Koh Santipheap Daily

Koh Santipheap Daily


ទៅលេង​ផ្ទះ​ម្តាយ​ត្រូវ​គូទំនាស់​​ព្រួតគ្នា​​វាយ​រង​របួស​

Posted: 13 Feb 2012 11:49 PM PST

ជនរងគ្រោះ
ខេត្តកំពង់ឆ្នាំង ៖ បុរសពីរនាក់​​បង​ប្អូន​​បង្កើត​​ត្រូវ​បាន​គូទំនាស់​​ព្រួតគ្នា​វាយ​ ​បណ្តាល​ឱ្យ​រង​របួស​ធ្ងន់​ធ្ងរ កាលពីវេលា​ម៉ោង​​៥​និង​៣០​នាទី​​ល្ងាចថ្ងៃទី​១៣ កុម្ភៈ ២០១២ នៅ​លំនៅ​ឋាន​​​របស់​ម្តាយ​ស្ថិត​ក្នុង​ភូមិ​កំពង់ខ្លាញ់ ឃុំ​ជលសារ ស្រុក​ជលគិរី ​ខណៈ​​​ដែលអ្នកទាំង​ពីរ​ទៅ​លេង​ផ្ទះ​ម្តាយ ។

បច្ចេកវិទ្យា​​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​របស់ SHARP ក្តារខៀន​អេឡិច​ត្រូ​និច TOUCH SCREEN

Posted: 13 Feb 2012 11:44 PM PST

 ក្ដារខៀន TOUCH SCREEN អេ​ឡិច​ត្រូ​និ​ច​ខ្នាត​៧០​អ៊ីញ
រាជធានីភ្នំពេញ ៖ SHARP ជា​ក្រុមហ៊ុន​ដ៏​ល្បីល្បាញ​របស់​ជប៉ុន​ឈាន​មុនគេ​នៅ​លើ​ពិភពលោក​ផ្នែក​ បច្ចេកវិទ្យា LCD (LIQUID CRYSTAL DISPLAY) ឥឡូវនេះ SHARP បាន​បញ្ចោ​ញ​លក់​នូវ​ផលិតផល​ទំនើប​បំផុត​របស់​ពិភពលោក​គឺ ក្ដារខៀន TOUCH SCREEN អេ​ឡិច​ត្រូ​និ​ច​ខ្នាត​៧០​អ៊ីញ ដែល​បំពាក់​ដោយ​អំ​ពូ​ល​គាំទ្រ LCD (LED BACK-LIGHT) និង​ផ្ទាំង​អេ​ក្រង់ LED ផលិត​

​សហរដ្ឋអាេមរិក​​​​មានចេតនា​​​ពង្រឹង​កិច្ច​​សហ​ប្រតិបត្តិការ​​​ជាមួយ​​​អាស៊ី​-ប៉ាស៊ីហ្វិក​

Posted: 13 Feb 2012 11:40 PM PST

​​សហរដ្ឋអាមេ​រិក​​​បានបញ្ជាក់​​​ជាថ្មី​​​កាលពីថ្ងៃ​ទី​​​១៣ កុម្ភៈ ពី​​ចេតនា​របស់​​ខ្លួន​ពង្រឹង​​​​​កិច្ច​សហ​ប្រតិបត្តិការ​​​ជាមួយបណ្តា​​ប្រទេស​នៅ​​អាស៊ី-ប៉ា​ស៊ីហ្វិក​​ក្នុង​​​ផ្នែក​ជា​ច្រើន​​ ហើយ​ដោះស្រាយ​​បញ្ហា​នានា​​​ ព្រមទាំង​​​​បង្កើត​​​កាលានុវត្ត​​​​ភាពទាំង​ឡាយ​។​ យោងតាម​​​លោកប្រធានាធិបតី​​បារ៉ាក់ អូបាម៉ា ​​​ថា ចេតនា​​​របស់​អាមេរិក​​នៅ​អាស៊ី​​​-ប៉ា​ស៊ីហ្វិក​​​ពុំ​កម្រិត​ត្រឹម​​បញ្ហា​ទាំងឡាយ​​ដែលទាក់​ទិន​ដល់​សន្តិសុខ​​​នោះ​ឡើយ ។

កិច្ចប្រជុំ​​​តុ​មូល​​​ក្រៅ​ផ្លូវ​ការ​​​​ស្តីពីគោល​ការណ៍​​​ផ្តល់​ឥណទាន​​សម្រាប់​​​វិស័យ​ស្រូវ-​អង្ករ

Posted: 13 Feb 2012 11:38 PM PST

រាជធានីភ្នំពេញ ៖ នៅធនាគារ​អភិវឌ្ឍន៍​ជន​បទ​​នាព្រឹក​​ថ្ងៃទី​១៣ ខែ​​កុម្ភៈ​ ​ឆ្នាំ២០១២​ ​ មាន​​បើក​កិច្ច​ប្រជុំ​​​តុ​មូល​​​ក្រៅ​​ផ្លូវ​ការ​​​ស្តីពី​គោល​ការណ៍​​​​ ផ្តល់​ឥណទាន​​​សម្រាប់​​​​វិស័យ​ស្រូវអង្ករ​របស់​​ធនាគារ​​អភិវឌ្ឍន៍​ជន​បទ​ ដោយ​បាន​អញ្ជើញ​​​​អតិថិជន​​ជា​​ម្ចាស់​ក្រុម​ហ៊ុន​​ ជាម្ចាស់​​​រោង​ម៉ាស៊ីន​កិន កែច្នៃស្រូវ​ អង្ករ​ទូទាំង​ប្រទេស​​តាម​​រយៈ​​សម្ព័ន្ធ​សមាគម​​ម៉ាស៊ីន​​កិន​ស្រូវ​​ កម្ពុជា​មក​ចូល​​រួម ។

ប៉ូលិស​​បង្ក្រាប​​ហាង​កោស​ជប់​​ម៉ាស្សា​​លួច​​លាក់​បម្រើ​ផ្លូវភេទ​​ឃាត់ខ្លួនបុរស​ម្ចាស់​ហាង​ និង​ស្ត្រី​អ្នក​កោស​ជប់​៥​នាក់

Posted: 13 Feb 2012 11:36 PM PST

អ្នកដែលត្រូវឃាត់ខ្លួន
រាជធានីភ្នំពេញ ៖ ​កម្លាំង​ប៉ូលិស​​ប៉ុស្តិ៍​​ចោមចៅ និង​ប៉ូលិស​ព្រហ្ម​ទណ្ឌ​​ ខណ្ឌ​ពោធិ៍​សែន​ជ័យ ​បាន​ចុះ​បង្ក្រាប​​ទីតាំង​​កោស​ជប់​ម៉ាស្សា​មាន​បម្រើ​សេវា​​ផ្លូវ​ភេទ​មួយ ​កន្លែង​​ដោយ​​ឃាត់ខ្លួន​បាន​​បុរស​ម្ចាស់​ហាង​ម្នាក់ និង​ស្ត្រី​បម្រើ​ផ្លូវ​ភេទ​៥​នាក់​​កាល​ពីវេលា​ម៉ោង​៩​និង​៣០​នាទី​ ព្រឹកថ្ងៃទី​១៣ កុម្ភៈ ២០១២ នៅ​ផ្ទះ​លេខ​1A1 ​វិថី​​សហ​ព័ន្ធ​រុស្ស៊ី ​ក្រុមទី​១ ភូមិ​ព្រៃ​ទា ​សង្កាត់ចោមចៅ ​ខណ្ឌ​ពោធិ៍​

អាជ្ញាធរ​ក្រុង​ហាម​​មិន​ឱ្យ​លក់​​ផ្កា​ថ្ងៃ​បុណ្យ​​នៃ​ក្តីស្រឡាញ់​​ ខណៈ​​ក្រុម​យុវ​​សិស្ស​កំពុង​ជ្រួល​​ច្រាល​

Posted: 13 Feb 2012 11:11 PM PST

ការដាក់លក់ផ្កានៅខេត្តបាត់ដំបង
ខេត្តបាត់ដំបង ៖ ក្រុមសន្តិសុខក្រុង​បាត់​ដំបងបានចេញល្បាតហាមប្រាមដល់ក្រុមយុវ​ ជនយុវនារីដែលកំពុងឈ្លក់វង្វេងនឹង «ថ្ងៃបុណ្យ​សង្សារ ឬបុណ្យនៃសេចក្ដីស្រឡាញ់» ដែលមិន​មែន​ជាវប្បធម៌ និងប្រពៃណីខ្មែរ​មិនឲ្យដាក់​តាំង​ ផ្កាលក់តាមដងផ្លូវសាធារណៈនានាក្នុងក្រុងបាត់​ដំបង ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ កុម្ភៈ ក្រោយពីទទួលបានផែនការពី​លោក​អភិបាល​

កម្មកររាប់​ពាន់​នាក់​ធ្វើ​កូដ​កម្ម​នៅរោង​ចក្រ​​ពីរ​ក្នុង​ខេត្ត​ស្វាយរៀង​

Posted: 13 Feb 2012 11:07 PM PST

សកម្មភាពកម្មករធ្វើកូដកម្ម
ខេត្តស្វាយរៀង ៖ កម្មករ​រោងចក្រ​អា​តា​ឡង់​ទិច (​រោងចក្រ​កង់​) ប្រមាណ​ជាង​១.០០០​នាក់ ប្រមូលផ្ដុំ​គា្ន​ធ្វើ​កូដកម្ម​នៅ​មុខ​រោងចក្រ​ទាម​ទារ​ឱ្យ​ថៅ​តែ​ផ្ដល់​នូវ ​អ្វី​ដែល​ពួក​គេ​ចង់​បាន​។ កូដ​កម្ម​​នេះ​ចាប់ផ្ដើម​​កាលពី​ព្រឹក​ថ្ងៃ​ទី​១១ កុម្ភៈ ២០១២ នៅ​មុខ​រោងចក្រ​អា​តា​ឡង់​ទិច ដែល​ស្ថិត​ក្នុងភូមិ​ព្រៃ​ផ្ដៅ សង្កាត់​ច្រក​ម្ទេស ក្រុង​បា​វិត និង​បាន​បន្ដ​ធ្វើ​រហូត​ដល់​ថ្ងៃ​ទី​១៤​ កុម្ភៈ អស់​រយៈពេល​៤​ថ្ងៃ​មក

ជំហរ​​​ចិន និងរុស្ស៊ី​​ចំពោះសំណើថ្មី​​ៗរបស់​សម្ព័ន្ធ​​​អារ៉ាប់​​​ស្តីពីស៊ីរី​

Posted: 13 Feb 2012 10:58 PM PST

តំណាង​​​ចិនថ្លែង​​ក្នុង​​កិច្ចប្រជុំ​​​មហាសន្និបាត អ.ស.ប ស្តីពីស៊ីរី​
ប្រទេសចិន​​បានអំពាវ​នាវ​​​កាលពីថ្ងៃទី​​​១៣ កុម្ភៈ ​ដល់​សហគមន៍​​​អន្តរជាតិ​​ឱ្យដើរ​​​តួនាទី​​ជាវិជ្ជ​មាន​​ និង​ស្ថាបនា​មួយ​ក្នុងរឿង​​​ស៊ីរី​​ដោយ​គូស​បញ្ជាក់​ថា សកម្មភាព អ.ស.ប លើស៊ីរី​ត្រូវស្រប​ទៅ​​តាមបណ្តា​ទិសដៅ​​ និង​គោល​ការណ៍​​នៃធម្ម​នុញ្ញ​​​ អ.ស.ប ​ព្រមទាំង​​​បទ​ដ្ឋាន​ទាំងឡាយ​នៃ​​ទំនាក់ទំនង​អន្តរជាតិ​។​ លោកវ៉ាងមីន ​តំណែង​​​អចិន្ត្រៃយ៍​​​រង​របស់​ចិនប្រចាំ អ.ស.ប ថ្លែង​បែបនេះ ​​នៅមុខ​មហា​សន្និ​បាត​ អ.ស.ប ដែលរួមប្រជុំ​កាលពីថ្ងៃទី​​​​១៣ កុម្ភៈ ដើម្បី​​ពិនិត្យ​​ពីសភាពការណ៍​សិទ្ធិមនុស្ស ​នៅ​ស៊ីរី​​។ ​

សម្តេចតេជោ​ហ៊ុន សែន អំពាវ​នាវ​​​សុំ​កុំ​ឱ្យ​យុវវ័យ​​យកទិវា​​​នៃក្តីស្រឡាញ់​​​ឡើង​ផ្ទះសំណាក់​

Posted: 13 Feb 2012 10:40 PM PST

ទិដ្ឋភាពនៅកន្លែងលក់ផ្កា
រាជធានីភ្នំពេញ​​​​ ៖ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវកុំអោយយុវវ័យយក​ថ្ងៃនៃក្តីស្រលាញ់របស់គេ ប្រពៃណី​គេ ឡើងផ្ទះ​សំណាក់ ​ពីព្រោះពិធី​បុណ្យនៃក្តីស្រលាញ់មិន​មែន​ជា​ប្រពៃណីទំនៀម ទំលាប់របស់ខ្មែរទេ​។ សម្តេចតេជោ​បាន​បញ្ជាក់​ទៀតថា ថ្ងៃនៃក្តី​ស្រលាញ់​មិនមែនមានតែ១ថ្ងៃ​នេះទេ គឺមាន​៣៦៥​ថ្ងៃ សម្រាប់ឪពុកម្តាយនិង​ក្រុម​គ្រួសារ​របស់យើង ។

សម្តេចតេជោ​ហ៊ុន សែន អំពាវ​នាវ​​​សុំ​កុំ​ឱ្យ​យុវវ័យ​​យកទិវា​​​នៃក្តីស្រឡាញ់​​​ឡើង​ផ្ទះសំណាក់​

Posted: 13 Feb 2012 10:34 PM PST

រាជធានីភ្នំពេញ​​​​ ៖ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវកុំអោយយុវវ័យយក​ថ្ងៃនៃក្តីស្រលាញ់របស់គេ ប្រពៃណី​គេ ឡើងផ្ទះ​សំណាក់ ​ពីព្រោះពិធី​បុណ្យនៃក្តីស្រលាញ់មិន​មែន​ជា​ប្រពៃណីទំនៀម ទំលាប់របស់ខ្មែរទេ​។ សម្តេចតេជោ​បាន​បញ្ជាក់​ទៀតថា ថ្ងៃនៃក្តី​ស្រលាញ់​មិនមែនមានតែ១ថ្ងៃ​នេះទេ គឺមាន​៣៦៥​ថ្ងៃ សម្រាប់ឪពុកម្តាយនិង​ក្រុម​គ្រួសារ​របស់យើង ។

គណៈ​កម្មាធិការ​បក្ស​ប្រជាជន​កម្ពុជា​ឃុំ​​គគីរ​ធំ ប្រជុំ​បូក​​សរុប​ការងារ​៥​ឆ្នាំ

Posted: 13 Feb 2012 10:27 PM PST

ទិដ្ឋភាពក្នុងពិធី
ខេត្តកណ្តាល ៖ ​នៅទីស្នាក់ការ​គណៈ​កម្មាធិការ​​គណប​ក្ស​​ប្រជាជន​កម្ពុជា​ឃុំ​គគីរ​ធំ ​ស្រុក​កៀន​ស្វាយ ​កាលពីព្រឹកថ្ងៃទី​​១២ កុម្ភៈ ២០១២ ​បានធ្វើ​សន្ន​ិបាត​​បូក​សរុបការ​​ងារ​៥​ឆ្នាំ​​ និង​លើក​ទិស​ដៅ​​ការងារ​សម្រាប់​៥​ឆ្នាំ ​ទៅ​មុខ​ទៀត ​ក្រោម​អធិបតី​ភាព​លោក​អ៊ុក ដាមរី ​តំណាង​​​រាស្ត្រ​​មណ្ឌល​កណ្តាល និង​លោក​ជំទាវ ព្រមទាំង​​មានការ​ចូលរួម​ពី​សមាជិក សមាជិ​កា​ចំនួន​៦៥៨​នាក់ ក្នុង​នោះ​

លោកស្រីម៉ិញ កុសនី និង​លោក​សុខ សម្បត្តិ ​ដឹកនាំ​​សន្និ​បាត​​គណ​បក្ស​​ប្រជាជន​កម្ពុជា​សង្កាត់​ចតុមុខ​

Posted: 13 Feb 2012 10:25 PM PST

ទិដ្ឋភាពក្នុងសន្និបាត
រាជធានីភ្នំពេញ ៖ លោកស្រីមុិញ កុសនី ប្រធានក្រុមការងារចុះជួយសង្កាត់ចតុមុខ កាល​ពី​ព្រឹកថ្ងៃទី១៤ កុម្ភៈ ២០១២ បានអញ្ជើញជា​អធិ​​បតី​ក្នុងអង្គសន្និបាតគណកម្មាធិការ​គណ​​បក្ស​ សង្កាត់ចតុមុខ ដែលធ្វើឡើងនៅក្នុង​សាល​ប្រជុំ​ខណ្ឌដូនពេញ។ វត្តមានចូល​រួមជា​អធិ​បតីក្នុង​ឱកាស​នោះដែរ មានគណៈពង្រឹងមូល​ដ្ឋាន​សង្កាត់​ចតុមុខដឹកនាំ ដោយលោកសុខ សម្បត្តិ

ជួបគ្នាថ្ងៃសៅរ៍ចុងសប្តាហ៍នេះកីឡាករអង់គ្លេសឌីរ៉េក ស៊ីសូរ៉ាសន្យាផ្តួលវីតាលី ឃ្លីតស្កូឱ្យបាន

Posted: 13 Feb 2012 10:19 PM PST

​កីឡាករ​អង់​គ្លេស​ស៊ី​សូ​រ៉ា​(ស្តាំ)​
ខណៈ​នៅ​ប៉ុន្មាន​ថ្ងៃ​ទៀតការ​ប្រកួត​បាន​ចូល​មក​ដល់​ ឌី​រ៉េក ស៊ី​សូ​រ៉ា​បាន​បញ្ចេញ​សំ​ឡេង​ថា​ខ្លួន​អាច​ធុំ​ឃ្លិន​ការ​ភ័យ​ខ្លាច​អ្នក​ឱ្យ​ទឹក​ខាង​វីតា​លី​ ឃ្លីត​ស្កូ​ជា​បណ្តើរ​ៗ​ហើយ​។ គេ បាន​អួត​ថា គេ​នឹង​ផ្តួល​ម្ចាស់​ជើង​ឯក​ទម្ងន់​ធ្ងន់​ពិភពលោក​ស្ថា​ប័ន WBCរូបនេះ​ដោយ​ចំ​ណាយ​តែ​៨​ទឹក​ប៉ុណ្ណោះ​។ វីតា​លី​នឹង​ឡើង​ប្រកួត​ការ​ពារ​ខ្សែ​ក្រវាត់​ជើង​ឯក​របស់​ខ្លួន​ប្រ​ឆាំង​នឹង​ស៊ី​សូ​រ៉ា​នៅ​ថ្ងៃ​សៅរ័​ទី​១៨​ខែ​កុម្ភៈ​ចុង​សប្តាហ៍​នេះ​នៅ​ប្រ​ទេស​អា​ល្លឺ​ម៉ង់​។ ស៊ី​សូ​រ៉ា​​និយាយ​ថា​៖«ខ្ញុំ​កំពុង​រង់​ចាំ​ការ​ប្រកួត​នេះ​យ៉ាង​អន្ទះ​សា​។ ខ្ញុំ​បាន​ហ្វឹក​ហាត់​យ៉ាង​ហ្មត់​ចត់​បំ​ផុត​។

​ធាតុអាកាស​ត្រជាក់​​​ខ្លាំងបំផុត​​​​សម្លាប់​មនុស្ស​​​​​215នាក់​​នៅរុស្ស៊ី​

Posted: 13 Feb 2012 08:12 PM PST

ទិដ្ឋភាព​​ត្រជាក់ខ្លាំង​​បំផុត​​​នៅទីលាន​​​ក្រហមក្រុងមូស្គូ​
​ក្រសួងអភិវឌ្ឍន៍​​​សង្គម និង​សុខាភិបាល​រុស្ស៊ី​​​​​​​​រាយការណ៍​កាលពីថ្ងៃទី​​​​១៣ កុម្ភៈ ​​ថា ធាតុ​អាកាស​ត្រជាក់ខ្លាំង​​​បំផុត បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​​​​២១៥​នាក់ ហើយ​មនុស្ស​​ជាង​​​​៥.៥០០​នាក់ ត្រូវ​​របួសនៅ​រុស្ស៊ី​​​តាំងពីដើម​​ឆ្នាំនេះ​​មក​។​ សរុបមនុស្ស​​​​៣.៣៨២​នាក់ ​​ក្នុងនោះ​មាន​កុមារ​​​​​៥២​នាក់ ​​ត្រូវបញ្ជូន​​ទៅមន្ទីរពេទ្យ​​នានា​ដោយ​សារ​របួស​​ទាក់ទិន​នឹង​ធាតុអាកាស​ត្រជាក់​ខ្លាំងពេក ។ ​​យោងតាមសេចក្តី​​​ប្រកាស​មួយ​​របស់​ក្រសួង​​​នេះ​ថា ​​សរុបកុមារ​​​​១៥៤​នាក់ ​ត្រូវរបួស​។​

រថយន្ត​បើក​​បុក​អ្នក​ជិះ​កង់​ដួល​រួច​កិន​​ធ្លាយ​ពោះ​

Posted: 13 Feb 2012 07:49 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ​ស្ត្រី​​​ម្នាក់​បាន​ស្លាប់​បាត់​បង់​​ជី​វិត​​​យ៉ាង​​​អា​ណោ​ច​អា​ធ័ម​​​ ក្នុង​​​ហេ​​តុការណ៍​​គ្រោះ​ថ្នាក់​ចរាចរណ៍​​​​ដ៏​រន្ធត់​​មួយ​​បង្ក​ឡើង​ ដោយ​​​រថយន្ត​ម៉ាក​ហ៊ីណូ ពណ៌​លឿង ​ដឹក​ទំនិញ​មួយ​គ្រឿង​​បើក​​បុក​​អ្នក​ជិះ​កង់​ បណ្តាល​ឱ្យ​ដួល​រួច​កិន​ពី​ក្រោយ​​ធ្លាយ​ពោះ​ នៅ​លើ​កំណាត់​​ផ្លូវ​​ព្រះ​មុនី​រ៉េត​​ ស្ថិត​​​ក្នុង​​ភូមិ​​​ប្ញស្សី​​​​​​ សង្កាត់​​​​ស្ទឹង​មាន​ជ័យ​​ ​ខណ្ឌ​មាន​ជ័យ​ ​កាល​ពី​វេលា​​​​ម៉ោង​​​៩​និង​១៥​នាទី​​យប់​​​ថ្ងៃទី​​​១៣

បាញ់​ផ្អើល​​សង្កាត់​ទួល​សង្កែ​​សម​ត្ថ​កិច្ច​​ទៅរក​មិន​ឃើញ​

Posted: 13 Feb 2012 07:49 PM PST

រាជធានីភ្នំពេញ ៖ ​ស្នូរ​អាវុធ​​បាន​ផ្ទុះ​ឡើង​ចំនួន​២​គ្រាប់​​​ធ្វើ​ឱ្យ​ប្រជាពល​រដ្ឋ​​មាន​ ការ​ភ័យ​​ខ្លាច និង​ភ្ញាក់​ផ្អើល​​ដល់​សមត្ថ​កិច្ច​ប៉ូលិស ​​កង​រាជ​អាវុធហត្ថ​​ប្រមាណ​២០​ទៅ​​៣០​នាក់ ចុះ​ទៅ​កន្លែង​​កើតហេតុ​​ ដើម្បី​រុក​រកអ្នក​បាញ់​​​បោះ​អនាធិបតេយ្យ​ តែ​រកមិនឃើញ​​ជន​ដៃ​ដល់​សោះ។ ​ហេតុ​ការណ៍​​ផ្ទុះ​អាវុធ​​នេះ​បាន​កើត​ឡើង​​កាល​ពី​វេលា​ម៉ោង​១០​និង​៣០​ នាទី​យប់​ថ្ងៃទី​១៣ កុម្ភៈ

​អនុប្រធានាធិបតី​ចិន លោកស៊ី ជីនពីញ ​ទៅដល់​​សហរដ្ឋអាមេ​រិក​​​

Posted: 13 Feb 2012 07:48 PM PST

អនុប្រធានាធិប​តី​​​ចិន ពេលទៅដល់អាមេរិក
​​អ្នកទទួលខុសត្រូវ​​​អាមេ​រិកម្នាក់​​​គូស​បញ្ជាក់​​ថា អនុប្រធានាធិបតី​​​ ហើយប្រហែល​​ជា​នឹង​ក្លាយ​​​ជា​​ជនលេខ​មួយ​ចិននា​ពេល​ខាង​មុខ​​ លោក​ស៊ី​ ជីនពីញ ​បានទៅ​ដល់​សហរដ្ឋ​​​​អាមេ​រិក​​កាលពី​​ថ្ងៃទី​​១៣ កុម្ភៈ ​ដើម្បី​​បំពេញ​ទស្សន​កិច្ច​​​​គន្លឹះ​មួយ​រយៈ​ពេល​​​១សប្តាហ៍​​​ដែលទស្សន​កិច្ច​នេះ​​នឹង​ជា​ការ​​ធ្វើតេស្ត​មួយ​ចំពោះ​​​អនាគត​នៃ​​​ទំនាក់ទំនង​​រវាង​មហា​​អំណាច​​​​ទាំង​​​២នេះ ។​ លោកស៊ី បាន​ទៅដល់​​មូលដ្ឋាន​​​អាកាស​ចរណ៍​ ANDREWS ជិតក្រុង​​​វ៉ាស៊ីនតោន ​ដែល​នៅទីនោះ​លោកត្រូវ​​បានទទួល​​ដោយ​បណ្តា​អ្នក​​ទទួល​ខុសត្រូវ​​​អាមេរិក ​​។

ក្មេងស្រីជំទង់​ខឹងថៅកែ​ស្តីបន្ទោស​លេប​ថ្នាំ​​ប៉ាណាឌុល​អស់​២០​គ្រាប់​សម្លាប់​ខ្លួន​

Posted: 13 Feb 2012 07:47 PM PST

ក្មេងស្រីប៉ងសម្លាប់ខ្លួន
រាជធានីភ្នំពេញ ៖ ក្មេង​ស្រី​ជំទង់​អាយុ​១៤​ឆ្នាំ​​ម្នាក់​ខឹង​ថៅកែ​ស្ដីបន្ទោសបន្តិចបន្តួច ព្រម​ទាំង​​ឈឺ​មិន​ស្រួល​ខ្លួន​ផង​នោះ ​បាន​លេបថ្នាំ​ប៉ា​ណា​ឌុ​ល​អស់​២០​គ្រាប់​ប៉ង​សម្លាប់​ខ្លួន កាលពី​​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​១៣ កុម្ភៈ នៅផ្ទះ​ថៅកែ​ក្នុង​បុរី​ពិភព​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ប៉ុន្តែត្រូវ​បានគេ​ជួយ​សង្គ្រោះ​​ទាន់ពេល​វេលា​​​គឺ​បញ្ជូន​​ទៅ​កាន់​ មន្ទីរ​ពេទ្យ​​ព្រះ​កុសុមៈ ។

​អ្នក​មានជាង​គេ​​លើពិភពលោក​​​​ជា​​​នារីអូស្ត្រាលី​​​ម្នាក់ដែល​​​​រកស៊ី​​​រ៉ែដែក​

Posted: 13 Feb 2012 07:25 PM PST

មហាសេដ្ឋីនី​អូស្ត្រាលី​​
​ដោយសារ​​​​រ៉ែមានតម្លៃ​​​ខ្ពស់ ​​នារីអូស្ត្រាលី​​​ម្នាក់​នាឆ្នាំ​​​នេះ មានទ្រព្យ​សម្បត្តិ​​​ប្រដំប្រសង​គ្នា​​​នឹង​លោក​កាឡូស​​​ស្លីម និង​​លោក​ប៊ីល​ហ្គេត ​ក៏​ប៉ុន្តែ​​​​ក្នុងប៉ុន្មាន​​​ឆ្នាំ ខាង​មុខទៀត​​​នារីរូបនេះ​​​​នឹង​មានទ្រព្យ​​​លើ​ស​មហាសេដ្ឋី​​​កំពូល​ទាំង​​២នេះ​​ ដោយ​មានប្រាក់​​ដល់​​​១០០ពាន់​លានដុល្លារ​។​ ​ឆ្នាំនេះ​​​និយាយ​ចំពោះ​នារី​​​ លោកស្រី​ GEORGINA RINEHART អ្នកមានជាង​គេ​​បំផុតរបស់​អូស្ត្រាលី​​​គឺជា​នារី​​ដែលមាន​​ជាង​គេ​បំផុត​លើ​ពិភពលោក ។

ប៉ូលិស​​ធ្វើ​សន្និ​សីទ​កាសែត​បង្ហាញ​​មុខ​មាត់​ជនដៃ​ដល់​​ប្លន់​សម្លាប់​​ ថៅកែ​ស្រី​ម្ចាស់​ហាង​កាហ្វេ​​នៅ​ម្តុំ​​គល់​ស្ពាន​ស្ទឹង​មាន​ជ័យ

Posted: 13 Feb 2012 07:14 PM PST

ទិដ្ឋភាពក្នុងសន្និសីទ
រាជធានីភ្នំពេញ ៖ លោកអធិការ​​ប៉ូលិស​​ខណ្ឌ​ទួលគោក ​ហួត ចាន់​យ៉ារ៉ាន់ ​បានធ្វើ​សន្និ​សីទ​កាសែត​បង្ហាញ​មុខ​មាត់ និង​សកម្ម​ភាពជន​ដៃ​ដល់​ ឬ​ឃាត​ក​​ប្លន់​សម្រាប់​ស្ត្រីថៅ​កែ​ហាង​​កាហ្វេ​ និង​ជា​មេ​បន​​នៅ​ម្តុំ​​​គល់​ស្ពាន​ស្ទឹង​មានជ័យ ​ឱ្យ​សាធារណ​​ជន​បាន​ជ្រួត​ជ្រាប​កាន់​​តែ​ច្បាស់​ កាល​ពីវេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹកថ្ងៃទី​​១៤ កុម្ភៈ ​២០១២ នៅ​អធិការ​ដ្ឋាន​នគរបាល​​ខណ្ឌ​ទួល​គោក ។

ជិះ​ម៉ូតូ​​បុក​គ្នា​​រួច​រត់​គេច​បាត់​​​អស់​​បន្សល់​ទុក​​តែ​ម៉ូតូ​ពីរគ្រឿង​​នៅ​កន្លែង​កើត​ហេតុ

Posted: 13 Feb 2012 07:12 PM PST

រាជធានីភ្នំពេញ ៖ ​ម៉ូតូ​​ស្មាស់​ និងវ៉េវ​អាល់​ហ្វា​បានបុក​គ្នា​ម្ចាស់រត់គេច​បាត់​អស់​បន្សល់​ទុក​តែ​ម៉ូតូ​ នៅ​មុខ​ស្ថាបនា​លី​មី​ធី​ត តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង​កែង​ផ្លូវបត់​ចូល​ក្លឹ​ប​ឌឺ​ម៉ូ​ន ក្នុង​ក្រុម​ទី​៥ ភូមិ​ដំណាក់​ធំ​១ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមាន​ជ័យ កាលពី​វេលា​ម៉ោង​៣​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៤ កុម្ភៈ។

លោករដ្ឋ​មន្ត្រី​ស៊ុយ សែម ​សម្ពោធ​​សាលា​ធម្ម​វិន័យ​វត្ត​ទួល​​ក្រួស​​ ស្រុក​វាល​វែង

Posted: 13 Feb 2012 06:57 PM PST

ទិដ្ឋភាពក្នុងពិធី
ខេត្តពោធិ៍សាត់ ៖ ​សាលា​ធម្ម​វិន័យ​​វត្ត​ទួល​ក្រួស ​នៅ​ឃុំ​ប្រមោយ ​ស្រុក​វាល​វែង ខេត្ត​ពោធិ៍​សាត់ ​ដែល​ទើប​ស្ថាបនា​​រួច​បាន​ធ្វើ​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ ​ការ​កាលពីថ្ងៃទី១៣ ​កុម្ភៈ ២០១២ ក្រោម​អធិបតីភាព​លោក​ស៊ុយ សែម ​រដ្ឋ​មន្ត្រី​​ក្រសួង​ឧស្សាហ​កម្ម​រ៉ែ និង​ថាម​ពល និង​​លោក​ឆាយ សារ៉េត ​ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត ។

រថយន្តវីហ្គោ និង​​​ម៉ូតូ​ឌ្រីម​សេ១២៥ បុក​គ្នា​នៅ​ផ្លូវកែង​​ទាម​ទារ​ឱ្យ​សង​ទាំង​សង​ខាង​

Posted: 13 Feb 2012 06:56 PM PST

រថយន្តវីហ្គោ
រាជធានីភ្នំពេញ ៖ ​រថយន្ដ​វី​ហ្គោ​​មួយ​គ្រឿង​បាន​បុក​គ្នា​​ជា​មួយ​ម៉ូតូ​​ម៉ាក​ឌ្រីម​សេ១២៥ នៅ​ចំណុច​ផ្លូវកែងលេខ​៤៣២​កែងផ្លូវលេខ​១២៣ មុខ​សាលា​ភាសា​អង់គ្លេសប្រ៊ី​ដ​តុ​ន ក្នុង​ក្រុម​ទី៧ ភូមិ​២ សង្កាត់​បឹង​ត្របែក ខណ្ឌ​ចំការ​មន កាលពី​វេលា​ម៉ោង​១​​និង៣០​នាទី​រសៀលថ្ងៃ​ទី​១៣ កុម្ភៈ ហើយ​ភាគី​ទាំង​ពីរ​បាន​ទាមទារ​ឱ្យ​សង​ទៅ​វិញ​ទៅ​មក ។

​របួស4​នាក់​ក្នុង​ការវាយប្រហារ​​ភេរវ​កម្ម​​ប្រឆាំង​​​បុគ្គលិក​ស្ថានទូត​​អ៊ី​ស្រាអែល​​​ប្រចាំ​ឥណ្ឌា​

Posted: 13 Feb 2012 06:45 PM PST

រថយន្ត​​អ្នកការ​ទូត​​អ៊ី​ស្រាអែល​ដែលរង​ការ​វាយប្រហារ
​យោងតាមទូរទស្សន៍​​ឥណ្ឌា ​TIMES NEW ថា អ្នក​​ការទូត​​អ៊ី​ស្រាអែល​​ដែលត្រូវរបួស​​​ធ្ងន់ ក្នុង​ការ​វាយប្រហារ​​​ភេរវ​កកម្ម​មួយកាលពី​ថ្ងៃទី​​​១៣ កុម្ភៈ ​ត្រូវបាន​​គេស្គាល់ឈ្មោះ​ថា ​TAI YEHOSH ដែលធ្វើការ​​​​​ខាង​ផ្នែកការ​​​​ពារ​ស្ថាន ទូត​អ៊ី​ស្រាអែល​​​ប្រចាំ​​​រដ្ឋធានី​ឥណ្ឌា​។​ ​អ្នកការទូត​អាយុ​​​​៤២​ឆ្នាំ​​​រូបនេះ ​ដែល​រថ​យន្ត​​របស់​​គេ​​​​​​ដេញតាម​​​ដោយម៉ូតូមួយគ្រឿង ​​​ពេល​មាន​ការផ្ទុះត្រូវ​​បានគេ​ឃើញខ្ទាត​ចេញពី​រថ​យន្ត​​ធ្លាក់​ទៅ​​ម្ខាង​​ថ្នល់ ​​​ក៏ប៉ុន្តែ​​​​គេ​អាច​​​​នៅរស់​រាន​មាន​ជីវិត​ គួរ​ឱ្យអស្ចារ្យ​​បំផុត​​​​ពី​ការ​វាយ​ប្រហារ​នេះ​ ខណៈដែល​​រថយន្ត​​របស់​គេ​​រងការ​ខូចខាត​ធ្ងន់​ធ្ងរ ។ ​​​

របួស​បាក់​ដង​កាំបិត ព្រោះ​ជិះ​ម៉ូតូ​ឡើង​ទួល​ដួល​

Posted: 13 Feb 2012 06:33 PM PST

ជន​រ​ង​គ្រោះ​​​ត្រូវ​បាន​ក្រុម​គ្រួសារ​​រៀបចំ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទី​រពេទ្យ​
រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​បាន​រង​របួស​បាក់ដង​កាំបិត​ខាងឆ្វេង​ដោយសារ​ជិះ​ម៉ូតូ​ឡើង​ទួល​បណ្ដាល​ឱ្យ​ដួល​ច្រងាប់ច្រងិល​តែ​ម្នាក់ឯង​នៅតាម​បណ្ដោយ​ផ្លូវលេខ​៣៧១ ស្ថិត​​ក្នុង​ភូមិ​ទ្រា សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ​កាល​ពី​វេលា​ម៉ោង​១០​និង​៥នាទី​យប់​ថ្ងៃ​ទី​១៣​ កុម្ភៈ​ ២០១២​។ ប្រភព​ព័ត៌មាន​ពី​ក្រុម​គ្រួសារ​បានឱ្យ​ដឹង​ថា ​ជន​រង​គ្រោះ​​ឈ្មោះ​សេង ចំរើន ​ជាអ្នក​រត់​ម៉ូតូ​កង់​បី ស្នាក់​នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។

យុវជន​ម្នាក់​រង​របួស​បែក​មុខ​មាត់ ព្រោះ​តែ​ជិះ​ម៉ូតូ​ប៉ះគ្នា​

Posted: 13 Feb 2012 06:31 PM PST

យុវជនដែល​រង​របួស​បែក​មុខ​មាត់
រាជធានីភ្នំពេញ ៖ យុវជន​ម្នាក់​បាន​រង​របួស​​បែក​មុខមាត់ ​ខណៈ​កំពុង​ជិះ​ម៉ូតូ​​​ត្រូវ​​ម៉ូតូ​១​គ្រឿង​ទៀត​ដែល​ជិះ​បញ្ច្រាស​ទិស​មក​ប៉ះ​បណ្ដាល​ឱ្យ​ដួល​ច្រងាប់​ច្រងិល​តែ​ម្នាក់ឯង កាល​ពី​វេលា​ម៉ោង​៩​និង​៥០​នាទី​យប់​ថ្ងៃ​ទី​១៣​ កុម្ភៈ​ ២០១២​ នៅ​តាម​បណ្តោយ​​ផ្លូវ​ព្រះ​មុនី​វង្ស​​ខាង​ត្បូង​វិទ្យា​ល័យ​បឹង​ត្របែក សង្កាត់​​បឹង​ត្របែក ខណ្ឌ​ចំការមន ​។ តាម​ការ​ឱ្យ​ដឹង​ពី​យុវជន​រង​គ្រោះ​ថា​ មុន​ពេល​​កើត​ហេតុ​ខ្លួន​បាន​ជិះ​ម៉ូតូម៉ាក​ស្មាស់​​២០១២​ពណ៌​ខ្មៅ​ ពី​ជើង​ទៅ​ត្បូង តាម​បណ្ដោយ​ផ្លូវ​ព្រះ​​មុនី​វង្ស ។

សម្តេច​តេជោ​​​ហ៊ុន សែន ​​កំពុងជា​អធិបតី​សម្ពោធ​​​បើកការដ្ឋាន​​សាង​សង់​​ពង្រីក​ផ្លូវ​​​​ជាតិលេខ​​៦A ឱ្យ​​កាន់តែ​ធំ​ជាង​មុន​

Posted: 13 Feb 2012 05:56 PM PST

រាជធានីភ្នំពេញ​​​​ ៖ ​កំណាត់ផ្លូវ​ជាតិលេខ​​​៦A ចាប់ពីមុខ​ក្រសួង​​សុខាភិបាល​​ថ្មី ​ស្ថិត​ក្នុង​​សង្កាត់​ព្រែកលៀប ​​ខណ្ឌឫស្សីកែវ ​​ទៅដល់​ផ្លូ​វ​កែង​​ ឬ​ផ្លូវ​​បំបែក​​​​ព្រែកក្តាម ​​ស្រុកបាធាយ ​ខេត្តកំពង់​ចាម ត្រូវបាន​សម្ពោធ​បើក​ការដ្ឋាន​​​​សាង​​សង់​ពង្រីក​ឱ្យធំជាង​មុន កាលពីវេលាម៉ោង​៨​ព្រឹក​​​ថ្ងៃទី​​​១៤ កុម្ភៈ ​​២០១២ ​ក្រោមអធិបតី​ភាព​សម្តេច​តេជោ​នាយករដ្ឋមន្ត្រីហ៊ុន សែន ​​និង​មាន​​​​ការ​អញ្ជើញ​​ចូលរួមពី​សំណាក់​​​​មន្ត្រី​ជាន់ខ្ពស់​​​រាជ​រដ្ឋាភិបាល

អធិការ​នគរបាល​ស្រុក​អន្លង់វែង​បក​ស្រាយ​បំភ្លឺជុំវិញ​ការឃាត់​ខ្លួន​កូន​កំលោះ​នៅក្នុង​ពិធីមង្គល​ការ

Posted: 13 Feb 2012 04:17 AM PST

កូនកម្លោះ និងសាច់ញាតិ
ខេត្តឧត្តរមានជ័យ ៖ ​កន្លង​ទៅ​កោះ​សន្តិ​ភាព​​បាន​ដកស្រង់​​សម្តី​កូន​កំលោះ​​មក​ចុះ​ផ្សាយ​​ ចំនួន​២​លេខ ដែល​មាន​ការ​ចោទ​​ប្រកាន់​​ដល់​ប៉ូលិស​​ស្រុក​អន្លង​់វែង ថា បាន​ចាប់​ខ្លួន​យក​ទៅ​ដាក់​ពន្ធ​នាគារ​ខក​ខាន​​ក្រេប​ទឹក​ឃ្មុំ ។

ក្បួន​រថយន្ត​​​​ថៃចូល​​មក​ទិញ​​​តាង៉ែន​​​​ហៅ​​​មៀន​​​ប៉ៃលិន​​​ដូចគេ​​​ហែក​ឋិន

Posted: 13 Feb 2012 03:54 AM PST

រថយន្តថៃចូលមកទីតាង៉ែននៅច្រកប៉ៃលិន
​ខេត្ត​​​ប៉ៃលិន ៖ រថយន្តថៃរាប់សិបគ្រឿង បានចូលមកទិញនិងដឹកតាង៉ែនហៅមៀនប៉ៃលិន ពីក្នុងចម្ការរបស់សហគមន៍ខ្មែរមួយឈ្មោះ «សហគមន៍អភិវឌ្ឍន៍កសិកម្មផលិតផលមៀន​ប៉ៃលិន»ដែលមានលោកឈុន សារីម ជា ប្រធាន​សហគមន៍ ។ ការប្រមូលផលផ្លែតាង៉ែន​គឺធ្វើឡើងនៅក្នុងចម្ការឈ្មោះហង្សមាស​ ដែលក្នុងចម្ការនេះមានដើមតាង៉ែនអាចប្រមូល​

កិច្ច​ប្រជុំ​ JBC នៅ​បាងកក ៖ ភាគីទាំង២​បន្ត​ស្វែង​រក​បង្គោល​ព្រំ​ដែន​ចាប់​ពី​ច្រក​ជាំ​ដល់​ប្រាសាទ​តាមាន់

Posted: 13 Feb 2012 03:32 AM PST

​ប្រទេស​​​កម្ពុជា និង​ប្រទេសថៃ​បាន​​ចរចា​គ្នា​ឡើងវិញ​​​​នៃ​គណៈ​កម្មាធិការ​​ព្រំ​ដែន​​​រួម (JBC) ដើម្បី​​​បន្តការ​​ងារ​ពិនិត្យ​​​ និងកំណត់​​​​ព្រំ​ដែន​គោក ​​រវាង​​​ប្រទេសទាំង២ ។​ នេះ​​បើតាម​ការ​​ចេញផ្សាយ​​​​របស់​សារព័ត៌មាន​បាងកក​ប៉ុស្តិ៍​នៅ​​​​ ថ្ងៃទី១៣ កុម្ភៈ ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!