Koh Santipheap Daily

Koh Santipheap Daily


ក្មេង​ស្រី​​អាយុ​៩​ខែ​​ដួល​ផ្កាប់​មុខ​ចូល​​ឆ្នាំង​​ដាំ​បាយ​រលួយ​​មុខ​ស្ទើរ​ក្ស័យ

Posted: 18 Mar 2012 01:01 AM PDT

ក្មេងស្រីរងគ្រោះ
ខេត្ត​ស្វាយរៀង ៖ ​ក្មេង​ស្រី​អាយុ ទើប​តែ​​៩​ខែ​​ដួល​ផ្កាប់​​មុខ​ចូល​ឆ្នាំង​ដាំ​បាយ​​កំពុង​ពុះ​​ បណ្តាល​ឱ្យ​​​រលាក​រលួយ​ផ្ទៃ​មុខ​ទាំង​មូល​គួរ​​ឱ្យ​អាណិត និងសង្វេគ​​កាលពី​​ថ្ងៃទី​១៦ មីនា ២០១២ ​វេលា​ម៉ោង​៨​ព្រឹក​នៅ​​ភូមិ​អង្គ្រង ឃុំ​ស្វាយ​រំពារ ស្រុក​ស្វាយ​ទាប ។​

ឃុំខ្លួន​បុរស​កាន់​កាត​​កាសែត​ពីបទ​ប្រើ​​ហិង្សា​ដោយ​ចេតនា​​ក្នុង​ជម្លោះ​​ចែក​លុយ​​គ្នា​មិន​ស្មើ

Posted: 18 Mar 2012 12:59 AM PDT

ជនជាប់ចោទ
ខេត្ត​ក្រចេះ ៖ តុលាការ​ខេត្ត​ក្រចេះ​បាន​សម្រេច​ឃុំខ្លួន​បុរស​ម្នាក់ដែល​មាន​កាន់​ប័ណ្ណ​ អ្នក​កាសែត​ពីបទ​ប្រើហិង្សា​ដោយ​ចេតនា​ទៅ​លើ​បុរស​ដែល​អះ​អាងថា ខ្លួនជាចាង​ហ្វាង​កាសែត​ដូច​គ្នា​នៅ​ក្នុងជម្លោះ​វាយ​តបគ្នា​ពីរឿង​ចែក​លុយ​ គ្នា​មិន​ស្មើ​ដែល​​ប្រព្រឹត្តកាល​​ពីព្រឹកថ្ងៃទី១៤ មីនា នៅ​លើ​​ដង​ផ្លូវ​សាធារណៈ ស្ថិត​ក្នុង​ភូមិ​កាត់​ដៃ ឃុំ​

​ប្រទេស​វៀត​ណាម​នឹង​ពង្រីក​ទំនាក់​​ទំនង​កសិ​​កម្ម​បរ​ទេស

Posted: 18 Mar 2012 12:48 AM PDT

​ប្រទេស​វៀត​ណាម​នឹង​ចែក​រំលែក​បទ​ពិសោធន៍​​ និង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ជា​មួយ​ប្រទេស​ផ្សេងៗ​ក្នុង​វិស័យ​កសិ​កម្ម និង​អភិ​វឌ្ឍន៍​ជន​បទ និង​ការ​សហ​ការណ៍​​ពី FAO។ លោក​​នាយក​​រដ្ឋ​មន្ត្រី Nguyen Tan Dung បាន​ធ្វើ​ការ​បញ្ជាក់​បែប​នោះ​ក្នុង​កិច្ច​ប្រជុំ​​សន្និ​សីទ​លើក​ទី​៣១ នៃ​អង្គ​ការ​ស្បៀង​អាហារ​ និង​កសិ​កម្ម (FAO) សម្រាប់​តំបន់​អាស៊ី​ប៉ាស៊ី​ហ្វិក ក្នុង​ទីក្រុង​ហាណូយ ​កាល​ពី​ថ្ងៃ​ទី​១៥ មីនា។

ធនា​គារ​កណ្តាល​ឥណ្ឌា​រក្សា​អត្រា​ការ​ប្រាក់​នៅ​ដដែល

Posted: 18 Mar 2012 12:47 AM PDT

ធនា​គារ​កណ្តាល​ឥណ្ឌា​​បាន​រក្សា​​​អត្រា​ការ​ប្រាក់​របស់​ខ្លួន​​ដោយ​គ្មាន​ការ​ផ្លាស់​ប្តូរ​ទេ​កាល​ពី​​ថ្ងៃ​ព្រហស្បតិ៍ ដោយ​បាន​លើក​ឡើង​នូវ​ការ​បារម្ភ​លើ​​អតិ​ផរណា​ បើ​ទោះ​ជា​​​កំណើន​សេដ្ឋ​កិច្ច​មិន​ទាន់​មាន​សកម្ម​ភាព​ផុស​ផុល​នៅ​ឡើយ។ ធនា​គារ​កណ្តាល​ឥណ្ឌា​រក្សា​អត្រា​ការ​ប្រាក់​នៅ​៨,៥​ភាគ​រយ ហើយ​បាន​រក្សា​ប្រាក់​បម្រុង​៤,៧៥​ភាគ​រយ។ ធនា​គារ​បាន​ចេញ​សេចក្តី​ប្រកាស​​ពី​គោល​នយោ​បាយ​​ពាក់​កណ្តាល​​ត្រី​មាស​ថា ​គ្រោះ​ថ្នាក់​នៃ​អតិ​ផរណា​បាន​កើន​ឡើង​​ដោយ​សារ​​ការ​កើន​ឡើង​នៃ​តម្លៃ​ប្រេង ។

​លោកឆាវេស ​ច្រៀង​​ និង​រាំ​​​ពេល​​​វិលមក​​​ពីគុយបា​វិញ​

Posted: 18 Mar 2012 12:44 AM PDT

​លោកឆាវេស ​លើកទង់ជាតិ​ប្រទេស​លោក
ញញឹម​​​ពព្រាយ​​​ហើយសម្តែង​​ការរាក់ទាក់​​ចំពោះ​បណ្តាអ្នក​​​​គាំទ្រ​​​​លោក ប្រធានាធិបតី​​វេណេ​ស៊ុយអេឡា​​​ លោក​ហ៊ូហ្គោ ឆាវេស ​ដែល​ទទួល​ការ​វះកាត់​​មហារីកជា​​​ថ្មីទៀត​ កាល​ពីថ្ងៃទី​​២៧ កុម្ភៈ ​​នៅ​គុយ​បា​​បានវិលមកកាន់​ក្រុង​ការ៉ា​កាស់​វិញហើយ​កាលពីយប់ថ្ងៃទី​​១៦ មីនា ​ដែល​លោក​នឹង​​​ប្រជែង​​​​យកអាណត្តិ​​ប្រធានាធិបតី​​មួយ​អាណត្តិ​​​ទៀត​។​ក្នុង​សុន្ទរកថា​​មួយផ្សាយ​​តាមទូរទស្សន៍​​​ លោក​ឆាវេស​ ថ្លែង​ថា ការវិលត្រឡប់​​មក​កាន់​ប្រទេស​វិញ​នេះ​គឺជា​បទចម្រៀង​​​​មួយជា​ការ​​​បន់ស្រន់​​​មួយ និង​​ការ​​​សន្យា​មួយ​ចំពោះ​ព្រះ​​ជា​ម្ចាស់​​​​។​

​ទាហាន​​សម្លាប់ជនស៊ីវិល​​អាហ្វហ្គានីស្ថាន​16នាក់​បញ្ជូន​​​ដល់​​​អាមេរិក​

Posted: 18 Mar 2012 12:40 AM PDT

ទាហាន​អាមេ​រិក​បាញ់សម្លាប់​ជនស៊ីវិល​​​អាហ្វហ្គានីស្ថាន
រិកឈ្មោះ ROBERT BALES ដែលត្រូវ​​​បានអ្នកទទួលខុសត្រូវ​​អាមេ​រិកម្នាក់​បង្ហាញ​​​​អត្តសញ្ញាណ​​ជាអ្នកសម្លាប់​​​ជនស៊ីវិល​​​អាហ្វហ្គានីស្ថាន​​​១៦​នាក់ ​​កាលពីថ្ងៃទី​​​១១ មីនា ​កន្លង​មក​នេះ ​ត្រូវបានបញ្ជូន​​ខ្លួន​មក​ដល់​​មូលដ្ឋាន​យោធា​​​នៅ​​​រដ្ឋ​កាន់​សាស់ ហើយ​​កាលពី​ព្រឹកថ្ងៃទី​​១៧ មីនា ​​ហើយ​​​រូបគេ​​​ត្រូវ​​ឃុំ​ខ្លួន​​​នៅ​ទីនោះ​​​​រង់ចាំ​​​​ការកាត់ទោស​។ នាយទាហាន​​រង​អាយុ​​៣៨​ឆ្នាំ​​រូបនេះ​​​នឹង​ត្រូវ​ឃុំឃាំង​​​​ដាក់​នៅ​​តែ​ឯង​ដាច់​ពីគេ​នៅ​មន្ទីរ​​​ឃុំ​ឃាំង​​នៃមូលដ្ឋាន​យោធា​​​ FORT LEAVEN-WORTH ។

ដើរ​ចេញពីផ្ទះ​ម្នាក់ឯង​ត្រូវ​ជនដៃ​ដល់​វាយ​ហើម​មាត់ និងចាក់ចំដើម​ទ្រូង​ខាង​ឆ្វេង​​ដោយ​សារ​រឿងគំនុំ

Posted: 18 Mar 2012 12:39 AM PDT

ជនរងគ្រោះ
រាជធានីភ្នំពេញ ៖ យុវជន​ម្នាក់​ត្រូវ​ជន​ដៃ​ដល់​ព្រួតគ្នា​វាយ​ហើម​មាត់​ហើយ​ចាក់​នឹង​ដែក​ សម្រាប់​ហាល​ខោអាវ​បណ្ដាល​ឱ្យ​មុត​ចំ​ដើម​ទ្រូង​ខាងឆ្វេង កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៧ មីនា នៅ​ចំណុច​ក្រុម​៤ ភូមិ​ទ្រា សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។

ជីវភាពខ្វះ​ខាត​បង្ខំ​ចិត្ត​ផឹក​ស្រា​ឱ្យ​បាន​ច្រើន​ដើម្បី​បាន​​លុយ​ធីប​ច្រើន​រហូត​សន្លប់​​ចូល​មន្ទីរពេទ្យ​​២​ទៅ​៣​ដង​មក​ហើយ​

Posted: 18 Mar 2012 12:20 AM PDT

នារីរងគ្រោះ
រាជធានីភ្នំពេញ ៖ ​នារី​៤​នាក់​ត្រូវ​​រ៉ឺ​ម៉ក​ម៉ូតូ​ដឹកចូល​ទៅ​ក្នុង​មន្ទីរ​ពេទ្យ​ព្រះ​ កុសុមៈ ក្នុង​នោះ​មាន​ម្នាក់​ត្រូវ​អ្នក​រត់​រ៉ឺ​ម៉ក​ម៉ូតូ​​បី​រត់​ចូល​ក្នុង​ មន្ទីរ​ពេទ្យ ​ដោយ​ប្រាប់​ឱ្យ​គ្រូពេទ្យ​ជួយ​សង្គ្រោះ​ផង​នាង​សន្លប់​ដោយសារ​ផឹកស្រា​ ច្រើន​ ពេក​កាល​ពី​​វេលា​ម៉ោង​​៣​និង​២៥​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៨ មីនា ២០១២ ។

កាស៊ីណូ​១​កន្លែង​នៅ​ច្រក​ព្រំដែន​​កោះ​សំពៅ ​បើក​ឱ្យ​ភ្ញៀវ​ខ្មែរ​ចូល​លេង​យ៉ាង​គគ្រឹក​គគ្រេង​

Posted: 18 Mar 2012 12:19 AM PDT

ខេត្តស្វាយរៀង ៖ កាស៊ីណូ​នេះ​ពុំ​មាន​ដាក់​ស្លាក​​យីហោ​បញ្ជាក់​ថា​ជា​កាស៊ីណូ​ឱ្យ​បាន​ត្រឹម ​ត្រូវ​​នោះ​ទេ ឃើញគ្រាន់តែ​ព្យួរ​កូន​ក្ដារ​តូច​មួយ​នៅ​ជាប់មាត់​ទ្វា​ចូល​សរសេរ​អក្សរ​ថា កោះ​ស្កូ​កាស៊ីណូ​ក្លឹ​ប​តែ​ប៉ុណ្ណោះ​ ហើយ​នៅ​ខាង​ក្នុង​នោះ​មាន​​តែ​សង្វៀ​ន​បញ្ជល់មាន់​មួយ និង​តុ​លេង​ល្បែង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៣​ដែល​មិន​សមជា ​កាស៊ីណូ​ទាល់តែ​សោះ​។

យុវជន​ម្នាក់​ផឹក​ស្រា​ស្រវឹង​រហូត​អស់​ថាម​ពល​​ជិះ​​ម៉ូតូដួល​​​​​​​​​ខ្លួន​ឯង​សន្លប់​ស្តូក​

Posted: 18 Mar 2012 12:03 AM PDT

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ យុវជន​ម្នាក់​ចេញពី​ផឹក​ស៊ី​ស្រវឹង​ជោកជាំ​ជិះ​ម៉ូតូ​តាម​ផ្លូវ​លេខ​៩៧ ទៅ​ដល់​ចំណុច​ក្រុម​៣០ ភូមិ​៤ សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន ស្រាប់តែ​អស់​ថាមពល​ទៅ​មុខ​លែង​​រួច​ដួល​ម៉ូតូ​សន្លប់​ស្ដូកស្ដឹង​ម្នាក់ឯង កាលពី​វេលា​ម៉ោង​១​និង​៣៨​នាទី​រំលង​អធ្រាត្រ​​ឈាន​ចូល​ថ្ងៃ​ទី​១៨ មីនា ។

ដាំបាយ​​លើ​គ្រាប់​​កប់​ក្នុង​ដី​ផ្ទុះ​​កក្រើក​មេឃ​​​របួស​កម្ម​ករ​ដក​ដំឡូង​៥​នាក់​

Posted: 18 Mar 2012 12:01 AM PDT

ជនរងគ្រោះ
ខេត្ត​កំពង់ចាម ៖ ​គ្រាប់​​មីន​១​គ្រាប់​បន្សល់​​​ទុក​កាលពី​សម័យ​សង្គ្រាម ​បាន​ផ្ទុះ​លាន់​​​​កក្រើក​ផែន​​​ដី​​​បែក​​ផ្កា​ភ្លើង​​ពណ៌​ស្វាយ ​​បណ្តាល​ឱ្យ​មនុស្ស​ក្មេង​ចាស់​ប្រុស​ស្រី​ចំនួន​៥​នាក់ រង​របួស​ធ្ងន់ដេក​រដូក​រណែល​​នៅ​ក្នុង​ខ្ទមចាំ​ចម្ការ​ដំឡូង​​មួយ​កន្លែង​​ ស្ថិត​នៅ​ភូមិ​ត្រពាំង​​ស្រែ​ក្នុង ឃុំ​ស្នួល ស្រុក​ស្នួល ​ខេត្ត​ក្រចេះ ​។ គ្រោះ​​អកុសល​​នេះ​បាន​

ក្រុមចោរ​ប្រើ​ល្បិចបង្អើល​ក្នុង​ផ្សារ​លូក​យកលុយ​ក្នុង​ទូលក់​គ្រឿង​អលង្ការ​អស់​​១៩.៥០០ដុល្លារ

Posted: 18 Mar 2012 12:00 AM PDT

នៅកន្លែងកើតហេតុ
ខេត្ត​ឧត្តរមានជ័យ ៖ នៅក្នុង​​មជ្ឈ​មណ្ឌល​ផ្សារ​រង្វង់់មូល​ ​ស្ថិត​ក្នុង​ភូមិ​អូរ​ចិញ្ចៀន ឃុំ​អន្លង់់​វែង ស្រុកអន្លង់់វែង មានចោរ​​មួយ​ក្រុម​គ្នា​ប្រមាណ​៥​ទៅ​៦​នាក់ ​បាន​ប្រើ​កល្បិច​​ស្រែក​បង្អើល​​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់់​ផ្អើល​ទាំង​ ព្រឹក​រួច​​ឆ្លៀត​ឱកាស​​លូក​យក​លុយ​នៅ​ក្នុង​ទូ​លក់់​​មាស​ប្តូរ​ប្រាក់់​ អស់់​១៩.៥០០​ដុល្លារ​អាមេ​រិក​មុខ​អធិការ​ដ្ឋាន​​ស្រុក​នា​

អង្គ​ការ​គាំពារជន​រង​គ្រោះ និង​រៀបចំ​វេទិកា​​សាធារណៈ​សម្រាប់​​ដើម​បណ្តឹង​រដ្ឋ​ប្ប​វេណី​​នៃ​សំណុំ​រឿង​០០២

Posted: 17 Mar 2012 11:59 PM PDT

អង្គភាពគាំពារជនរងគ្រោះ​នៃអង្គ​ជំនុំ​ជម្រះ​វិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) បាន​រៀប​ចំវេទិការ​ថ្នាក់​តំបន់​លើក​ទី១ ក្នុងឆ្នាំ​២០១២ នេះ នៅ​ខេត្ត​កំពង់ស្ពឺ សម្រាប់​ដើម​បណ្តឹង​រដ្ឋប្ប​វេណីចំនួន​២០០​នាក់​នៃ​សំណុំ​រឿង​០០២។ វេទិកា​ថ្នាក់តំបន់នេះ ​បាន​​ធ្វើនៅ​ក្រុង​ច្បារ​មន ខេត្តកំពង់ស្ពឺ កាលពីថ្ងៃសុក្រ ទី១៦ មីនា

ចេញពីលក់​ស្រា​បៀរ ​ជិះ​ម៉ូតូឌុប​​ត្រូវ​ម៉ូតូ​មួយ​គ្រឿង​ទៀត​បុក​បាក់​ក.ជើង​ ​ម៉ូតូ​ឌុប និង​​អ្នក​បុករត់​ចោល​អស់​

Posted: 17 Mar 2012 11:55 PM PDT

ជនរងគ្រោះ
រាជធានីភ្នំពេញ ៖ នារី​លក់​ស្រា​បៀរ​ម្នាក់​របួស​បាក់​កជើង​ស្ដាំ ខណៈ​​កំពុង​ជិះ​ម៉ូតូ​​ឌុប​​ចេញពី​ធ្វើការ​ ស្រាប់​តែ​មាន​ម៉ូតូ​មួយ​គ្រឿង​ជិះ​ទៅ​បុក​បណ្ដាល​ដួល​រង​របួស ហើយ​ម៉ូតូ​នោះ​បាន​គេច​ទៅ​បាត់ ចំណែក​​អ្នក​ម៉ូតូ​ឌុប​ដែល​ដឹក​នាង​គ្រាន់តែ​ឮ​នាង​​ស្រែកថា «​អូយ​បាក់ជើង​ខ្ញុំ​ហើយ​» ក៏​បើករ​ត់ទៅ​បាត់​​ដែរ។ គ្រោះថ្នាក់​នេះ​កើតឡើង​​​

ជំងឺឆ្លង​​ប្រភេទ​ថ្មី​ឈ្មោះ​​ស៊ី​ឃុន ​ឈុន​យ៉ា រាតត្បាត​​​ស្រុក​គង​ពិសី ​ស្លាប់​ម្នាក់​​​កំពុង​​សង្គ្រោះ​ជាង​៦០​នាក់​

Posted: 17 Mar 2012 11:53 PM PDT

ទិដ្ឋភាពនៅក្នុងមន្ទីរពេទ្យ
ខេត្ត​កំពង់ស្ពឺ ៖ ​យ៉ាង​ហោច​ណាស់​​មាន​ប្រជា​ពល​រ​ដ្ឋ​​ចំនួន​៦៦​នាក់​នៅ​ក្នុង​​ឃុំ​ពេជ្រ មុន្នី ស្រុក​គង​ពិសី​ ​ត្រូវបាន​ជំងឺ​ឆ្លង​ប្រភេទ​ថ្មី​ម្យ៉ាង​រាត​ត្បាត​​ចាប់ពី​​ថ្ងៃទី​៦-៨ ​មីនា ​២០១២ ​ត្រូវបាន​បញ្ជូនទៅ​​មន្ទីរ​ពេទ្យ​​បង្អែក​​ស្រុក​គងពិសី ​ប៉ុន្តែ​​​ប្រជាពលរដ្ឋ​​ម្នាក់​ឈ្មោះ​​មួង ឃឿន ភេទ​​ស្រី អាយុ​៣១​ឆ្នាំ នៅ​ភូមិ​ត្រពាំង​​រការ ឃុំ​ពេជ្រ​មុន្នី​បាន​ស្លាប់​

រថយន្តមែរ​សឺដេស​បើក​បុកបង្គោល​ខ្សែ​កាប​បាក់​ជ្រុល​ចូល​ទៅ​មុខ​វិទ្យាស្ថាន​ហិរញ្ញ​វត្ថុ និង​គណនេយ្យ

Posted: 17 Mar 2012 11:44 PM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ រថយន្ដ​មែរ​សឺ​ដេ​ស S-500 ពណ៌​ទឹកប្រាក់ បើកបរ​ដោយ​បុរស​ម្នាក់​​ជ្រុល​​ទៅ​បុក​បង្គោលខ្សែកាប នៅ​លើ​ចិញ្ចើម​ផ្លូវ បណ្ដាល​ឱ្យ​បាក់​រួច​ជ្រុល​​ចូល​ដល់​មុខ​វិទ្យា​ស្ថាន​ហិរញ្ញវត្ថុ​និង​គណនេ ​យ្យ តែ​មិន​បណ្ដាល​ឱ្យ​មាន​​នរណា​ម្នាក់​​រង​របួស​ទេ គ្រាន់តែ​រថយន្ដ​ស្រុញ​ខាង​មុខ​ កាលពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​

ចេញពី​ធ្វើ​ការ​ជិះ​ម៉ូតូ​​តាម​ផ្លូវ​កំពុង​​ជួស​ជុល​​មិន​មាន​​ដាក់​ស្លាក​សញ្ញា​ ធ្លាក់​ជង្ហុក​របួស​ធ្ងន់​​

Posted: 17 Mar 2012 11:43 PM PDT

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ចេញពី​ធ្វើ​ការ​ជិះ​ម៉ូតូ​តាម​ផ្លូវ​កំពុង​តែ​ជួសជុល​ថ្មី​អត់​ មាន​ដាក់​​ស្លាក​​សញ្ញា​​ការ​ដ្ឋាន​ បណ្ដាល​ឱ្យ​ធ្លាក់​ជង្ហុក​​ដួល​ម៉ូតូ​រង​របួសធ្ងន់ កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​១៧ មីនា ​នៅ​តាម​ផ្លូវ​ឧកញ៉ា ដួង ងៀប ក្នុង​​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។

ម៉ូតូឌ្រីម C125 បើក​បុក​​គ្នា​ជា​មួយ​រថយន្ត​​កូរ៉ូ​ឡា​របួសធ្ងន់​ម្នាក់​

Posted: 17 Mar 2012 11:42 PM PDT

ទិដ្ឋភាពនៅកន្លែកើតហេតុ
រាជធានីភ្នំពេញ ៖ ​បុរស​​​ម្នាក់ជិះ​​ម៉ូតូ​ឌ្រីម C125 ​ស៊េរី​២០១០ ​មួយ​គ្រឿង​​​បាន​ប​ុក​គ្នា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជា​មួយ​​​រថយន្ត​​កូរ៉ូឡា​​ ពណ៌ស្ករ​មួយ​គ្រឿង ​ដែល​បើក​បញ្ច្រាសទិសគ្នា​​ បណ្តាល​ឱ្យ​របួស​ធ្ងន់​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​​នៅ​មន្ទីរ​ពេទ្យ ។ ​ហេតុការណ៍​​​នេះ​​កើតឡើង​​កាលពី​វេលា​ម៉ោង​​១២​និង​២៥​នាទី​​ថ្ងៃត្រង់​ ថ្ងៃទី​១៧ មីនា ២០១២ ​តាម​បណ្តោយ​​ផ្លូវ​

រថយន្តដឹកដី​​បើក​កិន​ក្មេង​​ប្រុសអាយុ​៨​ឆ្នាំ ​បែក​ក្បាល​​ខ្ទេច​ព្យា​យាម​បើក​រត់​

Posted: 17 Mar 2012 11:40 PM PDT

រថយន្តបង្កហេតុ
រាជធានីភ្នំពេញ ៖ ​ក្មេង​ប្រុស​អាយុ​៨ឆ្នាំ ​​ម្នាក់​បានស្លាប់​​​បាត់​បង​់ជីវិត​គួរ​ឱ្យ​អាណោច​អាធ័ម​ ដោយ​សារ​​​ត្រូ​វ​​រថយន្ត​ដឹក​ដី​​បុក​ហើយ​​កិន​បែក​លលាដ៍​ក្បាល​​ខ្ទេច​​ កាល​ពីវេលា​ម៉ោង​​៤​និង​១០​នាទី​​​​រសៀល​ថ្ងៃទី​១៦ មីនា ២០១២ ​តាម​បណ្តោយ​​​ផ្លូវភ្នំពេញ-ហាណូយ ​ស្ថិត​​ក្នុង​ភូមិ​ត្រពាំង​​ស្វាយ សង្កាត់​ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

គូស្នេហ៍​មួយ​គូ​ថ្មី​ទៀត​​រ​ង​របួស​​ធ្ងន់​ធ្ងរ​​​ដោយ​សារ​​​ចោរ​វាយ​​យក​ម៉ូតូ​

Posted: 17 Mar 2012 11:39 PM PDT

នារីរងគ្រោះ
រាជ​ធានី​ភ្នំ​ពេញ​ ៖ គូស្មេហ៍​វ័យ​ក្មេង​​មួយ​គូ​​​​ខាង​​ប្រុស​​ជា​និស្សិត​​ឆ្នាំ​ទី​៤​​ ឯ​ខាង​ស្រី​​​ជា​​​បុគ្គ​លិក​រដ្ឋ​បាល​​ក្រុម​ហ៊ុន​​​បាន​រង​របួស​​​យ៉ាង​ ធ្ងន់​ធ្ងរ​​ទាំង​ពីរ​នាក់​​​ ដោយ​សារ​​ក្រុម​ចោរ​​ធ្វើ​សកម្ម​ភាព​​​វាយ​នឹង​​ដំបង​​​ឈើ​​ជ្រុង​​​ប្លន់​ យក​ម៉ូ​តូ​​​១គ្រឿង​​​ក្នុង​​ខណៈ​​​​ដែល​​ពួក​​គេ​​កំពុង​​​អង្គុយ​​​សា​សង​ ​គ្នា​នៅ​​ទី​ងងឹត​​​កន្លែង​​ស្ងាត់​​មួយ​ ។ បន្ទាប់​មក​ក្រុម​ចោរ​បាន​យក​ម៉ូ​តូ​​​

​អតីតប្រមុខ​​ភ្នាក់ងារ​​​ស៊ើបការណ៍​លីប៊ី​​ចាប់​ខ្លួននៅ​ម៉ូរី​តានី​

Posted: 17 Mar 2012 11:22 PM PDT

អតីត​ប្រមុខភ្នាក់​ងារ​​​ស៊ើបការណ៍​​លីប៊ី​
​ទីភ្នាក់ងារ​​​​ព័ត៌មានផ្លូវ​ការ​​​ម៉ូរីតានី​រាយ​ការណ៍​ថា ​អតីត​ភ្នាក់ងារ​ស៊ើប​ការណ៍លីប៊ី លោក​អាប់​ឌុល​ឡាហ៍ ​​អាល់​​សឺ​នូស៊ី ​ប្អូនថ្លៃ​​របស់​លោក​មូអា​ម៉ា កាដាហ្វី ត្រូវ​​បាន​ចាប់ខ្លួន​​​​កាលពីយប់ថ្ងៃទី​​​១៦ មកទី​​១៧ មីនា នៅព្រលាន​យន្តហោះអន្តរ​ជាតិ​​ក្រុង​​ណួក​សុត រដ្ឋធានីម៉ូរី​តានី ហើយ​ត្រូវ​គេ​សួរ​ចម្លើយ​​​នា​ថ្ងៃទី​​​១៧ មីនា ។​ ​ការ​ចាប់​​​ខ្លួន​នេះ​​​ត្រូវ​បានអះអាង​ក្នុ​ង​សន្និសីទ​​​សារព័ត៌មាន​​​មួយនាទីក្រុង​​​ទ្រីប៉ូលី ដោយ​អ្នក​នាំ​ពាក្យ​ម្នាក់​របស់​​​​រដ្ឋាភិបាល​លីប៊ី លោក​ណា​ស័រ ​​អាល់​ម៉ានី ។

ពពក​​ដ៏ធំ​​គ្របដណ្តប់​​​​​លើទី​​ក្រុង​​បែល​ហ្គ្រាដ​

Posted: 17 Mar 2012 11:20 PM PDT

​ទិដ្ឋភាព​ពពក​​ដ៏ធំ​​គ្របដណ្តប់​​​​​លើទី​​ក្រុង​​បែល​ហ្គ្រាដ​
ចាត់​ទុក​ថា​ជា​​រូប​ភាព​​គួរ​ឱ្យ​​គយ​គន់​​ និង​ចាប់​អារម្មណ៍​​​​​​​ពី​​សំណាក់​​មហា​ជន​​ដែល​បាន​​​ប្រទះ​ឃើញ​​​ទិដ្ឋភាពពពក​​​ដ៏ធំ​ឱ្យ​​ចម្លែក​​​នៅ​​លើ​​ផ្ទៃ​អាកាស​ ។​ ជាក់​ស្តែង​នៅក្នុង​រូបភាព​​ដែល​បង្ហាញ​​​​នេះ ​ជារូបភាព​ផ្សព្វផ្សាយ​​​​​​ពីទីភ្នាក់​ងារ​​​​ព័ត៌​មាន​​បរទេស កាលពពី​​ថ្ងៃទី​​១២ មីនា បង្ហាញ​ឱ្យ​ឃើញ​​​​ពពក​​ដ៏​ធំ​​សម្បើម​​​អណ្តែត​​​នៅ​​លើ​​លំហ​អាកាស​​នៃទីក្រុង​​បែល​​ហ្គ្រាដ​​ ប្រទេស​ស៊ែប ៕​

សិល្បៈ​តាំង​​លម្អ​​​​អំពី​ការ​​​ឆុង​​កាហ្វេ​ទឹក​ដដោះ​គោ​

Posted: 17 Mar 2012 11:18 PM PDT

សិល្បៈ​តាំង​​លម្អ​​​​អំពី​ការ​​​ឆុង​​កាហ្វេ​ទឹក​ដដោះ​គោ​
ក្នុង​រូប​ភាព​​​​ដែល​​​បង្ហាញ​នេះ​ជា​​រូប​ភាព​​​របស់​ទីភ្នាក់​ងារ​​​ព័ត៌​មាន​បរទេស​បង្ហាញ​​​​ឱ្យ​ឃើញ​​ពីការ​​​តាំង​​បង្ហាញ​សមិទ្ធផល​​​​សិល្បៈ​​មួយ​ប្រភេទ​​ដោយ​​ប្រើ​ពែង​​​​​ដាក់​កាហ្វេ​​ទឹក​ដោះគោ​​​ឬ​​​»ឡាតេ»។​ សមិទ្ធផល​​​ខាងលើ​​នេះ​ជាផ្នែក​​​មួយ​​ក្នុង​​សមិទ្ធ​ផលជាច្រើន​​​មុខទៀត​ដែល​​​​​តាំង​​​បង្ហាញ​​​​​​ដើម្បី​ធ្វើ​ការ​​​ប្រកួត​ប្រជែង​​ក្នុងពិធី​​« Foffee Fest New York Lalte Artc hampionships​»​​ នៅ​ឯ​​​មជ្ឈ​​​​មណ្ឌល​​ហ្សាវីត​​សេនធ័រ​

អ្នកចាំទី​​ក្លឹប​ ​Real Madrid ត្រៀម​​​​រៀប​ការ​​ជាមួយ​​គូស្នេហ៍

Posted: 17 Mar 2012 11:16 PM PDT

កីឡាករ​អ៊ី​ឃែ ​កាស៊ីឡាស់ ​អ្នក​​​​ចាំទី​​ក្លឹប​​Real Madrid និង​គូស្នេហ៍​
កីឡាករ​អ៊ី​ឃែ ​កាស៊ីឡាស់ ​អ្នក​​​​ចាំទី​​ក្លឹប​​Real Madrid និង​ក្រុម​​​ជម្រើសជាតិ​​អេស្ប៉ាញ​​​ ត្រៀម​​រៀ​បការ​ជាមួយ​​​នាង​​សារ៉ា កាបូណេរ៉ូ ជាគូ​ស្នេហ៍​​​នៅក្នុង​​​ខែកក្កដាខាង​មុខ ​​ក្រោយ​​​ពី​​ចប់​ការ​​​ប្រកួត​​បាល់​ទាត់​អឺរ៉ុបនៅ​ប្រទេស​ប៉ូឡូញ​ និង​អ៊ុយ​​ក្រែន​​ជា​ម្ចាស់​​ផ្ទះ​នេះ ។ ​បើតាម​​​ការ​បង្ហើប​​​ឱ្យ​ដឹង​​​របស់​«ឡេក​​សេរ៉ាស់​» ទស្សនា​​វដ្តី​​អេស្ប៉ាញ ។​ ​​នាង​កាបូណេរ៉ូ អាយុ​២៨ឆ្នាំ​ និង​​កីឡាករ​​កាស៊ីឡាស អាយុ​៣០​ឆ្នាំ បាន​​សេព​​គប់​​​គ្នា​​រយៈ​​​​ពេល​​៣ឆ្នាំ ​ដោយពួក​គេ​បាន​​ផ្តួចផ្តើម​​​​​ស្នេហា​​​តាំងពី​​ឆ្នាំ២០០៩ ​និង​ក្រោយ​មក​​នៅ​ឆ្នាំ​​​​​២០១០​

ស្ត្រីរុស្ស៊ី​​​​ស្គម​​​នៅ​សល់​​​ស្បែក​ដណ្តប់​ឆ្អឹង​

Posted: 17 Mar 2012 11:13 PM PDT

រូប​ស្ត្រីរុស្ស៊ី​​​​ស្គម​​​នៅ​សល់​​​ស្បែក​ដណ្តប់​ឆ្អឹង​
កាលពី​​ថ្ងៃទី​​១២ មីនា កន្លងមក ​​ទីភ្នាក់​​​​​ងារ​​ស៊ីនហួ បាន​​បង្ហាញ​​រូប​ភាព​​​​គួរ​ឱ្យ​​​ព្រឺព្រួច​​របស់​​​​នាង​​សានីយ៉ា ​ប៊ូបេន​​ហ្គោ ជន​ជាតិ​​រុស្ស៊ី​​អាយុ​២០​​ឆ្នាំ​ នៅទីក្រុង​យេហ្គា​​តេរីនប៊ួក​​ ភាគ​ខាង​លិច​​ឆៀង​ខាង​ត្បូង​​ប្រទេស​ ដោយ​​ស្គម​នៅ​​សល់​តែស្បែក​​ដណ្តប់​ឆ្អឹង​​​​​​ មូល​ហេតុ​​បណ្តាល​​មកពី​​សម្រក​​ទម្ងន់ ។​ ​បច្ចុប្បន្ន​​​នៅ​សល់​តែ​២០​គីឡូ​ក្រាម​​ ​ព្រោះ​​ចង់​មាន​​រូប​រាង​​​​សមសួន​ ប៉ុន្តែ​​​ក្រោយពី​​ឆ្លង​​កាត់​​អំឡុង​​ពេល​​សម្រក​ទម្ងន់​​យូរ​ក៏​​ក្លាយ​ជា​​អ្នក​​​ញៀន​ថ្នាំ​ និង​មិន​​​ចង់​​ទទួល​​ទាន​អាហារ​​​ខណៈពេល​​​​ឥរិយា​បថ​​ដ៏​ចម្លែក​ខាងលើ​​រង​ការ​រិះ​​គន់​នៅ​​​ក្នុង​ប្រព័ន្ធ​​​វ៉េបសាយ ។​

នាងសារ៉ាប៉ូវ៉ា,នាងអាហ្សារិនកានិងលោក John Isnerឈានចូលដល់វគ្គផ្តាច់ព្រ័ត្រប្រកួតតឺន្នីសនៅអាមេរិក

Posted: 17 Mar 2012 11:10 PM PDT

កីឡាការិនី​បេឡា​រុស​អា​ហ្សា​រិន​កា​
កីឡាការិនី​​លំ​ដាប់​កំពូល​ពិ​ភព​លោក​​វិច​តូ​រី​យ៉ា អា​ហ្សា​រិន​កា ​នាងម៉ា​​រី​យ៉ា សា​រ៉ា​ប៉ូ​វ៉ា ​និង​កីឡាករ​អា​មេរិក​John Isnerកំពុង​តែ​ខិត​ចូល​កាន់​តែ​ជិត​ពាន​ជើង​ឯក​​ប្រកួតតឺន្នីស​​កម្ម​វិធី BNP Paribas Open​ខណៈកាល​ពី​ថ្ងៃ​សៅរ៍​ទី​១៧​មី​នា​ ពួក​គេ​ទាំង​អស់​គ្នា​​បាន​ឆ្លង​ចូល​ដល់​វគ្គ​​​ផ្តាច់​ព្រ័ត្រ​បន្ទាប់​ពី​បាន​បំ​បាក់​គូ​ប្រកួត​របស់​ខ្លួន​ក្នុង​វគ្គ​១/២​ផ្តាច់​ព្រ័ត្រ​រួច​មក​។ កម្ម​​វិធី​ប្រកួត​​ត្រូវ​បាន​រៀប​ចំ​ធ្វើ​ក្នុង​ទី​ក្រុង​ Indian Wells រដ្ឋ​កា​លី​ហ្វ័រ​នីញ៉ា​ សហ​រដ្ឋ​អា​មេរិក​​។ អា​ហ្សា​រិន​កា​បាន​យក​ឈ្នះ​​កីឡាការិនី​អា​ល្លឺ​ម៉ង់​Angelique Kerber​​ក្នុង​លទ្ធផល​៦-៤ និង៦-៣

សោកនាដកម្ម​​​​លិច​​នាវា​​នៅ​​ប្រទេស​​បង់​ក្លាដេស​

Posted: 17 Mar 2012 11:08 PM PDT

បណ្តា​​​​អ្នក​ស្រុក​​​ចោម​រោម​​មើល​​​សាក​សព​​អ្នក​ដំណើរ​​និង​​នាវិក​​ដែល​ស្លាប់​​ក្នុង​ឧប្បត្តិ​ហេតុ​​លិច​នាវា
បណ្តា​​​​អ្នក​ស្រុក​​នៅ​ក្នុងតំបន់​​​មុនឈី​​ហ្គានី ប្រទេស​បង់​ក្លាដេស​​​ បាន​ចោម​រោម​​មើល​​​សាក​សព​​អ្នក​ដំណើរ​​និង​​នាវិក​​ដែល​ស្លាប់​​ក្នុង​ឧប្បត្តិ​ហេតុ​​លិច​នាវា​​នៅ​កណ្តាល​​ទន្លេ​ មេកណា​​ភាគ​ខាង​ត្បូង​​នៃប្រទេស​កាលពី​ថ្ងៃទី​​១៣ មីនា កន្លងទៅ ។​ ​តាម​​របាយ​ការណ៍​​​​របស់​ប៉ូលិស​​ក្នុង​តំបន់​​បញ្ជាក់​ថា​ ​ខណៈ​​ពេល​កើត​​ហេតុ​​មាន​​​អ្នក​ដំណើរ​​នៅលើ​នាវា​​ប្រហែល​​​២៥០​​នាក់ ​

ការបង្ហាញ​​​ម៉ូដ​នៅ​ហុងគ្រី​​ប្រចាំឆ្នាំ​​2012

Posted: 17 Mar 2012 11:06 PM PDT

ការបង្ហាញ​​​ម៉ូដ​នៅ​ហុងគ្រី​​ប្រចាំឆ្នាំ​​2012
នៅ​​ក្នុង​​ទិដ្ឋភាព​​​នេះ​គឺ​តារា​ម៉ូដ​​​​និង​​សម្លៀក​​បំពាក់​​ជាស្នា​ដៃ​របស់​​នាង​​រីដា​​​វេលីស ​​ខូស្ទូម ​អ្នក​​ចេញ​ម៉ូដ​​​ដ៏​ល្បី​​ឈ្មោះ​​​​ជន​ជាតិ​​ហុងគ្រី​​ត្រូវបាន​​ថត​​​ខណៈ​​​​ពេល​​​កំពុង​បង្ហាញ​ម៉ូដ​​​នៅ​​លើ​រោង​​​សៀក​ «ការ៉ូឡាយឡុត» ​ក្នុងទីក្រុង​​ប៊ុយ​​​​​ដាប៉ែស ប្រទេស​ហុងគ្រី​​កាលពី​​ថ្ងៃទី​​១២ មីនា ​កន្លងមក ។​ ​ចាត់​ទុក​ថាជា​ម៉ូដដ៏​​​ចម្លែក​​មួយ​​មាន​លក្ខណៈ​​​សិចស៊ី​​ និង​​គួរ​គយ​គន់​នៅ​លើ​​វេទិកា​ម៉ូដ​​ដ៏ល្បី​ឈ្មោះ​​​​នៅ​ប្រទេស​ហុងគ្រី ។ ​

រ៉ូណាល់​ឌីនញ៉ូ​ ​ក្រៀម​​ក្រំ​​ក្នុង​​ចិត្ត​​ដែល​​រក​គូស្នេហ៍​មិន​​បាន​

Posted: 17 Mar 2012 11:05 PM PDT

កីឡាករ​​រ៉ូណាល់​​ឌីនញ៉ូ ​ខ្សែបម្រើ​​ក្រុម​ជម្រើស​​​ជាតិ​ប្រេស៊ីល​​បាន​សម្តែង​​ការ​​ក្រៀម​ក្រំ​​​​ក្នុងជីវិតព្រោះ​តែច​​​មិន​អាច​រក​គូស្នេហ៍​​បាន ​រួមទាំង​​នឹក​ស្រមៃ​​​​ពីអនាគត​​​ថា ចង់​​រៀប​ការ​​ ប៉ុន្តែ​​​​មិន​មែន​ក្នុង​​​ពេល​ឆាប់​ៗនេះទេ ។ ខ្សែបម្រើ​​អាយុ​៣១ឆ្នាំរូបនេះ​ ​បាន​សម្រេច​ចិត​្ត​​​វិល​​​​​ទៅ​​​ប្រកួត​​​នៅ​ស្រុក​កំណើត​​ជាមួយ​ក្លឹប​ Flame​ngo ​ក្រោយពី​​ឆ្លង​កាត់​ការ​ប្រកួត​​ជាមួយ​​​បណ្តា​​ក្លឹប​នៅ​តំបន់​​អឺរ៉ុប​ ដូចជា​​​​​​ក្លឹប Paris, Barcelona និង​​​ AC Milan ​ក្នុង​​រយៈ​ពេល​​១០ឆ្នាំ​ ​រួមទាំង​​ធ្លាប់​​ឈ្នះ​រង្វាន់​ជា​កីឡាករឆ្នើម​​របស់​​FIFA ចំនួន​​​២ជំនាន់ ។

ទីម័រ​ខា​ងកើត​បោះឆ្នោត​​ប្រធានាធិបតី

Posted: 17 Mar 2012 09:05 PM PDT

​តម្រង់​​​ជួរ​នៅ​​ការិយាល័យបោះឆ្នោត​​​មួយ
ប្រទេស​ទីម័រ​ខាង​កើត​​​បានបោះឆ្នោត​ប្រធា​នាធិបតី​កាលពីថ្ងៃទី ១៧ មីនា ​ដោយគ្មានឧប្បត្តិ​ហេតុអ្វីកើត​​​មានឡើយ ​ដែលនោះ​បង្ហាញ​ពី​សមត្ថ​​ភាព​របស់ប្រទេស​ប្រជា​ធិបតេយ្យ ​ក្មេងខ្ចី​​នេះ ក្នុង​​ការ​​​ធានា​សន្តិ​ភាពដោយ​ខ្លួន​ឯង​ផ្ទាល់ ​ខណៈ​​​ពេលកង​កម្លាំងអ.ស.ប រៀបចំខ្លួន​ដក​ចេញ ។ ​និយោជិត​​ម្នាក់​នៃ​ការិយា​ល័យ​​​បោះឆ្នោត​​​មួយ​នៅ​​រដ្ឋ​ធានី​ឌីលី អះអាងប៉ុន្មាន​​​នាទីក្រោយ​​បិទការិយាល័យ​​​បោះឆ្នោត​​ថា អ្វីៗប្រព្រឹត្ត​​ទៅ​ដោយ​ល្អ គ្មាន​អ្វីខុសប្រក្រតី​​​ ឬ​ការ​សម្លុត​​​​បំភ័យ​​​ឡើយ ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!