Koh Santipheap Daily |
- អ្នករត់ម៉ូតូឌុបពាក់អាវកាក់ប្រចាំនៅក្បាលស្ពានត្រូវកូនចៅប៉ូលិសដាល់
- មេដឹកនាំបះបោរស៊ីរី2នាក់ចាប់ខ្លួនខណៈមហាសន្និបាត អ.ស.ប អនុម័តដំណោះស្រាយ
- រថយន្តដឹកខ្សាច់ពីរគ្រឿងបើកប្រណាំងគ្នាពេលកំពុងភ្លៀងធ្លាក់ផ្លូវក្រឡាប់ចូលប្រឡាយ
- កីឡាការិនីជប៉ុន Miyazatoឈ្នះជុំទី១ប្រកួតវាយកូនហ្គោលLPGA Thailand
- ទទួលទានសម្លការីម្តង ឬ2ដងក្នុង1សប្តាហ៍ជួយទប់ស្កាត់ជំងឺបាត់ការចងចាំ
- រដ្ឋាភិបាលជប៉ុនប្រកាសផ្តល់ជំនួយឧបត្ថម្ភឥតសំណង៩៧.៤៣៥ដុល្លារសម្រាប់សាងសង់សាលាបឋមសិក្សាពីរ
- កីឡាការិនីលំដាប់ទី១ពិភពលោកអាហ្សារិនកាឈានចូលដល់វគ្គ១/៤ផ្តាច់ព្រ័ត្រប្រកួតតឺន្នីសQatar Open
- គណៈបញ្ជាការឯកភាពខណ្ឌទួលគោក ដាក់ពង្រាយកម្លាំងត្រួតពិនិត្យ
- មេតុងទីនដុះស្លែ ត្រូវជាប់ទ្រុងដោយសារកូនតុងទីនប្តឹងថា ឆបោក
- ព្រះចៅអធិរាជជប៉ុនយាងចូលមន្ទីរពេទ្យវះកាត់បេះដូង
- សាលាក្តីខ្មែរក្រហមប្រកាសថាសវនាការសំណុំរឿង០០២ នឹងត្រូវផ្អាកមួយរយៈខ្លី
- កាត់ទោសអ្នកប៉ងវាយប្រហារនៅអាមេរិកកាលពីឆ្នាំ2009ដាក់គុកអស់មួយជីវិត
- តាមស្រឡាញ់តាំងពីនៅក្រមុំរហូតមានប្តីមានកូននៅស្រឡាញ់ទៀតមិនបានចាប់រំលោភ
- សមាគមនិស្សិតមូស្លីមកម្ពុជាផ្តល់ប្រាក់កម្ចីឥណទានជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន៦៥គ្រួសារ
- លោកឧត្តមសេនីយ៍បណ្ឌិត ហ៊ុន ម៉ាណែត គ្រោងអញ្ជើញចុះសួរសុខទុក្ខចែកអំណោយនៅព្រំដែនខេត្តព្រះវិហារ
- កម្មវិធីដំណើរកម្សាន្តលំដាប់ផ្កាយពីអឹមហ្វូន
- ឌ្រីមសេ១២៥ បុកវ៉េវបើកបរដោយនារីបត់ចូលផ្ទះរបួសធ្ងន់ទាំង២នាក់
- រថយន្តបុកស្ត្រីដើរឆ្លងផ្លូវរបួសធ្ងន់
- រថយន្តកូរ៉ូឡាបុកម៉ូតូ ដោយសារខ្វះការប្រុងប្រយ័ត្នទាំងសងខាង
- រថយន្តកូរ៉េបើកកៀរម៉ូតូត្រង់ផ្លូវកែង ហើយបើករត់គេច
- ជិះម៉ូតូឆាលីឆក់កាបូបនិស្សិតស្រីជិះកង់ជួបគ្រោះថ្នាក់ចរាចរណ៍
- អ៊ីស្រាអែលប្រើប្រាស់គ្រប់មធ្យោបាយបញ្ឈប់កម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់
- ម៉ូតូស្មាស់បុកឌ្រីមសេ១២៥ នៅចំណុចផ្លូវកែង របួស២នាក់
- ហ្វ៊ីណូបុកប្រាដូរបួសធ្ងន់២នាក់ ស្រាលម្នាក់
- ឡិចស៊ីស RX300 បែកកង់ឆ្វេងជ្រុលចង្កូតឡើងលើរបាំងចែកផ្លូវ
- គួរប្រយ័ត្នជាតិក្រមួនឬម្សៅពណ៌សនៅជាប់សម្បកផ្លែប៉ោម
- និស្សិតសាកលវិទ្យាល័យបញ្ញាសាស្ត្រជិះម៉ូតូបុកគម្របលូរួចរេចង្កូតទៅបុករនាំងដែក
- កើតការរញ្ជួយដីមួយក្នុងមហាសមុទ្រឥណ្ឌា
- Tiger Beer ចាប់ឆ្នោតលើកទី1ជួូនគូស្វាមីភរិយាថ្មី
- បាល់ទាត់ហូឡង់D1 និង D2សម្រាប់រាត្រីថ្ងៃសុក្រនេះមាន7ប្រកួត
អ្នករត់ម៉ូតូឌុបពាក់អាវកាក់ប្រចាំនៅក្បាលស្ពានត្រូវកូនចៅប៉ូលិសដាល់ Posted: 16 Feb 2012 11:30 PM PST ក្រុងប៉ោយប៉ែត ៖ អ្នករត់ម៉ូតូឌុបពាក់អាវកាក់ម្នាក់ ត្រូវកូនចៅប៉ូលិសអន្តោប្រវេសន៍ដែលប្រចាំការនៅចំណុចច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត ផ្លូវបត់ទៅខាងជើងកាស៊ីណូផ្កាយប្រាំ យកកូនសោម៉ូតូក្តាប់នឹងដៃរួចដាល់ត្រូវជាច្រើនកន្លែង បណ្តាលឲ្យបែកចុងចិញ្ចើមខាងឆ្វេងហូរឈាមស្រោចខ្លួន កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី១៧ កុម្ភៈ ២០១២ ស្ថិតនៅខាងជើងច្រក |
មេដឹកនាំបះបោរស៊ីរី2នាក់ចាប់ខ្លួនខណៈមហាសន្និបាត អ.ស.ប អនុម័តដំណោះស្រាយ Posted: 16 Feb 2012 11:29 PM PST មេដឹកនាំបះបោរប្រឆាំងនឹងរបបលោកប្រធានាធិបតីអាល់អាសាដ ២នាក់ គឺអ្នកកាសែតលោកម៉ាហ្សេនដា វិក និងលោកស្រីរ៉ាស ហ្សាន់ ហ្គាសហ្សាវី អ្នកសរសេរ BLOG ផ្សាយតាមអ៊ីនធើរណេតបានត្រូវចាប់ខ្លួនកាលពីថ្ងៃទី១៦ កុម្ភៈ ដោយកងកម្លាំងរដ្ឋាភិបាល ដែលនៅតែវាយប្រហារជានិច្ចលើទីក្រុងបះបោរទាំងឡាយ ចំណែកនៅទីក្រុងញូវយ៉ក អ.ស.ប បានអនុម័តដំណោះស្រាយដែលមិនចាប់បង្ខំមួយស្តី ពីការបង្ក្រាបនៅស៊ីរី។ |
រថយន្តដឹកខ្សាច់ពីរគ្រឿងបើកប្រណាំងគ្នាពេលកំពុងភ្លៀងធ្លាក់ផ្លូវក្រឡាប់ចូលប្រឡាយ Posted: 16 Feb 2012 11:29 PM PST រាជធានីភ្នំពេញ ៖ រថយន្តដឹកខ្សាច់ពីរគ្រឿងបើកបរប្រណាំងគ្នាលេងពេលមេឃកំពុង ធ្លាក់ភ្លៀងខ្លាំងមិនឈ្នះមិនចាញ់រអិលធ្លាក់ពីលើផ្លូវ ក្រឡាប់ជាច្រើនត្រឡប់ធ្លាក់ចូលទៅក្នុងប្រឡាយនៅចិញ្ចើមផ្លូវ ម្ខាងម្នាក់ តែមិនបង្កឱ្យមានគ្រោះថ្នាក់ទេ ។ |
កីឡាការិនីជប៉ុន Miyazatoឈ្នះជុំទី១ប្រកួតវាយកូនហ្គោលLPGA Thailand Posted: 16 Feb 2012 11:27 PM PST កីឡាការិនីជប៉ុន Ai Miyazatoបានសម្តែងក្តីរីករាយយ៉ាងខ្លាំងក្រោយពីបានយកឈ្នះការប្រកួតបើកឆាកវាយកូនហ្គោលកម្មវិធី LPGA Thailandនៅ Chon Buriប្រទេសថៃ។ ព្រឹត្តិការណ៍នេះរៀបចំធ្វើនៅទីលានវាយកូនហ្គោល Siam CountryClubកាលពីថ្ងៃព្រហស្បតិ៍ទី១៦កុម្ភៈ។ នាង Miyazatoដែលជាម្ចាស់ជើងឯកកម្មវិធីនេះកាលពីឆ្នាំ២០១០បានបើកការប្រកួតជាមួយនឹងការធ្វើបានពិន្ទុ១បឺឌី ហើយបន្ទាប់មកធ្វើបាន៤បឺឌីបន្ថែមទៀត ។ ថ្លែងបន្ទាប់ពីទទួលបានជ័យជម្នះ Miyazato បញ្ជាក់ថា៖«សម្រាប់ខ្ញុំរយៈពេលមួយថ្ងៃនេះពិតជាយូរណាស់ ហើយអាកាសធាតុក៏ក្តៅទៀតផង។ |
ទទួលទានសម្លការីម្តង ឬ2ដងក្នុង1សប្តាហ៍ជួយទប់ស្កាត់ជំងឺបាត់ការចងចាំ Posted: 16 Feb 2012 11:11 PM PST អ្នកវិទ្យាសាស្ត្របាននិយាយថា ប្រភេទគ្រឿងផ្សំនៅក្នុងសម្លការីអាចជួយព្យាបាលដោយប្រសិទ្ធភាពនូវជំងឺបាត់ការចងចាំ ឬភ្លេចភ្លាំង(Alzheimer's disease)។ ជំងឺAlzheimer's diseaseជាប់ទាក់ទងទៅនឹងការបង្កើតជាដុំពកប្រូតេអ៊ីននៅក្នុងខួរក្បាលដែលមានឈ្មោះថា amyloid plaquesបំផ្លាញខ្សែកោសិកាខួរក្បាល។ មើមរមៀតគឺជាគ្រឿងផ្សំមួយមុខរបស់សម្លការីដែលមានលទ្ធភាពប្រឆាំងនឹងជំងឺនេះបាន។ |
រដ្ឋាភិបាលជប៉ុនប្រកាសផ្តល់ជំនួយឧបត្ថម្ភឥតសំណង៩៧.៤៣៥ដុល្លារសម្រាប់សាងសង់សាលាបឋមសិក្សាពីរ Posted: 16 Feb 2012 11:09 PM PST រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី១៧ កុម្ភៈ ២០១២ ស្ថានទូតជប៉ុនបានប្រកាសឲ្យដឹងថា ក្រោមគម្រោងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរបស់ជប៉ុនជំនួយឥតសំណងសម្រាប់ គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (ជំនួយគូសាណូណិ) រដ្ឋាភិបាលជប៉ុនបានផ្តល់ទឹកប្រាក់សរុប៩៧.៤៣៥ដុល្លារអាមេរិកដល់ អង្គការជីវិតថ្លៃថ្នូរសម្រាប់សាងសង់អគារសិក្សា |
Posted: 16 Feb 2012 11:08 PM PST កីឡាការិនីលំដាប់ទី១ពិភពលោកវិចតូរីយ៉ា អាហ្សារិនកាសម្តែងទឹកចិត្តរីករាយជាខ្លាំងបន្ទាប់ពីបានឈានចូលដល់វគ្គ១/៤ផ្តាច់ព្រ័ត្រប្រកួតតឺន្នីសកម្មវិធី Qatar Openដែលរៀបចំធ្វើនៅទីក្រុងដូហា ប្រទេសកាតាកាលពីថ្ងៃព្រហស្បតិ៍ទី១៦កុម្ភៈ ។ នាងអាហ្សារិនកាដែលដណ្តើមបានចំណាត់ថ្នាក់លេខ១ពិភពលោកបន្ទាប់ពីឈ្នះជើងឯកក្របខណ្ឌធំ Australian Openបានយកឈ្នះកីឡាការិនីរ៉ូម៉ានី Simona Halepក្នុងលទ្ធផល៦-៣និង៦-១។ ថ្លែងបន្ទាប់ពីទទួលបានជ័យជម្នះ អាហ្សារិនកាបញ្ជាក់ថា៖«ខ្ញុំមិនធ្លាប់បានប្រកួតជាមួយនាងពីមុនមកទេ។ |
គណៈបញ្ជាការឯកភាពខណ្ឌទួលគោក ដាក់ពង្រាយកម្លាំងត្រួតពិនិត្យ Posted: 16 Feb 2012 11:00 PM PST រាជធានីភ្នំពេញ ៖ គណៈបញ្ជាការខណ្ឌទួលគោក កាលពីយប់ថ្ងៃទី១៦ កុម្ភៈ បានដាក់ពង្រាយកម្លាំងត្រួតពិនិត្យឆែកឆេរអាវុធជាតិផ្ទុះ នៅតាមដងផ្លូវលេខ២៧៣ សង្កាត់បឹងកក់ទី១ ធ្វើយ៉ាងណាដើម្បីជំរុញឱ្យសន្តិសុខសណ្តាប់ធ្នាប់ នៅក្នុងមូលដ្ឋានមានភាពកាន់តែប្រសើរឡើងលែងមានបទល្មើស ។ ការដាក់កម្លាំងត្រួតពិនិត្យឆែកឆេរអាវុធនេះ ដោយមានកម្លាំងចូលរួមប្រមាណជាង |
មេតុងទីនដុះស្លែ ត្រូវជាប់ទ្រុងដោយសារកូនតុងទីនប្តឹងថា ឆបោក Posted: 16 Feb 2012 10:56 PM PST ខេត្តស្វាយរៀង ៖ មានការភ្ញាក់ផ្អើលឆោឡោពេញក្រុងស្វាយរៀង ដោយសារមេតុងទីនដុះស្លែម្នាក់ត្រូវកូនតុងទីនប្តឹងសមត្ថកិច្ច ឱ្យចាប់ខ្លួនចោទពីបទឆបោកយកប្រាក់ ។ ការចាប់ខ្លួនមេតុងទីនខាងលើធ្វើឡើងកាលពីថ្ងៃទី១៥ កុម្ភៈ ២០១២ នៅសង្កាត់ស្វាយរៀង ។ |
ព្រះចៅអធិរាជជប៉ុនយាងចូលមន្ទីរពេទ្យវះកាត់បេះដូង Posted: 16 Feb 2012 10:53 PM PST ព្រះចៅអធិរាជជប៉ុនអាគី ហ៊ីតូ បានយាងចូលមន្ទីរពេទ្យសាកលវិទ្យាល័យក្រុងតូក្យូ កាលពីព្រឹកថ្ងៃទី១៧ កុម្ភៈ ដែលនៅទីនោះព្រះអង្គត្រៀមទទួលការវះកាត់បេះដូងនាថ្ងៃទី១៨ កុម្ភៈ។ យោងតាមផ្នែកសារព័ត៌មានរបស់ព្រះបរមរាជវាំងជប៉ុនថា ការវះកាត់បេះដូងនេះគ្រោងធ្វើរយៈពេលប្រមាណជា៥ម៉ោង ។ លទ្ធផលនៃការវះកាត់នេះនឹងប្រកាសក្នុងសន្និសីទសារព័ត៌មានមួយដែលត្រូវធ្វើក្រោយការវះកាត់ ។ ព្រះចៅអធិរាជតាមធម្មតា គ្រោងយាងចេញពីមន្ទីរពេទ្យក្រោយការវះកាត់២សប្តាហ៍។ ព្រះចៅអធិរាជជប៉ុនព្រះជន្ម៧៩ព្រះវស្សា |
សាលាក្តីខ្មែរក្រហមប្រកាសថាសវនាការសំណុំរឿង០០២ នឹងត្រូវផ្អាកមួយរយៈខ្លី Posted: 16 Feb 2012 10:53 PM PST រាជធានីភ្នំពេញ ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គជំនុំជម្រះសាលាដំបូង នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ដែលកោះសន្តិភាពទទួលបានកាលពីថ្ងៃទី១៧ កុម្ភៈ ២០១២ ឲ្យដឹងថា សាលាក្តីនឹងផ្អាកធ្វើសវនាការលើសំណុំរឿង០០២ មួយរយៈពេលខ្លីចាប់ពីថ្ងៃទី១៧ កុម្ភៈ ២០១២ ដើម្បីរៀបចំកិច្ចការនានាសម្រាប់សវនាការនាពេលខាងមុខ |
កាត់ទោសអ្នកប៉ងវាយប្រហារនៅអាមេរិកកាលពីឆ្នាំ2009ដាក់គុកអស់មួយជីវិត Posted: 16 Feb 2012 10:51 PM PST យុវជននីហ្សេរីយ៉ាម្នាក់ដែលកាត់ទោសនៅសហរដ្ឋអាមេរិកពីបទប៉ុនប៉ងវាយប្រហារភេរវកម្មមិនសម្រេចកាលពីបុណ្យណូអែលឆ្នាំ២០០៩ ក្នុងយន្តហោះមួយគ្រឿង ដែល ហោះចេញពីទីក្រុងអាមស្ទ័រដាម ទៅកាន់ទីក្រុង DETROIT របស់អាមេរិកត្រូវទទួលការកាត់ទោសកាលពីថ្ងៃទី១៦ កុម្ភៈ ដាក់គុកអស់មួយជីវិត។ យុវជនឈ្មោះហ្វារុកអាប់ឌុលមូតាល់ឡាប អាយុ២៥ឆ្នាំ បានប៉ុនប៉ងដុតគ្រឿងផ្ទុះលាក់ក្នុងអាវក្នុងរបស់គេឱ្យផ្ទុះក្នុងយន្តហោះ AIRBUS A 330 មួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ DELTA AIRLINES |
តាមស្រឡាញ់តាំងពីនៅក្រមុំរហូតមានប្តីមានកូននៅស្រឡាញ់ទៀតមិនបានចាប់រំលោភ Posted: 16 Feb 2012 10:46 PM PST ខេត្តស្វាយរៀង ៖ បុរសម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួនពីបទរំលោភសេពសន្ថវៈលើ ប្រពន្ធរបស់គេ រហូតបានសម្រេច វេលាម៉ោង៤ទៀបភ្លឺថ្ងៃទី១៤ កុម្ភៈ ២០១២ នៅមាត់ស្រះជិតរោងបាយក្រោមផ្ទះក្នុងភូមិព្រៃតាយឹង ឃុំប្រសូត ស្រុកស្វាយទាប ។ |
Posted: 16 Feb 2012 10:44 PM PST រាជធានីភ្នំពេញ ៖ សមាគមនិស្សិតមូស្លីមកម្ពុជា បានផ្តល់ប្រាក់កម្ចីឥណទានជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន៦៥ គ្រួសារ រស់នៅតាមបណ្តោយផ្លូវរទេះភ្លើង និងតំបន់ជុំវិញក្នុងសហគមន៍ក្រីក្រក្នុងសង្កាត់ចំនួន៥ ក្នុងខណ្ឌដូនពេញ ដើម្បីប្រកបរបរអាជីវកម្មខ្នាតតូច ។ |
លោកឧត្តមសេនីយ៍បណ្ឌិត ហ៊ុន ម៉ាណែត គ្រោងអញ្ជើញចុះសួរសុខទុក្ខចែកអំណោយនៅព្រំដែនខេត្តព្រះវិហារ Posted: 16 Feb 2012 10:41 PM PST ខេត្តព្រះវិហារ ៖ លោកឧត្ដមសេនីយ៍បណ្ឌិត ហ៊ុន ម៉ាណែត គ្រោងនឹងអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋ ឃុំកំពង់ស្រឡៅ១ និងឃុំកំពង់ស្រឡៅ២ ស្រុកឆែប តាមដងទន្លេមេគង្គលើជាប់ព្រំប្រទល់ប្រទេសឡាវ និងអញ្ជើញចុះពិនិត្យរមណីយដ្ឋានទេសចរណ៍ធម្មជាតិទឹកធ្លាក់ព្រះ និម្មិតនៃទន្លេមេគង្គលើ ស្ថិតក្នុងឃុំកំពង់ស្រឡៅ២ នៅព្រឹកថ្ងៃទី២០ កុម្ភៈ ២០១២ |
កម្មវិធីដំណើរកម្សាន្តលំដាប់ផ្កាយពីអឹមហ្វូន Posted: 16 Feb 2012 10:41 PM PST រាជធានីភ្នំពេញថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១២៖ក្រុមហ៊ុនអឹមហ្វូន បានរៀបចំនូវកម្មវិធីពិសេស ដែលផ្ដល់ជូននូវភាពរីករាយ និងការភ្ញាក់ផ្អើល ដែលពុំធ្លាប់មានពីមុនមកដល់អតិថិជនរបស់ខ្លួន ក្នុងកម្មវិធីឈ្នះ ! ដំណើរកម្សាន្ដលំដាប់ផ្កាយ ពីអឹមហ្វូន ទៅកាន់ទីក្រុងហុងកុង និងឌីស្នីយ៍លែន (Disneyland) ៤យប់ ៥ថ្ងៃចំនួន១១រង្វាន់» ។ |
ឌ្រីមសេ១២៥ បុកវ៉េវបើកបរដោយនារីបត់ចូលផ្ទះរបួសធ្ងន់ទាំង២នាក់ Posted: 16 Feb 2012 10:35 PM PST រាជធានីភ្នំពេញ ៖ ម៉ូតូឌ្រីមសេ១២៥ បោះពួយលឿនពេកជ្រុលទៅបុកម៉ូតូវ៉េវ RX ខណៈកំពុងបត់ចូលផ្ទះ បណ្ដាលឱ្យរបួសធ្ងន់ទាំងពីរនាក់។ គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងតាមវិថីព្រះនរោត្ដមក្នុងភូមិ១៦ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នៅខាងមុខព្រឹទ្ធសភាកាលពីវេលាម៉ោង៦និង៤០នាទីល្ងាចថ្ងៃទី១៦ កុម្ភៈ ។ |
រថយន្តបុកស្ត្រីដើរឆ្លងផ្លូវរបួសធ្ងន់ Posted: 16 Feb 2012 10:35 PM PST ខេត្តកំពង់ចាម ៖ ស្ដ្រីម្នាក់ដួលផ្កាប់មុខរបួសក្បាលដេរចំនួន១០ថ្នេរ ខណៈកំពុងដើរឆ្លងផ្លូវត្រឡប់មកពីផ្សារទៅផ្ទះត្រូវរថយន្ដបុកឱ្យ រងរបួស កាលពីវេលាម៉ោង១រសៀលថ្ងៃទី១៦ កុម្ភៈ នៅផ្លូវជាតិលេខ៦ ក្នុងភូមិសាទឹម ឃុំព្រៃចាង ស្រុកជើងព្រៃ ។ |
រថយន្តកូរ៉ូឡាបុកម៉ូតូ ដោយសារខ្វះការប្រុងប្រយ័ត្នទាំងសងខាង Posted: 16 Feb 2012 10:35 PM PST រាជធានីភ្នំពេញ ៖ រថយន្ដកូរ៉ូឡាបើកបរដោយជនជាតិខ្មែរដឹកជនបរទេស៣នាក់ ក្នុងនោះស្រីម្នាក់ បានទៅបុកម៉ូតូឌ្រីមសេ១២៥ រងរបួស២នាក់ នៅមុខស្ថានីយប្រេងឥន្ធនៈតូតាល់ ស្ថិតក្នុងភូមិ៧ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន កាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី១៦ កុម្ភៈ។ |
រថយន្តកូរ៉េបើកកៀរម៉ូតូត្រង់ផ្លូវកែង ហើយបើករត់គេច Posted: 16 Feb 2012 08:14 PM PST រាជធានីភ្នំពេញ ៖ រថយន្ដកូរ៉េពណ៌ស បើកវ៉ារួចកៀរម៉ូតូ បណ្ដាលឱ្យដួលរងរបួសស្រាល២នាក់ ហើយបើករត់គេចបាត់ស្រមោល កាលពីវេលាម៉ោង២និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៧ កុម្ភៈ នៅផ្លូវលេខ២១៥ កែងផ្លូវលេខ១៥០ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ។ |
ជិះម៉ូតូឆាលីឆក់កាបូបនិស្សិតស្រីជិះកង់ជួបគ្រោះថ្នាក់ចរាចរណ៍ Posted: 16 Feb 2012 08:11 PM PST រាជធានីភ្នំពេញ ៖ ជនសង្ស័យឆក់ម្នាក់ក្នុងចំណោមបក្សពួក២នាក់ត្រូវប្រជាពលរដ្ឋ នាំគ្នាចាប់ខ្លួនកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី១៦ កុម្ភៈ នៅតាមផ្លូវលេខ២៧១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក បន្ទាប់ពីជិះម៉ូតូម៉ាកឆាលី ពណ៌ទឹកប៊ិច មួយគ្រឿងធ្វើសកម្មភាពឆក់កាបូបពីស្ត្រីជានិស្សិតម្នាក់ដែល កំពុងជិះកង់តាមដងផ្លូវបានសម្រេច ហើយជិះម៉ូតូគេចខ្លួនជួបគ្រោះថ្នាក់ |
អ៊ីស្រាអែលប្រើប្រាស់គ្រប់មធ្យោបាយបញ្ឈប់កម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ Posted: 16 Feb 2012 08:10 PM PST ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំប្រទេសរុស្ស៊ី លោកដូវីត ហ្គោឡេនឌ័រ ថ្លែងកាលពីថ្ងៃទី១៦ កុម្ភៈ ថា អ៊ីស្រាអែលយល់ថា គ្រប់មធ្យោបាយទាំងអស់ត្រូវប្រើ ដើម្បីបញ្ឈប់កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ អ្នកការទូតអ៊ីស្រាអែលរូបនេះនិយាយក្នុងសន្និសីទសារព័ត៌មានមួយថា ការប្រកាសកាលពីថ្ងៃទី១៥ កុម្ភៈ កន្លងមកនេះ ដោយអ៊ីរ៉ង់ និងបណ្តាសកម្មភាពនុយក្លេអ៊ែររបស់ប្រទេសនេះបង្ហាញថា ក្រុងតេហេរ៉ង់ប៉ុនប៉ងធ្វើឱ្យសម្រេចគោលដៅយោធានៃកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។ |
ម៉ូតូស្មាស់បុកឌ្រីមសេ១២៥ នៅចំណុចផ្លូវកែង របួស២នាក់ Posted: 16 Feb 2012 08:00 PM PST រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូនិងម៉ូតូបុកគ្នានៅ ចំណុចផ្លូវ១៩៩កែងផ្លូវ៣៨៨ មុខក្លឹបយ៉ាងហ្គីល ក្នុងភូមិ៥ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន កាលពីវេលាម៉ោង១១និង២០នាទីយប់ ថ្ងៃទី១៦ កុម្ភៈ ។ |
ហ្វ៊ីណូបុកប្រាដូរបួសធ្ងន់២នាក់ ស្រាលម្នាក់ Posted: 16 Feb 2012 07:58 PM PST រាជធានីភ្នំពេញ ៖ យុវជន៣នាក់ជិះម៉ូតូហ្វ៊ីណូបុកប្រាដូចំកង់រថយន្តផ្នែកខាងមុខ ដែលបើកបរដោយបុរសជនជាតិបារាំង បណ្ដាលឱ្យរងរបួសធ្ងន់២នាក់ ស្រាលម្នាក់ នៅមុខស្ថានីយប្រេងឥន្ធនៈតូតាល់ តាមមហាវិថីព្រះមុនីវង្សកែង៣១០ ស្ថិតក្នុងភូមិ៧ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន កាលពីវេលាម៉ោង៨យប់ថ្ងៃទី១៦ កុម្ភៈ ។ |
ឡិចស៊ីស RX300 បែកកង់ឆ្វេងជ្រុលចង្កូតឡើងលើរបាំងចែកផ្លូវ Posted: 16 Feb 2012 07:57 PM PST រាជធានីភ្នំពេញ ៖ រថយន្ដឡិចស៊ីស RX300 ដែលអ្នកបើកបរអះអាងថា បែកកង់មុខខាងឆ្វេងបានជ្រុលចង្កូតឡើងលើរបាំងចែកផ្លូវកើលជាប់ ទៅមុខលែងរួចនៅមុខស្ថានីយប្រេងឥន្ធនៈស៊ូគីមិច កាលពីវេលាម៉ោង២និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៧ កុម្ភៈ តាមបណ្តោយវិថីព្រះមុនីវង្ស សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។ |
គួរប្រយ័ត្នជាតិក្រមួនឬម្សៅពណ៌សនៅជាប់សម្បកផ្លែប៉ោម Posted: 16 Feb 2012 07:57 PM PST នេះមិនមែនជាព័ត៌មានថ្មីសន្លាងនោះទេ ដែលគ្រប់ផ្លែប៉ោមទាំងអស់សុទ្ធតែត្រូវបានគេលាបក្រមួន ឬម្សៅពណ៌សនៅជាប់នឹងសម្បកដើម្បីរក្សានូវភាពស្រស់របស់ផ្លែប៉ោម ។ ម្យ៉ាងទៀត សម្បកផ្លែប៉ោមត្រូវបានអ្នកជំនាញខាងតមអាហារផ្តល់យោបល់ថា គឺសម្បូរទៅដោយអាហារូបត្ថម្ភច្រើន ប៉ុន្តែតើលោកអ្នកហ៊ានពិសាផ្លែប៉ោមដែលមានជាតិក្រមួន ឬម្សៅពណ៌សក្រាស់នៅជាប់នឹងសម្បកដែលកំពុងចរាចរណ៍នៅលើទីផ្សារបច្ចុប្បន្នដែរឬទេ ? |
និស្សិតសាកលវិទ្យាល័យបញ្ញាសាស្ត្រជិះម៉ូតូបុកគម្របលូរួចរេចង្កូតទៅបុករនាំងដែក Posted: 16 Feb 2012 07:51 PM PST រាជធានីភ្នំពេញ ៖ យុវជនជានិស្សិតសាកលវិទ្យាល័យបញាសាស្ដ្រម្នាក់ជិះម៉ូតូបុកគម្រប លូរួចរេចង្កូតទៅបុករនាំងដែកពុះចែកផ្លូវបណ្ដាលឱ្យរបួស ធ្ងន់ធ្ងរ កាលពីវេលាម៉ោង១និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៧ កុម្ភៈ នៅមុខក្រុមហ៊ុនទូរស័ព្ទ Mobitel មហាវិថីព្រះសីហនុកែងផ្លូវលេខ៥១ ក្នុងភូមិ៤ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។ |
កើតការរញ្ជួយដីមួយក្នុងមហាសមុទ្រឥណ្ឌា Posted: 16 Feb 2012 07:50 PM PST ការរញ្ជួយដីកម្លាំង៥,១រីស្ទ័រមួយកើតមានក្នុងសមុទ្រកាលពីព្រឹកថ្ងៃទី១៦ កុម្ភៈ វេលាម៉ោង៦និង២០នាទីនៅចម្ងាយ៣០៨គីឡូម៉ែត្រភាគឦសាន RODRIGUES និង៨៩០គីឡូម៉ែត្រពីកោះម៉ូរីស។ យោងតាមទិន្នន័យផ្តល់ឱ្យដោយផ្នែកឧតុនិយមកោះម៉ូរីសថា ការរញ្ជួយដីនេះកើតមានក្នុងជម្រៅ១០គីឡូម៉ែត្រ ក្រោមសមុទ្រ។ ការរញ្ជួយដីកម្លាំងមធ្យមបែបនេះតាមធម្មតាពុំបង្កឱ្យមានការញ័ររង្គើរ ឬការខូចខាតនានាឡើយ។ |
Tiger Beer ចាប់ឆ្នោតលើកទី1ជួូនគូស្វាមីភរិយាថ្មី Posted: 16 Feb 2012 07:49 PM PST រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១២ Tiger Beer បានរៀបចំពិធីបង្ហាញរង្វាន់ធំរថយន្ត Ford Explorer 2012 និងធ្វើការចាប់ឆ្នោតលើកទីមួយរបស់ខ្លួននៅ Ford Showroom ដើម្បីផ្តល់រង្វាន់ឧបករណ៍ Home Theater System ចំនួន១០ រង្វាន់ជូនដល់គូស្វាមីភរិយាថ្មីដែលបានជាវស្រាបៀរ Tiger នៅក្នុងពិធីអាពាហ៍ពិពាហ៍របស់ខ្លួន ដោយមាន |
បាល់ទាត់ហូឡង់D1 និង D2សម្រាប់រាត្រីថ្ងៃសុក្រនេះមាន7ប្រកួត Posted: 16 Feb 2012 07:19 PM PST ការប្រកួតបាល់ទាត់ហូឡង់ D1 និង D2 សម្រាប់រាត្រីថ្ងៃសុក្រនេះមាន 7 ប្រកួត។ ក្រុម Heerenveen, Zwolle, Helmond, Almere ជាក្រុមជម្រើសល្អក្នុងទឹកដី ។ ហូឡង់ D1 Heerenveen (3) V Breda (15) Heerenveen 11 ប្រកួតក្នុងផ្ទះគឺ 5-4-2 ស៊ុតបាល់បាន 25 គ្រាប់ និងរបូតវិញ 19 គ្រាប់។ 3 ប្រកួតចុងក្រោយគឺលេងឈ្នះ Vitesse 2-1 ក្រៅផ្ទះ, ឈ្នះ Roda 4-3 ក្នុងផ្ទះ និងបន្តឈ្នះ Waalwijk 1-0 ក្រៅផ្ទះ ។ Breda 10 ប្រកួតក្រៅផ្ទះ គឺ 1-1-8 ស៊ុតបាល់បាន 10 គ្រាប់ និងរបូតវិញ 22 គ្រាប់ ។ |
You are subscribed to email updates from Koh Santepheap Daily To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |