VOA News: ព័ត៌មាន: “កូរ៉េខាងជើង​នឹង​បើក​សម័យ​ប្រជុំ​សភា​ជា​លើក​ដំបូង​ក្រោម​អ្នក​ដឹកនាំ​ថ្មី” plus 1 more

VOA News: ព័ត៌មាន: “កូរ៉េខាងជើង​នឹង​បើក​សម័យ​ប្រជុំ​សភា​ជា​លើក​ដំបូង​ក្រោម​អ្នក​ដឹកនាំ​ថ្មី” plus 1 more


កូរ៉េខាងជើង​នឹង​បើក​សម័យ​ប្រជុំ​សភា​ជា​លើក​ដំបូង​ក្រោម​អ្នក​ដឹកនាំ​ថ្មី

Posted: 24 Mar 2012 09:54 AM PDT

ប្រទេស​កូរ៉េ​ខាងជើង​បាន​ប្រកាស​នៅ​ថ្ងៃ​សៅរិ៍​នេះ​ថា​ខ្លួន នឹង​បើក​សម័យ​ប្រជុំ​សភា​ប្រចាំ​ឆ្នាំ​នៅ​ខែ​ក្រោយ​ប្រហាក់​ប្រហែល​ពេល​វេលា​នៃ​ផែនការ​បាញ់​បង្ហោះ​កាំជ្រួច​រ៉ុកកែត​ដែល​បាន​បណ្តាល​ឲ្យ​មាន​ការ​ថ្កោល​ទោស​យ៉ាង​ខ្លាំង។

ទី​ភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​របស់​កូរ៉េខាងជើង​រាយការណ៍​ថា​សភា​កំពូល​ប្រជាជន​នឹង​បើក​សម័យ​ប្រជុំ​នៅ​ថ្ងៃ​ទី​១៣ ខែ​មេសា។ អ្នក​វិភាគ និយាយ​ថា​​សភា​ទំនង​នឹង​ដំឡើង លោក គីម ជុង អ៊ុន (Kim Jong Un) ដែល​ជា​មេដឹកនាំ​ប្រទេស​នេះ​ឲ្យ​ធ្វើ​ជា​ប្រធាន​គណៈកម្មការ​ការពារ​ប្រទេស ជា​តំណែង​មួយ​ដែល​បាន​កាន់​កាប់​ដោយ លោក គីម ជុង អ៊ីល (Kim Jong Il) ជា​ឪពុក​ដែល​បាន​ស្លាប់​នៅ​ខែ​ធ្នូ​ឆ្នាំ​ទៅ។

ទីភ្នាក់ងារ​ព័តមាន​ក៏​បាន​ផ្សព្វផ្សាយ​សេចក្តី​ថ្លែងការណ៍​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កូរ៉េ​​ខាងជើង​ដែល​បាន​និយាយ​ថា​ការ​បាញ់​បង្ហោះ​ផ្កាយ​រណប​​ជា​ការ​អនុវត្ត​នូវ​សិទ្ធិ​ឯករាជ្យ​និង​​ច្បាប់​ដែល​ស្រប​នឹង​ច្បាប់​អន្តរជាតិ។

ព័ត៌មាន​អន្តរជាតិ​សំខាន់​ៗ​ផ្សេងៗ​ទៀត៖

<!--IMAGE-RIGHT-->ស.រ.អា៖ សន្និសីទ​កំពូល​នុយក្លេអ៊ែរ​ចុង​ក្រោយ​​បាន​ធ្វើ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន (Washington) នៅ​ឆ្នាំ​២០១០។ សន្និសិទ​នេះ​​បាន​នាំ​ប្រទេស​៤៧​និង​អង្គការ​៣​មក​ជួប​ជុំ​គ្នា។ ​​នៅ​សន្និសីទ​កំពូល​នេះ មេដឹកនាំ​ដែល​ចូល​រួម​បាន​ព្រម​ព្រៀង​ធ្វើ​ការ​ជាមួយ​គ្នា​ឆ្ពោះ​ទៅ​កាន់​គោលដៅ​ការពារ​ឧបករណ៍​នុយក្លេអ៊ែរ​ប្រកប​ដោយ​គ្រោះថ្នាក់​ទាំងអស។

អាមេរិកឡាទីន៖ សម្តេច​ប៉ាប បេនេឌីក (Pope Benedict) បាន​ជួប​ជាមួយ​​ប្រធានាធិបតី​ ហ្វឺលីផេ ខាលដឺរុន (Felipe Calderon) នៃ​ប្រទេស​ម៉ិកស៊ិក​នៅ​ថ្ងៃ​សៅរិ៍​នេះ​ នៅ​ពេល​ដែល​​មេដឹកនាំ​បព្វជិត​រ៉ូម៉ាំង​កាតូលិក (Roman Catholic) អង្គ​នេះ​ បំពេញ​ដំណើរ​ទស្សនកិច្ច​រយៈពេល​៥​ថ្ងៃ​​ទៅ​កាន់​តំបន់​អាមេរិក​ឡាទីន​ដែល​គាត់​ក៏​នឹង​បំពេញ​ទស្សនកិច្ច​ក្នុង​ប្រទេស​គុយ​បា​ផងដែរ។

ឥណ្ឌូណេស៊ី/ចិន៖ លោក ស៊ូស៊ីឡូ យូដូយូណូ (Susilo Yudhoyono) ប្រធានាធិបតី​នៃ​ប្រទេស​ឥណ្ឌូណេស៊ី​បាន​បញ្ចប់​ដំណើរ​បំពេញ​ទស្សនកិច្ច​រយៈពេល​២​ថ្ងៃ​ទៅ​កាន់​រដ្ឋ​ធានី​ប៉េកាំង​ ដែល​ជា​ទីកន្លែង​លោក​បាន​ជួប​ជាមួយ​ប្រធានាធិបតី​ចិន ហ៊ូ ជីនតាវ (Hu Jintao)។

ឥណ្ឌា៖ ពួក​មន្រ្តី​ឥណ្ឌា និយាយ​ថា​ពួក​ឧទ្ទាម​ម៉ៅនិយម​បាន​ចាប់​ជំរិត​តំណាងរាស្រ្ត​ម្នាក់​នៅ​ក្នុង​រដ្ឋ​ អូរីសា (Orrisa) នា​ភាគ​ខាងកើត​ដែល​ជា​ទីកន្លែង​ដែល​ជនជាតិ​អ៊ីតាលី​២​នាក់​​បាន​ត្រូវ​​ពង្រត់​​ដោយ​ពួក​ឧទ្ទាម​កាល​ពី​សប្តាហ៍​មុន។

ស.រ.អា/អេហ្ស៊ីប៖ លោកស្រី​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ហ៊ីលឡារី គ្លីនតុន (Hillary Clinton) បាន​ចុះ​ហត្ថលេខា​អនុញ្ញាតិ​ឲ្យ​មាន​ការ​ផ្តល់​ជំនួយ​យោធា​ប្រចាំ​ឆ្នាំ​ដែល​មាន​ទឹក​ប្រាក់ 1,3 ​ពាន់​លាន​ដុល្លារ​ដល់​ប្រទេស​អេហ្ស៊ីប ទោះ​បី​ជា​មាន​ការ​ព្រួយ​កង្វល់​ថា​ប្រទេស​នេះ​មិនបាន​ធ្វើ​ឲ្យ​មាន​កំណែ​ទម្រង់​តាម​បែប​ប្រជាធិបតេយ្យ​ក៏​ដោយ។

ម៉ាលី៖ មេដឹកនាំ​រដ្ឋ​ប្រហារ​នៃប្រទេស​ម៉ាលី លោក អាម៉ាឌូ សានូហ្គូ (Amadou Sanogo) បាន​ប្រកាស​ប្រឆាំង​ការ​ប្លន់​​របស់​ទាហាន​និង​ប៉ូលីស ប៉ុន្តែ​​បាន​ច្រាន​ចោល​ពី​ការ​ទទួល​ខុសត្រូវ​របស់​កូន​ទាហាន​លោក។

អវកាស៖ អាកាសយានិក​៦​នាក់​នៅ​​ស្ថានីយ​អវកាស​អន្តរជាតិ បាន​ជ្រក​នៅ​ក្នុង​បន្ទប់​គេច​ខ្លួន​នៅ​ថ្ងៃ​សៅរិ៍​នេះ​នៅពេល​ដែល​ដុំ​កំទិច​អវកាស​ប្រកប​ដោយ​គ្រោះថ្នាក់​បាន​ហោះ​មក​កាន់​តែ​ជិត។

<!--AV-->

This posting includes an audio/video/photo media file: Download Now

ប្រតិកម្ម​ចំពោះ​សេចក្តី​ថ្លែង​ការណ៍​របស់​សហចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ

Posted: 23 Mar 2012 08:35 PM PDT

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ​មន្ដ្រី​សាលាក្ដី​ខ្មែរក្រហម ​មន្ដ្រីសង្គមស៊ីវិល ​និង​មន្ដ្រី​រដ្ឋាភិបាល​ បាន​បកស្រាយ​ដោយឡែកៗ​ពី​គ្នា​លើ​សេចក្ដីថ្លែងការណ៍​របស់​សហចៅក្រម​ស៊ើបអង្កេត​បម្រុង​លោក​ ឡូរ៉ង់ កាស្ពែ អង់ស៊ែម៉េ។

សហចៅក្រម​ស៊ើបអង្កេត​បម្រុង​សញ្ជាតិ​ស្វ៊ីស ​កាល​ពី​ថ្ងៃ​ពុធ​នេះ ​បាន​បង្ហាញ​ថា​ លោក​បាន​បំពេញ​ការងារ​ប្រកប​ដោយ​ការ​បាក់​ទឹក​ចិត្ត ​ការ​រារាំង​លោក​ពី​ការ​បំពេញ​កិច្ច​ស៊ើបអង្កេត​លើ​សំណុំ​រឿង​បន្ថែម​០០៣ ​និង​០០៤ ​ដ៏​ចម្រូងចម្រាស់ ដែល​សំណុំរឿង​ទាំង​ពីរ​នេះ​ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ដ្រី​ខ្មែរ​ ហ៊ុន ​សែន ​ប្រឆាំង​ជំទាស់​ជា​ចំហ។

<iframe width='480' height='305' src='http://www.voanews.com/templates/widgetDisplay.html?id=143672676&player=article' frameborder='0' allow

លោកស្រី ​គ្លែ ​ដាហ្វី ​អ្នក​ឃ្លាំមើល​ដំណើរការ​កាត់ទោស​ខ្មែរក្រហម​របស់​អង្គការ​គំនិត​ផ្ដួចផ្ដើម​យុត្តិធម៌​សង្គម​សេរី (OSJI) ដែល​មាន​មូលដ្ឋាន​ក្នុង​ក្រុង​ញូវយ៉ក​មាន​ប្រសាសន៍ថា ​ការ​លើកឡើង​របស់​លោក ​កាស្ពែ អង់ស៊ែម៉េ ​បង្ហាញ​ពី​ឧបសគ្គ​ជា​ច្រើន​ចំពោះ​ការងារ​របស់​គាត់​ដែល​ចាប់​ផ្ដើម​ចាប់​តាំង​ពី​សហចៅក្រម​ស៊ើប​អង្កេត​កម្ពុជា​រហូត​ដល់​បុគ្គលិក​កម្ពុជា​ដែល​ទទួល​ការណែនាំ​ ហើយ​លោកស្រី​គិត​ថា ​នេះ​បង្ហាញ​ពី​អនាគត​មិន​ល្អ​សម្រាប់​សំណុំរឿង​បន្ថែម​ខាង​លើ ​ហើយ​វា​ក៏​ជា​បញ្ហា​យ៉ាង​ធំ​សម្រាប់​សុចរិតភាព​នៃ​សាលាក្ដី​ខ្មែរក្រហម​ផង​ដែរ។

កាល​ពី​ថ្ងៃ​ច័ន្ទ​ លោក ​ឡូរ៉ង់ ​កាស្ពែ ​អង់ស៊ែម៉េ ​បាន​ប្រកាស​ថា ​លោក​នឹង​លាលែង​ពី​ការងារ​ជា​សហចៅក្រម​ស៊ើបអង្កេត​បម្រុង​នៅ​ខែ​ឧសភា ​ឆ្នាំ​នេះ។

ក្នុង​សេចក្ដីថ្លែងការណ៍​ក្នុង​កំណត់​ហេតុ​របស់​ខ្លួន​សហចៅក្រម​ស៊ើបអង្កេត​បម្រុង​សញ្ជាតិ​ស៊្វីស ​បាន​អធិប្បាយ​ថា ​សមភាគី​កម្ពុជា ​លោក​ចៅក្រម​ស៊ើបអង្កេត​ យូ ​ប៊ុនឡេង ​មិន​សហការ​ក្នុង​កិច្ចការ​ស៊ើបអង្កេត​ក្នុង​សំណុំរឿង​០០៣ ​និង​០០៤​។ ​លោក​ កាស្ពែ ​អង់ស៊ែម៉េ​ក៏បាន​លើក​ពី​ភាព​មិន​ប្រក្រតី​ជា​ច្រើន​ទៀត​ដូចជា​បុគ្គលិក​ខ្មែរ​ត្រូវ​ស្ដាប់​បង្គាប់​លោក​ យូ​ ប៊ុនឡេង​ ការ​រំលោភ​នីតិ​វិធី​ ដែល​ប៉ះពាល់​ដល់​ការ​ស៊ើបអង្កេត ​ការ​រារាំង​ក្នុង​ការ​ប្រើ​ត្រា ​និង​មិន​បង្ក​ឱកាស​ងាយ​ស្រួល​បំពេញ​ក្នុង​ការងារ។

លោក ​នេត្រ​ ភក្ដ្រា ​អ្នក​នាំពាក្យ​សាលាក្ដី​ខ្មែរក្រហម​ខាង​ភាគី​កម្ពុជា​បាន​បញ្ជាក់​ថា ​លោក​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​ចំណុច​ទាំង​នេះ​ទេ។ ក៏ប៉ុន្ដែ​លោក​បកស្រាយ​ថា ​មិន​មាន​ការ​រើសអើង​ក្នុង​ការ​បំពេញ​កិច្ចការ​ក្នុង​ការិយាល័យ​សហចៅក្រម​ស៊ើប​អង្កេត​ទេ។

«សូម​បញ្ជាក់​ថា ការិយាល័យ​នានា​របស់​ការិយាល័យ​រដ្ឋបាល​ហ្នឹង​គឺ​មិន​បាន​រើសអើង​ជាមួយ​នឹង​បុគ្គលិក​ជាតិ ​និង​បុគ្គលិក​អន្តរជាតិ​នោះ​ទេ។ ហើយ​ទាក់ទង​ជាមួយ​នឹង​បញ្ហា​នេះ​ដែរ ​ភាគី​នានា ​ដែល​ត្រូវ​បាន​លើកឡើង​នៅ​ក្នុង​កំណត់​បង្ហាញ​របស់​លោក​ចៅក្រម​ ឡូរ៉ង់កាស្ពែរ ​នោះ ​រួម​ទាំង​លោក ​យូ ​ប៊ុនឡេង ​ផងដែរ​គឺ​គាត់​នឹង​ធ្វើ​ការ​ឆ្លើយតប​មួយ​ចំនុច​ម្តងៗ​ទាក់ទង​ជាមួយ​នឹង​អ្វី​ដែល​ចៅក្រម​ ឡូរ៉ង់កាស្ពែរ ​បាន​លើក​ឡើង»។

លោក ​ឡូរ៉ង់ ​កាស្ពែ ​អង់ស៊ែម៉េ ​គឺ​ជា​សហចៅក្រម​អន្ដរជាតិ​ទី២ ក្នុង​ការរិយាល័យ​សហចៅក្រម​ស៊ើបអង្កេត​ ដែល​បាន​លាលែង​ពី​ការងារ​ដោយសារ​ការ​ជ្រៀតជ្រែក​និង​ការ​រារាំង​ពី​ភាគី​រដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការ​បំពេញ​កិច្ច​ស៊ើបអង្កេត​លើ​ជន​ជាប់​សង្ស័យ​ចំនួន​ប្រាំ​នាក់​ផ្សេង​ទៀត​ ក្នុង​សំណុំរឿង០០៣ ​និង​ ០០៤ ​ដែល​ត្រូវ​បាន​គេ​ជឿ​ថា​ ប្រជាពលរដ្ឋ​កម្ពុជា​ច្រើន​ម៉ឺន​នាក់​ស្លាប់​ និង​ត្រូវ​សម្លាប់​ក្រោមការ​គ្រប់គ្រង​របស់​ជន​សង្ស័យ​ទាំង​នោះ។

លោក ​ឡាស ​អលសិន ​អ្នក​នាំពាក្យ​សាលាក្ដី​ខ្មែរក្រហម​ខាង​ភាគី​អង្គការ​សហប្រជាជាតិ ​មាន​ប្រសាសន៍​ថា ​លោក​អគ្គលេខាធិការ​ អង្គការ​សហប្រជាជាតិ​ បានគីម៉ូន ​មាន​សិទ្ធិ​ក្នុង​ការ​តែងតាំង​ចៅក្រម​ថ្មី​មក​ជំនួស​លោក ​កាស្ពែ ​អង់ស៊ែម៉េ។

អ្នក​នាំពាក្យ​របស់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ​លោក ​ម៉ាទីន​ ណេស៊ើគី (Martin Nesirky) បាន​ឆ្លើយ​តាម​សារអេឡិចត្រូនិច​នៅ​ថ្ងៃ​នេះ​ថា ​លោក​កំពុង​អមដំណើរ​លោក​បាន ​គីមូន។ ​ហើយ​សហការី​របស់​លោក​នឹង​ឆ្លើយតប​នឹង​សំណួរ​របស់​វីអូអេ​ទាក់ទង​នឹង​បញ្ហា​នេះ។ ក៏​ប៉ុន្ដែ​រហូត​ដល់​នាទី​ចុងក្រោយ​នៅ​មាន​ទាន់​មាន​ចម្លើយ​ពី​អង្គការ​សហប្រជាជាតិ​ទាក់ទង​ នឹង​បញ្ហា​នៅ​ជុំវិញ​សេចក្ដី​ថ្លែងការ ​និង​ការ​តែងតាំង​សហចៅក្រម​ស៊ើបអង្កេត​អន្ដរជាតិ​ថ្មី​នោះ​ទេ។

លោកស្រី ​គ្លែ ​ដាហ្វី ​មាន​ប្រសាសន៍​ថា ​អង្គការ​សហប្រជាជាតិ​ មិន​ត្រូវ​ប្រញ៉ាប់ប្រញ៉ាល់​តែងតាំង​សហចៅក្រម​ស៊ើបអង្កេត​អន្ដរជាតិ​ថ្មី​ទេ​ នោះ​វា​នឹង​ក្លាយ​ជា​រឿង​អត់​បាន​ការ​ ដដែល​ ជា​ដដែល។ ប៉ុន្ដែ​អង្គការ​សហប្រជាជាតិ​ត្រូវតែ​ដាក់​លក្ខខណ្ឌ​លើ​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​ឲ្យ​កម្ពុជា​ដក​ខ្លួន​ចេញ​ពី​ការ​ជ្រៀតជ្រែក​នយោបាយ​លើ​ដំណើរការ​កាត់​ទោស​ខ្មែរក្រហម។

«អង្គការ​សហប្រជាជាតិ​មិន​គួរ​ធ្វើ​អ្វី​ទេ​ នៅ​ពេល​នេះ​ ទាក់ទង​ទៅ​នឹង​ការ​តែងតាំង​សហ​ចៅក្រម​ស៊ើប​អង្កេត​ថ្មី​នោះ ​រហូត​ដល់​រដ្ឋាភិបាល​ដោះស្រាយ​ចំណោទ​ ដែល​បាន​លើក​ឡើង​ដូច​ជា​ការ​ជ្រៀតជ្រែក​របស់​រដ្ឋាភិបាល ​និង​ត្រួតត្រា​លើ​ការ​តាម​ស៊ើបអង្កេត​ លើ​ជន​ជាប់​សង្ស័យ។ ​ប្រសិន​បើ​អង្គការ​សហប្រជាជាតិ​គ្រាន់​តែ​តែងតាំង​ចៅក្រម​មួយ​ទៀត​ ចៅក្រម​នោះ​នឹង​ក្លាយ​ជា​សហ​ចៅក្រម​ស៊ើបអង្កេត​អន្ដរជាតិ​ទី​៤ ហើយ​ប្រសិន​បើ​រដ្ឋាភិបាល​មិន​ដោះស្រាយ​ចំណោទ​បញ្ហា​ខាង​លើ ​គឺ​ដូច​ដែល​យើង​និយាយ​រួច​ទៅ​ហើយ​ចាប់​តាំង​ពី​លោក​ចៅក្រម ​ប៊្លុង ​លាលែង​ពី​ការងារ​នោះ​ថា ​អ្នកណា​ក៏​ដោយ​ដែល​មក​កាន់​ការ​ក្នុង​ការិយាល័យ​សហចៅក្រម​ស៊ើបអង្កេត​ គាត់​នឹង​និយាយ​ដូចៗ​គ្នា​ បេះបិទ​ទាក់ទង​ទៅ​នឹង​ការ​ជ្រៀតជ្រែក​ផ្នែក​នយោបាយ»។

ប៉ុន្ដែ​លោក ​ឯក ​ថា ​អ្នក​នាំពាក្យ​អង្គភាព​ពត៌មាន ​និង​ប្រតិកម្មរហ័ស​នៃ​ទីស្ដីការ​គណៈរដ្ឋមន្រ្តី​ បាន​ប្រកែក​ថា ​រដ្ឋាភិបាល​កម្ពុជា​មិន​បាន​ជ្រៀតជ្រែក​កិច្ចការ​កាត់ទោស​ខ្មែរក្រហម​ណា​មួយ​នោះ​ទេ។

«រដ្ឋាភិបាល​កម្ពុជា ​យើង​មិន​ដែល​ជ្រែជ្រែក​លូកដៃ ​នៅ​ក្នុង​កិច្ចការ​អង្គជំណុំជម្រះ​ វិសមញ្ញ​នៅ​ក្នុង​តុលាការ​កម្ពុជា។ អញ្ចឹង​រាល់កិច្ចការ​ទាំង​អស់​ធ្វើ​ឲ្យ​ឯកឧត្តម​អស់​លោក​ជា​ចៅក្រម ​ព្រះរាជអាជ្ញា​ អ្នក​ស៊ើបអង្គេត ​គេ​ធ្វើការ​របស់​គេ។ អីញ្ចឹង​យើង​ឥត​លូកដៃ»។

លោក ​ឡូរ៉ង់ ​កាស្ពែ ​អង់ស៊ែម៉េ ​ទើបតែ​ចូល​បំពេញ​ការងារ​ជំនួស​សហចៅក្រម​ស៊ើបអង្កេត​អាល្លឺម៉ង់​ លោក​ស៊ិកហ្រ្វ៊ិត ​ប្លុង ​កាល​ពី​ដើម​ឆ្នាំ​នេះ។ លោក​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​ទាត់ចោល​មិន​តែងតាំង​ជា​សហចៅក្រម​ស៊ើបអង្កេត​ពេញ​មុខមាត់ ​ដោយសារ​អ្វីមួយ​ដែល​រដ្ឋាភិបាល​ពន្យល់​ទៅ​កាន់​អង្គការ​សហប្រជាជាតិ​ថា ​រូប​លោក​បង្ក​ឲ្យ​មាន​បញ្ហា​ផ្នែក​ក្រមវិជ្ជាជីវៈ ​បន្ទាប់​ពី​លោក​បាន​ជំរុញ​ឲ្យ​មាន​ការ​បើក​ចំហរ​ព័ត៌មាន​ជា​សាធារណៈ​ពី​ការ​ស៊ើបអង្កេត​សំណុំរឿង​០០៣ ​និង​០០៤ ​ហើយ​លោក​ក៏​បាន​ជំរុញ​ការ​ទទូច​របស់​ខ្លួន​ក្នុង​ការ​ស៊ើបអង្កេត​ឡើងវិញ​សំណុំរឿង​ស្មុគ្រស្មាញ​ទាំង​ពីរ​នេះ៕

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!