Koh Santipheap Daily

Koh Santipheap Daily


សាច់​មាន់​​​​និង​​ទំនិញ​​ចម្រុះ​​ខូចគុណភាព​​​ត្រូវ​​​​​ដុតកម្ទេចចោល​

Posted: 14 Feb 2012 11:15 PM PST

ដុតកម្ទេចសាច់ខូចគុណភាព
ក្រុង​ប៉ោយ​ប៉ែត ៖ សាច់​មាន់​និងទំនិញ​​​ចម្រុះ​​ខូចគុណភាព​ជាង១តោន​​ ​ត្រូវ​​បាន​​​មន្ត្រី​កាំកុង​​ត្រូល​​​សាខា​​ខេត្ត​​​បន្ទាយ​មាន​ជ័យ​​ សហការ​ជាមួយ​​​សមត្ថកិច្ច​​ពាក់​ព័ន្ធ​​​មាន​​ប៉ូលិស​​​ប្រឆាំងបទ​ល្មើស​​ សេដ្ឋកិច្ច​ក្រសួង​ មន្ត្រី​​គយនិង​រដ្ឋាករ​​​​ មន្ត្រី​គណៈ​កម្មការ​ច្រក​​​​ទ្វារ​ និង​ប៉ូលិស​អន្តោ​ប្រវេសន៍​​​​​យក​​ទៅ​​ដុត​កម្ទេច​​ចោល​​កាលពី​​វេលា​ម៉ោង​ ​២រសៀល​​ថ្ងៃទី​​​១៤ កុម្ភៈ ក្រោយ​​ពីចាប់​បាន​ជា​បន្ត​បន្ទាប់​​​នៅ​​​​

រថយន្ត​កូរ៉េ​​ដឹក​ខ្ទឹម​​បុកគូទ​​នីស្សាន់​ដឹក​ត្រី​ឆ្អើរ​ពីក្រោយ​ធ្លាក់​ទឹក​ទាំង​អស់​គ្នា​

Posted: 14 Feb 2012 11:09 PM PST

ខេត្តបាត់ដំប​ង ៖ រថយន្តម៉ាកនីស្សាន់មួយ​គ្រឿង​បាន​ធ្លាក់កប់ភក់ក្នុងប្រឡាយ​បណ្តាល​ឱ្យ​ព្រូ​ ម្នាក់​រង​របួ​សស្រាល​ ឯរថយន្តកូរ៉េ​ប្រភេទ៥​តោនមួយគ្រឿងទៀតបានជំពាក់ជាប់ និងគល់​ស្វាយ ក្រោយពីបើកបុកគូទគ្នា​ទាំងកំរោល កាល​ពីវេលាម៉ោង១និង៥០នាទី​រំលង​អធ្រាត្រ​ឈានចូលថ្ងៃទី១៥ កុម្ភៈ នៅ​លើ​កំណាត់ផ្លូវ​ជាតិ​លេខ៥ ត្រង់ចំណុចភូមិអូសទូក ឃុំ​កំពង់ព្រៀង ស្រុកសង្កែ ។

យុវជន​​​១៩​ឆ្នាំជាប់ចោទថា បាន​​រំលោភ​សេព​សន្ថវៈ​​​​នាង​១៧​ឆ្នាំ ​ម្តាយ​ប្តឹង​ទារ​​១​ម៉ឺន​ដុ​ល្លារ​

Posted: 14 Feb 2012 11:02 PM PST

យុវជនជាប់ចោទ
ខេត្តកំពង់ចាម ៖ នគរបាល​ប៉ុស្តិ៍​រដ្ឋ​បាល​ចម្ការកៅស៊ូជប់បានឃាត់ខ្លួនជនសង្ស័យម្នាក់​ឈ្មោះ​ ឈិន សុខគង់ ភេទប្រុស អាយុ​១៩​ឆ្នាំ មាន​ទី​លំនៅ​ឃុំជប់ ស្រុកត្បូងឃ្មុំ កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ កុម្ភៈ ២០១២ បញ្ជូនទៅកាន់អធិ​ការ​ដ្ឋាន​នគរ​បាល​ស្រុកត្បូងឃ្មុំ ជាប់ចោទ​ពីបទរំលោភ​សេព​​សន្ថវៈ​លើក្មេងស្រីជំទង់ម្នាក់ អាយុ១៧ឆ្នាំ រស់​នៅឃុំ-ស្រុក​ជា​មួយគ្នា ។

តុលាការ​​យោធា​បើក​សវនា​​ជម្រះ​​អតីត​​មេ​បញ្ជា​​ការ​​កង​​អង្គ​រក្ស​សម្តេច​ ជា ស៊ីម ​លោក​លឿន ចាន់ថន

Posted: 14 Feb 2012 10:59 PM PST

ទិដ្ឋភាពក្នុងសវនាការ
រាជធានីភ្នំពេញ ៖ តុលា​ការ​យោធា​មាន​ទីតាំង​​ភូមិ​ដំណាក់​ សង្កាត់​​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ​នៅ​ព្រឹក​ថ្ងៃទី​១៥ កុម្ភៈ ​២០១២ ​បាន​បើក​​សវនា​ការ​ជម្រះក្តី​​លោក​ឈឿន ចាន់​ថន ​អតីត​មេ​បញ្ជា​​ការ​កង​​អង្គ​រក្សសម្តេចជា ស៊ីម ​​ប្រធាន​ព្រឹទ្ធ​សភា​ដែល​មាន​​លោក​ប៉ោក ប៉ន ​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជំរះ​ ​លោក​ ស សារ៉េត ​លោក​ផូរ ភិរម្យ ​ជា​សមា​ជិក​ក្រុម​ប្រឹក្សា​​ជំនុំ​ជម្រះ​, លោក​ម៉ក់ សីហា

ក្រុម​កម្ម​ករ​ជាង​១.០០​០​នាក់ ធ្វើ​កូដ​កម្ម​ទាមទារ​ឱ្យ​ថៅកែ​រោង​ចក្រ​ដក​ប្រធាន​រដ្ឋ​បាល

Posted: 14 Feb 2012 10:35 PM PST

កម្មករនាំគ្នាធ្វើកូដកម្ម
រាជធានីភ្នំពេញ ៖ កម្មករ ​កម្មការិនី​រោង​ចក្រ​​ផលិត​ស្បែក​ជើងយី​ហោ​​សាន់ដែល​ស៊ូ ​ចំនួន​១.៣០០​នាក់​​បាន​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​ការ​តវ៉ា​​​នៅ​ខាង​មុខ​រោង​ ចក្រ​​ទាមទារ​​ឱ្យថៅ​​កែ​ដក​ប្រធាន​រដ្ឋ​បាល​ចេញពី​រោង​ចក្រ​ ដោយ​ចោទ​ប្រកាន់​​ថា ​ប្រធាន​រដ្ឋ​បាល​រូបនោះគាប​សង្កត់​​កម្ម​ករ និង​មិន​គោរព​ច្បាប់ការងារ​​ទាល់​តែ​សោះ ។

ផ្ទុះ​ធុង​ហ្គាស​​របួសមនុស្ស​ច្រើន​នាក់ ​ប៉ូលិស​​គ្រប់​គ្រង​ស្ថាន​ការណ៍​​បាន​ទាំង​ស្រុង​ មិន​ឱ្យ​មាន​អគ្គិភ័យ​ឡើយ

Posted: 14 Feb 2012 08:15 PM PST

នៅកន្លែងផ្ទូះធុងហ្គាស
ខេត្តកំពត ៖ អគារក្រុម​ហ៊ុន​លក់​ហ្គាស​មួយ​កន្លែង​​នៅក្បែរ​​ផ្សារ​សាមគ្គី​​ក្រុង​​កំពត (ចម្ងាយ​​ប្រមាណ​៣០០​ម៉ែត្រ​) ​​ស្រាប់តែ​​ធុង​ហ្គាស​មួយ​បាន​ផ្ទុះ​ឡើង​យ៉ាង​កក្រើ​ក​ផ្អើល​មនុស្ស​ម្នា​ ស្ទើរ​តែ​មួយ​ក្រុង​កំពត ​កាលពីវេលា​ម៉ោង​​៩​និង​៥០​នាទី​ព្រឹក​ថ្ងៃទី​​១៥ កុម្ភៈ ២០១២ ​ហើយ​ភ្លាមៗ​​នោះ​រថយន្ត​ពន្លត់​​អគ្គិភ័យ​​២​គ្រឿង​បាន​ទៅដល់​បាញ់​ទឹក​ទប់ ​ស្កាត់​​កុំ​ឱ្យ​អណ្តាត​ភ្លើ​ងឆាប​ឆេះ​ឡើង ។

បាញ់ចំនួន​​៣​គ្រាប់​​ឌឺ​ម្ចាស់​​ហាង ព្រោះ​ខឹង​ដេញ​ចេញ​ពី​ក្នុង​ហាង​ពេល​មា​នជម្លោះ​

Posted: 14 Feb 2012 08:11 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ស្នូរ​ផ្ទុះ​កាំភ្លើង​ចំនួន​៣​គ្រាប់​ផ្ទួ​ន​ៗ​គ្នា​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​​ ដែល​កំពុង​តែ​លង់​លក់​ក្នុង​ដំណេក​ភ្ញាក់ផ្អើល​ និង​ព្រ​លឹ​ង​ចុង​សក់ ដោយសារ​ការ​ឈ្លោះប្រកែក​គ្នា​ និង​វាយ​តប់​​គ្នា​ទៅ​វិញ​ទៅ​មករ​វាង​ក្មេង​ទំនើង២​ក្រុម​មាន​គ្នា​ប្រមាណ​ ជាង​១០​នាក់ កាលពី​វេលា​ម៉ោង​១១​និង​៥០​នាទី​យប់​ថ្ងៃ​ទី​១៤​ កុម្ភៈ ​ឆ្នាំ​២០១២​ នៅ​ចំណុច​មុខ​ហាង​​មួយ​កន្លែង តា​ម​បណ្ដោយ​ផ្លូវ​២៦១ ​កែង​ផ្លូវ​

ផ្ទុះ​​ធុង​ហ្គាស​​នៅ​ក្រុម​ហ៊ុន​លក់​ហ្គាស​​ក្រុង​កំពត ​ផ្អើល​​មនុស្ស​ស្ទើរ​មួយ​ក្រុង​

Posted: 14 Feb 2012 07:25 PM PST

ខេត្តកំពត ៖ អគារក្រុម​ហ៊ុន​លក់​ហ្គាស​មួយ​កន្លែង​​នៅក្បែរ​​ផ្សារ​សាមគ្គី​​ក្រុង​​កំពត (ចម្ងាយ​​ប្រមាណ​៣០០​ម៉ែត្រ​) ​​ស្រាប់តែ​​ធុង​ហ្គាស​មួយ​បាន​ផ្ទុះ​ឡើង​យ៉ាង​កក្រើ​ក​ផ្អើល​មនុស្ស​ម្នា​ ស្ទើរ​តែ​មួយ​ក្រុង​កំពត ​កាលពីវេលា​ម៉ោង​​៩​និង​៥០​នាទី​ព្រឹក​ថ្ងៃទី​​១៥ កុម្ភៈ ២០១២ ​ហើយ​ភ្លាមៗ​​នោះ​រថយន្ត​ពន្លត់​​អគ្គិភ័យ​​២​គ្រឿង​បាន​ទៅដល់​បាញ់​ទឹក​ទប់ ​ស្កាត់​​កុំ​ឱ្យ​អណ្តាត​ភ្លើ​ងឆាប​ឆេះ​ឡើង ។

បើក​រថយន្ត​​ប្រកែក​គ្នា​ខ្លាំង​ៗ​ និង​ចាក់​គួរ​បង្អួត​ស្រី​ស្នេហ៍​​ជ្រុល​​ទៅ​បុក​ដើម​​អម្ពិល

Posted: 14 Feb 2012 07:16 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ រថយន្តមួយគ្រឿងម៉ាក HONDA RIDGELINE ពណ៌ឈាមជ្រូក ​ជិះ​គ្នា​​ប្រហែល​៤​ទៅ​៥​នាក់ បើកបរដោយយុវជន​ស្ទាវ ចាក់គួរទំនង​ចង់​បង្អួតស្រីស្នេហ៍ក៏​ជ្រុល​ចង្កូតទៅបុកដើមអម្ពិល និងស្លាកសញ្ញាបង្ហាញ​ផ្លូវនៅចំណុចកែងវិថី​ព្រះ​នរោត្តមនិងផ្លូវលេខ​១៨៤ ស្ថិតក្នុងសង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ កាល​ពីវេលាម៉ោង២​និង​៤០​នាទី​រំលង​អធ្រាត្រ​

ជញ្ជីង​​​ពាណិជ្ជ​កម្ម​អាស៊ាន-ឥណ្ឌា មាន​ទឹកប្រាក់​​​៥.៥០០​លាន​ដុល្លារ កំពុង​ជំរុញ​ឱ្យ​ពង្រីក​​ថែមទៀត​​ដោយ​លោក​​ឧបនាយក​រដ្ឋ​មន្ត្រី​​​ហោ ណាំហុង​

Posted: 14 Feb 2012 07:03 PM PST

រាជធានីភ្នំពេញ​​​​ ៖ ជញ្ជីងពាណិជ្ជកម្ម​រវាង​អាស៊ាន និង​ឥណ្ឌា បានកើនឡើងជាង៤១​ភាគ​រយ កាលពីឆ្នាំ២០១០ស្មើនឹងទឹកប្រាក់​ជាង​៥.៥០០​លានដុល្លារអាមរិក​។​ តួលេខនេះត្រូវ​បាន​បង្ហាញឡើងនៅក្នុង​កិច្ចសន្ទនា​ឥណ្ឌា-អាស៊ាន​លើកី៤ ដែលបានប្រារព្ធ​ធ្វើកាលពី​រសៀល​ថ្ងៃចន្ទ ទី​១៣ និង១៤ កុម្ភៈ ២០១២ ក្រោ​ម​ប្រធានបទ​ទស្សនៈ​វិស័យនៃអាស៊ាន និង​

​ចំតិតគូទ​​ដាក់​ព្រះមហាក្សត្រី​​យានី​​អេលីហ្សាបែត​បង់ពិន័យ​600អឺរ៉ូ

Posted: 14 Feb 2012 06:42 PM PST

ព្រះមហាក្សត្រី​យានី​អេលីហ្សាបែត​ទី​​​២
យុវជន​​​​ជនជាតិ​អូស្ត្រាលី​​ម្នាក់​ត្រូវ​​បង់​ប្រាក់​​​ពិន័យ​​​ជាង​​​​​​៦០០អឺរ៉ូ ​ពីបទចំតិតគូទ​​របស់​គេដាក់​​​ព្រះមហាក្សត្រីយានី​​អេលីហ្សាបែតទី​២នៃចក្រ​ភព​​អង់គ្លេស ​​កាលពីខែ​តុលា កន្លងមកនេះ ​​ក៏​ប៉ុន្តែ​​​​​បុរសនោះ​​អះអាង​​​​កាលពីថ្ងៃទី​​​​១៤ កុម្ភៈ ​ថា ខ្លួនគេ​​នឹង​​ធ្វើបែបនេះ​​​ទៀត​។​ យុវជនអាយុ​​២២​ឆ្នាំរូបនេះ​ឈ្មោះ LIAM WARRINER រស់នៅក្នុង​​​​ក្រុងស៊ីដនី ត្រូវ​បាន​តុលាការ​​កាត់ទោសពី​​បទ​​បង្ក​​​ការ​​បាត់បង់​របៀប​​​រៀបរយ​​​សាធារណៈ

ការ​សិក្សា​ស្រាវ​ជ្រាវ ៖ « បុរស​អឺរ៉ុប​​ចូល​ចិត្ត​ស្ត្រី​​អាស៊ី​ »

Posted: 14 Feb 2012 06:23 PM PST


យោង​តាម​ប្រភព​ពី​គេ​ហ​ទំព័រដេលី​ឈី​លី ចេញ​ផ្សាយ​ថ្ងៃ​ទី​១៣ កុម្ភៈ បាន​បង្ហាញ​នូវ​ការ​សិក្សា​មួយ​ទាក់​ទង​​នឹងចំណង់​ចំណូល​​ចិត្ត​របស់​​បុរស​អឺរ៉ុបមក​លើ​ស្ត្រី​អាស៊ី​ជាង​ស្ត្រី​ជន​ជាតិ​ផ្សេង នៅ​លើ​ពិភព​លោក ។ ការ​សិក្សា​បាន​បង្ហាញ​ថា មនុស្ស​គ្រប់​រូប​យល់​ឃើញ​ថា ផ្ទៃ​មុខជា​ផ្នែក​មួយ​យ៉ាង​សំខាន់​​និង​ទាក់​ទាញ​បំផុត​ក្នុង​ចំណោម​​ផ្នែក​ផ្សេង​ៗ​ជា​ច្រើន​នៃ​រាង​កាយ​របស់​យើង ។ ដោយ​ឡែក​បុរស​អឺ​រ៉ុប​ចូល​ចិត្ត​ស្ត្រី​អាស៊ី​ជាង​ស្ត្រី​ផ្សេង ខណៈ​ដែលស្ត្រី​អឺរ៉ុបចូល​ចិត្ត​បុរស​ជន​ជាតិ​ស្បែក​ខ្មៅ ។

​អ៊ី​រ៉ង់​​​អាច​ផលិត​​​គ្រឿង​ឆេះ​នុយក្លេអ៊ែរ​​​ដោយខ្លួន​ឯង​ផ្ទាល់​

Posted: 14 Feb 2012 06:15 PM PST

អ្នកទទួលខុសត្រូវ​​​​ម្នាក់នៃក្រុម​ប្រឹក្សា​​​​សន្តិសុខ​​​ជាតិជាន់ខ្ពស់​​​អ៊ី​រ៉ង់​
​​អ្នកទទួលខុសត្រូវជាន់ខ្ពស់​​​អ៊ី​រ៉ង់​មួយ​រូប​ថ្លែង​កាលពីថ្ងៃទី​​​១៤ កុម្ភៈ ​ថា ក្រុងតេហេរ៉ង់​​​បង្ហាញ​​នា​ថ្ងៃទី​​​១៥ កុម្ភៈ ​​​ពីការរីកចម្រើន​​​ទាំង​ឡាយ​នៃ កម្មវិធី​បរមាណូ​របស់ខ្លួន​ដែល​សម្រាប់ប្រើប្រាស់​​​​ខាង​ផ្នែក​​​​ស៊ីវិល​​​សុទ្ធសាធ​​ ដោយផ្គត់​ផ្គង់​​​ដល់​​រេ​អាក់ទ័រ​​​ស្រាវជ្រាវ​មួយនូវ​​គ្រឿង​ឆេះ​​នុយ​ក្លេអ៊ែរ​​​ដែលផលិត​បានជា​លើក​ដំបូង​នៅអ៊ី​រ៉ង់​។​ ​លោកអាលី បាក់​ហ៊ឺរី លេខាធិការ​​​​រង​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​​​ជាតិជាន់ខ្ពស់​​អ៊ី​រ៉ង់​និយាយ​​ថា លោកប្រធានាធិបតី​​ម៉ាមូដ​ អាម៉ា​ឌីណឺហ្សាដ នឹង​ចូលរួមក្នុង​​​​ព្រឹត្តិការណ៍​​នេះ​នៅរដ្ឋធានី​​អ៊ី​រ៉ង់​។​

ផ្ទះ៨ខ្នងក្នុងសង្កាត់ស្រះចកត្រូវអគ្គិ​ភ័យ​លេបត្របាក់ចំរាត្រីថ្ងៃបុណ្យក្តី​ស្រឡាញ់

Posted: 14 Feb 2012 06:13 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ យា៉ងហោច​ណាស់​ផ្ទះ​៨ខ្នងនិងទ្រព្យសម្បត្តិជាច្រើនត្រូវបានអគ្គិ​ភ័យ​ លេបត្របាក់ចំរាត្រីថ្ងៃបុណ្យក្តីស្រឡាញ់​ថ្ងៃទី១៤ កុម្ភៈ ២០១២ វេលាមោ៉ង៧និង​៣០​នាទី​​យប់​នៅ​ផ្លូវលេខ៧៥ ខាងជើងវត្តស្រះចក ស្ថិត​ក្នុង​ភូមិ​ទី៨ សង្កាត់ស្រះចក ខណ្ឌដូនពេញ ហើយ​ក្នុង​ហេតុការណ៍នេះមិនបណ្តាលឲ្យបាត់បង់ជីវិត​មនុស្ស​នោះទេ។

ឃើញ​ប្តី​​ប្រពន្ធ​​គេឈ្លោះ​​ប្រកែក​​គ្នា​​ចូល​ទៅ​ជួយ​ឃាត់​​ត្រូវ​ប្រពន្ធ​​គេ​កាប់​ដាច់​​ស្លឹក​​​ត្រចៀក​

Posted: 14 Feb 2012 06:13 PM PST

រាជធានីភ្នំពេញ ៖ យុវជន​ម្នាក់​បានដាច់​ស្លឹក​ត្រចៀក​ខាងឆ្វេង​ដេរ​ជាង​១០​ថ្នេរ ខណៈ​ពេល​ដើរទៅ​ងូតទឹក​ឃើញ​ប្ដី​ប្រពន្ធ​គេ​ឈ្លោះ​ប្រកែក​គ្នា​មាន​កាន់​ កាំបិត​ប្រុង​កាប់​គ្នា​ក៏​ចូល​ទៅ​ឃាត់​​ ​ស្រាប់តែ​ត្រូវ​ប្រពន្ធ​​គេ​កាប់​ដាច់​ស្លឹក​ត្រចៀក​​តែ​ម្ដង កាលពី​វេលា​ម៉ោង​៧​និង​៤០​នាទី​យប់​ថ្ងៃ​ទី​១៤ កុម្ភៈ នៅ​ក្នុង​ការដ្ឋាន​សាងសង់​ផ្ទះ​ល្វែង​​ប្លុក​សំបុកចាប ​ភូមិ​​ត្រពាំ​ង​អញ្ចាញ សង្កាត់​ត្រ​ពាំងង​ក្រសាំង

កាមរីឆ្លាម​បើក​បរ​ដោយ​ស្ត្រី​មាន​ផ្ទៃ​​ពោះ​បុក​គ្នា​ជា​មួយ​ឡិចស៊ីស​ប៉ះ​ពាល់​​ដល់​កូន​ក្នុង​​ផ្ទៃ

Posted: 14 Feb 2012 06:13 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ស្ដ្រី​ម្នាក់​ត្រូវ​បាន​អ្នក​រួម​ដំណើរ​ក្នុង​រថយន្ដ​អះអាង​ថា ​មាន​ផ្ទៃពោះ​ប៉ះ​ពាល់​ដល់​កូន​ក្នុង​ផ្ទៃ ខណៈ​បើករថយន្ដ​បុក​គ្នា​ជាមួយ​រថយន្ដ​ឡិច​ស៊ីស នៅ​មុខ​ផ្លូវ​ចូល​ស្ពាន​ហង្ស​កោះ​ពេជ្រ ក្នុង​ក្រុម​៧៨ ភូមិ​១៤ សង្កាត់​​ទន្លេ​បា​សាក់ ខណ្ឌចំការមន កាលពី​វេលា​ម៉ោង​៩​និង​៤០​នាទី​យប់​ថ្ងៃ​ទី​១៤ កុម្ភៈ ។

តា​រា​ម៉ូដែលកូរ៉េ​ ដែល​​​ពេញ​និយម​បំផុត​ក្នុង​ឆ្នាំ​2011

Posted: 14 Feb 2012 06:10 PM PST

នាង Cha Sun Hwa ឬ​ហៅ​ម្យ៉ាង​ទៀត​​ថា នាង​ Cha Seon Hwa
យោង​តាម​ប្រភព​ពី​គេ​ហ​ទំព័រ​សិល្បៈ​ចិន ចេញ​ផ្សាយ​ថ្ងៃ​ទី​៨ កុម្ភៈ បាន​បង្ហាញ​នូវ​តា​រា​ម៉ូដែល​កូរ៉េ​វ័យ​ក្មេង​ចំនួន​១០​រូប​ដែល​ពេញ​និយម​បំផុត​ក្នុង​ឆ្នាំ​២០១១កន្លង​មក ។ តា​រា​ទាំង​នោះ​មាន​ដូច​តទៅ ៖ ១-​នាង Cha Sun Hwa ឬ​ហៅ​ម្យ៉ាង​ទៀត​​ថា នាង​ Cha Seon Hwa គឺ​ជា​តា​រា​ម៉ូដែល​វ័យ​ក្មេង​ និង​សិច​ស៊ី​ និង​ជា​រាជិនី​បង្ហាញ​ម៉ូដ​រថ​យន្ត​ប្រណាំងនៅ​ប្រទេស​កូរ៉េ​ខាងត្បូងផង​ដែរ ។ ២-​នាង Kim Ha Yul មាន​វ័យ​២៦​ឆ្នាំ​ កើត​នៅ​ថ្ងៃ​ទី​១៨ តុលា ឆ្នាំ​១៩៨៦ ។ នាង​គឺ​ជា​តា​រា​ម៉ូដែល​​ដែល​មាន​ប្រជា​ប្រិយ​ភាព​ខ្ពស់ និង​​ជា​​​រាជិនី​បង្ហាញ​ម៉ូដ​រថយន្ត​ប្រណាំង ។​ ទន្ទឹម​នឹង​នេះ​ នាង​​ត្រូវ​បានប្រិយ​មិត្ត​អ្នក​ប្រើ​ប្រាស់​អ៊ីនធើ​រ​​ណេ​ត​ ទទួល​ស្គាល់​ថា ជា​ស្រី​ស្រស់​ស្អាត​សម្រាប់​ 2010 FIFA World Cup ផង​ដែរ ។

ឃាត់ខ្លួន​​មុខសញ្ញាចោរ​ប្លន់ និង​ប្រើ​ប្រាស់​​អាវុធ​​ខុសច្បាប់​​ពីរនាក់​

Posted: 14 Feb 2012 06:09 PM PST

ខេត្តពោធិ៍សាត់ ៖ បុរសពីរ​នាក់​​ត្រូវ​​កង​រាជ​អាវុធ​ហត្ថ​​ក្រុង ធ្វើ​ការ​​ឃាត់​ខ្លួន​​ពី​បទ​ប្រើ​ប្រាស់​អ​ាវុធ​ខុស​ច្បាប់​កាល​ពី​ថ្ងៃ​​ ទី​១២ កុម្ភៈ ២០១២ ​វេលា​​ម៉ោង​​៩​យប់ ​ខណៈ​​ពេល​កំពុងជិះ​​ម៉ូតូត្រង់​ចំណុច​​ខាង​មុខ​ប៉ុស្តិ៍​​រដ្ឋ​បាល​​រលាប សង្កាត់​​រលាប ​ក្រុង​ពោធិ៍សាត់ ។

​នឹង​​ឆ្លើយតប​វិញ​​បើ​អាេមរិក​​ដាក់​ពង្រាយ​កង​នាវា​​ចម្បាំង​​​ជិត​រុស្ស៊ី​

Posted: 14 Feb 2012 05:22 PM PST

នាវាចម្បាំង​​​រុស្ស៊ី បាញ់សាកល្បង​​​មីស៊ីល
​នាយសេនាធិការ​​កងទ័ពរុស្សី​​​​ ឧត្តមសេនីយ៍​​​​នីកូឡៃ ម៉ាការ៉ូវ ​​​ថ្លែងកាលពីថ្ងៃទី​​​​១៤ កុម្ភៈ ថា រុស្ស៊ីនឹង​​​ឆ្លើយ​តប​​​​វិញ ប្រសិន​បើ​​​សហរដ្ឋ​​អាមេរិក​​​​ដាក់ពង្រាយ​​​​​កង​​​នាវា​ចម្បាំង​​​របស់ខ្លួន​​នៅសមុទ្រ​ខ្មៅ​​​ ឬ​មហាសមុទ្រ​​​​​អាក់ទិក​។​ លោកម៉ា​កា​​រ៉ូវ ថ្លែង​​ទៅកាន់​ក្រុមអ្នក​​​កាសែត​​​ថា ប្រសិនបើ​កង​​នាវា​អាេមរិក​​​ប្រដាប់​ដោយ​​ប្រព័ន្ធ​​ប្រឆាំងមីស៊ីល ​AEGIS លេច​មុខ​​​​ឧទា​ហរណ៍​ក្នុង​​​​​សមុទ្រ​​បារ៉ែន​ ឬសមុទ្រខ្មៅ ​​​នោះពិត​​ណាស់ យើងនឹង​​​ចាត់​​វិធានការ​​​ពិសេស​នានា​ក្នុង​ក្របខណ្ឌ​​នៃ​កម្មវិធី​​រដ្ឋ​នៃ​​​ការ​បំពាក់​អាវុធ​ជាថ្មី​​​របស់រុស្ស៊ី ។ ​ក៏ប៉ុន្តែ​​​យើង​មិន​​ចូលចិត្ត​​​​​ប្រើ​វិធាន​ការ​​​​ទាំងនេះ​​​ទេ ពីព្រោះ​​​វា​បង្កើន​​ការ​លំបាក​​​​ខាង​ហិរញ្ញវត្ថុ​​​​​សម្រាប់យើង​។​

សម្ព័ន្ធអារ៉ាប់​គ្រោង​បញ្ជូនអាវុធ​ឱ្យពួកប្រឆាំងស៊ីរី

Posted: 14 Feb 2012 05:10 PM PST

ភ្លើង​​ឆាបឆេះ​នៅ​ក្រុង​​​​ហូម​ដោយ​ការ​វាយប្រហារ F15/7 លើកសព​អ្នកស្លាប់​​ដាក់លើរថ​យន្ត
បណ្តា​​​​​រដ្ឋ​ជា​សមាជិក​​សម្ព័ន្ធ​អារ៉ាប់​​​បាន​លើក​ឡើង​​ពីគំនិត​​​ផ្តល់អាវុធ​​​ឱ្យពួក​ប្រឆាំងស៊ីរី​​ប្រសិន​​បើ​លោកបាចា​អាល់ អាសាដ ​​​មិន​បញ្ចប់​ការ​បង្ក្រាប​ទេនោះ ។ ​ការព្រមាន​​នេះ​​ ស្ថិត​ក្នុង​​មាត្រាទី៩​​​នៃសេ​ចក្តី ​​សម្រេច​ចិត្ត​​​ដែល​អនុម័ត​​​កាលពីថ្ងៃទី១២ កុម្ភៈ​​​​កន្លងមក​នេះ នៅទីក្រុងគែរដោយ​​​ប្លុក​​អារ៉ាប់​នេះ ដែល​​សេចក្តី​​សម្រេច​ចិត្តនេះ​អំពាវនាវ​​​​​ដល់​បណ្តា ​រដ្ឋ​ជា​សមាជិក​​ឱ្យ​ផ្តល់គ្រប់​រូបភាព​​នៃ​ការ​​ជួយ​​​​​ទ្រទ្រង់​​​​ខាង​នយោបាយ​​​ និងសម្ភារ​ដល់​​ពួក​ប្រឆាំង​ស៊ីរី​ ។ ​​ប្រការ​នេះ​បាន​​បើក​ទ្វារ​ចំហ​ចំពោះ​​​ការបញ្ជូន​​អាវុធ​​ និង​​រាល់​​អង្គ​ការ​ស៊ីវិល​នៅ​ពេល​ដែលយើង​នឹង​​នៅ​ស្ងៀមមិន​​និយាយ​​អ្វីទៀត ។

​អនុប្រធានាធិបតី​​​ចិនជួបជាមួយ​លោក​អូបាម៉ា​

Posted: 14 Feb 2012 05:05 PM PST

លោកអូបាម៉ា និង​លោកស៊ី ជីនពិញ ​​​ពេលជួប​គ្នា​នៅសេតវិមាន
​អនុប្រធានាធិបតី​​ចិន លោក​ស៊ី ជីនពិញ ​បានជួប​​កាលពីថ្ងៃទី​​​១៤ កុម្ភៈ ​ជាមួយប្រធានា​ធិបតី​សហរដ្ឋអាមេរិក​​​​ លោកបារ៉ាក់ អូបាម៉ា ​​នៅ​សេត​វិមាន​ ហើយ​លោក​បាន​ប្រគល់​សារ​លិខិត​មួយ​​ច្បាប់​ផ្ញើ​​​ដោយ​ប្រធានាធិបតីចិន ​​លោក​ហ៊ូ ជីនតាវ ​ជូនចំពោះ​​​លោកអូបាម៉ា ​​។ ក្នុង​​សារ​លិខិត​នេះ​​​ លោកហ៊ូ ជីនតាវ ​​បញ្ជាក់​​ថា ​លោក​ចង់​ធ្វើ​​ជាមួយ​លោក​អូបាម៉ា ​នូវការ​ខិត​ខំ​​ប្រឹងប្រែង​​​រួម​នានា​​​ ដើម្បី​​ចា​ប់​យក​បណ្តា​​​កាលា​នុ​វត្ត​​ភាព

​ជនជាតិ​អ៊ី​រ៉ង់​ម្នាក់​របួស​ដោយសារ​គ្រាប់​បែក​របស់​​គេ​​​នៅ​បាងកក

Posted: 14 Feb 2012 05:00 PM PST

ប៉ូលិស​នៅ​​កន្លែង​ផ្ទុះ​
​បុរសជនជាតិ​អ៊ី​រ៉ង់​ម្នាក់​​​បាន​ដាច់​ជើង​ម្ខាង​​ក្នុង​ការ​ផ្ទុះគ្រាប់បែក​​​​ដាក់​នៅ​​ខ្លួន​​គេ កាលពី​ថ្ងៃ​ទី​​១៤ កុម្ភៈ នៅក្រុង​​​បាង​កក ញ៉ាំង​​​ឱ្យមានការ​ចោទប្រកាន់​​​ថ្មីៗ​​​របស់អ៊ី​ស្រាអែល ដែលបរិហារ​​​ពីការប៉ុនប៉ង​​​​វាយប្រហារ​​​ភេរវ​កម្ម​​ប្រើ​យន្តហោះ​​​បើក​ដោយ​​ជនជាតិ​អ៊ី​រ៉ង់​។​ យោងតាម​​អ្នកទទួលខុសត្រូវ​​​ម្នាក់របស់​​​ប៉ូលិស​​​​ថៃ​ថា បុរសដែល​​ត្រូវរបួស​ធ្ងន់ ​​ដោយ​សារ​គ្រាប់បែក​​​​ដាក់​​ជាប់​ខ្លួនគេ​​កាន់​លិខិត​​​ឆ្លង​ដែន​​អ៊ី​រ៉ង់ ។

រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​សមត្ថកិច្ច​ជិត២០​គ្រឿងកំពុង​ចាត់ចែង​បាញ់​ទឹក​ពន្លត់​យ៉ាង​សកម្ម

Posted: 14 Feb 2012 05:36 AM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
ខណៈនេះ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​សមត្ថកិច្ច​ជិត២០​គ្រឿងបានមក​ដល់កន្លែង ​កើតហេតុ​ និងកំពុង​ចាត់ចែង​បាញ់​ទឹក​ពន្លត់​យ៉ាង​សកម្ម ...​ វាពិត​ជាបង្ក​ឱ្យមាន​ការខូច​ខាត​ធ្ងន់ធ្ងរ​ ប៉ុន្តែទោះ​ជាយ៉ាង​ណា ​មិនទាន់មាន​ប្រភព អះអាងថា​ មានមនុស្សស្លាប់នៅឡើយទេ។

អគ្គភ័យ​ដ៏ធំមួយ​កំពុងឆាប​ឆេះ​លំនៅឋាន​ប្រជាពល​រដ្ឋ​យ៉ាង​សន្ធោ​សន្ធៅ​ក្បែរមន្ទីរពេទ្យកាល់ម៉ែត

Posted: 14 Feb 2012 05:21 AM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
អគ្គភ័យ​ដ៏ធំមួយ​កំពុងឆាប​ឆេះ​លំនៅឋាន​ប្រជាពល​រដ្ឋ​យ៉ាង​សន្ធោ​សន្ធៅ​ជះអណ្ដាត​ភ្លើង​ក្រហម​ច្រាល​ផុតចុង​អគារ​ ខ្ពស់ៗ​ខ្ជាក់​ផ្សែង​ខ្មៅ​អាប់ហុយ​ទ្រលោម​ខ្មួលខ្មាញ់​ឡើង​ទៅលើ​អាកាស​វេហាស៍​ បង្កឱ្យ​មានការ​ភ្ញាក់យ៉ាង​ខ្លាំង​កាលពី​ វេលា​ម៉ោង៧​យប់​ ថ្ងៃទី១៤​កុម្ភៈ​២០១២​​នៅខាង​​កើតក្បែរ​មន្ទីពេទ្យ​កាល់ម៉ែត​

បញ្ចប់​​ការ​ប្រើ​ឈ្មោះ​​​ផ្លូវ​ជាតិ​​​លេខ6A ចាប់ពី​​​ស្ពាន​​​​ជ្រោយ​​ចង្វា​​​ដល់​​ខេត្តបន្ទាយ​មានជ័យ​​

Posted: 14 Feb 2012 04:26 AM PST

សម្តេចនាយករដ្ឋមន្រ្តីជាអធិបតី
​រាជធានីភ្នំពេញ​ ៖​ សម្តេច​អគ្គ​មហា​សេនា​បតី​​តេជោ​​​ហ៊ុន​ សែន នាយករដ្ឋមន្ត្រី​​​​នៃព្រះរាជា​ណា​​ចក្រ​កម្ពុជា​ បាន​មាន​​ប្រសាសន៍​ថា យើង​​គប្បី​​បញ្ចប់​ការ​​​​ប្រើ​ប្រាស់​​ឈ្មោះ​​កំណាត់​ផ្លូវ​​​នេះ ​ជាកំណាត់​​ផ្លូវ​​លេខ៦A ​គឺយើង​​​ចាប់​ផ្តើម​​​​ហៅ​ផ្លូវ​នេះគឺជា​ផ្លូវ​​ជាតិ​លេខ៦​តែម្តង ​ចាប់ពី​​​គល់​ស្ពាន​​​​ជ្រោយចង្វា​​រហូត​ដល់​​​ខេត្ត​បន្ទាយ​មានជ័យ​ គឺជា​ផ្លូវ​ជាតិ​​លេខ៦ គ្មាន​​A.B.C ទៀតទេ ។​

ខ្សែ​​បម្រើ​​ក្លឹប​​ Real Madrid បង្ហាញ​​ភាព​ល្អូក​ល្អឺន​ជាមួយ​​គូស្នេហ៍​

Posted: 14 Feb 2012 03:39 AM PST

កីឡា​ករ​ហ្សាមី កេឌីរ៉ា ថត​បង្ហាញ​ម៉ូដ​​​​ជាមួ​យ​​នាង​​ឡេណា ហ្គេកឃ័រ
កីឡា​ករ​ហ្សាមី កេឌីរ៉ា ខ្សែ​​បម្រើ​​ក្លឹប​ Real Madrid​ ​ថត​បង្ហាញ​ម៉ូដ​​​​ជាមួ​យ​​នាង​​ឡេណា ហ្គេកឃ័រ សង្សា​​រ​ដ៏​​សិច​ស៊ី​ឱ្យ​ទស្ស​​នា​វដ្តី​ GQ របស់​​​អាល្លឺ​ម៉ង់​​ សម្រាប់​​ស្វាគមន៍​ទិវា​​បុណ្យ​​​នៃ​ក្តី​ស្រ​លាញ់​ ។ ​នៅ​បរិ​វេណ​​ខាង​មុខ​​ទស្ស​នា​វដ្ដី​ GQ ក្នុង​ខែ​កុម្ភៈ ​ជា​រូប​​ភាព​របស់​​កីឡាករ​​កេឌីរ៉ា ​អោប​​​ថើប​​នាង​​​ជា​សង្សារ​​​ក្នុ​ង​​ស្ថាន​ភាព​​អាក្រាត​កាយ​ដោយ​ដៃ​​ស្តាំ​របស់​​គេ​ដាក់​លើ​សុដន់​​ទាំង​​២​​របស់​គូ​ស្នេហ៍​ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ​​​​នៅ​ផ្នែក​​ខាង​ក្នុង​​នៃ​ទស្ស​នា​វដ្តី​​ខាង​លើ​​បាន​បង្ហាញ​​រូប​ភាព​​របស់​គូ​ស្នេហ៍​​​កំពុង​​អោប​ថើ​ប​​​គ្នា​ដ៏​ល្អូក​ល្អឺន​​ និង​​រូប​ភាព​​សិច​ស៊ី​​​ជា​ច្រើន​​គួរ​​ឱ្យ​មាន​​ចំណាប់​អារម្មណ៍​​ពី​មហា​ជន​​ទូទៅ​លើ​ពិ​ភព​លោក ។

តើ Milan អាចយក​ឈ្នះ Arsenal​ បានទេ​? ចំណែក​ឯ ​Benfica ផ្សង​ព្រេង​ក្នុងផ្ទះ Zenit

Posted: 14 Feb 2012 03:35 AM PST

ការជួប​គ្នា​កន្លង​មក​រវាង​កីឡាករ​ក្រុម Dortmund​ជាមួយ​កីឡាករ​ក្រុម Arsenal
ការ​ប្រកួត​បាល់​ទាត់​យូហ្វា​ឆេម​ពាន​លីក​វគ្គ​16 ក្រុម​ជើង​ទី 1 សម្រាប់​រាត្រី​ថ្ងៃ​ពុធ​នេះ​មាន​ 2 ប្រកួត ។ តើ​ក្រុម​ Milan​​ អាច​កែ​ប្រែ​ប្រវត្តិ​សាស្ត្រ​យក​ឈ្នះ​ Arsenal បាន​ទេ? ចំណែក​ឯ​Benfica ធ្វើ​ដំណើរ​ផ្សង​ព្រេង​ទៅផ្ទះ Zenit ។ Milan V Arsenal Milan​ លេខ​2 មក​ពីពូល​H ។ 6 ប្រកួត​ជម្រុះ​ក្នុង​ពូល​​គឺ 2-3-1 ស៊ុត​បាល់​បាន 11 គ្រាប់ និង​របូត​វិញ 8 គ្រាប់ ។ Milan គឺជា​ក្លឹបដែល​ឈ្នះ​ជើង​ឯក​យូ​ហ្វា​ឆេម​ពាន​លីក​លំដាប់​លេខ​2 មាន​ចំនួន​ 7 ដង​បន្ទាប់​ពី​ក្លឹប​ Real M ។ Milan ទទួល​​បាន​ជើង​ឯក​ចុង​ក្រោយ​ក្នុង​ឆ្នាំ ​2007 ។

ក្រុម Juventus,​Marseille និង Paris SG មានប្រៀប​ជាងគូប្រកួត​របស់ខ្លួន​នៅរាត្រី​ថ្ងៃនេះ

Posted: 14 Feb 2012 03:31 AM PST

ការ​ប្រកួត​រវាង​កីឡាករ​ក្រុម Juventus​និង​កីឡាករ​ក្រុម  Cesena
ការប្រកួតបាល់​ទាត់​​​​ចម្រុះ​​តំបន់អឺរ៉ុប​សម្រាប់​​រាត្រី​ថ្ងៃ​ពុធ​នេះ មាន 9 ប្រកួត​ ។​ ក្រុមភ្ញៀវ​​​ Juventus, Marseille និង Paris SG មាន​ប្រៀបជាងគូ​ប្រកួត ។ អ៊ី​តាលី​ស៊េរី A Atalanta (15) V Genoa (9) Atatanta 11 ប្រកួត​​​ក្នុងផ្ទះ​​​គឺ 4-5-2 ស៊ុត​​​​​បាល់បាន​ 11 គ្រាប់​ និងរបូតវិញ 9 គ្រាប់ ។ 3 ប្រកួត​​​ចុង​ក្រោយ គឺ​លេង​​ឈ្នះ Cesena 1-0, ​ចាញ់ Palermo 2-1 ក្រៅផ្ទះ​, បន្ទាប់​មក​លេង​​ស្មើ Lecce 0-0 ក្នុងផ្ទះ ។ Genoa 11 ប្រកួត​​ក្រៅផ្ទះ គឺ 2-1-8 ​ស៊ុត​បាល់​បាន 12 គ្រាប់ ​និង​របូតវិញ 29 គ្រាប់​។ 3 ប្រកួត​ចុង​ក្រោយគឺ​លេង​​​ឈ្នះ Napoli 3-2 ​ឈ្នះ Lazio 3-2 ក្នុងផ្ទះ តែ​ចាញ់ Catania 4-0 ក្រៅ​ផ្ទះ ។ ប្រវត្តិជួបគ្នា 10 ប្រកួត​​​​ Atalanta ឈ្នះ 3 Genoa ឈ្នះ 4 ​​ស្មើ 3 ។

ការស្លាប់​របស់កូនប្រុស​អាយុ11ឆ្នាំ​ដែលល្បីថាចង.ក​ម្តាយនៅតែ​មានមន្ទិល

Posted: 14 Feb 2012 03:22 AM PST

ម្តាយក្មេងប្រុស
ខេត្តកំពង់ឆ្នាំង ៖ ​ដោយ​សារ​ការ​ស្លាប់​របស់​កូនប្រុស​ដែល​មានអាយុ​​ត្រឹម១១​ឆ្នាំ ​​ដែល​បាន​​ចង​.ក​​​សម្លាប់ខ្លួន​​ កាលពីថ្ងៃ​ទី១០ កុម្ភៈ​​​កន្លងទៅ​ថ្មីៗ​នេះ ​​​ធ្វើឱ្យមានមន្ទិល​សង្ស័យ​​​ទើប​ស្ត្រីជា​ម្តាយ​​កាលពីព្រឹកថ្ងៃទី១៤ ​​កុម្ភៈ​​បានមក​ដាក់ពាក្យ​បណ្តឹង​នៅ​តុលាការ​ខេត្ត ដើម្បី​ឱ្យ​ស្រាវជ្រាវ​​ និងបើក​ការស៊ើប​​​អង្កេត​​​ជាថ្មី ។

ជន​ជាតិ​ចិន​២​នាក់​ធ្វើ​ទារុណ​​កម្ម​​លើ​កម្ម​ករ​​ខ្មែរ​យ៉ាង​សាហាវ​ ត្រូវ​បាន​ដោះ​លែង​ ចំណែក​​កម្ម​ករ​ខ្មែរ​​ដេក​គុក​

Posted: 14 Feb 2012 03:21 AM PST

បុរសជនជាតិចិនជាប់ចោទ
ខេត្តកោះកុង ៖ ករណីចោទប្រកាន់​​នៅ​ក្នុង​ការ​ដ្ឋាន​សាង​សង់​ទំនប់​​វារីអគ្គិ​សនី​មួយ​ ស្ថិត​នៅ​​​ខេត្ត​កោះ​​កុង កាល​​ពីវេលា​ម៉ោង​១១​និង​៣០​នាទី​យប់​​ថ្ងៃទី​៣ កុម្ភៈ ២០១២ ​កន្លងទៅ ដែល​​ក្រុម​មេ​ការ​​ចិន​បាន​ចោទប្រកាន់​​​​​កម្ម​​ករ​ខ្មែរ​​ម្នាក់​ថា ​បាន​ចូល​លួច​​ខ្សែភ្លើង​​នៅ​ក្នុង​​ឃ្លាំង​​ ហើយ​ក៏​ចាប់​កម្ម​ករ​ខ្មែរ​​ខាងលើ​នេះចងព្យួរ​​​ រួច​វាយ​ធ្វើ​​ទារុណ​កម្ម​បណ្តាល​ឱ្យ​រង​​គ្រោះធ្ងន់​ធ្ងរ​បំផុត​នោះ ​បែរជា​​តុលា​ការ​​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!