Koh Santipheap Daily

Koh Santipheap Daily


​លោក​យាយ​អាយុ​៧៥​ឆ្នាំ ត្រូវគោ​​ឡើង.ក​ជាន់ និង​ធាក់​សន្លប់​

Posted: 19 Mar 2012 01:10 AM PDT

លោកយាយរងគ្រោះ
ខេត្ត​ស្វាយរៀង ៖ ​លោក​យាយ​អាយុ​​៧៥​ឆ្នាំ ​ម្នាក់​ត្រូវ​គោ​ឡើង​.ក​​ជាន​​់​ជ្រុំពី​លើ​​ ​បាក់.ក​ដៃ​​ឆ្វេង​​ និង​ដាច់​​ម្រាម​​ដៃ​ឆ្វេង​​អស់​២ និង​បោក​​ត្រឡប់​​​ត្រឡិន​​ទម្រាំ​​របូត​ខ្សែកន្លុះ​ពីដៃ​​ធ្វើ​ឱ្យ ​លោក​​យាយ​សន្លប់​​ឈឹង កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃទី​១៨ មីនា ​២​០១២ ​នៅ​ភូមិ​​រោង​ដំរី ​ឃុំ​ស្វាយ​​ចេក ស្រុក​​រំដួល​ ។

ទីម័រ​ខាងកើត ៖ ប្រធានាធិបតី​ចប់អាណត្តិ​ចាញ់ឆ្នោត

Posted: 19 Mar 2012 12:57 AM PDT

លោក​រ៉ាម៉ូស​ ហ័រតា ពេលបោះឆ្នោត
ប្រធានាធិបតីចប់អាណត្តិ​ទីម័រ​ខាងកើត ​និង​ជា​ជ័យ​លាភី​ពាន​រង្វាន់ណូបែលសន្តិភាព​លោកចូសេ ​រ៉ាម៉ូស ​ហ័រតា កាលពីថ្ងៃទី១៩ មីនា ​បានទទួលស្គាល់​ពីបរាជ័យ​របស់លោក​ក្នុង​ការ​បោះ​ឆ្នោត​​ប្រធានាធិបតី​ដែលនោះ​ជាការ​បញ្ជាក់​ដូចលទ្ធផល​ដំបូង ចេញផ្សាយ​នាពេលមុន នេះ ។

អត្តពលិកកេនយ៉ា Erupe ឈ្នះជើងឯករត់ម៉ារ៉ាតុងនៅកូរ៉េខាងត្បូង

Posted: 19 Mar 2012 12:44 AM PDT

អត្ត​ពលិកកេនយ៉ា Erupe
អត្ត​ពលិក​ជើង​ថ្មី​របស់​កេន​យ៉ា Wilson Loyanae Erupeបាន​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ខណៈ​រូប​គេ​​យក​ឈ្នះ​ជើង​ឯក​រត់​ម៉ា​រ៉ា​តុង​កម្ម​វិធី Seoul International Marathon នៅ​ពហុ​កី​ឡដ្ឋាន​ទី​ក្រុង​​សេអ៊ូល​ប្រ​ទេស​កូ​រ៉េ​ខាង​ត្បូង​កាល​ពី​ថ្ងៃ​អា​ទិត្យ​ទី​១៨​ មីនា​ ។

ផឹក​ស៊ីទាស់​​គ្នា​ទាញ​ប៉័ង​តោ​កាប់​​របួស​ម្នាក់​ដេរ​៥៥​ថ្នេរ​​ចាប់​បាន​​ម្នាក់​

Posted: 19 Mar 2012 12:18 AM PDT

ជនដៃដល់
រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ក្នុង​ចំណោម​បក្ស​ពួក​ចំនួន​ពីរ​នាក់​ត្រូវ​នគរ​បាល​ ប៉ុស្តិ៍បឹង​កក់ទី​២ ចាប់​ខ្លួន​កាល​ពីវេលា​ម៉ោង​២និង​១៧​នាទី​ រំលង​អធ្រាត្រ​ឈាន​ចូលថ្ងៃទី១៩ មីនា ២០១២ បន្ទាប់ពីផឹក​ស៊ីបង្ក​ទំនាស់​ហើយ​កាប់​ទៅលើ​មិត្ត​ភក្តិ និងកាំបិត​ប៉័ងតោ​រង​របួស​ដេរ​៥៥​ថ្នេរ​​នៅ​មុខ​ហាង​ខារ៉ាអូខេ​សំនៀងសុខា ផ្លូវលេខ​

ចិននឹងក្លាយ​ក្នុងពេល​ឆាប់​ៗ​​ជា​ប្រទេស​នាំ​ចូលធំជាង​គេ​លើ​ពិភព​លោក​

Posted: 19 Mar 2012 12:12 AM PDT

​លោក​ចេន ដឺមិញ រដ្ឋមន្ត្រី​​ពាណិជ្ជ​កម្ម​​ចិនព្យាករណ៍​​​​កាលពីថ្ងៃទី​​១៨ មីនា ថា ប្រទេស​ចិន​នឹង​​ឈានពី​ប្រទេសនាំ​ចូលធំជាង​គេ​ទី​២ លើ​ពិភពលោក​​មក​ជា​ប្រទេស​នាំ​ចូល​ធំជាង​គេ​​​​ទី​មួយ​រយៈ​ពេលតែ​​ប៉ុន្មាន​​ឆ្នាំទៀត​​ប៉ុណ្ណោះ ។​

លោកស្រី​អគ្គ​លេខាធិការ​រង​អ​.ស.ប​ជួបពិភាក្សា​ជាមួយ​លោកឧប​នាយករដ្ឋ​មន្ត្រី​ហោ ណាំហុង លើ​បញ្ហា​ជំនួយ​សង្គ្រោះ​បន្ទាន់

Posted: 19 Mar 2012 12:10 AM PDT

រាជធានីភ្នំពេញ ៖ ​នៅទីស្តីការ​ក្រសួង​ការ​បរ​ទេស និងសហប្រតិបត្តិការអន្តរជាតិនាព្រឹក​ថ្ងៃទី១៩ មីនា នេះ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីការបរ​ទេស បានទទួល​ជួប​​ពិភាក្សាការងារជាមួយអគ្គលេខា​ធិការ​រង​ អង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមនុស្សធម៌ និងសម្របសម្រួលជំនួយសង្គ្រោះ​បន្ទាន់ លោក​

រថយន្តដែកម៉ាក​​រីតូ​ណា​ម្ចាស់​​ស្រវឹង​បុក​រនាំង​​បាក់​ខូច​៦​កង់​

Posted: 19 Mar 2012 12:05 AM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ រថយន្តម៉ាក​រីតូណា (RETONA) មួយគ្រឿង​ដែលម្ចាស់​ស្រវឹង​ជោក​ជាំ​បានរេចង្កូត​ពេញ​ផ្លូវ​ទៅ​បុករនាំងដែក​​ ចែក​ផ្លូវ​បាក់​ដួល​រាប​ដល់ដីអស់៦កង់​ កាល​ពី​វេលា​ម៉ោង​១០​និង​១៥​នាទី​យប់​ថ្ងៃទី១៨ មីនា ២០១២ នៅ​ចំណុច​វិថីសេនាប្រមុខ​គឹម​អីុល​ស៊ុង​​ខាង​ជើង​ស្តុប​ទួល​គោក ក្នុងសង្កាត់​ផ្សារ​ដេប៉ូទី៣ ​ខណ្ឌទួល​

បុរសម្នាក់​​ស្រវឹង​ស្រា​ជិះ​ម៉ូតូ​​អស់​ខ្យល់​​​ដួល​ច្រងាប់​ច្រងិល​ម្នាក់ ​ឯង​នៅ​មុខ​ផ្សារ​​ទំនើប​​បាយ័ន​ជាប់​របង​អតីត​​​ប៉ុស្តិ៍​លេខ​៣

Posted: 19 Mar 2012 12:03 AM PDT

បុរសរងគ្រោះ
រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ដួល​នៅ​កណ្ដាលផ្លូវ​​​ស​ន្លប់​ ស្ដូក​ស្ដឹង​ម្នាក់ឯង​នៅ​ជាប់​នឹង​ម៉ូតូ​ស្មាស់​វី ពណ៌​ក្រហម​ ​កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​យប់​ថ្ងៃ​ទី​១៨ មីនា នៅ​តាម​​វិថី​សហព័ន្ធ​រុស្ស៊ី ក្នុង​សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មក​រា ។

ចេញពីផឹក​ស៊ី​ស្រវឹង​ដូច​គ្នា​​ ជិះ​ម៉ូតូ​​បុក​គ្នា​សមត្ថ​​​កិច្ច​សម្រប​សម្រួល​មិ​នត្រូវ ​ទូរស័ព្ទ​​ហៅ​មិត្តភក្តិ​មក​ដោះ​ស្រាយ​ស្គាល់​គ្នា​​​ទាំង​សង​ខាង​សុំ​ស្មើ ​គ្នា​

Posted: 18 Mar 2012 11:58 PM PDT

​រាជធានីភ្នំពេញ ៖ ម៉ូតូ​ពីរ​គ្រឿង​បុក​គ្នា​នៅ​ចំណុច​ផ្លូវកែង ខណៈ​​ពួក​គេ​​ជិះចេញពី​ផឹកស៊ី​ស្រវឹង​ បណ្ដាល​ឱ្យ​សន្លប់​ស្ដូក​ទាំង​ពីរ​នាក់​ មួយ​សន្ទុះក្រោយ​​ដឹងខ្លួន​វិញ ក៏​ឈ្លោះប្រកែក​គ្នា​ រហូត​សមត្ថ​កិច្ច​ទៅស​ប្រម​សម្រួល​​នៅ​តែ​មិន​ត្រូវ​គ្នា​ចុង​បញ្ចប់​​ហៅ​ មិត្ដភក្ដិ​ជាម​ន្ដ្រី​សមត្ថកិច្ច​​មក​ធ្វើ​ការ​ដោះស្រាយ តែភាគី​ទាំង​សងខាងស្គាល់​គ្នា​ក៏​

ស្រវឹង​ស្រា​ជិះ​ម៉ូតូ​ទៅ​បុក​កង់​រថយន្ត​បាញ់​ស៊ីម៉ង់ត៍​ បណ្តាល​ឱ្យ​របួស​ធ្ងន់​២​នាក់​ ស្រាល​ម្នាក់​

Posted: 18 Mar 2012 11:49 PM PDT

រាជធានីភ្នំពេញ ៖ ​មនុស្ស​​​​​​​​​​២​នាក់​រង​របួសធ្ងន់​ ​និងម្នាក់​ទៀត​​​​​របួស​ស្រាល​​ ខណៈ​ពេល​​ជិះ​ម៉ូតូ​ទៅ​បុក​កង់​រថយន្ដ​​​បាញ់​​ស៊ីម៉ង់ត៍ កាល​ពី​​វេលា​ម៉ោង​៥​និង​២០​នាទី​ល្ងាច​ថ្ងៃ​ទី​១៨ មីនា នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​​១៩២៨ ចំណុច​ភូមិ​បាយាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

រថយន្តតាក់ស៊ី​ម៉ែត្រ​​​រវល់​​និយាយ​ទូរស័ព្ទ​​បុកគូទ​រថយន្ត​កាមរី​​បាឡែន​​ចត​នៅចិញ្ចើម​​ផ្លូវ​មុខ​ផ្ទះ

Posted: 18 Mar 2012 11:46 PM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ រថយន្ដ​តាក់ស៊ី​ម៉ែត្រ​ដែល​គេ​អះអាង​ថា ​រវល់​តែ​និយាយ​ទូរស័ព្ទ​បើក​ទៅ​បុក​គូទ​រថយន្ដ​កាម​រី​បា​ឡែ​ន ចត​នៅ​ចិញ្ចើម​ផ្លូវ​មុខ​ផ្ទះ​ កាលពី​វេលា​ម៉ោង​​៨​និង​១៥​នាទី​យប់ ថ្ងៃ​ទី​១៨ មីនា នៅ​លើ​កំណាត់​ផ្លូវ​លេខ​៥១ ជិត​ផ្សារ​តា​ប៉ា​ង ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​៣ ​ខណ្ឌដូន​ពេញ។

ជប៉ុនផ្តល់​៩៩.២២១​ដុល្លារ សម្រាប់​គម្រោង​ស្តារ​ប្រព័ន្ធ​​ស្រោច​ស្រព​កំពែង​ខេត្ត​ពោធិ៍​សាត់

Posted: 18 Mar 2012 11:45 PM PDT

រាជធានីភ្នំពេញ ៖ យោង​តាម​សេច​ក្តី​ប្រកាស​ព័ត៌​មាន​របស់​ស្ថានទូត​ជប៉ុន​ប្រចាំនៅ​កម្ពុជា ចុះថ្ងៃទី១៩ មីនា ២០១២ ដែល​កោះ​សន្តិ​ភាព​បាន​ទទួល​ឲ្យ​ដឹងថា ក្រោម​គម្រោង​ការ​កិច្ច​សហ​ប្រតិបត្តិការ​សេដ្ឋ​កិច្ច​របស់​ជប៉ុន​ជំនួយ​ ឧបត្ថម្ភឥត​សំណង​សម្រាប់​គម្រោង​ទ្រង់​ទ្រាយ​តូច​សន្តិសុខ​មនុស្ស​ជាតិ (ជំនួយ​គូសា​ណូណិ) រដ្ឋាភិបាល​

ជំងឺ​​ចម្លែក​​​ត្រូវ​ទឹក​​មិនបាន​​ទោះបី​ជា​​យំក៏អាច​ស្លាប់​បាន​

Posted: 18 Mar 2012 11:09 PM PDT

អាការ​​ជំងឺចម្លែកដែល​កើត​លើ​រាងកាយនាង​
ទីភ្នាក់​ងារ​​​​ព័ត៌​មាន​បរទេស​​ផ្សាយ​​ឱ្យ​ដឹង​ពីអាការ​​ជំងឺចម្លែក​​របស់​​នាង​​ខេធី ​ដេល ​អាយុ​២៧ឆ្នាំ​ អ្នក​ស្រុក​​​ក្នុង​ទីក្រុង​ផ្លីន ប្រទេស​អង់​គ្លេស ជា​​ប្រភេទ​​ជំងឺ​​ «Aquagenic Urticaria ​​»​ ​ឬជំងឺ​ចាញ់​ទឹក​​​​រួមទាំងទឹក​ភ្នែក​​​​របស់​ខ្លួន​​​​​ផង​ប្រសិន​​​បើ​យំ​​ក៏អាចបណ្តាល​​ឱ្យ​​អ្នក​​កើត​ជំងឺ​នេះ​ស្លាប់​បាន ។ ​ក្រៅពី​​នេះ​នាង​ថែម​ទាំង​ត្រូវ​បញ្ឈប់​​អាជីព​​​ដែល​ខ្លួន​​ស្រឡាញ់​​ក្នុង​នាម​ជា​គ្រូ​បង្ហាត់​​រាំ ព្រោះ​​​​ញើស​​ចេញ​ពីរាង​​កាយ​​ក៏ធ្វើ​​ឱ្យ​​​ទទួល​​រងគ្រោះ​ថ្នាក់​​ដូចគ្នា ។ ប្រភេទ​​ជំងឺ​​ចាញ់​​ទឹក​​​ត្រូវ​បាន​ប្រទះ​ឃើញ​​​ត្រឹមតែ​​៣៥នាក់​នៅទូទាំង​ពិភព​លោក​ ។

រថយន្ត​​រ៉េវ​ហ្វ័រ​ចង​កំហឹង​​នឹង​ស្លាក​សញ្ញា​​ប្រាសាទ​ព្រះវិហារ

Posted: 18 Mar 2012 09:08 PM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ រថ​យន្ត​រ៉េវ​ហ្វ័រ១គ្រឿង​​បើកបរ​ដោយ​បុរសម្នាក់​​ស្រវឹង​ធ្លាក់​ភ្នែក​បាន​ ចង​កំហឹង​​នឹង​ប៉ាណូ​ទេស​ចរណ៍​ដែលមាន​រូប​ប្រាសាទ​​ព្រះ​វិហារ​ដាក់​​តាំង​ លើ​សួន​ច្បារ​មុខ​ស្ថាន​ទូត​បារាំង​ ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូន​ពេញ​ កាលពី​វេលាម៉ោង​១២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​១៩​ មីនា​ ប៉ុន្តែ​​រថយន្ត​នោះ​បាន​ព្យា​

ពួកនារីស្លៀក​ពាក់​ស​ចាប់ខ្លួន​នៅគុយបា​មុនទស្សនកិច្ច​​សម្តេចប៉ាប

Posted: 18 Mar 2012 08:55 PM PDT

ពួកនារី​ស្លៀក​ពាក់​គុយ​បា
អាជ្ញា​ធរ​​​​គុយបា​ កាលពីចុង​សបា្តហ៍​បាន​ចាប់​​ខ្លួន​ពួកនារី​​ស្លៀកពាក់​​ស​ ប្រមាណ​​ជា​៧០​នាក់ ដែល​នារីទាំងនោះ ជាម្តាយ​ ភរិយា ឬ​កូន​ស្រី​របស់​​​បណ្តា​អ្នក​ទោស​នយោ​បាយ ដែលការ​ចាប់​ខ្លួន​ពួកគេ​ធ្វើ​ឡើងមួយសបា្តហ៍​មុនព្រះរាជ​ទស្សន​កិច្ច​នៅ​គុយបា​​របស់​សម្តេចប៉ាប​កាតូលិក​​ បេ​ណត​ទី១៦ ។ នារីស្លៀក​ពាក់​ស​ទាំងនេះ បានចូលរួមកាល​ពីថ្ងៃទី​១៨ មីនា ក្នុងបាតុ​កម្ម​ប្រចាំ​សបា្តហ៍​​ជា​ប្រពៃណី​របស់ពួកគេ ។ ​នារី​ទាំងនោះ ត្រូវចាប់​ខ្លួន​បញ្ចូល​ក្នុង​រថយន្ត​បឺសមួយ​គ្រឿង

​អ្នកកាសែត​​​អង់​គ្លេស​2​នាក់​ត្រូវបានដោះលែ​​​​ង​នៅ​លីប៊ី​

Posted: 18 Mar 2012 08:53 PM PDT

​អ្នក​កាសែត​​​អង់​គ្លេស​​ទាំង​​​២​​​ដែលដោះលែង
​អ្នកទទួលខុសត្រូវម្នាក់​​​របស់ក្រសួង​​មហាផ្ទៃ​​លីប៊ី​រាយការណ៍​​កាលពីថ្ងៃទី​​១៨ មីនា ​ថា អ្នក​កាសែត​​អង់​គ្លេស​​​២នាក់ ​ដែលឃុំខ្លួន​​​ទុក​ចាប់​តាំង​ពី​​ខែកុម្ភៈ ​មក ដោយ​​​​កងជីវពល​លីប៊ីមួយ​ត្រូវ​បានដោះលែង​​វិញហើយ​។​ លោក NICHOLAS DAVIES-JONES និង​លោក GARETH MONTGOMERY JOHNSON ដែលធ្វើ​ការ​ឱ្យ​​ទូរទស្សន៍​​​ផ្លូវ​ការ​​អុីរ៉ង់​​ជា​ភាសា​អង់​គ្លេស​​​ PRESS TV ត្រូវ​ចាប់​ខ្លួន​​​​កាលពីថ្ងៃទី​​២២ កុម្ភៈ ​​កន្លង​មក​នេះ ​ដោយ​ក្រុម​​កង​ពល​ SWEHLI ជាក្រុម​​​​ប្រដាប់អាវុធ​​​មួយ​ក្នុង​ចំណោម​​​ក្រុម​ប្រដាប់អាវុធ​​​ជាច្រើន​​​ដែល​ចូល​រួម​​កាលពី​​ឆ្នាំទៅមិញ ក្នុង​​ការផ្តួលរំលំ​លោក​មូ​អា​ម៉ា កាដាហ្វី ។​

ពល​ករ​ចំណាក​ស្រុក​​ប្រុស​ស្រី​៥​នាក់​ត្រូវ​កម្លាំងកងរាជអាវុធ​ហត្ថ​​​ឃាត់​ខ្លួន​មិន​ឱ្យ​ចូល​ទឹក​ដី​ថៃ​ខុស​ច្បាប់​

Posted: 18 Mar 2012 08:52 PM PDT

​ក្រុង​ប៉ោយប៉ែត ៖ ពល​ករ​ចំណាក​ស្រុក​ប្រុស​ស្រីចំនួន​៥​នាក់ មក​ពីខេត្ត​កំពង់ធំ និង​ខេត្ត​សៀមរាប ត្រូវ​កម្លាំងកង​រាជ​អាវុធ​ហត្ថ​ក្រុង​ប៉ោយ​ប៉ែត ធ្វើការ​ឃាត់​ខ្លួន​យកទៅ​អប់រំ​កាល​ពី​វេលា​​ម៉ោង​​២​រសៀល​ថ្ងៃទី​​១៨ មីនា ខណៈ​​សង្ស័យ​ថា ពួក​គេ​ទាំង៥​នាក់​ខាង​លើ​នោះ​មាន​បំណង​ឆ្លងដែន​ចូល​ទៅ​ប្រទេសថៃ ដោយ​ខុស​ច្បាប់។

សំ ព្រហ្មនា ​ដឹកនាំគណៈ​ពង្រឹងមូលដ្ឋានចុះ​សំណេះសំណាល​នៅឃុំ​សំបួរមាសបំពាក់​គោលនយោ​បាយ​ ​5ចំណុច​ភូមិ-ឃុំ​មាន​សុវត្ថិភាព និង​ត្រូវធ្វើ​​តែ​អំពើ​ល្អ​​ជូនប្រជាជន

Posted: 18 Mar 2012 08:42 PM PDT

លោកឧកញ៉ាចែកអំណោយ
រាជធានីភ្នំពេញ ៖ ​កាល​ពី​ព្រឹក​ថ្ងៃទី​១៨ មីនា ​​​គណៈ​ពង្រឹង​​​​​មូល​ដ្ឋាន​​​នៃ​គណបក្ស​​​ប្រជា​ជនកម្ពុជា ដឹកនាំ​ដោយ​លោក​សំ ព្រហ្ម​នា ​​​អនុ​ប្រធានទី១ នៃ​គណៈអចិន្ត្រៃយ៍​​​​គណបក្ស​​ប្រជា​ជន​កម្ពុជា ​ស្រុក​​មុខកំពូល ​បានដឹកនាំ​​​​គណៈ​​ពង្រឹង​​​មូលដ្ឋាន​​មួយ​ក្រុម​​ រួមមាន​​លោកគ្រី ​ទូច ជា​ប្រធាន​គណៈ​​អចិន្ត្រៃយ៍គណៈពង្រឹង​មូល

គណៈកម្មា​ធិការ​បក្ស​ស្រុក​ ឃុំ និង​សមាជិក​គណបក្ស​ប្រជា​ជន​កម្ពុជា ប្តេជ្ញា​ដណ្តើម​អាសនៈបន្ថែម

Posted: 18 Mar 2012 08:39 PM PDT

ទិដ្ឋភាពក្នុងពិធី
ខេត្ត​កំពង់​ធំ​៖ ថ្ងៃទី​១៨​ មីនា ចុង​សប្តាហ៍​កន្លង​ទៅ​នេះ គណៈកម្មាធិការ​បក្ស​ស្រុក​សន្ទុក​ បាន​បើក​កិច្ច​ប្រជុំ​មួយ​ជា​មួយ​សមាជិក​បក្ស និង​ក្រុម​ការងារ​ប្រមាណ​​៣០០​នាក់ ដើម្បី​ផ្សព្វ​ផ្សាយ​លទ្ធផល​ការងារ និង​ការ​ងារ​រៀប​ចំ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា ឃុំ សង្កាត់​ អាណត្តិ​ទី៣ ក្រោម​​អធិបតី​ភាព​លោកជា​ ចាន់​តូ សមាជិក​គណៈ​​អចិន្ត្រៃ​យ៍​

រ៉ូជើ ហ្វេដឺរ័រ និងនាងអាហ្សារិនកា ឈ្នះជើងឯកតឺន្នីស BNP Paribas Openនៅអាមេរិក

Posted: 18 Mar 2012 08:26 PM PDT

កីឡាការិនី​បេឡា​រុស​អា​ហ្សា​រិន​កា
កីឡាការិនី​​លំ​ដាប់​ទី​១​ពិ​ភព​លោក​​ វិច​តូ​រី​យ៉ា អា​ហ្សា​រិន​កា ​និង​កីឡាករ​លំ​ដាប់​ទី​៣​ពិភព​លោក​រ៉ូ​ជើ ហ្វេដឺរ័រ​ បាន​សម្តែង​នូវ​ក្តី​រីក​រាយ​ជា​ខ្លាំង​បន្ទាប់​ពី​ពួក​គេ​យក​ឈ្នះ​ពាន​ជើង​ឯក​តឺន្នីស​កម្ម​វិធី BNP Paribas Open​ព្រម​ទាំង​ទទួល​បាន​ទឹក​ប្រាក់​រង្វាន់​ជា​មូលប្ប​ទាន​បត្រ​ក្នុង​ម្នាក់​ៗ​១លាន​ដុល្លារ​អា​មេរិក​។ ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​នៃ​កម្ម​វិធី​នេះ ​ត្រូវ​បាន​រៀប​ចំ​ធ្វើ​នៅ​ទី​លាន​ប្រកួត​ក្រុង​Indian Wells រដ្ឋ​កា​លី​ហ្វ័រ​នីញ៉ា​ សហ​រដ្ឋ​អា​មេរិក ​កាល​ពី​ថ្ងៃ​អា​ទិត្យ​ទី​១៨​ខែ​មីនា​កន្លង​មក​នេះ​ ។​

ម៉ូតូឌ្រីម​សេ​១២៥ ​បើក​បុក​រថយន្ត​ក្រឡុក​​ស៊ីម៉ង់ត៍​​របួស​ធ្ងន់​៣​នាក់​

Posted: 18 Mar 2012 08:25 PM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ម៉ូតូឌ្រីម C125 ​ពណ៌​ខ្មៅ មួយ​គ្រឿង​​ជិះគ្នា​៣​នាក់ ​ស្រី​២​នាក់ ប្រុស​ម្នាក់ បាន​បើក​​ទៅ​បុក​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​១​គ្រឿង​​​​ បណ្តាល​ឱ្យ​រងរបួស​ធ្ងន់​ទាំង៣​នាក់​។ ហេតុ​ការណ៍​នេះ​កើតឡើង​កាលពី​​វេលា​ម៉ោង​​៥​និង​៣០​នាទី​ល្ងាច​​ថ្ងៃ​ទី​១៨ មីនា ២០១២ តាម​បណ្តោយ​ផ្លូវ​​លេខ​១៩២៨ ​ក្រុម​​៧ ភូមិ​បាយ៉ាប សង្កាត់​

ស៊ីរីៈ ​វាយ​ប្រហារ​​​ភេរវកម្ម​​មួយ​​ទៀត​​នៅ​​ក្រុង​អាឡេប

Posted: 18 Mar 2012 08:24 PM PDT

អគារ​​​​រងការ​​បំផ្លាញ​​​ដោយ​​សារការ​ផ្ទុះ​
ការ​វាយ​ប្រហារ​​ភេរវកម្ម​​មួយ​ទៀត​ជា​​ការ​​វាយ​ប្រហារ​ភេរវកម្ម​​​យ៉ាង​​បង្ហូរ​ឈាម​ទី៣ ក្នុង​រយៈពេល​តែ​​​​២ថ្ងៃ​នៅ​ប្រទេស​ស៊ីរី ​កើត​មាន​​​កាល​ពី​​ថ្ងៃទី​​​​​១៨ មីនា ​នៅ​ទីក្រុង​​​អាឡេប ​បណ្តាល​​ឱ្យ​​មនុស្ស​​ស្លាប់​​យ៉ាង​​តិច​​​២នាក់ ​ខណៈ​​ពេល​​ដែល​ពួក​​អ្នក​​​ជំនាញ​​ការ​របស់​​ អ.ស.ប​ និង​​​​​​របស់​អង្គការ​​​​​កិច្ច​​​សហប្រតិបត្តិ​ការ​​​អ៊ិស្លាម​​ OCI កំពុង​​​​​​បំពេញ​​​បេសកកម្ម​​​​​វាយ​​​តម្លៃមួយ​​លើ​​សេចក្តី​​​​ត្រូវ​ការ​​​​ខាងមនុស្ស​​ធម៌​ ក្រោម​​​ការជួយ​​ជ្រោម​​ជ្រែង​​​របស់​​រដ្ឋាភិបាល​ ។ ​​

រថយន្ត​លែន​រ៉ូវែរ​បុក​ម៉ូតូ​កំពុង​ឆ្លង​​ផ្លូវ​ស្លាប់​​​ម្នាក់​របួស​ស្រាល​២​នាក់ រថយន្ត​គេច​បាត់​

Posted: 18 Mar 2012 08:20 PM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ​យុវជន​ម្នាក់​​បាន​ស្លាប់​​បាត់​បង់ជីវិត​​យ៉ាង​អាណោច​អាធ័ម​​ និង​២​នាក់​ទៀត​រង​របួស​​ស្រាល ​ខណៈ​​​កំពុង​​ជិះ​ម៉ូតូ​​ឆ្លង​ផ្លូវ​ត្រូវ​រថយន្ត​​លែន​រ៉ូ​វែរ​​បើក​ក្នុង ​ល្បឿន​​លឿន​​​បុក​ពេញទំហឹង​ កាលពី​វេលា​ម៉ោង​១​និង​១០​នាទី​​រំលង​អធ្រាត្រ​​ឈាន​ចូល​ថ្ងៃទី​​១៩ មីនា ​នៅ​ចំណុច​​​ផ្លូវ​លេខ​៣១០​កែង​ផ្លូវលេខ​១០៥ ​ក្នុង​សង្កាត់​​បឹង​កេង​

ស្រវឹង​​ធ្លាក់​ភ្នែក​បើក​​ម៉ូតូ​​បុក​រថយន្ត​ ហើយ​រត់​ចោល​ម៉ូតូ​បាត់​

Posted: 18 Mar 2012 08:12 PM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ​បុរស​ស្រវឹង​ធ្លាក់​​ភ្នែក​​២​នាក់​បាន​បើក​ម៉ូតូ​ម៉ាកគុប​ពណ៌​ខៀវ មួយ​គ្រឿង​ទៅ​ប​ុក​រថយន្ត​​កាមរី​​ឆ្លាម​​ពណ៌ស្ករ មួយ​គ្រឿង​​ដែល​បើក​​បញ្ច្រាស​ទិស​គ្នា​ចំ​ពី​មុខ​ ប​ណ្តាល​ឱ្យ​បែក​​ស្តុប​ស៊ីញ៉ូ និង​​ធ្លាក់​កាង​រថយន្ត​។ ​ឃើញ​ដូច្នេះ​​ម្ចាស់​​ម៉ូតូ​គុប​ទាំង​២​នាក់​ក៏​នាំគ្នា​​​រត់​ចោ​ល​ម៉ូតូ​ ​បាត់​ស្រមោល ។ ហេតុការណ៍​​នេះ​កើតឡើង​​

លោក​អ៊ាង ​សុផ​ល្លែត ​និង​លោក​ញ៉ែម ​សារ៉ន ត្រូវ​បាន​តែង​តាំង​​ជា​អនុរដ្ឋ​​លេខា​ធិការ​ក្រសួង​​សាធារណ​ការ និង​ដឹក​ជញ្ជូន​​ក្នុង​ចំណោម​​អនុ​រដ្ឋ​លេខា​ធិការ​ថ្មី​​៤​រូប

Posted: 18 Mar 2012 08:00 PM PDT

រាជធានីភ្នំពេញ ៖ ​លោក​អ៊ាង ​សុផល្លែត ​មន្ត្រី​​អ្នក​នាំ​​ពាក្យ​របស់​សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ​និង​​លោក​​ញ៉ែម ​សារ៉ន អតីត​ប្រធាន​មន្ទីរ​​សាធារណ​ការ​ និង​ដឹកជញ្ជូន​​រាជ​ធានី​ភ្នំពេញ ​ត្រូវ​បាន​តែង​តាំង​ដោយ​​ព្រះ​រាជ​ក្រឹត្យ​​ជា​អនុរដ្ឋ​លេខាធិការ​​ក្រសួង​ សាធារណ​ការ​ និង​ដឹក​ជញ្ជូន​​បន្ថែម​លើ​តួនាទី​​បច្ចុ​ប្បន្ន​​ក្នុង​ចំណោម​អនុ​រដ្ឋ​​

​ពួកប្រឆាំង​​​រុស្ស៊ី​100នាក់​​ចាប់ខ្លួន​នៅក្រុង​មូស្គូ

Posted: 18 Mar 2012 07:54 PM PDT

ប៉ូលិស​កំពុង​​ចាប់ខ្លួន​​បាតុករ​
​ប៉ូលិសរុស្ស៊ី​​​កាលពីថ្ងៃទី​​១៨ មីនា បានចាប់​ខ្លួន​​ពួកប្រឆាំង​​ចំនួន​ប្រមាណជា​​១០០​នាក់ នៅ​ខាងក្រៅ​បាតុកម្ម​​​មួយប្រឆាំង​នឹង​ប្រធានាធិបតី​​ជាប់​ឆ្នោតថ្មី​​លោកវ៉្លាឌីមៀរ ពូទីន​។​ពួក​ប្រឆាំង​​ប្រមាណជា​​​៥០០​នាក់ បាន​ប្រមូល​ផ្តុំគ្នា​​នៅ​​ជើង​​ប៉ម​​​អង់តែន​​ទូរទស្សន៍​​អូស្តា​នី​​​​គីណូ ក្រុង​​​មូស្គូ ជាប៉ម​​របស់​ទូរទស្សន៍​រដ្ឋ NTV ដើម្បី​​បរិហារ​​​​ឥរិយាបថ​របស់​​វិមានក្រឹម​ឡាំង​​លើម៉ាស៊ីន​ឃោសនា ។

បុរស​ពោះម៉ាយ​​​កូន​៦​នាក់​ត្រូវគេ​​លប​កាប់សម្លាប់​​​​មុខផ្ទះ​​ពេលយប់​គ្មាន​អ្នក​ណា​​ដឹង​

Posted: 18 Mar 2012 07:54 PM PDT

សពជនរងគ្រោះ
​ខេត្តព្រះសីហនុ​​​​​ ៖ ពីខេត្តព្រះសីហនុ​ឯណោះ​វិញ មានសេចក្តីរាយការណ៍មកថា បុរស​ពោះម៉ាយ​ឈ្មោះ​សឹម ឌឿ អាយុ​៣៨ឆ្នាំ បានស្លាប់បាត់បង់ជីវិតដេក​ដួល​​​ស្តូកស្តឹង​ចម្ងាយ​​ប្រមាណ​​​​១០ម៉ែត្រ​មុខ ​ផ្ទះ​ដោយអំពើឃាតកម្ម​កាប់ ​សម្លាប់ ដែល​មើល​ទៅគួរ​​​​ឱ្យ​តក់ស្លុត​កាល​ពីវេលាម៉ោងប្រមាណ១០និង៣០​នាទីយប់​ថ្ងៃ​ ទី​១៨ មីនា​

រថយន្តដឹកត្រី​បុក​ម៉ូតូវ៉េវ​​អេស​ក្នុង​ទិស​ដៅ​បញ្ច្រាសគ្នា​របួស​ធ្ងន់​២​នាក់​

Posted: 18 Mar 2012 07:48 PM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ បុរស​២​នាក់​រង​របួស​ធ្ងន់ ខណៈ​​កំពុង​ជិះ​ម៉ូតូ​ត្រូវ​រថយន្ដ​ដឹក​ត្រី​បុក​ពេញទំហឹង​ក្នុង​ទិស​ដៅ​​ បញ្ច្រាស​​​គ្នា ។ គ្រោះថ្នាក់​ចរា​ចរណ៍​នេះ​កើតឡើង​កាលពីវេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ ទី​១៨ មីនា នៅ​តាម​បណ្ដោយ​​ផ្លូវជាតិ​លេខ​៥ ក្រុម​៨ មណ្ឌល​៣២ ភូមិ​សាមគ្គី​សង្កាត់​ឫស្សី​កែវ ខណ្ឌឫស្សីកែវ ។

លោកJOACHIM GAUCK ត្រូវបាន​​​​​ជ្រើស​តាំងជាប្រធានាធិបតី​​​​ថ្មី​អាល្លឺម៉ង់​

Posted: 18 Mar 2012 07:45 PM PDT

ប្រធានាធិបតី​​​ថ្មី​អាល្លឺម៉ង់​
លោក​​JOACHIM GAUCK កាលពី​​​ថ្ងៃទី​​​១៨ មីនា ​ត្រូវបាន​​ជ្រើស​​​​តាំងជា​ប្រធានាធិបតី​​​​​អាល្លឺ​ម៉ង់​​​ សម្រាប់​​រយៈពេល​៥ឆ្នាំក្នុង​​​ការ​បោះ​​ឆ្នោត​ជុំ​ទីមួយ​​ ក្រោយ​​ពីទទួល​​ការគាំទ្រ​​ពី​​គណ​បក្ស​សំខាន់ៗ​​របស់​ប្រទេស​​ ។ អតីត​​​​អ្នក​ប្រដៅ​​​សាសនា និង​​​ជា​​សកម្មជន​​ សិទ្ធិ​មនុស្ស​​​​អាល្លឺម៉ង់​​​​​​ខាង​កើត​​ អាយុ​​៧២ឆ្នាំរូប​នេះ​ត្រូវ​​ឡើង​​​កាន់​តំណែង​​​​កិត្តិយស​​​នេះ​បន្ត​ពី​​លោក​ CHRISTIAN WULFF ដែល​​​ជំរុញ​​​ឱ្យ​​លាលែង​​​​ចេញ​ពី​តំណែង​ កាលពី​​ពាក់​កណ្តាល​​​​​ខែកុម្ភៈ ដោយ​សារ​តែរឿង​​អាស្រូវ​​ពុក​​រលួយ​​មួយ ។

ផ្ទះ​ល្វែង​​១៣​ខ្នង​នៅ​ជុំ​វិញ​ផ្សារ​ថ្នល់​​ទទឹង​ត្រូវ​អគ្គិ​ភ័យ​​ឆាប​​ឆេះ​ស្ទើរ​ទាំង​ស្រុង​

Posted: 18 Mar 2012 07:19 PM PDT

ទិដ្ឋភាពនៅកន្លែងឆេះផ្ទះ
ខេត្ត​កំពង់ចាម ៖ ​ផ្ទះ​ល្វែង​​ជុំវិញ​ផ្សារ​ថ្នល់​ទទឹង​​​១៣​ខ្នង​​ត្រូវ​​បាន​អគ្គិ​ភ័យ​​ ឆាប​ឆេះ​​សន្ធោ​សន្ធៅ​​ស្ទើរ​ទាំង​ស្រុង​ខ្ជាក់​ផ្សែង​ខ្មួល​ខ្មាញ់​​ហុយ​ ទ្រលោម​ឡើង​ទៅលើ បណ្តាល​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល និង​រន្ធត់​យ៉ាង​ខ្លាំង​កាល​ពី​វេលា​ម៉ោង​​៦​ព្រឹក​​​ថ្ងៃទី​១៩ មីនា ២០១២ ស្ថិត​ក្នុង​ភូមិ​ស្លាប​ក្តោង​ ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ​ដោយ​ភ្លើង​បាន​​ប្រើ​អំណាច​​ពេញ​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!