Koh Santipheap Daily

Koh Santipheap Daily


ប្រកែកគ្នា​​រឿង​ព្រំដី​​បង​ទាញ​ព្រនង់​​វាយ​ប្អូន​​បែក​ក្បាល​​ និង​ជាំពេញ​ខ្លួន​

Posted: 15 Feb 2012 11:29 PM PST

បុរសរងគ្រោះ
ខេត្តកំពង់ឆ្នាំង ៖ គ្រាន់តែ​រឿង​ទំនាស់​​ព្រំដី​​បន្តិច​បន្តួច​​បង​ប្រុស​​​បង្កើត​​បាន​ យកព្រនង់​​វាយ​សំពង​ប្អូន​ប្រុស​​ បណ្តាល​ឱ្យ​រង​របួស​​ធ្ងន់​បង្ក​​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​​យ៉ាងខ្លាំង កាលពីវេលា​ម៉ោង​៦​ល្ងាច​​ថ្ងៃទី​​១៥ កុម្ភៈ ២០១២ ​នៅភូមិ​ប្រឡាយ​មាស ឃុំ​ប្រឡាយ​មាស ស្រុក​កំពង់​លែង ។

ជម្រះ​ស្មៅ​​ដាំ​បន្លែ​​ ស្រាប់តែ​​ពស់​ចឹក​​ចុក​ចាប់​ដេកដួល

Posted: 15 Feb 2012 11:21 PM PST

ស្រ្តីរងគ្រោះ
ខេត្តកំពង់ឆ្នាំង ៖ ស្ត្រីម្នាក់​​ត្រូវបាន​​ពស់​ចឹក​ បណ្តាល​ឱ្យ​ចុកចាប់​ជា​ខ្លាំង​​ ហើយ​ត្រូវបាន​ក្រុម​គ្រួសារ​ដឹក​ទៅ​សង្គ្រោះ​​នៅ​មន្ទីរ​ពេទ្យ​ខេត្ត​ជា​ បន្ទាន់​​ ខណៈ​​ស្ត្រី​រូប​នោះ​​ជម្រះ​​ស្មៅ​ដាំ​បន្លែ​ខាង​ក្រោយ​ផ្ទះ ​កាលពីវេលា​ម៉ោង​​៥​ល្ងាច​ថ្ងៃទី​១៥ កុម្ភៈ ២០១២ ​នៅ​ភូមិ​​​ទួល​ខ្សាច់ ​ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ។

ចោទ​ក្មេង​ស្រី​ថា លួច​លុយ នាង​ទម្លាយ​រឿង​ចាប់​រំលោភ

Posted: 15 Feb 2012 11:16 PM PST

បុរសជាប់ចោទ
ខេត្តបាត់ដំបង ៖ សមត្ថកិច្ចមូលដ្ឋាន​បាន​ចាប់​ខ្លួនបុរសម្នាក់កាលពីល្ងាចថ្ងៃទី១៥ កុម្ភៈ ក្រោយពីសង្ស័យថា ជននេះមានជាប់ពាក់ព័ន្ធ​នឹង​ករណី​​ចាប់កុមារី២នាក់បងប្អូន​រំលោភ​សេព​សន្ថវៈ កាលពីអំឡុងខែធ្នូ ២០១១ កន្លង​ទៅ នៅឃុំត្រែង ស្រុករតនមណ្ឌល ប៉ុន្តែជន​​សង្ស័យ​បានបដិសេធចំពោះការចោទប្រកាន់នេះ។

អាស្ពីរីន​​អាចកាត់​​បន្ថយ​​ការរាត​ត្បាត​​​​នៃជំងឺ​​មហារីក​

Posted: 15 Feb 2012 11:11 PM PST

ការស្រាវជ្រាវថ្មី​មួយបង្ហាញថា ថ្នាំអាស្ពីរីន​និងថ្នាំប្រឆាំងការ​រលាកផ្សេងទៀតប្រហែល អាចកាត់បន្ថយការ​រាតត្បាតនៃជំងឺមហារីក។​បើទោះបីជាប្រសិទ្ធភាពនេះ ត្រូវបានរក​ឃើញ​ដោយអ្នកវិទ្យាសាស្ត្រ ប៉ុន្តែពួកគេនៅមិន​ទាន់​យល់ពីមេកានិចជីវសាស្ត្ររបស់វានៅឡើយ​ទេ។ ការស្រាវជ្រាវនេះត្រូវបានធ្វើឡើងដោយ​អ្នកជំនាញនៅមជ្ឈមណ្ឌល Peter MacCallum

រថយន្ត​កាម៉ាស្ស​​ដឹកទំនិញ​​បុក​រ៉ឺម៉ក​​ស្លាប់​១ របួស​៣​នាក់ ហើយ​រត់​បាត់​

Posted: 15 Feb 2012 11:07 PM PST

បុរសរងរបួស
រាជធានីភ្នំពេញ ៖ រថយន្ត​កាម៉ាស្ស​​ដឹក​ទំនិញ​​មួយ​គ្រឿង​​បាន​បើក​​​បោះពួយ​​បុក​រឺុម៉ក​​ ក្នុង​ទិសដៅ​​បញ្ច្រាសគ្នា​​ បណ្តាល​ឱ្យ​អ្នក​លក់​ត្រី​​ទៅ​ផ្សារ​ដើមគ​ដែល​ជិះ​លើ​រ៉ឺម៉ក​​ម្នាក់​ស្លាប់ ​បាត់​បង់​ជីវិត ​នៅ​នឹង​កន្លែង ​និង​​មនុស្ស​​៣​នាក់​ទៀត​​រង​របួស ចំណែក​រថយន្ត​បង្ក​បាន​​បើក​គេច​ខ្លួន​​ទៅ​បាត់​គ្មាន​អ្នក​ណា​មាន​ចិត្ត​ ដេញ​តាម​ឡើយ ។

នគរបាល​​ប៉ុស្តិ៍រដ្ឋបាល​​ប្រាសាទ​​​​រឹបអូសវត្ថុ​តាង​​​បទល្មើស​​​​នេសាទ​​

Posted: 15 Feb 2012 11:00 PM PST

​ខេត្តបន្ទាយមានជ័យ ៖ កាលពី​វេលា​ម៉ោង​​​​៧​និង​​​​៣០នាទី​​យប់ថ្ងៃទី​​១៣ កុម្ភៈ កន្លង​មកនេះ​ កម្លាំង​​​នគរបាលប៉ុស្តិ៍រដ្ឋបាល​​ប្រាសាទ​ចំនួន​​៦​រូប​ ដឹកនាំ​ដោយ​លោកអនុសេនីយ៍​​​​ទោ​ប្រុក ​​ឡៃ ​ខណៈ​​​ដើរ​ល្បាត​​ពេលយប់ បាន​បង្ក្រាប​​​ករណីបទ​ល្មើសនេសាទ​ (ឆក់​ត្រី) នៅ​ចំណុច​​បឹង​អាក្តុល ចម្ងាយ​​ប្រមាណ​​​​១.៥០០​ម៉ែត្រ ​​​ខាង​លិច​​ភូមិ​បត់​​ត្រង់ ឃុំ​ប្រាសាទ​ ស្រុក​ព្រះ​នេត្រព្រះ ​​។​

កូរ៉េ​ខាង​ត្បូង និងអាមេ​រិក​នឹង​ធ្វើសម​យុទ្ធ​​ប្រឆាំង​​​នាវា​មុជទឹក​

Posted: 15 Feb 2012 10:58 PM PST

នាវា KDX-III ដែល​ចូលរួម​ធ្វើ​សមយុទ្ធ​
​ម៉ាស៊ីនឃោសនា​ក្នុង​​ស្រុករាយការណ៍​​​​ថា ប្រទេស​កូរ៉េ​ខាងត្បូង​​ និងសហ​រដ្ឋអាមេ​រិក​​​គ្រោង​រៀប​ចំ​​ធ្វើ​រួមគ្នា​នូវ​​សម​យុទ្ធ​​​យោ​ធា​​ប្រឆាំង​​​​នាវា​មុជទឹក​​​​​នា​សប្តាហ៍​​​ខាងមុខនេះ ក្នុងដែនទឹក​​​នៃ​ឆ្នេរ​សមុទ្រ​​​​ខាងលិចរបស់​ឧបទ្វីប​​កូរ៉េ​។​ ទីភ្នាក់ងារ​​​ព័ត៌មាន​កូរ៉េ​ខាង​ត្បូង YONHAP រាយ​ការណ៍​​ថា មានរយៈ​ពេល​​​៥​ឆ្នាំ​​​សម​យុទ្ធ​​នេះ​នឹង​ធ្វើ​​ក្នុងដែនទឹក​​​នៃទីក្រុង​​កំពង់ផែ​​​​​​ហ្គុន​​សាន ជា​​​មួយ​នឹង​​គោលបំណង​​​ពង្រឹង​​​ការ​រៀបចំ​​កិច្ចការ​ពារ​​សម្ព័ន្ធ​មិត្ត ព្រមទាំង​​​សមត្ថភាព​​ប្រឆាំង​​ការ​វាយប្រហារ​​​ណាមួយ​របស់​កូរ៉េ​ខាង​ជើង​។​

បាឡែន​ពេជ្ឈឃាត​ងាប់​លើ​ឆ្នេរ​ខ្សាច់​

Posted: 15 Feb 2012 10:56 PM PST

ត្រី​បាឡែន​ពេជ្ឈឃាតដែល​​ងាប់​លើ​ឆ្នេរ​ខ្សាច់​
ក្នុងរូបភាព​​​​នេះ​​​ជាត្រីបាឡែន​​ពេជ្ឈឃាត​​ ដែល​​​​​បានងាប់​​ក្រោយ​ពី​ហែល​​មក​ទើរ​​​​លើ​ឆ្នេរ​ខ្សាច់​​ក្នុងទី​ក្រុងឡុង​ប៊ិច ​រដ្ឋវ៉ាស៊ីនតោន ​សហ​រដ្ឋ​អាមេរិក ​​កាលពីចុង​​​សប្តាហ៍​​​​​កន្លងទៅ ។ ស្របពេល​​​ជា​មួយគ្នានេះ ​​អ្នកជំនាញ​​​បាន​​​បញ្ជាក់​​​ថា បាឡែន​​​ពេជ្ឈឃាត​​​ដែល​មាន​សំណាង​អាក្រក់​​​​មួយ​ក្បាល​​​​នេះ អាច​​មានអាយុ​​ប្រហែល​ពី​​៣ទៅ​៦​ឆ្នាំ ប៉ុន្តែ​​​​ការ​​​ប៉ាន់​ប្រមាណ

អ៊ី​តាលី​​ធ្លាក់​ក្នុង​​ការ​បាក់ស្រុត​​​ចុះនៃ​​​សេដ្ឋកិច្ច​

Posted: 15 Feb 2012 10:54 PM PST

​យោងតាមតួលេខ​​​​ចេញផ្សាយ​កាលពីថ្ងៃទី​​​១៥ កុម្ភៈ ​ដោយទីភ្នាក់ងារ​ស្ថិតិជាតិ ISTAT ថា ប្រទេស​​​អ៊ី​តាលី​​តាម​​បច្ចេកទេស​​​កំពុង​​​ធ្លាក់​​​ក្នុង​ការ​​បាក់ស្រុត​ចុះនៃសេដ្ឋកិច្ច​​​​ដោយ​ផល​ទុនជាតិ​សរុប​​ធ្លាក់​ចុះ​​រយៈពេល​​​​២ត្រីមាស​​ជាប់​ៗគ្នា ​​​គឺ​ត្រី​មាស​ទី​៣ និងត្រីមាស​ទី​​៤ ឆ្នាំ​២០១១ ។​ តួលេខ​ចេញផ្សាយ​ដោយ​​ ISTAT ឱ្យដឹង​ទៀត​ថា ​​ក្នុងត្រីមាស​​ទី​៤ ឆ្នាំ​​២០១១ ​សេដ្ឋ​កិច្ច​​អ៊ី​តាលី​​មានកំណើន​​អវិជ្ជមាន​​​ត្រឹម​​០,៧% បើ​ប្រៀបធៀប​​ទៅនឹង​ត្រីមាស​​មុន ខណៈ​ត្រីមាស​ទី​​៣ មាន​​កំណើន​ចុះ​ថយ​០,២% រួចហើយ​។​

ស៊ុយ​​រិក ជា​ទី​ក្រុង​​មាន​​ជីវ​ភាព​​រស់​នៅ​​ស្ថិ​ត​ក្នុង​​ចំណាត់​ថ្នាក់​​ទី​1​លើ​លោក​

Posted: 15 Feb 2012 10:51 PM PST

ប្រទេស​​ស្វ៊ីស​​ជា​​ឋាន​​សួគ៌​​របស់​អ្នក​​​វិ​និ​យោគ​ទុន​ដែល​​​មើល​​​ឃើញ​​​ថា​ មាន​​សុវត្ថ​ិ​ភាព​​ក្នុង​ការ​​​វិ​និ​យោគ​​ រួម​ទាំង​​ថ្លៃ​ប្រាក់​​​ហ្រ្វង់​ស្វ៊ី​​ស​​​កើន​ខ្ពស់​​​ជា​មូល​ហេតុ​​ធ្វើ​ឱ្យ​ក្រុង​​ស៊ុយ​រិក​មាន​​ចំណាត់​ថ្នាក់​​ឡើង​ខ្ពស់​​ពី​​លំ​ដាប់​​ទី​៥​​ទៅ​លំ​ដាប់​ទី​១​​ក្នុង​ឆ្នាំ​​២០១២នេះ ​ខណៈ​​ពេល​​​ទី​ក្រុង​​ហ្សឺ​ណែវ​​រំ​កិល​​មក​នៅ​លំ​ដាប់​ទី​​៣ ។ ​លទ្ធ​ផល​នៃ​ការ​ស្រាវ​ជ្រាវ​​​​លើ​​ថ្លៃ​ចំ​ណាយ​​​នៅ លើ​ពិ​ភព​លោក​​ឃើ​ញ​ថា ​ទី​ក្រុង​​​ផ្សេង​​ៗ​​ចំ​នួន​​៥​​ក្នុង​ប្រទេស​​អូ​ស្ត្រា​លី​​បាន​​រំ​កិល​​​​ឡើង​​​ ដោយ​ក្រុង​​ស៊ី​ដ​នី​​​ ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​​​ទី​​៧​​ និង​ក្រុង​​មេល​​ប៊ន​​ លំ​ដាប់​ថ្នាក់​​​ទី​​​៨ ។​

តើក្រូច​​​ត្លុង​​​​មាន​ប្រតិកម្ម​ជាមួយ​​នឹង​ថ្នាំ​​មួយ​ចំនួន​យ៉ាង​ដូចម្តេច​ ?

Posted: 15 Feb 2012 10:41 PM PST

ក្រូចត្លុង
​ តើប្រតិកម្មរវាងថ្នាំ និងអាហារគឺជាអ្វី? ប្រតិកម្មរវាងថ្នាំនិងអាហារ កើតមានឡើង​នៅពេលដែលអាហារ និងភេសជ្ជៈដែលអ្នកហូប​​ធ្វើឱ្យប៉ះពាល់ដល់សមាសធាតុផ្សំនៃថ្នាំ ដែល​អ្នក​បានលេប ដូចនេះថ្នាំមិនអាចធ្វើការយ៉ាង​មានប្រសិទ្ធភាពនោះទេ ។

វិធីព្យាបាល​​​​ស្បែក​​ដែល​​រង​​ការ​​​បំផ្លាញ​​​​ដោយ​កម្តៅ​​ព្រះ​អាទិត្យ​

Posted: 15 Feb 2012 10:41 PM PST

ការថែទាំស្បែកមុខ
​សញ្ញាដែលបង្ហាញថា ស្បែកទទួលរងការ​បំផ្លាញពីកម្តៅព្រះអាទិត្យមានដូចជា ស្នាមជ្រីវ​ជ្រួញ ស្នាមអុជខ្មៅ ពណ៌ស្បែកមិនស្មើគ្នា និង​ស្បែកគ្រើមដូចស្បែកសត្វ។ ស្បែកដែលទទួល​រងការបំផ្លាញពីកម្តៅថ្ងៃ គឺជាលទ្ធផលនៃការប៉ះ​ត្រូវនឹងរស្មីUVនិងពន្លឺថ្ងៃច្រើនពេកដែលវាក៏ អាចបង្កឱ្យមានជំងឺមហារីកបានដែរ។ ប្រសិនបើ អ្នកឃើញសញ្ញានៃស្បែកដែលទទួលរងការ

មុខ​​​របរ​​សាមញ្ញ​​​មួយ​សម្រាប់​​សុភាព​​យុវនារី​​គ្រប់​រូប

Posted: 15 Feb 2012 10:41 PM PST

ការរៀនដេរ
តាមការពិសោធន៍កន្លងមក យុវនារីខ្លះមាន​ការលំបាកខ្លាំងណាស់ក្នុង​ការ​ចាប់រៀនវិជ្ជាជីវ:​ណា​ មួយសម្រាប់ធ្វើជាមុខរបរប្រចាំជីវិត។ ខ្ញុំធ្លាប់​បានឃើញកូនស្រីនៅតាមមណ្ឌលស្តារ​សម្បទា​មួយចំនួន បែកញើសជោកខ្លួននៅក្នុង​ពេល​រៀន​កាត់ដេរ ព្រោះមិនចេះធ្វើលេខបូក​ លេខសងគូសព្រាងរាងសំពត់អាវលើក្រដាស​មិនចេញនឹង​គេ ។

ទៅ​គាប​​ផ្កាត្នោត​បាត់​មួយ​យប់​​ព្រឹក​ឡើង​ប្រទះ​ឃើញ​សព​​​នៅ​នឹង​គល់​ត្នោត

Posted: 15 Feb 2012 10:35 PM PST

សពបុរសរងគ្រោះ
ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់​បាន​ស្លាប់​ដោយ​សារ​តែ​ធ្លាក់​ពីលើ​ចុងត្នោត​​កម្ពស់​ប្រមាណ​ជា​ ១៥​ម៉ែត្រ ​ខណៈ​ដែល​បុរស​រូប​នោះ​ចេញពី​ផ្ទះ​ទៅ​ឡើង​គាប​ត្នោត​​កាលពី​ម៉ោង​៦​ ល្ងាចថ្ងៃ​ទី​១៥ កុម្ភៈ ហើយត្រូវបាន​កូន​ប្រសាប្រុស​​ប្រទះ​ឃើញ​ស្លាប់​​ក្បែរ​​គល់​ត្នោតវេលា​ម៉ោង​ ៦​ព្រឹក​​ថ្ងៃ​ទី​១៦ កុម្ភៈ ។

ក្លឹប​អ្នក​កាសែត​​កម្ពុជា និង​អង្គ​ការ Plan​ គ្រោងពិភាក្សាស្តី​ពី​ «កុមារ​កម្ពុជា​កំពុង​​ប្រឈម»

Posted: 15 Feb 2012 10:35 PM PST

រាជធានីភ្នំពេញ ៖ ក្លឹបអ្នកកាសែតកម្ពុជា និងអង្គការ Plan International នឹងរៀបចំកិច្ច​ពិភាក្សាតុមូលមួយ​នៅ​ព្រឹក​​ថ្ងៃទី​២០ កុម្ភៈ ២០១២ នា​សណ្ឋា​គារ​សាន់​វេ ដោយ​មានគោល​បំណង​ផ្តល់​ព័ត៌មាន​ជូន​ដល់​អ្នក​សារព័ត៌​មាន​ទាំង​ អស់ឱ្យបានយល់អំពីបញ្ហាធំៗ ដែលកុមារ​កម្ពុជា​កំពុងប្រឈម និង​តម្រូវឱ្យ​មានការចូលរួមពីអ្នក​សារ​ព័ត៌មាន ដើម្បីធ្វើយ៉ាងណារួមចំណែកនៅ​ក្នុង​

តោខាំ​អ្នកថែរក្សា​​សួន​សត្វ​​ស្លាប់​នៅ​អាហ្វ្រិក​ខាង​ត្បូង​

Posted: 15 Feb 2012 10:22 PM PST

ហ្វូងសត្វតោ​
ប្រភពពី BBC ផ្សាយ​ឱ្យដឹងថា ​សត្វ​តោ​បាន​វាយ​ប្រហារ​អ្នក​ថែរក្សា​​សត្វ​រហូត​ដល់ស្លាប់​​នៅ​​ក្នុង​សួន​សត្វ​ចូហានណេ​ស្បឺក អាហ្វ្រិក​ខាង​ត្បូង ​កាលពី​ថ្ងៃ​ទី​១៤ កុម្ភៈ ​កន្លង​មក ​ហើយ​អ្នក​នាំពាក្យ​​ក្នុង​សួន​សត្វ​ធ្វើ​ការ​សន្និ​ដ្ឋាន​​ថា អាច​​ជា​ការ​ខ្វះចន្លោះ​​របស់​បុគ្គ​លិក​ដែល​ភ្លេច​ចាក់​សោ​ទ្វារ ។ លោកចូ​អ៊ី រ៉ាម៉ាតា អាយុ​៦៥​​ឆ្នាំ​ ដែល​បំពេញ​ការ​ងារ​ក្នុង​សួន​​សត្វ​ខាងលើ​ជាង​៤០​ឆ្នាំ ​កន្លង​មកហើយ ត្រូវ​បានបញ្ជូន​ទៅមន្ទីរពេទ្យ​​ក្រោយ​ពីត្រូវ​តោ​ខាំ​ ប៉ុន្តែ​​ក៏បាន​ស្លាប់​នៅតាម​ផ្លូវ។

កីឡាករស្វ៊ីសហ្វេដឺរ័រឈ្នះជុំទី1ប្រកួតតឺន្នីសនៅហូឡង់

Posted: 15 Feb 2012 10:19 PM PST

កីឡាករស្វ៊ីស​​ហ្វេដឺរ័រ
រ៉ូជើ ហ្វេដឺរ័រ​បាន​ឈាន​ចូល​ដល់​ជុំ​ទី​២​ប្រកួតតឺន្នីស​កម្ម​វិធី ABN AMRO នៅ​ទី​ក្រុង​Rotterdamប្រ​ទេស​ហូ​ឡង់​ បន្ទាប់​ពី​​យក​ឈ្នះ​កីឡាករ​បារាំង​ Nicolas Mahutក្នុង​ជុំ​ទី​១ ​​នៅ​ទី​លាន​ប្រកួត​ Ahoy Arena កាល​ពី​ថ្ងៃ​ពុធ​ទី​១៥​កុម្ភៈ​កន្លង​មក​នេះ​ ។​ កំពូល​កីឡាករ​ស្វ៊ីស​រូបនេះ​បាន​ប្រើ​ពេល​អស់​ជាង​១​ម៉ោង​ ទើប​អាច​បំ​បាក់​​កីឡាករ Mahut បានក្នុង​លទ្ធផល​ពីរ​សិត​ជាប់​ៗ​គ្នា​ ៦-៤និង​៦-៤ ។​ ​សម្រាប់​ហ្វេដឺរ័រ​ នេះ​គឺ​ជា​ការ​បង្ហាញ​ខ្លួន​លើក​ទី​១​របស់​គេ​ហើយ​ក្នុង​កម្ម​វិធី​នេះ ​បើ​គិត​ពី​ឆ្នាំ​២០០៥​មក​។ ជ័យ​ជម្នះ​លើក​នេះ​គឺ​ជា​ការ​លួងលោម​ចិត្ត​របស់​គេ​ផង​ដែរ

បុរស​ស្វ៊ីស​​បង្កើត​ចង្ក្រាន​​ក្នុង​​រថ​យន្ត​​របស់​ខ្លួន​​​ការ​ពារអា​កា​ស​ធាតុ​ត្រជាក់​

Posted: 15 Feb 2012 10:13 PM PST

បុរស​ស្វ៊ីស​​បង្កើត​ចង្ក្រាន​​ក្នុង​​រថ​យន្ត​​របស់​ខ្លួន​​​ការ​ពារអា​កា​ស​ធាតុ​ត្រជាក់​
​ទី​ភ្នាក់​ងា​រ​​​ព័ត៌​មាន​បរទេស​​​ កាល​ពី​​ថ្ងៃទី​​១៤ កុម្ភៈ​ ​ផ្សាយ​ឱ្យ​ដឹង​ថា ​ខណៈ​​ពេល​អាកាស​ធាតុ​​​មាន​​​លក្ខណៈ​​​អា​ក្រក់​​​ក្នុង​តំ​បន់​​អឺ​រ៉ុប​ លោក​ប៉ា​​ស្កាល់ ប្រូ​ខុប ​ជន​ជាតិ​ស្វ៊ី​ស​​​ បាន​បង្កើត​​​នូវស្ថាន​ភាព​​​​​ល្បី​​​រន្ទឺ​​ដល់​អ្នក​​ដែល​ប្រ​ទះ​​ឃើញ​​​​​ ក្រោយ​ពី​​​ប្រព័ន្ធ​​បំ​លែង​​កំ​ដៅ​​​​ ឬ​ Hi Her ​ក្នុង​រថ​យន្ត​​​របស់​​ខ្លួន​ខូច​ ទើប​បង្កើត​​​ជា​ចង្ក្រាន​​​ធ្យូង​​ដើម្បី​​ការ​ពារ​​​អា​កាស​ធាតុ​​​ត្រ​ជាក់​​​​ជំ​នួស​​អាច​​​​បើ​កបរ​តាម​ផ្លូវ​​បាន ។

អ្នក​សុំ​ទាន​លង់​ទឹកស្លាប់​​កូន​ស្រីតូចៗ​២​នាក់​​ស្រែក​យំ​មាត់​ស្ទឹង​មនុស្ស​ម្នា​ចោមរោម​មើល​​ស្ទុះចរាចរ​ណ៍​

Posted: 15 Feb 2012 08:16 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
ខេត្ត​ពោធិ៍សាត់​ ៖ មនុស្ស​ម្នា​​​ជាច្រើន​បាន​ឈប់​កង់​​-ម៉ូតូ និង​រថ​យន្ត​​មើល​ក្មេង​​ស្រី​តូចៗ​​២នាក់​​ដែល​ឈរ​ស្រែក​យំក្បែរ​​​មាត់​ ស្ទឹង​​ទាំង​ខ្លួន​​​ស្រាត​​ននល​​គក​​ដោយ​មិន​ដឹង​​​មូល​ហេតុ​​​​បង្ក​ឱ្យ​ ស្ទះ​​ចរាចរណ៍​​​​លើ​ស្ពាន​ថ្ម​​ផ្លូ​វ​ជាតិ​លេខ​​៥មួយ​​សន្ទុះ​​ធំ​ ​ក្រោយ​​មក​​ទើប​ដឹង​ថា​ឪពុក​​​របស់​​ពួកនាង​​ជា​ជន​ពិ​ការ​​ និងជាអ្នក​សុំ​ទាន​លង់​ទឹក​​ស្លាប់​ក្នុង​​​ស្ទឹង​​ពោធិ៍​សាត់​​នោះ ។ ​ហេតុ​ការណ៍​​​ភ្ញាក់​ផ្អើល​​​នេះ​

កម្ម​ករ​ការ​ដ្ឋាន​​របស់​លោក​​ឧកញ៉ា​ល្បី​ឈ្មោះ​ម្នាក់​​​ប្រយុទ្ធគ្នា​របួស៣​នាក់ ចាប់​ខ្លួន​៣​នាក់​

Posted: 15 Feb 2012 08:16 PM PST

រាជធានីភ្នំពេញ ៖ ​យ៉ាង​ហោច​ណាស់​​កម្ម​ករ​​សំណង់​ការ​ដ្ឋាន​​របស់​លោក​ឧកញ៉ា​​​ល្បីឈ្មោះ​ ម្នាក់​បាន​រង​របួស​៣​នាក់ និង​៣​នាក់​ទៀត​ត្រូវ​​កម្លាំង​​កង​រាជ​អាវុធហត្ថ​​ខណ្ឌ​ឫស្សីកែវ ​ចាប់​ខ្លួន ​បន្ទាប់​​ពីកម្ម​ករ​ចំនួន​២​ក្រុម​ដែល​មួយ​ក្រុម​មាន​គ្នា​​ប្រមាណ​១០​នាក់ ប្រដាប់​​ដោយ​កាំបិត​ ដំបង ពូថៅ ​បាន​​ទំនាស់​វាយ​​តប់​ កាប់​ចាក់​គ្នា​ ដូច​​រឿង​ចិន​ហុង​កុង ​កាលពី​វេលា​ម៉ោង​​១០​និង​៣០​នាទី​យប់​​ថ្ងៃទី​

ទៅឈរ​មើល​គេជិះ​សេះ​ហោះ​ត្រូវ​​​ជន​មិន​ស្គាល់​មុខ​​កាប់​មួយ​ដាវ​សាំមូរ៉ៃ​​

Posted: 15 Feb 2012 08:16 PM PST

បុរសរងគ្រោះ
ខេត្តព្រៃវែង ៖ យុវជន​ម្នាក់​ជា​កង​កម្លាំង​​វិស្វ​កម្ម​ធ្វើ​ស្ពានបេតុង​នៅ​ភូមិ​ពានា ស្រុក​សន្ធរ​កណ្ដាល ខណៈ​កំពុង​​ឈរ​មើល​គេ​ជិះសេះ​ហោះ​នៅ​មុខ​វត្ដ​ពានា ស្រាប់តែ​មាន​ជនសង្ស័យ​​លប​កាប់​នឹង​ដាវ​សាំ​មូ​រ៉ៃ​ដាច់​ប្រអប់ដៃ​ឆ្វេង​​ កាលពី​វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​១៤ កុម្ភៈ។

ស្រវឹងស្រា​ជិះ​ម៉ូតូ​ទៅ​បុក​​កន្ទុយ​រ៉ឺម៉ក​​ដួល​សន្លប់​ខ្លួន​ឯង សួររក​មុខ​​អ្នក​ណា​សែង​អញ?

Posted: 15 Feb 2012 08:16 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ចេញពី​ផឹកស៊ី​ជាមួយ​មិត្ដភក្ដិ​ស្រវឹង​ធ្លាក់​ភ្នែក​ជិះ​ម៉ូតូ​ ទៅ​បុក​កន្ទុយ​រ៉ឺ​ម៉ក​ម៉ូតូ​ពីក្រោយ​ដួល​សន្លប់​ម្នាក់ឯង ត្រូវ​សន្ដិសុខ​សែង​យក​ទៅ​ដាក់​លើ​ចិញ្ចើម​ផ្លូវ​ដឹងខ្លួន​វិញ​សួរ​ថា ​នរណា​​សែង​អញ? អញ​ធ្លាប់​ដួល​ហើយ​មិន​ចាំបាច់​សែង​ទេ ។ ហេតុ​ការណ៍​នេះ​កើត​ឡើង​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​២ ក្រុម​៣១ ភូមិ​​ទួ​លរកា​៣ សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមាន​ជ័យ

​អ៊ី​រ៉ង់​​​​គំរាម​កាត់បន្ថយ​​​​ការនាំចេញ​ប្រេងទៅអឺរ៉ុប​

Posted: 15 Feb 2012 07:59 PM PST

អណ្តូង​ប្រេង​កាត​​អ៊ី​រ៉ង់​​​មួយ​កន្លែង
​រងការ​គាបសង្កត់​កាន់តែខ្លាំង​​​​ដោយ​ពួក​​លោកខាងលិច ​​ប្រទេស​​​អ៊ី​រ៉ង់​នៅ​បន្ត​ធ្វើការ​​គំរាម​​​​។ ​ក្រុង​តេហេរ៉ង់​​​ប្រកាស​​កាលពីថ្ងៃទី​​​​១៥ កុម្ភៈ ​ថា នឹង​ពិនិត្យ​​​លើការ​កាត់បន្ថយ​​​​​ការ​លក់​ប្រេង​​កាត​ឱ្យ​បណ្តាប្រទេស​​អឺរ៉ុប ដោយពុំ​​ទាន់​ផ្តាច់​​​​​​ទាំងស្រុង​​​សម្រាប់​​ពេលនេះឡើយ ​​​ជា​ការ​ឆ្លើយ​តប​​ចំពោះការ​​ហ៊ុមព័ទ្ធ​​ជា​បន្ត​បន្ទាប់​លើ​ប្រេង​​កាត​​របស់​អ៊ី​រ៉ង់​​សម្រេច​​ដោយ​សហ​ភាព​​​​អឺរ៉ុប​។​ ប្រធាននាយករដ្ឋ​​អឺរ៉ុប​​​​ខាងលិច​របស់​ក្រសួង​​​​ការបរទេស​​​​​អ៊ី​រ៉ង់​​​អះអាង​ថា ​យើង​​អាច​ផ្លាស់ប្តូរ​ក្នុងពេល​​ភ្លាម​ៗ​​​នូវ​អតិថិជន​​អឺរ៉ុប​​របស់យើង ។

ចោរប្លន់​​ម៉ូតូពីនារី​ម្នាក់​ជិះ​គេចខ្លួន​ចូល​អន្ទាក់​​​ប៉ូលិស​​​បាញ់​ប៉ូលិស​របួស​វ៣​នាក់​ ដេក​ដួល​

Posted: 15 Feb 2012 07:44 PM PST

ប៉ូលិសរងគ្រោះពេលបញ្ជូនមកកាន់​មន្ទីរពេទ្យ
ក្រុង​តាខ្មៅ ៖ ​ចោរ​ប្រដាប់​អាវុធ​​មាន​គ្នា​ច្រើន​នាក់​​បាន​ប្លន់​យក​ម៉ូតូ​ទំនើប​​ ពីនារី​ម្នាក់​​ ហើយ​ជិះ​គេច​ខ្លួន​យ៉ាងប្រញាប់​ប្រញាល់​​ក្រោម​ការ​ដេញ​​ស្ទាក់​របស់​សមត្ថ​ កិច្ច​យ៉ាង​បំ​ផាប់​​ពភឹង​ដូចគ្នា ​និង​បាញ់​ប៉ូលិស​​ចរាចរណ៍​​ ប៉ូលិស​ប្រចាំ​គោល​ដៅ​ឱ្យ​របួស​ដេកដួល៣​នាក់ ដែល​មើល​​ទៅ​គួរ​ឱ្យ​ញាក់​សាច់​ បង្ក​ឱ្យ​មាន​ការភ្ញាក់​ផ្អើល​​ កាលពីវេលា​ម៉ោង​​៨​និង​៣០​នាទីព្រឹក​​ថ្ងៃទី​​១៦ កុម្ភៈ ២០១២ នៅ​

​លោកសាកូហ្ស៊ី ​​ប្រកាស​បេក្ខភាព​ប្រធានាធិបតី​​​សម្រាប់អាណត្តិ​​​ក្រោយ​

Posted: 15 Feb 2012 07:40 PM PST

លោកប្រធានាធិប​តីបារាំង
​ប្រធានាធិបតី​​ចប់អាណត្តិ​​​បារាំង ​​លោកនីកូ​ឡាស់ ​​​សាកូហ្ស៊ី ​ប្រកាស​កាលពីយប់ថ្ងៃទី​​១៥ កុម្ភៈ ​ថា លោក​នឹង​​​ឈរឈ្មោះ​ជា​បេក្ខជន​សម្រាប់​ការ​​​​បោះឆ្នោត​​ប្រធានាធិបតី​​​ពេលខាង​មុខ ដែល​ការបោះឆ្នោត​​​ជុំទីមួយគ្រោងធ្វើ​​​នា​ថ្ងៃ​ទី​​​២២ មេសា​។​ ដោយ​ឆ្លើយ​​តប​ចំពោះសំណួរ​​របស់​ពិធីករ​​ទូរទស្សន៍បារាំង TF-1 លោក LAURENCE FERRARI ដែល​​សួរ​លោក​ថា តើ​​លោក​នឹង​ឈរ​ឈ្មោះ​ស​ម្រាប់​​ប្រជែង​​​​យកអាណត្តិ​​​ទី​២ មួយ​​​ទៀត​ដែរ ឬយ៉ាង​ណា​​​ លោក​សាកូហ្ស៊ី ​​មាន​ប្រសាសន៍​​​ថា ខ្ញុំ​​​​បានសម្រេច​​​ឈរ​ឈ្មោះ​ជា​បេក្ខ​ជន

​អតីតពួកបះបោរ​​​5.000នាក់​ធ្វើ​​សមាហរណ​កម្ម​​​ចូល​​កងទ័ពលីប៊ី​​ថ្មី​

Posted: 15 Feb 2012 07:23 PM PST

អតីត​​​​ពួកបះ​បោរ​​ដែលត្រូវបញ្ចូល​​ក្នុងជួរ​​កង​ទ័ព
នាយសេនាធិការ​​​របស់កងទ័ព​​លីប៊ី​ថ្មី​​​​ឱ្យដឹង​​កាលពីថ្ងៃទី​​​១៥ កុម្ភៈ ​​ថា អតីត​​​ពួកបះបោរ​​​​ប្រឆាំង​​​លោកកាដាហ្វី ​​ចំនួន​​​៥.០០០​នាក់ត្រូវ​​បាន​ធ្វើ​​​សមាហរណ​កម្ម​​ចូលក្នុង​​ជួរកងទ័ព​​​ជាតិ​លីប៊ី ក្នុង​​​ពេលបញ្ចប់​​ការបណ្តុះបណ្តាល​។​ អតីតពួកបះបោរ​​ដែលប្រយុទ្ធ​​​រយៈ​ពេល​ជា​ច្រើន​​​​ខែ​កាលពីឆ្នាំ​​​ទៅមិញ ​​ដើម្បី​ផ្តួលរំលំ​​​របប​លោក​​​មូអាម៉ា កាដាហ្វី​​​ ពេលនោះ​​​តំណាង​ឱ្យ​​​ការ​គំរាមកំហែង​​ដ៏សំខាន់​​ដល់​ស្ថេរភាព​​​របស់​លីប៊ី​។ ​

LEXUS RX300 បោះពួយបុក​អ្នក​ជិះ​ម៉ូតូប៉ើងជិត៥០​ម៉ែត្រ ស្លាប់​ អ្នក​បើក​បរ​ជិះ​ម៉ូតូឌុប​ទៅ​បាត់​

Posted: 15 Feb 2012 07:11 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
ខេត្តបាត់ដំបង ៖ បុរសម្នាក់ត្រូវរថយន្ត LEXUS RX300 ​បុក​ប៉ើងជិត៥០ម៉ែត្រ ស្លាប់​​ភ្លាម​ៗ​នៅនឹង​កន្លែង ក្នុងគ្រាដែលគាត់ជិះម៉ូតូរេរា​ពេញ​ផ្លូវ​បែបអ្នកស្រវឹង កាលពីវេលាម៉ោង៥​និង​៤០នាទីល្ងាចថ្ងៃទី១៥ កុម្ភៈ នៅលើកំណាត់ផ្លូវ​ជាតិលេខ៥ ត្រង់ចំណុចភូមិក្បាលថ្នល់ ឃុំកំពង់​ព្រៀង ស្រុកសង្កែ។

​លោកស្រីហ៊ីលឡារី គ្លីនតុន គ្មាន​ចេតនា​​ដឹកនាំធនាគារ​ពិភព​លោក​​​

Posted: 15 Feb 2012 07:08 PM PST

​លោកស្រីហ៊ីល​ឡា​រី​​គ្លីនតុន
​​​អ្នកនាំពាក្យ​​​របស់ក្រសួង​ការបរទេស​អាមេ​រិក​ លោកស្រី​​​​វីកតូរីយ៉ា នូឡែន គូស​បញ្ជាក់​កាល​ពីថ្ងៃទី​​​១៥ កុម្ភៈ ថា រដ្ឋមន្ត្រី​​ការបរទេស​​​អាេមរិក លោកស្រីហ៊ីលឡារី គ្លីនតុន ​​​ពុំ​មាន​​ចេតនា​ណាមួយធ្វើជា​​ប្រធាន​​​​ធនាគារពិភព​លោក​នា​ពេលខាង​មុខនេះឡើយ ។​ ក្នុងសន្និសីទ​​សារព័ត៌មាន​​​​​​មួយ លោកស្រី​​នូ​ឡែន ​​បញ្ជាក់​ថា​ ​លោកស្រី​គ្លីនតុន ​ឆ្លើយតប​ចំពោះ​​សំណួរ​នេះ​ជាច្រើន​​​លើក​ចាប់តាំង​ពី​​​ឆ្នាំទៅ​មិញ​​មក ។ ​លោកស្រី​និយាយ​​​យ៉ាង​ច្បាស់​​​ថា រឿង​​បែបនេះ​​​នឹង​ពុំមានឡើយ ។ ​​​ទស្សនៈ​របស់​​លោកស្រី​​នឹងពុំផ្លាស់ប្តូរ​​​​ទេ​។​

ស្រីស្អាត​២​នាក់​ជា​​​មុខ​សញ្ញា​ចែក​ចាយ​ថ្នាំ​ញៀន​​​ត្រូវ​នគរបាល​​ក្របួច​

Posted: 15 Feb 2012 07:02 PM PST

ស្រីស្អាតពេលឃាត់ខ្លួន
ក្រុង​​ប៉ោយប៉ែត ៖ ស្រី​ស្អាត​ជា​មុខ​សញ្ញា​​ចែក​ចាយ​ថ្នាំញៀន​​ចំនួន​២​នាក់ ត្រូវ​បាន​នគរ​បាល​​ការិយា​ល័យ​​ប្រឆាំង​​គ្រឿងញៀន​​នៃ​ស្នង​ការ​ដ្ឋាន​ នគរបាល​ខេត្ត​បន្ទាយមានជ័យ ​សហ​ការ​​​ជា​មួយ​នគរបាល​នៃ​​អធិការ​ដ្ឋាន​ក្រុង​ប៉ោយ​ប៉ែត ​ចាប់​ខ្លួន​ជា​មួយ​ថ្នាំញៀន​​ប្រភេទ​យ៉ាម៉ា​ WY ​ពណ៌​ផ្កា​​ឈូក ចំនួន​១០​គ្រាប់ ។

កម្មករ​រោងចក្រ​​ស្បែក​ជើង​​ធ្វើ​បាតុ​កម្ម​បិទ​ផ្លូវ​​ចោមចៅ​បង្ក​ការ​កក​ស្ទះ​​ចរាចរណ៍

Posted: 15 Feb 2012 06:54 PM PST

រាជធានីភ្នំពេញ ៖ កម្ម​ករ កម្ម​ការិនី​​រោង​ចក្រ​ស្បែក​ជើង​​យីហោ​សាន់វែលស៊ូ ប្រមាណ​​១.៣០០​នាក់ ​បាន​បន្ត​ធ្វើ​បាតុ​កម្ម​​រហូត​ឈាន​ដល់​​ការ​បិទ​ផ្លូវ​ចោមចៅ​​បង្ក​ឱ្យ​ មាន​ការ​កក​ស្ទះ​​ចរាចរណ៍​​ទាំង​ព្រឹក​​ ដោយ​សារ​ខឹង​​នឹង​ថៅកែ​​​រោង​ចក្រ​មិន​ ព្រម​ដោះ​ស្រាយ​នៅតាម​លក្ខ​ខណ្ឌ​​​ដែល​ពួកគេ​ទាមទារ ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!