VOA News: ព័ត៌មាន: “សីលវតី​ជំទង់​ទីបេត៍​ដុត​ខ្លួន​ឯង” plus 1 more

VOA News: ព័ត៌មាន: “សីលវតី​ជំទង់​ទីបេត៍​ដុត​ខ្លួន​ឯង” plus 1 more


សីលវតី​ជំទង់​ទីបេត៍​ដុត​ខ្លួន​ឯង

Posted: 12 Feb 2012 11:02 AM PST

ពួក​ជនជាតិ​ទីបេត៍​និរទេស​នៅ​ក្រៅ​ប្រទេស​បាន​និយាយ​ថា សីលវតី​ជំទង់​ម្នាក់​បាន​ដុត​ខ្លួន​ឯង​នៅ​ក្នុង​ខេត្ត ស៊ីឈុន (Sichuan) នា​ប៉ែក​និរតី​ប្រទេស​ចិន។

សេចក្តី​រាយការណ៍​និយាយ​ថា សីលវតី​ឈ្មោះ​តេនហ្ស៊ីន​ ចូដ្រូន​ (Tenzin Choedron) អាយុ​១៨​ឆ្នាំ​បាន​ដុត​ខ្លួន​ឯង​នៅ​ជិត​​អាវាស​ដូន​ជី ម៉ាមេ​ (Mamae) ​នៅ​ខាង​ក្រៅ​ក្រុង​ ង៉ាប៉ា​ (Ngaba)​ ដែល​បាន​ត្រូវ​ទ្បោម​ព័ទ្ធ។ ពួក​អ្នក​ឃើញ​ហេតុការណ៍​ដោយ​ផ្ទាល់​និយាយ​ថា​សីលវតី​នេះ​មិន​ស្លាប់​ទេ ហើយ​អាជ្ញាធរ​ចិន​បាន​នាំ​ខ្លួន​ចេញ​ពី​កន្លែង​នោះ។

គេ​មិន​បាន​ដឹង​អំពី​ស្ថានភាព​សីលវតី​នេះ​ទេ។

ក្រុម​ជនជាតិ​ទីបេត៍​និរទេស​ខ្លូន​នៅ​ក្រៅ​ប្រទេស​អះអាង​ថា មាន​មនុស្ស​ប្រមាណ​២០​នាក់​បាន​​ដុត​ខ្លួន​ឯង​ចាប់​តាំង​ពី​ខែ​មីនា​ឆ្នាំ​ទៅ​មិញ ដើម្បី​តវ៉ា​ប្រឆាំង​នឹង​ការ​បង្ក្រាប​របស់​រដ្ឋាភិបាល​ចិន​លើ​វប្បធ៌ម និង​សាសនា​ទីបេត៍។

ព័ត៌មាន​អន្តរជាតិ​សំខាន់​ៗ​ផ្សេងទៀត៖

ម៉ាឡេស៊ី៖ អាជ្ញាធរ​ប្រទេស​ម៉ាឡេស៊ី​បាន​និយាយ​ថា ពួក​គេ​បាន​ធ្វើ​បត្យាប័ន​អ្នក​កាសែត​ជនជាតិ​ អារ៉ាប៊ី ​សាអូឌីត ​(Arabie Saoudite) ​ដែល​បាន​ត្រូវ​ចាប់​ខ្លួន​ក្នុង​ប្រទេស​ពូកគេ​ ពីព្រោះ​បាន​ធ្វើ​ការ​កត់​សម្គាល់​តាម​ប្រព័ន្ធទ្វីធឺ (Twitter) ចាត់​ទុក​ថា​ជា​ការប្រមាថ​មើលងាយ​ដល់​ព្យាការី ​មូហាម៉ាត់ (Muhammad)។

ជប៉ុន៖ ពួក​មន្ត្រី​ជប៉ុន​បាន​និយាយ​ថា​ព្រះចៅ​អធិរាជ​អាក់គីហ៊ិតូ​ (Akihito) ​នឹង​ត្រូវ​វះកាត់​បេះដូង ដែល​គេ​ហៅ​ថា bypass surgery ក្នុង​សប្តាហ៍​នេះ ​ក្រោយ​ពី​ពួក​វេជ្ជបណ្ឌិត​បាន​រក​ឃើញ​ថា​បញ្ហា​ជំងឺ​បេះដូង​របស់​ព្រះអង្គ​មាន​ភាព​ធ្ងន់ធ្ងរ​ជាង​មុន។

ក្រិក៖ សភា​នៃ​ប្រទេស​ក្រិក​បាន​កំណត់​នឹង​បោះឆ្នោត​នៅ​ថ្ងៃ​អាទិត្យ​នេះ អំពី​សេចក្តី​ព្រាង​នៃ​វិធានការ​ចំណាយ​ត្បិតត្បៀត ដែល​បាន​ត្រូវ​ទាមទារ​ដោយ​សហភាព​អឺរ៉ុប​ជា​ថ្នូរ​នឹង​ប្រាក់​កម្ចី​ជួយ​សង្គ្រោះ​ថ្មី​មួយ។

ស៊ីរី៖ ពួក​រដ្ឋមន្ត្រី​ការ​បរទេស​អារ៉ាប់​បាន​ប្រមូល​ផ្តុំ​គ្នា​ក្នុង​ក្រុងគែរ (Le Caire) ​ដើម្បី​ពិភាក្សា​គ្នា​អំពី​គំនិត​នៃ​ការ​បង្កើត​បេសកកម្ម​សង្កេតការ​រួមគ្នា​រវាង​អារ៉ាប់ និង អ.ស.ប. សម្រាប់​ប្រទេស​ស៊ីរី។

ស៊ីរី៖ មេដឹកនាំ​ពួក​អាល់កៃដា (al-Qaida) ឈ្មោះ​អាយមែន អាល់ ហ្សាវ៉ាហ៊ីរី (Ayman al-Zawahiri) បាន​សម្តែង​ការ​គាំទ្រ​ដល់​ការ​បះបោរ​ក្នុង​ប្រទេស​ស៊ីរី ប្រឆាំង​នឹង​រដ្ឋាភិបាល​ប្រធានាធិបតី​ បាស្សា​ អាល់​ អាសាដ ​(Bashar al-Assad)។

តួកម៉េនីស្ថាន៖ ក្រុម​អ្នក​បោះឆ្នោត​ក្នុង​ប្រទេស​ តួកម៉េនីស្ថាន​ (Turkmenistan) ​បាន​ទៅ​បោះ​ឆ្នោត​នៅ​ថ្ងៃ​អាទិត្យ​នេះ​ នៅ​ក្នុង​ការ​បោះឆ្នោត​មួយ ដែល​គេ​រំពឹង​ថា​លោក​ប្រធា​នា​ធិបតី​ ​​គួបានហ្គូលី​ បឺឌីមូកហាមេដូវ​ (Kurbanguly Berdymukhamedov) នឹង​ចាប់​ឆ្នោត​ជា​ថ្មី។

This posting includes an audio/video/photo media file: Download Now

អ៊ីរ៉ង់នឹង​បង្ហាញ​សមិទ្ធិ​ថ្មីៗ​ខាង​បរមាណូ​ឆាប់ៗ​នេះ

Posted: 12 Feb 2012 06:50 AM PST

អ៊ីរ៉ុង៖ កាល​ពី​ថ្ងៃ​សៅរ៍​ ប្រធានាធិបតី​អ៊ីរ៉ង់ ម៉ាមូដ អាម៉ាឌិននីចាដ (Mahmoud Ahmadinejad) ​បាន​ប្រកាស​ថា​ប្រទេស​អ៊ីរ៉ង់​នឹង​លាត​ត្រដាង​ឱ្យ​ដឹង​ក្នុង​ពេល​ឆាប់ៗ​នេះ​អំពី​សមិទ្ធិ​ថ្មីៗ​ខាង​បរមាណូ។ ក្នុង​ការ​ប្រជុំ​មហាជន​មួយ​ដើម្បី​ប្រារព្ធ​ខួប​ឆ្នាំ​ទី​៣៣​នៃ​ការ​បដិវត្តន៍​អ៊ីស្លាម​របស់​ប្រទេស​នេះក្នុង​ទីលាន​ អាហ្សាឌី (Azadi) ដ៏​ល្បីល្បាញ​នៃ​ក្រុង តេហេរ៉ង់ (Teheran) លោក​អាម៉ាឌិននីចាដ បាន​និយាយ​ថា៖ «តាម​បំណង​ព្រះអាទិទេព​ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​ពិភពលោក​នឹង​ឃើញអ៊ីរ៉ង់​បង្ហាញ​សមិទ្ធិ​ផលខាង​បរមាណូ​ធំៗ​ខ្លះ។»

ភូមា៖ មនុស្ស​រាប់​ពាន់​នាក់​បាន​ឈរ​តាម​ដង​ផ្លូវ​ក្នុង​ប្រទេស​ភូមា​ដោយ​គ្រវី​ទង់​និង​បដា​សម្រាប់​លោក​ស្រី​អង​ សាន​ស៊ូជី ​នៅ​ពេល​លោក​ស្រី​ធ្វើ​ដំណើរ​ពី​ក្រុង​ យ៉ាងហ្គូន (Yangoon) ទៅ​កាន់​ទី​ប្រជុំជន​ ខោហ៍មូ (Kawhmu) ​ក្នុង​តំបន់​ជនបទដើម្បី​ឃោសនា​បោះឆ្នោត​សម្រាប់​អាសនៈ​ក្នុង​សភា។

ស៊ីរី៖ ទីភ្នាក់ងារ​ព័ត៌មាន​របស់​រដ្ឋ​ស៊ីរី​បាន​ផ្សាយ​ថា​ពួក​ជន​ប្រដាប់​អាវុធ​បាន​បាញ់​សម្លាប់​នាយ​ទាហាន​ស៊ីរី​ម្នាក់​នៅ​ក្នុង​រដ្ឋធានី​ដាម៉ាស់។

អេហ្ស៊ីប៖ ក្រុម​សកម្មជន​នៅ​ទូទាំងអេហ្ស៊ីប​បាន​ធ្វើ​កូដកម្ម​និង​បាតុកម្ម​កាល​ពី​ថ្ងៃ​សៅរ៍​ដើម្បី​ប្រារព្ធ​ខួប​ឆ្នាំ​ទី​មួយ​នៃ​ការ​បណ្តេញ​លោក​ប្រធានាធិបតី​ ហសនី ម៉ូបារ៉ាក (Hosni Mubarak) ចេញ​ពី​តំណែង​ ​តែមាន​មនុស្ស​មិន​ច្រើន​ពេក​ទេដែល​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​ទាំង​នេះ។

ក្រិក៖ ពួក​មេដឹកនាំ​ក្រិក​​ដែល​រួម​មាន​លោក ជដ ផាផៀនដ្រឹក (George ​Papandreou)​ មេដឹកនាំ​គណបក្ស​សង្គម​និយម​និង​លោក​ អានតូនីស សាម៉ារ៉ាស (Antonis ​Samaras) ​​មេដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​ថ្មី​បាន​ធ្វើការ​អង្វរ​ថ្មីៗសុំ​ឲ្យ​មាន​ការ​គាំទ្រដល់​ការ​កាត់​បន្ថយ​ថវិកា​ពី​សមាជិក​សភា។ លោក​ផាផៀនដ្រឹក ​បាន​ព្រមាន​ថា​ការ​គ្មាន​ជោគជ័យ​ក្នុង​ការអនុម័តិ​​វិធានការ​ត្បិតត្បៀត​ចំណាយ​នឹង​នាំ​ទៅ​កាន់​មហន្តរាយ​ចំពោះ​ប្រទេស។

អឺរ៉ុប៖ ប្រធានាធិបតី​មក​ពី​ប្រទេស​៨​ជា​​សមាជិក​នៃ​សហភាព​អឺរ៉ុប​បាន​និយាយ​ថា​ពួក​គេ​ធុញទ្រាន់​ដោយ​ឃើញ«វិបត្តិ»​ពិភពលោក​ចង​ភ្ជាប់​ជាមួយ​ការ​ចរចា​ទាំង​អស់​ដែល​ទាក់​ទិន​ជាមួយ​តំបន់​ប្រើប្រាស់​ប្រាក់​អឺរ៉ូ ហើយ​សហភាព​អឺរ៉ុប​គួរ​តែ​បំបាត់​ចោល​វិបត្តិ​នេះ​ហើយ​ដោះស្រាយ​បញ្ហា​ឯ​ទៀត​ៗ​វិញ។

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!