Koh Santipheap Daily

Koh Santipheap Daily


ជើង​ខ្លាំង​ប៉ះ​គ្នា ៖ពេជ្រ អរុណ​ ជួប ​ហេង វិឆ័យ ខណៈ ផុន ផាន់ណា ជួប ភេឌី ម៉ឺនសុភា នៅរេញស៊ីធីអិន

Posted: 22 Mar 2012 01:12 AM PDT

កីឡាករ ពេជ្រ​ អរុណ (ឆ្វេង) កីឡាករ ហេង វិឆ័យ
រាជធានី​ភ្នំពេញ ៖​ ចាំ​មើល​ពេជ្រ អរុណ ​មក​ពី​ក្លឹប​សម្រែក​រាជ​សីហ៍​បង្ក្រាប​គ្រឿង​ញៀន និង​ហេង វិឆ័យ មក​ពី​ក្លឹប​កង​ពល​តូច​លេខ​៧០​ តើ​អ្នក​ណា​ដែល​មាន​សំណាង​​រក​បាន​៣​ពិន្ទុ​មុន​​សម្រាប់​ការ​ប្រកួត​លើក​នេះ​ បន្ទាប់​ពី​គេពួក​​ជួប​ការ​បរាជ័យ​ម្តង​ម្នាក់​រួច​មក​ហើយកាល​ពី​ប្រកួត​នៅ​ក្នុង​ជុំ​ទី១ ។

ប្រធានាធិបតី​​​​​​ម៉ាលី​​​ត្រូវផ្តួល​​​​​​រំលំ​​​​​​​ដោយ​​រដ្ឋ​ប្រហារ​​​​​យោធា​

Posted: 22 Mar 2012 01:01 AM PDT

ប្រធានាធិបតី​​​​ម៉ាលី
គណៈកម្មាធិការ​​ជាតិ​​ដើម្បី​​ស្តារ​​ឡើង​វិញ​​នៃលទ្ធិ​​ប្រជាធិបតេយ្យ​​​និង​រដ្ឋ​CNRDR ​អះអាង​​​​កាលពី​​ព្រឹក​​ថ្ងៃទី​​២២ មីនា​​ តាម​វិទ្យុ-​​​ទូរទស្សន៍​​​ រដ្ឋម៉ាលី​ថា របប​​របស់​ប្រធានាធិបតី​​​​លោក​​​អាម៉ា​ឌូ​ ទូម៉ានីទូរេ​ ត្រូវ​បាន​​​ផ្តួល​​រំលំ​​ហើយ ។​

តុលាការ​ចេញ​ដីកា​សម្រេច​​រក្សា​ការពារ​លើ​ដីទំនាស់​​ធ្វើ​្​ឱ្យកសិ​ករ​ជាង​២០០​នាក់​ឡើង​មកតវ៉ា​ដល់​សាលា​ខេត្ត​

Posted: 22 Mar 2012 12:49 AM PDT

ប្រជា​ពល​រ​ដ្ឋ​កំពុងធ្វើការ​តវ៉ា​នៅ​សលា​ខេត្ត​
ខេត្ត​បាត់ដំបង ៖ ប្រជាកសិករប្រមាណ​ជាង​២០០នាក់ដែលខ្លះមកពីស្រុកម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ និងខ្លះទៀតមកពីស្រុកបវេល ខេត្តបាត់ដំបង។ បានលើកគ្នាមកកាន់សាលា​ខេត្ត​បាត់ដំបង កាលពីព្រឹកថ្ងៃទី២២ មីនា ដើម្បី​ស្នើសុំជំនួយអន្តរាគមន៏ពីលោកអភិបាលខេត្ត ក្រោយពីលោកចៅក្រមមួយរូបបានចេញដីកា​សម្រេចរក្សាការពារទៅឲ្យដង្ខៅដី៣នាក់ ធ្វើឲ្យ​ប៉ះ​

អាណាព្យា​បាល​​នាំ​កូន​​ចេញពី​​សាលា​ប្រឆាំង​នឹង​អ្នក​គ្រូ​សិច​ស៊ី

Posted: 22 Mar 2012 12:40 AM PDT

គ្រូបង្រៀន​ដែលថត​រូបសិចស៊ី
បណ្តា​​​អា​ណា​ព្យា​បាល​​ដែល​មាន​សភាព​​ខឹង​​សម្បា​​បាន​នាំ​​កូន​​​​ចៅ​ចេញ​ពី​សាលា​មត្តេយ្យ​​មួយ​​​កន្លែង​​​នៅ​​អ៊ីតាលី ដើម្បី​​​ប្រឆាំង​​នឹង​ស្រី្ត​​គ្រូ​បង្រៀន​​ម្នាក់​​ដែល​​​​មាន​រូប​នៅ​ក្នុង​ប្រតិ​ទិន​​ដ៏​អា​ស​អាភាស​ ដោយ​ពួក​​គេ​សម្លឹង​​​ឃើញ​​ថា ​សិច​ស៊ីហួស​​ពេក​​សម្រាប់​​អាជីព​ជា​គ្រូ ។

វេទិកា​ប្រជាជន​អាស៊ាន​ឆ្នាំ​២០១២ ក្រោម​ប្រធាន​បទ​យើង​ប្រជា​ជន​អាស៊ាន​​រួម​ដៃ​គ្នា​ដើម្បី​សហ​គមន៍​អាស៊ាន

Posted: 22 Mar 2012 12:38 AM PDT

ក្នុង​អង្គ​ប្រជុំ​ពិភាក្សា​អាស៊ាន
រាជធានីភ្នំពេញ ៖ អង្គការ​សង្គម​ស៊ី​វិល​កម្ពុជា​ នៅ​រសៀល​ថ្ងៃ​ទី​២១​ មីនា​ ២០១២​បាន​ធ្វើ​ស​ន្និសីទ​កាសែត រួម​គ្នា​នៅ​សណ្ឋាគា​រមួយ​ក្បែ​រស្ដា​ត​ចាស់​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌ​ដូន​ពេញ រាជធានី​ភ្នំពេញ ផ្ដោត​ទៅ​លើ​សង្គម​ស៊ីវិល​អាស៊ាន​និង​វេទិកា​ប្រជាជាតិ​អាស៊ាន​ឆ្នាំ​២០១២ ​ក្រោម​ប្រធានបទ​ «​យើង​ប្រជាជន​អាស៊ាន​រួមដៃគ្នា​ដើម្បី​សហគមន៍​អាស៊ាន» ដែល​ធ្វើ​ឡើង​ចំនួន​៣​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​២៨-២៩-៣០​ មីនា​ ​២០១២​ នៅ​សាល

រងរបួស​ធ្ងន់​​២​នាក់ ព្រោះ​តែ​ស្រវឹង​​ជិះ​ម៉ូតូ​​ទៅ​បុក​រថយន្ត​

Posted: 22 Mar 2012 12:24 AM PDT

យុវជន​​បង្ក​ហេតុ
រាជធានីភ្នំពេញ ៖ យុវជន​២​នាក់​បាន​រង​របួស​​ធ្ងន់ក្រោយ​ពី​​ស្រវឹងស្រា​រួច​បើក​ម៉ូតូ​ទៅ​បុក​រថយន្ដ​ក្នុង​ទិស​ដៅ​​បញ្ច្រាស​ទិស​គ្នា ​កាល​ពី​វេលា​ម៉ោង​៤​និង​៤៥​នាទី​​រសៀល​​ថ្ងៃ​ទី​២១​ មីនា ២០១២ តាម​បណ្ដោយផ្លូវ​ភ្នំពេញ-ហាណូយ ក្នុងភូមិ​ត្រ​ញំ​ង​ស្វាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​នែ​សុខ​។

អាជ្ញា​ធរ​ខណ្ឌ​សែន​សុខ​ចុះ​បិទការ​ដ្ឋានសំណង់​​បុរី​មួយ​កន្លែង​​សាង​សង់​មុ​ន​ច្បាប់​អនុញ្ញាត

Posted: 22 Mar 2012 12:24 AM PDT

សមត្ថ​កិច្ច​ចុះ​ទៅ​បិទ​ការដ្ឋាន
រាជធានីភ្នំពេញ ៖ លោក​ឃួ​ង ស្រេង អភិ​បាល​ខណ្ឌ​សែន​សុខ ​កាល​ពី​​ព្រឹក​ថ្ងៃ​ទី​២២​ មីនា  ២០១២ ​បាន​ដឹកនាំ​កម្លាំ​ងសមត្ថកិច្ច​ចម្រុះ​ប្រមាណ​​៥០​នាក់​ចុះ​បិទ​ការ​ដ្ឋា​ន​សំណង់​បុរី​មួយ​កន្លែង ​ស្ថិត​​នៅ​តាម​បណ្ដោយ​ផ្លូវ​ភ្នំពេញ​-​ហាណូយ​ក្នុង​ភូមិ​បាយាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ដែល​បាន​សាងសង់​មុន​ពេល​ច្បាប់​អនុញ្ញាត ហើយថែមទាំង​ដាក់​ប្រ​ព័​ន្ធលូ​​ខ្វះ​បច្ចេក​ទេស​និង​គ្មាន​គុណភាព​ថែម​ទៀត​ផង​។

កម្ពុជា​​គ្រោង​បញ្ជូន​​កី​ឡា​ករ​កី​ឡា​ការិ​​នី​​​​​​​​​​8រូប​ទៅ​​​​​ប្រកួត​​អូឡាំ​ពិក​ទី​ក្រុង​ឡុង​

Posted: 22 Mar 2012 12:21 AM PDT

លោករដ្ឋមន្រ្តី ថោង ខុន លើកបង្ហាញអាវដែលឧបត្ថម្ភដោយណាហ្គាវើល
រាជ​ធានី​ភ្នំ​ពេញ​​​ ​៖ កម្ពុជា​​គ្រោង​​បញ្ជូន​កី​ឡា​ករ​កី​ឡា​ការិនី​​​ជម្រើសជាតិ​ចំនួន​​៨រូប​​​ ឱ្យ​​ទៅចូលរួម​​ប្រកួត​​​នៅ​ក្នុ​ងព្រឹត្តិ​ការណ៍​​កីឡា​​​អូ​ឡាំ​ពិក​​​​​ នៅ​​ទី​ក្រុង​ឡុង​ដ៍​​​​ឆ្នាំ ២០១២​ ប៉ុន្តែ​​​នៅ​ក្នុង​​ចំណោម​​កីឡា​ករ​​កីឡា​ការិនី​​​​ទាំង​៨រូប​​​នេះ​​​ ​មាន​៤​រូប​​​​​ ស្ថិត​​ក្នុង​​​ភាព​ស្រពិច​​ស្រពិល​​​នៅ​ឡើយ​ ។

អង់​​គ្លេស​​នឹង​​ធ្វើ​​ជា​​ម្ចាស់​​ផ្ទះ​​ប្រកួត​​​ជ្រើស​​រើស​​ជើង​​ឯក​​កីឡា​​ហុក​​គី​ទ្វីប​​អឺ​រ៉ុប​​ឆ្នាំ​2015

Posted: 22 Mar 2012 12:21 AM PDT

សកម្ម​ភាព​នៃ​ការ​ប្រកួត​កី​ឡាហូក​ឃី​មួយ
ការ​ប្រ​កួត​ជ្រើស​រើស​ជើង​ឯក​កី​ឡាហុកគី​ទ្វីប​អឺរ៉ុប​ប្រ​ចាំ​ឆ្នាំ​២០១៥​ (2015 European Hockey Championships)នឹង​ត្រូវ​បាន​រៀប​ចំ​ធ្វើ​នៅ​ Olympic Parkស្ថិត​ក្នុង​ទី​ក្រុង​ឡុង។

ពង្រឹងការងារយុវជន​ យុវនារី ​ឈាន​ឆ្ពោះទៅរកជោគជ័យ​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សាឃុំ-សង្កាត់

Posted: 22 Mar 2012 12:18 AM PDT

សមាជិក​ សមាជិកា​បក្ស និង​ក្រុម​ប្រឹក្សា​ឃុំ និង​បេក្ខជន​ឈរឈ្មោះ​ក្រុម​ប្រឹក្សា​ស្វែង​យល់​ពី​ការ​អនុវត្ត​ការងារ​បម្រើ​​ប្រជាពលរដ្ឋ​​​ និង​ផែន​ការ​សកម្មភាពអភិវឌ្ឍ​ន៍​មូលដ្ឋានក្នុង​ការ​ឈាន​ឆ្ពោះ​ទៅរក​ជ័យ​ជម្នះសម្រាប់​ការ​បោះ​ឆ្នោត​​ក្រុម​ប្រឹក្សា​ឃុំ​-សង្កាត់ នាពេល​ដ៏​ខ្លី​ខាងមុខ​នេះ ។​

ពង្រឹងការងារយុវជន​ យុវនារី ​ឈាន​ឆ្ពោះទៅរកជោគជ័យ​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សាឃុំ-សង្កាត់

Posted: 22 Mar 2012 12:18 AM PDT

សមាជិក​ សមាជិកា​បក្ស និង​ក្រុម​ប្រឹក្សា​ឃុំ និង​បេក្ខជន​ឈរឈ្មោះ​ក្រុម​ប្រឹក្សា​ស្វែង​យល់​ពី​ការ​អនុវត្ត​ការងារ​បម្រើ​​ប្រជាពលរដ្ឋ​​​ និង​ផែន​ការ​សកម្មភាពអភិវឌ្ឍ​ន៍​មូលដ្ឋានក្នុង​ការ​ឈាន​ឆ្ពោះ​ទៅរក​ជ័យ​ជម្នះសម្រាប់​ការ​បោះ​ឆ្នោត​​ក្រុម​ប្រឹក្សា​ឃុំ​-សង្កាត់ នាពេល​ដ៏​ខ្លី​ខាងមុខ​នេះ ។​

សេចក្តី​ថ្លែងការណ៍​ស្តីពី​ដំណើរ​ការ​របស់​បណ្តាភាគី​នៅសមុទ្រចិនខាង​ត្បូងសន្និ​សីទ​អន្តរជាតិ​ស្តីពី​

Posted: 22 Mar 2012 12:14 AM PDT

«អាស៊ាន​ និង​គម្រប់​ខួបលើក​ទី​១០ នៃ​សេចក្តី​ថ្លែង​ការណ៍​រួម​ស្តីពី​ដំណើរ​ការ​របស់​បណ្តាភាគី​នៅសមុទ្រ​ចិនខាង​ត្បូង​» ​​​ត្រូវ​បានចូលរួម​រៀប​ចំ​ដោយ​មជ្ឈ​មណ្ឌល​សម្រាប់​សិក្សា​យុទ្ធ​សាស្ត្រ​អាសីុ​-​ឥណ្ឌា​ Centre for Asian Strategic Studies -India និង​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហ​​ប្រតិ​បត្តិ​ការ​និងសន្តិភាព​ (CICP) ដែល​

​ប្រទេស​ចិន​​ពន្លឿន​កំណើន​សេដ្ឋ​កិច្ច​​គឺ​មាន​ផល​ល្អ​ដើម្បី​​រយៈ​ពេល​វែង​

Posted: 22 Mar 2012 12:09 AM PDT

ការ​ទម្លាក់​​ល្បឿន​នៃ​កំណើន​សេដ្ឋ​កិច្ច​ គឺ​ជា​ព័ត៌​មាន​មួយ​ដ៏​ល្អ​សម្រាប់​ប្រទេស​មហា​អំណាច​សេដ្ឋ​កិច្ច​ធំ​លេខ​២​ក្នុង​ពិភព​លោក ព្រោះ​វា​នឹង​ផ្តល់​ឱកាស​ឱ្យ​រដ្ឋា​ភិបាល​ក្រុង​ប៉េ​កាំង​បង្កើត​ទម្រង់​គំរូ​សេដ្ឋ​កិច្ច​ថ្មី​ដែល​មាន​លំនឹង​ជាង​មុន និង​មាន​តម្លា​ភាព​ជាង​មុន។ នេះ​បើ​តាម​លោក Zhu Min អនុ​ប្រធាន​គ្រប់​គ្រង​នៃ​ IMF ។

Posted: 22 Mar 2012 12:03 AM PDT

លោក​​កូហ្វី​អាណាន់​
បន្ទាប់​​ពីរអាក់​រអួល​​​​ជា​ច្រើន​​ថ្ងៃមក ក្រុម​​​​ប្រឹក្សា​​​​សន្តិសុខ​អ.ស.ប​ ក្នុង​នោះ​​មាន​រុស្ស៊ី​​និង​ចិន​ បាន​ព្រម​ព្រៀង​​គ្នា​​​កាលពី​​ថ្ងៃទី​​​​២១ មីនា ​​​លើ​​​​​​សេចក្តី​​​​ថ្លែង​ការណ៍​​​​មួយ​​ដែល​​​​គាំទ្រ​​​​បេសកកម្ម​​​​របស់​​​​លោក​​​កូហ្វី​អាណាន់​ នៅស៊ីរី​​​​ ​​​សំដៅ​​​ឱ្យ​​​​​សម្រចបាន​ការ​បញ្ឈប់​​​​អំពើ​​ហិង្សា។ ​

ឌែល​​ប៉ូ​​ត្រូ​​នឹង​​​ចូល​​រួម​​ប្រកួត​​កំ​ដៅ​​សាច់​​ដុំ​​ត្រៀម​​ដណ្តើម​​យក​​ពាន​​ក្រប​​ខណ្ឌ​ធំ​ Wimbledon

Posted: 21 Mar 2012 11:53 PM PDT

កីឡាករអា​ហ្សង់​ទីន​ឌែល​ប៉ូ​ត្រូ
កីឡាករ​អា​ហ្សង់​ទីន​ចូ​អាន​​ម៉ា​ទីន ឌែល​ប៉ូ​ត្រូ​​នឹង​ចូល​រួម​ជា​មួយ​កីឡាករ​អង់​គ្លេស​អ៊ែន​ឌី មូ​រ៉េ​និង​កីឡា​ករ​បា​រាំង Jo-Wilfried Tsongaដើម្បី​ប្រជែង​យក​ពាន​ Queen's Clubនា​ខែ​មិថុនា​ខាង​មុខ​។​

ឡង់គ្រីស្ស័រ​របស់​អង្គ​ការ​មួយ​បុក​អ្នក​ជិះ​កង់​របួស​២​នាក់ គេច​ចូល​ក្នុង​ទី​រួម​ខេត្ត​ពោធិ៍​សាត់រក​មិន​ឃើញ

Posted: 21 Mar 2012 11:52 PM PDT

ជន​រ​ង​គ្រោះ​កំពុង​ដឹក​ទៅសង្គ្រោះ
ខេត្ត​ពោធិ៍​សាត់​ ៖ ​បុរស​ពីរនាក់​ត្រូវ​រថយន្ត​បុក​ បណ្តាល​ឱ្យ​រង​របួស​ធ្ងន់​ម្នាក់​ និងស្រាល​ម្នាក់ ខណៈកំពុង​ជិះកង់​ឌុប​គ្នា​លើ​ចិញ្ចើ​ម​ផ្លូវ ជាតិ​លេខ​៥ ​ត្រង​់ចំណុច​ភូមិ​អូរ​ស្តៅ សង្កាត់​ស្វាយ​អាត់ ​ក្រុង​ពោធិ៍​សាត់ កាល​ពីវេលា​ម៉ោង​៤​រសៀល​ថ្ងៃទី​២១​ មីនា ២០១២ ។

ក្មេង​​ស្រី​​​សក់​វែង​​​​ប្រ​វែង​​​5ម៉ែត្រ​​ប្រកាស​​កាត់​សក់​​ និង​លក់​តម្លៃ​​​6.000ដុល្លារ​អាមេរិក​

Posted: 21 Mar 2012 11:48 PM PDT

ក្មេង​ស្រី​កពុង​បង្ហាញ​សក់​របស់នាង
ទី​ភ្នាក់​ងារ​​ព័ត៌​​មាន​​បរ​ទេស​​កាលពី​ថ្ងៃ​ទី​២១ មីនា ផ្សាយ​​ឱ្យ​ដឹង​ថា ​ក្មេង​ស្រី​​​ណាតាសា ម៉ូរ៉ា​អេស ដឺអង់ដ្រាដេ អាយុ​១២ឆ្នាំ​​ រស់​នៅ​​ក្នុង​​ទី​​ក្រុង​​រីយ៉ូ ដឺ ហ្សាណេរ៉ូ ម្ចាស់​​សក់​វែង​​ប្រវែង​ជាង​​៥ម៉ែត្រ​​ ប្រកាស​​ថា​​នឹង​កាត់​​សក់​​របស់​នាង ហើយ​លក់​​ក្នុង​តម្លៃ​​៣.៥០០ផោន គឺ​ប្រហែល​​៦.០០០​ដុល្លារ​ ។

ប្រទះឃើញ​​​សព​បុរស​មិនស្គាល់​អត្ត​សញ្ញាណ​​អណ្តែត​ទឹកស្រះ​​ក្នុងវត្ត្

Posted: 21 Mar 2012 11:42 PM PDT

សាកសពកំពុងធ្វើ​កោសល្យវិច័យ
ខេត្តក្រចេះ ៖ ​សពបុរសម្នាក់ ត្រូវ​បាន​គេ​ប្រទះ​ឃើញអណ្តែតទឹកស្រះនៅក្នុង​វត្តកន្ទួត ស្ថិតក្នុងភូមិកន្ទួត ឃុំកន្ទួត ស្រុកចិត្របុរី ​បង្ក​​​ឱ្យ​មានការភ្ញាក់ផ្អើល កាលពីព្រឹកថ្ងៃទី២១ មីនា។

គម្រោង​សាង​សង់​ស្តង់​លក់​ទំនិញផ្សេង​ៗ​មុខ​អគារ​ច្រក​ទ្វារ​អន្តរ​ជាតិ​ត្រូវ​បាន​​ផ្អាក​ ព្រោះ​​មាន​អ្នក​ជំទាស់

Posted: 21 Mar 2012 11:36 PM PDT

ឆ្អឹង​ដែក​ត្រូវ​ដឹក​ចេញ​វិញ
ក្រុង​ប៉ោយប៉ែត ៖ គម្រោង​សាងសង់​ស្តង់​ប្តូរ​ប្រាក់​ លក់​​វត្ថុ​អនុស្សាវរីយ៍ និង​ស្រា​ដែល​គ្រួសារ​​មួយ​ប្រុង​បង្កើត​​នៅ​មុខ​អគារ​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយប៉ែត​ជា​លក្ខណៈ​ឯក​ជន​ត្រូវ​បាន​ផ្អាក​ដំណើរការ​​​វិញ ដោយ​សារ​មាន​ប្រតិ​កម្ម​ពី​មន្ត្រី​មួយចំនួននៅច្រក​ទ្វារ​អន្តរ​ជាតិ ​កាលពី​​វេលាម៉ោង​ជិត​៥​​ល្ងាច​ថ្ងៃទី​២១ មីនា ២០១២ ។

លំហាត់​សម​យុទ្ធ​​ឆ្មាំ​អង្គរ​កម្ពុជា-​អាេមរិក​​ដើម្បី​​ការពារ​សន្តិភាព​​ និងសន្តិសុខ​​តំបន់​​បានបញ្ចប់​ហើយ

Posted: 21 Mar 2012 11:34 PM PDT

រាជធានីភ្នំពេញ ៖ ​សមយុទ្ធរវាង​កងទ័ព​អាមេរិក និងកងយោធពលខេមរភូមិន្ទកម្ពុជា ឈ្មោះថា ឆ្មាំអង្គរដែលបាន​ប្រារព្ធវធ្វើរយៈ​ពេល​១០ថ្ងៃនៅក្នុងខេត្តកំពត និងកំពង់ស្ពឺ ដោយ​ចាប់ផ្តើមពីថ្ងៃទី១៣ មីនា កន្លងមក​បានបិទ​បញ្ចប់ហើយនៅថ្ងៃទី២២មីនា២០១២នេះ ។

ជាងផ្សារ​ដែក​​ម្នាក់ និង​កម្ម​ករ​សំណង់​​ម្នាក់​រង​របួស​ធ្ងន់​ដោយ​សារ​ចរន្ត​អគ្គិ​សនី​ឆក់

Posted: 21 Mar 2012 11:27 PM PDT

ទិដ្ឋ​ភាពនៅ​កន្លែង​កើតហេតុ
រាជធានីភ្នំពេញ ៖ ជាង​ផ្សារ​ដែក​ម្នាក់ និង​​កម្ម​ករ​សំណង់​ម្នាក់​បាន​រងរបួសយ៉ាង​ធ្ងន់​ធ្ងរ ដោយ​សារ​ចរន្ត​អគ្គិ​សនី​ឆក់​ ខណៈ​ដែល​ពួក​គេ​​លើក​ដែក​ឡើង​ទៅ​លើ​ដើម្បី​ផ្សាដំបូល​ផ្ទះ​​ល្វែង​កម្ពស់​ប្រមាណ​១០​ម៉ែត្រ​ ក៏ប៉ះ​ជាមួយ​នឹង​ខ្សែ​​ភ្លើង​ ទើប​បណ្តាល​ឱ្យឆក់​ដួល​នៅលើ​ដំបូល​ផ្ទះ​ ​កាល​ពី​វេលាម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២២ មីនា ២០១២ ​នៅ​ចំណុច​ជិត​ទីលាន​កប់​សព​យុទ្ធ​ជន​វៀតណាម ស្ថិត​ក្នុង​ភូមិ​ក្បាល​ដំរី សង្កាត់​កាកាប​

អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ ៖ កិច្ច​ប្រជុំ​​ក្រុម​ការ​ងារ​ចម្រុះ​​យោធា​កម្ពុជា-ថៃ អាច​នឹង​ធ្វើ​នៅ​ដើម​ខែ​មេសា​ខាងមុខ

Posted: 21 Mar 2012 11:25 PM PDT

ទាហាន​ប៉ារ៉ា​ថៃ​នៅ​ចំណុច​វាលថ្ម​មុខ​គោ​បុរៈ​
រាជធានីភ្នំពេញ ៖ ​កិច្ចប្រជុំក្រុមការងារ​ចម្រុះ​យោធា​កម្ពុជា-ថៃ ដើម្បីឈានដល់ការដក​កងទ័ពទំាងសងខាងចេញពីតំបន់គ្មានកងទ័ព ដែលកំណត់ដោយសាលដីកាតុលាការក្រុងឡា​អេ គឺអាចនឹងប្រារព្ធធ្វើនៅដើមខែមេសា ២០១២​ ខាងមុខនេះ ។ នេះបើយោង​តាមអ្នក​

​ម៉ូតូ​ឌុប​បាន​ដឹក​ម៉ូយ​អរពេក​បត់​អត់​ស៊ី​ញ៉ូ​ត្រូវ​​ម៉ូតូ​មួយ​គ្រឿង​ទៀត​បុក​សង​គេ​៤០​ដុល្លារ​

Posted: 21 Mar 2012 11:07 PM PDT

ទិដ្ឋ​ភាព​នៅ​កន្លែង​កើតហេតុ
រាជធានីភ្នំពេញ ៖ ម៉ូតូ​ពីរ​គ្រឿង​បុក​គ្នា​​លាន់​​ដូច​រន្ទះ ដោយ​សារម៉ូតូ​ឌុប​ឈប់​ដឹក​ម៉ូយ​បត់​​ឆ្វេង​អត់​ស៊ី​ញ៉ូ​ធ្វើ​ឱ្យ​ម៉ូតូ​មួយ​គ្រឿង​ទៀត​មក​ដល់​បុក​ផាំង​តែ​ម្ដង បណ្ដាល​ឱ្យ​របួស​ស្រាល​ទាំង​៣​នាក់ ​នៅ​មុខ​ភោជនីយ​ដ្ឋាន​កាដូ​តាម​ផ្លូវជាតិ​លេខ​៦ ស្ថិត​ក្នុង​ភូមិ​កៀន​ឃ្លាំង សង្កាត់​ជ្រោយចង្វា ខណ្ឌ​ឫស្សី​កែវ កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​យប់ ថ្ងៃ​ទី​២១ មីនា ។

បុគ្គ​លិក​ធនាគារ​​ឯកជន​ម្នាក់​​មាន​ជំងឺ​​តម្រង​នោម​​ព្យា​បាល​​មិន​ជា​ចង.ក​​សម្លាប់​ខ្លួន​នៅបន្ទប់​ជួល​

Posted: 21 Mar 2012 11:01 PM PDT

ទិដ្ឋ​ភាព​នៅ​កន្លែង​កើតហេតុ
រាជ​ធានី​ភ្នំពេញ​ ៖ បុគ្គ​​លិក​​ធនាគារ​ឯ​កជន​ម្នាក់​​បាន​ចង​.ក​​សម្លាប់​ខ្លួន​​​​នៅ​ក្នុ​ងបន្ទប់​ផ្ទះ​ជួល​​​ ដោយ​សារ​​តែមាន​​ជំងឺ​​ប្រចាំ​កាយ​​ព្យា​បាល​មិនជា ​ប​ន្ទាប់​​ពី​​​​​ទៅ​ព្យាបាល​​និង​វះ​កាត់​នៅ​​មន្ទី​រពេទ្យ​​ចិន​មួយ​​ ស្ថិត​ក្នុង​​សង្កាត់​​ទួល​សង្កែ​ នៅ​តែ​​មិន​​ជា​សះ​ស្បើយ​​ ផ្ទុយ​​ទៅ​វិញ​​ធ្ងន់​ធ្ងរ​លើស​ដើម​ ហើយ​​សម្រេច​​ចិត្ត​​ចង​.ក​សម្លាប់​​ខ្លួន​តែ​ម្តង​ បង្ក​ឱ្យ​​​មាន​ការ​ភ្ញាក់​ផ្អើល​ កាល​ពី​វេលា​ម៉ោង​​​៤​រសៀល​​ ថ្ងៃទី២១​ ​​​មីនា​ ​​២០១២ នៅ​បន្ទប់​​ផ្ទះ​ជួល​លេខ​​៣៥​​ដេ​

តាក់ស៊ី​ម៉ែត្រ​​បុក​រនាំង​ដែក​ចែក​ផ្លូវ​​នៅ​លើ​មហា​វិថី​សហ​ព័ន្ធ​រុស្ស៊ី​សង្កាត់​​ផ្សារ​ដេប៉ូ​ទី​៣ ស្ទាក់​ចាប់​បាន​នៅ​សង្កាត់​ទឹក​ល្អក់​ទី​១ ​​​​

Posted: 21 Mar 2012 09:38 PM PDT

សមត្ថ​កិច្ច​កំពុងត្រួត​ពិនិត្យ​នៅ​កន្លែង​កើត​ហេតុ​
រាជធានីភ្នំពេញ ៖ រថយន្ដ​តាក់ស៊ី​ម៉ែត្រ ពណ៌​ស របស់​ក្រុមហ៊ុន​គ្លូ​ប​លបាន​​រេ​ចង្កូត​បុក​រនាំង​​ដែក​ពុះ​ចែកផ្លូវ​​​បាក់រលំ​ខូចខាត​អស់​២​ផ្ទាំង​នៅ​ចំណុច​ស្ដុ​ប​វត្ដ​នាគ​​វ័ន កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី​យប់​ថ្ងៃ​ទី​២១ មីនា តាម​បណ្ដោយ​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ក្នុងភូមិ​១ សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌ​ទួល​គោក ។

ភ្ជង់​ប្លន់​យក​ម៉ូតូ និង​កាបូប​ទាំង​ព្រឹក​នៅសង្កាត់​​បឹង​កក់​ទី​២

Posted: 21 Mar 2012 09:23 PM PDT

សមត្ថ​​កិច្ច​កំពុង​ត្រួត​ពិនិត្យ​​នៅ​កន្លែង​កើតហេតុ
​​​​រាជធានីភ្នំពេញ ៖ ​ម៉ូតូម៉ាក​ឌ្រីម C125 ​ស៊េរី​២០១១ ​មួយ​គ្រឿង​រួម​ទាំង​​កាបូប​ស្ពាយ​មួយ​មាន​គ្រឿង​អលង្ការ និង​ប្រាក់​ចំនួន​៤០០​​ដុល្លារត្រូវ​ចោរ​ភ្ជង់​ប្លន់​យក​ពីស្ត្រី​ចំណាស់​ម្នាក់ និង​បុរស​ម្នាក់​ទៅ​បាត់​ដោយ​សុវត្ថិ​ភាព ខណៈ​ពេល​ដែល​ម្ចាស់​រៀប​ចំ​ធ្វើ​ដំណើរ​ទៅ​​លេង​ខេត្ត​កំពង់ស្ពឺ ។ ​ហេតុ​​ការណ៍​ភ្ជង់​​ប្លន់​​ទាំង​​ព្រឹក​នេះ​បាន​កើតឡើង​កាលពីវេលាម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២២ មីនា​ នៅ​ចំណុច​មុខ​ផ្ទះ​លេខ​១០៤ ផ្លូវ​លេខ​៥៩៦

ក្រសួង​មហា​ផ្ទៃ​​​បារាំង​បដិសេធ​​​ថា​ពុំ​ទាន់​​​​​ចាប់​​ខ្លួន​​​​ខ្មាន់​​​កាំភ្លើង​​​នៅទូលូសបាន

Posted: 21 Mar 2012 09:23 PM PDT

ប្រធានាធិបតី​​​បារាំង​​គោរព​​​វិញ្ញាណ​ក្ខន្ធ​​ទាហាន​ដែលត្រូវ​​ខ្មាន់​​កាំភ្លើង​​​សម្លាប់​
រដ្ឋ​មន្ត្រី​​​​​មហា​ផ្ទៃ​បារាំង​​​​​លោក​CLAUDE GUEANT កាល​ពី​​ថ្ងៃទី​​២១ មីនា​​​​បាន​​បដិសេធ​​​​ព័ត៌​មាន​​​ដែល​ថា​​ ចាប់​​ខ្លួន​​​ខ្មាន់​​​កាំភ្លើង​​សម្លាប់​​មនុស្ស​ច្រើននាក់​​ នៅ​ក្រុង​​ទូលូសបាន​​ ​​ដែល​​​​ព័ត៌​មាន​​​នោះ​ផ្សាយ​ដោយ​​ទូរទស្សន៍​ MFM TV ។​

កីឡាករស្លូវេនី Brajkovic ឈ្នះ​ដំ​ណាក់​ទី​៣​ប្រ​ណាំង​កង់នៅ​អេ​ស្ប៉ាញ

Posted: 21 Mar 2012 09:17 PM PDT

កីឡាករស្លូ​វេ​នី​ Brajkovic
កីឡាករ​ជំ​នាញ​ខាងជិះ​កង់​លើ​ដី​រាប​​​របស់ស្លូ​វេ​នី​​​ Janez Brajkovic​​​​​​​​បាន​សម្តែង​ក្តី​រីក​រាយ​លាយ​ឡំ​នឹង​ការ​ភ័យ​រន្ធត់​​បន្ទាប់​ពី​បាន​យក​ឈ្នះ​​​ដំណាក់​ទី​៣​​​ដែល​ពោរ​ពេញ​ទៅ​ដោយ​គ្រោះ​ថ្នាក់​ប្រណាំង​កង់​​កម្ម​វិធី​ Tour of Catalonia​​​​កាល​ពី​ថ្ងៃ​ពុធ​ទី​២១​​​​​​​​ខែមី​នា​​​​ក ។ ការ​ប្រណាំង​ក្នុង​ដំណាក់​នេះ​បាន​បញ្ចប់​នៅ​​​ទី​ក្រុងPort-Ainé​ប្រទេស​អេស្ប៉ាញ​​ ។

ឡិចស៊ីស RX300 បុក​គ្នាជាមួយវ៉េវ ស្រវឹង​ដូច​គ្នា​ក្រោយ​ពេល​បុក​គ្នា​ប្រាប់​សមត្ថ​កិច្ច​ថា ជា​បង​ប្អូន​ទេ មិន​បាច់​រវល់​

Posted: 21 Mar 2012 09:05 PM PDT

ទិដ្ឋ​​ភាព​​នៅ​​កន្លែង​កើត​ហេតុ​
រាជធានីភ្នំពេញ ៖ រថយន្ដ​ឡិច​ស៊ី​ស RX300 ពណ៌​ស្ករ បុក​គ្នា​ជា​មួយ​​ម៉ូតូ​វ៉េវ​ ពណ៌​ខ្មៅ នៅ​ចំណុច​ផ្លូវកែង ហើយ​អ្នក​ទាំង​ពីរ​សុទ្ធ តែ​ស្រវឹង​ដូច​គ្នា ​កាល​ពី​​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២១ មីនា តាម​បណ្ដោយ​វិថី​ម៉ៅ​សេ​ទុង​កែង​១៩៩ ក្រុម​១៤ ភូមិ​៣ សង្កាត់​​ទំនប់​ទឹក ខណ្ឌចំការមន ។

ទីលាន​​​ប្រកួត​​​ក្លឹប​ Benfica ជា​ទីលាន​ប្រកួត​​ផ្តាច់​ព្រ័ត្រ​​យូហ្វា​​ឆេម​ពាន​លីក​​ឆ្នាំ​2014

Posted: 21 Mar 2012 09:01 PM PDT

ទីលានក្លឹប Benfica
ទី​ភ្នាក់​ងា​រ​​ព័ត៌​​មាន​​បរ​ទេស​​ផ្សាយ​​ឱ្យ​ដឹង​ថា ​សហ​ព័ន្ធ​​បាល់​ទាត់​​អឺ​រ៉ុប​(UEFA)​បាន​បញ្ជាក់​​​ជា​ផ្លូវ​ការ​​ថា ​នឹង​ជ្រើសរើស​​យក​ទី​លាន​​ប្រកួត​​«អេស្តា​ឌីយ៉ូ​ ដា​លូស»​ ឬ​ទី​លាន​​ប្រកួត​«ស្តេ​ឌៀម អូហ្វឡៃ» ក្នុងទី​ក្រុង​​​លីសបោន ប្រទេស​ព័រ​ទុយ​ហ្គាល់​​ របស់​ក្លឹប​​ Benfica ធ្វើជា​​​ទី​លាន​​ប្រកួត​​​ផ្តាច់​ព្រ័ត្រ​​​បាល់​ទាត់​​​យូហ្វា​​ឆេម​ពាន​លីក​​ ឆ្នាំ​២០១៤

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!