​នៃ​ប្រទេស​អាស៊ាន ​ថ្លែង​ថា​ រដ្ឋាភិបាល​ភូមា​បាន​ចេញ​សេចក្ដី​អញ្ជើញ​សុំ​ឲ្យ​ សមាគម​នេះ​បញ្ជូន​ក្រុម​អ្នក​សង្កេតការណ៍​ ដើម្បី​ពិនិត្យ​មើល​ការ​បោះឆ្នោត​នៅ​ខែ​ក្រោយ។

អាស៊ី៖ កាល​ពី​ថ្ងៃ​អង្គារ​នេះ​ ប្រទេស​ចិន​បាន​ព្រមាន​អំពី​លទ្ធភាព​នៃ​គ្រោះថ្នាក់​កើត​ឡើង​ដោយសារ​ការ​ប្រកួត​ប្រជែង​ខាង​សព្វាវុធ​នៅ​តំបន់​អាស៊ី​ក្រោយ​ពី​មាន​សេចក្ដី​រាយការណ៍​មួយ​ដែល​រក​ឃើញ​ថា​ តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ​បាន​ឈ្នះ​អឺរុប​ជា​អ្នក​ទិញ​ចូល​អាវុធ​ច្រើន​សន្ធឹក ។

ភូមា៖ អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ Human Rights Watch​ និយាយ​ថា​ កងកម្លាំង​យោធា​ភូមា​បាន​ប្រព្រឹត្ដ​ការ​រំលោភ​លើ​សិទ្ធិ​មនុស្ស​ជា​ច្រើន​សន្ធឹក​ក្នុង​រដ្ឋ​កាជិន​ (Kachin) មួយឆ្នាំ​ក្រោយ​ពី​រដ្ឋាភិបាល​ស៊ីវិល​បាន​ឡើង​កាន់​អំណាច​បន្ទាប់​ពី​របប​គ្រប់គ្រង​យោធា​ដ៏​យូរ​អង្វែង។

អ.ស.ប.៖ គណៈកម្មការ​អ.ស.ប.​ខាង​ការ​ស្ថាបនា​សន្ដិភាព​និយាយ​ថា​ខ្លួន​ចង់​សហការ​គ្នា​ដ៏​ជ្រាល​​ជ្រៅ​ជាមួយ​ស្ថាប័ន​អ.ស.ប.​ផ្សេង​ដទៃ​ ដើម្បី​គាំទ្រ​ប្រទេស​នៅ​ក្រោយ​សង្រ្គាម ​និង​ប្រទេស​ទាំង​នោះ​ អាច​យក​ចំណេញ​ពី​មេរៀន​នៃ​ការ​ពិសោធន៍។

កូរ៉េ​ខាង​ជើង៖ អង្គការ​តាម​ឃ្លាំ​មើល​នុយក្លេអ៊ែរ​របស់​អ.ស.ប.​និយាយ​ថា​ បាន​ទទួល​សេចក្ដី​អញ្ជើញ​​ទៅ​ទស្សនា​ប្រទេស​កូរ៉េ​ខាងជើង​ ពេល​បី​ឆ្នាំ​ក្រោយ​ពី​ក្រុម​អធិការ​អ.ស.ប.​ បាន​ត្រូវ​បណ្ដេញ​ចេញ​ពី​ប្រទេស​កុម្មុយនីស្ដ​នោះ។

បារាំង៖ ការ​តាមដាន​រក​ជន​ប្រដាប់​អាវុធ​អ្នក​បាញ់​សម្លាប់​កុមារ​បី​នាក់​និង​អាចារ្យ​ជ្វីហ្វ​ម្នាក់​​នៅ​ក្នុង​សាលារៀន​ជ្វីហ្វ​មួយ​នៅ​ក្នុង​ទី​ក្រុង​ទូលូស (Toulouse)​ ប្រទេស​បារាំង​កាល​ពី​ថ្ងៃ​ច័ន្ទ​កំពុង​​ដំណើរការ។

អ៊ីរ៉ាក់៖ ការ​ផ្ទុះ​គ្រាប់បែក​ផ្ទួនៗ​គ្នា​ជា​ជួរ​នៅ​ក្នុង​ក្រុង​ជា​ច្រើន​នៃ​ប្រទេស​អ៊ីរ៉ាក់​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​៣៨​នាក់​ និង​ធ្វើ​ឲ្យ​របួស​១៦០​នាក់។

អ.ស.ប.-អាស៊ាន៖ អង្គការ​សហប្រជាជាតិ​និយាយ​ថា​ ការ​យល់ព្រម​ឲ្យ​មាន​ភាព​ជា​ដៃគូ​ជាមួយ​បណ្តា​ប្រទេស​នៃ​សមាគម​អាស៊ាន​នៅ​ពេល​ថ្មីៗ​នេះ​ ស្ថិត​នៅ​ក្នុង​របៀបវារៈ​ខ្ពស់​នៃ​ការ​ចរចា​គ្នា​នៅ​ថ្ងៃ​អង្គារ​រវាង​អគ្គលេខាធិការ​អ.ស.ប.​ បាន គីមូន ​និង​មេដឹកនាំ​សមាគម​អាស៊ាន។

អាមេរិក៖ បេក្ខជន​ប្រធានាធិបតី​ពី​គណបក្ស​សាធារណរដ្ឋ​លោក មីត រ៉ូមនី​ (Mitt Romney) សង្ឃឹម​ថា ​លោក​នឹង​ពង្រីក​ភាព​ដឹកមុខ​គេ​ពី​គូ​ប្រជែង ​លោក រីក សេមតូរូម​ (Rick Santorum) នៅ​ថ្ងៃ​អង្គារ​នេះ​ខណៈ​ដែល​ ការ​ប្រកួត​បាន​ឆ្ពោះ​ទៅ​កាន់​រដ្ឋ​ អ៊ីលីណយ (Illinois) ​នៅ​ភាគ​កណ្ដាល​ស.រ.អ.។

រុស្ស៊ី៖ រុស្ស៊ី​និយាយ​ថា​ខ្លួន​នឹង​គាំទ្រ​សេចក្ដី​សម្រេច​ចិត្ដ​របស់​ក្រុម​ប្រឹក្សា​សន្ដិសុខ​អ.ស.ប.​ ដើម្បី​គាំទ្រ​ផែនការ​សន្ដិភាព​នៅ​ក្នុង​ប្រទេស​ស៊ីរី ​របស់​ប្រេសិត ​លោក​ កុហ្វ៊ី អាណាន់។

<!--AV-->

This posting includes an audio/video/photo media file: Download Now

ប្រធានាធិបតី​ទីម័រ​ខាងកើត​ទទួល​ស្គាល់​បរាជ័យ​ក្នុង​ការ​បោះឆ្នោត

Posted: 20 Mar 2012 01:24 AM PDT

កាល​ពី​ថ្ងៃ​ច័ន្ទ​ លោក​ប្រធានាធិបតី​ចីសេ រ៉ាម៉ូស ហរតា​ បាន​ទទួល​ស្គាល់​បរាជ័យ​របស់​លោក​ក្នុង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​លោក​ឱ្យ​បាន​ឈ្នះ​ឆ្នោត​សម្រាប់​អណត្តិ​ទី​ពីរ​។​

ដោយ​ជាង​៧០​ភាគរយ​នៃ​សន្លឹក​ឆ្នោត​បាន​ត្រូវ​រាប់​រួច​ស្រេច​ហើយ​ លទ្ធផល​បង្ហា​ញ​ថា​លោក​ ហ្វ្រង់ស៊ីស្កូ ហ្គូតេរ៉េស​ មក​ពី​គណបក្ស​ ហ្វ្រេទីលីន ​ដែល​ជា​គណបក្ស​ប្រឆាំង​ធំ​ជាង​គេ​ បាននាំ​មុខ​គេ​ដោយ​មាន​សន្លឹក​ឆ្នោត​គាំទ្រ​ប្រមាណ​២៨​ភាគ​រយ​។​បន្ទាប់​មក​គឺ​លោក​ ចូសេ ម៉ារិយ៉ា ដឹ វ៉ាស្កូសេឡូស​ អតីត​អគ្គមេបញ្ជាការ​យោធា​ដែល​មាន​សន្លឹក​ឆ្នោត​គាំទ្រ​២៥​ភាគរយ។ ​បេក្ខជន​ទាង​ពីរ​នាក់​នេះ​នឹង​ប្រកួត​គ្នា​ក្នុង​ការ​បោះឆ្នោត​​ជា​ថ្មីនៅ​ពាក់​កណ្តាល​ខែ​មេសា។

លោក​ប្រធានាធិបតី​ រ៉ាម៉ូស ហរតា ​ដែល​ជា​ជ័យលាភី​រង្វាន់​ណូបែល​សន្តិភាព បាន​ស្ថិត​នៅ​ក្រោយ​គេ​ដោយ​មាន​សន្លឹក​ឆ្នោត​គាំទ្រ​តែ១៨​ភាគរយ​ប៉ុណ្ណោះ​។ ​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​កាល​ពី​ថ្ងៃ​ច័ន្ទ​ លោក​រ៉ាម៉ូស ហរតា បាន​សរសើរ​បេក្ខជន​ពីរ​នាក់​នេះ ​ហើយ​លោក​បាន​មាន​ប្រសាសន៍​ថា​លោក​ប្រុង​ប្រៀប​នឹង​ចុះ​ចេញ​ពី​តំណែង​ហើយ។

<!--IMAGE-RIGHT-->

គុយបា៖ សេតវិមាន​និយាយ​ថា​ការ​ឃុំឃាំង​ពួក​បាតុករ​នៅគុយបា​ ​នៅ​មុន​ទស្សនកិច្ច​របស់​សម្តេច​ប៉ាប ​គូស​បញ្ជាក់​ «ការ​មើល​ងាយ» ​ដោយ​រដ្ឋាភិបាល​ក្រុង ឡាហាវ៉ាន ​ដល់​សិទ្ធិ​មនុស្ស​ជា​សាកល​នៃ​ប្រជារាស្ត្រ​ខ្លួន។

ស៊ីរី៖ កង​កម្លាំង​សន្តិសុខ​របស់​រដ្ឋាភិបាល​ស៊ីរី​បាន​ប៉ះ​ទង្គិច​ជាមួយ​ពួក​ឧទ្ទាម​នៅ​ក្នុង​សង្កាត់​ជាន់​ខ្ពស់​មួយ​នៃ​ក្រុង​ដាម៉ាស់ ​ដែល​ជា​កន្លែង​មាន​ស្ថាន​ទូត​និង​ផ្ទះ​សំបែង​របស់​ពួក​មន្ត្រី​ជាន់​ខ្ពស់ ​នៅ​ក្នុង​ការ​បាញ់​គ្នា​ដ៏​អាក្រក់​បំផុត​នៅ​ក្នុង​ក្រុង​ដែល​មាន​ការ​ត្រូតត្រា​តឹងរ៉ឹង​​នេះ​ចាប់​តាំង​ពី​ការ​ចាប់​ផ្តើម​ការ​បះបោរ​ដែល​មាន​រយៈពេល​មួយ​ឆ្នាំ​មក​ហើយ​ក្នុង​ប្រទេស​នេះ។

បារាំង៖ ពួក​ប៉ូលីសនៅ​ប៉ែក​និរតី​បារាំង​បាន​និយាយ​ថា​មនុស្ស​ពេញ​វ័យ​ម្នាក់​និង​កុមារ​បី​នាក់​បាន​ស្លាប់ ​ក្រោយ​ពី​ជន​ប្រដាប់​អាវុធ​ម្នាក់​បាន​បាញ់​កាំភ្លើង​នៅ​ក្នុង​សាលារៀន​ឯកជន​ ជនជាតិ​ជ្វីហ្វ​ មួយ​នៅ​ក្នុង​ក្រុង​ទូលូ​ស្ស ។​

សូម៉ាលី៖ មាន​មនុស្ស​យ៉ាង​តិច​ណាស់​៥​នាក់​បាន​ត្រូវ​សម្លាប់​នៅ​ក្នុង​រដ្ឋធានី​ ម៉ូហ្កាដេស៊ូ នៅ​ពេល​ដែល​ពួក​បះបោរ​បាន​បាញ់​កាំភ្លើង​ត្បាល់​ដាក់​វិមាន​ប្រធានាធិបតី តែត្រូវ​ចំ​ជំរុំ​ពួក​ជន​អនាថា​ឃ្លាត​ពី​ផ្ទះ​សំបែង​ទៅ​វិញ។​

ហ្គីនី ប៊ីសូ៖ ប្រធាន​នៃ​គណៈកម្មការ​រៀប​ចំ​ការ​បោះឆ្នោត​នៃ​ប្រទេស​ ហ្គីនី ប៊ីសូ​ ​បាន​សុំ​ឱ្យ​មាន​កិច្ច​ការពារ​សន្តិសុខ​ច្រើន​ជាង​មុន ​នៅ​ក្នុង​ការិយាល័យ​បោះឆ្នោត​ក្រោយ​ពី​មន្ត្រី​យោធា​ជាន់​ខ្ពស់​ម្នាក់​បាន​ត្រូវធ្វើ​ឃាត​នៅ​ថ្ងៃ​ជាមួយ​គ្នា​នឹង​ការ​បោះឆ្នោត​ប្រធានាធិបតី។​​​​​

<!--AV-->

This posting includes an audio/video/photo media file: Download Now

ឌុច ​ផ្តល់​សក្ខីកម្ម​ប្រឆាំង​នឹង​អតីត​មេខ្លួន​ឯង

Posted: 19 Mar 2012 09:03 PM PDT

អតីត​មេគុក​ទួលស្លែង ​កាំង ហ្កេកអ៊ាវ​ ហៅ​ ឌុច ​ដែល​ទើប​ត្រូវ​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​បាន​និយាយ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​ខ្មែរ​ក្រហម​បាន​បង្កើត​គោល​នយោបាយ​សម្លាប់​មនុស្ស​មួយ​រួច​ជា​ស្រេច​មុន​នឹង​ខ្លួន​បាន​ឡើង​កាន់​កាប់​អំណាច​ទាំង​ស្រុង។ ​ហើយ​ ឌុច ​បាន​អះអាង​ថា​ គោល​នយោបាយ​នេះ​ត្រូវ​បាន​អនុវត្ត​ជា​ប្រព័ន្ធ​នៅ​ក្នុង​មន្ទីរ​សន្ដិសុខ​នានា​ឬ​ដែល​គេ​ស្គាល់​ថា​គុក​នោះ។

ឌុច ​បាន​គូស​បញ្ជាក់​យ៉ាង​ដូច្នេះ​ ក្នុង​ការ​ផ្ដល់​សក្ខីកម្ម​ជា​លើក​ដំបូង​ក្នុង​ការ​កាត់ទោស​ក្នុង​សំណុំរឿង​ ០០២​ដោយ​ផ្តោត​លើ​អង្គហេតុ​នៃ​រចនា​សម្ព័ន្ធ​រដ្ឋបាល​ប្រព័ន្ធ​ទំនាក់ទំនង​ការងារ​និង​តួនាទី​មុខងារ​របស់​ជន​ជាប់ចោទ ​នួន ​ជា ​ខៀវ ​សំផន ​និង​ អៀង ​សារី។

ឌុច​ ពាក់​ឯកសណ្ឋាន​អ្នក​ទោស​បាន​ថ្លែង​នៅ​ចំពោះ​មុខ​វត្តមាន​របស់​ជន​ជាប់ចោទ​ពីរ​នាក់​ក្នុង​ចំណោម​បី​នាក់​គឺ​នួន ​ជា ​និង​ ខៀវ ​សំផន ​ដោយ​លើក​ករណី​មន្ទីរ​សន្ដិសុខ ​ម​១៣ ​នៅ​ក្នុង​ដើម​ទសវត្សរ៍​១៩៧០ ​តប​ទៅ​នឹង​សំណួរ​របស់​សហ​ព្រះរាជ​អាជ្ញារង​ជាតិ។

«ជា​គោលការណ៍​របស់​បក្ស​ជំនាន់​ហ្នឹង ​ឲ្យ​តែ​ចូល​តំបន់​រំដោះ​អ្នក​ក្រ​ក៏ដោយ ​អ្នកមាន​ក៏ដោយ​ អ្នក​មក​ទិញ​មាន់​ក៏ដោយ ​ក៏​គេ​រុញ​មក​ឲ្យ​ថា​ជា​គិញ។​ ហើយ​ឲ្យ​មក​ដើម្បី​សួរ​ចម្លើយ ​ហើយ​កម្ទេច។​ នេះ​ជា​រឿង​ច្បាស់លាស់។ ​សូមអរគុណ ​ដែល​បាន​អនុញ្ញាត​ឲ្យ​ខ្ញុំ​បាន​បញ្ជាក់​ច្បាស់»។

ឌុច ​ត្រូវ​អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​កាល​ពី​ថ្ងៃ​ទី​៣ ​ខែ​កុម្ភៈ ​ពី​បទ​ទាក់ទង​ទៅ​នឹង​ការ​សម្លាប់​អ្នកទោស​ជាង ​១២.៣៨០ ​នាក់ ​នៅ​ក្នុង​គុក​ទួលស្លែង។​

នេះ​គឺ​ជា​លើក​ទីមួយ​ហើយ​ដែល​អតីត​អ្នក​ទទួល​ខុស​ត្រូវ​ខ្មែរក្រហម​ខ្ពស់​បំផុត​រូប​នេះ ​បាន​បង្ហាញ​សក្ខីកម្ម​ប្រឈម​នឹង​អតីត​មេដឹកនាំ​របស់​ខ្លួន។

ឌុច​ក៏​បាន​លើក​ឡើង​ថា​បច្ចេកទេស​សួរ​ចម្លើយ​និង​ធ្វើ​ទារុណកម្ម​នៅ​មន្ទីរ​ស ​២១ ​ដែល​ខ្លួន​ឡើង​កាន់​កាប់​ក្រោយ​ពួក​ខ្មែរក្រហម​ឡើង​ដឹកនាំ​ប្រទេស​ថ្ងៃ​ទី ​១៧​ ខែ​មេសា ​ឆ្នាំ​១៩៧៥ ​គឺ​ដូច​គ្នា​ទៅ​នឹង​ការ​ធ្វើ​ទារុណកម្ម​នៅ​តាម​គុក​ផ្សេង​ៗ​ដទៃទៀត​ ក្នុង​របប​ខ្មែរក្រហម​ ដែល​មាន​ចំនួន​សរុប ​១៩៦ ​គុក។

ចូល​ធ្វើ​បដិវត្តន៍​ក្នុង​ជួរ​ខ្មែរ​ក្រហម​នៅ​ខែ​តុលា ​ឆ្នាំ​១៩៦៤​ ឌុច ​ត្រូវ​បាន​ចោទ​សួរ​ពី​សំណួរ​ទូទៅ​ជា​ច្រើន​នៅ​ល្ងាច​នេះ។

គាត់​បាន​បញ្ជាក់​ថា ​បក្សកុម្មុយនិស្ដ​កម្ពុជា​ បាន​បង្កើត​កង​ឈ្លប​នៅ​តាម​ជនបទ​នៅ​ឆ្នាំ ​១៩៦៧។​ រីឯ​រូប​គាត់​ផ្ទាល់ ​ខ្លួន​ចូលចិត្ត​អាន​សៀវភៅ​ស្ដីពី​ទ្រឹស្ដី​ម៉ៅ ​សេទុង ​អតីត​ប្រមុខ​ដឹកនាំ​បក្ស​កុម្មុយនិស្ដ​ចិន ​និង​ជា​អតីត​ប្រមុខ​រដ្ឋ​ប្រទេស​ចិន​នៃ​ចុង​ទសវត្សរ៍​​១៩៤០​ និង​១៩៥០។
ការ​ចូល​ផ្ដល់​សក្ខីកម្ម​របស់ ​ឌុច ​នៅ​ថ្ងៃ​នេះ ​គឺ​លឿន​ជាង​មួយ​ថ្ងៃ​ខុស​ពី​ការ​គ្រោងទុក​របស់​អង្គជំនុំ​ជម្រះ​សាលា​ដំបូង​ដោយសារ​តែ​នួន ​ជា ​បាន​បដិសេធ​មិន​ឆ្លើយ​តប​នឹង​សំណួរ​នានា​ក្នុង​ការ​កាត់​ទោស​កាល​ពីព្រឹក​ម៉ិញ។ ​ការ​បដិសេធ​របស់ ​នួន ​ជា ​ដោយសារ​តែ​ខ្លួន​បាន​ដាក់​សំណើ​ចំនួន​បួន​ដល់​តុលាការ​ដោយ​ភ្ជាប់​ជាមួយ​នឹង​លក្ខខណ្ឌ​ឆ្លើយតប​ទៅ​នឹង​សំណួរ​នានា​ប្រសិន​បើ​តុលាការ​ឆ្លើយតប​នឹង​សំណើ​ខ្លះ​ក្នុង​ចំណោម​សំណើ​ទាំង​នោះ។​ ក៏ប៉ុន្ដែ​លោក​ចៅក្រម ​និល ​ណុន ​ប្រធាន​អង្គ​ជំនុំ​ជម្រះ ​នៃ​សាលា​ដំបូង​បដិសេធ​លើ​សំណើ​ទាំង​នោះ​ដោយ​ចាត់​ទុក​ថា​នោះ​ គឺ​ជា​សំណើ​ដដែលៗ។

សំណើ​ទាំង​នោះ​រួមមាន​សុំ​ឲ្យ​តុលាការ​បន្ដ​ការពិភាក្សា​ផ្នែក​ប្រវត្តិសាស្ដ្រ​នៃ​របប​កម្ពុជា​ប្រជា​ធិបតេយ្យ​ឲ្យ​បាន​ឲ្យ​ទូលំ​ទូលាយ​ដែល​លោក​ចាត់​ នួន ​ជា ​ទុក​ថា ​មាន​ជាប់​ពាក់ព័ន្ធ​និង​មូលហេតុ​នៃ​ការ​ទម្លាក់​គ្រាប់បែក​របស់​សហរដ្ឋ​អាមេរិក​នៅ​កម្ពុជា​និង​ចេតនា​របស់​ប្រទេស​វៀតណាម​មក​លើ​កម្ពុជា​សំណើ​សុំ​ស្ដាប់​សាក្សី​ស្នើ​ដោយ​មេធាវី​របស់​ខ្លួន។

ការ​ស្នើសុំ​ដាក់​ឯកសារ​ភស្ដុតាង​ថ្មី​ រហូត​ចប់​ដំណើរការ​ក្ដី​ក្នុង​សំណុំរឿង ​០០២​ និង​សុំ​ឲ្យ​អង្គជំនុំ​ជម្រះ​ផ្ដល់​ចម្លើយ​ផ្ទាល់មាត់​ពី​សំណើ​របស់​ខ្លួន​កាល​ពី​ខែ​កុម្ភៈ៕

This posting includes an audio/video/photo media file: Download Now

សាលាក្រុង​និង​សហជីព​បង្កើត​គណៈកម្មការ​សាងសង់​រូប​សំណាក​វីរជន​កម្មករ​ជា វិជ្ជា

Posted: 19 Mar 2012 05:31 PM PDT

សាលាក្រុង​ភ្នំពេញ​និង​សហជីព​សេរី​កម្មករ​របស់​ព្រះរាជា​ណាចក្រ​កម្ពុជា​បាន​ព្រមព្រៀង​គ្នា​បង្កើត​គណៈកម្មការ​ចម្រុះ​រួម​គ្នា​មួយ​ដើម្បី​ធ្វើ​ការសាងសង់​រូប​សំណាក​លោក ​ជា ​វិជ្ជា​ អតីត​ប្រធាន​សហជីព​សេរី​កម្មករ​ដែល​ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​កាល​ពី​ឆ្នាំ​២០០៤។

ការ​បង្កើត​គណៈកម្មការ​ចម្រុះ​រួម​គ្នា​នេះ​បាន​កើត​មាន​ឡើង​ក្រោយ​ពី​កិច្ចប្រជុំ​មួយ​នៅ​ល្ងាច​ថ្ងៃ​ច័ន្ទ​នេះ ​រវាង​សហជីព​សេរី​កម្មករ​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោក ​ជា ​មុន្នី ​និង​មន្ត្រី​សាលា​ក្រុង​ភ្នំពេញ ​ដឹកនាំ​ដោយ​លោក ​កែប ​ជុតិមា។

លោក ​ជា ​មុន្នី ​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​បាន​មាន​ប្រសាសន៍​ក្រោយ​ពី​កិច្ច​ប្រជុំ​ថា​គណៈកម្មការ​ចម្រុះ​រួម​គ្នា​នេះ​នឹង​បន្ត​ពិភាក្សា​គ្នា​តទៅ​ទៀត​ ដើម្បី​សាងសង់​រូប​សំណាក​លោក​ ជា ​វិជ្ជា ​ឲ្យ​បាន​សមរម្យ។ ​លោក​បាន​មាន​ប្រសាសន៍​ថា​ រូប​សំណាក​របស់​លោក ​ជា ​វិជ្ជា​ ខាង​សហជីព​បាន​ដាក់​សំណើ​ស្នើសុំ​សាងសង់​ក្នុង​កម្ពស់​ ២,៦៨ ​ម៉ែត្រ ​បូក​ទាំង​ទម្រ​មួយ​ម៉ែត្រ​ផង​ និង​ទំហំ​មួយ​ម៉ែត្រ​បួន​ជ្រុង។ ​លោក​បាន​មាន​ប្រសាសន៍​ថា ​លោក​ស្វាគមន៍ ​ប្រសិន​ណា​បើ​រដ្ឋាភិបាល​ បាន​ចេញ​សោយហ៊ុយ​ទាំង​ស្រុង​ក្នុង​ការ​ជួយ​សាងសង់​រូប​សំណាក​លោក​ ជា វិជ្ជា។

«ខ្ញុំ​មិន​ជំទាស់​ទេ។ ​ខ្ញុំ​គឺ​ថា ​ស្វាគមន៍​ខាង​រដ្ឋាភិបាល ​ឬ​សាលាក្រុង​ហ្នឹង​ គឺ​គេ​ចង់​ឲ្យ​រូប​សំណាក​ហ្នឹង​បាន​ល្អ​ផងដែរ។ ​ព្រោះ​ថា​ វា​ជា​សោភ័ណភាព ​ហើយ​ក៏​ជា​ប្រវត្តិសាស្រ្ត​មួយ។ ​ដូច្នេះ ​គេ​ចង់​ឲ្យ​រូប​សំណាក​ហ្នឹង​វា​ល្អ​នៅ​ក្នុង​សួនច្បារ​មើល​ទៅ ​វា​សក្តិសម»។

លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន ​សែន ​កាល​ពី​ថ្ងៃ​ទី​៣១​ ខែ​ធ្នូ ​ឆ្នាំ​២០១១​ បាន​យល់​ព្រម​ឲ្យ​សហជីព​សេរី​កម្មករ​សាងសង់​រូប​សំណាក​លោក​ជា ​វិជ្ជា ​និង​ផ្តល់​គោរមងារ​ដល់​លោក ​ជា ​វិជ្ជា​ ជា​វីរជន​ការពារ​សិទ្ធិ​កម្មករ។

សាលាក្រុង​ភ្នំពេញ​បាន​ផ្តល់​ទីតាំង​នៅ​លើ​សួនច្បារ​មួយ​កន្លែង​ទល់មុខ ​ឈៀង​ខាង​លិច​វត្ត​លង្កា​ ជា​ទី​កន្លែង​ដែល​លោក​ ជា ​វិជ្ជា ​ត្រូវ​បាន​បាញ់​សម្លាប់។

លោក ​កើត ​ឆែ ​នាយករង​រដ្ឋបាល​សាលាក្រុង​ភ្នំពេញ​បាន​និយាយ​ថា​លោក​មិន​បាន​ចូលរួម​ប្រជុំ​ទេ​ នៅ​ល្ងាច​ថ្ងៃ​ច័ន្ទ​នេះ ​ហើយ​លោក​បាន​បង្វែរ​សំណួរ​នេះ​ឲ្យ​ទៅ​សួរ​លោក ​លី ​សាវ៉េត។

«ខ្ញុំ​កំពុង​ជាប់ប្រជុំ​នៅ​ខាង​ក្រៅ។ ​ខ្ញុំ​ឥត​បាន​ចូល​ប្រជុំ​ផង»។

លោក ​លី ​សាវ៉េត ​នាយក​រដ្ឋបាល​ សាលាក្រុង​ភ្នំពេញ​មិន​អាច​ទំនាក់​ទំនង​បាន​ទេ។

លោក​ ជា ​វិជ្ជា ​អតីត​ប្រធាន​សហជីព​សេរី​កម្មករ​ដ៏​ល្បីល្បាញ ​ខាង​ការពារ​សិទ្ធិ​កម្មករ​ ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​ទី​២២ ​ខែ​មករា​ ឆ្នាំ​២០០៤​ នៅ​ក្បែរ​តូប​លក់​កាសែត​មួយ​ជិត​វត្តលង្កា។

ក្រោយ​ពី​ការ​បាញ់​សម្លាប់ ​សហជីព​សេរី​កម្មករ​បាន​ទាមទារ​ឲ្យ​ព្រះមហាក្សត្រ​ ផ្តល់​គោរមងារ ​លោក ​ជា ​វិជ្ជា ​ជា​វីរជន ​និង​សាងសង់​រូប​សំណាក ​ដើម្បី​ទុក​ជា​ប្រវត្តិសាស្ត្រ ​ដល់​ស្នាដៃ​លោក​ ជា ​វិជ្ជា​ ដែល​បាន​ការពារ​សិទ្ធិ​កម្មករ។

លោក ​រ៉ុង ​ឈុន ​ប្រធាន​សមាគម​គ្រូបង្រៀន​ឯករាជ្យ​កម្ពុជា ​និង​ជា​មិត្តភក្តិ​ជិតស្និទ្ធ​របស់​លោក​ ជា ​វិជ្ជា​ បាន​ស្វាគមន៍​ចំពោះ​ការបង្កើត​គណៈកម្មការ​សាងសង់​រួម​គ្នា​នេះ ​រវាង​សាលាក្រុង​ភ្នំពេញ ​និង​សហជីព​សេរី​កម្មករ។ ​លោក​បាន​មាន​ប្រសាសន៍​ថា ​សាលាក្រុង ​និង​សហជីព​គួរតែ​សាងសង់​រូប​សំណាក​លោក ​ជា ​វិជ្ជា ​ឲ្យ​បាន​សមរម្យ។

«ចង់​ឲ្យ​បាន​ថា ​ទំហំ​នៃ​បរិវេណ​ហ្នឹង ​បាន​ធំ​ជាង​ហ្នឹង​ ដើម្បី​យើង​សាងសង់​អី​មាន​រូប​នៅ​ជុំវិញ​ខាង​ហ្នឹង។ ​យើង​ដាក់​រូប​កម្មករ​អី ​នៅ​ខឿន​តាម​ជញ្ជាំង។ ​ពីព្រោះ​បង្ហាញ​អំពី​ការការពារ​ កម្មករ ​កម្មការិនី​ ដើម្បី​ឲ្យ​សម​ជា​វីរជន​នៃ​កម្មករ​ខ្មែរ»។

បើទោះបីជា​សាលាក្រុង​ភ្នំពេញ ​និង​ លោក ​ជា ​មុនី្ន​ បាន​ព្រមព្រៀង​បង្កើត​គណៈកម្មការ​ចម្រុះ​រួម​គ្នា​យ៉ាងណា​ក៏ដោយ ​ក៏​នៅ​មិន​ទាន់​ដឹង​ថា ​រូបសំណាក​លោក ​ជា ​វិជ្ជា ​និង​ចាប់​ផ្តើម​ធ្វើ​នៅ​ពេល​ណា ​និង​ធ្វើ​អំពី​ថ្ម​អ្វី​នៅ​ឡើយ​ទេ។

លោក ​ជា ​មុន្នី ​គ្រាន់​តែ​បាន​មាន​ប្រសាសន៍​ថា​ រូប​សំណាក់​នេះ ​នឹង​សាងសង់​កម្ពស់ ​១,៦៨ ​ម៉ែត្រ​ គឺ​ជា​កម្ពស់​របស់​លោក ​ជា ​វិជ្ជា ​កាល​ពី​នៅ​រស់រាន​មាន​ជីវិត៕

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!