Koh Santipheap Daily

Koh Santipheap Daily


ពិធីបើក​វគ្គបណ្តុះបណ្តាល​​ស្តីពីការ​ចុះបញ្ជី​​បេក្ខជន​នៃ​​គណ​​បក្ស​​​ នយោបាយ​​ឈរឈ្មោះ​​បោះឆ្នោតនិងការ​​ឃោសនា​បោះឆ្នោត​​​ សម្រាប់ការ​បោះឆ្នោត​​​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ​អាណត្តិទី​3​

Posted: 02 Feb 2012 10:32 PM PST

រាជធានីភ្នំពេញ​​​​ ៖ នៅ​ថ្ងៃទី​​​២ កុម្ភៈ ​​ឆ្នាំ​​២០១២ គណៈ​កម្មាធិការ​​​ជាតិរៀបចំ​​ការ​បោះ​ឆ្នោត​​​ (គ.ជ.ប) បានបើក​វគ្គ​បណ្តុះបណ្តាល​​​​​ស្តីពី ការ​​ចុះបញ្ជី​​បេក្ខជន​នៅ​គណបក្សនយោបាយ​​​ឈរ​ឈ្មោះ​​​បោះឆ្នោត ​និង​ការ​ឃោសនា​បោះ​ឆ្នោត​សម្រាប់ការ​​​​បោះឆ្នោត​ជ្រើសរើស​​ក្រុម​ប្រឹក្សា ​ឃុំ​ សង្កាត់​ អាណត្តិ​ទី​៣ ​ដល់​មន្ត្រី​​នៅ​ទីស្តី​ការ​ គ.ជ.ប ប្រធាន​សមាជិក​​បណ្តុះបណ្តាល​​ និង​សមាជិក​​សេវា​កម្ម​

អ្នកភូមិជិះគោ​យន្ត​​ទៅចម្ការផ្ទុះមីន​​​​តោន​កក្រើក​ស្លាប់​​​៨​នាក់ ​​របួសធ្ងន់​ម្នាក់ ​​​ជិត​រៀបការ​

Posted: 02 Feb 2012 10:30 PM PST

នៅកន្លែងកើតហេតុ
​ខេត្តបន្ទាយមានជ័យ​​​​​ ៖ ​មនុស្ស​​៨​នាក់​បានស្លាប់​បាត់បង់​ជីវិត​គួរ​ឱ្យសោកស្តាយ​ និង​រន្ធត់​​ជាទីបំផុត និង​ម្នាក់ទៀត​​រង​របួសធ្ងន់ ​ដេក​រដូក​​​រណែល​ដិត​ដាម​​​ដោយ​ឈាម​​ពេញផ្លូវ​​​លំ​កន្លែង​​​ព្រៃស្ងាត់ ស្ថិតក្នុង​​ភូមិ​​​បន្ទាយ​​​២ ​ឃុំ​អូរ​សំព័រ ស្រុកម៉ាឡៃ ​ក្នុងហេតុការណ៍​​​ផ្ទុះ​មីន​​តោន​ដ៏កក្រើក​​មួយ​កាលពី​វេលាម៉ោង​​​​៨​និង​​ ​៣០នាទី​​ព្រឹកថ្ងៃទី​​​៣ ​កុម្ភៈ ​​២០១២ ​ខណៈ​អ្នក​រងគ្រោះ​ទាំង​៩​នាក់​ជិះគោ​យន្ត​​

ស្លាប់​ភ្លាមមួយ​រំពេច​បន្ទាប់​ពី​លេង​ហ្គេម​តាម​អ៊ីន​ធើរ​ណេត​អស់​រយៈ​ពេល​23ម៉ោង

Posted: 02 Feb 2012 10:28 PM PST

យុវជន​ស្លាប់​ពេល​កំពុង​លេង​ហ្គេម​តាម​អ៊ីន​ធើរ​ណេត
តាម​ប្រភព​ពី​គេ​ហ​ទំព័រ​ឆាយ​ណា​បឺស​​ ចេញ​ផ្សាយ​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ឆ្នាំ ២០១២​ ឱ្យ​ដឹង​ថា ​យុវជន​ម្នាក់​ អាយុ​២៣​ឆ្នាំ បាន​ស្លាប់​ភ្លាម​មួយ​រំពេច បន្ទាប់​ពី​គាត់​អង្គុយ​លេង​ហ្គេម​ " World of Warcraft " តាម​អ៊ីន​ធើរ​ណេត អស់​រយៈ​ពេល​២៣​ម៉ោង ។ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី៣១ ខែ​មករា ឆ្នាំ ២០១២ នៅ​ក្នុង​ហាង​កាហ្វេ​អ៊ីន​ធើរ​ណេត​មួយ​ស្ថិត​ក្នុង​តំបន់តៅ​យ៉ន (Taoyuan) កោះ​តៃ​វ៉ាន់ ។

បុរសសរសៃប្រសាទ​​អារ.ក​ប្រពន្ធ កូន​ រួច​អារ.ក​ខ្លួន​ឯង​ក្នុង​បំណង​អត្ត​ឃាត​គ្រួសារ​

Posted: 02 Feb 2012 10:27 PM PST

ស្រ្តីរងគ្រោះ
ខេត្តកណ្តាល ៖ ​​រឿងដ៏គួរ​រន្ធត់​មួយ​ដែល​បុរស​ជា​ប្តី​បាន​យក​កាំបិត​ប៉័ង​តោ​កាប់​ ប្រពន្ធ និង​អារ.ក​កូនស្រី ​រួច​អារ.ក​ខ្លួន​ឯង ដើម្បីធ្វើ​​​អត្ត​ឃាត​​ ប៉ុន្តែ​​ត្រូវ​​បាន​អ្នក​ជិត​ខាង​ជួយ​អន្តរាគមន៍​​ ហើយ​​សមត្ថ​កិច្ច​នាំ​យក​ទៅ​សង្គ្រោះ​ទៅ​​មន្ទីរ​ពេទ្យ​​​ ​រួច​ផុតពី​សេចក្តី​​ស្លាប់ ។ ​ហេតុ​​ការណ៍​​ដ៏​រន្ធត់​នេះ កើត​ឡើង​​កាលពីវេលា​ម៉ោង​១០​យប់​​ថ្ងៃទី​២ កុម្ភៈ នៅ​ផ្ទះជួល​ស្ថិត​ក្នុង​ភូមិ​កំពង់​​សំណាញ់ ​សង្កាត់​

ម៉ិចស៊ិកគាំទ្របេក្ខភាពកម្ពុជាជាសមាជិកមិនអចិន្ត្រៃយ៍នៅ​ក្រុម​ប្រឹក្សា​សន្តិ​សុខ​ អ.ស.ប

Posted: 02 Feb 2012 10:24 PM PST

ទិដ្ឋភាពក្នុងជំនួប
រាជធានីភ្នំពេញ ៖ ប្រទេសម៉ិចស៊ិក បាន​បង្ហាញនូវជំហរច្បាស់លាស់របស់ខ្លួនក្នុងការ​ គាំទ្រយ៉ាងពេញទំហឹងនូវបេក្ខភាពកម្ពុជា ជា​សមា​ជិកមិនអចិន្ត្រៃយ៍នៅ​ក្រុម​ប្រឹក្សា​សន្តិ​សុខ​អង្គការសហប្រជា​ជាតិ (អ.ស.ប) សម្រាប់​អាណតិ្ត​ឆ្នាំ២០១៣-២០១៤។ ជំហរ​ច្បាស់លាស់​របស់ ម៉ិចស៊ិក ត្រូវបានធ្វើ​ឡើង​ក្នុងជំនួប​ពិភាក្សា​រវាងលោកឧបនាយក​រដ្ឋ​មន្ត្រី ហោ ណាំ​ហុង

រថយន្ត​បុក​​កន្ទុយ​​ម៉ូតូ​ស្គូពី​​របួស​​ស្រាល​២​នាក់ ទាមទារ​​សំណង​៤.៥០០​ដុល្លារ​

Posted: 02 Feb 2012 10:23 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ​​រថយន្ដ​កូ​រ៉ូ​ឡា ពណ៌​ស្ករ បើក​ពីក្រោយ​ម៉ូតូ​ស្គូពី​ដែលជិះ​គ្នា​២​នាក់ ដល់​ចំណុច​ផ្លូវកែង​ម៉ូតូ​ចាប់​ហ្វ្រាំង​បណ្តាល​ឱ្យ​រថយន្ដ​ជ្រុល​ទៅ​បុក​ គូទ​ពីក្រោយ​ដួល​រង​របួស​ស្រាល និង​​ដាច់​កន្ទុយ​ស្លាក​លេខ។ ភាគី​ខាង​ម៉ូតូ​ទាម​ទារ​សំណង​៤.៥០០​ដុល្លារ​អា​មេ​រិ​ក។ ករណី​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៥០​នាទី​ថ្ងៃ​ទី​​២ កុម្ភៈ តាម​ផ្លូវ​សុរា​មិត្រ​កែង​​ផ្លូវ​៥១ ស្ថិត​ក្នុង​សង្កាត់​ចតុមុខ

រថយន្តប៉ែន​ដឹកថ្ម​​ចុះ​ចំណោត​​តាតៃជាន់​ហ្វ្រាំង​​អត់​ស៊ីក្រឡាប់​​ភីង​

Posted: 02 Feb 2012 10:16 PM PST

អ្នករងរបួស
ខេត្តកោះកុង ៖ ​​ស្ដ្រី​ម្នាក់​បាន​ស្លាប់​បាត់​បង់​​ជីវិត​នៅ​នឹងកន្លែង​ រីឯ​អ្នក​បើក​បរ​រថយន្ដ​របួស​ធ្ងន់ ព្រមទាំង​កូនស្រី​អាយុ​១​ខួប​៥​ខែ​រលាត់​ខ្នង​របួសស្រាល ក្នុង​ឧប្បត្តិហេតុ​បើករថយន្ដ​ចុះ​​ចំណោត​​ចាប់​ហ្វ្រាំង​អត់​ស៊ី​បណ្ដាល​ ឱ្យ​ក្រឡាប់​ដាច់​កាប៊ី​ន​ចេញពី​តួ​រថយន្ដ កាលពី​វេលា​ម៉ោង​៥​និង​៥០​នាទី​ល្ងាច​ថ្ងៃ​ទី​២ កុម្ភៈ នៅ​ចំណោត​តា​តៃ​សល់​៥០០​ម៉ែត្រ​ទៀត​ដល់​ស្ពានតា​តៃ ។

គ្រួសារអ្នក​ខ្ពង់ខ្ពស់​ប្តី​​​ស្ទាក់ផ្លូវ​​​ប្រពន្ធ​​​ប្រវាយប្រតប់​គ្នា​​​​ផ្អើល​​​មនុស្ស​​ម្នា​​នៅ​ម្តុំ​ភ្លើង​​ស្តុប​ផ្សារ​​ដីហុយ

Posted: 02 Feb 2012 08:48 PM PST

​ទិដ្ឋភាព​ភ្ញាក់​ផ្អើល​នៅ​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ​​​​ ៖ ​បុរសម្នាក់​បានបើក​រ​ថយន្ត​​ម៉ាកកូរ៉ូឡា ពណ៌ស្លែ ស៊េរី​ឆ្នាំ​១៩៩៥ របស់ខ្លួន​ដេញតាមស្ទាក់​​​​​រថ​យន្តម៉ាក​​​ឡង់រ៉ូវែរ មួយ​គ្រឿងទៀត ដែលអះ​អាង​ថា ​ក្នុងនោះមាន​​ប្រពន្ធរបស់គាត់​នៅជា​មួយ​ប្រុស​​សហាយ​​ ប៉ុន្តែ​​ខណៈ​​​ពេលរថយន្ត​កូរ៉ូឡា​​​ស្ទាក់​​​បាំង​ពីមុខ​​ក៏​​​ត្រូវ​រថយន្តឡង់​រ៉ូវែរ ​​បុកពី​ក្រោយ​​​​​បណ្តាល​ឱ្យ​ក្រពឹត​​​រួចហើយ​​ភាគី​នៅ​ក្នុង​​រថយន្ត​​​ទាំង​​​២ ​បាន​ចេញ​មក​ប្រវាយប្រតប់​គ្នា ផ្អើល​​​មនុស្សម្នា​​​​ចោមរោម​​ពេញផ្លូវ​សាធារណៈ​។​

តុលាការ​កំពូលនៃ​សាលាក្តី​​ខ្មែរ​ក្រហម​​​​ប្រកាស​ផ្តន្ទាទោសកាំង ហ្គេចអ៊ាវ ហៅ​ឌុច ​​​ឱ្យជាប់​ពន្ធនាគារ​​អស់មួយជីវិត​

Posted: 02 Feb 2012 08:10 PM PST

កាំង ហ្គេចអ៊ាវ ហៅ​ឌុច
រាជធានីភ្នំពេញ​​​​ ៖ ​កាំង ហ្គេច​អ៊ាវ ​ហៅឌុច ​អាយុ​​៧០ឆ្នាំ​​ អតីត​មេគុក​ទួលស្លែង​ ហៅ​មន្ទីរ​ស.២១ ដែលកាន់អំណាច​ក្នុង​​របប​ខ្មែរក្រហម​​​ពី​ថ្ងៃទី​​​១៧ មេសា​ ​​​១៩៧៥ ដល់​ថ្ងៃទី​​៦ ​មករា​​ ​​១៩៧៩ ត្រូវបាន​តុលាការ​កំពូល​​នៃ​អង្គ​ជំនុំជម្រះ​​​វិសាមញ្ញ​​ហៅ​​​សាលាក្តីខ្មែរក្រហម ​ចេញ​សាល​ដីកា​​​ស​ម្រេច​ផ្តន្ទាទោស​​ឱ្យជាប់​ពន្ធនា​គារ​អស់​មួយជីវិត កាលពីព្រឹក​​​​ថ្ងៃទី​​៣ កុម្ភៈ ​​២០១២

ឃាត់​ខ្លួន​​យុវជន​៥​នាក់​ជា​មួយ​នឹង​ថ្នាំ​ញៀន​​ជាច្រើន​​កញ្ចប់​

Posted: 02 Feb 2012 07:59 PM PST

ជនជាប់ចោទ
រាជធានីភ្នំពេញ ៖ ​​យុវជន​​៥​នាក់​ក្នុង​នោះ​មាន​ម្នាក់​ជា​សិស្សសាលា​ផង​ត្រូវ​បាន​ប៉ូលិស​​ ការិយាល័យ​ប្រ​ឆាំ​ងគ្រឿងញៀន​រាជធានី​ភ្នំពេញ ចុះឃាត់ខ្លួន​ជា​បន្ដបន្ទាប់​ជាមួយ​នឹង​ថ្នាំ​ញៀន​​ជា​ច្រើន​កញ្ចប់ រួម​ទាំង​សម្ភារ​ប្រើប្រាស់​គ្រឿង​ញៀន​ និង​ឧបករណ៍​សំរាប់​ថ្លឹងគ្រឿង​ញៀន​​កាលពី​ថ្ងៃ​ទី​១​ កុម្ភៈ​ ២០១២ នៅ​វេលា​ម៉ោង​៨​យប់ ស្ថិត​ក្នុង​សង្កាត់​​បឹង​កេងកង​២ ខណ្ឌ​ចំកា​រមន ​និង​ក្នុង​សង្កាត់​

វាយសម្លាប់​បុរស​ជា​សង្សារ ឯ​នារី​​គ្រាន់​តែ​​ដាល់​ឱ្យ​សន្លប់​​ រួច​រំលោភ​ម្នាក់​ម្តងៗ

Posted: 02 Feb 2012 07:36 PM PST

សពបុរសជាសង្សារនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ សព​បុរស​​ម្នាក់​ត្រូវ​បាន​គេ​ប្រទះឃើលញ​ដេក​ស្លាប់​នៅ​មាត់​ផ្លូវ​​ក្រួស​ ក្រហម​មួយ​កន្លែង​ដិត​ដាម​ ដោយ​​ឈាម​​​ជោក​​ក្បាល​ និង​ខ្លួន​ ស្ថិត​ក្នុង​​ភូមិ​បន្លាស្អិត​​ សង្កាត់​​ឃ្មួញ ​ខណ្ឌ​សែន​សុខ ​កាលពី​វេលា​ម៉ោង​៦​ព្រឹក​​ថ្ងៃទី​៣ កុ​ម្ភៈ ២០១២ ​បង្ក​​ឱ្យ​​មាន​ការភ្ញាក់​ផ្អើល​​យ៉ាង​ខ្លាំង​​ ហើយ​ករណី​នេះ​​ត្រូវ​បាន​គេ​សង្ស័យ​ថា ជា​រឿង​គំនុំ​​មិន​មែនជាអំពើ​ប្លន់​ទេ ​ ព្រោះ​​ម៉ូតូ​ជន​រង​គ្រោះ​​មិន

ឡិចស៊ីស RX300 ប៉ះ​​សង់​កូរ៉េ​របួស​ម្នាក់​ ហើយ​​បើក​រត់​​ពេល​គេ​ឃាត់​បើក​បុក​​បន្ត​ទៀត

Posted: 02 Feb 2012 07:30 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ​​រថយន្ដ​ឡិច​ស៊ី​ស RX300 ពណ៌​ស្ក​រ បើកបរ​ដោយ​បុរស​ម្នាក់​​បាន​ទៅ​ប៉ះ​នឹង​ម៉ូតូ​សង់​កូរ៉េ​ដែល​កំពុង​ជិះ​ ម្នាក់ឯង​ បណ្តាល​​ឱ្យ​ដួល​ប្រាវ​ទៅ​​លើ​​ថ្នល់​រង​របួស​អ្នក​បើករលាត់​ដៃ​ជើង​។ ​​រីឯ​រថយន្ដបើក​ទៅ​មុខ​ដោយ​មិន​ឈប់​នៅ​មើល​ជន​រង​គ្រោះ ​ឃើញ​បែប​នេះ​បុរស​ម្នាក់​ដែល​ជិះ​ម៉ូតូ​ពីក្រោយ​រថយន្ដ​បង្ក​ ក៏​បាន​បើក​ម៉ូតូ​ទៅ​កាក់​ពីមុខ​រថយន្ដ​ ដើម្បី​ឱ្យ​រថយន្ដ​នេះ​ឈប់​ធ្វើការ​

ស្រវឹង​ស្រា​ជិះ​ម៉ូតូ​​ទៅ​បុក​រ៉ឺម៉ក​​ម៉ូតូ​ចត​នៅ​លើ​ចិញ្ចើម​ផ្លូវ​សន្លប់​២​នាក់​

Posted: 02 Feb 2012 07:17 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ​​ យុវជន​២​នាក់​ស្រវឹង​​​ស្រា​ជិះ​ម៉ូតូ​បោះពួយ​យ៉ាង​លឿន​​​ទៅ​បុក​គូទ​រ៉ឺ​ ម៉ក​ម៉ូតូ​ដែល​កំពុង​ចត​នៅ​លើ​ចិ​ញ្ចើម​ផ្លូវ​ពេញទំហឹង បណ្ដាល​ឱ្យ​អ្នក​ទាំង​២​សន្លប់​បាត់ស្មារតី​មួយ​សន្ទុះក៏លើក​ម៉ូតូ​ដែលវៀច​. ​ក​ទៅ​ហើយ​​នោះ​បញ្ឆេះ​ជិះ​ទៅ​មុខ​បន្ដ​ទៀត ដោយ​មិន​​នៅ​​ដោះ​ស្រាយ​ជាមួយ​អ្នក​ណា​នោះ​ទេ​។ ហេតុ​ការណ៍​នេះ​បាន​កើតឡើង​កាល​ពី​វេលា​ម៉ោង​១១​និង​៤៥​នាទី​យប់​

ប្រធានាធិបតី​​ហ្វ៊ីលីពីន​អាគីណូសារភាពពី​ទំនាក់​ទំនង​ស្នេហា​ជាមួយ​ពិធីការិនី​​ទូរទស្សន៍​ជនជាតិកូរ៉េ

Posted: 02 Feb 2012 07:04 PM PST

ប្រធានាធិបតី​​ហ្វ៊ីលីពីន អាគីណូ និង​​នាងហ្គ្រេសលី​ ពិធី​ការិនី​​ទូរទស្សន៍​​​​​
យោងទៅ​តាម​​ប្រភពព័ត៌មានអេ ភី ​​ចេញ​ផ្សាយ​​​កាលពីថ្ងៃ​ព្រហស្បតិ៍ទី២ កុម្ភៈ ​ឆ្នាំ២០១២ ​បាន​ឱ្យ​ដឹ​ងថា ៖ លោកប្រធានាធិបតី​ហ្វ៊ីលីពីន​អាគី​បានសារភាព​ពីទំនាក់​ទំនង​ស្នេហាលួច​ណាត់​ជួបជា​មួយ​ពិធី​ក​ទូរទស្សន៍​​​​​ជន​ជាតិ​​កូរ៉េ​ បម្រើ​​ការ​ក្នុង​ប្រទេស​ហ្វ៊ីលីពីន គឺនាង​ហ្គ្រេសលី ក្នុង​អំឡុង​ពេល​ដែល​លោក​ធ្វើដំណើរ​ទស្សនកិច្ច​​ទៅ​កាន់​ទី​ក្រុង​Quezon នៅ​ភាគខាង​ជើង​នៃ​កោះ​ Luzon ​ប្រទេស​ហ្វ៊ីលីពីន ដើម្បី​​ចាប់​​ផ្តើម​​របៀប​វារៈ​ប្រជុំ​​ជា​មួយ​​​មន្ត្រីរដ្ឋាភិបាល​កាលពីថ្ងៃ​ពុធ ​ទី១ កុម្ភៈ ​ឆ្នាំ​២០១២ ។

គូស្នេហ៍​​វ័យ​ក្មេង​​កំពុងអង្គុយ​​សា​សង​គ្នា​​ត្រូវ​ក្រុមចោរ​​កាប់​ ប្រហារ​ប្លន់​​ ខាង​ប្រុស​ស្លាប់ និង​ខាង​ស្រី​​របួស​ធ្ងន់​

Posted: 02 Feb 2012 06:37 PM PST

សពបុរសជាសង្សារស្លាប់នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ​​​គូស្នេហ៍​​វ័យ​ក្មេង​​១គូ​ដែល​កំពុង​​អង្គុយ​និយាយ​សា​សង​គ្នា​​ពេល​យប់​ ងងឹត​​នៅកន្លែង​​ស្ងាត់​ត្រូវ​បាន​ក្រុមចោរ​​ប្លន់​ធ្វើ​​សកម្ម​ភាព​កាប់​ ប្រហារ​​បណ្តាល​ឱ្យ​​យុវជន​​ម្នាក់​ស្លាប់​​បាត់​បង់​ជីវិតភ្លាម​ ៗនៅ​នឹង​កន្លែង​ រីឯ​នាង​ជា​សង្សារ​រងរបួស​យ៉ាងធ្ងន់​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​​នៅ​ មន្ទីរពហុ​ព្យា​បាល​​ និង​សម្ភព​​ចោមចៅ​ ហើយ​​ក្រុមចោរ​​ដ៏សាហាវ​​នោះ​បាន​យក​ម៉ូតូ​របស់​ពួកគេ​

យុវ​​និស្សិត​ម្នាក់ត្រូវ​ចោរ​​បាញ់​សម្លាប់​​ប្លន់​យក​ម៉ូតូ​ស្កូពីមិនបាន​សម្រេច

Posted: 02 Feb 2012 06:10 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ​​យុវនិស្សិត​​ម្នាក់​ត្រូវ​ចោរ​មួយ​ក្រុម​បាន​បាញ់​សម្លាប់​​ ប​ណ្តាល​​ឱ្យ​ស្លាប់​​នៅ​នឹង​​កន្លែង ហើយ​​ប្លន់​យក​ម៉ូតូ​​ស្គូពី​​ តែ​មិន​បាន​សម្រេច​ ខណៈ​ជិះ​បាន​ប្រហែល​​៥០​ម៉ែត្រ ​ក៏ជ្រុះ​​កាំភ្លើង​​ ហើយ​ផ្តួល​ម៉ូតូ​ចោល​នៅ​លើ​កំណាត់​ផ្លូវ​បេតុង​​រួច​ហើយ​ហក់​ឡើង​​ជិះ​ម៉ូតូ ​គ្នា​របស់​គេ​រត់​គេច​ខ្លួន​បាត់​។ ហេតុ​ការណ៍​នេះ​បាន​កើតឡើង​​នៅ​ភូមិ​សន្សំ​កុសល១ ​សង្កាត់​​បឹង​ទំពុន ខណ្ឌ​មានជ័យ

រុស្ស៊ី​​នឹង​ប្រើ​វេតូ​​បើគម្រោង​​​ដំណោះស្រាយ​​ពីស៊ីរី​ដាក់​នា​ថ្ងៃទី3 កុម្ភៈ

Posted: 02 Feb 2012 05:25 PM PST

ឯកអគ្គ​​រដ្ឋ​រុស្ស៊ី​​ប្រចាំ អ.ស.ប
ប្រភព​​ការទូតលោកខាង​លិច​​​នៅ​​ទីស្នាក់​ការ អ.ស.ប ​រាយការណ៍​ថា រុស្ស៊ី​ប្រកាស​ថា ខ្លួន​នឹង​ប្រើ​​​​វេតូ​​ប្រសិន​បើគម្រោង​​ដំណោះស្រាយ​​ស្តីពី​​ស៊ីរី​​គាំទ្រ​​ដោយ​ពួក​លោក​​ខាង​លិច និង​សម្ព័ន្ធ​អារ៉ាប់​​ត្រូវ​​ដាក់​​នា​ថ្ងៃទី​​៣ កុម្ភៈ ​ឱ្យក្រុមប្រឹក្សា​សន្តិសុខ អ.ស.ប អនុម័ត​។​ ឯក​អគ្គរដ្ឋទូត​​រុស្ស៊ី​​ប្រចាំ​ អ.ស.ប លោក​វីតា​លីឈួរ គីន ​​ឱ្យដឹង​​​ពីជំហរ​នេះ​ក្នុង​ឱកាស​នៃ​កិច្ច​ប្រជុំ​​សម្ងាត់​មួយ​របស់ក្រុមប្រឹក្សា​​សន្តិសុខ​​​ ខណៈ​ដែល​​​​សមាជិក​ជាច្រើន​របស់ក្រុម​​ប្រឹក្សា​​នេះ និយាយ​ថា ​​មានការរីកចម្រើន​នានា​​​ក្នុងពេល​ពិភាក្សា​។​

​អ៊ី​ស្រាអែល​​អាច​វាយប្រហារអ៊ី​រ៉ង់​នា​ទិទាឃរដូវ​ខាង​មុខនេះ​

Posted: 02 Feb 2012 05:20 PM PST

កាសែត​​​អាមេ​រិក​​វ៉ាស៊ីន​​តោន​ប៉ុស្តិ៍​​​រាយ​ការណ៍​​កាលពីថ្ងៃទី​​​​២ កុម្ភៈ ថា រដ្ឋមន្ត្រី​​​ការ​ពារ​ប្រទេស​អាមេរិក ​​លោក LEON PANETTA ថ្លែង​ថា ​អ៊ី​ស្រាអែល​​​នឹង​អាច​​វាយប្រហារ​​​អ៊ី​រ៉ង់​​នា​រដូវ​ផ្កា​រីកខាង​មុខនេះ​។​ យោង​​តាម​កាសែត​នេះ លោក PANETTA យល់​ថា មាន​លទ្ធ​ភាព​ខ្ពស់​ដែល​អ៊ី​ស្រាអែល​​វាយ​ប្រហារ​​អ៊ី​រ៉ង់​ក្នុងខែ​​​មេសា ឧសភា​ ឬ​មិថុនា​​ខាង​មុខនេះ ​មុនពេល​អ៊ី​រ៉ង់​​ចាប់​ផ្តើម​​​​ផលិត​​​​គ្រាប់​​បែក​នុយ​​ក្លេអ៊ែរ​​​មួយគ្រាប់​។​

សមាជិកគណ​បក្ស​​សម​រង្ស៊ី​​៤​នាក់​ និង​សមា​ជិក​គណ​បក្ស​​សិទ្ធិ​មនុស្ស​​ម្នាក់​មក​ចុះ​ចូល​ជា​មួយ​គណ​បក្ស​​ប្រជា​ជន​កម្ពុជា

Posted: 02 Feb 2012 05:19 PM PST

ខេត្តពោធិ៍សាត់ ៖ ​​​សមាជិក​គណ​បក្ស​​សម​រង្ស៊ី​៤​នាក់​ ក្នុង​នោះ​មាន​​ម្នាក់​ជា​​សមាជិក​ក្រុម​ប្រឹក្សា​​ខេត្តពោធិ៍សាត់​ និង​សមាជិក​គណប​ក្ស​សិទ្ធិ​មនុស្ស​ម្នាក់​​ទៀត ដែលជា​ប្រធាន​សាខា​បក្ស​សិទ្ធិ​មនុស្ស​​ប្រចាំ​ខេត្ត​ពោធិ៍សាត់ ​បាន​មក​ចុះ​ចូល​ជា​មួយ​គណ​បក្ស​ប្រជាជន​កម្ពុជា ​។ ពិធី​នេះ​រៀបចំ​ឡើង​នៅទី​ស្នាក់​ការ​គណប​ក្ស​ប្រជា​ជន​កម្ពុជា​ខេត្តពោធិ៍សាត់

​នាយករដ្ឋមន្ត្រី​ចិន​បញ្ជាក់​​ជាថ្មី​​ពីការ​ជំទាស់​នឹង​ទណ្ឌ​កម្ម​ប្រឆាំងអ៊ី​រ៉ង់​

Posted: 02 Feb 2012 05:15 PM PST

នាយករដ្ឋ​មន្ត្រិ​​​ចិន​ក្នុង​​សន្និសីទ​​​សារព័ត៌មាន​​​រួមជា​មួយ​​អធិការ​បតី​អាល្លឺម៉ង់
​នាយករដ្ឋមន្ត្រី​​​ចិន លោក​វេន ជា​បាវ ​​អះ​អាង​​​​​ជាថ្មី​​កាលពីថ្ងៃទី​​២ កុម្ភៈ ថា ប្រទេស​ចិន​​យល់​ថា ​ការចរចា និង​កិច្ច​សហប្រតិបត្តិការ​​​គឺ​​ជា​ដំណោះស្រាយ​​​ដែលមាន​​ប្រសិទ្ធ​ភាព​តែមួយគត់ ដើម្បី​ដោះស្រាយ​បញ្ហា​នុយ​ក្លេអ៊ែរ​​អ៊ី​រ៉ង់ ​ដោយ​លោក​បន្ត​ថា ​ទណ្ឌ​កម្ម​នឹង​ពុំអាច​ផ្តល់​​​​ចម្លើយ​​ចំពោះ​បញ្ហា​​នេះឡើយ ។​ ​លោកវេន ជា​បាវ ​​អះអា​ងបែបនេះ ​​ក្នុង​​​ឱកាស​​នៃ​​​សន្និសីទ​​សារ​ព័ត៌​​មាន​រួម​គ្នា​​​​មួយជា​មួយ​​អធិការបតី​អាល្លឺម៉ង់ លោកស្រីអេន ចឺឡា​ម័រ​កែល នៅទី​​ក្រុងប៉េកាំង​។​

​ការប៉ះទង្គិច​គ្នា​រវាង​​ប៉ូលិស​ និងពួក​បាតុ​ករ​​នៅ​​ក្រុងគែរ​របួស​​388នាក់​

Posted: 02 Feb 2012 05:05 PM PST

បាតុ​កម្ម​នៅក្រុង​គែរ
ទូរទស្សន៍​​​រដ្ឋអេហ្ស៊ីប​​​រាយការណ៍​​​ថា មនុស្ស​​​យ៉ាង​តិច​​​​៣៨៨នាក់ បានត្រូវរបួស​ក្នុងការប៉ះ​ទង្គិច​​​គ្នា​នានា​រវាង​​​កង​កម្លាំង​​​សន្តិសុខ​​​​អេហ្ស៊ីប​​ និង​ពួកបាតុករ កាលពីយប់ថ្ងៃទី​​​២ កុម្ភៈ នៅជិត​ទីស្នាក់​ការ​​ក្រសួង​​មហាផ្ទៃ​​កណ្តាលទីក្រុង​គែរ​។​ កង​កម្លាំង​​សន្តិសុខ​​បានប្រើប្រាស់​ឧស្ម័ន​​បង្ហូរ​ទឹក​ភ្នែក​​ ដើម្បី​​បំបែក​ពួក​អ្នកគាំទ្រ​​​បាល់​ទាត់​​ដែល​​​លើក​មក​​ជួប​​គ្នា​​ជាមួ​យ​ពួក​​​បាតុករ​​ដទៃៗ ទៀត ដើម្បី​​​សំដៅ​​ពីសាមគ្គីភាព​​របស់​ពួកគេ​​​ជា​មួយ​បណ្តាគ្រួសារ​​ជនរងគ្រោះ​​​ និង​ដើម្បី​​រារាំង​បាតុករ​កុំ​ឱ្យ​​លុក​ចូលដល់​​​អគារ​ក្រសួង​​នេះ​។​

​អ៊ី​រ៉ង់​​អាច​ផលិត​គ្រាប់បែក​​នុយ​ក្លេ​អ៊ែរ​​4គ្រាប់​

Posted: 02 Feb 2012 05:00 PM PST

មជ្ឈមណ្ឌល​នុយ​​ក្លេ​អ៊ែរ​អ៊ី​រ៉ង់ BOUCHEHR
​​ភាពចម្រូង​ចម្រាស់​​​លើ​បញ្ហា​នុយក្លេអ៊ែរ​​អ៊ី​រ៉ង់​កាន់តែ​កើនឡើង ។ ​ប្រមុខ​​ភ្នាក់ងារ​ស៊ើប​​ការណ៍​យោធាអ៊ី​ស្រាអែលអះអាង​​កាលពីថ្ងៃទី​​២ កុម្ភៈ ថា អ៊ី​រ៉ង់​​​ពេលនេះ​អាច​ផលិត​គ្រាប់​បែក​​​បរមាណូ​៤គ្រាប់​។​ ឧត្តមសេនីយ៍​ AVIV KOCHAVI និយាយ​ថា ​ពេល​នេះ​ភ្នាក់ងារ​​ស៊ើប​​ការណ៍​​​អន្តរជាតិ​យល់​​ស្រប​​តាម​​​អ៊ី​ស្រាអែល​​ដើម្បីនិយាយ​ថា អ៊ី​រ៉ង់​​​​​​សម្រាំង​ទុក​អ៊ុយ​រ៉ា​នីញ៉ូម ចម្រាញ់​កម្រិត​​​២០% ​បាន​​​១០០គីឡូក្រាម ជា​ចំនួន​មួយគ្រប់​គ្រាន់​​សម្រាប់​ផលិត​គ្រាប់បែក​នុយ​ក្លេអ៊ែរ​​​​៤គ្រាប់​។

ប្រទេសជប៉ុន​និង​សហរដ្ឋ​អាមេរិក​​ចាប់​ផ្តើម​​ពិភាក្សា TTP

Posted: 02 Feb 2012 03:20 AM PST

រដ្ឋាភិបាលជប៉ុនបាន​​រៀបចំជាលើកចុង​​ក្រោយ ដើម្បីចាប់ផ្តើមការ​ចរចាជាមួយ​សហ​​រដ្ឋអាមេរិកនៅថ្ងៃអង្គារ​សប្តាហ៍ក្រោយ ដើម្បី​ចូលរួម​ក្នុងកិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី ដៃ​គូអន្តរប៉ាស៊ីហ្វិក (TTP) ។ ប្រទេសជប៉ុនបាន​ចាប់ផ្តើមចរចាជា​មួយ​សមា​ជិក TTP តាំងពីខែមករា និងធានាគាំទ្រពី​ប្រទេស​​ដែលជាប់ពាក់ព័ន្ធ​ចំនួន៤ ក្នុងចំណោម​៩​ក្នុងនោះរួមមាន​ប្រទេសវៀតណាម​និងប្រ៊ុយ​ណេ ។

ប្រទេស​កូរ៉េ​ខាង​ជើង​កំណត់​ចំនួន​អ្នក​ទេស​ចរបរទេស​ក្នុង​ខែ​មេសា

Posted: 02 Feb 2012 03:15 AM PST

ប្រទេសកូរ៉េខាង​ជើងនឹងកំណត់​ចំនួនអ្នក ទេសចរចូល​មកទស្សនាប្រទេស​របស់​ខ្លួន​ក្នុង​​ខែមេសា ដើម្បីសម្រួលអ្នក​មានបណ្តាស័ក្តិ​បរ​ទេសក្នុងពេលមាន​ការប្រារព្ធកម្ម​វិធីដ៏ធំ​ៗនានា ។ មានព្រឹតិ្តការណ៍​សំខាន់ផ្សេងៗ​ដែលគ្រោង រៀបចំឡើងក្នុងប្រទេស​កូរ៉េខាងជើង សម្រាប់​រយៈ​ពេល​​ពីរសប្តាហ៍ ដូចជានៅ​ថ្ងៃទី១៥ មេសា ជា​បុណ្យ​ខួប១០០ឆ្នាំ របស់បិតា​បង្កើតជាតិគីម អ៊ី​លស៊ុង ។

លោកបាន គីមូន ស្វែង​រក​ដំណោះ​​ស្រាយ​​ពី​ក្រុម​ប្រឹក្សា​រក្សា​សន្តិ​សុខលើ​​ប្រទេស​ស៊ីរី

Posted: 02 Feb 2012 03:12 AM PST

លោកបាន គីមូន
លោកអគ្គលេខា​ធិការអង្គការសហ​ប្រជា​ជាតិ​បាន គីមូន បានជម្រុញឲ្យក្រុម​ប្រឹក្សាសន្តិ​សុខ​​ពន្លឿនការអនុម័ត​លើដំណោះស្រាយ​​ប្រកប​ដោយ​ប្រសិទ្ធភាព ដើម្បីបញ្ចប់​អំពើហិង្សា​ក្នុង​ប្រទេស​ស៊ី​រី។​ អ្នកតំណាងមកពី​សហព័ន្ធអារ៉ាប់ និងរដ្ឋ​សមាជិកនៃក្រុម​ប្រឹក្សាសន្តិសុខបរា​ជ័យក្នុងការ សម្រេចកិច្ចព្រម​ព្រៀងនៅថ្ងៃអង្គារ​លើការអនុ​ម័ត​សេចក្តី​ព្រាងច្បាប់។ វានឹងសុំឲ្យ​លោក​ប្រធា​នា​ធិ​បតី​ស៊ីរី Bashar Al Assad ចុះចេញពី​​តំណែង និងបញ្ចប់ការបង្ក្រាប​បាតុករប្រឆាំង​​រដ្ឋាភិ​បាល។

អនុសាសន៍​នាយក​រដ្ឋមន្រ្តី ៖ ការ​ជឿន​លឿន​នៃ​បច្ចេក​វិទ្យា​ព័ត៌មាន នគរបាល​ជាតិ​ត្រូវ​តែ​ពង្រឹង​សមត្ថ​ភាព

Posted: 02 Feb 2012 02:57 AM PST

សម្តេចនាយករដ្ឋមន្រ្តីជាអធិបតីភាព
ខេត្ត​កណ្តាល​ ៖​ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ហ៊ុន សែន ​​នាយក​រដ្ឋមន្ត្រី​នៃព្រះរាជាណា​ចក្រកម្ពុជា​​​មាន​​ប្រសាសន៍​​​ថា បច្ចុប្បន្ន​​នេះ កម្ពុជា​​កំពុង​​​ស្ថិតក្នុង​​​ចរន្ត​នៃ​​​សាកល​​​ភាវូបនីយ​​កម្ម​​​ ដែល​​មាន​ការ​​​វិវត្ត​​ឥតឈប់​ឈរ​ ។ ចរន្ត​​នេះ​​បាន​​​ជះឥទ្ធិ​ពល​​​ក្នុង​​លក្ខណៈ​​ជា​វិជ្ជមាន​​​ផង​និង​​ អវិជ្ជ​មាន​​ផង​​មក​លើ​ការ​​អភិវឌ្ឍ​សេដ្ឋកិច្ច​​​សង្គម និង​​​ការ​​រក្សា​​សន្តិសុខ​​ សណ្តាប់​ធ្នាប់​​​​សាធារណៈ​ក្នុង​ប្រទេស​​​

ភាព​ត្រជាក់​រដូវ​រងា​សម្លាប់​មនុស្ស​៨៩​នាក់​នៅ​អឺរ៉ុប​ខាង​កើត

Posted: 02 Feb 2012 02:57 AM PST

អឺរ៉ុបខាងកើត​នៅតែទទួលរង​នូវជម្ងឺគ្រុន​ផ្តា​សាយធ្ងន់ធ្ងរ និងព្រិលត្រជាក់​ខ្លាំងដែលបណ្តាល​​​​​​ឱ្យ​មនុស្សចំនួន​៨៩នាក់ស្លាប់ ។ ក្នុងប្រទេស​អ៊ុយក្រែន សីតុណ្ហភាព​ធ្លាក់មក ដល់ដក៣៣​អង្សាសេ(-៣៣)​ពេលរាត្រី ។ មាន​មនុស្ស​​ចំនួន៤៣នាក់ ដែលក្នុង​ចំណោមពួក​គេ​​ទាំងនោះជាជន​គ្មានទីជម្រក​បានស្លាប់ ស្រប ពេលដែលមាន​មនុស្សប្រមាណ​៨០០នាក់ផ្សេ​ង​​ទៀត ត្រូវបានគេនាំខ្លួន​ទៅកាន់មន្ទីរពេទ្យ​ដោយ​សាររង​ការឈឺចាប់លើរាង​កាយដោយសារ​​ត្រជាក់​ខ្លាំងពេក ឬផ្តាសាយធ្ងន់ធ្ងរ និង​សីតុណ្ហ​ភាព​​ក្នុ​ង​ខ្លួនចុះ​ទាបខុស​ធម្មតា ។

បាល់​ទាត់​ចម្រុះ ៖ Dortmund,​Heerenveen និង Paderborn មាន​សង្ឃឹម​ឈ្នះ​គូ​ប្រកួត

Posted: 02 Feb 2012 02:54 AM PST

ការប្រកួតបាល់ទាត់​​ចម្រុះតំបន់​អឺរ៉ុប​​សម្រាប់​រាត្រី​ថ្ងៃ​សុក្រនេះ មាន 8 ប្រកួត ។​​ ក្រុម​ជម្រើស​​ល្អ​មាន Dortmund, Heerenveen និង Paderborn មានសង្ឃឹម​ឈ្នះគូប្រកួត ។ ​អាល្លឺម៉ង់​​ប៊ុន​ដេស្លីហ្គា Nurnberg (13) V Dortmund (2) Nurnberg 9 ប្រកួត​​​ក្នុងផ្ទះគឺ 3-3-3 ​ស៊ុត​បាល់​បាន​12 គ្រាប់​ និងរបូវិញ 12 គ្រាប់​​ដែរ។ 3 ​ប្រកួត​ចុង​ក្រោយគឺ​លេង​​​ឈ្នះ Costuleni 5-0 ​ក្រៅ​ផ្ទះ ឈ្នះ Hertha 2-0 ក្នុងផ្ទះ តែចាញ់ Hannover 1-0 ក្រៅផ្ទះ ។ Dortmund មាន 40 ពិន្ទុស្មើក្រុមលេខ 1 ​និង​​តាមពីក្រោយ​​ដោយ​ក្រុមលេខ​ 3 Schalke មាន​40 ពិន្ទុ​ដូច​គ្នា ,​និង​ក្រុមលេខ 4 Gladbach មាន 39 ពិន្ទុ ។ ​ដូច្នេះ​ការប្រកួត​​ថ្ងៃនេះ គេ​ត្រូវ​ការឈ្នះ​​ Nurnberg ។

កម្ម​ករ​សំណង់​​ជាង​២០០​នាក់ ​ធ្វើ​កូដ​កម្ម​តវ៉ា​ក្រុម​ហ៊ុន​ម៉ៅ​ការ​សំណង់​របស់​ចិន​ដែល​មិន​បើក​ប្រាកដ​​ខែ​ឱ្យ​

Posted: 02 Feb 2012 02:52 AM PST

នៅកន្លែងតវ៉ា
ខេត្តកំពង់ឆ្នាំង ៖ ​​កម្ម​ករ​សំណង់​ប្រមាណ​២០០​នាក់​ដែល​កំពុងធ្វើ​ការ​​សាង​សង់​រោង​ចក្រ​​មួយ ​ដែល​​មាន​ទីតាំង​ក្នុង​ភូ​មិ​សាស្ត្រ​ភូមិ​ស្ពាន​ពោធិ៍ ​ឃុំ​សេដ្ឋី ស្រុក​សាមគ្គី​មានជ័យ ​​​​តាម​បណ្តោយ​​ផ្លូវ​ជាតិ​លេខ​៥ បាន​នាំគ្នា​ធ្វើ​​កូដ​កម្ម​តវ៉ា​ដល់​ក្រុម​​​ហ៊ុន​ម៉ៅ​ការ​សាង​សង់​​របស់​​ តជន​ជាតិ​ចិន​ ​ដែល​ពុំ​ព្រម​​បើក​ប្រាក់​ខែ​​ឱ្យ​ពួកគេ ។ ហេតុ​​ការណ៍​​នេះ​បាន​​ក្លាយ​ជា​​ហិង្សា​​ដែល​កម្មករ​ម្នាក់​​បាន​រង​របួស​

ក្រុម​ខ្លាំ​ង​ប៉ះ​ខ្លាំង Volendam ជួប Zwolle​ ឯ​ Helmond,​Emmen ល្អក្នុង​ទឹក​ដី

Posted: 02 Feb 2012 02:46 AM PST

ការ​​ដេញ​ដណ្តើម​បាល់​គ្នា​រវាង​កីឡា​ករ​ក្រុម Zwolle និង​កីឡាករ​ក្រុម Emmen
ការ​ប្រកួត​បាល់ទាត់​ហូឡង់​D2 ជុំ​ទី​23 សម្រាប់​​​រាត្រី​ថ្ងៃ​សុក្រ​នេះ​មាន​ 6 ប្រកួត​ ។ ក្រុម​ខ្លាំង​ប៉ះ​ខ្លាំង​គឺ Volendam ទទួល​ភ្ញៀវ​ Zwolle ចំណែក​ឯ​ Helmond, និង​ Emmen,​ ជា​ជម្រើស​ល្អ​ក្នុង​ទឹក​ដី ។ Telstar (15) V Willem II (6) Telstar 10 ប្រកួត​ក្នុង​ផ្ទះ​គឺ​ 4-2-4 ស៊ុត​បាល់​បាន​ 15 គ្រាប់​ និង​របូត​វិញ​ 17 គ្រាប់ ។ 3 ប្រកួត​ចុង​ក្រោយ​គឺ​លេង​ចាញ់ Dordrecht ​2-0 ក្រៅ​ផ្ទះ​,​ឈ្នះ​ Fortuna 2-1 តែ​ចាញ់ Maastricht 1-0 ក្រៅ​ផ្ទះ ។ Willem II 10 ប្រកួត​ក្រៅ​ផ្ទះ​គឺ​ 4-0-6 ស៊ុត​បាល់​បាន​ 20 គ្រាប់ និង​របូត​វិញ​ 16 គ្រាប់ ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!