Koh Santipheap Daily |
- ឧទ្ធម្ភាគចក្រចិន AC-313 សាកល្បងហោះក្នុងធាតុអាកាសត្រជាក់ដោយជោគជ័យ
- នាយករដ្ឋមន្ត្រីប៉ាគីស្ថានទទួលការចោទប្រកាន់ជាផ្លូវការ
- ជិះម៉ូតូឌុបឪពុកឡើងផ្លូវចំណោតទៅបុកគូទរថយន្តឡង់គ្រីស្ស័រស្រាំស៊ីញ៉ូគេទារ៥០០ដុល្លារ
- សហចៅក្រមស៊ើបអង្កេតជាតិចេញសេចក្តីថ្លែងការណ៍ជុំវិញសំណុំរឿង003 និង004
- ស៊ីរីបដិសេធការសម្រេចចិត្តរបស់សម្ព័ន្ធអារ៉ាប់
- ស្រវឹងស្រាពីល្ងាចព្រឹកឡើងចង.កស្លាប់
- លោកសំ ព្រហ្មមិនា និងលោកគ្រី ទូច ដឹកនាំសន្និបាតគណបក្សប្រជាជន ឃុំសំបួរមាសបោះឆ្នោតស្ទាបស្ទង់ជ្រើសរើសសមាសភាពបេក្ខជនល្អសម្រាប់ ឃុំអាណត្តិទី3
- ធ្លាក់យន្តហោះធុនតូចមួយគ្រឿងនៅអាហ្សង់ទីនស្លាប់2នាក់
- នាវាទេសចរណ៍ខ្នាតអន្តរជាតិចូលចតបន្តបន្ទាប់នៅក្រុងព្រះសីហនុ
- បាក់ដៃ និងបែកចង្កា ព្រោះតែជិះម៉ូតូបុកឆ្កែ
- កីឡាករអាមេរិក Mickelson ឈ្នះជើងឯកវាយកូនហ្គោលនៅលើទឹកដីកំណើត
- កីឡាការិនីអាល្លឺម៉ង់ Kerberឈ្នះជើងឯកតឺន្នីសនៅបារាំង
- កីឡាករហ្វាំងឡង់ឡាតវ៉ាឡាឈ្នះជើងឯកប្រណាំងរថយន្តនៅស៊ុយអែត
- សម្ព័ន្ធអារ៉ាប់ស្នើបង្កើតកងកម្លាំងថែរក្សាសន្តិភាពរួមមួយជាមួយ អ.ស.ប នៅស៊ីរី
- រដ្ឋាភិបាលជប៉ុនផ្តល់៥៩.៧៣៤ដុល្លារ សម្រាប់គម្រោងពង្រីកបណ្តាញទឹកស្អាត
- កម្មការិនីជាង៥០នាក់ ដួលសន្លប់បន្តបន្ទាប់នៅខេត្តព្រះសីហនុ
- រថយន្តកូរ៉ូឡាបុកម៉ូតូឌ្រីមសេ១២៥ បណ្តាលឱ្យរបួសម្នាក់ ហើយបើករត់បាត់
- រងរបួសធ្ងន់ ព្រោះជិះម៉ូតូបត់ផ្លូវកោង ហើយទៅបុកគូទម៉ូតូគេ
- ពួកបំបែកខ្លួននិយមយេម៉ែនដុតកម្ទេចជំរំមួយរបស់ពួកប្រឆាំង
- រងរបួស៣នាក់ ព្រោះជិះម៉ូតូបុកគូទរថយន្ត
- រថយន្តដឹកដីបោលទៅបុករថយន្តដឹកកម្មកររងរបួស៧នាក់ទាំងព្រឹក
- កម្ពុជាស្នើសុំភាគីថៃកុំដាក់លក្ខខណ្ឌធ្វើឱ្យប៉ះពាល់ដល់កិច្ចព្រមព្រៀងកន្លងមក
- រថយន្តកាមរីមួយគ្រឿងដឹកគ្រឿងទេសគេចពីម៉ូតូធ្លាក់ពីលើផ្លូវជាតិក្រឡាប់
- ជិះម៉ូតូបម្រុងបត់ស្តាំរថយន្តកៀរដួលបោកក្បាលសន្លប់មួយភ្លែត
- នាយករដ្ឋមន្ត្រីចិនអំពាវនាវឱ្យកែទម្រង់សេដ្ឋកិច្ចថែមទៀត
- ធ្លាក់ឧទ្ធម្ភាគចក្រមួយគ្រឿងនៅភាគខាងត្បូងអាហ្វហ្គានីស្ថានស្លាប់4នាក់
- សភាក្រិចអនុម័តផែនការស្តារសេដ្ឋកិច្ចថ្មីក្រោយការបះបោរនាពេលយប់
- ឈប់ម៉ូតូនៅចិញ្ចើមផ្លូវអង្គុយសាសងគ្នាត្រូវម៉ូតូមួយគ្រឿងទៀតបុកពីក្រោយរងរបួស២នាក់
- ថៅកែហាងកាហ្វេ និងបនស្រីនៅក្បែរស្ពានស្ទឹងមានជ័យត្រូវជនដៃដល់ចូលកាប់សម្លាប់ដល់ក្នុងបន្ទប់
- ប្រពន្ធពោះធំលួងក្មេងស្រីប្រព្រឹត្តអំពើអាស
ឧទ្ធម្ភាគចក្រចិន AC-313 សាកល្បងហោះក្នុងធាតុអាកាសត្រជាក់ដោយជោគជ័យ Posted: 12 Feb 2012 11:46 PM PST ក្រុមហ៊ុន CHINA AVIATION INDUSTRIEL HELICOPTER Co. របស់ចិន រាយការណ៍កាលពីថ្ងៃទី១៣ កុម្ភៈ ថា ឧទ្ធម្ភាគចក្រធុន AC-313 ជាឧទ្ធម្ភាគចក្រស៊ីវិលផលិតដោយប្រទេសចិន បានធ្វើការហោះហើរសាកល្បងប្រកបដោយជោគជ័យក្នុងធាតុអាកាសត្រជាក់បំផុត ដែលនោះជាការសម្រេចបានសុក្រិតភាពក្នុងការប្រើឧទ្ធម្ភាគចក្រនេះ ក្នុងសីតុណ្ហភាពយ៉ាងត្រជាក់បំផុត។ |
នាយករដ្ឋមន្ត្រីប៉ាគីស្ថានទទួលការចោទប្រកាន់ជាផ្លូវការ Posted: 12 Feb 2012 11:43 PM PST តុលាការកំពូលប៉ាគីស្ថានកាលពីថ្ងៃទី១៣ កុម្ភៈ បានធ្វើការចោទប្រកាន់ជាផ្លូវការប្រឆាំងនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោកយូស៊ូហ្វ រ៉ាហ្សា ហ្ស៊ីឡានី ពីបទប្រមាថមើលស្រាលតុលាការមកពីការបដិសេធរបស់លោកពុំព្រមជំរុញធ្វើការស៊ើបអង្កេតទាំងឡាយលើរឿងពុករលួយរបស់ប្រមុខរដ្ឋលោកអាស៊ីហ្វ អាលីហ្សាដារី។ ប្រមុខរដ្ឋាភិបាលប៉ាគីស្ថានអះអាងថា លោកគ្មានទោសពៃរ៍ពីបទចោទប្រកាន់បែបនេះឡើយ ។ |
Posted: 12 Feb 2012 11:19 PM PST រាជធានីភ្នំពេញ ៖ គ្រួសារមួយបានលើកគ្នាទៅសំពះអង្វរម្ចាស់រថយន្ដឡង់គ្រីស័រ សុំបង់៥០ដុល្លារ ដែលម្ចាស់រថយន្ដទាមទារប្រាក់៥០០ដុល្លារ ដើម្បីសងថ្លៃស្រាំស៊ីញ៉ូរថយន្ដ ខណៈជិះម៉ូតូទៅបុកពីក្រោយ កាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី១៣ កុម្ភៈ នៅចំណុចផ្លូវចូលភូមិចំរើនផលកែងផ្លូវ២៧១ មុខមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត ស្ថិតក្នុងក្រុម៣២ ភូមិ៥ សង្កាត់ទំនប់ទឹក |
សហចៅក្រមស៊ើបអង្កេតជាតិចេញសេចក្តីថ្លែងការណ៍ជុំវិញសំណុំរឿង003 និង004 Posted: 12 Feb 2012 11:18 PM PST រាជធានីភ្នំពេញ ៖ ការសម្រេចជុំវិញសំណុំរឿង០០៣ និង០០៤របស់សាលាក្តីខ្មែរក្រហមនៅតែជាបញ្ហាចម្រូងចម្រាសរវាងសហចៅ ក្រមជាតិលោកយូ ប៊ុនឡេង និងសហចៅក្រមបម្រុងអន្តរជាតិលោកLaurent Kasper Ansermet បានញ៉ាំងឲ្យមានការចេញសេចក្តីថ្លែងការណ៍ទៅវិញ ទៅមកមិនចេះចប់នៅក្នុងខែកុម្ភៈ ឆ្នាំ២០១២នេះ ។ សហចៅក្រមអន្តរជាតិអះអាងថា |
ស៊ីរីបដិសេធការសម្រេចចិត្តរបស់សម្ព័ន្ធអារ៉ាប់ Posted: 12 Feb 2012 11:16 PM PST ឯកអគ្គរដ្ឋទូតស៊ីរីប្រចាំទីក្រុងគែរថ្លែងថា ស៊ីរីបដិសេធការសម្រេចចិត្តកាលពីថ្ងៃទី១២ កុម្ភៈ របស់សម្ព័ន្ធអារ៉ាប់ដែលសំដៅបើកការចរចាជាមួយពួកប្រឆាំងស៊ីរី និងគ្រោងបញ្ជូនបេសកកម្មសន្តិភាពរួមមួយមកកាន់ស៊ីរី។ ឯកអគ្គរដ្ឋទូតរូបនេះ លោកអាម៉េដ យូសេហ្វ ក្រោយការបង្ហាញសំណើរបស់សម្ព័ន្ធអារ៉ាប់ក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃទី១២ កុម្ភៈ នៅទីក្រុងគែរ អះអាងថា សាធារណរដ្ឋអារ៉ាប់ស៊ីរីបដិសេធយ៉ាងម៉ឺងម៉ាត់ការសម្រេចចិត្តទាំងឡាយរបស់សម្ព័ន្ធអារ៉ាប់។ |
ស្រវឹងស្រាពីល្ងាចព្រឹកឡើងចង.កស្លាប់ Posted: 12 Feb 2012 11:15 PM PST ខេត្តកំពង់ស្ពឺ ៖ បុរសកូន៤ម្នាក់បានដាច់ចិត្តបានធ្វើអត្តឃាតដោយចង.កសម្លាប់ ខ្លួននៅក្នុងផ្ទះតៀមរបស់ខ្លួនវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី១២ កុម្ភៈ ២០១២ នៅភូមិត្រពាំងឆ្មៀរ ឃុំតាសាល ស្រុកឱរ៉ាល់ ខណៈប្រពន្ធនិងកូនមិននៅផ្ទះ ។ |
Posted: 12 Feb 2012 10:59 PM PST ខេត្តកណ្តាល ៖ លោកសំ ព្រហ្មមិនា អនុប្រធានទី១ គណៈអចិន្ត្រៃយ៍គណៈពង្រឹងមូលដ្ឋានស្រុកមុខកំពូល ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី១១ កុម្ភៈ ២០១២ បានអញ្ជើញជាអធិបតីក្នុងអង្គសន្និបាតគណៈកម្មាធិការបក្ស គណបក្សឃុំសំបួរមាស ដែលពិធីនេះធ្វើឡើងនៅក្នុងទីស្នាក់ការបក្សឃុំ ។ |
ធ្លាក់យន្តហោះធុនតូចមួយគ្រឿងនៅអាហ្សង់ទីនស្លាប់2នាក់ Posted: 12 Feb 2012 10:47 PM PST បណ្តាអ្នកទទួលខុសត្រូវប៉ូលិសមូលដ្ឋានថ្លែងថា យុវជនអាហ្សង់ទីន២នាក់បានត្រូវស្លាប់កាលពីថ្ងៃទី១២ កុម្ភៈ ដោយសារការធ្លាក់យន្តហោះធុនតូចមួយគ្រឿងដែលពួកគេជិះ ។ យន្តហោះនេះធ្លាក់ក្នុងចម្ការមួយភាគខាងកើតប្រទេស។ អ្នកដំណើរទាំង២នោះ ម្នាក់ឈ្មោះ FACUNDO RICHARD អាយុ២៧ឆ្នាំ និងម្នាក់ទៀតឈ្មោះ LUCIANO DE DIO អាយុ២០ឆ្នាំ ។ ពួកគេជិះយន្តហោះនេះកាត់ជិតតំបន់ LA ISLETA ដែលជាតំបន់សំបូរដោយពពួកសត្វព្រៃ ។ |
នាវាទេសចរណ៍ខ្នាតអន្តរជាតិចូលចតបន្តបន្ទាប់នៅក្រុងព្រះសីហនុ Posted: 12 Feb 2012 10:43 PM PST ខេត្តព្រះសីហនុ ៖ ប្រទេសកម្ពុជាដែលជាព្រះរាជាណាចក្រអច្ឆរិយៈកំពុងត្រូវបានពិភពលោក ចាប់ផ្តើមស្គាល់យ៉ាងច្បាស់ និងមានការចាប់អារម្មណ៍យ៉ាងខ្លាំង ហេតុនេះហើយបានជានៅដំណាច់ឆ្នាំ២០១១ ចំនួនភ្ញៀវទេសចរមានការកើនឡើងគួរឱ្យកត់សម្គាល់។ ជាក់ស្តែងកាលពីព្រឹកថ្ងៃទី១៣ កុម្ភៈ កន្លងមកនេះ នៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ នាវាទេសចរណ៍ចំនួន២ |
បាក់ដៃ និងបែកចង្កា ព្រោះតែជិះម៉ូតូបុកឆ្កែ Posted: 12 Feb 2012 10:41 PM PST រាជធានីភ្នំពេញ ៖ បុរសម្នាក់បានរងរបួសបាក់ដៃឆ្វេងនិងបែកចង្កាខាងស្ដាំ ដោយសារតែជិះម៉ូតូទៅបុកឆ្កែដែលរត់ឆ្លងកាត់ផ្លូវត្រង់ចំណុច ផ្លូវកែងវត្ដព្រែកប្រា ស្ថិតក្នុងសង្កាត់ព្រែកថ្មី ខណ្ឌមានជ័យ កាលពីវេលាម៉ោង១១និង៤០នាទីយប់ថ្ងៃទី១២ កុម្ភៈ ២០១២។ |
កីឡាករអាមេរិក Mickelson ឈ្នះជើងឯកវាយកូនហ្គោលនៅលើទឹកដីកំណើត Posted: 12 Feb 2012 10:22 PM PST កីឡាករអាមេរិក Phil Mickelson ក្តីរីករាយជាខ្លាំងបន្ទាប់ពីបានយកឈ្នះជើងឯកវាយកូនហ្គោលកម្មវិធី AT&T Pebble Beach National Pro-Am នៅរដ្ឋកាលីហ្វ័រនីញ៉ាសហរដ្ឋអាមេរិកកាលពីថ្ងៃអាទិត្យទី១២ខែកុម្ភៈ។ ការប្រកួតកម្មវិធីដែលមានទឹកប្រាក់រង្វាន់៦លាននិង៤សែនដុល្លារអាមេរិកនេះត្រូវរៀបចំធ្វើនៅទីលានវាយកូនហ្គោលPebble Beach Golf Links ។ ជាមួយនឹងគម្លាតពិន្ទុ២ស្ត្រូកនាំឱ្យកីឡាករវ័យ៤១ឆ្នាំMickelsonយកឈ្នះពានជើងឯកដែលមានទឹកប្រាក់រង្វាន់សរុបមហាសាលរបស់ក្របខណ្ឌទេសចរណ៍ PGA Tourមួយនេះជាស្ថាពរ។ |
កីឡាការិនីអាល្លឺម៉ង់ Kerberឈ្នះជើងឯកតឺន្នីសនៅបារាំង Posted: 12 Feb 2012 10:19 PM PST នាងម៉ារីយ៉ុង បាតូលីដែលជាកីឡាការិនីក្នុងក្តីសង្ឃឹមរបស់ម្ចាស់ផ្ទះបារាំង បានកាត់កេរ្តិ៍ខ្មាសស្រែកយំក្នុងចំណោមហ្វូងមនុស្សបន្ទាប់ពីចាញ់ដៃកីឡាការិនីអាល្លឺម៉ង់ Angelique Kerberក្នុងការប្រជែងយកពានជើងឯកកម្មវិធី Open GDF Suezនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីថ្ងៃអាទិត្យ ទី១២ កុម្ភៈ កន្លងមកនេះ។ ការប្រកួតនេះត្រូវបានរៀបចំធ្វើនៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង ។ នាងKerberដែលបានឡើងមកដល់វគ្គផ្តាច់ព្រ័ត្របន្ទាប់ពីបានបំបាក់កីឡាការិនីបែលហ្ស៊ិក Yanina Wickmayerក្នុងលទ្ធផល៦-៧,៦-៣និង៦-៤ |
កីឡាករហ្វាំងឡង់ឡាតវ៉ាឡាឈ្នះជើងឯកប្រណាំងរថយន្តនៅស៊ុយអែត Posted: 12 Feb 2012 10:16 PM PST ក្តីរំពឹងរបស់កីឡាករហ្វាំងឡង់យ៉ារី ម៉ាតទី ឡាតវ៉ាឡា(Jari-Matti Latvala)នៅក្នុងការប្រណាំងរថយន្តប្រភេទរែលលីកម្មវិធី WRC Rally of Swedenបានសមដូចបំណងបន្ទាប់ពីរូបគេយកឈ្នះពានជើងឯកការប្រណាំងនៅថ្ងៃបញ្ចប់កាលពីថ្ងៃអាទិត្យទី១២ខែកុម្ភៈ ។ ការប្រណាំងនេះត្រូវបានបញ្ចប់នៅក្រុង Hagfors ប្រទេសស៊ុយអែត។ ឡាតវ៉ាឡាបានបើករថយន្ត Fordរបស់ខ្លួនចូលដល់ទីព្រ័ត្រក្នុងថិរវេលា៣ម៉ោង១៨នាទីនិង២៨.៣វិនាទីយកឈ្នះកីឡាករមិត្តរួមជាតិនិងមិត្តរួមក្រុមFordគឺកីឡាករមីកកូ ហ៊ីវ៉ូណឹនដែលបានប្រើពេលច្រើនជាង១៦.៦វិនាទី។ |
សម្ព័ន្ធអារ៉ាប់ស្នើបង្កើតកងកម្លាំងថែរក្សាសន្តិភាពរួមមួយជាមួយ អ.ស.ប នៅស៊ីរី Posted: 12 Feb 2012 10:03 PM PST សម្ព័ន្ធអារ៉ាប់បានសម្រេចកាលពីថ្ងៃទី១២ កុម្ភៈ ស្នើដល់ អ.ស.ប ឱ្យបង្កើតកងកម្លាំងរក្សាសន្តិភាពអារ៉ាប់-អ.ស.ប រួមគ្នាមួយនៅស៊ីរីដើម្បីបញ្ឈប់រាល់អំពើហិង្សាប្រឆាំងជនស៊ីវិល ក្នុងសេចក្តីសម្រេចចិត្តមួយដែលអនុម័តដោយបណ្តារដ្ឋមន្ត្រីការបរទេសសម្ព័ន្ធអារ៉ាប់ដែលរួមប្រជុំគ្នានៅទីក្រុងគែរ។ ម្យ៉ាងវិញទៀត សម្ព័ន្ធអារ៉ាប់បានសម្រេចពង្រឹងទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងស៊ីរី ដោយស្នើដល់បណ្តាប្រទេសអារ៉ាប់ឱ្យផ្អាករាល់កិច្ចសហប្រតិបត្តិការខាងការទូត ជាមួយរបបស៊ីរី ។ |
រដ្ឋាភិបាលជប៉ុនផ្តល់៥៩.៧៣៤ដុល្លារ សម្រាប់គម្រោងពង្រីកបណ្តាញទឹកស្អាត Posted: 12 Feb 2012 08:04 PM PST រាជធានីភ្នំពេញ ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចេញផ្សាយកាលពីព្រឹកថ្ងៃទី១៣ កុម្ភៈ ២០១២ ដែលកោះសន្តិភាពទទួលបានឲ្យដឹងថា ក្រោមគម្រោងការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរបស់ជប៉ុន ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសម្រាប់សន្តិសុខមនុស្សជាតិ (ជំនួយគូសាណូណិ) រដ្ឋាភិបាលជប៉ុន នឹងផ្តល់ទឹកប្រាក់សរុបចំនួន៥៩.៧៣៤ដុល្លារអាមេរិក សម្រាប់គម្រោងពង្រីកបណ្តាញទឹកស្អាតរបស់រដ្ឋាករទឹកតាំងក្រសាំងខេត្តកំពង់ធំ។ |
កម្មការិនីជាង៥០នាក់ ដួលសន្លប់បន្តបន្ទាប់នៅខេត្តព្រះសីហនុ Posted: 12 Feb 2012 07:58 PM PST ខេត្តព្រះសីហនុ ៖ កម្មការិនីជាង៥០នាក់ នៃរោងចក្រកាត់ដេរមួយស្ថិតក្នុងភូមិពូធឿង ឃុំបិតត្រាង ស្រុកព្រៃនប់ បានរងការទន់ល្ហិតល្ហៃដួលសន្លប់ជាបន្តបន្ទាប់តាំងពីម៉ោង ៨និង៣០នាទីព្រឹកថ្ងៃទី១៣ កុម្ភៈ ២០១២ បង្កឱ្យមានការភ្ញាក់ផ្អើល ហើយត្រូវបានគេដឹកជញ្ជូនទៅព្យាបាលនៅគ្លីនិក CT ក្រុងព្រះសីហនុ ។ |
រថយន្តកូរ៉ូឡាបុកម៉ូតូឌ្រីមសេ១២៥ បណ្តាលឱ្យរបួសម្នាក់ ហើយបើករត់បាត់ Posted: 12 Feb 2012 07:57 PM PST រាជធានីភ្នំពេញ ៖ បុរសចំណាស់ម្នាក់បានដេកសន្លប់ស្ដូកស្ដឹងក្បែរម៉ូតូរបស់ខ្លួននៅ លើកំណាត់ផ្លូវសហព័ន្ធរុស្ស៊ីត្រង់ចំណុចក្ដាន់២ ក្នុងសង្កាត់មិត្ដភាព ខណ្ឌ៧មករា ដោយសារតែរថយន្ដកូរ៉ូឡាពណ៌ក្រហម ១គ្រឿង បើកបុកចំពីមុខពេញទំហឹង កាលពីវេលាម៉ោង៨យប់ថ្ងៃទី១២ កុម្ភៈ ២០១២។ |
រងរបួសធ្ងន់ ព្រោះជិះម៉ូតូបត់ផ្លូវកោង ហើយទៅបុកគូទម៉ូតូគេ Posted: 12 Feb 2012 07:37 PM PST រាជធានីភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់ ដោយសារតែជិះម៉ូតូលឿន បត់ផ្លូវកោងក៏ជ្រុលចង្កូតទៅបុកគូទម៉ូតូគេដែលកំពុងធ្វើ ដំណើរស្របទិសគ្នា បណ្ដាលឱ្យដួលតែម្នាក់ឯងច្រងាប់ច្រងិល កាលពីវេលាម៉ោង១១យប់ថ្ងៃទី១២ កុម្ភៈ ២០១២ នៅតាមបណ្ដោយផ្លូវ២៧១ក្នុងភូមិបឹងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ |
ពួកបំបែកខ្លួននិយមយេម៉ែនដុតកម្ទេចជំរំមួយរបស់ពួកប្រឆាំង Posted: 12 Feb 2012 07:36 PM PST សាក្សីទាំងឡាយរាយការណ៍កាលពីថ្ងៃទី១២ កុម្ភៈ ថា ពួកបំបែកខ្លួននិយមភាគខាងត្បូងយេម៉ែនបានដុតកម្ទេចជំរំតង់មួយកន្លែងរបស់ពួកបាតុករប្រឆាំងរដ្ឋាភិបាលក្នុងទីក្រុងកំពង់ផែអាដេន។ ពួកបំបែកខ្លួននិយមភាគខាងត្បូងយេម៉ែនកាលពីឆ្នាំទៅមិញ បានរួមដៃគ្នាដើម្បីផ្តួលរំលំប្រធានាធិបតីលោកអាលី អាប់ឌុលឡាហ៍ សាឡេហ៍ ក៏ប៉ុន្តែក្រុមទាំង២បានខ្វែងគំនិតគ្នាបន្ទាប់ពីនេះមក រួចពួកបំបែកខ្លួននិយមបានដុតតង់ទាំងឡាយសម្រាប់ការបោះជំរំរបស់ពួកបាតុករប្រមាណជា១០០នាក់ ។ គេរាយការណ៍ពីមនុស្សប្រមាណជា១០នាក់ត្រូវរបួស។ |
រងរបួស៣នាក់ ព្រោះជិះម៉ូតូបុកគូទរថយន្ត Posted: 12 Feb 2012 07:35 PM PST រាជធានីភ្នំពេញ ៖ យុវជន៣នាក់បានរងរបួសបែកមុខមាត់ ដោយសារតែជិះម៉ូតូទៅបុកគូទរថយន្ដកាលពីវេលាម៉ោង៧និង៣០នាទី យប់ថ្ងៃទី១២ កុម្ភៈ ២០១២ នៅមុខភោជនីយដ្ឋានរស្មីបឹងកក់តាមបណ្ដោយផ្លូវ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ |
រថយន្តដឹកដីបោលទៅបុករថយន្តដឹកកម្មកររងរបួស៧នាក់ទាំងព្រឹក Posted: 12 Feb 2012 07:35 PM PST រាជធានីភ្នំពេញ ៖ យ៉ាងហោចណាស់កម្មករ កម្មការិនីចំនួន៧នាក់ បានរងរបួសដោយសាររថយន្ដដឹកដីបោលទៅបុករថយន្ដដឹកកម្មករទាំង កំរោលនៅវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី១៣ កុម្ភៈ ២០១២ នៅខាងជើងវត្ដឃ្មួញ តាមបណ្ដោយផ្លូវភ្នំពេញ-ហាណូយ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ |
កម្ពុជាស្នើសុំភាគីថៃកុំដាក់លក្ខខណ្ឌធ្វើឱ្យប៉ះពាល់ដល់កិច្ចព្រមព្រៀងកន្លងមក Posted: 12 Feb 2012 07:34 PM PST រាជធានីភ្នំពេញ ៖ កិច្ចប្រជុំគណៈកម្មាធិការព្រំដែនចំរុះកម្ពុជា-ថៃផ្តើមប្រារព្ធធ្វើ ក្នុងទីក្រុងបាងកកប្រទេសថៃនៅថ្ងៃទី១៣ កុម្ភៈ នេះ ហើយ។ កាលពីថ្ងៃម្សិលមិញប៉ុន្មានម៉ោងមុនពេលឡើងយន្តហោះទៅចូលរួមកិច្ចប្រជុំគណៈ កម្មាធិការព្រំដែនចំរុះ ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាការព្រំដែនកម្ពុជា លោកវ៉ា គឹមហុង បានថ្លែងតាមទូរស័ព្ទប្រាប់កោះសន្តិភាពថា |
រថយន្តកាមរីមួយគ្រឿងដឹកគ្រឿងទេសគេចពីម៉ូតូធ្លាក់ពីលើផ្លូវជាតិក្រឡាប់ Posted: 12 Feb 2012 07:32 PM PST ខេត្តឧត្តរមានជ័យ ៖ រថយន្តម៉ាកកាមរីស៊េរី៩៦ ពណ៌ ស្លាបក្អែកដឹកគ្រឿងទេសពេញជិះគ្នា២នាក់់ប្តីប្រពន្ធគេចនឹងម៉ូតូក៏ រេចង្កូតធ្លាក់់ពីលើផ្លូវជាតិក្រឡាប់់ជាច្រើនត្រឡប់់ បណ្តាលឲ្យស្ត្រីជាប្រពន្ធស្លាប់់ និងបុរសជាប្តីរងរបួសស្រាល ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០ នាទីព្រឹកថ្ងៃទី១២ កុម្ភៈ ២០១២ ស្ថិតក្នុងភូមិអូរល្ហុង ឃុំអូរស្វាយ ស្រុកត្រពាំង |
ជិះម៉ូតូបម្រុងបត់ស្តាំរថយន្តកៀរដួលបោកក្បាលសន្លប់មួយភ្លែត Posted: 12 Feb 2012 07:00 PM PST រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវរថយន្ដបើកកៀរប៉ះដៃចង្កូតបណ្តាលឱ្យដួលរងរបួសនៅ ចំណុចវិថីសហព័ន្ធរុស្សីកែងផ្លូវ១៦៩ មុខក្រសួងការពារជាតិក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា កាលពីវេលាម៉ោង៧និង៤០នាទីយប់ថ្ងៃទី១២ កុម្ភៈ ។ |
នាយករដ្ឋមន្ត្រីចិនអំពាវនាវឱ្យកែទម្រង់សេដ្ឋកិច្ចថែមទៀត Posted: 12 Feb 2012 06:57 PM PST នាយករដ្ឋមន្ត្រីចិន លោកវេន ជាបាវ បានស្នើឱ្យមានការកែទម្រង់សេដ្ឋកិច្ចថែមទៀត ដើម្បីដោះស្រាយបញ្ហាទាំងឡាយដែលទាក់ទិនទៅនឹងរចនាសម្ព័ន្ធសេដ្ឋកិច្ចចិន ការបែងចែកមិនត្រឹមត្រូវនៃប្រាក់ចំណូល និងអំពើពុករលួយ។ ក្នុងកិច្ចប្រជុំមួយនាពេលថ្មីៗនេះ លោកវេន គូសបញ្ជាក់ថា រដ្ឋាភិបាលត្រូវឆ្លើយតបឱ្យបានល្អប្រសើរចំពោះបញ្ហាទាំងឡាយដែលទាក់ទិនដល់លក្ខខណ្ឌជីវភាពរស់នៅរបស់ប្រជាជន និងការព្រួយបារម្ភទាំងឡាយរបស់សាធារណជន ទាក់ទិនដល់តម្លៃ លំនៅឋាន និងប្រាក់ចំណូល។ |
ធ្លាក់ឧទ្ធម្ភាគចក្រមួយគ្រឿងនៅភាគខាងត្បូងអាហ្វហ្គានីស្ថានស្លាប់4នាក់ Posted: 12 Feb 2012 06:55 PM PST អភិបាលរងខេត្តម្នាក់ លោកម៉ូហាម៉ាដ ហ្សាន វ៉ាស៊ុលយ៉ា គូសបញ្ជាក់ថា មនុស្សយ៉ាងតិច៤នាក់ បានត្រូវស្លាប់កាលពីថ្ងៃទី១២ កុម្ភៈ ពេលឧទ្ធម្ភាគចក្រមួយគ្រឿងជួលដោយកងកម្លាំងអូតង់បានធ្លាក់ក្នុងខេត្តហ្សាប៊ុល ភាគខាងត្បូងអាហ្វហ្គានីស្ថាន។ អភិបាលរងខេត្តហ្សាប៊ុលនេះបន្តទៀតថា ឧទ្ធម្ភាគចក្រកាហ្គោនេះដែលដឹកសម្ភារសម្រាប់កងកម្លាំងអន្តរជាតិបានធ្លាក់នាព្រឹកថ្ងៃទី១២ កុម្ភៈ ក្នុងស្រុកស៊ីនកៃ ខេត្តហ្សាប៊ុល ។ |
សភាក្រិចអនុម័តផែនការស្តារសេដ្ឋកិច្ចថ្មីក្រោយការបះបោរនាពេលយប់ Posted: 12 Feb 2012 06:53 PM PST សភាក្រិចបានអនុម័តក្រោយពាក់កណ្តាលយប់ថ្ងៃទី១២ មកទី១៣ កុម្ភៈ នូវផែនការស្តារសេដ្ឋកិច្ចថ្មី ខណៈដែលភាគកណ្តាលក្រុងអាថែន ជាទីលាននៃការប៉ះទង្គិចគ្នាយ៉ាងសាហាវនានារវាងប៉ូលិស និងពួកបាតុករប្រឆាំងនឹងផែនការនោះ។ ការបោះឆ្នោតសភាបន្តរហូតដល់ពាក់កណ្តាលយប់ តែអ្នកគាំទ្រផែនការនេះមានសំឡេងមិនគ្រប់គ្រាន់រួចបន្តបោះទៀត ។ |
Posted: 12 Feb 2012 06:37 PM PST រាជធានីភ្នំពេញ ៖ បុរសម្នាក់បានជិះម៉ូតូទៅបុកម៉ូតូមួយគ្រឿងទៀតដែលចតនៅ ចិញ្ចើមផ្លូវនិយាយសាសងគ្នាជាមួយមិត្ដប្រុស បណ្ដាលឱ្យនារីម្នាក់រងរបួស និងបុរសអ្នកជិះម៉ូតូបុកគេក៏រងរបួសដែរ ។ គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង៤០នាទីយប់ ថ្ងៃទី១២ កុម្ភៈ នៅលើកំណាត់ផ្លូវ២៧១កែងផ្លូវ១៨២ ត្រង់ចំណុចផ្លូវកោង មុខផ្ទះកំពុងសាងសង់លេខ៤៤៣ ក្នុង |
Posted: 12 Feb 2012 06:26 PM PST រាជធានីភ្នំពេញ ៖ ថៅកែហាងកាហ្វេ និងជាមេបនស្រីនៅគល់ស្ពានស្ទឹងមានជ័យម្នាក់ត្រូវជនដៃដល់ កាប់នឹងកាំបិតប៉័ងតោជាច្រើនកាំបិត ដេកស្លាប់លើគ្រែពូកដិតដាមដោយឈាមក្នុងបន្ទប់ ហើយឃាតកត្រូវបានគេសង្ស័យថាជាស្រីបនដែលបានគេចខ្លួនបាត់ ថ្មីៗ។ ឃាតកម្មកាប់សម្លាប់នេះ បានធ្វើឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី ១៣ កុម្ភៈ នៅចំណុចផ្ទះលេខ |
ប្រពន្ធពោះធំលួងក្មេងស្រីប្រព្រឹត្តអំពើអាស Posted: 12 Feb 2012 06:04 PM PST ខេត្តកណ្តាល ៖ បុរសម្នាក់មានប្រពន្ធ និងកូនទៅហើយបានលួងលោមក្មួយសាច់ថ្លៃអាយុ៩ឆ្នាំ ប្រព្រឹត្តអំពើអាសដោយឱ្យមើលវីដេអូក្តៅសាច់ក្នុងទូរស័ព្ទ រួចឱ្យបៀមលិង្គរបស់ខ្លួនរហូតតណ្ហាដល់កំពូលជាច្រើនលើក ។ រឿងនេះបានបែកធ្លាយដល់អាណាព្យាបាលរបស់ក្មេងស្រីហើយ ប្តឹងឱ្យប៉ូលិសចាប់ខ្លួនកាលពីរសៀលថ្ងៃទី១១ កុម្ភៈ នៅឃុំស្វាយប្រទាល ស្រុកស្អាង រួចបញ្ជូនទៅ |
You are subscribed to email updates from Koh Santepheap Daily To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |