VOA News: ព័ត៌មាន: “បុរសទីបេត៍ម្នាក់ដុត​ខ្លួន​ឯងដើម្បី​តវ៉ានឹង​គោល​នយោបាយចិន” plus 2 more

VOA News: ព័ត៌មាន: “បុរសទីបេត៍ម្នាក់ដុត​ខ្លួន​ឯងដើម្បី​តវ៉ានឹង​គោល​នយោបាយចិន” plus 2 more


បុរសទីបេត៍ម្នាក់ដុត​ខ្លួន​ឯងដើម្បី​តវ៉ានឹង​គោល​នយោបាយចិន

Posted: 18 Mar 2012 08:02 AM PDT

បុរស​ទីបេត៍​ម្នាក់ លោក​ Sonam Dhargyal ​អាយុ​៤៤​ឆ្នាំ បាន​ដុត​ខ្លួន​ឯង​ក្នុង​តំបន់​ Rebkong ផ្នែក​ខាង​កើត​នៃ​ដែនដី​ទីបេត៍ ​នៅ​ក្នុង​កាយ​វិការ​ថ្មីៗ​បំផុត​នៃ​ការ​រឹង​ទទឹង​ដែល​បាន​ត្រូវ​ប្រើប្រាស់​ដោយ​ជនជាតិ​ទីបេត៍​ដើម្បី​តវ៉ា​ប្រឆាំង​នឹង​គោល​នយោបាយ​របស់​រដ្ឋាភិបាល​ចិន។​​​​​

<!--IMAGE-LEFT-->

ភូមា៖ ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​ AFP​ បាន​ផ្សាយ​ថា​លោកស្រី​អោង​សាន​ស៊ូជី​ មេដឹកនាំ​ក្រុម​ប្រឆាំង​ភូមា​បាន​ឈោង​ដៃ​ទៅ​រក​ក្រុម​អ្នក​បោះឆ្នោត​អំបូរ​​ចិននិង​ជា​អំបូរ​ពួក​ជន​ភាគ​តិច​កាល​ពី​ថ្ងៃ​សៅរ៍ ​នៅ​ក្នុង​ឃោសនា​បោះឆ្នោត​មួយ​ក្នុង​ភាគ​ខាង​ជើង​នៃ​ប្រទេស​ភូមា នៅ​មុន​ការ​បោះឆ្នោត​នៅ​ថ្ងៃ​ទី​មួយ​ខែ​មេសា។

ស៊ីរី៖ របាយការណ៍​របស់​បណ្តាញ​ផ្សាយ​ព័ត៌មាន​រដ្ឋ បាន​និយាយ​ថា​ការ​ផ្ទុះ​គ្រាប់​បែក​ក្នុង​ទ្បាន​ពីរ​គ្រឿង​បន្តបន្ទាប់​គ្នា នៅ​ជិត​អាគារ​សន្តិសុខ​ប៉ូលីស​មួយ​និង​មជ្ឈមណ្ឌល​ស៊ើបការ​សម្ងាត់​មួយ ក្នុង​ក្រុង​ដាម៉ាស់​កាល​ពី​ថ្ងៃ​សៅរ៍​បាន​បណ្តាល​ឱ្យ​មនុស្ស​យ៉ាង​តិច​ណាស់​២៧​នាក់​ស្លាប់ មនុស្ស​ជិត​១០០​នាក់​បាន​ត្រូវ​របួស អាគារ​ត្រូវ​បាន​រង​ការ​ខូច​ខាត​ដោយ​ឃើញ​ដែក​ថែប​ដែល​រមួល​និង​កម្ទេច​នៅ​ខាង​មុខ​អាគារ ជាមួយ​នឹង​សាកសព​ជន​រង​គ្រោះ​ដែល​ដាច់​ដាច​ផង​ដែរ។​

ប៉ាគីស្ថាន៖ ពួក​ប្រពន្ធ​និង​កូន​ៗ​របស់​ អុសាម៉ា ប៊ីន ឡាដេន អតីត​មេដឹកនាំ​អង្គការអាល់កៃដា នឹង​ជាប់​ឃុំឃាំង​យូរ​ត​ទៅ​ទៀត​ក្នុង​ប្រទេស​ប៉ាគីស្ថាន រហូត​ដល់​មាន​សវនាការ​មួយ​នៅ​ថ្ងៃ​ទី​២៦​ខែ​មីនា ពី​បទ​ចូល​មក​រស់​នៅ​ក្នុង​ប្រទេសប៉ាគីស្ថាន​ដោយ​ខុស​ច្បាប់។

ប៉ាគីស្ថាន៖ ប្រធានាធិបតី អាស៊ីហ្វ អាលី ហ្សាដារី ( Asif Ali Zardari) ដែល​មាន​បញ្ហា​បាន​សរសើរ​ដល់​សមិទ្ធិ​របស់​លោក​ដោយ​បាន​បង្កើត​វេទិកា​មួយ​សម្រាប់​ការ​ជជែក​ដេញ​ដោល​គ្នា​ក្នុង​សភា​អំពី​ទំនាក់​ទំនង​មាន​ភាព​តានតឹង​របស់​ប្រទេស​លោក​ជាមួយ​សហរដ្ឋអាមេរិក។

ឥណ្ឌា៖ តាម​រក​ចាប់​ខ្លួន​ជនជាតិ​​អ៊ីរ៉ង់​ទី​បួន​ដែល​មាន​ទាក់​ទិន​ក្នុង​ការ​ធ្វើ​អំពើ​ទុច្ចរិតវាយ​ប្រហារ​លើ​ពួក​អ្នក​ការទូត​អ៊ីស្រាអែល។

ស៊ីរី៖ មាន​ការ​ផ្ទុះ​គ្រាប់​បែក​ធំៗ​មួយ​ចំនួន​ក្នុង​ប្រទេស​ស៊ីរី​កាល​ពី​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​នៅ​ពេល​ដែល​រដ្ឋាភិបាល​បន្ត​ការ​បង្ក្រាប​លើ​ក្រុម​ប្រឆាំង​ដែល​បាន​បណ្តាល​ឱ្យ​មនុស្ស​ជាង​៨ពាន់​នាក់​ស្លាប់។

ម៉ាសេដ្ឋាន៖ ពួក​មនុស្ស​ប្រមាណ​២​ពាន់​នាក់​បាន​ដើរ​ដើម្បី​សន្តិភាព​នៅ​ក្នុង​រដ្ឋធានី​នៃ​​ប្រទេស​នេះ កាល​ពី​ថ្ងៃ​សៅរ៍​ដោយ​អំពាវនាវ​ឱ្យ​មាន​ការ​បញ្ឈប់​ការ​វាយ​ប្រហារ​ខាង​ពូជសាសន៍​ដែល​បាន​កើត​មាន​ទ្បើង​កាល​ពី​ពេល​ថ្មីៗ​នេះ។

This posting includes an audio/video/photo media file: Download Now

អាល់កៃដា​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ប៉ាគីស្ថាន​បះបោល​ដូច​អេហ្ស៊ីប​និង​ទុយនេស៊ី

Posted: 18 Mar 2012 07:33 AM PDT

ប៉ាគីស្ថាន៖ យោង​តាម​ខ្សែ​វីដេអូបង្ហោះ​តាម​ប្រព័ន្ធ​អ៊ិនធឺណិត មេដឹកនាំ​ អាល់កៃដា ឈ្មោះ​ អាយមែន អាល ហ្សាវ៉ាហ៊ីរី (Ayman al-Zawahiri) បាន​សុំ​ដល់ពលរដ្ឋ​ប៉ាគីស្ថាន​ឱ្យ​ធ្វើ​តាម​ឧទាហរណ៍​នៃ​ពួក​អ្នក​កាន់​សាសនា​អ៊ីស្លាម​ក្នុង​ប្រទេស​អេហ្ស៊ីប​និង​ប្រទេស​ទុយនេស៊ី  ហើយ​ធ្វើការ​បះបោរ «ងើប​ឈរ​ទ្បើង​ប្រឈម​មុខ​នឹង​រដ្ឋាភិបាល​ស៊ីសំណូក... និង​ពួក​ឧត្តមសេនីយ៍​ក្បត់​ទាំង​នេះ» ដែល «បង្ហូរ​ឈាម​របស់​ពួក​អ្នក​កាន់​សាសនា​អ៊ីស្លាម​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន និង​ប្រទេស​ប៉ាគីស្ថាន​ដើម្បី​បំពេញ​ហោប៉ៅ​របស់​ពួក​មេដឹកនាំ​ប៉ាគីស្ថាន ហើយនិងមិន​ប្រយុទ្ធ​ដើម្បី​ការពារលោកអ្នក​ទេ។»

<!--IMAGE-LEFT-->

អាហ្វហ្គានីស្ថាន៖ លោក​ប្រធានាធិបតី​អាហ្វហ្គានីស្ថាន​ ហាមីត កាហ្សាយ (Hamid Karzai) បាន​ចោទ​ប្រកាន់​សហរដ្ឋអាមេរិក​ថា​មិន​បាន​ធ្វើ​កិច្ច​សហប្រតិបត្តិការ​នៅ​ក្នុង​ការ​ស៊ើប​អង្កេត​អំពី​ការ​សម្លាប់​រង្គាល​នៃ​អ្នក​ស្រុក​អាហ្វហ្គានីស្ថាន​១៦​នាក់​ដោយ​ទាហាន​​អាមេរិកម្នាក់ទេ នៅ​ពេល​ដែល​គណៈប្រតិភូ​ដែល​លោក​បាន​បញ្ជូន​ឱ្យ​ទៅ​ស៊ើប​អង្កេត​អំពី​ការ​សម្លាប់​ទាំង​នេះ​មិន​បាន​ទទួល​កិច្ច​សហប្រតិបត្តិការ​ដែល​ពួក​គេ​បាន​រំពឹង​ថា​​នឹង​មាន​ពួក​មន្ត្រីអាមេរិកទេ ហើយ​នេះ​ជា​អាកប្បកិរិយា​ដែល​មិន​អាច​អត់​អោន​ឲ្យ​បាន។

តួកគី៖ ពួក​យោធាតួកគី​បាន​និយាយ​ថា​ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​​​ធុន​ Sikorsky របស់​ខ្លួន​បាន​ធ្លាក់​លើ​ផ្ទះ​មួយ​ខ្នង​​នៅ​ក្នុង​ស្រុក​ បាក្រាមី (Bagrami) រដ្ឋធានី​កាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន បណ្តាល​ឱ្យ​ទាហាន​តួកគី១២​នាក់​ដែល​ជិះ​ក្នុង​នោះ​និង​មនុស្ស​យ៉ាង​តិច​ណាស់​២​នាក់​នៅ​ឯ​ដី​បាន​ស្លាប់។ យោង​តាម​ពួក​មន្ត្រី​អាហ្វហ្គានីស្ថាន​បាន​និយាយ​ថា ​កុមារ​ពីរ​នាក់​បាន​បាត់បង់​ជីវិត​នៅ​ក្នុង​គ្រោះ​ថ្នាក់។

ស៊ីរី៖ កាល​ពី​ថ្ងៃ​សុក្រ​ លោក​ កូហ្វី អាណាន់ ប្រេសីត​របស់អង្គការ​សហប្រជាជាតិនិង​សម្ព័ន្ធ​អារ៉ាប់បាន​អំពាវនាវ​ដល់​ពួក​សមាជិក​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប. ​ឱ្យ​បំបែក​ភាព​ទាល់​ច្រក​របស់​ពួក​គេ​ក្នុង​ការ​បង្ខិតបង្ខំ​ប្រទេស​ស៊ីរី​អំពីការ​បង្ក្រាប​ដ៏​ប្រល័យ​ទៅ​លើ​ក្រុម​អ្នក​ប្រឆាំង។

កូរ៉េ​ខាង​ជើង៖ កាល​ពី​ថ្ងៃ​សុក្រអាមេរិក ជប៉ុន​និងកូរ៉េខាង​ត្បូង​បាន​ថ្កោលទោស​គម្រោងការ​បង្ហោះ​ផ្កាយ​វិទ្យាសាស្ត្រ​មួយ​គ្រឿង​ដោយ​ប្រើ​រ៉ុកកែត មួយ​មាន​វង់​ប្រតិបត្តិការ​​ឆ្ងាយ ​ក្នុង​ខែ​មេសា ​ដោយ​និយាយ​ថា​វា​ជា​ការ​រំលោភ​លើ​ការ​ហាម​ប្រាម​មួយ ក្នុង​កិច្ច​យល់​ព្រម​ជាមួយ​អាមេរិក​ថា​ខ្លួន​ផ្អាក​ការ​បាញ់​ពិសោធន៍​​កាំជ្រួចមាន​វង់​ប្រតិបត្តិការ​ឆ្ងាយ​ជា​ថ្នូរ​នឹង​ជំនួយ​ម្ហូបអាហារ​គ្រា​មាន​អាសន្ន ចំនួន​២សែន៤ម៉ឺន​តោន។

ឥណ្ឌា៖ ​ស្វះស្វែង​រក​ដីកា​អន្តរជាតិ​ដើម្បី​ចាប់​ខ្លួន​ជន​ជាតិ​អ៊ីរ៉ង់​បី​នាក់​ដែល​ជាប់​សង្ស័យ​ថា​ជា​ផ្នែក​មួយ​នៃ​ការ​លប​ធ្វើ​អំពើ​អាក្រក់​ក្នុង​ការ​វាយ​ប្រហារ​លើ​ពួក​អ្នក​ការទូត​អ៊ីស្រាអែល។

សេដ្ឋកិច្ច​អ៊ឺរ៉ុប៖ ប្រទេស​ជាតិ​ទាំង​១៧​ដែល​ស្ថិត​នៅ​ក្នុង​ប្លុក​ប្រើប្រាស់​ប្រាក់​អឺរ៉ូ​ហាក់​ដូច​ជា​ប្រុងប្រៀប​ហើយ​ដើម្បី​បង្កើន​ទំហំ​នៃ​មូល​និធី​ជំនួយ​សង្គ្រោះ​ហិរញ្ញវត្ថុ​របស់​ទ្វីប​អឺរ៉ុប ​ដើម្បី​ដោះស្រាយ​បញ្ហា​ហិរញ្ញវត្ថុ​គ្រា​មាន​អាសន្ន​ក្នុង​ពេល​អនាគត​របស់​ប្រទេស​ពួក​គេ​ដែល​មាន​ប្រាក់​បំណុល​ច្រើន។

សហរដ្ឋអាមេរិក៖ ​ក្រសួង​ការងារអាមេរិកបាន​និយាយ​ថា​កំណើន​តម្លៃ​សាំង​បាន​បង្កើន​តម្លៃ​គ្រឿង​ឧបភោគ​បរិភោគ​ក្នុង​ប្រទេសក្នុង​ខែ​កុម្ភៈ​ដែល​ជា​តម្លែ​ខ្ពស់​បំផុត​ក្នុង​រយៈពេល​១០​ខែ។

សហរដ្ឋអាមេរិក៖ លោក​ប្រធានាធិបតី​ បារ៉ាក់ ​អូបាម៉ា ​បាន​កំពុង​តែ​​ផ្តោត​ការ​យក​ចិត្ត​ទុកដាក់​លើ​យុទ្ធនាការ​ឱ្យ​បាន​ជាប់​ឆ្នោត​ជា​ថ្មី​ជាមួយ​ពួក​អ្នក​អង្គាស​ប្រាក់​ច្រើនៗ​។ ចំណែក​ឯ​ពួក​អ្នក​សាធារណរដ្ឋ​ដែល​សង្ឃឹម​ថា​នឹង​យក​ជ័យជំនះ​លើ​លោក​ប្រធានាធិបតី​កំពុង​រៀបចំ​ការ​ប្រកួត​ប្រជែង​នៅ​ពេល​ខាង​មុខ​ដើម្បី​ទទួល​ការ​តែង​តាំង​ជា​បេក្ខជន​របស់​គណបក្ស​។

<!--AV-->

This posting includes an audio/video/photo media file: Download Now

មេធាវី​ការពារ​បញ្ជាក់​ថា​នួន ជា​មិន​ចូលរួម​សវនាការ​ពេល​រសៀល​ទេ

Posted: 17 Mar 2012 08:18 PM PDT

អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​របស់​សាលាក្ដី​ខ្មែរក្រហម​ បាន​សម្រេច​ធ្វើ​ការ​កែសម្រួល​កាលវិភាគ​នៃ​ការ​ចូល​ខ្លួន​ផ្ដល់​សក្ខីកម្ម​របស់ ​ឌុច ​ភ្លាម​ៗ​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​បន្ទាប់​ពី​មាន​ការ​ព្រមាន​ពី​ការ​រំលោភ​សិទ្ធិ​កូនក្ដី​របស់​ខ្លួន ​ពី​សហ​មេធាវី​អន្ដរជាតិ​ការពារក្តី​របស់ ​នួន​ ជា។

អតីត​ប្រធាន​គុក​ទួលស្លែង​ត្រូវ​តុលាការ​គ្រោង​កោះហៅ​ឲ្យ​ចូល​ធ្វើ​ជា​សាក្សី​នៅ​រសៀល​ថ្ងៃ​ច័ន្ទ​សប្ដាហ៍​ក្រោយ​នេះ​សម្រាប់​សំណុំរឿង​ ០០២។

ក៏ប៉ុន្ដែ​នៅ​ក្នុង​សវនាការ​នៅ​ថ្ងៃ​នេះ ​លោក ​ម៉ាយឃើល​ ផេសម៉េន (Michiel Pestman) សហ​មេធាវី​របស់​អតីត​ប្រធាន​សភា​ខ្មែរ​ក្រហម​បាន​អះអាង​ថា ​ប្រសិន​បើ​ ឌុច ​ចូល​ផ្ដល់​សក្ខីកម្ម​នៅ​ពេល​រសៀល​នោះ​គឺ​ជា​ពេល​ដែល​កូនក្ដី​របស់​ខ្លួន​ត្រូវ​បោះបង់​សិទ្ធិ​ក្នុង​ការ​ចូលរួម​សវនាការ​ដោយ​ផ្ទាល់​ដោយសារ​បញ្ហា​សុខភាព។ ​ដូច្នេះ​តុលាការ​ត្រូវ​តែ​ប្ដូរ​កាល​វិភាគ​កោះហៅ ​ឌុច​នេះ​ដោយ​លោក​ចាត់​ទុក​ថា​ ឌុច​ គឺ​ជា​សាក្សី​យ៉ាង​សំខាន់​មួយ​រូប។

«នួន ​ជា ​មាន​សិទ្ធិ​បង្ហាញ​វត្តមាន​ក្នុង​បន្ទប់​សវនាការ​នៅ​ពេល​ដែល ​ឌុច ​ត្រូវ​ចោទសួរ។ ​ហើយ​សិទ្ធិ​ក្នុង​ការ​តទល់​នឹង​សាក្សី ​ក្នុង​ការ​ប្រឈម​ នឹង​ការ​ផ្ដល់​សក្ខីកម្ម​នេះ​ នឹង​ត្រូវ​រំលោភ​ប្រសិន​បើ​លោក​ប្រធាន​អង្គជំនុំជម្រះ​សម្រេច​ស្តាប់​ការ​ផ្ដល់​សក្ខីកម្ម​របស់ ​ឌុច ​នៅ​ថ្ងៃ​ច័ន្ទ​សប្ដាហ៍​ក្រោយ​ក្នុង​ពេល​ដែល​កូនក្ដី​របស់​យើង​ខ្ញុំ​មិនមាន​លទ្ធភាព​ចូលរួម​សវនាការ​ឬ​មិន​អាច​ចូលរួម​នីតិវិធី​តុលាការ​ដោយ​សកម្ម​នោះ។ ​ដើម្បី​តម្រូវ​បំណង​ នួន ​ជា ​ដែល​ចង់​មាន​វត្តមាន​ក្នុង​បន្ទប់​សវនាការ​នោះ​ គឺ​ធ្វើ​ការ​ផ្លាស់​​ប្តូរ​កាល​វិភាគ ​ហើយ​ស្ដាប់​សក្ខីកម្ម​ ឌុច ​នៅ​ពេល​ព្រឹកវិញ ​ដែល​ជា​ទូទៅ​កូនក្ដី​របស់​ខ្ញុំ​អាច​ចូលរួម​យ៉ាង​សកម្ម»។

លោក​ចៅក្រម ​និល ​ណុន ​ប្រធាន​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​បាន​ប្រកាស​ភ្លាម​ៗ​ ក្រោយ​ពី​ការ​សម្រាក​រយៈពេល ​២០ ​នាទី​នៅ​រសៀល​ថ្ងៃ​នេះ​ថា​តុលាការ​បាន​សម្រេច​ប្ដូរ​កាលវិភាគ​ក្នុង​ការ​ស្ដាប់​សក្ខីកម្ម​របស់ ​ឌុច ​បន្ទាប់​ពី​មាន​ការ​ពិភាក្សា​គ្នា​ច្បាស់លាស់​រួច​មក។

«នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ​សួរ​ជន​ជាប់ចោទ ​នួន ​ជា។ ​នៅ​រសៀល​អង្គជំនុំជម្រះ ​នឹង​មិន​ធ្វើ​សវនាការ​ទេ។​ ថ្ងៃ​អង្គារ​ ស្តាប់​សក្ខីកម្ម​សាក្សី ​ឌុច ​ពេញ​មួយ​ថ្ងៃ​ទាំង​ព្រឹក ​ទាំង​ល្ងាច។ ​ព្រឹក​ថ្ងៃ​ពុធ ​សួរ​ជន​ជាប់ចោទ​ នួន ​ជា។​ នៅ​រសៀល​មិន​ធ្វើ​សវនាការ​ទេ។ ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ​ស្តាប់​សក្ខីកម្ម​របស់​សាក្សី ​កាំង ​ហ្កេក ​អ៊ាវ​ ហៅ ​ឌុច ​ពេញ​មួយ​ថ្ងៃ ​ទាំង​ព្រឹក​ ទាំង​ល្ងាច»។

សហ​ព្រះរាជ​អាជ្ញារង​សញ្ជាតិ​អាមេរិកាំង ​លោក Dale Lysak ​បកស្រាយ​នៅ​មុន​ការ​សម្រេច​របស់​លោក​ចៅក្រម ​និល ​ណុន ​ថា ​ឌុច ​គឺ​ជា​សាក្សី​សក្ដានុពល​ដែល​នឹង​ត្រូវ​ផ្ដល់​ព័ត៌មាន​ទាក់ទង​នឹង​ប្រវតិ្ត​នៃ​របប​កម្ពុជា​ប្រជា​ធិបតេយ្យ​របស់​ពួក​ខ្មែរក្រហម។​ ព័ត៌មាន​នៃ​អំណាច​របស់​អង្គការ​នីមួយៗ​ ក្នុង​សម័យ​នោះ ​និង​ព័ត៌មាន​ស្ដីពី​ទំនាក់​ទំនង​នៃ​ការ​បញ្ជូន​របាយការណ៍​ជា​ដើម។

ក៏ប៉ុន្ដែ​លោក ​ម៉ាយឃើល ​ផេសម៉េន ​និយាយ​ថា ​ឌុច ​យល់ដឹង​តិចតួច​ពី​ការ​ជម្លៀស​ប្រជាជន​ចេញ​ពី​ទីក្រុង​ភ្នំពេញ។ ​ការ​ជម្លៀស​ប្រជាជន​ដោយ​បង្ខំ​ជា​ប្រធានបទ​នៃ​ការ​កាត់ទោស​អតីត​មេដឹកនាំ​កំពូល​ខ្មែរក្រហម ​នួន ​ជា ​ខៀវ ​សំផន ​និង​អៀង ​សារី​ ក្នុង​ជំហាន​ដំបូង​នេះ។

សូម​បញ្ជាក់​ថា ​សវនាការ​នៃ​អង្គជំនុំ​ជម្រះ​សាលា​ដំបូង​នៅ​ថ្ងៃ​នេះ​ បាន​ផ្ដោត​ទៅ​លើ​ការ​ដេញដោល​និង​ការពារ​លើ​ឯកសារ​ជា​បន្តទៀត។ ​ក្រុម​មេធាវី​ការពារ​ជន​ជាប់ចោទ​នៅ​ប្រកាន់​ជំហរ​ឲ្យ​អង្គជំនុំ​ជម្រះ​សាលា​ដំបូង ​ដក​ចេញ​នូវ​ឯកសារ​មួយ​ចំនួន​ដែល​ខ្លួន​ជឿ​ថា ​មិន​គួរ​ជឿទុក​ចិត្ត​បាន​ និង​មិន​ស្ថិត​ក្នុង​បរិបទ​នៃ​ការ​កាត់ទោស​ដំណាក់កាល​ដំបូង​នេះ។ ​ក៏ប៉ុន្ដែ​ក្រុម​សហ​ព្រះរាជ​អាជ្ញារង​បាន​ការពារ​ឯកសារ​របស់​ខ្លួន។ ​

នៅ​រសៀល​នេះ​ សហ​មេធាវី​អន្ដរជាតិ​របស់​អៀង ​សារី ​លោក​ ម៉ាយឃើល​ ខាណាវ៉ាស ​(Michael Karnavas) បាន​ទទូច​ឲ្យ​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​អញ្ជើញ​អ្នក​ជំនាញ​អាមេរិកាំង​ លោក ​បេន ​ខេណិន ​ឲ្យ​ផ្ដល់​សក្ខីកម្ម​ដោយ​ផ្ទាល់ ​ប៉ុន្ដែ​លោក ​បេន​ ខេណិន ​បាន​បញ្ជាក់​ប្រាប់​តុលាការ​រួច​ជា​ស្រេច​ហើយ​ថា​ លោក​មិន​អាច​មក​ចូលរួម​ផ្ដល់​សក្ខីកម្ម​ដោយ​ផ្ទាល់​បាន​ទេ​នៅ​ក្នុង​ឆ្នាំ ​២០១២​នេះ​ ដោយសារ​តែ​លោក​ជាប់​រវល់​កិច្ចការ​ច្រើន។

​ក្រុម​មេធាវី​ការពារក្ដី​បាន​ជំទាស់​ទៅ​នឹង​ការផ្ដល់​សក្ខីកម្ម​របស់​លោក​តាម​ការ​ភ្ជាប់​វីដេអូ​ពី​សហរដ្ឋ​អាមេរិក៕

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!