VOA News: ព័ត៌មាន: “ហេឡូ​វីអូអេ ១៣ កុម្ភៈ ២០១២៖ ការចូលរួម​របស់​យុវជន​ក្នុង​ការតាមដាន​ការគ្រប់គ្រង​ចំណូល​ប្រេង រ៉ែ​និង​ឧស្ម័ន​នៅ​កម្ពុជា” plus 1 more

VOA News: ព័ត៌មាន: “ហេឡូ​វីអូអេ ១៣ កុម្ភៈ ២០១២៖ ការចូលរួម​របស់​យុវជន​ក្នុង​ការតាមដាន​ការគ្រប់គ្រង​ចំណូល​ប្រេង រ៉ែ​និង​ឧស្ម័ន​នៅ​កម្ពុជា” plus 1 more


ហេឡូ​វីអូអេ ១៣ កុម្ភៈ ២០១២៖ ការចូលរួម​របស់​យុវជន​ក្នុង​ការតាមដាន​ការគ្រប់គ្រង​ចំណូល​ប្រេង រ៉ែ​និង​ឧស្ម័ន​នៅ​កម្ពុជា

Posted: 13 Feb 2012 09:18 AM PST

ការ​ស្ទង់​មតិ​ថ្មី​មួយ​បង្ហាញ​ថា​ និស្សិត​សាកលវិទ្យាល័យ​នៅ​កម្ពុជា​ភាគ​ច្រើន​ មិន​ដឹង​អំពី​ការ​គ្រប់​គ្រង​ប្រាក់​ចំណូល​ដែល​បាន​ពី​វិស័យ​ប្រេង​ រ៉ែ​និង​ឧស្ម័ន​ទេ។​ ហេតុអ្វី​បាន​ជា​ពួកគេ​មិនដឹង​? តើ​វា​មាន​សារៈ​សំខាន់​យ៉ាង​ដូចម្តេច​នៅ​ពេល​ដែល​ពួកគេ​ដឹង​អំពី​ចំណូល​ទាំងនោះ?

លោក​ឆាយ​ សារ៉ាត​ អ្នក​សម្របសម្រួល​សម្ព័ន្ធភាព​ ដើម្បី​តម្លាភាព​ចំណូល​ធនធាន​ បាន​ចូលរួម​ជា​វាគ្មិន​ ដើម្បី​បកស្រាយ​អំពី​ចំងល់​ក្នុង​កម្មវិធី​ហេឡូវីអូអេ​ នៅ​ថ្ងៃ​នេះ។

សូម​ស្តាប់​សំឡេង​ទាំង​ស្រុង​នៃ​កម្មវិធី​ហេឡូ​វីអូអេ​ថ្ងៃ​ទី​០៩ ​ខែ​កុម្ភៈ​ ឆ្នាំ​២០១២៖

<!--AV-->

មធ្យោបាយ​ចូល​រួម​ពី​ប្រិយមិត្ត៖ ទូរស័ព្ទ ០១២​ ៥១ ៥១ ៩៤ ហ្វេសប៊ុក facebook.com/voakhmer អ៊ីម៉េល hellovoa@voanews.com

This posting includes an audio/video/photo media file: Download Now

សហភាព​អឺរ៉ុប​សន្យា​ផ្តល់​ជំនួយ​បន្ថែម​ទៀត​ដល់​ប្រទេស​ភូមា

Posted: 13 Feb 2012 07:37 AM PST

ពួក​មន្ដ្រី​នៃ​សហភាព​អឺរ៉ុប ដែល​កំពុង​ធ្វើ​ទស្សនកិច្ច​ក្នុង​ប្រទេស​ភូមា​ បាន​បង្ហើប​ថា​ខ្លួន​នឹង​ បន្ធូរ​ការ​ដាក់​ទណ្ឌកម្ម​មក​លើ​ប្រទេស​នេះ​បន្ថែម​ទៀត នៅ​ក្នុង​កិច្ច​ប្រជុំ​មូយ​ កាល​ពី​ថ្ងៃ​ច័ន្ទ​នេះ​ ជាមួយ​រដ្ឋា​ភិ​បាល​ស៊ីវិល​នៃ​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​មួយ​នេះ។

លោក​ អង់ឌ្រីស​ ផាយបេក (Andris Piebags) ​ស្នងការ​នៃ​សហភាព​អឺរ៉ុប​សម្រាប់​ការ​រអភិវឌ្ឍ ​ បាន​ប្រកាស​អំពី​កិច្ច​សន្យា​មួយ​របស់​សហភាព​អឺរ៉ុប​ថា​នឹង​ផ្ដល់​ជំនួយ​ជា​ទឹក​ប្រាក់​ជិត​ ២០០​លាន​ដុល្លារ ​ក្នុង​រយៈពេល​២​ឆ្នាំ​ខាង​មុខ​នេះ។

លោក​ ស្វេ ម៉ាន់​ (Shwe Mann)​ ប្រធាន​សភា​ជាន់​ទាប​របស់​ប្រទេស​ភូមា ​បាន​សន្យា​ជាមួយ​លោក​ ផាយបេក ថា​ការ​បោះឆ្នោត​នៅ​ខែ​មេសា​ខាង​មុខ​នេះ​នឹង​ប្រកប​ដោយ​ភាព​សេរី ​ហើយ​យុត្ដិធម៌។ សហភាព​អឺរ៉ុប ​បាន​បន្ធូរ​បម្រាម​ធ្វើ​ដំណើរ​ប្រឆាំង​នឹង​មេ​ដឹកនាំ​ភូមា​នានា នៅ​ខែ​មករា​ ហើយ​សន្យា​ថា​នឹង​ចាត់​វិធានការ​បន្ថែម​ទៀត ប្រសិន​បើ​ភូមា​បន្ដ​កំណែ​ទម្រង់។

ព័ត៌មាន​អន្តរជាតិ​សំខាន់​ៗ​ផ្សេងទៀត៖

ស៊ីរី៖ សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​ស៊ីរី ​ និយាយ​ថា​កង​កម្លាំង​សន្ដិសុខ​របស់​រដ្ឋា​ភិ​​បាល​បាន​បន្ត​ការ​វាយលុក​ជា​ថ្មី​មក​លើ​ទីក្រុង​ហូម ​ដែល​ជា​មជ្ឍមណ្ឌល​នៃ​ការ​ប្រឆាំង​រដ្ឋាភិបាល​ហើយ ពោល​គឺ​មួយ​ថ្ងៃ​ក្រោយ​ពី សម្ព័ន្ធ​អារ៉ាប់​ បាន​យល់ព្រម​គ្នា ដើម្បី​អំពាវនាវ​ឲ្យ​មាន​កង​កម្លាំង​ការពារ​សន្ដិភាព​មួយ ហើយ​និង​បង្កើន​ការ​គាំទ្រ​ដល់​ក្រុម​បះបោរ​ប្រឆាំង​នឹង​លោក​ប្រធានាធិបតី​ បាស្សា​ អាល ​អាសាដ ។

ស.រ.អា៖ លោក បារ៉ាក់ អូបាម៉ា ​ ប្រធានាធិបតី​ស.រ.អា. ​កំពុងតែ​ស្នើ​អ្វី​ដែល​សេតវិមាន​ហៅថា «វិធានការ​ដែល​មាន​តុល្យភាព»​មួយ នៃ​ការ​បង្កើន​ពន្ធដារ និង​បន្ថយ​ចំណាយ នា​ពេល​ដែល​លោក​បញ្ជូន​ផែនការ​សហព័ន្ធ​ឆ្នំា​២០១៣​ទៅ​ឲ្យ​រដ្ឋ​សភា។

ចិន/អាមេរិក៖ លោក​ ហ្សី ​ជីនពីង​ (Xi Jinping) អនុ​ប្រធានាធិបតី​ចិន​បាន​កំពុង​តែ​ព្រមាន​ស.រ.អា. ប្រឆាំង​នឹង​ការ​បង្កើន​កងទ័ព​យោធា​ នៅ​តំបន់​អាស៊ី​មួយ មុន​ពេល​ការ​មក​ដល់​របស់​លោក​ក្នុង​រដ្ឋធានី វ៉ាស៊ីនតោន ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ សម្រាប់​ការ​ទស្សនកិច្ច​រយៈពេល​៤​ថ្ងៃ។

អ.ស.ប/ភូមា៖ មន្ដ្រី​ថ្នាក់​ខ្ពស់​ម្នាក់​របស់​អ.ស.ប បាន​និយាយ​ធានា​ប្រាប់​ក្រុម​មន្ដ្រី​ភូមា​ថា​ការ​ប្ដេជ្ញា​របស់​អ.ស.ប​ក្នុង​កំណែ​ទម្រង់​នានា​នៅ​ក្នុង​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​មួយ​នេះ គឺ​មាន​ភាព​រឹងមាំ។

ឥណ្ឌូនេស៊ី៖ ជន​សកម្ម​ប្រយុទ្ធ​អ៊ីស្លាម​ម្នាក់​ដែល​ត្រូវ​បាន​ជាប់​សង្ស័យ​ពី​បទ​ឆ្នៃ​គ្រាប់បែក​សម្រាប់​ប្រើប្រាស់​ក្នុង​ការ​វាយ​ប្រហារ​មក​លើ​កោះ​បាលី​ កាល​ពី​ឆ្នាំ​២០០២ បាន​ទៅ​បង្ហាញ​ខ្លួន​នៅ​មុខ​តុលាការ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី។

កូរ៉េខាងត្បូង/វៀតណាម៖ ប្រទេស​កូរ៉េ​ខាងត្បូង​និយាយ​ថា ខ្លួន​កំពុងតែ​រៀបចំ​ដើម្បី​ចូលរួម​ក្នុង​កិច្ច​ចរចា អំពី​ពាណិជ្ជកម្ម​សេរី​មួយ​ជាមួយ​ប្រទេស​វៀតណាម។

ម៉ាឡេស៊ី៖ ប្រទេស​ម៉ាឡេស៊ី ​បាន​ចេញ​មក​ការពារ​វិធានការ​បញ្ជូន​អ្នក​កាសែត​ជនជាតិ​អារ៉ាប៊ី ​សាអូ​ឌីត ម្នាក់ ដែល​ត្រូវ​បាន​តាម​ចាប់​នៅ​ឯ​ប្រទេស​របស់​លោក ពី​បទ​ចោទ​ប្រកាន់​អំពី​ការ​ប្រមាថ​មើល​ងាយ​ព្យាការី​មហាមាដ​ក្នុង​ទំព័រ​ ទ្វីតធឺ (Twitter)។

បាគីស្ថាន៖ តុលាការ​កំពូល​របស់​ប្រទេស​បាគីស្ថាន​ បាន​កាត់ទោស​លោក​នាយករដ្ឋមន្ដ្រី យូសូហ្វ រ៉ាហ្សា ហ្គីឡានី​ (Yusuf Raza Gilani) ​ពី​បទ​មិន​គោរព​តុលាការ​កាល​ពី​ថ្ងៃ​ច័ន្ទ​នេះ។ លោក​នាយក​រដ្ឋ​មន្ត្រី​រូប​នេះ​បាន​តវ៉ា​ថា​លោក​គ្មាន​កំហុសទេ។

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!